Error - 500
Failed to fetch
 +85561 777 090

Recent Articles

មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់
មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់
June 8, 2022, 8:02 a.m.
English
រាជធានី​ភ្នំពេញ ៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបីជា​ពេល​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ជួប​ផលវិបាក​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​បាន​ផ្ទុះ​ឡើង​ក្តី តែ​រាជធានី​ភ្នំពេញ​បាន​ទទួល​គម្រោង​សាងសង់​ថ្មី​ៗ​ជា​ច្រើន​រហូត​ដល់​១០៥០​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង​២,២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ថ្លែង​របស់​ឯកឧត្តម ឃួ​ង ស្រេង ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សារ​ទំនើប ព្រី​ន​ស៍ មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា មាន​សំណង់ផ្ទះ​បុរី និង​ផ្ទះល្វែង​ជា​ច្រើន​ចំនួន​៣១០​កន្លែង​រួម​ជាមួយនឹង​អគារ​ខ្ពស់​ៗ​ប្រមាណ​១៦០៣​អគារ​មាន​បង្ហាញ​វត្ត​មាននៅ​ពាសពេញ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ ។ ភាព​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នេះ​បាន​រុញច្រាន​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​ស្រស់បំព្រង​មិន​ចាញ់​បណ្តា​ទីក្រុង​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ ។ឯកឧត្ដម ឃួ​ង ស្រេង ចាត់​ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា ជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​ពិសេស​អគារ​ពាណិជ្ជកម្ម​, សណ្ឋាគារ​, សំណង់​បុរី​, អគារ​ស្នាក់​នៅ​រួម​, ខុន​ដូ​, និង​ផ្សារ​ទំនើប​ជាដើម ។ បើ​តាម​ឯកឧត្ដម ឃួ​ង ស្រេង កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នា​បណ្តា​ឆ្នាំ​ខាង​មុខ ស្រប​តាម​ការ​កើនឡើង​នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស ៕ចង់ទិញលក់អចលនទ្រព្យមានអីពិបាកចុចតែប៊ូតុងនេះបានដូចចិត្ត!
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
June 7, 2022, 7:05 a.m.
EnglishEnglishEnglish
Events & Announcements
Realestate News
រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ​ឱ្យ​​ឈាន​​​​​​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍មានឱកាសឈ្នះរង្វាន់ធំក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្មលោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។អ្នកសារព័ត៌មាន ៖ តើ​ហេតុ​អ្វី​បានជា​គម្រោង អ័​រ​គី​ដេ គិត​ថា​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ឱកាស​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២​នេះ?ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក គ្រួច សុភត្ត្រា ជំនួយការនាយិកាប្រតិបត្តិទូទៅ និងជានាយក នាយកដ្ឋានធនធានមនុស្ស រដ្ឋបាល សេវាអតិថិជន កិច្ចសន្យា ច្បាប់ និងព័ត៌មានវិទ្យា បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់ពួកយើង (គម្រោងអ័រគីដេ) តែងតែមានទស្សនៈវិស័យដូចដែលធ្លាប់បានខិតខំប្រឹងប្រែងនាពេលកន្លងមកព្រោះយើងនៅតែមានភាពជាខ្លួនឯង ។ ពោលគឺការអភិវឌ្ឍន៍របស់អ្នកអភិវឌ្ឍន៍ (Developer) នីមួយៗតែងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួន ។ ភាពច្នៃប្រឌិតរបស់ អ័រគីដេ គឺតែងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់ ដូច្នេះហើយអតិថិជនអាចមើលឃើញពីភាពលូតលាស់ ពីភាពរឹងមាំ និងសំខាន់បំផុតគឺទំនុកចិត្តដែលអាចធ្វើឱ្យអតិថិជនអាចគិតពិចារណាក្នុងការរស់នៅក្នុងគម្រោងរបស់ អ័រគីដេ ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍បំបែកកំណត់ត្រាប្រកបដោយជោគជ័យពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Mediaដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLifeចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
June 7, 2022, 6:28 a.m.
EnglishEnglishEnglish
Events & Announcements
Realestate News
រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.khកំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
June 23, 2022, 8:05 a.m.
EnglishEnglish
Events & Announcements
Realestate News
កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ៖ Orkide Development, Morgan Group, Overseas Cambodian Investment Corporation (OCIC), Prince Real Estate Group និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ទាំងអស់​នៅ​ក្នុង​កន្លែង​តាំងពិព័រណ៍​តែ​មួយ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 កាន់តែ​ខិត​ជិត​មក​ដល់ ហើយ Realestate.com.kh ដែល​ជា​វេទិកា​ចាត់​ថ្នាក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​ការ​ប្រកាស​ពី​បញ្ជី​អ្នកចូលរួម​តាំងពិព័រណ៍​ដំបូង​ផង​ដែរ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 គឺជា​ពិព័រណ៍​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា ដែល​មាន​ភ្នាក់ងារ​, អ្នក​អភិវឌ្ឍន៍​, ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ទៀត ដែល​អ្នកទិញ​ផ្ទះ និង​អ្នក​វិនិយោគ​ត្រូវការ​នៅ​ពេល​ទិញ​លក់​អចលនទ្រព្យ​ទាំងអស់​នៅ​កន្លែង​តាំងពិព័រណ៍​តែ​ម្តង ។កម្មវិធី​តាំងពិព័រណ៍​នេះ​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង 30 បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​រៀបចំ​សម្រាប់​ការ​តាំង​ពិ​ពណ៌​លើក​ដំបូង​ក្នុង​រយៈពេល​ជាង 2 ឆ្នាំ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទិញ​លក់​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​សម្រាប់​តែ​ថ្ងៃ​តាំងពិព័រណ៍ និង​ការ​ផ្តល់​ជូន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត រួម​ទាំង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 20% ។បន្ត​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ដែល​មាន​ទាំង​អ្នក​តាំងពិព័រណ៍ ការ​បើក​ដំណើរការ​គម្រោង និង​វគ្គ​សិក្ខាសាលា​ផ្តាច់​មុខជា​ច្រើន​ទៀត ។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ចូលរួម ឬ​ចុះ​ឈ្មោះ​កក់​ស្តង់​សម្រាប់​តាំង​ផលិតផល​របស់​លោក​អ្នក ។កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2022 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែកក្កដា នៅ​មជ្ឈមណ្ឌល ដឹ ព្រី​មៀរ សែន​ធឺ សែន​សុខ (The Premier Center Sen Sok) ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​ជាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម ឬ​កក់​ស្តង់​ឥឡូវនេះ !ចុះឈ្មោះចូលរួម !
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
June 7, 2022, 6:59 a.m.
EnglishEnglish
Realestate News
ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​នេះ​ក្រសួង​កំពុង​សិក្សា​អំពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ​៤​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ។ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benedict L.J Eijbergen ប្រធាន​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ។អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្តក្រុង (Bus) នៅ​ខេត្តសៀមរាប​, ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​សំខាន់​ៗ ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ (PPLC) ។ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។គួរ​កត់​សម្គាល់ថា ធនាគារពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទឹក​ស្អាត សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕ចង់ទិញ-លក់ ឬជួលអចលនទ្រព្យមានអីពិបាក? ចុចតែប៊ូតុងនេះយើងនឹងជួយលោកអ្នកភ្លាម !
J-Tower 3 - News Banner KH
ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ
ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ
June 6, 2022, 2:20 a.m.
English
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបតែបានចេញនូវសេចក្តីជូនដំណឹងមុននេះបន្តិចស្តីអំពីការ​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកដើម្បីបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ។ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាត​ឱ្យកម្មករ​​​និយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សា​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ។ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម ៖រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ ។ចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន ។និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទៅបោះឆ្នោត ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹង​នេះប្រកបដោយ​ប្រសិទ្ធភាព ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម
Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម
June 6, 2022, 5:00 p.m.
EnglishEnglish
នៅក្នុងទីផ្សារខុនដូដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ អ្នកអភិវឌ្ឍន៍តែងតែ​សម្លឹងរកវិធីក្នុង​ការប្រកួត​ប្រជែង រួមទាំងវិធីសាស្រ្តស្ថាបត្យកម្មប្លែកៗ, ទីតាំងយុទ្ធសាស្ត្រ និងគ្រឿងសម្ភារប្រើប្រាស់សុទ្ធតែត្រូវបាន​អ្នក​អភិវឌ្ឍន៍​​អចលនទ្រព្យ​គិតគូរដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ ។The Penthouse Residence ជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់នៅទន្លេបាសាក់ ខ័ណ្ឌចំការមន ដែលលេចធ្លោជាមួយនឹងបទពិសោធន៍រស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាពសម្រាប់អ្នករស់នៅ នឹងជំនួយការពិសេសពី Panasonic Cambodia ។ក្រុមហ៊ុន Panasonic Cambodia ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មនៅកម្ពុជាPanasonic គឺជាក្រុមហ៊ុនផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិចទំនើបៗឈានមុខគេ​លើពិភពលោក។ ក្រុមហ៊ុន Panasonic Cambodia បានក្លាយជា​ដៃ​គូ​​ដែលអាចទុកចិត្ត​បា​ន​​​​​​សម្រាប់​អាជីវកម្មទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។អ្នកអភិវឌ្ឍន៍លំនៅឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនតែងតែស្វែងរកឧបករណ៍ទំនើបៗ និង​គ្រឿង​អេឡិច​ត្រូនិចផ្សេងទៀតសម្រាប់បំពាក់នៅក្នុងគម្រោងរបស់ពួកគេ ហើយផលិតផលជាច្រើនប្រភេទ​របស់​ក្រុមហ៊ុន Panasonic Cambodia បានគ្របដណ្តប់លើតម្រូវការជាច្រើនរបស់អ្នកអភិវឌ្ឍន៍ ។ Panasonic បំពេញបន្ថែមនូវផលិតផលរបស់ខ្លួនជាមួយនឹងអ្នកជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីដើម្បីគ្រប់គ្រង និងធ្វើ​មាត្រ​ដ្ឋាន​​​​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការអាជីវកម្មគ្រប់ប្រភេទ ។ផលិតផល Panasonic បំពេញគ្រប់តម្រូវការThe Penthouse Residence ដែលជាលំនៅឋានលំដាប់ខ្ពស់បានជ្រើសរើសយកផលិតផលល្អបំផុតសម្រាប់បំពាក់​ក្នុងគម្រោងរបស់ពួកគេដែលមានតែ Panasonic តែប៉ុណ្ណោះដែលអាចផ្តល់ជូនបាន ។លោក Olivier Belloy ប្រធានគម្រោង The Penthouse Residence បានលើកឡើងពីការផ្តល់ជូនម៉ាស៊ីនត្រជាក់​របស់ Panasonic សម្រាប់បំពាក់ក្នុងគម្រោងរបស់លោកថា ម៉ាស៊ីនត្រជាក់ Panasonic ស័ក្តិសមនឹងតម្រូវការរបស់គម្រោង ។“សម្រាប់គម្រោងនេះ យើងបានសម្រេចចិត្តដំឡើងម៉ាស៊ីនត្រជាក់ពីរបីប្រភេទ ។ ចាប់ពីបន្ទប់គេង 1 ដែលត្រូវការប្រភេទបំពាក់ជាប់ជញ្ជាំងទៅបន្ទប់ 4 ដែលបំពាក់ប្រភេទបញ្ឈរ” ។ លោក​បាន​មាន​ប្រសាសន៍​ថា “ផលិតផល​របស់ Panasonic ជាច្រើនត្រូវបានបំពាក់សម្រាប់​គម្រោង​នេះ” ។Olivier Belloy បានបន្ថែមថា “The Penthouse Residence ប្រើប្រាស់ផលិតផល Panasonic ជាច្រើនផ្សេងទៀត ដូចជាទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកគក់ ។ យើងក៏ដឹងដែរថា Panasonic ផ្តល់ផលិតផលជាច្រើន​ទៀត​ដូចជា​ប្រព័ន្ធ intercom ជាដើម” ។មានអ្នកជំនាញផ្នែកបច្ចេកទេស និងកម្មវិធីOlivier Belloy អ្នកគ្រប់គ្រងគម្រោងនៃ The Penthouse Residence លើកឡើងពីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់របស់ Panasonic (P-AIMS) សម្រាប់ប្រតិបត្តិការរបស់ខ្លួនថា “យើងក៏​អាច​គ្រប់គ្រងប្រព័ន្ធពីបន្ទប់បញ្ជារបស់យើងផងដែរ ។ យើងមានកម្មវិធី Panasonic របស់យើង ហើយយើងអាចគ្រប់​គ្រង​ប៉ារ៉ាម៉ែត្រមួយចំនួន រួមទាំងសីតុណ្ហភាពផងដែរ” ។ Olivier បានបន្ថែមថា “យើងថែមទាំង​អាចចាក់​សោសីតុណ្ហ​ភាព [នៃកន្លែងជាក់លាក់មួយ] ទៅ 24 - 25 អង្សាសេដោយមិនចាំបាច់ប្រើតេឡេបញ្ជា” ។ក្រុមហ៊ុន Panasonic ក៏ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ផលិតផលរបស់ខ្លួន និងធានាថាប្រព័ន្ធរបស់គ្រឿង​អេឡិច​ត្រូនិច​ត្រូវបានថែរក្សាយ៉ាងល្អ និងត្រូវបានសម្រួលសម្រាប់តម្រូវការនៃខុនដូដែលមានគុណភាពខ្ពស់ដូចជា The Penthouse Residences ជាដើម ។អត្ថប្រយោជន៍របស់ Panasonic ជាមួយបច្ចេកវិទ្យា nanoe™ Xនៅក្នុងពេលដែលប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឱ្យមានការរាំង​ស្ទះដល់​សកម្ម​ភាព​សេដ្ឋកិច្ចអស់រយៈពេលជាយូររួចមក បច្ចេកវិទ្យា nanoe™ X របស់ Panasonic ដែលត្រូវបាន​បំពាក់​​នៅក្នុង​ម៉ាស៊ីន​ត្រជាក់​​​របស់ខ្លួន បានធ្វើឱ្យអតិថិជន និងម្ចាស់អាជីវកម្មជាច្រើន​មានសុវត្ថិភាព​ប្រកប​ដោយ​ទំនុក​ចិត្ត ។អ្នកទិញទំនិញ និងម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាមានការព្រួយបារម្ភបន្តិចបន្ទួចនូវជំងឺរាតត្បាត ខណៈដែលទីធ្លា​សាធារណៈ​ដែលបានបំពាក់ដោយម៉ាស៊ីនត្រជាក់ Panasonic ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា nanoe™ X បាន​កម្ចាត់​បាក់​តេរី និងសម្លាប់មេរោគ​ ដែលធ្វើឱ្យពួកគេអាចដើរទិញទំនិញ ឬធ្វើអាជីវកម្មបានពេញមួយថ្ងៃប្រកបដោយ​សុវត្ថិភាព​ និងការថែរក្សាបានយ៉ាងល្អ ៕កំពុងស្វែងរកតំឡើងម៉ាស៊ីនត្រជាក់ Panasonic មែនទេ? ចុចប៊ូតុងនេះ !
វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ
វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ
June 3, 2022, 1:36 p.m.
English
បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ទិន្នន័យ​ទុន​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៩​រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ បើ​ទោះបីជា​ប្រទេស​កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ក្តី ។ ស្រប​ពេល​បច្ចុប្បន្ន​ស្ថានភាព​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ធូរ​ប្រសើរ​ច្រើន ត្រូវ​បាន​អ្នកជំនាញ​លើក​ឡើង​ថា រំហូរ​វិនិយោគិន​បរទេស​នឹង​សម្រុកចូល​មក​វិនិយោគ​នៅ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ ។លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង នា​ពេល​កន្លង​ទៅ​ថា ដោយសារ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដូច្នេះ​វិនិយោគិន​បរទេស នឹង​ចូល​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ លោក​បន្ត​ថា អ្នក​វិនិយោគ អាច​នៅ​ពាក់កណ្ដាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។ក្នុង​នោះ​ផង​ដែរ ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ច្រើន ម្លោះ​ហើយ​វិនិយោគិន​បរទេស​នឹង​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឆាប់​ៗ​នេះ អាច​នៅ​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។បច្ចុប្បន្ន​នេះ​ប្រទេស​ធំ​ៗ​ជា​ច្រើន​រួម​មាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជាដើម ដែល​បាន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា មិនតែប៉ុណ្ណោះ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ដែល​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ នឹង​ធ្វើ​ឱ្យ​រំហូរ​វិនិយោគ​ផ្ទាល់​មក​កាន់​កម្ពុជា កាន់តែ​មាន​កំណើន​ឡើង​បន្ត​ថែម​ទៀត ស្រប​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​បាន​ធូរស្រាល​ឡើង​វិញ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩ រំហូរ​ទុន​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៣,៤​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០ បាន​បន្ត​កើនឡើង​ក្នុង​ទំហំ​តិចតួច​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២១ កើន​ដល់ ៤,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក ក្នុង​រយៈពេល ២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់​ទំហំ​ជិត​ពាក់កណ្ដាល​នៃ​ឆ្នាំ​២០២១ គឺ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង
ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង
June 7, 2022, 6:06 a.m.
English
ខេត្តកំពត ៖ ដីស្រែ​អំបិល​ជាង​៣​ពាន់​ហិ​កតា​ដែល​ស្ថិត​នៅ​ខេត្តកំពត​ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​បញ្ជា​មិន​ឱ្យ​មានការ​យក​ដី​ទាំងនោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ផលិត​អំបិល ដោយ​ក្នុង​គោល​បំណង​ទុក​ដីស្រែ​នេះ​ផលិត​អំបិល​សម្រាប់​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ ។ ការ​ដាក់​បទបញ្ជា​ពី​សំណាក់​ឯ​កឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត ។ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត​ឯ​កឧត្តម ជា សុ​ផា​រ៉ា បាន​អះអាង​ផង​ដែរ​ថា អំបិល​ដែល​ផលិត​បាន​នៅ​ខេត្តកំពត​មានគុណ​ភាពល្អ​ជាង​អំបិល​ដែល​នាំ​ចូល បើ​ទោះបីជា​មាន​សម្បុរ​រាង​ស្រអាប់​បន្តិច​ក្តី ។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឱ្យ​ឯ​ឧត្តម ម៉ៅ ធនិន គណៈ​អភិបាល នៃ​អភិបាល​ខេត្តកំពត​ត្រូវធ្វើ​យ៉ាងណា​រក្សា​ដីស្រែ​អំបិល​ទាំងនោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​ក្រៅពី​ផលិត​អំបិល និង​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការ​គ្រប់គ្រង​ដីស្រែ​អំបិល​នៅ​ខេត្តកំពត​ដែល​មាន​ជាង​៣​ពាន់​៧​រយ​ហិ​កតា​ឱ្យ​បាន​គង់រ​ង្ស​ដើម្បី​ទុក​ផលិត​អំបិល និង​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​អភិវឌ្ឍន៍​គម្រោង​អ្វី​ទាំងអស់​នៅ​លើ​ដីស្រែ​អំបិល​ទាំងនោះ ។ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក៏​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​,​កំពត​, កែប និង​កោះកុង ត្រូវ​តែ​គ្រប់គ្រង និង​អភិរក្ស​ព្រែក​ជាប់​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស និង​ចៀសវាង​ឱ្យ​មានការ​កែប្រែ ឬ​លុប​យក​ទៅ​ធ្វើ​គម្រោង​លំនៅ​ឋាន និង​សំណង់​ផ្សេង​ៗ​ដែល​បម្រើ​ផលប្រយោជន៍​ឯកជន ។បើ​តាម​ការ​កត់ត្រា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​កម្ពុជា​មាន​ព្រែក​ដែល​ជាប់​សមុទ្រ​សរុប​ចំនួន​១១១​ព្រែក ដែល​កំពុង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ជា​ការ​នេសាទ ព្រៃកោងកាង និង​ដីល្បាប់​ជាដើម ។គួររម្លឹកផងដែរថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាមួយគម្រោងទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងសាងសង់នៅលើផ្ទៃដី ៦០០ហិកតា ដែលអាចផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែងក្រោយពេលសាងសង់រួច ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ
May 28, 2022, 2:03 a.m.
English
រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម រស់ វ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ (Port EDI) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ​(Port EDI)​។កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ លោក Saravanan Kichenamourty នាយក​គ្រប់គ្រង​គម្រោង ប្រធាន​- អនុប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នាវា​ជំនួញ​សមុទ្រ ព្រមទាំង​សិក្ខាកាម​ដែល​ជា​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​សរុប​ប្រមាណ​ជាង ៣០​រូប​។ថ្លែង​ក្នុង​មតិ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បង្កើត​ប្រព័ន្ធ Port EDI នេះ​ឡើង ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ផង​ដែរ​។ឯកឧត្តម​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ប្រព័ន្ធ​(Port EDI)​នេះ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ​ឱ្យ​នៅ​កម្រិត​ទាប មាន​តម្លាភាព គណនេយ្យ​ភាព និង​ធ្វើ​ឱ្យ​អតិថិជន​ចុង​ក្រោយ​ទទួល​បាន​ទំនិញ​ក្នុង​តម្លៃ​ថោក​សមរម្យ​។ឯកឧត្តម​រដ្ឋលេខាធិការ បាន​បន្ដ​ថា​ចំណូល​មួយ​ផ្នែក​ដែល​បាន​មក​ពី​ប្រព័ន្ធ Port EDI នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ការ​ធានា​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​។ ប្រព័ន្ធ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​នីតិវិធី​បំពេញការងារ និង​ការ​ធ្វើ​ឯកសារ​លើ​ក្រដាស ចំណេញ​ពេលវេលា ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ​។សូម​ជម្រាប​ជូន​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែឧសភា ឆ្នាំ​២០២២៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ
បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ
June 6, 2022, 6:38 a.m.
English
រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ការ​ទទួលខុសត្រូវ មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ឆ្លង​ជំងឺ ក្នុង​បេស​កម្ម​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​កន្លង​មក​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា ។ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖«កម្ពុជា​មិន​លុប​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ហោះ​ចូល​ប្រទេស​កម្ពុជា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ» ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា ៖«ការ​លើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ពី​ក្រៅប្រទេស ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស​មិន​បាន​ចាក់​វ៉ាក់សាំង ។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង មិន​គួរ​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចេញ​ក្រៅប្រទេស​នោះ​ទេ» ។ក្នុង​នោះ​ផង​ដែរ ស្រប​ពេល​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ថមថយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បាត់​រលត់​ទាំងស្រុង សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល «៣​កុំ ៣​ការពារ​» បើ​ទោះបីជា​កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវ​បាន​លើកលែង​យ៉ាងណា​ក៏​ដោយ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
កម្ពុជា​-​អា​មេ​រិ​ក​ចាប់ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​សហការ​លើកកម្ពស់​លើ​គ្រប់​វិស័យ
កម្ពុជា​-​អា​មេ​រិ​ក​ចាប់ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​សហការ​លើកកម្ពស់​លើ​គ្រប់​វិស័យ
June 6, 2022, 4:33 a.m.
English
រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​លើកកម្ពស់​បន្ថែម​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ ។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Anthony Blinken កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើកកម្ពស់​កម្ពុជា​-​សហរដ្ឋអាមេរិក ទំនាក់ទំនង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម ។ស្តី​ពី​ទំនាក់ទំនង​ទ្វេភាគី ឯកឧត្តម ប្រាក់ សុ​ខុន និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Blinken បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​វិស័យ​ជា​ច្រើន ដូច​ជា​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​, សុខាភិបាល​, ការ​អប់រំ​, ការ​បោសសម្អាត​មីន​, ប្រឆាំង​ភេរវកម្ម​, ការ​ថែរក្សា​សន្តិភាព​, ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​, MIA/POW, កម្មវិធី​មាតុភូមិនិវត្តន៍ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ជាមួយនឹង​ប្រជាជន ។ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ពាណិជ្ជកម្ម​គឺជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​វិជ្ជមាន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​សម្តែង​ក្តី​សង្ឃឹមថា គម្រោង GSP នឹង​ត្រូវ​បាន​បន្ត​ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា​ក្នុង​វិស័យ GFT ដែល​ភាគច្រើន​ជា​ស្ត្រី ។ លោក​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ដឹងគុណ​របស់​កម្ពុជា​ចំពោះ​សហរដ្ឋអាមេរិក​សម្រាប់​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន និង​ថ្មី​ៗ​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។លោក Blinken បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក
ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក
June 7, 2022, 4:14 a.m.
English
អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ទាំងអស់​ដោយពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់ និង​ជាប់​ពាក់ព័ន្ធ​នឹង​គណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​មាន​សកម្មភាព​ដូច​ជា ៖ ស្លៀកពាក់​ឯកសណ្ឋាន​ដែល​មាន​ទម្រង់​ជា​មន្ត្រីរាជការ​ពន្ធដារ​, បង្ហោះ​រូបភាព​ក្នុង​ឯកសណ្ឋាន ឬ​មាន​ពាក់​កាត​សម្គាល់​អង្គភាព​នៅ​មុខ​រដ្ឋបាល​ខេត្ត​មួយ​ចំនួន ហើយ​គណនី Thyrith Sochantha និង Princess Small ក៏​បាន​បង្ហាញ​ក្នុង​គណនី​របស់​ខ្លួន​ថា កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ និង​អ្នក​ជាប់ពន្ធ មេត្តា​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ​មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ក្រោម​ឱវាទ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។ ករណី​នេះ​គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ​តាម​រូបភាព​ណាមួយ​ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​នូវ​កិត្តិយស​សេចក្តី​ថ្លៃ​ថ្លូ​រ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។ ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច​ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ​សូម​រាយការណ៍​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​តាម​រយៈ​លេខ​ទូរស័ព្ទ​១២៧៧ ។ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​គោរព​ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ អំពី​បណ្តឹង​លើ​ករណី​ប្រើប្រាស់​ដោយ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។យោង​តាម​មាត្រា​៦២៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ក្លែងបន្លំ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ការ​ពិត​ដែល​សម្តែង​ចេញ​ជាក់ស្តែង​ដោយ​មានកម្ម​វត្ថុ​ច្បាស់លាស់ និង​អាច​បណ្តាល​ឱ្យ​មានការ​ខាតបង់​ដល់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ​តាម​រយៈ​ការ​ក្លែងបន្លំ​នេះ ។ ការ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ ជា​អំពើ​ល្មើស​ធ្ងន់ធ្ងរ​ដូច​មាន​ចែង​ក្នុង​មាត្រា​៦១០, មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !អត្ថបទដោយ
៤ក្រុមហ៊ុនទើបចុះបញ្ជីជាមួយទុនជិត១៤លានដុល្លារអាចផ្តល់ការងារជិត៣ពាន់កន្លែង
៤ក្រុមហ៊ុនទើបចុះបញ្ជីជាមួយទុនជិត១៤លានដុល្លារអាចផ្តល់ការងារជិត៣ពាន់កន្លែង
June 5, 2022, 12:50 p.m.
English
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី​គម្រោង​វិនិយោគ​​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ដូចខាងក្រោម៖១. GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។២. J TEX GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន៨២៤កន្លែង ។៣. SELLY FASHION GARMENT FACTORY CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា ផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។៤. SZ GOLDEN WAY TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧២កន្លែង ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា
ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា
May 31, 2022, 1:02 a.m.
English
នា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP MTR) តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន ក​.​អ​.​ក​. ។យោង​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​បង្ហាញ​ថា ក្នុង​ចន្លោះ​ឆ្នាំ​២០១៥-២០២០ ដៃគូ​អភិវឌ្ឍន៍​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១.២៨៧,២​លាន​ដុល្លារ​អា​មេ​រិ​ក ជា​មធ្យម ២១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ។សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ជម្រាប​ជូន​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន អំពី (១) ខ្លឹមសារ​សំខាន់​ៗ​នៃ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ IDP ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ និង (២)​បច្ចុប្បន្នភាព​នៃ​ការ​កែសម្រួល​ឯកសារ​គោលនយោបាយ IDP ក្រោម​ការ​ដឹកនាំ​របស់​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ។សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​តំណាង​អង្គទូត នៃ​បណ្តា​ប្រទេស​ប្រចាំ​កម្ពុជា អ្នក​ជំនាញការ តំណាង​សមាគម​វិនិយោគិន និង​សភា​ធុរកិច្ច​បរទេស​នៅ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ប្រមាណ​៩០​រូប ៕កំពុងស្វែងទិញ-លក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា
ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា
June 5, 2022, 6:32 p.m.
English
ទីក្រុង​ញូយ៉ក ៖ កាលពី​រសៀល​ថ្ងៃ​ទី​0៩ ខែឧសភា ឆ្នាំ​២០២២ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ថ្លែង​សុន្ទរកថា​បើក​ជំនួប​ពាណិជ្ជកម្ម​រវាង​សមាជិក​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​ទីក្រុង​ញូយ៉ក ។ ជំនួប​ពាណិជ្ជកម្ម​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​កម្ពុជា និង​អា​មេ​រិ​ក​ចំនួន​ជាង​១០០​ក្រុមហ៊ុន ។អ្នកឧកញ៉ា គិត ម៉េ​ង មាន​ប្រសាសន៍​ជម្រាប​ជូន​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ពាណិជ្ជកម្ម អំពី​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា និង​វិស័យ​សំខាន់​ៗ​ដែល​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ជំរុញ​រួម​គ្នា ។អ្នកឧកញ៉ា ប្រធាន បាន​គូសបញ្ជាក់​ថា អា​មេ​រិ​ក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​របស់​អា​មេ​រិ​ក​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ។ ឆ្នាំ​២០២២ នេះ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន ហើយ​ក៏​ជា​ឆ្នាំ​ដ៏​ប្រសើរ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។អ្នកឧកញ៉ា​ប្រធាន​បាន​លើកទឹកចិត្ត និង​អញ្ជើញ​ធុរជន​អា​មេ​រិ​ក មក​បំពេញ​ទស្សនកិច្ច ដោយ​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កាលានុវត្តភាព និង​សិក្សា​លទ្ធភាព​សហការ​គ្នា​ជាមួយ​ដៃគូ​កម្ពុជា ។ក្នុង​ឱកាស​នៃ​ជំនួប​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​អំពី​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ ស្ថានភាព​បច្ចុប្បន្ន​ក៏​ដូច​ជា​តម្រូវការ​នានា​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ជាដើម ។នៅ​ចុងបញ្ចប់​នៃ​ជំនួប​ពាណិជ្ជកម្ម ធុរជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ និង​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការ​សហការ​វិនិយោគ​និង​ធ្វើ​ធុរកិច្ច​រួម​គ្នា​នា​ពេល​អនាគត ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ
ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ
June 4, 2022, 3:27 p.m.
English
យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​២៩៩,៨៨៨​នាក់​នៅ​ចុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា នេះ​ដោយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ខាងលើ មាន​ចំនួន ៦១,០២០ នាក់​បាន​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី ដែល​ធ្វើ​ឱ្យ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ការពារ​តំណែង​ជា​ខេត្ត​ទេសចរណ៍​ទាក់ទាញ​បំផុត ។ទិស​ដៅ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​ទី​ពីរ​គឺ​រាជធានី​ភ្នំពេញ​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៤០,៤៨០ នាក់ បន្ទាប់​មក​គឺ​ខេត្តបាត់ដំបង​, កំពត​, កែប​, សៀមរាប និង​ពោធិ៍សាត់ ។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២៩៩,៨៨៨ នាក់ មាន​ប្រហែល ២៨៣,៩៩០ នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង ១៥,៨៩៨ នាក់​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស ។នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ២,៨ លាន​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​នោះ​មាន​២,៥ លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ កើនឡើង ៤២​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន និង​ប្រហែល ៣០០,០០០ នាក់​ជា​ភ្ញៀវ​អន្តរជាតិ​កើនឡើង ១៣១ ភាគរយ ។កម្ពុជា​រំពឹង​ថា នឹង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ពី ៦០០,០០០ ទៅ ៧០០,០០០​នាក់​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​ចូល​ប្រទេស ៕កំពុងស្វែងរកផ្ទះមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី
វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី
June 5, 2022, 1:58 a.m.
English
ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​បញ្ចប់ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ និង​ក្រុម​ទាហាន ដែល​បាន​កើតឡើង​ក្នុង​សហគមន៍​ឧត្តម​ស្រែ​ខ្ទរ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ថា ក្រុម​ទាហាន​បាន​ទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​ធ្វើស្រែ​ចម្ការ​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មាន​ទំហំ​ជាង​២០០​ហិ​កតា ។លោក សុខ លី ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​ស្រាប់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​តស៊ូ​លំបាក​ក្នុង​ការ​ថែរក្សា​ដី​សហគមន៍​នេះ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ។ជម្លោះដីធ្លី​ដ៏​រាំ​រ៉ាំ​នេះ​បាន​កើត​ឡើងជា​យូរណាស់​មក​ហើយ​រវាង​អ្នក​ភូមិ​ចំនួន​៧០០​គ្រួសារ និង​ក្រុម​ទាហាន ។ មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ​ផង​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​សោះឡើយ ។ ហើយ​ក្រុម​ទាហាន​ក៏​បាន​ធ្វើការ​គំរាម​កំ​ហែល​មក​លើ​ប្រជាពលរដ្ឋ ថែម​ទាំង​រារាំង​មិន​ឱ្យ​ពួក​គាត់​ចូល​ព្រៃ​រក​ទឹកឃ្មុំ​ថែម​ទៀត ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ត​ពី​លោក សុខ លី ។ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​តែ​ការ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួង​តែ​ប៉ុណ្ណោះ​អាច​ដោះស្រាយ​ជម្លោះដីធ្លី​សហគមន៍​នេះ​បាន ។ តំណាង​ក្រសួង​រៀបចំ​ដែនដី បាន​ទទួលយក​ញត្តិ​របស់​យើង ហើយ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ ព្រោះតែ​ក្រុម​ទាហាន​កំពុង​នៅ​ទីនោះ ។ យើងខ្ញុំ​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ពី​សម្តេច​តេ​ជោ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ។គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​ទាហាន​កាត់​ផ្ទៃដី​ជាង២៦០ហិ​កតាពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​មាន​ប្រជាពលរដ្ឋ​ប្រហែល ៤១ គ្រួសារ​រស់នៅ និង​ដាំ​ដុះ​នៅ​ទីនោះ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ
ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ
June 6, 2022, 2:37 p.m.
English
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីដែលមានទុនប្រមាណ១២,៧លានដុល្លារ ។ម៉ាក្រូ បានដំណើរការពង្រីកចំនួនសាខាដើម្បីចែកចាយផលិតផលឧបភោគបរិភោគ​ដល់អតិថិជន​សមាជិក​ដែលជាអ្នកប្រកការងារដែលរួមមានអ្នកលក់រាយ អ្នកប្រកបពាណិជ្ជកម្ម​បែប​ភោជនីយ​ដ្ឋាន​ សណ្ឋាគារ និងអាជីវកម្មម្ហូបអាហារ រួមទាំងអ្នកប្រកអាជីវកម្មបែបសេវាកម្ម រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ឬស្ថាប័ន និងអាជីវកម្មផ្សេងទៀត ។គួរបញ្ជាក់ផងដែរថា MAKRO (CAMBODIA) COMPANY LIMITED ដែលទើបតែត្រូវបាន​គណៈកម្មា​ធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូន សម្រាប់​គម្រោង​បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លាន​ដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​ចំនួន ១៦១កន្លែង ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត
នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត
May 31, 2022, 4:24 a.m.
English
នា​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​មាន​វត្តមាន​ចូលរួម​របស់​លោក​-​លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​មាន​វត្តមាន​ចូលរួម​របស់​លោក Amard Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​សមាជិក​-​សមាជិការ នៃ​សហ​គម​ភោជនីយដ្ឋាន​ចំនួន​៧០​រូប ។ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះជា​ស្ថានភាព​សេដ្ឋកិច្ច​មានការ​ថមថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ក្តី អគ្គនាយកដ្ឋាន​ពន្ធដារ​តែងតែ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​គ្រប់ និង​លើស​ផែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​ឆ្នាំ​២០២០ សម្រេច​បាន​១០១,៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ​, ឆ្នាំ​២០២១ សម្រេច​បាន​១២៤,០២% នៃ​ផែនការ​ប្រចាំឆ្នាំ និង​រយៈពេល​០៤​ខែ ឆ្នាំ​២០២២ សម្រេច​បាន​៥៣,២៧% នៃ​ផែនការ​ប្រចាំឆ្នាំ ។ក្នុង​ស្មារតី​បុ​រេ​សកម្ម​ស្រប​តាម​អភិក្រម​ការងារ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ​រៀបចំ និង​ដាក់​ចេញ​នូវ​កម្មវិធី Lucky Draw App ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្ត​វិធាន​វិក្កយបត្រ​ដែល​បាន​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​ប្រកាស​លេខ ៧២៣ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ស្តី​ពី​វិធាន​នៃ​ការ​ប្រើប្រាស់​វិក្កយបត្រ​នា​ពេល​កន្លង​មក ។បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្មវិធី​ថ្មី​ដែល​ទើបតែ​ដាក់​ចេញ​នេះ​មានឈ្មោះ​ថា «​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង ឬ Lucky Draw App» ដែល​វា​មាន​អត្ថប្រយោជន​ស៍​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា ៖សាធារណជន​អាច​ថតរូប និង​បង្ហោះ (Upload) វិក្កយបត្រ​ដែល​បាន​ទទួល​ពី​គ្រប់​សហគ្រាស និង​មានឱកាស​ទទួល​បាន​រង្វាន់​នានា​ជា​ច្រើន​ពី​អគ្គនាយកដ្ឋាន​ពន្ធដាររដ្ឋបាល​សារពើពន្ធ​អាច​ទទួល​បាន​ព័ត៌មាន​វិក្កយបត្រ​ដែល​បាន​បង្ហោះ (Upload) ដើម្បី​ផ្ទៀងផ្ទាត់​ការ​ប្រកាស​បង់ពន្ធ​របស់​សហគ្រាស និង​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធសហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទាំងអស់ និង​ទទួល​បាន​នូវ​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ តម្លាភាព និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព (Level Playing Field) ពោល​គី​មិន​មាន​សហគ្រាស​ណា​មាន​ប្រៀប​ជាង​សហគ្រាស​ផ្សេង​ដោយសារ​ការ​មិន​បង់ពន្ធ​ឡើយ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ផ្តល់​លទ្ធភាព និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​សារពើពន្ធ ក្នុង​ការ​លើកកម្ពស់​វប្ប​ធ​ម៍​បង់ពន្ធ ពង្រឹង​អនុលោម​ភាព​សារពើពន្ធ និង​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ទាំងអស់​គ្នា​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព សមធម៌ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ក្នុង​នោះ​ផង​ដែរ សម្រាប់​អ្នក​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​នឹង​មានឱកាស​ទទួល​បាន​រង្វាន់​ដូច​ជា ៖​រថយន្ត Mazda Pick Up សេរី​ទំនើប​ចំនួន​២​រង្វាន់​ម៉ូតូ Honda Dream ចំនួន​១០​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 13 Pro ចំនួន​១០​រង្វាន់​ទូរទស្សន៍ LG ចំនួន​២០​រង្វាន់កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !