+855 92 92 1000
Logo

Recent Articles

ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ
ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ
June 7, 2022, 1:37 a.m.
គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ក្នុង​ខេត្ត​កែប​បាន​សម្រេច​ជិត​រួចរាល់​ហើយ ដោយ​គ្រោង​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​រដ្ឋបាល​ខេត្ត​កែប ។តាម​ប្រភព​អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ដែល​មាន​ប្រវែង​២,៧​គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​ក្រុមការងារ​កំពុង​ព​ន្លឿ​ន​ការ​ចាក់​ដី​ធ្វើ​សួនច្បារ និង​បន្ថែម​ខ្សាច់​ដើម្បី​ធ្វើ​ឆ្នេរ​ឱ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព ។គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ បាន​ចាប់ផ្តើម​ការងារ​លើ​គម្រោង​ផ្លាស់​ប្តូរ​ឆ្នេរ​ប្រវែង​២,៧ គីឡូម៉ែត្រ​ទៅ​ជា​រមណីយដ្ឋាន​ឆ្នេរ​សាធារណៈ ។ នៅ​ក្រោម​គម្រោង​នេះ ឆ្នេរ​ដ៏​វែង​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​សួនផ្កា និង​ដើមឈើ​សាធារណៈ​។លោក​អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ៖ «​នៅ​ក្នុង​ខេត្ត​កែប យើង​មាន​ឆ្នេរ​ខ្សាច់​ស​ប្រវែង ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ឥឡូវនេះ​យើង​កំពុង​អភិវឌ្ឍ​ឆ្នេរ​ថ្មី​មួយ ដើម្បី​ផ្តល់​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​» ។លោក សោម ពិសិដ្ឋ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​បាន​យល់ព្រម​ជំរុញ​ការងារ​ដែល​បាន​ធ្វើ និង​បើក​ជា​សាធារណៈ​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ក្នុង​ការ​ទៅ​លេង​ក្នុង​ខេត្ត​កែប ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ
រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ
June 5, 2022, 8:34 p.m.
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់រួចហើយថា កូរ៉េខាងត្បូងនឹងជួយធ្វើការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ ។ការមានប្រសាសន៍ថ្លែងរបស់សម្តេចបានធ្វើឡើងនាព្រឹកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ។តាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះពិនិត្យសកម្មភាពសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបកាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង (ស្ពានស្វាយជ្រុំ) អាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខ ។ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា ចំណែកឯទីតាំងក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងវិញមានជម្រើស២ ៖ ទី១-ស្ពានអាចនឹងធ្វើការសាងសង់នៅជិតស្ថានីយបូមទឹករបស់រដ្ឋាករទឹកភ្នំពេញ (ស្វាយជ្រុំ) និងទី២-អាចនឹងសាងសង់នៅម្តុំផ្សារចាស់ទៅសណ្ឋាគារសុខារួចទៅកាន់តំបន់អរិយក្សត្រតែម្តងដែលត្រូវកសាងស្ពានចំនួន២ ។ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ផងដែរថា ជម្រើសសាងសង់ស្ពានកម្ពុជា-កូរ៉េខាងត្បូងនេះមាន៣ប្រភេទមាន ស្ពានធម្មតា, ស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង ដែលយើងឃើញ។ល។ បច្ចុប្បន្នក្រសួងកំពុងសិក្សា និងពិនិត្យចុងក្រោយ រួចជ្រើសរើស និងរៀបចំដាក់ដេញថ្លៃសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការចំណាយថវិកាតិច ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ «ប្រការគួរធ្វើ និងប្រការមិនគួរធ្វើ» សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តកម្ពុជា
ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ «ប្រការគួរធ្វើ និងប្រការមិនគួរធ្វើ» សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តកម្ពុជា
May 22, 2022, 10:25 a.m.
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានចេញឯកសារកំណត់ច្បាប់សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាក្នុងដំណាក់កាលរីករាលដាលនៃមេរោគកូវីដ-១៩ ។ ការសម្រេចចេញគោលការណ៍ណែនាំនេះគឺដើម្បីពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។លើសពីនេះ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ពីអ្វីដែលអ្នកទេសចរអន្តរជាតិត្រូវធ្វើ និងឈ្វេងយល់មុននឹងមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា និងរបៀបរបបក្នុងការចូលមកកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅនៃសេវាកម្មទេសចរណ៍ផងដែរ ។ខាងក្រោមនេះជាគោលការណ៍ណែនាំសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅកម្ពុជា ៖ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ
ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ
May 29, 2022, 12:22 p.m.
គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត ក្នុងស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​កំពត​ដែល​ស្ថិត​ក្រោម​ហិរញ្ញប្បទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០​ភាគរយ​ហើយ ។​ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​នេះ​ជា​គម្រោង​មួយ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​ដូច​ជា​ខេត្តកំពត​ដែល​ជា​ទិស​ដៅ​តំបន់ឆ្នេរ​ផង​ដែរ ។គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​បើ​តាម​ផែនការ​ដំបូង​គម្រោង​នេះ​ត្រូវ​បញ្ចប់​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២១ ។​គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកភាព​ឱ្យ​ពន្យារពេល​អនុវត្ត​គម្រោង​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែ​ការ​សាងសង់​ជាក់ស្តែង​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០២២ ។​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ស្តី​ពី​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) ឱ្យ​ដឹង​ថា កំពង់​ផែ​សមុទ្រ​នេះ​នឹង​ផ្តល់​សេវា​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​ចំនួន ៣៦០.០០០ នាក់​ក្នុង​១​ឆ្នាំ​នៅ​ពេល​បើក​ដំណើរការ ។អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​លោក សុខ សុ​គុណ បានឱ្យ​ដឹង​ថា គម្រោង​នេះ​មានការ​យឺតយ៉ាវ​ខ្លះ​ដែល​បណ្តាល​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​បញ្ហា​អាកាសធាតុ ។ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​នឹង​ក្លាយជា​ច្រក​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​របស់​ប្រទេស​កម្ពុជា​ពី​ខេត្តកំពត​ទៅ​កាន់​ពិភពលោក ។ម្យ៉ាងទៀត​កំពង់​ផែ​នេះ​ក៏​នឹង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ថែម​ទៀត ជា​ពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិស​ដៅ​តំបន់ឆ្នេរ​ផ្សេង​ៗ​ទៀត ។​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា ក្នុង​ខេត្តកំពត​មិន​ទាន់​មាន​ទេសចរណ៍​ផ្លូវទឹក​ទេ ដូច្នេះ​វត្តមាន​កំពង់​ផែ​នេះ​នឹង​ជួយ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ។ កំពង់​ផែ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជិតខាង​ឱ្យ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ។សូមរម្លឹកផងដែរថា កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា ស្ថិត​ក្នុងស្រុក​ទឹកឈូ ដោយ​មាន​ចម្ងាយ​ប្រមាណ៦គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ។ កំពង់​ផែ​នេះ​មាន​ជម្រៅ​ទឹក ៤,៥ ម៉ែត្រ​ ដែល​មាន​តម្លៃ​ប្រមាណ១០លាន​ដុល្លារជា​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ៕កំពុងស្វែងទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងកើនឡើងតែក្នុងសភាពយឺតនៅឆ្នាំនេះ
វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងកើនឡើងតែក្នុងសភាពយឺតនៅឆ្នាំនេះ
June 7, 2022, 4:30 a.m.
ឆ្នាំ២០២២នឹងមានសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុក្នុងប្រទេសកម្ពុជា ប៉ុន្តែវានឹងមានការកើនឡើងដោយសារលំហូរនៃប្រាក់ចំណូលក្នុងស្រុក និងការវិនិយោគមកកម្ពុជា នេះបើតាមរបាយការណ៍ថ្មីៗស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច នៃវិស័យធនាគារនៅឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ។ទិដ្ឋភាពពីលើអាកាសនៃការដ្ឋានសំណង់ណាហ្គា៣ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ (រូបភាព ៖ KhmerTimes)តាមរយៈរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោករំពឹងថានឹងមានការកើនឡើងក្នុងអត្រាផ្សេងគ្នា អាស្រ័យលើប្រសិទ្ធភាពនៃការបង្ការជំងឺរាតត្បាតកូវីដ១៩ និងវិធានការគាំទ្ររបស់រដ្ឋាភិបាល ។ វីរុស Omicron ថ្មីនៅតែបន្តជាបញ្ហាប្រឈមដ៏ធំមួយដែលវាអាចនឹងបង្កជាហានិភ័យសម្រាប់នយោបាយ, ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ។ប៉ុន្តែក្នុងនោះផងដែររបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានឱ្យដឹងផងដែរថា ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញសម្លៀកបំពាក់ និងការនាំចេញផ្សេងៗទៀតរបស់កម្ពុជា ជាពិសេសការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ ដែលនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ។យោងតាមធនាគារជាតិ វិស័យកសិកម្មដែលស្រូបយកជិតមួយភាគបីនៃកម្លាំងពលកម្មសរុប ត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើនជាងឆ្នាំចាស់ (២០២១) ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងធ្វើឱ្យកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង កាន់តែពង្រឹងបាននូវសក្តានុពលចំពោះវិស័យកសិកម្ម ជាពិសេសកសិ-កែច្នៃ និងកសិ-ឧស្សាហកម្ម ។លើសពីនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី, នូវែលសេឡង់, ចិន, កូរ៉េខាងត្បូង និងជប៉ុន) បានចូលជាធរមាននៅដើមឆ្នាំនេះ ហើយនឹងផ្តល់ឱកាសសម្រាប់ពាណិជ្ជកម្មលើសេវាកម្ម និងទំនិញ, ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក ។ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងការលក់ដុំ ការលក់រាយ ទូរគមនាគមន៍ និងការដឹកជញ្ជូន និងទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងកើនឡើងជាលំដាប់ ខណៈដែលទេសចរណ៍អន្តរជាតិអាចកើនឡើងជាលំដាប់ ហើយត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីឱ្យវិស័យនេះរីកចម្រើនដូចមុនពេលជួបវិបត្តិកូវីដ១៩ ៕ស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ពួកយើងអាចជួយបាន !
News Page Concierge Service 590x250 ENG
ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបស្អាតភ្លឹងក្រោយសាងសង់រួចជាស្ថាពរ
ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបស្អាតភ្លឹងក្រោយសាងសង់រួចជាស្ថាពរ
June 2, 2022, 7:56 a.m.
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដែលមានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្របានបញ្ចប់ការសាងសង់ជាស្ថាពរ១០០%ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញ ធ្វើដំណើរដោយថ្មើរជើងដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំកណ្ដែក ស្រុកបាគង ខេត្តសៀមរាប ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយទោចក្រយានតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ខឿនចិញ្ចើមផ្លូវដែលបានរៀបរួច គម្របលូនៅសងខាងផ្លូវ ការដាំដើមឈើនៅក្នុងសួនពុះទ្រូងចែកផ្លូវ និងផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរអំពីការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់សាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១ និងបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតនៅក្នុងជំហានទី២ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់នៅក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ។បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក, ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC), ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់, ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត ពេលនេះបានបញ្ចប់ការសាងសង១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ។ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤% ។គួររម្លឹកផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបដែលមានប្រវែងសរុប ១០៦,៤២៤​គីឡូម៉ែត្រដែលប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះមានចំនួន៩លានដុល្លារអាមេរិកបន្ថែមទៀតនឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ។ គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន ដែលចំណាយពេលសាងសង់ចំនួន១៣ខែ ។គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ៕កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន !
ស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះការជិះឧទ្ធម្ភាគចក្រកម្សាន្តជុំវិញរាជធានីភ្នំពេញ
ស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះការជិះឧទ្ធម្ភាគចក្រកម្សាន្តជុំវិញរាជធានីភ្នំពេញ
June 6, 2022, 5:00 p.m.
ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខក្នុងប្រទេសកម្ពុជាថ្មីៗនេះបានចាប់ផ្តើមការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ 2022 ។ គេហទំព័រអចលនទ្រព្យដ៏ពេញនិយមបើកការស្ទង់មតិប្រចាំឆ្នាំនេះដើម្បីជួយឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើន, កែលម្អស្តង់ដារ និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងទិន្នន័យសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យទាំងអស់ដោយឥតគិតថ្លៃ ។ទំព័រស្ទង់មតិ និងរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Realestate.com.kh គឺជានិន្នាការ​​ទីផ្សារ​ ​អចលនទ្រព្យ និងការសង្កេតពីការវិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ អ្នកទិញ,  អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់សុទ្ធតែអាចទទួលបានការយល់ ដឹងបន្ថែមតាមរយៈការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ ។ចុចទីនេះដើម្បីធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022 ការស្ទង់មតិអំពីអចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh នេះត្រូវបានធ្វើឡើងជារៀងរាល់ ឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការផ្តល់ជូនអំពីទីផ្សារ អចលនទ្រព្យនៅក្នុងប្រទសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលផ្តល់ជូនសម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬជួលអចលនទ្រព្យ, ភ្នាក់ងារ និងជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នូវព័ត៌មាន សំខាន់ៗ និងការយល់ដឹងអំពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2022 នេះនឹងផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់នូវទិដ្ឋភាពមួយចំនួន នៃទីផ្សារអចលនទ្រព្យដែលបានកើតឡើង និងការព្យាករណ៍នាពេលអនាគតផងដែរ ។ ទីផ្សារអចលន ទ្រព្យភាគច្រើនអាចទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតសកល ហើយការស្ទង់ មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 នេះ ផ្តល់ឱ្យលោកអ្នកនូវចំណុចសំខាន់ៗដែលដើរតួយ៉ាងសំខាន់ក្នុង ការរក្សាទីផ្សារអចលនទ្រព្យឱ្យមានស្ថេរភាព ។ចុចលើរូបភាពដើម្បីធ្វើការស្ទង់មតិអចលនទ្រព្យឆ្នាំ2022ក្រុមហ៊ុន Realestate.com.kh មានសេចក្តីសោមនស្សរីករាយក្នុងការចេញបញ្ចេញនូវការស្ទង់មតិ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ។ ការស្ទង់មតិអចលននេះនឹងផ្លូវនូវ ព័ត៌មានសំខាន់ៗមួយចំនួនសម្រាប់អ្នកវិនិយោគ, អ្នកអភិវឌ្ឍន៍, អ្នកលក់, អ្នកទិញ, គ្រឹះស្ថានហិរញ្ញវត្ថុ,  ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកប្រើប្រាស់ដោយផ្ទាល់ផងដែរ ។ គោលបំណង និងវិសាលភាពនៃការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022នេះគឺដើម្បីឈ្វេងយល់ឱ្យកាន់ តែស៊ីជម្រៅអំពីការយល់ឃើញ និងគំនិតរបស់អ្នកប្រើប្រាស់អចលនទ្រព្យដែលផ្តោតលើប្រទេសកម្ពុជា ជាចម្បងដែលទាក់ទងទៅនឹងការយល់ឃើញរបស់ពួកគេចំពោះទីផ្សារនៃអចលនទ្រព្យកម្ពុជា ។ ដូច្នេះហើយតាមរយៈការស្ទង់មតិនេះអាចអនុញ្ញាតឱ្យយើងព្យាករណ៍អំពនិន្នាការទិញ-លក់នាពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាបាន ។ជាងនេះទៅទៀត នៅក្នុងការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022នេះផងដែរលោកអ្នកក៏អាចមាន ឱកាសក្នុងការឈ្នះការធ្វើដំណើរកម្សាន្តតាមរយៈឧទ្ធម្ភាគចក្រនៅជុំវិញរាជធានីភ្នំពេញផងដែរដែលផ្តល់ជូនដោយ Yugo Private Aviation ដែលជាក្រុមហ៊ុនផ្តល់សេវាអាកាសចរណ៍ឯកជននៅទូទាំងអាស៊ីប៉ាស៊ី ហ្វិក សម្រាប់អតិថិជនក្នុងការហោះហើរឯកជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយឧទ្ធម្ភាគចក្រ និងយន្តហោះឯកជន ។ចូលរួមធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022នៅថ្ងៃនេះដើម្បីទទួលបានឱកាសឈ្នះដំណើរកម្សាន្តតាមឧទ្ធម្ភាគចក្រនៅជុំវិញរាជធានីភ្នំពេញ !!!ចុចទីនេះដើម្បីធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022
គម្រោងអភិវឌ្ឍន៍ថ្មីបុរី ខាសិន ភ្នំពេញ ចាប់ដៃគូធ្វើទីផ្សារជាមួយ Realestate.com.kh
គម្រោងអភិវឌ្ឍន៍ថ្មីបុរី ខាសិន ភ្នំពេញ ចាប់ដៃគូធ្វើទីផ្សារជាមួយ Realestate.com.kh
June 7, 2022, 1:26 a.m.
ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលផ្តល់សេវាកម្មផ្សព្វផ្សាយ និងធ្វើទីផ្សារអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានសហការជាដៃគូធ្វើទីផ្សារជាមួយនឹងគម្រោងបុរី ខាសិន ភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីជាប់នឹងផ្លូវជាតិលេខ៣ ។ បុរី ខាសិន ភ្នំពេញ ជាគម្រោងបុរីធំជាងគេដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៣តែម្តងដោយធ្វើដំណើរត្រឹមតែ៧នាទីប៉ុណ្ណោះពីរង្វង់មូលចោមចៅ និង១០នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ ។ បុរី ខាសិន ភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីនេះស្ថិតនៅលើទីតាំងដែលមានសក្តានុពលនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Kasen International Real Estate Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Kasen International Holdings ដោយផ្តោតសំខាន់ទៅលើទាំងការរស់នៅប្រកបដោយផាសុកភាព និងការប្រកបអាជីវកម្ម ។មិនតែប៉ុណ្ណោះ បុរី ខាសិន ភ្នំពេញ មានផ្ទះអាជីវកម្មច្រើនប្រភេទសម្រាប់អតិថិជនដែលនៅជាប់នឹងផ្លូវជាតិលេខ៣ និងផ្លូវធំក្នុងបុរីដែលឆ្លងកាត់ទៅផ្លូវរដ្ឋ និងឆ្ពោះទៅកាន់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣តែម្តងដែលអំណោយផលខ្លាំងដល់ការប្រកបអាជីវកម្មរបស់អតិថិជនបុរី ខាសិន ភ្នំពេញគ្រប់ប្រភេទ ។បុរី ខាសិន ភ្នំពេញ លេចឡើងជាមួយរចនាបទស្ថាបត្យកម្មស្អាតប្លែក និង គុណភាពសំណង់រឹងមាំ មានទំហំធំទូលាយ យូនីតនីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ និងសល់ទីធ្លាខាងមុខជាចំណតភ្ញៀវ ។ បុរី ខាសិន ភ្នំពេញ ក៏គ្រោងនឹងបង្កេីតវិថីពាណិជ្ជកម្មប្រវែង២២០ម៉ែត្រ រួមមាន ហាងទំនិញ ក្លឹប សាលារៀនអន្តរជាតិ មន្ទីពេទ្យ -ល- ។ហើយក្នុងថ្ងៃនេះផងដែរគម្រោងបុរី ខាសិន ភ្នំពេញ បានធ្វើពិធីបើកលក់គម្រោងបុរី ខាសិន ភ្នំពេញ ជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយបានធ្វើការសហការជាដៃគូជាមួយនឹងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ក្នុងការធ្វើទីផ្សារក្នុងប្រទេសកម្ពុជា ។ដំណើរការសហការរវាងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ជាមួយនឹងគម្រោងបុរី ខាសិន ភ្នំពេញ នេះនឹងធ្វើឱ្យការធ្វើទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់គម្រោងមួយនេះកាន់តែមានភាពរីកចម្រើន និងទទួលបានអតិថិជនគោលដៅបានកាន់តែច្រើន ៕
ច្បាស់១០០%អំពីការសាងសង់ស្ពានអរិយក្សត្រហើយក្រោយសម្តេចប្រកាសបែបនេះ
ច្បាស់១០០%អំពីការសាងសង់ស្ពានអរិយក្សត្រហើយក្រោយសម្តេចប្រកាសបែបនេះ
June 7, 2022, 6:02 a.m.
គម្រោងសាងសង់ស្ពានអរិយក្សត្រដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខនោះពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងសាងសង់ជូននៅពេលខាងមុខ ។នេះបើតាមការមានប្រសាសន៍ឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ ។ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើក​កម្រិតគុណភាពផ្លូវជាតិលេខ៤៨នាពេលនេះ ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ឯកឧត្តមឯកអគ្គរដ្ឋទូត (កូរ៉េខាងត្បូង) បានលើកឡើងអំពីសំណើររបស់ខ្ញុំ និងការសម្រេចចិត្តរបស់កូរ៉េ ដែលនឹងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយនៅទីក្រុងភ្នំពេញតែម្តង ។ សូមអបអរសាទរទាំងអស់គ្នាថាយើងនឹងបានស្ពានហ្នឹង (ស្ពានអរិយក្សត្រ)...។...នេះមានស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយដែលតភ្ជាប់រវាងភ្នំពេញជាមួយនឹងអរិយក្សត្រ...» ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសង្ឃឹមថា មិត្តកូរ៉េនឹងបន្ត ហើយអ្វីដែលជាក្តីសង្ឃឹមរបស់យើង គឺយើងនឹងមានស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅកាន់ស្វាយជ្រុំ ខាងល្វាឯម ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជា និងកូរ៉េថែមទៀត ហើយយើងក៏សង្ឃឹមថាពលករកម្ពុជាក៏នឹងបន្តកើនឡើងទៅធ្វើការនៅប្រទេសកូរ៉េជាមួយនឹងទំហំពាណិជ្ជកម្មកាន់តែមានការរីកចម្រើន...» ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេដោយតភ្ជាប់ពីភ្នំពេញទៅកាន់អរិយក្សត្រនាពេលខាងមុខនេះ ។ ហើយតាមរយៈការទទួលបានស្ពាននេះ (ស្ពានអរិយក្សត្រ) នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញទៅកាន់តំបន់អរិយក្សត្រកាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបផងដែរនាពេលខាងមុខ ។គួររម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយពុំទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េនោះទេ ។ ហើយពេលនេះភាគីកូរ៉េខាងត្បូងបានសម្រេចយល់ព្រមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាហើយ ៕កំពុងស្វែងរកដី ផ្ទះ ឬខុនដូ តែមិនដឹងធ្វើបែបណាមែនទេ? ពួកយើងអាចជួយបាន !
បើកទំព័រថ្មីនៃឆ្នាំ២០២២រដ្ឋផ្តល់ផ្លូវ១ខ្សែតម្លៃជាង៦៥លានដុល្លារតភ្ជាប់២ខេត្តនេះ
បើកទំព័រថ្មីនៃឆ្នាំ២០២២រដ្ឋផ្តល់ផ្លូវ១ខ្សែតម្លៃជាង៦៥លានដុល្លារតភ្ជាប់២ខេត្តនេះ
May 20, 2022, 6:06 p.m.
កាលពីឆ្នាំ២០២១កន្លងទៅនេះ ប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ-១៩ដែលបង្កផលប៉ះពាល់ជាសកល ដែលធ្វើឱ្យមានការរាំងស្ទះលើគ្រប់វិស័យមិនថា តែវិស័យអចលនទ្រព្យ និងការសាងសង់នោះទេ សុទ្ធសឹងតែត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនទាំងអស់ ។ប៉ុន្តែសម្រាប់ការបើកស្វាគមន៍នូវទំព័រថ្មីនៃឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនកាដូរថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋ២ខេត្ត (ព្រះសីហនុ-កោះកុង) ដោយបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់រវាងខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ។នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ដែលមានប្រវែង១៤៨គីឡូម៉ែត្រ ។ផ្លូវជាតិលេខ៤៨នេះចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គម្រោងផ្លូវនេះរួមមាន ៖ ផ្លូវ២គន្លងមានប្រវែង១២២.៩គីឡូម៉ែត្រដែលទទឹងផ្លូវ១១ម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង២៥.១គីឡូម៉ែត្រដែលមានទទឹងចាប់ពី១៨.៥ម៉ែត្រដល់២១.៥ម៉ែត្រ ។គួរបញ្ជាក់ផងដែរថា គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ៕កំពុងស្វែងផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន !
ធ្លាប់តែជាដីស្រែដាច់កន្ទុយភ្នែកពេលនេះដីខេត្តកំពង់ស្ពឺប្រែជាត្រូវប៉ាន់ខ្លាំង
ធ្លាប់តែជាដីស្រែដាច់កន្ទុយភ្នែកពេលនេះដីខេត្តកំពង់ស្ពឺប្រែជាត្រូវប៉ាន់ខ្លាំង
June 2, 2022, 10:59 a.m.
ខេត្តកំពង់ស្ពឺជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាគឺរវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ៣ និងលេខ៤ ។ ​អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជាច្រើនមកវិនិយោគ និងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត ។បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងតែមានសក្តានុពលខ្លាំងចំពោះវិស័យអចលនទ្រព្យ ជាពិសេសបើតាមការសង្កេតជាក់ស្តែងគឺតាមបណ្តោយផ្លូវជាតិលេខ៤១ និង៥១កំពុងតែលេចធ្លោទាក់ទាញការវិនិយោគគម្រោងធំៗកាន់តែច្រើនឡើងៗដែលអាចធ្វើឱ្យដីធ្លីនៅផ្លូវទាំង២នេះចាប់ផ្តើមត្រូវប៉ាន់ជាបណ្តើរៗ ។ផ្លូវជាតិលេខ៤១ដែលពីមុនធ្លាប់តែជាវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកពេលនេះបានប្រែរូបរាងជាដីរាបស្មើជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនគម្រោងដែលធ្វើឱ្យតម្លៃដីធ្លីតាមបណ្តោយផ្លូវមួយនេះកាន់តែកើនឡើងជាបន្តបន្ទាប់ ដោយដីធ្លីចេញពីផ្លូវជាតិលេខ៤ ប្រមាណ៥ទៅ១០មានតម្លៃចាប់ពី១០០ ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចេញកាន់តែឆ្ងាយមានតម្លៃចាប់ពី៨០ ទៅ១៥០ ដុល្លារក្នុងរមួយម៉ែត្រការ៉េទៅតាមប្រភេទដី ។ចំណែកឯផ្លូវជាតិលេខ៥១វិញមានគម្រោងអភិវឌ្ឍន៍ និងប្រជាជនរស់នៅច្រើនជាងបណ្តោយផ្លូវជាតិលេខ៤១ និងថែមទាំងអាចជួលសម្រួលដល់ការដឹកជញ្ជូនធ្វើឱ្យបណ្តោយផ្លូវជាតិលេខ៥១កាន់តែមានសកម្មភាពសេដ្ឋកិច្ចជារៀងរាល់ថ្ងៃ ។ ផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូត៍ជាច្រើនកន្លែង ។មានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀតដែលធ្វើឱ្យតម្លៃដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ចាប់ផ្តើមឡើងស្រឺតៗជាបន្តបន្ទាប់ដោយដីឡូត៍មានទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ ។ សម្រាប់ដីមិនទាន់មានការអភិវឌ្ឍន៍មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រមានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុនមានតម្លៃពីត្រឹមតែ៣០ដុល្លារទៅ៥០ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ទុកឱសានវាទឱ្យ៣ខែ ! បើម្ចាស់បុរី និងម្ចាស់អគារនានាមិនធ្វើរឿងនេះទេនឹងចាត់ការតាមច្បាប់
ទុកឱសានវាទឱ្យ៣ខែ ! បើម្ចាស់បុរី និងម្ចាស់អគារនានាមិនធ្វើរឿងនេះទេនឹងចាត់ការតាមច្បាប់
June 6, 2022, 3:51 p.m.
ក្រោយបុរីជាច្រើនមានបញ្ហាទាក់ទងទៅនឹងការគ្មានសេវាទូរសព្ទសម្រាប់ប្រើប្រាស់ និងត្រូវបង្ខំឱ្យប្រើប្រាស់​សេវាអុី​ន​ធើណេត​ផ្តាច់មុខរបស់ក្រុមហ៊ុនមួយដែលធ្វើឱ្យពិបាកក្នុងការប្រើប្រាស់ និងមិនមានតម្លាភាព ។ ពេលនេះ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីព្រមានដោយទុករយៈពេល៣ខែចុងក្រោយ ដើម្បីឱ្យ​ប្រតិបត្តិករ​សេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវាទូរសព្ទ​នៅក្នុងបុរី​នានា​ទាំងអស់ បើផុតកំណត់នេះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្លាប់បានចេញសេចក្តីណែនាំស្តីពី «វិធានការបង្កើនប្រសិទ្ធភាព និង​ពង្រឹង​គុណភាពសេវាទូរគមន៍» ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម​ប្រកប​ដោ​​យសុចរិតភាព និងការទទួលខុស​ត្រូវចំពោះសង្គម​តាមរយៈការបង្កើនប្រសិទ្ធភាពនៃការ​ផ្តល់សេវា​ទូរគមនាគមន៍ និង​ពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអុីនធើណេត ។រូបតំណាងកាលពីខែវិច្ឆិកាកន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានដាក់ចេញវិធានការថ្មី៦ចំណុច​ ដើម្បីពង្រឹងគុណ​ភាព​សេវាទូរសព្ទ និងអុីនធើ​ណេត​នៅ​តាមបុរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាត​មិនឱ្យមានការផ្ដល់​សេវា​ផ្ដាច់​មុខឡើយ ។យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៦១៨ សជណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាមជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវវិធានការទាំង៦ចំណុចរួមមាន ៖១- ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអុីនធើណេត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យ​លើ​ការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។២- ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអុីនធើណេតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។៣- បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទ​ចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។៤- អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអុីនធើណេតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។៥ -ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអុីនធើណេត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអុីនធើណេតនៅក្នុងអគារ។៦- ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូលផ្គត់ផ្គង់ ចែកចាយលក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ ។ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី២៥ ធ្នូ កន្លងទៅបានលើក​ឡើង​ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអុីនធេីណេតថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការ​សិក្សា​ក្នុងអំឡុងពេលកូវីដ-១៩ ។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ ។ឯកឧត្តមបានបន្តថា ៖ «ក្រសួងបាន និងកំពុងដោះស្រាយជាបន្ដបន្ទាប់ ។ កន្លងមក ក្រសួងបានបំពាក់​ឧបករណ៍​វាស់ស្ទង់​គុ​ណ​ភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ។រូបតំណាងសូមបញ្ជាក់ផងដែរថា នេះជាការទុកឱសានវាទរយៈពេល៣ខែសម្រាប់ម្ចាស់បុរី និងអគារសហកម្មសិទ្ធនានា​ដើម្បីឱ្យ​ប្រតិបត្តិករ​សេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវា​ទូរសព្ទ​​នៅក្នុងបុរី​នានា​ទាំងអស់ដោយចៀសវាងប្រើប្រាស់សេវាទូរសព្ទ ឬអុីនធើណេតផ្តាច់មុខ បើផុតកំណត់នេះ​ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ត្រៀមខ្លួន ! ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាជិតមកដល់ហើយ
ត្រៀមខ្លួន ! ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាជិតមកដល់ហើយ
June 5, 2022, 6:47 p.m.
ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រូវបានចាត់ទុកថា ជាពានរង្វាន់ថ្នាក់ជាតិ​ដ៏សំខាន់​សម្រាប់​ឧត្តម​ភាព​ក្នុង​វិស័យ​អចលនទ្រព្យកម្ពុជា ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា រួមជាមួយនឹងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh មានមោទកភាព​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ២០២១-២២ ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។លោក Tom O'Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាននិយាយអំពីការ​រីក​ចម្រើន​ដែលកើតឡើងនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយលើកឡើងថា «រួមជាមួយនឹងការកើន​ឡើង​នៃវណ្ណៈកណ្តាលនៅកម្ពុជា និងផលប៉ះពាល់នៃ Covid-19 យើងបានឃើញ​ការផ្លាស់​ប្តូរគួរ​ឱ្យកត់សម្គាល់​នៅ​ក្នុង​វិស័យអចលនទ្រព្យ ។ យើង​ក៏​បាន​ឃើញ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​​មួយ​ចំនួន​ចូល​ទីផ្សារ​អចលនទ្រព្យ (បុរី)» ។Cambodia Real Estate Awards (CREA) ឬពានរង្វាន់អចលនទ្រព្យកម្ពុជាមានគោលបំណងលើកតម្កើង និង​ទទួលស្គាល់ភ្នាក់ងារអចលនវត្ថុ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានសមត្ថភាពខ្ពស់រួមមាន​ អចលន​ទ្រព្យដីធ្លី, ការអភិវឌ្ឍន៍ខុនដូ, អចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យ និងជាលើកដំបូងដែលមិនធ្លាប់​មានប្រភេទ​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ។ចៅក្រមដែលជាអ្នកជំនាញ និងជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ​នឹងទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណ និងវាយតម្លៃអ្នកឈ្នះចុងក្រោយទាំងបីនៅគ្រប់ប្រភេទពានរង្វាន់ទាំងអស់ ហើយពួកគេ​នឹងជ្រើសរើស​អ្នកឈ្នះ​សរុប​ដោយផ្អែកលើកំណើនអាជីវកម្ម និងការអភិវឌ្ឍន៍អចលនទ្រព្យ ។វាមានគោលបំណងទទួលស្គាល់សមិទ្ធិផលនៃឧស្សាហកម្មនេះដោយវត្ថុបំណង និងដោយគ្មានភាពលំអៀង ដែល​ផ្តល់​ឱកាសដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ដើម្បីចូលរួមដោយមិនគិតពីទំហំ ឬទ្រព្យសម្បត្តិនៃប្រតិបត្តិការ​របស់​ពួកគេ ។ពានរង្វាន់នេះនឹងត្រូវបានផ្តល់ជូនដល់បេក្ខជនបីរូបដោយផ្អែកលើអត្រាខ្ពស់បំផុតនៃកំណើនអាជីវកម្ម ។ អ្នកឈ្នះជារួមនឹងត្រូវបានកំណត់ដោយអ្នកជំនាញក្នុងប្រភេទដែលនឹងជ្រើសរើសអ្នកឈ្នះសរុបដោយផ្អែកលើកំណើនអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យដ៏សំខាន់របស់ពួកគេ ។អ្នកឈ្នះរង្វាន់ធំទទួលបានពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត ដែលមានការរចនាដ៏អស្ចារ្យ​ដែល​បំផុស​គំនិត​ដោយស្ថាបត្យកម្មវប្បធម៌កម្ពុជា ។ រួមជាមួយនឹងឱកាសក្នុងការប្រើប្រាស់ត្រា CREA ដ៏មានកិត្យានុភាពសម្រាប់ការ​បណ្តាក់​ទុ​ននា​ពេលអនាគតរបស់ពួកគេក្នុងទីផ្សារបន្ទាប់ពីព្រឹត្តិការណ៍នោះ វិញ្ញាបនបត្រដែលបញ្ជាក់ពី​សមិទ្ធិផល​របស់ពួកគេនឹងត្រូវបានប្រគល់ជូនអ្នកឈ្នះផងដែរ ។ ការឈ្នះពានរបស់លោក​អ្នកនឹងជួយក្នុងការទទួលបាន​ទំនុកចិត្ត​ពីអតិថិជនគោលដៅនាពេលអនាគត ។ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមទទួលពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមធ្វើចូលតាមតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការ (តំណភ្ជាប់) ហើយបំពេញទម្រង់បែបបទចូលតាមអនឡាញនៅថ្ងៃនេះ ឬស្វែងរកព័ត៌មានទំនាក់ទំនងសហការីរបស់យើងខាងក្រោម ។ ការ​ចូលរួម​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​បាន​បើក​ជា​ផ្លូវការ​ហើយ​ !Developers & Development Awards Entry Contacts:English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379Agency Awards Entry Contacts: English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379Cambodia Real Estate Awards - Sponsorship Contacts:Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ
គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ
August 1, 2022, 4:35 a.m.
រយៈពេលប្រមាណ២ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩កន្លងទៅ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់​នូវផល​វិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះមកលើស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែគម្រោងសាងសង់​ជាច្រើនដែលត្រូវបានអនុម័តនោះអាច​នឹង​ត្រលប់​មកវិញក្នុងពេលឆាប់ៗនេះ ក្រោយពីប្រទេស​កម្ពុជា​​បានធូរ​ស្រាល​បន្តិចម្តងៗ​ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ។តួយ៉ាងយោងតាមតួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា គម្រោងសាង​សង់​សរុបចំនួន៣៩២៥ត្រូវបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២១ ក្នុងនោះគម្រោង​សាង​សង់​​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ ។ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងសាង​សង់​សរុបចំនួន៣៩២៥​​ដែល​បាន​ចុះបញ្ជី​ ដែលមាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ មានចំនួន៨៦%​ជា​គម្រោង​សាង​សង់​ប្រភេទលំនៅឋាន ។គម្រោងសាងសង់ទាំងនោះប្រើប្រាស់ផ្ទៃដីប្រមាណ 12 លានម៉ែត្រការ៉េដែលរួមមាន គម្រោងលំនៅដ្ឋាន, គម្រោងអគារ​លំនៅ​ដ្ឋានរួមបញ្ចូលគ្នា, គម្រោងអគាររួមបញ្ចូលគ្នាពហុមុខងារ, គម្រោងអគារឧស្សាហកម្ម, គម្រោងអគារពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេសពេញលេញឡើងវិញ និងការប្រកាសបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការងើបឡើងវិញចំពោះវិស័យអចលនទ្រព្យនៅ​ក្នុងប្រទេសកម្ពុជាផងដែរ ៕កំពុងស្វែងរកអចលនទ្រព្យដែលលោកអ្នកត្រូវការមែនទេ? ពួកយើងអាចជួយបាន !
តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ
តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ
June 6, 2022, 5:00 p.m.
ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យដែលមាន ដី, ផ្ទះ, អគារ និងប្រភេទសំណង់ផ្សេងៗដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា៤ភាគរយទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យក្នុងទម្រង់ជាការលក់, អំណោយ, វិភាគទានជាភាគហ៊ុន, ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការ​ផ្ទេរសិទ្ធិកាន់​កាប់ទ្រព្យ​សម្បត្តិនឹងត្រូវលើកលែងបន្តដោយរដ្ឋាភិបាលនឹងបន្តគោលការណ៍នេះទៀត ដោយរដ្ឋាភិបាលសម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រារហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើតាមលិខិតលេខ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ។សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធ​ស្ថានភាពថ្មីៗចុងក្រោយដែលបានប្រព្រឹត្តិទៅនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ឆ្នាំ២០២០ កន្លង​ទៅ គោលបំណងនៃការលើកលែងពន្ធប្រថាប់ត្រានេះជាការធ្វើឱ្យ​អ្នកដែលជាម្ចាស់​អភិវឌ្ឍន៍​អចលទ្រព្យខ្នាតមធ្យម រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និងរួចពន្ធ ។តាមប្រសាសន៍របស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ បានឱ្យដឹងថា ការលើកលែងពន្ធប្រថាប់ត្រា​សម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ២០២១ នេះនោះទេ ។ រដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀតដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩ ។ឯកឧត្តមបានមានប្រសាសន៍បន្តថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិកនឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវ​ការ​ពីអគ្គនាយកដ្ឋានពន្ធដារ ។ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិកត្រូវបានលើកលែងក្នុងរយៈពេលមួយឆ្នាំកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ ២០២១ ។ ក្រោយមករដ្ឋសម្រេចបន្ដលើកលែង១ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ២០២១ ហើយការប្រកាសថ្មីរបស់​រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ​គឺជាគោលការណ៍លើកលែងបន្ដដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ការអនុគ្រោះពន្ធឱ្យបង់ប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះធ្វើឡើងសម្រាប់២ករណីប៉ុណ្ណោ៖ ទី១- អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុត និងទី២- អចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប្លង់រឹង) ដែលផ្ទេរបន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ប៉ុន្តែការផ្ទេរនោះធ្វើឡើងមុនឆ្នាំ២០១៧ ។គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅការអនុគ្រោះនេះនឹងបញ្ឈប់លែងមានហើយការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន ៕កំពុងស្វែងរកអចលនទ្រព្យដែលលោកអ្នកត្រូវការមែនទេ? ពួកយើងអាចជួយបាន !
មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២
មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២
June 6, 2022, 5:00 p.m.
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែ​ធ្នូ​ ឆ្នាំ២០២១ កន្លងទៅនេះមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២ ។ កាលពីព្រឹកថ្ងៃទី២៥ ខែ​ធ្នូ​ ឆ្នាំ២០២១ ផ្នែកចុងក្រោយនៃគម្រោងសាងសង់អគារទី២របស់មជ្ឈ​មណ្ឌល ព្រីនស៍ ហ័នយូ​​ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ។ ដើម្បីថ្លែងអំណរគុណដល់អតិថិ​ជន​​ទាំងអស់ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ បានរៀបចំពិធីអបអរយ៉ាងអធិកអធម ។ការបញ្ចប់គម្រោងសាងសង់ មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយ។ ក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ ហ័នយូ សន្យាថានឹងកាន់តែយកចិត្តទុកដាក់ ផ្តោតសំខាន់លើផលិតផល ធានាគុណភាពជាមួយនឹងភាពជាក់លាក់ជូនអតិថិជន នាពេលអនាគត។មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងពិសេសជិតនឹងគម្រោងណាហ្កាទី៣គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម (CBD) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។​ គម្រោងនេះនៅជិតនឹងកាស៊ីណូណាហ្កាទី១, ទី២ និងគម្រោងណាហ្កាទី៣ដែលកំពុងសាងសង់ដោយធ្វើ​ដំណើរត្រឹមតែ៣នាទីប៉ុនណ្ណោះវាមានភាពងាយស្រួលក្នុងការរស់នៅ ។មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះមានទីតាំងនៅជិតតំបន់ស្នូលក្នុងខណ្ឌបឹងកេងកង១ ជុំវិញមានស្ថានទូតនៃប្រទេសចំនួន៣១ ដូចជា ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតជប៉ុនជាដើម។គម្រោងនេះមានទីតាំងនៅជិតស្ថាប័នធំៗដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ រដ្ឋសភា និងក្រសួងការបរទេសជាដើម។ ជុំវិញគម្រោងនេះមានផ្សារទំទើប និងកន្លែងកម្សាន្តជាច្រើនដូចជា ហាងលក់ផលិតផលរួច ផ្សារទំនើបអ៊ីអន១ កោះពេជ្រ មាត់ទន្លេ វិមានឯករាជ្យ និងទីតាំងសំខាន់ជាច្រើនទៀត ។ទទួលបានអត្រា​ជួល​ខ្ពស់​ពី 8% ទៅ 10%មជ្ឈមណ្ឌល ព្រឺនស៍ ហ័នយូ ត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនិតនៃ "ជីវិតដ៏ប្រណីត" ដែលជាពហុអគារទីក្រុងលំដាប់ពិភពលោកមានទំហំ 140,000 ម៉ែត្រការ៉េ មានទំហំសម្បូរចាប់ពី 40-82 ម៉ែត្រការ៉េ នៃប្រភេទផ្ទះ LOFT ដែលមានកម្ពស់5,4ម៉ែត្រមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ។ទិញមួយជាន់ទទួលបានពីរជាន់ មានទំហំ31-105ម៉ែត្រការ៉េនៃខុនដូផ្លាទីនដែលតុបតែងសម្រេច ជ្រើសរើសម៉ាកសញ្ញាលំដាប់ពិភពលោកទីមួយ បំពាក់ដោយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយ៉ាងពេញលេញ អាចចូលស្នាក់នៅបាន ដែលអាចបំពេញតម្រូវការផ្សេងៗគ្នានៃពាណិជ្ជករឆ្នើម ទេសចរកណ៍ស្នាក់នៅ ការរស់នៅឯកជន និងការវិនិយោគជាដើម ។ បាននាំចូលគ្រឿងសង្ហារិមលំដាប់អន្តរជាតិក្នុងការតុបតែង ។ជាមួយនឹងទីតាំងល្អបំផុតមានតែមួយគត់ និងគុណភាពផ្ទះមានស្រាប់ដ៏កម្រ រួមជាមួយពហុ​ឧបករណ៍​បំពាក់ដ៏ទូលំទូលាយ បន្ទាប់ពីមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ីប្រគល់ផ្ទះ ត្រូវបានគេរំពឹងថា នឹងមានផលជួលប្រចាំឆ្នាំខ្ពស់រហូតដល់8%-10% ការកើនឡើងតម្លៃលំនៅឋានប្រចាំឆ្នាំជាមធ្យមគឺប្រហែល15% ទទួលបានផលត្រឡប់មកវិញដ៏ល្អលើការវិនិយោគ និងសក្តានុពលខ្លាំងនៃការឡើងថ្លៃ ដែលធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតនៅក្នុងតំបន់ ។មជ្ឈមណ្ឌល ព្រឺនស៍ ហ័នយូ នឹងកាន់កាប់ដោយខ្លួនឯងនូវកន្លែងពាណិជ្ជកម្មហាងទំនិញទំហំ30,000ម៉ែត្រការ៉េ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទាន់សម័យបែបសិល្បៈដំបូងគេនៅភ្នំពេញ - ព្រឺនស៍ ម៉ល (ភ្នំពេញ) ។ ជាមួយនឹងការរៀបចំស្ថាបត្យកម្មដែលអាចបត់បែនបាន និងការរួមបញ្ចូលអាជីវកម្មចម្រុះ នឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្សស៊ីវីល័យ បុគ្គលិកជាន់ខ្ពស់ ពាណិជ្ជករ និងមនុស្សមានចំណូលធម្យមក្នុងរាជធានីភ្នំពេញ បង្កើតបរិយាកាសប្រើប្រាស់ពិសេសប្លែកតែមួយគត់ និងបទពិសោធន៍ប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ។ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័នយូ សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាតក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័នយូ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ។ ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចម្រុះ ដែលយកប្រទេសកម្ពុជាជាមូលដ្ឋាន នឹងមានអាជីវកម្មវិនិយោគជុំវិញពិភពលោក ។ វិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀត ដែលមានដើមទុនច្រើន និងទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ ។ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យ នៃក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យព្រឺនស៍ហ័រយូ បានប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ "សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត" ចាក់គ្រឹះនៅកម្ពុជា ដោយប្រើប្រាស់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុជាមូលដ្ឋាន ជាយុទ្ធសាស្ត្របានរៀបចំឲ្យមានគម្រោងមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ី ព្រឺនស៍ ម៉ល ភូមិសំរោង ព្រឺនស៍ហ្គោលឌិនប៉េ និងគម្រោងឈានមុខទីក្រុងជាច្រើនទៀត​បានក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ នៅពេលអនាគតក្រុមហ៊ុនសម្ព័ន្ធនេះនឹងបន្តខិតខំប្រឹងប្រែងបង្កើតផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់កាន់តែច្រើន និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនជាម្ចាស់ផ្ទះ និងជួយដល់ការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា!
កាដូរថ្ងៃ Christmas ! ទិញផ្ទះ ឈ្នះរថយន្ត ជាមួយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ
កាដូរថ្ងៃ Christmas ! ទិញផ្ទះ ឈ្នះរថយន្ត ជាមួយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ
May 31, 2022, 9:23 a.m.
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំថ្មីមួយដែលធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍  និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះនឹងសាងសង់​អមជាមួយ​ស្ថាបត្យកម្ម​យ៉ា​ងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។មិនតែប៉ុណ្ណោះ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត ។បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ ។  លើសពីនេះទៅទៀត ដើម្បីអបអរថ្ងៃបុណ្យណូអែល (Christmas) និងឆ្លងឆ្នាំថ្មី គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនកាដូពិសេសជា​ច្រើន​សម្រាប់ឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកលខាងមុខនេះ ៖- លោក​អ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ $𝟓𝟎𝟎 ភ្លាមៗ- ឱកាសឈ្នះរង្វាន់រថយន្ត 𝐓𝐎𝐘𝐎𝐓𝐀 𝐑𝐀𝐈𝐙𝐄 𝟐𝟎𝟐𝟐- បញ្ចុះតម្លៃរហូតដល់10%- ទទួលបានការផ្តល់ជូនសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជា ៖ ម៉ាស៊ីនត្រជាក់ , ទូក្រោមចង្ក្រាន , ឈុតបន្ទប់ទឹក , ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គិសនី -ល-- បង់រំលស់ការប្រាក់ 0% រហូតដល់៦០ខែជាមួយម្ចាស់គម្រោងផ្ទាល់- ថែមទាំងអាចបង់រំលស់រហូតដល់25ឆ្នាំជាមួយធនាគារជាដៃគូរបស់គម្រោងដើម្បីកុំឱ្យឱកាសពិសេសនេះកន្លងផុតទៅលោកអ្នកអាចទទួលយកការផ្តល់ជូនពិសេសពីគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នូវការដូរជាច្រើនខាងលើដោយគ្រាន់តែចុចប៊ូតុងខាងក្រោមប្រូម៉ូសិន ! ទិញផ្ទះ ឈ្នះរថយន្ត
ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?
ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?
May 22, 2022, 11:33 a.m.
ឆ្នាំនេះយើងនាំមកនូវខ្លឹមសារបន្ថែមពិសេសសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2021-2022 ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់អចលនទ្រព្យកម្ពុជា ដោយយើងនឹងមានប្រភេទពានរង្វាន់ថ្មីៗជាច្រើន ។ ពិធីប្រគល់រង្វាន់នេះ និងមានការជួបជុំអាហារពេលល្ងាច ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ2022 ។ ពិធី​ប្រគល់​ពានរង្វាន់អចលនទ្រព្យដ៏អស្ចារ្យបំផុតក្នុងឆ្នាំនេះ មានបំណងលើកតម្កើងតែភាព​ល្អឥតខ្ចោះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ។ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh នឹងក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ ។ លោកអ្នកអាច​ចូល​រួមនៅទីនោះដោយផ្ទាល់ ឬទស្សនាតាមការផ្សាយបន្តផ្ទាល់ ។ ពិធី​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ក្រៅ​បណ្ដាញ និង​អ៊ីនធឺណិត​សម្រាប់​អ្នក​ទាំង​អស់​គ្នា ។លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បាននិយាយ​នៅក្នុង​ពិធី CREA កាលពីឆ្នាំ2019 ថា ៖«កត្តាជំរុញជាច្រើននៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់វិស័យអចលន​ទ្រព្យ​ជាទូទៅ ហើយសំខាន់បំផុតគឺលើកកម្ពស់ដល់ពិភពលោកនូវកម្រិតវិជ្ជាជីវៈ​នៃវិស័យអចលនទ្រព្យកម្ពុជា​ ។ នៅឆ្នាំនេះ ពានរង្វាន់អចលនទ្រព្យកម្ពុជានឹងជួយដល់វិស័យអចលនទ្រព្យកម្ពុជា» ។ភ្នាក់ងារអចលនៈទ្រព្យដែលកំពុងដំណើរការទាំងអស់ និងរួមមានប្រភេទពានរង្វាន់​ជាច្រើន​សម្រាប់អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ រួមទាំងអចលនទ្រព្យដីធ្លី, ការអភិវឌ្ឍន៍ខុនដូ, អចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យនឹងត្រូវបាន​ទទួល​ស្គាល់ និងផ្តល់រង្វាន់ ។ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh , សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នករៀបចំព្រឹត្តិការណ៍ នឹងមិនចូលរួមក្នុងដំណើរការវិនិច្ឆ័យនោះទេ ។ អ្នកចូលរួមនឹងត្រូវបានវិនិច្ឆ័យដោយអ្នកជំនាញ និងអ្នកដឹកនាំនៅក្នុងវិស័យអចលនទ្រព្យ​ដែលនឹងបោះឆ្នោត​ឱ្យទីភ្នាក់ងារដែលពួកគេយល់ថាសមនឹងឈ្នះ ។អ្នកឈ្នះរង្វាន់ធំទទួលបាន ៖ពានរង្វាន់ដែលរចនាយ៉ាងប្រណីត ដែលមានការរចនាដ៏អស្ចារ្យ បំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌ខ្មែរត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏ឆ្នើមអាចប្រើប្រាស់សម្រាប់ការបណ្តាក់ទុននាពេលអនាគតនៅក្នុងទីផ្សារវិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលក្នុងវិស័យអចលនទ្រព្យកម្ពុជា ។ ការឈ្នះពានរង្វាន់នេះ​នៅលើគេហទំព័រ realestate.com.kh របស់លោកអ្នក នឹងជួយក្នុងការទទួលបានទំនុកចិត្តពីអតិថិជនគោលដៅ ។ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ សូមចូលទៅកាន់តំណភ្ជាប់ដែលនឹងទៅកាន់គេហទំព័រផ្លូវការ ហើយបំពេញទម្រង់បែបបទតាម​អនឡាញនៅថ្ងៃនេះ ។ អ្នកក៏អាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់យើងខាងក្រោម ។ ការចុះឈ្មោះចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបើកជាផ្លូវការហើយ ដូច្នេះកុំភ្លេចចុះឈ្មោះចូលរួមជាមួយពួកយើងសម្រាប់រាត្រីនៃការទទួលស្គាល់ដ៏ល្អឥតខ្ចោះសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា !Key Contacts:ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ :English & Khmer:Name: Khiem Darina Stefania (Steff)Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship ManagerEmail: stefania.khiem@realestate.com.khPhone: +855 (0) 10 699 333Chinese:Name: Taing Muyngy (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ:English & Khmer:Name: Tin Mashington (Ton)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese:Name: Taing Muyngy (Muyngy)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ:Name: Jeff SteevesPosition: Business Development ManagerEmail: jeff.steeves@realestate.com.khPhone: +855 (0) 85 250 962
ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក
ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក
June 6, 2022, 5:00 p.m.
ជាទូទៅការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាធានារ៉ាប់រងមួយប្រភេទដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការការពារលើអាយុជីវិតដល់បុគ្គលិក ឬសមាជិកនៃអង្គភាពដែលផ្តល់នូវការធានារ៉ាប់រងនោះ ។ នាពេលសព្វថ្ងៃនេះ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានការពេញនិយមជាខ្លាំង និងត្រូវបានជ្រើសរើសដោយនិយោជក និងអង្គភាពជាច្រើនដើម្បីផ្តល់នូវការការពារអាយុជីវិតដល់បុគ្គលិក និងសមាជិកនៃអង្គភាពរបស់ខ្លួន ។គម្រោងនេះផ្តល់នូវសុវត្ថិភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុដល់មនុស្សជាទីស្រលាញ់របស់បុគ្គលិក ក្នុងករណីដែលពួកគាត់ជួបគ្រោះអកុសលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ដោយអាស្រ័យទៅតាមក្រុមហ៊ុនធានារ៉ាប់រង និងគម្រោងដែលបានជ្រើសរើស អត្ថប្រយោជន៍ផ្សេងៗទៀតដូចជាអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ និង អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តផ្សេងៗអាចនឹងត្រូវភ្ជាប់ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋានដើម្បីផ្តល់នូវការការពារកាន់តែទូលំទូលាយ។ប្រសិនបើអ្នកជានិយោជក ឬម្ចាស់អង្គភាព ហើយបច្ចុប្បន្នមិនទាន់បានផ្តល់មានគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់បុគ្គលិក ឬសមាជិករបស់អ្នកនោះទេ អ្នកគួរតែពិចារណាផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ មួយនេះ ដើម្បីទាក់ទាញ និងរក្សានូវធនធានមនុស្សដ៏ឆ្នើមរបស់អ្នក។អត្ថប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់និយោជក ឬអង្គភាព១. បុព្វលាភមានតម្លៃសមរម្យជាទូទៅ ការធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានតម្លៃទាបជាងធានារ៉ាប់រងបុគ្គល សម្រាប់ចំនួនទឹកប្រាក់ធានារ៉ាប់រងប្រហាក់ប្រហែលគ្នា ដោយសារហានិភ័យត្រូវបានបែងចែកទៅកាន់មនុស្សជាច្រើន។២. អត្ថប្រយោជន៍លើកទឹកចិត្តដ៏ទាក់ទាញការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ដ៏ពេញលេញសម្រាប់បុគ្គលិក ដែលអាចទាក់ទាញ និងរក្សានូវបុគ្គលិកឆ្នើម ដោយសារតែអត្ថប្រយោជន៍ធានារ៉ាប់រងនេះអាចផ្តល់ឲ្យបុគ្គលិកនូវអារម្មណ៍សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តដែលអាចបង្កើននូវផលិតភាពការងារ និងភាពស្មោះត្រង់។៣. ដំណើរការបង់ប្រាក់សាមញ្ញជាទូទៅ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅពេលដែលមានចលនានៃបុគ្គលិកចេញ ឬចូល នោះអាចនឹងមានបុព្វលាភធានារ៉ាប់រងត្រូវបង់បន្ថែម ឬត្រូវសង    ត្រឡប់វិញ។៤. អត្ថប្រយោជន៍មិនជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា ប្រសិនបើការធានារ៉ាប់រងដូចគ្នាត្រូវបានផ្តល់ជូនដល់បុគ្គលិកទាំងអស់ស្មើៗគ្នាដោយគ្មានការបែងចែងតាមតួនាទី ឬមុខតំណែង នោះបុព្វលាភធានារ៉ាប់រងគឺត្រូវបានលើកលែងពីកាតព្វកិច្ចពន្ធលើអត្ថប្រយោជន៍បន្ថែម ២០%។សម្រាប់បុគ្គលិក ឬសមាជិក១. អត្ថប្រយោជន៍បន្ថែមដោយឥតគិតថ្លៃ ឬតម្លៃទាបការធានារ៉ាប់រងអាយុជីវិតជាក្រុម ជាទូទៅគឺជាគម្រោងលើកទឹកចិត្តមួយដែលផ្តល់ដោយនិយោជក និងអង្គភាព ហើយវាក៏ជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ពេញលេញ ដែលបុគ្គលិកអាចទទួលបានដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកក៏អាចជ្រើសរើសបន្ថែមនូវការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យកាន់តែខ្ពស់ ប៉ុន្តែបុព្វលាភបន្ថែមនោះអាចនឹងត្រូវរ៉ាប់រងដោយបុគ្គលិកខ្លួនឯងផ្ទាល់។២. គម្រោងដែលមានភាពបត់បែនបុគ្គលិកអាចជ្រើសរើសបន្ថែមការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យបានកាន់តែខ្ពស់ ពីលើគម្រោងស្តង់ដារដែលផ្តល់ដោយនិយោជក ឬអង្គភាព។ អាស្រ័យ​ទៅតាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​គម្រោង​ដែល​បាន​ជ្រើសរើស សហព័ទ្ធ និង​កូនរបស់បុគ្គលិក​ក៏​អាចចូលរួម​ក្នុងគម្រោងធានារ៉ាប់រង អាយុជីវិតជាក្រុមនេះ​ផងដែរ។៣. កម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង (Free Cover Limit) ការធានារ៉ាប់រងអាយុជីវិតជាក្រុមភាគច្រើន គឺមានកម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង មានន័យថា ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងមានចំនួនទាបជាងកម្រិតដែលបានកំណត់ នោះនឹងមិនតម្រូវឲ្យមានការវាយតម្លៃហានិភ័យធានារ៉ាប់រងឡើយ។ កត្តានេះធ្វើឲ្យដំណើរការទាំងមូលមានភាពសាមញ្ញ និងងាយស្រួលក្នុងការទទួលបានការការពារក្រោមគម្រោងធានារ៉ាប់រងជាក្រុម។៤. អត្ថប្រយោជន៍មិនត្រូវបានជាប់ពន្ធអត្ថប្រយោជន៍ធានារ៉ាប់រងដែលទទួលបានដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (ដោយផ្អែកទៅតាមស្ថានភាពជាក់ស្តែង) អាចនឹងមិនត្រូវជាប់ពន្ធឡើយ ហើយដំណើរការនៃការទាមទារសំណងក៏មានភាពងាយស្រួលផងដែរ។លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រងលក្ខខណ្ឌទទួលធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រងត្រូវបង់ គឺអាស្រ័យលើកត្តាមួយចំនួនរួមមានដូចជាអាយុ ភេទ ចំនួនទឹកប្រាក់ធានារ៉ាប់រង ចំណាត់ថ្នាក់ការងារ និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់បុគ្គលិក ឬសមាជិកនៃអង្គភាពនោះ។ បន្ថែមពីនេះ ដើម្បីអាចជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុមបាននិយោជក ឬអង្គភាពត្រូវមានចំនួនសមាជិកអប្បបរមាជាក់លាក់ណាមួយដោយផ្អែកតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ ។និយោជក និងអង្គភាពក៏អាចកំណត់នូវលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ មុននឹងអនុញ្ញាតឲ្យបុគ្គលិក ឬសមាជិកណាមួយចូលរួមក្នុងគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមនេះ ដូចជាបុគ្គលនោះត្រូវឆ្លងកាត់រយៈពេលសាកល្បងការងារដោយជោគជ័យជាមុនសិន ទើបអាចទទួលបានការធានារ៉ាប់រងនេះ។ល។យ៉ាងណាក៏ដោយ នៅពេលអ្នកស្វែងរកជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុម សូមស្រាវជ្រាវឲ្យបានហ្មត់ចត់ រួចប្រៀបធៀបនូវជម្រើសទាំងនោះ ដើម្បីប្រាកដថាអ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតដែលសាកសមនឹងតម្រូវការរបស់អ្នក។ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ឬចង់ស្វែងយល់បន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!ការធានារ៉ាប់រងអាយុជីវិតជាក្រុម !
ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?
ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?
May 16, 2022, 7:30 a.m.
ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បានសហការជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បង្ហាញមោទកភាពចំពោះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ (CREA) ដោយនឹងផ្តល់កិត្តិយសដល់ការអភិវឌ្ឍន៍អចលនទ្រព្យជាពិសេសបំផុតប្រចាំឆ្នាំ និងការផ្តួចផ្តើមគំនិតថ្មីក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២១-២២ នេះផងដែរក៏មានពានរង្វាន់សម្រាប់ភ្នាក់ងារអចលនវត្ថុគ្រប់ប្រភេទរួមទាំងលំនៅដ្ឋាន, ពាណិជ្ជកម្ម ឬការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ដីធ្លី ។ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់អចលនទ្រព្យកម្ពុជាបានបន្ថែមប្រភេទពានរង្វាន់ថ្មីផ្សេងៗសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរួមមានដូចជា ៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ (Developer of the Year) , អ្នកអភិវឌ្ឍន៍ខុនដូប្រចាំឆ្នាំ (Condominium Developer of the Year) , អ្នកអភិវឌ្ឍន៍បុរីប្រចាំឆ្នាំ (Borey Developer of the Year), អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំឆ្នាំ (Commercial Developer of the Year) និង CSR & Social Impact Developer of the Year ។ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រូវបានចាត់ទុកថាជាពានរង្វាន់ថ្នាក់ជាតិដ៏សំខាន់សម្រាប់ឧត្តមភាពក្នុងវិស័យអចលនទ្រព្យ ។ គោលបំណងនៃពាននេះគឺដើម្បីទទួលស្គាល់ និងផ្តល់កិត្តិយសដល់គម្រោង និងការអភិវឌ្ឍន៍ឆ្នើមក្នុងឆ្នាំនេះ ដែលបានលើកតម្កើងវិស័យអចលនទ្រព្យកម្ពុជា ។ ពានរង្វាន់អចលនទ្រព្យកម្ពុជា មានគោលបំណងទទួលស្គាល់សមិទ្ធិផលនៃវិស័យអចលនទ្រព្យនេះប្រកបដោយវត្ថុបំណងច្បាស់លាស់ និងគ្មានភាពលំអៀង ដែលផ្តល់ឱកាសដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ដើម្បីចូលរួមដោយមិនគិតពីទំហំ ឬទ្រព្យសម្បត្តិនៃប្រតិបត្តិការរបស់ពួកគេ ។អ្នកជំនាញផ្នែកវាយតម្លៃក្នុងវិស័យអចលនទ្រព្យ និងអ្នកដឹកនាំទទួលខុសត្រូវ នឹងរួមគ្នាក្នុងការកំណត់អត្តសញ្ញាណសម្រាប់អ្នកឈ្នះកំពូលទាំងបីសម្រាប់ពានរង្វាន់អលចនទ្រព្យនៅគ្រប់ប្រភេទពានទាំងអស់ ។ ចៅក្រមទាំងនេះនឹងជ្រើសរើសអ្នកឈ្នះដោយផ្អែកលើកំណើនអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ពួកគេ ។សម្រាប់អ្នកឈ្នះរង្វាន់នឹងទទួលបាន ៖ពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត ដែលមានការរចនាដ៏អស្ចារ្យដែលបំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌កម្ពុជា ។ត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពដែលអាចប្រើបានសម្រាប់ការបណ្តាក់ទុននាពេលអនាគតរបស់ពួកគេក្នុងទីផ្សារបន្ទាប់ពីព្រឹត្តិការណ៍វិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលរបស់ពួកគេ ដែលនឹងត្រូវប្រគល់ជូនពួកគេ ។ដំណើរការវិនិច្ឆ័យនឹងត្រូវបានត្រួតពិនិត្យដោយល្អិតល្អន់ និងមានតម្លាភាពដើម្បីធានាបាននូវភាពត្រឹមត្រូវនៃពានរង្វាន់ ។ ចៅក្រមនឹងត្រូវបានតម្រូវឱ្យដាក់លិខិតបញ្ជាក់របស់ពួកគេសម្រាប់ការវាយតម្លៃឯករាជ្យពីសាជីវកម្មដែលពាក់ព័ន្ធ ។ ចៅក្រមនឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលគូសបញ្ជាក់ដោយអង្គការ ។ការ​ចូលរួម​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​បាន​បើក​ជា​ផ្លូវការ​ហើយ ​! ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីទទួលបានពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ។https://cambodiarealestateawards.com/Key Contacts:Developers & Development Awards Entry Contacts:English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 Agency Awards Entry Contacts: English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 Cambodia Real Estate Awards - Sponsorship Contacts:Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962