+855 92 92 1000
Logo
គុណសម្បត្តិ និងគុណវិប្បត្តិនៃការទិញផ្ទះមុនគម្រោង
Updated on: May 12, 2023, 8:27 a.m.
Published on: May 18, 2017, 8:09 a.m.
Property Buyers & Sellers Advice

គុណសម្បត្តិ និងគុណវិប្បត្តិនៃការទិញផ្ទះមុនគម្រោង


 

ប្រសិនបើអ្នកធ្លាប់បានទៅទីក្រុងភ្នំពេញអ្នកនឹងមើលឃើញពីឱកាសយ៉ាងច្រើនអ្នកបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើននៅតាមផ្លូវ។ ការផ្សព្វផ្សាយទាំងនោះហាក់បីដូចជាកំពុងស្រែកហៅអ្នកប៉ុន្តែវាក៏​មានលក្ខណៈពិសេសដែលផ្តល់ជូន​ហើយធ្វើឲ្យអ្នកចាប់អារម្មណ៍ផងដែរ។ ទាំងនោះមានការកាត់បន្ថយចំនួនប្រាក់តម្កល់ បញ្ចុះអត្រាការប្រាក់ទាប និងផ្តល់ជូនទីតាំងដ៏ទាក់ទាញបំផុត។ មានចំណុចមួយដែលអ្នកត្រូវតែដឹង៖ អចលនទ្រព្យដែលអ្នកនឹងទិញនោះគឺជាការលក់មុនគម្រោង! បច្ចុប្បន្នប្រសិនបើអ្នកកំពុងពិចារណាអំពីចំណុចនេះអ្នកប្រហែលជាឆ្ងល់ថាតើការលក់មុនគម្រោងមានន័យដូចម្តេច។ ដូច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេចហើយផ្តល់ផលដូចម្តេចចំពោះអ្នក? Realestate.com.kh បានកំណត់ពីលក្ខណៈសាមញ្ញ និងការបកស្រាយងាយៗសម្រាប់អ្នកស្វែងយល់បន្ថែម។

 

តើអ្វីទៅជាការលក់មុនគម្រោង?

ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យមាន ផ្ទះ ឬដីឡូតិ៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍន៍បានបញ្ចប់។ ការលក់មុនគម្រោងត្រូវបានអនុវត្តន៍ក្នុងហេតុផលមួយចំនួន។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោងខណៈពេលដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តន៍តាមវិធីនេះដើម្បីធានាថាយូនីតទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។

តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?

ផ្តល់ជូនតម្លៃសមរម្យ៖ មិនមែនតែងតែមានតម្លៃទាបនោះទេតែភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាបជាយូនីតដែលសាងសង់រួច។ នេះគឺដោយសារតែអ្នកនឹងមិនទាន់អាចរស់នៅក្នុងផ្ទះនេះនៅឡើយទេ! ជាការលើកទឹកចិត្តសម្រាប់ឲ្យមានការជឿទុកចិត្ដលើអ្នកអភិវឌ្ឍន៍អ្នកទិញត្រូវបានផ្តល់សិទ្ធិជាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញក្នុងតម្លៃទាប និងលក្ខខណ្ឌការទូទាត់អាចបត់បែនបាន។ ដូច្នេះអ្នកអាចបង់រំលោះព្រមទាំងការប្រាក់ទាបទៅគ្មានការប្រាក់តែម្តង។ អ្នកអភិវឌ្ឍន៍ទៀតថែមទាំងផ្តល់ជូនបញ្ចុះតម្លៃពិសេសដល់អតិថិជនដំបូងគេដែលធ្វើឱ្យអចលនទ្រព្យទាំងអស់កាន់តែទាក់ទាញ។

ជាការវិនិយោគដ៏ល្អបំផុត៖ អចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់។ នេះគឺជាផលប្រយោជន៍សម្រាប់អ្នកទិញ ឧទាហរណ៍ ប្រសិនបើអ្នកទិញអចលនទ្រព្យមួយដែលឥឡូវនេះនៅក្នុងដំណាក់កាលមុនគម្រោងតម្លៃលក់គឺ ១២០,០០០​ដុល្លារហើយប្រហែលពីរទៅបីឆ្នាំក្រោយ ហើយនៅពេលដែលគម្រោងបានបញ្ចប់តម្លៃអាចកើនឡើងដល់ទៅប្រហែល១៥០,០០០ដុល្លារ។ ប្រាក់ចំណេញ ៣០,០០០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះគ្រាន់តែរង់ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់អ្នកក៏ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន។

មានជម្រើសច្រើន ដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យមុនគម្រោងអ្នកមានសេរីភាពក្នុងការជ្រើសរើសយកយូនីតដែលអ្នកចង់បានទីតាំងបែបណាជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត។ ជាមួយនឹងយូនីតដែលសាងសង់រួចគឺមិនមានផ្តល់ជូនបែបនេះទៀតទេ។ ទោះបីតាមវិធីណាអ្នកក៏មិនមានជម្រើសច្រើនដូចអ្វីដែលអ្នកចង់បានឡើយ។

ហានិភ័យ

ការផ្លាស់ប្តូរលក្ខខណ្ឌ៖ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ពេលខ្លះ និងអាចមានការផ្លាស់ប្តូរបន្ថែមទៀតមិនថាស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា។ ហានិភ័យដែលកើតមានគឺអ្នកប្រហែលពិតជាទទួលបានយូនីតដែលខុសពីអ្វីដែលគេបានសន្យាជាមួយ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជាដើម។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយអ្នកនឹងមិនអាចធ្វើអ្វីបាននោះឡើយប៉ុន្តែមានតែរស់ នៅទីនោះ។ អ្វីដែលអ្នកមួយចំនួនអាចបានធ្វើគឺពួកគេជួលយូនីតទាំងនោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីពន្យាពេលនៃការខកចិត្ត។

ការគ្រប់គ្រងពេលវេលា៖ ពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់គឺជាការប្រឈមមុខមួយទៀតដែលអ្នកវិនិយោគត្រូវតែពិចារណា។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោងមានខសន្យានៃការពន្យាពេល ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវ ក្នុងការបញ្ចប់គម្រោងឲ្យទាន់ពេលវេលា។  នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឲ្យបានល្អិតល្អន់។

ការបាត់បង់ហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុនបានអ្នកជាធម្មតាមិនទទួលបានអ្វីទាំងអស់។ សូមប្រាកដថាអ្នកអាចប្តឹងពួកគេបាន ប៉ុន្តែវានឹងចំណាយពេលយូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ហើយភាគច្រើនករណីស្របច្បាប់នៅកម្ពុជា គឺមានជំហានយឺត។

ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃ៖ ដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោងអ្នកអាច ជួបហានិភ័យនៃការបោកប្រាស់ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់។​  ហើយប្រសិន បើមិនមែនជាករណីនេះទេការអភិវឌ្ឍន៍មួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹបកេងកំណត់តម្លៃទ្វេរដងនៅពេលធ្វើបទបង្ហាញលក់។

គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោង

ទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិនបើអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក។ ដូច្នេះខាងក្រោមនេះគឺជាចំណុចមួយចំនួនសម្រាប់ពិចារណានៅពេលដែលដើរមើលអចលនទ្រព្យ ហើយអ្នកចង់ទិញអចលនទ្រព្យមុនគម្រោង។

 ១. ស្វែងរកអ្នកអភិវឌ្ឍន៍មួយដែលមានកេរ្តិ៍ឈ្មោះល្អ ចំណាយពេលវេលាក្នុងការស្វែងរក។

២. ស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះ (Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើន)។

៣.រកមេធាវីល្អម្នាក់ ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬខសន្យា ដែលមានភាពលម្អៀង។

៤. ជួលសេវាកម្មឈ្មួញកណ្តាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីជួយអ្នកក្នុងការទិញអចលនទ្រព្យណាមួយ។

៥.ផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍន៍ជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។​

ការលក់មុនគម្រោងគឺជាវិធីអស្ចារ្យដើម្បីទទួលបានការលក់ច្រើនបំផុត។ ជាមួយនឹងការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវរួមផ្សំជាមួយនឹងគន្លឹះទាំងនេះអ្នកអាចចំណេញលុយបានយ៉ាងច្រើន។  

 អានអត្ថបទផ្សេងទៀតនៅលើ Realestate.com.kh

 

 

Comments