+85561 777 090
Logo

Recent Articles

កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
October 31, 2022, 7:32 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់​ពីចំណុច​ប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។តំណាងក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយ​បានបង្ហាញនូវចំណុចសំខាន់រួមមាន ៖របាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋានលក្ខខណ្ឌបរិស្ថាននៃគម្រោងសក្កានុពលនៃទំហំចរាចរណ៍បទដ្ឋាន លក្ខណៈបច្ចេកទេសនៃការសាងសង់គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាបគ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាបការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន  ការវាយតម្លៃផ្នែកសេដ្ឋកិច្ចឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្ត គម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និង​សួ​នអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់​លើបច្ចេកទេស​នៃការ​សាង​សង់ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងធានាបានថាប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ ។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យ​បាន​​​ចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើក​ការដ្ឋានសាង​សង់ឱ្យ​បានឆាប់​តាម​​ដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបញ្ចប់ ការសាងសង់ និងបើកឱ្យ​ដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ ។គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនេះមានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប ១៩,៩៤ គីឡូម៉ែត្រ ពោល​គឺចាប់​​​​​ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ គម្រោង​ពង្រីក​កំណាត់​ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយ​សារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត
1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត
October 26, 2022, 8:00 a.m.
ខេត្តកំពត ៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ដែលមានទីតាំងស្ថិត​នៅភូមិ​កណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ការអញ្ជើញចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជា​ផ្លូវការនា​ពេលឆាប់ៗ​ខាងមុខ ។សូមជម្រាបជូនថា រោងចក្រនេះអាចផលិតបេតុងកៅស៊ូបានប្រមាណ១២០តោនក្នុងមួយម៉ោង​ដែលអាច​ជួយ​ផ្គត់ផ្គង់​ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុ​ង​កៅស៊ូកាន់​តែមាន​តម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញ​ថវិកាជាតិផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
October 31, 2022, 3:05 a.m.
គម្រោងស្ពានអរិយក្សត្រដែលជាស្ពានមិត្តភាពដំបូងរវាងកម្ពុជា​ និងកូរ៉េខាងត្បូង មានទីតាំង​ពីផ្សាររាត្រី​ទៅកាន់​តំបន់​ជ្រោយ​​ចង្វារតភ្ជាប់រហូតដល់អរិយក្សត្រ នឹងត្រូវចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅ​ឆ្នាំ២០២៣​ខាងមុខ​នេះ​ ដោយ​សាង​សង់ឡើងជាប្រភេទស្ពានយោងកាប្លិ៍មិនមានសសរកណ្តាលនោះទេ ដើម្បីបង្កភាពងាយស្រួល​ដល់​ការ​ចរាចរណ៍​ផ្លូវទឹក ។សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ (ឆ្នាំ​២០២៣) ដោយទទួល​បាន​ជំនួយ​​ឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ។ នេះបើយោង​តាម​លោក​ជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋ​កូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ ។សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកា​សម្រាប់​សាង​សង់​ស្ពាន​តភ្ជាប់ភ្នំពេញទៅកាន់តំបន់អរិយក្សត្ររួចហើយ ។ គម្រោងនេះនឹងសាងសង់ជាស្ពាន២ មួយនឹងភ្ជាប់​ផ្សារ​រាត្រី​ទៅជ្រោយចង្វារ និងមួយទៀតពីជ្រោយចង្វាទៅកាន់តំបន់អរិយក្សត្រ ដោយនឹង​សាង​សង់​ជា​ស្ពាន​យោង​កាប្លិ៍​ខ្ពស់​​គ្មាន​សសរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​
October 20, 2022, 7:10 a.m.
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ​ក្នុង​ការ​បើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុន​ Toyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១៥០កន្លែង ។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះគ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ។ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD ។ ក្រុមហ៊ុននេះដែរ មាន​ទុន​វិនិយោគ​ប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះ​គ្រោង​បង្កើត​រោងចក្រផ្គុំដំឡើងរថយន្ត ISUZU ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ
ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ
October 17, 2022, 7:21 a.m.
ទីផ្សារផ្ទះបុរីអាចនឹងជួបបញ្ហាអវិជ្ជមានមួយចំនួនដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបុរីខ្នាតតូច និងមធ្យមជួបផលវិបាក​រហូតអាចឈានដល់ការផ្អាកការដ្ឋានដោយសារតែបញ្ហាកើនឡើងនៃតម្លៃសម្ភារៈនៃគ្រឿងសំណង់ និងការប្រកួត​ប្រជែងក្នុងទីផ្សារ ។ នេះបើយោងតាមការព្យាករណ៍ដោយអ្នកជំនាញ CBRE Cambodia ។អ្នកស្រី គីម គីនកេសា នាយករង នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារបុរីមិនថាតែខ្នាតតូច និងមធ្យម​នោះទេ អាចនឹងជួបការលំបាករហូតឈានដល់ការផ្អាកការដ្ឋានសាងសង់ជាដើម ប៉ុន្តែមិន​ច្រើន​រហូត​ដល់​បង្ក​ជាវិបត្តិថ្នាក់ជាតិនោះទេ ក៏ព្រោះតែទីផ្សារអ្នកអភិវឌ្ឍបុរីមានកាន់តែច្រើនឡើងៗដែលធ្វើឱ្យមានការប្រកួត​ប្រជែង​ខ្លាំង គួបផ្សំនឹងការកើនឡើងតម្លៃនៃសម្ភារៈគ្រឿងសំណង់ដែលធ្វើឱ្យមានការប៉ះពាល់មួយចំនួនលើការសាងសង់បុរី ។នាយករង នៃក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ផងដែរថា «ក្នុងទីផ្សារប្រកួតប្រជែង​បែប​នេះ អ្នកអភិវឌ្ឍ​មិន​​អាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ  ព្រោះអតិថិជនមាន​ជម្រើស​ច្រើន ។​ នេះកត្តា​​​​ដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» ។អ្នកស្រី គីម គីនកេសា បន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ច​សកល​ដែល​មិនទាន់ប្រសើរ​ឡើង​ទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍ​ខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
J-Tower 3 - News Banner KH
ខុនដូទាំង5បញ្ចុះតម្លៃចាប់ពី1ម៉ឺនដល់3ម៉ឺនដុល្លារត្រូវការលក់បន្ទាន់
ខុនដូទាំង5បញ្ចុះតម្លៃចាប់ពី1ម៉ឺនដល់3ម៉ឺនដុល្លារត្រូវការលក់បន្ទាន់
October 13, 2022, 10:00 a.m.
សម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូដែលមានតម្លៃក្រោមទីផ្សារ ពេលនេះជាឱកាសល្អសម្រាប់លោកអ្នក​ដោយក្រុមហ៊ុន Realestate.com.kh នឹងនាំយកខុនដូដែលត្រូវការលក់បន្ទាន់ មានតម្លៃក្រោមទីផ្សារ​ទាំង៥មក​ជូន​លោកអ្នក ៖5/- ខុនដូ2បន្ទប់គេងតម្លៃដើម ៖ $120,000 លក់បន្ទាន់ត្រឹមតែ $90,000 ប៉ុណ្ណោះទំហំសរុប ៖ 110㎡ , ទំហំបន្ទប់ ៖ 70㎡ប្រភេទបន្ទប់ ៖ បន្ទប់គេង2, បន្ទប់ទឹក2 និងមានចំណតរថយន្តទីតាំង ៖ ជ្រោយចង្វារ ត្រឹមតែ1គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) ដែលមានធនាគារ ABA bank, Lucky supermarket, Starbucks, Aeon max value ដែលល្អសាកសមបំផុតសម្រាប់រស់នៅ ។ មើលបន្ថែមអំពីគម្រោងនេះ! 4/- ខុនដូស្ទូឌីយ៉ូ (គម្រោង Orkide Royal Condominium)តម្លៃដើម ៖ $70,000 លក់បន្ទាន់ត្រឹមតែ $45,000 ប៉ុណ្ណោះទំហំបន្ទប់ ៖ 37.8㎡, អគារ D , ជាន់ទី6ដេគ័រ ៖ មានការតុបតែងរួចរាល់ និងអាចចូលនៅបានភ្លាមៗទីតាំង ៖ ស្ថិតនៅតាមបណ្តោយផ្លូវ2004 នៃគម្រោងខុនដូ Orkide Royal Condominium មើលបន្ថែមអំពីគម្រោងនេះ! 3/- ខុនដូស្ទូឌីយ៉ូ (គម្រោង Orkide Royal Condominium)បន្ទប់ស្ទូឌីយ៉ូបំពាក់ទៅដោយគ្រឿងសង្ហារឹមពេញលេញនៅ អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូ ផ្លូវ ២០០៤ ខណ្ឌសែនសុខ ។តម្លៃដើម ៖ $68,000 លក់បន្ទាន់ត្រឹមតែ $58,000ទំហំ ៖ 30㎡, ជាន់ទី ៖ 8 , អាចចូលនៅបានភ្លាមៗទីតាំង ៖ ស្ថិតនៅតាមបណ្តោយផ្លូវ2004 នៃគម្រោងខុនដូ Orkide Royal Condominium មើលបន្ថែមអំពីគម្រោងនេះ! 2/- ខុនដូបន្ទប់គេង1 (គម្រោង L Residence)តម្លៃដើម ៖ $68,000 លក់បន្ទាន់ត្រឹមតែ $52,000ទំហំ ៖ 38㎡ , គ្រឿងសង្ហារឹមពេញលេញ និងមានប្លង់រឹងទីតាំង ៖ បឹងត្របែក មើលបន្ថែមអំពីគម្រោងនេះ! 1/- ខុនដូស្ទូឌីយ៉ូតម្លៃដើម ៖ $66,499 លក់បន្ទាន់ត្រឹមតែ $50,000ទំហំសរុប ៖ 46㎡, ទំហំបន្ទប់ ៖ 37.1㎡ជាន់ទី ៖ 6 , អាចចូលរស់នៅបានភ្លាមៗជាមួយគ្រឿងសង្ហារឹមពេញលេញទីតាំង ៖ ទួលគោក ចម្ងាយត្រឹមតែ350ម៉ែត្រប៉ុណ្ណោះពី TK Avenue, មានហាងការហ្វេល្បីៗ, ភោជនីយដ្ឋាន, សាលារៀន, កន្លែងលេងកីឡា ដែលល្អបំផុតសម្រាប់ការរស់នៅបែបទីប្រជុំជន ។ មើលបន្ថែមអំពីគម្រោងនេះ! កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
October 10, 2022, 8:29 a.m.
ខេត្តកំពត ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ អំពី​ស្ថានភាព​ទូទៅ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​មាន​ប្រវែង​៥៤​គីឡូម៉ែត្រ ក្នុង​នោះ​៣៤​គីឡូម៉ែត្រ​មាន​សភាព​ល្អ​ប្រសើរ និង ២០​គីឡូម៉ែត្រ​ទៀត​តែងតែ​ខូច​ជា​ប្រចាំ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​គម្រោង​ធ្វេី​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​លេី​បច្ចេកទេស​ដោះស្រាយ ឆ្លេ​ី​យ​តប​ចំពោះ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​តែងតែ​ខូច​ជា​ប្រចាំ ដេ​ី​ម្បី​ធានា​ថា​ផ្លូវ​នេះ​នឹង​មាន​ភាព​គង់វង្ស​យូរអង្វែង បញ្ចៀស​នូវ​ការ​ជួសជុល​ដដែល​ៗ ម្តង​ហេ​ី​យ​ម្តងទៀត​។ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​មាន​បញ្ហា​នេះ​ត្រូវ​បែងចែក​ជា​ពីរ​កំណាត់​ក្នុង​នោះ ៖ កំណាត់​៥​គីឡូម៉ែត្រ មាន​ដី​ស្អុយ​ជម្រៅ​រហូត​ដល់ ១៨​ម៉ែត្រ​នៅ​ផ្នែក​ខាងក្រោម ចំពោះ​ការងារ​សាង់សង់​គឺ​តម្រូវ​ឱ្យ​វាយ​សសរ​គ្រឹះ​ឱ្យ​ដល់​ជម្រៅ ១៨​ម៉ែត្រ​ដើម្បី​ធ្វើ​ឱ្យ​កំណាត់​នេះ​រឹង​មាំ ដោយឡែក​ចំពោះ​កំណាត់ ១៥​គីឡូម៉ែត្រ​ទៀត អាច​ប្រើប្រាស់​វិធីសាស្ត្រ​២​ផ្សេង​ទៀត​ទៅ​តាម​កម្រិត​ជម្រៅ​ដី​ស្អុយ​រួម​មាន​វិធី​ទម្លាក់​សេរី​ទម្ងន់ ២០០​តោន និង​វិធី​កាយ​ពង្រឹង​គ្រឹះ​រួច​ចាក់​បេតុង ទើប​ផ្លូវ​នេះ​អាច​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ ។ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ជួសជុល​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ កំណាត់​២០​គីឡូម៉ែត្រ​នេះ​ធ្វើ​សកម្មភាព​ជួសជុល​បណ្ដោះអាសន្ន​ផ្លូវ​ដែល​ខូច មុន​ពេល​ទទួល​បាន​ថវិកា​គម្រោង​សាងសង់​ធ្វើ​កំណាត់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។បន្ថែម​ពីលើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ឯកភាព​លើ​នីតិវិធី​សាងសង់​ចំនួន​បី​សំខាន់​ៗ​ដែល​បាន​លើក​បង្ហាញ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ប្រវែង​២០​គីឡូម៉ែត្រ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាពរឹងមាំ​ផង​ដែរ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
September 28, 2022, 8:36 a.m.
ប្រជាពលរដ្ឋដែលធ្វើដំណើរតាម​កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រង់ចំណុច​ប្រវែង២០គីឡូម៉ែត្រ​ដែល​មាន​​សភាពខូចខាតជាទម្ងន់ មានជង្ហុកដក់ទឹកធំៗ ដែលពិបាក​ក្នុងការធ្វើដំណើរទៅមក ។ ក្នុងនោះផងដែរ ប្រជា​ពលរដ្ឋ​ជាច្រើនបានស្នើរសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ជួយធ្វើការជួសជុលកែលម្អឡើងវិញ​ដើម្បីផ្តល់ភាព​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបាននូវបញ្ហាផ្លូវកំពត-វាលរេញនេះហើយ ដោយក្រសួង​មិនមែន​ឃើញហើយមិនជួសជុលនោះទេ ។ ក្រសួងបានសិក្សារួចរាល់អស់ហើយ ប៉ុន្តែនៅឡើយមិនទាន់មានថវិការ​​ ដោយសារតែមិត្តចិនមិនទាន់អនុម័តថវិកាដោយអាចពន្យាពេលដល់ឆ្នាំ២០២៣-២០២៤ ។ ឯកឧត្តមបាន​បញ្ជាក់​ថា ចំពោះបញ្ហានេះវាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយក្រសួងក៏សុំធ្វើការអភ័យទោស​ពីបងប្អូនប្រជា​ពលរដ្ឋផង​ដែរ ។ទាក់ទងនឹងស្ថានភាពផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរ​លើ​ការ​ស្តារឡើងវិញ និងថែទាំ ជាពិសេសប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមជាង៤៥គីឡូម៉ែត្ររវាងកំពត-វាលរេញ ។ បើតាមក្រសួងផ្លូវនេះស្ថិតនៅតំបន់ភូមិសាស្ត្រទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង ។ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវកំពត-វាលរេញនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់​ផ្លូវខ្លះ​មាន​ដីស្អុយ​ជម្រៅដល់ទៅ១៨ម៉ែត្រចុះក្រោម ដែលតម្រូវឱ្យក្រសួងធ្វើការកសាងគ្រឹះក្រោមដី ។ ជាបណ្តោះអាសន្ន​ក្រសួង​បានស្នើដល់ក្រុមហ៊ុនចិន CRBC ជួយកិនបង្ហាប់ដីដើម្បីសម្រួល​ដល់ចរាចរ​មួយរយៈ​ពេល​ខ្លីនសិន ដោយក្រសួងមិនចង់ចំណាយប្រាក់១ឬ២លានដុល្លារជួសជុលបណ្តោះអាសន្នតែមិនជាប់ធន់នោះទេ និងរងចាំ​ការអនុម័តថវិការពីមិត្តចិនដើម្បីយើងអាចជួសជុលតាមបច្ចេកទេសជាប់បានយូរតែម្តង ។ ដូច្នេះខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ ។សូមបញ្ជាក់ផងដែរថា តាមការសិក្សារបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន ការជួសជុលផ្លូវកំពត-វាលរេញ​នេះ​គ្រោង​ចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួ​ចហើយ​ពេលនេះ​នៅរង់ចាំ​ចម្លើយ​តែប៉ុណ្ណោះ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
September 22, 2022, 8:07 a.m.
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា​  និងជាផ្លូវល្បឿនលឿនទី២របស់ប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះ​នឹងត្រូវ​ចាប់​ផ្តើម​សាង​សង់នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីអញ្ជើញចុះពិនិត្យ​ការងារត្រៀមរៀប​ចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា៖ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ហើយៗ...ជាមួយគាត់! យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនាខែ១១នេះ គាត់សិក្សាហើយ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំ ដើម្បីឱ្យគាត់បើកការដ្ឋានឆ្នាំក្រោយ យើងគ្រោងនឹងបើកការដ្ឋានឱ្យបានពាក់កណ្តាលឆ្នាំក្រោយ»។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិ​បាលកម្ពុជាបានសម្រេចឯកភាពផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាក្រុមហ៊ុនទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិនិយោគសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដោយសារក្រុមហ៊ុននេះមានបទពិសោធន៍ស្រាប់ក្នុងការសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) និងមានសម្ភារៈសាងសង់គ្រប់គ្រាន់រួមទាំងអាចយល់ដឹងពីបញ្ហាអាកាសធាតុនៅកម្ពុជាស្រាប់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
September 21, 2022, 8:02 a.m.
ក្រោយពេលគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានប្រកាសបានធ្វើឱ្យសន្ទុះនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីហាក់មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះមានការកើនឡើងជាលំដាប់ ។ ប៉ុន្តែខណៈនេះចរន្តនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីមានសភាពនៅនឹងថ្កល់ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានពន្យារពេលអនុវត្តន៍ និងមិនទាន់ដឹង​ពេលវេលា​ជាក់លាក់ថា នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណានោះឡើយ ។អ្នកជំនាញអចលនទ្រព្យមួយរូបបានឱ្យដឹងថា នាពេលកន្លងមកចរន្តនៃការទិញលក់ដីធ្លីនៅមណ្ឌលគិរីមានសន្ទុះ​គួរឱ្យកត់សម្គាល់ ប៉ុន្តែមកដល់ពេលនេះអត្រានៃអ្នកទិញដីធ្លីមានតិច ជាងអត្រានៃអ្នកប្រកាសលក់ដីធ្លី ដែលវា​អាច​បណ្តាល​មកពីការពន្យាពេលនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគិរី ។ទោះបីជាបច្ចុប្បន្ននេះអ្នកលក់មានចំនួនច្រើនជាងអ្នកទិញក្ដី តែតម្លៃនៃអចលនទ្រព្យក៏មិនធ្លាក់​ចុះខ្លាំង​ណាស់​ណាដែរ ។ អ្នកទិញដីសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគីរីក៏មានច្រើនដែរ ដោយពួកគាត់ទិញហើយ​ទុកអភិវឌ្ឍន៍ និងមានសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ។បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានមណ្ឌល​គិរីនៅមិនទាន់កំណត់ពេលវេលាជាក់លាស់ក្នុងការអភិវឌ្ឍគម្រោងនេះនៅឡើយនោះទេ ដែលកត្តានេះហើយទើប​ធ្វើឱ្យទីផ្សារដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីមានសភាពនឹងថ្កល់ មានតែអ្នកលក់ច្រើនជាងអ្នកទិញ ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិមណ្ឌលគិរី បានដក​ខ្លួន​ចេញ​ពីការ​វិនិយោគហើយព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2022-2023
September 21, 2022, 4:04 a.m.
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានថ្លែងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំងក៏ដោយ ។នាយិកា ADB ប្រចាំកម្ពុជាបានបន្ដទៀតថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផល​ប៉ះពាល់នៃការ​កើនឡើងថ្លៃទំនិញ​លើ​ពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ ។របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២.២% ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%
September 20, 2022, 7:35 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។  កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។  ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
ដីធ្លី​ក្នុង​ខេត្ត​មួយ​ជាយក្រុង​ភ្នំពេញ​ដែល​ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង
September 14, 2022, 7:53 a.m.
ក្រោយ​មានការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បាន​ធ្វើ​ឱ្យ​អចលនទ្រព្យ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​មានការ​អភិវឌ្ឍ និង​តម្រូវការ​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ដោយសារ​តែ​កត្តា​ការ​អភិវឌ្ឍ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ។ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ហៅកាត់ CVEA លោក ច្រឹ​ក សុខ​នី​ម បានឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ខ្លួន​របស់​រាជធានី​ភ្នំពេញ​ទើប​ធ្វើ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ច្រើន​នៅ​តាម​ជាយក្រុង ។ តំបន់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​មានការ​អភិវឌ្ឍ​ច្រើន​ជាងគេ ជា​ពិសេស​ក្នុង​ខេត្តកណ្តាល​ដោយសារ​តែ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន និង​អចលនទ្រព្យ​ផ្សេង ។ខេត្តកណ្តាល​ជា​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ជាយ​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​ស្រប​តាម​គោលនយោបាយ​ផែនការអភិវឌ្ឍន៍​ថ្មី​ដោយ​ទទួល​បានការ​វិនិយោគ​ច្រើន​លើ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ខ្លាំង ។ ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បន្ថែម ។លោក ច្រឹ​ក សុខ​នី​ម ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​ការ​ពង្រីក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រួច​អភិវឌ្ឍន៍​លើ​លំនៅ​ឋាន និង​ធ្វើការ​អភិវឌ្ឍ​លើ​ប្រភេទ​អគារ​ពាណិជ្ជកម្ម​បន្ថែម​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​នោះ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ ដែល​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦, លេខ​៥, លេខ​៤, លេខ​៣, លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
ត្រឹម​ថ្ងៃ​ទី​៣០ កញ្ញា ! បើ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​មិន​រួសរាន់​ធ្វើ​រឿង​នេះ​ទេ​ចាត់ការ​តាម​ច្បាប់
September 8, 2022, 9:47 a.m.
អគ្គនាយកដ្ឋានពន្ធដារបានធ្វើការជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ត្រូវធ្វើការបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះឱ្យបានមុនថ្ងៃកំណត់ ពុំដូច្នេះទេនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែល Realestate.com.kh ទើបតែទទួល ។តាមប្រពន្ធសេចក្តីជូនដំណឹងស្តីពី «ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២» បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដដែលបានបញ្ជាក់ផងដែរថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ។សូមបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរត្រូវបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃទិញដីប្រើប្រាស់ ដោយរងចាំតម្លៃឡើងថ្លៃ ហើយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!អត្ថបទដោយ ៖
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
កាដូរថ្មីពីឯកឧត្តម ម៉ៅ ធនិន ត្រៀមរៀបចំកែលម្អ២កន្លែងនេះឱ្យទាក់ទាញ
September 7, 2022, 10:01 a.m.
ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការកែលម្អរៀបចំឆ្នេរចំនួន២កន្លែងសម្រាប់ទុកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ​លម្អែកំសាន្ត និងសម្រាប់ទុករៀបចំពិធីផ្សេងៗជាដើម ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតក៏ដូចសាធារណៈជន​អំពី​គម្រោង​របស់​ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀប​ចំពិធី​ផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង ៖គម្រោងទី១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ ។គម្រោងទី២ ៖ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ ។ឯកឧត្តមអភិបាលខេត្តកំពតក៏បានសំណូម​ពរ​ដល់​ប​ងប្អូន​ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួប​រួមសាម​គ្គីគ្នា យក​អាសារ​គ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពី​ប្រពៃណី​ថ្លៃថ្នូរ​​របស់ជាតិ​​យើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឱ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើក​កម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារ​យើង​​ទាំងអស់គ្នា​ទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
August 31, 2022, 9:42 a.m.
រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​សិក្សា​ដើម្បី​ប្រែក្លាយ​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៃ​រដ្ឋបាល​ខេត្តកណ្តាល ។ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថ្លែង​ថា​៖ «​ឱ្យ​សិក្សា​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ល្វាឯម ។ លើក​នេះ សិក្សា​ហើយ មិនមែន​ដាក់​ឱ្យ​ប​ញ្ជូ​ល​ភ្នំពេញ​ទេ​។ សិក្សា​ហើយ គឺ​ដាក់​ជាទី​ក្រុង​ល្វាឯម ក្នុង​ខេត្តកណ្តាល​» ។គួរ​រម្លឹក​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​គម្រោង​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល ដែល​ស្ថិត​នៅ​ខាងកើត​ទន្លេចតុមុខ​ដើម្បី​បង្កើត​ជា​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​នៅ​ភាគ​ខាងកើត​ទន្លេចតុមុខ គឺ​ស្រប​ពេល​ដែល​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​រវាង​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​អរិយ​ត្ស​ក្រ នៃ​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ​នេះ ។ទន្ទឹម​នឹង​នេះ តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រុំ ដែល​នៅ​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​រណប​ប្រកបដោយ​សក្ដានុពល​ដ៏​ធំ​មួយ នា​ពេល​អនាគត ជា​ពិសេស​ក្រោយ​មាន​ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅ​ស្វាយ​ជ្រុំ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
August 31, 2022, 11:12 a.m.
ពន្ធប្រថាប់ត្រាដែលជាទូទៅកំណត់លើអ្នកជាប់ពន្ធត្រូវបង់ចំនួន៤ភាគរយនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុក្នុងរយៈពេល៣ខែ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះរដ្ឋប្រមូលពន្ធប្រថាប់ត្រាសម្រេច​បាន​ចំនួន​១០៤លាន​ដុល្លារអាមេរិក កើនឡើង៤១ភាគរយបើធៀបនឹងខែមេសាឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។តាមរយៈរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញឱ្យដឹងផងដែរថា ចំណូលលើឈ្នួលផ្ទះ និងដីបានកើនឡើង១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា-មិថុនា ទទួលបានចំណូលសរុប​២.៨លាន​ដុល្លារ ។​ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋាន​សម្រាប់​ការគិត​គួរប្រាក់ពន្ធដែលត្រូវបង់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ
បាំង​តែ​១​ឆ្នាំ​កន្លះ​ទៀត​អ្នក​ខេត្តកោះកុង​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី​ហើយ
August 29, 2022, 8:32 a.m.
ខេត្តកោះកុង ៖ តាមការបញ្ជាក់របស់ប្រធានមន្ទីរសាធារណការខេត្តកោះកុង​ស្ពានបេតុងថ្មីដែល​ត្រូវមក​ជំនួស​ស្ពាន​ដែក (ស្ពានកោះយ៉) មានប្រវែង១២៦ម៉ែត្រ និងទទឹង១១​ម៉ែត្រ មានតម្លៃ១,៤លានដុល្លារ ដែលទទួលបន្ទុកដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ហើយ ។តាមប្រភពប្រធានមន្ទីរសាធារណការខេត្តកោះកុងលោក អន ដាវុធ បានឱ្យដឹងផងដែរថា ស្ពានបេតុងកោះយ៉ថ្មីនេះ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណាយថវិការ១,៤លានដុល្លារជាបន្ទុករបស់ក្រុមហ៊ុន លី យ៉ុងផាត់ ហើយត្រូវ​ការរយៈពេល​នៃការ​សាង​សង់​ចំនួន១ឆ្នាំកន្លះ ។ស្ពានមួយនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការតភ្ជាប់ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងបង្កភាពងាយស្រួលដល់អ្នកទេសចរធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ឬហៅថា ឆ្នេរកោះយ៉ កាន់តែមានសុវត្ថិភាព ។គួររម្លឹកផងដែរថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍ប្រកាសពីគម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសឱ្យស្ពានដែកកោះយ៉ចាស់នេះក្នុងពិធីសម្ពោធប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែមេសា កន្លងទៅនេះថា ស្ពានដែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម ហើយរអិលដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយតំបន់នោះ ឥឡូវក្លាយ​ទៅជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញមួយ ដូច្នេះត្រូវសង់ស្ពានបេតុងតែម្ដង ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា
៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា
August 25, 2022, 8:08 a.m.
ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សន្ទុះ​កាន់តែ​កើន​ឡើងជា​លំដាប់ ហើយ​ក៏​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​បង្កើត​នូវ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ក្នុង​នោះ​ផង​ដែរ ការ​វិនិយោគ​លើ​វិស័យ​សំណង់​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២២​នេះ​មាន​ប្រមាណ​២០០០​គម្រោង ដែល​មាន​ទុន​វិនិយោគ​១,២០៦​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឱ្យ​ពី​ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សាល​សេរីភាព ជាន់​ផ្ទាល់​ដី នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។តាម​ការ​គូស​របស់​មន្ដ្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រូប​នេះ​បានឱ្យ​ដឹងផង​ដែរ​ថា ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​វិនិយោគ​ច្រើន​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ចំនួន​៤​ដែល​ដើរតួ​នាទី​ធំ​នៅ​ក្នុង​ការ​វិនិយោគ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​លូតលាស់​យ៉ាង​សកម្ម​រួម​មាន ៖ ទី​១- ប្រទេស​ចិន​, ទី​២- កូរ៉េ​ខាងត្បូង​, ទី​៣- ជប៉ុន និង​ទី​៤-​ ប្រទេស​ថៃ ។គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២,៤៧២​អគារ គម្រោង​បុរី​លំនៅ​ឋាន និង​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន ៤៨២​គម្រោង និង​បាន​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​សំណង់​ដល់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​បាន​ចំនួន ៣,២៤៤​ក្រុមហ៊ុន ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី
ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី
August 24, 2022, 7:17 a.m.
ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជូន​ក្រុមបច្ចេកទេស និង​មន្ត្រី​ជំនាញ​ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​អ្នកកាន់កាប់​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ (​បរិ​វេន​ស្រះស្រង់ មុខ​ប្រាសាទបន្ទាយក្តី​) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ការ​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​ទៅ​រស់នៅ​តំបន់​ថ្មី សម្រាប់​ពលរដ្ឋ​សង់​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​រដ្ឋបាល​ខេត្តសៀមរាប​។សេចក្ដី​ប្រកាស​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៣ ខែសីហា សកម្មភាព​វាស់វែង​កំណត់​និយាម​កា​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ មាន​ចំនួន ២០០៣១ ក្បាលដី ក្នុង​នោះ​ក្បាលដី​មាន​សំណង់ ១២៣១៥​ក្បាល ក្បាលដី​គ្មាន​សំណង់​ចំនួន ៦៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០១១៨ ហិ​កតា ។ក្នុង​នោះ​បាន​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​ចំនួន ១៧ ៣២២​គ្រួសារ​។ ពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​តូប​លក់ដូរ​ចំនួន ៤៤​តូប ក្នុង​នោះ ៣៤​តូប ដែល​ភាគច្រើន​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​លើ​ខឿន​ជុំវិញ​ស្រះស្រង់ និង​១០​តូប ស្មើនឹង ៧៩​ខ្ចុះ នៅ​ភូមិ​កស្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោក​ចក​ ។សេចក្តី​ប្រកាស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​តាំងទី​លំនៅ​ខុសច្បាប់​សរុប ៦៨៩ គ្រួសារ ដោយ​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ។ ពលរដ្ឋ​ជិត​៧០០​គ្រួសារ​នេះ ក្នុង​នោះ​នៅ​ភូមិ​២៣៤​គ្រួសារ​នៅ​ភូមិ​ទក្សិណ​ត្បូង និង​៤៥៥​គ្រួសារ នៅ​ភូមិ​ត្រពាំង​សេះ ដោយ​ពួក​គេ​ត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍​នៅ​ថ្ងៃ​ទី​២៥ ខែសីហា វេលា​ម៉ោង ៨ និង​៣០​នាទី នៅ​រដ្ឋបាល​ខេត្តសៀមរាប ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !