+855 92 92 1000
Logo
RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: December 8, 2017, 3:34 a.m.

RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា


ស្របពេលដែលវិស័យលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនតម្រូវការគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយក៏មានការកើនឡើងផងដែរ។ ជាការឆ្លើយតបនឹងតម្រូវការសម្ភារផ្ទះបាយនៅកម្ពុជាក្រុមហ៊ុន RCD Kitchen Cambodia បាននាំយកនូវសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងទូសំលៀកបំពាក់គ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។

RCD Kitchen Cambodia ជាក្រុមហ៊ុនដ៏ធំក្នុងការផ្គត់ផ្គង់នូវគ្រឿងបរិក្ខាសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងផ្ដល់សេវកម្មតំលើងជូនដល់អតិថិជនសម្រាប់លំនៅដ្ឋានធម្មតា ក៏ដូចជាគម្រោងខុនដូ។មានបទពិសោធន៍ក្នុងវិស័យនេះជាង៤៥ឆ្នាំនៅក្នុងប្រទេសថៃ ក្រុមហ៊ុនយើងបានមកដល់ប្រទេសកម្ពុជារយៈពេល២ឆ្នាំមកហើយ ដោយបានចែកចាយបទពិសោធន៍និងជំនាញយ៉ាងប៉ិនប្រសប់។

ក្រុមហ៊ុនមានរោងចក្រដ៏ធំនៅក្នុងប្រទេសថៃ ហើយគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងតាមស្តង់ដាអន្តរជាតិ ISO 9001-​2008 ។ ចំណែកឯក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាវិញក៏មានក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលមកពីប្រទេសថៃផងដែរ។

លើសពីនេះ ពួកយើងក៏បាននាំចូលគ្រឿងសម្ភារផ្ទះបាយ គ្រឿងសង្ហារឹមយីហោល្បីៗមកកាន់ប្រទេសកម្ពុជាផងដែរដូចជា៖ Cattelan, Bodema, Lago, and Cesar Italian ។ គ្រប់ផលិតផលទាំងអស់ត្រូវបានផលិតតាមស្តង់ដាអន្តរជាតិ និងមានភាពទំនើបទាន់សម័យ។

គ្រឿងសំភារៈទាំងអស់មានតម្លៃចាប់ពី $850 ដល់ជាង $10,000 ដែលអាចធ្វើការផ្គត់ផ្គង់ សម្រាប់ផ្ទះបាយក្នុងគេហដ្ឋាន និងគម្រោងខុនដូជាដើម។

ពួកយើងផ្តោតសំខាន់ទៅលើគុណភាពជាចំបងធ្វើយ៉ាងណាប្រាកដថាផលិតផល និងសេវាកម្មពិតជាឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះពួកយើងក៏បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិដែលផ្គត់ផ្គង់សម្ភារផ្ទះបាយយីហោ  Blum & Hafele ផងដែរ។

ក្រុមការងារដ៏មានជំនាញរបស់ពួកយើងតែងតែផ្តល់ជូនទាំងទំនុកចិត្ត និងផលិតផលគុណភាពខ្ពស់ជូនអតិថិជន។ ក្រៅពីនេះផងដែរក្រុមការងាររបស់យើងត្រូវបានទទួលការបណ្តុះបណ្តាល និងតែងតែស្វែងរកជំនាញថ្មីៗក៏ដូចជាបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបម្រើអតិថិជន។

លោកអ្នកនឹងទទួលបានការប្រឹក្សាអំពីការតុបតែងរចនាផ្ទះបាយដោយឥតគិតថ្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះមកកាន់ក្រុមការងាររបស់យើងខ្ញុំ។  RCD Kitchen Cambodia ផ្តល់ជូនផលិតផល និងសេវាកម្មល្អផ្តាច់គេ​ជាមួយតម្លៃសមរម្យដើម្បីបំពេញតាមតម្រូវការរបស់អតិថិនជន៕

អានអត្ថបទព័ត៌មានទាក់ទងនឹងអចលនទ្រព្យសូមទាក់ទងមកកាន់ Realestate.com.kh

Comments