ស្វែងយល់អំំពីតំបន់ទួលគោក៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃទីក្រុងភ្នំពេញ
January 26, 2019, 5:02 p.m.
ខណ្ឌទួលគោកកំពុងប្រែក្លាយយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ។ តំបន់នេះតែងតែត្រូវបានគេហៅថាជាតំបន់ “ជាយក្រុង” ដែលជាតំបន់លំនៅដ្ឋាន លក្ខណៈគ្រួសារ ក៏ដូចជាការប្រកបអាជីវកម្ម និងការលក់រាយផ្សេងៗ។ អ្នកទិញបានហូរចូលទៅ កាន់តំបនេះ ដោយសារតែតម្លៃសមរម្យ ភាពងាយស្រួល និងសុវត្ថិភាព។ តំបន់ទួលគោកនេះ ត្រូវបានគេរំពឹងថានឹងរីកធំជាងមុន ៣ ដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ការណែនាំនេះនឹងបង្ហាញប្រាប់អ្នកអំពីអ្វីដែលអ្នកអាចរកបាននៅខណ្ឌទួលគោក។ យើងនឹងប្រាប់ពីតម្លៃជាមធ្យមនៅតំបន់នោះ ហើយនឹងបង្ហាញអ្នកអំពីកន្លែងកម្សាន្តផ្សេងៗ។ មិនតែប៉ុណ្ណោះ យើងនឹងព្យាយាមព្យាករណ៍ពីទិសដៅដែលតំបន់នេះកំពុងតែវិវឌ្ឍន៍ទៅមុខក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ មាតិកាតើទួលគោកស្ថិតនៅកន្លែងណា?ដីនៅតំបន់ទួលគោកការចំណាយលើការរស់នៅក្នុងខណ្ឌទួលគោកប្រភេទអចលនទ្រព្យនៅតំបន់ទួលគោកការអភិវឌ្ឍថ្មីៗនៅតំបន់ទួលគោកការធ្វើដំណើរនៅទួលគោកសាលារៀនក្នុងតំបន់ទួលគោក ម្ហូបអាហារ ការទិញឥវ៉ាន់ និងជីវិតពេលរាត្រីនៅទួលគោកតើទួលគោកស្ថិតនៅកន្លែងណា?ទួលគោក គឺជាខណ្ឌមួយនៅផ្នែកពាយ័ព្យនៃទីក្រុងភ្នំពេញ។ កាលពីប៉ុន្មានឆ្នាំមុន តំបន់នេះ គឺជាតំបន់ដែលមិនមានការអភិវឌ្ឍអ្វីនោះទេ ហើយជាតំបន់ដែលមើលទៅហាក់ដូចជា តំបន់ជនបទច្រើនជាងទីក្រុង។ នៅពេលដែលទីក្រុងចាប់ផ្តើមពង្រីក ទួលគោកក៏ត្រូវបានធ្វើ ទំនើបកម្មក្នុងកម្រិតមួយដែលស្មានមិនដល់។ តំបន់នេះមានគម្រោងចម្រុះជាច្រើន ដែលកំពុងតែលេចចេញជារូបរាង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមគម្រោងធំៗគេឃើញមានដូចជាគម្រោង The Gateway គម្រោង TK Avenue និង Phnom Penh City Center (PPCC) ជាដើម ។ ជាការពិតណាស់ យើងមិនអាចបំភ្លេចផ្សារទំនើបអុីអន២ បានទេ។ អុីអន២ គឺជាផ្សារដែលពេញនិយមជាងគេលំដាប់ទីពីរនៅកម្ពុជាស្ថិតនៅក្នុងខណ្ឌសែនសុខជាខណ្ឌដែលមានព្រំប្រទល់ជាប់គ្នាជាមួយខណ្ឌទួលគោកជាខណ្ឌដែលមានសក្តានុពលខ្លាំងដូចគ្នា។ អ្នកជំនាញមួយចំនួនបានហៅតំបន់ទាំងពីរនេះជាខណ្ឌបងប្អូននឹងគ្នា។ លោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ថា “ខណ្ឌទួលគោក និងសែនសុខអាចចាត់ទុកថាដូចជា "បងប្អូនបង្កើត" ជាពិសេសសង្កាត់បឹងកក់១ និងបឹងកក់២ នៅក្នុងទួលគោក និងសង្កាត់ ភ្នំពេញថ្មីនៅសែនសុខ ដែលមានព្រំប្រទល់ជាប់គ្នាគឺមានសក្តានុពលនៃការអភិវឌ្ឍដ៏ខ្លាំងក្លា។ ត្រលប់ទៅខាងលើវិញ ដីតំបន់ទួលគោកភ្នំពេញកំពុងតែអភិវឌ្ឍ និងបន្តពង្រីកខ្លួនទៅចេញទៅតំបន់ជាយក្រុង ដែលជាមូលហេតុធ្វើឲ្យអតិថិជនចង់ទិញដីនៅតំបន់ទួលគោក។ យោងតាមតួលេខប្រចាំឆ្នាំពី Key Real Estate តម្លៃដីនៅតាមផ្លូវតូចៗ ជាមធ្យមត្រឹមតែ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ចំណែកនៅតំបន់ដែលមានចរាចរណ៍ច្រើន តម្លៃដីអាចឡើងដល់ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះទំនងជាថ្លៃបន្តិចមែន ប៉ុន្តែតម្លៃនេះនៅតែតិចជាងពាក់កណ្តាលនៃដីក្នុងតំបន់ខណ្ឌដូនពេញ។ត្រលប់ទៅខាងលើវិញ ការចំណាយលើការរស់នៅក្នុងខណ្ឌទួលគោកប្រហាក់ប្រហែលគ្នានឹងតម្លៃដីដែរ តម្លៃជួលនៅតំបន់ទួលគោកស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗនៃទីក្រុង។ បន្ទប់ធម្មតាមានតម្លៃចាប់ពី ៣០០ ដុល្លារក្នុងមួយខែ។ កន្លែងដែលមានបន្ទប់ច្រើន ដែលស្ថិតនៅជិតផ្លូវធំមានតម្លៃរហូតដល់ ២,០០០ ដុល្លារក្នុងមួយខែ។តម្លៃជាមធ្យមសម្រាប់អាផាតមេនមួយបន្ទប់គេងនៅក្នុងតំបន់នេះមានតម្លៃ ៥០០ ដុល្លារក្នុងមួយខែ យូនីតពីរបន្ទប់គេងមានតម្លៃ ៧០០ ដុល្លារក្នុងមួយខែ និងប្រភេទ ៣ បន្ទបគេងមានតម្លៃដល់ទៅ ១,០០០ ដុល្លារក្នុងមួយខែ។សេវាកម្មអាផាតមេន ដែលមានបរិក្ខារពេញលេញជាមធ្យមអាចនឹងថ្លៃបន្តិចជាងអាផាតមេនធម្មតា។ ត្រលប់ទៅខាងលើវិញ ប្រភេទអចលនទ្រព្យនៅតំបន់ទួលគោកជាផ្នែកមួយដ៏សំខាន់នៃទីក្រុង តំបន់ទួលគោកនេះ មានប្រភេទគេហដ្ឋានចម្រុះ ដែលល្អៗជាច្រើន។ ប្រភេទផ្ទះដែលគេអាចរកបាននៅតំបន់នេះ មានចាប់ពីផ្ទះឈើបុរាណ ដល់ខុនដូប្រភេទលំដាប់ខ្ពស់។ ប្រសិនបើអ្នកមិនប្រកាន់អំពីប្រភេទផ្ទះ ដែលអ្នកត្រូវការ អ្នកអាចចាប់ផ្តើមស្វែងរកផ្ទះតាមរយៈគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានទាំងអចលនទ្រព្យសម្រាប់ជួលនៅទួលគោក និងអចលនទ្រព្យសម្រាប់លក់នៅទួលគោក។ លើសពីនេះ អ្នកអាចអានការណែនាំអំពីប្រភេទអចលនទ្រព្យផ្សេងៗទៀតបាន។ នៅទីនេះ យើងបានកំណត់ពីប្រភេទអចលនទ្រព្យផ្សេងៗគ្នានៅខណ្ឌទួលគោក។ខុនដូនៅទួលគោកប្រសិនបើអ្នកត្រូវការកន្លែងផ្ទាល់ខ្លួន អ្នកអាចជ្រើសរើស ខុនដូជាច្រើន ដែលមាននៅតំបន់ទួលគោក។ មនុស្សជាច្រើនរំពឹងថាតម្លៃនឹងមានការកើនឡើងបន្ថែមទៀតនៅពេលអនាគត ជាមូលហេតុធ្វើឲ្យពួកគេចង់ទិញខុនដូផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត ការជួលកន្លែងមួយក៏មានតម្លៃសមរម្យផងដែរ។ អ្នកនៅតែអាចរស់នៅជិតទីក្រុង ហើយអ្នកក៏មិនចាំបាច់បង់ប្រាក់យ៉ាងច្រើនក្នុងពេលតែមួយដែរ។ លោក ស៊ន សៀប បានបញ្ជាក់បន្ថែមទៀតថាទីផ្សារខុនដូ កំពុងតែមានតម្រូវការកើនឡើងនៅទួលគោក។ ទីផ្សារនោះអាចត្រូវបានបែងចែកជា ៣ លំដាប់ដោយផ្អែកតាមតម្លៃ។ ១. ខុនដូថ្នាក់ទាប ដែលមានតម្លៃចន្លោះពី ៨០០ ដុល្លារ ទៅ ១,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ២. ខុនដូថ្នាក់កណ្តាល ដែលមានតម្លៃពី ១,២០០ ដុល្លារ ទៅ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ៣. ខុនដូថ្នាក់ខ្ពស់ ដែលមានតម្លៃចាប់ពីជាង ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ប្រសិនបើអ្នកចង់ជួលខុនដូថ្នាក់ខ្ពស់ សូមចូលមើល ខុនដូសម្រាប់ជួលនៅទួលគោក នៅទីនេះ!ទួលគោកមានផ្ទះវីឡា ដែលមានតម្លៃទាបគេអាចរកបានផ្ទះវីឡានៅតំបន់ទួលគោកជាងនៅកន្លែងផ្សេងនៃទីក្រុង។ ប៉ុន្តែមិនខុសពីកន្លែងផ្សេងៗនោះទេ វីឡាទាំងអស់កំពុងតែមានចំនួនកាន់តែតិចទៅៗ និងកាន់តែថ្លៃផងដែរ។ វីឡាទាំងនេះអាចជួលបានក្នុងតម្លៃ ៥០០ ដុល្លារក្នុងមួយខែ ឬខ្ពស់ជាងនេះ។ ប៉ុន្តែតម្លៃអាចនឹងកើនឡើងនៅឆ្នាំបន្ទាប់។លោក ស៊ន សៀប បានលើកឡើងថា៖ “តម្លៃផ្ទះវីឡាបានកើនឡើងជាប្រចាំឆ្នាំ ៥% ទៅ ១០%។ តម្លៃជាមធ្យមចាប់ពី ៧០០,០០០ ដុល្លារទៅដល់ ៤ លានដុល្លារ។” ប្រសិនបើអ្នកចង់ទិញផ្ទះវីឡា អ្នកអាចស្វែងរកតាមគេហទំព័រ ផ្ទះវីឡាសម្រាប់លក់នៅទួលគោក និងវីឡាសម្រាប់ជួលនៅទួលគោក។បុរីកំពុងតែកើនឡើងនៅទួលគោកប្រហាក់ប្រហែលនឹងតំបន់ផ្សេងៗនៃទីក្រុង ដែលមានដីក្នុងតម្លៃសមរម្យ ផ្ទះបុរីនៅទួលគោក ក៏មានការពេញនិយមផងដែរ។ បុរីជាច្រើនត្រូវបានដាក់លក់នៅក្នុងទីផ្សារអចលនទ្រព្យ ដែលមានតម្លៃទាប និងមធ្យមដោយសារតែបុរីមានតម្លៃសមរម្យ ចំណុចនេះក៏ល្អសម្រាប់ម្ចាស់ផ្ទះថ្មីផងដែរ។Anthony Perkins អ្នកគ្រប់គ្រងគម្រោងពិសេស ផ្នែកហិរញ្ញវត្ថុ និងការវិនិយោគនៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងថា៖ “ប្រសិនបើអ្នកមានគ្រួសារមួយ ហើយអ្នកមិនខ្វល់ពីចម្ងាយពីផ្ទះរបស់អ្នកទៅកន្លែងធ្វើការ ខណ្ឌទួលគោកគួរតែជាជម្រើសល្អបំផុតក្នុងការស្វែងរកជួល ឬទិញផ្ទះ។”លោក Perkins បានកត់សម្គាល់ថា ទួលគោក “មានការដាច់ចរន្តអគ្គីសនីតិចជាងនៅតំបន់ផ្សេងៗនៅទីក្រុង ហើយបុរីជាច្រើន ក៏មានសន្តិសុខ និងធានាថាគ្មានការសាងសង់សំណង់អ្វីផ្សេងនៅជិតផ្ទះរបស់អ្នកនោះទេ។”ត្រលប់ទៅខាងលើវិញ ការអភិវឌ្ឍថ្មីៗនៅតំបន់ទួលគោកមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលគម្រោងអភិវឌ្ឍន៍ថ្មីៗ ចាប់ផ្តើមនៅខណ្ឌទួលគោក ដូចជាអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ដោយសារតែខណ្ឌទួលគោកស្ថិតនៅជិត ទីក្រុងភ្នំពេញ ខណៈតម្លៃដី និងលំនៅដ្ឋាននៅមានអត្រាសមរម្យ។ ខាងក្រោមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីៗមួយចំនួននៅទួលគោក៖គម្រោង TK Royal Oneគម្រោង TK Royal One គឺជាគម្រោងអភិវឌ្ឍចម្រុះ ដែលស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី។ គម្រោងនេះមានទាំងខុនដូស្នាក់នៅ និងការិយាល័យ រួមទាំងសេវាកម្មផ្សេងៗ ដែលអ្នកតែងត្រូវការ ដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ អាហារដ្ឋាន និងកន្លែងផ្សេងៗទៀត។ ចំពោះតម្លៃយូនីតមានក្រោម ២០០,០០០ ដុល្លារ ហើយអ្នកអាចជួលបានក្នុងតម្លៃប្រហែល ៩០០ ដុល្លារក្នុងមួយខែ។គម្រោង The Gatewayគម្រោង The Gateway ដែលស្ថិតនៅដងផ្លូវសហព័ន្ធរូស្ស៊ី គឺជាគម្រោងប្រើប្រាស់ចម្រុះ ដែលរួមមានការិយាល័យ កន្លែងលក់រាយ និងកន្លែងស្នាក់នៅ នៅក្នុងអគារពហុមុខងារនេះ។ គម្រោងនេះបង្កើតឡើង ដើម្បីសម្រួលដល់អ្នកជំនួញ និងការរស់នៅជាលក្ខណៈគ្រួសារ។ អគារនេះមានយូនីត ១ បន្ទបគេង ទៅ ៣ បន្ទាប់គេង ដែលមានតម្លៃចាប់ ១៦០,០០០ ដុល្លារ។ត្រលប់ទៅលើវិញ ការធ្វើដំណើរនៅទួលគោកខណ្ឌទួលគោក មានផ្លូវថ្មីៗមួយចំនួន ដែលជាផ្លូវធំៗរក្នុងទីក្រុង។ ជាភ័ព្វសំណាង បើអ្នករស់នៅទីនេះ អ្នកអាចធ្វើដំណើរទៅកណ្តាលទីក្រុង និងត្រឡប់មកផ្ទះវិញតាមផ្លូវថ្មីៗទាំងនោះបាន។ ផ្លូវសហព័ន្ធរូស្ស៊ីកាត់តាមផ្លូវទួលគោក និងផ្លូវម៉ៅសេទុង ដែលរត់កាត់ពីខាងជើងទៅខាងត្បូង។ ការដើរ ឬការជិះកង់ក៏មានភាពងាយស្រួលនៅតំបន់ទួលគោកនេះដែរ ដោយសារតែចិញ្ចើមត្រូវបានធ្វើឡើងសម្រាប់អ្នកដែលចូលចិត្តសកម្មភាពលំហាត់ប្រាណ។មានការរិះគន់មួយចំនួនជុំវិញភាពងាយកកស្ទះចរាចរណ៍នៅផ្លូវធំៗ ប៉ុន្តែជំនួញជាច្រើនកំពុង តែបន្តធ្វើឡើងនៅទួលគោកផងដែរ (ការិយាល័យកណ្តាល)។ ដោយមូលហេតុនេះហើយបានជា ការរស់នៅទីនេះជាបណ្តើរៗកំពុងតែក្លាយជាមជ្ឈមណ្ឌលទីក្រុង។ម្យ៉ាងវិញទៀត អ្នកជំនួញជាច្រើន ដែលធ្វើដំណើរជារឿយៗ គឺគួរតែរស់នៅទួលគោកនេះ ដោយសារតែពួកគេអាចធ្វើដំណើរទៅកាន់ព្រលានយន្តហោះបានងាយស្រួល បើប្រៀបធៀបទៅនឹងខណ្ឌផ្សេងៗ។អ្នកដែលមិនមានរថយន្ត ឬម៉ូតូផ្ទាល់ខ្លួន នៅទួលគោកមានជម្រើសសម្រាប់ការធ្វើដំណើរជាច្រើន Grab និង Passapp ឬរថយន្តក្រុងសាធារណៈ។ ត្រលប់ទៅខាងលើវិញ សាលារៀនក្នុងតំបន់ទួលគោកក្រៅពីពាណិជ្ជកម្មតំបន់ទួលគោកនេះក៏មានសាលារៀនជាច្រើនផងដែរ។ សាលាលំដាប់អន្តរជាតិនៅភ្នំពេញមួយចំនួនធំ មានទីតាំងនៅទីនេះ ដូចជា សាលា American Intercon សាលា Western International សាលា Golden Gate និងសាលា Paragon International University ជាដើម។ការអប់រំថ្នាក់ឧត្តមសិក្សាជាច្រើន ដូចជាវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចម្ងាយត្រឹមតែ ២ ទៅ ៣ គីឡូមែត្រប៉ុណ្ណោះពីទួលគោក។ សាលាអន្តរជាតិ Northbridge ដែលជាសាលាដ៏ល្បីល្បាញមួយ នៅកម្ពុជាស្ថិតនៅជិតតំបន់លំនៅដ្ឋាននៅទួលគោកនេះតែម្តង។ សម្រាប់ព័ត៌មានបន្ថែមអំពី សាលាអន្តរជាតិនៅភ្នំពេញ សូមពិនិត្យមើលបណ្តុំនៃឈ្មោះសាលា និងសាកលវិទ្យាល័យលំដាប់អន្តរជាតិនៅភ្នំពេញ ឬសូមមើលផែនទីខាងក្រោម៖មន្ទីរពេទ្យ និងគ្លីនិកក្នុងតំបន់ទួលគោកតំបន់នេះ មិនមានបញ្ហាកង្វះមន្ទីរពេទ្យនោះទេ។ ទួលគោក មានការិយាល័យ កាកបាទក្រហម កម្ពុជា មន្ទីរពេទ្យកុមារជាតិ មន្ទីរសម្រាកព្យាបាល និងសម្ភព ខេម៉ា គ្លីនិកសម្ពពទួលគោក បន្ទប់ពិសោធន៍ជីវសាស្រ្ត និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាទីតាំងរបស់ក្រសួង សុខាភិបាលផងដែរ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យព្រះកុសមៈ ដែលជាមន្ទីរពេទ្យរដ្ឋក៏មានទទួលព្យាបាលដល់អ្នកជម្ងឺផងដែរ។សម្រាប់តម្រូវការទន្តសាស្រ្ត អ្នកអាចទៅគ្លីនិកទន្តសាស្រ្ត Le Sourire ដែលមានទីតាំងស្ថិតនៅតាមផ្លូវសហព័ន្ធរូស្ស៊ី ឬគ្លីនិកទន្តសាស្រ្តអាមេរិកនៅផ្លូវ ២៨៩ ។ ប្រសិនបើអ្នកចង់បានសេវាកម្ម ដែលមានបរិក្ខារពេទ្យគ្រប់គ្រាន់នៅភ្នំពេញ អ្នកអាចចូលពិនិត្យមើលបញ្ជីរមន្ទីរពេទ្យ គ្លីនិក និងកន្លែងលក់ថ្នាំពេទ្យនៅភ្នំពេញ។ ត្រលប់ទៅខាងលើវិញ ម្ហូបអាហារ ការទិញឥវ៉ាន់ និងជីវិតពេលរាត្រីនៅទួលគោកដោយសារតែចំនួនប្រជជននៅតំបន់នេះកើនឡើង ភោជនីយដ្ឋានជាច្រើន ហាងលក់ ទំនិញនានា និងមជ្ឈមណ្ឌលកំម្សាន្តកំពុងតែបង្ហាញខ្លួននៅទួលគោកកាន់តែច្រើនផងដែរ។ ជាក់ស្តែងផ្សារ TK Avenue មានរោងកុន ផ្សារទំនើបដ៏ធំ រួមទាំងម្ហូបអាហារ និងទំនិញអន្តរជាតិជាច្រើន។ ខណៈផ្សារអុីអន២ នៅសែនសុខដែលមានមុខទំនិញធំៗរាប់ ពាន់ប្រភេទ ក៏គ្រោងនឹងកាត់ចូលក្នុងតំបន់ទួលគោក។ហាងកាហ្វេមានមិនខ្វះនៅទួលគោក។ ហាងកាហ្វេល្បីៗ ដូចជា Starbucks, Koi, Brown, Amazon និង Chatime សុទ្ធតែមានទីតាំងនៅទីនេះ។ ដើម្បីដឹងអំពីហាងកាហ្វេ ដែលល្អជាងគេនៅភ្នំពេញ សូមអានអត្ថបទស្តីអំពីហាងកាហ្វេល្បីៗទាំង ១០ នៅភ្នំពេញ។ភោជនីយដ្ឋានក៏មានច្រើនផងដែរនៅតំបន់នេះ។ ភោជនីយដ្ឋានក្នុងស្រុកជាច្រើន នៅស្ទើរតែគ្រប់ផ្លូវ។ ភោជនីយដ្ឋានបែបអន្តរជាតិក៏មានមិនតិចដែរ ដូចជាភោជនីយដ្ឋាន កូរ៉េមួយចំនួន ដូចជា ភោជនីយដ្ឋាន Seoul Myeon Ok និង ភោជនីយដ្ឋានDae Jang Geum។ នៅទីនោះ គេក៏អាចរកបានម្ហូបចិន និងជប៉ុនផងដែរ ដូចជា Dim Sum Emperors ឬ Ajisen Ramen។ ប្រសិនបើអ្នកចង់បានម្ហូបបែបអាមេរិក Burger King ក៏ស្ថិតនៅទីនេះដែរ។តើជីវិតពេលរាត្រីនៅទួលគោកមានលក្ខណៈបែណា?ទោះបីជាល្បីថាទួលគោកជាតំបន់ដែលស្ងាត់ជ្រងំ ប៉ុន្តែទួលគោកមានកន្លែងកំសាន្តជាច្រើន សម្រាប់កាត់ស្ត្រេសបន្ទាប់ពីការងារ។ អ្នកអាចជ្រើសរើសរវាង Romantic KTV, M2 Restaurant & KTV, និង Moonlight Restaurant & KTV ឬកន្លែងផ្សេងៗជាច្រើនទៀត។ប្រសិនបើអ្នកស្វែងរកដៃគូរាំកម្សាន្ត អ្នកក៏អាចទៅកាន់ Egypt Nightclub នៅលើផ្លូវ ១១២ នៅបឹងកក់ ២ ផងដែរ។ នៅទីនោះ មានកន្លែងរាំយ៉ាងល្អ ចម្រៀងពិរោះៗ អាហារ និងភេសជ្ជៈផងដែរ។ ក្លឹបនេះចាប់ផ្តើមបើកនៅម៉ោង ៨ ល្ងាច ដល់ម៉ោង ៥ ព្រឹក។ តម្រូវការប្រចាំថ្ងៃនៅទួលគោកទួលគោកមានផ្សារបែបប្រពៃណីសំខាន់មួយ ដែលស្ថិតនៅផ្នែកខាងជើងនៃផ្លូវសហព័ន្ធរូស្ស៊ី និងផ្សារតូចៗផ្សេងទៀត ដូចជាផ្សារដើមគ ផ្សារនាគមាស និងផ្សារផ្លែឈើ។ អ្នកមិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ ប្រសិនបើអ្នកត្រូវការផលិតផលស្រស់ៗ។ ផ្សារទំនើបថៃហួត និងផ្សារឡាក់គី ដែលមានលក្ខណៈជាផ្សារបែបអឺរ៉ុប ក៏មាននៅទីនោះដែរ។មជ្ឈមណ្ឌលលក់ទំនិញដ៏ធំជាងគេមួយនៅតំបន់នោះ គឺ TK Avenue ដែលមានហាងលក់ទំនិញជាច្រើន រោងកុន និងភោជនីយដ្ឋានជាច្រើនកន្លែង។តើទួលគោកជាជាយក្រុង ឬជាមជ្ឈមណ្ឌលនៃទីក្រុង?ជាការពិតណាស់ ទួលគោកមើលទៅគឺជាតំបន់សម្រាប់ការរស់នៅបែបគ្រួសារ ជាងតំបន់ ផ្សេងៗនៃទីក្រុងភ្នំពេញ ហើយវាក៏ជាកន្លែងសម្រាប់គ្រួសារដែលមានទ្រព្យសម្បត្តិច្រើន ដែលមានលទ្ធភាពទិញដី ផ្ទះ ឬខុនដូនៅទីនេះ។ ដោយសារតែតំបន់នេះមានការរីកលូតលាស់យ៉ាងខ្លាំង អ្នកជំនាញបានចាត់ទុកតំបន់ ទួលគោកថាជាមជ្ឈមណ្ឌលនៃទីក្រុងភ្នំពេញ។ ប៉ុន្តែចំពោះគំនិតរបស់អ្នកវិញ តើអ្នកគិតថាវាជាជាយក្រុង ឬវាកំពុងតែក្លាយជាផ្នែកនៃចំណុចកណ្ដាលទីក្រុង?តើអ្នកគិតថាការណែនាំនេះមានប្រយោជន៍ដែរទេ? ស្វែងរកការណែនាំផ្សេងទៀតនៅលើគេហទំព័រ Realestate.com.kh. ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា នៅថ្ងៃនេះ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩ របស់យើងបានផងដែរ! Article by: