+855 92 92 1000
Logo

Recent Articles

ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
May 30, 2022, 10:12 p.m.
មួយរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានវត្តមានអាគារខ្ពស់ជាច្រើនដូចជាអាគារខុនដូ និងអគារពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរចាប់ផ្តើមមានការផ្លាស់ប្តូរច្រើនមកចាប់អារម្មណ៍ជាមួយនឹងការរស់នៅតាមខុនដូវិញ។ ក្នុងនោះគម្រោងខុនដូមួយដែលមានលក្ខណៈពិសេសខុសពីគេ មិនថាលើស្ថាបត្យកម្ម សម្ភារៈតាំងលម្អ គុណភាពសំណង់ និងទីតាំងនោះគឺ ខុនដូប្រណិតស្កាយវីឡា។ស្កាយវីឡា គឺជាគម្រោងខុនដូប្រភេទវីឡាលើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លារលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លារធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏មានតិចទៅៗដោយសារតែទំហំសាងសង់មានកម្រិត ប៉ុន្តែបញ្ហានេះមិនមាននៅក្នុងគម្រោងខុនដូស្កាយវីឡាឡើយ ព្រោះខុនដូនេះផ្តោតសំខាន់ទៅលើទីធ្លា ដោយផ្តល់ជូនទំហំធំធូលាយមិនធ្លាប់មាននៅក្នុងគម្រោងខុនដូផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។ ស្កាយវីឡាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះសាងសង់រួចរាល់បាន ៩៩% ដែលគ្រោងនឹងប្រគល់ជូនលោកអ្នកដែលជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះនៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។ ខុនដូដែលមានទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើនពិសេសគឺផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉លផ្សារទួលទំពូងនិងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។គម្រោងស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាខុនដូស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដាថ្មីនៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុមប្រកបដោយផាសុកភាព។ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃ យូនីតៗនីមួយៗប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួនទៅតាម ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ វាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងនិងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើត បានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រងអមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយ អារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតនោះគឺ ក្លឹបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែបរួមមាន ក្លឹបហាត់ប្រាណ បន្ទប់សោណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដាអន្តរជាតិ។បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅជាន់ទី៣៥ មានកន្លែងអង្គុយលំហែកាយដ៏ធំទូលាយ បន្ទប់កម្សាន្ត បន្ទប់ទទួលទានអាហារពេលល្ងាចបែបឯកជន អាចរៀបចំកម្មវិធីសម្រាប់ការជួបជុំអាហារពេលល្ងាចយ៉ាងសាកសមសម្រាប់លោកអ្នកដែលចូលចិត្តអារម្មណ៍បែបឯកជន អាចក្លាយជាទីធ្លារអានសៀវភៅ​។ លើសពីនោះទៀតមានភោជនីយដ្ឋានបែបបារាំង និងជប៉ុន។ព័ត៌មានលម្អិតពីយូនីតនៅគម្រោងខុនដូស្កាយវីឡាស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលអាចនិយាយបានថាជាយូនីតខុនដូ ដែលមានទំហំធំបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជនជ្រើសរើស។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរ ជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។ បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាល ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លារធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍ នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុង ក្រុមគ្រួសារ ឬ​ ជាទីតាំងសម្រាប់ផឹកតែនាព្រឹកព្រលឹម។ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួលសុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។បច្ចុប្បន្ននេះយូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រូចរាល់ហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្រ្តនៃការបង់ប្រាក់មានជាច្រើនប្រភេទ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា សូមធ្វើការទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែម និងការបញ្ជុះតម្លៃផ្សេងៗ។សម្រាប់ពត៌មានបន្ថែមពីគម្រោងខុនដូ ស្កាយវីឡា សូមចុចទៅកាន់ Link នេះ៖ https://www.realestate.com.kh/new-developments/sky-villa/
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
June 6, 2022, 5:01 p.m.
នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមអនឡាញ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅលើគេហទំព័ររបស់ yearendpropertysale.realestate.com.kh។ព្រឹត្តការណ៍ពិព័រណ៍តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានការចូលរួម ពីគម្រោងអភិវឌ្ឍន៍ល្បីៗ ជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានរហូតដល់ ៤០%ឯណោះ។ពិព័រណ៍នេះផងដែរក៍មានការដាក់តាំងលក់អចលនទ្រព្យជាច្រើនប្រភេទទៀត រួមមានដី និងផ្ទះដែលមានតម្លៃក្រោមទីផ្សារបច្ចុប្បន្ន។​ លោកអ្នកក៏អាចធ្វើការប្រឹក្សាយោបល់ជាមួយ​ អ្នកជំនាញអចលនទ្រព្យរបស់កម្មវិធី ចំពោះចម្ងល់អំពីគម្រោងផ្ទាល់ ឬការ វិនិយោគផ្សេងៗដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។​ លោកអ្នកអាចចូលរួមមើលការដាក់តាំង គម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ។ លោកអ្នកអាចមើលតាមទូរស័ព្ទ ឬកុំព្យូទ័រនៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។គួរបញ្ជាក់ផងដែរថានេះជាឱកាសល្អបំផុតសម្រាប់ អតិថិជនដែលកំពុង ស្វែងរកអចលនទ្រព្យ ក្នុងតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ ឬរស់នៅផ្ទាល់។​ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាច្រើនរួមមានដូចជា៖ បុរី អារ៉ាតា ហ្កាដិន រ៉េស៊ីឌិនស៏,​ គម្រោងខុនដូ Garden One, គម្រោងខុនដូ The Hexa, គម្រោងខុនដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេអេច លែន, គម្រោងខុនដូ ដឹ លីដុនហាយស៍ ខនដូមីនៀម, បុរី អាប់ថោន,បុរីឡាផាម, គម្រោង លំនៅឋាន អារ៉ាខាវ៉ា, គម្រោងខុនដូ Rose Apple Square, គម្រោងខុនដូ រ៉ូយ៉ាល់ ស្កាយលែន, គម្រោងខុនដូ Le Condé BKK1, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Vue Aston, គម្រោងខុនដូ Ratana Plaza Top Apartment, គម្រោងខុនដូ ព្រីនស៍ ហេបភីនេស ផ្លាហ្សា, គម្រោង Dara Sakor, គម្រោង Stardream Lake Tourism Town។តើកម្មវិធីដំណើរយ៉ាងដូច្នេះ?១. ដំបូងលោកអ្នកតម្រូវឲ្យធ្វើការចុះឈ្មោះជាមុនសិន២. នៅថ្ងៃកម្មវិធី លោកអ្នកអាចចូលមើលអចលនទ្រព្យដែលមានដាក់បង្ហាញនៅលើ គេហទំព័របានដោយសេរី៣. ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យណាមួយហើយ លោកអ្នកអាចធ្វើការកក់អចលនទ្រព្យនោះដោយគ្រាន់តែចុចលើបូតុង កក់ទុក ។គួរបញ្ជាក់ផងដែរថា ចំពោះប្រាក់កក់របស់លោកអ្នក ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងអចលនទ្រព្យដែលខ្លួនបានកក់រួច លោកអ្នកអាចធ្វើការស្នើសុំប្រាក់កក់ត្រលប់វិញនៅកំឡុងពេល១៤ថ្ងៃបន្ទាប់ពីការកក់រួចបានយ៉ាងងាយស្រួល។ ចាំដល់ណាទៀត! នេះជាឱកាសពិសេសបំផុតចំពោះលោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានសម្រាប់រស់នៅ រឺវិនិយោគគ្រប់ប្រភេទ៕សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។
មិនធ្លាប់មាន!! បង់រំលោះ ៨ ដុល្លារ រៀងរាល់ថ្ងៃ ជាមួយគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា
មិនធ្លាប់មាន!! បង់រំលោះ ៨ ដុល្លារ រៀងរាល់ថ្ងៃ ជាមួយគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា
June 6, 2022, 5:01 p.m.
លោកអ្នកអាចធ្វើការទិញផ្ទះដោយគ្រាន់តែចំណាយ ៨ ដុល្លារ ជារៀងរាល់ថ្ងៃ។ លោកអ្នកកំពុងតែឆ្ងល់ហើយមែនទេ អ្នកខ្លះទៀតកំពុងមានការសង្ស័យហើយមែនទេ? សំណួរជាច្រើនកំពុងផុសចេញមក ថាតើផ្ទះនោះមានសភាពបែបណា?ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងនឹងគម្រោង៖១. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺជាអចលនទ្រព្យឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលត្រូវបានវិនិយោគដោយព្រីនស៍រៀលអ៊ីស្ទេតគ្រុប ជាក្រុមហ៊ុនធំមួយដែលមានបទពិសោធន៍ក្នុងវិស័យនេះយូរឆ្នាំមកហើយ។២. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ក្នុងមជ្ឈមណ្ឌលទាំង៧ របស់រាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលរដ្ឋបាល៖ ជាតំបន់ស្នូលនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលផ្ដុំនូវស្ថាប័នរដ្ឋថ្នាក់ជាតិគ្រប់កម្រិត និងទីប្រជុំនៃស្ថានទូតរបស់ប្រទេសនានា។មជ្ឈមណ្ឌលវប្បធម៍៖ គម្រោងនេះហ៊ុមព័ទ្ធទៅដោយសារមន្ទីរជាតិ វិមានឯករាជ្យ និងអគារនិមិត្តសញ្ញាវប្បធម៌ជាច្រើនទៀត ដែលសម្រេចបាននូវជីវិតរស់នៅដ៏ប្រសើររបស់ឥស្សរជនទីក្រុងភ្នំពេញ។មជ្ឈមណ្ឌលអប់រំ៖ ប្រមូលផ្ដុំដោយធនធានអប់រំប្រកបដោយគុណភាពខ្ពស់ដូចជាសាលាអន្តរជាតិភ្នំពេញ ( ISPP)សាលាអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលអនុញ្ញាតនូវការស្រូបយកចំណេះដឹងដ៏ទូលំទូលាយគ្មានដែនកំណត់។មជ្ឈមណ្ឌលផ្សារទំនើប៖ ផ្សារទំនើបធំៗជាច្រើនស្ថិតនៅជុំវិញគម្រោង រួមមាន ផ្សារទំនើបអ៊ីអន៣ ទីក្រុងពាណិជ្ជកម្មPH ផ្សារទំនើបPH Eco Mall និងផ្សារទួលទំពូង ផ្សារកណ្ដាល ដែលបង្ហាញពីភាពរស់រវើកនៃពាណិជ្ជកម្មទីក្រុង។មជ្ឈមណ្ឌលទូរគមនាគមន៍៖ គម្រោងមានទីតាំងស្ថិតនៅតាមបណ្ដោយដងវិថីសំខាន់ៗដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបីគឺ មហាវិថីព្រះមុនីវង្ស មហាវិថីយោធពល ខេមរៈភូមិន្ទ (ផ្លូវ២៧១) និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន។មជ្ឈមណ្ឌលពាណិជ្ជកម្ម៖ ស្ថិតនៅតំបន់ស្នូលនៃគម្រោងភ្នំពេញ CBD ដែលមានគម្រោងធំៗចំនួន ៤ ហ៊ុមព័ន្ធជុំវិញ ដែលបង្កើតបានជាបណ្ដុំនៃអគារពាណិជ្ជកម្ម ដែលមានបរិយាកាសអាជីវកម្មប្រកបដោយគុណភាពខ្ពស់ និងក្លាយជាចលករនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។មជ្ឈមណ្ឌលរស់នៅ៖ គម្រោងនេះនឹងជះឥទ្ធិពលល្អដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង ដោយមានប្រមូលផ្ដុំដោយបរិក្ខារមប្រើសេវាកម្មរស់នៅគ្រប់តម្រូវការ ដូចជាមន្ទីរពេទ្យពហុព្យាបាលហ្វឺសសេនធឺរ និងមន្ទីរពហុព្យាបាលបាយ័នសម្រាប់ការការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ក៏មាននូវសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៏។ល។ ដែលនាំមកនូវបទពិសោធន៍នៃជីវិតរស់នៅកាន់តែប្រសើរ។៣. អគារគិតគូរយ៉ាងល្អិតល្អន់លើគុណភាព ប្រើប្រាស់រចនាបថទំនើប ដែលពោរពេញទៅដោយភាពសិល្បៈ រួមជាមួយនឹងការតុបតែងសម័យទំនើបប្រកបដោយភាពផ្ចិតផ្ចង់។ ការជ្រើសរើសសម្ភារៈម៉ាកល្បីៗជុំវិញពិភពលោក និងពីគ្រប់តំបន់ ដើម្បីកសាងនូវស្នាដៃប្រណីតប្រចាំសម័យកាលថ្មីនេះ។យូនីតនីមួយៗបានបំពាក់នូវគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗ។ ដែលបន្ថែមរស់ជីវិតឲ្យកាន់តែមានរីករាយសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ។ ៤. លំនៅឋានស្តង់ដារអន្តរជាតិ នាំមុខគេក្នុងការរស់នៅបែបទាន់សម័យ មានស្កាយបារ អាងហែលទឹកធំទូលាយ កន្លែងប្រណីតដូចជាក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងបារបែបបារាំង បំពេញចិត្តរាល់ការក្ដីស្រមៃរបស់ជីវិតបែបយុវវ័យនៅភ្នំពេញដែលមានភាពសប្បាយគួរឱ្យរំភើបជារៀងរាល់ថ្ងៃ។៥. បរិក្ខារទំនើបសម្រាប់លំនៅឋានបែបយុវវ័យលំដាប់ថ្នាក់អន្តរជាតិគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត និង 24 ម៉ោង ដើម្បីឲ្យអតិថិជនទាំងអស់ទទួលបាននូវភាពកក់ក្តៅ និងសេវាកម្មល្អឥតខ្ចោះ។ ពិតណាស់ គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយសម្រួលបន្ទុករបស់យុវជនដែលកំពុងស្វែងរកទិញលំនៅដ្ឋានផ្ទាល់ខ្លួន។ តម្លៃចាប់ពី ៦០,០០០ដុល្លារ បង់រំលោះ ២០% ដែលស្មើនឹង ១២,០០០ដុល្លារ ការបង់ប្រាក់ប្រចាំខែចាប់ផ្តើមពី ២៥២ ដុល្លារ ដែលទូទាត់ប្រចាំថ្ងៃមានតម្លៃទាបបំផុតស្មើ ៨ ដុល្លារ។ (ព័ត៌មានលម្អិតសូមសាកសួរនៅមជ្ឈមណ្ឌលលក់ភ្នំពេញនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបឬតាមរយៈទូរស័ព្ទ)អ្នកអាចមានលទ្ធភាពទទួលបានផ្ទះដ៏មានគុណភាពសម្រាប់អ្នក និងក្រុមគ្រួសារ ដោយសារតែវិធីសាស្រ្តនៃការបង់ប្រាក់គឺមានតម្លៃទាបអាចទទួលយកបាន ផ្ដល់ឱកាសដល់លោកអ្នកក្នុងការក្លាយជាម្ចាស់ផ្ទះដែលមានតម្លៃសមរម្យ ស្ថិតនៅកណ្ដាលទីក្រុងដែលជាតំបន់ដែលមានកត្តានុពលខ្លាំង។ ប្រភេទផ្ទះ
ពាក្យស្នើសុំឥណទានបុគ្គលនៅកម្ពុជា កើនឡើងដល់៥០% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០
ពាក្យស្នើសុំឥណទានបុគ្គលនៅកម្ពុជា កើនឡើងដល់៥០% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០
June 6, 2022, 5:01 p.m.
អចលនទ្រព្យដែលមានការចាប់អារម្មណ៍ជាងគេសម្រាប់ប្រជាជនកម្ពុជា គឺគម្រោងបុរី។ ក្នុងត្រីមាសទី៣​ នៃឆ្នាំ២០២០នេះ កម្ចីអចលនទ្រព្យមានកំណើនរហូតដល់៥០% នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា។ ការរីករាលដាលនៃជំងឺកូវីត ១៩ បានធ្វើឲ្យទីផ្សារនៅកម្ពុជាអន់ថយគួរឲ្យកត់សម្គាល់។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ សេដ្ឋកិច្ចកំពុងចាប់ផ្តើមមើលឃើញសញ្ញានៃការងើបឡើងវិញដែលត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក។តាមរបាយការណ៍នៃការិយាល័យឥណទានកម្ពុជាដែរនេះ បានបង្ហាញថាសមតុល្យឥណទានអតិថិជនសរុបមានចំនួន ៩,១១ ពាន់លានដុល្លារអាមេរិកត្រូវបានកត់ត្រាគិតត្រឹមខែកញ្ញាឆ្នាំ ២០២០។ ថវិកាប្រមាណ ៥១% ឬ ៤,៦ ពាន់លានដុល្លារត្រូវបានស្នើជាកម្ចីអចលនទ្រព្យ និងសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៤៧,៩០% ឬ ៤,៣ ពាន់លានដុល្លារ។ សមតុល្យប័ណ្ណឥណទានមានចំនួនត្រឹមតែ ០,៥៨% ឬ ៥២ លានដុល្លារប៉ុណ្ណោះ។របាយការណ៍ក៏បានបង្ហាញបន្ថែមទៀតនូទំហំឥណទានលក្ខណៈបុគ្គលសរុបចំនួន ១,២៧ លានត្រូវបាន ធ្វើឡើងនៅត្រីមាសទី ៣ ឆ្នាំ ២០២០នេះ។ កម្ចីអចលនទ្រព្យមានចំនួន ១០.៥៨% ឬ ~ ១៣៥.០០០ គណនី ឬឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៨១,១២% ឬ ១,០៣ លាន។ កម្ចីប័ណ្ណឥណទានត្រូវបានគេកត់ត្រាទុកនៅ ៨,៣០% ឬ ~ ១០៥.០០០ គណនីឥណទានសរុប។ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងការរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទាំងនេះរារាំងដល់អតិថិជនអន្តរជាតិ និងរំខានដល់កាលវិភាគសាងសង់នៃការអភិវឌ្ឍន៍ជាច្រើន។ ការធ្លាក់ចុះនៃអតិថិជនបរទេស ជាពិសេសប៉ះពាល់ដល់តម្លៃលក់ផ្ទះល្វែងធំៗដែលជាលទ្ធផល ធ្វើឱ្យតម្លៃលក់មធ្យមភាគធ្លាក់ចុះ ៣០ ភាគរយ យោងតាមរបាយការណ៍ទីផ្សាររបស់គេហទំព័រ Realestate.com.kh។ដោយសារតែមានការគំរាមកំហែងពីការរីករាលដាលនៃកូវីត ១៩ ម្ចាស់គម្រោងអភិវឌ្ឍន៍បាន ផ្លាស់ប្ដូរគំនិតដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុក។ អចលនទ្រព្យដែលមានតំលៃសមរម្យដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអតិថិជនក្នុងស្រុកជាច្រើននៅតែមានស្ថេរភាពពេញមួយឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ទីផ្សារ របស់ Realestate.com.kh ។ចំនួននៃពាក្យស្នើសុំឥណទានបុគ្គលបានកើនឡើងនៅត្រីមាសទី៣ ឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចមើលឃើញសញ្ញានៃការងើបឡើងវិញដោយសារការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងស្រុកជាពិសេសផ្នែកអចលនទ្រព្យដែលមានតំលៃសមរម្យ។
Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី
Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី
June 6, 2022, 7:29 p.m.
រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងក្នុងប្រទេសកម្ពុជា ហើយវាក៏កំពុងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យថ្មី ថែមទាំងទាក់ទាញម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗកាន់តែច្រើន។ អគារដ៏ខ្ពស់ជាច្រើនកំពុងលិចរូបរាងឡើង ហើយខ្លះទៀតបានឡើងខ្ពស់កប់ពពករួចទៅហើយ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ក្នុងពេលឆាប់ៗនេះក្ដីស្រមៃដែលចង់ធ្វើជាម្ចាស់របស់ផ្ទះប្រណិតបំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងលក្ខខណ្ឌផ្សេងជាច្រើនទៀតលោកអ្នកអាចរកបាននៅគម្រោង Le Condé BKK1។ខុនដូ Le Condé BKK1 បានចាប់ផ្ដើមសាងសង់នាខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យគម្រោងនេះជាគម្រោងចុងក្រោយគេបង្អស់នៅក្នុងទីក្រុង។ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ​ ផាប់ និង​ ភោជនីយដ្ឋាន នានាជាច្រើននៅគ្រប់ច្រកល្ហកដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញា អន្តរជាតិល្បីៗជាច្រើនរួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។ បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែររួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។ខុនដូដ៏ប្រណិតមួយនេះឈរនៅចំកណ្ដាលនៃខណ្ឌដែលមានភាពមមាញឹកមួយនេះធ្វើឲ្យខ្លួនឯងមានភាពចាប់អារម្មណ៍ដោយសារការរចនាម៉ូដយ៉ាងសមសួនរបស់វា។ គម្រោងនេះត្រូវបានបញ្ចប់ការតុបតែងផ្នែកខាងក្នុងរួចរាល់ និងមានបំពាក់នូវបច្ចេកទេសផ្ទះឆ្លាតវៃដែលជាបច្ចេកវិទ្យាជំនាន់ថ្មីបំផុត។អគាររចនាម៉ូដយ៉ាងទាក់ទាញLe Condé BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. បង្កើតឡើងក្រោមផ្នត់គំនិត «បេះដូងនៃរាជធានីភ្នំពេញ» គម្រោងអភិវឌ្ឍន៍ចម្រុះនេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីដ៏អស្ចារ្យ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ការរចនាស្ថាបត្យកម្មរបស់អគារ Le Condé BKK1 ត្រូវបានបំផុសគំនិតចេញពីទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិកដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹងល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ​ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។ការរចនាម៉ូដដែលមានគុណភាពខ្ពស់រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោកអ្នកបានរួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។ ផ្នែកកោងខាងក្រៅរបស់វាហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែលតម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។ កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។ស្ថិតក្នុងតំបន់ដែលមានភាពមមាញឹកខ្លាំងរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយអភិវឌ្ឍន៍ខ្លួនឯងពីទីក្រុងតូចមួយ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹកមួយ។ ដែលវាបង្ហាញនូវបរិបទការងារយ៉ាងសកម្មរបស់អ្នករស់នៅក្នុងតំបន់ ហើយ Le Condé BKK1 នឹងផ្ដល់ជូនលោកអ្នកនូវលំនៅដ្ឋានដ៏កក់ក្ដៅដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅដោយគ្រាន់តែប្រើប្រាស់ជាមួយម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។យូនីតរបស់ Le Condé BKK1 សាងសង់ក្រោមបទដ្ឋានច្បាស់លាស់ដែលអាចឲ្យពន្លឺជះចូលក្នុងអគារបានគ្រប់គ្រាន់។ បរិយាកាសក្នុងយូនីតនីមួយៗអនុញ្ញាតឲ្យលោកអ្នកអាចសម្រាកលំហែកាយបែបឯកជន ឬជាមួយគ្រួសារយ៉ាងមានក្ដីសុខ និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលចង់ធ្វើនៅក្នុងផ្ទះរបស់ខ្លួនដោយមិនត្រូវក្រែងចិត្តនរណា។ បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញអនុញ្ញាតឲ្យការបម្លាស់ទីពីបន្ទប់មួយ ទៅបន្ទប់មួយកាន់តែមានភាពងាយស្រួល។លំនៅឋាននាអនាគតខុនដូ Le Condé BKK1 បានបញ្ចូលនូវលក្ខណៈពិសេសទាំងអស់នេះចូលគ្នា ជាមួយនឹងប្រព័ន្ធផ្ទះឆ្លាតវៃ។ ប្រព័ន្ធគ្រប់គ្រងផ្ទះនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះ នឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជាការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ តើអ្នកណាដឹងថាការរស់នៅទំនើបបែបនេះមកដល់រាជធានីភ្នំពេញឆាប់ដល់ថ្នាក់នេះ?គម្រោង Le Condé BKK1 ជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ជាច្រើនដែលអ្នកអាចរកបាននៅភ្នំពេញ។ យើងសុទ្ធតែដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតមាននៅក្នុងឆ្នាំ២០២០ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគមួយចំនួន ប៉ុន្តែ​គម្រោង Le Condé BKK1 បានឈរជើងយ៉ាងរឹងមាំ បើទោះបីជាមានការប៉ះទង្គិចបន្តិចបន្ទួចពីទីផ្សារនេះក៏ដោយ។ តើលោកអ្នកត្រៀមខ្លួនរស់នៅក្នុងយុគសម័យនៃការរស់នៅថ្មីនេះហើយឬនៅ?ចង់ដឹងព័ត៌មានលម្អិតបន្ថែមជាមួយ គម្រោង Le Condé BKK1 នៅថ្ងៃនេះ
News Page Concierge Service 590x250 ENG
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងជម្ងឺកូវីត១៩
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងជម្ងឺកូវីត១៩
June 6, 2022, 5:01 p.m.
នេះជាលើកទី២ ដែលគេហទំព័រអចលនទ្រព្យ Realestate.com.kh​ បានរៀបចំពិព័រណ៍អចលនទ្រព្យតាមប្រព័ន្ធអនឡាយ ដែលការសម្រេចចិត្តនេះគឺធ្វើឡើងស្របពេលដែលជម្ងឺកូវីត១៩នៅតែបន្តជាការបារម្ភរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរូមទស្សនាពិព័រណ៍ គេហទំព័រអចលនទ្រព្យ Realestate.com.kh បានពន្យារពេលពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលត្រូវប្រារព្ធនៅថ្ងៃទី២៧ -២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខរបស់ខ្លួនវិញ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានវត្តមាននៃការចូលរួមពីគម្រោងអភិវឌ្ឍន៍ល្បីៗជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានគឺរហូតដល់ ៤០%ឯណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៍មានការដាក់តាំងលក់អចលនទ្រព្យរួចមានដី និងផ្ទះជាច្រើនខ្នងដែលមានតម្លៃក្រោមទីផ្សារផងដែរ។​ ក្រៅពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យរបស់យើងខ្ញុំពីថ្ងៃនៅរហូតដល់ថ្ងៃកម្មវិធី ប្រសិនជាលោកអ្នកមានចម្ងល់អំពីគម្រោងផ្ទាល់ រឺការវិនិយោគផ្សេងៗដើម្បីទទួលបានផលចំនេញល្អ។​លោកអ្នកអាចចូលរួមមើលការដាក់តាំងគម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ ដោយលោកអ្នកអាចមើលតាមទូរស័ព្ទ រឺកុំព្យូទ័របាននៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។ នេះជាឱកាសល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ រឺរស់នៅផ្ទាល់។​គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមគម្រោងគឺប្រារព្ធពិព័រណ៍២ស្របពេលគ្នា គឺពិព័រណ៍នៅកន្លែងដែលតាំងទីនៅខណ្ឌសែនសុខ និងការលក់នៅតាមអនឡាញនៅលើបណ្តាញអ៊ីនធើណែត។ ទោះបីជាពិព័រណ៍នៅខាងក្រៅត្រូវបានពន្យារពេលក៏ដោយ ប៉ុន្តែការប្រារព្ធធ្វើនៅលើបណ្ដាញអ៊ិនធើណេតនៅតែបន្តដំណើរការជាធម្មតា។សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។
ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ
ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ
June 7, 2022, 2:12 a.m.
ផ្សារទំនើប Big Tree Community ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ បើកដំណើរការសាកល្បងនៅខែ កក្កដា ឆ្នាំ២០២១យោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Mall ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនស្រាវជ្រាវលើ វិស័យផ្សារទំនើបនៅកម្ពុជា បានឲ្យដឹងថាហាងសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញត្រូវបាន រំពឹងថានឹងមានការកើនឡើងដល់ ១ លានម៉ែត្រក្រឡា នៅឆ្នាំ២០២៥ នឹងមានហាងទំនើបល្បីៗ រហូតដល់ទៅ ៦២កន្លែងនៅក្នុងរយៈពេល៥ឆ្នាំ។គិតមកត្រឹមបច្ចុប្បន្ននេះ មានអគារពាណិជ្ជកម្មទាន់សម័យទំនើបចំនួន ៩ កន្លែង​​​ មានទំហំសរុប ៥០,០៤៥ ម៉ែត្រក្រឡា ត្រូវបានចាប់ផ្ដើមដំណើរការហើយ។ នៅឆ្នាំ២០២១ អគារពាណិជ្ជកម្មចំនួន ១៨កន្លែងទៀត ដែលប្រើប្រាស់ផ្ទៃក្រឡារហូតដល់ ២១៧,០៩២​ម៉ែត្រក្រឡា ក៏គ្រោងនឹងបើកដំណើរការផងដែរ។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានលើកឡើងថានឹងមានផ្សារទំនើប ចំនួន ១៤ កន្លែងទៀត គ្រោងបើកនៅចន្លោះឆ្នាំ២០២២ -២០២៥ ខាងមុខ (ទំហំសរុប ២៤២,២២៦​ម៉ែត្រក្រឡា)លោក Simon Griffiths នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន The Mall បានមានប្រសាសន៍ថា “ក្នុងខណ្ឌសែនសុន ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំង និងពេញនិយមសម្រាប់អចលនទ្រព្យសម្រាប់ការ ជួលដែល នឹងមកដល់នាពេលឆាប់ៗ។​” លោកបានបន្ថែមទៀតថា “ផ្សារកាន់តែធំ តម្រូវការនៃការផ្គត់ផ្គង់ទំនិញសម្រាប់អតិថិជនកាន់តែច្រើន ទំហំនៃហាងទំនិញក៏ត្រូវការ ទីធ្លាកាន់តែទូលាយ ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។”ផ្សារសហគមន៍កំពុងមានកំណើនកើនឡើងដើម្បីក្លាយខ្លួនជាអគារពាណិជ្ជកម្មមួយដ៏ល្បីក្នុងត្រីមាសនៃឆ្នាំ២០២០នេះ ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញមានចំនួនសរុបដល់ទៅ ៣០កន្លែង។ ទន្និន័យរបស់ក្រុមហ៊ុន The Mall ​បានបែងចែកអចលនទ្រព្យទាំងនោះទៅជា ៥ប្រភេទខុសគ្នាៗ ដូចជា​ shopping malls, community malls, shopping centers, retail podiums និង retail arcades។ផ្សារទំនើបនៅរាជធានីភ្នំពេញ ១៧កន្លែង ក្នុងចំណោម ៣០ ត្រូវបានចាត់ទុកជាប្រភេទផ្សារសហគមន៍ ដែលមានហាងទំនិញតូចៗជាច្រើននៅខាងក្នុង និងប្រើប្រាស់ទីធ្លាដែលអាចដាក់ជួលបានអស់ផ្ទៃក្រឡាសរុប ៩៣,៦៩៧ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលលក់ទំនិញចំនួន ៥កន្លែងផ្សេងទៀត ប្រើប្រាស់ផ្ទៃក្រឡាសរុបប្រហែល ៨៦.៥០០ ម៉ែត្រក្រឡា។ខណៈពេលដែលផ្សារទំនើបតែ ៣ ប៉ុណ្ណោះកំពុងដំណើរការ ហើយក៏ជាផ្សារទំនើបដែលប្រើប្រាស់ទីធ្លាធំបំផុតរហូតដល់ទៅ ១៤៤,៤០០ម៉ែត្រក្រឡា។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានបន្ថែមថាបរិវេណដែលនឹងផ្គត់ផ្គង់នៅឆ្នាំ២០២៥ គឺត្រូវប្រើប្រាស់ដើម្បីសាងសង់ជាផ្សារបែបមានរចនាបទទំនើប។ នៅក្នុងរបាយការណ៍បានលើកយកប្រភេទ retail podiums ដែលមាន ៤កន្លែង ប្រើប្រាស់ផ្ទៃក្រឡា ​៣៦,៩៨៤ ម៉ែត្រក្រឡា និង ប្រភេទ retail arcades ចំនួន ១កន្លែង ប្រើប្រាស់ ៩,២០០ ម៉ែត្រក្រឡាមកធ្វើការបកស្រាយផងដែរ។ Retail podiums និង retail arcades ត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៥ ដោយសារតែការអភិវឌ្ឍន៍គម្រោងចម្រុះធំៗ។បទពិសោធន៍ថ្មីនៃការទិញទំនិញ សម្រាប់មនុស្សជំនាន់ថ្មីលោក​ Simon បានបញ្ជាក់ថា មានកត្តាជាច្រើនដែលជំរុញដល់ការកំណើននៃការផ្គត់ផ្គង់ហាងលក់ទំនិញនៅកម្ពុជា។ ប្រជាប្រិយភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទីផ្សារបុរីមានកើនឡើង ជាពិសេសនៅតាមជាយក្រុងភ្នំពេញ។លោកបានបន្ថែមទៀតថា “ម្ចាស់គម្រោងអភិវឌ្ឍន៍បុរីជាច្រើនមើលឃើញអំពីការប្រកួតប្រជែង យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ពួកគេ ដូចនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង នោះគឺត្រូវប្រែគម្រោងរបស់គេទៅជាហាងទំនិញសម័យថ្មីក្នុងទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ទាំងអស់នេះគឺឆ្ពោះទៅរកផ្សារទំនើប ហាងទំនិញ និងផ្សារសហគមន៍ដែលមានសហការ ជាមួយបុរីល្បីៗ និងគម្រោងក្នុងស្រុក។លោក Simon បានបន្តទៀតថា ការចូលរួមកាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជាជាពិសេស ក្មេងជំនាន់ក្រោយក្នុងជម្រើសទិញទំនិញបែបទំនើប។ លោកសង្កេតឃើញថា “ ក្មេងៗជំនាន់ Millennials និង Generation Z ធំធត់ឡើងក្នុងសង្គម និងយុគសម័យខុសគ្នាឆ្ងាយពីឪពុក ម្តាយរបស់ពួកគេ ហើយពួកគេទាមទារ និងចង់បាននូវ ហាងទំនិញ ឬផ្សារទំនើបជំនាន់ទម្រង់ ថ្មី។ ពួកគេស្វែងរកនូវបរិយាកាស ការកម្សាន្ត និងបទពិសោធន៍ថ្មី។ នេះផ្តល់ឱកាសដល់អ្នក អភិវឌ្ឍន៍ទាំងឡាយ តំរូវការ នឹងហាងទំនិញទំនើបៗ។លោក Simon បន្តថា “ក្រុមហ៊ុន The Mall បច្ចុប្បន្ននេះកំពុងធ្វើការជាមួយម្ចាស់គម្រោង ជាច្រើន ដើម្បីនាំយកផ្សារទំនើបពាណិជ្ជកម្មជាច្រើនមកបំពេញតម្រូវការរបស់អ្នករស់នៅ ដោយនាំមកជាមួយទាំងការរចនា​ និងគម្រោងថវិកាតាមរយៈការជួល និងគ្រប់គ្រងផ្សារ។ ពួកយើងបាននឹងកំពុងធ្វើការជាមួយម្ចាស់គម្រោង ដើម្បីបង្កើតផ្សារសហគមន៍នៅតាម សង្កាត់ជាច្រើននិងរំពឹងថានិន្នាការនេះនឹងបន្តជាមួយផ្សារសហគមន៍ដែលឈានមុខគេក្នុងការពង្រីកវិស័យនេះ ដើម្បីបម្រើដល់កំណើន និងការពង្រីកតំបន់លំនៅដ្ឋានថ្មី។”
ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia
ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia
June 7, 2022, 6:32 a.m.
គេហទំព័រអចលនទ្រព្យ Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia ក្នុងកិច្ចសហប្រតិបត្តិការលើទីផ្សារកម្ពុជា។​ ការសហការនេះ ដែលអាចទាក់ទាញអតិថិជនរបស់ក្រុមហ៊ុន Realestate.com.kh ដែលកំពុងស្វែងរកអចលនទ្រព្យ ក្នុងនោះរួមមានក្រុមហ៊ុន​ ឬភ្នាក់ងារអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗដែលឈានមុខគេនៅប្រទេសកម្ពុជាផងដែរ។ក្រុមហ៊ុនទាំងពីរផ្តោតសំខាន់លើការបង្កើតដំណោះស្រាយផ្សេងៗទៅលើបញ្ហាដែលកើតមាននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យជាច្រើនរួមមាន ដែលក្នុងនោះរួមមានការស្វែងរក អចលនទ្រព្យសម្រាប់លក់ រឺជួលដែលនៅទំនេរ ក៍ដូចជាផ្តល់ព័ត៌មានចាំបាច់រួមមានរូបភាព តម្លៃ ទីតាំង និងពិព័រនាពីអចលនទ្រព្យ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រៀបធៀប និងជ្រើសរើសមុនពេលសម្រេចចិត្ត។​តាមរយៈការសហការនេះ ក្រុមហ៊ុនអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែអាចទទួលបាននូវផលប្រយោជន៍ជាច្រើនរួមមានការកើនឡើងនៃចំនួនអតិថិជនរួមពីក្រុមហ៊ុនទាំងពីរ ជាពិសេសគឺក្រុមហ៊ុន Fazwaz Cambodia ដែលមានបណ្តាញអន្តរជាតិនៅច្រើនប្រទេសដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងផ្សេងៗទៀត។ ចំពោះក្រុមហ៊ុន Fazwaz Cambodia ចំនុចផ្តោតរបស់ខ្លួនគឺទៅលើការលក់គម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗ ដូច្នេះដៃគូដែលជាក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យផ្សេងៗនៅតែអាចបន្តចាប់យកឱកាសបន្ថែមពីអតិថិជនដែលចូលមកតាមក្រុមហ៊ុនពីរទាំងនេះ។​តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះក្ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា?ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យដែលកំពុងតែធ្វើការជាមួយក្រុមហ៊ុន Realestate.com.kh ក៏អាចរួមសហការជាមួយក្រុមហ៊ុន Fazwaz Cambodia បានដូចគ្នា ដោយលោកអ្នកនឹងទទួលបានការផ្សព្វផ្សាយអចលនទ្រព្យដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃនៅលើគេហទំព័ររបស់ Fazwaz Cambodia។ លើសពីការផ្សព្វផ្សាយ លោកអ្នកក័អាចទទួលបានអតិថិជនដែលស្វែងរកអចលនទ្រព្យតាមគេហទំព័ររបស់ក្រុមហ៊ុន Fazwaz Cambodiaផងដែរ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន FazWaz Cambodia ក៏កំពុងស្វែងរកក្រុមហ៊ុនអចលនទ្រព្យដៃគូនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ខុនដូ និងគម្រោងអភិវឌ្ឍន៍ថ្មី។តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះអ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា?ស្រដៀងគ្នាទៅនឹងក្រុមហ៊ុនអចលនទ្រព្យដែរ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងតែសហការជាមួយក្រុមហ៊ុន Realestate.com.kh លោកអ្នកក៏អាចទទួលបានការសហការជាមួយក្រុមហ៊ុន Fazwaz Cambodia ដើម្បីឱ្យក្រុមហ៊ុននេះជួយផ្សព្វផ្សាយ និងលក់គម្រោងជូនបានដោយគ្រាន់តែ​ចុះកិច្ចព្រមព្រៀងសហការ។ នេះជាសញ្ញាណវិជ្ជមានមួយដែលនឹងជួយឱ្យការលក់គម្រោងរបស់លោកអ្នកកាន់តែបញ្ចប់ទៅដោយរហ័ស។​ការជួបជុំគ្នារវាងអតីតបុគ្គលិកអគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh លោក Thomas O’Sullivan បានបញ្ជាក់ថា “ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលក្រុមហ៊ុន Fazwaz Cambodia បានធ្វើលើទីផ្សារអចលនទ្រព្យនៅប្រទេសថៃ ជាច្រើនឆ្នាំកន្លងមក។ ជាមួយនឹងការឈានចូលមកទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុននេះ ពួកយើងបានសំណះសំណាលគ្នាថា តើពួកយើងគួរសហការយ៉ាងណាដើម្បីអាចផ្តល់ជាប្រយោជន៍ឱ្យដល់ដៃគូដែលពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់។ ជាលទ្ធផល យើងបានមើលឃើញពីចំនុចពិសេសរបស់គេហទំព័រ Realestate.com.kh និង ក្រុមហ៊ុន Fazwaz Cambodia គ្រប់អតិថិជនដែលមាននៅក្នុងទិន្នន័យរបស់ក្រុមហ៊ុនទាំងពីរ ដែលបង្ហាញថាវាជាឱកាសមិនធ្លាប់មានក្នុងការជួយពង្រីកប្រតិបត្តិការលើវិស័យអចលនទ្រព្យកម្ពុជា។ ដូច្នេះខ្ញុំសង្ឃឹមថាកាសហការនេះនឹងជាព័ត៌មានដែលល្អបំផុតចំពោះដៃគូអាជីវកម្មរបស់ពួកយើង ជាពិសេសក្នុងអំឡុងពេលកូវីត១៩ ដែលជាហេតុបណ្តាលឱ្យវិស័យនេះមានការដំណើរការយឹតជាងមុ​ន។លោក O’Sullivan បានបន្ថែមថា “ការចុះអនុសារណៈយោគយល់គ្នានេះត្រូវបានសម្របសម្រួលដោយលោក លោក Jovany (Antonio) ចំនែកឯនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Fazwaz Cambodia គឺលោក James Whitehead ដែលជាអតីតប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Realestate.com.khកាលពីឆ្នាំ២០១៨កន្លែមក។ ខ្ញុំបានក្តីសមនស្សយ៉ាងខ្លាំងដែលបានធ្វើការជាមួយគ្នាយ៉ាងជិតស្និតម្ដងលោក Whiteheadម្តងទៀត។”លោក James Whitehead ប្រធានប្រតិបត្តិក្រុមហ៊ុន Fazwaz Cambodia បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំងដែលបានត្រលប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំបានស្គាល់ក្រុមការងាររបស់ Realestate.com.kh យ៉ាងជិតស្និតតាមរយៈបទពិសោធន៍បម្រើការនាពេលមុន ហើយពួកយើងមានកិត្តិយសដែលមានលោក ម៉ឹក ចិន្ដា ជាអគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh មកចូលរួមក្នុងតំណែងជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Fazwaz Cambodia ដែរ។ ខ្ញុំក៏កំពុងទន្ទឹងរង់ចាំទីផ្សារជាមួយវេទិកាអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស ដើម្បីកសាង ឈ្មោះរបស់យើង និងស្វែងរកអតិថិជនសម្រាប់គម្រោងអភិវឌ្ឍន៍ ថ្មីៗដែលយើងបានសហការជាមួយ។អំពីក្រុមហ៊ុន Realestate.com.khបង្កើតឡើងនៅឆ្នាំ២០០៩, ក្រុមហ៊ុនRealestate.com.kh គឺជាគេហទំព័រអចលនទ្រព្យឈានមុខលេខ១ក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុននេះបានទាក់ទាញអតិថិជនជាង២០០,០០០ រៀងរាល់ខែចូលមកស្វែងរកមើលអចលនទ្រព្យតាមរយៈគេហទំព័រ​ បណ្ដាញសង្គម និងកម្មវិធីផ្សេងៗរបស់ខ្លួន។អំពីក្រុមហ៊ុន Fazwaz GroupFazwaz Group ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីសម្របសម្រួលប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ដោយឈរលើគោលការណ៍ស្តង់ដារថ្មី នៅក្នុងទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារអន្តរជាតិ។ទំនាក់ទំនង៖Thomas O’SullivanCEO Realestate.com.khtom.osullivan@realestate.com.khJames WhiteheadCEO Fawaz Cambodiajames@fazwaz-kh.com
FazWaz Cambodia លេចរូបរាងឡើង៖ ភ្នាក់ងារទីផ្សារជំនាន់ថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី
FazWaz Cambodia លេចរូបរាងឡើង៖ ភ្នាក់ងារទីផ្សារជំនាន់ថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី
June 7, 2022, 3:57 a.m.
សូមណែនាំ FazWaz Cambodia ដៃគូក្នុងវិស័យអចលនទ្រព្យចាប់ពីឆ្នាំ២០២០ក្រុមហ៊ុន FazWaz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ! ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាប់លាស់ ចម្រុះជាតិសាសន៍​ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំនៅក្នុងផ្នែក លក់នៃវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ការិយាល៏យកណ្ដាលក្រុមហ៊ុន FazWaz Cambodia បានបើកដំណើរកាជាផ្លូវការរហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ចាប់ពីខែវិច្ឆិកា​ ឆ្នាំ២០២០ ក្រុមហ៊ុន FazWaz Cambodia មានភ្នាក់ងារលក់របស់ខ្លួនក្នុងទីផ្សារ អចលនទ្រព្យរហូតដល់ជាង៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន FazWaz Cambodia គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និង​ និរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងប្រទេសកម្ពុជា។គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ FazWaz Cambodia រួមមាន៖ លោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន FazWaz Cambodia (អតីតអ្នកគ្រប់គ្រងទូទៅនៃRealestate.com.kh ចំនួន ៥ ឆ្នាំ) លោកម៉ក់ ចិន្តា, ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន Fazwaz Cambodia (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យានិងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ប្រធានផ្នែកប្រតិបត្តិការនៃ FazWaz Cambodia (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia) ។នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន FazWaz Cambodia គឺ លោក James Whitehead បានលើកឡើងថា​ “ ក្រុមហ៊ុន FazWaz Cambodia គឺជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា​ ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន​ FazWaz Cambodia នឹងផ្ដល់ ជូននូវភាពជោគជ័យតាមរយៈការចូលរួមរបស់ពួកយើង ជាពិសេសជាមួយស្មារតីដែលស្វាហាប់របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់យើង។ គោលដៅរបស់ក្រុមហ៊ុន FazWaz Cambodia គឺផ្តល់ឱ្យ ប្រជាជនខ្នែរគ្រប់គ្នានូវឱកាសរកប្រាក់ចំនូលពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន។”នាយកប្រតិបត្តិ FazWaz Cambodia បន្ថែមថា ៉គោលដៅចុងក្រោយរបស់ FazWazគឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុតនិងមានសុវត្ថិភាពបំផុតដើម្បីទិញ។”ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម​នៃក្រុមហ៊ុន FazWaz Cambodia និងជាស្ថាបនិកនៃក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចន្តា បានមានប្រសាសន៍ថា “ក្រុមហ៊ុន FazWaz Cambodia គ្រោងនឹងធ្វើបដិវត្តន៍លើ វិស័យអចលនទ្រព្យក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាបទពិសោធន៍ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា”“យើងគឺជាភ្នាក់ងារដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ” ។ លោក ម៉ឹក ចន្ដា បានបន្តថា “រចនាសម្ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទាំងផ្នែកវិជ្ជាជីវៈនិងភាព ជោគជ័យត្រូវបានកើតនៅក្នុងខែនេះ។”ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុ​ន FazWaz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន FazWaz Group មកពីប្រទេសថៃ)។ នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០១៥ និងបន្តធ្វើការប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។ក្រុមហ៊ុ​ន FazWaz Cambodia ធានាជូនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួននូវការអនុវត្តតាមស្តង់ដារប្រកបដោយក្រមសីលធម៌ និងធានាថាគម្រោងដែលបានដាក់លក់សុទ្ធតែជាគម្រោងដែលទទួលបានការសិក្សាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន។ ភ្នាក់ងារអចលនទ្រព្យទាំងអស់មិនថានៅជាភ្នាក់ងារបម្រើការពេញម៉ោង ឬឯករាជ្យ ត្រូវបានបង្កើតឡើងដោយមានទំនួលខុសត្រូវចំពោះសកម្មភាព និងការតំណាងរបស់ពួកគេ។ ភ្នាក់ងារ FazWaz Cambodia ដាក់អតិថិជនជាមុន ហើយផ្តល់នូវការប្រឹក្សា និងព័ត៌មានលំអិត ដើម្បីការពារអតិថិជនពីអ្នកវិនិយោគដែលមិនគួរឱ្យទុកចិត្ត។ការិយាល័យថ្មីរបស់ហ្វាហ្សាវ៉ាសខេមបូឌាមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ដែលស្ថិតនៅជាន់ខាងលើដៃគូទីផ្សារស្នូលរបស់ទីភ្នាក់ងារយើងគឺ www.realestate.com.kh ដែលជាវេទិកាអចលនៈទ្រព្យលេខ ១ របស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២ ។ជំនាញឯកទេសរបស់FazWaz Cambodia:ផ្តល់សិទ្ធិ និងឱកាសដល់ភ្នាក់ងារក្នុងស្រុកដើម្បីបង្កើនប្រាក់ចំណូលនិងការអភិវឌ្ឍអាជីពរបស់ពួកគេ៖ក្រុមហ៊ុន FazWaz Cambodia នឹងផ្តល់ជូនភ្នាក់ងារឯករាជ្យ (Freelence Agents) នូវអ្វីដែលពួកគេបានឃើញនៅក្នុងទីផ្សារ និងបរិស្ថានដែលល្អបំផុតសម្រាប់ភាពជោគជ័យដែលកំពុងបន្តរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ ភ្នាក់ងារឯករាជ្យជាង ៥០ នាក់បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន ១០ នាក់ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០+ នាក់ដែលមានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។តាមរយៈការកសាងបណ្តាញពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន FazWaz Cambodia ជឿជាក់យ៉ាងមុតមាំលើ ការដឹកនាំ និងផ្នែកលក់របស់ខ្លួន។ លោកអ្នកគ្រប់គ្នាមិនថាជា​ បុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ សុទ្ធតែអាចបង្កើតប្រភពចំណូលបន្ថែម ដោយគ្រាន់តែជ្រើសរើសបញ្ជូនអ្នកទិញទៅកាន់ក្រុមហ៊ុនFazWaz Cambodia ។ក្រុមហ៊ុន FazWaz Cambodia បានផ្តល់កម្រៃជើងសារចំនួន ៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើត ដោយខ្លួនឯងនៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា។ ១០% ទៀតដែល នៅសល់ នឹងត្រូវវិនិយោគម្តងទៀតនៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន​ FazWaz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។សម្រាប់លោកអ្នកដែលចង់ក្លាយជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន FazWaz Cambodia លោកអ្នកគ្រាន់តែបង្ហាញថាអ្នកជាអ្នកលក់ដ៏ឆ្នើម និងមានការបេ្តជ្ញាចិត្តខ្ពស់។ អ្វីដែលលោកអ្នកទទួលបានគឺ ការផ្តល់ជូនអតិថិជនពី ៣-៥០ នាក់ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍ដូចជាទូរស័ព្ទក្រុមហ៊ុន Tablet រថយន្ត និងគណនីចំណាយរបស់ក្រុមហ៊ុន។ចាប់តាំងពីថ្ងៃទី១ ភ្នាក់ងារអាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេជាមួយ នឹងវិធីសាស្រ្តលក់ និងទីផ្សារ ដែលល្អឥតខ្ចោះសម្រាប់គម្រោងដែលត្រូវការច្រើនបំផុត Pipedrive CRM ដើម្បីគ្រប់គ្រងភ្ញៀវ ឯកសណ្ឋាន នាមប័ណ្ណ និងការបណ្តុះបណ្តាលប្រចាំថ្ងៃ។ ភ្នាក់ងារ FazWaz Cambodia ដែលទទួលបានជោគជ័យ នឹងមើលឃើញពីការរីក ចម្រើន និងការអភិវឌ្ឍន៍អាជីព និងដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ ទាក់ទងមកប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះតាមរយៈ @ hr@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍មុខតំណែងការងារណាមួយក្នុងក្រុមហ៊ុននេះ។ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។ការផ្តល់ឱ្យកាន់តែច្រើនថែមទៀតដល់ភ្នាក់ងារនិងដៃគូរសហការនៅក្នុងប្រទេសកម្ពុជា៖ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជាក៏នឹងអាចទាញយកប្រាក់ចំនូលបន្ថែមពីក្រុមហ៊ុន FazWaz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន FazWaz Cambodia នឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ទីភ្នាក់ងារ បែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារ ដែលខ្ពស់បំផុតសម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈទំនាក់ទំនង FazWaz ។ ក្រុមហ៊ុន FazWaz Cambodia ក៏នឹងជួយផ្គូផ្គងអតិថិជនជាមួយ ភ្នាក់ងារអចលនទ្រព្យផ្សេងទៀត នៅពេលដែលអាច ធ្វើទៅបានការចែករំលែកលើអត្ថប្រយោជន៍លក់ / ជួល។ ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ ក្លាយជាភ្នាក់ងារ ឬដៃគូរសហការរបស់ក្រុមហ៊ុន FazWaz Cambodia។ផ្តល់លទ្ធផលនៃការលក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានតម្រូវការច្រើនបំផុត៖បទពិសោធន៍របស់ក្រុមហ៊ុន FazWaz Cambodia ក្នុងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh ធ្វើឱ្យវាក្លាយជា ជម្រើសដំបូងសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន FazWaz Cambodia អនុញ្ញាតិឱ្យទទួលបានអត្ថ ប្រយោជន៍ទីផ្សារ+ សកម្មភាពពីរវាងមិត្តភក្ដិ គ្រួសារ ដល់ក្រុមលក់ដូចគ្នាដោយមិនគិតថ្លៃចំពោះអ្នក អភិវឌ្ឍន៍ទេ ព្រោះគម្រោងរបស់ពួកគេគឺស្ថិតនៅក្នុងតម្រូវការរបស់អតិថិជនក្នុងស្រុកនិងអន្តរជាតិ។ រាល់យូនីតដែលបានលក់ដោយក្រុមហ៊ុន FazWaz Cambodiaនឹងទទួលបាន ១ % នៃប្រាក់កម្រៃសរុប ដែលត្រូវប្រគល់ទៅឱ្យ ការចំណាយទីផ្សារសម្រាប់គម្រោងនោះ និងផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៍សម្រាប់ការលក់បន្ទាប់។ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន FazWaz Cambodiaតំណាងនូវគម្រោងអភិវឌ្ឍន៍ឈានមុខគេចំនួន ១៥ រួចហើយនៅក្នុងរាជធានីភ្នំពេញនិងស្វែងរកតំណាងជាង ៥០ ទូទាំងប្រទេសនៅពាក់កណ្តាលខែធ្នូ ដោយផ្អែកលើតំរូវការរបស់ភ្នាក់ងារ និងអតិថិជននៅក្នុងទីផ្សារ។ ទោះយ៉ាងណា FazWaz អនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់នៅពេលឡើងលើគម្រោងថ្មីសម្រាប់លក់ដើម្បីធានាថាអតិថិជនត្រូវបានផ្តល់ជូននូវជម្រើសវិនិយោគដែលមានសុវត្ថិភាពនិងមានកេរ្តិ៍ឈ្មោះល្បីបំផុត។ ទាក់ទងមកក្រុមការងារលក់នៅថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុន FazWaz Cambodia ក្លាយជាភ្នាក់ងារផ្នែកលក់តំណាងជូនគម្រោងរបស់អ្នក ។ផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ដ៏ល្អបំផុត៖ក្រុមហ៊ុន FazWaz Cambodia តំណាងឱ្យអតិថិជនរបស់យើងមុនគេ និងសំខាន់បំផុត ធានាផ្តល់នូវដំបូន្មានឯករាជ្យស្តីពីអត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគគម្រោង។ លើសពីនេះ ភ្នាក់ងារ FazWaz នឹងធានានូវបទពិសោធន៍នៃការទិញប្រកបដោយភាពងាយស្រួលនិងរីករាយតាមរយៈការ ជ្រើសរើសលក្ខណៈសម្បត្តិល្អបំផុត និងតម្លៃនិងការផ្តល់ជូនល្អបំផុតនៅគម្រោងទាំងនោះ។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នក ក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទៅ FazWaz ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស​ ភាសាខ្មែរ ឬចិន។ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។ក្រុមហ៊ុន FazWaz Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជន អ្នកលក់ និងគម្រោងអភិវឌ្ឍថ្មីៗ។ ស្វែងយល់បន្ថែមនិងចូលរួមផ្ដាល់ប្ដូរនៅថ្ងៃនេះ។គេហទំព័រ: https://www.fazwaz-kh.com/ Facebook: https://www.facebook.com/FazWaz-CambodiaTelegram/Whatsapp: +855 77711009Wechat: fazwazkh ឱកាសការងារ: hr@fazwaz-kh.com  សម្រាប់ការសាកសួរភ្នាក់ងារនិងអ្នកអភិវឌ្ឍន៍: sales@fazwaz-kh.com  អតិថិជនដែលចង់ទិញអចលនទ្រព្យ: contact@fazwaz-kh.com ទម្រង់ពាក្យសុំការងារ FazWaz : https://forms.gle/k1YoRWBERQYeqf2f9ឱកាសក្លាយជា ភ្នាក់ងារប្រឹក្សាអចលនទ្រព្យ ជាមួយក្រុមហ៊ុនFazWaz Cambodia: https://forms.gle/zuHugapJECH8gk9XA
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
June 6, 2022, 5:01 p.m.
ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលជាក្បាលម៉ាស៊ីនមួយក្នុងការដឹកនាំសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើននៅក្នុងប្រទេស ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺ Covid-19។​ នៅពេលដែលករណីCOVID-19ទាំងនោះស្ថិតក្នុងស្ថានភាពមានមួយដែលអាចគ្រប់គ្រងបាន​ ការវិលត្រលប់ចូលមកក្នុងវិស័យពាណិជ្ជកម្មក៏កំពុងមានជីវិតឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បន្ទាត់ដែលបង្ហាញពីតម្លៃខុនដូ/អាផាតមិននៅកម្ពុជា៖ខុនដូ/អាផាតមិន ដែលមាន៣បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ២១២,០០០ដុល្លារការធ្លាក់ចុះចំពោះតម្លៃមធ្យមនៃខុនដូ/អាផាតមិន​ ដែលមាន៣បន្ទប់គេង ផ្ដល់ជូនតម្លៃកាន់តែប្រសើរសម្រាប់អតិថិជនកម្ពុជាខុនដូ/អាផាតមិន ដែលមាន២បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ១៦៨,០០០ដុល្លារខុនដូ/អាផាតមិន ដែលមាន១បន្ទប់គេង មានតម្លៃជាមធ្យមកើនឡើងរហូតដល់ ១៤% ប្រហែល​ ១០៥,០០០ដុល្លារតម្លៃនេះគឺជាតម្លៃមធ្យមដែលរកឃើញនៅទូទាំងប្រទេសកម្ពុជាហើយត្រូវបានប្រើសម្រាប់ជាមគ្គុទេសក៍ក្នុងការប្រៀបធៀបតម្លៃ។ Realestate.com.kh បានណែនាំអ្នកទិញដែលមានចំណាប់អារម្មណ៍ឱ្យចូលមើលបញ្ជីខុនដូក្នុងទំព័ររបស់យើងសម្រាប់តម្លៃជាក់លាក់ចំពោះគម្រោងដែលអ្នកចាប់អារម្មណ៍។តម្លៃសម្រាប់បន្ទប់គេងធំ ៗ បានធ្លាក់ចុះដោយសារការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ពីអ្នកទិញអន្តរជាតិ។ ហេតុដូច្នេះអ្នកវិនិយោគបានផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ។បន្ថែមពីលើនេះ តម្លៃលក់ជាមធ្យមមានភាពខុសគ្នារវាង២បន្ទប់គេង​ និង​៣បន្ទប់គេង ដែលមានការធ្លាក់ ចុះដល់ ២៦%​ បើធៀបទៅនឹងតម្លៃខុសគ្នា ៨៣% កាលពី១០ខែមុន។ ផ្តល់ជូននូវសំណើរដ៏មាន តម្លៃសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញយូនីតធំ។គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃ ២៧-២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។ នៅក្នុងពិព័រណ៍នេះផងដែរនឹងនាំ មកនូវក្រុមហ៊ុនល្បីៗជាច្រើន ដែលរួមបញ្ចូលទាំងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យថ្មី ដែល នឹងផ្ដល់ជូនលោកអ្នកនូវគម្រោងដែលពិសេសក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគទាំងនោះនឹង ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស ដ៏ពិសេសមិនដែលមានពីមុនមក ជូនដល់អតិថិជនដែលមកចូល រួមក្នុងកម្មវិធីនេះ។ ការបន្តធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ជាមួយនឹងការបញ្ចុះតម្លៃអចលនទ្រព្យ ដែលមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងផ្ដល់ជូនលោកអ្នកដែលមានបំណងចង់ទិញ ឬកំពុងស្វែងរកអចលនទ្រព្យនូវឱកាសក៏ពិសេសក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលពិសេសមិនដែលមានពីមុនមក។
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
June 6, 2022, 5:01 p.m.
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិធីអចនលទ្រព្យធំបំផុតប្រចាំឆ្នាំ ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ ពោលគឺនៅសល់ពេលមិនដល់មួយខែទៀតទេ។ ពិព័រណ៍នេះនឹងប្រារព្ធឡើងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ) និងមានអ្នកចូលរួមរហូតដល់ជាង១០,០០០នាក់ ដែលសុទ្ធសឹងជាអ្នកដែលកំពុងស្វែងរក រឺមានចំនាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៏មានបូករួមបញ្ចូលជាមួយការដាក់តាំងលើប្រព័ន្ធអនឡាយផងដែរ ដូច្នេះប្រសិនជាលោកអ្នកមិនអាចធ្វើដំណើរមកបានផ្ទាល់ លោកអ្នកនៅតែធ្វើការទស្សនា រឺទិញផលិតផលទាំងនេះបានតាមប្រព័ន្ធអ៊ីនធឺណែតដូចគ្នា។​ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវគម្រោងអចលនទ្រព្យល្បីៗជាច្រើន ក័ដូចជាសេវាកម្មគ្រប់ប្រភេទដែលអតិថិជនអាចធ្វើការទស្សនា និងជាវដើម្បីទទួលបានការផ្តល់ជូនពិសេសដែលមានតែនៅក្នុងពិព័រណ៍នេះតែមួយគត់។ លើសពីនេះទៅទៀតក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗដែលមានបទពិសោធន៍ និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យកន្លងមក នឹងមកចែករំលែកបទពិសោធន៍របស់ខ្លួន តាមរយៈប្រធានបទដែលទាក់ទងទៅទិដ្ឋភាពសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ន គន្លឹះផ្សេងៗក្នុងវិស័យអចលនព្រទ្យ និងការវិនិយោគនានា ដែលទាំងនេះសុទ្ធតែមាននៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងលិចរូបរាងឡើយនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន ត្រូវបានរំពឹងថាអាចស្វាគមន៍អ្នកចូលរួមរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដែលទន្ទឹងរង់ចាំដើម្បីទទួលបានឱកាសបញ្ចុះតម្លៃពិសេស ជាពិសេសពីគម្រោងអភិវឌ្ឍន៍ដែលមានផ្ដល់ជូនតែនៅក្នុងពិព័រណ៍បញ្ចុះតម្លៃនេះប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ផ្តល់ឱកាសពិសេសចំពោះលោកអ្នកអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ផលិតផល និងសេវាកម្មផ្សេងៗដែលមានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាននៅខាងក្រៅ។ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាង៤០គម្រោងដែលក្នុងនេះរួចមានដូចជា៖ក្រុមហ៊ុនLM Car, ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia,ក្រុមហ៊ុន ខេមបូឌាន សុីងមុឹង ធេលីមីឌា,​ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Graval Consulting,  ក្រុមហ៊ុន C-Herald, ហាងលក់គ្រឿងអលង្ការឡុកហ្វុក Lukfook (កម្ពុជា), ក្រុមហ៊ុន LeanderCB Consultants Limited, ក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេត គ្រុប,ក្រុមហ៊ុន Morgan Group, ក្រុមហ៊ុន Food Panda,គម្រោងខុនដូ Urban Village,ក្រុមហ៊ុនអចលនទ្រព្យ Prestige Home,ក្រុមហ៊ុន Creed Cambodia, គម្រោងខុនដូ ភ្នំពេញ ហ្កាឡាក់ស៊ី ហ្គាឌិន,ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន,គម្រោងបុរី លី សុវណ្ណ,គម្រោងបុរី Icon,គម្រោងបុរី De Pearl,ក្រុមហ៊ុនអចលនទ្រព្យ ផញធើ ប្រផឹធី, គម្រោងដូឡូដ៍ ខេ អេច លែន​ ឯ.ក,គម្រោងខុនដូ Garden One,គម្រោងខុនដូ City Gem, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Won Majestic,គម្រោងផ្ទះលំហែរកាយឆ្នេរតារាចន្ទ,គម្រោងផ្ទះអាជីវកម្ម ដាលីនប្រផឹធី,ក្រុមហ៊ុនអចលនទ្រព្យ Grand New Asia,ក្រុមហ៊ុន ប៊ី២អូ អ៊ីនវេសមិន គ្រុប,ក្រុមហ៊ុន Gintell, ក្រុមហ៊ុន R&F Media, គម្រោងខុនដូ The One,ក្រុមហ៊ុនធានារ៉ាប់រង ដាយ​​ អ៊ិឈិ ឡាយហ្វ៍ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃេភីថល,ក្រុមហ៊ុន អេ អាយ អិម អេស,ក្រុមហ៊ុន Broaden Elevator (Cambodia) ក្រុមហ៊ុន T.C.U Polys Enterprise Co., Ltd,សារព័ត៌មាន Tnaot, សារព័ត៌មាន Khmer Times, សារព័ត៌មាន Panasialife,សារព័ត៌មាន Gold Zone Media、ក្រុមហ៊ុន 58.com、ក្រុមហ៊ុន Fang.com、ក្រុមហ៊ុន Huione Pay、ទស្សនាវដ្តី Good Morning Cambodia、សារពត៌មាន Netease、ក្រុមហ៊ុន CDL 、ក្រុមហ៊ុន Greptechចំពោះលោកអ្នកជាម្ចាស់គម្រោង​ និងក្រុមហ៊ុននានា ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.khឥឡូវនេះតាមរយៈលេខទំនាក់ទំនងដូចខាងក្រោម។សម្រាប់ព័ត៌មានអំពី៖សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈសួន ស៊ូមុី (ខ្មែរ/អង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:នីន កាំង (ខ្មែរ និង ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖James Whitehead (អង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
June 4, 2022, 12:34 a.m.
នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់​ស្ទឹង​ព្រែកត្នោត​កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ។គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីសម្អាត ភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
June 2, 2022, 3:28 p.m.
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា បញ្ហាសន្តិសុខ និងការគ្រប់គ្រងរបស់បុរី និងខុនដូ ចាំបាច់ត្រូវមានការសហការគ្នាពីកម្លាំង សមត្ថិកិច្ចជំនាញ ដើម្បីមានសុវត្ថិភាពនៅក្នុងបុរី និងខុនដូរ ជាពិសេសពាក់ ព័ន្ធយន្តការគ្រប់គ្រងការបង្ការអគ្គីភ័យ និងបទល្មើសផ្សេងៗផងដែរ។គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នង ការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ។សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូល ជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណ សម្គាល់សម្រាប់ចេញចូល)។ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋ បានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធ ទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាននៅក្នុងបុរី។ទី៦-ត្រៀមជួយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើតផ្សេងៗ។ទី៧-ត្រូវកំណត់បែងចែកតួនាទីរបស់អាជ្ញាធរ សមត្ថិកច្ចជំនាញ និងភាគីម្ចាស់បុរី-ខុនដូ ឱ្យច្បាស់លាស់ ដើម្បីអាចធ្វើការដោះស្រាយរាល់បញ្ហាទាន់ពេលវេលា។ទី៨- ម្ចាស់បុរី និងខុនដូ អាចជួលសេវាកម្លាំងសន្តិសុខឯកជន ឬ ស្នើសុំបង្កើតសន្តិសុខ ឯកជនដោយខ្លួនឯងនៅក្នុងបុរី ប៉ុន្តែត្រូវតែចាំបាច់ឆ្លងកាត់វគ្គបណ្តុះបណ្តាលពីនាយក ដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ជារួមគោលការណ៍ថ្មីទាំង៨ចំនុចនេះ លើកឡើងមកដើម្បីពង្រឹងសន្តិសុខ​ សុវត្តិភាពជូនដល់អ្នករស់នៅក្នុងបុរី និងនៅខុនដូ៕
ក្រសួងសាធារណការគ្រោងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា
ក្រសួងសាធារណការគ្រោងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា
May 9, 2022, 6:00 a.m.
យោងតាមកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ដោយមានការចូលរួមពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី ២៦ តុលា នេះ។ក្រសួងសាធារណការមានគ្រោងអភិវឌ្ឍន៏នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន ៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវ ចក្រទ្វារព្រំដែនអន្តរជាតិនានា រួមមាន បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) នៅខេត្តស្វាយរៀងនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB) បានបើកឱ្យដំណើរការជា បណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាម កិច្ចប្រជុំមួយ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា កន្លងទៅនេះ។ក្នុងកិច្ចប្រជុំដដែលនេះក៏បានពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញផងដែរ ដោយមកទល់បច្ចុបន្នសេចក្តីព្រាងកិច្ចព្រមព្រៀងវវាងភាគីខ្មែរ និងសិង្ហបូរីត្រូវបានរៀបចំរួចរាប់ហើយ។ រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា
វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា
May 30, 2022, 11:41 p.m.
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកម្សិលមិញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះនរាមកកាន់តំបន់កោះពេជ្រ និងស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ថា កាលពីមុន នៅក្នុងរាជធានីភ្នំពេញ ដីទំហំ១ហិកតា មានផ្ទៃសំណង់ត្រឹមតែជាង ៣០០០-៥០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រោមកិច្ចអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពរហូតដល់ប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ។សម្ដេចតេជោ បានបញ្ជាក់ថា “ភាពរីកចម្រើនទាំងនេះ ក៏ត្រូវពឹងផ្អែកទៅលើការចូលរួមពី សំណាក់វិស័យឯកជនជាសំខាន់ផងដែរ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលកំពុងមានភាពលេចធ្លោ និងមានសកម្មភាពអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍កោះពេជ្រ គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ គម្រោងអភិវឌ្ឍន៍ក្រុងកោះនរា ក៏ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ ភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល”៕មួយវិញទៀត ក្នុងនោះក៏មាន គម្រោងអភិវឌ្ឍន៍ខុនដូរ គម្រោងអភិវឌ្ឍបុរី ជាច្រើនផងដែរ ។ ងាកមកប៉ែកខាង តំបន់កោះនរានេះ គម្រោងអភិវឌ្ឍន៍ខុនដូមួយ មានឈ្មោះថា វ៉ូអាស្តន់ បាននឹងកំពុងដំណើរការសាងសង់ បង្កើតឡើងនូវលំនៅឋានទំនើប និងទាន់សម័យ ជាមួយការគយគន់ ទិដ្ឋភាព ៣៦០ដឺក្រេ ពីកោះនរា ទៅកាន់ កោះពេជ្រ និង ទន្លេមេគង្គ ។គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្ម សណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាព យ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖យូនីតមានទំហំចាប់ពី ៣៩.៦៩ ម៉ែត្រការ៉េ ទៅដល់ ៩១.៤២ ម៉ែត្រការ៉េសន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅសេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយផ្ដល់ជូនការធានាជួលត្រលប់ ៥%-៩% ក្នុងមួយឆ្នាំ (អត្រានេះកើនឡើងរៀងរាល់ឆ្នាំ)ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។
ក្រុមហ៊ុន Realestate.com.kh បាននាំយកអំណោយទៅប្រគល់ជូនអភិបាលខណ្ឌសែនសុខ
ក្រុមហ៊ុន Realestate.com.kh បាននាំយកអំណោយទៅប្រគល់ជូនអភិបាលខណ្ឌសែនសុខ
May 9, 2022, 6:00 a.m.
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ដឹកនាំដោយលោក Thomas Francis O’Sullivan នាយកប្រតិបត្តិ និង លោក ម៉ឹក ចិន្ដា ជាសហស្ថាបនិក រួមទាំងបុគ្គលិកនៃក្រុមហ៊ុន Realestate.com.kh បាននាំយកអង្ករចំនួន ១តោន ប្រគល់ជូនលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដើម្បីចូលរួមវិភាគទាន ជាអំណោយ សប្បុរសធម៍ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលកំពុងជួបការលំបាក បណ្ដាលមកពីការលិចលង់ ខ្វះជំរក ខ្វះគ្រឿងបរិភោគ ជាដើម ដែលត្រូវការជំនួយជាបន្ទាន់ ដោយសារទឹកជំនន់នាពេលថ្មីកន្លងមកនេះ ។
ចូលរួម YEPS ២០២០ សម្រាប់ការជម្រុញទីផ្សារដ៏ធំមួយដែលចំណាយទឹកប្រាក់រហូតដល់ ១០០,០០០ ដុល្លារ!
ចូលរួម YEPS ២០២០ សម្រាប់ការជម្រុញទីផ្សារដ៏ធំមួយដែលចំណាយទឹកប្រាក់រហូតដល់ ១០០,០០០ ដុល្លារ!
June 6, 2022, 5:01 p.m.
ជម្រុញការធ្វើអាជីវកម្មរបស់អ្នកជាមួយពិព័រណ៍ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ!ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នឹងប្រមូលផ្តុំអ្នកចូលរួមរាប់ពាន់នាក់ មកពីទូទាំងប្រទេស ដើម្បីបង្ហាញនូវផលិតផលរបស់ខ្លួនចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលកម្មវិធីនឹងប្រារព្ធនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន។ ចាប់ពីអាជីវកម្មផ្គត់ផ្គង់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គម្រោងអភិវឌ្ឍន៍ធំ ក្នុងប្រទេសកម្ពុជានឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។យុទ្ធនាការទីផ្សារធំបំផុតមួយនៅកម្ពុជា ក្នុងឆ្នាំ ២០២០Realestate.com.kh ដែលជាវេទិកាអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា និងជាបានរៀបចំពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នេះបានចំណាយទឹកប្រាក់រហូតដល់​ ១០០,០០០ដុល្លារ ដែលជាកម្មវិធីធំបំផុតនៅក្នុងឆ្នាំ២០២០។យុទ្ធនាការទីផ្សាររួមបញ្ចូលទាំងទីផ្សារបែបប្រពៃណី និងឌីជីថល ដូចជាផ្សព្វផ្សាយតាមរយៈការបោះពុម្ព វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារអ៊ីម៉ែល អ្នកផ្សាយផ្ទាល់ ទំនាក់ទំនងសាធារណៈ និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណេត។ យុទ្ធនាការនេះត្រូវបានប៉ាន់ស្មានថានឹងមានភ្ញៀវរាប់រយពាន់នាក់ចូលរួមចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា។ពិព័រណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជាពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជា។ ព្រឹត្តិការណ៍លក់អចលនទ្រព្យនេះធ្វើឡើងនៅសែនសុខ ចំនួនពីរថ្ងៃទី ២៧ និងទី ២៨ ខែវិច្ឆិកា នឹងដាក់បង្ហាញសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ទិញអចលនទ្រព្យនៅកម្ពុជាទាំងអស់ រហូតដល់ថ្ងៃទី ១១ ខែធ្នូ ទោះបីជាពួកគេនៅក្នុងស្រុកឬមកពីបរទេសក៏ដោយ។ព្រឹត្តិការណ៍ក្រៅបណ្តាញ / នៅនឹងកន្លែង ជាការទាក់ទាញដ៏អស្ចារ្យសម្រាប់ទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ទោះបី COVID-19 រារាំងសកម្មភាព សេដ្ឋកិច្ចភាគច្រើនក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែចង់ចេញទៅក្រៅ នៅពេលដែលករណីឆ្លង នៅក្នុងប្រទេសស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ បង្ហាញថាប្រជាជនកម្ពុជាកាន់តែតិចទៅៗនៅផ្ទះ ទៅហាងលក់គ្រឿងទេស និងកន្លែងលក់រាយ ដែលសកម្មភាពទាំងនេះកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹង ៩ ខែមុន។ព្រឹត្តិការណ៍តាមអ៊ីនធើណែតកំពុងមានការរីករាលដាលជាទូទៅនៅពេលដែលសហគ្រិនក្នុងស្រុកចាប់ផ្តើមមើលឃើញពីតម្លៃនៃកន្លែងឌីជីថលជាពិសេសក្នុងអំឡុងពេល COVID-19។ ពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ក្នុងការចាប់យកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មត្រឡប់មកវិញ ក្នុងពេលតែមួយនេះផងដែរក៏អាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនលើវិស័យឌីជីថលដែលប្រទេសនេះកំពុងទទួលបាន។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់!សូមចូលទៅកាន់៖ https://yearendpropertysale.realestate.com.kh/exhibitor-sponsor
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១
June 3, 2022, 6:06 a.m.
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ បន្ទាប់ពីអញ្ជើញចែកនូវអំណោយដល់កម្មកសាងសង់ស្ពាននេះរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុចប៊ូតុង ដើម្បីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ចាប់ពីពេលនេះតទៅ។សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម-បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម -សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម-ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម-ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង-ជម្រាលទទឹងស្ពាន ២%-សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស-សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម-គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣-ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត-គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម-សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម-សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ-មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន-រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ-គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក-រយៈពេលសាងសង់ ៣៥ខែ-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១-បណ្តោយស្ពានសរុបប្រវែង ៦០ម-ទទឹងស្ពាន ២១ម-បណ្តោយស្ពានបេតុង ៤៥ម-ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ-រយៈពេលសាងសង់ ១២ខែក្នុងនោះយើងឃើញមានតំបន់ច្បារអំពៅក៏ស្ថិតជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ យើងឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរា ត្រូវបានបញ្ចប់ជាស្ថាពរនារយៈពេល ៣ឆ្នាំខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយ ស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាង អំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។ ប្រសិនបើលោកអ្នកប្រាថ្នាចង់ បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក៕
ព័ត៌មានអំពីអាផាតមិនសម្រាប់ជួលចាប់ពីខែកញ្ញា ឆ្នាំ២០២០
ព័ត៌មានអំពីអាផាតមិនសម្រាប់ជួលចាប់ពីខែកញ្ញា ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
វិស័យជួលគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការកើនឡើង។ ទោះបីការរាលត្បាតដោយ COVID-19 រារាំងដល់ទីផ្សារអន្តរជាតិក៏ដោយ ក៏ទីផ្សារជួលនៅក្នុងរាជធានីភ្នំពេញមានដំណើរការល្អប្រសើរក្នុងការទប់ស្កាត់នូវការធ្លាក់ចុះនៃតម្លៃជួលដែលជាសញ្ញាល្អមួយសម្រាប់ម្ចាស់ដីទូទាំងព្រះរាជាណាចក្រកម្ពុជា។គំនូសពណ៌សំខាន់ៗសំរាប់ទីផ្សារជួលនៅភ្នំពេញ៖តម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ៣បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ២០០០ ដុល្លារ ក្នុងមួយខែតម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ២បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ៩៥០ ដុល្លារ ក្នុងមួយខែតម្លៃជួលជាមធ្យមនៃអាផាតមិន មាន ១បន្ទប់គេង ប្រឈមនឹងសម្ពាធធ្លាក់ចុះ ៣% ។ ចុះមកត្រឹមចន្លោះ៦២០ ដុល្លារទៅ ៦០០ ដុល្លារ ក្នុងមួយខែខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និង ខណ្ឌ៧មករា នៅតែជាជម្រើសដ៏ល្អសម្រាប់ការជួលដែលមានតម្លៃទាប។យោងតាមនិន្នាការទីផ្សារអចលនទ្រព្យ តម្លៃជួលមធ្យមសម្រាប់អាផាតមិន ដែលមាន ៣បន្ទប់គេង និង ២បន្ទប់គេង នៅតែមានស្ថេរភាពដែលមានតម្លៃប្រហែល ២០០០ដុល្លារ និង ៩៥០ដុល្លារ ក្នុងមួយខែ ។ ខណៈពេលដែលអាផាតមិនដែលមាន ១បន្ទប់គេង មានការធ្លាក់ចុះ ៣% ពីតម្លៃ ៦២០ ដុល្លារទៅ ៦០០ ដុល្លារក្នុងតម្លៃជួលមធ្យម។និន្នាការទីផ្សារអចលនទ្រព្យ បង្ហាញពីតម្លៃមធ្យមនៃអចលនទ្រព្យដែលបានចុះបញ្ជី នៅលើគេហទំព័រ Realestate.com.kh ។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ជួល នៅតែអាចមើលក្នងបញ្ជីអចលនទ្រព្យដែលមានផ្សាយនៅលើគេហទំព័រដែលសាកសមនឹងថវិកា ឬ ចំណូលចិត្តរបស់ពួកគេចំពោះអចលនទ្រព្យសម្រាប់ជួលក្នុងរាជធានីភ្នំពេញ។បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែងើបឡើងបន្តិចម្តងៗពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតសកល ខណៈពេលដែលមិនទាន់មានវិធានការណ៍ទប់ ស្កាត់នៅឡើយនោះ ភាពទាក់ទាញនៃទេសចរណ៍អន្តរជាតិកំពុងចាប់ផ្តើមមានដំណើរការណ៍ ដែលនឹងជះឥទ្ធិពលដល់ទីផ្សារជួលដែលមានសក្តានុពលនៅក្នុងទីក្រុង។ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុង បានសម្របខ្លួនទៅនឹងភាពពិតថ្មី នៃការធ្វើដំណើរទៅក្រោប្រទេសដែលមានការកម្រិតយ៉ាងខ្លាំង។ គម្រោងជាច្រើនបាន ចាប់ផ្តើមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ឆ្ពោះទៅរកទីផ្សារក្នុងស្រុក និងចំណូលចិត្តរបស់ពួកគេ ចំពោះអចលនទ្រព្យកម្រិតកណ្ដាល ដែលមានតម្លៃសមរម្យ។ គម្រោងថ្មីៗជាច្រើន ដែលស្ថិតក្នុងតម្លៃសមរម្យមួយ ត្រូវបានរំពឹងថានឹងបញ្ចប់នៅពេលណាមួយក្នុង ត្រីមាសទី៤ ឆ្នាំ ២០២០ និងត្រីមាសទី ១ ឆ្នាំ ២០២១។ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ មិនមានភាពប្រាកដប្រជាទេនៅក្នុង ដំណាក់កាលដំបូងនៃ COVID-19 ។ នៅពេលដែលក្រសួងសុខាភិបាលក្នុងប្រទេសអនុវត្តគោលការណ៍ណែនាំស្តីពីការថែទាំសុខភាពផ្ទាល់ខ្លួន ការភ័យខ្លាចនៃជំងឺនេះមានស្ថេរភាព ហើយប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមប្រើ ប្រាស់ចក្ខុវិស័យវែងឆ្ងាយក្នុងការពិនិត្យមើលលើវិស័យអចលនទ្រព្យ។ ជាលទ្ធផល រាជធានីភ្នំពេញបានឃើញថាមានការផ្លាស់ប្តូរទាំងតម្លៃ និងការផ្គត់ផ្គង់ ដែលបង្ហាញពីឱកាស ថ្មីសម្រាប់វិនិយោគិន/អ្នកទិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារមួយដែលអាចវិលត្រឡប់ មកដូចដើមវិញ។ទីតាំងដែលពេញនិយមទាំងតម្លៃសមរម្យនិងកម្រិតកណ្ដាលខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ៧ មករានៅតែជាជំរើសដ៏ពេញនិយមសម្រាប់ អចលនទ្រព្យដែលមានតំលៃសមរម្យកម្រិត មធ្យម។ ខណ្ឌពោធិ៍សែនជ័យស្ថិតនៅតំបន់ ជាយក្រុងភ្នំពេញប៉ុន្តែតំបន់នេះកំពុងត្រូវបាន គេមើលឃើញថាមានការរីកចំរើនខាង ពាណិជ្ជកម្មកាន់តែច្រើនឡើងៗដែលបណ្តាលមកពីការ អភិវឌ្ឍន៍បន្តបន្ទាប់នៅតាម បណ្តាស្រុកនានា។ខណ្ឌសែនសុខ និង ខណ្ឌ ៧មករា គឺជាខណ្ឌដែលមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងជាងគេ ដែលផ្ដល់ភាពងាយស្រួល ដល់ជនបរទេសនិងប្រជាជនក្នុងស្រុកដែលចង់រស់នៅក្បែរទីក្រុងនោះ (ដូចជាផ្សារអ៊ីអនម៉ល ២) អាចរកបាននូវលក្ខណៈសម្បត្តិជួលល្អ ៗ ជាច្រើននៅទីនេះ។ឱកាសទិញអចលនទ្រព្យដែលមានដាក់លក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ការលក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ ដែលរៀបចំឡើងដោយ Realestate.com.kh នឹងមានអ្នកចូលរួមតាំងពិព័រណ៍ជាង ៦០ ក្រុមហ៊ុន រួមទាំងអ្នកអភិវឌ្ឍន៍កំពូលៗ នៅកម្ពុជាដែលមានតែមួយនៅនឹងកន្លែង។ ចាប់ផ្តើមពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុន ហើយអ្នកចូលរួមអាចទទួលបានការបញ្ចុះតំលៃដែលមិនធ្លាប់មានពីក្រុមហ៊ុនល្បីៗ និងអចលនទ្រព្យដែលមានទីតាំងល្អ ក្នុងរយៈពេលកំណត់២ថ្ងៃនេះ!ព្រឹត្តិការណ៍ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន នឹងត្រូវធ្វើតំណាលគ្នាជាមួយការលក់អចលនទ្រព្យតាមអ៊ិនធើណេតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិការរហូតដល់ថ្ងៃទី ១១ ខែធ្នូ នឹងអនុញ្ញាតឱ្យអ្នកទិញជាច្រើនមកពីទូទាំងពិភព លោកអាចចូលរួមបានពីចម្ងាយ។ និងទិញទ្រព្យក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ!ទទួលបានឱកាសដ៏ពិសេសបំផុតចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដោយចុះឈ្មោះនៅថ្ងៃនេះ!
គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ
គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ
May 20, 2022, 5:40 p.m.
“បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះគឺមានរយៈពេលខ្លីដោយយ៉ាងយូរ ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹង វិលមករកសភាពដើមវិញហើយ” នេះបើយោងតាមការអះអាងរបស់ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យកម្ពុជា។លោក ច្រឹក សុខនីម ប្រធាន​សមាគម​ភ្នាក់ងារ​​អចលនវត្ថុ​​កម្ពុជា​​បាន​មាន​​ប្រសាសន៍​​លើកឡើងថា វិស័យ​អចលនទ្រព្យ​​នៅកម្ពុជា​​នៅតែ​បន្ត​ការ​រីកចម្រើន​​របស់​ខ្លួន​ដដែល បើទោះបី​ជា​​ប្រឈមនឹង​​បញ្ហា​ វិបត្តិ​គ្រោះ​ទឹក​​​ជំនន់ក្តី។ បើ​ប្រៀប​ធៀប​​តម្លៃ​អចលនទ្រព្យរបស់​កម្ពុជា​ទៅនឹង​តំបន់​​អាស៊ាន​​ឃើញថាតម្លៃនៅកម្ពុជា​​គឺធូរថ្លៃ​ជាងគេ ដូច្នេះ​រយៈពេល ៥ទៅ៦ឆ្នាំទៀត​ ​វិស័យ​អចលនទ្រព្យ​​នៅ​កម្ពុជា​នៅបន្តកំណើន​​របស់​ខ្លួនដដែល។បើតាម​តួលេខពីខាង​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញថា ការទិញដូរ​អចលនទ្រព្យ​នៅ ក្នុង​រាជធានី​ភ្នំពេញក្នុង​មួយថ្ងៃ​នៅរក្សាចំនួន​បាន ២០០ ទៅ៣០០ករណីដែរ។ ជាការអះអាង​របស់អ្នក ជំនាញវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែជា​សសរស្តម្ភ​មួយ​ដ៏មាន​សារៈសំខាន់​ដែលទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​អចលនទ្រព្យ​នេះនៅតែបន្ដ​​សកម្មភាព​នៃការ​ទិញលក់ ជាធម្មតា ដែលភាគច្រើន ​ជាការទិញ​លក់​រវាងអ្នក​នៅក្នុង​ស្រុក ខណៈការទិញលក់រវាង​វិនិយោគិន​បរទេស​បានដាំក្បាល​ចុះជា​ខ្លាំង ​ដោយសារ​មានការរំខាន​ពីការរីករាល​ដាល​នៃជំងឺ​កូវីដ-១៩។ប្រភព៖ https://cambonomist.com/news/experts-say-flooding-not-affect-real-estate-market-price/