ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប

4 ខែ ធ្នូ ឆ្នាំ 2017, 17:09

ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រី​នៃខេត្តសៀមរា​​ប។ ក្រុមហ៊ុន​បានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០​ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។

នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។

លោក Rory Hunter ជានាយកក្រុមហ៊ុន Song Saa Collective បានលើកឡើងអំពីចក្ខុវិស័យរបស់លោកសម្រាប់ទីក្រុងអេកូទេសចរណ៍មួយនេះ ដោយលោកបានបញ្ជាក់ថាដីមួយហិកតាដែលមានបឹងធម្មជាតិនៅជុំវិញ នឹងអភិឌ្ឍន៍ជាកន្លែងអភិរក្សសត្វនៅក្នុងតំបន់នេះ។ លោក Hunter សង្ឃឹមថាក្នុងរយៈពេលប្រាំឆ្នាំទៅមុខគម្រោងរបស់ក្រុមហ៊ុនរបស់លោកនឹងត្រូវអភិឌ្ឍន៍ដោយភាពងាយស្រួល ហើយនឹងអាចបង្កើតការងារបន្ថែមសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមិនទាន់មានឧស្សាហកម្មរីកចម្រើនដូចនៅតាមទីក្រុង។

គម្រោងទីក្រុងទេសចរណ៍ធម្មជាតិនេះមានដូចជា៖ សណ្ឋាគារ វីឡា សាលារៀន មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ គេរំពឹងថាគម្រោងនេះនឹងជួយទាក់ទាញអ្នកទេសចរបានច្រើនថែមទៀត​ ក្នុងនោះមានទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកទស្សនានៅក្នុងខេត្តនេះដែលមានភាពល្បីល្បាយខ្លាំងលើ​ប្រាសាទអង្គរវត្ត។

លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បានលើកឡើងអំពីអត្ថប្រយោជន៍នៃគម្រោងនេះ។ លោកថា "គម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសភ្ញៀវទេសចរជនជាតិចិនដើម្បីឲ្យមកទស្សនាខេត្តសៀមរាប។ ភ្ញៀវទេសចរដែលទស្សនានៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងថៃជាធម្មតាពួកគេស្នាក់នៅយូរនៅក្នុងប្រទេសទាំងនេះដោយសារនៅថៃ ឬវៀតណាម មានទិសដៅទេសចរណ៍ច្រើនបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា។”

លោក Mario បានបន្ថែមទៀត "នៅពេលប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនជាពិសេសដូចជានៅក្នុងខេត្តសៀមរាបនោះប្រទេសនេះនឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ជាលទ្ធផលយើងនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលយូរ។ នៅទីបំផុតភ្ញៀវទេសចរកាន់តែច្រើនស្នាក់នៅសម្រាប់រយៈពេលយូរផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងក្នុងស្រុក។"

វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង៥លាននាក់រួមទាំងជនជាតិចិន ៨៣០,០០០ នាក់និងប្រាក់ចំណូលសរុបចំនួន៣,៤ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។

ការកើនឡើងភ្ញៀវទេសចរចិនគឺជាគោលដៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលដោយការបង្កើតគោលនយោបាយ "ការត្រៀមខ្លួនសម្រាប់ទេសចរ ចិននៅកម្ពុជា" ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចិន២លាននាក់ឲ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២០ដូច្នេះប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដូចជាគម្រោងសំណើរទីក្រុងទេសចរណ៍ធម្មជាតិដើម្បីជំរុញកំណើននៃភ្ញៀវទេសចរជារៀងរាល់ឆ្នាំ

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់ក្នុងខេត្តសៀមរាប និងស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗនៅ លើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ