+85561 777 090
Logo

Recent Articles

អត់ឱ្យពិបាកទេ ! បន្តិចទៀតវិក្កយបត្របង់ពន្ធអចលនទ្រព្យនឹងទៅដល់ផ្ទះដូចវិក្កយបត្រទឹក-ភ្លើង
អត់ឱ្យពិបាកទេ ! បន្តិចទៀតវិក្កយបត្របង់ពន្ធអចលនទ្រព្យនឹងទៅដល់ផ្ទះដូចវិក្កយបត្រទឹក-ភ្លើង
June 6, 2022, 12:33 a.m.
កាលពី​ថ្ងៃ​ទី​២៦ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​មន្ត្រី​ពន្ធដារ​នៅ​សាលា​រាជធានី​ភ្នំពេញ​អគ្គនាយក នៃ​អគ្គនាយក​ពន្ធដារ បាន​លើក​ឡើង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​រៀបចំ​ចេញ​វិក្កយបត្រ​បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ និង​បញ្ជូន​វិក្កយបត្រ​ដល់​ផ្ទះ​តែ​ម្តង​សម្រាប់​អ្នក​ដែល​ជាប់ពន្ធ​ទាំងអស់ ។អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ ឱ្យ​ចេញ​វិក្កយបត្រ​អចលនទ្រព្យ ហើយ​ផ្ញើ​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន ដូច​ទៅ​នឹង​វិក្កយបត្រ​ទឹក ភ្លើង​អ​ញ្ចឹ​ង​ដែរ ដើម្បី​រំលឹក​ដល់​អ្នក​ជាប់ពន្ធ កុំឱ្យ​ភ្លេច​បង់ពន្ធ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយក​ពន្ធដារ ។ការ​បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ គឺជា​កាតព្វកិច្ច​របស់​អ្នក​ដែល​ជាប់ពន្ធ​ត្រូវ​បង់​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ជា​រៀង​រាល់​ឆ្នាំ ។ ហើយ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ករណី​ដែល​ផ្ទះ​អ្នក​ជាប់ពន្ធ​រក​មិនឃើញ​តាម​ភូមិ​-​ឃុំ និង​ស្រុក ដើម្បី​ជួយ​ស្វែងរក​លំនៅ​ឋាន​របស់​អ្នក​ជាប់ពន្ធ ។ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ បាន និង​កំពុង​បង្កើត​ប្រព័ន្ធ​ដាក់​ស្លាក​សញ្ញា​បង់ពន្ធ​លើ​អចលនទ្រព្យ​ដែល​ត្រូវ​បង់​ក្នុង​គោលបំណង​ពង្រឹង​តម្លាភាព​នៃ​ការ​បង់ពន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ ។ លោក គង់ វិបុល ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រព័ន្ធ​គ្រប់គ្រង​កូដ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្គាល់​អចលនទ្រព្យ ឬ​ផ្ទះ​បុគ្គល​ដែល​បាន​បង់ពន្ធ​អចលនទ្រព្យ​រួច​ហើយ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
June 7, 2022, 4:32 a.m.
Events & Announcements
Realestate News
បន្ទាប់ពីត្រូវរងចាំអស់រយៈពេល2ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់​កម្ពុជា​​​បាន​ត្រលប់មកវិញហើយ ! ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022 ខាង​មុខ​នេះហើយ ដោយបាននាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយកាន់តែច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀតអតិថិជនដែលកំពុងមានតម្រូវការក្នុងការស្វែង​រកលំនៅ​ឋាន​ក្នុងក្តី​ស្រមៃ ។ទីតាំងប្រកបដោយស្តង់ដារខ្ពស់កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំ​​​មាន​ភាព​ល្បី​​ល្បាញសម្រាប់រៀបចំកម្មវិធីនានា ​ក្នុងចំណោមប្រជាជនកម្ពុជា, ជនបរទេស និងអ្នក​​​វិនិយោគ​បរទេស ដោយ​សារ​​ទីធ្លាធំទូលាយ និងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារ​ទំនើប​ដ៏ធំ​បំផុត​ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណាខ្លះនឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលន​ទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide, Creed Group, The Flora, Morgan group, Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ​ដ៏អស្ចារ្យ​នេះ ថែម​ទាំង​មាន​ការ​ផ្តល់ជូននូវអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង ។មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យនានាក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញ​វត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 នឹងអាចជួយលោកអ្នកបាន ដោយ​មាន​​​ធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវ​ប្រាក់កម្ចី និងការធានា​រ៉ាប់​រង​​ដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក ។ ដូច្នេះការទិញ និងស្វែងរក​ធានារ៉ាប់រងអចលនទ្រព្យរបស់លោកអ្នកមិនមានការពិបាកនោះទេ នៅពេលដែលអ្នក​​បានចូលរួមក្នុង​ពិព័រណ៌​អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car, B2B Cambodia និងបច្ចេកវិទ្យា Realsee 360 ដែលធ្វើឱ្យវាក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់លោកអ្នក ។សិក្ខាសាលា និងការពិភាក្សាអំពីអចលនទ្រព្យល្អបំផុតរបស់កម្ពុជាលោកអ្នកអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅ​ដោយអ្នកដឹកនាំនៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន ។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ, របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ, គន្លឹះនៅពេលទិញផ្ទះលើកដំបូង, បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។ចំពោះពិព័រណ៌អចលនទ្រព្យកន្លងមកពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាដែលបានប្រារព្ធឡើងនាពេលកន្លងមក មានអ្នកចូលរួមជាង 10,000 នាក់ ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្តាច់មុខ និងការបញ្ចុះតម្លៃពិសេសជាច្រើន ថែមទាំងបានសម្រេចការទិញលក់លើសពី 30 លានដុល្លារទៀតផងកាលពីឆ្នាំ 2019 កន្លងទៅ ។Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នាដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះ​តម្លៃ​ពិសេស​ជាច្រើននៅកន្លែងតែមួយ ។ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យ​បរទេសចូលរួមក្នុងពិព័រណ៍នេះ​ដើម្បី​អាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ ។ការចុះឈ្មោះជាមុនគឺបានចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗអំពីការចូលរួមកម្មវិធី Real Estate EXPO 2022 ដែលនឹងមកដល់នៅថ្ងៃទី 2-3 ខែកក្កដា ខាងមុខ !ចុចប៊ូតុងនេះដើម្បីចុះឈ្មោះចូលរួមឥឡូវនេះ !
កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​ឱ្យ​នាវា​​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់​ចេញចូល​ដឹក​ជញ្ជូន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម
កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​ឱ្យ​នាវា​​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់​ចេញចូល​ដឹក​ជញ្ជូន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម
June 1, 2022, 5:51 p.m.
កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ប្រកបដោយ​សក្កា​នុ​ពល មាន​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ការ​កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ឃ្ល​ង​ចូល​នាវា មាន​ចម្ងាយ​ជិត​នឹង​ទឹក​ជ្រៅ ដែល​ពុំ​ចាំបាច់​ចំណាយ​លើ​ការ​បូម​ស្តារ​ជា​ប្រចាំ ។ដោយឡែក​និយោជិត​កំពង់​ផែ​មាន លក្ខណៈសម្បត្តិ និង​មាន​ជំនាញ​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ​ប្រតិបត្តិការ និង​បាន​បញ្ជូន​ទៅ​បណ្តុះបណ្តាល​នៅ​តាម​បណ្តា​ប្រទេស​នានា​ដូច​ជា​៖ ជប៉ុន កូរ៉េ សឹ​ង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ដើម្បី​បម្រើ​វិស័យ​កំពង់​ផែ​ឱ្យ​មានការ​រីក​ចម្រើន ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់​ៗ រួម​ជាមួយនឹង​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ JICA លើ​ការ​អភិវឌ្ឍ​កំពង់​ផែ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កំពង់​ផែ​។កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រំពឹង​ទុក​ថា​៖ ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំ​ហ៊ាន​ទី​២ និង​ជំនាញ​ទី​៣ នឹង​មាន​សមត្ថភាព​ឱ្យ​នាវា​កុងតឺន័រ​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់ អាច​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​ពី​កំពង់​ផែ​ក្រុងព្រះសីហនុ​ទៅ​មក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អឺរ៉ុប និង​អា​មេ​រិ​ក ដោយ​ពុំ​បាន​ចាំបាច់​ធ្វើការ​ផ្ទេរ ផ្ទុក​នៅ​តាម​កំពង់​ផែ​ផ្សេង​ៗ​ទៀត​ឡើយ ។ក្រៅពី​អាជីវកម្ម​លើកដាក់ និង​ថែរក្សា​ទំនិញ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​មាន​អាជីវកម្ម​បន្ទាប់បន្សំ​មួយទៀត​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ ។ តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មាន​ផ្ទៃដី​ទំហំ​៦៤​ហិ​កតា ដែល​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់ និង​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​កំពង់​ផែ​ក្រុងព្រះសីហនុ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ធុរកិច្ច​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន ។តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ពិសេស​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​គាំទ្រ​អាជីវកម្ម​កំពង់​ផែ​ផង​ដែរ ។ សេវាកម្ម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន​ជួល​ដី​សម្រាប់​សាងសង់​រោងចក្រ​ភស្តុ​ភារ​កម្ម និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ជួល​រោងចក្រ និង​ឃ្លាំង ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ទឹក​ស្អាត និង​ចម្រោះ​ទឹក​កខ្វក់ ជួល​ការិយាល័យ ជួល​អគារ​ស្នាក់​នៅ និង​សេវា​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ដំណឹង​ល្អ ! រដ្ឋ​នឹង​ធ្វើ​ទំនើប​កម្ម​កែ​ផ្លូវដែក​ចាស់​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន
ដំណឹង​ល្អ ! រដ្ឋ​នឹង​ធ្វើ​ទំនើប​កម្ម​កែ​ផ្លូវដែក​ចាស់​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន
June 1, 2022, 3:05 a.m.
រាជធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ផ្លូវដែក​ចាប់ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត នៃ​ខេត្តបន្ទាយមានជ័យ និង​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​សិក្សា​កែ​លម្អ​ផ្លូវដែក​នេះ​ឱ្យទៅ​ជា​ផ្លូវដែក​ដែល​មាន​ល្បឿន​លឿន​វិញ ។ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹងផង​ដែរ​ថា កម្ពុជា​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន​សម្រាប់​គាំទ្រ​ដល់​វិស័យ​ដឹក​ជញ្ជូន (Logistics) ។ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បច្ចុប្បន្ន​យើង​កំពុង​សិក្សា​កែ​ផ្លូវដែក​យើង​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន ដោយ​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត និង​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ហើយ​ផ្លូវដែក​នឹង​ចូល​ដល់​កំពង់​ផែ​ព្រះ​សីហ​នុ​តែ​ម្តង​» ។ ការ​ពិនិត្យ​លទ្ធភាព​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ឱ្យទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន​នេះ ស្រប​ពេល​កម្ពុជា​-​ថៃ​កំពុង​សិក្សា​លើ​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណ​ង​អៀន ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែ​ត​-​អារញ្ញ​ប្រា​ថេ​ត ។ការ​សិក្សា​ធ្វើ​ទំនើប​កម្ម​កែ​លម្អ​ផ្លូវដែក​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ស្វែងរក​ដៃគូ​សហការ​មក​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចាស់​ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដើម្បី​បម្រើ​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ផង​ក៏​ដូច​ជាត​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង​ផង ។ហើយ​ក្នុង​នោះ​ផង​ដែរ ភាគី​ខាង​ប្រទេស​ថៃ​តាម​រយៈ​គម្រោង​ទាំង​ពីរ​នេះ​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​ដែក​រ៉ៃ​ដែល​ប្រើប្រាស់​រួច​ប្រវែង​១៤០​គីឡូម៉ែត្រ រួម​ទាំង​កំណល់ និង​ក្រចាប់​ដែល​ជា​ប្រយោជន៍​សម្រាប់​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
អាកាសយានដ្ឋានអន្តរជាតិ​ថ្មីមួយរបស់កម្ពុជា​ដែល​អាច​ទទួល​យន្តហោះ​ធន់​ធំ Boeing 777 និង Airbus A340 គ្រោងបើក​សាកល្បង​
អាកាសយានដ្ឋានអន្តរជាតិ​ថ្មីមួយរបស់កម្ពុជា​ដែល​អាច​ទទួល​យន្តហោះ​ធន់​ធំ Boeing 777 និង Airbus A340 គ្រោងបើក​សាកល្បង​
June 2, 2022, 10:30 p.m.
អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ តម្លៃ​៣៥០​លាន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង គ្រោង​នឹង​បើក​ការ​សាកល្បង​ហោះហើរ​ក្នុង​ខែកក្កដា​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ។ការ​សាកល្បង​នេះ​នឹង​នាំ​ឱ្យ​មាន​សេវា​ហោះហើរ​ពាណិជ្ជកម្ម​ចាប់ផ្តើម ក៏​ដូច​ជា​រួមចំណែក​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​តាម​ផ្លូវអាកាស​ទៅ​កាន់​ខេត្ត ។ ហើយ​ចំពោះ​សុពលភាព​នៃ​ការ​ហោះហើរ ឬ​ការ​ធ្វើតេស្ត​ហោះហើរ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមេសា ហើយនឹង​បញ្ចប់​នៅ​ស​ប្តា​ហ៍​ក្រោយ ។អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល (SSCA) លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ បាន​ចាប់ផ្តើម​ការ​ធ្វើតេស្ត​ហោះហើរ​បច្ចេកទេស​រយៈពេល​ប្រាំពីរ​ថ្ងៃ ពាក់ព័ន្ធ​នឹង​ឧបករណ៍​សំខាន់​ៗ និង បច្ចេកទេស​ហោះហើរ មុន​ពេល​ចាប់ផ្តើម​ការ​សាកល្បង​ហោះហើរ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ​។លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា ក៏​បានឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា បច្ចុប្បន្ន​អាកាសយានដ្ឋាន​នេះ​កំពុង​តែ​ដំណើរការ​សាកល្បង និង​ធ្វើការ​វាស់​ស្ទង់​ឧបករណ៍​ទាំងអស់​ដូច​ជា ភ្លើង វិទ្យុ មគ្គុទ្ទេសក៍​ចុះ​ចត ប្រព័ន្ធ​ទំនាក់ទំនង ក៏​ដូច​ជា​រថយន្ត​ពន្លត់អគ្គីភ័យ និង​ផ្នែក​ផ្សេង​ទៀត ត្រូវ​តែ​ធ្វើតេស្ត​ដើម្បី​ធានា​សុវត្ថិភាព​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​គុណភាព​ស្រប​តាម​តម្រូវការ​សុវត្ថិភាព​ហោះហើរ ។សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ដែល​មាន​ទឹកប្រាក់​៣៥០​លាន​ដុល្លារ​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​៤,៥​ហិ​កតា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group (UDG) ។ អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​វា​នឹង​អាច​ដាក់​យន្តហោះ​រយៈ​ចម្ងាយ​ឆ្ងាយ រួម​ទាំង​យន្តហោះ Boeing 777 និង Airbus A340 ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក
J-Tower 3 - News Banner KH
ដឹង​ហើយ ! នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ
ដឹង​ហើយ ! នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ
June 5, 2022, 12:06 p.m.
ព្រះ​សីហ​នុ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេច​វឌ្ឍនភាព​ការងារ​បាន​៩០,៩៥%​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​ត្រៀម​នឹង​បញ្ចប់​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង នៅ​ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេលវេលា​សម​ស្រប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជម្រាប​ជូន​ថា បន្ថែម​ពីលើ​នេះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ផ្លូវ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ប៉ូ​ល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​មានការ​រីក​ចម្រើន​លឿន​ជាង​ធម្មតា​ដោយសារ​ការ​ធ្វើ​ដំណើរ​ឆាប់រហ័ស កាត់​បន្ថយ​ចំណាយ កាត់​បន្ថយ​ពេលវេលា និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ និង​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​ធ្វើ​ផែនការមេ​ដើម្បី​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ចូលរួម​បម្រើ​ផែនការ​មេនេះ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត ។សូម​ជម្រាប​ជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ដំណើរការ​នៃ​ការដ្ឋាន​សាងសង់​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​សាងសង់​បញ្ចប់ ហើយ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​។គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រើ​រយៈពេល​សាងសង់​៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០១៩​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង​ផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន​៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ​០៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន​ក្នុង​នោះ ៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ​, ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ ។គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះ​សីហ​នុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​កម្ពុជា ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ​ភស្តុ​ភារ​កម្ម​ផង​ដែរ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក
សម្តេច​គ្រោង​ដក​បំរាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈតែ​កន្លែង​មួយនេះ​នៅបន្ត​ពាក់ដដែល
សម្តេច​គ្រោង​ដក​បំរាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈតែ​កន្លែង​មួយនេះ​នៅបន្ត​ពាក់ដដែល
June 5, 2022, 6:53 p.m.
រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គ្រោង​ដក​បំរាម​ចំពោះ​ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ ប៉ុន្តែ​ត្រូវ​តែ​បន្ត​ពាក់​ម៉ាស់​ដដែល​នៅ​ទីកន្លែង​ដែល​បិទ​ជិត ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន​១​លាន​៥​ម៉ឺន​៦​ពាន់​ដូ​ស ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ី​តា​លី នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ថា ៖ «​យើង​មិន​ត្រូវ​មើលឃើញ​តែ​បញ្ហា​សុខភាព​មួយ​មុខ​នោះ​ទេ ត្រូវ​មើល​ឱ្យ​ឃើញ​ផង​ដែរ​នូវ​បញ្ហា​សេដ្ឋកិច្ច សង្គម​។ ការ​ពាក់​ម៉ាស់​គឺជា​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​យើង​ចំណាយ​យ៉ាង​ធំ ជួនកាល​មិន​ហ៊ាន​ទិញ​ខោ​ងាវ​ឱ្យ​កូនចៅ​ពាក់​ទេ ប៉ុន្តែ​ទុក​លុយ​ទិញ​ម៉ាស​ឱ្យ​កូនចៅ​ពាក់​» ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​មាន​បំណង​ចង់​ដក​បំរាម​ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ ប៉ុន្តែ​នៅ​ទី​បិទ​ដែល​ជិត​នៅ​តែ​បន្ត​ពាក់​ម៉ាស់​ដដែល ប៉ុន្តែ​ការ​សម្រេច​នេះ​នឹង​រង់ចាំ​កិច្ចប្រជុំ​ពិសេស​នៅ​ថ្ងៃនេះ​សិន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន ជាមួយនឹង ឯកឧត្តម ម៉​ម ប៊ុ​ន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា «​ប្រទេស​មួយ​ចំនួន បាន​ដក​ចេញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស​រួច​ទៅ​ហើយ យើង​ក៏​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​នូវ​ការ​ប្រជុំ​ល្ងាច​នេះ ដែល​ដឹកនាំ​ដោយ ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ជាមួយនឹង​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង​» ។ សម្តេច​បន្ត​ថា «​តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច បន្ថែម​ភូមិសាស្ត្រ (​លើកលែង​ការ​ពាក់​ម៉ាស់​) ហើយ​ការ​ថែម​ភូមិសាស្ត្រ​នេះ​ជា​គំនិត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទទួលយក​នូវ​គំនិត​ដែល​នឹង​ចេញពី​ការ​ប្រជុំ​នៅ​ល្ងាច​នេះ​»​។សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា «​អ្វី​ដែល​ជា​គំនិត​របស់ខ្ញុំ គឺ​គ្រប់​ភូមិសាស្ត្រ​ទុក​ឱ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់ ក្នុង​ពេល​ដែល​នៅ​ក្រៅ​អគារ នៅ​ទីកន្លែង​សាធារណៈ ដូច​ជា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ ឬ​នៅ​ទីកន្លែង​សាធារណៈ​នៅ​ខាងក្រៅ ប៉ុន្តែ​នៅ​ពេល​នៅ​កន្លែង​បិទ​ជិត​ដូច​ជា​នៅ​អគា​រដ្ឋាភិបាល នៅ​ទីកន្លែង​ធ្វើការ តាម​ក្រុមហ៊ុន​ដែល​មាន​ម៉ាស៊ីនត្រជាក់ យើង​គួរ​តម្រូវ​ឱ្យ​មានការ​ពាក់​ម៉ាស់​» ។ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​១០២១-២០២៣ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច សំដៅ​ស្ដារ និង​ជំរុញ​កំណើន បង្កើត​ភាព​ធន់​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ឈាន​ទៅ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ដែល​ជា​ជំរុញ​បន្ថែម​ទៀត ដើម្បី​បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍​ឱ្យ​បាន​កាន់តែ​ប្រសើរ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក
កម្ពុជា​-​ថៃ​សហការ​រក​វិធីសាស្ត្រ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន
កម្ពុជា​-​ថៃ​សហការ​រក​វិធីសាស្ត្រ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន
May 31, 2022, 4:32 a.m.
កម្ពុជា​-​ថៃ​កំពុង​ពិភាក្សា​លើ​គម្រោង​ជំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន​ដើម្បី​បង្ក​ភាព​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​រវាង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Saksayam Chidchob រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ។កិច្ចប្រជុំ​រវាង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល និង​ឯកឧត្តម Saksayam Chidchob ធ្វើ​ឡើង​គឺ​ដើម្បី​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ។ ថ្លែង​ទៅ​កាន់​ភាគី​ថៃ​នា​ឱកាស​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ថា ៖ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​រវាង​ប្រទេស​ទាំង​ពីរ​មិន​គ្រាន់តែ​បង្កើន​ទំហំ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កត្តា​គន្លឹះ​ជួយ​ជំរុញ​ដល់​កំណើន​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភាគី​ថៃ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​កែ​លម្អ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ដោយ​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​ដំណើរការ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព (Feasibility Study) លើ​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ល្បឿន​លឿន​នៅ​កម្ពុជា ។នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​រក​វិធីសាស្ត្រ​ជំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន (Cross Border Facilities) នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​ដាក់​ឱ្យ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​នេះ​ឱ្យ​បាន​ឆាប់​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​សម្រាល​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​អារញ្ញ​ប្រា​ថេ​ត ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្នុង​គោលបំណង​បង្កើន​កា​រត​ភ្ជាប់ បង្កើន​ទំហំ​ពាណិជ្ជកម្ម ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ ។ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ភាគី​ថៃ​បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​បង្កើត​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន និង​មាន​បំណង​គាំទ្រ​ការ​បណ្តុះបណ្តាល​ទៅ​តាម​សំណើ​របស់​វិទ្យាស្ថាន​ផង​ដែរ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក
ច្រើនដល់ម្លឹង ! ជាង១២០០លានដុល្លារអគ្គនាយកដ្ឋានពន្ធដារប្រមូលត្រឹមតែ៣ខែ
ច្រើនដល់ម្លឹង ! ជាង១២០០លានដុល្លារអគ្គនាយកដ្ឋានពន្ធដារប្រមូលត្រឹមតែ៣ខែ
June 6, 2022, 1:06 a.m.
យោង​តាម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រឹម​រយៈពេល​ត្រីមាស​ទី​១ (៣​ខែ​) ក្នុង​ឆ្នាំ​២០២២ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ប្រមាណ​១២៦៣,០៧​លាន​ដុល្លារ ស្មើនឹង​៤៤,៨០​ភាគរយ នៃ​ផែនការ​កំណត់ ។ការ​សម្រេច​បាន​នូវ​លទ្ធផល​នេះ​អាស្រ័យ​លើ​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ជាមួយ​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​ការ​ភ្ជាប់​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ផ្តល់​លទ្ធភាព​ងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ​ក្នុង​ការ​បង់ពន្ធ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ពី​ពន្ធដារ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់​ផង​ដែរ​ថា ៖«​ស្ថានភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​កន្លង​មក នឹង​បន្ត​ជះ​ឥទ្ធិពល​មក​លើ​ការ​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​បន្ទាប់ ជា​ពិសេស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។ ផ្ទុយ​ទៅ​វិញ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា ទទួល​រង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ​២០២១ យ៉ាងណា​ក្តី លទ្ធផល​នៃ​ការ​គ្រប់គ្រង​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ របស់​អគ្គនាយក​ពន្ធដារ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​» ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក
រក​ឯណា​មាន ! បាន​ផ្ទះ​ថ្មី​ហើយ​បញ្ចុះតម្លៃ​រហូត​ដល់​$10000​ទៀត
រក​ឯណា​មាន ! បាន​ផ្ទះ​ថ្មី​ហើយ​បញ្ចុះតម្លៃ​រហូត​ដល់​$10000​ទៀត
June 6, 2022, 12:49 p.m.
តំបន់​ចោម​ចៅ​នៃ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​នា​ពេល​ប​ច្ចុ​ប​ប្បន្ន​នេះ​កំពុង​ប្រែ​ក្លាយជា​តំបន់​ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ សហគ្រាស និង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ជាមួយ​សំណង់​បុរី​បែប​ទាន់សម័យ​ដែល​កាន់តែ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​កាន់តែ​មាន សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ ចោម​ចៅ​ក៏​ជា​តំបន់​មួយ​ដែល​ជា​មុខព្រួញ​របស់ ប្រជា​ពល រដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ប្រភេទ​គម្រោង​ផ្ទះ​បុរី​ថ្មី​ៗ ដោយសារ​តែ​ចោម​ចៅ​ជា​តំបន់​ដែល​នៅ​ជាប់​ផ្ទាល់​នឹង​រាជធានី ភ្នំពេញ​តែ​ម្តង ។ប៉ុន្តែ​តើ​ត្រូវ​រក​គម្រោង​បុរី​ថ្មី​មួយ​ណា​ដែល​នៅ​ជិត​ជាងគេ​បំផុត?ទិដ្ឋភាពជាក់ស្តែងការដ្ឋានសាងសង់របស់បុរី ខាសិន ភ្នំពេញចេញពី​រង្វង់​មូល​ចោម​ចៅ​ងាក​ទៅ​កាន់​ផ្លូវជាតិ​លេខ​៣​ត្រឹមតែ​៥​នាទី​មាន​គម្រោង​បុរី​ថ្មី​មួយ​ដែល​កំពុងធ្វើការ​សាងសង់​ដើម្បី​ផ្គត់ផ្គង់​នូវផ្ទះ​បុរី​ថ្មី​ៗ​ជា​ច្រើន​ប្រភេទ ។ គម្រោង​បុរី​ថ្មី​ដែល​មានឈ្មោះ​ថា «​បុរី ខា​សិន ភ្នំពេញ​» នេះ​ស្ថិត​នៅ​ជិត​នឹង​រង្វង់​មូល​ចោម​ចៅ ជាងគេ ហើយ​នៅ​ក្បែរ​នឹង​គម្រោង​មួយ​នេះ​ប្រមូលផ្តុំ​ដូច​ជា សាកលវិទ្យាល័យ​អន្តរជាតិ ប៊ែ​ល​ធី​, បញ្ជាការដ្ឋាន​កងពលតូច​៧០, ធនាគារ​, មន្ទីរពេទ្យ និង​ផ្សារ​ជាដើម ។ហេតុ​អ្វី​ត្រូវ​ជ្រើសរើស​គម្រោង​មួយ​នេះ តើ​វា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?ទិញមុនគម្រោងអាចចំណេញច្រើនទិញ​ផ្ទះ​មិនមែន​មើល​ត្រឹមតែ​តម្លៃ​មួយ​មុខ​នោះ​ទេ ពោល​ត្រូវ​មើល​ទាំង​តម្លៃ​, គុណភាព​សំណង់ និង​តំបន់​ដែល​នៅ​ជុំវិញ​នោះ ទើប​អាច​ទទួល​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ។ សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន គ្រប់​ប្រភេទ​មិន​ថា ផ្ទះ​បុរី​, ផ្ទះ​អាជីវកម្ម (Shophouse), ផ្ទះ​វីឡា​ឃ្វី​ន (Queen Villa) និង​ផ្ទះ​វីឡា​ឃី​ង (King Villa) ជាដើម ហើយ​ត្រូវការ​ទីតាំង​ជិត​ក្រុង​បំផុត​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ និង​មាន​តម្លៃ​សមរម្យ គុណភាព​សំណង់ ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ថែម​ទាំង​ប្រមូលផ្តុំ​ទៅ​ដោយ​ទីតាំង​សំខាន់​ៗ​ជា​ច្រើន​ទៀត​នោះ គម្រោង​ថ្មី «​បុរី ខា​សិន ភ្នំពេញ​» នេះ​ល្អ បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ក្នុង​ការ​ពិចារណា​ជា​ជម្រើស​ដំបូង ។ជាង​នេះ​ទៅ​ទៀត គម្រោង​ថ្មី​មួយ​នេះ​កំពុង​តែ​មានការ​ផ្តល់​ជូន​ពិសេស​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់បាន​ផ្ទះ​គ្រប់​ប្រភេទ ដោយ​មានការ​បញ្ចុះតម្លៃ​រហូត​ដល់​១​ម៉ឺន​ដុល្លារ ($10,000) ឯណោះ ៕កក់ថ្ងៃនេះបញ្ចុះតម្លៃ​រហូត​ដល់​$10,000​មាននៅ​បុរី ខា​សិន ភ្នំពេញ​ !
ពីមុនដីវាលស្រែសោះឥឡូវតំបន់ភាគខាងលិចរាជធានីភ្នំពេញមួយនេះដីឡើងថ្លៃកប់ពពក
ពីមុនដីវាលស្រែសោះឥឡូវតំបន់ភាគខាងលិចរាជធានីភ្នំពេញមួយនេះដីឡើងថ្លៃកប់ពពក
June 4, 2022, 10:46 a.m.
រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​របស់​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​រីកសាយ​ភាព​ពី​ចំណុចកណ្តាល​ទៅ​កាន់​តំបន់​ជាយ​ៗ​ក្រុង​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​តំបន់​ទួល​ពង្រ​ដែល​នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ហាក់​មានការ​អភិវឌ្ឍន៍​ខ្លាំង ដោយ​បាន​កែប្រែ​ពី​តំបន់​វាលស្រែ​ទៅ​ជា​តំបន់​លំនៅ​ឋាន​ដ៏​មាន​សក្ដានុពល និង​បាន​ជម្រុញ​តម្លៃ​ដីធ្លី​តំបន់​នោះ​កើនឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ។​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម ធ្លាប់​បាន​លើក​ឡើង​ថា តំបន់​ប៉ែក​ខាងត្បូង និង​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​ជា​តំបន់​ដែល​មានការ​ទាក់ទាញ​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ក្នុង​ចំណោម​តំបន់​ផ្សេង​ៗ​ទៀត ។ កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ដូច​ឃើញ​ស្រាប់​ហើយ មាន​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ដែល​រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ មាន​ផ្សារ និង​មាន​បុរី​តូច​ធំ​ជា​ច្រើន​កំពុង​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ផង​ដែរ ។​តំបន់​ទួល​ពង្រ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​អភិវឌ្ឍន៍​លឿន​សឹង​មិន​គួរ​ឱ្យ​ជឿ ជាក់ស្ដែង​ពី​មុន​តំបន់​នេះ​គ្រាន់តែ​ជា​តំបន់​វាលស្រែ និង​ដី​បឹង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់​វិនិយោគ​លំនៅ​ឋាន​យ៉ាង​គគ្រឹកគគ្រេង ។ ចំពោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​ទួល​ពង្រ​វិញ​កាលពី​១៥​ឆ្នាំ​មុន​មាន​តម្លៃ​ត្រឹមតែ​២០​ឬ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​មធ្យម​ម្ចាស់​ដី​គេ​ទារ​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ធ្លាប់​បាន​លើក​ឡើង​ពី​សក្តានុពល​តំបន់​ទួល​ពង្រ​ថា ៖«​តំបន់​ហ្នឹង​សព្វ​ថ្ងៃនេះ​ក្រោម​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​មិនដឹង​ថា​ទិញ​បាន​ឬ​អត់​ផង ព្រោះ​ម្ចាស់​ដី​ភាគច្រើន​គេ​លក់​ក្នុង​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក » ។តាម​រយៈ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់ CBRE Cambodia បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​បុរី​ចំនួន​៣៩​គម្រោង ដែល​តួលេខ​នេះ​បាន​បង្ហាញ​ពី​តម្រូវការ​លំនៅ​ឋាន​ក្នុង​បុរី​ក្នុង​ប្រទេស​កម្ពុជា​បន្ត​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
៣,២ពាន់លានដុល្លារគម្រោងវិនិយោគពីម៉ាឡេស៊ីចុះបញ្ជីនៅកម្ពុជា
៣,២ពាន់លានដុល្លារគម្រោងវិនិយោគពីម៉ាឡេស៊ីចុះបញ្ជីនៅកម្ពុជា
May 12, 2022, 7:15 p.m.
ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​សរុប​ចំនួន​១៦២​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់ CDC បាន​ចុះបញ្ជី គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​មាន​តម្លៃ​៣,២​ពាន់​លាន​ដុល្លារ ដោយ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​ធំ​ៗ​ចំនួន​៣ ។ តាម​រយៈ​ការ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ​ម៉ា​ឡេ​ស៊ី​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​អចលនទ្រព្យ រួម​ជាមួយនឹង​រ៉ែ និង​ថាមពល ។​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​វិនិយោគ និង​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគ​ម៉ា​ឡេ​ស៊ី​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក នុ​ត​វ័​ណ​រ៉ា អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ CDC ។​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹ​ម ហេង បាន​ថ្លែង​ឱ្យ​ដឹងផង​ដែរ​ថា អ្នក​វិនិយោគ​ម៉ា​ឡេ​ស៊ី​បាន​មើលឃើញ​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ ដោយសារ​ព្រះរាជាណាចក្រ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង ។លោក​បន្ត​ថា​៖«​កម្ពុជា​ជា​ប្រទេស​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ដោយសារ​ព្រះរាជាណាចក្រ​បើក​ទូលាយ​ដល់​អ្នក​វិនិយោគ​គ្រប់​កម្រិត​។ ជា​លទ្ធផល មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ស្ទើរតែ​គ្រប់​វិស័យ ដែល​បណ្តាល​មក​ពី​ការ​ជឿជាក់​របស់​អ្នក​វិនិយោគ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ។ កម្ពុជា​បាន​ផ្តល់​ការ​អនុគ្រោះ​ទាំងអស់​ដល់​វិស័យ​ឧស្សាហកម្ម រោងចក្រ សហគ្រាស​សម្រាប់​ផលិតកម្ម និង​ការ​នាំ​ចេញ​» ។​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ៖ « ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ដែល​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​។ ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​អ្នក​វិនិយោគ​មក​កម្ពុជា​» ។​ម៉ា​ឡេ​ស៊ី​ស្ថិត​ក្នុង​ចំណោម​វិនិយោគិន​បរទេស​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ រោងចក្រ​កាត់ដេរ និង​រោងចក្រ​កែ​ច្នៃ ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី កើន​លើស ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ កើនឡើង ១៣.១៤% ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម ។​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ម៉ា​ឡេ​ស៊ី​មាន​លើស​ពី ១០១ លាន​ដុល្លារ កើនឡើង ២,៦ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ការ​នាំ​ចូល​មាន​តម្លៃ ៣៩៩ លាន​ដុល្លារ កើនឡើង ១៦ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022ទាំងអស់នឹងត្រូវប្រកាសនៅសណ្ឋាគារសូហ្វីតែល
ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022ទាំងអស់នឹងត្រូវប្រកាសនៅសណ្ឋាគារសូហ្វីតែល
June 6, 2022, 5:00 p.m.
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022 (CREA) ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី07 ខែមេសា ឆ្នាំ2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ CREA គឺជាពានរង្វាន់អចលនទ្រព្យដ៏​មានកិត្យានុភាព​បំផុត​ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលប្រារព្ធឡើងដើម្បីទទួលស្គាល់ភាពជោគជ័យរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍​ល្អបំផុត​ក្នុងវិស័យ​អចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Realestate.com.kh ដែលធ្វើការសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។ភ្ញៀវកិត្តិយសជាង 500 នាក់មកពីវិស័យអចលនទ្រព្យក៏ដូចជាដៃគូសហការនានាបានអញ្ជើញដើរលើកម្រាលព្រំ​ក្រហម​​ឆ្ពោះទៅសាលធំ នៃសណ្ឋាគារសូហ្វីតែល ដែលជាកន្លែងត្រូវប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច និងការ​ប្រកាស​ជាផ្លូវការអំពីអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2022 ។ខណៈកំពុងទទួលទានអាហារពេលល្ងាច និងការកម្សាន្តចំនួនបីពេលយប់ ភ្ញៀវកិត្តិយសទាំងអស់ដែល​បាន​ចូល​រួម​ជា​សាក្សី និងអបអរសាទរ ខណៈដែលអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជានឹងត្រូវបានបង្ហាញ និងទទួល​ស្គាល់​ចំពោះ​ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងវិស័យអចលនទ្រព្យកម្ពុជា ។អ្នកឈ្នះរង្វាន់ជាង 30 នាក់មកពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារឈានមុខគេក្នុងប្រទេសកម្ពុជា​នឹងត្រូវបាន​បង្ហាញ ហើយត្រូវបានផ្តល់រង្វាន់ជានិមិត្តរូបត្រា CREA ដ៏មានកិត្យានុភាព និងពានរង្វាន់មាសដើម្បី​បញ្ជាក់​ពីភាព​ជោគជ័យរបស់ក្រុមហ៊ុន និងភ្នាក់ងារដែលបានខិតខំនាពេលកន្លងមក ។Urban Hub និង​ការ​អភិវឌ្ឍ​ Urban Village ដំណាក់​កាល​ទី 2 ត្រូវ​បាន​ផ្តល់​រង្វាន់ជា​អ្នក​អភិវឌ្ឍន៍ និង​ការ​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ​រៀង​ខ្លួន ។ TK Central, Borey Maha Boeng Trea, Wealth Mansion, Picasso City Garden, MSQM, Prince Huan Yu ក៏ជាអ្នកឈ្នះរង្វាន់ធំនៅក្នុងផ្នែកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ផងដែរ ។ខណៈដែលអ្នកឈ្នះដ៏ធំបំផុតក្នុងពេលរាត្រីរួមមាន Golden Century Cambodia ទទួលបានពានរង្វាន់ចំនួន 5 នៅ​ទូទាំងគម្រោងដែលរួមមាន Landed Property Developer of Year for Borey Nadi ក៏ដូចជាអចលន​ទ្រព្យ​ដែល​មាន​អ្នកមើល ច្រើនបំផុតសម្រាប់ GC Oressey ។អ្នកឈ្នះដ៏សំខាន់ផ្សេងទៀតដែលមានរង្វាន់ចំនួន 4 រួមមាន Morgan Group ដោយទទួលបានរង្វាន់ជា​ច្រើន​តំណាង​ឱ្យគម្រោងទាំងអស់រួមទាំង Morgan Tower និង Morgan EnMaison ដែលទើបនឹងបញ្ចប់ថ្មីៗនេះ ។IPS Cambodia, CBRE, Knight Frank និង Century 21 Advanced Proeprty បានក្លាយជាម្ចាស់ពានរង្វាន់​ទីភ្នាក់​ងារ​ឆ្នើមប្រចាំ​ឆ្នាំ (Agency of the year) ខណៈដែល Pointer Property ត្រូវបានផ្តល់រង្វាន់ជាជម្រើសនិយោជក (Employer of Choice) ។C-Herald Property Service បានក្លាយជាម្ចាស់ពានរង្វាន់ Agency of Choice Award និងពានរង្វាន់ Property Management Firm of the Year សម្រាប់ឆ្នាំ2022នេះ ។ក្នុងនោះផងដែរក៏មានសិក្ខាកាមពីររូបចូលក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា - Hall of Fame 2022 ។ សាជីវកម្មវិនិយោគកម្ពុជានៅបរទេស (OCIC) ត្រូវបានបញ្ចូលជាអ្នកអភិវឌ្ឍន៍សម្រាប់រយៈពេល 20 ឆ្នាំបូករួមឆ្នាំនៃការរួមចំណែកដល់វិស័យអចលនទ្រព្យកម្ពុជា និងប្រទេសទាំងមូល ។ ខណៈ​លោក​ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Cambodia Properties Limited (CPL) គឺជា​បុគ្គល​ដំបូង​គេ​ដែល​បាន​ចូល​ក្នុង​ Hall of Fame សម្រាប់​រយៈពេល 20 ឆ្នាំ​របស់​លោក​បូក​រួម​ទាំង​សេវាកម្ម​ដល់​វិស័យ​អចលនទ្រព្យ ។លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.khលោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា ៖«ខ្ញុំអាចប្រាប់អ្នកថា យើងមាន​បេក្ខភាព ​ជាង 100 ក្នុងឆ្នាំនេះជាមួយនឹងជាង 50 បេក្ខភាពដែលធ្វើឱ្យ​ពានរង្វាន់​អចលនទ្រព្យ​នេះក្លាយ​ជាព្រឹត្តិ​ការណ៍​ដែលទទួលបានជោគជ័យបំផុតរបស់ខ្លួន ។ ហើយសូមអរគុណអ្នកគ្រប់គ្នាដែលបានចំណាយពេលវេលា​ដើម្បី​បញ្ចូលវីដេអូ និងរៀបចំសំណុំបែបបទដើម្បីចូលរួមទាំងអស់» ។បញ្ជីឈ្មោះបេក្ខភាពដែលទទួលបានពានរង្វាន់Agency winnersCREA Hall of Fame 2022 - Lok Oknha Cheng Kheng, Cambodia Properties Limited (CPL)Real Estate Agency of the Year (Enterprise) - CBRE Cambodia Real Estate Agency of the Year (Enterprise) - Century 21 Advanced Property Real Estate Agency of the Year (Corporate) - Knight Frank Cambodia Regional Agency of the Year - IPS Cambodia Property Management Firm of the Year - C-Herald Property Service Property Management Firm of the Year - Pointer PropertyResearch & Valuation firm of the Year - Knight Frank Cambodia International Agency of the Year - IQI Cambodia International Agency of the Year - Century 21 Fortuna InvestmentAgency - Employer of Choice - Pointer PropertyAgency of Choice - Century 21 Advanced PropertyAgency of Choice - C-Herald Property ServiceDeveloper winnersCREA Hall of Fame 2022 - Overseas Cambodian Investment Corporation (OCIC)Developer of the Year - Urban Hub Cambodia CSR & Social Impact Developer of the Year - Prince Huan Yu Real Estate (Cambodia) Group Borey (Landed) Property Developer of the Year - Golden Cambodia Century (GCC)Commercial Developer of the Year - Morgan Group Condominium Developer of the Year - MSQM ZTHDevelopment winnersDevelopment of the Year - Urban Village Phase 2 Commercial Development of the Year - Morgan TowerBorey (Landed) Property Development of the Year - Borey NadiCondominium Development of the Year - Vue AstonServiced Apartment of the Year - Picasso City GardenMixed-use Development of the Year - TK Central Retail Development of the Year - Prince Golden Bay Office Development of the Year - Morgan TowerNew City Development of the Year - Borey Nadi Borey (Landed) Property Development of the Year (Southern) - Borey Maha Boeng TreaAffordable Housing Development of the Year - Borey Maha Boeng Trea Mid-Range Housing Development of the Year - La Palm ResidencesLuxury Housing Development of the Year - Borey Nadi Premium Condominium of the Year - Picasso City GardenCondominium Design of the Year - Picasso City GardenWaterfront Condominium of the Year - Wealth MansionWaterfront Condominium of the Year - Morgan EnMaisonMost Viewed Property 2022 - GC Orussey marketSpecial Recognition - World Bridge Sport Villageកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2022 ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន Panasonic ដែលមានបំពាក់បច្ចេកវិទ្យា nanoe™X ថ្មីដែលផ្តល់ការការពារ 24/7 ពីបាក់តេរី និងមេរោគ
ដី​កាន់តែ​ឡើងថ្លៃ ! ៣​គម្រោង​បោះទុន​ជាង​១២​លាន​ដុល្លារ​បង្កើត​ការងារ​ជិត​៤០០០​កន្លែង​លើ​ទឹកដី​កំពង់ស្ពឺ
ដី​កាន់តែ​ឡើងថ្លៃ ! ៣​គម្រោង​បោះទុន​ជាង​១២​លាន​ដុល្លារ​បង្កើត​ការងារ​ជិត​៤០០០​កន្លែង​លើ​ទឹកដី​កំពង់ស្ពឺ
June 6, 2022, 2:09 p.m.
តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជា​ច្រើន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ៖កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែល​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦០៣​កន្លែង ។រីឯ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ វិញ​បាន​ចុះបញ្ជី​វិនិយោគ​សម្រាប់​ក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែល​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១.៦២០​កន្លែង ។ចំណែកឯ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះតាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៧ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៦៤៨​កន្លែង ។គម្រោង​ទាំង​៣​នេះ​សរុប​ចំនួន​១២,១​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន​៣,៨៧១​កន្លែង​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
ប្រពៃ​ណាស់ ! ជប៉ុន​កំពុង​ពិចារណា​ធ្វើ​ឱ្យ​ខេត្តសៀមរាប​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​ដាច់​គេ​នៅ​អាស៊ាន
ប្រពៃ​ណាស់ ! ជប៉ុន​កំពុង​ពិចារណា​ធ្វើ​ឱ្យ​ខេត្តសៀមរាប​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​ដាច់​គេ​នៅ​អាស៊ាន
June 4, 2022, 7:47 p.m.
ខេត្តសៀមរាប ៖ ក្រុង​សៀមរាប​ដែល​ទើបតែ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ពេល​ថ្មី​ៗ ពេល​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​កំពុង​ពិចារណា​ក្នុង​ការ​រៀបចំ​ធ្វើ​ឱ្យ​ក្រុង​សៀមរាប​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​គំរូ​ក្នុង​តំបន់​អាស៊ាន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង​បែប​ឆ្លាត​វៃ​នា​ពេល​ខាង​មុខ ។តាម​រយៈ​លោក ប្រាក់ សោភ័ណ អភិបាលរង​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា រដ្ឋបាល​ខេត្តសៀមរាប​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ហើយ​ក្នុង​នោះ​ផង​ដែរ JICA ក៏​បាន​ទទួល​សំណើ និង​ពិចារណា​ដើម្បី​ធ្វើការ​រៀបចំ​ខេត្តសៀមរាប​ឱ្យ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​អនាគត ។លោក​អភិបាលរង​ខេត្តសៀមរាប​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ប្រទេស​ជាតិ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​បាត់បង់​ការងារ​ស្ទើរ​ទាំង​ស្រុក​ដោយសារ​ការ​រង​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ព្រោះ​បញ្ហា​កូ​វី​ដ​១៩ ។លោក ប្រាក់ សោភ័ណ ក៏​បានឱ្យ​ដឹង​ទៀត​ថា នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ រដ្ឋបាល​ខេត្តសៀមរាប​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ធ្វើ​ដំណើរ​កំសាន្ត​ដើម្បី​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​បាន​ឡើង​វិញ ។គួរ​រម្លឹក​ផង​ដែរ​ថា កន្លង​មក​ខេត្តសៀមរាប​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ក្នុង​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តសៀមរាប​ប្រើ​ទុន​វិនិយោគ​សរុប​ប្រមាណ​៩០​លាន​ដុល្លារ គ្របដណ្តប់​លើ​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​មួយទៀត ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​៦០.០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ រួម​ជាមួយនឹង​ការ​សាងសង់​បំពង់​មេ​នាំ​ទឹក និង​ចែកចាយ​ទឹក​ស្អាត ប្រវែង​សរុប​១៩៦​គីឡូម៉ែត្រ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
សម្តេចតេជោស្នើសុំមិត្តចិនជួយសាងសង់ផ្លូវ១៥គីឡូម៉ែត្រនៅក្រុងសៀមរាប
សម្តេចតេជោស្នើសុំមិត្តចិនជួយសាងសង់ផ្លូវ១៥គីឡូម៉ែត្រនៅក្រុងសៀមរាប
June 1, 2022, 9:46 p.m.
ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា មាន​បំណង​ចង់​សាងសង់​ផ្លូវ​១៥​គីឡូម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ដោយ​បាន​ថ្លែងប្រាប់​ទៅ​កាន់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន រៀបចំ​សំណើរ​ដើម្បី​សុំ​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ប្រសាសន៍​ណែនាំ​របស់​សម្តេច​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ស្ថិត​ក្នុង​ឃុំ​តា​ជេ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ក្រុមហ៊ុន​ចិន​បាន​វិនិយោគ ១១០ លាន​ដុល្លារ​ដើម្បី​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប និង​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្ត ។ លោក​បាន​បន្ថែម​ថា ៖ «​ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​ការ​សាងសង់​ផ្លូវជាតិ​លេខ​៦​ទៅ​ក្រុង​សៀមរាប​» ។ សម្តេច​បន្ត​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ទៀត​ដើម្បី​សាងសង់​ផ្លូវ​ប្រវែង ១៥ គីឡូម៉ែត្រ ដូច្នេះ​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ គួរ​រៀបចំ​សំណើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ។សម្តេច​តេ​ជោ​នាយក​រដ្ឋ​បាន​ថ្លែង​ឱ្យ​ដឹង​បន្ថែម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​អង្គរ​នេះ គឺជា​ចម្ងាយ​មួយ​ធានា​ដល់​សុវត្ថិភាព​របស់​ប្រាសាទ​អង្គរ ។ ភាព​ចាំបាច់​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ដោយសារ​អាកាសយានដ្ឋាន​បច្ចុប្បន្ន មិន​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន​នោះ​ឡើយ ។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ​នឹង​អាច​ទទួល​បានការ​ហោះ​ហើយ​យន្តហោះ​គ្រប់​កម្រិត ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
សម្តេច​ប្រតិកម្ម​ចំ​ៗ​ចំពោះ​អ្នក​រកស៊ី​អចលនទ្រព្យ​រឿង​មិន​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​សៀមរាប
សម្តេច​ប្រតិកម្ម​ចំ​ៗ​ចំពោះ​អ្នក​រកស៊ី​អចលនទ្រព្យ​រឿង​មិន​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​សៀមរាប
May 16, 2022, 11:05 p.m.
ខេត្តសៀមរាប ៖ នា​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២២ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ចំនួន ជា​ពិសេស​ឱ្យ​លោក គឹ​ម ហ៊ា​ង អ្នក​រកស៊ី​អចលនទ្រព្យ​ដែល​ធ្លាប់​ថា ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប​ដែល​មិន​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​អគារ​ខ្ពស់​ៗ​ដែល​ធ្វើ​ឱ្យ​វិស័យ​ដីធ្លី​មិន​អាច​ឡើងថ្លៃ​បាន ត្រូវ​ឈប់​ធ្វើការ​ទិទាន​បន្ត​ទៀត ព្រោះ​ខេត្តសៀមរាប​ជា​ខេត្ត​បេតិកភណ្ឌ​មិន​ដូច​ខេត្ត​ដទៃ​ឡើយ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កុំ​យក​ខេត្តសៀមរាប​ដែល​ជា​ខេត្ត​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រៀបធៀប​ជាមួយនឹង​ទីផ្សារ​ខេត្ត​ដទៃ ដោយ​ខេត្តសៀមរាប​មិន​អាច​អភិវឌ្ឍន៍​សំណង់​អគារ​ខ្ពស់​ៗ​បាន​ទេ ព្រោះ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ និង​អង្គការ​យូ​ណេ​ស្គូ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ប្រតិកម្ម​នឹង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ចំនួន​ដែល​ចង់ឱ្យ​មានការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា ៖«​ប្រសិនបើ​ធ្វើ​អគារ​ខ្ពស់​ៗ​បែប​នោះ អង្គរវត្ត​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ ។ ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​» ។សម្តេច​តេ​ជោ​បាន​ជម្រាប​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ​ថា ៖«​សូមកុំ​បារម្ភ​ចំពោះ​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ចំពោះ​ការ​អភិរក្ស​នៅ​តំបន់​ក្រុង​សៀមរាប គឺ​កម្ពុជា​មិន​កាប់​មេមាន់​ដើម្បី​ឆ្ងាញ់​មួយ​ពេល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​កម្ពុជា​ត្រូវ​ចិញ្ចឹម​មេមាន់​ឱ្យ​ធំធាត់ ដើម្បី​យក​ពង​យូរអង្វែង​» ។សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មិន​ខ្វះ​កន្លែង​រកស៊ី​អចលនទ្រព្យ​ទេ តែ​មិន​ត្រូវ​បំពាន​អង្គរ​ជា​ដាច់ខាត ។ ដោយ​សម្តេច​មិន​ឱ្យ​តម្លៃ​បេតិកភណ្ឌ​អង្គរវត្ត​បាត់បង់ និង​អាច​ឈាន​ដល់​ការ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្គូ ហើយ​ធ្លាប់​កើត​នៅ​ប្រទេស​ជឿនលឿន​ខ្លះ​ហើយ​ដែរ ដែល​បំពាន​លក្ខខណ្ឌ​របស់​អង្គការ​យូ​ណេ​ស្គូ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
ប្រើ​ធម៌​ក្តៅ​ហើយ ! អាជ្ញាធរ​ខេត្តព្រះវិហារ​ព្រមាន​ចាត់វិធានការ​អ្នក​ចូល​ទន្ទ្រាន​ដី​៥​កន្លែង​នេះ
ប្រើ​ធម៌​ក្តៅ​ហើយ ! អាជ្ញាធរ​ខេត្តព្រះវិហារ​ព្រមាន​ចាត់វិធានការ​អ្នក​ចូល​ទន្ទ្រាន​ដី​៥​កន្លែង​នេះ
June 3, 2022, 9:00 p.m.
រដ្ឋបាល​ខេត្តព្រះវិហារ​បាន​ជូនដំណឹង​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​សម្រាប់​វិនិយោគ​លើ​ដំំ​ណាំ​អំពី ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូល​ទន្ទ្រាន កាន់កាប់ យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រះវិហារ ។តាម​សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​វិនិយោគ​លើ​ដំណាំ​អំពៅ​ជូន​ក្រុមហ៊ុន​ចំនួន​០៥​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​បន្ត​ថា កន្លង​មក​ក្រុមហ៊ុន​បាន​ដំណើរ​សកម្មភាព​វិនិយោគ​យ៉ាង​រលូន​រហូត​ដល់​ឆ្នាំ​២០១៩​ត្រូវ​បាន​ផ្អាក​សកម្មភាព​វិនិយោគ​ជាប​ណ្ណោះ​អាសន្ន​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វិ​ដ​១៩ សម្រាប់​តែ​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន កាន់កាប់ យ៉ាង​អាណា​ធិ​ប​តេ​យ្យ​លើ​ទីតាំង​ដី​វិនិយោគ​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ដាំ​ដុះ​កន្លង​មក ។រដ្ឋបាល​ខេត្តព្រះវិហារ​តាម​រយៈ​សេចក្តីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​ដី​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព រដ្ឋបាល​ខេត្ត​ដាក់​ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម ៖១- ប្រជាពលរដ្ឋ ឬ​បុគ្គល​រូប​ណា​ដែល​កំពុង​ចូល​មក​ទន្ទ្រាន កាន់កាប់​លើ​ទីតាំង​ដី​វិនិយោគ ត្រូវ​ចាកចេញ និង​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។២- ចំពោះ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ដែល​នៅ​តែ​បន្ត​ល្មើស​ចូល​មក​ទន្ទ្រាន កាន់កាប់​លើ​ទីតាំង​ដី​វិនិយោគ​បន្ត​ទៀត រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។៣- ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ដែល​ត្រូវ​បាន​ជនខិលខូច​បោកប្រាស់​ថា​ជួល​ដី​ឱ្យ​ស្ថិត​នៅ​លើ​ទីតាំង​វិនិយោគ​ទាំង​០៥​ក្រុមហ៊ុន​នេះ សូម​ផ្តល់​ដំណឹង​មក​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​ត្រូវ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​ខាត​ប្រយោជន៍ ។ កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ
សម្តេច ស ខេ​ង ហាម​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ធ្វើ​រឿង​នេះ​ចៀង​វាង​កើតរឿង​ទំនាស់​ដីធ្លី
សម្តេច ស ខេ​ង ហាម​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ធ្វើ​រឿង​នេះ​ចៀង​វាង​កើតរឿង​ទំនាស់​ដីធ្លី
June 7, 2022, 6:41 a.m.
បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​បាន​ជួល​ដីស្រែ ចម្ការ នៅ​តាម​បន្ទាត់​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិតខាង​ដើម្បី​ធ្វើ​អាជីវកម្ម និង​បង្កបង្កើន​ផង​នានា ព្រោះ​ការ​ជួល​ដី​ឱ្យ​គេ​វា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​នៅ​ពេល​ជួល​យូរ​ៗ​ទៅ​ជនបរទេស​ថា​គាត់​មក​នៅ​លើ​ដី​នេះ​យូរហើយ​ទាមទារ​កម្មសិទ្ធិ ដូច្នេះ​អាច​នឹង​បង្ក​ជា​បញ្ហា​ទំនាស់​ដីធ្លី​ពិបាក​នឹង​ដោះស្រាយ ។រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ការ​ជួល​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យទៅ​ជនបរទេស​ដែល​អាច​បង្ក​បញ្ហា​ដីធ្លី និង​ការ​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តព្រៃវែង កាលពី​ពេល​កន្លង​ទៅ​នេះ ។សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​គ្រប់​គ្រង់​សន្តិសុខ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន និង​ការ​រត់ពន្ធ​ខុសច្បាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវ​ណែនាំ​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ជ្រួលជ្រើម​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​វៀតណាម​បន្ត​ទៅ​ទៀត ព្រោះ​បារម្ភ​ថា​អាច​នឹង​កើតជា​ទំនាស់​ដីធ្លី​ដែល​មាន​ភាព​ស្មុគស្មាញ​ពិបាក​នឹង​ដោះស្រាយ ។សម្តេច ស ខេ​ង បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ៖«​កន្លង​ទៅ វា​មាន​បញ្ហា​ទាក់ទង​ការ​គ្រប់គ្រង អាហ្នឹង​វា​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ដែរ គឺថា​ប្រជាពលរដ្ឋ​គាត់​ជួល​ដី​នៅ​តាម​ព្រំដែន គាត់​អត់​ធ្វើ​ទេ គាត់​ជួល​យក​លុយ វា​ស្រួល ប៉ុន្តែ​វា​ក៏​មិន​ស្រួល​ដែរ នៅ​ពេល​យូរ​ៗ​ទៅ ដែល​គាត់​ថា គាត់​មក​នៅ​លើ​ដី​ហ្នឹង​យូរហើយ ដូច្នេះ​ដោះ​មិន​ងាយ​ចេញ​ទេ នេះ​ហើយ​ជា​បញ្ហា ។ អ៊ីចឹង​ហើយ​មិន​ត្រូវ​ទេ អត់​មាន​សិទ្ធិ​ទេ ខ្ញុំ​គិត​ថា វា​អា​សិទ្ធិ​ជួល​ហ្នឹង ខ្ញុំ​មិនដឹង​ទេ អ្នក​ណា​សម្រេច​ទេ ប៉ុន្តែ​សុំ​សិក្សា​ឱ្យ​បាន​មែនទែន សិទ្ធិ​ជួល​អ៊ីចឹង​ៗ អត់ឱ្យ​ជួល​ទេ​។ អាហ្នឹង​អត់​បាន​ទេ ជួល​យូរ​ៗ​ទៅ គាត់​ថា​អាហ្នឹង​ដី​គាត់​មក​ធ្វើ​យូរហើយ នេះ​ជា​បញ្ហា​» ។គួររម្លឹកផង​ដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការ​ជួល​ដី​ទៅឱ្យជនបរទេស​ជិតខាង​ចូល​មក​បង្កបង្កើន​ផល កាលពី​ថ្ងៃ​ទី​១៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ ហាម​ជួល លក់​ដីស្រែ​ចំការ​ឬ​លំនៅ​ដ្ឋា​ន​នៅ​តាម​តំបន់​ព្រំដែនឱ្យ​ទៅ​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង រួម​ទាំង​តំបន់​មិន​ទាន់​បាន​កំណត់​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ផ្លូវការ​រួច​ជា​ស្ថាពរ ​។ រាជរដ្ឋាភិបាល​បញ្ជាក់​ក្នុង​សារាចរ​នោះ​ថា ការ​ជួល​ដី​ជាប់​ព្រំដែន​ឱ្យទៅ​ប្រទេស​ជិតខាង​គឺ​បាន​បង្ក​ភាព​ស្មុគស្មាញ​ដល់​កិច្ចការ​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក ! អត្ថបទដោយ