+855 92 92 1000
Logo

Editorial content

ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យដ៏ត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នក
Updated on: June 7, 2022, 12:45 a.m.
Published on: May 16, 2017, 2:42 a.m.
Realestate News
Property Buyers & Sellers Advice

ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យដ៏ត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នក


នៅពេលលោកអ្នកលក់អចលនទ្រព្យរបស់អ្នកតើលោកអ្នកគួរតែជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយដើម្បីលក់ជូនលោកអ្នក ឬផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុន? ជម្រើសទាំងពីរមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាដែលអ្នកលក់ត្រូវពិចារណារមុននឹងសម្រេចចិត្តទិញ។

គុណសម្បត្តិនៃការផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុន៖

- ប្រសិនបើលោកអ្នកចង់លក់អចលនទ្រព្យរបស់អ្នកបានលឿន ចូរផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ ភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុនដែលនេះជាជម្រើសដ៏ល្អមួយ។ ហើយមិនមានហេតុផលណាល្អជាងនេះនោះទេ ការផ្សព្វផ្សាយអាចធ្វើតាមវិធីជាច្រើនផ្សេងៗគ្នាដូចជាតាមរយៈកាសែតការបោះពុម្ពផ្សព្វផ្សាយអចលនទ្រព្យ និងតាមរយៈអ៊ីនធើណិតដើម្បីឲ្យមានការចូលទស្សនាអចលនទ្រព្យអ្នកបានច្រើន ផ្សព្វផ្សាយច្រើនមានន័យថាទទួលទទួលបានការចាប់អារម្មណ៏ជាច្រើនពីអតិថិជន។

- គុណសម្បត្តិនៃការប្រើប្រាស់នូវភ្នាក់ងារអចលនទ្រព្យច្រើនគឺមានន័យថាអ្នកកំពុងតែធ្វើការជាមួយមនុស្សជាច្រើន រីឯយុទ្ធសាស្រ្តលក់ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា។ វាជាចំណុចសំខាន់អំពីកម្រិតនៃការយល់ដឹងជាច្រើនក៏មានផ្សេងៗគ្នាអំពីវិធីសាស្រ្តនៃការលក់ដែលសាកសមជាមួយអ្នកទិញ។ នេះអាចមានន័យថាព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកទៅដល់មនុស្សផ្សេងៗគ្នាជាង អ្វីដែលអ្នកចង់បានទៅទៀតពីព្រោះវាត្រូវបានផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យ និងបណ្ដាញទំនាក់ទំនងជាច្រើន។

- ការជួលការផ្សព្វផ្សាយតាមបណ្ដាភ្នាក់ងារអចលនទ្រព្យមានន័យថាការចរចារទិញបានធ្វើឡើងដាច់ដោយឡែកពីគ្នា។ អ្នកដែលប្រកួតប្រជែងគ្នាមិនមែនជាអ្នកទិញនោះទេប៉ុន្តែគឺភ្នាក់ងារអចលនទ្រព្យតែម្ដង។ ហេតុផលនេះអាចធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកសម្រេចចិត្តលក់អចលនទ្រព្យរបស់អ្នកស្របពេលដែលមានអ្នកទិញផ្សេងទៀតឲ្យតម្លៃខ្ពស់ជាង។

- មួយវិញទៀតការគិតប្រាក់កម្រៃជើងសារភ្នាក់ងារអចលនទ្រព្យខ្លះអាចគិតថ្លៃពីអ្នកតាមតែចិត្តដែលគ្មានតម្លៃមួយច្បាស់ លាស់ ទំាងអស់នេះជាផ្នែកមួយនេៃហានិយភ័យនៃការជ្រើសរើស ភ្នាក់ងារអចលនទ្រព្យតែមួយ។

ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយភ្នាក់ងារអចលនទ្រព្យដែលល្បីឈ្មោះមួយ៖ 

- មូលហេតុដែលលោកអ្នកផ្សព្វផ្សាយអចលនទ្រព្យជាមួយភ្នាក់ងារអចលនទ្រព្យដែលល្បីឈ្មោះនោះគឺថាពួកគេ មានយុទ្ធសាស្រ្តលក់របស់ពួកគេ ហើយវាគឺជាយុទ្ធសាស្រ្តដ៏ល្អមួយដែលអាចចំណេញពេលវេលានិងថវិកាជាច្រើន។ វាផ្ដោតទៅលើភាពច្បាស់លាស់ដែលលោកអ្នចអាចទទួលបានដំណោះស្រាយដ៏ល្អមួយជាមួយអ្នក ទិញដែលមិនមានភាពស្មុគស្មាញច្រើន។ ការធ្វើដូចនេះផ្ដល់ឱ្យភ្នាក់ងារអចលនទ្រព្យនូវភាពបត់បែនបាន ដើម្បីប្រើសប្រាស់យុទ្ធសាស្រ្តរបស់ពួកគេផ្អែកទៅលើតម្រូវការរបស់អ្នក និងព័ត៌មានត្រឡប់អំពីទីផ្សារបច្ចុប្បន្ន។

- អ្នកអាចជួលអ្នកអាជីពម្នាក់ដែលមានជំនាញសម្រាប់ប្រភេទអចលនទ្រព្យរបស់អ្នកផងដែរវាពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ឲ្យឃើញថាមនុស្សម្នាក់មានសមត្ថភាពអាចធ្វើបានល្អជាង។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានយ៉ាងត្រឹមត្រូវ។

- ការមានភ្នាក់ងារអចលនទ្រព្យល្អធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញ ពួកគាត់ពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់គេជាជាងអ្វីទំាងអស់។ ត្រូវប្រាកដធ្វើឲ្យអ្នកទិញមានភាពច្បាស់លាស់ និងផ្តល់ទំនុកចិត្តក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទិញ។ 

- ភ្នាក់ងារអចលនទ្រព្យដែលល្អពេលខ្លះពួកគេផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យខ្លះវិញមិនមានការផ្តល់ជូនសេវាបែបនេះឡើយ។

- សូមចងចាំថាអ្នកក៏មានតួនាទីសំខាន់នៅក្នុងដំណើរការលក់នេះផងដែរ មិនថាអ្នកជ្រើសរើសយកជម្រើសយកភ្នាក់ងារអចលនទ្រព្យណាមួយ តើវិធីសាស្រ្តមួយណាដែលអ្នកគិតថានឹងអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក ហើយថាតើការខិតខំប្រឹងប្រែងកម្រិតណាក្នុងការងារមួយនេះគឺអាស្រ័យទៅលើអ្នក។ សូមជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យមួយណាដែលអ្នកចង់បាន!

អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៅក្រុមហ៊ុន Realestate.com.kh

ចង់ស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ ​ Realestate.com.khថ្ងៃនេះ ដែលជាគេហទំព័រប្រភពព័ត៌មានសម្រាប់អ្នកទិញ និងលក់អចលនទ្រព្យ ឈានមុខគេក្នុងប្រទេសកម្ពុជា!

 

borey-ads-580-x-90-khmer

Comments