រំលងទៅមាតិកា
ព័ត៌មាន

ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងជម្ងឺកូវីត១៩

នេះជាលើកទី២ ដែលគេហទំព័រអចលនទ្រព្យ Realestate.com.kh​ បានរៀបចំពិព័រណ៍អចលនទ្រព្យតាមប្រព័ន្ធអនឡាយ ដែលការសម្រេចចិត្តនេះគឺធ្វើឡើងស្របពេលដែលជម្ងឺកូវីត១៩នៅតែបន្តជាការបារម្ភរបស់ប្រជាជនខ្មែ…

23 វិច្ឆិកា 2020Updated 6 មិថុនា 2022អាន 1 នាទី25,439 អ្នកអានចែករំលែកFacebookLinkedInXEmail

នេះជាលើកទី២ ដែលគេហទំព័រអចលនទ្រព្យ Realestate.com.kh​ បានរៀបចំពិព័រណ៍អចលនទ្រព្យតាមប្រព័ន្ធអនឡាយ ដែលការសម្រេចចិត្តនេះគឺធ្វើឡើងស្របពេលដែលជម្ងឺកូវីត១៩នៅតែបន្តជាការបារម្ភរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរូមទស្សនាពិព័រណ៍ គេហទំព័រអចលនទ្រព្យ Realestate.com.kh បានពន្យារពេលពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលត្រូវប្រារព្ធនៅថ្ងៃទី២៧ -២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខរបស់ខ្លួនវិញ។

ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានវត្តមាននៃការចូលរួមពីគម្រោងអភិវឌ្ឍន៍ល្បីៗជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានគឺរហូតដល់ ៤០%ឯណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៍មានការដាក់តាំងលក់អចលនទ្រព្យរួចមានដី និងផ្ទះជាច្រើនខ្នងដែលមានតម្លៃក្រោមទីផ្សារផងដែរ។​ ក្រៅពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យរបស់យើងខ្ញុំពីថ្ងៃនៅរហូតដល់ថ្ងៃកម្មវិធី ប្រសិនជាលោកអ្នកមានចម្ងល់អំពីគម្រោងផ្ទាល់ រឺការវិនិយោគផ្សេងៗដើម្បីទទួលបានផលចំនេញល្អ។​

លោកអ្នកអាចចូលរួមមើលការដាក់តាំងគម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ ដោយលោកអ្នកអាចមើលតាមទូរស័ព្ទ រឺកុំព្យូទ័របាននៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។ នេះជាឱកាសល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ រឺរស់នៅផ្ទាល់។​

គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមគម្រោងគឺប្រារព្ធពិព័រណ៍២ស្របពេលគ្នា គឺពិព័រណ៍នៅកន្លែងដែលតាំងទីនៅខណ្ឌសែនសុខ និងការលក់នៅតាមអនឡាញនៅលើបណ្តាញអ៊ីនធើណែត។ ទោះបីជាពិព័រណ៍នៅខាងក្រៅត្រូវបានពន្យារពេលក៏ដោយ ប៉ុន្តែការប្រារព្ធធ្វើនៅលើបណ្ដាញអ៊ិនធើណេតនៅតែបន្តដំណើរការជាធម្មតា។

សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។ 



អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា