១: អំពីកម្ពុជា

១.៥ ផលិតផលក្នុងស្រុកសរុប (GDP) ការលូតលាស់

Gross domestic product (GDP) growth remains strong in Cambodia, fercely driven by the growing real estate, construction, garment manufacturing and tourism sectors. The Asian Development Bank has even labelled Cambodia as the new “tiger economy” due to the nation’s consistent economic growth. The Economist Intelligence Unit, a UK-based company renowned for their analyses and economic forecasts of over 200 countries, recognised Cambodia as one of the fastest growing economies and forecasted that the Kingdom’s GDP growth will remain strong over the next fve years and will reach well over the six percent growth per year.

កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសកម្ពុជា

At the end of 2016, GDP growth in Cambodia reached 6.9 percent and that growth is expected to remain consistent. According to a report released by the World Bank in October 2017, GDP growth for last year is projected to ease slightly to 6.8 percent.

បើទោះបីជាស្ថិតិផ្លូវការនៅក្នុងឆ្នាំមុនមិនបានចេញផ្សាយក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២២ ពាន់លានដុល្លារពោលគឺកើនឡើង ២.២ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជារំពឹងថា GDP នឹងឡើងដល់ ២៤.៥ ពាន់លានដុល្លារនៅឆ្នាំនេះដោយសារតែអំណោយផលនៃកំណើន។ទោះបីជាឆ្នាំនេះគឺជាឆ្នាំនៃការបោះឆ្នោតក៏ដោយ ប៉ុន្តែមិនមានភាពចលាចល ឬផលប៉ះពាល់លើកំណើននោះទេ។

បើទោះបីជាស្ថិតិផ្លូវការនៅក្នុងឆ្នាំមុនមិនបានចេញផ្សាយក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២២ ពាន់លានដុល្លារពោលគឺកើនឡើង ២.២ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជារំពឹងថា GDP នឹងឡើងដល់ ២៤.៥ ពាន់លានដុល្លារនៅឆ្នាំនេះដោយសារតែអំណោយផលនៃកំណើន។ទោះបីជាឆ្នាំនេះគឺជាឆ្នាំនៃការបោះឆ្នោតក៏ដោយ ប៉ុន្តែមិនមានភាពចលាចល ឬផលប៉ះពាល់លើកំណើននោះទេ។

GDP per capita is predicted to be $1,568 this year, a rise of nine percent from last year’s $1,435. According to the World Bank, due to two decades of strong economic growth and a rising per capita GDP, Cambodia has graduated from “low income” status to a “lower-middle income” country, putting the Kingdom in the same category as Vietnam and India. The country received this designation in 2015.

GDP per capita is predicted to be $1,568 this year, a rise of nine percent from last year’s $1,435. According to the World Bank, due to two decades of strong economic growth and a rising per capita GDP, Cambodia has graduated from “low income” status to a “lower-middle income” country, putting the Kingdom in the same category as Vietnam and India. The country received this designation in 2015.

ដោយមិនគិតពីការធ្វើចំណាត់ថ្នាក់ថ្មីនេះដោយធនាគារពិភពលោក (ផ្អែកលើប្រព័ន្ធចំណាត់ថ្នាក់ខុសៗគ្នាជាមូលដ្ឋាន) កម្ពុជានៅតែចាត់ទុកថាជាប្រទេស ដែលមាន "ការអភិវឌ្ឍតិចតួចបំផុត" ដោយអង្គការសហប្រជាជាតិ។ នេះមានន័យថាកម្ពុជាអាចបន្តទទួលបានអត្ថប្រយោជន៍ពីស្ថានភាពនេះដូចជា ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ និងជំនួយអន្តរជាតិ។

នៅក្នុងលក្ខខណ្ឌនៃការដាក់ចំណាត់ថ្នាក់ផលិតផលក្នុងស្រុកសរុបសកល កម្ពុជានៅតែមានកម្រិតទាបជាពិសេសបើគិតពីប្រាក់ចំណូលក្នុងមនុស្សម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ អត្រាកំណើនបច្ចុប្បន្ន និងអនាគតនៃកំណើនផលិតផលក្នុងស្រុកសរុបធ្វើឲ្យកម្ពុជាជាជម្រើសដ៏សំខាន់មួយសម្រាប់វិនិយោគិន បរទេសដែលកំពុងស្វែងកន្លែងមានសមរម្យ និងមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ដែលមានសញ្ញាតិចតួចនៃការធ្លាក់ចុះនៅក្នុងទសវត្សរ៍បន្តបន្ទាប់។

ហេតុផលសំខាន់ៗចំពោះការហូរចូលវិនិយោគផ្ទាល់ពីបរទេសទៅប្រទេសកម្ពុជា
១.៦ ការវិនិយោគផ្ទាល់ពីបរទេស (FDI) & ច្បាប់វិនិយោគ
១.៦.១ ការគិតគូរ FDI សកល

Cambodia continues to see an increase in foreign direct investments (FDI) every year, a key driving force of the Kingdom’s economic development. Over the past decade, FDI in Cambodia has increased by over 800 percent, which demonstrates how long the Kingdom’s economic potential was left unnoticed on an international level. China, Japan, Thailand and South Korea are the main sources of FDI infows in recent years, and the property sector is one of the biggest benefactors of this annual growth.

កាលពីឆ្នាំមុនកម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) នូវទឹកប្រាក់ជាង ៦.៣ ពាន់លានដុល្លារ ដែលបានកើនឡើងទ្វេដងនៃទឹកប្រាក់វិនិយោគ ចំនួន ៣.៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លំហូរវិនិយោគផ្ទាល់ពីបរទេស ដូចៗគ្នាបានធ្វើឲ្យមានស្ថេរភាពនៃអតិផរណា កំណើនស្របគ្នានៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ដូចជាផលិតផលក្នុងស្រុកសរុប និងបានជួយក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អចំពោះវិស័យផលិតកម្ម។

សកម្មភាពសេដ្ឋកិច្ច និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានបញ្ជាក់ជាមួយវិសាលភាព នៃការវិនិយោគដែលមានស្រាប់ជាច្រើន ដែលបាន ផ្លាស់ប្តូរចេញពីប្រទេសចិន ថៃ និងវៀតណាមចូលមកកាន់កម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា។

ទោះបីជាមានភាពរឹងមាំទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមមួយចំនួននៅតែកើតមានមានសម្រាប់វិនិយោគិនបរទេស។ទោះបីជាកម្លាំងពលកម្មមាន កម្រិតទាបខ្លាំងក៏ដោយ ក៏កម្មករភាគច្រើនមិនមានជំនាញ ដោយសារកម្រិតនៃការអប់រំទាប។ មានបុគ្គលដែលមានទេពកោសល្យនៅក្នុងទីផ្សារ ការងារកម្ពុជា ប៉ុន្តែការស្វែងរកបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងជាន់ខ្ពស់​ និងតួនាទីបច្ចេកទេសច្បាស់លាស់អាចនៅមានបញ្ហា។

កង្វះខាតការតភ្ជាប់ការដឹកជញ្ជូនបច្ចុប្បន្នអាចជាបញ្ហាប្រឈមមួយទៀតសម្រាប់វិនិយោគិន។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធខ្សត់ខ្សោយ បញ្ហាផ្លូវថ្នល់ បញ្ហាអគ្គីសនី និងតម្លសដឹកជញ្ជូនខ្ពស់ នៅតែចោទជាបញ្ហាចម្បង។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការសន្យាពីរដ្ឋាភិបាល និងវិនិយោគិនបរទេសក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសំខាន់ៗទាំងនេះ ជាពិសេសនៅក្នុង តំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា៖ ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ឧបសគ្គចំពោះការវិនិយោគទាំងនេះទាំងនេះទំនងជាងនឹងត្រូវ បានដោះស្រាយនៅក្នុងឆ្នាំខាងមុខនេះ។

១.៦.២ និន្នាការវិនិយោគផ្ទាល់ពីបរទេស - ចិននិងកម្ពុជា

ការវិនិយោគបរទេសរបស់ចិនមានសារៈសំខាន់ជាពិសេសចំពោះសេដ្ឋកិច្ចកម្ពុជា។ ត្រឹមនៅមុន និងពាក់កណ្តាលដើមឆ្នាំនេះមានអនុស្សរណៈសំខាន់ចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរចំពោះគម្រោងផ្សេងៗគ្នា ជាមួយនឹងការផ្តោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកសុខភាព និងកសិកម្ម។

According to fndings by the National Bank of Cambodia and National Institute of Statistics, China’s investment has accounted for approximately 44 percent of the total FDI injected into the Kingdom between 1994 and 2017.Last year alone, Cambodia attracted a fxed asset investment of $1.43 billion from China, 27 percent of total investments in the country for that year

ការលើកទឹកចិត្តក្នុងការទាក់ទាញវិនិយោគិនបរទេស ១.៦.៣ ច្បាប់ស្តីពីការវិនិយោគដែលអនុគ្រោះ

ប្រទេសកម្ពុជាផ្តល់ជូនការនិយោគល្អចំពោះការវិនិយោគក្នុងស្រុក និងបរទេសតាមរយៈការពង្រឹងអាជីវកម្មដែលយកចិត្តទុកដាក់ដល់បរិស្ថាន និងរដ្ឋាភិបាលដែលមានច្បាប់ និងបទប្បញ្ញត្តិ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ។

នៅក្នុងសេចក្ដីសង្ខេប:

១) រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់អ្នកវិនិយោគទាំងអស់ស្មើគ្នា ដោយមិនគិតពីពូជសាសន៍ ឬសញ្ជាតិ (លើកលែងតែកម្មសិទ្ធិដីធ្លី និងសកម្មភាពវិនិយោគមួយចំនួន)។

២) រដ្ឋាភិបាលមិនកំណត់តម្លៃឬការគ្រប់គ្រងរូបិយប័ណ្ណបរទេសទេ។

៣) មិនមានការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មទេ។

៤) រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យជនបរទេសជួលដីរហូតដល់ 50 ឆ្នាំ។ និងវាអាចយូរជាងនេះ ក្នុងស្ថានភាពមួយចំនួន។

5) គ្មានគោលនយោបាយតូបនីយកម្មត្រូវបានអនុវត្តដោយរដ្ឋាភិបាល

៦) ចំណេញនិងប្រាក់ចំណេញផ្សេងៗ អាចត្រូវបានបង្វិលត្រលប់ដោយស្វ័យប្រវត្តិដោយគ្មានការរឹតត្បិត ពីរដ្ឋាភិបាល។

ច្បាប់វិនិយោគនៅកម្ពុជាក៏បានចែងផងដែរថាក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តលើការវិនិយោគ។

ដើម្បីទទួលអាជ្ញាប័ណ្ណវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) គម្រោងវិនិយោគមួយគួរតែទទួលបានវិញ្ញាបនបត្រចុងក្រោយបង្អស់ (FRC) ហើយអ្នកវិនិយោគគួរតែចុះបញ្ជីគម្រោងវិនិយោគជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (PMIS)។

អជ្ញាប័ណ្ណ QIPs មានបីប្រភេទ៖ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងស្រុក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជួយគាំទ្រឧស្សាហកម្ម និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់នាំចេញ។

QIPs មានសិទ្ធិទទួលបានការលើកទឹកចិត្តពិសេសដូចខាងក្រោម៖

1) QIPs have the choice to select either a proft tax exemption or a 40 percent special depreciation allowance on the value of tangible properties (anything that can be touched), either new or used, that are utilised for processing or production. An annual Certifcate of Obligation Satisfaction, also known as Certifcate of Compliance, needs to be obtained by QIPs in order to be exempt from paying proft taxes. A proft tax exemption is applicable for a maximum of six years. After that, the QIP is subject to proft taxes.

២) QIPS ត្រូវបានលើកលែងពីការបង់ពន្ធលើឧបករណ៍ផលិត និងសម្ភារៈសំណង់ ដែលបាននាំចូល។ល។

៣) លើសពីនេះទៀត ពួកគេទទួលបានការលើកលែងទាំងស្រុងលើពន្ធនាំចេញ លើកលែងតែសកម្មភាពផ្សេងៗដែលតំរូវតាមច្បាប់ដទៃទៀត។

4) QIP នៅក្នុងតំបន់ពិសេស ឬតំបន់កែច្នៃសម្រាប់ការនាំចេញទទួលបានឯកសិទ្ធិដូច QIP ដទៃទៀតដែរ។

ការលើកទឹកចិត្តទាំងនេះអនុញ្ញាតឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារនាំចេញនិងមានអត្ថប្រយោជន៍ទាក់ទងនឹងពាណិជ្ជកម្មអន្ដរជាតិ។

១.៦.៤ តំបន់សេដ្ឋកិច្ចពិសេស (SEZs)

តំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាតំបន់ភូមិសាស្ត្រនៅក្នុងទឹកដីកម្ពុជា ដែលត្រូវបានគេកំណត់ និងបែងចែកឡើងដោយរដ្ឋាភិបាល ដែលផ្តល់ជូនច្បាប់អាជីវកម្មខុសពីតំបន់ផ្សេងៗនៅក្នុងប្រទេស។ តំបន់សេដ្ឋកិច្ចពិសេសក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់អាជីវកម្ម ដែលស្វែងរក ភាពជោគជ័យដូចជា៖ ការបម្រុងទុកប្រភពថាមពល លូបង្ហូរទឹកនិងទឹកផ្លូវនិងអាកប្បកិរិយាគយពន្ធគរនិងអ្នកតំណាងរដ្ឋាភិបាលដទៃទៀត។ ជាទូទៅតំបន់សេដ្ឋកិច្ចពិសេសគឺសមស្របបំផុតចំពោះប្រតិបត្តិការផលិតកម្មទ្រង់ទ្រាយធំដូចជារោងចក្រសំលៀកបំពាក់ រោងចក្រស្បែកជើង រោងចក្រផលិតរថយន្ តនិងរោងចក្រកែច្នៃម្ហូបអាហារជាដើម។

បណ្តាញសេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសកម្ពុជាបានលើកទឹកចិត្ត និងជម្រុញការវិនិយោគពីបរទេសនៅក្នុងវិស័យឧស្សាហកម្មអស់រយៈពេលជាច្រើនឆ្នាំ ហើយតំបន់ទាំងនេះផ្តល់សម្បទានពន្ធបន្ថែម ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រសេវារួមសម្រាប់វិនិយោគិនរោងចក្រ។

ផែនទីបង្ហាញតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

រដ្ឋាភិបាលបានទទួលស្គាល់ពីអត្ថប្រយោជន៍ហិរញ្ញវត្ថុ និងពេលវេលា ដែលទទួលបានពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធនធានពលកម្ម នៅលើទីតាំងជាក់លាក់មួយ ហើយនេះជាមូលហេតុ ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣ កន្លែង បានអនុម័តនៅទូទាំងប្រទេស ដោយមានបណ្តាញដ៏ធំរួចស្រេចនៅក្នុងប្រតិបត្ដិការ។ ការដាក់ជាយុទ្ធសាស្រ្តតំបន់ទាំងនេះផ្តល់ភាពងាយស្រួលក្នុង ការចូលទៅកាន់ព្រំដែនសំខាន់ៗ និងមជ្ឈមណ្ឌលផលិតកម្ម។ តំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងនៅលើបរិវេណនៃទីក្រុងភ្នំពេញគឺជាឧទាហរណ៏ដ៏សំខាន់មួយ សម្រាប់ការយល់ឃើញរបស់វិនិយោគិនបរទេស តំបន់សេដ្ឋកិច្ចពិសេសអាចសន្សំថវិកា ដែលនឹងត្រូវចំណាយលើការអភិវឌ្ឍដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងការថែទាំជាប្រចាំ។ ការលើកលែងពន្ធទៅលើសម្ភារៈ និងបរិក្ខាផលិតកម្មអាចធ្វើទៅបាន នៅពេលអ្នកជួលតំបន់សេដ្ឋកិច្ចពិសេស មានអាជ្ញាបណ្ណ QIP និងការលើកលែងពន្ធលើប្រាក់ចំណេញ នៅមានសុពលភាព។ សម្រាប់វិនិយោគិនបរទេស ដើម្បីទទួលបានកិច្ចសន្យាជួលឡើងវិញរហូតដល់ ៥០ ឆ្នាំ និងនៅគ្រប់កាលៈទេសៈអ្នកជួលមានលទ្ធភាពក្នុងការអភិវឌ្ឍ ការបែងចែក ឬការជួលបន្ត។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែជាតំបន់ ដែលធំជាងគេនៅកម្ពុជា ដែលមានផ្ទៃដីជាង ១,០០០ ហិចតា ហើយការអភិវឌ្ឍតម្លៃ ៣២០ លានដុល្លារ នៅពេលសាងសង់រួចរាល់នឹងមានលទ្ធភាពផ្ទុករោងចក្របាន​៣០០ កន្លែង ផ្ទុកកម្មករបានទី ៨០ ទៅ ១០០ ពាន់នាក់ និងមានផ្ទៃដី ១១ គីឡូម៉ែត្រការ៉េ។

ប្រហែលពាក់កណ្តាលនៃទំហំនេះត្រូវបានគេកំណត់សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតកម្មអេឡិចត្រូនិច ព្រមទាំងផលិតផលឧស្សាហកម្ម ធុនស្រាល។ ប្រទេសចិនបានសន្យាបន្តអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរហូតមកដល់ពេលនេះ វាបានទាក់ទាញក្រុមហ៊ុនជាង ១០០ មកពីប្រទេសចិន និងប្រទេសដទៃទៀត ដែលបានផ្តល់ឱកាសការងារថ្មីចំនួនជិត ២០,០០០​ កន្លែង។

ភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសកម្ពុជាបានបង្ហាញឱ្យឃើញពិតប្រាកដមែន។ ការងារជាង ៦៨,០០០​​ កន្លែងត្រូវបានបង្កើតឡើយ ដោយមានការលើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ។ ភាពជោគជ័យនេះគឺដោយសារតែការពិតដែលថារដ្ឋាភិបាលបាន ផ្តល់ពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសទៅឲ្យអ្នកអភិវឌ្ឍក្នុងវិស័យឯកជន ដែលបានជួយដល់វិស័យសាធារណៈរបស់កម្ពុជា ឲ្យចៀសវាងពីការចំណាយដ៏ច្រើន និងធ្វើឲ្យទីផ្សារប្រកបដោយនិរន្តរភាព។

១.៦.៥ ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម

មូលហេតុចម្បងមួយ ដែលជនបរទេសជាច្រើនជ្រើសរើសយកការបើកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា គឺភាបងាយស្រួលផ្នែកច្បាប់ជុំវិញសិទ្ធិគ្រប់គ្រងស្ថាប័នដោយជនបរទេសផ្ទាល់។ ក្រៅពីភាពជាម្ចាស់កម្មសិទ្ធិដីធ្លី សកម្មភាពអាជីវកម្មសម្រាប់ជនបរទេសគឺដូចគ្នាទៅនឹងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិខ្មែរដែរ។​

ប្រទេសកម្ពុជាគឺជាប្រទេសទី ២០ ក្នុងចំណោមប្រទេសចំនួន ១៩០ ក្នុងពិភពលោកដែលទទួលបាន "Access to Credit" នៃធនាគារពិភពលោក សម្រាប់ "ភាពងាយស្រួលក្នុងការធ្វើអាជីវកម្មឆ្នាំ ២០១៨"។ នេះគឺដោយសារតែមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងស្ថាប័នហិរញ្ញវត្ថុ និងការិយាល័យឥណទាន កម្ពុជា ដែលសម្របសម្រួលឱ្យមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែងាយស្រួល។

ចាប់ផ្តើមអាជីវកម្មនៅកម្ពុជា:

ដើម្បីបំពេញទៅតាមនីតិវិធីផ្លូវច្បាប់សម្រាប់ដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាមធ្យមគឺត្រូវចំណាយពេល ១១៣ ថ្ងៃ និងចំណាយប្រាក់អស់ ៦១៤ ដុល្លារ។ ការចាប់ផ្តើមអាជីវកម្មមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិនិយោគិនត្រូវឆ្លង់កាត់ជំហានសំខាន់ៗចំនួន ៩ ។

រាល់ជំហានត្រូវការការចំណាយ និងរយៈពេល ដើម្បីបញ្ចប់ជំហាននីមួយៗ។ ទាំងនេះត្រូវបានរៀបរាប់ដូចខាងក្រោម៖

១) ដាក់ឈ្មោះសមស្របមួយសម្រាប់ក្រុមហ៊ុន និងត្រូវដាក់ឲ្យយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មទទួលស្គាល់។ ដំណើរការនេះចំណាយពេល ១០ ថ្ងៃ និងចំណាយប្រាក់ ១០ ដុល្លារ។

២) ចុះបញ្ជីក្រុមហ៊ុនជាមួយនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម៖ ចំណាយពេល ៣០ ថ្ងៃ / ៤២០ ដុល្លារ។

3) ចុះបញ្ជីត្រាក្រុមហ៊ុន: មួយថ្ងៃ / 15 ដុល្លា

៤) បើកគណនីធនាគារដោយប្រើឈ្មោះក្រុមហ៊ុន តម្កល់ប្រាក់ដើមទុន ដែលត្រូវការ និងទទួលបានរបាយការណ៍ធនាគារបញ្ជាក់ពីប្រាក់បញ្ញើ៖ រយៈពេល ១ ថ្ងៃ / គិតគិតថ្លៃ។

៥) ការបោះត្រា និងការអនុម័តអនុស្សរណៈ និងលក្ខន្តិកៈ និងឯកសារចុះបញ្ជីផ្សេងទៀត និងចុះឈ្មោះសម្រាប់ពន្ធលើតម្លៃបន្ថែម (VAT) ពន្ធប៉ាតង់ និងលេខអត្តសញ្ញាណការបង់ពន្ធ (TIN)៖ ចំណាយពេល ៣០ ថ្ងៃ / ១០០ ដុល្លារ។

៦) ជូនដំណឹងដល់ក្រសួងការងារអំពីការចាប់ផ្តើមប្រតិបត្តិការ និងការជ្រើសរើសបុគ្គលិក៖ ៣០ ថ្ងៃ / ៦៩ ដុល្លារ។

៧) ដាក់លក្ខន្តិកៈក្រុមហ៊ុនច្បាប់ដើម និងភស្តុតាងនៃការដាក់ប្រាក់ដើមទុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម៖ ១ ថ្ងៃ / គិតគិតថ្លៃ។

៨) ទទួលយកការត្រួតពិនិត្យពីមន្ត្រីក្រសួងការងារ៖ ១ ថ្ងៃ / តម្លៃគិតបញ្ចូលជាមួយជំហានទី ៦។

៩) ចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម៖ ១៤ ថ្ងៃ (ធ្វើជាមួយជំហានមុន)/ឥតគិតថ្លៃ។

ចំនូលចិត្ត

Please fill personal info before saving favourites. Open Profile Settings.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ពួកយើងអាចជួយអ្នកបាន!
សូមចូលគណនី ដើម្បីបំពេញរាលតម្រូវការរបស់លោកអ្នក ពេលនោះ ភ្នាក់ងារអចលនទ្រព្យ នឹងទំនាក់ទំនងមកវិញ.

ចូលគណនី