+85561 777 090
Logo

Realestate News

ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយែប បានចូលរួមជាមួយកម្មវិធី Realestate.com.khរៀបរាប់អំពីការបង់វិក្កបត្រអគ្គិសនីជាមួយភ្នាក់ងារវីង។ តើមានវិធីណាខ្លះដែលអាចបង់បង់វិក្កបត្រអគ្គិសនីនៅក្នុងប្រទេសកម្ពុជា?សម្រាប់ការបង់វិក្កបត្រទឹកអ្នកមានជម្រើសមួយចំនួនដែលអាចជ្រើសរើសបាន។ មានវិធីងាយៗដែលអាចជ្រើសរើស អ្នកអាចបង់ប្រាក់នៅការិយាល័យអគ្គីសនីកម្ពុជាផ្ទាល់ ឫអ្នកក៏អាចបង់តាមរយៈធនាគារ ឬភ្នាក់ងារវីងក៏បាន។តើអ្នកអាចប្រាប់ខ្ញុំពីរបៀបបង់វិក្កយបត្រអគ្គិសនីនៅភ្នាក់ងារវីងបានដែរទេ? ប្រសិនបើអ្នកត្រូវបង់ថ្លៃអគ្គិសនីទាបជាង ១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម១,០០០រៀល ហើយប្រសិនបើអ្នកត្រូវការបង់ថ្លៃទឹកខ្ពស់ជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម២,០០០រៀល ។ហេតុអ្វីបានជាតម្លៃក្នុងមួយគីឡូវ៉ាត់មានការប្រែប្រួលខុសគ្នា?ទាក់ទងនឹងចំណុចតែងតែកើតឡើងដោយសារតែប្រទេសរបស់យើងទិញអគ្គិសនីពីប្រទេសជិតខាង។ ដូច្នេះអាជ្ញាធរបានអនុវត្តតាមគោលការណ៍ប្រើប្រាស់អគ្គិសនីកម្ពុជា។កាលណាអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីតិច តម្លៃក្នុងមួយគីឡូវ៉ាត់ក៏ទាបដែរ។ ប៉ុន្តែក្នុងករណី ដែលអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីច្រើន ការគិតថ្លៃក្នុងមួយគីឡូវ៉ាត់ក៏ខ្ពស់ជាងដែរ។ស្វែងយល់បន្ថែមអំពី Young Yap property នៅលើគេហទំព័រ  Realestate.com.kh
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald  នៅលើទូរទស្សន៏ Realestate.com.khTV
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald នៅលើទូរទស្សន៏ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារខុនដូចជាទីផ្សារមានសក្តានុពលយ៉ាងខ្លំាងក្នុងប្រទេសកម្ពុជា ហើយក៏អាចក្លាយជាទីផ្សារដែលមានការព្រួយបារម្ភផងដែរ។ លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្នុងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យកម្ពុជា បានផ្ដល់បទសម្ភាសន៏ឱ្យ Realestate.com.kh មួយដោយថ្លឹងថ្លែងលើបញ្ហាជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា។ តើមានការកើនឡើងចំពោះការផ្គត់ផ្គង់ទីផ្សារខុនដូលើសតម្រូវការដែរឬទេនៅកម្ពុជា?លោក Fitzgerald លើកឡើងថាតួលេខដែលចេញផ្សាយនៅពេលថ្មីៗនេះបានបង្ហាញការប្រៀបធៀបគម្រោងដោយការសិក្សាទីផ្សារមួយ។ លំនៅដ្ឋានប្រហែល៣៧០០០យ៉ូនីតនឹងត្រូវបានចេញលក់នៅលើទីផ្សារនៅក្នុងឆ្នាំ២០២០។គាត់បានលើកឡើងថា “ការផ្គត់ផ្គង់ខុនដូច្រើនហួសនោះគឺជាកង្វល់មួយហើយជាបញ្ហាដែលត្រូវបានជជែកម្ដងហើយម្ដងទៀត។” ប៉ុន្តែគាត់ក៏បានថ្លែងដែរថាក្នុងករណីមួយចំនួនតាមរយៈការស្រាវជ្រាវមួយរកឃើញថាវាមានសក្ដានុពលផងដែរ ចំពោះការទទួលបានអត្ថប្រយោជន៏ត្រឡប់មកវិញពីវិនិយោគិនបរទេស។ គាត់បានពន្យល់ទៀតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើការជួល ត្រលប់មកវិញ។លោក Fitzgerald បានបញ្ជាក់ថាលំនៅដ្ឋានដែលអាចជួលបាននឹងធ្លាក់ចុះដោយសារតែទីតាំង ការរចនាម៉ូត និងកត្តាដទៃជាច្រើនទៀត។ គាត់បានឱ្យដឹងថាទាំងនោះទាំងគឺស្ថិតនៅក្រៅតំបន់ទីក្រុងភ្នំពេញ ហើយមិនត្រូវបានគេផ្ដល់យោបល់អោយទិញនោះឡើយ។ ប៉ុន្តែតំបន់មួយចំនួនដូចជាបឹងកេងកង១ និងទន្លេបាសាក់ពិតជាមានការអភិវឌ្ឍល្អហើយងាយស្រួលជួលទៀតផង។តើវានឹងកើតមានវិបត្តអចលនទ្រព្យដូចដែលកើតមានក្នុងឆ្នាំ២០០៨ដែរឬទេ?លោក Fitzgerald បញ្ជាក់ថាវាជាកង្វល់មួយនៅពេលយើងសួរអំពីសក្ដានុពលនៃវិបត្តិឥណទានដែលកើតមានឡើងដោយរបាយការណ៏កំណើនឥណទានឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា។គាត់បាននិយាយថា “ការប្រើប្រាស់ឥណទានទិញអចលនទ្រព្យ ជាទូទៅត្រូវយកទ្រព្យនោះដាក់ជាវត្ថុធានា ដូច្នេះខ្ញុំយល់បានថាបញ្ហានេះពិតជាបានកើតមានឡើង។” ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៏កំណើន នេះគឺមិនអាចធ្វើឱ្យមានវិបត្តិនោះឡើយ។ គោលការធនាគារនៅតែតឹងរ៉ឹងចំពោះទ្រព្យដែលបានទទួលយក ហើយតម្រូវឱ្យមានទ្រព្យបញ្ចាំចំនួនពី១៥០ទៅ២០០ភាគរយលើប្រាក់កម្ចី។លោក Fitzgerald បានពន្យល់ថា “វាជាទំហំលំអៀងតិចតួចមួយប៉ុន្តែក្នុងព្រឹត្តិការជាក់ស្ដែងប្រសិនបើមានតម្លៃធ្លាក់ចុះណាមួយនោះ ខ្ញុំមិនជឿថាវាមានផលប៉ះពាល់ទៅលើទីផ្សារអចលនទ្រព្យនោះទេ។”ហេតុអ្វីបានជាជនបរទេសត្រូវវិនិយោគក្នុងប្រទេសកម្ពុជាប្រសិនបើមានការគំរាមកំហែងទាំងនេះ?លោក Fitzgerald បាននិយាយថាវាតែងតែមានហានិភ័យនៅក្នុងទីផ្សារប៉ុន្តែប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាវិនិយោគិនបរទេសជាច្រើននៅតែជំនះនៅហានិភ័យទាំងនោះដោយសារតែពួកគេទទួលបានប្រាក់ចំនេញច្រើន។ គាត់បានបន្ថែមទៀតថាក្នុងការប្រៀបធៀបមួយរវាងប្រទេសកូរ៉េ និងសិង្ហបុរីបានអោយឃើញថាប្រាក់ចំនេញទទួលបានត្រឹមតែ ១ទៅ២ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅក្នុង ប្រទេសកម្ពុជាវិញគឺមានអត្រាខ្ពស់ជាង៦ភាគរយ។ បើមានការរួមបញ្ចូលគ្នាជាមួយការស្រាវជ្រាវល្អមួយនោះលោក Fitzgerald បាននិយាយថានៅក្នុងប្រទេសកម្ពុជាដូចជាយើងបានកាន់គម្រោងវិនិយោគដ៏ល្អមួយនៅក្នុងដៃដូច្នេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលរបស់IPSថ្ងៃនេះ!
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
June 6, 2022, 5:50 p.m.
Realestate News
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្តី “អចលនទ្រព្យកម្ពុជា៖ ការរីកចម្រើនស្ងាត់ៗមួយ” សៀវភៅនិពន្ធដោយ លោក ណុប សុវណ្ណក្នុងមេរៀនទី៦ “ប្រវត្តិទីផ្សារបុរី និងការព្យាករណ៏ទីផ្សារនៅពេលអនាគត។” ក្នុងឆ្នាំ១៩២៩ “ទស្សនៈបុរីបានចាប់ផ្ដើមនៅខណៈដែលការបង្កើតគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ” ដើម្បីសម្រួលដល់គ្រួសារកម្មករដែលរស់នៅកន្លែងដែលសមាជិកគ្រួសាររបស់ពួកគេធ្វើការនេះបើយោងតាម (ប្រវត្តិបុរីរបស់កាសែតភ្នំពេញប៉ុស្តិ៍)។ បុរីបានចាប់ផ្ដើមរីកចម្រើនចេញពីទីក្រុងភ្នំពេញ ការអភិវឌ្ឍន៏បានរីកចម្រើនយ៉ាងឆាប់រហ័សហើយខ្លាំងក្លាទៀតផង។ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំមានដីឡូតិ៍ដែលទំនេរជាច្រើនរហូត មកដល់ពេលបច្ចុប្បន្នដែលក្លាយជាតំបន់អភិវឌ្ឍន៏ជាមួយនឹងផ្លូវខ្វាត់ខ្វែងប្រព័ន្ធភ្លើង លូ និងផ្ទះជាជួរជាច្រើន។បុរីសំដៅទៅបណ្តុំលំនៅដ្ឋានជាច្រើនជាពិសេសមានបណ្តុំប្រភេទ៖ វីឡា និងផ្ទះល្វែងនៅក្នុងសហគមន៍មួយ។ ទីផ្សារបុរីកំពុងតែរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ បុរីវាគឺជាពាក្យដែលពេញនិយមខ្លាំងបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នងប្រទេសកម្ពុជា។ បុរីគឺជាផលិតផលអចលនទ្រព្យដ៏ពេញនិយមក្នុងវិស័យអចលនទ្រព្យពីព្រោះប្រជាជនកម្ពុជាចូលចិត្តរស់នៅក្នុងអគារដែលសង់ឡើងពីដីផ្ទាល់ ហើយការរស់នៅក្នុងបុរីផ្ដល់នូវសន្តិភាព និងសុវត្ថិភាព។ “ការផ្ទុះឡើងនៃការរស់នៅក្នុងបុរីគឺព្រោះសុវត្ថិភាព”និង“កត្តាពិសេសមួយផ្សេងទៀតនោះគឺ បរិយាកាសស្រស់ស្រាយ” នេះបើតាមលោក Sonina Thon ដែលជាអ្នករស់នៅក្នុង CamkoCity បានប្រាប់ទៅកាសែតភ្នំពេញប៉ុស្តិ៍។ បុរីផ្ដល់នូវលក្ខខ័ណ្ឌងាយៗដែលប្រជាជនកម្ពុជាកំពុងតែងស្វែងរកទិញ ផ្ទះដែលជាប់ដីមានសុវត្ថិភាព និងបរិយាកាសរីករាយ។ បើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ “ប្រទេសកម្ពុជាត្រូវការលំនៅដ្ឋាន ១០,០០០ខ្នងក្នុងមួយឆ្នាំ ហើយត្រូវការលំនៅដ្ឋានសរុប១,០០០,០០០ខ្នងចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៣។” តម្រូវការលំនៅដ្ឋានពិតជាកើនឡើងខ្លាំង និងច្បាស់លាស់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយការផ្គត់ផ្គង់លំនៅដ្ឋានមានភាពខ្លាំងខ្លានិងច្បាស់លាស់ជាង។ ជារៀងរាល់ថ្ងៃ ក្នុងការផ្សព្វផ្សាយតាមទូរទស្សន៏និងការសែតបានទាក់ទាញការចាប់អារម្មណ៏របស់អតិថិជនជាមួយនឹង“ការបញ្ចុះតម្លៃពិសេស” និង “Big Promotion”។ ផ្ទាំងប៉ាដាធំៗផ្សាយពាណិជ្ជកម្មពីគម្រោងអភិវឌ្ឍន៏បុរីថ្មីៗត្រូវបានដាក់ផ្សាយក្នុងមហាវិថីសំខាន់ៗក្នុងទីក្រុងភ្នំពេញ។ ការផ្សាយពាណិជ្ជកម្មមាននៅលើប៉ាដាផ្សាយពាណិជ្ជកម្មធំៗការផ្សព្វផ្សាយគម្រោងការអភិវឌ្ឍន៏បុរីមានការកើនឡើងយ៉ាងខ្លាំងក្នុងទូរទស្សន៏ វិទ្យុ ការសែត ទស្សនាវដ្ដី និងថែមទាំងតាមរថយន្តក្រុងមួយចំនួនទៀតផង។ វាហាក់បីដូចជាមានការកើនឡើងការអភិវឌ្ឍន៏គម្រោងបុរីថ្មីៗជាច្រើនឥតឈប់ឈរ។ការកើនឡើងនៃតម្លៃផ្ទះ៖បើទោះបីជាមានការផ្គត់ផ្គង់គម្រោងអភិវឌ្ឍន៏បុរីច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ តម្លៃផ្ទះតែងតែកើនឡើងជានិច្ចជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩៣តម្លៃដីនិងផ្ទះបានកើនឡើង។ បន្ទាប់ពីនោះដីមិនបានកើតទៀតនោះទេ ការកើនឡើងតម្លៃគឺព្រោះតែការរួមបញ្ចូលកត្តាជាច្រើនដូចជាការកើនឡើងចំនួនប្រជាជនតំបន់ដីក្រុងមានកំណត់ និងការកើនឡើងអតិផរណា(តម្លៃនៃរបស់របរសាងសង់និងកម្លាំងពលកម្ម) ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យកើនឡើង។ ជាក់ស្ដែង “តម្លៃបុរីបានកើនឡើងពី១០ទៅ២០ភាគរយ” ក្នុងឆ្នាំ២០១៥នេះបើតាមការសិក្សារបស់ក្រុមហ៊ុន World Trust Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ។ តម្លៃផ្ទះក្នុងទីក្រុងភ្នំពេញកើនឡើងជាធម្មតាពី៥ទៅ១០%ជាមធ្យមក្នុងមួយឆ្នាំខណៈដែលតម្លៃដីជាមធ្យម កើនពី១០ ទៅ២០%ជារៀងរាល់ឆ្នាំ។ ព័ត៌មានមួយចំនួនបានឲ្យដឹងថាមនុស្សមួយចំនួនបានក្លាយជាអ្នកមានយ៉ាងឆាប់រហ័សតាមរយៈការលក់ដី និងផ្ទះគឺកំពុងតែរីករាលដាលដូចមេរោគ។ ទោះបីជាអចលនទ្រព្យដូចគ្នានៅក្នុងទីផ្សារក្នុងរយៈពេលយូរ និងបានលក់ហើយក៏ដោយការលក់អចលនទ្រព្យនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងប្រទេសកម្ពុជាម្ចាស់អចលនទ្រព្យបានលក់ក្នុងតម្លៃថ្លៃទោះបីជាពួកគេមិនអាចលក់អចលនទ្រព្យរបស់ពួកគេជាច្រើនឆ្នាំពីមុនមកក្ដី។ ជាឧទាហរណ៏៖ប្រសិនបើអ្នកជិតខាងរបស់អ្នកបាននិយាយថាដីរបស់ពួកគេបានលក់ក្នុងតម្លៃ៥០០,០០០ដុល្លារម្ចាស់ដីនៅជិតៗនោះនឹងទាមទារតម្លៃដូចគ្នា ឬអាចថ្លៃជាងនេះដោយមិនពិចារណាពីទំហំ និងទីតាំងដីនោះឡើយ។ ក្នុងប្រទេសកម្ពុជាការទាមទារតម្លៃដីជាពិសេសដីហាក់បីដូចជាស្ថិតនៅខាងក្រៅស្តង់ដារ“តម្លៃទីផ្សារ”ដែលត្រូវបានសរសេរឡើងក្នុងការកត់ត្រាមួយ។ ការវាយតម្លៃស្តង់ដារនៃសាកលវិទ្យាល័យ Royal Institution Chartered Surveyors “ដែលបានព្យាករណ៍បរិមាណនៃទ្រព្យសកម្ម និងបំណុលរវាងអ្នកទិញនិងអ្នកលក់។ ប្រតិបត្តិទិញលក់ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ប៉ុន្តែការលក់ឬទិញធ្វើឡើងដោយគ្មាន កំហិតអ្វីឡើយ ដូចនេះការបញ្ជាទិញលើអចលនទ្រព្យត្រូវបានបង់ប្រាក់ដោយច្រើនសម្បើមហួសស្តង់ដារលក់ ដូចនេះទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានផ្ទុះឡើង។កម្ចីទិញផ្ទះ៖ប្រាកដណស់អ្នកទិញនៅតែត្រូវការប្រាក់ជាច្រើនដើម្បីទិញផ្ទះ អ្នកទិញមួយចំនួនក៏បែរទៅរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។ នៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួនដល់ធនាគារដូចជា៖ ការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ កិច្ចសន្យាការងារ ការបញ្ជាក់ពីការបង់ពន្ធប្រចាំខែនិងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាពឬលិខិតឆ្លងដែន។ តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន៣០%យ៉ាងតិចនៃតម្លៃសរុបពួកអាចខ្ចីបាន៧០%ដែលនៅសល់បាន។ ជាឧទាហរណ៏ប្រសិនបើផ្ទះមានតម្លៃ១០០,០០០ដុល្លារអ្នកទិញត្រូវមាន៣០,០០០ដុល្លារហើយអាចខ្ចីបាន ៧០,០០០ដុល្លារពីធនាគារ។ នេះត្រូវបានគេចាត់ទុកថាដោយមានឯកសារគ្រប់គ្រាន់ហើយក៏ពីព្រោះទីផ្សារ លំនៅដ្ឋាននិងសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាមានហានិភ័យជាងប្រទេសអភិវឌ្ឍន៏។ ដើម្បី ទូទាត់និងហានិភ័យខ្ពស់នេះធនាគារតម្រូវឱ្យបង់ប្រាក់តម្កល់ខ្ពស់ ហើយថែមទាំងការប្រាក់ខ្ពស់ទៀតផងចន្លោះពី៩ទៅ១៣%ក្នុងមួយឆ្នាំ។ មនុស្សមួយចំនួនទៀតបានបន្ថយការកម្ចីពីធនាគារហើយមួយចំនួនទៀតស្វែងរកមធ្យោបាយផ្សេងៗដើម្បីទិញផ្ទះរបស់ពួកគេ។ មានមធ្យោបាយងាយមួយទៀតដើម្បីទទួលបានកម្ចីទិញផ្ទះអ្នកអភិវឌ្ឍន៏បុរីអាចដើរតួជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៏រស់នៅក្នុងបុរីរបស់ពួកគេ។ កម្ចីទិញផ្ទះងាយៗ៖ តម្លៃផ្ទះក្នុងបុរីមិនថោកនោះទេក៏ប៉ុន្តែទោះយ៉ាងនេះក្ដីដំណើការទិញដូចជា៖ ផែនការនៃការបង់ប្រាក់ និងឯកសារចាំបាច់មានភាពងាយស្រួល។ ការកម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៏បុរីមានភាពងាយស្រួលក្នុងការទទួលបាន និងតម្រូវការបង់ប្រាក់មុនដែលមានចំនួនតិចហើយមិនមានឯកសារពាក់ព័ន្ធច្រើន។ សម្រាប់ដែលមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះ ពួកគេអាចបែរទៅរកហិរញវត្ថុពីអ្នកអភិវឌ្ឍន៏បុរីវិញដើម្បីទិញផ្ទះក្នុង ក្ដីសុបិន្តរបស់ពួកគេបាន។ នេះគឺជាវិធីងាយៗដើម្បីទទួលបានកម្ចីទិញផ្ទះ អ្នកអភិវឌ្ឍន៏បុរីរីករាយក្នុងការ ផ្ដល់ជូន អ្នកទិញផ្ទះអាចខ្ចីដោយផ្ទាល់ពីគម្រោងអភិវឌ្ឍន៏បុរី។ ក្នុងមធ្យោបាននេះអ្នកអភិវឌ្ឍន៏បុរីគឺជាអ្នកលក់ និងជាធនាគារផង។ មានកង្វល់តែមួយគត់គឺអ្នកទិញត្រូវទិញផ្ទះរបស់ពួកគេពីអ្នកអភិវឌ្ឍន៏តែមួយដែលបានផ្តល់ប្រាក់កម្ចីឱ្យអ្នកទិញនោះ។ អ្នកទិញមិនអាចខ្ចីប្រាក់ពីអ្នកអភិវឌ្ឍន៏មួយទៅទិញអ្នកអភិវឌ្ឍន៏មួយផ្សេងទៀតបានឡើយតម្រូវការឯកសារតែមួយគត់គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហើយការបង់ប្រាក់តម្ដល់ក៏មានតម្លៃទាបទៀតផង។ គម្រោងអភិវឌ្ឍន៏បុរីធំៗពីរដែលយើងឃើញបច្ចុប្បន្នដូចជា៖ បុរីពីភពថ្មី និងបុរីប៉េង ហួតបានផ្ដល់នូវការបង់មុនទាបរហូតដល់១០%។ ហើយមានលក្ខខ័ណ្ឌពិសេសមួយចំនួនទៀតអ្នកទិញមានត្រឹមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីទិញផ្ទះ និងប្រាក់មួយចំនួនបង់មុនចន្លោះពី៥០០ដុល្លារទៅ២០០០ដុល្លារដើម្បីចុះកិច្ចសន្យាលក់និងទិញដែលបញ្ជាក់ថាតើអ្នកទិញត្រូវបង់ប៉ុន្មានប្រចាំខែដូចជា៖ ៦២៥ដុល្លារក្មុងមួយខែក្នុងកាលកំណត់ ណាមួយជាធម្មតាមានរយៈពេល១៥ឆ្នាំ។ ក្នុងកិច្ចសន្យាដដែលបង្ហាញថាផ្ទះដែលអ្នកទិញបានទិញនឹងសាង សង់រួចរាល់ហើយអាចកាន់កាប់បាននៅពេលខាងមុខ ឬអាចក្នុងរយៈពេល១៨ខែជាដើម។ ជាក់ស្ដែងកម្ចីទិញផ្ទះដែលងាយស្រួលគឺការត្រូវបានធ្វើឡើងជាមួយតែផ្ទះដែលមិនទាន់សាងសង់រួច។ ក្រៅពីនេះក្នុងករណីដែលអ្នកទិញខកខានមិនបានបង់ក្នុងខែណមួយដូចដែលបានសរសេរក្នុងកុងត្រា ម្ចាស់បុរីមានសិទ្ធិយកផ្ទះរបស់ពួកគេវិញបាន ហើយលក់ផ្ទះនោះបន្តទៀតក្នុងទីផ្សារ។ ដូចនៅក្នុងកិច្ចសន្យាដែលអ្នកទិញដែលបានចុះហត្ថលេខាហើយត្រូបានសរសេរថាអ្នកទិញបានយល់ព្រមដាក់ប្លង់កម្មសិទ្ធិផ្ទះរបស់ពួកគេជាទ្រព្យបញ្ជាំ។ ក្នុងករណីដែលអ្នកទិញមិនបានបំពេញការយល់ព្រមដូចជា៖ ការបង់ប្រាក់ប្រចាំខែទាន់ពេល នោះទេ ម្ចាស់បុរីមានសិទ្ធិស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញក្នុងទីផ្សារ។ ប្រជាជនកម្ពុជាត្រូវការផ្ទះ១០លានខ្នងក្នុងមួយឆ្នាំ៖ អ្នកទិញផ្ទះអាចចែកចេញជាពីរក្រុម៖ អ្នកទិញផ្ទះលើកដំបូងនិងអ្នកមានផ្ទះស្រាប់ទិញផ្ទះទិញផ្ទះថ្មី។ អ្នកទិញ ផ្ទះលើកដំបូងភាគច្រើនគឺជាអ្នកដែលទើបតែរៀបការ និងមិនធ្លាប់មានផ្ទះពីមុនមកខណៈដែលអ្នកដែលមាន ផ្ទះស្រាប់គឺជាអ្នកដែលធ្លាប់កាន់កាប់ដីពីមុនមក។ អ្នកដែលមានផ្ទះស្រាប់កំពុងតែស្វែងទិញផ្ទះលើកទី​ពីរទីបីក្នុងគោលបំណងដើម្បីវិនិយោគ។  សម្រាប់អ្នកដែលទិញផ្ទះលើកដំបូងគឺមានតម្រូវការខ្ពស់ក្នុងការទិញផ្ទះជាងអ្នកដែលមានផ្ទះស្រាប់។​ ហើយព័ត៌មានថ្មីមួយគឺប្រទេសកម្ពុជាត្រូវការផ្ទះ១០លានខ្នងសម្រាប់អ្នកដែលមិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមក។ មនុស្សទាំង១០លាននាក់នេះនឹងក្លាយជាប្រេងសាំង ដើម្បីបញ្ឆះឱ្យអលចនទ្រព្យកម្ពុជាផ្ទុះឡើងក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ប្រជាជនកម្ពុជាជាង១០លាននាក់ស្ថិតនៅក្រោមអាយុ២៩ឆ្នាំហើយអ្នកដែលមានអាយុ២៩ឆ្នាំភាគច្រើន មិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមកប្រជាជនជាង១លាននាក់នេះគឺជាអ្នកទិញផ្ទះលើកដំបូង។ “ប្រជាជនជាង៥លាននាក់មានអាយុចាប់ពី១៥​ទៅ២៥ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោកលោកហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសន្និសិទ្ធភាពជាអ្នកដឹកនាំលើកទី៥ក្នុងសាកលវិទ្យល័យមួយក្នុងឆ្នាំ២០១៤។ មានប្រជាជនកម្ពុជាជាង៥លាននាក់ទៀតដែលប្រហែលជា៣១%នៃប្រជាជនសរុបមានអាយុចាប់ពី០ឆ្នាំទៅ១៤ឆ្នាំ នេះបើតាមការអះអាងរបស់ភ្នាក់់ងារសើបការសម្ងាត់(CIA)។ ប្រជាជន១០លាននាក់នេះគឺជា អតិថិជនគោលដៅដែលធ្វើឱ្យអចលនទ្រព្យប្រទេសកម្ពុជាផ្ទុះឡើងសារជាថ្មីនៅពេលអនាគត។ ជាងនេះទៅទៀតប្រជាជនកម្ពុជាក៏បន្តកើនឡើងផងដែរ។ ប្រជាជនកម្ពុជានឹងកើនឡើងដល់“១៩លាននាក់ក្នុងឆ្នាំ២០៣០” នេះបើយោងតាមការពិនិត្យមើលក្នងឆ្នាំ២០១៥របស់អង្គការឃ្លាំមើលប្រជាជនពិភពលោកដោយអគ្គនាយកដ្ឋាន សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមរបស់អង្គការសហប្រជាជាតិ(DESA) នេះមានន័យថាប្រជាជននឹងកើនឡើងជាង៤លាននាក់ទៀត។ នេះគឺជាឱកាសល្អមួយសម្រាប់អភិវឌ្ឍន៏គម្រោងបុរីមានប្រជាជនជាង៥លាននាក់ដែលស្ថិតនៅក្នុងអាយុដែលត្រូវការទិញលំនៅដ្ឋានហើយ៥លាននាក់ទៀតនឹងដល់អាយុរៀបការហើយត្រូវការលំនៅដ្ឋានហើយប្រជាជនជាង៤លាននាក់ទៀតនឹងកើនឡើង ក្នុងឆ្នាំ២០៣០។ ដូច្នេះហើយមិនមានអ្វីជាចម្ងល់នោះទេចំពោះទីផ្សារបុរីដែលកំពុងផ្ទុះឡើយនោះ។ ការផ្ទុះឡើងនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនជាង១៤លាននាក់ដែលត្រូវការលំនៅដ្ឋាននាពេលខាងមុខនោះទេ។ ប្រជាជនជាង១៤លាននាក់វាស្ទើរតែស្មើនឹងប្រជាជនសរុបទៅហើយ។ វាពិតជាពេលដ៏ល្អមួយសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាព្រោះស្ទើរតែប្រជាជនទាំងអស់ទៅហើយដែលត្រូវការលំនៅដ្ឋាននោះ។តាមដានព័ត៌មានសំខាន់ទាក់ទងនឹងអចលនទ្រព្យសូមចូលកាន់ Realestate.com.kh
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
June 6, 2022, 5:05 p.m.
Realestate News
បច្ចុប្បន្នទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទស្សន៍កំណើនគួរឲ្យកត់សម្គាល់ជាពិសេសនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងក្រុងភ្នំពេញ និងតាមតំបន់ជាយក្រុងមួយចំនួនរបស់ទីក្រុងក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ទីផ្សារដីធ្លី និងលំនៅដ្ឋានផងដែរ។ជាមួយនឹងកំណើននៃកាវិនិយោគក្នុងតំបន់ជ្រោយចង្វារបានសង្កេតឃើញថាវាបាននឹងកំពុងជម្រុញឲ្យសន្ទស្សន៍តម្លៃទីផ្សារដីមានការកើនឡើង។ ដោយ​សម្លឹង​ឃើញ​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ល្អ​ប្រសើរ​នោះក្រុមហ៊ុនវិនិយោគធំៗបាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានលើ​ផ្ទៃ​ដីជាច្រើនហិចតានៅក្នុងតំបន់ជ្រោយចង្វារ។គម្រោងថ្មីៗនៅតាមបណ្តោយផ្លូវជាតិ6អានាពេលបច្ចុប្បន្នតំបន់ជ្រោយចង្វារបានក្លាយជាតំបន់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដ៏មានសក្តានុពល​​ ហើយគេឃើញមានគម្រោងធំៗមួយចំនួនកំពុងដំណើរការសាងសង់ដូចជា៖ គម្រោងលំនៅដ្ឋាន High Land ដែលមានផ្ទៃដីប្រមាណ១២០ ហិចតា គម្រោង The Flora មានផ្ទៃដី១៥​០​ហិចតា គម្រោង The LYP មានផ្ទៃដី១០០​ហិចតា គម្រោង The Mekong Royal មានផ្ទៃដី ១៣ហិចតា គម្រោងបុរីប៉េងហួតនិងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC លើផ្ទៃដី៣០៧,៣ ហិចតា។ហើយក្នុងពេលថ្មីៗនេះគម្រោង Orkide Villa បានសម្ពោធគម្រោងទីបីរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងតំបន់ Chroy Changva ក្រោមគម្រោងដែលមានឈ្មោះថា “ឌឹប៊ូតានិកស៊ីធី” លើទំហំផ្ទៃដីប្រមាណជា១៤០ ហិចតា ដែលមានចម្ងាយ 7 គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ​ក្រុងភ្នំពេញ។លើសពីនេះទៅទៀតក្នុងពេលថ្មីៗនេះដែរក៏មានព័ត៌មានបង្ហើបអំពីគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេសាប ភ្ជាប់មាត់ច្រាំងទន្លេសាបភាគខាងលិច ត្រង់គីឡូម៉ែត្រលេខ6ទៅតាមមាត់ច្រាំងខាងកើតនៅលើតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។គម្រោងទាំងអស់នេះនឹងបម្រើប្រជាជនទាំងក្នុងស្រុកនិងជនបរទេសជាមួយសេវាកម្មចម្រុះដូចជា៖ ពាណិជ្ជកម្ម អាជីវកម្ម ការិយាល័យ សេវាកម្មអាផាតមេន ខុនដូ បុរី ភោជនីយដ្ឋាន តំបន់កីឡា សួនឧស្សាហកម្មបែបធម្មជាតិ ទីផ្សារ និងផ្សារទំនើបជាដើម។កញ្ញា ចេវ សុឃុន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរី The Mekong Royal បាននិយាយថាដោយ​យល់​ឃើញ​ថាក្នុងពេលបច្ចុប្បន្នរាជធានី​ភ្នំពេញ​កាន់​តែ​រីក​ធំ ហើយ​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ​ក៏​កំពុង​កើន​ឡើង​ជា​​លំដាប់ទើបគម្រោងបុរី The Mekong Royal បានសម្រេច​ចិត្ត​វិនិយោគ​សាង​សង់​បុរី​នៅតំបន់នេះ។កញ្ញា​បាន​បន្ត​ថា “ការជ្រើសរើសយកតំបន់នេះដោយ​សារ​មាន​ទន្លេ​នៅ​ព័ទ្ធ​ជុំវិញ​ ហើយលក្ខណៈទាំងនេះ​ជម្រុញឲ្យគម្រោង​លំនៅដ្ឋានបុរី The Mekong Royal មាន​ខ្យល់​អាកាស​ត្រជាក់​ស្រួល លក្ខណៈបែបធម្មជាតិហើយ​ម្យ៉ាងទៀតនៅទីនេះ​ក៏​ស្ថិត​នៅជាប់​ផ្លូវ​ធំ​ដែលតភ្ជាប់ទៅ​កាន់​បណ្តាខេត្តធំៗ​ថែម​ទៀត​ផង។”លោក ចេង មុនី ជាអតិថិជនដែលបានទិញវីឡាកូនកាត់ពីគម្រោង The Flora នៅជ្រោយចង្វារបាននិយាយថា​ “ខ្ញុំចង់រស់នៅតំបន់នេះព្រោះវាមានផ្លូវធំ មិនស្ទះចរាចរដូចនៅតំបន់ផ្សេងទៀតក្នុងក្រុងភ្នំពេញនោះទេ។  ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះកាអភិវឌ្ឍន៍​នៅទីនេះ។ ខ្ញុំឃើញមានគម្រោងធំៗជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ មួយទៀតខ្ញុំគិតថានៅពេលអនាគតនឹងក្លាយជាទីក្រុងមួយដ៏​ទាក់ទាញដែលវាល្អសម្រាប់ទាំងការរស់នៅ និងជឿថាក៏ជាផលល្អមួយសម្រាប់ការវិនិយោគរបស់ខ្ញុំផងដែរ។”តើមានគម្រោងដែលទទួលជោគជ័យក្នុងតំបន់នេះដែរឫទេ? គម្រោងទាំងនោះបានបញ្ចប់ការសាងសង់របស់ខ្លួនមួយចំនួនហើយមានមនុស្សចូលទៅរស់នៅច្រើនកុះករផងដែរ។ គម្រោងទាំងនេះទទួលបានជោគជ័យគឺអាស្រ័យទៅលើរចនាបទរបស់គម្រោងមានភាពស្រស់ស្អាត មានគុណភាពល្អ មានយុទ្ធសាស្ត្រលក់និងទីផ្សារច្បាស់លាស់មានការធានាលើផលចំណេញនៃការវិនិយោគច្បាស់លាស់សម្រាប់អ្នកអភិវឌ្ឍន៍និងផ្តល់ជូននូវលក្ខណៈនៃការរស់នៅដោយភាពល្អប្រសើរសម្រាប់ពលរដ្ឋ។លោក អ៊ិន ស៊ីថា ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal កន្លងមកនៅក្នុងតំបន់ជ្រោយចង្វារបានបានស្រូបយកអ្នកវិនិយោគគម្រោងលំនៅដ្ឋានមួយចំនួន​ ហើយគម្រោងទាំងនេះបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ គម្រោងទាំងនេះមានដូចជា៖ គម្រោងបុរីសុភមង្គល បុរីChina Town បុរីពិភពថ្មី ខុនដូ Mekong View និងខុនដូ Mekong Garden​ និងមានផ្សេងៗមួយចំនួនទៀត។ គម្រោងទាំងនេះបានលក់ចេញរួចរាល់ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ និងរស់នៅដោយអតិថិជនរបស់ខ្លួន។តើអ្វីជាសក្តានុពលនៅក្នុងតំបន់នេះនៅពេលអនាគត?លោក អ៊ិន​ ស៊ីថា​ ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal បានលើកឡើងថាតំបន់ជ្រោយចង្វារជាតំបន់ដែលមានទីតាំងភូមិសាស្ត្រល្អបំផុត សម្រាប់ការរស់នៅដោយសារតំបន់នេះបានព័ន្ធជុំវិញដោយទន្លេជាតំបន់គ្មានផ្សែងជាតំបន់បៃតងដែលប្រកប​ដោយលក្ខណៈធម្មជាតិ។លោកបន្តទៀតថាប្រព័ន្ធគមនាគមន៍វិញគឺកាន់តែមានភាពប្រសើរឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នករស់នៅក្នុងតំបន់នេះ។ មួយវិញទៀត​ពាក់ព័ន្ធទៅនឹងតម្លៃដីនៅក្នុងតំបន់នេះគឺនៅមានលក្ខណៈសមរម្យដែលផ្តល់លទ្ធភាពកាន់តែច្រើនដល់អ្នកអភិវឌ្ឍន៍ក្នុងការវិនិយោគ។ ជាក់ស្តែងតម្លៃដីមានការកើតឡើងគួរឲ្យកត់សម្គាល់នៅតាមទីតាំងសំខាន់ៗជាប់ផ្លូវធំជាដើម។​ បើធៀបតម្លៃដីបច្ចុប្បន្ន​ទៅកាលពី២ឬ៣​ឆ្នាំមុនមានការកើនឡើងដល់ពាក់កណ្តាល។លោក ស៊ីថា ក៏បានឲ្យដឹងទៀថាដោយសារតែមានគម្រោងក្រុមហ៊ុនធំៗបានបោះទុនវិនិយោគទៅតំបន់នេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មធំមួយទើបមានគម្រោងផ្សេងៗទៀតបានបង្វែរទិសដៅរបស់​ខ្លួនទៅតំបន់នេះដែរ។លោកបានបន្ថែមទៀតថាក្រៅពីគម្រោងធំៗគម្រោងតូចៗជាលក្ខណៈឯកជនសាង​សង់សម្រាប់លក់បំពេញតម្រូវការក្នុងស្រុកគឺមានចរន្តល្អហើយទទួលបានភាពជោគជ័យស្ទើរ តែ១០០%។ ហើយបច្ចុប្បន្ន គឺមានគម្រោងតូចៗជាច្រើនដែលបានកំពុងដំណើរការសាងសង់របស់ ខ្លួននៅក្នុងតំ បន់ជ្រោយចង្វារនេះ។បើមើលទៅលើភាពជាក់ស្តែងនៅក្នុងតំបន់នេះ មិនថាគម្រោងតូចៗ ឫក៏គម្រោងធំៗនោះទេ គឺនឹងទទួលបានភាពជោគជ័យ ដោយសារយើងមានអតិថិជនគ្រប់កម្រិត។ សម្រាប់អតិថិជនក្នុងស្រុកនឹងទទួលការការរស់នៅបែបក្នុងស្រុកដោយជ្រើសរើសយកផ្ទះល្វែង ឫផ្ទះក្នុងបុរី។ រីឯអតិថិជនលំដាប់ខ្ពស់ ឫជនបរទេសនឹងជ្រើសយកការរស់នៅបែបទំនើប ដូច ជាការរស់ក្នុងខុនដូ។​លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន Century21 បាន​ថ្លែង​ថាព្រែក​លៀប ជ្រោយចង្វារ ជា​កន្លែង​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅដ្ឋានខណៈ​បច្ចុប្បន្ន​នេះមាន​ប្រជាជន​កាន់​តែ​ច្រើន​បាន​ទៅ​រស់​នៅក្នុងតំបន់នេះ ​។ ការ​អភិវឌ្ឍ​ន៍លំនៅឋាន​នៅ​ទីនោះ​កំពុង​ទទួល​ជោគ​ជ័យ​ខ្លាំង។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងតំបន់ជ្រោយចង្វារស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងតំបន់ជ្រោយចង្វារ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:06 p.m.
Realestate News
តាំងពីបុរាណកាលមកកម្ពុជាបានឆ្លងកាត់សម័យកាលរីកចម្រើននិងធ្លាក់ចុះពីមួយជំនាន់ទៅមួយជំនាន់ ដោយមានការខិតខំប្រឹងប្រែងព្រះរាជាណាចក្រមួយនេះបានពង្រឹងភាពរឹងមាំរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន។ តួយ៉ាងព្រះបរមរាជវាំងដែលជាកន្លែងគង្គនៅរបស់ខ្សែរាជវង្សខ្មែរដែលបានសាងសង់ឡើងក្នុងទស្សវត្យឆ្នាំ១៨៦០គឺជាតំណាងនៃភាពរឹងមាំ និងឯកភាពជាតិ។ប៉ុន្តែលំនៅដ្ឋានបែបរាជរង្សមួយផ្សេងទៀតបានកើតមានឡើនក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ នោះគឺគម្រោង ខុនដូ Imperial Crown គឺមិនខុសពីរាជវាំងប៉ុន្មាននោះទេដោយគម្រោងនេះបង្កប់នូវស្នាដៃស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងការបំពាក់គ្រឿងសង្ហារិមដែលធ្វើឱ្យលំនៅដ្ឋានរបស់អ្នកហាក់បីដូចជារាជដំណាក់ដូច្នេះដែរ…ប្រវត្តិនៃរចនាបទ និងស្ថាបត្យកម្ម៖ រចនាបទ Baroque ត្រូវបានប្រើប្រាសនៅចុងសតវត្សរ៍ទី១៦ដើម្បីពណ៌នាពីរចនាបទសិល្បៈមួយដែលផ្ដោតលំអិតទៅភាពប្រណិតបែបផែនសិល្បៈ។ វាបានប្រែក្លាយទៅជាអាណាចក្រនៃស្ថាបត្យកម្មដោយឆ្លុះបញ្ចាំងពីភាពជោគជ័យ និងរចនាបថបុរាណរបស់ប្រទេសអ៊ីតាលី។ ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានទទួលការចាប់អារម្មណ៍នៅកណ្តាលសតវត្សរ៍ទី១៧ដែលបានរីកសុះសាយនៅក្នុងប្រទេសបារាំងនិងអ៊ឺរ៉ុប។ រចនាបថមួយនេះជាធម្មតាត្រូវបានគេប្រើប្រាស់នៅពេលសាងសង់រាជវាំងធំៗក្នុងសហភាពអ៊ឺរ៉ុប និងបានក្លាយជារចនាបទដ៏អស្ចារ្យ មួយសម្រាប់វិមានប្រណិតៗក្នុងប្រទេសបារាំង។ស្ថាបត្យកម្មតាមបែប Baroque​ ក្នុងសម័យទំនើបសំដៅទៅលើការរចនាម៉ូតដែលបង្ហាញពីភាពឆើតឆាយនិងសំណង់ស្ថាបត្យកម្មបែបអឺរ៉ុបប្រកបដោយភាពល្អប្រណិត។ លក្ខណៈនេះអាចសម្គាល់ដោយភាពងាយស្រួលជាមួយនឹងការប្រើប្រាស់នូវរចនាបទតុបតែងដ៏ផ្ចិតផ្ចង់និងប្រកបដោយក្បាច់ល្អិតៗបំផុតនៅលើគ្រឿងសង្ហារិម​និងគ្រឿងតុបតែងទាំងអស់នៅគ្រប់បន្ទប់។ ការតុបតែងធ្វើយ៉ាងណាឲ្យមើលទៅឃើញដូចជារស់រវើក និងមានលក្ខណៈខុសៗគ្នាគ្រប់ចំណុចរចនាឡើងបានយ៉ាងល្អឥតខ្ចោះ។ គម្រោងខុនដូ  Imperial Crown សម្រេចជ្រើសរើសរចនាបទ Baroque លើកដំបូងក្នុងស្ថាបត្យកម្មនៃគម្រោងមួយនេះ។ភាពរុងរឿងនៃភ្នំពេញ៖ គម្រោង Imperial Crown មិនមែនត្រឹមតែធ្វើឱ្យទេសភាពនៃទីក្រុងភ្នំពេញកាន់តែស្រស់ស្អាតឡើងជាមួយភាពឆើតឆាយ និងសិល្បៈនៃស្ថាបត្យកម្មរបស់ខ្លួនប៉ុណ្ណោះទេ គម្រោងក៏នឹងបង្ហាញពីលក្ខណៈពិសេសពិតប្រាកដនិងរួមបញ្ចូលគ្នាជាមួយនឹងអគារផ្សេងៗទៀតដែលនៅជុំវិញឲ្យកាន់តែមានភាពទាក់ទាញ។ គម្រោងខុនដូនេះស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០សង្កាត់បឹងកេងកង១ ហើយវាក៏ស្ថិតនៅជិតលំនៅដ្ឋានដែលមានការពេញនិយមបំផុតនៅក្នុងទីក្រុងផងដែរ។​ ភាពទាក់ទាញនៃគម្រោងខុនដូ Imperial Crown មិនមែនគិតតែលក្ខណៈខាងក្រៅប៉ុណ្ណោះទេ។ យូនីតទាំង១៦១បានរចនាជាមួយរចនាបទបែប ​Baroque ដ៏ល្អប្រណិតនៅផ្ទៃខាងក្នុង ដោយមានការប្រើ​ប្រាស់នូវសម្ភារៈលំដាប់ស្តង់ដារខ្ពស់បំផុតមានយីហោល្បីៗបំផុតដូចជា៖ Bauformat, Teka Rinnai, Laufen និង Steinberg ជាដើម។​ គម្រោងនេះក៏បំពាក់ដោយទ្វាដែលធ្វើឡើងដោយសសៃកាបូនដែលបាននាំចូលពីតៃវ៉ាន់និងអ៊ីតាលី។ គ្រឿងសង្ហារិមឈើ Mahogany មានលាបថ្នាំពណ៌ប្រាក់ដែលអាចជាប់បានយូររហូតដល់៥០ឆ្នាំត្រូវបានបំពាក់គ្រប់យូនីតក្នុងខុនដូទាំងអស់។ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យ Imperial Crown ដូចគ្នាទៅនឹងស្ថាបត្យកម្មបែប Baroque ដ៏អស្ចារ្យ។  តើអ្នកចង់រស់ក្នុងជីវិតបែបរាជវង្សដែរឬទេ? គម្រោងខុនដូ Crown Condominium ផ្តល់ជូននូវគុណភាពនៃសំណង់ និងនៃរចនាបទដែលមានសោភ័ណភាពមិនចេះរីងស្ងួត ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ អញ្ជើញមកទស្សនាផ្ទះគំរូរបស់យើងក្នុងសង្កាត់បឹងកេងកង១ ដើម្បីទទួលបានបទពិសោធន៍នៃស្តង់ដារស់នៅបែបថ្មីក្នុងប្រទេសកម្ពុជា។ ស្វែងយល់បន្ថែមអំពីគម្រោង  Imperial Crown!
J-Tower 3 - News Banner KH
អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend
អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend
June 6, 2022, 5:06 p.m.
Realestate News
រយៈពេល២ទសវត្សរ៏កន្លងមកនេះកម្ពុជាត្រូវបានគេមើលឃើញថាមានបម្រែបម្រួលគួរឱ្យកត់សម្គាល់ក្នុងទិដ្ឋភាពផ្សេងៗគ្នានៃសេដ្ឋកិច្ច និងសង្គម។ វិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលបានអត្ថប្រយោជន៏ពីបម្រែបម្រួលទាំងនេះគឺទីផ្សារអចលនទ្រព្យ។ ក្រុមហ៊ុនCBREកម្ពុជាបានលើកឡើងថា“តម្លៃ នៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មអន្តរជាតិមានច្រើនជាង២០០ពាន់លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដោយលើកឡើងថាទីផ្សារមានលំនឹងបន្ទាប់ ពីការធ្លាក់ចុះកាលពីដើមឆ្នាំកន្លងទៅ។” លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន CBRE កម្ពុជា វៀតណាមបានពិភាក្សាអំពីកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើកំណើនទីផ្សារជាមួយការធ្វើបទបង្ហាញរបស់គាត់លើប្រធានបទ “តើទីផ្សារលំនៅដ្ឋានរបស់ប្រទេសកម្ពុជាមានសក្ដានុពលសម្រាប់ការវិនិយោគដែររឺទេ?” ប្រជាសាស្រ្ត៖អ្នកសិក្សាអីពីប្រជាសាស្រ្តបាននិយាយជាច្រើនអំពីសក្ដានុពលបម្រែបម្រួលក្នុងទីផ្សារ។ លោក Townsend បាននិយាយថាកម្ពុជាមិនមានប្រជាជនច្រើនណាស់ណានោះទេ។ លោកបានពន្យល់ទៀតថា “សម្រាប់អ្នកអភិវឌ្ឍន៏លំនៅដ្ឋានវិញនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគេ។” លោកបានបន្ថែមទៀតថា“កម្ពុជាគឺជាប្រទេសដែលមានប្រជាជនរស់នៅក្នុងទីក្រុងតិច។ ប៉ុន្តែវានឹងមានការផ្លាស់ប្ដូរ ហើយនៅពេលដែលមនុស្សជាច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញពួកគេមិនត្រឡប់ទៅធ្វើស្រែចំការវិញទេ។ ក្នុងប្រទេសវៀតណាម មានសាកលវិទ្យាល័យជាង៥៣ក្នុងទីក្រុងហាណូយ ហើយខ្ញុំគិតថាមានសាកលវិទ្យាល័យជាង៦៥ក្នុងទីក្រុងហូជីមិញ។  ហើយនៅកម្ពុជាក៏ដូច្នោះដែរយុវជននឹងមករស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង។ ចំពោះអ្នកអភិវឌ្ឍន៏លំនៅដ្ឋានទាំងអស់នេះហើយជាគោលដៅទីផ្សាលំនៅដ្ឋានររបស់ពួកគេដោយអភិវឌ្ឍន៏នូវគម្រោងដែលមានតម្លៃសមរម្យនៅឆ្នាំខាងមុខនេះ។” អ្នកអភិវឌ្ឍន៏ និងការវិនិយោគបរទេស៖លោក Townsend ក៏បានជជែកអំពីការកើនឡើងការវិនិយោគនាពេលខាងមុខផងដែរ។ លោកបានលើកឡើងថា“ខ្ញុំស្ទើតែមិនគួរឲ្យជឿកាលពីព្រឹកមិញនៅពេលដែលខ្ញុំបានដឹងពីតួលេខ ហើយខ្ញុំគិតពួកគេពិតជាស្រាវជ្រាវបានល្អមែន។” លោកបានពន្យល់ទៀតថាការវិនិយោគត្រូវបានគេប៉ាន់ប្រមាណថា “៧,៦ពាន់លានដុល្លារកំពុងតែមកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជាក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ វាជាចំនួនទឹកប្រាក់វិនិយោគដ៏ធំមួយ។” លោកក៏បានលើកឡើងដែរថាដើមឡើយក្រុមហ៊ុនអភិវឌ្ឍន៏ ក្នុងស្រុកបានអភិវឌ្ឍន៏ក្នុងវិស័យអចលនទ្រព្យយ៉ាងច្រើនប៉ុន្តែប៉ុន្មានឆ្នាំនេះមានការផ្លាស់ប្ដូរ។ យើងឃើញថាមានការចូលរួមដោយវិនិយោគិនធំៗមកពីប្រទេសមួយចំនួនក៏បាន ចូលរួមក្នុងការអភិវឌ្ឍន៏ផងដែរដូច ជាប្រទេស តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងបច្ចុប្បន្ននេះមានចិនដែលជាប្រទេសធ្វើការវិនិយោគធំជាងគេ។” ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសជុំវិញ៖លោក Townsend បានពន្យល់ថា ចរាចរគឺជាបញ្ហាដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយវាអាចប៉ះពាល់ដល់ទីផ្សារផងដែរ។ លោកបាននិយាយទៀតថា “សម្រាប់ទីផ្សារដីដែលក្លាយជាតម្រូវការ និងគម្រោងដែលត្រូវសាងសង់វាពិតជាត្រូវពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងពិតប្រាកដ។” តួយ៉ាងយើងត្រូវធ្វើដំណើរប្រមាណ១ម៉ោងពីទីប្រជុំជនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាននិយាយទៀតថា “តើស្ថានភាពនឹងទៅជាយ៉ាងណាក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខមុនពេលដែលគេសម្រេចចិត្តសាងសង់ផ្លូវក្រោមដីនិងស្ពានអាកាស។ ផ្លូវក្រោមដីឬស្ពានអាកាសត្រូវចំណាយពេលយ៉ាងតិចមួយឆ្នាំកន្លះដើម្បីសាងសង់។ ក្នុងរយៈពេលនេះវាធ្វើឱ្យមានបញ្ហាចរាចរមួយរយៈផងដែរ ហើយប្រជាជនដែលរស់នៅក្នុងទីក្រុងក៏កាន់់តែកើនឡើងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។” លោកបានបន្ថែមទៀតថាប្រទេសកម្ពុជាពិតជាសំណាងណាស់ដែលត្រូវដោះស្រាយតែជាមួយបញ្ហាចរាចរតែមួយមុខប៉ុណ្ណោះ។ លោកព្រមានដែរថា “បច្ចុប្បន្ននេះមានបញ្ហាតែមួយទេដែលត្រូេវដោះស្រាយនោះគឺបញ្ហាចរាចរ ដែលមិនជាបញ្ហាប្រជាជននោះទេ។ ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា!
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
June 7, 2022, 3:32 a.m.
Realestate News
Home & Living
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។ប្លង់កម្មសិទ្ធិចំនួនពីរប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។ជាដំណោះស្រាយ៖អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។ប្លង់រឹងក្លែងក្លាយ៖កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។ជាដំណោះស្រាយ៖អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។ដីមានវិវាទ៖អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។ដំណោះស្រាយ៖ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។ម្ចាស់ក្លែងក្លាយ៖អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។ដំណោះស្រាយ៖អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។ប្រយ័ត្នចំពោះប្រាក់កក់៖អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។ដំណោះស្រាយ៖អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។អ្នកលក់ដីឡូតិ៍ខ្យល់៖ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។ដំណោះស្រាយ៖អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។ការខូចខាតលាក់កំបាំង៖មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។ដំណោះស្រាយ៖ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ដំណោះស្រាយ៖អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។ការបង់ប្រាក់មុនគម្រោង៖អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។ដំណោះស្រាយ៖ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។ការឆបោករួមគ្នា៖ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។ដំណោះស្រាយ៖អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!
គម្រោងខុនដូ One Park៖ ខ្យល់អាកាសបរិសុទ្ធនៅក្នុងរាជធានី
គម្រោងខុនដូ One Park៖ ខ្យល់អាកាសបរិសុទ្ធនៅក្នុងរាជធានី
June 6, 2022, 5:04 p.m.
Realestate News
ភាពច្របូកច្របល់នៃទីក្រុងភ្នំពេញ អាចធ្វើឱ្យមានបរិយាកាសមិនល្អដែលជាហេតុពិបាកក្នុងការដកដង្ហើមគ្រប់ពេលវេលា។ នេះជាហេតុផលដែលគម្រោងខុនដូ One Park បានជ្រើសរើសទីតាំងល្អបំផុតដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)ដែលជាកន្លែងដែលមិនត្រឹមតែផ្តល់ជូនខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅកន្លែងដែលមានលក្ខណៈល្អប្រសើរទៀតផង។ ផ្លូវធំ ប្រព័ន្ធទឹក អគ្គិសនី និងមានផែនការហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រែក្លាយទៅជាតំបន់មួយដ៏ថ្មីដាច់គេក្នុងរាជធានីភ្នំពេញ។ខណៈដែលមានបញ្ហាស្ទះចរាចរណ៍ ទឹកជំនន់ និងការខ្វះខាតនូវលក្ខណៈធម្មជាតិពណ៌បៃតងដែលទាំងនេះជាហេតុផលធ្វើឲ្យបាត់បង់ទំនុកចិត្តពីវិនិយោគិននៅក្នុងតំបន់ដទៃទៀតក្នុងទីក្រុង ហេតុនេះគម្រោង One Park បានផ្ដល់នូវក្តីសង្ឃឹមពិសេសមួយសម្រាប់ទាំងអតិថិជនទិញលំនៅដ្ឋាន និង ការរំពឹងទុករបស់វិនិយោគិន។ក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) គម្រោង One Park នឹងក្លាយជាគម្រោងអភិវឌ្ឍន៏ចម្រុះលើទំហំផ្ទៃដីចំនួន៧.៩ ហិចតា និងគ្រប់ដណ្តប់លើទំហំសំណង់ប្រមាណ ២.៥លានហ្វីតការ៉េនៃគម្រោង។មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ស្ថិតនៅជិតទីស្ដីការគណៈរដ្ឋមន្ត្រីនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ធ្វើដំណើរប្រមាណតែពីរឬបីនាទីពីតំបន់ពាណិជ្ជកម្មដំបូងគេរបស់ប្រទេសកម្ពុជា ហើយធ្វើដំណើរត្រឹមតែ១៥នាទីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ។ត្រៀមរួចជាស្រេចដើម្បីចូលរស់នៅក្នុងគម្រោងខុនដូនាពេលឆាប់ៗ៖គម្រោង One Park រួមមានបណ្តុំនៃគេហដ្ឋានសម្រាប់ធ្វើអាជីវកម្មដែលសាងសង់ព័ទ្ធជុំវិញគម្រោងទាំងមូល។ ចំណែកខាងក្នុងវិញ មានគម្រោងខុនដូប្រមាណជាង១,៦០០យូនីត។គម្រោងអភិវឌ្ឍន៏នេះរួមបញ្ចូលទាំង ហាងលក់រាយ ហាងកាហ្វេ ភោជនីយដ្ឋាន បារ និងមានមហាវិថីផ្លាសានៅខាងក្នុងនៃបណ្តុំអគារលំនៅដ្ឋានរស់នៅសម្រាប់ជួបជុំកំសាន្តគ្រួសារ និងមិត្តភ័ក្ត។ គម្រោងសាលាលំដាប់ស្តង់ដារអន្តរជាតិ នឹងដាក់សម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ខាងមុខនេះផងដែរ។គម្រោងគេហដ្ឋានសម្រាប់ធ្វើអាជីវកម្ម ត្រូវបានរំពឹងទុកថានឹងសាងសង់រួចរាល់នៅចុងខែ ឧសភា ឆ្នាំ២០១៧ ហើយបច្ចុប្បន្នបានលក់ជិតអស់ហើយ។ ចំណែក យូនីតខុនដូ បានកំពុងដាក់លក់លើទីផ្សារ។ ជំហានដំបូងនៃយូនីតខុនដូ គឺរំពឹងថានឹងអាចប្រគល់ទៅឲ្យអតិថិជនកាន់កាប់នៅពាក់កណ្ដាលឆ្នាំ២០១៨ ដែលយូនីតនីមួយៗមានចាប់់ពី១ទៅ៣បន្ទប់គេងជាមួយនឹងជម្រើសនៃលំនៅដ្ឋានប្រភេទផេនហ៊ូស (Penthouse) ផងដែរ។គម្រោង One Park គឺជាគម្រោងដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុនអភវិឌ្ឍន៏អចលវត្ថុល្បីមួយ គឺ ក្រុមហ៊ុន ហ្រ្គេធីស៊ីធី រៀល អ៊ីស្ទេត ឌីវេឡុបម៉ិន (Graticity Real Estate Development) សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មឈានមុខគេរបស់ប្រទេសសិង្ហបុរី គឺ DP Architects និងក្រោមការណែនាំពីអ្នកជំនាញរបស់ក្រុមហ៊ុនសាងសង់ចិន China Construction 2nd Engineer Bureau។ ការសហការនេះមានកម្មករសំណង់ប្រមាណ១,២០០នាក់ធ្វើការនៅក្នុងការដ្ឋាន ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់ល្អបំផុតរួមជាមួយភាពស្មោះត្រង់ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលវត្ថុគឺធានាថាការការសាងសង់នឹងបញ្ចប់ទៅតាមការកំណត់។ក្រុមហ៊ុនអភិវឌ្ឍន៏អចលវត្ថុក៏ផ្ដល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុ និងផ្តល់ការប្រឹក្សាសម្រាប់ផែនការវិនិយោគដល់អ្នកទិញផងដែរ។ ជម្រើសទាំងនេះ គឺផ្តល់ជូនទៅតាមការស្នើសុំរបស់អតិថិជនដែលមានបំណងចង់ជាវពីក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុ។ការរួមបញ្ចូលគ្នានៃរចនាបទ៖គម្រោងខុនដូ One Park គឺត្រូវបានរចនាឡើងដោយរួមបញ្ចូលបែបផែនអ៊ឺរ៉ុប និង ខ្មែរប្រកបដោយភាពស្រ ទន់។ នេះជាការរួមបញ្ចូលគ្នាទាំងសំណង់និងការរចនាផ្នែកខាងក្នុងដ៏ប្រណិត។ ការរចនាចំបង គឺជាការរួមបញ្ចូលលក្ខណៈធម្មជាតិជាមួយនឹងសំណង់អគារដោយមានការរចនាគួបផ្សំនឹងកូនរុក្ខជាតិ ដើមឈើ ពោរពេញដោយលក្ខណៈធម្មជាតិចម្រុះដែលបានដាក់បញ្ចូលក្នុងការរចនាបទសម្រាប់គម្រោងខុនដូមួយនេះ។ លក្ខណៈពិសេសទាំងនេះផ្តល់ជូនដល់ម្ចាស់លំនៅដ្ឋានឲ្យទទួលបាននូវទេសភាពមួយដែលបានការផ្លាស់ប្តូរទៅតាមរដូវកាល និងការតភ្ជាប់ជាមួយនឹងធម្មជាតិទោះបីស្ថិតនៅក្នុងរាជធានីភ្នំពេញក៏ដោយ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលវត្ថុ ក៏មានបំណងសាងសង់អគារទាំងអស់ ស្របតាមទិសខាងជើងនិងទិសខាងត្បូង ដើម្បីធានាបាននូវម្លប់ត្រជាក់ និងទទួលបានខ្យល់អាកាសបរិសុទ្ធ។ម្ចាស់លំនៅដ្ឋាននឹងមានការពេញចិត្តជាមួយសេវាកម្មមួយចំនួនដូចជា៖ អាងហែលទឹក ក្លឹបកម្សាន្ត កន្លែងអាំងសាច់ សួនច្បារជាច្រើន កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ។ គម្រោងខុនដូ One Park ក៏ផ្ដល់ជូនចំណតរថយន្តដ៏សាកសមសម្រាប់ម្ចាស់យូនីតនីមួយៗផងដែរ។ មានចំណតជាង១,៦០០កន្លែងក្នុងទម្រង់ជាចំណតនៅខាងក្នុងអគារ(internal parking podium)។ គម្រោងក៏មានកន្លែងចតតាមផ្លូវបន្ថែមសម្រាប់ម្ចាស់គេហដ្ឋានសម្រាប់ធ្វើអាជីវកម្ម និងម្ចាស់ហាងលក់ទំនិញផងដែរ។ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍ឥឡូវនេះ៖ប្រសិនបើអ្នកចង់រស់នៅក្នុងគេហដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ អាចពិចារណាពីគម្រោងខុនដូ One Park គឺធានាពីប្រណិតភាព ភាពស្ងាប់សុខ និងជីវិតរស់នៅប្រកបដោយភាពទំនើបស្រស់ស្រាយ សម្រាប់អ្នកនិងគ្រួសាររបស់អ្នកពីមួយជំនាន់ទៅមួយជំនាន់ទៀត។សិក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ One Park Condominium!
ព្យុះរដូវកាលបោះឆ្នោតឆ្នំា២០១៨៖ ផលប៉ះពាល់ទីផ្សារខុនដូអំឡុងពេលបោះឆ្នោត
ព្យុះរដូវកាលបោះឆ្នោតឆ្នំា២០១៨៖ ផលប៉ះពាល់ទីផ្សារខុនដូអំឡុងពេលបោះឆ្នោត
June 6, 2022, 5:06 p.m.
Realestate News
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងព្រឹទ្ធិការណ៍នេះត្រូវបានគេរំពឹង​ថានឹងមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាក៏ដោយការថយចុះនេះទំនងជាប៉ះពាល់ទៅលើទីផ្សារវិនិយោគរបស់ជនបរទេស ជាពិសេសជាងគេនោះគឺទីផ្សារខុដូប្រណិត។ លោក Bretton Sciaroni នាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Sciaroni & Associates បានហៅការបោះឆ្នោតឆ្នាំ​២០១៨​នេះ​ថា “ជាការបោះឆ្នោតគួរឲ្យចាប់អារម្មណ៍បំផុត។” លោក Sciaroni និយាយថានៅពេលបោះឆ្នោតកន្លងផុតទៅឆ្នាំ២០០៨ ហើយរដ្ឋាភិបាលថ្មីបានរៀបចំឡើង ស្របពេលវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានកើតមានឡើងនៅកម្ពុជា ហើយវិស័យអចលនទ្រព្យ និងសំណង់ បានជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាម គំនិតរបស់ខ្ញុំគឺវាត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាព ប្រសើរឡើងវិញ។ លោក Sciaroni​ បានរំលឹកថា  “អគារ៤២ ជាន់ Gold Tower 42 គឺជាឧទាហរណ៍មួយក្នុងពេលនេះ ហើយតើអ្វីដែលនឹងកើត ឡើង នៅពេលដែលវិនិយោគិនបរទេសខ្ចីដើមទុនដើម្បីវិនិយោគជួបភាពច្របូកច្របល់នៅកម្ពុជា។”   ទោះជាយ៉ាងណាការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងពេលថ្មីៗគឺបានបង្ហាញពីការ​ងើបឡើងវិញដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យរបស់កម្ពុជា។ មើលទៅទីផ្សារមួយនេះគឺប្រហែលជាមិនទទួលរងការខាតបង់ខ្លាំងក្លាដូចកាលពីការបោះឆ្នោតឆ្នាំ២០០៨​នោះទេ។ នៅឆ្នាំ ២០១៣ ការលក់អចលនទ្រព្យបានគាំងក្នុងរយៈពេលបីខែមុនពេលបោះឆ្នោត  ហើយដំ ណើរការវិញត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីគណៈបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មី។ នេះបើ តាមការការឲ្យប្រាប់ឲ្យដឹងរបស់លោក  David Murphy ជានាយកគ្រប់គ្រងនៅក្រុមហ៊ុន  Independent Property Services (IPS) កម្ពុជា។ លោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yong Yap Properties បានលើកឡើងថា  “បរិយាកាសនយោបាយបង្កើតភាពមិនច្បាស់លាស់កាន់តែច្រើននៅក្នុងទីផ្សារ ដែលបានធ្វើឲ្យការមានថយចុះទំនុកចិត្តរវាងវិនិយោគិននៅក្នុងពេលបច្ចុប្បន្ន។​ យើងបានមើលឃើញការជះឥទ្ធិពលនេះតាមរយៈអត្រា​នៃការលក់មានកម្រិតទាបអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតលើកមុន។  ប៉ុន្តែលោក Yap បានបន្ថែមទៀតថា “អ្នកដែលយល់ពីទីផ្សារច្បាស់លាស់នៅតែអាចមានឱកាសចំណេញពីស្ថានភាពនេះ។”លោក Saraboth Lee ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Maxem Property លើកឡើងថា​ អ្នកទិញ និងអ្នកលក់អចលនទ្រព្យ ជាទូទៅពួកគាតដំកល់ប្រាក់របស់ខ្លួនទុកក្នុងរយៈពេលប្រហែល ៦ខែមុនពេល ការបោះឆ្នោតចាប់ផ្តើ​ម ហើយបញ្ឍប់រាល់ប្រតិបត្តិការសាច់ប្រាក់រហូតដល់ពួកគេមានអារម្មណ៍ថា ស្ថានភាពមានស្ថិរភាពឡើងវិញម្តងទៀត។ ទោះជាយ៉ាងណានៅឆ្នាំ២០១៨វត្តមាននៃ​ “ព្យុះរដូវកាលបោះឆ្នោត” អាចនឹងសម្រុកមកកាន់ទីផ្សារខុនដូនៅពេលដែលការផ្គត់​ផ្គង់​លើសតម្រូវការក្នុងអំឡុងពេលបោះឆ្នោត។លោក Lee និយាយថា “អ្វីដែលជាភាពខុសប្លែកគ្នារវាងការបោះឆ្នោតកាលពីឆ្នាំ ២០១៣ គឺការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសម្រាប់​ខុន​ដូនឹងឈានទៅដល់កម្រិតមួយដែលមិនអាចស្មានដល់ក្នុងរយៈពេលពីរបីឆ្នាំទៅមុខទៀត។ លោក Murphy យល់ស្របជាមួយគំនិតនេះ​ ហើយជឿថា “តម្លៃខុនដូនឹងធ្លាក់ចុះ។” “នេះគឺដោយសារតែអ្នកអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាអ្នកបោះទុនលើគម្រោងខុនដូជា ហើយជនបរទេសជាអ្នកទិញ​ខុន​ដូ​ទំាងនោះ។ វិនិយោគិននឹងនៅចាំមើលនូវលទ្ធផលទំាងនោះ តាមការលើកឡើងរបស់លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យនៅធនាគារ Hong Leong Bank Cambodia។  ប៉ុន្តែអ្នកជួលនៅក្នុងទីក្រុងហាក់ទទួលបានផលចំណេញ!លោក  Bobby Peoples ជានាយកប្រចាំប្រទេសនៅក្រុមហ៊ុន  Home Connect (Cambodia) Ltd បាននិយាយថាមុនការបោះឆ្នោតប្រាំមួយខែកាលពីឆ្នាំ ២០១៣ ការលក់ខុនដូគឺស្ទើរតែលែងមានទាំងស្រុងចំណែកឯទីផ្សារនៃការជួលនៅតែមានភាពជោគជ័យនៅទូទាំងប្រទេស។”លោក Lee បាននិយាយថា “ការផ្គត់ផ្គង់ខុនដូលើសតម្រូវការរួមជាមួយនឹងការបោះឆ្នោតឆ្នាំ២០១៨នឹងធ្វើឲ្យតម្លៃទីផ្សារនៃការជួលខុនដូធ្លាក់ចុះ។” យល់ស្របបែបនេះផងដែរ លោក Murphy ​និយាយថា​ទីផ្សារនៃការជួលនឹងនៅតែមានកាន់តែច្រើននៅពេលដែលអតិថិជនមិនទិញរហូតដល់ពេលដែលលទ្ធផលនៃការបោះឆ្នោតបានបង្ហាញ។​ទោះជាយ៉ាងណាទីផ្សារក្នុងស្រុកផ្តោតសំខាន់លើដី និងអចលនទ្រព្យជាប់ដី គឺទំនងជាបង្ហាញពីការធ្លាក់ចុះតិចតួចប៉ុណ្ណោះ។ លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia និយាយថា  “ ខ្ញុំដូចជាមិនមើលឃើញបញ្ហាអ្វីនោះទេពាក់ព័ន្ធទៅនឹងអចលនទ្រព្យជាមួយដីនៅកម្ពុជា” “បើទោះបីជាមានការធ្លាក់ចុះនៃប្រតិបត្តិការអចលនទ្រព្យក្នុងប៉ុន្មានខែមុនពេលនិងក្រោយពេល បោះឆ្នោតឆ្នាំ២០១៣​ក៏​ដោយតម្លៃអចលនទ្រព្យគឺនៅតែមានស្ថិរភាពដដែល”​ នេះបានតាមការលើកឡើងរបស់លោក Phelan។ លោក Phelan បានបន្តទៀតថាការទិញអចលនទ្រព្យខ្នាតតូចទៅមធ្យម វានឹងនៅតែបន្តមានសកម្មភាពធម្មតាដដែលក្នុង​កំឡុង​ពេលបោះឆ្នោតនៅកម្ពុជា។ លោក Sciaroni ជឿថាក្នុងប៉ុន្មានឆ្នាំកន្លងមកកម្ពុជាទទួលបានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងដំណើរការនៃការបោះឆ្នោត។ ឥទ្ធិពលនៃការបោះឆ្នោតដែលធ្វើឲ្យគាំងប្រតិបត្តិការអចលនទ្រព្យ ក្នុងស្រុកមានរយៈពេលកាន់តែខ្លីទៅខ្លីទៅ។ កម្ចីទិញផ្ទះគឺជាវិស័យមួយដែលផ្តោតសំខាន់លើទីផ្សារស្រុកខ្មែរនឹងកាន់តែថយទៅថយទៅ។ ប្រជាជនមួយចំនួនបានទាយថា “នៅពេលដែលសកម្មភាពអចលនទ្រព្យទីផ្សារថយចុះទីផ្សារនៃកម្ចីទិញផ្ទះ នឹងថយចុះជាក់ជាមិនខាន។ ប៉ុន្តែ លោក Phelan យល់ថាការធ្លាក់ចុះនៃប្រាក់កម្ចីគឺទាក់ទងសំខាន់ទៅលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ “ក្នុងរយៈពេលបីខែមុនការបោះឆ្នោតឆ្នាំ២០១៣ នឹងត្រលប់មកភាពធម្មតាវិញបន្ទាប់ពីនោះរយៈពេលពីរខែនៃការបោះឆ្នោត។”   លោក Phelan បន្តទៀតថា​ ទោះជាយ៉ាងណា ទាក់ទងទៅនឹងអចលនទ្រព្យក្នុងបុរី​ដែលមានគុណភាព និងមានតម្លៃសមរម្យគឺមានការទិញជាធម្មតា។ “ខ្ញុំមិនឃើញមានការធ្លាក់ចុះអ្វីទេជាមួយនឹងប្រភេទនៃកម្ចីទិញផ្ទះគឺនឹងនៅតែបន្តដូចធម្មតា។សរុបសេចក្តីមកសណ្ទុះនៃការកម្ចីប្រាក់មានការធ្លាក់ចុះត្រឹមតែ៣០%កំឡុង៥ខែនេះ ហេតុផលចំបងដោយសារប្រជាជនកំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោត” យោងតាមសម្តី លោក Phelanដើម្បីរក្សានូវទំនុកចិត្តរបស់វិនិយោគិនបរទេសក្នុងអំឡុងពេលបោះឆ្នោត រាជរដ្ឋាភិបាលអាចធ្វើការ ដោះស្រាយលើក្តីកង្វល់នៅក្នុងទីផ្សារ ដោយពង្រឹងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងកាត់បន្ថយលើសំពាធនៃកំណើនដ៏ឆាប់រហ័សមានដូចជា ការកាត់បន្ថយលើការកកស្ទះចរាចរ និងផ្តល់ការផ្គត់ផ្គង់ នៃថាមពលប្រើប្រាស់ឲ្យមានស្ថេរភាព។” នេះតាមការផ្តល់អនុសាសន៍របស់ លោក Lee។  និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន  Realestate.com.kh អត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកព័ត៌មានសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh
ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ
ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ
June 6, 2022, 5:04 p.m.
Realestate News
ជិតដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលឆាប់ៗនេះហើយ តើត្រូវប្រារព្ធពិធីជប់លៀងអបអរសាទរដំណាច់ឆ្នាំ២០១៦ដោយរបៀបណា? មជ្ឈមណ្ឌលរាជធានីភ្នំពេញបានធ្វើជាដៃគូជាមួយ PTG International រួមគ្នាបង្កើតកម្មវិធីប្រគុំតន្រ្តីដ៏ធំនាដំណាច់ឆ្នាំ២០១៦។មិត្តភក្តិនិងគ្រួសារសូមអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះនៅថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ ដើម្បីទទួលបានភាពរីករាយ និងការកម្សាន្តនាដំណាច់ឆ្នាំ២០១៦នេះ។ ព្រឹត្តិការណ៏នេះនឹងត្រូវធ្វើឡើងជាមួយកម្មវិធីជាច្រើនរួមមាន៖ ការប្រគំតន្រ្តីខ្នាតតូចនិងខ្នាតធំដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ខែធ្នូវនេះ។ព្រឹត្តិការណ៏ដ៏ធំនេះនឹងមានការចូលរួមសម្តែងពីតារាល្បីៗក្នុងប្រទេសកម្ពុជាមានដូចជា៖ តារាកំប្លែងនាយកុយ នាយក្រឹម តារាចម្រៀងកញ្ញា អ៊ីវ៉ា លោក ព្រាប សុវត្តិ លោក ឆាយ វិរៈយុទ្ធ  និងលោកកែវ វាសនា។ បន្ថែមពីនេះទៅទៀតមានការដាក់លក់ម្ហូបអាហារនិងភេសជ្ជៈ ហើយមានការដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនផងដែរ  កម្មវិធីដ៏ធំមួយនេះចាប់ផ្តើមពីម៉ោង៩ព្រឹកដល់ម៉ោង១០យប់ ។ព្រឹត្តិការណ៍ដ៏ធំមួយនេះរំពឹងថានឹងមានអ្នកចូលរួមប្រហែល ១០០,០០០នាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ការរៀបចំព្រឹត្តិការណ៍មួយនេះផងដែរដើម្បីបង្ហាញពីសក្ដានុពលនិងការអភិវឌ្ឍន៍នៃតំបន់នេះ។ លោក K. Elamaren ជានាយក​រងគ្រប់គ្រងគម្រោងនិងសំណង់នៃ PPCC បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព័ត៌មានថា “ព្រឹត្តិការណ៏នេះផ្ដល់ឱ្យយើងនូវវិធីសាស្រ្តដ៏សំខាន់មួយដើម្បីទាក់ទាញវិនិយោគិនទាំងពេលបច្ចប្បន្ននិងពេលអនាគតដែលនេះជាមធ្យោបាយមួយដ៏ល្អប្រសើរ។ មជ្ឈមណ្ឌលរាជធានីភ្នំពេញផ្ដល់ជូននូវទីក្រុងបែបទាន់សម័យ ផ្តល់ភាពងាយស្រួល ចរាចរល្អប្រសើរ និងមានប្រព័ន្ធលូបង្ហូរទឹកស្របតាមមាត្រដ្ឋានត្រឹមត្រូវបំផុត។” ព្រឹត្តិការណ៏នេះនឹងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច និងគម្រោងកំពុងអភិវឌ្ឍន៏ជាច្រើនក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង។ព្រឹត្តិការណ៏នេះត្រូវបានឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ស្រាបៀរអង្គរ ភោជនីយដ្ឋានស៊ួគ៌ា និងភោជនីយដ្ឋានតារា។ ចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះនៅមជ្ឈមណ្ឌលរាជធានីភ្នំពេញ រីករាយជាមួយការប្រគុំតន្រ្តី ទទួលទានអាហារអាហារឆ្ងាញ់ៗ និងជួបជាមួយក្រុមហ៊ុនល្បីៗជាច្រើន។ស្វែងយល់បន្ថែមអំពីគម្រោងរបស់មជ្ឈមណ្ឌលរាជធានីភ្នំពេញ៖  The Edge & Residence 90
មធ្យោបាយដ៏ល្អបំផុតសម្រាប់ជនបរទេសដែលចង់វិនិយោគវិស័យដីធ្លីក្នុងប្រទេសកម្ពុជា
មធ្យោបាយដ៏ល្អបំផុតសម្រាប់ជនបរទេសដែលចង់វិនិយោគវិស័យដីធ្លីក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
វាមិនមានអ្វីជាអាថ៌កំបាំងនោះទេដែលជនបរទេសអាចកាន់កាប់អចលនទ្រព្យតាមរយៈប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីក្នុងប្រទេសកម្ពុជា។ប៉ុន្តែអ្វីដែលមិនបានដឹងទូលំទូលាយនោះគឺថាជនបរទេសមានវិធីសាស្រ្តជាច្រើនដើម្បីកាន់កាប់ដីដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា។នេះគឺជាការណែនាំពី Realestate.com.kh ដើម្បីបង្ហាញអ្នកនូវចំនុចផ្សេងៗគ្នាទាក់ទងទៅនឹងរបៀបដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាសម្រាប់វិនិយោគិនបរទេស៖មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយបង្កើតក្រុមហ៊ុនជាមួយជនជាតិខ្មែរតើមានត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត?មធ្យោបាយដើម្បីវិនិយោគលើវិស័យដីធ្លីក្នុងប្រទេសកម្ពុជាជាមួយការជួលរយៈពេលវែងតើអ្វីជាគុណសម្បត្តិ និងគុណវិប្បត្តិនៃការជួលរយៈពេលវែងសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយចុះបញ្ជីធ្វើជាក្រុមហ៊ុនអចលនទ្រព្យជាមួយជនជាតិខ្មែរ ដែលយើងអាចហៅម្យ៉ាងទៀតបានថាការទិញតាមរយៈភាគី។តើឯកសារអ្វីខ្លះដែលតិយតជនត្រូវមាន?មធ្យោបាយដើម្បីវិនិយោគតាមរយៈការសម្បទានក្នុងប្រទេសកម្ពុជា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ជុជា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយរៀបការជាមួយជនជាតិខ្មែរតើមានអ្វីកើតឡើងនៅពេលដែលអ្នកលែងលះគ្នា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយសហការជាមួូយប្រជាជនកម្ពុជាចាប់ផ្ដើមស្វែងយល់ពីរការវិនិយោគដីដោយជនបរទេសក្នុងប្រទេសកម្ពុជា... មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយបង្កើតក្រុមហ៊ុនជាមួយជនជាតិកម្ពុជា៖ ជនបរទេសអាចធ្វើអាជីវកម្មជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា។ ពិតជាងាយស្រួល! ប៉ុន្តែពួកគេត្រូវបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតជាមួយប្រជានជនកម្ពុជាជាមុនសិនថាតើប្រសិនបើពួកគេចង់កាន់កាប់ដីក្នុងប្រទេសកម្ពុជាក្រោមរូបភាពក្រុមហ៊ុន។ នេះគឺព្រោះតែ ជនបរទេសមិនត្រូវបានអនុញាតឱ្យទិញដីដោយផ្ទាល់នោះទេ នេះបើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។​​​ទោះជាយ៉ាងណាក៏ដោយម្ចាស់ក្រុមហ៊ុនដែលជាជនជាតិខ្មែរត្រូវមានសិទ្ធិកាន់កាន់៥១%នៃភាគហ៊ុនរបស់ក្រុមហ៊ុន ដូច្នេះហើយក្រុមហ៊ុនអាចទិញដីក្នុងនាមក្រុមហ៊ុនហើយអាចធ្វើអ្វីៗក្នុងដីនោះដោយស្របច្បាប់ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំពូកទី៥ មាត្រា១៦ នៃច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​​ បានបង្ហាញថា“ម្ចាស់កម្មសិទ្ធិដីដែលមានបំណងចង់ធ្វើសកម្មភាពវិនិយោគលើដីគួរតែផ្ទេរឱ្យម្ចាស់ដីដែលជាអ្នកកាន់កាប់ដោយប្រជាជនកម្ពុជា ឬភាគីស្របច្បាប់ណាមួយដែលមានភាគហ៊ុន៥១% នៃក្រុមហ៊ុននឹងកាន់កាប់ដោយស្របច្បាប់ ឬបុគ្គលណាម្នាក់ដែលជាប្រជាជនកម្ពុជា។”ប៉ុន្តែនេះជាបញ្ហាមួយដែលធ្វើឱ្យមានការព្រួយបារម្មណ៍សម្រាប់វិនិយោគិនដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនត្រូវដកភាគហ៊ុនចេញពីទ្រព្យសកម្មរបស់ក្រុមហ៊ុន។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបែងចែកភាគហ៊ុន និងការព្រៀងសមស្របមួយនៃច្បាប់ដែលមានក្នុងប័ណ្ណភាគហ៊ុនដែលអាចធានាដោយការគ្រប់គ្រងពេញលេញសម្រាប់ជនបរទេសដែលជាប់ពាក់ព័ន្ធ។ ជនបរទេសក៏មានជម្រើសសម្រាប់កម្ចីទិញផ្ទះសន្តិសុខ និងអំណាចរបស់ឯកសារមេធាវីដើម្បីធានាថាវាជាការគ្រប់គ្រងពេញលេញចំពោះដី ឬអចលនទ្រព្យផ្សេងទៀតដោយការផ្ទេរសិទ្ធិក្នុងក្រុមហ៊ុន។​ តើអ្នកត្រូវមានអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត?អ្នកត្រូវប្រាកដថាអ្នកមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់សិនមុននិឹងបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត។ ដូច្នេះតម្រូវឱ្យមានម្ចាស់ភាគហ៊ុន២នាក់ជានាយកប្រតិបត្តិម្នាក់ហើយមានប្រាក់យ៉ាងតិច ១០០០ដុល្លារ។ ក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតត្រូវតែសហការជាមួយធនាគារមានការិយាល័យ ត្រឹមត្រូវតាមរយៈការចុះបញ្ជីជាភ្នាក់ងារនិងជាឈ្មោះក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា។ ទាំងនេះអាចរៀបចំឡើង ដោយមានជំនួយពីមេធាវីឯករាជម្នាក់។ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតចំណាយរយៈពេលប្រហែល ៨សប្ដាហ៏ដើម្បបង្កើតវាឡើង និង៤សប្ដាហ៍ទៀតសម្រាប់បង្កើតគណនីក្នុងធនាគារ។ ក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតតម្រូវឱ្យរៀបចំការបង់ពន្ធប្រចាំឆ្នាំ ហើយចុះបញ្ជីបង់ពន្ធអាករសម្រាប់ប្រតិបត្តិ ការអាជីវកម្មរបសខ្លួន។​ជនបរទេសតម្រូវឱ្យបង់១០០%នៃតម្លៃទិញអចលនទ្រព្យនិងតម្លៃសាងសង់។ ប្រសិនបើមានការសម្រេចចិត្តលក់អចលនទ្រព្យ១០០%នៃប្រាក់ដែលបានលក់ត្រូវផ្ដល់ឱ្យទៅជនបរទេស។​ តាមការណែនាំត្រូវបញ្ជាក់ឱ្យលម្អិតចំពោះព័ត៌មានក្រុមហ៊ុននិងឯកសារលក់។អ្នកត្រូវតែពិនិត្យមើលឈ្មោះរបស់ក្រុមហ៊ុនរបស់អ្នកឱ្យបានច្បាស់មុននឹងបង្កើតវា។ នេះតម្រូវឱ្យបង់ប្រាក់ ចំនួន១០ដុល្លារដល់ក្រសួងពាណិជ្ជកម្ម។ ហើយបន្ទាប់មកអ្នកតម្រូវឱ្យតម្កល់ប្រាក់ចំនួន៤៩៤ដុល្លារនៅក្នុងធនាគារក្រោមឈ្មោះក្រុមហ៊ុនតែមួយគត់។ ធ្វើយ៉ាងណាកុំធ្វើឱ្យបាត់វិក្កយបត្រប្រាក់តម្កល់ជំហ៊ានបន្ទាប់តម្រូវឱ្យអ្នកបង្កើតទម្រង់ចុះបញ្ជីក្រុមហ៊ុនដែលចំណាយប្រហែលពី៥ទៅ១៥ដុល្លារ។ ហើយឯកសារនេះអាចទទួលទទួលបានពីក្រុមប្រឹក្សាវិនិយោគកម្ពុជា បន្ទាប់មកអ្នកត្រូវបង់ប្រាក់15ដុល្លារផ្សេងទៀតដើម្បីទទួលបានត្រារបស់ក្រុមហ៊ុនជាផ្លូវការ។ បន្ទាប់មកអ្នកត្រូវបន្ទាប់មកអ្នកត្រូវបង្កើតផែនការអាជីវកម្មរបស់អ្នកហើយផ្សព្វផ្សាយតាមរយៈការផ្សព្វផ្សាយផ្សេងៗ។ រួចហើយអ្នកត្រូវរងចាំរយៈពេល៣០ថ្ងៃបន្ទាប់ពីក្រុមហ៊ុនរបស់អ្នកត្រូវបានបង្កើតឡើងមុនពេលដែល អ្នកចុះបញ្ជីពាណិជ្ជកម្មក្នុងក្រសួងពាណិជ្ជកម្ម។ បន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើងអ្នកត្រូវឱ្យឯកសាររបស់អ្នកទាំងអស់បោះត្រា។  នេះតម្រូវឱ្យអ្នកបង់២៦ ដុល្លារផ្សេងទៀតរួចហើយអ្នកត្រូវបំពេញទម្រង់ និងឯកសារមួយចំនួនដើម្បីទទួលបានការចុះបញ្ជីពន្ធដារជាផ្លូវការ។ នេះគឺជាជំហ៊ានចុងក្រោយដើម្បីឱ្យក្រុមហ៊ុនរបស់ អ្នកក្លាយជាក្រុមហ៊ុន និងទទួលស្គាល់ជាផ្លូវការ។ មានឯកសារមួយចំនួនទៀតដែលអ្នកអាចទទួលបានដើម្បីធានាពីសុវត្ថិភាពនៃភាពជាម្ចាស់របស់ក្រុមហ៊ុននោះ។ ឯកសារសុវត្ថិភាពតម្រូវឱ្យអ្នកបង់ប្រាក់ប្រហែល១០០០ដុល្លារមន្ថែមទៀតសុពលភាពនៃឯកសារផ្លូវការស្របច្បាប់ដែលធ្វើឡើងដោយមានមេធាវីមានតម្លៃប្រហែល៥០០ដុល្លារ។ ចំពោះតម្លៃចុះបញ្ជីវិញគឺមានតម្លៃ៥០០ដុល្លារចំពោះឯកសារនិងអាជ្ញាប័ណ្ណក្រុមហ៊ុនមានតម្លៃ១,២០០ដុល្លារ។ ហើយអ្នកត្រូវដាក់ប្រាក់តម្កល់ចំនួន៥,០០០​ដុល្លារសម្រាប់ដំណើរការក្រុមហ៊ុនទាំងមូល។ មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយកិច្ចសន្យាជួលរយៈពេលវែង៖ការទិញដីមិនដូចទៅនឹងការជួលនោះឡើយ ប៉ុន្តែវាគឺជារឿងដែលល្អបំផុតនៅពេលអនាគត។ វាមានភាពងាយស្រួលជាង ហើយមានតម្លៃទាបជាងការបង្កើតក្រុមហ៊ុនដើម្បីទិញដី។តាមមធ្យោបាយនេះអាចអនុញ្ញតឱ្យជនបរទេសទិញអចលនទ្រព្យបាន។ ប៉ុន្តែជនបរទេសតម្រូវឱ្យចុះបញ្ជីពា ណិជ្ជកម្មដោយស្ថិតនៅក្រោមឈ្មោះរបស់ជនជាតិខ្មែរណាម្នាក់។ ភាគីទាំងពីរត្រូវមានកិច្ចសន្យាជួលដើម្បីប្រតិបត្តិការអាជីវកម្ម ការជួលដីអនុញ្ញាតឱ្យជួលក្នុងរយៈពេលចាប់ពី៥០ឆ្នាំឡើយទៅ ក៏ប៉ុន្តែចំពោះករណី ចាប់ពី៧៩និង៩៩ឆ្នាំនោះមិនទាន់ច្បាស់នូវឡើយ។​ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះនៃកិច្ចសន្យាជួលរយៈពេលវែងសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?ចំពោះមធ្យោបាយនេះគឺថាជនបរទេសនៅតែមិនអាចក្លាយជាម្ចាស់អចលនទ្រព្យពេញសិទ្ធិបានឡើយ ហើយនេះគឺមានន័យថាមានភាពមិនច្បាស់លាស់មួយចំនួនសម្រាប់អ្នកវិនិយោគសម្រាប់សុវត្ថិភាពទ្រព្យរបស់ពួកគេ។ ជាដំបូងអ្នកត្រូវផ្ដិតមេដាយនិងចុះហត្ថលេខាជាសញ្ជាតិខ្មែរជាមុនសិនទើបអ្នកអាចលក់អចលនទ្រព្យនោះបាន។ប៉ុន្តែសម្រាប់ការព្រៀងនៃការកាន់កាប់អចលនទ្រព្យ និងរយៈពេលកិច្ចសន្យាជួលអាចជួយអោយធានាបាននូវសុវត្ថិភាព ដែលនេះជាវិធីសាស្រ្តអាចគ្រប់គ្រងអចលនទ្រព្យបាន។ ជនបរទេសក៏អាចកាន់កាប់ប័ណ្ណកម្មសិទ្ធិបានដែរដើម្បីធានាបាននូវការវាស់វែងដ៏មានប្រសិទ្ធិភាពពីព្រោះជនជាតិខ្មែរមិនអាចលក់អចលនទ្រព្យនោះ ដោយគ្មានប័ណ្ណកម្មសិទ្ធិនោះបានឡើយ។ចំពោះការជួលរយៈពេលវែងផ្ដល់អោយអ្នកជួលមានសិទ្ធិដើម្បីអភិវឌ្ឍន៏ដីដែលពួកគេកំពុងជួល។ ពួកគេនឹងទទួលបានការអនុញ្ញាតសាងសងក្នុងនាមជាឈ្មោះរបស់ពួកគេផ្ទាល់។ នេះបញ្ជាក់ថាជនបរទេសដែលជាប់ទាក់ទងអាចលក់អចលនទ្រព្យ ហើយមានសិទ្ធិរក្សានូវប្រាក់ដែលបានលក់នោះ។ សម្រាប់កាតព្វកិច្ចហិរញវត្ថុចំពោះមធ្យោបាយនេះសម្រាប់ជនបរទេសនឹងជាជំនួយស្របច្បាប់របស់មេធាវីនិងចំនួនផ្សេងទៀតដែលបានយល់ព្រមចំពោះតម្លៃនៃអចលនទ្រព្យ និងកិច្ចសន្យាជួលចំពោះតម្លៃអាចប្រែប្រួល។មធ្យោបាយក្នុងការវិនិយោគដីក្នុងប្រទេសកម្ពុជាដោយចុះបញ្ជីអចលនទ្រព្យជាជនជាតិខ្មែរម្នាក់មានន័យថាទិញតាមរយៈភាគីទីបី៖ ការទិញរបៀបនេះត្រូវបានគេស្គាល់ថាជាការទិញតាមតិយតជន។ តាមរយៈការទិញរបៀបនេះអាចធ្វើឱ្យ វិនិយោគិនមានទំនុកចិត្តជាមួួយម្ចាស់ដី។ បន្ទាប់មកដីនោះត្រូវបានដាក់ជាដីសម្រាប់កម្ចីទិញផ្ទះ។ បន្ទាប់មកទៀតដីនោះត្រូវបានជួលទៅឱ្យវិនិយោគិនបរទេសជាអ្នកជាប់ពាក់ព័ន្ធវិញម្ដង។ អ្នកត្រូវមានឯកសារ៤ជាមុនសិនដើម្បីធានាបានសុវត្ថិភាព។ ឯកសារទាំងនោះរួមមានកិច្ចសន្យាកម្ចីទិញផ្ទះកិច្ចសន្យាជួល កិច្ចសន្យាខ្ចី និងកិច្ចសន្យាធានាសុវត្ថិភាព។តើឯកសារទាំងនេះសម្រាប់ធ្វើអ្វីចំពោះភាគីទីបី? កិច្ចសន្យាកម្ចីទិញផ្ទះត្រូវបានចុះបញ្ជីនៅសង្កាត់។ រួចហើយបញ្ជូនឯកសារពីអ្នកទិញទាំងនោះទៅធនាគារ។ ការធ្វើដូច្នេះគឺដើម្បីការពារសកម្មភាពដ៏ទៃទៀតនៅពេលអនគតដោយជនជាតិខ្មែរដោយគ្មានការអនុញ្ញាតពីជនបរទេសឡើយ។ ចំពោះសកម្មភាពផ្សេងៗនៅពេលអនាគតតម្រូវឱ្យមានការយល់ព្រមពីជនបរទេស។កិច្ចសន្យាខ្ចីគឺជាក្រដាសតារាងប្រាក់កម្ចីដែលបានធ្វើឡើងរវាងភាគីទីបីនិងជនបរទេស។  វាបន្ថែមអត្រាការ ប្រាក់នៅលើពេលវេលាកំណត់មួយជាក់លាក់។ កិច្ចសន្យា​ជួលផ្ដល់ឱ្យជនបរទេសនូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ។កិច្ចសន្យាសុវត្ថិភាពបង្ហាញនូវការកំណត់នូវភាពចាំបាច់និងកាតព្វកិច្ចរបស់ភាគី នីមួយៗដោយជាប់ទាក់ទិនជាមួយនឹងអចលនទ្រព្យ។​ ជនបរទេសត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិកាន់កាប់អចលនទ្រព្យគ្រប់ប្រភេទតាមរយៈភាគីតំណាងនេះ។ ប៉ុន្តែមធ្យោបាយនេះមិនត្រូវបានឱ្យប្រើប្រាស់ឡើយពីព្រោះវាខុសនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងការកាន់កាប់អចលនទ្រព្យដោយផ្ទាល់ចំពោះជនបរទេស។ វាគឺជាភាពចន្លោះប្រហោងមួយដែល រដ្ឋាភិបាលកំពុងតែព្យាយាមកែទម្រង់។ តម្លៃនៃដំណើរការទាំងមូលអាចប្រែប្រួលទៅតាមកិច្ចសន្យានៃភាគី ទាំងពីរដែលជាប់ទាក់ទងនឹងកិច្ចសន្យារបស់អ្នកទិញ និងមេធាវីរបស់ពួកគេ។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាតាមរយៈដីសម្បទាន៖ បើយោងទៅលើមាត្រា៤៨នៃច្បាប់ភូមិបាល “ដីសម្បទានគឺត្រូវបានធ្វើឡើងដោយស្របច្បាប់និងមានចេញឯកសារច្បាប់ត្រឹមត្រូវដោយស្ថិតនៅក្រោមការសម្រេចរបស់អជ្ញាធរមានសមត្ថកិច្ច ទាំងនេះដើម្បីផ្ដល់ទៅបុគ្គលណាមួយម្ចាស់អជីវកម្មស្របច្បាប់ណាមួយឬក្រុមនៃមនុស្សណាមួយដើម្បីប្រើប្រាស់ដី និងដើម្បីប្រើ ប្រាស់ដីនោះស្របតាមសិទ្ធិដែលបានកំណត់ដោយច្បាប់នេះ។”មានដីសម្បទានបីប្រភេទក្នុងប្រទេសកម្ពុជាដូចជា ដីសម្បទានដើម្បីអភិវឌ្ឍន៍ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច។ដីសម្បទានសេដ្ឋកិច្ចផ្ដល់ឱ្យដើម្បីសាងសង់គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៏ដីរដ្ឋ។ ដីសម្បទានសេដ្ឋកិច្ចផ្ដល់ឱ្យដើម្បីធ្វើឱ្យដីស្រឡះក្នុងគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្ម ឬកសិកម្ម។ ដីសម្បទានដើម្បីអភិវឌ្ឍន៍គឺ មិនត្រូវបានដាក់ឱ្យប្រើប្រាស់ដោយច្បាប់ភូមិបាលក្នុងឆ្នាំ២០១១ឡើយ ជាពិសេសគឺមាត្រា៤៩និងមាត្រា៥០។​ ប៉ុន្តែប្រភេទនៃការសម្បទាននេះរួមមានការធ្វើកំពង់ផែការរុករករ៉ែការអភិវឌ្ឍន៍ឧស្សាហកម្មការសាងសង់ ព្រលានយន្តហោះនិងការនេសាទត្រី។មាត្រា៥២និង៥៣បន្ថែមថា “ដីសម្បទានសេដ្ឋកិច្ចមួយអាចបង្កើសិទ្ធិក្នុងរយៈពេលកំណត់មួយដោយកិច្ចសន្យា សម្បទានស្របតាមការផ្ដល់ឱ្យនៃច្បាប់នេះ។ ដីសម្បទានសេដ្ឋកិច្ចមិនអាចបង្កើតជាម្ចាស់កម្មសិទ្ធិស្រប ច្បាប់នៅលើដីដែលបានសម្បទានឱ្យនោះឡើយលើកលែងតែមានការឆ្លើយតបទៅនឹងគោលបំណង់សង្គម។” មាត្រាដដែលបានបន្តថា“​ការសម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ។ សម្បទានដីត្រូវផ្អែកទៅលើលិខិតគត្តិយុទ្ធជាក់លាក់ដែលចេញមុខកាន់កាប់ដីដោយអជ្ញាធរមានសមត្ថកិច្ចគឺ រដ្ឋ ឬសមូហភាពដែនដីសារធារណៈ ឬគ្រឺះស្ថានសារធារណៈដែលជាម្ចាស់កម្មសិទ្ធិនៃដីដែលត្រូវបានផ្ដល់ជា សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ការសម្បទានមិនអាចច្រើនជាង១០,០០០ហិចតានោះទេហើយមានរយៈពេលកំណត់៥០ឆ្នាំប៉ុន្តែអាចត្រូវបាន លុបចោលដោយការសម្រេចរបស់រដ្ឋាភិបាលប្រសិនបើមានបញ្ហាជាមួយច្បាប់។ប្រភេទសម្បទានដែលជនបរទេសតែងតែទទួលបាននោះគឺសម្បទានសេដ្ឋកិច្ច។តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា? វិនិយោគិនមិនអាចដាក់ពាក្យស្នើសុំដីសម្បទានសេដ្ឋកិច្ចពីក្រៅប្រទេសបានទេ។ ពួកគេតម្រូវឱ្យចុះបញ្ជីក្រុមហ៊ុនក្នុងប្រទេស កម្ពុជាសុពលភាពពន្ធគណនីជាមួយធនាគារជាមុនសិន។ នៅពេលដែលបានដឹងទីកន្លែងនិងទំហំដីវិនិយោគិនត្រូវដាក់ពាក្យស្នើសុំទៅក្រសួងកសិកម្ម។ វិនិយោគិនតម្រូវឱ្យមានឯកសារមួយចំនួនដើម្បីបញ្ជាក់ពីគុណភាព និងព័ត៌មានឯកសារបន្ថែមមួយចំនួនទៀតរបស់វិនិយោគិន។បន្ទាប់មកក្រសួងកសិកម្មនឹងពិនិត្យមើលព័ត៌មានលម្អិតនៅក្នុងបញ្ជីទិន្នន័យដីរបស់ខ្លួន។ ក្រសួងកសិកម្មនឹងសម្រេចថាតើដីនោះអាចផ្ដល់ឱ្យជាដីសម្បទានឬយ៉ាងណាដោយផ្អែកលើការពិនិត្យជាក់ស្ដែង។តំណាងពីក្រសួងកសិកម្មក្រសួងបរិស្ថានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមន្រ្តីរដ្ឋបាលខេត្ត និងក្រសួងពាណិជ្ជកម្មនឹងបង្កើតឯកសារដីសម្បទានដើម្បីពិនិត្យមើលលទ្ធភាពអនុវត្តនៃការស្នើសុំនោះ។ ដូច្នេះវិនិយោគិន តម្រូវឱ្យបញ្ចូលផែនការអាជីវកម្ម និងឯកសារពាក់ព័ន្ធក្នុងអំឡុងពេលនៃដំណើការស្នើសុំ។ក្រសួងបរិស្ថានត្រូវធ្វើការត្រួតពិនិត្យ “ការវាយតម្លៃផលប៉ះពាល់បរិស្ថានមួយ” ដែលសិក្សាពីកត្តាផ្សេងៗជាប់ ពាក់ព័ន្ធទៅនឹងដីនោះ។ កត្តាទាំងនោះរួមមាន៖ ការវាយតម្លៃថ្លៃដី ការសងជំងឺចិត្តប្រព័ន្ធទឹក និងប្រភេទដីដំណើរការនៃការវាយតម្លៃមានរយៈពេល៣ខែ។ ការវាយតម្លៃក៏មានការរួមបញ្ចូលផងដែរនៃរចនាសម្ព័ន្ធដីសាងសង់ទីតាំងប្រវត្តិសាស្រ្តឬសាសនាទ្រព្យសម្បត្តិ សហគមននិងផែនទីដី។អាជ្ញាធរមូលដ្ឋានមានទំនួលខុសត្រូវលើកត្តាសង្គមកិច្ច និងផលប៉ះពាល់។ក្រសួងកសិកម្មបន្ទាប់មកបញ្ជូនពាក្យស្នើសុំនោះទៅខុត្ថការល័យនាយករដ្ឋមន្រ្តីបន្ទាប់ពីការស្នើសុំនោះត្រូវ បានសម្រេច។ នាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខានឹងផ្ដល់សិទ្ធិទៅក្រសួងកសិកម្មដើម្បីព្រមព្រៀងដីសម្បទានសម្បទានជាមួវិនិយោគិន។វិនិយោគិនបន្ទាប់មកតម្រូវឱ្យបង្កើតផែនការមេ ឬផែនការអាជីវកម្មរយៈពេល៥ឆ្នាំមួយ។ ដីសាធារណៈ​បន្ទាប់មកត្រូវបានផ្ទេរទៅជាដីរដ្ឋកាន់កាប់នៅពេលដែលផែនការមេនោះត្រូវបានសម្រេច។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្ដល់នូវបញ្ជីបង់ពន្ទពិសេសទៅឱ្យក្រុមហ៊ុនវិនិយោគិននោះដោយមានការ លើកលែងនិងការកាត់ពន្ធ។ បន្ទាប់មកក្រុមហ៊ុននោះនឹងត្រូវបានកត់ចំណាំក្នុងការវិនិយោគតាមរយៈការចុះ បញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។អំឡុងពេលនៃដំណើការបញ្ចប់ប្រហែលជាមានរយៈពេល៦ទៅ៩ខែ។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយរៀបការជាមួយជនជាតិខ្មែរ៖ ជនបរទេសដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរត្រូវចុះបញ្ជីអចលនទ្រព្យដោយប្រើប្រាស់ឈ្មោះ របស់ប្តីប្រពន្ធនោះលើប័ណ្ណកម្មសិទ្ធិ។ ក្នុងនាមជាជនដែលបានផ្ដល់ឱ្យជនបរទេសច្បាប់រដ្ឋរបស់ប្រទេសកម្ពុជាបាននិយាយថាដីត្រូវចុះបញ្ជីក្រោមឈ្មោះទាំងប្ដីនិងប្រពន្ធ។ នេះមានន័យថាត្រូវតែមានកិច្ចសន្យា មួយមុនពេលដីនោះត្រូវបានលក់។តើមានអ្វីកើតឡើងនៅពេលដែលអ្នកលែងលះគ្នា? មានពេលខ្លះតម្រូវឱ្យមានការបែកបាក់ ឬលែងលះគ្នាការបែងចែកដីនិងទ្រព្យសម្បត្តិគឺអាស្រ័យទៅលើលក្ខ ខ័ណ្ឌនៃច្បាប់តុលាកានីមួយៗ ដោយយោងទៅតាមការលែងលះនោះ។ ការរៀបការតម្រូវឱ្យមានការចូលរួមពីស្ថានទូតរបស់ជនបរទេសនោះនិងភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ដូចជា៖​ នាយកដ្ឋានច្បាប់និងអគ្គកុងស៊ុលនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងមន្រ្តីខេត្តនោះ។តើត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរបាន? សម្រាប់ការរៀបការ អ្នកត្រូវមានឯកសារមួយចំនួនដូចជា សំបុត្រកំណើតថតចំឡងលិខិតឆ្លងដែនដែលមានសុពលភាពដោយភ្ជាប់ជាមួយរូបភាព ទិដ្ឋការដោយមានរូបថត  លិខិតបញ្ជាក់ថានៅលីវ លិខិតបញ្ជាក់ អាពាហ៍ពិពាហ៍ លិខិតថ្កោលទោស លិខិតបញ្ជាក់ពីអាជីព លិខិតលែងលះ ឬស្លាប់ក្នុងករណីលែងលះពេលមុន ឬស្លាប់នៃប្ដីប្រពន្ធមុន លិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ និងពាក្យស្នើសុំរៀប ការ។ចំពោះឯកសារផ្លូវច្បាប់ផ្សេងទៀតសម្រាប់រៀបការរួមមាន៖ ពិធីរៀបអាពាហ៍ពិពាហ៍បែបសាសនា ឬលក្ខណៈបែបស៊ីវិល។ ស្ត្រីដែលត្រូវរៀបការត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំហើយបុរសត្រូវមានអាយុយា៉ងតិច២០ឆ្នាំ។ ត្រូវមានសាក្សីពីរនាក់ចំពោះការរៀបការនោះ។ ការរៀបការត្រូវចុះឈ្មោះក្នុងការិយាល័យចុះឈ្មោះស៊ីវិល ដើម្បីឱ្យមានការទទួលស្គាល់។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាក្នុងនាមជាសញ្ជាតិកម្ពុជា៖ មធ្យោបាយមួយសម្រាប់អ្នកមានទិញដីគឺដោយទទួលបានជាសញ្ញជាតិកម្ពុជា។ ការធ្វើបែបនេះអាចធ្វើឡើងដោយមធ្យោបាយ ពីរ។ ដោយបង់ប្រាក់ចំនួន៣១២,៥០០​ដើម្បីក្លាយជាជនជាត់កម្ពុជាតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ឬដោយបរិច្ចាកអ្វីមួយដល់ប្រទេសកម្ពុជា។ការទទួលបានជាជនជាតិកម្ពុជាជនបរទេសអាចទិញបាន១០០%នៃកម្មសិទ្ធិរបស់អចលនទ្រព្យនោះ។ ប៉ុន្តែត្រូវចំណាំថាសញ្ជាតិដើមរបស់ជនបរទេសមិនអ្វីប៉ះពាល់ឡើយ។ជនបរទេសគ្រប់រូបក៏អាចទទួលបានលំនៅដ្ឋានក្នុងប្រទេសកម្ពុជាបានដែរដោយរស់នៅយ៉ាងហោចណាស់៧ឆ្នាំក្នុងប្រទេស កម្ពុជា។ប្រទេសកម្ពុជាគឺជាមូលដ្ឋានសម្រាប់ការអាភិវឌ្ឍដ៏ជោគជ័យដោយមានដីសម្រាប់អភិវឌ្ឍសំខាន់ៗជាច្រើន។ ខណៈពេលដែលមនុស្សជាច្រើនបានចាប់អារម្មណ៍នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះវាគឺពិតជាអាចធ្វើទៅបានពីព្រោះមានជនបរទេសជាច្រើនរួមមានវិនិយោគិនជាច្រើនទទួលបានប្រាក់ចំណេញជាច្រើនសន្ធឹកសន្ធាប់សម្រាប់ដីដែលពួកគេមាន។ស្វែងយល់បន្ថែមអំពីការវិនិយោគដីក្នុងប្រទេសកម្ពុជាជាមួយ Realestate.com.kh!
តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
June 6, 2022, 5:06 p.m.
Realestate News
សញ្ញាបង្ហាញថាទីក្រុងភ្នំពេញមានការរីកចម្រើនខាងទីផ្សារអចលនទ្រព្យយ៉ាងខ្លាំង ទន្ទឹមនឹងនេះផងដែរវិនិយោគិននិងអ្នកអភិវឌ្ឍន៏ជាច្រើនក៏កំពុងតែក្រឡេកទៅមើលឆ្នេសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុផងដែរ។ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានពិភាក្សាជាមួយលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន  Knight Frank Cambodia ទាក់ទងទៅនឹងកត្តាខ្លះៗដែលធ្វើឱ្យមានកំណើនក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។តើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបែបណាបានជាធ្វើឱ្យមានការអភិវឌ្ឍន៏វិស័យអចនទ្រព្យក្នុងខេត្តព្រះសីហនុ? កត្តាសំខាន់ដែលជម្រុញឱ្យមានការអភិវឌ្ឍន៏អចលនទ្រព្យ និងការវិនិយោគគ្រប់ទីកន្លែងនៅលើពិភពលោកគឺហេដ្ឋារចនាសម្ព័ន្ធ។ ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនាពេលថ្មីៗគឺកំពុងតែបង្កើនទំនុកចិត្តវិនិយោគិនឱ្យមកវិនិយោគក្នុងភាគខាងត្បូងនៃប្រទេសកម្ពុជាកាន់តែច្រើនឡើង។ព្រលានយន្តហោះខេត្តព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតរបស់កម្ពុជា នេះបើយោងតាមប្រភពជាច្រើនបានរាយការណ៍ឲ្យដឹង។ នេះមានន័យថាក្រុមហ៊ុនអាកាសចរណ៏ជាច្រើនឹងហោះហើរដោយផ្ទាល់ពីតំបន់អន្តរជាតិមួយចំនួនទៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Grand Union Group ជាក្រុមហ៊ុនអភិវឌ្ឍន៏គម្រោង  Dara Sakor នៅខេត្តកោះកុងដែលជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្តានុពលតំណាងឱ្យចំណុចពិសេសមួយដែលស្ថិតនៅមិនឆ្ងាយពីខេត្តមួយនេះ។នាពេលកន្លងមកនេះក្រុមហ៊ុនអាកាសចរណ៏ជាច្រើនបានស្ទាក់ស្ទើរក្នុងការហោះហើរទៅខេត្តព្រះសីហនុរហូតដល់មានបន្ទប់សណ្ឋាគារជាច្រើនបាននៅសល់។ ដូច្នេះហើយអ្នកអភិវឌ្ឍន៏មិនគួរសាងសង់ និងម្ចាស់សណ្ឋាគារមិនគួរធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុនោះទេពីព្រោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមិនដឹកអ្នកដំណើទៅកាន់ទីនេះដោយផ្ទាល់នោះទេ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះមានជើងហោះហើរថ្មីដោយផ្ទាល់ទៅក្រុងព្រះសីហនុ ដូច្នេះហើយមានសណ្ឋាគារប្រណិតៗជាច្រើនកំពុង​តែ​សាង​សង់ឡើង។ ជាក់ស្ដែងលោក  Alila ដែលសហស្ថាបនិក និងជាអតីតអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុនៃសណ្ឋាគារ  Aman Resorts ដោយមានផ្តល់សេវាកម្មបដិសណ្ឋារកិច្ចជាច្រើនដែលកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសជាង២០លើពិភពលោក នឹងសម្ភោធសណ្ឋារគារលំដាប់ផ្កាយ៥មួយនៅក្នុងខេត្តព្រះសីហនុ។ ចំណែកឯកោះក្របីផងដែរក៏នឹងត្រូវសាងសង់សណ្ឋាគារប្រណិតនៅក្នុងឆ្នាំ២០១៧ដែលមានការវិនិយោគដ៏ធំពីប្រទេសថៃ។ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរួចរាល់ហើយ នេះក៏ជាតំបន់សេដ្ឋកិច្ចដែលធំបំផុតក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយការបង្កើតរោងចក្រជាង៣០០នៅឆ្នាំ២០២០។ ជើង​ហោះ​ហើរថ្មីពីប្រទេសចិនមកកាន់ក្រុងព្រះសីហនុបានសម្ភោធនាពេលថ្មីៗនេះផងដែរ ដោយសារមានកិច្ចសហប្រតិបត្តិពិសេសទាក់ទងទៅនឹងជំនួញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ការបន្តពង្រីកផែសមុទ្រទឹកជ្រៅគឺជាកាត់បន្ថយតម្លៃដឹកជញ្ជូនតាមជើងទឹកសម្រាប់ឧស្សាហកម្មខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុគឺតំបន់សេដ្ឋពិសេស​ក្នុងស្រុកស្ទឹងហាវដែលមានអាជ្ងាប័ណ្ណក្នុងការសាងសង់កំពង់ផែទី២នាពេលឆាប់ៗនេះ។ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបានគ្រោងរួចរាល់ហើយ ហើយរំពឹងថានឹងសាង​សង់រួចដោយក្រុមហ៊ុន​សាងសង់ចិននៅក្នុងឆ្នាំ២០២០។ នេះមិនមែនត្រឹមតែជួយឲ្យមានភាពងាយស្រួលដល់អ្នកធ្វើដំណើនោះទេ ប៉ុន្តែនេះជាគន្លឹះពង្រឹងដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងរោងចក្រក្នុងទីក្រុងភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុផងដែរ។ តើរដ្ឋាភិបាលគួរតែមានផែនការអភវិឌ្ឍន៍តំបន់ឆ្នេរយ៉ាងដូចម្ដេចដើម្បីឱ្យត្រូវនឹងគម្រោងទាំងនេះ?តាមរយៈការវិនិយោគឯកជន រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្រៀងផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរដោយមានធាតុសំខាន់ៗ​​ដែលកំពុងតែត្រូវបានពង្រឹងទាក់ទងនឹងការការពារ និងការថែរក្សាសម្បត្តិធម្មជាតិអេកូឡូស៊ីដូចជា៖ ច្រាំងសមុទ្រ និងព្រៃកោងកាង។ នៅពេលដែលគម្រោងទាំងនេះកំពុងតែគំរាមកំហែងដល់អាជីវកម្មមួយចំនួននាពេលបច្ចុប្បន្នជាពិសេសឆ្នេរអូឈើទាល ដោយមានការកែលំអនាពេលខាងមុខដើម្បីជាការទ្រទ្រង់ដល់ទេសចរណ៍ធម្មជាតិ។ ចំណែកផ្លូវតាមឆ្នេរសមុទ្រតភ្ជាប់ពីក្រុងព្រះសីហនុទៅខេត្តកំពត និងកែបផងដែរក៏ត្រូវបានប្រកាសថានឹងសាងសង់។តើគម្រោងអ្វីខ្លះដែលបានកំពុងតែសាងសង់នៅខេត្តមួយនេះ?មានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនបានសម្ភោធក្នុងខេត្តព្រះសីហនុ ទាំងនេះហើយបង្ហាញថាទីផ្សារខុនដូក្នុងខេត្តព្រះសីហនុកំពុងតែលូតលាស់។ គម្រោងអភិវឌ្ឍន៏ទាំងនោះមានដូចជា៖ គម្រោង D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ  Blue Bay គម្រោងខុនដូ Royal Bayview គម្រោង The Scarlett  និងគម្រោង Blue Sky Tower។ ដូច្នេះហើយ ចាប់តាំងពីដើមឆ្នាំ២០១៦ទំហំវិនិយោគរាប់រយលានដុល្លារបានបោះទុនវិនិយោគក្នុងក្រុងព្រះ​សីហនុ រួមមានការវិនិយោគលើសណ្ឋាគារ កាស៊ីណូ និងការកំសាន្ត។ ដូចដឹងស្រាប់ហើយតួលេខនៃការផ្តល់អាជ្ញាប័ណ្ណកាស៊ីណូសង្កេតឃើញថាមាន កំណើនគួរឲ្យកត់សំគាល់ វាជាការវិនិយោគដ៏ច្រើនសម្បើមពីវិនិយោគិនចិន។ទន្ទឹមគ្នានេះដែរឆ្នេររាមដែលត្រូវបានគេដឹងថាជាផ្នែកមួយនៃខេត្តព្រះសីហនុដែលជាដីសម្បទានសេដ្ឋកិច្ចដ៏ធំប្រហែលជា ៣,៣០០ហិចតាកំពុងតែត្រូវបានអភិវឌ្ឍន៏ដោយវិនិយោគិនក្នុងស្រុកដោយមានការចូលរួមពីវិនិយោគិនបរទេស។ មានកិច្ចព្រមព្រៀងប្រមាណ១៥ដែលបានចុះហត្ថលេខាជាមួយទស្សនវិស័យរយៈពេលវែងនៃការបង្កើនគុណភាព និងប្រណិតភាពនៃវិស័យបដិសណ្ឋារកិច្ច រួមទាំងកន្លែងវាយកូនហ្គោល សណ្ឋាគារប្រណិតៗ កន្លែងកម្សាន្ត និងកន្លែងអេកូទេសចរណ៏។ កំពង់ផែដែលជួយដល់ការដឹកជញ្ជូនតាមសមុទ្រក៏នឹងត្រូវបានសាងសង់នៅទីនោះផងដែរ ដែលអាចទទួលបានការដឹកជញ្ជូនពីកន្លែងផ្សេងៗដូចជា៖ ប្រទេសចិន និងហុងកុង។ តើក្រុងព្រះសីហនុផ្ដោតទៅលើអ្វីខ្លះបើធៀបទៅនឹងទីក្រុងភ្នំពេញ?នៅពេលដែលយើងមើលទៅលើចំនួននៃខុនដូធៀបទៅនឹងចំនួនប្រជាជនគឺហាក់បីដូចជាមិនមានការផ្គត់ផ្គង់លើសតម្រូវការនោះទេ។ ប៉ុន្តែការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារខុនដូប្រណិតៗគឺមានពិតមែន  ហើយបច្ចុប្បន្នយើងកំពុងមើលឃើញពីការផ្លាស់ប្តូរទៅជាគម្រោងខុនដូដែលមានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុក។ កត្តាដែលជម្រុញឱ្យមានការទិញនិងមានទំនោរទៅរកទីផ្សារក្នុងស្រុកពីព្រោះ​តែមានតម្រូវការជួលច្រើន ចំណែកឯខុនដូប្រណិតៗគឺតែសម្រាប់ជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ វាអាចមានឱកាសសម្រាប់ទទួលប្រាក់ចំណេញពីការជួលរហូតដល់ពេលគម្រោងនោះបាន​សាងសង់រួចរាល់។ខេត្តព្រះសីហនុគឺជាតំបន់មួយផ្តល់ជូននូវតម្រូវការសម្បូរបែប ដែលមានមូលដ្ឋានច្រើនបែបសម្រាប់ការអភិវឌ្ឍន៍៖ ទេសចរណ៍គឺបានស្រូបយកទាំងជនបរទេស និងអ្នកក្នុងស្រុក ​ប៉ុន្តែក្នុងពេលដំណាលគ្នានេះវាក៏ជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយដែលបានទាក់​ទាញ​ក្រុមហ៊ុនអន្តរជាតិជាច្រើនឲ្យមកវិនិយោគក្នុងខេត្តនេះផងដែរ។ ចំនួនជនបរទេសលំដាប់អ្នកមានរួមជាមួយនឹងកំណើននៃភ្ញៀវទេសចរណ៍ដែលនឹងបន្តកើនឡើងសម្រាប់ពេលអនាគត ទំាងអស់នេះជាកត្តាដែលអាចទាញចំណាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ និងវិនិយោគិនយ៉ាងខ្លំាង។  ហេតុអ្វីមិនមែនជាខេត្តសៀមរាប? បើប្រៀបធៀបនឹងខេត្តសៀបរាប ខេត្តព្រះសីហនុផ្ដល់នូវសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែងជាងខេត្តសៀមរាប។​ ខេត្តសៀមរាបមានកន្លែងទេសចរណ៏ និងបន្តរីកចម្រើនដូចគ្នាប៉ុន្តែខេត្តព្រះសីហនុគឺមជ្ឍមណ្ឌលសេដ្ឋកិច្ចដែលវានឹងក្លាយជាខេត្តដែលមានតម្រូវការលំនៅដ្ឋានរយៈពេលវែងពីព្រោះប្រជាជនកំពុងតែកើនឡើង។ ជាងនេះទៅទៀតខេត្តសៀមរាបក៏ទាក់ទាញភ្ញៀវទេសចរផងដែរ ខេត្តនេះមានប្រាសាទអង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោក ទោះជាយ៉ាងណានៅពេលដែលអ្នកទេសចរណ៍បានឃើញប្រាសាទនេះម្តងហើយ មើលទៅពួកគេអាចមិនត្រលប់មកមើលវាម្តងទៀតនោះទេ។ ក្រលេកមើលរម្មណីយដ្ឋានឆ្នេរសមុទ្រប្រសិនបើមានការអភិវឌ្ឍនឱ្យល្អវានឹងធ្វើឲ្យភ្ញៀវទេសចរណ៏មកទស្សនាម្តងហើយម្ដងទៀត ជាមួយនឹងការកើនឡើងភ្ញៀវទេសចរណ៏ពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាមួយផ្សេងទៀតដែលត្រូវយល់ដឹងនោះគឺទោះបីជាមិនអាចសម្រេចបានផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែវាមានធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តព្រះសីហនុនៅពេលដែលមានការបូមយករ៉ែទាំងនោះនាពេលអនាគត។និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន  Realestate.com.khអត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកអចលនទ្រព្យជាច្រើននៅក្នុងខេត្តព្រះសីហនុ តាមរយៈ Realestate.com.kh
បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...
បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...
June 6, 2022, 5:05 p.m.
Realestate News
វិស័យសំណង់បានរីកចម្រើននិងបានក្លាយជាកត្តាលីករតែមួយគត់នៃកំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយម្ចាស់ភាគហ៊ុនជាច្រើនបានស្នើឱ្យមានការការពារស្របច្បាប់ក្នុងវិស័យនេះ តួយ៉ាងការរៀបចំដែនដីជាមួយការការពារបន្ថែម និងគោលនយោបាយរយៈពេលវែងដើម្បីឱ្យមានស្ថិរភាពនៃការវិនិយោគក្នុងវិស័យនេះចាំបាច់ត្រូវតែមាន។ផែនការមេរៀបចំទីក្រុងភ្នំពេញក្នុងឆ្នាំ២០៣៥សំដៅទៅលើការការរៀបចំគម្រោងទីក្រុងទំាងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័នថ្មីដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននាពេលបច្ចុប្បន្ន។ សម្រាប់នៅពេលបច្ចុប្បន្ននេះផែនការមេអភិវដ្ឍន៍ទីក្រុងមិនបានកំណត់នូវតំបន់អភិវឌ្ឍន៏​ជាក់លាក់ណាមួយឡើយ។ការអនុវត្តន៍ផែនការមេមានភាពយឺតយ៉ាវដែលធ្វើឲ្យមានការព្រួយបារម្មណ៏ ជាក់ស្តែងការកកស្ទះចរាចរនិងគុណភាពហេដ្ឋារចនាសម្ព័ន្ធទូទៅនៅក្នុងខណ្ឌសំខាន់ៗមួយចំនួន ស្របពេលដែលខណ្ឌទំាងនោះត្រូវបានគេមើលឃើញថាកំពុងតែមានការអភិវឌ្ឍន៍​នូវគម្រោង​ខុនដូជាច្រើន។លោក Ross Wheble នាយកគ្រប់គ្រងនៃក្រុមហ៊ុន Knight Frank ​ បានលើកឡើងថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៏ និងនៅតែប្រឈមនឹងបញ្ហាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៏ដែលស្ថិតនៅក្នុងការរំពឹងទុកនៅឡើយ។ ទោះជាយ៉ាងនេះក្ដីប្រទេសកំពុងអភិវឌ្ឍន៏កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់គឺហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ផ្លូវថ្នល់ ប្រព័ន្ធរថភ្លើង ប្រព័ន្ធរថយន្តសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចម្រុះ៖ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធហិរញវត្ថុ។ ទំាងអស់នេះវាគឺជាការចងក្រងឯកសារមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍។ ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់មិនត្រឹមតែធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងកាត់បន្ថយភាពក្រីក្រផងដែរ ជាងនេះទៅទៀតថែមទាំងបង្កើនតម្រូវការអចលនទ្រព្យរយៈពេលវែងទៀតផង។លោកបានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យនេះផងដែរដោយបានអភិវឌ្ឍន៏​​នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន។ សំណង់ដែលបានសាងសង់រួច និងសំណង់ដែលកំពុងតែសាងសង់ ឬស្ថិតនៅក្នុងផែនការសាងសង់កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែទាំងនេះតម្រូវឱ្យមានគោលការណ៍រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់មួយដើម្បី​ឱ្យមានគុណភាព និងគុណតម្លៃ។”លោក Wheble បានបន្ថែមថា “មានវិធីមួយដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងទាក់ទងនឹងការអភិវិឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងរវាងការអភិវឌ្ឍន៍ និងការវិនិយោគ។ មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះគឺត្រូវរៀបចំផែនការដែលជាចំនុចសំខាន់មួយ នៅពេលម្ចាស់គម្រោងអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅកន្លែងណាមួយ ម្ចាស់គម្រោងត្រូវតែរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។ ធ្វើបែបនេះដើម្បីបង្កើនតម្លាភាពនៅក្នុងទីផ្សារ ជាធម្មតានៅក្នុងទីផ្សារអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍ត្រូវតែបែងចែកឱ្យបានច្បាស់លាស់ចំពោះការស្តារឡើងវិញ ឬសាងសង់ថ្មីដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍នោះ។ ក៏ដូចជាធានាពីភាពប៉ះពាល់នៃគោលដៅអភិវឌ្ឍន៍ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ជាមួយកំណើននៃគម្រោងអភិវឌ្ឍន៏ដែលបានមកបោះទុន​វិនិយោគ​​ក្នុងទីក្រុងត្រូវតែគិតគូរពីបញ្ហានេះ។”លោក Sunny Soo​ ជាអគ្គនាយក្រុមហ៊ុន Keystone Property Consultants Co., Ltd., ដែលមានការសហការអន្តរជាតិជាមួយក្រុមហ៊ុន Savills លោកបានបន្ថែមថា “ច្បាប់ និងគោលនយោបាយនៃទីក្រុង និងការរៀបចំផែនការឲ្យបានត្រឹមត្រូវចាំបាច់ត្រូវអនុវត្តន៏ឱ្យបានលឿន ហើយត្រូវតែបង្កើនការអនុវត្តន៏ដោយឥតឈប់ឈរ។ តម្លាភាពនៅក្នុងទីផ្សារ និងការពង្រឹងផែនការច្បាប់វានឹងធ្វើឱ្យចង្ខុវិស័យធំទូលាយនៅពេលអនាគត។  មិនមានជម្រើសដទៃក្រៅពីនេះទេផែនការច្បាស់លាស់ និងការពង្រឹងច្បាប់ដ៏ល្អមួយវាពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យទីផ្សារកាន់តែឆ្ពោះទៅរកការអភិវឌ្ឍន៏ដ៏រុងរឿង។ នៅពេលដែលមានការអភិវឌ្ឍន៍ទីក្រុងរណបកាន់តែមានការកើនឡើងវិស័យហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែរីកចម្រើន ហើយថែមទំាងជួយបង្កើនឲ្យទីផ្សារអចលនទ្រព្យកាន់តែមានភាពរឹងមាំទៀតផង។ តំបន់ផ្សេងទៀតដែលត្រូវបង្កើនហេដ្ឋារចនាសម្ព័ន្ធចម្រុះផងដែរ មានន័យថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសត្រូវធ្វើឱ្យមានភាពងាយស្រួក្នុងការរស់នៅដូចជា៖ ស្ថាប័ណ្ណអប់រំ មណ្ឌលសុខភាព និងផ្សារជាដើម។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះកំពុងតែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ស្របនឹងរចនាបថរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងដែលអាចជាហេតុធ្វើឲ្យវិនិយោគិនងាកមកកាន់ប្រទេសកម្ពុជា។លោក Marc Townsend​ ជាអគ្គនាយកក្រុមហ៊ុន CBRE កម្ពុជា និងវៀតណាមបាននិយាយថា កម្ពុជាគឺជាប្រទេសដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ នេះក៏ព្រោះតែប្រទេសកម្ពុជាមានតម្លៃនៃការរស់នៅទាបជាងប្រទេសកំពុងអភិវឌ្ឍន៏មួយចំនួន។ ប៉ុន្តែលោកបានព្រមានថាប្រទេសកម្ពុជានៅតែត្រូវពង្រឹងរាល់ក្តីបារម្ភដូចជា៖ ផ្នែកវេជ្ជសាស្រ្ត ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីប្រកួតប្រជែងនឹងប្រទេសដែលមានភាពចាស់ទុំដូចជាប្រទេសម៉ាឡេស៊ីជាដើម។ លោកបានថ្លែងទៀតថា “យើងមិនបានព្យាយាមដើម្បីបញ្ជាក់ពីចំណុចអវិជ្ជមាននោះទេ យើងគ្រាន់តែព្យាយាមរកឲ្យឃើញថាតើមានទីផ្សារដែល​មាននិរន្តរភាពដែរឬទេ? ប្រទេសម៉ាឡេស៊ីបានមានបទពិសោធន៍ជាយូរមកហើយក្នុងការទាក់ទាញនិវត្តជនជាមួយទិដ្ឋាការ​សម្រាប់មនុស្សចាស់។ ហើយប្រទេសកម្ពុជាកំពុងចាប់ផ្តើមធ្វើបែបនេះដែរ ដើម្បីទាក់ទាញនិវត្តជនដោយប្រើប្រាស់វិធីសាស្រ្តមួយសម ស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់។”លោកបានពន្យល់ថាការចំណាយលើការរស់នៅគឺជាផ្នែកមួយនៃចំណុចពិសេសសម្រាប់ជនបរទេសទូទៅឲ្យងាកមកចាប់អារម្មណ៍​ប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនគ្រប់ករណីទាំងអស់សម្រាប់មនុស្សគ្រប់វ័យនោះទេ លោកបាននិយាយថា “យើងគ្រប់គ្នាមិនអាចជៀសផុតពីការឈឺថ្កាត់បាននោះទេ។ ជាក់ស្តែងនៅពេលអ្នកឈឺអ្នកត្រូវទៅមន្ទីរពេទ្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ហើយអ្នកត្រូវដឹងថាឱសថដែលអ្នកទិញនៅកន្លែងណាមានសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ថានេះគឺជាបញ្ហាមួយដែលកម្ពុជាមិនទាន់បានដោះស្រាយនៅឡើយ។”ស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា!
កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម
កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម
June 6, 2022, 7:39 p.m.
Realestate News
ក្នុងវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើងឃើញថាយុវជនសម័យថ្មីបានខិតខំប្រឹងប្រែង​ច្នៃបង្កើតស្នាដៃរបស់ខ្លួនយ៉ាងខ្លាំង។ ជាក់ស្តែងការប្រកួតប្រជែងក្នុងវិស័យនេះក៏មានភាពស្វិតស្វាញ​ជាង​មុនផងដែរ។ ក្រលេកមើលធនធានមនុស្សនៅក្នុងវិស័យស្ថាបត្យកម្មសព្វថ្ងៃវិញយើងឃើញថា​ស្រ្តីក៏បានរួមចំណែកក្នុងការងារនេះផងដែរ។ ខាងក្រោមនេះជាមតិយោបល់របស់ស្រ្តីដែលធ្វើការពាក់ព័ន្ធនៅក្នុងវិស័យស្ថាបត្យកម្ម។Realestate.com.kh  បានជជែកជាមួយស្រ្តីទំាង៣នាក់ដែលស្ថិតនៅក្នុងវិស័យស្ថាបត្យកម្ម ពួក​គាត់​នឹងចូលខ្លួនមកចែករំលែកបទពិសោធន៍ផ្ទាល់នៅក្នុងវិស័យនេះតែម្តង៖ កញ្ញា សូ សុផា អតីតនិសិត្សនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ សព្វថ្ងៃជាបុគ្គលិកផ្នែកស្ថាបត្យករនៅក្នុងក្រុមហ៊ុន Archetype Group  កញ្ញា ទេព សុធី និសិត្សឆ្នំាទី៥ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ និងកញ្ញា ទ្រី លីដា បុគ្គលិកផ្នែករចនា និងស្ថាប្យតកម្មនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Designរៀបរាប់ត្រួសៗអំពីជីវប្រវត្តិរបស់អ្នក! ហេតុអ្វីអ្នកសម្រេចចិត្តឈានជើងចូលក្នុងវិស័យស្ថាបត្យកម្ម?សុផា៖ ការពីជំនាន់នៅរៀនត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលាពេលខ្លះត្រូវ​ចំណាយ​ពេល​រហូតទល់ភ្លឺក៏មាន។ ប្រាកដណាស់ការងារស្ថាបត្យកម្មត្រូវចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើនដោយហេតុតែចិត្តស្រលាញ់ការងារច្នៃប្រឌិតទើបបានជាខ្ញុំមិនរុញរានឹងការឈាន​ជើង​ចូល​វិស័យ​ស្ថាបត្យកម្មមួយនេះ។សុធី៖ កាលពីឆ្នំា២០១២ទើបតែប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់យុវនារីពួកគាត់តែងតែជ្រើសរើសមុខវិជ្ជាគណនេយ្យ  ធនាគារ ហិរញ្ញវត្ថុ ឧសថស្ថាន ហើយមិត្តភក្តិរបស់ខ្ញុំភាគច្រើនជ្រើសរើសមុខវិជ្ជាទំាងអស់នេះ។  ទីបំផុតខ្ញុំបានជ្រើសរើសមុខវិជ្ជាស្ថាបត្យកម្មដែលគ្រប់គ្នាគិតថាជាជំនាញរបស់បុរសហើយពុំមានទីផ្សារការងារច្រើននោះទេ ប៉ុន្តែវាជាការងារច្នៃប្រឌិតដែលខ្ញុំចូលចិត្តបំផុតដូច្នេះ​ស្ថាបត្យកម្មវាសាកសម្យនឹងខ្ញុំបំផុត។​លីដា៖ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះពីព្រោះកាលពីតូចខ្ញុំចូលចិត្តគូររូប និងប្រើប្រាស់ការស្រមើស្រមៃរបស់ខ្ញុំជាមួយនឹងមនុស្សជុំវិញខ្លួន។ ខ្ញុំចូលចិត្តការងារបែបសិល្បៈនិងការរចនាបែបច្នៃប្រឌិតវាអាចនិយាយបានថាខ្ញុំចង់ឲ្យការស្រមើស្រមៃរបស់ខ្ញុំក្លាយជាការពិតហើយខ្ញុំចង់បង្កើតអ្វីដែលថ្មីៗ។តើស្ថាបត្យករណាម្នាក់ដែលអ្នកចូលចិត្ត? តើស្ថាបត្យកម្មប្រភេទណាដែលអ្នកចូលចិត្ត?សុផា៖ អ្នកស្រី Zaha Hadid ជាស្ថាបត្យករស្រ្តីដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយខ្ញុំចូលចិត្តស្នាដៃរបស់គាត់មានដូចជា៖ Galaxy Soho Beijing និងគម្រោងនៅក្នុងប្រទេសកម្ពុជា​យើងផងដែរ​នោះគឺមជ្ឈមណ្ឌលស្លឹករឹត។  ប្រភេទស្ថាបត្យកម្មបែបបៃតងធម្មជាតិជាប្រភេទស្ថាបត្យកម្មដែលខ្ញុំចូលចិត្តបំផុតវាផ្តល់នូវភាពស្រស់ស្រាយ និងបរិស្ថានធម្មជាតិយ៉ាងពិតប្រាកដ។សុធី៖ លោក  Tadao Ando ដែលជាស្ថាបត្យករជប៉ុនដែលមានបែបផែនស្ថាបត្យកម្មជាមួយព​​ន្លឺ និង​ប៉េ​តុង​វាជាស្នាដៃដែលប្រកបដោយភាពសិល្បៈបែបស្រទន់ ហើយស្នាដៃដែលខ្ញុំចូលចិត្តបំផុតនោះ​មាន​ដូចជា៖ ព្រះវិហារ The Church of the Light និងមជ្ឈមណ្ឌលសិល្បៈ The Pulitzer Foundation for the Arts ។សំណង់ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តមានដូចជា៖ សំណង់ប្រាសាទតាព្រហ្ម សំណង់សម័យទំនើបអំឡុងទស្សវត្សរិ៍ទី៦០ សំណង់អគារសម័យ​អា​ណា​និគម​បារំាងសំណង់ពហុកីឡាដ្ឋានជាតិអ៊ូឡំាពិក និងផ្ទះឬស្សីនៅតាខ្មៅ​ដែលសាងសង់ឡើង​នៅ​ឆ្នំា​២០១៥។លីដា៖ ស្ថាបត្យករដែលខ្ញុំចូលចិត្ត និងយកជាគំរូមានដូចជា៖ លោក Jean Nouvel Jean Nouvel ជាស្ថាបត្យករជនជាតិបារំា និងលោក វណ្ណ ម៉ូលីវណ្ណ ជាបិតាស្ថាបនិកស្ថាបត្យកម្មខ្មែរសម័យទំនើប។ ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តគឺស្តាតអូឡាំពិកដែលស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ព្រោះរាល់សំណង់របស់គាត់ជាសំណង់ដែលមានការ រចនាស្រស់ស្អាតមានការរួមបញ្ចូលជាមួយរចនាបថខ្មែរ ការយកធម្មជាតិមកបំលែងដែលមានបរិយាកាសខ្យល់ចេញចូល ពន្លឺនៅក្នុងអគារបានល្អ យើងអាចទទួលអារម្មណ៏ថាមានផាសុកភាព។តើមានភាពលំបាក និងមានភាពរីករាយក្នុងវិស័យស្ថាបត្យកម្មដូចម្តេចដែរ?សុផា៖ ប្រាកដណាស់ការងារនេះវាពិតជាលំបាកនិងចំណាយពេលវេលាយ៉ាងច្រើន ប៉ុន្តែខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តនៅពេលដែលខ្ញុំបានច្នៃបង្កើតអ្វីដែលថ្មីជាពិសេសនៅពេលដែលអតិថិជនពេញចិត្តនឹងស្នាដៃ​របស់ខ្ញុំ ទំាងនេះបានបញ្ជាក់ថាខ្ញុំបានធ្វើឲ្យពួកគាត់រស់នៅក្នុងបរិបទប្រកបដោយស្តង់ដារសមរម្យ។ ភាគច្រើនការងារមួយនេះត្រូវបានគេសន្មត់ថាជាការងាររបស់មនុស្សប្រុស ហើយកម្រមានម​នុស្សស្រីចូលធ្វើការក្នុងវិស័យនេះណាស់ ប៉ុន្តែបច្ចុប្បន្នវាដូចជារឿងធម្មតានៅពេលដែលមនុស្សស្រីចូលធ្វើការក្នុងការ ងារស្ថាបត្យកម្ម។  ជាក់ស្តែងខ្ញុំមិនដែលមានការរើសអើងអ្វីទាល់តែសោះនៅពេលដែលខ្ញុំធ្វើការងារនេះ។សុធី៖ នៅពេលរៀនជំនាញនេះនៅឆ្នំាដំបូងខ្ញុំយល់ឃើញថាស្ថាបត្យកម្មវាពិតជាទាក់ទងនឹងអ្វីគ្រប់បែបយ៉ាងនៅជុំវិញខ្លួនយើង។ មុខវិជ្ជានេះត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលា ហើយត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មីៗ ម្យ៉ាងវិញទៀតយើងត្រូវចំណាយពេលយ៉ាងច្រើនចុះទៅការដ្ឋានសាងសង់ដោយផ្ទាល់ នេះជាហេតុ​ផលដែលការងារនេះគេច្រើននិយាយថាជាការងារសម្រាប់បុរស។ចំណែកឯភាពរីករាយនៅក្នុងការរៀនជំនាញក៏ដូចជាការងារផ្នែកស្ថាបត្យកម្មវិញ វាពិតជាផ្តល់ឲ្យខ្ញុំនូវគំនិតច្នៃប្រឌិតនិងទូលាយជាងមុន។ ម្យ៉ាងទៀតការងារនេះវាជាការងារប្រមូលផ្តុំដោយបែបផែន​សិល្បៈ រសនិយម បច្ចេកទេសទំនើប ជាពិសេសការបញ្ចូលគ្នារវាងវប្បធម៌ចម្រុះ។ បច្ចុប្បន្នឆ្នំាសិក្សាទី ៥នេះខ្ញុំបានសិក្សាអំពីការរៀបចំនគរូបនីយកម្មកាន់តែធ្វើឲ្យចំណេះដឹងរបស់ខ្ញុំកាន់តែធំទូលាយ និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិស័យមួយនេះ។លីដា៖ បើយើងនិយាយក្នុងវិស័យស្ថាបត្យកម្មជាដំបូងវាពិតជាលំបាកសម្រាប់នាងខ្ញុំ ប៉ុន្តែក្នុង​នាម​ជាមនុស្ស​ស្រីម្នាក់ដែល​រៀនខាងវិស័យនេះ​ ខ្ញុំអាចនិយាយបានថាទាំង​ការលំបាកនិង​សប្បាយ​វាលាយលំគ្នា​​។ ជាមួយអារម្មណ៍ដែលមិនបានគេងគ្រប់គ្រាន់និងពុំសូវមានពេលជាមួយនឹងគ្រួសារព្រោះត្រូវមានការងារជាច្រើនដែលត្រូវធ្វើ វាមានអារម្មណ៍តាងតឹងបន្តិច។  ស្ថិតក្នុងជំនាញសា្ថបត្យកម្មនេះគឺ​វាតម្រូវឲ្យនាងខ្ញុំត្រូវមានទំនួលខុសត្រូវ​ និងមានការតាំងចិត្តខ្ពស់​ទៅលើការងារ​ថែមទាំងមានជំនឿទុកចិត្តលើខ្លួនឯង​កាន់តែខ្លំាងឡើង។​ ជាការពិតណាស់ប្រសិនបើយើងគ្មានការតាំងចិត្ត និងស្រលាញ់ទៅលើជំនាញមួយនេះទេខ្ញុំជឿថាគឺមិនអាចធ្វើវាបានទេ។ ចំពោះចំណុចនេះដែរអ្វីដែលធ្វើអោយខ្ញុំមានការសប្បាយចិត្តទៅលើជំនាញសា្ថបត្យកម្មមួយនេះ គឺខ្ញុំអាចមានឱកាសបញ្ចេញនូវគំនិតដែលខ្ញុំចង់រចនា ទៅលើសំណង់អ្វីមួយ ហើយវាក៏អាចនឹងក្លាយជាសមទ្ធិផលរបស់ខ្ញុំផ្ទាល់ផងដែរ។ ជាពិសេសធ្វើ​ឲ្យ​អតិថិជន​មានភាពរីករាយផងដែរ វាបានផ្តល់អោយខ្ញុំនូវស្នាមញញឹម អនុស្សាវរីយ៍ និងភាពរីករាយជាច្រើនក្នុងការងារមួយនេះ។ ខ្ញុំបានស្គាល់នូវមិត្តភាព និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនក្នុងសង្គម។តើអ្នកធ្លាប់ជួបប្រទះការរើសអើងនៅក្នុងវិស័យមួយនេះដែរឬទេ? ប្រសិនបើជួបតើអ្នកដោះស្រាយ បញ្ហានេះយ៉ាងដូចម្តេច?សុផា៖ ខ្ញុំមិនដែលជួបនឹងការរើសអើងអ្វីឡើងនៅក្នុងវិស័យនេះក៏ដូចជានៅកន្លែងការងារ។សុធី៖ ចំណែកឯការរើសអើងភេទក្នុងវិស័យមួយនេះភាគច្រើនបានចេញមកពីមជ្ឈដ្ឋានខាងក្រៅដោយពួក​គេនៅតែមានផ្នត់គំនិតមួយគិតថាការងារនេះគឺសម្រាប់តែបុរស។ សម្រាប់នៅក្នុងមជ្ឈដ្ឋានការងារ នេះវិញវានៅតែមានមតិតូចមួយនៅតែគិតថាស្រ្តីមិនអាចធ្វើការងារបែបនេះទេ ពួកគេគិត​ថា​ការងារនេះត្រូវចុះការដ្ឋានសាងសង់ទំាងថ្ងៃទំាងយប់ដោយផ្ទាល់។ ចំណែកឯ​ស្រ្តីជាភេទទន់ខ្សោយ​មិនសាកសម្យទៅចុះធ្វើការងារបែបនេះទេ សម្រាប់ខ្ញុំវិញការងារនេះជាការងារដោយប្រើប្រាស់គំនិតច្នៃប្រឌិតដូច្នេះវាគ្មានហេតុផលណាដែលស្រ្តីមិនអាចធ្វើការងារនេះបានឡើយ។លីដា៖ ប្រាកដណាស់ក្នុងជំនាញមួយនេះវាតែងតែមានពាក្យតិចតួចដែលនិយាយពីអសម្ថតភាពជាមួយពាក្យ បង្អាប់ផងដែរប៉ុន្តែចំពោះបទពិសោធន៍ដែលខ្ញុំមាននៅក្នុងវិស័យស្ថាបត្យកម្មមួយនេះគឺមិនដែលជួបនឹងបញ្ហារើសអើងពីសំណាក់អ្នករួមអាជីពដូចគ្នានោះទេ។  ដូចជាសព្វថៃ្ងនេះខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Design ​​ មួយនេះគឺមានទាំងបុគ្គលិកប្រុស  បុគ្គលិកស្រី ពួកគាត់មិនដែលមានការរើងអើង ទៅលើពួកខ្ញុំដែរជាបុគ្គលិកស្រីនោះប៉ុន្តែគាត់ថែមទាំងផ្តល់នូវឧកាសទៅលើ ពួកខ្ញុំក្នុងការបញ្ចេញនូវគំនិតក្នុងការរចនា និងធើ្វការងារដែរពួកខ្ញុំពេញចិត្តថែមទាំងមានការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅវិញទៅមក ពីគ្នាថែមទៀតផង ប៉ុន្តែប្រសិនបើខ្ញុំបានជួបប្រទះនូវបញ្ហារើងអើង ពីសំណាក់អ្នករួមអាជីពជាមួយគ្នា ខ្ញុំគិតថាដំណោះស្រាយដំបូងយើងត្រូវធ្វើយ៉ាងណាបង្ហាញនូវ សមត្ថភាពអោយពួកគេ ឃើញថាអ្វីដែលពួកគេធ្វើបាន យើងក៏អាចធ្វើបានហើយធ្វើបានល្អជាងពួកគេថែមទៀតផង។ប្រសិនបើអ្នកមានគ្រួសារហើយអ្នកចាប់អាជីពជាស្ថាបត្យករវាពិតជាបញ្ហាប្រឈមរវាងអាជីព និងគ្រួសារ តើអ្នកមានវិធីសាស្រ្តយ៉ាងដូចម្តេចដើម្បីសម្របសម្រួលបញ្ហាដែលអាចនឹងកើតមានឡើង?សុផា៖ ប្រាកដណាស់ការងារប្រភេទនេះវាពិតជាត្រូវចំណាយពេលយ៉ាងច្រើន ហើយការចំណាយពេលជាមួយក្រុមគ្រួសារក៏មានតិចតួចបំផុត។ ដូច្នេះការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារត្រូវតែកំណត់ឲ្យបានច្បាស់លាស់។ ខ្ញុំទទួលស្គាល់ថាវាពិតជាមានការលំបាកក្នុងការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយនឹងការងារប្រភេទនេះពិតមែន!សុធី៖ ថ្វីបើខ្ញុំមិនទាន់រៀបការនៅឡើយ ប៉ុន្តែខ្ញុំបានគិតថារឿងនេះត្រូវតែមានការយោគ​យល់គ្នា​ ហើយវាពិតជាត្រូវការការរៀបចំពេលវេលា​ឲ្យបានត្រឹមត្រូវរវាងការងារ និងគ្រួសារ។ យើងត្រូវស្វែងរកពេលវេលាកំសាន្តផ្ទាល់ខ្លួនជាមួយគ្រួសារការចំណាយពេលផ្ទាល់ខ្លួនវាពិតជាមិនអាចខ្វះបាន។លីដា៖ ខ្ញុំមិនទាន់រៀបការមានគ្រួសារនៅឡើយទេ ប៉ុន្តែខ្ញុំគិតថាបញ្ហានេះត្រូវតែកើតមានឡើងជាមិនខាន ដូច្នេះការបែងចែកពេលវេលាផ្ទាល់ខ្លួនពិតជាសំខាន់ យ៉ាងណាក៏ដោយខ្ញុំនឹងបែងចែកឲ្យច្បាស់នូវពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ និងការងារ។ស្វែងរកព័ត៌មានសំខាន់ៗតាមរយៈ Realestate.com.kh!
គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ
គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Property Reviews
Realestate News
ប្រជាជន និងវិនិយោគិនក្នុងប្រទេសនាពេលឆាប់ៗនេះនឹងអាចបំពេញការងារ កម្សាន្ត និងរស់នៅក្នុងអគារ The Gateway  កម្ពុជាដែលជាគម្រោងអភិវឌ្ឍន៏អចលនទ្រព្យថ្មីមួយដែលអាចផ្លាស់ប្ដូរមុខមាត់នៃទីក្រុងភ្នំពេញ។The Gateway គឺជាគម្រោងអភិវឌ្ឍន៏ចម្រុះដោយអ្នកទិញមានសិទ្ធិកាន់កាប់ពេញលេញដែលរួមមាន៖ លំនៅដ្ឋាន ហាងលក់ទំនិញ និងការិយាល័យសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។គម្រោងអភិវឌ្ឍន៏នេះរួមមានចំណតរថយន្តចំនួន៧ជាន់ ហើយមានហាងលក់ទំនិញចំនួន២ជាន់ អគារលំនៅដ្ឋានកំពស់៣៩ជាន់ និងអគារការិយាល័យកំពស់៣៦ជាន់។ គម្រោងនេះនឹងមានរួមបញ្ចូលទាំងជាន់សម្រាកលំហែកាយ និងចំណតរថយន្តនៅជាន់ផ្ទាល់ដីសម្រាប់ម្ចាស់លំនៅដ្ឋាននីមួយៗផងដែរ។ គម្រោងទាំងមូលនឹងមានការិយាល័យសរុបចំនួន២៩៩យូនីត និងលំនៅដ្ឋានសរុបចំនួន៥៧២យូនីត។ចំពោះយូនីតលំនៅដ្ឋានមានប្រភេទបន្ទប់ចាប់ពី១ទៅ៣បន្ទប់គេងជាមួយកន្លែងហាត់ប្រាណដ៏ល្អប្រណិត និងមានយ៉រអង្គុយលេងជាលក្ខណៈឯកជនផងដែរ។ យូនីតទាំងនេះមានការផ្ដល់នូវការធានាលើការជួលត្រឡប់៦%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។ សម្រាប់អ្នកដែលចង់ទិញនៅពេលបច្ចប្បន្នមានការផ្តល់ជូនពិសេសមួយដែលមានឈ្មោះថា “Star Buy Promotion”ការផ្តល់ជូនមានចំនួនកំណត់នៃយូនីតលំនៅដ្ឋាន ដែលយូនីតមួយបន្ទប់គេងមានតម្លៃចាប់ពី១៣០,០០០ដុល្លារ យូនីតដែលមានពីរបន្ទប់គេងតម្លៃ ចាប់ពី២០០,០០០ដុល្លារ ហើយយូនីតដែលមានបីបន្ទប់គេងមានតម្លៃ ចាប់ពី២៥០,០០០ដុល្លារ។សម្រាប់អគារការិយាល័យនឹងមានចំណតឧទ្ធម្ភាគចក្រមួយអាចចុះឡើងបានអគារមាន ជញ្ជាំងដែលមានកញ្ចក់ពីរជាន់សម្រាប់កាត់បន្ថយកម្ដៅ មានជណ្ដើរយន្ត ចំនួន៨ និងមានជណ្ដើរយន្តការពារអគ្គីភ័យដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។ គម្រោង The Gateway ផ្ដល់ជូននូវការិយាល័យកម្រិតAសម្រាប់លក់ក្នុងតំបន់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ យូនីតនៃការិយាល័យទាំងនេះមានការធានាលើការជួលត្រឡប់មកវិញចំនួន៨%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។  គម្រោងក៏មានសក្ដានុពលក្នុងការវិនិយោគសម្រាប់ប្រាក់ចំណេញ ដោយសារតែមានតម្រូវការការិយាល័យច្រើនក្នុងទីផ្សារក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។ ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នកំពុងតែផ្លាស់ប្ដូរទៅជាទីផ្សារពាណិជ្ជកម្ម និងផលិតកម្មអន្តរជាតិប្រចំាតំបន់អាស៊ាន។អ្នកជំនាញជាតិ និងអន្តរជាតិដែលជាអ្នកគ្រប់គ្រងលើការសាងសង់គម្រោង The Gateway កម្ពុជា បានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់។    ក្រុមហ៊ុនអភិវឌ្ឍន៏  TACC (C.R.) Ltd., បានសម្រេចផ្តល់សិទ្ធិដល់ក្រុមហ៊ុន 2nd Edition Pte Ltd សម្រាប់ការរចនាតុបតែងផ្នែកខាងក្នុង។ ចំណែកឯក្រុមហ៊ុន Park + Associates Pte Ltd គ្រប់គ្រងលើផ្នែករចនាស្ថាបត្យកម្មដែលមានលោក Lim Koon Park ជាអ្នកជំនាញការដែលបានឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មល្អបំផុត ក្រុមហ៊ុន KCL Consultants Pte គ្រប់គ្រងផ្នែកវិស្វកម្មសំណង់ ហើយក្រុមហ៊ុន United Project Consultants Pte Ltd ត្រូវបានទទួលសិទ្ធិលើផ្នែកវិស្វកម្មមេកានិចនិងអគ្គីសនី។ អ្នកអភិវឌ្ឍន៏លើគម្រោងនេះមានបទពិសោធន៏ជាង៤០ឆ្នាំលើវិស័យសំណង់ និងបទពិសោធន៏ ១៥ឆ្នាំលើវិស័យអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី ហើយបច្ចប្បន្នក្រុមហ៊ុនត្រូវបានដាក់ចូល ក្នុងផ្សារភាគហ៊ុនក្នុងប្រទេសសិង្ហបុរីផងដែរ។ គម្រោង The Gateway កម្ពុជា គ្រោងនឹងសាងសង់រួចរាល់ក្នុងខែធ្នូឆ្នាំ២០១៩។ គម្រោងនេះមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី។ មហាវិថីនេះជាផ្លូវធំដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាមានទិសដៅចេញពីព្រលានយន្តហោះទៅកាន់ទីក្រុងភ្នំពេញហើយវាជាផ្លូវមួយដែលមិនមានទឹកលិចនោះទេ។ ជាផ្លូវដែលមានការអភិវឌ្ឍន៏ហើយរក្សានូវគុណភាពល្អបំផុតក្នុងចំណោមផ្លូវធំៗនៅក្នុងទីក្រុងនេះគឺជាចំណុចឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចនៃប្រទេសនៅទសវត្សខាងមុខ។យើងអាចធ្វើដំណើត្រឹមតែ១៥នាទីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់គម្រោង The Gateway វាគឺជាគម្រោងអគារខ្ពស់បំផុតដែលស្ថិតនៅតាមបណ្តោយផ្លូវធ្វើដំណើពីព្រលានយន្តហោះដល់ទីស្ដីកាគណៈរដ្ឋមន្រ្តី។ គម្រោងនេះផងដែរស្ថិតនៅជិតកន្លែងសំខាន់ៗមួយចំនួនដូចជា៖ ក្រសួងការពារជាតិ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាលារៀនលំដាប់អន្តរជាតិនិងសាកលវិទ្យាល័យជាច្រើនទៀត ចំណែកឯផ្សារទំនើបផាកសាន់ក៏ស្ថិតនៅតាមបណ្ដោយមហាវិថីតែមួយផងដែរ។គម្រោងនេះក៏ស្ថិតនៅជិតគម្រោងអភិវឌ្ឍន៏ភ្នំពេញស៊ីធីសិនធើដែលជាគម្រោងអភិវឌ្ឍន៍លើតំបន់បឹងកក់ ដែលជាតំបន់តែមួយគត់ដែលមានផែនការមេសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍។បើយោងទៅលើប្រភពអ្នកអភិវឌ្ឍន៏នៅពេលអនាគតស្ថានីយ៏រថភ្លើងMRTនឹងត្រូវបានសាងសង់ឡើងនៅជិតគម្រោង The Gatewayផងដែរ។ការស្រាវជ្រាវរបស់អ្នកអភិវឌ្ឍន៏បង្ហាញឱ្យឃើញថាគម្រោងនេះបង្ហាញពីសក្តានុពលខ្លាំងលើផលចំណេញត្រលប់មកវិញ ហើយតម្លៃអាចកើនឡើងទ្វេរដងរាល់រយៈពេល៥ឆ្នាំ ដោយសារតែមានការវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា តួយ៉ាងមានដូចជាប្រទេស៖ ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងប្រទេសចិន។ ហើយសម្រាប់គម្រោងនឹងមានការធានាលើផលចំណេញពី ៦% ទៅ៨% ក្នុងមួយឆ្នាំ។សូមស្វែងរកគម្រោងរបស់យើងប្រសិនបើអ្នកចង់ស្វែងរកលំនៅដ្ឋានសមរម្យ មានភាព ងាយស្រួលមានផាសុកភាព និងមានភាពប្រណិតក្នុងទីក្រុងដែលកំពុងតែរីកចម្រើនក្នុងតំបន់អាស៊ាន។ អ្នកមិនចាំបាច់ក្រឡេកមើលទៅណាឆ្ងាយក្រៅពីគម្រោង The Gateway នោះទេ៕ទទួលព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ភ្នាក់ងារលក់របស់គម្រោង The Gatewayនៅថ្ងៃនេះ!
ការពារសុវត្ថិភាពលំនៅដ្ឋាន និងការជ្រើសរើសក្រុមហ៊ុនសន្តិសុខ
ការពារសុវត្ថិភាពលំនៅដ្ឋាន និងការជ្រើសរើសក្រុមហ៊ុនសន្តិសុខ
June 6, 2022, 5:06 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន ឫអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់អា ជីវកម្ម   ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព១០០%។អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh  និងបានពិភាក្សាអំពីប្រធានបទនៃការការពារសន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាការណែនាំអំពីលក្ខណៈទូ ទៅនៃហានិភ័យ និងការប្រុងប្រយ័ត្នទុកជាមុនសម្រាប់ការការពារលំនៅដ្ឋាន។តើការជ្រើសរើសយកក្រុមហ៊ុនសន្តិសុខណាមួយត្រូវពឹងផ្នែកលើលក្ខណៈសម្បត្តិអ្វីខ្លះ? អ្នកនាងកល្យាណបាននិយាយថាយើងត្រូវពិនិត្យលើប្រវត្តិនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនសន្តិសុខនោះ ជាពិសេសពិនិត្យលើប្រវត្តិរបស់នាយកគ្រប់គ្រង ថាតើគាត់មានបទពិសោធន៍កម្រិតណា មាន គោលការណ៍សម្រាប់បុគ្គលិកបែបណា (បើកប្រាក់ខែឲ្យបុគ្គលិកទៀងទាត់ដែរឫទេ ប្រាក់ខែសន្តិសុខអាចចាយគ្រប់គ្រាន់ដែរឫទេ) ព្យាយាមសាកសួរព័ត៌មានពីក្រុមហ៊ុនដែលធ្លាប់ជួលពីមុនមកថាតើសេវា កម្មមានលក្ខណៈយ៉ាងម៉េចដែរ។ចំណុចមួយទៀតដែរគឺត្រូវពិនិត្យទៅលើថាតើក្រុមហ៊ុនសន្តិសុខនោះបានចុះបញ្ជីអាជីវកម្មមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឫទេ ជាក់ស្តែងមានក្រុមហ៊ុនសន្តិសុខជាង២០០នៅកម្ពុជាខ្លះមាន និងខ្លះគ្មានអាជ្ញាប័ណ្ណនោះទេ។និយាយអំពីការការពារសុវត្ថិភាពផ្ទាល់ខ្លួនវិញម្តង តើយើងគួរមានការប្រុងប្រយ័ត្នដូចម្តេច? ចោរឆក់ ឬចោរប្លន់ជាហានិភ័យដែលគួរយកចិត្តទុកដាក់បំផុត អ្នកនាងកល្យាណបានណែនាំថាដើម្បីជៀសវាងបញ្ហាចោរឆក់យើងមិនគួរពាក់គ្រឿងអលង្ការច្រើនចេញទៅខាងក្រៅនោះទេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនឯងដោយដាក់កាបូប ប្រើកាបូបតូចៗដាក់ជាប់ខ្លួនឲ្យបានល្អយកល្អគួរពាក់អាវធំពីខាងក្រៅទៀត។ ទាក់ទងនឹងការការពារចោរប្លន់ សម្រាប់អ្នកមានលុយគឺមានអង្គរក្សសម្រាប់ការពារវាមិនអីទេ។ ប៉ុន្តែបើយើងមិនមានអង្គរក្សទេ យើងគួរធ្វើដំណើរមានគ្នាចាប់ពីពីនាក់ឡើងទៅ។ គួរមានការប្រុងប្រយ័ត្នពេលនៅកន្លែងមានមនុស្សច្រើន ព្រោះអាចមានការចាប់ជម្រិត ដោយសារមិនសូវមានអ្នកចាប់អារម្មណ៍ហើយសម្រាប់ការអង្គុយវិញយើងក៏គួរដឹងថា តើត្រូវអង្គុយក្នុងទីតាំងបែបណាដែលអាចមើលបានគ្រប់ជ្រុងជ្រោយ។ ក្នុងករណីយើងកំពុងធ្វើដំណើរ ហើយយើងដឹងថាមានចោរតាមយកល្អមិនគួរចូលផ្ទះទេត្រូវទៅកន្លែងណាដែលមានមនុស្សច្រើនដូចជា៖ មន្ទីរពេទ្យ ឬប៉ុស្តិ៍ប៉ូលីសជាដើម។ ការធ្វើដំណើរប្រចាំថ្ងៃយើងក៏ត្រូវចេះអង្កេតមើលកន្លែងសំខាន់ៗសម្រាប់ដោះខ្លួនពេលមានភាពចាំចាច់កើតឡើង។អ្នកនាងកល្យាណបានលើកឡើងទៀតថាករណីចាំបាច់មួយទៀតប្រសិនបើយើងចេញក្រៅរហូតដល់យប់ជ្រៅយល់ល្អមិនគួរត្រលប់មកផ្ទះវិញទេ។  ហើយប្រសិនបើវិលត្រលប់មកវិញត្រូវឲ្យដំណឹងអ្នកផ្ទះឲ្យបានដឹងជាមុនទូរស័ព្ទដៃក៏មិនគួរដាក់លេខសំងាត់នោះទេ។ ប្រសិនខ្ញុំជួលក្រុមហ៊ុនសន្តិសុខរួចហើយ តើខ្ញុំគួរប្រើប្រាស់សេវាកម្មធានារ៉ាប់រងទៀតដែរឫទេ? ក្រុមហ៊ុនសន្តិសុខមានការធានាសងលើការខូតខាតត្រឹមចំនួនកំណត់ណាមួយប៉ុណ្ណោះក្នុងករណីមានបញ្ហាអ្វីកើតឡើង។ ការជ្រើសរើសយកសេវាកម្មធានារ៉ាប់រងគឺជាជម្រើសល្អមួយសម្រាប់ការ ការពាររាល់ការបាត់បង់ដែលកើតមានឡើង។ អ្នកនាងកល្យាណបានណែនាំថា សម្រាប់អ្នកដែលរបស់មានតម្លៃច្រើនគួរប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកសេវាកម្មធានារ៉ាប់រងឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ។ ការទិញធានារ៉ាប់រងយើងគ្រាន់តែបង់ប្រចាំខែក្នុងចំនួនកំណត់ណាមួយ ប៉ុន្តែពេលមានបញ្ហាអ្វីកើតឡើងយើងអាចទទួលបានសំណងសម្រាប់ការជួសជុលនូវអ្វីដែលបានបាត់បង់ អាចនិយាយបានធានារ៉ាប់រងគឺជាជម្រើសដ៏ល្អបំផុត។កត្តាដែលគួរយល់ដឹងផ្សេងទៀតអ្នកនាងកល្យាណបានបន្ថែមទៀតថាប្រសិនបើយើងដឹងថាមានអ្នកតាមឃ្លាំមើលយើងគ្រប់ពេលវេលា ដូច្នេះយកល្អយើងមិនគួរចេញពីកន្លែងធ្វើការទៀតទាត់ពេកនោះទេហើយមិនគួរជិះពីកន្លែងធ្វើការទៅផ្ទះនៅលើផ្លូវតែមួួយនោះដែរ។ ធ្វើដូចនេះគឺដើម្បីបង្វែងការតាមឃ្លាំមើល ពីពួកក្រុមចោរ ឲ្យពួកគេមិនអាចដឹងច្បាស់លាស់។ក្រៅពីនេះការប្រើប្រាស់យុទ្ធសាស្ត្របីមាន រត់ វាយតទល់ និងលាក់ខ្លួន។ យុទ្ធសាស្រ្តទាំងបីអាចឲ្យយើងគេចផុតពីគ្រោះថ្នាក់បាន ប៉ុន្តែយើងត្រូវដឹងថាក្នុងកាលៈទេសៈមួយណាគួរយកវិធីមួយណាមកប្រើ។ អានអត្ថបទបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋាន តាមរយៈ Realestate.com.kh!
ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ
ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ដែលជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់ បានចូលរួមជាមួយកម្មវិធី Realestate.com.kh ជជែកអំពីផ្សារដែលពេញនិយមក្នុងរាជធានីភ្នំពេញ។តើផ្សារអ្វីខ្លះដែលមានការពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ? សម្រាប់ផ្សារនៅរាជធានីភ្នំពេញគឺមានពីរដែលមានការពេញនិយមបំផុត មានផ្សារទួលទំពូង  និងផ្សារធំថ្មី។ ទាំងជនបរទេស និងអ្នកក្នុងស្រុកចូលចិត្តដើរផ្សារទិញអីវ៉ាន់នៅក្នុងទីផ្សារទាំងពីរនេះខ្លំាងណាស់។ហេតុអ្វីបានជាផ្សារទាំងនេះមានការពេញនិយម?ផ្សារទាំងពីរទទួលបានការពេញនិយមដូច្នេះ ដោយសារតែនៅទីនោះមានផលិតផលក្នុងស្រុករបស់ខ្មែរ៖ ដូចជា ក្រម៉ា ក្រណាត់សូត្រ គ្រឿងអលង្ការធ្វើពីដៃ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀតអាច រកទិញបាននៅទីនេះដែរ។ ភាគច្រើននៃជនបរទេសគឺមកទិញអីវ៉ាន់នៅក្នុងផ្សារទាំងនេះ មុនពេលដែលពួកគេត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។តើអាហារវិញមានការពេញនិយមដូចម្តេចដែរ?សម្រាប់ម្ហូបអាហារនៅក្នុងទីផ្សារទាំងពីរនេះគឺពិតជាឆ្ងាញ់ហើយមានរសជាតិគួរជាទីពេញចិត្ត និយាយអំពីតម្លៃរបស់វាគឺមានភាពសមរម្យ។ យើងអាចរកបាននូវជម្រើសអាហារច្រើនប្រភេទដូចជា ត្រីអាំង សាច់ជ្រូកអាំង ស៊ុប គុយទាវ   បាយឆា មីឆា បបរមាន់ បបរសាច់ជ្រូកនិងនំបញ្ចុកនិង មានច្រើនមុខច្រើនទៀត។តំបន់នៃផ្សារទួលទំពូងយើងមើលឃើញថាមាន បា  ភោជនីយដ្ឋាន ហាងលក់ទំនិញជាច្រើន។ តើកញ្ញាយល់ឃើញដូចម្តេច?ដោយសារតែបច្ចុប្បន្ននៅក្នុងតំបន់នៃផ្សារទួលទំពូងមានជនបរទេសជាច្រើនបានមករស់នៅ ចំណែកភ្ញៀវទេសចរក៏បានមកដើរកំសាន្តនៅតំបន់នេះផងដែរ ពួកគេអាចមកទិញវត្ថុអនុស្សាវរីយ៍ និងញ៉ាំអាហារច្រើនប្រភេទ។  មានអាហារបែបខ្មែរ ហើយក៏មានភោជនីយដ្ឋានបែបអឺរ៉ុប ដែលមានជម្រើសច្រើនបែបងាយស្រួលសម្រាប់ជនបរទេសដែលមិនចេះញ៉ាំអាហារខ្មែរ ហើយពួកគេក៏អាចរីករាយជាមួយការទទួលទានស្រាបៀរបានទៀតផង។ ទាំងអស់នេះបានធ្វើឱ្យផ្សារទួលទំពូងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ស្វែងយល់បន្ថែមអំពីជីវិតរស់នៅក្នុងតំបន់ទួលទំពុង!
ការបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា
ការបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់ បានចូលរួមជាមួយកម្មវិធី Realestate.com.kh និយាយអំពីការបង្កើតគណនីធនាគារនៅក្នុងប្រទេសកម្ពុជា។ តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា?សម្រាប់ពលរដ្ឋកម្ពុជាតម្រូវឱ្យមានដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ ធនាគារមួយចំនួនតម្រូវឱ្យអ្នកដាក់ប្រាក់តម្កល់ដំបូងចាប់ពី ១០០ដុល្លារទៅ ៥០០ដុល្លារ ហើយធនាគារមួយចំនួនតម្រូវឱ្យអ្នកដាក់១០ដុល្លារសម្រាប់ការដាក់ប្រាក់តម្កល់លើកដំបូង។សម្រាប់ជនបរទេសវិញគឺមានភាពខុសគ្នាតែបន្តិចប៉ុណ្ណោះ។ ជនបរទេសតម្រូវឲ្យមានលិខិតឆ្លងដែន ឬទិដ្ឋាការ ដែលមានសុពលភាពរយៈពេល៦ខែ ឬកិច្ចសន្យាការងារ។ លក្ខខណ្ឌតម្រូវខុសគ្នាទៅតាមតម្រូវការរបស់ធនាគារផ្សេងគ្នា។ ទាក់ទងទៅនឹងការដាក់ប្រាក់តម្កល់គឺចាប់ពី ១០ដុល្លារទៅ៥០០ដុល្លារ អាស្រ័យទៅលើធនាគារផ្សេងគ្នា។ខ្ញុំចង់ដឹងពីការប្រើប្រាស់កាត អេធីអ៊ឹមវាគឺជាការល្អក្នុងការប្រើកាតអេធីអ៊ឹមប៉ុន្តែអ្នកនឹងត្រូវបង់ថ្លៃសេវាប្រចាំខែ។ ហើយអ្នកត្រូវប្រើប្រាស់កាតអេធីអ៊ឹម។ ករណីបើអ្នកមិនមានសកម្មភាពក្នុងការប្រើប្រាស់កាតអេធីអ៊ឹមក្នុងរយៈពេលកំណត់ណាមួយរបស់ធនាគារ ករណីលើការស្នើប្រើប្រាស់ដំណើរការកាតអេធីអ៊ឹមនេះឡើងវិញនឹងមានការគិតកម្រៃសេវា។ សូមចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីដឹងព័ត៌មានបន្ថែមអំពីធនាគារនៅក្នុងប្រទេសកម្ពុជា!
ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា
ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់បានចូលរួមជាមួយកម្មវិធី Realestate.com.kh និយាយអំពីការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។តើមានតម្រូវការអ្វីខ្លះសម្រាប់ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិត?យើងអាចមានជម្រើសជាច្រើនក្នុងការជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។ ហើយភាគច្រើននៃក្រុមហ៊ុនទាំងនោះគឺមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នាសម្រាប់ការភ្ជាប់ប្រព័ន្ធអ៊ីធើណិតសម្រាប់ជនជាតិខ្មែរ និងជនបរទេស។ ដើម្បីទទួលបានការតភ្ជាប់អ៊ីនធើណិត អ្នកត្រូវទាមទារឱ្យមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការ។  តើយើងគួរធ្វើខ្លះដើម្បីទទួលបានការតភ្ជាប់អ៊ីនធើណិត? តើមានដំណើរការតភ្ជាប់យ៉ាងដូចម្តេចដែរ?នៅពេលដែលអ្នកដឹងថាក្រុមហ៊ុនអ៊ីនធើណិតណាមួយដែលអ្នកចង់ប្រើហើយនោះអ្នកអាចហៅទូរស័ព្ទទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ បន្ទាប់មកអ្នកត្រូវបំពេញឯកសារនៅក្នុងក្រុមហ៊ុននោះ ឬអ្នកក៏អាចស្នើសុំឲ្យក្រុមហ៊ុនមកផ្ទះរបស់អ្នកឲ្យអ្នកបំពេញឯកសារក៏បាន។តើលក្ខខណ្ខនៃការបង់ប្រាក់បមានលក្ខណៈដូចម្តេច?អ្នកត្រូវការដាក់ប្រាក់តម្កល់ជាមុន ហើយសម្រាប់ក្រុមហ៊ុនមួយចំនួននឹងយកថ្លៃសេវាកម្ម ៣៥ដុល្លារទៅ១៥០ដុល្លារ។ សម្រាប់រយៈ ពេលតម្លើងអ៊ីនធើណិតវិញចាប់ពី៣ថ្ងៃដល់មួយសប្តាហ៍។ ទាក់ទងទៅនឹងថ្លៃសេវាប្រចាំខែវិញមានចាប់ពីកម្រិតទាបបំផុតចំនួន ១២ ដុល្លារក្នុងមួយខែទៅ១៥០ដុល្លារក្នុងមួយខែ។ បើអ្នកចង់បានអ៊ីនធើណិតមានល្បឿនលឿនអ្នកក៏កាន់តែចំណាយថ្លៃសេវាកម្មខ្ពស់ទៅតាមនោះដែរ។ស្វែងរកអចលទ្រព្យជាមួយភ្នាក់ងារអចលនទ្រព្យYong Yap Properties