+85561 777 090
Logo

Realestate News

ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ
ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ
June 6, 2022, 5:06 p.m.
Realestate News
នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៦ ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យអេមឺរិលផ្លាស(Emerald+ Property Management Service)ជាមួយគណៈកម្មាធិការម្ចាស់កម្មសិទ្ធិនិងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារ បានចុះកិច្ចសន្យា លើ ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យក្នុងបុរីហ្គ្រេនជ្រោយចង្វារ ដែលមានគេហដ្ឋានចំនួន៤ប្រភេទគឺ  វីឡាហ្គ្រេន វីឡាទោល វីឡាភ្លោះ និងផ្ទះល្វែង។ក្នុងពិធីនេះដែរ ក្រុមហ៊ុន ផ្តល់សេវាកម្ម អេមឺរិលផ្លាស  បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងផ្តល់នូវសេវាកម្មគ្រប់គ្រងដែលប្រកបដោយស្តង់ដាជាមួយនឹងការទទួលខុសត្រូវខ្ពស់។លោក Chen Yuxian  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Grandvision International Development Co.,Ltd និងជាតំណាងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារបានមានប្រសាសន៍ថា “ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យពិតជាមានសារៈសំខាន់ណាស់ក្នុងបុរី ហើយចំនុចសំខាន់នោះគឺ ការការពារសន្តិសុខ សុវត្ថិភាពរបៀបរៀបរយ  ការថែរក្សាបរិស្ថាននៅក្នុងបុរីឲ្យមានអនាម័យនិងសោភ័ណ្ឌភាពស្អាតជាប្រចាំ ជាមួយនឹងការថែទាំសួនច្បារនិងផ្កាដែលផ្តល់ភាពទាក់ទាញនិងស្រស់បំព្រង ដល់ម្ចាស់កម្មសិទ្ធិដែលរស់នៅក្នុងបុរី។ លោកបានបន្តថា ដោយសារតែវិស័យគ្រប់គ្រងអចលនទ្រព្យនេះជា សេវាកម្មថ្មីនៅក្នុងប្រទេសកម្ពុជា យើងសំឡឹងឃើញថាក្រុមហ៊ុនអេមឺរិលផ្លាស សាកសមជា ដៃគូដ៏ល្អក្នុងការផ្តល់សេវាកម្មនេះ ព្រោះក្រុមហ៊ុននេះ(Emerald+)មានវិជ្ជាជីវៈស្តង់ដារការងារ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ។     ជាមួយគ្នានេះផងដែរ កញ្ញា ស៊ូ មុនីពេជ្រ  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្ម(Emerald+)បាន មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ការផ្តល់ជូននូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយជំនាញល្អឥតខ្ចោះ និងមានបទពិសោធន៍គឺជាគោលជំហរបស់ក្រុមហ៊ុន ព្រេាះថាក្រុមហ៊ុនមានទស្សនវិស្ស័យវែងឆ្ងាយនៅក្នុងមុខជំនួញនេះ និងឈរនៅក្នុងតំណែងជាក្រុមហ៊ុនប្រកបដោយស្តង់ដាសំរាប់ជាតិ និង អន្តរជាតិនៅថ្ងៃអនាគត។Grandvision International Development កំពុងមមាញឹកនឹងគំរោងអចលនទ្រព្យបន្ទាប់ដែលមានឈ្មេាះថា បុរី មូន ថោន (Borey Moon Town)ដែលនៅក្នុងនោះមានគេហដ្ឋានចំនួន៥ប្រភេទ។ ទីតាំងនៅតាមបណ្តោយ ផ្លូវឧកញ្ញា ឌួងងៀប សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ។អេមឺរិុលផ្លាស(Emerald+ Property Management Service)  គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយដែលមានអជ្្្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងបើកដំណើរការ ដោយមានដៃគូសហការជាមួយ ក្រុមហ៊ុនUEMSនិង ក្រុមហ៊ុន Nature LandScape    ដែលជាក្រុមហ៊ុនដ៏ធំនិងមានកេរ៍្តឈ្មោះល្បីល្បាញនៅប្រទេសសិឹង្ហបូរី(Singapore) ខាងផ្នែក គ្រប់គ្រងសេវាកម្មអចលនទ្រព្យ (Property Management Service)  និងផ្នែករចនាសួនបែបធម្មជាតិ(Landscaping)។សំរាប់ពត៍មានបន្ថែមសូមទំនាក់ទំនង: EMERALD+
បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក
បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក
June 6, 2022, 5:05 p.m.
Realestate News
រស់នៅជាមួយមនុស្សជាទីស្រលាញ់ ក្នុងលំនៅដ្ឋានមួយដែលផ្តល់ភាពកក់ក្តៅ នេះជាបំណងប្រថ្នារបស់អ្នកគ្រប់គ្នា។ មុននឹងសម្រេចចិត្តធ្វើការទិញលំនៅដ្ឋានមួយយើងត្រូវមានការគិតពិចារណាឲ្យបានម៉ត់ចត់ តើលំនៅដ្ឋាននោះវាមានអ្វីដែលទាក់ទាញ ទីតំាង បរិយាកាសជុំវិញ គុណភាពសំណង់ ជាពិសេសការវិនិយោគ ទំាងអស់នេះជាអ្វីដែលអ្នកមិនត្រូវមើលរំលង។គម្រោងខុនដូថ្មីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ជាគម្រោងមួយដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លំាងដោយសារតែមានភាពជោគជ័យក្នុងការលក់គម្រោងរបស់ខ្លួនកន្លងមក។ គម្រោងមានទីតំាងស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុននេះមានផ្តល់ជូនលំនៅដ្ឋានប្រភេទ បុរី និងខុនដូ។គ្រប់ផ្នែកទាំងអស់នៅក្នុងលំនៅដ្ឋានបានរចនាឡើងដោយអ្នកជំនាញខាងសាងសង់ជាមួយគុណភាព និងសោភ័ណភាព។ ផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា៖ វីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះល្វែង។ គ្រួសារអាចរស់នៅជុំគ្នាប្រកបដោយភាពរីករាយជាមួយគម្រោងបុរីវីឡាទួលសង្កែ ហើយចំពោះទំហំនៃលំនៅដ្ឋាន លោកអ្នកអាចជ្រើសរើសប្រភេទណាមួយទៅតាមតម្រូវការរបស់របស់លោកអ្នកបាន។ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh“គម្រោងរបស់យើងគិតគូខ្លាំងអំពីគុណភាព និងស្តង់ដារស់នៅយ៉ាងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក។ គម្រោងបុរីកន្លងមកបានសាងសង់ចប់សព្វគ្រប់ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជន។គម្រោងខុនដូថ្មីបានចាប់ផ្តើមសាងសង់ ចំណែកឯការដាក់លក់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទទួលបានចំនួននៃការលក់ចេញរហូតដល់៣០%។ ចំណុចពិសេសរបស់ក្រុមហ៊ុនយើងគឺ អតិថិជនដែលធ្វើការបង់ផ្តាច់នូវលំនៅដ្ឋានប្រភេទខុនដូ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេសបន្ថែមទៀត ដោយតម្រូវឲ្យអតិថិជនបង់ប្រាក់ត្រឹមតែ៦៦០ដុល្លារក្នុង១ខែ ដោយគ្មានការប្រាក់ និងប្រាក់កក់អ្វីឡើយ។ គម្រោងខុនដូនេះពិតជាធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ ជាមួយលំនៅដ្ឋានមួយយ៉ាងពិតប្រាកដជាមួយស្តង់ដាររស់នៅទាន់សម័យហើយក្នុងមួយយ៉ូនីតៗបំពាក់ដោយគ្រឿងបរិក្ខាគុណភាពខ្ពស់លំដាប់សណ្ឋារគារផ្កាយប្រំា។ គម្រោងខុនដូនេះវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការ ស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។លោក គី កុសល ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបាននិយាយថា “បន្ទាប់ពីខ្ញុំបានមើលខុនដូគំរូរបស់គម្រោងបុរីវីឡាទួលសង្កែ និងបានដឹងអំពីភាពជោគជ័យកន្លងមកនូវគម្រោងរបស់បុរីវីឡាទួលសង្កែ។ ជាទីតំាងដែលមានសក្តានុពលហើយស្ថិតនៅជិតគម្រោងផ្សារទំនើបអ៊ីអ៊នថ្មីផងដែរ ទំាងអស់នេះជាផលប្រយោជន៍សម្រាប់ធ្វើការវិនិយោគនាថ្ងៃអនាគត”។រស់នៅជាមួយជីវិតទាន់សម័យភាពប្រណិតសាកសម្យ ជាមួយនឹងគ្រួសារសម័យថ្មី និងប្រជាជនដែលមានរសនិយមស៊ីវិល័យ។ គម្រោងខុនដូនស្ថិតនៅចំកណ្តាលគម្រោងបុរីតែម្តងដោយព័ន្ធដោយវីឡា និងផ្ទះល្វែង ក៏ដូចជាស្ថិតនៅជិតនឹងផ្លូវធំ នៅបណ្តុំស្ថាប័នរដ្ឋាភិបាល ស្ថាប័នពាណិជ្ជកម្ម ផ្សារទំនើប មាត់ទន្លេ ធនាគារ សាលារៀន មន្ទីរពេទ្យ ក្លឹបកីឡា ក្លឹបកំសាន្ត ជាពិសេសនៅជិតផ្សារទួលសង្កែ។គម្រោងនេះមានលំនៅដ្ឋានចំនួន១៧៤យូនីត និង ៤យូនីតជាភេនហោសន៍ជាមួយ ការច្នៃម៉ូត និងការតុបតែងម៉ូតផ្សេងៗត្រូវបានធ្វើឡើងដោយស្តង់ដារគិតគូយ៉ាងដិតដល់អំពីទំហំនៃ លំនៅដ្ឋានដែលធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព។ការរស់នៅប្រកបដោយសុវត្ថិភាពខ្ពស់ ហើយគម្រោងនេះក៏បានផ្តល់ជូនដល់អ្នកស្នាក់នៅដូចជា៖ អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីមសូណា មានផ្សារលក់ទំនិញតូចៗ ជាពិសេសមានក្លឹបវាយកូនហ្គោលផងដែរ។ រីករាយតាមតម្រូវការរបស់គ្រួសារដែលស្នាក់នៅទីនេះ គម្រោងខុនដូនេះផ្តល់ជូនដល់អ្នករស់នៅទីនោះជាទីគាប់ចិត្ត។ ការផ្តល់ជូនទំាងអស់នេះត្រូវបានផ្លាស់ប្តូរស្តង់ដាររស់នៅរបស់លោកអ្នកកាន់តែប្រសើរជាមួយនឹងក្រុមហ៊ុនបុរីវីឡាទួលសង្កែ។ ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh
គម្រោង Sino Plaza  “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
គម្រោង Sino Plaza “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
June 6, 2022, 5:05 p.m.
Realestate News
Sino Plaza បានបើកសន្និសិទកាសែត និងការប្រកាសកក់គម្រោងខុនដូជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៦។Sino Plaza ដែលមានកម្ពស់៤៥ជាន់ចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៥ ឥឡូវនេះផ្ទៃសំណង់ទាំងមូលបានបញ្ចប់ដំណាក់កាលនៃស្ថាបនាគ្រឹះខាងក្រោមជាស្ថាពរហើយ ដោយចំណាយទឹកប្រាក់១៥លានដុល្លា។ Sino Plaza ជាគម្រោងដែលមានតម្លៃជាង២០០លានដុល្លារអាមេរិកគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នំា២០១៨។គម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltdដែលគ្រប់គ្រងទាំងស្រុងដោយ CYTS(China Youth Travel Services) មកពីហុងកុង និងប្រទេសចិន។យោងតាមប្រសាសន៍លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPL ដែលជាក្រុមហ៊ុន ទទួលសិទ្ធិលក់គម្រោង Sino Plaza បានឲ្យដឹងថា “Sino Plazaគម្រោងប្រកបដោយនិរន្តរភាព និងសក្តានុពលបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ គ្រប់យូនីតរបស់ខុនដូមានការផ្តល់ជូនយ៉ាងពិសេស និងជាទីគាប់ចិត្ត ចំណែកឯអគារពាណិជ្ជកម្មសម្រាប់ការិយាល័យពិតជាធ្វើឲ្យយើងមានភាពរីករាយក្នុងការបម្រើការងារ។ ទន្ទឹមនឹងនេះផងដែរគម្រោងនេះមានដូនជា៖ ហាងលក់រាយយីហោល្បីៗ ស្ព៉ាលំដាប់អន្តរជាតិ មជ្ឍមណ្ឌលអាជីវកម្មមាស ខារ៉ាអូខេលំដាប់អន្តរជាតិ ភោជនីយដ្ឋានដែលមានបម្រើម្ហូបជុំវិញពិភពលោក។” "គិតគូយ៉ាងម៉ត់ចត់ទៅលើ ស្តង់ដាររស់នៅ ផាសុកភាព ភាពប្រណិត ពីការជួល និងធនធាន  គម្រោងSino Plaza នឹងក្លាយជា គម្រោងអភិវឌ្ឍន៍ដែលមានការទាក់ទាញបំផុតសម្រាប់រយៈពេល៥ ឬច្រើនជាងនេះ។"លោក ឧកញ៉ា បានបន្ថែមថា "នេះគឺជាការអភិវឌ្ឍន៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍គម្រោងបានអនុវត្តន៍ គោលនយោបាយនៃការទទួលខុសត្រូវសង្គម ដែលមានការកំណត់ចំនួនភាគរយនៃលំដ្ឋានសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ នេះជាការលើកទឹកចិត្ត សម្រាប់អ្នករស់នៅក្នុងតំបន់សម្រាប់ទទួលបានការរស់នៅមួយប្រកបដោយស្តង់ដាររស់នៅថ្មី និងមានតម្លៃសមរម នេះគឺជាការជម្រុញលើកទឹកចិត្តដ៏ឆ្លាតវៃ។ នេះគឺជាអ្វីដែលម្ចាស់គម្រោងផ្តល់ជូនទៅឲ្យសង្គមវិញ តម្លៃពិតជាទាបជាងតម្លៃទីផ្សារ ដែលប្រាកដថាវាអាចតបនឹងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ការធ្វើដូចនេះពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែមានភាពអ៊ូអ៊រ"កញ្ញា ឆឹង សុធារ៉ា ប្រធានផ្នែកលក់ គម្រោងស៊ីណូផ្លាស្សាបានឲ្យដឹងថា "ទីតំាងនោះស្ថិតនៅទីប្រជុំជន ដែលប្រកបដោយសុវត្ថិភាព និងស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ស្ថានទូត លើសពីនេះទៀតធ្វើដំណើរតែ៥នាទីនឹងទៅដល់តំបន់បឹងកេងកង១ មានសាលាអន្តរជាតិជាច្រើននៅទីនោះ និងជាតំបន់ដែលមានស្តង់ដាររស់នៅខ្ពស់"ទាក់ទងនៅថ្ងៃនេះដើម្បីស្វែងរកព័ត៌មានបន្ថែម!
សេចក្តីរាយការណ៍របស់BBCអំពីទីផ្សារខុនដូប្រទេសកម្ពុជា
សេចក្តីរាយការណ៍របស់BBCអំពីទីផ្សារខុនដូប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
យោងតាមរបាយការណ៍បណ្តាញព័ត៍មាន BBC អំពីវិស័យទីផ្សារខុនដូប្រទេសកម្ពុជានៅក្នុងក្រសែកភ្នែកពិភពលោក។"ទីក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា កំពុងតែមានសន្ទុះការអភិវឌ្ឍន៍យ៉ាងខ្លំាង កញ្ជក់ ដែកថែក ស៊ីម៉ង់ កំពុងតែចាប់ផ្តើមប្រមូលផ្តុំក្លាយជាអគារខ្ពស់ស្កឹមស្កៃ។" រាយការណ៍ដោយលោក Nick Wood ភ្នាក់ងារព័ត៌មានរបស់BBC "ទោះបីជាទីក្រុងដែលរីកលូតលាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាជាក្តីកង្វល់របស់អ្នករស់នៅក្នុងទីក្រុងផងដែរ។"លោក Victor Huot ក៏បានបញ្ចេញមតិនៅក្នុងសេចក្តីរាយការណ៍នេះផងដែរ លោកជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Urbanland Asia ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោង Embassy Central និងEmbassy Residences។សព្វថ្ងៃក្រុមហ៊ុនវិនិយោគបរទេស បានធ្វើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើន ហើយបានធ្វើឲ្យការអភិវឌ្ឍន៍ ការសាងសង់គម្រោងខុនដូ កាន់តែធំ ហើយបានប្រែក្លាយប្រទេសកម្ពុជាក្លាយជាប្រទេសដែលអភិវឌ្ឍន៍យ៉ាងលឿននៅក្នុងចំណោមប្រទេសជាសមាជិកអ៊ាសាន។ទោះបីជាយ៉ាងណាBBCបានមើលឃើញថាការអភិវឌ្ឍន៍សព្វថ្ងៃគឺមិនសាកសមនឹងស្តង់ដារអ្នកទិញក្នុងតំបន់ឡើយ ដោយពិនិត្យ មើលតុល្យការណ៍នៃតម្លៃគម្រោងខុនដូនៅក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ អំពីប្រវត្តិទីតំាង និងធនធានរបស់អ្នកវិនិយោគ នៅលើគេហទំព័រRealestate.com.kh
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
June 6, 2022, 5:05 p.m.
Realestate News
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន 2016 ដែលភាសាអង់គ្លេសហៅថា Zero Energy Mass Customized Housing Global Conference ដែលប្រព្រឹត្តិ៍ឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ខែធ្នូ គឺជាការប្រជុំលក្ខណៈសកលដ៏សំខាន់លើកទី៥ ដោយចូលរួមដោយ ស្ថាបត្សករ អ្នកអភិវិឌ្ឍន៍គម្រោង អ្នកគ្រប់គ្រងគម្រោង ជជែកអំពីការកាត់បន្ថយដល់សូន្យ ពោលការកាត់បន្ថយឲ្យអស់់ការសាងសង់លំនៅដ្ឋានដោយប្រើប្រាស់ថាមពល ជំនួសមកវិញដោយស្ថាបត្សកម្មបៃតង។ ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងការស្រាវជ្រាវសិក្សា សហគមន៍ ក៏ដូចជាពិភពលោកបានធ្វើការសហការជាបណ្តាញ ដើម្បីព្យាយាមបន្តការស្រាវជ្រាវបន្ថែមទៀតអំពីប្រព័ន្ធដែលអាចឋិតឋេរសម្រាប់សាងសង់លំនៅដ្ឋានក៏ដូចជាការរួមចំណែកមួយដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីជាសកលដោយច្ចេកវិទ្យាបៃតងប្រកបដោយប្រសិទ្ធភាព។វាជារឿងថ្មីៗដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងប៉ារីសនៅខែធ្នូឆ្នាំ2015 ដោយមានគោលដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ កិច្ចប្រជុំមានមហិច្ឆតារារាំងការកើនឡើងបន្ថែមនៃកំដៅផែនដីកម្រិតអតិបរមា១អង្សាក្នុងឆ្នាំ 2050 ។ជាប្រធានបទសំខាន់នៃសន្និសីទឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយមានពាក្យគន្លឹះ "ការអនុវត្ត" និង "សកម្មភាព" នេះសម្រាប់ពេលអនាគត ហើយក៏ជាការការពារផងដែរ។ ហេតុនេះហើយបានជាប្រធានបទនៃសន្និសីទនេះគឺ "ការកាត់បន្ថយរហូតដល់សូន្យនៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ - លំនៅដ្ឋាននិងការប្រើប្រាស់ថាមពល" ។ ការផ្តោតសំខាន់មួយគឺថាតើនិរន្តរភាពទាក់ទងទៅក្នុងការសន្សំ និងការកាន់កាប់សម្រាប់ម្ចាស់ និងការកាន់កាប់នៃអគារលំនៅដ្ឋាន។ អ្នករៀបចំកម្មវិធីដែលមកពីសាកលវិទ្យាល័យគូឡាឡាំពួបានរួមគ្នាជាមួយសាកលវិទ្យាល័យBrighton, ត្រូវបានរំពឹងថានឹងជ្រើសអ្នកវិភាគទានចំនួន40នាក់នៅជុំវិញពិភពលោក។ សន្និសីទនេះរួមមានប្រធានបទដូចជា៖ "ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នពីវិស័យលំនៅដ្ឋាន ឬថាមពល" ឬ "ប្រសិទ្ធភាពគុណភាពខ្យល់បរិសុទ្ធក្នុងផ្ទះ៖ ការពិនិត្យឡើងវិញនៃអគារខ្ពស់បំផុតដែលមានស្រាប់ "។ ការផុតកំណត់ចុះឈ្មោះសម្រាប់អ្នកចុះឈ្មោះមុន(Early Bird)នឹងត្រូវបិទនៅថ្ងៃ១៥ ខែតុលា ឆ្នំា២០១៦ ធ្វើការកក់តាម៖ គេហទំព័រ zemch2016.com និងធ្វើការសាកសួរព័ត៍មានបន្ថែមសូមអញ្ជើញផ្ញើអ៊ីម៉េលទៅកាន់អាស័យដ្ឋាន ZEMCH2016@unikl.edu.my
News Page Concierge 590x250 KH
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
Sun Fair ជាផ្សារណាត់ដែលលក់ទំនិញមួយទឹកដំបូងគេនៅកម្ពុជា  ផ្សារណាត់នេះមានលក់ ទំនិញ និងសំភារៈប្រើប្រាស់ដែលប្រើប្រាស់រួចមានដូចជា៖ សំភារៈផ្ទះបាយ សំភារៈការិយាល័យ គ្រឿងអេឡិកត្រូនិក វត្ថុបុរាណផ្សេងៗ ល-ល។ផ្សារណាត់នេះនឹងចាប់បើកដំណើរការនៅដើមខែសីហាខាងមុននេះចាប់បើកពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡំាពិក។  យោងតាមបទសំភាសន៍ ជាមួយទូរទស្សន៍CTN  លោក កឹម អឿនជាស្ថាបនិក និងជានាយក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បាននិយាយថា “ផ្សារណាត់ Sun Fair ដែលលក់របស់ទំនិញដែលប្រើប្រាស់រួច ហើយធ្វើការលក់ ឬចែករំលែកបន្តនៅក្នុងទីផ្សារនោះផងដែរ។ វាមិនមែនជាអ្វីថ្មី នោះទេសម្រាប់ប្រទេសគេ ប៉ុន្តែនេះជាលើកទី១ហើយនៅក្នុង ប្រទេសកម្ពុជា។ ទីតំាងសម្រាប់លក់របស់យើងគឺល្អមែនទែនគឺនៅបរិវេណស្តាតអូឡំាពិក ដែលចាប់ផ្តើមលក់ ពីម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់រៀលរាល់ថ្ងៃអាទិត្យ ការចាប់ដំណើរការលក់តែមួយព្រឹក ប៉ុណ្ណោះយើងសង្ឃឹមថានឹងអាចលក់ពេញមួយថ្ងៃនៅពេល ខាងមុនេះ”។លោកបន្ថែមថា “ការលក់នេះវាជាការលក់តាមបរិបទចែករំលែក ដែលភាសាជប៉ុនហៅថា Mottainai វាជាវប្បធម៌សន្សំសំចៃដើម្បីបរិស្ថាន សំភារៈដែលយើងគ្រប់គ្នាឈប់ប្រើ ឬមិនត្រូវ ការ ប៉ុន្តែសំភារៈទំាងនោះវាពិតជាការចំាបាច់សម្រាប់អ្នកដ៏ទៃបំផុត”។“ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លំាងនៅពេលបានដឹងអំពីគម្រោងមួយនេះ! ផ្សារណាត់មួយនេះវាអាចប្រមូលសំភារៈណាដែលខ្ញុំមិនត្រូវការ វាចំណេញទំាងថវិការ និងទឹកចិត្ត បើនិយាយពីទឹកចិត្តបានន័យថា យើងអាចយកវត្ថុដែលយើងមិនត្រូវការទៅឲ្យអ្នកដែលត្រូវការ ហើយវាអាចជួយធ្វើឲ្យបន្ទប់ខ្ញុំទូលាយផងដែរ ព្រួញមួយបាញ់បានសត្វពីរ!។ វាក៏អាចជួយសង្គមបានផងដែរនូវការចែករំលែកនិងការជួយគ្នាទៅវិញទៅមក ខ្ញុំរំពឹងថាគម្រោងនេះនឹងមានលទ្ធផលយ៉ាងល្អ ហើយក៏ជាវប្បធម៍ចែករំលែកផងដែរ។” នេះជាសម្តីរបស់ កញ្ញា សូ ច័ន្ទលក្ខិណា និសិត្សទើបបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងបច្ចុប្បន្នជាបុគ្គលិកនៅក្រុមហ៊ុន ឯកជនមួយក្នុងក្រុងភ្នំពេញ។កញ្ញា Sinett ជាអ្នករចនាម៉ូត និងជាបុគ្គលិកក្រុមហ៊ុនឯកជន មានមតិស្របនឹងកញ្ញា លក្ខិណា ផងដែរ “គម្រោងផ្សារណាត់មួយនេះធ្វើឲ្យយើងរីករាយធើ្វការទំនាក់ទំនងគ្នាជាមួយសង្គម មិត្តភក្តិ និងអ្នកជិតខាង។ ពួកយើងជួយសហគម ពួកយើងជួយពិភពលោកក្នុងការកាត់បន្ថយការប្រើប្រាស់ធនធានរបស់វា។កញ្ញាសង្កត់ធ្ងន់ថា នៅពេលដែលអ្នកទិញសំភារៈផ្សេងៗនៅក្នុងផ្សារណាត់នោះ មិនមែនជួយអ្នកលក់យីហោធំៗកាន់តែមានបាននិងកាន់តែពង្រីករីកដុះដាលនោះទេ ផ្ទុយទៅវិញនេះជាការចែករំលែកជួយសហគមយើង។”យោងតាមទំព័រហ្វេសប៊ុនផ្លូវការរបស់ Sun Fair បានឲ្យដឹងថា ប្រាក់ចំណេញដែលបានមកពី ប្រតិបត្តិការនេះនិងធ្វើការ បែងចែក២៥ភាគរយជូនពហុកីឡាដ្ឋានជាតិ ២៥ភាគរយជូនមូលនិធិអៀង៥ភាគរយសម្រាប់មន្ទីរគន្ធបុប្ជា និង៥%សម្រាប់មន្ទីរជប៉ុន Sunrise Hospital ហើយ ៤០ភាគរយសម្រាប់ធ្វើប្រតិបត្តិការផ្ទាល់ខ្លួន។
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ព្រះរាជាណាចក្រកម្ពុជាបានប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិ ហើយប្រាក់ដុល្លារអាមេរិក ជារូបិយវត្ថុបរទេសតែមួយ គត់បានចរាចរនៅក្នុងប្រទេស។ប៉ុន្តែនេះអាចជាការផ្លាស់ប្តូរសម្រាប់ធ្វើការសម្របទៅតាមការទាមទាររបស់ក្រសួងទេសចរនៃពាណិជ្ជកម្មដែលប្រើប្រាស់ប្រាក់ យ័នចិនសម្រាប់ចរាចរ និងទំនាក់ទំនងពាណិជ្ជកម្មទំាងអស់នេះដែលជា គម្រោង “China Ready”។ នេះគឺជាការលើទឺកចិត្តមួយយោងតាមការប្រកាសព័ត៌មានអំពីចំនួនភ្ញៀវទេសចរណ៍ចិនដែលមានការកើនឡើង ប្រមាណ២លាននាក់ក្នុងឆ្នំា ២០២០។មានទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ភ្ញៀវទេសចរណ៍ និងជនជាតិចិនពួកគេចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់ពួកគេនៅពេលពួកគេមកដល់ទីនេះ លើសពីនេះជនជាតិខ្មែរជាច្រើនអាចនិយាយ ភាសាចិនបានទៀតផង។ ប៉ុន្តែនេះជាជំហានមួយទៀតដែលដែលជាការចងសម្ព័ន្ធមេត្រីភាពរវាងមេត្រីនៃប្រទេសទំាងពីរ។ ម្ចាស់ជំនួញមួយចំនួនមានការភ័យខ្លាចអំពីការខាតបង់ហិរញ្ញវត្ថុ ក៏ដូចជាក្រដាសប្រាស់ក្លែងក្លាយ និងអត្រាប្តូរប្រាក់ធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍របស់ Cambodia Daily។Renaud Fichet សហកម្មសិទ្ធីនៃភោជនីយដ្ឋាន និងបារ Abacus Garden បាននិយាយថា “ដរាបណា មានការចរាចរប្រាក់យ័ននៅក្នុងប្រទេសកម្ពុជាគាត់នឹងទទួលយករូបិយវត្ថុនេះ”។ អ្នកដទៃទៀតមិនទទួលនៃគំនិតនេះទេ។ ខេមរា នីសា នាយកគ្រប់គ្រងហាង Sentosa Silk ក្នុងក្រុងភ្នំពេញ បាននិយាយថា "វាជារឿងរសើបមួយអំពីក្រដាសប្រាក់ក្លែងក្លាយ។ យើងឃើញរួចទៅហើយនៃចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយ គាត់បាននិយាយថា ការទទួលយកប្រាក់យ័នចិននៅក្នុងស្រុកវាអាចជាបញ្ហាដដែល បុគ្គលិក ឬអ្នកលក់ដូរក្នុងស្រុកនឹងមិនហ៊ានទទួលយកឡើយ គាត់បន្ថែមថា “ពួកយើងមិនដឹងច្បាស់អំពីប្រាក់យ័ន”។Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគកម្ពុជាបាននិយាយថា "វាជាការពិតណាស់កំណើនទេសចរជនជាតិចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយក៏បានជះឥទ្ធិពលយ៉ាងខ្លំាងក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយនៃផែនការ China Ready"ប៉ុន្តែលោក Galliano មិនយល់ស្របជាមួយការជម្រុញរបស់រដ្ឋាភិបាលនោះទេ ៖ "នៅពេលដែលការជម្រុញការចាយប្រាក់យ័ន នៅក្នុងវិស័យបដិសណ្ឋារកិច្ចដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ទេសចរចិន វាហាក់បីដូចជាមានភាពស្មុគស្មាញសម្រាប់ពួកគាត់ និងហានិយភ័យនៃប្រាក់យ័ន អត្រាប្តូរប្រាក់អាចជាហានិភ័យមួយ និងការចរាចរក្រដាសប្រាក់ក្លែងក្លាយ។ ការយល់ព្រមជាមួយនឹងភ្ញៀវទេសចរនៃអត្រាប្តូរប្រាក់យ័ន មួយវិញទៀតប្រាក់យ័នមិនមែនជារូបិយប័ណ្ណសេរីធ្វើការដោះដូរទំនិញនោះឡើយ ហើយវាក៏មិនទំនងទៅជាដូច្នេះដែរនាពេលអនាគត"។ កត្តាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់គឺអត្រាការប្រាក់ដែលនឹងធ្វើឲ្យយើងខាតតាមដែលយើងឃើញជាក់ស្តែង។ ប្រធានផ្នែកនៅធនាគារមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ប្រហែលពួកយើងគួរតែជម្រុ ញ ការចាយប្រាក់តាមសេវាទូទាត់អេឡិចត្រូនិក(POS)ជំនួស។” នេះយើងអាចកាត់បន្ថយនូវការចាយ ក្រដាសប្រាក់ នេះជាអ្វីដែលយើងអាចទាក់ទាញភ្ញៀវទេសចរណ៍បានផងដែរ។ការទទួលប្រាក់យ័នសម្រាប់ធ្វើការចាយវាយក្នុងស្រុក គឺនៅតែជាការជម្រុញពីរដ្ឋាភិបាល ពាណិជ្ជកម្មគឺជាសេរីភាពនូវការទទួល ឬក៏មិនទទួល។ នេះគ្រាន់តែជាការសំណូមពរ ប៉ុន្តែវាមិនមែនជាច្បាប់នោះឡើយ។
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
October 4, 2023, 1:51 a.m.
Realestate News
Property Buyers & Sellers Advice
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។“លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។”ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តដែលមានសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ត្រូវបានទទួលស្គាល់ពីធនធានមានតម្លៃដ៏ច្រើន រួមបញ្ចូលទាំងប្រេងក្នុងបាតសមុទ្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រឹងមាំរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។  យោងទៅតាមលោ Chhit Sengnguon ជាអភិបាលខេត្តរងនៃព្រះសីហនុ វាក៏បង្ហាញពីសក្តានុ ពលដ៏សម្បើមជាទិសដៅតំបន់ ឆ្នេរទេសចរណ៍ ក្នុងនោះមានភ្ញៀវទេសចរណ៍ប្រមាណ ១.៣ លាននាក់មានមកទស្សនានៅក្រុងព្រះសីហនុអំឡុងប្រាំខែដំបូង ក្នុងឆ្នាំ ២០១៦ ដែលបានកើន ឡើងប្រមាណជា ១៦ ភាគរយធៀបទៅនឹងឆ្នាំ ២០១៥។ សូមអានអត្ថបទពេញលេញការកើន ឡើងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងវិស័យទេសចរណ៍នៅក្រុងព្រះសីហនុ។យើងទៅតាមរបាយការណ៍មួយរបស់ទូរទ្ទស្សន៍បាយ័ន  ក្នុងបទបង្ហាញរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិ ក្រុមហ៊ុន KC JSM Service, Ltd អំពីគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដានេះ  បាននិយាយថា "ដោយមើលឃើញពីពីសក្តានុពលនៃទីផ្សារទេសចរណ៍នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគបរ ទេស  KC JSM Services Ltd បានសម្រេចវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះ ស នៅជិតកំពង់ផែរក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅខែតុលា ចុងឆ្នាំនេះ។"យោងតាម IBC Cambodia ក្រុមហ៊ុន  KC JSM Services Ltd គឺជាក្រុមហ៊ុន អភិវឌ្ឍន៍លើអចលន ទ្រព្យផ្តោតសំខាន់លើ ការអភិវឌ្ឍន៍អចលនទ្រព្យ គ្រប់ជំហាន ពីគោលគំនិតរបស់គម្រោង និងផែនការមេ ក្នុងការគ្រប់គ្រង អចលទ្រព្យ។ តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុនបានធ្វើការជិតស្និតជា មួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ តំបន់ឆ្នេរនៅកម្ពុជា ដែលទាក់ទងនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥ - ២០១៥។លោក ហ្វរស៊ីនីទី បញ្ជាក់ថា “រមណីយដ្ឋានពហុគម្រោងនេះមានទីតាំងនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលគ្រប់ ដណ្តប់លើទំហំដីជិត ៦០,០០០ហិចតា ជាមួយនឹងទឹកប្រាក់ចំនួន ១១៩ លានដុល្លា”។ លោកបន្តថា ក្រុមហ៊ុនបានចំណាយពេលបួនឆ្នាំសិក្សាពីផលប៉ះពាល់នៃបរិស្ថាន និងបញ្ហា ប្រឈមនានា ព្រមជាមួយនឹង ដំណោះស្រាយផ្សេងៗមុនពេលគម្រោងបញ្ជាក់ច្បាស់លាស់។សរុបទៅគម្រោងនេះនឹងត្រូវចំណាយពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់។ ក្រុមហ៊ុន KC JSM Services មិនត្រឹមតែផ្តល់នូវសេវាកម្មទេសចរណ៍ប៉ណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារចំនួន ៣០០០ កន្លែង ជាមួយនឹងការផ្តល់ប្រាក់ខែទាបបំផុត ២០០ ដុល្លារក្នុងមួយខែ។ទាក់ទងទៅនឹងគម្រោងវិនិយោគថ្មីនេះនៅក្រុងព្រះសីហនុ លោក វ៉ាន់ ចាន់ថន ជានាយកប្រតិ បត្តិរបស់ក្រុមហ៊ុន TownCity Real Estate មានគម្រោងសាងសង់ជាច្រើនកំពុដំណើរការសាង  សង់នៅក្នុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្នដូចជា គម្រោង Camhomes និងគម្រោង D’Seaview ហើយនឹងអាចមានគម្រោងព្រលានយន្តហោះថ្មីនៅពេលខាងមុខ។លោក ចាន់ថននិយាយថា “ភាពរីកចម្រើននៃការវិនិយោគនៅក្នុងព្រះសីហនុបែបនេះនឹងធ្វើឲ្យមានអ្នករស់នៅទីនេះកាន់ តែច្រើនហើយតម្លៃនៃអចលនទ្រព្យក៏នឹងកើនឡើងដែរ” លោកបន្ថែមថា "គម្រោងថ្មីនេះ ជាការវិនិយោគដ៏ល្អនៅក្នុងក្រុងព្រះសីហនុ ដោយសារវានឹង ផ្តល់ជាច្រើនគឺ ផលចំណេញ ដោយផ្ទាល់ និងដោយប្រយោល។"លោកបានពន្យល់ថាទេសចរណ៍នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់អ្នករស់នៅក្នុងខេត្ត ព្រះសីហនុរួមមានឱកាសការងារ និងប្រាក់ចំណូលផ្សេងៗ។ ក្នុងពេលជាមួយគ្នាវាក៏បានផ្តល់ ជាផលប្រយោជន៍ដោយប្រយោល ដោយនឹងទទួលបានឱកាស វិនិយោគបន្ថែមទៀត តាមរយៈភ្ញៀវទេសចរណ៍ដែលទស្សនា ដែលពួកគេនឹងសំឡឹងរកឱកាសវិនិយោគផងដែរ។លោក ចាន់ថន និយាយថា “ភ្ញៀវទេសចរណ៍ច្រើនមកលំហែរនៅក្រុងព្រះសីហនុ ក៏ជាឱកាស ឲ្យមានការវិនិយោគវិស័យ អចលនទ្រព្យច្រើនទៀតនៅក្នុងក្រុងព្រះសីហនុ នៅពេលអនាគត”។ប៉ុន្តែលោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate នៅក្នុងខេត្ត នេះ លើកឡើងថា នេះជាគម្រោងលំដាប់ខ្ពស់ ដូចច្នេះវានឹងមិនផ្តល់ផលចំណេញដល់អ្នក ក្នុងស្រុកនោះទេ ដោយសារតម្លៃលក់ចេញតម្លៃថ្លៃ។លោក សាកល និយាយថា “គម្រោងនេះគឺសម្រាប់គួ្រសារមានជីវភាពធូរធារ និងជនបរទេស ប៉ុណ្ណោះ”។“ការប្រកាសពីគម្រោង គឺបានផ្តោតលើផលប្រយោជន៍ជាវិជ្ជមាននៃការវិនិយោគ ប៉ុន្តែតាម ជាក់ស្តែង នឹងមិនទទួលបានដូច អ្វីដែលបានអះអាងនោះឡើយ។ មានគម្រោងមួយចំនួន នៅក្រុងព្រះបានក្លាយទៅជាទីក្រុងខ្មោច ហើយហានិភ័យដូចគ្នានឹង អាចកើតមានដល់គម្រោង ផ្សេងដែរ”។លោក សាកលបន្ថែមថា “នៅឆ្នាំ ២០១៥ គឺមានកំណើនវិនិយោគនៅក្រុងព្រះសីហនុ ដូចជា គម្រោងខុនដូ វីឡា និងសណ្ឋាគារ។ ពេលនោះមានតម្រូវការច្រើនក្នុងទីផ្សារ ចំនែក ការបន្ត វិនិយោគនៅឆ្នាំ ២០១៦ គឺបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គងលើសពីតម្រូវការទីផ្សារ និងដោយសារទីផ្សារសល់តាំងពីឆ្នាំ ២០១៥ មក”។ទោះបីជាលោកមានទុទ្ទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារសម្រាប់គម្រោងធំៗដូចជា គម្រោង ឆ្នេរសេះសរនេះក៏ដោយ តែលោកក៏បានលើកឡើងដែរថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានភាពល្អប្រសើរឡើងវិញនៅ ពាក់កណ្តាល់ទី២ នៃឆ្នាំ ២០១៦។រូបភាពពីប្រភពhttp://www.thekingstrip.com/indexសិក្សាបន្ថែមទៀតពី ក្រុងព្រះសីហនុ ដែលជាទិសដៅនៃអចលនទ្រព្យ និងការណែសម្រាប់អ្នកវិនិយោគ ក្នុងពេលនេះ!
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 8:38 p.m.
Realestate News
មានទីតំាងជាច្រើននៅក្នុងប្រទេសកម្ពុជា មានភាពទាក់ទាញផ្សេងៗគ្នាទំាងអ្នកក្នុងតំបន់ និងជនបរទេស។ ហើយតំបន់ដែលមានភាពទាក់ទាញនៅពេលបច្ចុប្បន្នគឺស្ថិតនៅតំបន់ទួលគោក ហើយចាប់ពីតម្លៃដីនៅតំបន់បឹងកេងកងមានការកើន ឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។Realestate.com.kh បានជួបសន្ទនាជាមួយលោក Alex Evengroen នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យ និងជាអនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់។ លោកបានឆ្លើយសំនួរមួយចំនួនហេតុអ្វីបានជាតំបន់ទួលគោកក្លាយជាតំបន់ដែលមានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍យ៉ាងខ្លំាងនាពេលបច្ចុប្បន្ន!លក្ខណៈសម្បត្តិនៃតំបន់ទួលគោគ៖ទួលគោកគឺជាតំបន់ដែលមានសក្តានុពល ហើយវាមានចំណុចប្រសើរបស់ខ្លួន លោក Evengroen បាននិយាយថាតំបន់នោះពោរពេញដោយថាមពលស្រស់ស្រាយ វាមានសកម្មភាពជាច្រើនដែលតំបន់នោះអាចផ្តល់ជូនអ្នកដែលរស់នៅតំបន់នោះ។ សកម្មភាពទំាងនោះមានដូចជា៖ ទស្សនាការសំដែងរបំាបុរាណនៅសមាគមន៍សិល្បៈអប្សរា "ឬការជិះកង់កំសាន្ត ដើរកំសាន្ត ឬទៅញុំាសាច់អំាងនៅជិតទី នោះតែម្តង"។វាក៏ជាកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ វាស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនហើយជាតំបន់ដែលមានភាពអ៊ូរអ៊រ។ ម្ចាស់លំនៅដ្ឋាននៅតំបន់ទួលគោកភាគច្រើនជាប្រជាជនក្នុងស្រុក ដូច្នេះទួលគោកជាទីប្រជុំជនដែលមានវប្បធម៌សម័យទំនើ និងបែបប្រពៃណីលាយបញ្ចូលគ្នា។ប៉ុន្តែវានឹងក្លាយជាតំបន់ដែលទាក់ទាញដល់ជនបរទេសផងដែរ ដោយសារមានការតំាងទីអាជីវកម្មដែលមានយីហោអន្តរជាតិជាច្រើនបានមកដល់ក្នុងតំបន់នេះ។ ជាពិសេសក៏មានការផ្លាស់ប្តូរនៃការរស់នៅ កាន់តែមានភាពទាន់សម័យ យើងឃើញថាមានសេវាកម្មខុនដូសម្រាប់ជួល តួយ៉ាងមានគម្រោងសាងសង់ជាច្រើនដែលជាប្រភទលំនៅដ្ឋានអាផាតមេនសម្រាប់ជួលមានការកើនឡើងជាលំដាប់។លោក Anthony Perkins នាយកនៃគម្រោងហិរញ្ញវត្ថុ និងការវិនិយោគនៃក្រុមហ៊ុនរ៉ូយ៉ាលគ្រុបបាន និយាយថា “ប្រសិនបើអ្នកមានគ្រួសារហើយមិនចំាបាច់បារម្ភអំពីការធ្វើដំណើររបស់អ្នកទៅបំពេញកិច្ចការងារនោះឡើយ ទួលគោកជាតំបន់មួយដ៏ល្អមួយសម្រាប់ស្វែងរកផ្ទះសម្រាប់ជួល ឬទិញ” សូមអានអត្ថបទទំាងស្រុង ហើយស្វែងយល់បន្ថែម ហេតុអ្វីតំបន់ទួលគោកយើងមិនត្រូវរំលង!ឱកាសនៃការវិនិយោគ៖ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។ លោក Evengroen បាននិយាយថាមានការរៀបចំគម្រោងរួចជាស្រេច ហើយមានគម្រោងអភិវឌ្ឍន៍ថ្មីៗដែលរំពឹងថានឹងបញ្ចប់នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នំាខាងមុខនេះផងដែរ។ ទំាងអស់នេះធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់នោះ មានភាពទាក់ទាញកាន់តែខ្លំាង។ គម្រោងទំាងនោះពិតជាទាក់ទាញគ្រប់ជនចំណូលថ្មី និងសកម្មភាព លក់រាយនៅតំបន់នោះផងដែរ។គាត់បន្ថែមថាភាគច្រើននៃគម្រោងអគារនៅក្នុងតំបន់ទួលគោកគឺជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ គាត់បានទស្សន៍ទាយថាការផ្គត់ផ្គង់ដ៏ធំសម្រាប់ផ្ទះអាជីវកម្ម (Shop House) វីឡា និងខុនដូ បានចាប់ផ្តើមឥឡូវនេះ តំបន់ទួលគោកចាប់ផ្តើមក្លាយជាតំបន់ដែលមានភាពល្បីល្បាញ។លោក Evengroen បានបន្ថែមថាប្រសិនអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចធ្វើការវិនិយោគ វាជាជម្រើសមួយដ៏ឆ្លាតវៃ ស្របពេលតម្លៃដីមានការប្រកួតប្រជែង និងស្ថេរភាពនយោបាយល្អ។ ក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខនេះលោកអ្នកធ្វើការលក់បន្តអចលនទ្រព្យរបស់លោកអ្នកនៅក្នុងតំបន់ទួលគោក លោកអ្នកអាចទទួលបានប្រាក់កម្រៃបន្ថែម។ចរាចរណ៍៖អ្នកវិនិយោគត្រូវតែយកចិត្តទុកដាក់លើអ្នកទិញដែលមានទិសដៅផ្សេងៗគ្នានៅក្នុងក្រុងភ្នំពេញ ជាទូទៅគឺស្ថានភាពចរាចរណ៍ ត្រូវបានគេពិចារណាអំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ស្វែងយល់បន្ថែមអំពី ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងភ្នំពេញ។  លោក Evengroen បាននិយាយថាទោះបីជាស្ថានភាពចរាចរណ៍បានកំពុងតែជាប្រធានបទដែលគេតែងតែនិយាយនៅក្នុងខណ្ឌទួលគោក។ នេះគឺជាហេតុផលដែលត្រូវពង្រីកផ្លូវក្នុងតំបន់ទួលគោក ដើម្បីឆ្លើយតបនឹងចំនួនយានយន្តកាន់តែកើនឡើងនៅក្នុងក្រុង ទោះជាយ៉ាងណាតំបន់ទួលគោកបានធ្វើការអភិវឌ្ឍន៍ និងមានការសាងសង់យ៉ាងសម្បើមនៅក្នុងតំបន់នោះ។សេវាកម្ម និងមធ្យោបាយផ្សេងៗ៖កត្តាផ្សេងទៀតដែលធ្វើឲ្យខណ្ឌទួលគោកកាន់តែមានភាពងាយស្រួល ព្រោះថាវានៅជិតផ្សារទំនើបដែលមានស្តង់ដារអន្តរជាតិ ហាងទំនិញ និងមជ្ឈមណ្ឌលសេវាកម្មផ្សេងៗ។តំបន់នោះមាន ភោជនីយដ្ឋាន និងហាងអាហារដូចជា៖ ប៊ហ្គើឃីង ភីហ្សាខុមភេនី និងមានហាងកាហ្វេបែបទំនើបជាច្រើនក្នុងពេលបច្ចុប្បន្ន។ មានគ្រឹះស្ថានសិក្សា និងមន្ទីរនៅជុំវិញតំបន់នោះ ដូចជា៖ មជ្ឈមណ្ឌលទួល គោក និងសាលាអន្តរជាតិZaman។ តំបន់នេះមានអ្វីទំាងអស់សម្រាប់ធ្វើឲ្យការរស់នៅកាន់តែមានភាព ប្រសើរឡើង។មានកត្តាជាច្រើនទៀតដែលធ្វើឲ្យការរស់នៅក្នុងតំបន់ទួលគោក លោក Evengroen បាននិយាយថា លោកអ្នកគួរចំណាយពេលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍ពេលល្ងាច ទស្សនាភាព ស្រស់ស្អាតនៅជុំវិញតំបន់ទួលគោក។ស្វែងយល់អំពីការផ្តល់ដំបូន្មាន និងគន្លឺសំខាន់ៗជាមួយកម្មវិធី Realestate.com.khTVនៅថ្ងៃនេះ!
ដំណើរទស្សនកិច្ចរបស់សមាគមន៍អ្នកសាងសង់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី
ដំណើរទស្សនកិច្ចរបស់សមាគមន៍អ្នកសាងសង់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី
June 7, 2022, 3:12 a.m.
Realestate News
សមាគមន៍អ្នកសាងសង់កម្ពុជានឹងចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំក្នុងប្រទេសសិង្ហបុរី ជាមួយនឹងអជ្ញាធរសំណង់សិង្ហបុរី។  ការធ្វើដំណើរទស្សនកិច្ចនេះដើម្បីសិក្សាអំពីព័ត៌មាននៃសំណង់អគារ កិច្ចប្រជុំនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ០៧ ដល់ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នំា ២០១៦។ ក្រុមហ៊ុននានាដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះជាមួយនឹងកម្មវិធីនេះជាមួយនឹងសមាគមន៍អ្នកសាងសង់កម្ពុជា មុនថ្ងៃទី ២០ ខែសីហា ២០១៦។ តារាងកម្មវិធីនៃកិច្ចប្រជុំ - ថ្ងៃទី០៨ ខែកញ្ញា ឆ្នំា២០១៦ (ថ្ងៃព្រហស្បតិ៍)៖ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីទស្សនៈកិច្ចនេះ សូមទាក់ទង លោក វុត្ថាថ្ងៃនេះតាមរយៈ ៖(855) 60 888 944 | 10 94 76 40 ឬ អ៊ីម៉េល: vuthatim01@gmail.com
អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២  បន្ទប់ទឹក ២ និង Pokemon PokeStop!
អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២ បន្ទប់ទឹក ២ និង Pokemon PokeStop!
June 6, 2022, 5:05 p.m.
Realestate News
Pokemon បានបន្ថែមកម្មវិធីតាមទូរស័ព្ទដៃ(smartphone) បានក្លាយជាបាតុភូតអនឡាញមួយនៅលើពិភពលោក។ លក្ខណៈនេះបានបង្ករឲ្យស្ទើរពាក់កណ្តាលពិភពលោកឈប់ធ្វើអ្វីដែលពួកគេកំពុងធ្វើ  និងដេញតាមតួអង្គPokemonមិនពិតនៅលើទូរស័ព្ទស្មាតហ្វូន ជាមួយនឹងទិន្នន័យឆ្កួតៗជាច្រើន... វាបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការប្រមូលផ្តុំជាសាធារណៈ ការឈ្លានពាន ការស្លាប់ដោយចៃដន្យ និងមានសូម្បីតែការប្លន់ផ្សេងៗ។ប៉ុន្តែនៅពេលថ្មីៗ ក៏មានឥទ្ធិពលទៅលើទីផ្សារអចលនទ្រព្យផងដែរ។ អ្នកលេងមួយចំនួនថែមទាំងជឿថា ចក្ខុវិស័យនៃ pokemon ប្រហែលគ្រាន់តេបង្កើនតម្លៃនៃអចលនទ្រព្យរបស់ពួកគេ….យោងទៅតាមរបាយការណ៍បណ្តាញព័ត៌មានCNBC  ភ្នាក់ងារអចលនទ្រព្យសហរដ្ឋអាមេរិក លោក Jay Glazer ដែលបានដាក់អចលនទ្រព្យនៅជិត ឧទ្យាន Washington Square របស់ក្រុង  Manhattan ដោយដាក់បញ្ចូលការផ្សព្វផ្សាយសម្រាប់អចលនទ្រព្យនោះថា “ខ្ញុំជឿជាក់ថា មានPIKACHU មួយនៅក្នុងផ្ទះនេះ សូមកុំរំលងឱកាសដ៏ល្អនេះ!”យោងទៅតាម News.com.au, Realestate.com.au គេហទំព័រអចលនទ្រព្យធំបំផុតរបស់ប្រទេសអូស្រា្តលី ដែលបានជួបគ្នាជាមួយ  Poke-fever ជាមួយការពណ៌នាបង្ហាញអចលនទ្រព្យបានលើកឡើងថា ៖ ដោយគ្រាន់តែឆ្លងផ្លូវ គឺមានឧទ្យាធំមួយជាមួយកន្លែងហាត់កីឡានៅទីនោះ—ហើយយើងនឹងបានលើកឡើងសូម្បីតែPokemonដ៏កម្រមូយចំនួន” សម្រាប់ការដាក់លក់នៅក្នុងតំបន់ Cranbrook Townsville។ អាផាតមេនគ្រែ២ សម្រាប់ជួលនៅផ្លូវ Playfield នៅ Chermside របស់ Brisbane ត្រូវបានគេនិយាយថា គឺចំណាយពេលត្រឹមតែ ៥ នាទីដើរទៅផ្លូវរថយន្តក្រុង” និង“នៅជិតឧទ្យានBrisbane”  — Pokemon Go Central”, នេះជាការលើងឡើងរបស់ភ្នាក់ងារ អចលនទ្រព្យ។ហើយយោងទៅតាមរបាយការណ៍ atlasobscura.com report Craigslisters នៅជុំវិញពីភពលោកបានចាប់ផ្តើមប្រើប្រាស់ Pokemon “កន្លែងហាត់កីឡា” “PokéStops” ជាសារនៃទីផ្សារដើម្បីទទួល បានមិត្តរួមបន្ទប់ថ្មីមានសក្តានុពល។ ឧទាហរណប្តីប្រពន្ធមួយគូមកពី San Francisco មាន អាផាត មេន ដែលអាចជួលបាននៅជិត “តំបន់Pokemon តូចៗដ៏អស្ចារ្យ!” ខណៈពេលអចលនទ្រព្យ  Cincinnati  “មាន pokestops នៅក្នុងលំដាប់នោះ”តើក្នុងរយៈប៉ុន្មានដែល អាផាតមេនសម្រាប់ជួលនៅក្នុងរង្វង់នៃ Pokemon stops និងក្លឹបហាត់កីឡាគឺមានតម្លៃជួលថ្លៃ ជាងអាផាតមេនផ្សេងដែលគ្មានលក្ខណៈបែបនេះឫ? វាហាក់ដូចជាឆ្កួតៗទាំងនេះប្រហែលជានឹងក្លាយជាកាពិតនៅក្នុងពេលឆាប់ៗ គឺជាទីផ្សារអចលនទ្រព្យក្នុងពិភព លោក ក្រោមការស្របមើស្រម៉ៃពីបាតុភូតនៃ Pokemon ថ្មី។លោក Rob Levy មកពី Re/Max ក្នុងទីក្រុង Townsville ប្រទេសអូស្រ្តាលី បានបង្ហាញថា  “ពិសេសក្នុងចំណោមទីផ្សារអ្នកទិញផ្ទះក្រោម ៣៥នាក់ដំបូងមែនហើយ…..នៅពេលអ្នកមានផ្ទះដូចគ្នាសុទ្ធសាតចំនួន ៣០០ ផ្ទះសម្រាប់ជ្រើសរើសយកពីទីផ្សារនោះ ហេតុអ្វីមិនជ្រើសរើសយកមួយដែលនៅជិត PokeStop? ”តើកម្ពុជានឹងក្លាយជាប្រទេសបន្ទាប់ដែលត្រូវវក់វីជាមួយPokemonដែរឫទេ? ប្រសិនបើបែបនេះត្រូវរកឲ្យឃើញថាតួអង្គ Pokemon ណាមួយកំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់អ្នក  ហើយអ្នកប្រហែលទទួលបានតម្លៃប្រសើរឡើងនៅពេលវាបានមកទាន់ពេលដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សារ។
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា  បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
June 7, 2022, 7:09 a.m.
Realestate News
Realestate.com.kh ជួបសន្ទនាជាមួយ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុនBosch ប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរកនូវអ្វីដែលសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីជួយដល់ការរីកចម្រើន នៃវិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់។នៅក្នុងបទសម្ភាសន៍នេះ យើងនឹងស្វែងយល់ពីការផ្តើមគំនិតបន្តអភិវឌ្ឍន៍វិស័យអគារបៃតងរបស់ ប្រទេសកម្ពុជា។ លោកអាចប្រាប់ខ្ញុំអំពីអគារបៃតងរបស់សភាពាណិអឺរ៉ុបថាផ្តោតទៅលើអ្វី? ហើយហេតុអ្វីសេចក្តីបង្គាប់នេះសំខាន់សម្រាប់ប្រទេសដូចជាប្រទេសកម្ពុជា?ក្នុងពេលបច្ចុប្បន្នប្រធានបទអគារបៃតង ស្ថិតនៅក្រោមផ្នែកអាជីវកម្មបៃតង (Green Business) ដែលផ្នែកផ្សេងទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប។  ប៉ុន្តែនាពេលថ្មីៗនេះ ផ្នែកអចលនទ្រព្យនិងសំណង់បានចាប់ផ្តើមធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកអាជីវកម្មបៃតងលើប្រធានបទមួយនេះ។ យើងមានសមាជិកពីរនាក់ពីផ្នែកពាណិជ្ជកម្មបៃតង ដែលចូលរួមជាមួយ យើងយ៉ាងសកម្ម។     អគារបៃតងបានក្លាយជាប្រធានបទសំខាន់សម្រាប់ប្រទេសជាច្រើន។ ថ្វីបើគំនិតនេះនៅថ្មីសម្រាប់ ប្រទេសកម្ពុជា វាទទួល បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមិនត្រឹមតែពីសំណាក់វិនិយោគិនបរទេស ប៉ុន្តែថែមទាំងម្ចាស់គម្រោងសាងសង់នៅ ក្នុងស្រុកផងដែរ ដែលគាត់ចង់បានភាពបៃតង ‘Go Green’។នាពេលថ្មីៗនេះមានការណែនាំជូននូវប្រព័ន្ធវិញ្ញាបនប័ត្រអគារបៃតងថ្មីហៅថា EDGE ដែលបានដាក់ឲ្យប្រើប្រាស់ដោយមិន គិតថ្លៃនៅក្នុងប្រទេសជាង ១២៥ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ម្ចាស់គម្រោងនឹងកាន់តែមានចំណាប់អារម្មណ៍ក្នុង ការអនុវត្តន៍គោលការអគារបៃតងប្រសិនបើរដ្ឋាភិបាលផ្តល់នូវអត្រាយកពន្ធពិសេស។ ប្រធានបទអគារបៃតងនេះកាន់តែសំខាន់ និងកាន់តែពាក់ព័ន្ធទៅនឹងបណ្តាលប្រទេសជាច្រើននៅទូទាំងសកលលោក។ នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ យើងបានឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំង។  នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពខ្ពស់នៅរដូវក្តៅមានរយៈពេលកាន់តែយូរ និងភ្លៀងធ្លាក់កាន់តែច្រើននៅរដូវវស្សា។ ដោយសារតែមូលហេតុបម្រែបម្រួលអាកាសធាតុនេះ វាមានសារៈសំខាន់ក្នុងការផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាបង្កើតថាមពលឡើងវិញសម្រាប់អគារបៃតង ដែលក្នុងនោះ រួមមានស្ថាបត្យកម្មបៃតង ដំណោះស្រាយបច្ចេកវិទ្យាដែលប្រើថាមពលប្រកបដោយប្រសិទ្ធិភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដែលសន្សំថាមពល។ បច្ចេកវិទ្យាឆ្លាតវៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ។ ជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យាតភ្ជាប់តាមប្រព័ន្ធអ៊ីនធើណិត (Internet of Thing ឬហៅកាត់ថា IoT) ជាពិសេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក យើងរំពឹងថានឹងឃើញមានការទទួលយកបច្ចេកវិទ្យា IoT ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់អគារ បៃតងកាន់តែច្រើន។ស្វែងយល់បន្ថែមអំពីគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុប!ស្វែងយល់បន្ថែមអំពីអចលនទ្រព្យ និងឧស្សាហកម្មសំណង់ជាមួយការណែនំាវិនិយោគិននៅក្នុងប្រទេសកម្ពុជា!
វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV
វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
នៅពេលថ្មីៗនេះកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់នៅក្នុងការវិនិយោគអចលនទ្រព្យអន្តរជាតិ។ ប្រទេ ស កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនក្នុងតំបន់អាស៊ាន។ ការ អភិវឌ្ឍន៍ក្នុងស្រុកជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សដោយសារការកើនឡើងនៃអចលនទ្រព្យ ភាគច្រើនមកពីអ្នកវិនិយោគិនចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថាប្រទេសចិនជាអ្នកវិនិយោគិនបរទេសដែលវិនិយោគ បន្ទាប់មកវិនិយោគិនកូរ៉េខាងត្បូង សហភាពអឺរ៉ុប និងប្រទេសម៉ាឡេស៊ី តួលេខនៃគម្រោង វិនិយោគកើនឡើងពីមួយឆ្នំាទៅមួឆ្នំា។ នៅពេលសួរថាហេតុអ្វីបានជាវិនិយោគិនជនជាតិចិនពេញចិត្តការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា។ ជួបជាមួយនឹងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បាននិយាយថាដោយសារកត្តាពាក់ព័ន្ធនឹង ទំនាក់ទំនងការទូត ការផ្តល់ភាពងាយស្រួល និង រូបិយប័ណ្ណ៖ទំនាក់ទំនងការទូតនៃការវិនិយោគលើវិស័យអចលនទ្រព្យវិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖គាត់បានពន្យល់ថាប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងការទូតជាយូរឆ្នំាទំាងទំនាក់ទំនងយោធា និងការព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មជាដើម។ប្រទេសចិនផ្តល់កម្ចីទៅឲ្យកម្ពុជាមានចំនួនដ៏ធំ ដើម្បីអាចចាប់ផ្តើមជួសជុលនៅលើ ប្រាសាទអង្គរវត្ត ។ ប្រទេសចិនបើកទូលាយក្នុងការសហការគ្នាក្នុងការវិនិយោគដីធ្លីក្នុងប្រទេសកម្ពុជាជាពិសេស គម្រោងធំៗជាច្រើន៖ តួយ៉ាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសត្រូវបានប្រគល់ជូនក្រុមហ៊ុនចិនទទួលខុសត្រូវដោយសារមានទំនុកចិត្តខ្ពស់រវាងប្រទេសទំាងពីរ។ទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិមួយនេះបានធ្វើឲ្យប្រទេសចិនខិតមកជិតកម្ពុជាដោយគ្មានបញ្ហាអ្វីទំាង អស់។ ភាពងាយស្រួល និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖លោក ហ៊ាងបាននិយាយថាវិនិយោគិនមានអារម្មណ៍ដូចជាផ្ទះនៅពេលដែលពួកគេមកដល់កម្ពុជា ព្រោះថាមានសហគមន៍ប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុង ការស្នាក់នៅប៉ុន្តែការប្រើប្រាស់ភាសាហើយភាសាចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ទំាងអស់នេះងាយស្រួលសម្រាប់ប្រជាជនចិនក្នុងការតំាងទីលំនៅ ដូចជាក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងសៀមរាប។ ហេតុផលមួយទៀតគឺចំណាប់អារម្មណ៍មួយទៀត គឺមានភាពងាយស្រួលនៃការធ្វើដំណើររបស់ប្រទេសទំាងពីរ។ ការហោះហើររវាងប្រទេសទំាងពីរវាចំណាយរយៈពេលខ្លីដែលធ្វើឲ្យមានភាពងាយស្រួល អ្នកជំនួញអាចធ្វើការចំណាយពេលមកប្រជុំពិភាក្សានៅពេលដែលចំាបាច់។រូបិយប័ណ្ណ និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖អ្នកទិញជនជាតិជាតិ ជាពិសេសការវិនិយោគដោយរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក វាគឺជារូបិយប័ណ្ណដែលមានស្ថេរភាព ហើយចរាចរណ៍ជាធម្មតានៅក្នុងប្រទេស។វិនិយោគិនចិនចូលចិត្តការចំណាយជាសាច់ប្រាក់សុទ្ធ ហើយទីផ្សារកម្ពុជាជាទីផ្សារបើកចំហ។ ពន្ធនិងតម្លៃបន្ថែមផ្សេងៗមានកម្រឹតទាបនៅក្នុងទីផ្សារអចលនទ្រព្យប្រទេកម្ពុជា។ ទោះបីជាការបង្វែរ ប្រាក់ទៅក្រៅប្រទេសក៏ដោយ។ជាមួយនេះផងដែរ រដ្ឋាភិបាលបានកំពុងធ្វើការតាកតែងច្បាប់ដែលអាចឲ្យផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កម្ពុជានឹងមានចំណូលបន្ថែមនៅថ្ងៃអនាគតសម្រាប់វិស័យអចលនទ្រព្យ និងដីធ្លីតួយ៉ាងវិនិយោគិនចិននឹងបន្តមកវិនិយោគក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីការណែនំាអំពីវិនិយោគនៅក្នុងប្រទេសកម្ពុជា!
តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!
តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!
June 6, 2022, 5:06 p.m.
Realestate News
គេហទំព័រ Realestate.com.kh បានជួបជាមួយលោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia ដើម្បីសិក្សាបន្ថែមទៀតពីលក្ខខណ្ឌនៃកម្ចីទិញផ្ទះ និង ប្រាក់លើកទឹកចិត្តផ្សេងៗទៀត។ តើធនាគារ Hong Leong Bank Cambodia មានលក្ខខណ្ឌអ្វីខ្លះសម្រាប់កម្ចីទិញផ្ទះថ្មី និង សម្រាប់អ្នកខ្ចីប្រាក់ទិញ ផ្ទះ?“អ្នកត្រូវមានប្រាក់ចំណូលប្រចាំឆ្នាតិចបំផុត ១០,០០០ដុល្លារ និងមានប្លង់ដាក់ជាទ្រព្យបញ្ចាំ។ ទ្រព្យបញ្ចាំនេះ អាចជាអចលនទ្រព្យដែល អ្នកកំពុងចង់ទិញនោះ ឫអចលនទ្រព្យដែលមានស្រាប់មិនថាជាររបស់អ្នក ឫជាកម្មសិទ្ធិផ្ទាល់របស់សមាជិកគ្រួសារពេលបច្ចុប្បន្ន។  អចលនទ្រព្យក៏អាចជាលំនៅដ្ឋាន ឫមាន លក្ខណៈចម្រុះជាលំនៅដ្ឋាន និងពាណិជ្ជកម្មយើងអាចអនុញ្ញាតឲ្យខ្ចីរហូតដល់ ៧០%នៃតម្លៃរបស់ ទ្រព្យសម្បត្តិនៃអចលនទ្រព្យ ។" សូមទទួលយកសេវាកម្មប្រាក់កម្ចីសម្រាប់ទិញផ្ទះជាមួយធនាគារ  Hong Leong ឥឡូវនេះ! នណារខ្លះអាចទទួលបានកម្ចីពីធនាគារ Hong Leong Cambodia?“អ្នកក្នុងស្រុក ឫជនបរទេស ដោយភ្ជាប់ជាមួយនឹងលិខិតបញ្ជាក់ប្រាក់ចំណូលអចិន្ត្រៃ  និងកំពុងមានចរន្តក្នុងប្រទេសកម្ពុជា អាចជាប្រាក់បៀរវត្តន៍ អាជីវកម្មផ្ទាល់ខ្លួន ឫជាចំណូលពីការជួលអចលនទ្រព្យ។”តើធនាគារ Hong Leong Cambodia អនុញ្ញាតឲ្យមានកម្ចីទិញផ្ទះដល់ចំនួនប៉ុន្មាន?“ក្នុងលក្ខខណ្ឌតិចបំផុតគឺត្រឹម ១០,០០០ដុល្លារ សម្រាប់កម្ចីផ្ទះ និង ២០,០០០ ដុល្លារ សម្រាប់គ្រប់ផលិតផល អ៊ីប៉ូតែក និងកម្ចីផ្សេងទៀតមិនមានដែនកំណត់ ”តើធនាគារ Hong Leong Cambodia មានសេវាកម្មអ្វីផ្សេងទៀតអ្វីខ្លះសម្រាប់ផ្តល់ជូនដល់អ្នកទិញផ្ទះ?លោក Phelan បញ្ជាក់ថា  “យើងផ្តល់ជូនសេវាកម្មធនាគារតាមអ៊ីនធើណិតដោយឥតគិតថ្លៃ ហើយក្នុងពេលឆាប់ៗផ្តល់ជូន ដោយឥតគិតថ្លៃនូវកម្មវិធីធនាគារតាមទូរសព្ទដៃផងដែរ ” “ដូច្នេះអ្នកអាចតាម ដានមើលដោយងាយរាល់ហិរញ្ញវត្ថុរបស់អ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រួមបញ្ជូលកម្ចីទិញផ្ទះរបស់អ្នក។ មានលក្ខណៈពិសេសសំខាន់នេះ អ្នកប្រហែលជាមាន សិទ្ធិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ កញ្ចប់ធនាគារអាទិភាព  ដែលនាំមកនូសារៈប្រយោជន៍នៃរបៀបរស់នៅដោយ ឥតគិតថ្លៃនិងការបញ្ចុះតម្លៃដ៏ច្រើនដូចជា ការវាយកូនគោល ការទទួលទានហារថ្ងៃត្រង់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Spa និងមានសេវាកម្មជាចម្រើនទៀត។  ” តើមានកម្ចីប្រភេទណាខ្លះដែលអាចរកបាននៅធនាគារHong Leong Cambodia?“ផលិតផលអ៊ីប៉ូតែកមានដូចជា កម្ចីទិញផ្ទះ កម្ចីភាគហ៊ុនទិញផ្ទះ កម្ចីវិនិយោគលំនៅដ្ឋាន និង កម្ចីអចលនទ្រព្យពាណិជ្ជកម្ម លើសពីនេះទៅទៀត នៅក្នុងពេលបច្ចុប្បន្នមានកម្ចីផ្នែកអាជីវកម្មពេញលេញ ដើម្បីផ្តល់ជូនដល់អតិថិជនអាជីវកម្មរបស់ យើង។”មានធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុអ្វីបានជាត្រូវជ្រើសរើសយកធនាគារ Leong Bank Cambodia? លោក  Phelan និយាយថា “បទពិសោធន៍អតិថិជនរបស់យើង”  “យើងជឿថា យើងមានអ្នកដាក់កម្ចីអ៊ីប៉ូតែកមាន បទពិសោធន៍នៅក្នុងទីផ្សារ ដែលនឹងអាចជួយអ្នកនៅពេលដែលផ្ទះក្នុងក្តីសុបិនរបស់អ្នកបានទិញ។ នេះជាការសម្រេចចិត្ត ដ៏ធំក្នុងការទិញផ្ទះក្នុងក្តីសុបិន្តក្នុងជីវិតរបស់មនុស្សគ្រប់គ្នា យើងអាចធ្វើឲ្យដំណើរការនេះមានភាពងាយស្រួល និងរលូន ដើម្បីធានាថាយើងបានផ្តល់ដំណោះ ស្រាយហិរញ្ញវត្ថុល្អបំផុុតសម្រាប់អ្នក” បោះជំហានយ៉ាងខ្លំាងក្លាលានៅអាស៊ី បង្កើតឡើងជាង ១០០ឆ្នាំនៅអាស៊ី ធនាគារមានសាខាជា ច្រើននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហុងកុន និងប្រទេសចិន។ អ្នកអាចទុកចិត្តបានលើធនាគារ Hong Leong Bank។បុគ្គលិកត្រឹមត្រូវជាមួយនឹង បុគ្គលិកលក្ខណៈល្អ លោក Joe Phelan  ប្រធានសេវាកម្មបហិរញ្ញវត្ថុ អចលនទ្រព្យនៅធនាគារ Hong Leong Bank បានមានប្រសាសន៍ថា “នេះជាគន្លឹះដើម្បីទទួលបានជោគជ័យ” “យើងជឿជាក់ថា យើងមានបុគ្គលិគ្គយូរឆ្នាំដែលក្នុងការជួយ និងដឹងរបៀបបំពេញតម្រូវការរបស់អតិថិជន។ អ្នក គ្រប់គ្រងគណនីអាទិភាពរបស់យើងអាចស្គាល់ពីអតិថិជនរបស់ខ្លួនច្បាស់ ១០០%។ Tailored financial products for SMEs លោក Phelan និយាយថា “អតិថិជនគឺជាស្តេច ហើយយើងត្រូវថែរក្សា ម្ចាស់អាជីវកម្មទាំងនោះ។ យើងនឹងផ្តោតសំខាន់ លើ SMEs ដើម្បីជួយបង្កើនធនធានរបស់អ្នក”។ធនាគារឌីជីថល “ជាមួយនឹងកម្មវិធីចល័ត សម្រាប់អ្នកប្រើប្រាស់ដ៏រាក់ទាក់របស់យើងនឹងដាក់ចេញឲ្យប្រើប្រាស់ ឆាប់ៗដើម្បីបំពេញលើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិតដែលមានស្រាប់ យើងនឹងអាចផ្តល់នូវសេវាកម្មធនាគារ ជីថលល្អបំផុតសម្រាប់អតិថិជនអាទិភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការធ្វើទំនាក់ទំនងទៅអ្នកប្រើប្រាស់ តាមបែបសមញ្ញមួយ មានមុខងារកាន់តែច្រើន  និងសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក "។   ធ្វើឲ្យជំនួញខាងធនាគាររបស់អ្នកកាន់តែប្រសើរឡើងជាមួយធនាគារ Hong Leong Bank ។ចង់ដឹងព័ត៌មានសូមស្វែងរកបន្ថែមទៀតនៅទីនេះ
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
June 6, 2022, 5:06 p.m.
Realestate News
ប្រទេសកម្ពុជាដែលមានប្រវត្តិសាស្រ្តជូរចត់ បច្ចុប្បន្នត្រូវបានកត់សំគាល់ថាជាប្រទេសដែលមានការអភិវឌ្ឍន៍ លឿនក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយការជឿនលឿន និងសេដ្ឋកិច្ចមានស្ថេរភាពជនបរទេសជាច្រើនបានមក ផ្លាស់ទីលំនៅមករស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជាឱកាសសម្រាប់ពួកគេដោយសារតែសេដ្ឋកិច្ចរបស់ប្រទេស វាជាកត្តាសំខាន់ក្នុងការត្រួសត្រាយផ្លូវទៅកាន់ការអប់រំដែលមានគុណភាពខ្ពស់។តាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថាកំណើននៃការចុះឈ្មោះសរុបសម្រាប់ថ្នាក់ បឋមសិក្សាមានការកើនឡើងចាប់ពី៨១ភាគរយឡើងដល់៩៥.៣ភាគរយក្នុងឆ្នំា២០១៤នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែថ្នាក់ឧត្តមសិក្សាក្នុងប្រទេសកម្ពុជាមានភាពលូតលាស់ផងដែរ និសិត្សរាប់ពាន់បានបញ្ចប់ការសិក្សាពីស្ថាប័នសិក្សាប្រមាណ១៦២។ជាធម្មតាគ្រប់គ្នាត្រូវតែពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ សូម្បីតែជនបរទេស។ ដូច្នេះទំាងនេះជាការណែនំាខ្លះសម្រាប់ធ្វើការពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ។ទីតំាង៖មានសាលាអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែសាលាអន្តរជាតិទំាងនោះបានសំលឹងតែតំបន់ នៅក្នុងក្រុងភ្នំពេញពីព្រោះជាទីកន្លែងប្រជុំជនដ៏ធំសម្រាប់ជនបរទេស ក៏ដូចជាប្រជាជនក្នុងតំបន់។  ប៉ុន្តែក៏មានសាលាអន្តរជាតិដែលមានទីតំាងនៅតាមតំបន់ផ្សេងៗទៀតដែរក្នុងប្រទេសកម្ពុជាដូចជា៖ International School of Siem Reap  ខេត្តសៀមរាប និង Ecole Française de Sihanoukville ខេត្តព្រះសីហនុ វាមានសារសំខាន់ក្នុង ការជ្រើសរើសសាលារៀនដែលមានទីតំាងល្អ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរពីផ្ទះទៅ សាលារៀន។ការបញ្ជាក់ដើម្បីឆ្ពោះទៅថ្ងៃខាងមុខ៖សាលារដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាស្តង់ដារមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។មុនពេលអ្នកជ្រើសរើសសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាអ្នកត្រូវគិតអំពីគម្រោងនៃការរស់នៅ របស់អ្នកក្នុងរយៈអំឡុង២-៣ខែ ឬ២-៣ឆ្នំាខាងមុខ ថាតើអ្នកនឹងប្តូរទីកន្លែងស្នាក់នៅកន្លែងណាទៀតនៅថ្ងៃខាងមុខពីព្រោះសាលានៅក្រៅប្រទេសវានឹងមានស្តង់ដារ និងលក្ខខណ្ឌផ្សេងៗមួយទៀត ដូច្នេះសាលាទំាងនោះមិនទទួលយកកូនរបស់អ្នករៀននោះទេ។ដូច្នេះប្រសិនបើគ្រួសារអ្នកគិតថាផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកាណាដា ឬកន្លែងណាដែលមានប្រព័ន្ធការអប់រំប្រហាក់ប្រហែលនឹងស្តង់ដាររបស់ប្រទេសនោះ លោកអ្នកត្រូវជ្រើសរើសសាលាអន្តរជាតិណាមួយដែលផ្តល់ស្តង់ដារមួយដូចនឹងអ្វីដែលទីកន្លែងថ្មីរបស់អ្នកចង់បាន។ សាលាអន្តរជាតិកាណាដា គឺជាសាលាដែលមានស្តងដារសិក្សាតាមបែបប្រទេសកាណាដាកម្រឹត K-9 បង្រៀនជាភាសាអង់គ្លេស ដោយមានការបង្រៀនយផងតាមបំរាប់នៅក្នុងខេត្តអាល់ប៊ឺតាប្រទេសកាណាដាដោយប្រាកដថាការសិក្សាស្របតាមនិយាមអន្តរជាតិនៅក្នុងប្រទេសកាណាដា។សាលាអន្តរជាតិមួយចំនួនមានដូចជា៖ Northbridge International School, iCAN British International School  និង International School of Phnom Penh (ISPP) គ្រិះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជាមួយចំនួនបាននំាយកស្តង់ដារអន្តរជាតិនៃការបង្រៀន និងផ្តល់គុណភាពសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា ។ប្រាកដថាកូនរបស់អ្នកបានទទួលការសិក្សាមួយដែលស្របតាមប្រទេសដែលលោកអ្នកផ្លាស់ប្តូរទៅតំាងទីលំនៅថ្មី។ ស្តង់ដារសិក្សានេះប្រាកដជាអាចឲ្យកូនរបស់អ្នកជៀសវាងក្នុងការសិក្សានៅកម្រឹតសិក្សាថ្នាក់ដដែល។ ប្រការនេះសម្រាប់សិស្សដែលត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សាជុំវិញពិភពលោក។គុណសម្បត្តិ និងបទពិសោធន៍៖ សាលារៀនរដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។ ដោយសារតែសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាសិស្សដែលចូលរៀន ពួកគេមកពីប្រទេសផ្សេងៗគ្នា វត្ថុបំណងដ៏សំខាន់ដែលអ្នកចង់បានពីសាលានោះគឺមានគ្រូដែលមានបទពិសោធន៍ក្នុងការរស់នៅ និងបង្ហាត់បង្រៀនសម្រាប់ថ្នាក់ដែលមានពហុវប្បធម៌ចម្រុះ។សាលាអន្តរជាតិដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ យើងអាចចំណាយពេលបន្តិចធ្វើការស្វែងរកតាមប្រព័ន្ធអ៊នឡាញ ហើយសាលាអន្តរជាតិត្រូវបានទទួលស្គាល់ថាជាសាលាប្រកបដោយស្តង់ដារអន្តរជាតិ។ ជាក់ស្តែងសាលាអន្តរជាតិ Northbridge International School ជាសាលាអន្តរជាតិដែលមានការការសហការជាមួយ សមាគមន៍សាលាអន្តរជាតិនៅតំបន់អ៊ឺរ៉ុបជាដើម។ជំនាញ និងការបង្ហាត់បង្រៀន៖សាលាអន្តរជាតិ  iCAN British International School  ជាសាលាអន្តរជាតិមួយដែលមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តល់ការអប់រំជាមូលដ្ឋានគ្រឹះសម្រាប់កុមារ។លើសពីការអប់រំ ពួកគេសង្កត់ធ្ងន់ទៅលើជំនាញដើម្បីអភិវឌ្ឍន៍នូវមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សាថ្នាក់ដំបូង ដែលសិស្សអាចសិក្សាពីខ្លួនឯងនូវជំនាញដែលពួកគេចូលចិត្តទំាងក្នុងសាលា និងក្រៅសាលា។ជនបរទេសអាចស្វែងរកគុណភាពសិក្សាដែលមានលំដាប់ខ្ពស់ ពួកគេអាចផ្តល់នូវអ្វីថ្មីៗដល់កូនរបស់ពួកគេនូវរសនិយមថ្មីជាមួយសិស្សមកពីប្រទេសផ្សេងៗគ្នា។ ចំណុចនេះមិនត្រឹមតែអភិវឌ្ឍន៍ក្នុងការសិក្សា ប៉ុន្តែវាជាការបង្កើននូវចំណងមិត្តភាពជាមួយកុមារមកពីគ្រប់ទិសទីជុំវិញពិភពលោក។តម្លៃ៖តម្លៃសិក្សាមិនទាន់កំណត់បានច្បាស់លាស់នៅឡើយជាមួយនឹងសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ចំណែកឯតម្លៃឯកសារផ្សេងៗ តម្លៃចុះឈ្មោះចូលរៀន និងតម្លៃបង់ប្រាក់សម្រាប់ការសិក្សាមានតម្លៃផ្សេងៗគ្នា។មានសាលាមួយចំនួនដូចជាសាលាអន្តរជាតិ  Footprints International School ដែលផ្តល់ទំាងគុណភាព និងតម្លៃសមរម្យសម្រាប់ជនបរទេស។ មានថ្នាក់បង្រៀនរហូតដល់ថ្នាក់ទី១០ដោយមានកម្មវិធីសិក្សាផ្សេងៗគ្នា ដូច្នេះនៅពេលស្ថាប័នមួយមានការគិតតម្លៃសិក្សាក្នុងតម្លៃណាមួយ ត្រូវប្រាកដថាកម្មសិក្សាដែលផ្តល់ជូនត្រូវតែល្អបំផុត។ វាជាចំណុចមួយដែលមានសារៈសំខាន់ណាស់ក្នុងការពិចារណានៅពេលជ្រើសរើសសាលាដែលមានតម្លៃមិនថ្លៃពេក។ចំណែកឯតម្លៃសិក្សានៅថ្នាក់ឧត្តមសិក្សាតម្លៃសិក្សាអាចមានតម្លៃចន្លោះពី $5000 ទៅ $30,000 ក្នុងមួយឆ្នំា។ លក្ខខណ្ឌ និងការរួមបញ្ចូល៖ក្នុងលក្ខខណ្ឌនៃការបង់ថ្លៃសិក្សា ចំណុចសំខាន់ត្រូវពិនិត្យមើលអ្វីដែលអ្នកអាចទទួលបានមកវិញនៅពេលអ្នកបង់ប្រាក់សិក្សា។សាលាខ្លះផ្លល់តែជាកម្មវិធីសិក្សា ប៉ុន្តែមិនផ្តលជូនដូចជា៖ សៀវភៅសរសេរ ប៉ុន្តែសាលាខ្លះទៀត  មានបន្ទប់កុំព្យូទ័ ឬសំភារៈផ្សេងៗផ្តល់ជូន។ជាក់ស្តែងសាលាអន្តរជាតិនៅក្នុងក្រុងភ្នំពេញតម្រូវឲ្យសិស្សយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនមកជាមួយ។ គោលការណ៍នេះតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១១អនុវត្តន៍។ សាលាអន្តរជាតិ ISPP ដែលជាសាលាអន្តរជាតិមួយបង្កើតឡើងដោយសមាគមមាតាបិតាដែលមានការចំណាយទំាងអស់បានមកពីថវិការនៃសមាគមន៍មួយនេះ។ចំណុចទំាងនេះគឺជាអ្វីដែលអ្នកត្រូវតែយកទៅពិចារណាមុននឹងធ្វើការបញ្ចូនកូនរបស់អ្នកចូលរៀននៅសាលាអន្តរជាតិ នៅមានចំណុចជាច្រើនបន្ថែមទៀតដែលអ្នកគួរពិចារណា។ប្រើពេលវេលាពិចារណាមុននឹងសម្រេចជ្រើសរើសសាលាមួយដែលល្អសម្រាប់កូនរបស់អ្នក!ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំានៃជីវភាពរស់នៅរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយ Realestate.com.kh...
តើការវាយតម្លៃលើអចលនទ្រព្យកម្ពុជាត្រូវចាប់ផ្តើមនៅទីណា?
តើការវាយតម្លៃលើអចលនទ្រព្យកម្ពុជាត្រូវចាប់ផ្តើមនៅទីណា?
June 6, 2022, 5:02 p.m.
Realestate News
ការវាយតម្លៃអចលនទ្រព្យគឺជាកត្តាមួយជួយកំណត់ថាតើអចលនទ្រព្យនឹងកើនឡើងតម្លៃ ឫធ្លាក់ចុះតម្លៃនៃ គម្រោងផ្សេងៗរបស់វិនិយោគិន។ការវាយតម្លៃជាធម្មតាត្រូវធ្វើដោយអ្នកមានជំនាញច្បាស់លាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យដើម្បីជួយការពារ លើផលប្រយោជន៍របស់វិនិយោគិន និងអ្នកអភិវឌ្ឍន៍សម្រាប់ជោគជ័យរយៈពេលវែង។ ប៉ុន្តែដោយសារប្រទេស កម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍ថ្មី ដើម្បីផ្សព្វផ្សាយពីគុណភាពនៃការវាយតម្លៃអចលនទ្រព្យក្នុងនោះក៏នៅមានបីបួន ចំណុចទៀតត្រូវការការពង្រឹងបន្ថែម។នេះជាប្រធានបទដែលត្រូវដោះស្រាយបែបស៊ីជម្រៅអំឡុងពេលជប់លៀងអាហារថ្ងៃត្រង់ “Addressing the Current Gaps” ដែលបានយកមនុស្សសំខាន់ៗមកជាមួយគ្នា ដើម្បីផ្តល់ភាពច្បាស់លាស់ក្នុងចំណោមអ្នកពាក់ព័ន្ធផ្សេងៗគ្នាមកពីឧស្សាហកម្ម។មនុស្សសំខាន់ៗទាំងនេះមាន លោក Salim Aslam អ្នកគ្រប់គ្រង ASEAN នៃ Royal Institution of Chartered Surveyors (RICS) និងលោក គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក Ross Wheble ជាអ្នកគ្រប់គ្រងនៃ Knight Frank Cambodia។ទស្សនៈចំពោះសេដ្ឋកិច្ចខ្នាតធំ និងការជ្រើសរើសធនាគារ៖លោក David Marshall នាយកនៃ Multinational Corporation និងធនាគារ ANZ Royal Banks បានពិភាក្សាទៅលើការវាយតម្លៃពីគំនិតនៃការជ្រើសរើសធនាគាមួយ។ គាត់លើកឡើងថាការវាយតម្លៃដើរតួសំខាន់ក្នុងការដាក់កម្ចីនៅក្នុងប្រទេស។លោក David Marshall ពន្យល់ថា បញ្ហាប្រឈមមួយនៅកម្ពុជា ដែលខ្ញុំមើលឃើញគឺមានការ សមគំនិតគ្នាជាមួយអ្នកវាយតម្លៃក្នុងការវាយតម្លៃលើអចលនទ្រព្យដោយមានការបំប៉ោងតម្លៃ ហើយធនាគារផ្តល់កម្ចីឲ្យច្រើនជាងតម្លៃពិតប្រាកដដែលមាន។លោក Marshall លើកឡើងថា “ដើម្បីឲ្យធនាគារការពារអតិថិជនរបស់ខ្លួនបាន គឺមានកិច្ចសន្សាមួយដើម្បីធានាថាមានការខាតតិចបំផុតកំឡុងដំណើរនៃការវិនិយោគ និងការវាយតម្លៃអចលនទ្រព្យដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់ភាគីទាំងពីរ”។ ការអនុវត្តន៍ប្រកបដោយក្រមសីលធ និងបញ្ហាតម្លាភាព៖នៅក្នុងលក្ខខណ្ឌនៃគោលការណ៍អភិវឌ្ឍន៍សម្រាប់ការវាយតម្លៃគុណភាពលោក Aslam ពន្យល់ថាប្រទេសមួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ីបានបានទទួលស្គាល់ពីគុណភាពនៃការវាយតម្លៃនៃសៀវភៅក្រហម (The Red Book) ដែលបង្កើតឡើងដោយ EICS ហើយប្រើប្រាស់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប៉ុន្តែលោកបានបញ្ជាក់ថា នេះមិនមែនជាអ្វីដែលបានអនុវត្តន៍នៅកម្ពុជានោះឡើយដោយសារមានភាពមិនចុះសម្រុងគ្នាជាមួយរដ្ឋាភិបាល និងការរៀបចំសេដ្ឋកិច្ចថ្មីៗនៅក្នុងប្រទេស។លោក ហ៊ាង បានធ្វើការបង្ហាញពីចំណុចនេះដោយនិយាយថានេះជាចំណុចដែលអាចទៅរួចក្នុងការរួមបញ្ចូលក្នុងប្រព័ន្ធពេញលេញនៅពេលបច្ចុប្បន្ន ប៉ុន្តែគឺត្រូវតែធ្វើឲ្យត្រូវនឹងតម្រូវការតែមួយគត់របស់កម្ពុជានៅពេលបច្ចុប្បន្ន។គាត់និយាយថា “អ្វីដែលបានធ្វើនៅម៉ាឡេស៊ី និងសិង្ហបុរីពេលបច្ចុប្បន្នអាចអនុវត្តន៍នៅប្រទេសកម្ពុជាបានប៉ុន្តែយើងត្រូវពិនិត្យប្រសិនបើមានអ្វីបន្ថែមទៀតត្រូវធ្វើ”។ លោកបន្ថែមថាច្បាប់អចលនទ្រព្យត្រូវបានពិភាក្សារួចរាល់ហើយ ប្រហែលជាអនុម័តនៅឆ្នាំ ២០១៨ ដើម្បី ជួយឲ្យដំណើរការឈានដល់គោលដៅចុងក្រោយនៃគោលនយោបាយវាយតម្លៃដែលល្អប្រសើរ។ នៅពេលសួរពីការនាំយកនូវការវាយតម្លៃដែលមានគុណភាពអន្តរជាតិទៅប្រទេសកម្ពុជានោះ លោក Wheble បានឆ្លើយថា ភាពខ្វះខាតនៃរចនាសម្ព័ន្ធនៃការអប់រំ បណ្តាលឲ្យមានអចលលនទ្រព្យដែលខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេស។ នេះកាន់តែក្លាយទៅជាបញ្ហាបន្ទាន់មួយ ទាក់ទងទៅនឹងគុណភាពបែបអន្តរជាតិ។លោកជឿថា “ជាមួយនឹងវគ្កបណ្តុះបណ្តាលជាច្រើនទាំងនេះ និងការផ្លាស់ប្តូរចំណេះដឹងរវាងពួកយើង និងឆ្លងកាត់តាមសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា” ក្នុងពេលឆាប់ៗនេះនឹងមានភាពរីកចម្រើនជាពិសេសជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនដូចជា៖ RICS និង Knight Frank ដែលមានឆន្ទៈក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យប្រព័ន្ធអប់រំមួយប្រសើរឡើងសម្រាប់វិជ្ជាជីវៈអចលនទ្រព្យនៅកម្ពុជា ទាំងខាងក្នុង និងខាងក្រៅអាជីវកម្មរបស់ពួកគេ។ការអំពាវនាវឲ្យមានការអប់រំបន្ថែម៖ដោយសារប្រទេសកម្ពុជាខ្វះខាតកម្មវិធីសិក្សាដើម្បីដោះស្រាយលើកង្វះខាតនៃចំណោះដឹងក្នុងការ វាយតម្លៃផ្នែកឧស្សាហកម្ម លោក Aslam និយាយថា “ចំណេះដឹង ការបណ្តុះបណ្តាល ការរៀនសូត្រ និងការអប់រំគឺជាវិធីមួយសម្រាប់ដោះស្រាយ លើភាពខ្វះខាតនៃជំនាញការ” ដោយសារប្រទេសកម្ពុជា គឺជាប្រទេសវ័យក្មេងទាក់ទងជាមួយនឹងការរៀបចំ និងគ្រប់គ្រង។ លោកក៏បាននិយាយផងដែរថា វា ប្រហែលជាត្រូវចំណាយពេលមួយចំនួនក្នុងការដោះស្រាយរាល់ចំណុចខ្វះខាតទាំងនេះ ប៉ុន្តែដរាប ណាមានការខិតខំប្រឹងប្រែង ភាពខុសគ្នានឹងបាត់ទៅវិញក្នុងពេលឆាប់ៗ។លោក Aslam បន្ថែមថាអង្គការ/សមាគមន៍ក្នុងស្រុក ដូចជា សមាគមន៍អ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា នឹងដើរតួជាផ្នែកសំខាន់មួយក្នុងការធ្វើឲ្យស៊ីចង្វាក់គ្នាក្នុងភាពខ្វះខាត ដើម្បីតម្រូវទៅ តាមស្តង់ដារគុណភាពច្បាស់លាស់។លោក Wheble លើកឡើងថា “ការផ្សព្វផ្សាយពីអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ត្រូវផ្តោតសំខាន់សម្រាប់ប្រទេសកម្ពុជា”។ អ្នកស្វែងរកការថ្មី នៅក្នុងឧស្សាហកម្មត្រូវមានសញ្ញាបត្រពីសាកលវិទ្យាល័យផ្នែកច្បាប់ ឫ ធនាគារហិរញវត្ថុ។លោក Wheble និយាយថា “អ្វីដែលយើងត្រូវពង្រឹងបន្ថែម គឺជាវិជ្ជាជីវៈទ្រព្យរយៈពេលវែងផ្នែកអចលន ទ្រព្យ”។គាត់បន្ថែមសាកលវិទ្យាល័យចំនួន៣ មានឆន្ទៈក្នុងការផ្តល់ជាមហាវិទ្យាល័យកម្រិតបរិញ្ញាបត្រផែ្នកអចលនវត្ថុ ហើយយើងនឹងឃើញមានកម្មវិធីសិក្សារយៈពេលប ៤ ឆ្នាំជាមួយនឹងមុខវិជ្ជាសិក្សាពី ៣០ ទៅ ៥០ មុខវិជ្ជានឹងត្រូវផ្តល់ជូនឆាប់ៗ។ សាកលវិទ្យាល័យបច្ចេកវិទ្យានៅប្រទេសម៉ាឡេស៊ី ក៏មានចំណាប់នឹងធ្វើការជាមួយសាកលវិទ្យាល័យនៅកម្ពុជា ដើម្បីបំពេញភាពខ្វះខាតសម្រាប់ថ្នាក់បរិញាបត្ររងរយៈពេល២ឆ្នាំផ្នែកវាយតម្លៃ។ នេះនឹងប៉ះពាល់ដល់វិជ្ជាជីវៈឧស្សាហកម្មអចលនទ្រព្យ ដែលនឹងបង្កើតអាជីវកម្មរបស់ពួកគេ ព្រោះនៅពេលការអប់រំកើនឡើងបទបញត្តិនឹងរួមបញ្ចូល ហើយការអនុវត្តន៍នឹងរឹតបណ្តឹងផងដែរ។ ការធានារ៉ាប់រង និងការវាយតម្លៃ៖ទាក់ទងនឹងការធានារ៉ាប់រង លោក Aslam  ពន្យល់ថាអ្នកវាយតម្លៃមានវិជ្ជាជីវៈដែលតម្រូវឲ្យមានការ ធានាលើសំណងនៅពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញច្បាប់ថ្មីដែលទាមទារឲ្យ មានការធានារ៉ាប់រង។លោក Aslam បន្តថា ការវាយតម្លៃអាចធ្វើឡើងដោយមិនលំអៀង ហើយអ្នកវាយតម្លៃប្រហែលជាបញ្ចប់ត្រឹមតួលេខផ្សេងគ្នា យោងទៅតាមការស្រាវជ្រាវផ្ទាល់ខ្លួន។  ក្នុងករណីនេះការធានារ៉ាប់រងកាន់តែចំបាច់ ដែលការធានានេះនឹងការពារអ្នកវាយតម្លៃ និងអតិថិជនរបស់ខ្លួននៅពេលមានបញ្ហាកើតឡើង។យោងទៅតាមលោក គីម ហ៊ាង ប្រសិនបើអ្នកធ្វើការជាមួយវិនិយោគិនបរទេស ឫអតិថិជនបរទេស មួយចំនួនមិនទាមទារឲ្យអ្នកមានការធានារ៉ាប់រងនេះទេ ព្រោះពួកគេជឿជាក់លើអ្នករួចទៅហើយ។ ចំណុចនេះរួមមានអតិថិជនពី តៃវ៉ាន់ និងវៀតណាម។ លោកក៏បាននិយាយថាប្រសិនបើអ្នកប្រុងប្រយ័ត្នជាមួយនឹងការវាយតម្លៃនោះការធានារ៉ាប់រងហាក់គ្មានបញ្ហាអ្វីឡើយ។លោកបន្ថែមថា ការគ្មានការធានារ៉ាប់រងអាចជួយដល់អ្នកវាយតម្លៃមួយគ្រា ដោយសារពួកគេគ្មានអ្វីត្រូវពឹងបាន ហើយបន្ទាប់មកនឹងមានការធ្វេសប្រហែសតិចតួច។ប៉ុន្តែលោកបញ្ជាក់ថា ការមានការធានាពិតជាល្អសម្រាប់ការប្រកួតប្រជែង ដោយសារអ្នកទិញមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយក្រុមហ៊ុនដែលមានការធានារ៉ាប់រង។ការគាំទ្រពីរដ្ឋាភិបាល៖នៅពេលសួរថាតើរដ្ឋាភិបាលគួរបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង ដើម្បីអង្កេតលើបញ្ហានៃ អចលនទ្រព្យ និងការវាយតម្លៃ។ លោក ហ៊ាង បានឆ្លើយពន្យល់ថាមានអ្នកដែលបានធ្វើបែបនេះរួចទៅហើយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែមានតិចជាង១០ក្រុមហ៊ុនស្ថិតនៅក្រោមនាយកដ្ឋានដែលជាប់ព័ន្ធព័ន្ធដែលអាចធ្វើវាបាន។នេះជាក្តីជាមូលហេតុនៃក្តីបារម្មណ៍មួយ នៅពេលដែលគម្រោងថ្មីរាប់ពាន់គម្រោងកំពុងមានដំណើរការដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ កត្តានេះពេលខ្លះធ្វើឲ្យការគ្រប់គ្រងនៃ បញ្ហាទាំង អស់រាំងស្ទះដល់ស្ថាប័នរដ្ឋ។ ទោះបីជាយ៉ាងណា លោក ហ៊ាងនិយាយថាក្នុងពេលបច្ចុប្បន្នសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដើរតួជាដៃស្តាំសម្រាប់រដ្ឋាភិបាល នៅពេលណាដែលវិស័យនេះកើតមានឡើង។ការប្រមូលទិន្នន័យ៖បញ្ហាផ្សេងទៀតរបស់កម្ពុជាជាមួយគុណភាពនៃការវាតម្លៃ ដោយសារគ្មានទិន្នន័យសម្រាប់ប្រតិបត្តិការវាយតម្លៃដើម្បីធ្វើជាគ្រឹះសម្រាប់អ្នកវាយតម្លៃ ក្នុងការវាស់វែងពីតម្លៃនៅក្នុងទីផ្សារ។ ទោះជាយ៉ាង ណាឧស្សាហកម្មអន្តរជាតិដូចជា Knight Frank ធ្វើការប្រមូលទិន្នន័យរបស់ខ្លួនតាមរយៈការស្រាវជ្រាវជាក្រុមរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យលក់ដែលប្រមូលបាន។នៅពេលសួរថាហេតុអ្វីក្រុមហ៊ុនទាំងនេះមិនចូលរួមជាមួយអង្គការក្នុងស្រុកដូចជា៖ សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីចងក្រងជាទិន្នន័យតែមួយ លោក Wheble ពន្យល់ថាពួកគេបើកទូលាយឲ្យធ្វើបែបនេះ ប៉ុន្តែមិនមែនក្រុមហ៊ុនទាំងអស់បើកទូលាយឲ្យមានតម្លាភាពជាមួយទិន្នន័យរបស់ពួកគេដូច៖ Knight Frank នោះទេ  លោក និយាយថានេះការដំណើរការនេះនឹងបញ្ចប់ដំណើរការនៅត្រឹមនេះ។លោក គីម ហ៊ាង លើកឡើងថា នេះគឺអាស្រ័យទៅតាមច្បាប់ពន្ធដារ។ មានក្រុមហ៊ុនមួយចំនួនមិនបាន បង់ពន្ធបានត្រឹមត្រូវ ហើយនេះជាហេតុផលដែលក្រុមហ៊ុនទាំងនេះនៅតែនៅស្ងៀមទាក់ទងនឹងទិន្នន័យនៃតម្លៃលក់។ ប៉ុន្តែប្រសិនបើករណីនេះមិនទាក់ទងទេ លោកនិយាយថាសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាចប្រមូលទិន្នន័យ និងវិភាគ ដើម្បីបង្កើតឲ្យទៅជាទិន្នន័យប្រមូលផ្តុំ។ ការមានទិន្នន័យយោងទាំងនេះនឹងមានឥទ្ធិពលលើអ្វីដែលអ្នកជំនាញប្រើប្រាស់សម្រាប់វាយតម្លៃដែលធ្វើឲ្យទិន្នន័យដែលអាចប្រៀបធៀបគ្នាបាន នឹងងាយស្រួលទទួលបាន។លោក Marshall បានធ្វើការបញ្ចប់ដោយបន្ថែមថា ប្រទេសកម្ពុជាត្រូវតែប្រតិបត្តិឲ្យច្រើនថែមទៀតប៉ុន្តែពួកគេដឹងថា “ឧស្សាកម្មកំពុងផ្លាស់ប្តូរទៅរកវិជ្ជាជីវៈពិតប្រាកដ”ហើយប្រាកដណាស់ជំហាននេះនឹងកាន់តែមានការរៀបចំល្អ និងមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃអនាគត ដែលនឹងមានផលវិជ្ជមានពីប្រតិបត្តិការនៅក្នុងឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងនិរន្តរភាពនៃការរីកមច្រើនសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ។អ្នកត្រូវការការរវង្វាយតម្លៃពីអចលនទ្រព្យកម្ពុជាដែរឫទេ?  យើងអាចនាំអ្នកឲ្យជួបជាមួយអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជានៅថ្ងៃនេះ!
តើត្រូវធ្វើអ្វីជាមួយទឹកប្រាក់ ១០០,០០០ ដុល្លារជាមួយអចលនទ្រព្យកម្ពុជា
តើត្រូវធ្វើអ្វីជាមួយទឹកប្រាក់ ១០០,០០០ ដុល្លារជាមួយអចលនទ្រព្យកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
មានមនុស្សជាច្រើនធ្វើការងារយៈពេលវែង ដើម្បីសន្សំប្រាក់ទុកសម្រាប់អនាគតរបស់ពួកគេ ប៉ុន្តែចុង ក្រោយនៅពេលមានប្រាក់គ្រប់គ្រាន់សម្រាប់វិនិយោគលើអ្វីមួយ ពួកគេមិនដឹងថាត្រូវប្រើប្រាស់ប្រាក់ នោះនៅកន្លែងណា និងដោយរបៀបណា។ នេះគឹជាការពិត នៅពេលពួកគេសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ នៅតំបន់មួយ ដែលសូម្បីតែ វិនិយោគិនមានជំនាញក៏ទទួលបរាជ័យគ្រប់ពេលដែរ។ អចលនទ្រព្យ និងដីធ្លីណនៅក្នុងប្រទេស កម្ពុជាអាចមានការភ័ណ្ឌប្រឡំ និងមិនអាចទទួលបានផលចំណេញមកវិញ ប្រសិនបើអ្នកមិនមាន ភាពច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ។ នេះជាអ្វីដែលលោក Alex Evengroen លើកឡើង។ លោក Evengroen គឺជាអគ្គនាយកប្រតិបត្តិនៃក្រុម ហ៊ុន Key Real Estate ប្រធានប្រឹក្សាយោបល់នៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអនុប្រធាននៃ Eurocham’s Real Estate & Construction Committee ។ លោក Evengroen និយាយថា “ប្រសិនបើអ្នកទិញដីដោយព្រាវ និងទំនងជានឹងមានបញ្ហា។ សូមអប់រំខ្លួនឯង និងសួរអ្នកជុំវិញខ្លួនមុនពេលអ្នកចាប់ផ្តើមវិនិយោគ”។ មានប្រភពធនធានជាច្រើន និងព័ត៌មានដែលអាចប្រើប្រាស់បាន ដូចជារបាយការណ៍គេហទំព័រភ្នាក់ ងារអចលនទ្រព្យ និងស្ថិតិរបស់រដ្ឋាភិបាល។ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបបកប្រែទិន្នន័យដែល ទទួលបាន អ្នកអាចទាកទងនៅភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យរកអចលនទ្រព្យសម្រាប់អ្នក ដោយសារ ភ្នាក់ងារទាំងនោះអាចផ្តល់ឲ្យអ្នការវាយតម្លៃត្រឹមត្រូវ។ ប្រសិនបើអ្នកស្វែងរកភ្នាក់ងារដែលមានសមត្ថ ភាព និងអាចទុកចិត្តបាន មានភ្នាក់ងារជាច្រើនដែលបានចុះឈ្មោះជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ តាមរយៈសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ខ្ញុំមានប្រាក់ចំនួន ១០០,០០០ ដុល្លារ សម្រាប់វិនិយោគលើអចលនទ្រព្យ… តើខ្ញុំគួវិនិយោគលើអ្វី? នៅពេលដែលសួរថាកន្លែងណាដែលវិនិយោគិនអាចចំណាយ ១០០,០០០ ដុល្លារ លោក Evergroen លើកឡើងថា វាជាកត្តាដែលល្អបំផុតសម្រាប់អ្នកចង់ទិញដី ព្រោះ”ដីតែងតែឡើងថ្លៃជាប់ជានិច្ច”។ នេះជាឱកាសល្អដើម្បីបង្កើនការវិនិយោគឲ្យបានឆាប់ និងទទួលបានផលចំណេញត្រលប់វិញ។ ហើយ ចាប់តាំងពីឧស្សាហកម្មអចលនទ្រព្យ គឺនៅតែកើនឡើងឆាប់រហ័សជាមួយគោលនយោបាយថ្មីៗដែល កំពុងអនុវត្តន៍ដោយរដ្ឋាភិបាល បច្ចុប្បន្នប្រហែលជាឱកាសល្អបំផុតក្នុងការវិនិយោគ។ លោកបន្ថែមថានៅតែមានតំបន់ជនបទជាច្រើនទៀតដែលនៅតែមិនទាន់បានកំណត់ជាទិសដៅអភិវឌ្ឍន៍ ដោយសារការអភិវឌ្ឍន៍កំពុងផ្តោតសំខាន់លើតំបន់ពិសេសៗដូចជានៅទីក្រុងភ្នំពេញ។ ដូច្នេះ នៅពេលធនធានដីត្រូវបានបង្កើតឡើង អ្នកអាចបង្កើនតម្លៃដីទាំងសម្រាប់លក់វិញ និងជួលបន្តរ។ ប៉ុន្តែមុនពេលទិញដី យើងជម្រុញឲ្យមានការសិក្សាពីការប្រែប្រួលទីផ្សារ និងពិនិត្យឲ្យល្អិតល្អន់លើ ព័ត៌មាន ដែលទទួលបាន។ លោក Evengroen ក៏លើកឡើងផងដែរថា ប្រសិនអ្នកចង់វិនិយោគលើអចលនទ្រព្យសាងសង់ជា ស្រេច ខុនដូតម្លៃគួជាជម្រើសវិនិយោគល្អបំផុត ដោយសារតែប្រភេទអចលនទ្រព្យប្រ ភេទទាំងនេះមានតម្លៃត្រឹមតែ ៤០,០០០ ដុល្លារ - ១០០,០០០ ដុល្លារ។ នៅពេលឆាប់ៗខាងមុខនឹងមានភាពពេញនិយមសម្រាប់គ្រួសារមានជីវភាពកម្រិតមធ្យម ហើយនឹងដាក់ចេញទៅក្នុងទីផ្សារក្នុងរយៈ ពេល ១៨ ខែបន្ទាប់។ បន្ទាប់ពីគម្រោងបញ្ចប់ ការលក់ចេញប្រហែលជាទទួលបានផលចំណេញចំនួន ២៥,០០០ ដុល្លារ។ លោក Evergroen ពន្យល់បន្ថែមថា “ប្រជាជនកម្ពុជា ពេញចិត្តនៅពេលគម្រោងត្រូវសាងសង់រួចរាល់ និងមើលទៅចាប់អារម្មណ៍”។ ដូច្នេះ សម្រាប់អ្នកចង់វិនិយោគនោះអ្នកអាចលក់ចេញវិញ ឫអាចជួល ឲ្យអ្នកដ៏ទៃ ខុនដូតម្លៃទាប គឺអចលនទ្រព្យល្អបំផុតសម្រាប់ធ្វើការវិនិយោគ។   វាជាការលំបាកក្នុងការសន្សំឲ្យបាន ១០០,០០០ ដុល្លារ ហើយវាងាយស្រួលនឹងបាត់បង់ ប្រសិនបើអ្នក វិនិយោគដោយគ្មានការប្រុងប្រយ័ត្ន។ ដូច្នេះ មុនពេលវិនិយោគទឹកប្រាក់របស់អ្នកលើអចលនទ្រព្យ ណាមួយត្រូវបា្រកដថា អ្នកដឹងរាល់ព័ត៌មាន ដែលអ្នកទទួលបាន។ ស្វែងយល់បន្ថែមអំពី ការវិនិយោគនៅកម្ពុជា ជាមួយ Realestate.com.kh
Legal Update: សារការី ឬមេធាវីតម្រូវឲ្យដើរតួនាទី ជាសាក្សី សម្រាប់ការលក់ និងទិញ អចលនទ្រព្យក្នុងប្រទេសកម្ពុជា
Legal Update: សារការី ឬមេធាវីតម្រូវឲ្យដើរតួនាទី ជាសាក្សី សម្រាប់ការលក់ និងទិញ អចលនទ្រព្យក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
អ្នកវិនិយោគអន្តរជាតិ និងក្នុងស្រុកជាច្រើនបានបញ្ជាទិញខុនដូក្នុងប្រទេសកម្ពុជា ការទិញនៅពេល អចលនទ្រព្យដាក់លក់មុន ការទិញមុនគម្រោងចាប់ផ្តើម ដោយផ្ទាល់ទៅកាន់អ្នកអភិវឌ្ឍន៍។ នៅពេលធ្វើការទិញ ដូចនេះពួកគាត់ត្រូវធ្វើកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍។កិច្ចសន្យាការទិញ ឬលក់ អចលនទ្រព្យ ឬប្រភេទខុនដូ ភាគីទំាងពីរត្រូវតែបំពេញកាតព្វកិច្ច នៅក្នុងលក្ខខណ្ឌទូទាត់ប្រាក់ និងដំណាក់កាលបញ្ចប់ខុនដូ។ ទោះបីជាមានមេធាវី ឬសារការីធ្វើជាសាក្សីនៅក្នុងកិច្ចសន្យាក៏នៅតែមានចំណុចខ្លះមានភាពស្រពិចស្រពិលដដែល។ភាពស្រពិចស្រពិលកើតឡើងដោយសារ ទំាងកិច្ចសន្យាលក់ និងទិញ គ្រាន់តែធ្វើការចុះកិច្ច សន្យាដោយសហត្ថលេខី “ភាគីក” និង “ភាគីខ” មានន័យថា “អ្នកទិញ” និង “អ្នកលក់” ហើយ មានតួអង្គសាក្សីទៀតផងដែរ។ដូចនេះមានសំណួរដូចខាងក្រោម៖តើច្បាប់ក្នុងប្រទេសកម្ពុជាតម្រូវឲ្យមេធាវី ឬសារការីចុះហត្ថលេខាក្នុងផ្នែកសាក្សី?ប្រសិនបើមិនតម្រូវ តើវាមានសុវត្ថិភាពទេនៅពេលមេធាវី ឬសារការីចុះហត្ថលេខាជំនួស ប្រជាពលរដ្ឋស៊ីវិល?ចំលើយទំាងនេះមានដូចខាងក្រោម៖ការប្រតិបត្តិនៃច្បាប់ស្តីពីការការអនុវត្តន៍ច្បាប់រដ្ឋប្បវេណីសម្រាប់កិច្ចសន្យានៃអចលនវត្ថុ៖អនុលោមទៅតាមមាត្រា៩ និងមាត្រា៣៣៦(២)នៃច្បាប់រដ្ឋប្បវេណី កិច្ចសន្យាមួយដែលបាន ធ្វើការផ្ទេទៅកាន់ម្ចាស់កម្មសិទ្ធិ លើអចលនវត្ថុ ដែលអាចចាត់ទុកមានប្រសិទ្ធភាពបាន លុះត្រាតែកិច្ចសន្យាធ្វើឡើងដោយ “ឯកសារសារការី”មាត្រា៩នៃការអនុវត្តន៍ច្បាប់នៃច្បាប់រដ្ឋប្បវេណីបានបញ្ជាក់ច្បាស់ថាឯកសារសារការីដែល អាចទទួលបានដូច ខាងក្រោម៖១) ធ្វើឡើងដោយសារការី ឬ២) ឯកសារ ដែលបានបញ្ជាក់ដោយសារការី និងត្រូវបានចុះហត្ថលេខា ជាមួយកាលបរិច្ឆេទ បន្ទាប់ពីត្រូវបានបញ្ជាក់រួចរាល់ ឬ៣) ឯកសារដំណើរការចុះឈ្មោះមួយត្រូវបានធ្វើឡើងដោយមន្រ្តីមានសមត្ថកិច្ចដោយសារមានចំនួនសារការីនៅក្នុងប្រទេសកម្ពុជាប្រមាណតែ២០នាក់ នៅក្នុងការអនុវត្តមេធាវីកម្ពុជាត្រូវបានដើរតួជាសាក្សីសម្រាប់កិច្ចសន្យាអចលនទ្រព្យ។ចំណុចមួយទៀតត្រូវដឹងថាច្បាប់ខាងលើ មានភាពមិនច្បាស់លាស់ ដូចនេះយើងត្រូវតែមានកិច្ចសន្យាធ្វើឡើងដោយសារការី នៅពេលអ្នកលក់ និងអ្នកទិញព្រមព្រៀងគ្នាក្នុងការលក់ឬទិញតម្រូវឲ្យធ្វើកិច្ចសន្យា ផ្លូវការសម្រាប់ធ្វើការផ្ទេរកម្មសិទ្ធិដោយចុះកិច្ចសន្យាអ្នកលក់ និងអ្នកទិញ ដែលតម្រូវឲ្យមន្រ្តីមានសមត្ថកិច្ច។ដើម្បីមានសុវត្ថិភាព ត្រូវបា្រកដថាមេធាវី ឬសារការីមានវត្តមាននៅពេលដែល អ្នកលក់ និងអ្នកទិញចុះកិច្ចសន្យា ហើយមេធាវី ឬសាការីចុះហត្ថលេខានៅ ក្នុងភាគី សាក្សី។កិច្ចសន្យាដែលបានចុះហត្ថលេខាដោយគ្មានភាគីសាក្សី ក្នុងកិច្ចព្រមព្រងរវាងលក់ និងអ្នកទិញ អាចចាត់ទុកជាមោឃៈ។សូមស្វែងរកការផ្តល់ប្រឹក្សាផ្នែកច្បាប់នៅពេលអ្នកធ្វើកិច្ចសន្យាអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា ជាមួយការផ្តល់បទពិសោធន៍ និងដំបូន្មានមានប្រយោជន៍។ ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយអ្នកជំនាញច្បាប់នៅថ្ងៃនេះ!សិក្សាអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការពន្យល់ណែនំាលម្អិត។
សូមស្វាគមន៍មកកាន់កម្មវិធី Property Review លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
សូមស្វាគមន៍មកកាន់កម្មវិធី Property Review លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ពេលនេះយើងកំពុងស្ថិតនៅអគារការិយាល័យធីខេរ៉ូយ៉ាល់វ័ន(TK Royal One) មហាវិថីសហព័ន្ធរុស្សី ដោយជួបជាមួយលោក Chenyi Chiu ជាអ្នកគ្រប់គ្រងទូទៅនៅ TC Royal Manor Asset Management, យើងនឹងសិក្សាពីគម្រោងដ៏ល្អមួយនេះ!សូមលោកប្រាប់យើងពីទីតាំងរបស់គម្រោងបានទេ?TK Royal One ស្ថិតនៅទីក្រុងភ្នំពេញ នៅតាមបណ្តោយហាវិថីសហព័ន្ធរុស្សីទល់មុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ នៅចំកណ្តាលខ័ណ្ឌទួលគោក TK Royal One ព័ទ្ធជុំវិញដោយតំបន់ពាណិជ្ជកម្ម ក្រុមហ៊ុមលក់រាយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋដែលអាចផ្តល់ភាពងាយស្រួលដល់ការរស់នៅសម្រាប់ជនបរទេស និងអ្នកក្នុងស្រុក។គម្រោងអភិវឌ្ឍន៍នេះសម្រាប់នរណា? សម្រាប់អតិថិជនប្រភេទណា?TK Royal One គឺជាមជ្ឍមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានលំដាប់ខ្ពស់នៅក្នុងទីក្រុង ភ្នំពេញ។ គោលដៅអភិវឌ្ឍន៍មិនត្រឹមតែសម្រាប់វិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ជនជាតិកម្ពុជាដែលសំឡឹងរកការងារបែបទាន់សម័យ និងជីវិតរស់នៅជាមួយសុវត្ថិភាព និងភាពឯកជនផ្ទាល់ខ្លួនផងដែរ។និយាយពីលក្ខណៈពិសេសវិញ មូលហេតុអ្វីអ្នកចង់ទិញផ្ទះគួរពិចារណាពីគម្រោងមួយនេះ?TK Royal One គឺបានរចនាឡើងជាមួយបរិបទចម្រុះ ដែលមាន ៤ ជាន់ជាប្រភេទការិយាល័យ១៤ ជាន់ជាលំនៅដ្ឋាន និង៤ជាន់ក្រោមដីជាកន្លែងចតរថយន្ត និងជាង ២០០០ ម២ ជាកន្លែងផ្សេងៗរួម មានអាងហែលទឹក កន្លែងហាត់ប្រាណ និងសណ្ឋាគារ។ គេកម្រនឹបានឃើញ អគារនៅចំកណ្តាលទី ក្រុងដែលផ្តល់មិនត្រឹមតែភាពងាយស្រួលដល់ការរស់នៅនោះទេ ថែមទាំងផ្តល់នូវសុវត្ថិភាពដ៏ប្រសើរ និងលក្ខណៈឯកជនដល់ម្ចាស់លំនៅដ្ឋានផងដែរ។អ្នកសាងសង់ និងវិស្វករមានសមត្ថភាពដូចម្តេច? ហើយការសាងសង់ដលណាហើយ?TK Royal One ត្រូវបានរចលនាសាងសង់ និងគ្រប់គ្រងដោយក្រុមវិស្វករបរទេសមានបទពិ សោធន៍ពីតៃវ៉ាន់ បារាំង អាមេរិច និងកូរ៉េ។ ការសាងសង់ TK Royal One ធ្វើតាមស្តង់ដារអន្តរ ជាតិ ទាក់ទងទៅនឹងរចនាបទ ការសង្គ្រោះបន្ទាន់អគ្គីភ័យ ប្រព័ន្ធអគ្គិសនី ប្រពន្ធម៉េកានិកនិង សុវត្ថិភាពនៃការសាសង់ជាដើម។ ក្រៅពីនេះការតុបតែងទាំងក្នុង និងក្រៅត្រូវរចនាឡើង ជាមួយគំនិតបែបទាន់សម័យ។មានលំនៅដ្ឋានប្រភេទណាខ្លះដែលអាចទិញបាន និងក្នុងតម្លៃប៉ុន្មានខ្លះ?ក្នុងនោះមានលំដា្ឋន ៣ ប្រភេទដែលដាក់ឲ្យជ្រើសរើសដូចជា៖ ប្រភេទខុនដូល្អប្រណិតដែលមានបន្ទប់គេង២  ប្រភេទបន្ទប់គេងស្តង់ដារដែលមានចំនួន២បន្ទប់ និងប្រភេទប្រណិតដែលមានបន្ទប់គេង១ មានទំហំចាប់ពី ៦០ម២ ទៅ ១២៨ម២ មានតម្លៃចាប់ពី ១៩០,០០០ដុល្លារឡើងទៅ។ពួកយើងក៏មានកម្មវិធីបង់រំលស់សម្រាប់អត្តិថិជនផងដែរអ្វីទៅជាសក្តានុពលនៃការវិនិយោគនៅទីនោះ?ការវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្នអំឡុងពេលដែលកម្រិតប្រាក់ចំណូលមធ្យមក្នុង ស្រុកកើនឡើងរហ័ស ជាមួយក្រុមហ៊ុនអន្តរជាតិវិនិយោគផ្ទាល់ដែលកើនឡើងរហ័ស(FDI)ពី វិនិយោគិនបរទេស រាជធានីភ្នំពេញគឺកំពុងផ្លាស់ប្តូរទៅជាទីក្រុងទំនើបមួយដែលនឹងមានតម្រូវ ការខ្លាំងនូវប្រភេទអាគារទំនើបខ្ពស់ៗ។ TK Royal One ផ្តល់ជូនសម្រាប់តម្រូវការក្នុងស្រុក និងវិនិយោគិនបរទេស។គម្រោងអភិវឌ្ឍន៍នេះតទល់ទៅការលក់សល់ដោយរបៀបណា?ទីតាំងនៃ TK Royal One គឺល្អឥតខ្ចោះគ្មានពីរ។ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខសាកល វិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ទេសភាពល្អគ្មានពីរ និងមានភាពងាយ ស្រូលក្នុងការធ្វើដំណើរទៅព្រលានយន្តហោះ និងទៅកណ្តាលក្រុង។ ៤ជាន់ នៃចំណត ក្រោមដីអាចដាក់រថយន្តបាន ២០០គ្រឿង និងម៉ូតូ២៨៩ គ្រឿង ផ្តល់នូវកន្លែងចតធំបំផុតគ្មាន កន្លែងមួយណាអាចផ្តល់ជូនបានដូចទេ។ ការរចនាម៉ូត និងគុណភាពការសាងសង់ល្អលំដាប់ថ្នាក់អន្តរជាតិបានផ្តល់ជួននៅ TK Royal One ជាប់ជឋអចលនទ្រព្យកម្ពុជាលំដាប់ទី១ ក្នុងការអភិវឌ្ឍន៍ចម្រុះល្អបំផុត ស្ថាបត្យកម្មរចនាល្អបំផុត និងគម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតការលក់មានកាលបរិច្ឆេទយ៉ាងដូចម្ដេច?បន្ទាប់ពីការដាក់លក់នៅខែមិនា ឆ្នាំ២០១៥ ក្នុងរយៈពេល៣ខែ អាគារការិយាល័យបានលក់ ចេញទាំងអស់។ រហូតមកដល់ពេលនេះប្រភេទលំនៅដ្ឋានទាន់សម័យមាន ២បន្ទប់គេងនៅ មានសម្រាប់អតិថិជនៅឡើយ។ យើងបានបង្ហាញឲ្យទីផ្សារដឹងថាគម្រោងរបស់យើងទទួល បានទំនុកចិត្ត និងកេរ្តិ៍ឈ្មោះពីវិនិយោគិនបរទេស និងអតិថិជនក្នុងស្រុក។មិនដឹងនៅមានសំណួរអ្វីផ្សេងដែលខ្ញុំគួរសួរបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍មួយនេះ?ត្រូវសួរថា៖ ហេតុអ្វីបានជាក្រុមហ៊ុនសាងសង់លំដាប់ថា្នក់អន្តរជាតិឲ្យតម្លៃ TK Royal One និង ទីផ្សារអាគារលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ?ថ្វីបើទីផ្សារអគារលំដាប់ខ្ពស់ទើបតែបានចាប់ផ្តើមមាននៅឆ្នាំ ២០១០ ក៏ពិតមែន តែការកើន ឡើងចំនួនប្រជាជនពីក្រៅប្រទេស និងអ្នករស់នៅទីក្រុងភ្នំពេញធ្វើឲ្យកើនឡើងតម្រូវការទី ផ្សារអគារលំដាប់ខ្ពស់។ ទោះជាយ៉ាងណា ប្រភេទអគារខ្ពស់មានស្តង់ដារលំដាប់អន្តរជាតិ នៅមានតិចតួចនៅឡើយនៅក្នុងទីក្រុងភ្នំពេញនៅពេលបច្ចុប្បន្ន។ អគារខ្ពស់លំដាប់អន្តរជាតិ មិនគ្រាន់តែកំណត់ពីតម្លៃទៅអនាគតនៃអគារ ថែមទាំងផ្តល់ជូនសុវត្ថិភាពពិតប្រាកដចំពោះ អ្នកទិញ ឬអ្នកជួលទាំងអស់។ TK Royal one បច្ចុប្បន្នជាគម្រោងនាំមុខគេនៅភ្នំពេញផ្តល់ជូន ពិតប្រាកដនូវលក្ខណៈលំដាប់អន្តរជាតិ។ ជាមួយគ្នាដែរ TK Royal One ក៏បានគំរូដ៏អស្ចារ្យ និងផ្តល់ជាគំរូជាក់ស្តែងសម្រាប់នាំយកវិស័យទីផ្សារសំណង់អាគារលំដាប់ខ្ពស់នៅកម្ពុជានៅជំហ៊ានបន្ទាប់។សូមអរគុណចំពោះការទស្សនាជាមួយកម្មវិធីយើងខ្ញុំ ព័ត៌មានបន្ថែមពីអចលទ្រព្យសូមមើលនៅលើគេហទំព័រ Realestate.com.kh ថ្ងៃនេះ!