+85561 777 090
Logo

Recent Articles

ត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានគម្រោង និងរោងចក្រ ៤៥ កន្លែងចាប់ផ្ដើមបើកដំណើរការ
ត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានគម្រោង និងរោងចក្រ ៤៥ កន្លែងចាប់ផ្ដើមបើកដំណើរការ
May 9, 2022, 6:03 a.m.
យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC គិតត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំនេះពោលគឺក្នុង ខែមករា និងខែកុម្ភៈកន្លងទៅថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ លើគម្រោង និងរោងចក្រចំនួន៤៥គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង៨២៥លានដុល្លារអាមេរិក។គម្រោង​​ដែលត្រូវបាន ​អនុម័ត​បើកឲ្យ​ដំណើរការ​ទាំង​៤៥​នោះគឺភាគច្រើនជា​រោងចក្រ​កាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត  ហើយ​រោងចក្រ​ទាំងនោះក៏មាន​សមត្ថភាព​អាចបង្កើត​ការងារ​បាន​រហូត​ដល់ជាង៦ម៉ឺន​កន្លែង​ផងដែរ។អានអត្ថបទបន្ថែមអំពី៖  ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជនត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់​នៅ​ត្រឹម​ឆ្នាំ​២០២១!តាមសេចក្ដី​ប្រកាស​ព័ត៌មាន របស់ CDC បានឲ្យ​ដឹងថា នៅក្នុងខែកុម្ភៈ មានការ​អនុម័ត​ បើកឱ្យដំណើរការ​គម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រជា​ច្រើនដែលមាន​រហូត​ដល់៣២គម្រោង​ ជាមួយ​ទុនវិនិយោគ​ជាង៧៥៧លានដុល្លារ​អាមេរិកខណៈដែល​នៅខែមករា​មានគម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រ​តែ​១៣គម្រោងជាមួយ​ទុនវិនិយោគ​ជាង៦៧លានដុល្លារ​អាមេរិកប៉ុណ្ណោះ ។CDC បានបង្ហាញទិន្នន័យអំពីការវិនិយោគដោយផ្ទាល់របស់បរទេសមកលើកម្ពុជាថាចាប់ពី​ឆ្នាំ២០១៣ដល់ឆ្នាំ២០១៧កម្ពុជា​បាន​ទទួល​គម្រោង​វិនិយោគ​ពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និង​បរទេស សរុប​ប្រមាណ​ជា៩៧០​គម្រោងដែលមានទុនវិនិយោគ​សរុប​ចំនួន​ជាង២៣ពាន់​​លានដុល្លារ​អាមេរិក ។បើគិតក្នុងរយៈ​ពេល​៥ឆ្នាំពោលគឺ​ចាប់​ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ទុន​វិនិយោគ​ផ្ទាល់​ពីបរទេសជាមធ្យម​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា៤០%នៃទុន​វិនិយោគ​សរុប​ក្នុងឆ្នាំ​នីមួយៗ ។ យ៉ាងណាមិញនៅក្នុង​ឆ្នាំ២០១៨ទុន​វិនិយោគផ្ទាល់​ពីបរទេស​បានកើនឡើង​ជិត៧០% នៃទុន​វិនិយោគ​សរុបដែលត្រូវ​បានកត់​ត្រា​ដោយCDC ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត
តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត
June 6, 2022, 5:02 p.m.
រាជធានីភ្នំពេញគឺជាទីក្រុងដែលព័ទ្ធជុំវិញដោយទឹក។ ភ្នំំពេញស្ថិតនៅចំចំណុចប្រសព្វរវាងទន្លេ៤មុខកាត់គ្នាក្នុងនោះមានដូចជា៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។ កត្តានេះបានធ្វើអោយតំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ ប៉ុន្តែបច្ចុប្បន្នតំបន់មាត់ទន្លេនៅមានការសាងសង់តិចតួចនៅឡើយ ហើយដីមួយផ្នែកធំនៅជាដីទំនេរ។គម្រោងធំៗមួយចំនួននៅតាមតំបន់មាត់ទន្លេបានកំពុងដំណើរការសាងសង់ និងខ្លះទៀតស្ថិតនៅក្នុងផែនការសាងសង់។ ប៉ុន្តែទោះយ៉ាងណាក៏តំបន់ទាំងនេះនៅមិនទាន់មានការវិនិយោគធំៗ និងប្រភេទអគារខ្ពស់ៗច្រើននៅឡើយ ដែលនេះគឺផ្ទុយពីតំបន់កណ្តាលក្រុងដូចជាសង្កាត់បឹងកេងកង១ និងខណ្ឌទួលគោកដែលមានគម្រោងអភិវឌ្ឍន៍ខ្ពស់ៗជាច្រើនទាំងប្រភេទលំនៅដ្ឋាន និងពាណិជ្ជកម្ម។ប៉ុន្តែតំបន់កោះពេជ្រអាចជាករណីលើកលែងមួយ។ កោះពេជ្រមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះតំបន់មាត់ទន្លេផ្សេងទៀតដូចជា៖ ជ្រោយចង្វារ កោះនរា និងអរិយក្សត្រនឹងអាចក្លាយជាតំបន់រីកចម្រើននៅពេលអនាគត។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!លោក ស៊ន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បាននិយាយថាទីក្រុងភ្នំពេញមានទីតាំងល្អបំផុតភ្ជាប់មកជាមួយនឹងទន្លេបួនមុខ។ លោកបាន អះអាងថាទីតាំងទាំងនេះគឺល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ។ លោក សៀប បានបន្ថែមទៀតថាអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមសាងសង់គម្រោងអគារខ្ពស់ៗនៅតាមដងទន្លេ សាប និងទន្លេបាសាក់ខណៈដែលដីនៅតាមដងទន្លេមេគង្គលើ និងមេគង្គក្រោមមិនទាន់​មានការអភិវឌ្ឍនៅឡើយ។លោក សៀប បានបញ្ជាក់ដែរថា "កោះពេជ្រ និងជ្រោយចង្វារកំពុងមានសកម្មភាពសាងសង់ច្រើន។ អ្នកអភិវឌ្ឍន៍មានបំណងកែប្រែតំបន់ទាំងនេះឲ្យទៅជាតំបន់លំនៅដ្ឋានខ្ពស់ប្រកបដោយលក្ខណៈប្រណិត។ ចំណែកតំបន់ភូមិកោះនរា និងអរិយក្សត្រត្រូវរង់ចាំគម្រោងអភិវឌ្ឍន៍ធំៗបោះទុនវិនិយោគនៅពេលអនាគត។”តំបន់កោះនរាស្ថិតនៅជិតកោះពេជ្រដែលស្ថិតនៅខណ្ឌចែកគ្នាដោយទន្លេបាសាក់ និងទន្លេមេគង្គ។ រីឯតំបន់អរិយក្សត្រវិញស្ថិតនៅតាមបណ្តោយច្រាំងទន្លេមេគង្គប៉ែកខាងកើតនៃទីក្រុង នៅក្នុងខេត្តកណ្តាល។"ការអភិវឌ្ឍនៅតំបន់កោះនរា និងអរិយក្សត្រអាចនឹងត្រូវចំណាយរយៈពេលមធ្យមទៅរយៈពេលវែងពី៥ទៅ១០ឆ្នាំទៀត។ តំបន់នេះត្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនទៀតដូចជាស្ពាន ជាដើម។ នៅពេលមានស្ពានវានឹងនាំជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត។” នេះជាការបញ្ជាក់របស់ លោក សៀប។ថ្មីៗនេះ ក្រុមហ៊ុន OCIC បានអះអាងថាក្រុមហ៊ុននេះគ្រោងនឹងអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀតទំហំជាង១០០ហិចតាលាតសន្ធឹងពីកោះនរាដល់កៀនស្វាយ។ ហើយគម្រោងនេះនឹងត្រូវអភិវឌ្ឍស្រដៀងគ្នាទៅនឹងការភិវឌ្ឍនៅកោះពេជ្រ។ នេះបើយោងតាមសារព័ត៌មាន (Fresh News)។លោក តេង រិទ្ធី ជាស្ថាបនិក​ និងជាប្រធានក្រុមហ៊ុន R'Investment Group បានអះអាងថាភាគច្រើននៃតំបន់នៅតាមបណ្តោយដងទន្លេត្រូវបានគេកំណត់រួចរាល់សម្រាប់ការសាងសង់អគារកម្ពស់ខ្ពស់ និងមធ្យមនៅពេលខាងមុខ។​លោក រិទ្ធី បាន​និយាយថាវត្តមានរបស់គម្រោង OCIC តាមបណ្តោយច្រាំងទន្លេនៅច្បារអំពៅនឹងធ្វើឲ្យតំបន់ទាំងមូលកាន់តែមានភាពទាក់ទាញ។ លោកបានបន្តទៀតថាវិនិយោគិនជាច្រើនបានសំឡឹងឃើញពីសក្តានុពលរបស់តំបន់នេះរួចទៅហើយ។លោក រិទ្ធី បានបញ្ជាក់ថា "ការអភិវឌ្ឍទីក្រុងភ្នំពេញគឺស្រដៀងគ្នាទៅនឹងការអភិវឌ្ឍទីក្រុងបាងកក ឬការអភិវឌ្ឍទីក្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០"។ លោកបាននិយាយថា វាមានភាពសមហេតុផលក្នុងការសន្មត់ថារាជធានីភ្នំពេញនឹងពង្រីកទៅផ្នែកម្ខាងទៀត [ខាងកើត] នៃទន្លេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខជាពិសេសនៅពេលមានការអភិវឌ្ឍពេញលេញនៅផ្នែកខាងលិចនៃទន្លេ។ដូចគ្នានឹងលោកស៊ន សៀប ដែរ លោក រិទ្ធី ជឿថាហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគឺចាំបាច់ត្រូវផ្តល់ដោយរដ្ឋាភិបាលដើ​ម្បីលើកទឹកចិត្តដល់វិនិយោគិន។បើពិនិត្យអោយស៊ីជម្រៅអំពីសក្តានុពលនៅតំបន់ជ្រោយចង្វារ លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា តំបន់នេះមានសក្តានុពលខ្លាំង។ លោកបានបញ្ជាក់ថា ដីនៅតំបន់ជ្រោយចង្វារ មានតម្លៃសមរម្យ និងនៅទំនេរច្រើន និងថែមទាំងនៅជិតតំបន់កណ្តាលក្រុងទៀតផង។លោក Hewson "គម្រោង OCIC ដែលមានទំហំជាង ៣០០ ហិចតា ស្ថិតនៅតំបន់ជ្រោយចង្វារ នឹងត្រូវបង្កើតជាគម្រោងអភិឌ្ឍន៍ចម្រុះ ដែលមានអគារខ្ពស់ៗជាច្រើន។ ចំណែកនៅតាមបណ្តោយ ផ្លូវជាតិលេខ ៦A វិញ ក៏មានឱកាសវិនិយោគជាច្រើនសម្រាប់អគារលំនៅដ្ឋានខ្ពស់ផងដែរ។”ពាក់ព័ន្ធនឹងតម្លៃដី លោក សៀប បាន បង្ហាញតម្លៃដីផ្សេងៗគ្នានៅតាមតំបន់មាត់ទន្លេ។ លោកថា កោះពេជ្រមានតម្លៃដីថ្លៃជាងគេ ដោយដីនៅទីនេះមានតម្លៃពី៣,៥០០ដុល្លារទៅ ៥,០០០ ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកដីនៅជ្រោយចង្វារអាចមានតម្លៃចាប់ពី៧០០ ទៅ ២,០០០ដុល្លារ/ម៉ែត្រការ៉េ។បច្ចុប្បន្ន ដីនៅកោះនរា មានតម្លៃចាប់ពី៥០០ ដុល្លារដល់ ១,០០០ ដុល្លារ/ម៉ែត្រការ៉េរីឯអរិយក្សត្រជាតំបន់ ដែលមានតម្លៃទាបជាងគេ គឺមានតម្លៃក្រោម ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក រិទ្ធី ជឿថា  "ក្នុងរយៈពេលប្រាំឆ្នាំទៀតអគារខ្ពស់ៗ ជាច្រើននឹងត្រូវបានអភិវឌ្ឍឡើងនៅតំបន់ទាំងនេះ ហើយច្រាំងទន្លេក្នុងរាជធានីភ្នំពេញនឹងប្រែក្លាយជាទីក្រុងទំនើប"៕ស្វែងរកព័ត៌មានស្ដីពីការអភិវឌ្ឍ ឬចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ
ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ
June 6, 2022, 3:02 p.m.
ជាទូទៅការទិញអចលនទ្រព្យធ្វើឡើងក្នុងគោលបំណងពីរបែប ទី១ ទិញដើម្បីស្នាក់នៅ​រយៈពេលវែង និងទី២ ទិញសម្រាប់ការវិនិយោគនៅពេលអនាគត។ការវិនិយោគបែបណាក៏ដោយគឺទាមទារឲ្យអ្នកទិញត្រូវមានភាពច្បាស់លាស់ និងធ្វើការសម្រេចចិត្តវិនិយោគជាមួយអចលនទ្រ​ព្យដ៏ត្រឹមត្រូវមួយ។ ប៉ុន្តែប្រសិនបើអ្នកវិនិយោគខុសគោលដៅ អ្នកមិនមែនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងពេលវេលាកម្លាំងកាយចិត្ត។ដូច្នេះតើអ្នកបានដឹងអ្វីខ្លះ អំពីការវិនិយោគមួយ ដែលចាត់ទុកថាជាវិនិយោគដែលអាចធានាបានផលចំណេញ? ខាងក្រោមនេះ យើងនឹងបង្ហាញពីកត្តា៥យ៉ាងដែលអ្នកត្រូវស្វែងយល់ជាមុនសិនប្រសិនបើចង់ទទួលបានផលចំណេញពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន!១. ទិញរស់នៅ ឬទិញវិនិយោគទិញសម្រាប់រស់នៅ និងទិញទុកលក់វិញមានលក្ខណៈខុសគ្នា។ ទិញផ្ទះ ឬទិញដីសម្រាប់សាងសង់ផ្ទះរស់នៅគឺត្រូវទាមទារការគិតគូកត្តាមួយចំនួនដែលជះឥទ្ធិពលរយៈពេលវែងក្នុងនោះទីតាំងគឺជាកត្តាសំខាន់ប៉ុន្តែវាក៏អាស្រ័យគោលបំណងនៃការរស់នៅរបស់អ្នកផងដែរ ថាតើអ្នកចង់បានការរស់នៅបែបគ្រួសារ ដែលមានស្ងប់ស្ងាត់ ឬរស់នៅផង និងធ្វើអាជីវកម្មផង។ចំណែកទិញទុកវិនិយោគមានលក្ខណៈពិសេសមួយគឺអ្នកអាចជ្រើសរើសតំបន់ណាមួយក៏បាន (ទិញឆ្ងាយពីក្រុង ឬជិតក្រុង) សំខាន់ឲ្យមានសក្តានុពលដែលចលក់ចំណេញច្រើន។ ជាទូទៅការទិញអចលនទ្រព្យនៅតាមតំបន់ជាយក្រុង ឬក្រៅក្រុងមានឱកាសចំណេញច្រើនព្រោះអ្នកអាចទិញបានក្នុងតម្លៃទាប។ ប៉ុន្តែការរង់ចាំជាអ្វីដែលអ្នកត្រូវពិចារណា។តែទោះយ៉ាងណាសម្រាប់អ្នកដែលមានដើមទុនច្រើន ការវិនិយោគនៅតំបន់កណ្តាលក្រុងគឺអាចទទួលបានផលចំណេញជាទីគាប់ចិត្ត។២. អចលនទ្រព្យស្របច្បាប់អចលនទ្រព្យស្របច្បាប់ គឺសំដៅដល់អចលនទ្រព្យដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង)។ នេះជាចំណុចដំបូងគេបង្អស់ ដែលអ្នកត្រូវតែទទួលបាន។ វិនិយោគអចលនទ្រព្យស្របច្បាប់ គឺចំណេញលើសពីហិរញ្ញត្ថុ។៣. មើលពីអនាគតនៃតំបន់ជាធម្មតាតំបន់អភិវឌ្ឍន៍នីមួយៗតែងតែងត្រូវបានកំណត់ទៅតាមផែនការមេនៃការអភិវឌ្ឍរបស់ ខេត្ត/ក្រុង។​ ផែនការមេ ឬប្លង់មេទាំងនេះអាចប្រាប់អ្នកអំពីអនាគតនៃអចលនទ្រព្យនៃតំបន់ដែលអ្នកចង់ទិញ។ ចំណុចនេះមានន័យថា អ្នកត្រូវសិក្សាពាក់ព័ន្ធទៅនឹងសកម្មភាពសេដ្ឋកិច្ច ទំនោរនៃការរស់នៅ តំបន់ឧស្សាហកម្ម គម្រោងលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរអ្នកចំណូលថ្មីទៅកាន់តំបន់នេះ។​បើតាម លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន P R' Investment Group បានលើកឡើងដោយផ្នែកលើផែនការមេរបស់សាលាក្រុងភ្នំពេញ។ទីក្រុងភ្នំពេញត្រូវបានបែងចែកតំបន់អភិវឌ្ឍន៍សំខាន់ៗដូចជា៖ជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម លំនៅដ្ឋានប្រណិង និងការិយាល័យព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូនអរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារបឹងកក់៖ មជ្ឍមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំចោមចៅ៖ តំបន់រោងឧស្សាហកម្ម ដឹកជញ្ជូន ​និងអាជីវកម្មច្បារអំពៅ៖ តំបន់លំនៅដ្ឋាន និងការលម្ហែកាយតាខ្មៅ៖ ការស្នាក់នៅ ស្ថាប័នការងារ និងទីតាំងកំសាន្ត៤. ស្គាល់តំបន់ឲ្យច្បាស់មុនសម្រេចចិត្តទិញដឹងពីតំបន់ច្បាស់ទើបអ្នកអាចដឹងអំពីសក្តានុពលពិតប្រាកដ ឬបញ្ហាប្រឈមនានាដែលមាននៅទីតាំងនោះក្នុងពេលបច្ចុប្បន្ន។ការស្គាល់តំបន់បានច្បាស់លាស់ អ្នកនឹងដឹងពីស្ថានភាពទូទៅដូចជា៖ ដីមានជម្លោះ ដីកម្មសិទ្ធិរដ្ឋ ដីសម្បទាន អសន្តិសុខ និងតំបន់មានទឹកជំនន់ជាដើម។ ដូចគ្នាដែរសម្រាប់សក្តានុពលវិញ អ្នកអាចដឹងពីចំនួនប្រជាសាស្ត្រ តម្លៃដីសកម្មភាពសេដ្ឋកិច្ច ឬភាពងាយស្រួលនៃការរស់នៅ និងធ្វើដំណើរជាដើម។​៥. ត្រូវដឹងថា នរណានឹងជួលអចលនទ្រព្យរបស់អ្នកបើអ្នកចង់ទិញអចលនទ្រព្យទុកដាក់ជួលដើម្បីបានប្រាកចំណូលប្រចាំខែដំបូងអ្នកត្រូវដឹងថា តើអ្នកចង់បានអតិថិជនប្រភេទណាជាអ្នកចំណូលទាប កម្មកររោងចក្រ សិស្សនិស្សិត អ្នកប្រកបអាជីវកម្ម បុគ្គលិកក្រុមហ៊ុន ឬជនបរទេស។ មនុស្សទាំងនេះមានតម្រូវការខុសគ្នា ហើយការចំណាយរបស់ពួកគេក៏មានកម្រិតខុសគ្នាផងដែរ។សម្រាប់ទីផ្សារអចលនទ្រព្យជួលនៅភ្នំពេញអ្នកជួលមានតាមលំដាប់ខុសៗគ្នាដែលមានចាប់ពីតម្លៃក្រោម ៥០ដុល្លារ/ខែ រហូតដល់រាប់ពាន់ដុល្លារ។នៅពេលដឹងពីអ្នកជួល អ្នកអាចសិក្សាអំពីនិន្នាការ និងអត្តចរិករបស់អ្នកជួល។ ឧទារណ៍បើអ្នកចង់ជួលអោយជនបរទេស អ្នកត្រូវទិញផ្ទះនៅតំបន់កណ្តាលក្រុង ហើយផ្ទះត្រូវមានដេរគ័របែបអឺរ៉ុប។ក្រៅពីនេះ ជនជាតិជន និងខ្មែរក៏មាននិន្នាការរស់នៅផ្សេងៗគ្នាផងដែរ។ ដូច្នេះអ្នកត្រូវដឹងថាអចលនទ្រព្យរបស់អ្នកត្រូវជួលអោយអ្នកណាបន្ទាប់មកអ្នកនឹងដឹងថាអ្វីដែលពួកគេត្រូវការ។​ជារួមរាល់ការវិនិយោគអ្នកត្រូវធ្វើទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដោយភ្ជាប់មកជាមួយ កត្តាវាយតម្លៃ ជាមូលដ្ឋានដូចបានបញ្ជាក់ខាងលើ។ ជាការណែនាំ អ្នកត្រូវមានភាពច្បាស់លាស់ ទាំងផ្នែកហិរញ្ញវត្ថុ និងចំណឹងដឹងអំទីផ្សារ ហើយប្រសិនបើអ្នកមិនទាន់មានភាពស៊ីជម្រៅនៅក្នុងវិស័យនេះទេការស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ជាជម្រើសដែលមិនអាចខ្វះបាន៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
June 7, 2022, 4:54 a.m.
រូបភាពតំណាង​​ការ​វិវត្តនៃ​វិស័យ​ដីធ្លី ​និង​ការវិនិយោគ​នៅ​កម្ពុជាកំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តំបន់​ភ្នំរាបកំពុង​ក្លាយ​ជា​គោលដៅ​សំខាន់​ក្នុង​ការអភិវឌ្ឍ ព្រោះ​តែ​តំបន់ដ៏មានសារសំខាន់​​នេះបាន​ត​ភ្ជាប់​យ៉ាង​ល្អ​បំផុតជា​មួយ​ ​ប៉ូល សេដ្ឋកិច្ច​ សំខាន់ៗក្នុង​រាជធានីភ្នំពេញ ។​តំបន់ភ្នំរាប​នេះ​​​ជា​តំបន់​ល្អសម្រាប់​ការអភិវឌ្ឍពី​ព្រោះ​វាមាន​សណ្ឋានដី​ខ្ពស់ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​គម្រោង​ទាំង​អស់។ តំបន់ភ្នំរាបប្រៀប​បានទៅ​នឹងបេះដូង​នៃ​តំបន់​សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និង​តំបន់ទេសចរណ៍ព្រោះតំបន់​នេះ​ស្ថិត​នៅ​ចំ​កណ្តាលទី​ប្រជុំ​របស់​គម្រោង​អភិវឌ្ឍរបស់​រាជរដ្ឋាភិបាល ។អានអត្ថបទបន្ថែម៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!​តាមការសង្កេតមើលទៅភាគខាង​ជើង​ឈាង​ខាងលិច តំបន់​នេះស្ថិត​នៅ​ជិត​ផ្លូវ​ ៥១ ដែល​ជាផ្លូវ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​របស់រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ជាតំបន់​សេដ្ឋកិច្ចពិសេស ហើយ​បើ​មើល ​មក​ខាងត្បូង​វិញ​គឺ​តភ្ជាប់​ជាមួយ​បឹងតាមោកដែលជាតំបន់​​អភិវឌ្ឍន៍ ជាផ្សារ​បោះដុំ និង​គម្រោង​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ធំៗនាពេល​អនាគត ។​ហេតុ​នាំ​ឲ្យ​នេះ​តំបន់នេះអាច​អភិវឌ្ឍ​ទៅ​ជា​គម្រោង​ បាន​គ្រប់លក្ខខណ្ឌ ពិសេសប្រសិន​បើ​ អ្នក​រកស៊ី​ គេ​ចង់​បង្កើត​រោងចក្រ ឬ​គេ​ចង់​បង្កើត​ជាផ្សារ ​សម្រាប់ប្រជាជននោះ​រាល់ផលិតផល និង​សេវាកម្ម​ទាំងអស់​គឺ ​ត្រូវ​បាន​តភ្ជាប់​យ៉ាង​ល្អ ដែល​ធ្វើ​ឱ្យ​ចំណាយ​តិច តែ​ចំណេញ​ច្រើនលើ​ការ​ដឹកជញ្ជូន និង​ពេលវេលា ពីព្រោះតំបន់ដ៏ប្រសិទ្ធិនេះស្ថិត​នៅចំ​កណ្តាល និង​មាន​ផ្លូវ​តភ្ជាប់​ខ្វាត់ខ្វែង​ប្រៀបដូចជាសសៃឈាម​ ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
អាមេរិក វិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាម
អាមេរិក វិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាម
May 9, 2022, 6:03 a.m.
សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីម្សិលមិញនេះបានរាយការណ៍មកថាក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC នឹងវិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាមដើម្បីនាំទៅលក់នៅ អាមេរិកខាងជើង និងទីផ្សារអឺរ៉ុបលើទុនចំណាយប្រមាណ ១៧០ លានដុល្លារ ។ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង វៀតណាម ទើបតែមានការ​​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ១១០គ្រឿងពីអាមេរិក​​ដែលមានតម្លៃ​១៥ពាន់លានដុល្លារអាមេរិក ។ប្រភពព័ត៌មានបានឲ្យដឹងថានេះជា​រោងចក្រ​ផលិតគ្រឿង​បង្គុំ​យន្ដហោះទី២ ហើយដែលនឹង​មាន​នៅវៀតណាមខណៈដែល​រោងចក្រ​ទី១ទើបតែ​បានសម្ពោធ​ បើកដំណើរការ​កាលពី​ដើមខែធ្នូ​ឆ្នាំ២០១៨ដែលជាការវិនិយោគ​ របស់ក្រុមហ៊ុន​កូរ៉េ ខាងត្បូងជាមួយនឹងដើមទុន​២០០​លានដុល្លារអាមេរិក ។ប្រភពព័ត៌មានបានឲ្យដឹងទៀតថារោងចក្រផលិតគ្រឿងយន្ដហោះ ដែលជាការវិនិយោគ​ដោយក្រុមហ៊ុន​អាមេរិក UAC នេះអាច​ផលិត​គ្រឿង​បង្គុំ យន្ដ​ហោះ ​ប្រមាណ​៤ពាន់​ប្រភេទនៃផ្នែក​ចំនួន​ ៥លាន​ផ្នែក ​ដែលប្រើប្រាស់​បានគ្រប់​ប្រភេទ នៃយន្ដហោះទាំងអស់។ ហើយផលិតផល​ទាំងនោះនឹងនាំចេញទៅកាន់ទីផ្សារ​ នៅឯ អាមេរិក​ខាងជើង និងអឺរ៉ុប ។រោងចក្រនេះគ្រោង​នឹង​នាំចេញ​ឲ្យបានក្នុងតម្លៃទឹកប្រាក់​២៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នឹងឆ្នាំបន្ទាប់នឹងនាំចេញ៨៥លានដុល្លារអាមេរិកនឹង​ចាប់ពីឆ្នាំ២០២៦ទៅគ្រោងនឹងនាំចេញឲ្យបាន​ដល់១៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
News Page Concierge 590x250 KH
ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ
ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ
June 4, 2022, 4:05 p.m.
ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក។ វិនិយោគិនថ្មីៗជាច្រើនបានចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។បរាជ័យត្រុវចាត់ទុកបទពិសោធន៍ចំណែកជោគជ័យក្នុងវិស័យអចលនទ្រព្យ បានក្លាយជាប្រធានបទមួយគួរឲ្យចាប់អាម្មណ៍បំផុត។ ប៉ុន្តែសួរថាតើភាពជោគជ័យកើតឡើងដោយសារកត្តាអ្វីខ្លះ?វាមានកត្តាច្រើនជុំវិញសំនួរនេះហើយខាងក្រោមនេះជាគំនិតគួរពិចារណា៥យ៉ាង​ដែល​វិនិយោគិនថ្មីៗត្រូវតែស្វែងយល់មុននឹងឈានជើងចូលក្នុងវិស័យមួយនេះ។អានអត្ថបទបន្ថែម​៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!១. ចក្ខុវិស័យអ្នកត្រូវតែមាន «​ចក្ខុវិស័យ​» ច្បាស់លាស់សម្រាប់អនាគតនៃគម្រោងវិនិយោគរបស់អ្នក។ នៅពេលមានចក្ខុវិស័យត្រឹមត្រូវអ្នកនឹងដើរទៅតាម​ផែនការអនាគតដ៏​វែងឆ្ងាយ​។ មានចក្ខុវិស័យទើបធ្វើឲ្យអ្នកដើរទៅមុខដោយមិនវង្វេងផ្លូវហើយនេះក៏ជាអ្វីដែលអាចដឹកនាំក្រុមការងារទាំងអស់អោយគិត និងចូលរួមកិច្ចការក្នុងទិសដៅតែមួយ។២. ភាពស្របច្បាប់គ្មានគម្រោងជោគជ័យណាមួយដែលអាចជ្រកក្រោមស្លាកនៃគម្រោងក្រៅផ្លូវច្ប​ាប់បានឡើយ។ នៅពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវតែដាក់ស្នើររាល់តម្រូវការផ្លូវការផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ ត្រូវចងចាំថាចំណុចខ្លាំងមួយរបស់គម្រោងអចលនទ្រព្យគឺការគាំទ្រដោយច្បាប់។៣. ភាពចន្លោះប្រហោងនៃច្បាប់ច្បាប់ជាគឺជាព្រំដែនដែលតម្រង់ទិស និងប្រាប់ថាអ្វីដែលអ្នកអាចធ្វើបាន និងអ្វីមិនអាចធ្វើបានដែលនេះមានន័យថាអ្នកអាចធ្វើអ្វីក៏បានឲ្យតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់។ ប៉ុន្តែភាពចន្លោះនៃច្បាប់គឺជាឱកាសដ៏ល្អឥតខ្ចោះដែលអ្នកវិនិយោគត្រូវតែរកឲ្យឃើញនៅពេល​ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។តាមជាក់ស្តែងជាទូទៅច្បាប់ក្នុងការគ្រប់គ្រងវិស័យអចលទ្រព្យកម្ពុជានៅមានភាពធូរលុងនៅឡើយ។​ គេមើលឃើញថាច្បាប់មួយចំនួនត្រូវបង្កើតឡើងថ្មីៗ ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍដីធ្លីគ្រប់គ្រងភ្នាក់ងារ ឬការសាងសង់ជាដើម ដែលកំពុងកើនឡើងដ៏ឆាប់រហ័សក្នុងពេលបច្ចុប្បន្ន។ ទោះយ៉ាងណាគេមើលឃើញថាដើម្បីធានាដល់និរន្តរភាពរយៈពេលវែងនៃវិស័យទាំងមូលក​ម្ពុជាត្រូវការបទបញ្ញត្តិជាច្រើនទៀត។  ៤. ដឹងពីទំនោរនៃទីផ្សារទំនោរនៃទីផ្សារមានឥទ្ធិពលខ្លាំងលើការទិញលក់អចលនទ្រព្យ។​ កាលពីមុនគេមិនឃើញមានគម្រោងលំនៅដ្ឋានតម្លៃទាបនៅតាមជាយក្រុងនោះទេ ហើយគម្រោងដីឡូតិ៍ក៏មិនមានអ្នកចាប់អាម្មណ៍ដែរ។ ប៉ុន្តែបច្ចុប្បន្នមនុស្សមនុស្សភាគច្រើនចាប់អាម្មណ៍ផ្ទះ ឬដីតាមជាយក្រុងនោះជាមូលហេតុដែលគម្រោងតម្លៃសមសម្យជាច្រើនរីកដុះដាលនៅតាមតំបន់ជាយក្រុង។ការវិភាគការតាមដាន និងសិក្សាស្វែងយល់ពីរបត់នៃទីផ្សារអចលនទ្រព្យទាំងពេលកន្លងមក និងបច្ចុប្បន្នបានល្អិតល្អន់អាចជួយអោយអ្នកទទួលបានភាពជោគជ័យក្នុងអាជីវកម្ម។ បន្ថែមលើសពីនេះទៀត​អ្នកក៏ត្រូវអាចរកឃើញពីទំនោររបស់អ្នកទិញនៅក្នុងរយៈ ២ ឆ្នាំ ៥ ឆ្នាំ ឬ ១០ ឆ្នាំទៅមុន ប្រសិនបើចង់ឈរជើងដោយភាពរឹងមាំក្នុងទីផ្សារមួយនេះ។៥. ចេះបង្កើតឱកាសវិនិយោគវិនិយោគត្រូវពឹងផ្នែកលើកត្តាគាំទ្រពីខាងក្រៅដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់ជាដើម។  ប៉ុន្តែសូមចង់ចាំថាអ្នកវិនិយោគត្រូវតែចេះបង្កើតឱកាសដោយខ្លួនឯង និងផ្តល់ឱកាសនេះអោយអ្នកដទៃជួយបង្ករបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅក្នុងតំបន់នៃគម្រោងរបស់អ្នក។នេះមានន័យថាអ្នកត្រូវវិនិយោគនៅកន្លែងថ្មីដែលមិនទាន់មានគម្រោងផ្សេង​ ហើយដើរតួជាអ្នកស្រូបយកទាំងមនុស្ស និងគម្រោងផ្សេងៗអោយចូលទៅតំបន់នោះ។  អភិវឌ្ឍគម្រោងវិនិយោគបែបនេះអ្នកអាចបង្កើតកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស។ អ្នកជំនាញជាច្រើនបានអះអាងថាតំបន់ជាយក្រុងក្នុងរង្វង់៣០គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង មានសក្តានុពលបំផុតនៅពេលអនាគត។ ជាការពិតណាស់គម្រោងបែបនេះត្រូវតែត្រូវការធនធានដើមទុនធំដើម្បីវិនិយោគតែទោះយ៉ាងណាអ្នកអាចធ្វើក្នុងកម្រិតណាមួយតាមលទ្ធភាពជាក់ស្តែងរបស់អ្នក។៦. ដើមទុនរាល់ការវិនិយោគត្រូវតែមានដើមទុន  ដើមទុនច្រើនវិនិយោបានកាន់តែធំ ហើយអាចទទួលបានទំនុកចិត្តពីអ្នកទិញបានកាន់តែខ្លាំង។ សម្រាប់ពេលបច្ចុប្បន្នមានវិយោគិនមួយចំនួនបានធ្វើការវិនិយោគដោយប្រើប្រាស់ដើមទុនតិចតួច ដោយរំពឹងលើការលក់មុនគម្រោង (ធ្វើនំអត់ម្សៅ)។ ពាក់ព័ន្ធនឹងចំណុចនេះទាំងអ្នកជំនាញរដ្ឋាភិបាល និងភាគីធនាគារបានព្រមានពីហានិភ័យខ្ពស់ ដោយសារតែគម្រោងនឹងជាប់គាំង នៅពេលគម្រោងមិនមានទុនបង្វិលគ្រប់គ្រាន់ដើម្បីដំណើរការសាងសង់ឲ្យចប់ទាំងស្រុង។សរុបទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យគឺពិតជាត្រូវទាមទារឲ្យវិនិយោគិនខ្លួ​នឯងធ្វើការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់វិនិយោគថ្មីថ្មោងអ្នកពិតជាមិនអាចធ្វើសម្រេចចិត្តដោយខ្វះការប្រឹក្សាយោបល់ពីអ្នកជំនាញបានទេ៕ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ!
អបអរសាទរ! ស្ពានជ្រោយចង្វារទីមួយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ
អបអរសាទរ! ស្ពានជ្រោយចង្វារទីមួយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ
June 7, 2022, 6:16 a.m.
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសដំណឹង ជាសារធារណៈ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសលរដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញគឺស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ឬ ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថាស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ជាលទ្ធផលគម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧%លឿនជាងការគ្រោងទុក ចំនួន១១%ហើយក្រសួងរួមជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្ត បញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យ ដំណើរការក្នុងគោលបំណង សម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។អានអត្ថបទបន្ថែម៖ គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារទស្សនាវីដេអូព័ត៌មាន អំពីស្ថានភាពស្ពាន៖ https://goo.gl/zPoJe5ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់នៅក្នុងតំបន់ជ្រោយចង្វារសូមចូលទៅកាន់ Realestate.com.kh
ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១
ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១
June 4, 2022, 4:59 p.m.
យោង​តាម​សេចក្ដីជូនដំណឹង​របស់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០១៩កន្លងទៅនេះ​បាន​ឲ្យ​ដឹង​ថា៖ «ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ ​រក្សា​បាន​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈព្រមទាំង​បញ្ចៀស​​បាន​ ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍នោះ ពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ សហ​គ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន ជួសជុល​រថយន្ត​ធំ​ៗ ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំងទៅកាន់ជាយក្រុង អាជីវកម្មឱ្យ​​បាន​មុន​ឆ្នាំ​២០២១​» ។ទស្សនាកិច្ចសំភាសន៍ដែលជជែកអំពី៖ សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង​​នៅក្នុងសេចក្ដីជូនដំណឹង​ បានបញ្ជាក់​ថា រោងចក្រ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ ជួសជុល​រថយន្ត​ធំ​ៗ​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ ឱ្យទៅ​ស្ថិត​នៅ​តាម​បណ្ដោយ ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៤​ ត្រង់​គីឡូម៉ែត្រ លេខ​១៤+១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​កាត់ ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែល​គម្រោង​សាងសង់​ផ្លូវ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ នឹង​រួចរាល់​នៅ​ឆ្នាំ​២០២១ ខាង​មុខ​ ។ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ យ៉ាងច្បាស់ថា ៖ «ក្រោយ​ពេលផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សាងសង់​រួចរាល់ រដ្ឋបាល ​រាជធានី​ភ្នំពេញ នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់ មិន​អនុញ្ញាតិ ​ឲ្យ​ចរាចរ​ចូល​ទៀត​ឡើយ»​ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ
គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ
May 29, 2022, 2:11 p.m.
យោងតាមការចុះផ្សាយដោយ CDC ក្នុងខែកុម្ភៈកាលពីថ្មីកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តឲ្យក្រុមហ៊ុន «Big C Supercenter (Cambodia) Co., LTD» សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ៦.៨លានដុល្លារនៅក្នុងខេត្តបន្ទាយមានជ័យ ។គម្រោងនេះ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីសាងសង់រួចមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងមានលក់ទំនិញប្រើប្រាស់ ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យម និងទាប ។  អានអត្ថបទបន្ថែម៖ បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត!គួរបញ្ជាក់ផងដែរថា គម្រោងនេះក៏នឹងជួយបង្កើតការងារ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ចំនួន ១,២២២ កន្លែង ។ បច្ចុប្បន្ន ក្រុងប៉ោយប៉ែតកំពុងមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង និងជាទីក្រុង ដែលនៅជាប់ព្រំដែនប្រទេសថៃ ដែលវាបានក្លាយជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់នៅប៉ោយប៉ែតសូមចូលទៅកាន់ Realestate.com.kh
អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​
អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​
June 2, 2022, 10:50 a.m.
តម្លៃ​ដី​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើម​ឆ្នាំ២០១៩នេះ​ត្រូវ​បាន​នាំ​មុខដោយ​ខណ្ឌ សែនសុខ ខណៈខណ្ឌ​ជ្រោយចង្វារ​ស្ថិត​នៅ​ទ្រឹងនៅឡើយ។​បើ​តាម​របាយ​ការណ៍​ស្រាវជ្រាវ ​​ពី​​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឃី រៀល​អ៊ី​ស្ទេត​ បាន​ឲ្យ​ដឹង​ថាជា​មួយ​​​អត្រា​កំណើន១៧.១ភាគរយធៀប​ទៅ​នឹង​ដើម​ឆ្នាំ​​២០១៨ ខណ្ឌ​សែនសុខបាន​ក្លាយ​ជា​តំបន់​ដែល​អចលន​ទ្រព្យ​ កើន​តម្លៃ​​​ខ្ពស់​ជាង​គេ​ នៅ​ដើម​ឆ្នាំ​២០១៩ ។ ខណៈដែលតម្លៃ​ដី​​ក្នុង​ ខណ្ឌ​មានជ័យមាន​​អត្រា​កំណើន​១៦ភាគរយខណ្ឌ​ដង្កោ​១២.១​ភាគរយ ខណ្ឌ​ព្រែកព្នៅ១០.១ ​ភាគរយ និង​ខណ្ឌ​ឫស្សីកែវ៩.៦ភាគរយកំពុងតែតាមពីក្រោយយ៉ាងប្រភិតប្រភីង ។អានអត្ថបទបន្ថែម៖ អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង!របាយ​ការណ៍​បង្ហាញ​ថាតម្លៃ​​ដី​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​កំណើន​ ៩.៣​ភាគរយ, ខណ្ឌ​ទួលគោក ៦.៣​ភាគរយ, ខណ្ឌ​ពោធិ៍សែនជ័យ ៥.៥​ភាគរយ និង​ខណ្ឌ ​៧មករា ចំនួន ២.៩ភាគរយ។ ចំណែកឯ ​តម្លៃ​ដី​នៅ​ខណ្ឌ​​ដូនពេញ មាន​កំណើន​ ១.៧ភាគរយ ខណ្ឌ​ចំការមន ១ ​ភាគរយ និង​​តម្លៃដី​នៅ​ខណ្ឌ​ជ្រោយចង្វារ​មិន​មាន​កំណើនអ្វីទាល់តែសោះ​ ។​លោក សន សៀប ស្ថាបនិក និងជានាយក​ក្រុមហ៊ុន​ ឃី រៀល​​អ៊ីស្ទេត បាន​ប្រាប់​ថាការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ដី ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​គឺ​ដោយ​​សារ​​ទី​នោះ​មាន​​គម្រោង​ធំៗ​ជា​ច្រើន​​ដូច​ជាផ្សារ​ទំនើប​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​អគារ​ខុនដូ ​ការិយាល័យ និង​លំនៅឋាន​ជា​ដើម​។ បច្ចុប្បន្ន​ខណ្ឌ​សែនសុខ​កំពុង​វិវឌ្ឍ​ខ្លួនក្លាយ​ទៅ​ជា​កន្លែង​រស់​នៅ និង​​ប្រកប​មុខ​ជំនួញដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់​ ។​លោកបានបន្ថែមថា៖ «​តម្លៃ​ដី​​ក្នុង​​ខណ្ឌ​​សែនសុខ​នឹង​បន្ត​កើន​ឡើង​​ទៀត ។ ​ដី​លំនៅដ្ឋានក្នុង​ខណ្ឌ​​សែនសុខមាន​តម្លៃ​ចាប់​ពី៣៥០ដុល្លារ​​ ទៅ​​១,៤០០ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ចំណែក​តំបន់​ពាណិជ្ជកម្ម​មាន​តម្លៃ​ពី​៨០០​ដុល្លារ ​ទៅ​ដល់​ ២,៩០០​ដុល្លារ​​ក្នុង​១ ​ម៉ែត្រ​ការ៉េ» ។បច្ចុប្បន្ន​ខណ្ឌ​​សែនសុខកំពុង​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពិសេស​​មាន​​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ថ្នល់​​​ធំ​ទូលាយ និង​នៅ​មាន​ដី​ទំនេរ​ធំៗ​ជា​ច្រើន ដូចនេះតម្លៃ​អចលន​ទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​នឹង​បន្ត​​កើន​ឡើង​ខ្ពស់​ជាង​គេក្នុង​ឆ្នាំ​២០១៩​នេះ ។​ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់
៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់
June 1, 2022, 9:12 a.m.
(រូបភាពតំណាង)ខេត្តកោះ​កុងមានព្រំប្រទល់​ជាប់ និងខេត្តព្រះសីហនុជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃដែលជាច្រកក្នុងការនាំទំនិញចេញចូលដ៏សំខាន់មួយសម្រាប់កម្ពុជា។  ម្យ៉ាងទៀតខេត្តនេះ ជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មដែលជា​ខេត្ត​​មួយសម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ ។អានអត្ថបទបន្ថែម៖  ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគមានគម្រោងធំៗចំនួន៣កំពុងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៩នេះបាននិងកំពុងធ្វើឱ្យខេត្តកោះកុងកាន់តែបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើងបន្ថែមទៀតផង។ គម្រោងទាំង៣ នោះមានដូចជា៖១- ការពង្រីក​ផ្លូវជាតិ​លេ៤៨ចេញពី​ផ្លូវជាតិ​លេខ៤​​ទៅកាន់​ទីរួមខេត្ត​កោះកុងដែល​នឹង​ធ្វើឲ្យ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​​ទទួលបានភាពទាក់ទាញ និង​ការ​អ​ភិ​វ​ឌ្ឍ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ ការពង្រីក​ផ្លូវជាតិ​លេខ៤៨នេះ​ ​ត្រូវ​បាន​ប្រកាសដោយ​សម្តេច​តេជោ ​ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំឡុង​ពេល​សម្តេចអញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​មុន​។២- គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ទី៤របស់កម្ពុជាដែលមានតម្លៃ៣៥០លានដុល្លារសាងសង់លើ​ទំហំ​ដីរហូតដល់៧៥០ហិកតាដោយមានការ​វិនិយោគពី​ក្រុមហ៊ុន Union Development Group ​Co., Ltd. ។៣- ការសាងសង់​ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ក្នុង​ខេត្ត​បាត់ដំបង​​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង។ គម្រោង​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩នេះ​ហើយដែលមាន​ប្រវែង ​ជាង ១៩០គីឡូម៉ែត្រ​។គួរបញ្ជាក់ផងដែរថាគម្រោងធំៗទាំង៣នេះនឹងធ្វើឱ្យសេដ្ឋកិច្ចខេត្តកោះកុងរីកលូតលាស់យ៉ាងខ្លាំងមិនចាញ់ខេត្តផ្សេងៗឡើយ។ ជាមួយនឹងគម្រោងយក្សទាំង៣នេះតម្លៃដីក្នុងខេត្តកោះកុងនឹងកើនឡើងលើសពីការរំពឹងទុក ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស
ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស
June 6, 2022, 5:02 p.m.
វត្តមានរបស់ជនជាតិចិនចេញទៅក្រៅប្រទេសដើម្បីវិនិយោគ ប្រកបរបរ រឺធ្វើការមិនមែនជារឿងថ្មីៗនោះទេ ព្រោះជនជាតិចិនមានប្រវត្តិត្រាច់ចរចេញទៅតាំងលំនៅបណ្តោះអាសន្ន រឺអាចិន្ត្រៃយ័័នៅប្រទេសដទៃតាំងពីបុរាណមកម្ល៉េះ។ទោះជាយ៉ាងណាក៏ដោយកំណើនរបស់ជនជាតិចិនចំណាកស្រុកទៅក្រៅប្រទេសមួយរយះពេលចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើង ពោលគឺមិនថាក្នុងទ្វីបអាស៊ី ឧបទ្វីបអាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិច រឺទ្វីបអឺរ៉ុបនោះទេ សុទ្ធតែមានឃើញវត្តមានរបស់ជនជាតិចិនទាំងក្រុមៗរស់នៅ។​ស្របជាមួយនឹងកំណើនរបស់ជនជាតិចិននៅក្រៅប្រទេសនេះ ការមកដល់របស់ពួកគេក៏បាននាំមកនូវតម្រូវការកាន់តែខ្លាំងនូវអចលនទ្រព្យជាច្រើនរួមមានផ្ទះ និងដីផ្សេងៗ ដែលចលនានេះបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមប្រទេសនីមួយៗសុទ្ធតែត្រូវប៉ាន់បានថ្លៃខ្ពស់ណាស់។អានអត្ថបទបន្ថែម៖ ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា!ប៉ុន្តែតើអ្វីទៅជាហេតុផលដែលធ្វើឱ្យជនជាតិចិនយ៉ាងច្រើនកុះករទិញអចលនទ្រព្យនៅក្រៅប្រទេសយ៉ាងដូច្នេះ? បើតាមការលើកឡើងរបស់លោក Charles Pittar អគ្គនាយកប្រតិបត្តិនៃគេហទំព័័រ  Juwai.com ហេតុផលធំៗទាំង៤យ៉ាងដែលញុំាងឱ្យប្រជាជនចិនទិញអចនលទ្រព្យច្រើនបែបនេះ មានដូចជា៖១​. ដើម្បីវិនិយោគជាសមិទ្ធិផលដ៏ធំនៃការបើកចំហសេដ្ឋកិច្ចក្នុ្ងងស្រុកការរៀបចំគោលនយោបាយទាក់ទាញវិនិយោគិន និងយុទ្ធសាស្ត្រផ្សេងៗទៅលើវិស័យឧស្សាហកម្ម ប្រជាជនចិននាសតវត្សរ៍ទី២១នេះកាន់តែមានជីវភាពល្អទៅៗដោយក្នុងនោះផងដែរ ប្រជាជនរបស់ខ្លួនជាច្រើនចាប់ផ្តើមមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវិនិយោគនៅក្រៅប្រទេស។​ក្នុងនោះផងដែរ ការវិនិយោគនៅលើវិស័យអចលនទ្រព្យត្រូវបានជនជាតិចិនយល់ថាជាការវិនិយោគដ៏សុវត្ថិភាពបំផុត បើប្រៀបធៀបនឹងការបណ្តាកទុនទៅលើវិស័យដទៃៗផ្សេងទៀត ព្រោះថាកាលណាកំណើនមនុស្សនៅតែបន្តកើនឡើង តម្រូវការអចលនទ្រព្យនៅតែមាន។លើសពីនេះទៅទៀតប្រជាជនចិននិយមវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យនៅប្រទេសទាំងនេះកំពុងស្ថិតនៅក្នុងតម្លៃទាបដែលក្នុងពេលអនាគតដ៏ល្បីនឹងអាចឡើងថ្លៃខ្ពស់បាន។ ដូច្នេះហើយការវិនិយោគក្នុងវិស័យនេះអាចនាំឱ្យពួកគេចំនេញជាច្រើន។២. ដើម្បីការបង្ហាញពីស្តង់ដារជីវភាពក្រៅពីការវិនិយោគ ការទិញផ្ទះក៏អាចធ្វើឡើងដើម្បីបង្ហាញទៅអ្នកដទៃផងដែរ ពោលគឺសម្រាប់ជនជាតិចិនមួយចំនួន កម្មសិទ្ធិជាម្ចាស់អចលនទ្រព្យនៅក្រៅប្រទេសគឺជាមោទនភាព និងជាសូចនាករបង្ហាញពីភាពជោគជ័យរបស់ពួកគេ។ ប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិច កាណាដា អូស្ត្រាលី ណូវេលហ្សេឡង់ និងចក្រភពអង់គ្លេសជាដើម សុទ្ធតែជាឋានសួគ៌នៃលំនៅដ្ឋានរបស់ជនជាតិចិន។បើទោះបីជនជាតិចិនមួយចំនួនដែលទិញផ្ទះ រឺអចលនទ្រព្យនៅឯក្រៅប្រទេសពុំមានបំនងក្នុងការទៅស្នាក់នៅទីនោះដោយអចិន្ត្រៃយ៍ក៏ពិតមែន ប៉ុន្តែងារជាម្ចាស់អចលនទ្រព្យនៅក្នុងប្រទេសជឿនលឿនទាំងនេះ បានបង្ហាញថាពួកគេមានសមត្ថភាព និងភាពខ្ពង់ខ្ពស់គួរឱ្យស្ងើចសរសើរ។​៣. ចំនាកស្រុកហេតុផលផ្សេងទៀតដែលធ្វើឱ្យជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដោយសារតែពួកគេមានគម្រោងធ្វើចំណាកស្រុក ដូច្នេះហើយពួកគេទិញអចលនទ្រព្យទុកជាមុនឱ្យហើយ ដើម្បីជៀសវាងចំនាយប្រាក់ទៅលើថ្លៃជួល។ថ្វីត្បិតតែនៅក្នុងប្រទេសចិន រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី ស៊ឺ ជីងពីង បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនការងារដល់ប្រជាជននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកនៅតែមានភាពតូចចង្អៀត និងមានការប្រកួតប្រជែងខ្ពស់ ដោយសារតែប្រជាជននៅក្នុងប្រទេសនេះមានចំនួនច្រើនពេក។ដូច្នេះដើម្បីទទួលបានឱកាសការងារច្រើនជាងមុន មានជនជាតចិនជាច្រើនដែលសម្រេចចិត្តចេញទៅប្រកបអាជីវកម្ម រឺធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសដែលត្រូវការកម្លាំងពលករសកម្មជាដើម។៤. បន្តការសិក្សាតាមរយះទិន្នន័យពីគេហទំព័រក្រសួងអប់រំរបស់សាធារណរដ្ឋប្រជាមានិតចិន មកទល់ឆ្នាំ២០១៨​​ ខែមេសា មាននិស្សិតចិនប្រមាណ ១,៤៥៤,១០០នាក់ ដែលបានសិក្សា និងបន្តការសិក្សានៅឯក្រៅប្រទេស។ក្នុងនោះ ក្រៅពីនិស្សិតដែលទៅសិក្សាដោយអាហារូបករណ៍ និស្សិតដែលទៅបន្តការសិក្សាដោយខ្លួនឯង (ជាពិសេសនៅប្រទេសលោកខាងលិច) តែងត្រូវបានឳពុកម្តាយរបស់ពួកគេទិញផ្ទះ រឺអាផាតមិនសម្រាប់ឱ្យពួកគេស្នាក់នៅតែម្តង។ ក្នុងនោះ សហរដ្ឋអាមេរិច អូស្ត្រាលី និងចក្រភពអង់គ្លេសសុទ្ធតែជាប្រជាជនដែលឳពុកម្តាយជនជាតិចិនដែលមានជីវភាពធូរធារនិយមបញ្ជូនកូនទៅបន្តការសិក្សា។តាមការបង្ហាញពីលោក ទៅកាន់សារពត៌មាន ក៏បានឱ្យដឹងបន្ថែមទៀតថា និន្នាការដែលជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេសគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ពោលគឺបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលជនជាតិចិនបានចំនាយប្រាក់ទិញអចលនទ្រព្យសរុបប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនោះ ចំនួននេះនឹងកើនឡើងរហូតទៅដល់ ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅរយះពេល១០ឆ្នាំខាងមុខ។គូសបញ្ជាក់ផងដែរថាមិនខុសពីប្រទេសដទៃនៅលើពិភពលោកនោះទេ ប្រទេសកម្ពុជាសព្វថ្ងៃក៏កំពុងស្វាគមន៍វិនិយោគិនជនជាតិចិនដែលចូលមកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យក្នុងចំនួនមួយគួរឱ្យគត់សម្គាល់ផងដែរ ដោយក្នុងនោះយើងឃើញថា មូលហេតុចម្បងដែលទាក់ទាញពួកគេឱ្យចូលមកក្នុងប្រទេសកម្ពុជានេះគឺដើម្បីការវិនិយោគតែម្តង៕​ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
សំណង់ខុន​ដូ​​ជា​​ច្រើ​នផុសឡើងជាបន្តបន្ទាប់នៅក្រុង​​ប៉ោយប៉ែតជាយដែនកម្ពុជា-ថៃ
សំណង់ខុន​ដូ​​ជា​​ច្រើ​នផុសឡើងជាបន្តបន្ទាប់នៅក្រុង​​ប៉ោយប៉ែតជាយដែនកម្ពុជា-ថៃ
June 7, 2022, 1:49 a.m.
(រូបភាពតំណាង)ថ្មីៗកន្លងទៅនេះក្រុងប៉ោយប៉ែតត្រូវបានវិនិយោគិនចិនជាច្រើនបោះទុនរាប់សិនលានដុល្លារអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យក្រុងជាយដែនមួយនេះកាន់តែសម្បូរបែប ។ក្រោយពីមានការកើនឡើងនូវអគារកាស៊ីណូពីសំណាក់អ្នកវិនិយោគចិនព្រមទាំងកំណើនជនបរទេសផងនោះមានអ្នកវិនិយោគជាច្រើនផ្សេងទៀតបានសម្រេចចិត្តធ្វើការអភិវឌ្ឍគម្រោងខុនដូសម្រាប់ស្នាក់នៅ។ អានអត្ថបទបន្ថែម៖  បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត​​លោក​ ​សាន​ ​ស៊ាងហូ​ ជាអភិបាលក្រុង​ប៉ោយប៉ែតបាន​មានប្រសាសន៍ថាក្នុងឆ្នាំ២០១៩នេះខុន​ដូចំនួន៥គម្រោង ​បាន​និង​កំពុង​សាងសង់​នៅ​ទីក្រុង​ប៉ោយប៉ែត។ លោកបន្តថានេះជាការឆ្លើយតបទៅនឹង​តម្រូវការប្រើប្រាស់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​ដែល​បាន​ ​និង​កំពុង​បន្ត​កើនឡើង​ក្នុង​ទីក្រុង​នេះ ។ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ននេះ​មាន​ប្រជាជន​រស់នៅ​សរុប​ប្រមាណ១៥០,០០០នាក់​ ​និង​ជនបរទេស​រស់នៅ​ប្រមាណ៣០,០០០នាក់​។​ ក្រុង​ប៉ោយប៉ែត​​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤​ ​ដែល​បាន​និង​កំពុង​ស្រូប​យក​កំលាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​ ​និង​ផ្តល់​ប្រាក់ចំណូលជាច្រើន​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ។បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អា​គារ​ខ្ពស់​ៗ​ជាង៦០អាគារ​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន ​មិនចាញ់ទីក្រុង​ដទៃ​ឡើយ​ ពិសេស​បច្ចុប្បន្ន​ទីក្រុង​នេះ​មាន​ចំនួន​ប្រជា​សាស្រ្ត​កើនឡើង​ជាបន្តបន្ទាប់ ។​​អ្នក​វិនិយោគ​បុរី​​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់បានលើកឡើងថាបច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​​មានការ​រីកចម្រើន​ខ្លាំង​​ប៉ុន្តែ​ជាមួយ​នេះ​ខេត្ត​កំពុង​ប្រឈម​នឹង​កង្វះខាត​ធនធានមនុស្ស​កង្វះ​បន្ទប់​ធ្វើការ ​និង​កន្លែង​​ស្នាក់នៅ ។​លោក​បន្ត​ថាពេលនេះ​ជា​ពេលវេលា​ល្អ​ ​ដែល​អ្នក​វិនិយោគ​ក្នុង ​ស្រុក​គួរ​មក​វិនិយោគនៅ​ក្រុង ​ប៉ោយប៉ែត​ដើម្បី​សាង​សង់​អាគារ​ការិយាល័យ​ ​អា​ផា​ត​មេន​ ​និង​ខុន​ដូ​នានា ។ លោកក៏បានអំពាវនាវ ដល់​អ្នកមាន​ជំនាញ​ ​និង​ចំណេះដឹង ឱ្យ​មករ​កកា​រងា​រធ្វើ​នៅ​ទីក្រុង​ជាយដែន​នេះ ដែលនឹងទទួលបាន​ប្រាក់ចំណូល​ច្រើនផងដែរ ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង
សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង
June 5, 2022, 6:40 p.m.
កាលពីខែមករាកន្លងទៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ ៤៧ គីឡូម៉ែត្រត្រូវបាន រដ្ឋាភិបាលប្រកាសសាងសង់ជាផ្លូវការជាមួយនឹងកញ្ចប់ថវិការប្រមាណ​ ២៥៩លានដុល្លារ។ អ្នកជំនាញជាច្រើន មើលឃើញថាវត្តមានផ្លូវក្រវ៉ាត់ក្រុងថ្មីនេះនឹងជួយជម្រុញដល់វិស័យ អចលនទ្រព្យ ពិសេសវិស័យដីធ្លីនៅតាមតំបន់ជាយក្រុងឲ្យមានការកើនឡើង។ជាមួយគ្នានេះដែរ គេជឿថាផ្លូវជាតិលេខ៥១នឹងក្លាយជាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤នៅពេលអនាគត ហើយនៅពេលនេះតំបន់ផ្លូវ ៥១ ត្រូវបានគេមើលឃើញថាមានសក្តានុពលខ្លាំងគួរឲ្យកត់សម្គាល់។អានអត្ថបទបន្ថែម៖ សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្នតើតំបន់ទាំងនេះមានគម្រោងអភិវឌ្ឍន៍បែបណាខ្លះ និងមានសក្តានុពលដូចម្តេចសម្រាប់ពេល បច្ចុប្បន្ននេះ?នៅក្នុងកិច្ចពិភាក្សាជាមួយទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានបកស្រាយជុំវិញសក្តានុពល និងការអភិវឌ្ឍន៍នៅក្នុងតំបន់ខ្សែក្រវ៉ាត់ក្រុងនីមួយៗ។ ចំណុចទាំងនេះពាក់ព័ន្ធនឹងការវិនិយោគតម្លៃអចលនទ្រព្យ ការទិញលក់ និងអនាគតនៃតំបន់នីមួយៗ។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើកិច្ចពិភ្សាទាំងមូល សូមទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។រំលឹកផងដែរថាទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យ កម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅកម្ពុជាតាមរយៈ Realestate.com.kh!
កម្មវិធីប្រកួតប្រជែងក្រាហ្វិកឌីហ្សាញ "ក្តីសុបិន្តស្រ្តី"
កម្មវិធីប្រកួតប្រជែងក្រាហ្វិកឌីហ្សាញ "ក្តីសុបិន្តស្រ្តី"
May 26, 2022, 4:51 p.m.
សេចក្តីរាយការណ៍ពីគម្រោងក្តីសុបិន្តស្រ្តី១. កម្មវិធីជប់លៀង២. កម្មវិធីប្រកាសរ៣. តើនរណាជាអ្នកបន្តគម្រោងនេះ?១. កម្នវិធីជប់លៀងពួកយើងបានរៀបចំកម្មវិធីជប់លៀងសម្រាប់បេក្ខនារីដែលជាប់ក្នុងវគ្គជម្រុះជុំផ្តាច់ព្រាត់ហើយយើងក៏មានជាកិច្ចពិភាក្សាក៏ដូចជាចែករំលែកបទពិសោធន៍ពីអតីតម្ចាស់ជ័យលាភីកាលពីឆ្នាំមុនៗ។ អតីតជ័យលាភីទាំងអស់បាននិយាយថា “ពួកគេពិតជាសប្បាយចិត្តនឹងអរគុណចំពោះជំនួយដែលបានមកពីជនជាតិជប៉ុនហើយពួកគេសង្ឃឹមថាពួគគាត់នឹងនៅតែបន្តផ្តល់ជំនួយដល់ស្រ្តីកម្ពុជាទាំងអស់”។ ហើយមួយវិញទៀតដោយសារតែកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តី ធ្វើអោយពួកគេមានឳកាស​បានបង្ហាញទេពកោសល្យនិងសមត្ថភាពរបស់ពួកគេ។ លើសពីនេះទៅទៀតកម្មវិធីនេះទៀតសោតបានជម្រុញអោយពួកគេកាន់តែមានភាពក្លាហានបង្ហាញសមត្ថភាពទៅកាន់សាធារណជន។២. កម្មវិធីប្រកាសរង្វាន់លក្ខខណ្ឌនៃការប្រកួតគំនូរនៅក្នុងឆ្នាំនេះគឺមានភាពខុសប្លែកពីឆ្នាំទៅដោយបេក្ខជនប្រឡងទាំងអស់តម្រូវអោយគូរនូវគំនូរមួយដោយមួយច្បាប់ជាគំនូរស ខ្មៅ និងមួយច្បាប់ទៀតជាគំនូរព័ណ៌ ដែលយើងនឹងយកវាទៅផលិតជាសៀវភៅផាត់ពណ៌។កាលបរិច្ឆេទ និង ម៉ោង៖ ថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ២រសៀល ដល់ ម៉ោង ៤លា្ងចទីកន្លែងប្រារព្ធ៖ រោងកុន Major Cineplex ផ្សារទំនើប AEON MALL ភ្នំពេញអ្នកចូលរួមចំនួន៖ ខ្ទង់ ១៧០ នាក់ប្រាក់រង្វាន់សរុប៖ $2,770    អ្នកជាប់ជ័យលាភី៖ 23 នាក់ម្ចាស់ជ័យលាភីលេខ១ការផ្តល់មតិពីលោក សួយ ផេង គណកម្មការក្នុងការប្រកួតគំនូរមួយផ្ទាំងនេះគឺបង្ហាញពីភាពចាស់ទុំ។ ការយកចិត្តទុកដាក់ទៅលើចំណុចនីមួយៗគឺច្បាស់លាស់​មួយវិញទៀតភាពស្អាតនៃគំនូរមួយផ្ទាំងនេះគឺពិតជាគួរអោយកោតសរសើរ រីឯការបូកបញ្ជូលគ្នានូវវត្ថុផ្សេងៗគឺសាកសមយ៉ាងល្អ។ ហើយមួយវិញយើងក៏បានចាប់អារម្មណ៏ថាគាត់បានប្រើប្រាស់នូវក្បាច់ក្បូររបស់ខ្មែរ ដោយបានប្រើវាមិនឋិតនៅក្នុងភាពចាស់បុរាណពេក។ម្ចាស់ជ័យលាភីលេខ១ គឺកញ្ញា នូ ចាន់សាលីនបាននិយាយថាក្លាយជាម្ចាស់ជ័យលាភីហើយឈរនៅកន្លែងមួយនេះគឺជាបំណងរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ចំណុចនេះ ហើយខ្ញុំក៏សូមអរគុណដល់ម្ចាស់គម្រោងលោកស្រី Wakana ក៏ដូចជាអរគុណដល់អ្នកឧបត្ថម្ភ និងក្រុមគ្រួសាររបស់នាងខ្ញុំផងដែរ។ពួកយើងឃើញថាបេក្ខជនប្រលងទាំងអស់សប្បាយរីករាយ ហើយក៏មានភាពភ័យរន្ធត់។ ក៏ប៉ិន្តែយើងពិតជាសប្បាយចិត្តណាស់ដែលឃើញបេក្ខជនទាំងអស់ អបអរសាទរដល់ម្ចាស់ជ័យលាភីក្នុងការប្រកួត។ យើងសង្ឃឹមថាបេក្ខជនដទៃទៀតនឹងសម្រេចក្តីសុបិន្តរបស់ខ្លួននៅថ្ងៃណាមួយ។៣. តើនរណាជាអ្នកបន្តគម្រោងនេះ?គម្រោងក្តីសុបិន្តស្រ្តីនឹងមិនកាន់កាប់ប្រារព្ធកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីទៀតទេចាប់ពីពេលនេះតទៅ។ ជំនួសអោយការមិនកាន់កាប់នេះ អតីតជ័យលាភីលេខ៣ នៅក្នុងការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីលើកទី៣ នឹងក្លាយជាអ្នកបន្តកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីមួយនេះ។អំពី វត្តី (CEO, SPA)៖ខ្ញុំទទួលបានឳកាសជាច្រើនតាមរយះគម្រោងក្តីសុបិន្តស្រ្តី ហើយខ្ញុំក៏បានសាកល្បងធ្វើអ្វីថ្មីៗជាច្រើនទៀតដោយភាពជឿជាក់របស់ខ្ញុំ។ នៅពេលដែល Wakana បាននិយាយថាការ  ប្រកួតលើកនេះគឺជាឆ្នាំចុងក្រោយខ្ញុំមានគំនិតថានឹងចង់បន្តវាទៀត។ ខ្ញុំបាននិយាយដោយបានទំនួលខុសត្រូវ។ ខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីគម្រោងក្តីសុបិន្តស្រ្តី ដូច្នេះហើយសូមអ្នកទាំងអស់គ្នាគាំទ្រពួកយើងដូចអ្វីដែលអ្នកធ្លាប់ធ្វើកន្លងមក៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
June 1, 2022, 3:40 p.m.
(រូបភាពតំណាង)ក្រុមហ៊ុនកាស៊ីណូ Naga World ដែលស្ថិតក្រោមក្រុមហ៊ុន NagaCorp ជាក្រុមហ៊ុនមេ បានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០១៨ដោយបានបង្ហាញថា Naga World ទទួលបានប្រាក់ ចំណេញសុទ្ធ កើនឡើង៥៣% នៅឆ្នាំ២០១៨ ។ក្រុមហ៊ុនដែលទទួលបានសិទិ្ធវិនិយោគលើអាជីវកម្មកាស៊ីណូ ផ្តាច់មុខតែ១គត់នៅ ទីក្រុងភ្នំពេញមួយ បានបង្ហាញពីប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងគឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូត៣៩០.៦ លានដុល្លារអាមេរិកដែលចំនួនទឹកប្រាក់នេះ ស្ទើរតែប្រហាក់ប្រហែលនឹង ប្រាក់ចំណេញមួយឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា ។អានអត្ថបទបន្ថែម៖  កម្ពុជាចាំបាច់ត្រូវបង្កើនល្បឿនបញ្ចេញច្បាប់កាស៊ីណូ ដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមាន អាជីវកម្មកាស៊ីណូក្រុមហ៊ុនកាស៊ីណូ NagaCorp ដែលក្រុមហ៊ុនមេបានចេញផ្សាយនៅផ្សារហ៊ុនថាក្រុមហ៊ុនអាជីវកម្មកាស៊ីណូមួយនេះទទួលបានប្រាក់ចំណូលពីការលេងល្បែងដុលរហូតដល់ទៅ១.៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨ (កើនឡើង ៥៥% បើធៀបនឹងឆ្នាំ ២០១៧) និងបានចេញរបាយការណ៍ថាចំណូលពន្ធមានចំនួន៨.៨១លានដុល្លារអាមេរិកដែលជាការបង់ពន្ធលើប្រាក់ចំណូលសរុប ។ចំណូលពន្ធនឹងមានចំនួនច្រើនជាង ៨.៨១ លានដុល្លារ ដោយសារថាក្រុមហ៊ុននេះនឹងចាំបាច់ត្រូវ បង់ពន្ធលើប្រាក់ចំណេញពីប្រតិបត្តិការមិនមែនល្បែងដទៃទៀតដែលសំដៅដល់ប្រាក់ចំណូល បានមកពីថ្លៃបន្ទប់សណ្ឋាគារ ចំណូលពីប្រតិបត្តិការភោជនីយដ្ឋាន និងចំណូលពីសេវាផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ី វ៉ាន់ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។លោកបានបន្ថែមថា៖ «យើងមិនទាន់បានបញ្ចប់ដំណើរការសវនកម្មនៅឡើយទេ។ ចាំមើលសិនថានៅពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារបញ្ចប់របាយការណ៍ដែលធ្វើសវនកម្មរួច ។ ចំាមើលក្រុមហ៊ុននេះ នឹងកែតម្រូវរបាយការណ៍របស់ខ្លួននៅផ្សារហ៊ុនយ៉ាងម៉េច»។លោកក៏បានបង្ហើបអោយដឹងថា ៖ «គ្រាន់តែនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ប្រាក់ចំណូល របស់កាស៊ីណូ Naga World ទាបជាងឆ្នាំ ២០១៨ ផង ដែលពេលនោះ រដ្ឋាភិបាលបាន ប្រមូលពន្ធបានដល់ទៅជាង ២០ លានដុល្លាររួចទៅហើយ ។ ម៉្យាងទៀត ចំណូលពន្ធជាក់ស្ដែង ដែលក្រុមហ៊ុននេះបង់ដល់ពួកយើង គឺនឹងច្រើនជាងចំនួន ដែលគាត់បានចេញផ្សាយនៅផ្សារហ៊ុន» ។លោក Timothy Patrick McNally ប្រធាន NagaCorp បានឱ្យដឹងថា៖ «របាយការណ៍នេះបង្ហាញឱ្យឃើញពីភាពជោគជ័យ និងកំណើនដ៏រហ័សរបស់ Naga World 2 ។ ក្រុមហ៊ុនយើងកំពុងស្ថិតក្នុងដំណាក់កាល រៀបចំផែនការ សម្រាប់ការអភិវឌ្ឍ Naga World 3» ។លោកបានគូសបញ្ជាក់ថាកត្តាដែលជម្រុញឱ្យមានវិនិយោគបន្ថែម ពីព្រោះកំណើនភ្ញៀវទេសចរក្រៅស្រុកជាពិសេសមកពីប្រទេសចិន ព្រមទាំងបរិយាកាសនយោបាយ ប្រកបដោយស្ថិរភាពជាមូលហេតុមួយដ៏សំខាន់បំផុត ។តាមរបាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជានិយតករអាជីវកម្មកាស៊ីណូ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ ៥២ក្រុមហ៊ុនកាលពីឆ្នាំ២០១៨ ដែលបានធ្វើឱ្យចំនួនកាស៊ីណូនៅកម្ពុជាកើនឡើង រហូតដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ។ គ្រាន់តែខេត្តព្រះសីហនុមួយ មានទីតាំងអាជីវកម្មកាស៊ីណូស្របច្បាប់ ៨៨ ទីតាំង៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩៖ លើសពីពិព័រណ៍លំនៅដ្ឋានវាគឺជាការបង្ហាញបែបផែនរស់នៅដ៏ទាន់សម័យ
ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩៖ លើសពីពិព័រណ៍លំនៅដ្ឋានវាគឺជាការបង្ហាញបែបផែនរស់នៅដ៏ទាន់សម័យ
June 6, 2022, 5:02 p.m.
ពិព័រណ៍លំនៅដ្ឋានកម្ពុជាមិនត្រឹមតែមានការតំាងបង្ហាញគម្រោងលំនៅដ្ឋាន តែប៉ុណ្ណោះទេ ប៉ុន្តែក៏មានការបង្ហាញពីក្រុមហ៊ុនជាច្រើនទៀតមានដូចជា វិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម រថយន្ត និងមាន ការចូលរួមជាច្រើនទៀតពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ ២០១៩។វត្តមានក្រុមហ៊ុនជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មានវត្តក្រុមហ៊ុនជាតិ និងអន្តរជាតិដែលរួមមានគម្រោងលំនៅដ្ឋាន និងក្រុមហ៊ុនពាក់ ព័ន្ធជាច្រើនមានដូចជា៖ គម្រោងលំនៅដ្ឋាន The Peninsula Private Residences KT Pacific, Koh Thmey, La Vista One, Angkor 4 Season Hotel, R&F Properties, V-House, 7 Residence, Borey VIP, PH Real Estate, LCJ - H.Y.O (Cambodia) International Real Estate Company Limited, Creed, Borey BTS, Prime One, The National Coast, BooYoung Town, Urban Village, Seara Sports and Arakawa Residence និងមានក្រុមហ៊ុនជាច្រើន ទៀតបានចូលរួមជាមួយនឹងពិព័រណ៍នេះផងដែរ។ក្រុមហ៊ុនCellcardដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកដ៏ធំបំផុតបានចូលរួមជា ម្ចាស់ឧបត្ថម្ភនៅក្នុងពិព័រណ៍នេះផងដែរ។ជាមួយគ្នានេះផងដែរ លោក Chris Hong អ្នកប្រឹក្សាយោបលផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ Prime One Real Estate បានឲ្យដឹងថាការចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាននេះ ជាឱកាសដ៏ល្អដែលយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់អតិថិជនគោលដៃរបស់យើង។ ក្រៅពីឱកាសនៃការលក់យើងក៏អាចផ្សព្វផ្សាយនៃកិត្តិនាមក្រុមហ៊ុនរបស់យើងទៅកាន់សាធារ ណជនឲ្យបានស្គាល់ផងដែរ។ចំណែកឯអ្នកនាង ចេង សុខា នាយករងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនលំនៅដ្ឋានជប៉ុន  Creed Group បានឲ្យដឹងថាក្រុមហ៊ុនរបស់យើងបានធ្លាប់ចូលរួមជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍ដែលរៀបចំដោយ Realestate.com.kh កាលពីឆ្នាំមុនរួចមកហើយ វាពិតជាការរៀបចំ ដ៏ល្អ ហើយឆ្នាំនេះវាកាន់តែធំជាងមុនដែលកម្មវិធីពិព័រណ៍នេះរៀបចំនៅសាលពិព័រណ៍កោះពេជ្រ។អ្វីដែលអ្នករំពឹងទុកមិនត្រឹមតែជាពិព័រណ៍ដែលលោកអ្នកអាចស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍នៃការតាំងបង្ហាញជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដែលរួមមាន៖ រថយន្ត សំណង់ ផ្នែកតុបតែង ស្ថាបត្យកម្ម ធនាគារ និងធានារ៉ាប់រ៉ងជាដើម។លោក Tom O’Sullivan បាននិយាយថា “រស់នៅប្រកបដោយស្តង់ដារខ្ពស់ អមដោយការរស់នៅដោយភាពស៊ីវិល័យ លោកអ្នកអាចចូលរួមស្វែងយល់មិនត្រឹមតែគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះ ទេ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាក៏ដូចជាមាននូវការបង្ហាញរថយន្តផង ដែរ។”បន្ថែមពីនេះទៀត ហេង ចាន់រដ្ឋា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនកោះថ្មីដែលមាន App ត្នោតជាបណ្តាញព័ត៍មានបានឲ្យដឹងថា “ការមានវត្តមាន App ត្នោតគឺជាបណ្តាញព័ត៌មានចែកចាយព័ត៌មានពិតៗ ចំណេះដឹងទូទៅ សង្គម ធុរកិច្ចក៏ដូចជាព័ត៌មានទាន់ហេតុការណ៍ជាដើម។រង្វាន់សម្រាប់អ្នកចូលរួមពិព័រណ៍ទន្ទឹមនឹងនេះអ្នកចូលរួមពិព័រណ៍ក៏មានឱកាសឈ្នះរង្វាន់ផ្សេងៗពីកម្មវិធីនេះផងដែរ។ ប្រសិនបើអ្នកមិនបានឈ្នះរង្វាន់អ្វីក៏ដោយ ប៉ុន្តែលោកអ្នកនឹងទទួលផលប្រយោជន៍ជាច្រើនក្នុងការចូលរួមក្នុងពិព័រណ៍នេះដោយព្រឹត្តិការណ៍នេះមានកម្មវិធីសិក្ខាសាលាដែលចូលរួមដោយ វាគ្មិនល្បីៗនៅក្នុងវិស័យពាក់ព័ន្ធ ដោយលើយកប្រធានបទសំខាន់ៗដូចជាការវិនិយោគនៅក្នុង វិស័យអចលនទ្រព្យ ច្បាប់ និងធុរកិច្ចជាដើមទាំងនេះជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់លោកអ្នក។ចុះឈ្មោះចូលរួមដោយសេរីចុចលីនងខាងក្រោម៖https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).
ក្រុមហ៊ុនចិន៣បន្ថែមទៀត បោះទុន​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ និងបាត់ដំបង
ក្រុមហ៊ុនចិន៣បន្ថែមទៀត បោះទុន​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ និងបាត់ដំបង
June 2, 2022, 3:23 p.m.
បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ CDC បានបង្ហោះកាលពី​ថ្ងៃទី​១៩ខែកុម្ភៈឆ្នាំ២០១៩​ ពីម្សិលមិញនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពតាមសំណើ សុំវិនិយោគរបស់​ក្រុមហ៊ុន​ចិនចំនួន៣បន្ថែមទៀតបោះ​ទុនវិនិយោគ​ជិត៣០​លាន​ដុល្លារ​អាមេរិកជាមួយនឹង​ផ្តល់ឱកាស​ការងារ​ជិត​ ២​ពាន់កន្លែង ។អានអត្ថបទបន្ថែមអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង!​បើតាម CDC ក្រុមហ៊ុន​ចិន​ទាំង ៣ ​នោះមាន​៖១- ក្រុមហ៊ុន “TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង ។២- ក្រុមហ៊ុន “FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៥កន្លែង ។៣- ក្រុមហ៊ុន “KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រ ផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មាន ទុនវិនិយោគ ប្រមាណ ១៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣ ខាងលើនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួចរាល់ហើយ ។  ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តបាត់ដំបងតាមរយៈ Realestate.com.kh!
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥
May 9, 2022, 5:59 a.m.
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនទាំង៥ធំៗ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែកំពុងបន្តទាក់ទាញក្រុមអ្នកវិនិយោគមកពីគ្រប់ទិសទីឱ្យស្កាត់មកចាប់យកឳកាសនៅក្នុងរាជធានីដែលកំពុងតែស្ថិតនៅក្នុងវ័យលូតលាស់មួយនេះ។តួយ៉ាងយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រឺហៅកាត់ថា CDC បានបង្ហាញថារដ្ឋាភិបាលកម្ពុជាបានធ្វើការអនុម័ត និងទទួលស្វាគមន៍ក្រុមអ្នកវិនិយោគពីក្រៅប្រទេសឱ្យចូលមកវិនិយោគក្នុងប្រទេសកម្ពុជាចំនួន៥ក្រុមហ៊ុនបន្ថែមទៀតហើយ។អានបន្ថែមអំពីការណែនាំក្នុងការចុះបណ្ណកម្មសិទ្ធិដីដោយចែកជាដុំ!ក្រុមហ៊ុនទាំង៥នេះបាននាំយកទុនសរុបចូលក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណជា៦១៧.៦លានដុល្លារអាមេរិចដែលវាក៏នឹងផ្តល់ជាឳកាសការងារទៅដល់ពលរដ្ឋក្នុងស្រុកប្រហែល៩,៥៩៤កន្លែងផងដែរ។ ក្រុមហ៊ុនទាំង៥នោះមានដូចជា៖១. ក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ ដែលរួមមានដូចជាការអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ដែលមានចំនុះសរុប៨០០បន្ទប់បណ្តុំអាគារជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីលានវាយកូនហ្គោល ផ្ទះវីឡានិងបឹងហ្គាឡូ រមនីយដ្ឋាន សួនកំសាន្ត ផែចំណតកប៉ាល់ និងគម្រោងផ្សេងៗជាច្រើនទៀត។គម្រោងនេះនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងស្រុកគីរីសាគរខេត្តកោះកុងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៥០០.៤លានដុល្លារអាមេរិច។ វត្តមានរបស់គម្រោងនេះនឹងផ្តល់ជាការងារដល់ទីផ្សារកម្ពុជាបានរហូតដល់ ៥,១៥០កន្លែងឯណោះ។២. ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មប្រភេទរីសត សណ្ឋាគារលំដាប់ផ្កាយ៥(សរុប៣០០បន្ទប់) និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ សាងសង់នៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ គម្រោងនេះគ្រោងប្រើប្រាស់ទុនប្រមាណ ៨៨.៤លានដុល្លារអាមេរិចដើម្បីអភិវឌ្ឍន៍ ខណះដែលវានឹងនាំមកវិញនូវការងារចំនួន ២, ៥៩៨កន្លែង។៣. ក្រុមហ៊ុន KAI GAO PAPER INDUSTRY CO.,LTD.ក្រុមហ៊ុននេះនឹងចូលខ្លួនមកវិនិយោគលើរោងចក្រផលិតម្សៅក្រដាស រឺជាភាសាអង់គ្លេសថា «Paper Pulp and Lignin» ដោយប្រើប្រាស់ឈើដាំដុះនៅក្នងស្រុកជាវត្ថុធាតុដើម។ គម្រោងនេះនឹងដាក់ទីតាំងវិនិយោគនៅឯភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងជាមួយនឹងទឹកប្រាក់សរុប១៧.២លានដុល្លារអាមេរិច និងបង្កើតការងារបានចំនួន ២៦១កន្លែង។៤. ក្រុមហ៊ុន FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.ក្រុមហ៊ុននេះនឹងចូលមកវិនិយោគលើរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទដោយទីតាំងរបស់រោងចក្រគឺស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៣ត្រង់ភូមីព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងគម្រោងទឹកប្រាក់វិនិយោគសរុប ៧.៧លានដុល្លារអាមេរិច និងផ្តល់ការងារសរុបបានចំនួន១,០៧៥កន្លែង។៥. ក្រុមហ៊ុន TOP RISE MASTER INDUSTRY CO.,LTD.ក្រុមហ៊ុននេះធ្វើការវិនិយោគលើរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារគ្រឿងអគ្គីសនី។ គម្រោងនេះនឹងបោះទីតាំងនៅក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១០កន្លែង។គូសបញ្ជាក់ផងដែរថាវិនិយោគពីបរទេសទៅលើវិស័យជាច្រើននៅកម្ពុជាត្រូវបានគេឃើញថាជាដំណើរការវិជ្ជមានមួយ ព្រោះសកម្មភាពនេះមិនត្រឹមតែផ្តល់ជាឳកាសការងារបានច្រើនជាងមុនទៅដល់ប្រជាជនខ្មែរនោះទេ ប៉ុន្តែវាក៏បាននាំមកនូវជំនាញធ្វើ ដែលអាចជួយឱ្យយើងអាចរៀនសូត្រតាម និងច្នៃប្រឌិតចេញពីនោះផងដែរ៕ស្វែងរកព័ត៌មាននូវការអភិវដ្ឍន៍ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!
សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍
សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍
June 7, 2022, 3:37 a.m.
កំពង់ចាមជាក្រុងមួយនៃប្រទេសកម្ពុជា​ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ ក្រុងនេះវាមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ឆ្នាំង ខាងជើងជាប់នឹងខេត្តកំពង់ធំ និងក្រចេះនៅខាងកើតជាប់នឹងខេត្តត្បូងឃ្មុំ និងនៅខាងត្បូងជាប់នឹងខេត្តព្រៃវែង និងកណ្ដាល។ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច​មានការរីកចម្រើនគួរឲ្យកត់សម្គាល់។​ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម​បច្ចុប្បន្នខេត្តនេះមានប្រាសាទបុរាណដែលជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញរហូតទៅដល់៣០ប្រាសាទដែល​ប្រាសាទ​ដែលទទួលបានប្រជាប្រិយភាពជាងគេគឺប្រាសាទ​នគរ​បា​ជ័យស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ចម្ងាយ២,២គីឡូម៉ែត្រ​ពីខេត្ត​កំពង់ចាម។ ប្រសាទ​នេះ​ស្ថិត​​ក្នុងឃុំ​អំពិល​លើស្រុក​កំពង់សៀម​។អានអត្ថបទបន្ថែមអំពីការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា!ចំណែកឯរម្មណីយដ្ឋានទេសចរណ៍ផ្សេងទៀតមានដូចជា ភ្នំ​ប្រុស​ភ្នំ​ស្រី, កោះ​ប៉ែន ដែលមានស្ពាន​ឫស្សី ឬ​គេ​ហៅ​ថា "ប្រដឺស" ដ៏វែង​មួយ​ខ្សែ, ភ្នំ​ហាន់ជ័យ, ទឹកឆាមាន​ទីតាំង​នៅ​ឃុំ​ក្រូចស្រុក​ព្រៃឈរ និង​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រពី​ក្រុង​កំពង់​ចាម ។ក្រៅពីវិស័យទេសចរណ៍ដ៏ទាក់ទាញការរីកដុះដាលនូវ ផ្សារលក់ដូរ សាលារៀន វត្តអារាម និងសុខាភិបាលជាច្រើន ពិតជាធ្វើឲ្យសេដ្ឋកិច្ចនៃខេត្តកំពង់ចាមមាន​សក្តានុពល​បន្ទាប់ពី​សៀមរាប ក្រុងព្រះសីហនុព្រោះ​ខេត្ត​នេះ​មាន​ប្រជា​ពលរដ្ឋ​ច្រើនហើយជីវ​ភាព​ប្រជា​ពលរដ្ឋ​ក៏មាន​ភាព​ល្អ​ប្រសើរ​ផងដែរ​។​ងាកមកមើល​កណ្ដាលក្រុងកំពង់ចាមដែលជាទីប្រជុំជនដ៏សម្បូរបែបនៅក្នុងក្រុង ឃើញមានការរៀបចំ​ឲ្យមានសួនច្បារសាធារណៈសំណង់អាគារការិយាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនផងដែរ។ ក្នុងនោះការរីកចម្រើនខាងវិស័យអចលនទ្រព្យមានភាពរីកលូតលាស់គួរឲ្យកត់សម្គាល់ជាងឆ្នាំមុនៗ​ បន្ទាប់ពីមានការវិនិយោគ សាងសង់​បុរី​ ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុង​ជាប់​មាត់​ទន្លេ​មេគង្គ​នេះ ។តើក្រុង​​កំពង់ចាម​នឹង​ចាក​ចេញ​ពី​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួនដែរឬទេក្នុងឆ្នាំ ២០១៩ នេះ?ថ្វីបើក្រុងកំពង់ចាមជា​ក្រុង​មិនទាន់មាន​ការកែច្នៃ​ច្រើន​នៅឡើយក៏ដោយតែជា​ខេត្ត​ល្អ​សម្រាប់​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅ​កាន់​ខេត្ត​នេះ​ចំណាយ​ពេល​ជាង​១​ម៉ោង​ប៉ុណ្ណោះ ។បច្ចុប្បន្នប្រជាជននៅក្នុងទីរួមខេត្តកំពង់ចាម កំពង់ទន្ទឹងរង់ចាំមើលគម្រោងលំនៅដ្ឋានដទៃទៀតមកអភិវឌ្ឍ និងមានតម្លៃសមរម្យដោយសារ​ខេត្ត​នៅ​សល់​​ផ្ទះ ​បន្សល់​ទុក​ពី​ជំនាន់​មុន​ច្រើន ​ហើយ​ ក៏​មាន​តម្លៃ​ថ្លៃ​ដែរ ។ ដូច្នេះ​ការ​មាន​ជម្រើស​ថ្មី​ជា​រឿង​ល្អ​ប្រសើរ​ ទោះបីជា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ក្នុង​ខេត្តបាន​ទិញ​លំនៅដ្ឋាន​ច្រើន​នៅ​ក្រុងភ្នំពេញ​រួចទៅ​ហើយក៏ដោយ៕ស្វែងរកព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួល និងលក់ តាមរយៈ Realestate.com.kh!