រំលងទៅមាតិកា
ព័ត៌មាន

គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ

តួយ៉ាងយោងតាមតួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

1 សីហា 2022Updated 1 សីហា 2022អាន 1 នាទី23,256 អ្នកអានចែករំលែកFacebookLinkedInXEmail

រយៈពេលប្រមាណ២ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩កន្លងទៅ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់​នូវផល​វិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះមកលើស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែគម្រោងសាងសង់​ជាច្រើនដែលត្រូវបានអនុម័តនោះអាច​នឹង​ត្រលប់​មកវិញក្នុងពេលឆាប់ៗនេះ ក្រោយពីប្រទេស​កម្ពុជា​​បានធូរ​ស្រាល​បន្តិចម្តងៗ​ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ។

Construction Projects

តួយ៉ាងយោងតាមតួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា គម្រោងសាង​សង់​សរុបចំនួន៣៩២៥ត្រូវបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២១ ក្នុងនោះគម្រោង​សាង​សង់​​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ ។

Borey Projects

ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងសាង​សង់​សរុបចំនួន៣៩២៥​​ដែល​បាន​ចុះបញ្ជី​ ដែលមាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ មានចំនួន៨៦%​ជា​គម្រោង​សាង​សង់​ប្រភេទលំនៅឋាន ។

គម្រោងសាងសង់ទាំងនោះប្រើប្រាស់ផ្ទៃដីប្រមាណ 12 លានម៉ែត្រការ៉េដែលរួមមាន គម្រោងលំនៅដ្ឋាន, គម្រោងអគារ​លំនៅ​ដ្ឋានរួមបញ្ចូលគ្នា, គម្រោងអគាររួមបញ្ចូលគ្នាពហុមុខងារ, គម្រោងអគារឧស្សាហកម្ម, គម្រោងអគារពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។

Construction Projects

ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេសពេញលេញឡើងវិញ និងការប្រកាសបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការងើបឡើងវិញចំពោះវិស័យអចលនទ្រព្យនៅ​ក្នុងប្រទេសកម្ពុជាផងដែរ ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា