Error - 500
Failed to fetch
 +85561 777 090

Realestate News

តម្រូវការការិយាល័យកម្រិតB និង C នៅភ្នំពេញ ជាមួយលោក Anthony Galliano នៅលើRealestate.com.khTV
តម្រូវការការិយាល័យកម្រិតB និង C នៅភ្នំពេញ ជាមួយលោក Anthony Galliano នៅលើRealestate.com.khTV
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
ប្រទេសកម្ពុជាត្រូវបានមើលឃើញពីអាជីវកម្មកាន់តែច្រើនចូលទៅក្នុងវិស័យសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ នេះជាលទ្ធផលនៃការបង្កើនសមត្ថភាពរបស់ប្រទេសដើម្បីផ្គត់ផ្គង់ និងបង្កើតរចនាសម្ព័ន្ធអាជីវកម្មអោយកាន់តែល្អប្រសើរបន្ថែមទៀត។ជាពិសេស វិស័យការិយាល័យមានការរីកលូតលាស់ជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅរយៈពេលចុងក្រោយនេះហើយវាជាទិដ្ឋភាពមួយដែលវិនិយោគិនមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ប្រធានក្រុមហ៊ុនសេវាការិយាល័យរាជធានីភ្នំពេញ BG (Phnom Penh BG Serviced Offices) លោក Anthony Galliano បាននិយាយ អំពីបច្ចុប្បន្នភាពនិងការប្រែប្រួលពេលអនាគត ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ realestate.com.kh ។តើមានតម្រូវការការិយាល័យបន្ថែមទៀតដែរឫទេនៅរាជធានីភ្នំពេញ? ការិយាល័យកម្រិតAនៅភ្នំពេញ៖ចំណាប់អារម្មណ៍លើអំឡុងត្រីមាសទីមួយនៃឆ្នាំ២០១៦នេះលោក Galliano បានសំដៅទៅលើ តម្រូវការការិយាល័យតាមកម្រិតពិតប្រាកដមួយ លោកបានបញ្ជាក់ថា សម្រាប់ការិយាល័យកម្រិតA គឺមានតម្រូវការតិចតួចនាពេលបច្ចុប្បន្ននេះ។ នៅ ពេលសួរលោកពីចំណុចនេះ លោក Galliano មានយោបល់ថា “ប្រហែលមិនមែនការិយាល័យកម្រិតAនោះទេ ប៉ុន្តែគឺជាការិយាល័យកម្រិតB និងC ក៏មានដែលមានតម្រូវការ”ព្រោះលំដាប់ពីរនេះជាជម្រើសដែលមានតម្លៃទាប ដែលមិនទាម ទាតម្រូវ ការសម្រាប់ក្រុមហ៊ុនច្រើន។ការិយាល័យកម្រិតB និងC នៅភ្នំពេញលោក Galliano បាននិយាយថា ទោះបីជាប្រភេទការិយាល័យទាំងពីរមានចំណាត់ថ្នាក់ទាបជាងគេ ការិយាល័យកម្រិត BនិងCនៅតែជាជម្រើសពេញនិយមនៅក្រុងភ្នំពេញ ជាពិសេសនៅក្នុងតំបន់  កណ្តាលទីក្រុងតែម្តង ដោយសារតែកត្តាភូមិសាស្រ្ត និងភាពងាយស្រួលស្វែងអាចរកនៃការិយា ល័យប្រភេទនេះ។លោកពន្យល់ថា “មានការិយាល័យជាច្រើនទៀតនៅជាយក្រុងភ្នំពេញដែលមាន តម្លៃថោកក៏ប៉ុន្តែប្រជាជនពិតជាចូលចិត្តរស់នៅក្នុងទីក្រុងជាង។” ដូច្នេះតម្លៃមានភាពខុសគ្នាខ្លាំង អាស្រ័យលើទីតាំង’’។តើតម្រូវការពិតប្រាកដនឹងត្រូវបានដោះស្រាយសម្រាប់ការិយាល័យនៅក្នុងទីផ្សារនៅ នីភ្នំពេញដែរឫទេ?លោកGallianoពិតជាមានសុទិដ្ឋិនិយមចំពោះការជួលអគារការិយាល័យនៅប៉ុន្មានឆ្នាំខាងមុខនេះ។នៅពេលដែលតម្រូវការបានកើនឡើងនឹងធ្វើឲ្យការផ្គត់ផ្គង់កើនឡើងដែរ។ នេះគឺជាអ្វីដែលលោក Lim Pusithavrithជាមន្រ្តីគ្រប់គ្រងកាជួលការិយាល័យអគារវឌ្ឍនៈ បាននិយាយថា អត្រាជួលគោល ដៅនៃការអភិវឌ្ឍសម្រាប់ទីផ្សារការិយាល័យគឺមាន៨០%  ខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីតម្លៃពេល បច្ចុប្បន្នដែលមាន ៧៤.៤%។ ហើយជាមួយនឹងអគារការិយាល័យកម្រិត B និងកម្រិតC ចំនួនប្រាំ ទៀតនឹងកើតមានឡើងក្នុងពេលឆាប់ៗ ហើយគោលដៅនេះពិតជាអាចឈានដល់គោលដៅ ឫក៏ លើសពីនេះ។ អ្នកវិនិយោគិនមួយចំនួនចង់ដឹងពីតម្រូវការការិយាល័យដែលមាន ពួកគេអាចជួល ការិយាល័យបន្ត ទៅឲ្យអ្នកផ្សេងសម្រាប់ប្រាក់ចំណូលអាជីវកម្មបន្ថែម ដរាបណាការិយាល័យទាំងនេះស្ថិតនៅ កណ្តាលក្រុង។ ទោះយ៉ាងណាក្នុងរយៈពេលខ្លី ពួកគេអាចរកមើលដោយខ្លួនឯង ដោយសម្លឹងមើល ការិយាល័យដែលស្ថិតនៅជាយក្រុងភ្នំពេញប្រសិនបើពួកគេត្រូវការការចំណាយតិចជាងនេះ។ស្វែងរកការិយាល័យសម្រាប់ជួលនៅភ្នំពេញឥឡូវនេះ!ស្វែងរកការិយាល័យសម្រាប់លក់នៅភ្នំពេញឥឡូវនេះ!
ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបញ្ហាប្រឈមទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីRealestate.com.khTV
ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបញ្ហាប្រឈមទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីRealestate.com.khTV
June 6, 2022, 5:04 p.m.
EnglishEnglish
Realestate News
គោលនយោបាយ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងចំនួនប្រជាជន៖ ទាំងនេះបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងដំណាក់កាលនៃការរីកចម្រើននៅក្នុងរាជធានីភ្នំពេញ។ ការបានងើបឡើងវិញពីបញ្ហាជាច្រើននៅក្នុងទសវត្សរ៍កន្លងមកនេះ ទីក្រុងភ្នំពេញបានអភិវឌ្ឍន៍ទំាងការរស់នៅ និងសេដ្ឋកិច្ចមួយដែលបច្ចុប្បន្នជាលក្ខខណ្ឌល្អសម្រាប់ការអភិវឌ្ឍន៍ ។ប៉ុន្តែជាការពិតណាស់ រឿងជោគជ័យទាំងអស់ត្រូវបានចែករំលែកជាមួយនឹងការតស៊ូ និងការលំបាកជាច្រើន។ នេះជាអ្វីដែលនាយកប្រតិបត្តិការវិនិយោគនៅកម្ពុជា គឺលោក Anthony Galliano បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍របស់លោកជាមួយនឹងគេហទំព័រ realestate.com.kh អំពីរបៀបដែលប្រទេសកម្ពុជាបានវិវត្តន៍ និងអំពីអ្វីដែលជាបញ្ហាបច្ចុប្បន្ន ដែលនឹងត្រូវដោះស្រាយនៅក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទៅមុខទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់។នៅក្នុងគោលគំនិតមួយដែលបានចែករំលែកដោយលោក Galliano លោកបាននិយាយថា មានភាពខុសគ្នាខ្លាំងណាស់រយៈពេលប៉ុន្មានឆ្នំាមុនដែលលោកបានមកដល់ប្រទេសនេះ។ លោកបានបញ្ជាក់ថា "កាលនោះមិនមានអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈទេ" ហើយប្រទេស នេះភាគច្រើនត្រូវបានពិភពលោកស្គាល់តែមួយគត់គឺប្រាសាទអង្គរវត្ត។ប៉ុន្តែចាប់តាំងពីពេលនោះមករាជធានីភ្នំពេញបានកែប្រែមុខមាត់ថ្មីចូលទៅក្នុងកន្លែងមួយដែលធ្វើអោយប្រទេសជាច្រើនបានគ្រាំទ្រយ៉ាងខ្លាំងក្នុងការកសាងលើស្ថាបត្យកម្ម និងហេថារចនាសម្ព័ន្ធដែលបានបន្សល់ទុកពីប្រវត្តិសាស្រ្តមុនៗរបស់កម្ពុជា។ ជាក់ស្តែង នៅពេលបច្ចុប្បន្ននេះ សេវាកម្ម អាផាតមេនចំនួន 4.017 យូនីត បានលេចរូបរាងនៅក្នុងទីក្រុង ហើយចំនួនេះកំពុងបន្តកើនឡើងថែមទៀត។ នេះជាចំនួនច្រើនជាង 1,000 យូនីត ដែលមាននៅឆ្នាំ2009។ ហើយប្រភេទគម្រោង អភិវឌ្ឍន៍ផ្សេងៗគ្នាបានសាងសង់ឡើងក្នុងអំឡុងពេលនេោះ។ លោកGalliano បាននិយាយថា “ចាប់ពីឆ្នាំ 2008 រហូតដល់ឥឡូវនេះ មានការផ្លាស់ប្តូរមិនគួរឱ្យជឿ។”ប៉ុន្តែលោកបានព្រមានដែរថានេះគឺជាការគួរឱ្យខ្លាចសម្រាប់ហេតុផលមួយចំនួន។ចំនួនប្រជាជន៖ខណៈពេលដែលមានការកើនឡើងនៃគម្រោងសាងសង់សម្រាប់ទាំងពាណិជ្ជកម្ម និងលំនៅដ្ឋាន លោក Galliano បានបញ្ជាក់ថាការខ្វះខាតកំណើនដែលមាននិរន្តរភាពនៃចំនួនប្រជាជនអាចនឹងបណ្តាលឱ្យមានអតុល្យភាពនៅលើទីផ្សារជាមួយនិងបង្កឱ្យមានការផ្គត់ផ្គង់លើសតម្រូវការក្នុងពេល  ឆាប់ៗ។ វាក៏ជារឿងសំខាន់ដែលត្រូវស្វែងយល់ថា មិនដូចជាទីក្រុងហ្សាកាតា និងប្រទេសថៃ ដែលជាកន្លែងដែលប្រជាជនបាននាំគ្នាទៅរស់នៅទីក្រុងធំៗ ដើម្បីទទួលបាបឱកាសជាច្រើន សម្រាប់រាជធានីភ្នំពេញវិញមិនបានមួយភាគនៃទីក្រុងធំៗទាំងនោះទេ។ប្រាក់ចំណូល៖សូម្បីតែការប្រកាសចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតទាប លោកGalliano បានពន្យល់ថា នេះនៅតែមិនគ្រប់គ្រាន់សម្រាប់កម្មករចំណូលមធ្យមកម្រិតទាប ឲ្យមានលទ្ធភាពក្នុងការទិញនូវគម្រោងអភិវឌ្ឍន៍ណាមួយ ដែលមានស្រាប់ ឫក៏កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុងឡើយ។  លោកបន្ថែមទៀតថា ការរំពឹងទុកតិចតួច នៃគោលគំនិតទាំងនេះ ធ្វើឱ្យកាន់តែគ្រោះថ្នាក់សម្រាប់ទីក្រុងក្នុងប៉ុន្មានឆ្នាំខាងមុខបន្ទាប់ពីឆ្នាំ 2016 ។ឥណទាន៖ចាប់តំាងពីពេលដែលទីក្រុងមានការរីកចម្រើន ការអនុវត្តន៍ច្បាប់ត្រូវបានរឹតបន្តឹង ប៉ុន្តែចំណុចមួយចំនួនប្រែទៅជាមានភាពធូរលុងដូចជាការផ្តល់ឥណទានជាដើម។ ប៉ុន្តែលោក Galliano បានបញ្ជាក់ថាទំហំនៃកំណើនឥណទានគឺជាអ្វីដែលត្រូវបានទទួលស្គាល់ ហើយត្រូវបានដោះស្រាយដោយធនាគារជាតិនៃកម្ពុជា។ លោកបាននិយាយថាទោះបីជាអាចរកឥណទានបានដោយសេរី “តែនៅតែមិន ទៅដល់ទំហំនៃទីផ្សារផ្សេងទៀតនៅឡើយ”។ដំណោះស្រាយការប្រឈមៈ៖និយាយជារួម លោកGallianoបានបញ្ជាក់ថាការធ្វើផែនការទីក្រុងដែលមានប្រសិទ្ធភាព និងការកំណត់គោលដៅនៃបញ្ហាច្បាស់លាស់មានដូចជាបញ្ហាចរាចរនៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនឹងកាត់បន្ថយ ក៏ដូចដោះស្រាយបញ្ហាការប្រឈមទាំងនេះ។ ឧបសគ្គទាំងនេះនឹងត្រូវយកឈ្នះបានទាំងទីផ្សារនិងរដ្ឋាភិបាល បន្ទាប់មករាជធានីភ្នំពេញនឹងបន្តទទួលផលប្រយោជន៍នាពេលអនាគត។ ប្រសិនបើជាមិនអាចយកឈ្នះបានទេនោះអាចនឹងមានការប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចនៅពេលខាងមុខ។វិនិយោគដោយឈ្លាសវៃ និងយល់ដឹងពីក្នុង និងក្រៅទីផ្សារកម្ពុជា ជាមួយមគ្គុទេសវិនិយោគិន
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
Property Buyers & Sellers Advice
យោងទៅតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។លោក Anthony Galliano នាយកប្រត្តិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា (Cambodia Investment Management) លើកឡើងថា ទោះបីជាកាតព្វកិច្ចសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវធ្វើការបង់ប្រាក់ប្រចាំឆ្នាំលើពន្ធ អចលនទ្រព្យបានត្រូវពង្រឹងបន្ថែមតាំងពីប្រកាសលេខ ៤៩៣ បានចុះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក៏ដោយ  ក៏នៅតែមានករណីមិនអនុលោមតាមច្បាប់ និងការគេចវេសពីការបង់ពន្ធទាំងស្រុងដែរ។ ក្នុងនាមជាអ្នកជាប់ពន្ធដែលមិនមែនជាក្រុមហ៊ុន នេះជាផ្នែកមួយនៃពន្ធផ្ទាល់ខ្លួនដោយផ្ទាល់ ហើយជនជាតិខ្មែរទូទៅនៅតែស្ទាក់ស្ទើរ ដូច្នេះការអនុវត្តច្បាប់ក្នុងចំនួនប្រជាជនទូទៅគឺមានភាពភាពស្មុគស្មាញច្រើន "។ទោះបីជាយ៉ាងណាក៏ដោយ ពន្ធគួរតែត្រូវបានបង់ជូនរដ្ឋ ហើយការមិនអនុវត្តន៍តាមច្បាប់គឺនឹងត្រូវបានផាកពិន័យ។ នៅក្នុង “ការជូនដំណឹង“ អគ្គនាយកដ្ឋានពន្ធដារ(GDT) បញ្ជាក់ថា ខ្លួនបានអង្កេតឃើញថាម្ចាស់អចលនទ្រព្យបានបរាជ័យ ក្នុងការអនុវត្តន៍លើកាតព្វកិច្ចពន្ធប្រចាំឆ្នាំនេះ ហើយ អគ្គនាយកដ្ឋានពន្ធដារ ជម្រុញឲ្យម្ចាស់អចលនទ្រព្យទាំងនោះបង់ ពន្ធលើអចលនទ្រព្យឲ្យបានមុនពេលផុតកំណត់។ មិនអនុវត្តន៍តាមការណែនាំនឹងត្រូវផាកពិន័យតាមច្បាប់។សិក្សាបន្ថែមអំពី ពន្ធលើអចលនទ្រព្យកម្ពុជា ថ្ងៃនេះជាមួយ Realestate.com.kh!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
June 6, 2022, 5:06 p.m.
EnglishEnglish
Realestate News
រយៈ១៤ឆ្នាំបានកន្លងផុតទៅខ្សែរថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេប្រទេសកម្ពុជាបានផ្អាកដំណើរការសម្រាប់សេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយសារតែសេវាកម្មកាន់តែយ៉ាប់យឺន និងខាតបង់ហិរញ្ញវត្ថុ។ បានលេខមុខជា ថ្មីក្នុងប្រទេស ដោយបានដំណើរការឡើងវិញនៅឆ្នាំ២០១៣សម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង។ ទោះបីជាយ៉ាងណា ផ្លូវរថភ្លើងបានយកមកប្រើប្រាស់ជាថ្មី ដោយបានប្រកាសនៅដើមឆ្នាំថ្មីៗ ក្រុមហ៊ុនកំពុងបើកដំណើរ ការចាប់ផ្តើមជាថ្មីនូវសេវាកម្មអ្នកដំណើររបស់ខ្លួនពីភ្នំពេញ និងក្រុងព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរ។ ឥឡូវ ក្នុងរយៈពេលប៉ុន្មានខែបានកន្លងផុតទៅ របាយការណ៍ទាក់ទងនឹងសេវាកម្មអ្នកដំណើរ បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំងឡើង។ ហេតុអ្វីត្រូវដំណើរការពេលឥឡូវនេះ?ទោះបីប្រតិបត្តិការសម្រាប់ផ្លូវរថភ្លើងនេះទើបតែចាប់ផ្តើម  កាលពីខែមេសា មុនក៏ដោយ ដំណើរមានភាពរលូនគួរឲ្យកត់ សម្គាល់ជាមួយនឹងគម្រោងរបស់ ADB និង ជំនួយរបស់ AusAiD សម្រាប់ការសាងសង់ឡើងវិញ និងការធ្វើឲ្យកាន់តែមានភាពប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាមានប្រភពទុនខាងក្រៅក្នុងការធ្វើប្រតិបត្តិការឡើងវិញនូវផ្លូវរថភ្លើងនេះក្នុងឆ្នាំ២០០៩ ដោយមានការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមហ៊ុន Toll Royal Railway ដែលមានរយៈពេលា៣០ឆ្នាំ។ គម្រោងបានធ្វើការប៉ាន់ស្មានពីការ ចំណាយការពី២ឆ្នាំមុនថាអស់ប្រមាណជាង១៤៣លានដុល្លារ។ ហើយបើទោះជាខ្សែប៉ែកខាងត្បូង ពីទីក្រុងភ្នំពេញទៅឆ្នេរក្រុងព្រះសីហនុបាន បញ្ចប់រួចរាល់ក៏ដោយ គម្រោងផ្សេងៗទៀត ដែលនៅក្រោមថវិកាជាមួយគ្នា ដែរមានដូចជា៖ ខ្សែផ្លូវប៉ែកខាងជើងភ្ជាប់ទៅប្រទេសថៃតាមព្រំដែនប៉ោយ ប៉ែតគឺសាងសង់ជិតរួចរាល់។  ទីនេះខ្សែនៅតំបន់ប៉ោយប៉ែតគឺរំពឹងថា នឹងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅប្រទេសថៃនៅចុងឆ្នាំ ២០១៧ ដើម្បីបង្កើនទាំង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ និងអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតដែលជាតំបន់សំខាន់សម្រាប់ការ ដឹកជញ្ជូន និងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។ ជម្រើសមួយមានការចំណាយតិច សម្រាប់អ្នកធ្វើដំណើរកំសាន្ត និងអ្នកធ្វើការងារ៖វាមានតម្លៃថ្លៃជាងការជិះរថយន្តក្រុងតម្លៃ៤ដុល្លារ និងតម្លៃទាបជាងរថយន្តខ្នាតតូចលឿនលឿន ដែលមានម៉ាស៊ីនត្រជាក់ តម្លៃ១២ដុល្លារ និយាយពីគុណសម្បត្តិមួយនៃការជិះរថភ្លើងគឺដោះស្រាយលើការកក់ស្ទះចរាចរ ពីភាពស្មុគស្មាញ កាត់បន្ថយពេលមួយ ឫពីរម៉ោង អាចធ្វើដំណើរទៅដល់តាកែវ កំពត កែប និងក្រុងព្រះសីហនុ។ វាក៏មានតម្លៃទាបជាងជើងយន្តហោះដែល មានតម្លៃទៅដល់១៤០ដុល្លារ!តាមស្ថានភាពចរាចរបច្ចុប្បន្នតាមផ្លូវជាតិលេខ៣ និងលេខ៤ ទៅក្រុងព្រះសីហនុ ជាធម្មតាមានភាពមមាញឹកខ្លាំង ជាមួយរថយន្តដឹកទំនិញធំៗទៅមកកំពង់ផែក្រុងព្រះសីហនុ នោះផ្លូវរថភ្លើងផ្តល់ជូនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ យោងតាម អត្ថបទមួយចេញដោយ The Guardian  កាលពីខែមិថុនា សំបុត្រពីភ្នំពេញទៅក្រុងព្រះសីហនុត្រឹមតែ ៧ដុល្លារ ខណៈពេលដែលសំបុត្រតម្លៃ៦ដុល្លារពីទីក្រុងភ្នំពេញទៅខេត្តកំពត តម្លៃទាំងនេះហាក់មិនទាន់មានការផ្លាស់ប្តូរនៅឡើយនោះទេ។ សមត្ថភាព៖ទូរថភ្លើងចំនួន៥ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ និងដាក់ស្រោបក្រណាត់ទន់ក្រាស់លើកន្លែងអង្គុយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ រថភ្លើងអាចផ្ទុកចំនួនមនុស្សរហូតដល់៣០០នាក់។ ទូចំនួនពីរត្រូវធើ្វជាទូម៉ាស៊ីនត្រជាក់ដែលអាចផ្ទុករហូតដល់ទៅ១៧០នាក់ដោយសំគាល់ដោយ "បន្ទាត់ពណ៌ខៀវ" ហើយទូរថភ្លើងពីរផ្សេងទៀតប្រើកង្ហារដែលអាចផ្ទុកមនុស្ស១៣០នាក់សំគាល់ដោយ "បន្ទាត់ពណ៌លឿង" ។ និងទូចុងក្រោយត្រូវបានបម្រុងទុកសម្រាប់ ភ្ញៀវទេសចរដែលចង់បានភាពឯកជនផ្ទាល់ខ្លួន។ ទូរថភ្លើងម៉ាស៊ីនត្រជាក់នឹងធ្វើដំណើរឆ្ពោះទៅរកក្រុងព្រះសីហនុក្នុងអំឡុងពេលថ្ងៃហើយវិលត្រឡប់មកវិញពេលណាមួយក៏បាន ខណៈពេលដែលទូររថភ្លើងដែលបំពាក់ជាមួយកង្ហារធ្វើដំណើរតាមកាលវិភាគរបស់ខ្លួន ផ្ទុយគ្នាវិញ។កាលវិភាគវិលត្រលប់មកវិញ៖បើយោងតាមគេហទំព័រក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរថភ្លើងប្រតិបត្ដិរៀងរាល់ចុងសប្ដាហ៍ សូម្បីតែនៅថ្ងៃឈប់សម្រាកសាធារណៈ។ ពួកគេបានបង្កើតឲ្យមានការិយាល័យនៅក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថានឹងបង្កើនការលក់សម្រាប់ទិសដៅទាំងអស់។ ការិយាល័យស្ថិតនៅទីស្នាក់ការកណ្តាលស្ថានីយ៍រថភ្លើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកពីម៉ោង ៨ៈ០០ ព្រឹកដល់ម៉ោង ៤ៈ៣០ រសៀលនៅពេលថ្ងៃ និងម៉ោង ៦ៈ០០ ព្រឹកដល់ម៉ោង១២ៈ០០ ថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍។ចំពោះព័ត៌មានបន្ថែមពីការធ្វើដំណើររបស់រថភ្លើង ការមកដល់ តម្លៃ និងការកក់សំបុត្រ អ្នកអាចទាក់ទងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរ បានតាមរយៈទូរស័ព្ទលេខ 078 888 582 ឬ 078 888 583 ឬផ្ញើសារទំនាក់ទំនងដោយផ្ទាល់ទៅកាន់ពួកគេ។សិក្សារបន្ថែមទៀតពីសេវាកម្មដឹកជញ្ជូននៅកម្ពុជានៅក្នុង បណ្តុំទីតាំង ពិតច្បាស់លាស់របស់យើង!
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
EnglishEnglish
Events & Announcements
Realestate News
មិនថាអ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក ឫក៏ទិញអចលនទ្រព្យសម្រាប់វិនិយោគ លោកអ្នកអាច ស្វែងរកបានជាមួយការតាំងពិពណ៌អចលនទ្រព្យ & ការវិនិយោគកម្ពុជា ឆ្នាំ ២០១៦។ នេះជាព្រឹតិ្តការណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និង អចលនទ្រព្យកម្ពុជាចុងក្រោយគេសម្រាប់ឆ្នាំ ២០១៦ ដែលមានការដាក់បង្ហាញនូវអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ល្បីៗ ជាងនេះទៅទៀត អ្នកអាចទទួល បានឱកាសដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃ និងការដូរដោយឥតគិតថ្លៃ ដែលមានត្រឹមតែថ្ងៃតាំង ពិពណ៌នេះតែប៉ុណ្ណោះ។ត្រូវបា្រកដកថាអ្នកបានចូលរួមនៅការតាំងពិពណ៌កោះពេជ្រ និងកាជួបជុំនៅជម្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកញ្ញាឆ្នាំ ២០១៦ ដែលជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងឆ្នាំនេះ! នៅពេលដែលលោកអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ អ្នកអាចទស្សនាការសាងសង់កម្ពុជាឆ្នាំ ២០១៦ (CAMBUILD’16)   ដែលជាការបង្ហាញពីការសាងសង់តាមបែនអន្តរជាតិ  និងការរចនាតុបតែង ផ្នែកខាងក្នុងនៅក្នុងអាគារ  និងរចនាបទនៃប្រភេទសំណង់នីមួយៗសូមអញ្ជើញចូលរួមទស្សនា ការអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅក្នុងការតាំងពិពណ៌ក្នុងឆ្នាំនេះ ហើយស្វែងរកព័ត៌មានបន្ថែមទៀតសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ!
News Page Concierge 590x250 KH
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
June 6, 2022, 5:06 p.m.
EnglishEnglish
Events & Announcements
Realestate News
ក្នុងពេលថ្មីនេះ សមាគមន៍អ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំឲ្យមានវិទិការ សាធារណៈស្តីអំពី “បច្ចុប្បន្នភាព ឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា” សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលវេទិការនេះផ្តល់ផល ប្រយោជន៍ដល់អ្នកពាក់ ព័ន្ធក្នុងវិស័យអចលនទ្រព្យ រួមបានអ្នក អភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ អ្នកលក់ អ្នកទិញ ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលន ទ្រព្យជាដើម។យោងទៅតាមលោ ផាត សុខ ដែលជាប្រធាននាយកដ្ឋានសូរិយោដីនៃក្រសួងរៀបចំដែននគរួបនីយកម្ម និងសំណង់ និងលោកស្រី ចាន់ សុជាតា ជាប្រធានការិយល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅ ដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នយើងមិនទាន់មានច្បាប់ ឫបទបញ្ញត្តិក្នុងការគ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍លក់ នោះទេ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើសេចក្តីពង្រាងច្បាប់លើប្រកាសប្រកាសលេខ ១២២២សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ(កែសម្រួល)។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការវិនិយោគឥឡូវនេះ!លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានថ្លែងពីផលវិជ្ជមាននៃច្បាប់ក្នុងការគ្រប់គ្រង លើអចលនទ្រព្យ និងជំរុញឲ្យស្ថាប័នរដ្ឋាភិបាលបង្កើតច្បាប់ ទាក់ទងនឹង ការគ្រប់គ្រងដីពុះឡូត៍ឲ្យលឿនបំផុត តាមដែលអាច ធ្វើទៅបាន ដើម្បីបង្កលក្ខណៈងាយស្រួល និងការពារផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលចំណាយថវិកាទិញ ដីពុះឡូត៍។លោកក៏បានលើឡើងផងដែរថា ឥឡូវជាពេលល្អដែលត្រូវស្វែងរកចំណុចអវិជ្ជមានក្នុងវិស័ យអចលនទ្រព្យ ហើយក៏ត្រូវស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះផងដែរ។ នៅពេលនិ យាយពីវិស័យអចលនទ្រព្យ គឺចង់ផ្តោតទៅលើដីឡូតិ៍ និងខុនដូជាដើម ហើយចំណុច ពិសេស គឺត្រូវតែទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងក្រសួងរៀបចំដែនដី ដើម្បីឲ្យ មានលក្ខណៈស្របច្បាប់។នៅក្នុងការពិភាក្សាតុមូលស្តីពីឱកាស និងបញ្ហាប្រឈមនៃការពុះដីឡូតិ៍លក់នៅកម្ពុជា លោក ថាវ លីណា អគ្គនាយកនៃក្រុមហ៊ុន ភី.អូ.ឌី ក្នុងគម្រោងសុរិន្ធភូមិសហគមន៍បៃតង បានមានប្រសាសន៍ថា លោកគាំទ្រឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកចង់ បំពេញកាតព្វកិច្ចឲ្យបានគ្រប់ទាំងអស់តាំងពីការសុំម្កល់ប្លង់មេ របស់គម្រោង និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទៅក្រសួងរៀបចំដែនដីជាដើម។លោក ស៊ុយ កុកធាន ជានាយកប្រតិបត្តិនៃអង្គការទស្សនៈវិស័យដើម្បីសង្គមរីកចម្រើន បាននិយាយថា ដោយសារយើងមិនទាន់មានច្បាប់គ្រប់គ្រងលើការពុះដីឡូតិ៍ នេះជាផល  វិបាកមួយសម្រាប់ អ្នកទិញដីឡូតិ៍ ព្រោះថានៅពេលអនាគតតំបន់នោះអាចក្លាយជាតំបន់ អាណាធិបតេយ្យដោយ សារការសាងសង់មិនមានច្បាប់ទំលាប់ ខុសបច្ចេកទេស អាចមាន ផ្ទះវីឡាក្នុងចំណោមខ្ទម ឫអ្នកខ្លះសាងសង់ជាផ្ទះជាជួល ជាដើម។ អាចនិយាយថានេះជាបរា ជ័យសម្រាប់អ្នកដែលចង់ទីតាំងល្អសម្រាប់ការរស់នៅក្នុងលំនៅដ្ឋានសមរម្យរបស់ខ្លួន។ទាក់ទងជាមួយការចង់បង្កើតឲ្យមានច្បាប់ថ្មីនេះដែរ លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយក ក្រុមហ៊ុន HUTTONS CPL បានលើកឡើងថា “ការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុន ពុះដីឡូតិ៍នេះជាការល្អប្រសើរ ដោយសារ យើងគិតគូតលើផលប្រយោជន៍ និងផលប៉ះពាល់រយៈវែង ហើយបើមាន ច្បាប់ត្រឹមត្រូវគឺអាចការពាររាល់ ជំលោះណាមួយដែលកើតមានឡើងក្រោយ ពេលទិញដី។ ជាក់ស្តែងពេលកន្លង ក្រុមហ៊ុនបាន សន្យាថានឹងធ្វើផ្លូវ ដាក់លូ ឲ្យអតិថិជន តែទីបំផុតមិនធ្វើតាមការសន្យា។ តាមករណីនេះ ប្រសិនយើង មានច្បាប់គ្រប់គ្រងត្រឹមត្រូវ នោះប្រាកដជាអាចគ្រប់គ្រង់លើបញ្ហានេះបាន ។”លោកឧកញ៉ា ក៏បានចោទសួរដោយផ្ទាល់ថា ក្នុងមានលោកជាអ្នកធ្វើការផ្នែក វាយតម្លៃលើ សេវាកម្មដីឡូតិ៍ លោកសង្កេតឃើញពីភាពរីកចម្រើនគួរកត់ សម្គាល់ក្នុងវិស័យនេះ ប៉ុន្តែលោក ក៏មើលឃើញមានចំណុចខ្វះខាតមួយ ចំនួននៃការចូលរួមពីច្បាប់ និងអជ្ញាធរពាក់ព័ន្ធ លើកាអប់រំពលរដ្ឋពីការសង់សង់ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្រុង បញ្ហានៅត្រង់ថាពេលពលរដ្ឋកំពុងសាង់សង់ គឺហាក់ពុំមានការហាមឃាត់ ឫណែនាំពីអាជ្ញាធរនោះទេ ប៉ុន្តែស្រាប់តែ ដល់ពេលសាងសង់រួចទើបប្រាប់ថាខុសច្បាប់។ នេះក៏ជាសំណូមមួយដល់ក្រ សួងដែលពាក់ព័ន្ធក្នុងការពិចារណាឡើងវិញ។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការ វិនិយោគឥឡូវនេះ!
លំនៅដ្ឋានក្នុងក្តីស្រម៉ៃរបស់អ្នក៖ ជួបជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ First Finance ក្នុងកម្មវិធី Realestate.com.khTV
លំនៅដ្ឋានក្នុងក្តីស្រម៉ៃរបស់អ្នក៖ ជួបជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ First Finance ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:04 p.m.
EnglishEnglish
Realestate News
ហ្វឺស ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាប្រាក់កម្ចី មានរយៈពេលវែងទាក់ទងទៅនឹងលំនៅដ្ឋាន ទៅដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមធ្យម ដើម្បីឲ្យពួកគេទទួលបាននូវសុវត្ថិភាព និងភាពចម្រុងចម្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ជាពិសេសជាងនេះ ហ្វឺស ហ្វាយនែន បានផ្តល់នូវកម្ចីដែលមានលក្ខខណ្ឌសមស្រប និងមានភាពបត់បែន ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះ ប៉ុន្តែជួបនូវបញ្ហា ឬមិនត្រូវបានធនាគារផ្តល់ប្រាក់កម្ចីឲ្យ សូមអាននូវអត្ថបទនេះ .... ហ្វឺស ហ្វាយនែន នឹងអាចជួយលោកអ្នកបានរៀបរាប់ត្រួសពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន៖នៅឆ្នាំ ២០០៦ គឺជាពេលមួយដែលមិនអំណោយផលទាល់តែសោះ សម្រាប់អ្នកដែលមានចំណូលទាប និងមធ្យមក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិ ពីព្រោះពេលនោះធនាគារគឺផ្តោតលើកម្ចីទិញផ្ទះដែលមានទំហំធំ ។ ដោយសង្កេតឃើញនៅបញ្ហានេះ ស្ថាបនិករបស់យើង ក៏សម្រេចចិត្តដាក់សាកល្បងផ្តល់ប្រាក់កម្ចីដល់ប្រជាជនដែលមានចំណូលទាប និងមធ្យមសម្រាប់ទិញផ្ទះក្នុងក្តីសុបិន្តរបស់ពួកគាត់ ។បន្ទាប់ពីទទួលជោគជ័យក្នុងការសាងល្បងក្នុងឆ្នាំ ២០០៦ ហ្វឺស ហ្វាយនែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមហ៊ុនស្ថាបនិកក្នុងស្រុក ហ្វឺស ហូម រួមជាមួយដៃគូពីរទៀតគឺ ក្រុមហ៊ុន Philip Capital មកពីសឹង្ហបុរីនិង Insitor Fund មកពីទីក្រុង លុច្សហ្សំបួរ ។ស្វែងរកព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ ថ្ងៃនេះ! យ៉ាងឆាប់រហ័ស ឥតគិតថ្លៃ & មានសុវត្ថិភាព...តើអតិថិជនប្រភេទណាដែលអាចទទួលប្រាក់កម្ចី ពី ហ្វឺស ហ្វាយនែន បាន?អតិថិជនគោលដៅរបស់ ហ្វឺស ហ្វាយនែន គឺប្រជាជនដែលមានចំណូលទាប និងមធ្យម ហើយមានចំណូលទៀងទាត់ ។ ពួកគាត់អាចជាអ្នកធ្វើការ អ្នករកស៊ី ដូចជាអ្នករត់រ៉ឺម៉កកង់បី អ្នកលក់ចាប់ហួយជាដើម ។ល។ ទោះបីជាពួកគាត់ទាំងនោះមិនមានឯកសារ ក្នុងការបញ្ជាក់ពីចំណូលចំណាយប្រចាំខែនោះក៏ដោយ ក៏ បុគ្គលិកជំនាញរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគ រាល់ចំណូល ចំណាយ និងទំហំប្រាក់កម្ចីដែលយើងអាចផ្តល់ជូនគាត់ក្នុងលក្ខណៈសមស្របណាមួយ ។តើប្រាក់កម្ចីរបស់ ហ្វឺស ហ្វាយនែន មានទំហំប៉ុន្មាន?ទំហំប្រាក់កម្ចីរបស់យើង គឺផ្តល់ជូនចាប់ពី ២,០០០ - ៦០,០០០ ដុល្លារក្រៅពីកម្ចីទិញផ្ទះ តើ ហ្វឺស ហ្វាយនែន មានផ្តល់កម្ចីអ្វីទៀតទេ?ហ្វឺស ហ្វាយនែន ផ្តល់កម្ចីខ្នាតតូចដែលពាក់ព័ន្ធទៅនឹងលំនៅដ្ឋាន ក្រៅពីកម្ចីទិញផ្ទះ យើងមានកម្ចីសាងសង់ ឬជួលជុលផ្ទះ អតិថិជនក៏អាចខ្ចីយកទៅទិញដីសម្រាប់សង់លំនៅដ្ឋានផងដែរ ។ បន្ថែមលើនេះ យើងនៅមានកម្ចីអចលនទ្រព្យធានាមួយទៀត ដែលកម្ចីនេះផ្តល់ជូនបន្ថែមដល់អតិថិជន ហ្វឺស ហ្វាយនែន ដែលមានកម្ចីណាមួយក្នុងចំណោមកម្ចី ទាំង ៣ខាងលើ ហើយកម្ចីនេះអតិថិជនអាចយកប្រើប្រាស់ក្នុងការពង្រីកអាជីវកម្ម ឬប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនច្បាស់លាស់ណាមួយ ។សរុបមកវិញគឺ ហ្វឺស ហ្វាយនែន មានកម្ចី ៤ ប្រភេទ គឺ ១-កម្ចីទិញផ្ទះ ២-កម្ចីសាងសង់ ឬជួសជុលផ្ទះ ៣-កម្ចីទិញដីលំនៅដ្ឋាន ៤-កម្ចីអចលនទ្រព្យធានាជាចុងក្រោយមានមតិអ្វីផ្តាំផ្ញើរទៅកាន់អតិថិជនរបស់អ្នកទេ?សម្រាប់លោកអ្នកដែលធ្ថាប់គិតថា ខ្លួនមិនមានលទ្ធភាពក្នុងការទិញផ្ទះ យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកទាក់ទងមកកាន់ ហ្វឺស ហ្វាយនែន ដើម្បីឲ្យយើងខ្ញុំបានជួយលោកអ្នកឲ្យអស់លទ្ធភាពក្នុងការសម្រេចក្តីស្រមៃមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បន្ថែមពីការទទួលយកប្លង់ទន់ ហ្វឺស ហ្វាយនែនផ្តល់លទ្ធភាពឲ្យលោកអ្នកចូលរួមគ្នាខ្ចីរហូតដល់៣នាក់ ។ សម្រាប់ បុគ្គលគ្រប់រូប មិនថាលោកអ្នកជានរណា ការសុបិន្តក្នុងការមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន គឺជារឿងដែលអាចក្លាយជាការពិតតាមរយៈ ហ្វឺស ហ្វាយនែនស្វែងរកព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ ថ្ងៃនេះ! យ៉ាងឆាប់រហ័ស ឥតគិតថ្លៃ & មានសុវត្ថិភាព...
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
June 7, 2022, 3:14 a.m.
EnglishEnglish
Realestate News
ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។ របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។ ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ - ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា  ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។ របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨%  ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។ ចង់សិក្សាបន្ថែមទៀត ពីរបាយការណ៍ចុងក្រោយបង្អស់ ការសិក្សាពីទីផ្សារជាមួយ Knight Frank  Cambodia
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
ទីផ្សារសេវាកម្មការិយាល័យនៅក្នុងទីក្រុងភ្នំពេញ គឺជាទីផ្សារអចលនទ្រព្យថ្មីមួយនៅកម្ពុជា ដែលមានឥទ្ធិពលខ្លាំងនៅលើ អាជីវកម្មក្នុងស្រុក ដោយសារចំនួនយូនីតនៃការិយាល័យបានចាប់ផ្តើមកើនឡើង ហើយអាចងាយស្រួលក្នុងការរកជួល បាននៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោក Anthony Galliano ជាប្រធានក្រុមហ៊ុន BG Serviced Offices នៅទីក្រុងភ្នំពេញ លើកឡើងពីបទពិសោធន៍ របស់លោកនៅកម្ពុជាថា មុនឆ្នាំ២០១២ ភ្នំពេញគឺមិនមានសេវាកម្មការិយាល័យ នោះទេ។លោក Galliano បានពន្យល់ថា៖ “ខ្ញុំគិតថាទីផ្សារការិយាល័យបានយកពេលវេលារបស់ខ្លួនដើម្បីយល់ដឹងពីបទពិសោធន៍ ផ្សេងៗប៉ុន្តែនេះជាអាជីវកម្មដ៏អស្ចារ្យមួយ។” លោកបាននិយាយបន្តទៀតថា ឥឡូវនេះមានសេវាកម្មការិយាល័យគឺជាគំរូ អាជីវកម្មមានស្រាប់នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងអ្នកប្រតិបត្តិផ្សេងគ្នាជាច្រើននៅទូទាំងទីក្រុង។ដំណោះស្រាយទាំងអស់រួមគ្នាតែមួយ៖គុណសម្បត្ដិមួយដែលបានធ្វើឱ្យសេវាកម្មការិយាល័យនៅភ្នំពេញមានការពេញនិយមគឺភាពងាយស្រួលដែលមិនចាំបាច់នាំយកឧបករណ៍ការិយាល័យផ្សេងៗទាំងអស់ យកមកដំណើរការអាជីវកម្ម ជំនួសមកវិញគ្រប់តម្រូវការចាំបាច់ត្រូវបានរៀប ចំរួចជាស្រេចសម្រាប់អាជីវកម្មរបស់អ្នក។ លក្ខណៈនេះគឺមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មបរទេស ជាពិសេសអាជីវកម្ម ខ្នាតតូចដែលមើលទៅចង់សាកល្បងជាមួយទីផ្សារកម្ពុជាដោយមិនមានការលំបាកក្នុងការផ្ទេរអាជីវកម្មទាំងមូលពីបរទេស។លោក Galliano បាននិយាយថានេះជាលក្ខណៈល្អប្រសើរពីការរៀបចំទាំងនេះគឺថាអ្នកមិនគ្រាន់តែបង់ប្រាក់សម្រាប់ ការិយាល័យនោះទេ មានន័យថា អ្នកកំពុងចំណាយប្រាក់សម្រាប់ការិយាល័យមួយដែលមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងនៅ ក្នុនោះស្រាប់។ ប៉ុន្តែជាការពិតណាស់អាស្រ័យទៅលំដាប់ថ្នាក់នៃប្រភេទការិយាល័យសំភារៈប្រើប្រាស់ខុសគ្នានឹងត្រូវបានរាប់បញ្ចូល។ការប្រែប្រួល៖លោក Galliano បានបញ្ជាក់ថា បច្ចុប្បន្នអ្នកអាចជួលការិយាល័យទំហំចាប់ពី ១០-៤៦ ម៉ែត្រការ៉េ ហើយអ្នកនឹង ចំណាយប្រហែល ២៥$ ទៅ ២៨ $ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មមួយ ហើយគ្រាន់ តែត្រូវការការិយាល័យតូចមួយយូនីតទំហំពី១០ម៉ែត្រការ៉េអាចគ្រប់គ្រាន់សម្រាប់បុគ្គលិកពីរនាក់។ ប៉ុន្តែតម្លៃនៅតែអាចប្រែប្រួល អាស្រ័យលើប្រភេទលំដាប់នៃការិយាល័យដែលអ្នកជ្រើសរើសយក។ បច្ចុប្បន្ននេះមានសេវា កម្មនៃ ការិយាល័យប្រភេទទី៣ (C-Grade) ជាច្រើននៅជុំវិញរាជធានីភ្នំពេញ។លោក Galliano បានពន្យល់ថានេះគឺដោយសារតែការិយាល័យកម្រិតA មានតម្លៃជួលខ្ពស់ខ្លាំងបើធៀបទៅនឹងបទដ្ឋាន ក្នុងតំបន់។ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យបានយល់ពីអារម្មណ៍របស់អ្នកជួល និងផ្តល់ជូនអត្រាតម្លៃជួលសមរម្យនិង ឥឡូវនេះឃើញថាតម្រូវការមានការកើនឡើងគួរកត់សម្គាល់។លោកបន្ថែមទៀតថាការិយាល័យកម្រិតB មានតម្រូវការយ៉ាងច្រើនសម្បើមនាពេលបច្ចុប្បន្នព្រោះវាមានគុណភាពល្អជាង កម្រិតC ប៉ុន្តែកម្រិតB នៅតែមានតំលៃសមរម្យ។ ហេតុផលមួយផ្សេងទៀតសម្រាប់ការិយាល័យកម្រិតBមានការពេញ និយមគឺដោយសារតែការផ្គត់ផ្គង់ការិយាល័យកម្រិត B មិនមានច្រើនដូចការិយាល័យកម្រិតCឡើយ។ជាភស្តុតាងនៃកំណើនខ្លាំងនៃការិយាល័យកម្រិតខ្ពស់ នំាឲ្យសេវាកម្មការិយាល័យនឹងធ្វើឲ្យមានការទាមទារគុណភាពខ្ពស់ ជាងមុន ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងច្រើន។ ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវ ការដែលកំពុងកើនឡើងច្រើន។ជាការប្រុងប្រយ័ត្នទុកជាមុន លោកGalliano  បានព្រមានថាការិយាល័យកម្រិត C គឺមិនមានបញ្ហាអ្វីទេប៉ុន្តែអ្នក ត្រូវស្វែងរក ម្ចាស់ដីត្រឹមត្រូវ អាចទុកចិត្តបាន ដែលអាចពិភាក្សាអំពីលក្ខខណ្ឌជាមួយពួកគេបានងាយស្រួល។ ដោយសារការិយាល័យ កម្រិត Cគឺជាការរិយាល័យថ្នាក់ទាប ទើបម្ចាស់កម្មសិទ្ធិមិនសូវផ្តល់ការយកចិត្តទុកដាក់ច្រើន។ការជួល ធៀបនឹង ការធ្វើជាម្ចាស់:នៅពេលសួរអំពីការអភិវឌ្ឍដែលបច្ចុប្បន្នត្រូវបានកំណត់ទិសដៅលើប្រភេទវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់ការិយាល័យដើម្បីអាចផ្តល់ជូននូវឱកាសសម្រាប់អ្នកស្រុក និងវិនិយោគិនបរទេសធ្វើជាម្ចាស់ការិយាល័យ លោក Galliano បាននិយាយ ថាវាជាគំនិតចម្លែកមួយដោយសារតែវាមិនអាចបម្រើផលប្រយោជន៍ល្អបំផុតរបស់ម្ចាស់អាជីវកម្មនោះទេ។លោកពន្យល់ថា នេះអាចបង្កឱ្យមានការលំបាកក្នុងការផ្ទេរពីការិយាល័យមួយទៅមួយទៀត ជាពិសេសសម្រាប់ការពង្រីក ឬការច្របាច់បញ្ចូលគ្នា។ លោកបានលើកឡើងថា “អ្នកមិនចង់ត្រូវបានជាប់ឈ្មោះជាម្ចាស់ទ្រព្យសម្បត្តិ ដែលអ្នក ត្រូវចំណាយឲ្យអចលនទ្រព្យនោះរាល់ខែ "ពីព្រោះអ្នកនឹងចំណាយបន្ថែមលើអាជីវកម្មរបស់អ្នកលើថ្លៃជួលនេះ។ លោកបាន បញ្ជាក់ថាទោះបីវាប្រហែលជាមានសក្តានុពលមួយចំនួន  នៅពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចដែលកំពុងតែមាននេះ មិនមានន័យ អ្វីសម្រាប់លោកនោះទេ។ករណីនេះគ្មានបញ្ហាអ្វីនោះទេ មានការរំពឹងទុកច្បាស់លាស់មួយនៃការបន្តកើនឡើងសម្រាប់វិស័យការិយាល័យនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសាររាជធានីភ្នំពេញនៅតែបន្តទាក់ទាញការបណ្តាក់ទុនអាជីវកម្មថ្មីៗបន្ថែមទៀតពីបរទេស។ស្វែងយល់ពីទស្សនៈវិស័យនៃពាណិជ្ជកម្មការិយាល័យនាពេលចុងក្រោយនៅក្នុងរបាយការណ៍ឆមាសទី១ឆ្នំា២០១៦របស់ Knight Frank !
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
June 7, 2022, 3:59 a.m.
EnglishEnglish
Realestate News
កម្ពុជាកំពុងក្លាយខ្លួនយ៉ាងឆាប់រហ័សជាគោលដៅដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបាននូវបទពិសោធន៍ដែនដីថ្មី នៅក្នុងវិស័យទេសចរណ៍ជាសកល។ ហេតុអ្វីក៏ដូច្នេះ? កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌ចម្រុះសំបូរបែប និងជាប្រទេសដែលពោរពេញដោយអច្ឆរិយៈ ឆ្នេរធម្មជាតិដែលគ្មានការបំពុល។ ក្នុងខណៈសេដ្ឋកិច្ចកំពុងមាន ការលូតលាស់ កម្ពុជាបានផ្ដល់ជូនភ្ញៀវទេសចរនូវជម្រើសកាន់តែប្រណិត ដើម្បីធ្វើឲ្យការស្នាក់នៅរបស់ពួកគេកាន់តែមាន លក្ខណៈពិសេសថែមទៀត។ យោងតាមអត្ថបទចុះផ្សាយរបស់គេហទំព័រ TripAdvisor.com ស្ដីពី “ពានរង្វាន់ជម្រើសគោលដៅទេសចរណ៍ឆ្នាំ ២០១៥” កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០២ ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានសណ្ឋាគារប្រមាណជា ៥០០ ប៉ុន្តែក្នុងនោះសណ្ឋាគារប្រមាណជា ៣០ ប៉ុណ្ណោះដែលមានចំនួនបន្ទប់ចាប់ពី ១០០ បន្ទប់ឡើងទៅ ហើយសណ្ឋាគារតែ ៦ ឬ ៧ ប៉ុណ្ណោះ ដែលផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចស្ដង់ដារអន្តរជាតិ។ ក្នុងវិស័យនេះ SOKHA GROUP (សុខា គ្រុប) គឺជាក្រុមហ៊ុនឈានមុខគេទូទាំងប្រទេស... ក្រុមហ៊ុន SOKHA GROUP មានបទពិសោធន៍ទូលំទូលាយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដនៅកម្ពុជា ដោយសារបណ្ដាញបម្រើសេវាកម្មលំដាប់ផ្កាយប្រាំទូទាំងប្រទេសរួមមាន ៖ រមណីយដ្ឋានឆ្នេរសុខានៅក្រុងព្រះសីហនុ សណ្ឋាគារសុខាអង្គរនៅខេត្តសៀមរាប រមណីយដ្ឋានឋានសួគ៌បូគោនៅខេត្តកំពត សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងសណ្ឋាគារសុខាសៀមរាបថ្មីមួយទៀត ដែលនឹងចាប់ផ្តើមបើកសម្ភោធនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯក មិនថាលោកអ្នកចង់ស្នាក់នៅ ០២ ថ្ងៃ ឬ ០២ ឆ្នាំនោះទេ គ្រាន់តែជ្រើសរើសយកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ យើងខ្ញុំអាចធានាបានថា ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញបានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០១៥ មានកំពស់ ២០ជាន់ មានបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និងសេវាអាផាតតឺមឹន(Serviced Apartment) ចំនួន ១៩៥ បន្ទប់។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានឈ្មោះល្បីល្បាញក្នុងការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកបដោយប្រណិតភាព ដោយសារ តែអំណោយផលនៃទីតាំងខ្ពស់ស្ថិតនៅលើដីជ្រោយ ជាចំនុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម ឬការតាំងពិពណ៌ និងការផ្ដល់ជូននូវចម្រើសដ៏ពេញនិយមក្នុងការទទួលទានអាហារសម្រាប់អភិជននៅក្នុងប្រទេស។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានទេសភាពដ៏ស្រស់ត្រកាលគ្មានផ្ទឹមនៃដងទន្លេមេគង្គ ទេសភាពពណ៏បៃតងស្រស់នៃត្រើយខាងកើត ព្រះបរមរាជវាំងដ៏ល្បីល្បាញរបស់កម្ពុជា ទិដ្ឋភាពទីក្រុងភ្នំពេញ ព្រមទាំងមានបរិយាកាសជាទីមនោរម្យ ដែលពុំអាចមានកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងអាចប្រៀបផ្ទឹមបានឡើយ។ សម្រាប់លោកអ្នកដែលមានបំណងស្នាក់នៅដើម្បីបំពេញការងារ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកកំពុងសម្រាកស្នាក់នៅក្បែរទីតាំងនៃបណ្តុំពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី។ សេវាកម្មផ្សេងទៀតសម្រាប់ភ្ញៀវធុរកិច្ចរួមមាន បន្ទប់ប្រជុំធំសម្រាប់សន្នីសិទអន្តរជាតិ សេវាអ៊ីនធឺណិតមានល្បឿនលឿន និងសេវាកម្មដឹកជញ្ជូនភ្ញៀវពីសណ្ឋាគារ ទៅកាន់ទីកន្លែងសំខាន់ៗ នៃទីក្រុងភ្នំពេញ។ សេវាអាផាតតឺមឹន(Services Apartment) ទាំង ១៩៥ បន្ទប់ ត្រូវបានតុបតែងលំអរដោយកម្រាលឈើប្រណិតរលើបរលោង និងមានបំពាក់គ្រឿងបរិក្ខារជាច្រើនដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់លោកអ្នក។ បន្ទប់ទន្លេបាសាក់ (ទំហំ ៥២ ម៉ែត្រការ៉េ /៥៦០ ហ្វ៊ីតការ៉េ) ត្រូវបានរចនាឡើងយ៉ាងពិសេសជាបន្ទប់ស្ទូឌីយោ(Studio) ដែលស័ក្ដិសមសម្រាប់ការស្នាក់នៅលំហែដោយភាពស្ងៀមស្ងាត់។ បន្ទប់ទន្លេសាប (ទំហំ ៩០ មែត្រការ៉េ/៩៦៩ ហ្វ៊ីតការ៉េ) គឺជាបន្ទប់គ្រែមួយ មានបន្ទប់ទទួលភ្ញៀវធំទូលាយ ដែលផ្ដល់ជូននូវផាសុខភាព ហើយបន្ទប់នីមួយៗដាច់ដោយឡែកពីគ្នាដូចជាគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអ្នកដូច្នេះដែរ។ បន្ទប់មេគង្គ មានគ្រែពីរ (ទំហំ ១០៤ មែត្រការ៉េ/ ១,១១៩ ហ្វ៊ីតការ៉េ) រចនាដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ ជាជម្រើសលំដាប់ទីមួយនៃការរស់នៅប្រកបដោយប្រណិតភាពសម្រាប់ភ្ញៀវទេសចរជាលក្ខណៈគ្រួសារ និងភ្ញៀវធុរកិច្ចដែលស្នាក់នៅរយៈពេលវែង។ បន្ទប់ទាំងនេះ អាចមើលឃើញទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ ទន្លេសាប និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ តើអ្នកចូលចិត្តហែលទឹកដែរឬទេ? នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកអាចហាត់ប្រាណដោយការហែលទឹក ថែរក្សាសុខភាពរបស់លោកអ្នក នៅអាងហែលទឹកដ៏ធំ ទំហំ ១,៦៥០ មែត្រការ៉េ/ ១៧,៧៦០ ហ្វ៊ីតការ៉េ ។ មិនតែប៉ុណ្ណោះ ភ្ញៀវស្នាក់នៅក្នុងសេវាអាផាតតឺមឹន(Services Apartment) អាចអញ្ជើញទៅកន្លែងហាត់ប្រាណ ស្ប៉ា ស្ទីម ស័រណា និងអាងទឹក Jacuzzi ដ៏ប្រណិត។ ចំណតយានយន្តក្រោមដី មានទីតាំងធំទូលាយ មានភ្លើងបំភ្លឺ ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវស្នាក់ដែលនៅសេវាអាផាតតឺមឹន(Services Apartment)។ បន្ទប់នីមួយៗមានភ្ជាប់អ៊ីនធឺណិតឥតខ្សែ (Wifi) ទូទឹកកក មាស៊ីនបោកគក់/សម្ងួតសំលៀកបំពាក់ បរិក្ខារផ្ទះបាយទំទើប និងមានទូរទស្សន៍ LCD ទំហំ ៤៧ អ៊ីង ដាច់ដោយឡែកនៅបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ ភ្ញៀវស្នាក់នៅក៏អាចប្រើមណ្ឌលពាណិជ្ជកម្ម (Business Centre) របស់សណ្ឋាគារនៅឯកន្លែងទទួលភ្ញៀវ និង ផ្តល់ជូននូវ ទីកន្លែងជប់លៀងសមរម្យជាលក្ខណៈគ្រួសារ អាហារបាប៊ីឃ្យូ(BBQ) នៅ Surkea Rooftop (ទីធ្លាសម្រាប់ទទួលទានអាហារ /ជប់លៀង/គយគន់ទេសភាព) ផងដែរ។ ភ្ញៀវអាចរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានលំដាប់អន្តរជាតិ មានបម្រើ ជូននូវមុខម្ហូបនៅជុំវិញពិភពលោក (ម្ហូបចិន ជប៉ុន អាស៊ី លោកខាងលិច អ៊ីតាលី ជាដើម)។ តើលោកអ្នកចូលចិត្តការជួបជុំមិត្តភក្តិក្រោយសម្រាកពីការងារដែរឬទេ? Wave Club (វេវក្លឹប) នៅជាន់ទី ១៩ និងបន្ទប់ខារ៉ាអូខេ Stardust Karaoke នៅជាន់ក្រោមដីនៃសណ្ឋាគារត្រៀមលក្ខណៈជាស្រេចដើម្បីស្វាគមន៍បម្រើលោកអ្នកចាប់ពី ម៉ោង ៦ល្ងាចទៅ។ ជាមួយនឹងសេវាបដិសណ្ឋារកិច្ចលំដាប់ផ្កាយប្រាំ ការត្រួតពិនិត្យសន្តិសុខ សេវាកម្មបន្ទប់ ២៤ ម៉ោង ការសម្អាត (គ្រែគេង ដូរកន្សែងពោះគោ) និងសេវាដឹកជញ្ជូនភ្ញៀវប្រចាំថ្ងៃពីសណ្ឋាគារទៅកាន់ផ្សារទំនើបអ៊ីអន (AEON Shopping Mall) ភ្ញៀវស្នាក់នៅអាចសម្រាកលំហែ និងរីករាយជាមួយការស្នាក់នៅ ខណៈពេលដែលបុគ្គលិកសណ្ឋាគារសុខាបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក មិនថាពេលយប់ ឬក៏ពេលថ្ងៃនោះទេ។ សូមសាកសួរព័ត៌មានអំពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញនៅថ្ងៃនេះ ដើម្បីឲ្យការស្នាក់នៅរបស់លោកអ្នកនៅរាជធានីភ្នំពេញក្លាយជាបទពិសោធន៍ដ៏ល្អគួរឲ្យចងចាំដែលមិនអាចបំភ្លេចបាន!
ពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ របស់ជេសុីអាយ
ពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ របស់ជេសុីអាយ
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
នាថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៍ធំប្រចាំឆ្នាំរបស់ខ្លួនជាលើកទី២ ដែលហៅថាពិព័រណ៍ធុរកិច្ចអន្តរជាតិ និងវេទិកាសហគ្រិនឆ្នាំ២០១៦ក្នុងពេលតែមួយនៅសណ្ឋាគារសុខាភ្នំពេញចាប់ពីម៉ោង៨ព្រឹកតទៅ។ព្រឹត្តិការណ៍ទាំងពីរនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញធុរៈកិច្ចក្នុងប្រទេសកម្ពុជាក៍ ដូចជាសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់។ សម្រាប់ពិព័រណធុរកិច្ចនិងវេទិកា សហគ្រិនរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០១៦នេះ  ប្រធានបទធំៗចំនួន០៣ ត្រូវបានផ្តោតសំខាន់។ នៅក្នុងពិព័រណ៍រយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាច  រួមមានស្តង់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនជាង៤០ទាំងជាតិនិងអន្តរជាតិ ដែលភាគច្រើនមកពីវិស័យ អចលនទ្រព្យ  វិស័យម្ហូបអាហារនិងភេសជ្ជៈ  និងវិស័យកសិកម្មសរីរាង្គ។ សម្រាប់ឆ្នាំ២០១៦ យើងរំពឹងទុកថានឹងមានអ្នកមកទស្សនាពិព័រណ៍ធុរកិច្ចនេះពី៥០០ទៅ១០០០នាក់ ដោយសារតែ បទពិសោធន៍រៀបចំកន្លងមកនៅ សណ្ឋាគារលំដាប់ផ្កាយ៥ដូចគ្នា យើងធ្លាប់ទទួលបានចំនួនអ្នកទស្សនា ប្រហាក់ប្រហែលនឹងការរំពឹងទុកនេះដែរ។ នៅក្នុងការតាំងពិព័រណ៍នេះផងដែរយើងមានការចូលរួមពី ក្រុមហ៊ុនក្នុងស្រុកល្បីដូចជាលំនៅដ្ឋានបែបទំនើប AXIS Residence  សហគមន៍អេកូទំនើប សុរិនភូមិព្រឹកថ្លឹង  Orkide Villa Condominium ហើយរឹតតែពិសេសថែមទៀតនោះ គឺមានការចែកជូនភេសជ្ជៈដ៍ល្បីល្បាយដូចជា កាហ្វេBrown ភេសជ្ជៈKOI  និងកាហ្វេរបស់ក្រុមហ៊ុន KOFI ដោយឥតគិតថ្លៃផងដែរ។ សូមកុំអោយឱកាសដ៍ល្អនេះកន្លងផុតទៅ សូមចូលរួមទស្សនាពិព័រណ៍ ធុរកិច្ចអន្តរជាតិដើម្បីស្វែងយល់ពីវិស័យ៣ខាងលើ ព្រមទាំងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយបណ្តា ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកផងដែរ។ចំនែកឯវេទិកាសហគ្រិនប្រចាំឆ្នាំ២០១៦វិញ គឺនឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង ៣រសៀល នៅសាលសន្និបាតរបស់សណ្ឋាគារសុខាភ្នំពេញដូចគ្នាផងដែរ។ នៅក្នុងឆ្នាំ២០១៦នេះ វេទិកាសហគ្រិនរបស់ជេស៊ីអាយនឹងពិភាក្សាទៅលើប្រធានបទ <<គន្លឹះជោគជ័យ និងឱកាសវិនិយោគ ក្នុងវិស័យអចលនទ្រព្យ  វិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកសិកម្មសរីរាង្គ>>។ប្រធានបទនេះនឹងបែងចែកជាពីរផ្នែក គឺកិច្ចពិភាក្សាពេលព្រឹកនិងពេលរសៀល។ សម្រាប់កិច្ច ពិភាក្សាស្តីវិស័យម្ហូបអាហារនិងភេស្ជជៈ និងវិស័យកសិកម្មសរីរាង្គ គឺមានវត្តមានវាគ្មិនកិត្តិយសចំនួន០៤ រូប រួមមានលោក គួច សុខលី ដែលជាប្រធានសមាគមភោជនីយដ្ឋានកម្ពុជា  បណ្ឌិតតាន់ មុនីវណ្ណ អគ្គនាយករង នៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប  លោកចាង ប៊ុនលាង សហស្ថាបនិកBrown Coffee លោកនាក់ ថារ៉ែន  នាយកប្រតិបត្តិនៃក្រុមហ៊ុនNatural Garden និងសម្របសម្រួលដោយសហគ្រិនវ័យក្មេងពីររូបគឺ កញ្ញាដែក ដារី នាយកប្រតិបត្តិក្រុម360 Event Management និងលោក ឃន ឈុនតារា នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Café។ សម្រាប់កិច្ចពិភាក្សាពេលរសៀលវិញ  វាគ្មិនកិត្តិយសនឹងពិភាក្សាអំពីវិស័យអចលនទ្រព្យ ដែលវត្តមានចូលរួមពីលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃកម្ពុជា  លោក Harry ប្រធានផ្នែកលក់នៃគម្រោងសំណង់ខុនដូរ របស់ក្រុមហ៊ុន Worldbridge Cambodia លោក Kenn Yeo នាយកគ្រប់គ្រងនៃគម្រោងសំណង់ខុនដូរ Orkide Villa Condominium និងទទួលបានការសម្របសម្រួលដ៍ខ្ពង់ខ្ពស់ពីឯកឧត្តមសុខ ស៊ីផាណា អគ្គនាយកការិយាល័យមេធាវី សុខ ស៊ីផាណា និងជាទីប្រឹក្សារាជរដ្ឋាភិបាល។សម្រាប់ឆ្នាំ២០១៦ នេះ យើងរំពឹងទុកថានឹងមានអ្នកចូលរួមវេទិកាសហគ្រិននេះចំនួន២៥០ទៅ ៣០០នាក់ ដោយតម្លៃសំបុត្រធម្មតាគឺ៥០ដុល្លារ និងតម្លៃសម្រាប់សមាជិក JCI YEAC, CIC, BNI, CWEA, CVEA, CRA គឺត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។ សម្រាប់ពត៌មានលំអិតស្តីពីពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំរបស់ជេស៊ីអាយសូមអានខិត្តប័ណ្ណ និងបទបង្ហាញ ដែលបានភ្ជាប់ជាមួយ ឬទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ Tel: 017 59 46 19 ឬតាមរយៈអ៊ីម៉េល sothearak2510@gmail.com / jci.phnompenh@gmail.com
ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា
ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា
June 6, 2022, 5:04 p.m.
EnglishEnglish
Realestate News
ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នំា២០១៦ ក្រុមហ៊ុន Shukaku Inc. ដែលជាក្រុមហ៊ុនអចលនទ្រព្យមានទីស្នាក់នៅរាជធានីភ្នំពេញ និងជាក្រុមហ៊ុនមេរបស់ភ្នំពេញស៊ីធីសេនធ័រ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ Don Bosco កម្ពុជាដើម្បីបំពាក់ជំនាញដល់យុវជនកម្ពុជាសម្រាប់ចូលរួមស្ថាបនាប្រទេសកម្ពុជានាពេលអនាគត។ក្នុងភាពជាដៃគូនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ មួយនេះនឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់មកពីសាលាបច្ចេកទេស Don Bosco ក្នុងរយៈពេល២ឆ្នំា និងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយនៅមូលនិធិ Don Bosco កម្ពុជា។ការហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Shukaku Incជាមួយមូលនិធិ Don Bosco នឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់សម្រាប់រយៈពេល២ឆ្នំាដែលមានទឹកប្រាក់គម្រោងដែលគិតជាថវិការសរុបប្រមាណ៦៩០០០ដុល្លារអាមេរិក។Don Bosco គឺជាអង្គការអប់រំមិនស្វែងរកប្រាក់ចំណេញដែលផ្តល់នូវការបណ្តុះបណ្តាលឥតគិតថ្លៃទៅដល់យុវជនកម្ពុជាមកពីគ្រួសារក្រីក្រ។ លោកឪពុក Roel Soto តំណាងមូលនិធិ Don  Bosco ប្រចំាប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “យើងពិតជាមានក្តីសោមន្ស ដែលក្រុមហ៊ុន Shukaku Inc. បានជួយយើងក្នុងការប្រយុទ្ធ ប្រឆំាងនឹងភាពក្រីក្រ និងការរើសអើងក្នុងសង្គម តាមរយៈការអប់រំ និងការអភិវឌ្ឍន៍ជំនាញ”។លោកមានប្រសាសន៍បន្ថែមថា៖”អាហារូបករណ៍នេះ នឹងជួយឲ្យយុវជនកម្ពុជា បានរៀនសូត្រ ជំនាញបច្ចេកទេស និងជំនាញជាក់ស្តែងដែលជាការសិក្សា និងអភិវឌ្ឍន៍ខ្លួនដ៏មានសារៈសំខាន់ ដែលនឹងចាប់ផ្តើមជួយជម្រុញឲ្យពួកយើងកសាងអនាគតនៃប្រទេសកម្ពុជាបានចាប់ពីពេលនេះតទៅ”។ក្រុមហ៊ុន Shukaku Inc. នឹងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយបំពាក់ទៅដោយកុំព្យូទ័រថ្មីៗ ជាង៣០គ្រឿងនៅក្នុងទីស្នាក់ការសាលាខាងលើ ដែលនេះជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Shukaku Inc. ក្នុងការពង្រឹងការយល់ដឹងលើវិស័យបច្ចេកវិទ្យា និងជួយផ្តល់បរិយាកាសរៀន សូត្រដ៏ល្អប្រសើរដល់សិស្សសាលាបច្ចេកទេស Don  Bosco។លោកស្រី Michelle LAU អគ្គនាយិកាក្រុមហ៊ុន Shukaku Inc. មានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺគ្រាន់តែជាការចាប់ផ្តើម ចំពោះអ្វីដែលយើងសង្ឃឹមថានឹងផ្តល់នូវភាពជាដៃគូប្រកបដោយផ្លែផ្កា និងការសហការយូរ អង្វែងជាមួយមូលនិធិ Don Bosco កម្ពុជា។” គុណតម្លៃនៃការមិនរើសអើង សប្បុរសធម៌ និងឧត្តមភាពគឺជាកត្តាជម្រុញចិត្តពួកយើងដែលនឹងបន្តកើតឡើង ហើយយើងមានទំនុកចិត្ត ថាភាពជាដៃគូនេះនឹងកាន់តែរឹងមំា និងសិ្នទ្ធស្នាលនាពេលអនាគតដោយសារតែពួកយើង បង្កើតនូវឱកាសជាច្រើនដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យបង្ហាញនូវសក្តានុពលដល់ប្រទេសកម្ពុជា”។លោកស្រីអគ្គនាយិកា បានសង្កត់ធ្ងន់ថា កិច្ចសហការនេះ ជាកិច្ចសហការដំបូងនៃកិច្ចសហការជាច្រើនទៀតនឹងកើតឡើងនាពេលអនាគត។ហើយស្តិតនៅក្រោម គំនិតផ្តួចផ្តើមដើម្បីរីក ចម្រើនប្រកបដោយចិរភាព ដែលជាកម្មវិធីផ្តល់អំណាច និងទំនាក់ទំនងជាមួយសហគមន៍ របស់ក្រុមហ៊ុន មានគោលបំណងផ្តល់ការចូលរួមចំណែកជារូបវ័ន្តដល់សហគមន៍។ កម្មវិធីនេះនឹងបង្កើតបាននូវទស្សនៈវិស័យរួមគ្នាសម្រាប់វិបុលភាពទំាងអស់គ្នានាពេលអនាគត តាមរយៈគំនិតផ្តួចផ្តួចបង្កើតប្រាក់ចំណូលពហុវិស័យ និងមានគោលដៅវែងឆ្ងាយ៕ស្វែងយល់បន្ថែមអំពីគម្រោង Phnom Penh City Center នៅថ្ងៃនេះ!
ការវិនិយោគនៅកម្ពុជាដោយយកចិត្តទុកដាក់ ជាមួយ Guillaume Massin នៅ Realestate.com.khTV
ការវិនិយោគនៅកម្ពុជាដោយយកចិត្តទុកដាក់ ជាមួយ Guillaume Massin នៅ Realestate.com.khTV
June 6, 2022, 5:06 p.m.
EnglishEnglish
Realestate News
ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនឡើង ៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស វិនិយោគិនជាច្រើនហាក់នៅតែមានភាពភ័យក្លាច ហើយមានការស្ទាក់ស្ទើរនៅពេលវិនិយោគអចលនទ្រព្យកម្ពុជា។ មានទស្សនៈថាការវិនិយោគនៅកម្ពុជាប្រហែលជាអាចបង្ករជាបញ្ហា ឫភាពស្មុគស្មាញ វានឹងមិនកើតឡើងភ្លាមៗ ប៉ុន្តែនឹងកើនឡើងនៅពេលក្រោយ។ លោក Guillaume Massin បានបង្ហាញនូវទស្សនៈផ្សេងមួយនៅក្នុងបទបង្ហាញរបស់លោកនៅក្នុងការសម្ពោធការដាក់តាំងបង្ហាញអចលនទ្រព្យកម្ពុជា (InauguralCambodia Property Show) នៅប្រទេសសិង្ហបុរី  ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh និង PropertyGuru របស់សិង្ហបុរី។ លោក Massin គឺជានាយកប្រតិបត្តិ និងដៃគូនៃ  DFDL Cambodia។ លោក Massin លើកឡើងថាកម្ពុជាបានបង្កើតជម្រើសក្នុងការសាងសង់គម្រោងក្របខ័ណ្ឌស្របច្បាប់មុនពេលការអនុវត្តន៍ច្បាប់បានរួចរាល់ពេញលេញ។ បច្ចុប្បន្នប្រទេសនៅតែបន្តអភិវឌ្ឍន៍ និងការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិ ដែលបានទុកជាសេចក្តីសម្រេចក្នុងឆ្នាំកន្លងទៅយ៉ាងមានប្រសិទ្ធិភាព។ លោក Massin និយាយថាការចាប់ផ្តើមកាលពីឆ្នាំ២០១៣នេះ នៅពេលដែលរដ្ឋាភិបាលបង្កើតច្បាប់ ថ្មីជាច្រើរហូតមកដល់ពេលនេះ ពីរភាគបី នៃច្បាប់ទាំងនេះត្រូវបានអនុវត្តន៍រួចហើយ។នេះជាការពិតណាស់ រួមបញ្ចូលទាំងគោលនយោបាយស្ដីអំពីក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ និងប្រព័ន្ធតុលាការ។ ទោះបីជា "ច្បាប់គឺនៅតែស្ថិតនៅដដែល” លោក Massin លើកឡើងថាឥឡូវនេះគឺកាន់តែអភិវឌ្ឍច្រើន ចំណែកប្រព័ន្ធគឺកាន់តែមានតម្លាភាពច្រើនជាងពេលមុន។ការកែលម្អពាក់ព័ន្ធនឹងប្រព័ន្ធពន្ធដារចំពោះវិនិយោគិនសិង្ហបុរីរួមបញ្ចូលទាំងការព្រមព្រាងពន្ធដារចំនួនពីរដងរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលនឹងកាត់ចំនួន១០%លើពន្ធសម្រាប់ជនបរទេសដែលវិនិយោគក្នុងប្រទេសកម្ពុជា។ ហើយនេះអាចជាគុណសម្បត្តិដោយសារការបង់ពន្ធជាធម្មតានៅក្នុងប្រទេសអាចឡើងដល់១៤%។អត្ថប្រយោជន៍មួយទៀតដែលត្រូវបាននាំយកមកដោយការផ្លាស់ប្តូរទាំងនេះរួមមានវិនិយោគិននៅក្នុងវិស័យឧស្សាហកម្មនេះអាចចុះឈ្មោះក្រុមហ៊ុនរបស់ពួកគេហើយស្វែងរកការលើកទឹកចិត្តពីរដ្ឋាភិបាល។ គម្រោង "មានលក្ខណៈសម្បត្តិគ្រប់គ្រាន់" មានជាមួយអាជ្ញាប័ណ្ណជាចាំបាច់ នឹងអាចទទួល បានការពន្យារពន្ធដែលអាចមានរយៈពេលរហូតដល់ទៅ៩ឆ្នាំ។ពេលធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ការសំខាន់ក្នុងការសំគាល់អ្នកត្រូវតែជ្រើសរើសយក ការចូលរួមជាមួយនឹងអ្នកអភិវឌ្ឍន៍មួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ នេះគឺមានសារៈសំខាន់ព្រោះនៅពេលដែលមានបញ្ហាអ្វីកើតមានឡើង អចលនទ្រព្យ និងទ្រព្យ សម្បត្តិរបស់អ្នកត្រូវបានការពារដោយច្បាប់ ប្រសិនបើអាជ្ញាប័ណ្ណនៅមានសុពលភាព។ លោក Massinលើកឡើងថាអាជ្ញាប័ណ្ណទាំងនេះអាចនិងគួរតែត្រូវបានផ្ទៀងផ្ទាត់តាមរយៈការប្រឹក្សាផ្នែកច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវ។លោក Massin បានមានប្រសាសន៍ផងដែរថា ទោះបីជាមានការរឹតបន្តឹងច្បាប់មួយចំនួន ការវិនិយោគនៅកម្ពុជាគឺនៅតែជាគំនិតល្អ ព្រោះប្រទេសនេះនៅតែមានសេដ្ឋកិច្ចបើកចំហខ្លាំង និងទីផ្សារអាចបត់បែនបាន។ អ្នកថែមទាំងអាចបង្កើតក្រុមហ៊ុនសាជីវកម្មរបស់អ្នកក្នុងរយៈពេលត្រឹមតែពីរទៅបីសប្តាហ៍ ឲ្យតែអ្នកបង្ហាញលក្ខខណ្ឌនៃតម្រូវការស្នាក់នៅបានត្រឹមត្រូវ។ លោក Massin កត់សម្គាល់ផងដែរពីភាពបត់បែននៃវិញ្ញាបនបត្របញ្ជាក់ពីកម្មសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ប្រហែលជាការរឹតបណ្តឹងធំបំផុតនៅពេលដាក់ទុនវិនិយោគនៅកម្ពុជាគឺវិនិយោគិនបរទេសមិនអនុញ្ញាតឲ្យទិញដីទេ។ ទោះបីជាយ៉ាងណា លោកបាននិយាយថាការជួលរយៈពេលវែងអាចត្រូវបានប្រើប្រាស់ជាដំណោះស្រាយសម្រាប់ការវិនិយោគប្រភេទនេះ ហើយក៏ជាការសាកល្បងដ៏ល្អផងដែរ។លោកបានផ្តល់អនុសាសន៍ថា មានវិធីពីរបន្ថែមទៀតដែលជាអ្នកវិនិយោគអន្ដរជាតិអាចវិនិយោគជាមួយដី និងទីផ្សារអចលនទ្រព្យ។ ទាំងការទិញតាមរយៈសញ្ជាតិខ្មែរ ឬតាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជាដែលមានម្ចាស់ភាគហ៊ុនកម្ពុជាភាគច្រើន។ លោក Massin បាននិយាយថា ប្រសិនបើផ្តល់ជម្រើស នោះជម្រើសទី២ ប្រសើរជាងជម្រើសទីមូយ។ ការធ្វើបទបង្ហាញនេះត្រូវបានបញ្ជប់ដោយ លោក Massin ដោយរំលឹកថា វិនិយោគិនត្រូវពិចារណាលើការវិនិយោគនៅកម្ពុជា ដើម្បីធានាថាអ្នកមានឯកសារគ្រប់គ្រាន់មុននឹងដំណើរការនិងអភិវឌ្ឍន៍ និងវិនិយោគគម្រោងអចលនទ្រព្យ ។ចំណុចមួយអ្នកត្រូវតែធ្វើការត្រួតពិនិត្យពីប្រវត្តិនៃអចលនទ្រព្យ  អ្នកត្រូវតែមានប្លង់ដែលត្រួតពិនិត្យដោយមេធាវី ដែលពួកគេគឺជាមនុស្សតែមួយគត់ត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ។ ចំណុចទីពីរគឺត្រូវដើម្បីពិនិត្យមើលថាតើអាជ្ញាប័ណ្ណនៅមានសុពលភាពឫក៏អត់។ នេះរួមបញ្ចូលទាំងអាជ្ញាបណ្ណ នៃអ្នករអភិវឌ្ឍន៍។ ចំណុចចុងក្រោយអ្នកត្រូវតែពិនិត្យមើលឯកសារចាំបាច់ដូចជាលិខិតសំដែងពី ពីគោលបំណង និងកិច្ចសន្យាទិញលក់។លោក Massion បានបញ្ចប់ថា “នៅមានការខិតខំប្រឹងប្រែងមួយចំនួនទៀតដែលត្រូវធ្វើ មានគម្រោងមួយចំនួនត្រូវបានអនុវត្តនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍស្របច្បាប់ ប៉ុន្តែជាការពិត ណាស់ វាកំពុងស្ថិតក្នុងដំណើរការ។”នេះគឺជាការផ្តោតសំខាន់នៃបទបង្ហាញរបស់លោក Massin:  ទោះបីជាមានចំណុចជាច្រើនមិនទាន់ មានរបៀបរៀបរយត្រឹមត្រូវ ក៏មានចំណុចជាច្រើនដែលគួរមានសុទិដ្ឋិនិយម និងឱកាសដែលមាន ជាយូរមកហើយនៅក្នុងទីផ្សារផ្សេងទៀត។ស្វែងរកបន្ថែមទៀតអំពី កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា ឥឡូវនេះ!
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
June 6, 2022, 5:05 p.m.
EnglishEnglish
Special Reports
Realestate News
ការសង្ខេបទីផ្សារខណ្ឌសែនសុខមានកំណើនយ៉ាងឆាប់រហ័ស ជាពិសេសទាក់ទងទៅនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះតម្លៃដីនៅក្នុងខណ្ឌទាំងមូលបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅចុងឆ្នាំ ២០១៣ តម្លៃដីមធ្យមក្នុងទីផ្សារ នៅខណ្ឌសែនសុខត្រឹម ៣៨០ ដុល្លារ/ម២ប៉ុណ្ណោះ នៅពាក់កណ្តាល់ឆ្នាំ ២០១៦ តម្លៃដីមធ្យមក្នុងទីផ្សារកើនឡើងដល់ ៦៩០ដុល្លារ/ម២ ជាមួយនឹងកំណើនមធ្យម ២៧% ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីឆ្នាំ២០១៣ដល់ឆ្នំា២០១៥។ ទោះជាយ៉ាងនេះក្តី ទីផ្សារដីនៅខណ្ឌសែនសុខ នៅជាប់គាំងតាំងពីដើមឆ្នាំ ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩%។ចំណែកឯខណ្ឌទួលគោកមានកំណើននៃតម្លៃដីកើនតិចតួចនៅក្នុងពេលដូចគ្នានោះ តម្លៃដីជាមធ្យមក្នុងទីផ្សារចាប់ពី ២,១៥០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ២,៥៣០ដុល្លារ/ម២ នៅដើមឆ្នាំ ២០១៦ ដែលកើនឡើង៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងពេលដូចគ្នា។ ទោះបីជាយ៉ាងណា នៅក្នុងខណ្ឌទួលគោក នៅត្រីមាសទី១ ទៅត្រីទី២ ឆ្នាំ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩% ដោយសារតែការជាន់គាំងនៃទីផ្សារ អចលនទ្រព្យចាប់តាំងពីដើមឆ្នាំនេះ។ សរុបរួម នៅក្នុងខណ្ឌទាំងពីរនេះ ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងភ្នំពេញបានមានកំណើនដ៏ឆាប់រហ័ស ទាក់ទងនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ឧទាហរណ៍៖ តំបន់ជាយក្រុងនៃខណ្ឌសែនសុខបានបង្ហាញឲ្យឃើញពីជំហាន់នៃការអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់ លំនៅដ្ឋានដែលមានដីប្រើប្រាស់ ជាលក្ខណៈចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធ ដែលតម្លៃដីមានការផ្លាស់ប្តូរ និងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ឆ្នាំកន្លងមក។ កំណើននេះនឹងនូវតែបន្តជំហានរបស់ខ្លួនដោយសារអ្នកអភិវឌ្ឍន៍មើលឃើញដោយ សុទិដ្ឋិនិយមចំពោះទីផ្សារក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។  តម្លៃដីនៅលើទីផ្សារខណ្ឌទួលគោកក្នុងទសវត្សកន្លងមក តំបន់ជាយភាគខាងជើងនៃខណ្ឌទួលគោកធ្លាប់ជាទិសដៅសំខាន់ដំបូងគេសម្រាប់ទីតាំង នៃលំនៅដ្ឋាន ដោយសារតែទួលគោកមានចំណែកដីដ៏ធំនៅទំនេរ និងជាន្លែងដែលនៅជិតផ្នែកកណ្តាលនៃទីក្រុង ។ ដូច្នេះ តម្លៃដីនៅក្នុងខណ្ឌចាប់ផ្តើមកើនឡើងតាំងពីពេលនោះមក។ នៅឆ្នាំ ២០០៥ តម្លៃទីផ្សារដីមធ្យមនៅក្នុង ខណ្ឌគឺប្រហែល ១,១០០ ដុល្លារ/ម២ ស្ថិតនៅមុខផ្លូវចូលតាមបណ្តោយផ្លូវទី២មានតម្លៃ ៤៥០ដុល្លារ/ម២ និងស្ថិត នៅផ្លូវទី១តម្លៃ ១,៩០០ ដុល្លារ/ម២។នៅដើមឆ្នាំនេះ តម្លៃដីមធ្យមក្នុងទីផ្សារនៅទួលគោក កើនឡើងដល់ ២,៥៣០ដុល្លារ/ម២ រីឯតបន់ផ្លូវធំដែលអំណោយផលដល់ពាណិជ្ជកម្មអាចលក់បានតម្លៃថ្លៃដល់ ៥,៧៥០ ដុល្លារ/ម២។ ក្នុងរយៈពេលជាងមួយទសវត្សអត្រាកំណើនមធ្យមនៃតម្លៃដីនៅក្នុងខណ្ឌមានប្រហែល ១០% ពីមូយឆ្នាំទៅមួយឆ្នាំ ហើយអំឡុងបីឆ្នាំចុងក្រោយ មានការកើនឡើងប្រហែល៦%។តម្លៃដីកើនឡើងរហ័សគួរកត់សម្គាល់ត្រូវមើលឃើញថាមាននូវបឹងកក់ទីមួយ និងបឹងកក់ទីពីរ ដែលជាសហគមន៍ ស្ថិតនៅភាគខាងជើងរបស់ទួលគោក នៅជិតភ្នំពេញថ្មីនៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ត្រង់សង្កាត់ទួលសង្កែដែលមានប្រជាជនរស់នៅច្រើនកុះករ។ ក្នុងឆ្នាំមុនកំណើនមាន ១៧%ពីឆ្នាំ២០១៣ ដល់ ២០១៥ ហើយឆ្នាំបន្ទាប់ កើនដល់១៣%។ សង្កាត់ចំនួនពីរដែលមានកំណើនតម្លៃដីខ្ពស់ ប្រសិនបើធៀបជាមួយនឹងសង្កាត់ផ្សេងទៀតនៅក្នុងខណ្ឌទួលគោក ដែលបានជម្រុញដោយកត្តាចំនួនពីរសំខាន់។ ទីមួយ មូលដ្ឋាននៃតម្លៃទីផ្សារនៅមានកម្រិតទាប(ពីតម្លៃទាបបំផុត៦៥០ដុល្លារ/ម២កាលពីបីឆ្នាំមុន) តម្លៃទាបកើនឡើងដែលអាចមើលឃើញពីអត្រាកំណើន ដ៏សម្បើមពីមួយឆ្នាំទៅមួយឆ្នាំ។ ទី២ដោយសារភាពទាក់ទាញការរួមបញ្ចូលគ្នានៃទីតាំងជាគំនិតល្អប្រើសើរ សម្រាប់ទីក្រុងនៃលំនៅដ្ឋានការអភិវឌ្ឍន៍ដែលមានកំណើនខ្លាំង និងការបង្កើតពាណិជ្ជកម្ម ដែលទាំងអស់នេះ ជម្រុញឲ្យតម្រូវការទីផ្សារកើនឡើង។  ជាលទ្ធផលអ្នកទិញដែលមានបំណងចង់ទទួលយកការផ្តល់ជូន ហើយ តាមរយៈលក្ខខណ្ឌនេះ តម្លៃនៃទីផ្សាបានចាប់ផ្តើមកើនឡើងកាន់តែលឿនក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ម្យ៉ាងវិញទៀត តំបន់មួយចំនួននៅទួលគោក តម្លៃដីហាក់បីដូចជាឈានជិតដល់កម្រិតខ្ពស់បំផុតទៅហើយ ដែលការអភិវឌ្ឍន៍ ក្នុងពេលបច្ចុប្បន្ននៃឱកាសក្នុងការបង្កើតអាជីវកម្មលេចឡើងនៅកន្លែងផ្សេងៗនៃតំបន់ដទៃទៀត និងតំបន់នៅជិតទួលគោក ដែលផ្តល់ជូននូវតម្លៃទាបបំផុត និងសង្ឃឹមថានឹងទទួលបានឱកាសច្រើននាពេលអនាគត។ រីឯតំបន់ដែលដីមានតម្លៃស្ទើរតែថ្លៃខ្ពស់បំផុតគឺ ផ្សារដេប៉ូ តម្លៃដល់ ៥,៧៥០ដុល្លារ/ម២ និងតំបន់ទឹក ល្អក់ ម្លៃដល់៥,២០០ ដុល្លារ/ម២។ ខណ្ឌសែនសុខកាលពីបីឆ្នាំមុនតម្លៃទីផ្សារអចលនទ្រព្យនៅសែនសុខបង្ហាញពីតួលេខនៃកំណើនទ្វេរដង ចំនួន២៧% ពីឆ្នាំ ២០១៣ - ២០១៥។ កាលពីឆ្នាំ ២០១៣ តម្លៃដីមធ្យមនៅក្នុងខណ្ឌគឺ ៣៨០ដុល្លារ/ម២ និងបានកើនឡើងដល់ ៦៩០ដុល្លារ/ម២ នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។សង្កាត់ឃ្មួញ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ដែលមានការរីកចម្រើនបំផុតនៅក្នុងខណ្ឌសែនសុខ ដែលទទូលបាននូវការអភិវឌ្ឍន៍ជាទីក្រុងនៃលំនៅដ្ឋានយ៉ាងឆាប់រហ័ស(ដូចជាហ្គ្រេនភ្នំពេញអ៊ីនធើណេស៊ិនណល) និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយផ្លូវហាណូយ (លេខ១០១៩) ដែលសាងសង់ជិតរួចរាល់នៅឆ្នាំនេះ និងផ្លូវទំនប់កប់ស្រូវ(ផ្លូវក្រវ៉ាត់ក្រុង) ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ។ ជាលទ្ធផលកំណើនតម្លៃដីមធ្យមនៅសង្កាត់ឃ្មួញគឺ៣៥%ពីមួយឆ្នាំទៅមួយឆ្នាំ ពី២៣០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ៤៨០ដុល្លារ/ម២ នៅពាក់កណ្តាលឆ្នាំ២០១៦ ជាមួយនឹងតម្លៃនៃទីផ្សារតាមបណ្តោយផ្លូវធំចាប់ពី ៣០០ដុល្លារ/ម២ទៅ ៧១០ ដុល្លារ/ម២។សង្កាត់ក្រាំងធ្នង់ ដែលស្ថិតនៅជិតសង្កាត់ក្រុងភ្នំពេញថ្មី និងជិតមហាវិថីសហព័ន្ធរុស្ស៊ី និងអាចបង្ហាញផងដែរនូវ កំណើនតួរលេខទ្វេរដងនៃតម្លៃដីជាមធ្យម ២៩% ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃមធ្យមពី ១១០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ២១០ដុល្លារ/ម២ នៅពាក់កណ្តាលទីមួយឆ្នាំ២០១៦នៅក្នុងសង្កាត់។ កំណើនដ៏សម្បើមនៃតម្លៃដីបាន បង្កើនឡើងដោយសក្តានុពលនៃលំនៅដ្ឋាន ដោយសារមានក្បាលដីនៃដីនៅទំនេរជាច្រើន រួមបញ្ចូលដីឡូតិ៍ នៃលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុងដែលកំពុងដំណើរការដូចជា បុរីមហាសែនសុខ ដោយអ្នកអភិវឌ្ឍន៍ជប៉ុន ក្រុមហ៊ុន Creed Group។ភ្នំពេញថ្មីដែលស្ថិតនៅជិតបឹងកកទីមួយ និងបឹងកកទីពីរ ជាសង្កាត់ល្បីឈ្មោះចំនួនពីរក្នុងចំណោម១០ នៅខណ្ឌទួលគោក ក៏មានកំណើនតួលេខទ្វេរដង ដែលឈរក្នុងលំដាប់ខ្ពស់ដោយសារសក្តានុពលនៃការអភិវឌ្ឃន៍ និងស្ថានភាពយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនក្នុងនោះមានគម្រោងអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់មួយចំនួនដូចជា បុរីពិ ភពថ្មី (ឡាសែនសុខ) គម្រោងទី២ នៃផ្សារទំនើបអ៊ីអន និងបុរីជីពម៉ុងលែន គ្រាន់តែរាប់ត្រួសៗ ដោយសារបានដាក់នៅលើផែនទីរួចហើយ។ ដូច្នេះតម្លៃដីកើនឡើងមធ្យម១៩% ក្នុងអំឡុងឆ្នាំ ២០១៣ ដល់ ២០១៥ ដែលតម្លៃ ជាមធ្យមពី ៥៣០ដុល្លារ/ម២ ឆ្នាំ២០១៣ ទៅ៨៣០ដុល្លារ/ម២ ក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ សក្តានុពលដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ភ្នំពេញថ្មីបានមើលឃើញបន្ទាប់បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឧទាហរណ៍ដូចជាផ្លូវឧកញ៉ាម៉ុងឫទ្ធី និងផ្លូវហាណូយ។ប្រតិបត្តិការទីផ្សារខណ្ឌទួលគោកតំបន់ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ខណ្ឌទួលគោកមានការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យតម្រូវការអចលនទ្រព្យ ព្រមទាំងតម្លៃមានការកើនឡើងនៅក្នុងតំបន់កាលពីបីឆ្នាំមុន។ ប៉ុន្តែអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមនៅក្នុងទីផ្សារអចលនទ្រព្យនៅទួលគោកគឺមានការធ្លាក់ចុះបន្តិចបន្តួច៩៥%នៅឆ្នាំ២០១៥ ទោះបីជាអនុបាតតម្លៃដាក់លក់មធ្យមដំបូងរហូតដល់តម្លៃចុងក្រោយនេះបានធ្លាក់ចុះតិចតួចដល់៩៩%នៅត្រីមាសទី១ទៅត្រីមាសទី២ឆ្នាំ២០១៦។អនុបាតតម្លៃទាបបំផុតដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ផ្សារដេប៉ូទីមួយ ដែលអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមថយចុះដល់៩០% ទាបជាងអត្រាតម្លៃនៅសង្កាត់ផ្សេងទៀតក្នុងខណ្ឌទួលគោក។ អនុបាតតម្លៃទាបបំផុតនៅក្នុងសង្កាត់ចំនួនពីរ អាចធ្លាក់ចុះយឺតៗដោយសារការរំខាននៃដំណើរការសាងសង់ដោយបច្ចេកវិទ្យាសម្រាប់ប្រភេទអគារខ្ពស់ៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នៃកន្លែងអាជីវកម្មសំខាន់ៗតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និង កន្លែងដែលនៅជុំវិញទីនោះ ដូច្នេះជាលទ្ធផលគឺមានជម្រើសតិចតួចសម្រាប់អ្នកទិញក្នុងការពិចារណាម៉ត់ចត់លើអចលនទ្រព្យនៅទីនោះ។ ខណ្ឌសែនសុខថ្វីបើមានការពេញចិត្តនឹងកំណើនដ៏ច្រើននៅតំបន់ភាគច្រើននៅក្នុងខណ្ឌក្នុងរយៈពេលបីឆ្នាំមុនក៏ដោយ កំដៅទីផ្សារអចលនទ្រព្យនៅសែនសុខបានចុះត្រជាក់វិញចាប់តាំងពីដើមឆ្នាំ២០១៦ ដោយសារការធ្លាក់ចុះជាទូទៅនៃប្រតិបត្តិការអចលនទ្រព្យ។ ធ្វើឲ្យអនុបាតតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់ធ្លាក់ចុះ៩៣%នៅឆ្នាំ២០១៥ ដែលអត្រានៃការលក់ជាមធ្យមនៅក្នុងសង្កាត់គឺ ៧% ស្ថិតនៅក្រោមតម្លៃដាក់លក់ដើម ទោះបីជាឆមាសទី១ទៅឆមាសទី២ឆ្នាំ២០១៥ អនុបាតតម្លៃដាក់លក់កើនឡើនដល់១០១%។  ទោះបីជាយ៉ាងណាអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ អនុបាតតម្លៃដាក់លក់មធ្យមពីដំបូងដល់ចុងក្រោយគឺ ៩៩%ពីឆមាសទី១ទៅឆមាសទី២។ជាធម្មតាអត្រាតម្លៃដែលជាតម្លៃលក់បានធ្លាក់ចុះដល់៩៣% សម្រាប់ទីផ្សារអចលនទ្រព្យនៅខណ្ឌសែនសុខមានន័យថាមានអចលនទ្រព្យមួយចំនួន ជាពិសេសផ្ទះដែលនៅទំនេរ និងដីដែលនៅទំនេរជាច្រើន ហើយដូច្នេះអ្នកទិញមានឥទ្ធិពលក្នុងការចរចារឲ្យបានតម្លៃទាបថែមទៀត។ ទោះបីជាយ៉ាងណាតម្លៃអចលនទ្រព្យជាមធ្យមនៅក្នុងអត្រាតារាងតម្លៃចុងក្រោយបំផុតបានធ្លាក់ចុះរហូតដល់ ៩៩ភាគរយ ដែលជាសញ្ញាណជាសញ្ញា ដែលអ្នកលក់ត្រូវបានសម្របតម្លៃរបស់អចលនទ្រព្យដើម្បីទប់ទល់នឹងតម្រូវការទីផ្សារតិចតួចក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2016 នេះ។ទស្សនៈវិស័យ និងនិន្នាការជាមួយនឹងការផ្លាស់ប្តូរទីលំនៅពីទីក្រុងទៅកាន់តំបន់ជាយក្រុង និងតំបន់ដែលស្ថិតនៅឆ្ងាយពីទីក្រុងគឺដើម្បីដោះស្រាយពីកំណើនតម្លៃដី កំណើនសម្ពាធចរាចរណ៍ និងកំណើនអ្នករស់នៅទីក្រុងកាន់តែច្រើនឡើង មនុស្សជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង ដែលជាកន្លែងដែលពួកគេបង្កើតជាទីក្រុង និងសហគមន៍ថ្មី។ ផ្នែកជាយក្រុងដែលជាកន្លែងដែលពួកគេបានបង្កើតជាទីប្រជុំជន និងទីក្រុងថ្មី គួរឱ្យកត់សម្គាល់នោះគឺតែរយៈពេលប្រាំឆ្នាំ ខណ្ឌសែនសុខជាទាហរណ៍ជាក់ស្តែង។ទំនោរនៃការអភិវឌ្ឍន៍សំខាន់ៗគួរឲ្យកត់សម្គាល់នៅខណ្ឌសែនសុខ ជាពិសេសនៅសង្កាត់ភ្នំពេញថ្មី ដែលស្ថិតនៅទិសពាយ័ព្យនៃតំបន់បឹងកក់ទីមួយនិងបឹងកក់ទី២របស់ខណ្ឌទួលគោក។ សព្វថ្ងៃនេះនៅទូទាំងផ្នែកជាច្រើននៃភ្នំពេញថ្មីមានគម្រោងលំនៅដ្ឋានដែលមានបញ្ចប់ដូចជា (១) គម្រោងបុរីប៉េងហួតដែលមានគម្រោង២៖ Star Emerald និង  Star Quarteria  ដែលគម្រោងទាំងនេះស្ថិតនៅបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី (លេខ១៩២៨) និង (២)គម្រោងពីរទៀតរបស់បុរីពិភពថ្មី ដែលគម្រោងមួយស្ថិតនៅចម្ងាយ១០០ម៉ែត្រពីផ្លូវឧកញ៉ាម៉ុងឫទ្ធី និងគម្រោង មួយទៀតស្ថិតនៅផ្លូវឧកញ៉ា ទ្រី ហេង (លេខ២០១១)។គម្រោងបុរីពិភពថ្មីមួយផ្សេងទៀតកំពុងដំណើរការនៅលើផ្លូវឧកញ៉ាម៉ុងឫទ្ធីបានសាងសង់ជិតរួចរាល់ រីឯហាងលក់ឥវ៉ាន់គឺស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។ ជាងនេះទៅទៀត បុរីផាកលែន(សែនសុខ) ស្ថិតនៅ ផ្លូវជាមួយគ្នា ដែលនឹងបញ្ចប់នៅឆ្នាំក្រោយ។សំខាន់ជាងនេះទៅទៀត គម្រោងទី២របស់ផ្សារទំនើបអ៊ីអន សាងសង់ដោយវិនិយោគិនជប៉ុននៅក្នុងតំបន់ដែលអាចមាន ភាពជោគជ័យបំផុត នៅជិតបុរីពិភពថ្មី( ឡាសែនសុខ) និង មានចំងាយ ៨០០ ម៉ែត្រ ពីកាំកូស៊ីធី(Camko City) ប៉ែកខាងត្បូងឈាងខាងលិច និងបុរីប៉េងហួត(ខាងត្បួង)។ កត្តាទាំងនេះធ្វើឲ្យមានតម្រូវការច្រើនឡើងនៅក្នុងតំបន់ រួមទាំងដីសម្រាប់សាងសង់ផ្ទះ ដូច្នេះទើបជម្រុញឲ្យតម្លៃ ដីកើនឡើងយ៉ាងឆាប់រហ័ស។ភ្នំពេញថ្មីគឺជាទីតាំងដ៏មានប្រជាប្រិយភាព សម្រាប់ការទិញផ្ទះលើកដំបូង ដោយទទួលបានសំលេង ២០% ពីអ្នកមានបំណងទិញផ្ទះ(រកឃើញដោយ VTrust Appraisal)  ដែលមានសំលេងខ្ពស់ជាងតំបន់ផ្សេងទៀតដូចជា ជ្រោយចង្វារ(១៦%) ស្ទឹងមានជ័យ(១១%) ទួលគោក(១១%) តំបន់មិនដែលមិនបានបញ្ជាក់(១៧%) និងតំបន់រួម បញ្ចូលគ្នាផ្សេងៗ(២៥%)។របាយការណ៍ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន V Trust Appraisal
ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី
ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
ការជ្រើសរើសបេក្ខភាពនឹងមានដំណើរការរហូតដល់ថ្ងៃទី៩កញ្ញា សម្រាប់ព្រឹត្តិការណ៍អចលនទ្រព្យដែលធំជាគេរបស់ប្រទេសសិង្ហបុរី៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ៈ ឧស្សាហកម្មអចលទ្រព្យរបស់ប្រទេសសិង្ហបុរីនឹងប្រារព្ធធ្វើកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(ប្រទេសសិង្ហបុរី) សម្រាប់ការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំជាព្រឹត្តិការណ៍លំដាប់ អន្តរជាតិដែលរៀបចំដោយ  PropertyGuru Group ដែលជាអនឡាញអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី។ដំណើរការដោយម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Hansgrohe កម្មវិធីពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ(សិង្ហបុរី) គឺជាសមាសភាពនៃពានរង្វាន់អាស៊ីអាគ្នេយ៍អចលនទ្រព្យប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៦ នៅសណ្ឋាគារ Shangri-La Hotel Singapore ដ៏ល្បីនៅសិង្ហបុរី។ការស្នើរសុំចូលរួមផ្តល់ជូនរហូតដល់ថ្ងៃទី៩ ខែកញ្ញា។ កម្មវិធីនេះនឹងផ្តល់ជូនចំពោះអ្នក អភិវឌ្ឍន៍ អតិថិជន និងសាធារណៈជនទូទៅ។ បេក្ខភាពចូលរួម ទាំងអស់ និងការវិនិច្ឆ័យនឹងត្រូវធ្វើអធិការកិច្ចដោយក្រុមហ៊ុន BDO ដែលជា ក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេបំផុតមួយរបស់ពិភពលោក និងជាអ្នកដឹកនាំលើការវាយតម្លៃពានរង្វាន់អចលនទ្រព្យតំបន់អាស៊ី។សម្រាប់ឆ្នាំនេះគណៈវាយតម្លៃដោយឯករាជ្យនឹងពិនិត្យលើគោលការណ៍ ដែលអាចចូលរួមបាន សម្រាប់លក្ខខណ្ឌថ្មី គឺផ្តោតលើការទទួលពិសេសនៃការភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បន្ថែមទៅលើការទទួលស្គាល់ពិសេសដែលមានស្រាប់ក្នុងការសហការលើទំនួលខុសត្រូវសង្គម ដែលធ្លាប់ជាពានរង្វាន់ដែលបានផ្តល់ ជូនក្នុងចំណោមអ្នកចូលរួមប្រកួតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។“ប្រទេសសិង្ហបុរីបន្តពង្រឹងឲ្យទៅជាការអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក ដែលជាស្តង់ដារល្អបំផុត សម្រាប់ប្រទេសនៅតំបន់អាស៊ី និងជាអ្នកដឹកនាំក្នុងតំបន់ក្នុងការសហការលើទំនួលខុសត្រូវសង្គម (CSR) និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នេះជាការលើកឡើងរបស់លោក Terry Blackburn ជាស្ថាបនិក និងនាយកគ្រប់គ្រងនៃកម្មវិធីពានរង្វាន់អចលនទ្រព្យយអាស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងឆ្នាំទី ១១ របស់ខ្លួន។“យើងជឿជាក់ថា ពាន់រង្វាន់ប្រភេទថ្មីនឹងទទួលស្គាល់ពីកំណើនសំខាន់នៃនិរន្តរភាពក្នុងចំណោមអ្នកអភិវឌ្ឍន៍  មិនត្រឹមតែនៅសិង្ហបុរីនោះទេ ប៉ុន្តែនៅអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ  ហើយនឹងកំណត់ជាគម្រូនៃគុណភាពសម្រាប់វិស័យអចលន ទ្រព្យនៅតំបន់នេះ”។ពានរង្វាន់ប្រភេទមួយទៀតក្នុងឆ្នាំកន្លងទៅ ជាពាន់សម្រាប់ ការអភិវឌ្ឍន៍ពាណិជ្ជកម្មល្អបំផុត បានពង្រីកបន្ថែមទៀត។ អ្នកចូលរួមត្រូវបានទទួលសម្រាប់ ការអភិវឌ្ឍន៍លើការលក់រាយល្អបំផុត ការអភិវឌ្ឍន៍វិស័យការិយាល័យល្អបំផុត ការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុតនិងការអភិវឌ្ឍន៍គម្រោង ចម្រុះ។បន្ថែមទៅលើប្រភេទពានរង្វាន់ថ្មីរបស់សិង្ហបុរី  អ្នកកែសម្រួលនៃក្រុមហ៊ុនទស្សនាវដ្តី Property Report ឈានមុខគេរបស់ អាស៊ីនឹងមានឈ្មោះថា Real Estate Personality ក្នុងឆ្នាំនេះ។ ពានរង្វាន់តែមួយគត់ដែលមិនត្រូវបានជ្រើសរើសដោយ អ្នកគណៈវាយតម្លៃ  ពានរង្វាន់កិត្តិយសនេះនឹងផ្តល់ជូនចំពោះបុគ្គលដែលបានចូលរួមបានច្រើនក្នុងវិស័យអចលនទ្រព្យរបស់ ប្រទេសសិង្ហបុរី។ស្ថាបត្យកម្ម និងអ្នករចនាម៉ូតដែលមានកេរ្តិ៍ឈ្មោះលោក Mink Tan ជានាយកខាងផ្នែករចនាម៉ូតនៅ ក្រុមហ៊ុន MINKKE Pte Ltd បានធ្វើជាប្រធានផ្នែកវាយតម្លៃសម្រាប់ឆ្នាំ២០១៦ ទៅតាមការកាត់សេចក្តីរបស់លោកនៅពេលលោកបានធ្វើជាប្រធានផ្នែកវាយតម្លៃក្នុងឆ្នាំទៅមិញ។លោក Tan និយាយថា “បទពិសោធន៍បានធ្វើឲ្យមានផលចំណេញ និងប្រយោជន៍ នៅពេលដែលខ្ញុំ បានទទួលយក និងរៀនយ៉ាងច្រើនពីអ្នករួមការងាររបស់ខ្ញុំផ្នែកវាយតម្លៃ ដែលពួកគេមានជីវប្រវត្តិផ្សេងគ្នាដូចជា ការអភិវឌ្ឍន៍ ហិរញ្ញវត្ថុ ការវិនិយោគ និងផ្សេងៗទៀត។” “ក្នុងនាមជាអ្នកកាត់ក្តីម្នាក់ ខ្ញុំគិតថាផលនៃពាន់រង្វាន់ច្បាស់ជាផលវិជ្ជមានមួយ ទោះជាយ៉ាងណាអ្នកនឹងមិនឃើញអ្នក អភិវឌ្ឍន៍ទាំងនេះផ្ញើរការស្នើរសុំចូលរួមទៀតទេ ហើយក៏មិនឃើញអ្នកឈ្នះរង្វាន់ លើកបដាផ្សព្វផ្សាយពីពានរង្វាន់នោះនៅក្នុងឆ្នាំបន្ទាប់។ ជាមួយនឹងការផ្សព្វផ្សាយថ្នាក់ជាតិនៃអ្នកជាប់ពានរង្វាន់អចលនទ្រព្យអាស៊ី អ្នកឈ្នះនៅក្នុងប្រទេសសិង្ហបុរីនឹងបន្តទៅប្រកួតប្រជែងនៅជុំល្អក្នុងចំណោមល្អ (Best of the Best) នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏ធំរបស់អាស៊ានសម្រាប់ប្រភេទពានរង្វាន់ផ្សេងៗគ្នា រួមបញ្ចូលទាំង ការអភិវឌ្ឍពាណិជ្ជកម្មល្អបំផុត (អាស៊ីអាគ្នេយ៍) អភិវឌ្ឍន៍ខុនដូល្អបំផុត (អាស៊ីអាគ្នេយ៍)  ការអភិវឌ្ឍន៍បៃតងល្អបំផុត (អាស៊ីអាគ្នេយ៍) និងពានរង្វាន់ធំបំផុតក្នុងតំបន់ សម្រាប់អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ីអាគ្នេយ៍) ។ជោគជ័យនៃកម្មវិធីក្នុងឆ្នាំ ២០១៥ ដែលមានអ្នកចូលរួមជាង ៤០០នាក់ ដែលជាសុទ្ធតែជាភ្ញៀវ លំដាប់ខ្ពស់។ ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(សិង្ហបុរី) ឆ្នាំ ២០១៦ នឹងបង្ហាញពីការ អភិវឌ្ឍន៍ដ៏ឆ្នើមក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរី នៅក្នុងពេលមួយដែលវិធានការត្រជាក់បានធ្វើឲ្យប្រតិបត្តិការ និងការជួលធ្លាក់ចុះ។លោក Blackburn បានលើកឡើងថា “ទោះបីជាឆ្នាំដែលមានការយឺតយ៉ាវក្នុងការដាក់ចេញជាថ្មី សិង្ហបុរីនៅតែជាគម្រូ សម្រាប់ការងើប ឡើងនៃទីផ្សារនៅក្នុងតំបន់។ គុណភាព និរន្តរភាព និងអាគារបៃតង គឺជាអាទិភាពចម្បងសម្រាប់ អ្នកអភិវឌ្ឍមួយចំនួន ហើយយើងមិនអាចរងចាំមើលថាគម្រោងមួយណាដែលនឹងអាចជាប់ដល់វគ្គចុងក្រោយក្នុងឆ្នាំនេះ” អ្នកដែលជាប់ដល់ចុងក្រោយនឹងត្រូវផ្សាយនៅសប្តាហ៍ចុងក្រោយ នៃខែតុលានៅក្នុងសន្និសិទសារព័ត៌មាននៅសិង្ហបុរី។ ពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ (សិង្ហបុរី) ឆ្នាំ២០១៦កម្មវិធីពិសារអាហារពេលល្ងាចនឹងជួយជ្រោមជ្រែងដោយ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូរ  Property Report សមាគមន៍អាជីវកម្មដែលមានការទទួលស្គាល់ក្នុងតំបន់មួយចំនួន និងបណ្តាញអ្នកទិញអចលនទ្រព្យចំនួន១៦លាននាក់នៃអ្នករៀបចំក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ដែលជាគេហទំព័រអនឡាញអចលនទ្រព្យនៅអាស៊ី។សំបុត្រយន្តហោះទៅចូលរួមព្រឹត្តិការណ៍អចលនទ្រព្យរបស់សិង្ហបុរីអាចរកបានឥឡូវនេះ (ផុតកំណត់ រហូតដល់ថ្ងៃទី ២៦ សីហាប៉ុណ្ណោះ) សម្រាប់កញ្ចប់តម្លៃពិសេសជាមួយសន្និបាតរបាយ ការណ៍អចលនទ្រព្យសិង្ហបុរីលើកទី២ ដែលជាសន្និសិទ ដ៏សំខាន់រយៈពេលពីរថ្ងៃសម្រាប់អ្នកដឹកនាំនិងអ្នកមានឥទ្ធិពលលើឧស្សាហកម្មរបស់តំបន់អាស៊ី។ សម្រាប់អ្នកចូលរួមម្នាក់ តម្លៃ ៣៦០ដុល្លារ (តម្លៃពេញ ៨១០ ដុល្លារ) និងសម្រាប់តុ មួយសម្រាប់មនុស្ស១០ នាក់មានតម្លៃ៥,៦៧០ ដុល្លារ (តម្លៃពេញ ៧,៣០០ ដុល្លារ)។ សម្រាប់ការកក់សំបុត្រ និងព័ត៌មានបន្ថែមទៀត សូមទំនាក់ទំនង info@asiapropertyawards.com ឫក៏ទស្សនា គេហទំព័រផ្លូវការ
រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano
រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
រាជធានីភ្នំពេញគឺជាតំបន់តូចមួយដែលត្រូវបានកត់សម្គាល់ជាមួយនឹងភាពខុសប្លែកគ្នានៃវប្បធម៏ចម្រុះ។ នេះជាចំណុចមួយដែលធ្វើឱ្យទីក្រុងនូវមានភាពល្អប្រសើរព្រមទាំងមានការស់នៅដ៏សម្បូរបែប ដែពោពេញទៅដោយគុណតម្លៃ។ ហើយបើយោងតាមប្រធានគ្រប់គ្រងក្រុមហ៊ុនវិនិយោគកម្ពុជា លោក Anthony Galliano លើកឡើងថាការងើបឡើងនៃមនោគមនវិជ្ជា ការរៀបចំរចនាសម្ព័ន្ធ និងទំនៀមទំលាប់ប្រពៃណីគឺត្រូវបានគេអង្កេតឃើញថា ជាចំណុចល្អបំផុតសម្រាប់អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ។មានចំណុចច្រើនដែលអ្នកអាចមើលឃើញ ក៏ដូចជាសកម្មភាពជាច្រើននៅក្នុងតំបន់នេះ  លោក Galliano បានរៀបរាប់ត្រួសៗក្នុងអំឡុងពេលសំភាសន៍ជាមួយ Realestate.com.kaTV ក្នុងពេលថ្មីៗ។ ទេសភាពដែលគួរឲ្យទាក់ទាញអារម្មណ៍៖សូមស្រមៃគិតអំពីការជះពន្លឺនៃព្រះអាទិត្យទៅក្នុងទន្លេ នៅទិសខាងលិច គ្រប់ទូកទេសចរណ៍តូចៗទាំងអស់បានឆ្លងកាត់នៃពន្លឺនោះ ឬអ្នកអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតនោះពីបង្អួចរបស់អ្នក! នោះគឺពិតជារូបភាពដ៏អស្ចារ្យរបស់តំបន់មាត់ទន្លេ នេះជាការពណ៌នារបស់លោក Galliano ។ការរស់នៅទីនេះមានន័យថាអ្នកនឹងអាចទទួលបានភាពកក់ក្តៅពីពន្លឺថ្ងៃពណ៌មាស ហើយអាចស្រូបយកទេសភាពស្រស់ស្អាតទាំងអស់ដែលនៅជុំវិញខ្លួនអ្នក ដែលរួមបញ្ចូលទាំងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ អ្នកអាចមើលឃើញទេសភាពស្ថាបត្យកម្មចម្រុះ និងទេសភាពដែលបានទទួលរងឥទ្ធិពល ដោយសម័យកាលផ្សេងគ្នា។នៅគ្រប់ទីកន្លែងនៅតំបន់មាត់ទន្លេដែលអ្នកធ្វើដំណើរ អ្នកនឹងមើលឃើញនូវទេសភាពប្លែកៗទាក់ចំណីចក្ខុរបស់អ្នក។ ការប្រារព្ធកម្មវិធីបុណ្យផ្សេងៗ៖គេនិយាយថាអ្នកអាចរៀបរាប់យ៉ាងច្រើនពីទីកន្លែង និងទំនៀមទំលាប់របស់មនុស្សរស់នៅក្នុងតំបន់នោះបាន តាមរយៈប្រភេទពិធីបុណ្យ ប្រពៃណីដែលពួកគេប្រារព្ធធ្វើ។ ហើយមាត់ទន្លេរបស់ទីក្រុងភ្នំពេញពិតប្រាកដណាស់មានពិធីបុណ្យប្រពៃណីជាច្រើនដែលប្រារព្ធនៅទីនោះ។លោក Galliano បានពន្យល់ថាអ្នកមានផលប្រយោជន៍ដែលអ្នកអាចទទួលយកបាន ប្រសិនបើអ្នករស់នៅក្នុងតំបន់នេះ ដោយសារអ្នកស្ថិតនៅចំកណ្តាលនៃព្រឹត្តិការណ៍ទាំងអស់នេះ។ ប៉ុន្តែប្រហែលជាពិធីបុណ្យដែលល្អបំផុតរបស់កម្ពុជាដែលអ្នកអាចចូលរួមគឺ បុណ្យអ៊ំុទូក អកអំបុកនិងសំពះព្រះខែ ម្យ៉ាងវិញទៀត ពិធីបុណ្យនេះជាការបង្ហាញ និងស្វាគមន៍ទៅដល់វដូវនេសាទ។ ក្នុងអំឡុងពេលនេះ អ្នកអាចមានមើលពិធីប្រណាំងទូកប្រចាំឆ្នាំ ដែលពិធីនេះនៅទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់ និងភ្ញៀវទេសចរអន្តរជាតិ។ ទីតាំងដែលមានភាពស្រួល៖នៅតំបន់មាត់ទន្លេគឺជាទីតាំងដ៏ងាយស្រួលនៅជិតតំបន់ពាណិជ្ជកម្មនៃទីក្រុង។ កត្តានេះធ្វើឲ្យមាន ភាពងាយស្រួលបំផុតសម្រាប់កម្មករ និងសម្រាប់គ្រួសារក្នុងការធ្វើដំណើរជុំវិញទីក្រុង ដោយមិន មានក្តីបារម្មណ៍ពីកំណើននៃការកកស្ទះចរាចរនៅក្នុងក្រុង។ហើយក៏នៅជិតកន្លែងសេវាកម្មដូចជា សាលារៀន មន្ទីរពេទ្យ និងហាងលក់គ្រឿងទេស។ អ្នករស់នៅក្នុងតំបន់នោះអាចធ្វើជាសាក្សីបាន នៅពេលអ្នកធ្វើដំណើរទៅផ្នែកនេះនៃប្រទេសកម្ពុជា មានចំណុចតិចតួចដែលត្រូចសួរពីថែមទៀត បាន។ អ្វីដែលប្រហែលជាអ្នកត្រូវការគឺនៅទីនោះ។ អាហារដ៏មានឱជារស៖ដោយសារនៅតំបន់នេះគឺជាកន្លែងបង្កើនចំនួននៃជនបរទេសច្រើនឡើង ក៏មានភោជនីយដ្ឋានជាច្រើនដែលបំរើសេវាកម្មម្ហូបអាហារជុំវិញពិភពលោក ដែលមានម្ហូបដូចជាប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង កាណាដា សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងសូម្បី តែអូស្រ្តាលី។ ដូចនេះ ការជ្រើសរើសម្ហូប អាហារមិនមែនជាបញ្ហាទៀតទេ ដោយសារតែមានសេវាកម្មផ្តល់ជូនយ៉ាងច្រើន។ សិក្សាបន្ថែមទៀតពីគុណសម្បត្តិនៃការរស់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ នៅក្នុងរបាយការណ៍ផ្សេងទៀតរបស់កម្មវិធី Realestate.com.khTVតំបន់មាត់ទន្លេទីក្រុងភ្នំពេញគឺពិតជាទីតាំងមួយល្អបំផុតសម្រាប់រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងឆ្នាំកន្លងមក ធានាឲ្យមានកន្លែងរស់នៅរបស់អ្នកប្រកបដោយ សេចក្តីសុខ និងផាសុកភាព ជាមួយក្រុមគ្រួសាររបស់អ្នក! ចូលមើលពី អចលនទ្រព្យសម្រាប់ជួលនៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ ឥឡូវនេះ! ឫប្រសិនបើចង់ទិញអចលនទ្រព្យ? សូមើល អចលនទ្រព្យសម្រាប់លក់នៅតាមមាត់ទន្លេនៃ ទីក្រុ ភ្នំពេញ ឥឡូវនេះ!
ច្បាប់អចលនទ្រព្យកម្ពុជា ជាមួយ Allen Pheap Prak នៅ  Realestate.com.khTV
ច្បាប់អចលនទ្រព្យកម្ពុជា ជាមួយ Allen Pheap Prak នៅ Realestate.com.khTV
June 6, 2022, 5:06 p.m.
EnglishEnglish
Realestate News
ចាប់តាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលពីទសវត្សរ៍កន្លងមកនេះក្នុងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងកំណើនសេដ្ឋកិច្ចតាមរយៈច្បាប់វិស័យអចលនទ្រព្យនៅកម្ពុជា ព្រះរាជាណាច ក្រកម្ពុជា ជាទីផ្សារឈរនៅជួរមុខគេ  ហើយជាការពិតមួយ គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ លឿនបំផុតនៅក្នុងតំបន់អាស៊ី។នេះដោយសារគោលនយោបាយជាច្រើនដែលត្រូវបានអនុម័ត និងដាក់ឱ្យចូលជាធរ មានក្នុងអំឡុងពេលនេះ។ ចំណុចមួយចំនួនទាំងនេះត្រូវបានពិភាក្សាដោយ Allen Pheap Prak ទីប្រឹក្សាច្បាប់នៃក្រុមហ៊ុន P&A Asia ក្នុងអំឡុងពេលការធ្វើបទបង្ហាញរបស់គាត់នៅក្នុងពីធី បើកសម្ពោធ កម្មវិធីពិពណ៌អចលនទ្រព្យកម្ពុជាដែលបានរៀបចំឡើងដោយ Realestate.com.kh និង Property Guru។ការទិញខុនដូនៅក្នុងប្រទេសកម្ពុជា (ដោយមានលក្ខខណ្ឌច្បាប់ត្រឹមត្រូវ)៖ លោក Pheap Prak បានរៀបរាប់ថាមុនពេល ដែលច្បាប់ស្តីពីកម្មសិទ្ធិរួមរបស់ជនបរទេសលើការកាន់ កាប់អគារត្រូវបានអនុវត្តន៍ និងការលក់ខុនដូមានកម្រិតទាបពិតជាត្រូវការការជម្រុញឲ្យឆាប់រហ័ស។ នេះគឺជាមូលហេតុដែលកម្ពុជាបានទទួលការវិនិយោគពីវិនិយោគិនបរទេស - តាមរយៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (Strata Title)ដើម្បីបង្កើនការលក់។ប័ណ្ណកម្មសិទ្ធិដែលជាសំណុំបែបបទវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលមានរយៈពេល 50 ឆ្នាំ ហើយអាចត្រូវបានដាក់ហ៊ី ប៉ូតែជាវត្ថុបញ្ចាំមួយ។ ប៉ុន្តែបើយោងតាមលោក Pheap Prak គោលនយោបាយនេះមិនមានការផ្តល់ការពារមួយដល់ប្រជាជនក្នុងតំបន់ឡើយ។ដូច្នេះបន្ទាប់ពីមួយឆ្នាំក្រោយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្រេចចិត្តថាជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យទិញតែលំនៅដ្ឋានជាន់ខាងលើនិងគួរតែត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិកាន់កាប់រហូតដល់ទៅ ៧០ ភាគរយនៃទ្រព្យនោះ។ វិធីនេះអាចជួយឲ្យការអត្រានៃការលក់ ឬជួលកើនឡើងដោយផ្តល់ភាពប្រសើរឡើង និងស្មើរភាពគ្នាទំាងជនបរទេស និងអ្នកនៅក្នុងតំបន់។លោកបានបញ្ជាក់ថាក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានធ្វើការនៅជុំវិញបញ្ហានេះដោយ ដាក់ជំនួសកន្លែងចតរថយន្តនៅជាន់ទីមួយ ឫប្តូរជាន់ផ្ទាល់ដីទៅជាកន្លែងអាជីវកម្មដែលអាចជួលបាន។ ប្រសិនបើអ្នកសម្លឹងមើលទៅលើទីផ្សារខុនដូនៅថ្ងៃនេះលោក Pheap Prak បានលើកឡើងថា បច្ចុប្បន្នប្រជាជនក្នុងតំបន់ត្រូវបានទិញ ៤០ ភាគរយទៅ ៥០ភាគរយនៃអគារខុនដូទាំងនេះសម្រាប់ជួល។ ដូច្នេះវាមិនមែនជាច្រើននៃបញ្ហាទាំងនេះទៀតទេ!យោងតាមច្បាប់អចលនទ្រព្យប្រទេសកម្ពុជាប្រតិបត្តិការធម្មតាសម្រាប់ការទិញសហកម្មសិទ្ធិអគារនៅក្នុងប្រទេសកម្ពុជាតម្រូវឱ្យមានកិច្ចព្រមព្រៀងទិញនិងលក់។ការលក់ទាំងអស់និងការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាគួរតែមានវិញ្ញាបនប័ត្រឬមេធាវីដែលជាមេធាវីជនជាតិខ្មែរ។ប៉ុន្តែលោក Pheap Prak បានលើកឡើងថាប្រសិនបើអ្នកត្រូវបានគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់និងទិញនៅក្រៅប្រទេសកម្ពុជា វាជាការសំខាន់ណាស់ដែលអ្នកទទួលបានមេធាវីដើម្បីធ្វើជា សាក្សីលើកិច្ចព្រមព្រៀងរបស់អ្នក។លោកបន្ថែមទៀតថាប្រសិនបើអ្នកចង់ជួលកន្លែងសម្រាប់លក់ម្ហូបអាហារ និងភេសជ្ជៈ អ្នកមិនបាច់ ធ្វើកិច្ចព្រមព្រៀងជួលពីរដ្ឋបាលក្នុងស្រុក។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជួលការិយាល័យឬលំនៅដ្ឋាន ហើយអ្នកជាជនបរទេសដែលមានជួលដែលគួរត្រូវបានចុះឈ្មោះជាមួយនឹងការសារការីដូច្នេះអ្នកអាចទទួលបានវិញ្ញាបនបត្រលំនៅដ្ឋានមួយដើម្បីបង្ហាញថាអ្នកអាចនឹងមានសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជានិងអាចធ្វើអាជីវកម្មនៅទីនេះបាន។សម្រាប់ក្រុមហ៊ុនមួយ, ប្រសិនបើអ្នកកំពុងប្រើវាជាអាសយដ្ឋានការិយាល័យ អ្នកក៏ចង់ចុះឈ្មោះក្រុម ហ៊ុននោះដែរ ព្រោះអ្នកនឹងមានការកាត់ទុក ១០ ភាគរយក្នុងការបង់ប្រាក់ទៅឱ្យរដ្ឋាភិបាល ជាប្រាក់បង់ពន្ធ។ប៉ុន្តែវាជាការសំខាន់ក្នុងការសំគាល់សម្រាប់ការជួល វាធ្វើឱ្យការជួលមួយមិនត្រឹមត្រូវប្រសិនបើអ្នក មិនបានចុះឈ្មោះធ្វើសំណុំបែបបទផ្សេងៗ។ ចុះឈ្មោះអ្នកគ្រាន់តែមានន័យថាអ្នកត្រូវធ្វើតាមវិធានច្បាប់ដែលបានកំណត់។ ការជួលច្រើនជាង ១៥ ឆ្នាំ ហើយទោះជាយ៉ាងណាគួរតែត្រូវបានចុះបញ្ជីជាមួយក្រសួងដែនដី។ ពួកគេបានផ្ដល់ឱ្យអ្នកនូវវិញ្ញាបនបត្រនៃការជួលរយៈពេលវែងដែលជាទ្រព្យបញ្ចាំត្រឹមត្រូវដើម្បីប្រើ ប្រាស់កម្ចីទិញផ្ទះនិង អ៊ីប៉ូតែក ផងដែរ។ប្រសិនបើអ្នកមានការជួលរយៈពេលវែងនៅលើអចលនទ្រព្យមួយអ្នកដែលជាម្ចាស់កម្មសិទ្ធិគឺថាពួកគេមិនអាចលក់អចលនទ្រព្យរបស់ពួកគេបានទេ។ មានជនបរទេសច្រើនចង់ចុះឈ្មោះជួលរបស់ខ្លួននៅក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ពួកគេ ដើម្បីធានាទំនុកចិត្តលើអចលនទ្រព្យដែលពួកគេបានជួល។ចំណុចសំខាន់លោក Pheap Prak ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់ការអភិវឌ្ឍច្បាប់មួយដើម្បីផ្តល់ការជឿទុកចិត្តក្នុងការផ្តល់នូវបទប្បញ្ញត្តិក្នុងការកែលម្អវិធីប្រតិបត្តិការដែលត្រូវបានគ្រប់គ្រងបានបន្ថែមទៀត។ពន្ធអចលនទ្រព្យ៖នៅក្នុងលក្ខខណ្ឌនៃការបង់ពន្ធប្រទេសកម្ពុជាបច្ចុប្បន្នបានចុះហត្ថលេខាលើសន្ធិសញ្ញាពន្ធដារមួយជាមួយនឹងប្រទេសសិង្ហបុរី ដែលមានន័យថាសិង្ហបុរីមិនមានការបង់ពន្ធ ១៤ ភាគរយសម្រាប់ការផ្ទេរប្រាក់បរទេស។ ឥឡូវនេះពួកគេគ្រាន់តែមានការបង់ប្រាក់ ១០ ភាគរយដែលមានដូចគ្នាចំពោះជនជាតិខ្មែរ។ លោក Pheap Prak លើកឡើងសេណារីយ៉ូផ្សេងទៀតផងដែរដូចជាការមានពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយលើការលក់ខុនដូមួយហើយប្រសិនបើអ្នកផ្ទេរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់អចលនទ្រព្យដែលមានសិទ្ធិកាន់កាប់ដែលមិនជួបពាក់ព័ន្ធកម្មសិទ្ធអ្នកដ៏ទៃ ត្រូវបានយកពន្ធប្រថាប់ត្រា ៤ ភាគរយសម្រាប់ការផ្ទេរ។លោកបានបន្ថែមទៀតថា នៅពេលអ្នកទិញខុនដូ ច្បាប់អចលនទ្រព្យកម្ពុជាបញ្ជាក់ថា អ្នកត្រូវតែយក ចិត្តទុកដាក់លើការបង់ពន្ធនៃអចលនទ្រព្យក្នុងរយៈពេល ១ ឆ្នាំម្តង។ ចំនួន ០.១ % ក្នុងមួយឆ្នាំ។ ពន្ធអចលនទ្រព្យមិនប្រែប្រួល ឫថយចុះនៅក្នុងទីផ្សារទេ។ ត្រូវចង់ចាំជានិច្ចថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានបញ្ជីផ្ទាល់ខ្លួនមួយ សម្រាប់អចលនទ្រព្យរបស់អ្នក ថាមានតម្លៃប៉ុន្មាន នៅតំបន់ណា ហើយ តម្លៃជាធម្មតាមានតម្លៃពាក់កណ្តាល។ ប្រសិនបើអ្នកកំពុងសម្លឹងរកមើលការទិញសម្រាប់បង្កើនដើមទុនវាជារឿងដ៏ប្រសើរមួយ លោកPheap Prak បាននិយាយថា មិនមានពន្ធលើផលចំណេញនោះទេ អ្នកអាចទិញក្រុមហ៊ុនក្នុងនាមជានិតិបុគ្គល។លោកបានផ្តល់អនុសាសន៍ឱ្យទិញជាបុគ្គលដោយសារតែ "ប្រសិនបើអ្នកទិញក្នុងនាមជាក្រុមហ៊ុនមួយដែលអ្នកត្រូវបង់ពន្ធលើប្រាក់ចំណេញ ២០ ភាគរយ ឬ ១ ភាគរយនៃប្រាក់ចំណូលរបស់អ្នក។ ទោះបីជាមិនមានប្រាក់ចំណេញនោះ វានឹងត្រូវគិតពន្ធនៅពេលដែលអ្នកប្រកាសប្រាក់ចំណេញ ឬភាគលាភ"។ការបើកគណនីធនាគារស្របច្បាប់សម្រាប់ជនបរទេស៖វាជាការងាយស្រួលក្នុងការបើកគណនីធនាគារមួយនៅប្រទេសកម្ពុជា។ បង្កើតគណនីធនាគារជាធម្មតាគ្រាន់តែទាមទារឱ្យមានលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេល ៦ ខែ។ ធនាគារមួយចំនួនទាមទារឱ្យមានភស្តុតាងបញ្ជាក់បន្ថែមទៀត ដូចជាភ័ស្តុតាងនៃភាពជាម្ចាស់នៃទ្រព្យសម្បត្តិ។ប៉ុន្តែលោក Pheap Prakបាននិយាយថាជាទូទៅជនបរទេសភាគច្រើនមិនចូលចិត្តការបើកគណនី និងការខ្ចីប្រាក់ពីធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារតែអត្រាការប្រាក់ខ្ពស់។ ដូច្នេះអ្វីដែលជនបរទេសភាគច្រើនប្រើប្រាស់កម្ចីហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួន ដែល យកអត្រាការប្រាក់ទាប ហើយបន្ទាប់មកធ្វើការវិនិយៅគនៅក្រៅប្រទេស។ប៉ុន្តែវិស័យធនាគារនៅកម្ពុជាមានអត្ថប្រយោជន៍មួយ ធនាគារកម្ពុជាគាំទ្រប្រជាជនក្នុងស្រុកនិងបរទេសដើម្បីទទួលបានការផ្តល់ហិរញ្ញប្បទានរហូតដល់ ៧០% នៃតម្លៃនៃអង្គភាពនេះ។ នេះគឺជាកត្តាចម្បងដោយសារតែធនាគារជាធម្មតាធ្វើការជាមួយអ្នកអភិវឌ្ឍន៍ពីការចាប់ផ្តើមនេះដើម្បីគាំទ្រដល់គម្រោងទាំងមូល។លោកPheap Prakបានពន្យល់ថា “ពួកគេមិនចូលចិត្តក្នុងការចែករំលែកអ្នកប្រើប្រាស់ទៅក្នុងធនាគារផ្សេងទៀត។ ហើយជាធម្មតាពួកគេមានកិច្ចព្រមព្រៀងដែលក្នុងកិច្ចសន្យាធនាគារនឹងគាំទ្រដល់គម្រោងនេះ។ ដូច្នេះជាធម្មតាអ្នកទិញមានទំនុកចិត្តកាន់តែច្រើននៅពេលដែលធនាគារជាអ្នកទំនុកបម្រុង។”ដែលទាក់ទងទៅនឹងការផ្តល់ហិរញ្ញវត្ថុឡើងវិញលោកបានបញ្ជាក់ថាធនាគារមិនរឹតបណ្តឹងលើដាក់លើការផ្តល់ហិរញ្ញវត្ថុឡើងវិញនោះទេប៉ុន្តែវាអាស្រ័យទៅលើការផ្គត់ផ្គង់និងតម្រូវការទីផ្សារ។ ធនាគារផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍជាធម្មតា ប្រសិនបើពួកគេមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា។លោកបានទូន្មានថាអ្នកគួរយកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់អ្នកត្រឡប់មកវិញនិងយកទៅដាក់ជាមួយនឹង ធនាគារផ្សេងទៀត។ ភាគច្រើនធនាគារអន្តរជាតិគឺយល់ព្រមក្នុងករណីនេះ ប៉ុន្តែអ្នកធនាគារក្នុងស្រុកប្រហែលជាស្ទាក់ស្ទើរក្នុងការទទួលយក។ អ្នកអាចធ្វើដូចនេះនៅពេលអ្នកមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (Strata Title) ដោយស្របច្បាប់ ដូចនេះធនាគារមិនមានសិទ្ទិទុកប័ណ្ណកម្មសិទ្ធិអ្នកនោះទេ។ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង, ពួកគេនឹងមិនផ្តល់ប្រាក់កម្ចីដោយដាក់ទ្រព្យបញ្ជាំ(អ៊ីប៉ូតែក) ជាលើកទីពីរទៀតទេ។ នេះគឺជាមូលហេតុមានច្រើននៃជនបរទេសមួយចំនួនសុខចិត្តប្រើប្រាស់កម្ចីពីប្រទេសរបស់ពួកគេ និងបន្ទាប់មកទិញអចលនទ្រព្យនៅក្រៅប្រទេស។ចំណុចជាច្រើនបានផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធនៃគោលនយោបាយនិងការគ្រប់គ្រង ជាពិសេសនៅក្នុងច្បាប់វិស័យអចលនទ្រព្យប្រទេសកម្ពុជា ប៉ុន្តែវាពិតជាបានផ្តល់លក្ខណៈល្អប្រសើរជាច្រើនសម្រាប់សេដ្ឋកិច្ច  និងសម្រាប់ប្រទេសនេះ។ ហើយខណៈពេលដែលច្បាប់ជាច្រើននៅតែមាននៅក្នុងដំណើរការនៃការអនុម័ត នោះយើងអាចជឿជាក់ថានាពេលអនាគតនឹងកាន់ល្អប្រសើរជាងមុន ដោយសារតែឱកាសទាំងនេះ។ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
June 6, 2022, 5:05 p.m.
EnglishEnglish
Property Reviews
Realestate News
នាពេលថ្មីៗនេះគម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនខណៈដែលគម្រោងនេះមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដែលជាតំបន់អភិវឌ្ឍលឿននិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមិននៅឆ្ងាយពីគម្រោងផ្សារទំនើប ឡាយអនម៉ល និងគម្រោងផ្សារទំនើប អ៊ីអនម៉ល២។ត្រឹមតែរយះពេលបួនខែបន្ទាប់ពីការបើកលក់គម្រោងបុរីមហាសែនសុខបានលក់អស់ប្រមាណជា៨០%នៃដំណាក់កាលទីមួយរបស់ខ្លួនដោយសារតែតម្លៃផ្ទះមានតម្លៃចាប់ពី៤៩៥០០ដុល្លារតែប៉ុណ្ណោះ និងការបង់ប្រាក់មានភាពងាយស្រួលរួមទាំងអតិថិជនអាចបង់រំលស់បានថែមទៀតផង។ទាំងអស់នេះជាកម្លាំងចលករដ៏ខ្លាំងក្នុងការជំរុញសន្ទុះការលក់។ បច្ចុប្បន្ន គម្រោងបុរីកំពុងធ្វើការសាងសង់និងរៀបចំប្រព័ន្ទផ្លូវនិងលូបង្ហូរទឹក។គម្រោងបុរីមហាសែនសុខមានផ្ទែដីសរុបទំហំ១២០៦៨៤ម៉ែត្រក្រឡា និងមានផ្ទះសរុបចំនួន៦៨៣ដែលមានប្រភេទជាផ្ទះល្វែងមួយជាន់E0និងប្រភេទផ្ទះល្វែងពីរជាន់E0E1 ហើយក៏មានជាប្រភេទដីឡូត៍វីឡា។ នៅក្នុងគម្រោងបុរីក៏មានបំពាក់ភ្លើងបំភ្លឺផ្លូវប្រើដោយប្រព័ន្ទសូឡាសួនផ្កា សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណសាធារណៈ និងផ្លូវម៉ាស្សាបាតជើងនិងផ្លូវក្រាលបន្ទះឈើតាមបែបជប៉ុនរួមទាំងមានកញ្ជុះអង្គុយលេងថែមទៀតផង។យោងតាមប្រសាសន៍របស់លោកស្រី ចេងសុខា ដែលជាជំនួយការអគ្គនាយកផ្នែកលក់និងទីផ្សារបានអោយដឹងថាគម្រោងបុរីមហាសែនសុខបានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនក៏ដោយសារតែអតិថិជនជឿជាក់ទៅលើបុរីដែលជាគម្រោងធំរបស់អ្នកវិនិយោគជប៉ុនដែលមានអាជ្ញាបណ្ណអភិវឌ្ឍនិងឯកសារផ្លូវច្បាប់គ្រប់គ្រាន់។រាល់គុណភាពសំណង់ត្រូវបានត្រួតពិនិត្យដោយវិស្វករជនជាតិជប៉ុន។គួរបញ្ជាក់ផងដែរថាគម្រោងបុរីមហាសែនសុខជាគម្រោងទីពីររបស់ក្រុមហ៊ុនវិនិយោគជប៉ុន គ្រីដគ្រុបដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាហើយគម្រោងទីមួយនោះគឺគម្រោងខុនដូបូដាយជូរេស៊ីដិនស៍ដែលមានទីតាំងតាមបណ្តោយផ្លូវសហព័ន្ទរុស្សីនិងទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សព្វថ្ងៃគ្រីដគ្រុបមានមូលដ្ឋានធំនៅប្រទេសជប៉ុននិងបានធ្វើការវិនិយោគនៅបណា្តប្រទេសនានាផ្សេងទៀតក្រៅពីប្រទេសកម្ពុជាដូចជាប្រទេសវៀតណាម ប្រទេសបង់ក្លាដេសប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី៕តើកំពុងស្វែងរកគេហដ្ឋានប្រភេទបុរី? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់បរុីមហាសែនសុខថ្ងៃនេះ!ឬចង់ទិញគម្រោងខុនដូទំនើប? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់គម្រោងBODAIJUថ្ងៃនេះ!
តើបច្ចុបប្បន្នជាពេលត្រូវទិញ ឫជួលអចលនទ្រព្យ? អ្នកជំនាញ ចែករំលែកទស្សនៈរបស់ខ្លួន
តើបច្ចុបប្បន្នជាពេលត្រូវទិញ ឫជួលអចលនទ្រព្យ? អ្នកជំនាញ ចែករំលែកទស្សនៈរបស់ខ្លួន
June 6, 2022, 5:05 p.m.
EnglishEnglish
Realestate News
ប្រជាជនកម្ពុជាត្រូវពិចារណាជាមួយសំណួរមួយថាតើត្រូវទិញ ឫជួលអចលនទ្រព្យ ថាតើជាអាផាតមេន ឫខុនដូ នៅកណ្តាលទីក្រុងភ្នំពេញ ឫវីឡា ឫផ្ទះជាលក្ខណៈហាលក់ទំនិញនៅតំបន់ក្រុង។ អ្នកខ្លះទៀតកំពុងសម្លឹងមើលសម្រាប់គោលបំណងអាជីវកម្មសុទ្ធសាធ និងមួយចំនួនចង់មួយបំណែកនៃអចលនទ្រព្យសម ល្មមសម្រាប់ទាំងការរស់នៅនិងពាណិជ្ជកម្មRealestate.com.kh បាននិយាយជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ អ្នកទិញ និងអ្នកជួល ដើម្បីទទួល បានមតិយោបល់របស់ពួកគេ  លើអ្វីដែលជាជម្រើសល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យមួយ  ប៉ុន្តែមានភាពមិនប្រាកដថា តើពួកគេត្រូវការទិញ ឬជួលអចលនទ្រព្យមួយនោះដែរឫទេ …តើគួរទិញ ឫជួលផ្ទះសម្រាប់រស់នៅ? ភាពជាម្ចាស់ផ្ទះគឺជារឿងធម្មតាណាស់នៅក្នុងប្រទេសកម្ពុជានិងក្រុមគ្រួសារក្នុងស្រុកភាគច្រើនប្រាថ្នាចង់ធ្វើជាម្ចាស់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ និងអាចត្រួតពិនិត្យលើទ្រព្យសម្បត្ដិទាំងអស់នោះ។ប៉ុន្ដែទោះបីជាមានបំណងចង់ឱ្យមានកន្លែងមួយដែលជាកម្មសិទ្ធិរបស់អ្នកដោយពិតប្រាកដក៏ដោយ , សម្រាប់គោលបំណង មួយចំនួនក្នុងការជួលស្នាក់នៅប្រហែលល្អប្រសើរក្នុងលក្ខខណ្ឌសុវត្ថិភាពនៃហិរញ្ញវត្ថុរបសយៈពេលសម្រាប់អ្នក និងគ្រួសារ អ្នក។ ទីប្រឹក្សានៃក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust លោក អ៊ិន ស៊ីថា ផ្តល់យោបល់ថា "ការទិញផ្ទះមួយ សម្រាប់រស់នៅ គឺល្អ ប្រសើរជាងជួលផ្ទះ។ "ដែលតម្លៃនៃអចលទ្រព្យនៅតែបន្តកើនឡើងនៅក្នុងទីផ្សារកម្ពុជាព នាពេលបច្ចុប្បន្ន ការទិញរបស់អ្នក ក្នុងពេលបច្ចុប្បន្ន នឹងក្លាយទៅជាទ្រព្យសកម្មមានតម្លៃនាពេលអនាគត។"ដោយសារចំនួនប្រជាជនកើនឡើងច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈការកើនឡើងចំនួនប្រជាជនក្នុងស្រុក និង អន្តោប្រវេសន៍ ហើយអាជីវកម្មកាន់តែច្រើននឹងចាប់ផ្តើម។ នេះនឹងនាំឱ្យមានតម្រូវការកាន់តែច្រើននៅក្នុងទី ផ្សារ ហើយតម្លៃ អចលនទ្រព្យជាទូទៅនឹងកើនឡើងផងដែរ។ នៅពេលដែលអ្នកទិញផ្ទះនាពេលបច្ចុប្បន្ននេះ ចង់លក់ផ្ទះនៅក្នុងប៉ុន្មានឆ្នាំ ក្រោយនោះពួកគេនឹងទទួលបានប្រាក់ចំណេញជាក់ជាមិនខាន” លោក ស៊ីថាបាន ឡើង។លោកបានបន្តថា "ប្រសិនបើជួលផ្ទះ អ្នកត្រូវបង់ប្រាក់ថ្លៃជួល និងការចំណាយប្រតិបតិ្តការផ្សេងទៀតជារៀង រាល់ខែ ហើយការចំណាយទាំងនេះ សរុបទៅក៏ថ្លៃគួរសមដែរ។ ប្រសិនបើអ្នកអាចមានលទ្ធភាពទិញផ្ទះមួយ ទាំងស្រុង ជំនួសឱ្យការបង់ជួលវិញ ហេតុអ្វីបានជាអ្នកមិនជ្រើសរើសយកជម្រើសទិញផ្ទះ និងការបង់ប្រាក់មួយ ផ្នែកនៃប្រាក់ផ្ទាល់ខ្លួន របស់អ្នក ហើយមួយចំនួនតាមរយៈប្រាក់កម្ចីទិញផ្ទះ ជាមួយការបង់រំលោះសមរម្យមួួយ»។តាមវិធីនេះ " ១០ ទៅដប់ ១៥ ក្រោយអ្នកនឹងទទួលបានលំនៅដ្ឋានមួយ។”លោក វ៉ា វីរៈ ជានាយកប្រតិបត្តិក្រុមហ៊ុន Century21 Fortuna Investment បានយល់ស្របថា ប្រសិនបើអ្នកត្រូវការផ្ទះមួយ ដើម្បីរស់នៅ ការទិញគឺជាជម្រើសល្អ មិនថាមាន ឬមិនមានលុយគ្រប់គ្រាន់ដើម្បីទិញឥឡូវនេះក៏ដោយ។លោក វីរៈ បាននិយាយថា "អ្នកអាចគ្រប់គ្រងការចំណាយថ្លៃទិញផ្ទះជាមួយនឹងប្រាក់កម្ចីធនាគារ ហើយបន្ទាប់ មកអ្នកនឹងមានទ្រព្យសម្បត្តិរបស់អ្នកនៅក្នុងរយៈពេល 10-15 ឆ្នាំ" ។ លោកបានបន្ថែមដោយការព្រមានថា  ទោះជាយ៉ាងណា "អ្នកត្រូវតែប្រាកដថាអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ រៀងរាល់ខែ ដើម្បីធានាដល់ការបង់រំលស់សម្រាប់កម្ចីរបស់ធនាគារ ឬចំណុចនេះ អាចមានហានីភ័យបំផុត សម្រាប់កម្ចីទិញផ្ទះ។ មានតែខ្ចីត្រឹមចំនួនដែលអ្នកអាចមានលទ្ធភាពក្នុងការបង់សងរំលស់ និងមិនត្រូវលោភ លន់។”លោក ឡា ស៊ីថុល ដែលជាអ្នកទិញផ្ទះថ្មីនៅក្នុងរាជធានីភ្នំពេញ បាននិយាយថា "នៅពេលដែលសួរថាតើខ្ញុំគួរតែ ទិញឬជួល ផ្ទះមួយ ខ្ញុំជ្រើសរើស ការទិញផ្ទះគឺជាការល្អ ពីព្រោះនៅពេលអនាគតតម្លៃនៃអចលនទ្រព្យនេះនឹង កើនឡើង។ ទោះបីជាអ្នក ត្រូវជំពាក់ប្រាក់មួយចំនួនដោយសារការទិញផ្ទះក្នុងពេលបច្ចុប្បន្នក៏ដោយ អ្នកអាចទទួលបានប្រយោជន៍នៅពេលអនាគត។”លោក ស៊ីថុល បាននិយាយថា៖ “ចំពោះខ្ញុំ ខ្ញុំជឿជាក់លើការទិញផ្ទះសម្រាប់វិនិយោគនៅពេលអនាគត។”លោក ស៊ីថុល បានបញ្ជាក់ថា "ប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះឥឡូវនេះ ឬមិនអាចខ្ចីលុយពី ធនាគារ គួរជួលផ្ទះដែលមានតំលៃសមរម្យសម្រាប់ពេលបច្ចុប្បន្ន និងសន្សំប្រាក់សម្រាប់វិនិយោគនៅពេលអនាគត។ កុំខ្ជះខ្ជាយលុយរបស់អ្នកជួលផ្ទះដែលល្អឥតខ្ចោះ ជំនួសដោយការរស់នៅក្នុងផ្ទះដែលមានតំលៃទាបដើម្បីសន្សំប្រាក់ សម្រាប់ទិញផ្ទះល្អឥតខ្ចោះក្នុងពេលអនាគត "។ទោះយ៉ាងណា លោក គី សុភឿន ជាគ្រូបង្រៀននៅរាជធានីភ្នំពេញបាននិយាយថា៖  "ខ្ញុំគិតថាការជួលផ្ទះគឺជាជម្រើសល្អប្រសើរសម្រាប់ការធ្វើអាជីវកម្ម ដោយសារមិនចាំបាច់មានកម្ចីទិញផ្ទះ ឬបង់ប្រាក់ច្រើន  យើងមានមូលធនបន្ថែមទៀតដើម្បីប្រើប្រាស់ក្នុងអាជីវកម្មដែលកំពុងកើនឡើងរបស់យើង។លោក សុភឿន បានបន្តថា "វាជាការល្អប្រសើរប្រសិនបើអ្នកអាចប្រើផ្ទះជួលមួយ សម្រាប់គោលបំណងពីរ គឺរស់នៅផង និងធ្វើអាជីវកម្មផង  ប្រសិនបើអ្នកអាចជួលផ្ទះមួយនៅកន្លែងដែលត្រឹមត្រូវ និងចំទីតាំងល្អ វាមិនមែនត្រឹមតែជាកន្លែងងាយស្រួលសម្រាប់អ្នកក្នុងការរស់នៅជាមួយក្រុមគ្រួសាររបស់អ្នកនោះទេ វាក៏ជាកន្លែងសម្រាប់ការធ្វើអាជីវកម្ម ដើម្បីបង្កើតប្រាក់បន្ថែមទៀតផងដែរ។ លោក សុភឿន និយាយថា "ការជួលផ្ទះអនុញ្ញាតឱ្យយើងមានដើមទុនបន្ថែមមួយចំនួនដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម។ ប្រសិនបើយើងបានចំណាយប្រាក់សន្សំទាំងអស់របស់យើងទៅទិញផ្ទះមួយ នោះលុយទាំងអស់ដែលបានរក្សាទុកនឹងហូរចូលទៅការចំណាយទាំងអស់ ឬចូលទៅក្នុងការសងលើប្រាក់កម្ចី ហើយវានឹងមិនមានប្រាក់សល់សម្រាប់ការធ្វើអាជីវកម្ម នោះមានន័យថាគ្មានលុយបង្វិលត្រឡប់មកវិញបានទេ! "ទោះជាយ៉ាងណាលោក សុភឿន និយាយថា “ប៉ុន្តែប្រសិនបើយើងមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះមួយ សូមទិញចុះ!  ប៉ុន្តែត្រូវតែប្រាកដថាយើងនៅតែមានលុយសម្រាប់ធ្វើអាជីវកម្មបន្តទៀត"ពេលដែលទិញអចលនទ្រព្យអាជីវកម្មមួយ តើនឹងទៅជាបែបណា?លោក ឈឹម សៅលីម ជាបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុមួយនៅក្នុងរាជធានីភ្នំពេញបាននិយាយថា "ស្ថានភាពនេះគឺខុសគ្នាអាស្រ័យលើតម្រូវការអចលនទ្រព្យសម្រាប់ធ្វើអ្វី៖ ប្រសិនបើវាគឺជាកន្លែងសម្រាប់រស់នៅ ការទិញផ្ទះគឺជាការល្អប្រសើរ។ ប៉ុន្តែប្រសិនបើ ប្រើសម្រាប់ពាណិជ្ជកម្ម ការជួល គឺជាតែងតែជាជម្រើសល្អប្រសើរ"។លោកបានពន្យល់ថា "សម្រាប់គោលបំណងអាជីវកម្ម ការជួលគឺតែងតែជាជម្រើសល្អបំផុត។ ហេតុអ្វី? ដោយសារតែការផ្លាស់ប្តូរអាជីវកម្មតែងតែកើតមាន ... នៅពេលដែលអ្នកគ្រាន់តែបានជួលកន្លែងមួយ  អ្នកអាចមានភាពបត់បែនជាមួយក្នុងការផ្លាស់ប្តូរមួយអាចកើតមានឡើង។ ប្រសិនបើអាជីវកម្មរបស់អ្នករីកចម្រើនឡើង អ្នកអាចប្តូរនូវអចលនទ្រព្យបាន  ហើយដូចគ្នានេះផងដែរដែរលោកអ្នកតែងតែមានការផ្លាស់ប្តូរការគិតរបស់អ្នកនូវគម្រោងអាជីវកម្មមួយ។ទោះយ៉ាងណាលោក វីរៈ បានកត់សម្គាល់ថា៖ “ទោះបីជាការជួលកន្លែងជាទូទៅជាជម្រើសល្អសម្រាប់អាជីវកម្មក៏ដោយ ប៉ុន្តែសម្រាប់ការបង្កើតអាជីវកម្ម ការទិញអាចជាជម្រើសល្អ។ ឧទាហរណ៍ក្រុមហ៊ុនរបស់អ្នកមានយីហោល្បី ហើយគ្រប់គ្នា បានស្គាល់ទីតាំងរបស់អ្នក ដែលជាទីតាំងយ៉ាងល្អឥតខ្ចោះសម្រាប់ប្រតិបត្ដិការអាជីវកម្មរបស់អ្នកប្រសិនបើអ្នកជួលហើយ បន្ទាប់មកកិច្ចសន្យាជួលរបស់អ្នកបានបញ្ចប់ ហើយអ្នកមិនអាចបន្តជាថ្មីនោះគ្មាននរណាអាចដឹងពីកន្លែងថ្មីរបស់អ្នក។ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតអាចប្រើទីតាំងអាជីវកម្មរបស់អ្នក ប្រសិនបើពួកគេជួលកន្លែងនេះ ទាំងយកឈ្មោះផលិតផលរបស់អ្នកដែលល្បីរួចទៅហើយ មកធ្វើអាជីវកម្មដូចគ្នា។ តើមានអ្វីនឹងកើតឡើងសម្រាប់អាជីវកម្មរបស់អ្នកបន្ទាប់មក? "ចង់សិក្សាបន្ថែមទៀតអំពីវិធីល្អបំផុតក្នុងការវិនិយោគប្រាក់របស់អ្នកនៅក្នុងវិស័យអចលនទ្រព្យឫទេ?  ចូលរួមជាមួយភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅកម្ពុជា ថ្ងៃនេះ!
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
June 7, 2022, 2:09 a.m.
EnglishEnglish
Realestate News
ជំរាបសួរ! សូមស្វាគមន៍កម្មវិធីសិក្សាពីអចលនទ្រព្យជាមួយRealestate.com.kh. សម្រាប់សប្តាហ៍នេះ យើងកំពុងនៅឯបន្ទប់តាំងបង្ហាញនៅខុនដូ Apennines នៅទីក្រុងភ្នំពេញ ជួបជាមួយ កញ្ញា វត្តី ប្រធានផ្នែកលក់របស់គម្រោងខុនដូ Apennines។សូមមើលពីអចលនទ្រព្យទាំងអស់ និងសាកសួរបន្ថែមថ្ងៃនេះ!សូមប្រាប់ពួកយើងអំពីទីតាំងនៃខុនដូ Apennines៖Apennines ជាខុនដូបែបទាន់សម័យ ស្ថិតនៅក្នុងចំណោមទីតាំងដែលល្អបំផុតនៅទួលគោក ទីក្រុង ភ្នំពេញ។ ពិសេសជាងនេះទៅទៀត ទីតាំងរបស់គម្រោងរបស់យើងនៅផ្ទះលេខ ៤០ ផ្លូវ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខា ទួលគោក។ គម្រោងខុនដូ Apennines ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយចំ ចំណាយពេលត្រឹមតែ ១០ នាទី និងនៅជិតទីតាំងនេះមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត។សូមប្រាប់យើងបន្ថែមទៀតពីអ្នកអភិវឌ្ឍន៍៖ខុនដូ Apennines គឺត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ជាក្រុមក្រុមហ៊ុន ទទួលបានជ័យលាភីផ្នែក ស្ថាបត្យកម្ម និងសំណង់ ជាមួយបទពិសោធន៍ជាច្រើននៅការសាងសង់ នៅម៉ាឡេស៊ី និងសិង្ហបុរី។ KHSI ប្តេជ្ញាួយ៉ាងមុតមាំក្នុងការធ្វើឲ្យគុណភាពភាពល្អបំផុត និងបង្កើតនូវ ភាពទាន់សម័យ និង គុណភាពនៃការរស់នៅតាមរយៈមធ្យោបាយប្រកបភាពច្នៃប្រឌិត។តើគម្រោងខុនដូនេះមានលក្ខណៈសម្បត្តិប្រភេទណាខ្លះ?ជាមួយអគារដែលមាន ១៧ ជាន់ ផ្តល់ជូនប្រភេទខុនដូមាន ១ ឫ ២ ឫ ៣ បន្ទប់គេង ទៅតាមទំហំ ផ្សេងៗគ្នា ដែលអ្នកត្រូវការ។ គ្រប់យូនីតនីមួយ ផ្ទៃខាងក្នុងត្រូវបានរចនាឡើងដោយអ្នកជំនាញសិង្ហ បុរី និងបំពាក់ដោយបរិក្ខាមានគុណភាពខ្ពស់។ ខុនដូដែលមានសេវាកម្មរួមគ្នារួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងប្រព័ន្ធចំណតរថយន្តល្អឥតខ្ចោះតែមួយគត់ និងចណតប្រើជណ្តើរយន្ត។តើ KHSI ផ្តល់ជូនអតិថិជនអ្វីខ្លះ?ផ្តល់ជូនប្លង់កម្មសិទ្ធិកាន់កាប់ សម្រាប់អ្នកក្នុងស្រុក និងជនបរទេស។សន្តិសុខពេញលេញ (CCTV, បុគ្គលិកសន្តិសុខ ២៤/៧)សេវាកម្មទូទៅដូចជា អាងហែលទឹក មជ្ឍមណ្ឌលហាត់ប្រាណសុខភាព សួនច្បារ និងបាខ្នាត តូច។ការគ្រប់គ្រងអចលនទ្រព្យពេញលេញ និងសេចវាកម្មថែរក្សាអគារ(ទាំងក្នុង និងក្រៅ)ការធានាលើផលចំណេញពីការជួលត្រលប់ចំនួន ៦%ប្រចាំឆ្នាំ។ចំណតរថយន្តប្រើដោយប្រព័ន្ធជណ្តើរយន្តដែលត្រូវបានប្រើលើកដំបូងក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវប្រសិទ្ធិភាព សុវត្ថិភាព ផាសុកភាព និងទំហំធំទូលាយ។តើខុនដូ Apennines មានចំណុចពិសេសអ្វីនៅពេលដែលឈានជើងចូលក្នុងទីផ្សារប្រទេសលំនៅដ្ឋានកម្ពុជា?ម៉ូតស្ថាបត្សកម្មរបស់យើង ទំាងក្នុង និងផ្នែកខាងក្រៅ ពួកយើងបានឈ្នះពានរង្វាន់ ស្ថាបគម្រោងវិស្វកម្មរបស់ពួកយើងត្រូវបានរៀបចំដោយក្រុមហ៊ុនអន្តរជាតិ LSW Consultingគម្រោងសាងសង់អគាររួមទំាងមូលរួមទំាងជញ្ជាំងស៊ីម៉ង់ ការសាងសង់ឡើងជាជាន់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសុទ្ធសឹងជាស្នាដៃល្អប្រណិត។ហើយគម្រោងដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋានដែលជាតំបន់ទាក់ទាញ និងមានសក្តានុពល ផលចំណេញលើការវិនិយោគ។តើលំនៅដ្ឋានប្រភេទណាដែលកំពុងដាក់លក់?ប្រភេទ A៖ ៨៩.៧២ ម២ ប្រភេទB ១៣២.៦២ ម២ ប្រភេទC ៦៧.៧៤ ម២ ប្រភេទD ១១០.២២ ម២ ហើយតម្លៃលក់ចាប់ពី ១៥០,០០០ ដុល្លារប្រសិនបើអ្នកមានបំណងទទួលព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យតំាងបង្ហាញផ្ទះគំរូ ជួបជាមួយកញ្ញាវត្តីនៅថ្ងៃនេះ ដែលមានទំតំាងនៅទួលគោក ហើយពិនិត្យមើលដំណើរការសាងសង់គម្រោងផងដែរ។សូមអញ្ញើញមើលបញ្ជីអចលនទ្រព្យ និងស្វែងរកព័ត៌មានបន្ថែមនៅថ្ងៃនេះ!