+85561 777 090
Logo

Recent Articles

ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា
ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា
June 6, 2022, 5:03 p.m.
នៅក្នុងសេចក្តីប្រកាសមួយនៅចុងខែវិចិ្ឆកាក្រុមហ៊ុនអចលនទ្រព្យនិងសំណង់ដ៏ធំចំនួនពីររបស់ចិនបានសន្យានឹងធ្វើការវិនិយោគគិតជាទឹកប្រាក់ចំនួនប្រាំពីពាន់លានដុល្លារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ វិស័យសំណង់និងហិរញ្ញវត្ថុ។ សេចក្តីថ្លែងការនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន និងលោក Cheng Risheng ប្រធានក្រុមហ៊ុនវិនិយោគ Henan Transport Investment Group និងលោក Zhang Yuling ប្រធានក្រុមហ៊ុន Greenland Holding Group។គម្រោងថ្មីដែលបានស្នើរួមមានផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តព្រះសីហនុ ការកសាងទីក្រុងរណបមួយផ្សេងទៀត និងការបង្កើតមជ្ឈមណ្ឌលទេសចរណ៍និងធនាគារពាណិជ្ជដ៏ធំថ្មីមួយ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឲ្យកត់សំគាល់ នេះគឺដោយសារតែការរួមចំណែកខាងផ្នែកសេដ្ឋកិច្ចនិងការវិនិយោគដ៏ច្រើនរបស់ប្រទេសចិនក៏ដូចជាទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងប្រទេសទាំងពីរ។ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅតែជាចំនុចស្នូលមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ជាលទ្ធផលកំណើនសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ជាង២ទសវត្សរ៍ចុងក្រោយនេះហើយបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសដែលមានប្រាក់ចំណូលក្រោមមធ្យម។ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដោយមានទឹកប្រាក់វិនិយោគសរុបជាងដប់បួនពាន់លានដុល្លារអាមេរិកចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦ ជាពិសេសការអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធ។គម្រោងថ្មីទាំងនេះគឺស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយដែលមានទឹកប្រាក់ប្រមាណមួយរយម្ភៃពាន់លានដុល្លារដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងចិនទៅកាន់តំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបនៅពេលដែលគម្រោងនេះបានបញ្ចប់។ សូមរំលឹកផងដែរថាគម្រោងអភិវឌ្ឍន៍បានបង្កើតឱកាសការងារយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាតួយ៉ាងគម្រោងដែលទើបតែបានប្រកាសថ្មីៗនេះជាមួយទឹកប្រាក់យ៉ាងច្រើនមកពីប្រទេស ចិន។ គម្រោងចុងក្រោយនេះអ្នកជំនាញបានប៉ាន់ស្មានថានឹងបានបង្កើនការងារចំនួន២០,០០០កន្លែងនៅពេលដែលគម្រោងនេះចាប់ផ្តើម៕ស្វែងរកព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
June 6, 2022, 5:03 p.m.
Events & Announcements
ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រី​នៃខេត្តសៀមរា​​ប។ ក្រុមហ៊ុន​បានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០​ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។លោក Rory Hunter ជានាយកក្រុមហ៊ុន Song Saa Collective បានលើកឡើងអំពីចក្ខុវិស័យរបស់លោកសម្រាប់ទីក្រុងអេកូទេសចរណ៍មួយនេះ ដោយលោកបានបញ្ជាក់ថាដីមួយហិកតាដែលមានបឹងធម្មជាតិនៅជុំវិញ នឹងអភិឌ្ឍន៍ជាកន្លែងអភិរក្សសត្វនៅក្នុងតំបន់នេះ។ លោក Hunter សង្ឃឹមថាក្នុងរយៈពេលប្រាំឆ្នាំទៅមុខគម្រោងរបស់ក្រុមហ៊ុនរបស់លោកនឹងត្រូវអភិឌ្ឍន៍ដោយភាពងាយស្រួល ហើយនឹងអាចបង្កើតការងារបន្ថែមសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមិនទាន់មានឧស្សាហកម្មរីកចម្រើនដូចនៅតាមទីក្រុង។គម្រោងទីក្រុងទេសចរណ៍ធម្មជាតិនេះមានដូចជា៖ សណ្ឋាគារ វីឡា សាលារៀន មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ គេរំពឹងថាគម្រោងនេះនឹងជួយទាក់ទាញអ្នកទេសចរបានច្រើនថែមទៀត​ ក្នុងនោះមានទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកទស្សនានៅក្នុងខេត្តនេះដែលមានភាពល្បីល្បាយខ្លាំងលើ​ប្រាសាទអង្គរវត្ត។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បានលើកឡើងអំពីអត្ថប្រយោជន៍នៃគម្រោងនេះ។ លោកថា "គម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសភ្ញៀវទេសចរជនជាតិចិនដើម្បីឲ្យមកទស្សនាខេត្តសៀមរាប។ ភ្ញៀវទេសចរដែលទស្សនានៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងថៃជាធម្មតាពួកគេស្នាក់នៅយូរនៅក្នុងប្រទេសទាំងនេះដោយសារនៅថៃ ឬវៀតណាម មានទិសដៅទេសចរណ៍ច្រើនបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា។”លោក Mario បានបន្ថែមទៀត "នៅពេលប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនជាពិសេសដូចជានៅក្នុងខេត្តសៀមរាបនោះប្រទេសនេះនឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ជាលទ្ធផលយើងនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលយូរ។ នៅទីបំផុតភ្ញៀវទេសចរកាន់តែច្រើនស្នាក់នៅសម្រាប់រយៈពេលយូរផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងក្នុងស្រុក។"វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង៥លាននាក់រួមទាំងជនជាតិចិន ៨៣០,០០០ នាក់និងប្រាក់ចំណូលសរុបចំនួន៣,៤ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។ការកើនឡើងភ្ញៀវទេសចរចិនគឺជាគោលដៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលដោយការបង្កើតគោលនយោបាយ "ការត្រៀមខ្លួនសម្រាប់ទេសចរ ចិននៅកម្ពុជា" ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចិន២លាននាក់ឲ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២០ដូច្នេះប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដូចជាគម្រោងសំណើរទីក្រុងទេសចរណ៍ធម្មជាតិដើម្បីជំរុញកំណើននៃភ្ញៀវទេសចរជារៀងរាល់ឆ្នាំស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់ក្នុងខេត្តសៀមរាប និងស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗនៅ លើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ
RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា
RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា
June 6, 2022, 5:03 p.m.
ស្របពេលដែលវិស័យលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនតម្រូវការគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយក៏មានការកើនឡើងផងដែរ។ ជាការឆ្លើយតបនឹងតម្រូវការសម្ភារផ្ទះបាយនៅកម្ពុជាក្រុមហ៊ុន RCD Kitchen Cambodia បាននាំយកនូវសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងទូសំលៀកបំពាក់គ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។RCD Kitchen Cambodia ជាក្រុមហ៊ុនដ៏ធំក្នុងការផ្គត់ផ្គង់នូវគ្រឿងបរិក្ខាសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងផ្ដល់សេវកម្មតំលើងជូនដល់អតិថិជនសម្រាប់លំនៅដ្ឋានធម្មតា ក៏ដូចជាគម្រោងខុនដូ។មានបទពិសោធន៍ក្នុងវិស័យនេះជាង៤៥ឆ្នាំនៅក្នុងប្រទេសថៃ ក្រុមហ៊ុនយើងបានមកដល់ប្រទេសកម្ពុជារយៈពេល២ឆ្នាំមកហើយ ដោយបានចែកចាយបទពិសោធន៍និងជំនាញយ៉ាងប៉ិនប្រសប់។ក្រុមហ៊ុនមានរោងចក្រដ៏ធំនៅក្នុងប្រទេសថៃ ហើយគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងតាមស្តង់ដាអន្តរជាតិ ISO 9001-​2008 ។ ចំណែកឯក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាវិញក៏មានក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលមកពីប្រទេសថៃផងដែរ។លើសពីនេះ ពួកយើងក៏បាននាំចូលគ្រឿងសម្ភារផ្ទះបាយ គ្រឿងសង្ហារឹមយីហោល្បីៗមកកាន់ប្រទេសកម្ពុជាផងដែរដូចជា៖ Cattelan, Bodema, Lago, and Cesar Italian ។ គ្រប់ផលិតផលទាំងអស់ត្រូវបានផលិតតាមស្តង់ដាអន្តរជាតិ និងមានភាពទំនើបទាន់សម័យ។គ្រឿងសំភារៈទាំងអស់មានតម្លៃចាប់ពី $850 ដល់ជាង $10,000 ដែលអាចធ្វើការផ្គត់ផ្គង់ សម្រាប់ផ្ទះបាយក្នុងគេហដ្ឋាន និងគម្រោងខុនដូជាដើម។ពួកយើងផ្តោតសំខាន់ទៅលើគុណភាពជាចំបងធ្វើយ៉ាងណាប្រាកដថាផលិតផល និងសេវាកម្មពិតជាឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះពួកយើងក៏បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិដែលផ្គត់ផ្គង់សម្ភារផ្ទះបាយយីហោ  Blum & Hafele ផងដែរ។ក្រុមការងារដ៏មានជំនាញរបស់ពួកយើងតែងតែផ្តល់ជូនទាំងទំនុកចិត្ត និងផលិតផលគុណភាពខ្ពស់ជូនអតិថិជន។ ក្រៅពីនេះផងដែរក្រុមការងាររបស់យើងត្រូវបានទទួលការបណ្តុះបណ្តាល និងតែងតែស្វែងរកជំនាញថ្មីៗក៏ដូចជាបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបម្រើអតិថិជន។លោកអ្នកនឹងទទួលបានការប្រឹក្សាអំពីការតុបតែងរចនាផ្ទះបាយដោយឥតគិតថ្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះមកកាន់ក្រុមការងាររបស់យើងខ្ញុំ។  RCD Kitchen Cambodia ផ្តល់ជូនផលិតផល និងសេវាកម្មល្អផ្តាច់គេ​ជាមួយតម្លៃសមរម្យដើម្បីបំពេញតាមតម្រូវការរបស់អតិថិនជន៕អានអត្ថបទព័ត៌មានទាក់ទងនឹងអចលនទ្រព្យសូមទាក់ទងមកកាន់ Realestate.com.kh
គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ
គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ
June 6, 2022, 11:18 p.m.
ខណៈពេលដែលការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញនៅតែបន្តរីកចម្រើនការយកចិត្តទុកដាក់លើដីធ្លី និងលំនៅដ្ឋាននៅជាយក្រុងមួយចំនួនទៀតដូចជាជ្រោយចង្វារក៏បានកើនឡើង យ៉ាងខ្លាំងដែរ។ ជ្រោយចង្វារ ដែលស្ថិតនៅក្នុងតំបន់ភាគឦសានរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិ លេខ៦អា បាននិងកំពុងក្លាយជាតំបន់ពេញនិយមសម្រាប់គម្រោងលំនៅដ្ឋាន ពិសេស សម្រាប់គ្រួសារដែលស្វែងរកការរស់នៅបែបស៊ីវីល័យមានហេដ្ឋារចនាសម្ព័ន្ធ និងអាកាសធាតុល្អប្រសើរ។គម្រោងបុរីជាច្រើនបានលេចឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នក អភិវឌ្ឍន៍បានស្វែងរកទិញដីដើម្បីរៀបចំការអភិវឌ្ឍន៍របស់ពួកគេ។ គម្រោងបុរីធំៗមួយចំនួន ដូចជា បុរីផ្លររ៉ា, បុរីមេគង្គរ៉ូយ៉ាល់ បុរីអ័រគីដេវីឡា និងបុរីប៉េងហ៊ួតជាដើមក៏បានចាប់អារម្មណ៍វិនិយោគនៅជ្រោយចង្វារផងដែរ។មែនទែនទៅ ភាពទាក់ទាញរបស់ជ្រោយចង្វារគឺទីតាំង និងការតភ្ជាប់ជាយុទ្ធសាស្រ្តរបស់វាទៅកាន់ខេត្តសំខាន់ៗមួយចំនួនដូចជា កំពង់ចាម កំពង់ធំ និងសៀមរាប។ លើសពីនេះ ទន្លេពីរស្ថិតនៅសងខាងតំបន់ជ្រោយចង្វារផ្តល់នូវបរិយាកាសធម្មជាតិល្អប្រណិតផងដែរសម្រាប់តំបន់មួយនេះ។លោក ចេង សុធា អតិថិជនម្នាក់ដែលបានទិញផ្ទះវីឡាមួយនៅបុរីមេគង្គរ៉ូយ៉ាល់បាននិយាយថាជ្រោយចង្វារគឺជាកន្លែងដ៏ល្អសម្រាប់ការរស់នៅពីព្រោះវាមានផ្លូវធំទូលាយ ដែលគ្មានបញ្ហា កកស្ទះចរាចរខុសពីកណ្តាលរាជធានីភ្នំពេញ។  លោក សុធា ជឿជាក់ថាជាមួយគម្រោងធំៗមួយចំនួនដូចជា ពហុកីឡាដ្ឋានដែលផ្តល់មូលនិធិដោយប្រទេសចិន និងសួនសត្វដ៏ធំបំផុតរបស់កម្ពុជានៅទីនោះ លោករំពឹងថានឹងទទួលបានផលចំណេញពីការវិនិយោគរបស់លោកនៅតំបន់ជ្រោយចង្វារ។ទន្ទឹមនេះ លោក តេង រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Property Investment Realty Partner បានលើកឡើងពីការអភិវឌ្ឍន៍នៅតំបន់នេះថាជ្រោយចង្វារគឺជាតំបន់កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ហើយបានទាក់ទាញគម្រោងបុរីដ៏ល្បីល្បាញ និងក្រុមហ៊ុនធំៗដើម្បីវិនិយោគ លើគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម។ លោកជឿជាក់ថា ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ កំពុងទាក់ទាញប្រជាជនដែលមានប្រាក់ចំណូលលើមធ្យម និងចំណូលខ្ពស់ដើម្បីទិញអចលនទ្រព្យនៅទីនោះហើយតំបន់នេះកំពុងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលសម្រាប់ការស្នាក់នៅការិយាល័យ ពាណិជ្ជកម្ម និងទេសចរណ៍។ដូចគ្នាដែរ លោក យឹម សុជាតិ នាយកក្រុមហ៊ុន CDN មានប្រសាសន៍ថា ខណៈពេលដែលការអភិវឌ្ឍន៍លំនៅឋានភាគច្រើននៅតំបន់ជាយក្រុងដទៃទៀតត្រូវបានរៀបចំឡើងដើម្បីផ្ដោតលើគ្រួសារដែលមានប្រាក់ចំណូលមធ្យម លំនៅដ្ឋាននៅជ្រោយចង្វារត្រូវបានបង្កើតឡើងសម្រាប់គ្រួសារដែលមានចំណូលលើមធ្យម និងចំណូលខ្ពស់។ ម្យ៉ាងវិញទៀតតំបន់នេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានលក្ខណៈស៊ីវិល័យច្រើនជាងតំបន់ជាយក្រុងដទៃទៀត នៅក្នុងរាជធានីភ្នំពេញ។ទាក់ទងនឹងតម្លៃដី លោកសុជាតិ បានពន្យល់ថាតម្លៃដីធ្លីនៅជ្រោយចង្វារ បានកើនឡើងគួរឱ្យកត់សម្គាល់ពោលគឺកើនឡើង ៣០០ ភាគរយបើប្រៀបធៀបទៅនឹងបួនឆ្នាំមុន។ ដីធ្លីក្នុងរង្វង់២គីឡូម៉ែត្រនៃស្ពានជ្រោយចង្វារត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ១២០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងតំបន់លំនៅដ្ឋាន ហើយចន្លោះពី ២០០០ ទៅ ៤៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្មសំខាន់ៗ។យ៉ាងណាក៏ដោយតម្លៃដីចម្ងាយលើសពី២គីឡូម៉ែត្រពីស្ពានមានតម្លៃតែ ៤០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីចាប់ពីស្ពានទី១ទៅមានតម្លៃពី៥០ទៅ២០០ដុល្លារសម្រាប់ដីធំៗដែលអាចធ្វើការអភិវឌ្ឍន៍បាន។លោកសុជាតិបន្តថាហេតុផលដែលនាំឱ្យមានការកើនឡើងតម្លៃដីធ្លីនៅជ្រោយចង្វារគឺដោយសារតែមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីល្បីល្បាញបានប្រមូលផ្តុំនៅតំបន់នោះហើយបានទិញដីសម្រាប់ធ្វើការអភិវឌ្ឍន៍ជាច្រើន។ម្យ៉ាងទៀតគម្រោងអភិវឌ្ឍន៍ធំៗចំនួនពីរគឺទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន LYP Group និង China Minsheng Investment Group ដើម្បីបង្កើតទីក្រុងរណបលីយ៉ុងផាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញគម្រោងបុរី នៅទីនោះ។ គម្រោងបុរីទាំងអស់នេះហើយដែលបានជំរុញឱ្យតម្លៃដីកើនឡើងខ្លាំងនៅ ជ្រោយចង្វារ។លើសពីនេះទៅទៀត OCIC ក៏គ្រោងនឹងសាងសង់ស្ពានបេតុងថ្មីតម្លៃ៣៥លានដុល្លារឆ្លងកាត់ទន្លេសាបចាប់ពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចនៅឫស្សីកែវទៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ។គេជឿថា ស្ពានថ្មីដែលគ្រោងសាងសង់ដោយ OCIC នឹងមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរនៅពេលឆ្លងកាត់ស្ពានជ្រោយចង្វារប៉ុណ្ណោះទេប៉ុន្តែក៏នឹងជួយជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់កើនឡើងថែមទៀតផងដែរ។សរុបមកវិញតំបន់ជ្រោយចង្វារគឺជាតំបន់ប្រកបដោយសក្ដានុពលខ្លាំងនៅពេលបច្ចុប្បន្ន និងអនាគតដោយសារតែមានបរិយាកាសធម្មជាតិអំណោយផលអមដោយទន្លេរពីរនៅសងខាង ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរព្រមទាំងមានគម្រោងទីក្រុងរណប និងបុរីល្បីៗជាច្រើននៅទីនោះ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល ឬលក់នៅតំបន់ជ្រោយចង្វារតាមរយៈ Realestate.com.kh
គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ (ភាគទី១)
គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ (ភាគទី១)
June 6, 2022, 5:03 p.m.
ភាពរីកចម្រើននៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិដោយពួកគេអាចទាញយកផលប្រយោជន៍ជាច្រើនពីឱកាសវិនិយោគផ្សេងៗ។ ជាពិសេសគឺសម្រាប់វិនិយោគិនថ្មីថ្មោងដែលចង់ឈានជើងចូលទៅក្នុងទីផ្សារអចលនទ្រព្យ។ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនពី Realestate.com.kh ដើម្បីជួយជាគំនិតដល់អ្នកវិនិយោគថ្មីថ្មោង នៅក្នុងទីផ្សារកម្ពុជា។ នៅក្នុងភាគទី១យើងនឹងពិភាក្សាពីសារៈសំខាន់នៃការកំណត់គោលបំណងច្បាស់លាស់ និងការវាយតម្លៃលើសក្តានុពលនៃការវិនិយោគអចលនទ្រព្យរបស់អ្នក។ត្រូវមានគោលបំណងច្បាស់លាស់៖មុនពេលធ្វើការសម្រេចចិត្តណាមួយដំបូងអ្នកត្រូវសួរខ្លួនអំពីប្រភេទនៃការវិនិយោគដែលអ្នកស្វែងរក និងភាពច្បាស់លាសក្នុងការវិនិយោគនោះ។ តើអ្នកកំពុងស្វែងរកអចលនទ្រព្យប្រភេទលំនៅដ្ឋាន​ ឬពាណិជ្ជកម្ម? តើអ្នកនឹងរស់នៅក្នុងអចលនទ្រព្យនេះ ហើយលក់ចេញវិញនៅពេលក្រោយដែរឬទេ? តើអ្នកមានគម្រោងនឹងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងអចលនទ្រព្យនេះឬយ៉ាងណា? តើអ្នកនឹងវិនិយោគសម្រាប់រយៈពេលខ្លី ឬវែង? ទាំងនេះគឺជាសំណួរគន្លឹះដែលអ្នកគួរស្វែងរកចម្លើយឲ្យបានច្បាស់លាស់មុនពេលធ្វើការវិនិយោគ។ជំហានដំបូងនេះនឹងជួយអ្នកក្នុងការកំណត់ជម្រើសយ៉ាងងាយស្រួលជាពិសេសនៅក្នុងទីផ្សារដូចជា៖ ប្រទេសកម្ពុជាដែលមានអចលនទ្រព្យច្រើនប្រភេទ និងមានឱកាសច្រើន។ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋានដែលអ្នកអាចដាក់ជួល ឬលក់វិញបាននៅពេលក្រោយអ្នកគួរសិក្សាពីលំនៅដ្ឋានដូចជា ផ្ទះវីឡា ខុនដូ អាផាតមេន និងផ្ទះល្វែងនៅក្នុងផ្ទះបុរី   និងចាប់ផ្តើមស្រាវជ្រាវលើតំបន់ណាមួយដែលអ្នកចង់បាន។ រាល់ព័ត៌មានគន្លឹះទាំងអស់នេះអាចរកបាននៅលើព័ត៌មានអនឡាញ និងសារព័ត៌មានបោះពុម្ភផ្សាយ។ត្រួតពិនិត្យលើសក្តានុពលរបស់អចលនទ្រព្យ៖កត្តានេះអាស្រ័យលើប្រភេទអចលនទ្រព្យ ដែលអ្នកបានជ្រើសរើសហើយនេះមានភាពចាំបាច់បំផុតសម្រាប់ការស្រាវជ្រាវបន្ថែមទៀតដូចជាទីតាំងដែលអាចមានតម្លៃទាប ដែលផ្តល់សក្តានុពលខ្ពស់សម្រាប់ភាពរីកចម្រើន និងប្រាក់ចំណេញ។ ភាពស្មោះត្រង់ជាមួយខ្លួនឯងអំពីអ្វីដែលអ្នកអាចមាន លទ្ធភាព និងផលចំណេញត្រលប់ពីការវិនិយោគគឺជាអ្វីដែលអ្នកត្រូវតែដឹងឲ្យបានច្បាស់លាស់។សូមចងចាំថានៅពេលត្រួតពិនិត្យអំពីសក្តានុពលនៃអចលនទ្រព្យអ្នកនឹងត្រូវកំណត់កត្តាផ្សេងៗដូចជា ៖  ការថែទាំ ការជួសជុល និងការចំណាយលើអាជីវកម្មដែលពាក់ព័ន្ធនឹងអចលនទ្រព្យនេះ។ លក្ខខណ្ឌ នៃបង់ប្រាក់ ឥណទាន និងការប្រាក់ក៏នឹងផ្តល់ផលប៉ះពាល់ដល់ចំនួនទឹកប្រាក់សរុបដែលអ្នកត្រូវចំណាយ ដើម្បីធានាលើការវិនិយោគរបស់អ្នក។ទាំងនេះគឺជាជំហានដំបូងដែលអ្នកត្រូវពិចារណាក្នុងនាមជាអ្នកវិនិយោថ្មីថ្មោងម្នាក់។ នៅក្នុងភាគទី២ សប្តាហ៍ក្រោយ យើងនឹងពិភាក្សាបន្ថែមលើការវាយតម្លៃសក្តានុពលរបស់នៃអចលនទ្រព្យ និងយន្តការការពារខ្លួនឯង និងការវិនិយោគក្នុងរយៈពេលវែង។ចង់ស្វែងយល់បន្ថែមអំពីជម្រើសវិនិយោគត្រឹមត្រូវ សូមចូលទៅកាន់ Realestate.com.kh ដែលប្រភពព័ត៌មានដ៏ល្អបំផុតសម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យនៅកម្ពុជា!
J-Tower 3 - News Banner KH
តេង រិទ្ធី៖ ដំបូន្មានសម្រាប់អ្នកចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តរភាព
តេង រិទ្ធី៖ ដំបូន្មានសម្រាប់អ្នកចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តរភាព
June 6, 2022, 5:03 p.m.
លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន Property Investment Realty Partner ដែលមានបទពិសោធន៍ជាង១០ឆ្នាំលើវិស័យអចលនទ្រព្យកម្ពុជាមានសេចក្ដីរីករាយដើម្បីចែករំលែកបទពិសោធន៍របស់លោកជូនដល់ប្រជាជនកម្ពុជា ដែលមានបំណងចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តរភាព។ក្នុងឱកាសនៃពិព័ណ៌អចលនទ្រព្យកម្ពុជាលើកទី២ធ្វើឡើងនៅថ្ងៃទី ៦ និង៧ ខែតុលាឆ្នាំ២០១៧នៅសណ្ឋាគារណាហ្គាវើល លោក រិទ្ធី បានធ្វើបទបង្ហាញទៅកាន់ទស្សនិកជនដែលចូលរួមសិក្ខាសាលានៅទីនោះ ដោយលើកឡើងថាជាដំបូងយើងត្រូវសិក្សា និងស្វែងយល់អំពីផែនការមេរបស់សាលាក្រុងភ្នំពេញជាមុនសិនមុននឹងសម្រេចចិត្តវិនិយោគនៅទីតាំងណាមួយ។លោក រិទ្ធី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើវិនិយោគអចលនទ្រព្យដោយផ្អែកលើផែនការមេដើម្បីទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ។ ការប្រកាសពីផែនការមេត្រូវបានធ្វើឡើងជាលើកដំបូងនៅខែតុលាឆ្នាំ២០០៥ដោយអភិបាលក្រុងរាជធានីភ្នំពេញដោយគូសបញ្ជាក់ពីតំបន់សំខាន់ៗ និងផែនការអភិវឌ្ឍន៍របស់ទីក្រុង ហើយផែនការមេនេះនឹងបន្ដរហូតដល់ឆ្នាំ២០២០។ខាងក្រោមនេះគឺតំបន់សំខាន់ៗ និងគោលដៅអភិវឌ្ឍន៍របស់ទីក្រុងដោយផ្អែកលើផែនការមេរបស់សាលាក្រុងភ្នំពេញ៖ព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូនជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម និងការិយាល័យអរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារបឹងកក់៖ ការិយាល័យពាណិជ្ជកម្មលំដាប់អន្តរជាតិដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំចោមចៅ៖ តំបន់រោងចក្រច្បារអំពៅ៖ តំបន់ស្នាក់នៅ និងសិក្សារៀនសូត្រតាខ្មៅ៖ តំបន់សម្រាប់ស្ថាប័នការងារ និងទីតាំងកំសាន្តលោក រិទ្ធី ជឿថា មុននឹងធ្វើការវិនិយោគលើតំបន់ណាមួយអ្នកវិនិយោគចាំបាច់ត្រូវដឹងពីផែនការមេព្រោះវាបង្ហាញយ៉ាងច្បាស់ថាតើទីតាំងមួយណានឹងត្រូវយកមកអភិវឌ្ឍន៍ជាតំបន់ណាណិជ្ចកម្ម ឫឧស្សាហកម្ម។ ការដែលមិនគោរពតាមផែនការមេអាចនឹងធ្វឱ្យការវិនិយោគជួបបញ្ហា ឫបរាជ័យ។អានអត្ថបទអំពីការអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារ!សម្រាប់លោករិទ្ធី ការអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញបានដើរស្របទៅតាមផែនការមេរបស់សាលាក្រុងភ្នំពេញ។ ឧទាហរណ៍ ក្រុមហ៊ុន LYP Group បានសាងសង់ស្ពានលីយ៉ុងផាត់ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ព្រែកភ្នៅដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។ ចំណែកនៅតំបន់ជ្រោយចង្វារ លោកឧកញ្ញាពុង ឃាវសែ សេដ្ឋីអាជីវកម្មល្បីល្បាញបាននឹងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ហើយបុរីជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះដែរ។ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលភ្នំពេញ ដែលមានទំហំ ១១១.៦ ហិកតា កំពុងតែត្រូវបានអភិវឌ្ឍន៍នៅតំបន់បឹងកក់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងភ្នំពេញជាទីដែលផ្ដុំទៅដោយអាជីវកម្មទំនើបនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធស្ដង់ដារអន្តរជាតិ។លោក រិទ្ធី គូសបញ្ជាក់ថាវិនិយោគិនទាំងអស់ត្រូវតែដើរតាមផែនការមេរបស់ក្រុងភ្នំពេញ ដោយសារតែវាជាឆ្អឹងខ្នងនៃការវិនិយោគ។លោកពន្យល់ថា ប្រសិនបើយើងមិនធ្វើតាមផែនការមេ ការវិនិយោគជៀសមិនផុតពីទទួលបរាជ័យ។ ឧទាហរណ៍ បើអ្នកចង់សាងសង់ខុនដូរកម្ពស់៣០ជាន់ ហើយទិញដីក្នុងតំបន់ដែលមិនអនុញ្ញាត់ឱ្យសាងសង់អគារខ្ពស់ ដែលមានន័យថាអ្នកកំពុងតែវិនិយោគក្នុងតំបន់មិនត្រឹមត្រូវក្នុងករណីនេះអ្នកនឹងជួបបញ្ហាលើការវិនិយោគ។លោកបន្តថា សម្រាប់អ្នកទិញបើអ្នកចង់ទិញគម្រោងលំនៅដ្ឋាន អ្នកគួរតែស្វែងរកអ្នកអភិវឌ្ឍន៍ដែលមានប្រវត្តល្អ ដែលអាចផ្ដល់ការរស់នៅបែបធម្មជាតិដែលមានសាលារៀន មន្ទីរពេទ្យ ធនាគារ ទីផ្សារការរិយាល័យភោជនីដ្ឋានជាដើមនៅក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនបានយកចិត្តទុកដាក់លើរបស់អស់ទាំងនេះទេជាហេតុធ្វើអោយគម្រោងរបស់គេមិនសូវទទួលបានជោគជ័យ។ក្នុងនាមជាអ្នកអភិវឌ្ឍន៍ មុនពេលសាងសង់គម្រោងលំនៅដ្ឋាន គេគួរតែ យកចិត្តទុកដាក់លើបរិយាកាស (ខ្យល់អាកាសបរិសុទ្ធ) សុវត្ថិភាព (គុណភាពនៃអគារ) និងកន្លែងមួយចំនួនដូចជា៖ សួនច្បារធំ អាងហែលទឹក និងប្រព័ន្ធភ្លើងព្រមទាំងប្រព័ន្ធលូ។ ការគ្រប់គ្រងល្អ និងប្រសិទ្ធិភាពសេដ្ឋកិច្ចគឺជាកត្តាសំខាន់ផងដែរ។"ការរស់នៅប្រកបដោយនិរន្តរភាព មានន័យថាអ្នកអាចរស់នៅក្នុងផ្ទះនោះអស់រយៈពេលយូរ និងដោយ មានអារម្មណ៍រីករាយ"  នេះបើយោងតាមលោករិទ្ធី។គម្រោងមួយដែលលោករឹទ្ធីវិនិយោគដោយផ្ទាល់នៅតំបន់នោះ គឺគម្រោងមេគង្គរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លោករិទ្ធីបានសង្កត់ធ្ងន់ថាគម្រោងនេះទទួលបានភាពជោគជ័យដោយសារតែវាផ្តោតលើកត្តាទាំងអស់នេះហើយបានបង្កើតការអភិវឌ្ឍជាមួយនឹងប្រព័ន្ធធម្មជាតិសម្រាប់អ្នករស់នៅ រហូតមកដល់ពេលនេះក្រុមហ៊ុនមេគង្គរ៉ូយ៉ាល់បានលក់ដាច់៩៥ភាគរយនៃគម្រោងរបស់ខ្លួន។អធិប្បាយលើគម្រោងដីឡូតិ៍ លោករិទ្ធីមានប្រសាសន៍ថា "ការអភិវឌ្ឍដីឡូតិ៍ មួយចំនួនមិនស្របតាមផែនការមេរបស់រាជធានីភ្នំពេញទេ" ។ ឧទាហរណ៏ ទីតាំងមួយចំនួន គឺសម្រាប់គោលបំណងឧស្សាហកម្ម ប៉ុន្តែប្រជាជនមួយចំនួនយកតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន។"លោករិទ្ធីបានពន្យល់ថាក្នុងករណីនេះអ្នកអភិវឌ្ឍន៍មិនបានស្វែងរកការវិនិយោគលើផ្ទះប្រកបដោយនិរន្តរភាពទេពីព្រោះអ្នករស់នៅមិនទទួលបានផាសុកភាព។ នេះដោយសារតែ អគាររោងចក្រជាច្រើនធ្វើឱ្យមានសម្លេងរំខាន និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នករស់នៅ។ អ្វីដែលអាក្រក់បំផុតនោះគឺថានៅទីនោះនឹងមិនមានមន្ទីរពេទ្យ ឬសាលា រៀនទេពីព្រោះវាជាទីតាំងឧស្សាហកម្មមិនមែនសម្រាប់ស្នាក់នៅទេ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល ឫលក់នៅលើគេហទំព័រ Realestate.com.kh!
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី២)
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី២)
June 6, 2022, 5:03 p.m.
ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជាទូទៅត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាន នៃដំណើរការនីមួយៗ បានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានា លើការទិញអចលនទ្រព្យថ្មីរបស់អ្នកឲ្យសម្រេចបានទៅតាម លទ្ធផលដែលអ្នកចង់បាន។កាលពីសប្តាហ៍មុនក្នុងភាគទី១ យើងបានពិភាក្សាអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និង​ការកំណត់ លើប្រភេទអាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។ នៅសប្តាហ៍នេះយើងនឹងស្វែងយល់ បន្ថែមទៀតអំពីការកំណត់ អត្តសញ្ញាណអាជីវកម្មត្រឹមត្រូវសម្រាប់អ្នក និងតួនាទីរបស់ភ្នាក់ងារអចលនទ្រព្យ និងតួនាទីមេធាវីនៅក្នុង ដំណើរការនេះ៖ សូមសិក្សាជាមួយគេហទំព័រRealestate.com.kh!កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖ជំហានមួយក្នុងចំណោមជំហានចុងក្រោយ ដែលគួរធ្វើជាពិសេសនៅពេលដែលអ្នកសិក្សាលើប្រភេទនៃអាជីវកម្ម ដែលអ្នក ចង់វិនិយោគ ហើយបានចាប់ផ្តើមស្វែងរកការវិនិយោគ រយៈពេលវែង  ដែលនេះគឺជាផលចំណេញនៅក្នុង ទីផ្សារនេះ។កាលពីសប្តាហ៍មុនយើងមានឧទាហរណ៍អំពីការវិនិយោគសណ្ឋាគារ និងរបៀបដែលអ្នកនឹងពិនិត្យឲ្យច្បាស់លើសក្តានុពល នៃការវិនិយោគមានដូចជា ម៉ាកយីហោ(brand) កេរ្តិ៍ឈ្មោះ រយៈពេលប្រតិបត្តិការ និងកត្តាផ្សេងៗជា ច្រើនទៀត។ នៅពេលដែលការស្រាវជ្រាវលំអិតនេះបានបញ្ចប់ ជំហានចុងក្រោយអ្នកគឺត្រូវតាមដានលើទីផ្សារនៃ អចលនទ្រព្យបន្តទៀត។នេះមានន័យថាអ្នកត្រូវធ្វើការពិចារណាលើការផ្លាស់ប្តូរផ្នែកច្បាប់ដែលកើតមាន តម្រូវការផ្នែកច្បាប់ ការប្រកួត ប្រជែង ក្នុងស្រុក និងការប្រកួតប្រជែង បន្តបន្ទាប់នៅក្នុងទីផ្សារ ឲ្យមានភាពច្បាស់លាស់។ អ្នកក៏ត្រូវតាមដានជានិច្ច អំពីព័ត៌មានអចលនទ្រព្យ និងអាជីវកម្មទស្សនាវដ្ដី ព្រឹត្តិប័ត្រព័ត៌មាន និងដំបូន្មានផ្សេងៗនៅតាមគេហទំព័រ។ ប្រភពទាំងនេះ អាចផ្តល់ព័ត៌មានច្បាស់លាស់ និងជួយពង្រឹងដល់ការជ្រើសរើសអចលនទ្រព្យអាជីវកម្មរបស់អ្នក ។ជំនួយការផ្នែកមេធាវី៖ជាទូទៅប្រសិនបើអ្នកទិញ ឬជួលអចលនទ្រព្យអាជីវកម្មខ្នាតធំ នេះគឺតម្រូវឲ្យមានមេធាវីម្នាក់។ មេធាវីនឹងរៀបចំ គ្រប់ឯកសារផ្នែកច្បាប់ទាំងអស់ ក៏ដូចជាការចំណាយ និងការទទួលខុសត្រូវផ្សេងៗ។ ទាំងអស់នេះនឹងត្រូវបញ្ជាក់ នៅក្នុង​កិច្ចសន្យានៅក្នុងដំណាក់កាលនៃការចរចា។ កិច្ចសន្យាកាន់តែធំទំហំនៃការងារក៏កាន់តែលំបាក។ ការរៀបចំកិច្ច សន្យាគឺមានសារៈសំខាន់ និងចាំបាច់នៅក្នុងដំណាក់កាលនៃដំណើរការចរចា។ ចំណុចសំខាន់ភាគី ទាំងសងខាងត្រូវព្រមព្រៀងលើគ្រប់ចំណុច ដែលបានដាក់បញ្ជូលនៅក្នុងឯកសារតែមួយនៃកិច្ចព្រមព្រៀងនោះ។សេវាកម្មភ្នាក់ងារអចលនទ្រព្យ៖ភ្នាក់ងារអចលនទ្រព្យមួយគឺតែងតែមានភាពចាំបាច់សម្រាប់អ្នកទិញ ឬអ្នកជួល ជាពិសេសប្រសិនបើអ្នកមិនមាន ភាពច្បាស់ លាស់នៅក្នុងទីផ្សារ។​ នៅពេលដែលអ្នកធ្វើការ ជាមួយភ្នាក់ងារអចលនទ្រព្យ ពួកគេអាចណែនាំអ្នកទៅរកអចលនទ្រព្ យណាមួយដែលសមស្រប មានទីតាំងល្អតាមការចង់បានរបស់អ្នក និងត្រូវជាមួយនឹងហិរញ្ញវត្ថុ ដែលអ្នកមាន។ទីបំផុត នៅពេលដែលអ្នកទិញ ឬជួលអលចនទ្រព្យអាជីវកម្ម  ការធ្វើការសិក្សាស្វែងយល់ និងភាពច្បាស់លាស់ ដោយខ្លួនឯងអំពីអនាគតនៃការវិនិយោគគឺជាភាពចាំបាច់បំផុត។​ ការស្វែងរកជំនួយពីអ្នកជំនាញ មេធាវី និងភ្នាក់ងារ អចលនទ្រព្យគឺជាវិធីដើម្បីពង្រឹងដល់ការវិនិយោគឲ្យបានល្អក្នុងមានរយៈពេលវែង។មានចំណងចង់ទិញអចលនទ្រព្យប្រភេទអាជីវកម្មមែនទេ? សូមពិនិត្យមើលអាជីវកម្មថ្មីៗសម្រាប់លក់នៅលើគេហទំព័រ  Realestate.com.kh!
បឹងកក់​១ និងបឹងកក់២៖ តំបន់មានសក្តានុពលបំផុតនៅ ទួលគោក
បឹងកក់​១ និងបឹងកក់២៖ តំបន់មានសក្តានុពលបំផុតនៅ ទួលគោក
June 7, 2022, 3:11 a.m.
ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍មានសក្តានុពលជាច្រើនរួមមានដូចជា សង្កាត់បឹងកក់ សង្កាត់ ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ និងសង្កាត់ទឹកថ្លា បច្ចុប្បន្នខណ្ឌទួល គោកត្រូវ ត់ទុកថាជាតំបន់ដែល មានការអភិវឌ្ឍន៍រួចជាស្រេចមួយក្នុងចំណោមខណ្ឌចំនួនបួននៅរាជធានី ភ្នំពេញ ដែលមានដូចជា ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌដូនពេញ។ ទួលគោកក៏ត្រូវបានគេស្គាល់ថាជា "តំបន់ដែលមានការរីកចម្រើនយ៉ាង ឆាប់រហ័ស" ទាក់ទងទៅនឹងការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម។លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ថា "បច្ចុប្បន្នទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់លំនៅដ្ឋានទី២ បន្ទាប់ពី តំបន់បឹងកេងកង១ ដោយសារតែ តំបន់នេះមានផ្ទះធំៗ ដីទំនេរធំៗ និងហេដ្ឋារចនាសម្ព័ន្ធល្អ" ។"នាពេលថ្មីៗនេះ តំបន់ទួលគោកបានផ្លាស់ប្តូរមុខមាត់របស់ខ្លួនដូចគ្នាទៅនឹងតំបន់បឹងកេងកង១  ដែលបាន បង្ហាញពីសក្តានុពលនៃការវិនិយោគនៅពេលអនាគត ដោយសារតែ តំបន់នេះបានហ៊ុំព័ទ្ធជុំវិញដោយគម្រោង អភិវឌ្ឍន៍ថ្មីៗជាច្រើន។ លើសពីនេះទៅទៀតនឹងមានផ្លូវ៣០ម៉ែត្រថ្មីដែលកំពុងសាង សង់នៅលើផ្លូវរថភ្លើង ចាស់ដែល ស្ថិតនៅចន្លោះ ទួលគោក និងបឹងកក់ដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សីទៅកាន់សង្កាត់ឬស្សីកែវ”។ទាក់ទងនឹងតម្លៃដីលោក សៀប បាននិយាយថា "តម្លៃដីនៅទួលគោកស្ថិតក្នុងសភាពថេរនៅពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងតំបន់អភិវឌ្ឍន៍ជាស្រេចផ្សេងនៅក្នុងទីក្រុង។ តម្លៃដីនៅទួលគោកមិនមានការកើនឡើង ឬថយ ចុះនោះទេនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះបីជាតម្លៃមានការកើនឡើងតម្លៃខ្លាំងនៅឆ្នាំ ២០១៤ និងឆ្នាំ២០១៥ មុនពេលដែលទីផ្សារតម្លៃដីមកដល់កម្រិតថេរដូចបច្ចុប្បន្ននេះ។ នៅក្នុងស្ថានភាពណាក៏ ដោយ តម្លៃដីនឹងមិនធ្លាក់ចុះនោះទេ បើទោះបីជាមានអ្នកទិញតិច ឬគ្មានអ្នកទិញក៏ដោយ ។លោកទូច ប៊ិនប៉ែកណា អ្នកគ្រប់គ្រងផ្នែកវាយតំលៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបាននិយាយថា "តំបន់ដែល មានសក្តានុពលបំផុត នៅទួលគោកគឺសង្កាត់បឹងកក់១ និង បឹងកក់២។ តម្លៃដីនៅក្នុងតំបន់ទាំងពីរនេះអាចបែង ចែកជាពីរផ្នែកធំៗគឺដីនៅ តាមបណ្តោយផ្លូវធំដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្មខ្នាតធំ និងដីតាម បណ្តោយផ្លូវតូច ដែលផ្តល់លទ្ធភាពដល់ការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដូចជា ខុនដូ អាផាតមិន និងសណ្ឋាគារ ជាដើម។“តាមបណ្តោយធំៗដូចជាផ្លូវលេខ ២៨៩ ផ្លូវលេខ ៣១៥ និងផ្លូវលេខ៣៣៧ តម្លៃដីជាមធ្យមមានចន្លោះពី ២,៥០០ ដុល្លារទៅ ៣,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាម បណ្តោយផ្លូវតូច តម្លៃដីជាមធ្យមមានចាប់ពី ១,៥០០ ដុល្លារទៅ ២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។“តំបន់ផ្សេងៗទៀតនៅទួលគោក គឺមិនមានសក្តានុពលច្រើន សម្រាប់ការវិនិយោគនៅពេលអនាគតនោះទេ ដោយសារតែតំបន់ទាំងនោះបានអភិវឌ្ឍន៍ពេញដោយគម្រោងលំនៅ ដ្ឋាន (ផ្ទះល្វែង) ហើយតម្លៃដីធ្លីក៏ខ្ពស់គួរឲ្យ កត់សម្គាល់ដែរ។ តាមបណ្តោយផ្លូវធំៗ ដូចជាមហាវិថីម៉ៅសេទុង ផ្លូវផ្សារដេប៉ូ និងផ្លូវឧកញ៉ាទេពផន តម្លៃដីជាមធ្យមមានពី ៣,០០០ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាមបណ្តោយ ផ្លូវតូចៗនៅសង្កាត់ ផ្សារដេប៉ូ១, ២ និង៣ សង្កាត់ទឹកល្អក់១, ២ និង៣ សង្កាត់បឹងសាឡាង និងផ្សារដើម គរ តម្លៃដីចាប់ពី ១,៥០០ ដល់ ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺកំពុងធ្វើការនៅក្នុងតំបន់ទួលគោក ហើយក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយអ្នកទិញ ក្នុងស្រុក និងអន្តរជាតិឱ្យយល់ដឹងពីតម្លៃនៃប្រភេទអចលនទ្រព្យ នីមួយៗទៅតាមទីតាំងជាក់លាក់ណាមួយ ហើយជាពិសេសផ្តល់ជូនដល់ពួកគេនូវអ្វីដែលពួកគេត្រូវការឲ្យសមស្របទៅតាមថវិការបស់ពួកគេ។លោក សៀប មានប្រសាសន៍ថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គោលដៅធំបំផុតរបស់ក្រុមហ៊ុនគឺលក់ទំនុកចិត្តដល់ អតិថិជន ដើម្បីផ្តល់ជូនពួកគេនូវសេវាកម្មដែលមានគុណភាព ល្អប្រសើរ និងអាចទុកចិត្តបាន។ ជាមួយនឹងការ បណ្តុះបណ្តាលយ៉ាងពេញលេញដល់បុគ្គលិកទាំងអស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺមានភាពជឿជាក់មួយ ភាគរយជឿជាក់ ថាពួកគេអាចប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលមាន ដើម្បីបម្រើអតិថិជន ជាមួយនឹង សេវាកម្មដែលមានគុណភាពខ្ពស់បំផុត។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់នៅកម្ពុជា ហើយក៏មានគោលបំណងចូល រួមចំណែកដល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតគឺជាដៃគូឈ្នះឈ្នះរបស់អ្នក!ចង់វិនិយោគដីនៅទួលគោកដែរឬទេ? សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់  IPhone 8
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត១លានដុល្លារអភិវឌ្ឍន៍ តំបន់ទេសចរណ៍ខេត្តកែប
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត១លានដុល្លារអភិវឌ្ឍន៍ តំបន់ទេសចរណ៍ខេត្តកែប
June 7, 2022, 12:22 a.m.
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាចំនួន ៩៥០,០០០​ ដុល្លារអាមេរិក សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលនឹងអភិវឌ្ឍន៍នៅតំបន់ជុំវិញផ្សារក្តាមដែលជាផ្សារល្បី ល្បាញមួយ នៅខេត្តកែប។ នេះបើយោង តាមលោក សុខ សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍។​​​ក្នុងអំឡុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ដែលធ្វើឡើងដោយក្រសួងទេចរណ៍ លោក សុគុណ បានមានប្រសាសន៍ថា "ធនាអភិវឌ្ឍន៍អាស៊ីបានផ្តល់ថវិកាដល់គម្រោងនេះ ដើម្បីទាក់ទាញភ្ញៀវ ទេសចរបរទេស និងក្នុងស្រុកបន្ថែមទៀតឲ្យមកកាន់តំបន់ឆ្នេរសមុទ្រគោលដៅ ហើយនឹងត្រូវបង្កើតជាមជ្ឈមណ្ឌលទេសចរណ៍សាងសង់ប្រព័ន្ធលូ និងសាងសង់បង្គន់អនាម័យសាធារណៈ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះនឹងបញ្ចប់ដំណើរការនៅខែសីហាឆ្នាំក្រោយ។"កែបគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពរបស់កម្ពុជារួមជាមួយខេត្តកំពត និងខេត្តព្រះសីហនុហើយខេត្តនេះមានភាពល្បីល្បាញដោយសារតែវិស័យទេសបែបធម្មជាតិ (ឬអេកូទេសចរណ៍)។ កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រសួងបរិស្ថានដែលមានសមាជិកប្រទេសអាស៊ានទាំងអស់បានជ្រើសរើស  និងផ្តល់ពានរង្វាន់ដល់ខេត្តកែបថាជា "ទីក្រុងដែលមាននិរន្តរភាពបរិស្ថានក្នុងតំបន់អាស៊ាន។”ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកស្វាគមន៍ចំពោះការផ្ដល់មូនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ADBនៅខេត្តកែប។ លោក សុខ គែន ស្ថាបនិកក្រុមហ៊ុន Kampot Property មានប្រសាសន៍ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកែបនឹងធ្វើឱ្យខេត្តមាត់សមុទ្រមួយនេះកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនេះគម្រោងនេះនឹងជួយជម្រុញតម្លៃដីនៅជុំវិញផ្សារក្ដាមឱ្យកើនឡើងផងដែរ ដែលនេះជា ដំណឹងល្អមួយសម្រាប់ម្ចាស់ដីក្នុងស្រុក។ស្របពេលជាមួយគ្នា លោក ម៉ម សេរីបញ្ញា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លើកឡើង ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មែនទែន សម្រាប់ទីក្រុងថ្មីដូចជាកែប។ ការផ្ដល់មូលនិធិអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធរបស់  ADB ដើរតួនាទីយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍន៍ខេត្តមួយនេះ ជាពិសេសវិស័យទេសចរណ៍។ ខេត្តកែប មានលក្ខណៈស្រដៀងគ្នានឹង ភូកេតនៅប្រទេសថៃ និងបាលីនៅឥណ្ឌូនេស៊ីដោយសារតែវាមានបរិយាកាសធម្មជាតិល្អ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអ៊ឺរ៉ុប ចង់ទៅលេងទីនោះ។ស្វែងរកអចលនទ្រព្យសមាប់ជួល និងលក់នៅកែប នៅលើគេហទំព័រ Realestate.com.kh!
ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ
ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ
June 6, 2022, 5:03 p.m.
ទួលគោកដែលធ្លាប់ជាតំបន់ដែលមិនមានការអភិវឌ្ឍន៍ បានក្លាយជាតំបន់ជាយក្រុងដ៏គួរឱ្យទាក់ទាញមួយដោយសារតែការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់តំបន់នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោង អភិវឌ្ឍន៍ៗធំៗមួយចំនួនដូចជា គម្រោង The Gateway គម្រោងផ្សារទំនើប  Parkson Mall គម្រោងចម្រុះ  TK Avenue និងគម្រោងជាច្រើនក្នុងតំបន់មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ដែលជាគម្រោងប្រើប្រាស់ចម្រុះ និងល្បីល្បាញបំផុតនៅក្នុងតំបន់នេះ។គម្រោងទាំងអស់នេះកំពុងផ្លាស់ៗទួលគោកជាបណ្តើរៗពីតំបន់លំនៅដ្ឋានទៅជាតំបន់ប្រើប្រាស់ចម្រុះដែលមានគម្រូស្រដៀងគ្នាទៅនឹងការអភិវឌ្ឍន៍តំបន់បឹងកេងកង។ តំបន់ទួលគោកដែលត្រូវបានគេស្គាល់ថាជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សគឺកំពុងក្លាយជាទិសដៅបន្ទាប់សម្រាប់ការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិដែលចង់ទទួលបានផលចំណេញច្រើនពីការវិនិយោគបន្ទាប់ពីការអភិវឌ្ឍនៅក្នុងតំបន់បឹងកេងកងឡើងដល់ចំណុចឆ្អែតមួយ។លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមានប្រសាសន៍ថា "ទួលគោកបានក្លាយទៅជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ហើយបច្ចុប្បន្ននេះកំពុងផ្លាស់ប្តូរខ្លួនពីតំប​ន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ចម្រុះដែលស្រដៀងនឹងអ្វីដែលតំបន់បឹង កេងកងបានឆ្លងកាត់កាលពី ៦ ឬ ៧ឆ្នាំមុន។"បច្ចុប្បន្ននេះ តំបន់ទួលគោកមានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖  សាលារៀនអន្តរជាតិ មន្ទីរពេទ្យផ្សារទំនើប ហាងលក់រាយ បារ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ សេវាកម្មអាផាតមេន និងខុនដូ។ បើទោះបីសេវាកម្មទាំងនេះមិនទាន់មានច្រើនដូចគ្នាទៅនឹងបឹងកេងកង១ក៏ដោយប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេថាទួលគោកនឹងក្លាយជាបឹងកេងកងឬក៏អត់ដោយសាររចនាសម្ព័ន្ធនៃអភិវឌ្ឍន៍របស់តំបន់នេះ មើលទៅដូចគ្នាទៅនឹងបឹងកេងកងទាំងស្រុង។សង្កាត់ចំនួន២ គឺបឹងកក់១ និងបឹងកក់២ថ្មីៗនេះតំបន់ទាំងពីរនេះបានក្លាយទៅជាតំបន់មានប្រជាប្រិយភាពបំផុតដោយសារតែលទ្ធភាពនៃផលចំណេញត្រលប់ពីការវិនិយោគគឺកម្រិតខ្ពស់ បើធៀបទៅនឹងបឹងកេងកងដែលតម្លៃដីបានកើនឡើងដល់ចំណុចខ្ពស់បំផុតរួចទៅហើយ។ខណ្ឌទួលគោកនៅមានដីទំនេរធំៗសម្រាប់ការអភិវឌ្ឍន៍ ហើយតម្លសដីក៏មិនទាន់ខ្ពស់ដូចនៅបឹងកេងកងដែរ។ វត្តមាននៃបណ្តុំសេវាកម្មជាច្រើននៅទួលគោកនឹងទាក់ទាញមនុស្សកាន់តែច្រើន តម្រូវការអចលនទ្រព្យក៏កាន់ តែកើនឡើងដូច្នេះតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកើនឡើងដោយស្វ័យប្រវត្តិ។សម្រាប់វិនិយោគិន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅទួលគោកពួកគេអាចទាក់ទងភ្នាក់ងារក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការទិញលក់ និងវាយតម្លៃគ្រប់អចលនទ្រព្យទាំងអស់នៅក្នុងតំបន់នេះ។ក្រុមហ៊ុនមានបុគ្គលិកដែលមានជំនាញ សមត្ថភាព និងចំណេះច្បាស់លាស់ដើម្បីបម្រើជូនអតិថិជននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយទាំងអតិថិជនក្នុងស្រុក និងអន្តរជាតិឱ្យបាន យល់ដឹងពីតម្លៃនៃអចលនទ្រព្យនីមួយៗនៅក្នុងទីតាំងជាក់លាក់ណាមួយ ជាពិសេសផ្តល់ជូនដល់ពួកគេនូវ អចលនទ្រព្យសមស្របទៅតាមផែនការថវិកាបានកំណត់។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់នៅកម្ពុជាហើយក៏មានគោលបំណងចូលរួមចំណែកដល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតគឺជាដៃគូឈ្នះឈ្នះរបស់អ្នក!ចង់ទិញ ឬជួលអចលនទ្រព្យនៅទួលគោកជាមួយ Key Real Estate សូមចូលទៅកាន់ Realestate.com.kh!
គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨
គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
គម្រោងអភិវឌ្ឍន៍ Gold Tower 42 គ្រោងនឹងបន្តការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយនឹង បញ្ចប់នៅឆ្នាំ២០១៩។ នេះបើយោងតាមលោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែលជាម្ចាស់គម្រោង។ គម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រកាស ក្រោមឈ្មោះថ្មី GT 42 ។បន្ទាប់ពីពិធីចុះហត្ថលេខាសាងសង់គម្រោង Gold Tower 42 ឡើងវិញរបស់ក្រុមហ៊ុន Yonwoo ជាមួយក្រុមហ៊ុនចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (ម៉ាកាវ) កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Kim សន្យាថា ក្រុមហ៊ុនរបស់លោកនឹងច្បាស់ជាបញ្ចប់គម្រោងទាន់ពេល។លោក សេង​ ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា Yonwoo បានផ្ញើរលិខិតមកក្រសួងនៅខែសីហាថា ពួកគេនឹង សាង សង់អគារក្នងរយៈពេល៦ខែទៀត។ យ៉ាងណាក៏ដោយ លោកបន្តថា ខ្ញុំមិនទាន់ប្រាកដនោះ ទេថាតើការសន្យានោះពិត ឫអត់ ពីព្រោះថាម្ចាស់គម្រោងបានចេញ សេចក្ដី ថ្លែងការស្រដៀង គ្នានេះ ច្រើនដងរួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានការសាងសង់ នោះទេ។គួរបញ្ជាក់ថា គម្រោង Gold Tower 42 ត្រូវបានពន្យាពេលអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ហើយបន្ទាប់មក ខកខានមិនបានបន្តការសាងសង់ឡើងវិញជាច្រើនសារ។ យ៉ាង ណាក៏ដោយគម្រោងនេះបានបញ្ចប់ការសាងសង់បាន ចំនួន៣២ជាន់ហើយ មុននឹងគម្រោងនេះត្រូវបានពន្យាពេល សារជាថ្មី។លោក ហៃ រ៉ាវី ប្រធានទីផ្សារ និងលក់ ក្រុមហ៊ុន Daily Realty Group បានលើកឡើងថា គេពុំទាន់ដឹងច្បាស់នៅឡើយទេ ថាតើគម្រោងនេះនឹងបញ្ចប់ទាន់ពេលឫអត់ ដោយសារតែប្រវត្តនៃការពន្យាពេល។លោកបន្តថាយ៉ាងណាក៏ដោយប្រសិនបើគម្រោងនេះបន្តការសាងសង់ និងបញ្ចប់ទាន់ពេលវានឹងក្លាយជាសញ្ញាវិជ្ជមានមួយទៀតចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាពីព្រោះ Gold Tower 42 គឺជាគម្រោងធំមួយនៅក្នុងប្រទេសហើយដូច្នេះអាចនឹងទាក់ទាញវិនិយោគបរទេសបានកាន់តែច្រើន។វិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មី និងល្បីឈ្មោះបំផុតនៅកម្ពុជានៅថ្ងៃនេះលើគេហទំព័រ Realestate.com.kh
សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​
សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​
June 7, 2022, 2:02 a.m.
មានភ្ញៀវកិត្តិយស​ច្រើន​ជាង​ 2,000 នាក់ បាន​ចូល​រួម​ក្នុង​សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 (GAC) កាល​ពី​ថ្ងៃទី​ 17-18 ខែ​វិច្ឆិកា ឆ្នាំ2017​ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។ ព្រឹត្តិការណ៍​នេះត្រូវ​បាន​រៀបចំ​ឡើង​​​ជា​ប្រចាំ​ឆ្នាំ​ដោយ​ IDP Education (Cambodia) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំអន្តរជាតិ​ឈាន​មុខ​​​គេ​នៅ​ក្នុង​ពិភព​លោក។ជាថ្មី​ម្តង​ទៀត​ ព្រឹត្តិការណ៍​នៃ​មហាសន្និបាទ​ប្រចាំឆ្នាំ​នេះ​​ បានប្រមូល​ផ្តុំ​អតីតនិស្សិត​មក​ពី​ប្រទេស​កម្ពុជា អូស្រ្តាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋ​អាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេស​ដទៃ​ផ្សេងទៀត​​ និង​បាន​ផ្តល់​​វេទិកា​មួយ​សម្រាប់​ការ​ជួប​ជុំ​គ្នាចែករំលែកគំនិត និង​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​​ជាមួយ​អ្នកជំនាញ​អ្នក​ធ្វើការ​ក្នុង​តួនាទី​ជាអ្នកសម្រេច​ចិត្ត​ និង​ថ្នាក់ដឹកនាំ​​​រាជរដ្ឋាភិបាល​ វិស័យឯកជន និង​សង្គម​ស៊ីវិលផងដែរ​។GAC 2017 រៀបចំ​កម្មវិធី​ដែល​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពីគ្នា​ចំនួន​បីគឺវេទិកាធុរកិច្ច និង​ការ​អប់រំ​សាកលការតាំងពិព័រណ៍ការងារនិងការអប់រំសាកល និងកម្មវិធីទទួល​ទាន​អាហារ​​​ពេល​ល្ងាចនៃ​សន្និបាត​បញ្ញាវន្តពិភពលោក។ក្នុង​ឱកាស​​បើកកម្មវិធី​ជា​ផ្លូវ​ការ ​ ឯ.ឧ ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានលើក​ទឹកចិត្ត​ដល់​អ្នកចូលរួម​​កម្ពុជាទាំងអស់​​​ឲ្យប្រកាន់​ខ្ជាប់​នូវ​​តួនាទីក្នុងនាម​ជា​អគ្គរាជទូតដំណាងឲ្យ​​​ជាតិ​សាសន៍​ខ្លួនជាមួយ​នឹង​ភាព​ជោគ​ជ័យ​​របស់​ពួកគេ។ ឯកឧត្តមបានមាន​​ប្រសាសន៍ថា៖ "​​ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា នៅក្នុងទឹកដីកំណើតយើងជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរ​ឈានទៅបើកឡើងនូវសក្តានុពលរបស់ប្រទេសយើង។ សម្រាប់ពិភពលោកទាំងអស់គ្នាជាឯកអគ្គរាជទូតនៃប្រជាជាតិយើងក្នុងលក្ខណៈសុភាពរាបសាររបស់ខ្លួន ហើយដោយពុំចាំបាច់រាយការណ៏មកខ្ញុំឡើយ។ បងប្អូនជាតំណាងមុខមាត់កិត្តិនាម និងជាម៉ាកសញ្ញាសំគាល់របស់ប្រទេស​ អ្នកទាំងអស់ជាអ្នកនាំពាក្យអ្នកផ្សព្វផ្សាយ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់អ្នក ដែលពិភពលោកនឹងយល់ដឹងពីកម្ពុជា និងប្រជាជនយើង។ ខ្ញុំជឿជាក់ថាតួនាទីទាំងនេះទោះមានការយកចិត្តទុកទទួលយកកំរិតណានឹងជាការរំលឹក និងជំរុញទឹកចិត្តបងប្អូនអោយទៅជាតំណាងដែលល្អបំផុតតាមដែលអាចធ្វើបាន។”ឯ.ឧ បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថានូវចំណុចគន្លឹះនៅកម្មវិធីទទួលទាន​អាហារពេលល្ងាចសម្រាប់ការការជួបជុំគ្នារបស់បញ្ញាវន្តពិភពលោកនោះថា៖ "សន្និបាតបញ្ញាវន្តពិភពលោក គឺជាព្រឹត្តិការណ៍​ដ៏ពិសេសមួយដែលប្រមូលផ្តុំអតីតនិស្សិត រដ្ឋាភិបាល និងវិស័យឧស្សាហកម្មឲ្យជួបជុំគ្នាដើម្បីធ្វើការពិភាក្សាអំពី​ប្រធានបទ​ថ្មីៗបង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍ កម្មវិធីនេះគឺជានិមិត្តរូបមួយដ៏សំខាន់នៃការរីកចម្រើនសម្រាប់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។"លោកជំទាវ​ Angela Corcoran  អគ្គរាជទូតអូស្រ្តាលី​ប្រចាំ​នៅកម្ពុជា​បាន​ចូល​រួមចំណែក​ជាមួយ​ ឯ.ឧ រដ្ឋមន្រ្តី​ក្នុង​ពិធីបើកកម្មវិធីថា៖ “សន្និបាតបញ្ញាវន្ត​ពិភពលោកគឺ​ពិត​​ជាមានសារៈសំខាន់​សម្រាប់​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទីមួយ សន្និបាទ​នេះ​បាន​ប្រមូល​ផ្តុំ​​អ្នក​ផ្តល់​សេវា​អប់រំទាំង​អស់ និង​ផ្នែកអាជីវកម្ម​​ផ្សេង​ៗ​ឲ្យ​មក​ជួប​ជុំ​គ្នា​ដូច​នេះ​និស្សិត​កម្ពុជា​អាច​សម្លឹង​មើល​​ស្ថាប័ន​ទាំង​អស់​នោះ និង​ពិនិត្យ​មើល​​ថា​តើ​ជម្រើសណា​ខ្លះ​ដែល​សមស្រប​សម្រាប់​ការ​អប់រំ​នៅ​ទូទាំង​សាកល​លោក​​។ ទីពីរ​សន្និបាត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្តុំ​អតីតនិស្សិត​​ឲ្យ​មកជួប​ជុំ​គ្នាដើម្បី​បង្កើត​បណ្តាញទំនាក់ទំនង​ និង​ដើម្បីរៀនសូត្រ​​ពី​គ្នាទៅវិញ​ទៅ​មក​ដែល​នេះ​គឺ​ជា​ចំណុច​ដ៏មាន​សារៈសំខាន់​​មួយ​។”មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកកម្មវិធី​នេះ​ផង​ដែរ ឯ.ឧ Bill Longhurst អគ្គរាជទូត​ចក្រភព​អង់គ្លេស​​ប្រចាំ​កម្ពុជាបាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នេះ ដោយ ឯ.ឧ ​បាន​មាន​​ប្រសាសន៍លើកឡើង​ថា៖ “ខ្ញុំ​ជឿជាក់ថា GAC នឹង​ដើរតួរ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចពិភាក្សា​នានា​អំពីគំនិត​ផ្តួចផ្តើម​ដ៏​គួរឲ្យចាប់​អារម្មណ៍​និង​ស្រដៀង​គ្នានេះ​​ជា​ច្រើន​​ទៀត​នៅ​ក្នុង​វិស័យ​អប់រំ។ ខ្ញុំ​សូម​ជូន​ពរដល់​អង្គសន្និបាត​ទាំ​ងមូល និង​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញចូលរួម​ទាំង​អស់​ឲ្យ​ជួប​ប្រទះ​តែ​ភាព​ជោគជ័យ​ក្នុង​ការ​រៀន​សូត្រ​ការ​បង្កើតបណ្តាញទំនាក់ទំនង​ និង​ការ​ចែករំលែក​បទពិសោធន៍​នានា​របស់​ពួកគេ​”។ឯ.ឧ George Edgar អគ្គរដ្ឋទូត​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធីបើកកម្មវិធី​ថា៖ “សន្និបាតបញ្ញាវន្តពិភពលោក​ គឺ​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​សមាជិក​មកពី​សមាគមអតីតនិស្សិត​ផ្សេងៗ​ជួប​ជុំ​គ្នា​​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌មាន​នានា​ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អតីតនិស្សិត​​មក​ពីជុំ​វិញ​ពិភពលោក​"។វេទិកា​ធុរកិច្ច​និង​ការ​អប់រំ​សាកល បាន​រៀប​ចំ​ព្រឹត្តិការណ៍​កិច្ចពិភាក្សាសំណួរ​ចម្លើយ ដែល​មាន​ការ​សម្របសម្រួល​លើ​ប្រធាន​បទ​​ដែល​ផ្តោត​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ និង​មាន​ការ​ចូលរួម​ពីវាគ្មិន​ច្រើនជាង​60រូប​ផងដែរ​​ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​រួម​មាន៖អនាគត​នៃ​កសិពាណិជ្ជកម្ម, ទំនាក់ទំនង​អាជីវកម្ម​ក្នុង​យុគសម័យ​ឌីជីថល, អំពើហិង្សាក្នុងគ្រួសារ​ ធុរកិច្ច​​​អន្តរជាតិ​៖ ផលចំណេញ និង​ផលលំបាក​, ការទាក់ទាញ និង​ការ​រក្សា​ទុក​៖ តើ​មាន​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​ជាជាង​មាសប្រាក់? នវានុវត្តន៍ - ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​ការ​ជម្រុញ​លើកទឹក​ចិត្ត​, តារារះ​របស់​កម្ពុជា​, និន្នាករ​ (Trendsetters)៖ ការ​ប្រកួត​ប្រជែង​សម្រាប់​ទីផ្សារ​អតិថិជន​ដែល​កំពុង​រីកដុះដាល, ហេតុអ្វីបាន​ជា CSR ល្អ​សម្រាប់​អាជីវកម្ម? ការផុស​ឡើង​នៃ​ឧស្សាហកម្មច្នៃប្រឌិត​, ការកើនឡើង​នៃ​ការ​ធ្វើដំណើរក្នុងតំបន់, អចលទ្រព្យកម្ពុជា៖ កំណើន ឬ​ការ​ថយចុះ? ចល័តភាព​នៃកម្លាំង​ពលកម្ម​៖ គុណសម្បត្តិ និងគុណវិបត្ត?លោក ម៉ៅ ស្រេង អ្នករៀបចំសន្និបាត GAC និង​ជានាយក​ IDP Education-ACE ប្រចាំប្រទេស​បាន​មានប្រសាសន៍ថា៖ “​ជាថ្មីម្តង​ទៀត សន្និបាតបញ្ញាវន្តពិភពលោក​​បាន​ផ្តល់ជូននូវ​ឱកាស​​និង​វេទិកា​យ៉ាង​ពិសេស​​មួយ​សម្រាប់​អតីតនិស្សិត​បាន​ជួប​ជុំ​គ្នា​ចែករំលែកបទ​ពិសោធន៍​ និង​បង្កើន​ចំណេះ​ដឹង​របស់ពួកគេ​ជាមួយ​​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ វិស័យឧស្សាហកម្ម និង​សង្គមស៊ីវិល។”​គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ “​សន្និបាត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​​សំខាន់​​​ដែល​អតីតនិស្សិត​មាន​ចំពោះ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ជាតិ​ និង​ការ​ទទួល​ស្គាល់​​សារៈសំខាន់​នេះ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពីរដ្ឋាភិបាល​និង​វិស័យឧស្សាហកម្ម។”​សន្និបាត GAC លើកទី3 បាន​ទាក់​ទាញ​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ​សំខាន់ៗ​ពី​វិស័យ​សាជីវកម្ម សភាពាណិជ្ជកម្ម​ សមាគម​អតីតនិស្សិត​ និងប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង​ដែរ​។ លេខាធិការ GAC សូម​ថ្លែង​អំណរគុណចំពោះ​៖· ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង​ IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum· ធនាគារ ABA និងមជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​អប់រំ​ (ACE) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold​· ស្ថានទូត​ចក្រភព​អង់គ្លេស វិទ្យាសា្ថនគណនេយ្យករជំនាញ អូស្រ្តាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង​ ទីភ្នាក់ងារ​អន្តោប្រវេសន៍​អូស្រ្តាលី (AMA) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver។· សណ្ឋាគារសុខា​ភ្នំពេញ​ (ដៃគូ​សម្រាប់​កន្លែង​រៀបចំកម្មវិធី) ក្រុមហ៊ុន HRInc (ដៃគូ​ផ្នែក​ការងារ) និង​ក្រុមហ៊ុន 360 Light and Sound (ដៃគូផ្នែក​ពន្លឺ និង​សំឡេង​)ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ដំណើរ​ការ​យ៉ាង​រលូន​ជាមួយ​នឹង​សកម្មភាព​ដទៃ​ផ្សេង​ទៀត​របស់ GAC និង​បាន​បង្ហាញ​​ពី​វិថី​ការងារ​ និ​ង​ការ​អប់រំ​ជា​ច្រើន​​។ មាន​សិស្សនិស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​​ច្រើន​ជាង​ 1,500 នាក់​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ដោយសេរី​​ ដោយបាន​ទៅ​​ទស្សនា​ស្តង់ពិព័រណ៍​​ច្រើនជាង​60កន្លែង​ ដែល​មាន​តំណាងស​សាកលវិទ្យាល័យ​ចំនួន​ 37 ស្ថាប័នអប់រំក្នុង​ស្រុក​ កម្មវិធី​អាហារូបករណ៍​ សមាគម​អតីតនិស្សិត​ និង​អាជីវកម្ម​អន្តរជាតិ​ដើម្បី​ទទួល​បាន​ដំបូន្មាន​សម្រាប់​​អនាគត​របស់​ពួកគេ​។លោក ជាង វ៉ាន់តាក់ ប្រធាន​ផ្នែក​ការ​សិក្សា​នៅបរទេស​នៅ IDP Education (Cambodia) បាន​ថ្លែង​ថា៖ “ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល បាន​ផ្តល់​ឱកាស​​ដល់​សិស្សនិស្សិត​ក្នុង​ការ​ស្វែង​យល់​អំពី​ពិភពលោក​តាម​រយៈ​យើងដោយ​ធ្វើ​ការ​ជជែក​ជាមួយ​ស្ថាប័ននានា​ពី​ទីកន្លែង​ផ្សេងៗ​ជុំ​វិញ​ពិភពលោក​ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់ពួកគេ​។ យើង​ពិត​ជា​មាន​ក្តី​សប្បាយរីករាយ​ក្នុង​ការ​ស្វាគមន៍​ចំពោះការចូលរួម​ពី​​សាលារៀន​ និង​​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​​កម្ពុជា សិង្ហបូរី អូស្រ្តាលី ណូវែលសេឡង់ ចក្រភពអង់គ្លេស​ កាណាដា សហរដ្ឋអាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ”។ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ក៏មាន​រួម​បញ្ចូល​នូវ​កិច្ចពិភាក្សា​ពេញ​អង្គដែល​មាន​និយោជិត និយោជក និង​តំណាង​ស្ថាប័ន​សរុប​ជាង​40នាក់​ ធ្វើ​បទ​បង្ហាញ​ស្តីពីវិថី​ការងារ​និង​ការអប់រំ​ផ្សេង​ៗ​គ្នា ក្នុង​​​លក្ខណៈ​ជា​ការ​ឆ្លើយឆ្លង​គ្នា​តាមរយៈ​​សំណួរ​និង​ចម្លើយ។GAC 2017 បាន​បញ្ចប់​ទៅ​ប្រកប​ដោយជោគជ័យ​ ដោយ​មាន​​ការរៀបចំ​កម្មវិធី​ទទួល​ទាន​អាហារ​​​ពេល​ល្ងាច​សម្រាប់ការ​ជួបជុំគ្នា​របស់​បញ្ញាវន្តពិភពលោកដែលបាន​អញ្ជើញ​​​​ចូលរួម​ដោយ​​ភ្ញៀវកិត្តិយស​ជាង​ 800 នាក់​ ពួកគេទាំងនោះ​ក៏​បាន​ចូល​រួមផង​ដែរ​​នៅក្នុង​ការអបអរសាទរ​ចំពោះខួប​លើកទី​25ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ IDP Education នៅ​ក្នុង​ប្រទេសកម្ពុជា​។លេខាធិកា GAC នឹង​ទន្ទឹងរង់ចាំ​ស្វាគមន៍​​ចំពោះ​ម្ចាស់​ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និង​គណៈប្រតិភូ​នានា​​សម្រាប់​សន្និសីត GAC លើកទី4ក្នុង​ឆ្នាំ2018។ដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យថ្មីៗចុងក្រោយបំផុត សូមចុះឈ្មោះរបស់លោកអ្នកនៅថ្ងៃនេះ!
ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា
ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា
June 7, 2022, 5:20 a.m.
កំណើនវិស័យអចលនទ្រព្យកម្ពុជានឹងត្រូវបានជម្រុញថែមទៀតតាមរយៈកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា។ វេទិការថ្នាក់ជាតិលើកទីពីរស្ដីពីគំនិតផ្ដួចផ្ដើមគោលនយោបាយ «ការត្រៀមខ្លួនរបស់ចិនសម្រាប់ទេសចរណ៍កម្ពុជា» បានចាប់ផ្ដើមកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។គំនិតផ្ដួចផ្ដើមគោលនយោបាយសៀវភៅសមានបំណងចង់បង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជាដោយបានពន្យល់ពីជំហានដំបូងរបស់ក្រសួងទេសចរណ៍ក្នុងការសម្របសម្រួលទេសចរណ៍ចិនរួមមានការជម្រុញការប្រើប្រាស់ប្រាក់យ័នការគិតគូរពីជម្រើសម្ហូបអាហារ និងកន្លែងស្នាក់នៅ និងការផ្ដល់ឯកសារសម្រាប់ដំណើរការធ្វើទិដ្ឋការសម្រាប់ជនជាតិចិន។ លោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាកម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ជារៀងរាល់ឆ្នាំត្រឹមឆ្នាំ២០២០។កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន៣.៥លាននាក់ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០១៧ពោលគឺកើនឡើងចំនួន១១.៨ភាគរយធៀបនឹងឆ្នាំមុនដែលក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន៧៤២,៥៨៦នាក់។ បើតាមលោករដ្ឋមន្រ្តីទេសចរណ៍ចិនកើនឡើង៤៤ភាគរយដែលនេះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាជាពិសេសវិស័យអចលនទ្រព្យដែលត្រូវបានជម្រុញដោយលំហូរចូលនៃវិនិយោគទុនចិន។លោកស្រី ជៀម សំណាង នាយកក្រុមហ៊ុន Lucky Property Service បានពន្យល់ពីឥទ្ធិពលរបស់ទេសចរណ៍ចិនមកលើវិស័យអចលនទ្រព្យកម្ពុជាថានៅពេលភ្ញៀវទេសចរណ៍ចិនមកដល់កម្ពុជាទីផ្សារអចលនទ្រព្យនឹងមានសន្ទុះខ្លាំងជាងមុន ហើយតម្លៃដីនឹងកើនឡើងស្របនឹងការកើនឡើងតម្រូវការគម្រោងអភិវឌ្ឍន៍ដូចជា៖ ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់ជាដើមដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរណ៍ចិន។ លោកស្រីជឿថា ប្រការនេះនឹងមានឥទ្ធិពលជាវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជាក្នុងរូបភាពនៃការបង្កើតការងារច្រើនជាងមុនសម្រាប់កម្មករសំណង់។លោកស្រីបន្តថា យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលមានអចលនទ្រព្យសម្រាប់ជួល ឫលក់គួរតែប្រុងប្រយ័ត្នជាមួយការកំណត់តម្លៃ។ នៅពេលមានតម្រូវការច្រើនជាពិសេសពីភ្ញៀវទេសចរណ៍ចិនដែលស្វែងរកបន្ទប់ជួល ម្ចាស់ផ្ទះមិនគួរតម្លើងតម្លៃខ្ពស់ហួសហេតុពេកទេ ពីព្រោះមានតែចិនដែលអាចមានលទ្ធភាពចំណាយ ចំណែកខ្មែរ និងបច្ចឹមប្រទេសមិនចង់ចំណាយខ្ពស់ពេកទេ។មានទស្សនៈដូចលោកស្រីសំណាងដែរ លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group លើកឡើងថាភ្ញៀវទេសចរណ៍ចិនកាន់តែច្រើននឹងនាំឱ្យមានតម្រូវការទិញដីកាន់តែច្រើនដើម្បីសាងសង់សណ្ឋាគារ រម្មណីដ្ឋាន និងផ្ទះសំណាក់ជាដើម ដែលមានន័យថាតម្លៃដីនៅជុំវិញតំបន់ទេសចរណ៍នឹងកើនឡើងខ្លាំង។ លោក រ៉ាវីជឿថា នឹងមានឱកាសការងារច្រើនជាងមុនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុងវស័យសំណង់ និងបដិសណ្ឋារកិច្ចជាពិសេសតម្រូវការសម្រាប់អ្នកចេះភាសាចិននៅក្នុងសណ្ឋាគារ និងរម្មណីដ្ឋាន។ ម្យ៉ាងទៀត វាក៏នឹងរួមចំណែកដល់ប្រាក់ចំណូលជាតិផងដែរសម្រាប់វិស័យទេសចរណ៍។លោករ៉ាវីជឿថាហេតុផលចម្បងដែលភ្ញៀវទេសចរណ៍ចិនមកកម្ពុជាគឺដោយសារតែទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនៅគ្រប់វិស័យដូចជា ការទូត ជំនួញ និងវិនិយោគ។ នារយៈកាល ជាង៥ឆ្នាំចុងក្រោយនេះ ចិនបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។ ចិនកំពុងតែគ្រប់ដណ្ដ់លើវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះដូចដែលបានឃើញតាមរយៈការអភិវឌ្ឍន៍ជាច្រើនដូចជា គម្រោង Blue Bay Condominium  និង The SeaGate Suite ដែលកំពុងតែសាងសង់។ហេតុផលសំខាន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ចិន គឺតម្លៃនៃការស្នាក់នៅទាបនៅក្នុងប្រទេសកម្ពុជា។ បើធៀបនឹងប្រទេសដទៃដូចជា កូរ៉េខាងត្បូង ចិន និងជប៉ុនតម្លៃម្ហូបអាហារ ការស្នាក់នៅ និងដឹកជញ្ជូនមានតម្លៃថ្លៃជាងនៅប្រទេសកម្ពុជា ៥ ទៅ ៦ ដង។ លោកជឿថាទីតាំងអច្ឆៈរយៈដូចជា៖ ប្រាសាទអង្គរវត្ត ព្រះវិហារ និងសម្បូរព្រៃគុក និងរម្មណីដ្ឋានទេសចរណ៍ជាច្រើនទៀតក៏បានជួយទាក់ទាញភ្ញៀវទេសចរណ៍ចិនផងដែរ។លោក Jin Zhen ប្រធានផ្នែកលក់សណ្ឋាគារ EastLand Hotel and Apartments និយាយថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានស្ថេរភាពនយោបាយល្អ។ ស្ថេរភាពនយោបាយល្អនៅតែបន្តទាក់ទាញទាំងភ្ញៀវទេសចរណ៍អ៊ឺរ៉ុប និងចិនមកកាន់ប្រទេសកម្ពុជា។លោកបន្តថា  EastLand មិនមានបន្ទប់ទំនេរទេនៅពេលនេះដោយសារតែយើងនៅតែបន្តផ្ដល់ជូនសេវាកម្មល្អប្រសើរដល់អតិថិជនរបស់យើង។ យ៉ាងណាក៏ដោយការកើនឡើងភ្ញៀវទេសចរណ៍ចិននឹងបន្តពង្រឹងជំនឿចិត្តរបស់យើងថែមទៀតថាយើងកំពុងតែវិនិយោគត្រឹមត្រូវលើវិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួងទេសចរណ៍ទេសចរណ៍គឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសជាង៥លាននាក់ ក្នុងនោះ ៨៣០ ០០០ នាក់ជាជនជាតិចិន ហើយបង្កើតចំណូលសរុបជាង ៣.៤ ពាន់លានដុល្លារ។ នៅឆ្នាំនេះក្រសួងរំពឹងថាភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជានឹងមានចំនួន១លាននាក់។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅលើគេហទំព័រ Realestate.com.kh!
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)
June 6, 2022, 5:03 p.m.
ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជារឿយៗត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាននៃ ដំណើរការ នីមួយៗបានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានាលើការទិញ អចលនទ្រព្យថ្មី របស់អ្នកឲ្យសម្រេចបានទៅតាម ការចង់បានរបស់អ្នក។ក្នុងភាគទី១ក្នុងសប្តាហ៍នេះ យើងនឹងបង្ហាញអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និង​ការកំណត់ លើប្រភេទ អាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។អចលនទ្រព្យប្រភេទអាជីវកម្មមានក្នុងទីផ្សារ៖អចលនទ្រព្យប្រភេទអាជីវកម្មគឺជាទម្រង់នៃអចលនទ្រព្យពាណិជ្ជកម្ម ដែលអាចបង្កើតប្រាក់ចំណូលប្រចាំខែបាន។ មាន អចលនទ្រព្យប្រភេទអាជីវកម្មជាច្រើនប្រភេទនៅកម្ពុជា រួមមាន៖ បារ សណ្ឋាគារ និងភោជនីយដ្ឋាន ស្ថានីយ៍ប្រេង ឥន្ធនៈ និងមានជាច្រើនទៀត។​សូមចងចាំថាការទិញអចលនទ្រព្យប្រភេទអាជីវកម្មគឺខុសពីការទិញអចលនទ្រព្យលំនៅដ្ឋាន។ នេះគឺដោយសារតែការទិញ លំនៅដ្ឋានគឺអាចរងចាំផលចំណេញត្រឡប់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែការទិញអាជីវកម្ម វិញគឺដើម្បីទទួល បានចំណូលប្រចាំខែភ្លាមៗ។ ដូច្នេះនៅពេលស្វែងរកទិញទ្រព្យអាជីវកម្ម អ្នកចាំបាច់ត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដោយផ្អែកលើផលចំណេញបច្ចុប្បន្នរបស់អាជីវកម្ម និងឱកាសសម្រាប់ ភាពរីកចម្រើន។កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖សម្រាប់ការទិញអចលនទ្រព្យអាជីវកម្ម អ្នកត្រូវកំណត់ពីប្រភេទអចលនទ្រព្យណាមួយ ដែលអ្នកត្រូវការ។ នេះមិនមែន ជាដំណើរការសាមញ្ញនៃការវិនិយោគ និងដោយគ្រាន់តែរង់ ចាំលើផលចំណេញដែលនឹងកើនឡើងនោះទេ។ជំហានដំបូងគឺការស្រាវជ្រាវ។ ប្រសិនបើការទិញអចលនទ្រព្យអាជីវកម្មគឺជាគំនិតថ្មីមួយចំពោះអ្នក នោះអ្នកត្រូវ​និយាយ ជាមួយម្ចាស់ជំនួញទទួលបានជោគជ័យ និងអ្នកជំនាញនៅ ក្នុងវិស័យនេះ។ ទាំងនេះអាចជាចំណុចចាប់ ផ្តើមដ៏ល្អបំផុតមួយ។នៅពេលដែលអ្នកដឹងថាអ្នកចង់ទិញអចលនទ្រព្យប្រភេទមួយណាហើយ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ឲ្យកាន់តែ ជាក់លាក់លើអចលនទ្រព្យនោះ។ ការស្រាវជ្រាវនេះ ទាក់ទងទៅនឹងការរំពឹងទុក្នុងរយៈពេលខ្លី និងរយៈវែងនៃអនាគត អចលនទ្រព្យអាជីវកម្មនោះ ការផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ន និងតម្រូវការរបស់អាជីវកម្មរួមជាមួយ ការជួលអ្នក ជំនាញឲ្យជួយអ្នកផងដែរ ដើម្បីធានាថាអ្នកបានពិចារណាបានគ្រប់ជ្រុងជ្រោយទាំងអស់។ឧទាហរណ៍សាមញ្ញមួយគឺ ប្រសិនបើអ្នកចង់ទិញ ឬជួលអាជីវកម្មសណ្ឋាគារ។ អ្នកគួរពិចារណាលើកត្តាមួយចំនួន ដូចជា៖ ពិនិត្យមើលកេរ្ដិ៍ឈ្មោះរបស់សណ្ឋាគារ (brand name) ប្រតិបត្តិករសណ្ឋាគារ រយៈពេលនៃប្រតិបត្តិការ​ ចំណាយ ប្រចាំខែក្នុងពេលបច្ចុប្បន្ន ការកំណត់តម្លៃបន្ទប់ និងប្រាក់ចំណេញជាមធ្យមក្នុងរយៈពេលបីឆ្នាំចុងក្រោយ ។ត្រង់ចំណុចនេះអ្នកត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដើម្បីព្យាករណ៍ពីអត្រានៃភ្ញៀវដែលអាចមាន ការពង្រឹងគុណ ភាពសេវាកម្ម និងសក្តានុពលនៃការវិនិយោគរបស់អ្នកក្នុង រយៈពេលវែង។សូមរង់ចាំអានអត្ថបទភាគទី២ របស់យើងសប្តាហ៍ក្រោយ ដែលនឹងពិភាក្សាបន្ថែមទៀតពីការកំណត់អាជីវកម្មសមស្រប មួយសម្រាប់អ្នក តួនាទីដែលភ្នាក់ងារអចលនទ្រព្យ និង ភាពចាំបាច់នៃមេធាវីនៅក្នុងដំណើរការនេះ!មានចំណងចង់ទិញអចលនទ្រព្យប្រភេទអាជីវកម្មមែនទេ? សូមពិនិត្យមើលអាជីវកម្មថ្មីៗសម្រាប់លក់នៅលើគេហទំព័រ  Realestate.com.kh!
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
June 6, 2022, 10:52 p.m.
គម្រោង The Parkway នឹងបានបើកសម្ពោធ “ការិយាល័យការលក់” ជាផ្លូវការនៅថ្ងៃទី ថ្ងៃសៅរិ៍ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ  ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងអភិបាលក្រុងភ្នំពេញ។ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ២៥ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើននាក់នឹងអញ្ជើញចូលរួមក្នុងពិធីនេះ។ កម្មវិធីសម្ពោធនេះរំពឹងថានឹងទទួលជោគជ័យបំផុតជាមួយគ្នានេះក៏ជាឱកាសអបអរសាទរលើការសហការគ្នារវាងក្រុងហ៊ុន សាងសង់របស់កម្ពុជា Parkway Investment Co., Ltd និងក្រុមហ៊ុនសាងសង់ចិន Nantong City Daxin Enginnering (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញានាំយកមកនូវខុនដូលក្ខណៈទំនើបបែប​ពាណិជ្ជកម្ម​​​​ចម្រុះ ដែល​​​​​ស្ថិតនៅក្នុងតំបន់ទួលគោក​​ដែលជាតំបន់មានភាពពេញនិយម។គម្រោង The Parkway មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ នៅតំបន់ទួលគោកដ៏មានសក្តានុពលបំផុតដែលនៅជិតទៅនឹងទីតាំងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងផ្សារទំនើបអ៊ីអនទី២ និងអាកាសយានដ្ឋាន។គម្រោងអភិវឌ្ឍន៍នេះ​គឺមានអគារចំនួន៣ផ្សេងគ្នា​ដែលអគារទី១មានកម្ពស់៣៦​ជាន់ និងអគារទី២មាន២៦ជាន់​អគារទី៣មាន៣០ជាន់។ ​ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន១,៥០០ យូនីតដែលក្នុងយូនីតនីមួយៗមានទំហំចាប់ពី៤៥​ម៉ែត្រការ៉េទៅ១៣៥ម៉ែត្រការ៉េ។គម្រោងអភិវឌ្ឍន៍របស់ Parkway Investment Co., Ltd ជោគជ័យកន្លងបានទទួលជោគជ័យ និងតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។​ គម្រោងទាំងនោះមានដូចជា គម្រោងបុរី Borey Rith និងគម្រោង Parkway Square ដែលបានធ្វើឲ្យក្រុមហ៊ុនកាន់តែមានកេរ្តិ៍ឈ្មោះនៅអន្តរជាតិ។ យើងជឿជាក់ថា​ពិធីសម្ពោធ​​ការិយាល័យលក់នេះនឹង​ទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែម ទៀតមកស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ The Parkway។ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់  IPhone 8
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
June 7, 2022, 5:08 a.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យ ឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់ កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថា អចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដើម្បីធានាថា ការផ្ទេរ កម្មសិទ្ធិដីធ្លី បញ្ចប់ត្រឹមត្រូវ ក្នុងនោះមានជំហានជាក់លាក់មួយចំនួន ដែលអ្នកត្រូវដឹង​ហើយក៏មានឯកសារចាំបាច់ព្រមទាំងការពិភាក្សាជាមួយនឹងភ្នាក់ងារ ដែលពាក់ព័ន្ធ។ មានប្រាំពីរ ជំហានក្នុង ដំណើរនៃការផ្ទេរប្លង់ដី ដែលអ្នកគួរស្វែងយល់។ យើងបានបង្ហាញពីបួនជំហានដំបូង កាលពីសប្ដាហ៍មុន សប្តាហ៍នេះ យើងនឹង បង្ហាញពីបីជំហានចុង ក្រោយ។  ខាងក្រោមនេះគឺជាជំហានចាំបាច់ចុងក្រោយក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។  Realestate.com.kh នឹងផ្តល់ឱ្យអ្នកនូវការណែ នាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេលដើម្បីបញ្ចប់ ដំណើរការផ្ទេរប្លង់កម្មសិទ្ធិនេះ។ជំហានទី ៥ - បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ:ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិគឺ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បីបញ្ជាក់ថាពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបាន បង់រួចរាល់។ទោះជាយ៉ាងណានៅទីក្រុងភ្នំពេញពន្ធនេះមិនត្រូវបានកំណត់ដោយផ្អែកលើតម្លៃជាក់ស្តែងនៃអចលនទ្រព្យនោះទេ។ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ ដោយសាលារាជធានីភ្នំពេញ។ ការវាយតម្លៃដែល ធ្វើឡើងដោយ សាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូចជា៖ ទំហំ ទីតាំង មុខងារនៃ អចលនទ្រព្យ សក្តានុពលនៃការប្រើ ប្រាស់ និងកត្តាដទៃទៀត។និយាយជាសាមញ្ញ ពន្ធលើការផ្ទេរអចលនទ្រព្យមិនផ្អែកលើតម្លៃពិតប្រាកដនៃដីដែលត្រូវលក់នោះទេ  ជាធម្មតា ករណីនេះត្រូវពឹងផ្អែកលើតម្លៃ ដែលបានកំណត់ដោយសាលា ក្រុងភ្នំពេញដែលអាចមានកម្រិតខ្ពស់ជាងអត្រាពន្ធ នៅតាមបណ្តាខេត្តផ្សេងទៀត។ប្រសិនបើដីមានទំហំលើសពី ១,២០០ ម៉ែត្រការ៉េ នោះទំហំដីដែលលើសនឹងត្រូវបង់ពន្ធដោយកំណត់ទៅតាម ប្រភេទពន្ធនៃដីដែលមិនបានប្រើប្រាស់(unused land tax)។ សម្រាប់ដីមានទំហំតិចជាង ១,២០០ ម៉ែត្រការ៉េ មិនអាចអនុវត្តន៍តាមប្រភេទពន្ធលើដីដែលមិនប្រើប្រាស់នោះទេ។ រយៈពេលសម្រាប់អគ្គនាយកដ្ឋានពន្ធដារដើម្បី បញ្ចប់ការ គណនាពន្ធលើពន្ធនៃការផ្ទេរនេះនឹងអាស្រ័យលើទីតាំងដី និងទំហំរបស់វា។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដាររយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល១ថ្ងៃ។ជំហានទី៦៖ មកនាយកដ្ឋានសូរិយោដីដើម្បីបញ្ចប់ដំណើរការបំពេញសំណុំបែបបទ៖បន្ទាប់ពីបង់ពន្ធទាំងអស់រួចរាល់ ភាគីទាំងពីរអាចត្រឡប់ទៅការិយាល័យសូរិយោដីស្រុក និងផ្តិតមេដៃ ឬចុះហត្ថ លេខាលើទម្រង់បែបបទរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការទិញ​ ឬលក់អចលនទ្រព្យដែលបានបំពេញដោយមន្ត្រីរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី ។ការចុះហត្ថលេខា ឬផ្តិតមេដៃត្រូវតែមានសាក្សីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ដែលក៏នឹងត្រូវ ផ្តល់ស្នាមមេដៃផងដែរ។ នីតិវិធីទាំងនេះគឺពឹងផ្អែកលើមូលដ្ឋាន នៃច្បាប់ភូមិបាល​មាត្រា ៦៥, ២៤៤ និង ២៤៥ ច្បាប់ភូមិបាលមាត្រា៦៩ គឺរារាំងការផ្ទេរកម្មសិទ្ធិប្រសិនបើមិនបានបង់ពន្ធដែលចាំបាច់សម្រាប់អចលនទ្រព្យណាមួួយ។ ឯកសារដែលបានផ្តល់ជូនគួរមានបង្កាន់ដៃបង់ពន្ធលើការផ្ទេរអចលនទ្រព្យ។ (ដូចមានក្នុងជំហានទី៥) ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖   ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល៥ថ្ងៃ។ជំហានទី៧ ៖ ទទួលបានប្លង់កម្មសិទ្ធិ៖ទទួលប័ណ្ណកម្មសិទ្ធិពីនាយកដ្ឋានសូរិយោដី៖ ការិយាល័យសូរិយោដីខណ្ឌ ឬស្រុកបានបញ្ជូន "ឯកសារផ្ទេរ កម្មសិទ្ធិ" ទាំងអស់ទៅនាយកដ្ឋានសូរិយោដី ដែលជាអ្នកចេញវិញ្ញាបន ប័ត្រចុងក្រោយសម្រាប់ឈ្មោះម្ចាស់ថ្មីក្នុង ប្លង់កម្មសិទ្ធិ។​ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ នាយកដ្ឋានសូរិយោដីរយៈពេលនៃការបញ្ចប់ដំណើរការ៖  ត្រូវចំណាយពេលពី ១ ទៅ ២ សប្តាហ៍។ នីតិវិធីចុងក្រោយនៅក្នុង ការប្រតិបត្តិអាចចំណាយពេលច្រើនសប្តាហ៍ អាស្រ័យលើការធ្វើការងារ របស់មន្រ្តីដីធ្លី និងភាគីពាក់ព័ន្ធ។​ក្នុងរយៈពេលពីរសប្តាហ៍នេះយើងបានសិក្សាស្វែងយល់ពីជំហានទាំង៧ក្នុងការផ្ទេរកម្មសិទ្ធិ។ នេះហាក់ដូចជា ដំណើរការដ៏ស្មុកស្មាញដោយសារតែមានស្ថាប័នរដ្ឋជាច្រើនបានពាក់ ព័ន្ធក្នុងដំណើរការនេះ។ ទោះជាយ៉ាងណា ជាលទ្ធផលគឺប័ណ្ណកម្មសិទិ្ធនោះគឺមានទាំងសុវត្ថិភាព និងភាពស្របច្បាប់ ដែលអាចបង្ការជម្លោះនៅថ្ងៃអនាគត។ លំនៅដ្ឋានថ្មីរបស់អ្នក គឺជាទ្រព្យដ៏ធំបំផុតមួយរបស់អ្នក ដូច្នេះការអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ គឺជាចំណុចសំខាន់ សម្រាប់ភាពរីករាយនាពេលអនាគតរបស់អ្នក។ស្វែងរកអចលនទ្រព្យនៅ Realestate.com.kh នៅថ្ងៃនេះ ឬមិនបានអានអត្ថបទភាគទី១? អាននៅទីនេះ!
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
June 7, 2022, 3:10 a.m.
Property Reviews
តាមរយៈកំណែទម្រង់ច្បាប់ជាច្រើន និងភាពច្បាស់លាស់នៅក្នុងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យន្តការដែលជនបរទេសអាចកាន់កាប់លើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេល បច្ចុប្បន្ននេះគឺមាន ច្រើនទម្រង់។ ភាពជាម្ចាស់កម្មសិទ្ធលើអគារសហកម្មសិទ្ធិ (ជាទូទៅត្រូវបានគេស្គាល់ថាជា "ប្លង់កម្មសិទ្ធិរួម") គឺជាវិធីស្របច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយប្លង់កម្មសិទ្ធិរួមគឺជាប្រភេទទម្រង់កម្មសិទ្ធិកាន់កាប់មានកម្រិតលើយូនីតនៃលំនៅដ្ឋានរួមជាមួយនឹងព្រំដែននៃសិទ្ធិផ្សេងៗទៀត ដូច្នេះសម្រាប់វិនិយោគិនបរទេសដែលមានបំណងចង់អភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ពួកគេមានសិទ្ធិក្នុងការកាន់កាប់លើអចលនទ្រព្យរួម និងដី។យន្ដការមួយដែលអាចប្រើក្នុងការទិញអចលនទ្រព្យគឺជាការបង្កើតក្រុមហ៊ុនដែលមានសិទ្ធិគ្រប់គ្រងលើដីធ្លី (land holding company)។ នេះគឺជាក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវមានកម្រិត (limited liability  company​​​) ដែលបានចែងនៅក្នុងច្បាប់កម្ពុជាថាជនជាតិខ្មែរអាចកាន់កាប់លើអចលនទ្រព្យជំនួសជនបរទេសបាន។ កត្តាសំខាន់បំផុតក្នុងការបង្កើតក្រុមហ៊ុនដីធ្លីស្របច្បាប់មួយគឺ ៥១% នៃក្រុមហ៊ុននេះត្រូវតែជាកម្មសិទ្ធិរបស់ជនជាតិកម្ពុជា។ ទោះជាយ៉ាងណាបើទោះបីជានៅលើក្រដាសបញ្ជាក់ថាភាគីកម្ពុជានឹងកាន់ភាគហ៊ុនភាគច្រើនក៏ដោយក៏កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុននៃភាគីទាំងពីរត្រូវរៀបចំឡើងក្នុងរបៀបមួយដែលភាគីបរទេសនឹងកាន់កាប់ព្រមទាំងគ្រប់គ្រងលើរាល់ការសម្រេច របស់ក្រុមហ៊ុន។.តម្រូវការចាំបាច់សម្រាប់ភាពជាម្ចាស់ភាគច្រើនដោយជនជាតិខ្មែរហើយអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅពេលក្រុមហ៊ុនបានបង្កើតឡើងដោយស្របច្បាប់គឺត្រូវបានចែងនៅក្នុងច្បាប់របស់ក្រុមហ៊ុន។ យោងទៅតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (ជំពូក៦ មាត្រា១៦​)៖ "នីតិបុគ្គលដែលកាន់កាប់ភាគហ៊ុនរ​​បស់ក្រុមហ៊ុនច្រើនជាង ៥១% ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ"។ អត្ថប្រយោជន៍ដែលមានគឺត្រូវកំណត់ថា "ការប្រើប្រាស់ដីត្រូវបានអនុញ្ញាតឱ្យវិនិយោគិនរួមមាន៖ ការសម្បទានការជួលរយៈពេលខ្លីការជួលរយៈពេលវែងដែលអាចបន្តឡើងវិញបានដោយអនុលោមទៅតាមបញ្ញត្តិច្បាប់ភូមិបាល។អត្ថប្រយោជន៍ទាំងនេះត្រូវបានផ្តល់ឱ្យដោយច្បាប់តាមរយៈរចនាសម្ព័ន្ធនេះដែលលើសពីយន្តការនៃការគ្រប់គ្រងអចលនទ្រព្យផ្សេងទៀតរបស់ជនបរទេស ហើយរចនាសម្ព័ន្ធនេះត្រូវបានទទួលស្គាល់ដោយស្របច្បាប់។ ទាក់ទងនឹងដំណើរការចុះបញ្ជីសម្រាប់បង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លី លោក Grant Fitzgerald នាយកចាត់ចែងទូទៅនៃក្រុមហ៊ុន​ IPS Cambodia បានមានប្រសាសន៍ថា “វិធីសាមញ្ញបំផុតក្នុងការបង្កើតក្រុមហ៊ុនគាន់កាប់ដីគឺតាមរយៈមេធាវីដែលជាអ្នកទទួលខុសត្រូវក្នុងការរៀបចំឯកសារច្បាប់ទាំងអស់ដែលតម្រូវឲ្យមាន។”លោក Fitzgerald បានបញ្ជាក់បន្ថែមដោយលោកជឿជាក់ថានៅក្នុងដំណើរការបង្កើតក្រុមហ៊ុនត្រូវមាន៤ជំហានសំខាន់ៗដូចជា៖ជំហានទី១៖ ភាគីបរទេសត្រូវមានដៃគូកម្ពុជាដែលអាចទុកចិត្តបានម្នាក់។ជំហានទី ២៖ ដំណើរការស្នើសុំដាក់ពាក់សម្រាប់ការបង្កើតក្រុមហ៊ុនដែលគ្រប់គ្រងដីធ្វើឡើងដោយមានការពិគ្រោះយោបល់ផ្នែកច្បាប់ដែលចាំបាច់។ជំហានទី៣៖ ភាគីទាំងសងខាងចាំបាច់ត្រូវបង្កើតបទបញ្ញត្តិសម្រាប់ក្រុមហ៊ុន។ បទបញ្ញត្តិនេះបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកភាគីដែលបានកំណត់យ៉ាងច្បាស់។ជំហានទី ៤៖ បន្ទាប់មកភាគីទាំងពីរអាចទទួលបានអាជ្ញាប័ណ្ឌក្រុមហ៊ុន។​លោក Fitzgerald បានពន្យល់ថាបទបញ្ញត្តិសម្រាប់ក្រុមហ៊ុនគឺជាឯកសារសំខាន់បំផុតនៅក្នុងដំណើរការបង្កើតក្រុមហ៊ុនហើយលោកថា "វាគឺជាដំណើរការតាក់តែងច្បាប់ដ៏ស្មុគស្មាញមួយពីព្រោះវាត្រូវបញ្ជាក់ពីព័ត៌មានលម្អិតអំពីភាគហ៊ុនសិទ្ធិក្នុងការសម្រេចចិត្ត និងកាតព្វកិច្ចផ្សេងៗទៀតរវាងម្ចាស់ភាគហ៊ុនកម្ពុជា និងម្ចាស់ភាគហ៊ុនបរទេស។ នេះជាមូលហេតុចម្បងដែលត្រូវមានមេធាវីល្អម្នាក់ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងដំណើរការនេះ។”"ជាទូទៅច្បាប់បានបញ្ជាក់ពីភាគរយនៃភាពជាម្ចាស់ និងបែងចែកភាគហ៊ុនជាពីរប្រភេទដែលប្រភេទនីមួយៗមានសិទ្ធិគ្រប់គ្រងខុសៗគ្នា។ ការកំណត់បែបនេះគឺដើម្បីធានាថាភាគីបរទេសត្រូវបានផ្តល់ "សិទ្ធិពិសេស" ដើម្បីធ្វើការសម្រេចចិត្តលើដីធ្លី។ "លោក Fitzgerald បានបន្ថែមថា "រយៈពេលនៃការរៀបចំបង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លីអាចចំណាយពេលពី ២ ទៅ ៣ ខែ និងចំណាយអស់ពី ៣,០០០ ទៅ ១០,០០០ ដុល្លារ ឬលើសពីនេះអាស្រ័យលើថាតើអ្នកជួលមេធាវីក្នុងស្រុក ឬអន្តរជាតិ"។បានកាន់កាប់ក្រុមហ៊ុនដែលកាន់កាប់លើដីនៅក្នុងប្រទេសកម្ពុជា លោក Dana Taylo បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ និងជាម្ចាស់ក្រុមហ៊ុនចំនួនពីរគឺក្រុមហ៊ុន Brocon ជាក្រុមហ៊ុនធំដែលរួមគ្រប់គ្រងដី និងគេហទំព័រអចលនទ្រព្យ www.orome.asia ​។លោក Taylor បាននិយាយថា "ខ្ញុំបានទិញក្រុមហ៊ុនដែលមានស្រាប់ហើយចំណាយពេលប្រហែល៦ខែដើម្បីបញ្ចប់ដំណើរការទាំងអស់ហើយក្រុមហ៊ុនបានផ្ទេរពីម្ចាស់មុន"។ លោក Taylor បានប៉ាន់ប្រមាណថាគាត់បានចំណាយប្រហែល ៨,០០០ ដុល្លារ នៅក្នុងដំណើរការផ្ទេរកម្មសិទ្ធិទាំងមូល។លោក Taylor បានបង្ហាញពីផលប្រយោជន៍ជាច្រើននៃការកាន់កាប់ក្រុមហ៊ុនគ្រប់គ្រងដីធ្លីដែលជាអាទិផ្តល់លទ្ធភាពក្នុងការទិញដី និងអចលនទ្រព្យផ្សេងទៀតជាមួយ​នឹងប្លង់រឹង។ ទោះជាយ៉ាងណាជាមួយនឹងការធ្វើកំណែទម្រង់របស់ក្រសួងនាពេលថ្មីៗនេះពាក់ព័ន្ធនឹងច្បាប់ពន្ធ លោក Taylor ជឿជាក់ថាការបង្កើតក្រុមហ៊ុនដីធ្លីអាចនឹងកាន់តែស្មុគស្មាញប៉ុន្តែលោកជឿជាក់ថាវានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេជាពិសេសសម្រាប់ក្រុមហ៊ុនខ្នាតធំ។នៅទីបំផុតការកាន់កាប់អចលនទ្រព្យតាមរយៈការបង្កើតក្រុមហ៊ុនគ្រប់គ្រង់ដីគឺជាមធ្យោបាយសុវត្ថិភាពបំផុតក្នុងការទិញអចលនទ្រព្យបើប្រៀបធៀបទៅនឹងយន្តការវិនិយោគអចលនទ្រព្យផ្សេងៗទៀត ដោយសារតែវាមានឯកសារបញ្ជាក់ ការចូលរួមរពីមេធាវី និងត្រូវបានទទួលស្គាល់ដោយច្បាប់។ ដរាបណាភាគីកម្ពុជា និងបរទេសមានមានការទុកចិត្តគ្នាទៅវិញទៅមក និងអនុវត្តតាមនីតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព នោះការបង្កើតក្រុមហ៊ុនគ្រប់គ្រងដីគឺវិធីមួយដែលជាផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ស្វែងរកអចលនទ្រព្យសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh នៅថ្ងៃនេះ - ឬសិក្សាពីព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅកម្ពុជា។
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
June 6, 2022, 5:03 p.m.
មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់និងជាប់នឹងសង្កាត់បឹងកេងកង១. សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។ទន្លេបាសាក់ផ្តល់ភាពងាយស្រួលដល់ការតភ្ជាប់ទៅរាជធានីភ្នំពេញតាមរយៈផ្លូវធំដោយខាងជើងជាប់នឹងមហាវិថីព្រះសីហនុនិងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។ ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថាមានការរីកចម្រើននៃការអភិវឌ្ឍន៍ជាមួយគម្រោងធំៗដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១ សណ្ឋាគារ Habitat Condominium សណ្ឋាគារ Toyoko Inn និងគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak និង គម្រោង DI Riviera ។ ទាំងនេះគឺគ្រាន់តែជាការរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលធ្វើឲ្យតំបន់ នេះកាន់តែរីកចម្រើនទៅមុខ។គម្រោងចុងក្រោយបំផុតនៅក្នុងតំបន់នេះមានដូចជា៖ ណាហ្គា ២ ដែលជាសណ្ឋាគារ និងកន្លែងកំសាន្តដ៏ធំ គម្រោងអគារភ្លោះដែលមានកំពស់១៣៣ជាន់ ដែលគិតជាទឹកប្រាក់វិនិយោគ២ពាន់លានដុល្លារដែលជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។ តំបន់នេះបានក្លាយជាគោលដៅនៃការវិនិយោគគម្រោងធំជាច្រើន។ទន្លេបាសាក់ជាតំបន់មានសក្តានុពលមួយនៅក្នុងក្រុងដូចនេះហើយបានជាធ្វើឲ្យអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមថាតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះបើធៀបជាមួួយនឹងម៉ារីណាប៊េនៅប្រទេសសិង្ហបុរី។លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុន NC Max World បានមាន ប្រសាសន៍ថា៖ “ទន្លេបាសាក់បានកំពុងតែបញ្ចេញនូវសក្តានុពលរបស់ខ្លួនដោយមានវត្តមានគម្រោងអភិវឌ្ឍន៍ចម្រុះធំជាច្រើនបានមកកាន់ទីនេះ។”"ទន្លេបាសាក់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងយក្សជាច្រើនហេតុនេះហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងកាន់តែខ្ពស់។ ដូច្នេះនាពេលអនាគតរបស់តំបន់នេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Hamilton បានបន្ថែមថា "តម្លៃដីនៅជុំវិញកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នទំនងជានឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលអនាគត។"លោកមានសុទិដ្ឋិនិយមថាទន្លេបាសាក់ទំនងជានឹងក្លាយទៅជាម៉ារីណាប៊េទីពីរនៅថ្ងៃអនាគតដោយសារគម្រោងថ្មីៗនិងគម្រោងធំៗបានប្រមូលផ្តុំគ្នានៅទីនេះ។ គម្រោងដ៏ធំបំផុតគឺ DI Riviera ដែលគិតជាទឹកប្រាក់វិនិយោគប្រមាណ ៧០០​លានដុល្លារដែលមានទីតាំងស្ថិតនៅកោះពេជ្រដែលសំណង់អគារមានលក្ខណៈស្រដៀងនឹងអគារម៉ារីណាប៊េ។លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុន Century21 Golden Realty បានមានប្រសាសន៍ថា “ទន្លេបាសាក់គឺជាតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍ធំៗដែលចង់បានគម្រោងអភិវឌ្ឍន៍របស់ពួកគេទទួលបានភាពជោគជ័យព្រោះតំបន់នេះនៅតែមានដីទំនេរធំៗជាច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍។”វាជាកន្លែងដ៏ល្អសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាវីឡានិងគម្រោងខុនដូ។​"ទន្លេបាសាក់បច្ចុប្បន្នមានភាពទាក់ទាញដល់អ្នកអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគតដោយសារវានៅជិតស្ថិតនៅកណ្តាលទីក្រុងនិងនៅក្បែរមាត់ទន្លេ។ គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានឈ្មោះថាThe Bridge និង The Peak ត្រូវបាន គេគ្រោងនឹងបញ្ចប់នៅឆ្នាំ 2018 និងឆ្នាំ 2020 ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់។ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings បានទិញដីទំហំ ១,២០០ ម៉ែត្រការ៉េក្នុងសង្កាត់បឹងទន្លេសាបរាជធានីភ្នំពេញក្នុងតម្លៃ ៦លានដុល្លារដើម្បី សាងសង់ស្នាក់ការបង្ហាញផ្ទះគំរូសម្រាប់គម្រោងThe Peak។តំបន់ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទីតាំងល្អបំផុតបន្ទាប់ពីបឹងកេងកងដែលអំណោយផលសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ជនបរទេសក្រុមហ៊ុន និងអង្គការផ្សេងៗ។ តំបន់នេះផ្តល់ជូននូវសន្តិសុខខ្ពស់ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អដែលសមស្របសម្រាប់អ្នកមានជីវភាពមធ្យម និងខ្ពស់ក៏ដូចជាជនបរទេស។លោកស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីលរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា៖  "ផ្នែកដ៏ល្អបំផុតនៃទន្លេបាសាក់គឺស្ថិតនៅកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នម៉ល។ ដែលនៅក្នុងនេះតម្លៃដីអាចមានតម្លៃចាប់ពី៣,៥០០ ដុល្លារទៅ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េខណៈនៅតំបន់ដែលខ្លះតម្លៃទាបជាងនេះអាចមានចាប់ពី២,០០០ ទៅ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងតំបន់ទន្លេបាសាក់តាមរយៈ Realestate.com.kh
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
June 6, 2022, 5:03 p.m.
បន្ទាប់ពីទទួលបានសិទ្ធិសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយប្រាក់អស់៨០លានដុល្លារនៅលើអតីតអគារប៊ូឌីញរួចមក ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។យោងតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុន Arakawa នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឆាប់ៗខាងមុខនេះ។សាងសង់លើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយជម្រុញឱ្យមានគម្រោងលំនៅដ្ឋានតម្លៃទាបកាន់តែច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដូចជា WorldBridge Land និង B & BM Development បានចាប់ផ្ដើមគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួនរួចស្រេចហើយនៅខេត្តកណ្ដាលក្រោមគោលនយោបាយលំនៅដ្ឋានជាតិ។ក្នុងឱកាសនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិធ្វើនៅខែមិថុនាឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថាក្រសួងកំពុងតែផ្ដោតការយកចិត្តទុកដាក់ស្វែងរកមធ្យោបាយផ្ដល់លំនៅដ្ឋានសមរម្យជូនដល់ប្រជាពលរដ្ឋចំណូលទាបនៅទូទាំងប្រទេសដើម្បីអាចមានលំនៅដ្ឋានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពថ្លៃថ្លូរ។ក្រសួងរៀបចំដែនដីកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់តម្លៃលំនៅដ្ឋានសមរម្យ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតិកម្មដើម្បីជម្រុញឱ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីសម្រេចបានគោលដៅនេះ នេះបើយោងតាមលោក រដ្ឋមន្រ្តី ជា សុផារ៉ា។ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនថែមទៀតទំនងជានឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសកម្ពុជា ដែលនៅទីបំផុតអាចនឹងឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រមាណ ៥៥ ០០០ ខ្នងក្នុងមួយឆ្នាំ។សូមតាមដានព័ត៌មានអចលនទ្រព្យថ្មីៗនៅលើគេហទំព័រ Realestate.com.kh
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
June 6, 2022, 5:03 p.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថាអចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថាការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។នៅសប្តាហ៍នេះយើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួនបួនដំបូងដើម្បីធ្វើការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh បានផ្តល់ការណែនាំច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងឯកសារផ្លូវច្បាប់ជាច្រើនដើម្បីបំពេញតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវក្នុងការផ្ទេរប្លង់កម្មសិទ្ធិដី។ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖● អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ● អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់● ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហានទី១នេះអាចត្រូវចំណាយពេលប្រហែល ១០ថ្ងៃ (ចំណែកឯដំណើរការនៃជំហានទី ២ និងទី៣អាចមានរយៈពេលដំណើរការដូចគ្នាដែរដើម្បីបញ្ចប់វា)ជំហានទី ២៖ ទទួលព័ត៌មានលំម្អិតអំពីអចលនទ្រព្យបន្ទាប់មកអ្នកទិញត្រូវតែសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យនោះពីមន្ត្រីថ្នាក់ក្រោមនៅឃុំសង្កាត់។ ក្នុងករណីនេះលោកអ្នកត្រូវសាកសួរព័ត៌មាននៅទីតាំងដែលលោកអ្នកទិញអចលនទ្រព្យដើម្បីទទួលបានព័ត៌មានជាក់លាក់មួយ។ លើសពីនេះទៅទៀតការស្វែងរកជាផ្លូវការនូវប័ណ្ណកម្មសិទ្ធគួរតែប្រព្រឹត្តទៅនៅការិយាល័យសុរិយោដីខណ្ឌ/ស្រុក។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យឃុំ / សង្កាត់ដែលពាក់ព័ន្ធ)រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហាននេះត្រូវចំណាយពេលប្រហែលជា ១០ ថ្ងៃ (រយៈពេលបញ្ចប់ជំហាននេះវាដំណាលគ្នាជាមួយជំហានទី ១ និងទី ៣)ជំហានទី ៣៖ ទទួលបានវិញ្ញាបនប័ត្រនៃការបញ្ចូលនិងឯកសារផ្លូវការពីអ្នកលក់ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែមានឯកសារដូចខាងក្រោម៖● ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬបុគ្គលដែលជាតំណាងក្រុមហ៊ុន● លិខិតបញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននិងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម● ឯកសារផ្លូវការដទៃទៀតទាក់ទងនឹងក្រុមហ៊ុនពីអ្នកលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុនចាំបាច់ត្រូវផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងអត្តសញ្ញាណនៃឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាប័ណ្ណប័ត្រ។● សិទ្ធិអំណាចមេធាវី●សេចក្តីសម្រេចចិត្តដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុននោះបានអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះដាក់លក់ដើម្បីតំណាងឱ្យក្រុមហ៊ុននៅការិយាល័យសុរិយោដី● អំណាចនៃមេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចមានសិទ្ធិពេញលេញក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកទិញ។ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្មរយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរតែចំណាយពេលប្រហែល ១០ ថ្ងៃ (ជំហានមួយនេះវានឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយជំហានទី ១ និងទី ២)ជំហានទី ៤: ដាក់ពាក្យចុះឈ្មោះនៅការិយាល័យសុរិយោដីនៅពេលដែលអ្នកទិញនិងអ្នកលក់គឺជាបុគ្គលឬក្រុមហ៊ុនមានបំណងបញ្ចប់ប្រតិបត្តិការអចលនទ្រព្យគឺត្រូវទៅជួបការិយាល័យសុរិយោដី ដើម្បីរៀបចំឯកសារនិងចុះហត្ថលេខាលើឯកសារដែលពាក់ព័ន្ធ។សម្រាប់ជំហាននេះតម្រូវឱមានឯកសារសំខាន់ៗដូចជា៖● លក្ខន្តិកៈក្រុមហ៊ុន● វិញ្ញាបនប័ត្រក្រុមហ៊ុន (ដែលទទួលបាននៅជំហានទី ៣)● ឯកសារទាំងពីររបស់មេធាវី (ដែលទទួលបានក្នុងជំហានទី ៣) ។វិញ្ញាបនប័ត្រដើមដែលរៀបចំឡើងដោយអ្នកលក់ត្រូវបង្ហាញទៅការិយាល័យសុរិយោដីនៅពេលចុះហត្ថលេខាលើឯកសារដើម្បីធ្វើការបញ្ចូលឈ្មោះម្ចាស់ថ្មីជាផ្លូវការនៅក្នុងឯកសារ។ភ្នាក់ងាររដ្ឋបាលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ ជំហាននេះអាចនឹងបញ្ចប់ក្នុងចន្លោះពេល ២០ថ្ងៃ និង៣០ថ្ងៃ។ក្នុងនាមជាអ្នកទិញយើងត្រូវប្រាកដថាយើងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ដូចនេះតាមការរៀបរាប់ខាងដើមវាជាការបង្ហាញអំពីដំណាក់មួយចំនួនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិពីម្ចាស់ ចាស់ទៅកាន់ម្ចាស់កាន់កាប់ថ្មីមួយ។ សូមតាមដានអត្ថបទភាគ២នៅសប្តាហ៍ក្រោយដើម្បីយល់ដឹងលម្អិតបន្ថែមទៀតសម្រាប់ការផ្ទេរប័ណ្ណកម្មសិទ្ធិ ៕កំពុងស្វែងរកមើលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!