មិនធ្លាប់មាន!! បង់រំលោះ ៨ ដុល្លារ រៀងរាល់ថ្ងៃ ជាមួយគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា

3 ខែ ធ្នូ ឆ្នាំ 2020, 10:36

លោកអ្នកអាចធ្វើការទិញផ្ទះដោយគ្រាន់តែចំណាយ ៨ ដុល្លារ ជារៀងរាល់ថ្ងៃ។ លោកអ្នកកំពុងតែឆ្ងល់ហើយមែនទេ អ្នកខ្លះទៀតកំពុងមានការសង្ស័យហើយមែនទេ? សំណួរជាច្រើនកំពុងផុសចេញមក ថាតើផ្ទះនោះមានសភាពបែបណា?

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងនឹងគម្រោង៖

១. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺជាអចលនទ្រព្យឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលត្រូវបានវិនិយោគដោយព្រីនស៍រៀលអ៊ីស្ទេតគ្រុប ជាក្រុមហ៊ុនធំមួយដែលមានបទពិសោធន៍ក្នុងវិស័យនេះយូរឆ្នាំមកហើយ។

២. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ក្នុងមជ្ឈមណ្ឌលទាំង៧ របស់រាជធានីភ្នំពេញ ។

  • មជ្ឈមណ្ឌលរដ្ឋបាល៖ ជាតំបន់ស្នូលនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលផ្ដុំនូវស្ថាប័នរដ្ឋថ្នាក់ជាតិគ្រប់កម្រិត និងទីប្រជុំនៃស្ថានទូតរបស់ប្រទេសនានា។

  • មជ្ឈមណ្ឌលវប្បធម៍៖ គម្រោងនេះហ៊ុមព័ទ្ធទៅដោយសារមន្ទីរជាតិ វិមានឯករាជ្យ និងអគារនិមិត្តសញ្ញាវប្បធម៌ជាច្រើនទៀត ដែលសម្រេចបាននូវជីវិតរស់នៅដ៏ប្រសើររបស់ឥស្សរជនទីក្រុងភ្នំពេញ។

  • មជ្ឈមណ្ឌលអប់រំ៖ ប្រមូលផ្ដុំដោយធនធានអប់រំប្រកបដោយគុណភាពខ្ពស់ដូចជាសាលាអន្តរជាតិភ្នំពេញ ( ISPP)សាលាអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលអនុញ្ញាតនូវការស្រូបយកចំណេះដឹងដ៏ទូលំទូលាយគ្មានដែនកំណត់។

  • មជ្ឈមណ្ឌលផ្សារទំនើប៖ ផ្សារទំនើបធំៗជាច្រើនស្ថិតនៅជុំវិញគម្រោង រួមមាន ផ្សារទំនើបអ៊ីអន៣ ទីក្រុងពាណិជ្ជកម្មPH ផ្សារទំនើបPH Eco Mall និងផ្សារទួលទំពូង ផ្សារកណ្ដាល ដែលបង្ហាញពីភាពរស់រវើកនៃពាណិជ្ជកម្មទីក្រុង។

  • មជ្ឈមណ្ឌលទូរគមនាគមន៍៖ គម្រោងមានទីតាំងស្ថិតនៅតាមបណ្ដោយដងវិថីសំខាន់ៗដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបីគឺ មហាវិថីព្រះមុនីវង្ស មហាវិថីយោធពល ខេមរៈភូមិន្ទ (ផ្លូវ២៧១) និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន។

  • មជ្ឈមណ្ឌលពាណិជ្ជកម្ម៖ ស្ថិតនៅតំបន់ស្នូលនៃគម្រោងភ្នំពេញ CBD ដែលមានគម្រោងធំៗចំនួន ៤ ហ៊ុមព័ន្ធជុំវិញ ដែលបង្កើតបានជាបណ្ដុំនៃអគារពាណិជ្ជកម្ម ដែលមានបរិយាកាសអាជីវកម្មប្រកបដោយគុណភាពខ្ពស់ និងក្លាយជាចលករនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។

  • មជ្ឈមណ្ឌលរស់នៅ៖ គម្រោងនេះនឹងជះឥទ្ធិពលល្អដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង ដោយមានប្រមូលផ្ដុំដោយបរិក្ខារមប្រើសេវាកម្មរស់នៅគ្រប់តម្រូវការ ដូចជាមន្ទីរពេទ្យពហុព្យាបាលហ្វឺសសេនធឺរ និងមន្ទីរពហុព្យាបាលបាយ័នសម្រាប់ការការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ក៏មាននូវសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៏។ល។ ដែលនាំមកនូវបទពិសោធន៍នៃជីវិតរស់នៅកាន់តែប្រសើរ។

៣. អគារគិតគូរយ៉ាងល្អិតល្អន់លើគុណភាព ប្រើប្រាស់រចនាបថទំនើប ដែលពោរពេញទៅដោយភាពសិល្បៈ រួមជាមួយនឹងការតុបតែងសម័យទំនើបប្រកបដោយភាពផ្ចិតផ្ចង់។ ការជ្រើសរើសសម្ភារៈម៉ាកល្បីៗជុំវិញពិភពលោក និងពីគ្រប់តំបន់ ដើម្បីកសាងនូវស្នាដៃប្រណីតប្រចាំសម័យកាលថ្មីនេះ។

យូនីតនីមួយៗបានបំពាក់នូវគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗ។ ដែលបន្ថែមរស់ជីវិតឲ្យកាន់តែមានរីករាយសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ។

៤. លំនៅឋានស្តង់ដារអន្តរជាតិ នាំមុខគេក្នុងការរស់នៅបែបទាន់សម័យ មានស្កាយបារ អាងហែលទឹកធំទូលាយ កន្លែងប្រណីតដូចជាក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងបារបែបបារាំង បំពេញចិត្តរាល់ការក្ដីស្រមៃរបស់ជីវិតបែបយុវវ័យនៅភ្នំពេញដែលមានភាពសប្បាយគួរឱ្យរំភើបជារៀងរាល់ថ្ងៃ។

៥. បរិក្ខារទំនើបសម្រាប់លំនៅឋានបែបយុវវ័យលំដាប់ថ្នាក់អន្តរជាតិ

គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត និង 24 ម៉ោង ដើម្បីឲ្យអតិថិជនទាំងអស់ទទួលបាននូវភាពកក់ក្តៅ និងសេវាកម្មល្អឥតខ្ចោះ។

ពិតណាស់ គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយសម្រួលបន្ទុករបស់យុវជនដែលកំពុងស្វែងរកទិញលំនៅដ្ឋានផ្ទាល់ខ្លួន។ តម្លៃចាប់ពី ៦០,០០០ដុល្លារ បង់រំលោះ ២០% ដែលស្មើនឹង ១២,០០០ដុល្លារ
ការបង់ប្រាក់ប្រចាំខែចាប់ផ្តើមពី ២៥២ ដុល្លារ ដែលទូទាត់ប្រចាំថ្ងៃមានតម្លៃទាបបំផុតស្មើ ៨ ដុល្លារ។ (ព័ត៌មានលម្អិតសូមសាកសួរនៅមជ្ឈមណ្ឌលលក់ភ្នំពេញនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបឬតាមរយៈទូរស័ព្ទ)អ្នកអាចមានលទ្ធភាពទទួលបានផ្ទះដ៏មានគុណភាពសម្រាប់អ្នក និងក្រុមគ្រួសារ ដោយសារតែវិធីសាស្រ្តនៃការបង់ប្រាក់គឺមានតម្លៃទាបអាចទទួលយកបាន ផ្ដល់ឱកាសដល់លោកអ្នកក្នុងការក្លាយជាម្ចាស់ផ្ទះដែលមានតម្លៃសមរម្យ ស្ថិតនៅកណ្ដាលទីក្រុងដែលជាតំបន់ដែលមានកត្តានុពលខ្លាំង។

ប្រភេទផ្ទះ

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: