+855 92 92 1000
Logo
ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: December 17, 2017, 7:46 a.m.

ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា


នៅក្នុងសេចក្តីប្រកាសមួយនៅចុងខែវិចិ្ឆកាក្រុមហ៊ុនអចលនទ្រព្យនិងសំណង់ដ៏ធំចំនួនពីររបស់ចិនបានសន្យានឹងធ្វើការវិនិយោគគិតជាទឹកប្រាក់ចំនួនប្រាំពីពាន់លានដុល្លារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ វិស័យសំណង់និងហិរញ្ញវត្ថុ។ សេចក្តីថ្លែងការនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន និងលោក Cheng Risheng ប្រធានក្រុមហ៊ុនវិនិយោគ Henan Transport Investment Group និងលោក Zhang Yuling ប្រធានក្រុមហ៊ុន Greenland Holding Group។

គម្រោងថ្មីដែលបានស្នើរួមមានផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តព្រះសីហនុ ការកសាងទីក្រុងរណបមួយផ្សេងទៀត និងការបង្កើតមជ្ឈមណ្ឌលទេសចរណ៍និងធនាគារពាណិជ្ជដ៏ធំថ្មីមួយ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឲ្យកត់សំគាល់ នេះគឺដោយសារតែការរួមចំណែកខាងផ្នែកសេដ្ឋកិច្ចនិងការវិនិយោគដ៏ច្រើនរបស់ប្រទេសចិនក៏ដូចជាទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅតែជាចំនុចស្នូលមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ជាលទ្ធផលកំណើនសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ជាង២ទសវត្សរ៍ចុងក្រោយនេះហើយបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសដែលមានប្រាក់ចំណូលក្រោមមធ្យម។

ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដោយមានទឹកប្រាក់វិនិយោគសរុបជាងដប់បួនពាន់លានដុល្លារអាមេរិកចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦ ជាពិសេសការអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធ។

គម្រោងថ្មីទាំងនេះគឺស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយដែលមានទឹកប្រាក់ប្រមាណមួយរយម្ភៃពាន់លានដុល្លារដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងចិនទៅកាន់តំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបនៅពេលដែលគម្រោងនេះបានបញ្ចប់។

 

សូមរំលឹកផងដែរថាគម្រោងអភិវឌ្ឍន៍បានបង្កើតឱកាសការងារយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាតួយ៉ាងគម្រោងដែលទើបតែបានប្រកាសថ្មីៗនេះជាមួយទឹកប្រាក់យ៉ាងច្រើនមកពីប្រទេស ចិន។ គម្រោងចុងក្រោយនេះអ្នកជំនាញបានប៉ាន់ស្មានថានឹងបានបង្កើនការងារចំនួន២០,០០០កន្លែងនៅពេលដែលគម្រោងនេះចាប់ផ្តើម៕

ស្វែងរកព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh




Comments