+855 92 92 1000
Logo

Recent Articles

អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក បានលក់ដាច់ក្នុងព្រឹត្តិការណ៍ Black Friday Property Sale
អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក បានលក់ដាច់ក្នុងព្រឹត្តិការណ៍ Black Friday Property Sale
June 6, 2022, 5:01 p.m.
ព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញបញ្ចុះតម្លៃ Black Friday Property Sale ដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយនោះ បានប្រព្រឹត្តធ្វើឡើងកាលពីរាត្រី ថ្ងៃសុក្រ ទី១២ ខែមិថុនា កន្លងទៅនេះ ដោយមានវត្តមានចូលរួមពីសំណាក់អតិថិជនប្រមាណ ២០,០០០ នាក់ ដែលបានចូលរួមទស្សនាកម្មវិធីផ្សាយផ្ទាល់រយៈពេល ៤ម៉ោង និងស្វែងរកទិញអចលនទ្រព្យនៅលើគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍នេះ។ ក្នុងអំឡុងកម្មវិធីទាំងមូល អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក ត្រូវបានកក់ទុកដោយអតិថិជន។ព្រឹត្តិការណ៍ Black Friday Property Sale គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃវិស័យអចលនទ្រព្យកម្ពុជា។ គោលដៅចំបងនៃពិព័រណ៍អនឡាញនេះ គឺដើម្បីបង្កើនសកម្មភាពទិញដូរអចលនទ្រព្យក្នុងប្រទេស ក៏ដូចជារួមចំណែកស្រោចស្រង់វិស័យអចលនទ្រព្យកម្ពុជាឱ្យងើបឡើងវិញ ក្រោយមានការឹតបណ្តឹងការធ្វើដំណើរ ក៏ដូចជាវិធានការទប់ស្កាត់មេរោគកូរ៉ូណាដទៃទៀតនៅទូទាំងសកលលោក។ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជាង ៣០ក្រុមហ៊ុន មកពីទូទាំងប្រទេស ដែលបានចូលរួមដាក់លក់អចលនទ្រព្យគ្រប់ប្រភេទ រួមមាន ខុនដូ បុរី និងដីឡូតិ៍ ក្នុងតម្លៃទាបជាងទីផ្សារ។​ ព្រឹត្តិការណ៍នេះក៏បានទទួលស្វាគមន៍វត្តមានរបស់អ្នកជំនាញជាង ១០០នាក់ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមាន ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកនិងក្រៅប្រទេស អ្នកសារព័ត៌មាន អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ ធនាគារ និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្មថែមទៀតផង។ ហើយអ្វីដែលពិសេស ពិព័រណ៍អនឡាញជាលើកដំបូងនេះបានទាក់ទាញអ្នកចូលរួមចម្រុះជាតិសាសន៍ រួមមាន អតិថិជនកម្ពុជាប្រមាណ ៥០% អតិថិជនចិនប្រមាណ ៣០% និងអតិថិជនអន្តរជាតិដទៃទៀតប្រមាណ ២០%។អ្នកចូលរួមម្នាក់ដែលបានទិញអចលនទ្រព្យក្នុងព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖ «ខ្ញុំបានដឹងពីពិព័រណ៍នេះតាមរយៈក្រុមហ៊ុន Century 21 Fuji ហើយបានចុះឈ្មោះចូលរួមភ្លាមៗតែម្ដង។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយតាំងពីដើមរហូតដល់ថ្ងៃកម្មវិធី ដោយសារតែការណែនាំមានភាពច្បាស់លាស់ដែលបង្កភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការត្រៀមខ្លួន មុនពេលកម្មវិធីចូលមកដល់។ ការពិតទៅ ខ្ញុំបានសម្លឹងមើលពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ ហើយព្រឹត្តិការណ៍នេះបានចូលមកចំពេលដ៏ល្អបំផុត។ ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលមានឱកាសទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យនេះ។»ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញមតិវិជ្ជមានផងដែរ៖«ព្រឹត្តិការណ៍នេះពិតជាល្អខ្លាំងណាស់ ដោយសារវាបានបង្កភាពងាយស្រួលជាងមុនសម្រាប់អតិថិជនក្នុងការស្វែងរកទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ការដែលអតិថិជនអាចចូលមើលគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាយ៉ាងងាយស្រួល ក្នុងពេលតែមួយ តាមទូរស័ព្ទដៃឬកុំព្យូទ័រយួរដៃរបស់ពួកគាត់ គឺពិតជាបានបន្ថែមគុណតម្លៃយ៉ាងពិតប្រាកដ។ទន្ទឹមគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏បានជួយសម្រួលយ៉ាងខ្លាំងដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ស្របពេលដែលពួកយើងជួបប្រទះការលំបាកក្នុងការទាក់ទាញអតិថិជនថ្មីៗក្នុងអំឡុងពេលនេះ។ កម្មវិធី Black Friday Property Sale បានជួយពួកយើងក្នុងការផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់នេះយ៉ាងពិតប្រាកដ។ ពួកយើងទទួលបានការកក់ចំនួន ៣ ពីអតិថិជន ហើយក៏មានអតិថិជនជាច្រើនទៀតបានទាក់ទងមកយើងផ្ទាល់ផងដែរអំឡុងពេលកម្មវិធី ដើម្បីសួរនាំព័ត៌មានបន្ថែមអំពីគម្រោង។យើងយល់យ៉ាងច្បាស់ថា នេះគឺជាពិព័រណ៍អនឡាញដ៏ធំនិងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ Realestate.com.kh ហើយកំហុសមួយចំនួនគឺពិតជាជៀសមិនផុត។ យ៉ាងណាមិញ យើងជឿជាក់ថាក្រុមហ៊ុន REAKH នឹងអាចដោះស្រាយបញ្ហាទាំងអស់នេះបាននាពេលខាងមុខ ហើយធ្វើឱ្យព្រឹត្តិការណ៍បន្ទាប់កាន់តែប្រសើរឡើងជាងមុន។»ប្រសាសន៍របស់លោកស្រី Nhim Pich Panhaប្រធានការិយាល័យលក់នៃគម្រោង The Peninsula«ដំបូងឡើយ យើងមានការស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ Black Friday Property Sale ពីព្រោះវាជាព្រឹត្តិការណ៍ដ៏ប្លែកនិងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ខ្ញុំត្រេកអរយ៉ាងខ្លាំងដែលយើងបានសម្រេចចិត្តចូលរួម ហើយទទួលបានលទ្ធផលដ៏ល្អបែបនេះ! កម្មវិធីនេះគឺពិតជាពិសេសខុសប្លែកពីគេ ហើយនាំមកនូវលទ្ធផលយ៉ាងពិតប្រាកដ។ វាគឺជាសំណាងរបស់យើងដែលបានចាប់ដៃគូជាមួយ REAKH ហើយ Mekong View Properties នឹងចូលរួមព្រឹត្តិការណ៍ក្រោយៗទៀតជាក់ជាមិនខាន!»ប្រសាសន៍របស់លោក Felix V Calimboប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Bun Ches Groups Co., Ltd.ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នេះ លោក Tom O’Sullivan ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា៖ «យើងពិតជាត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះ ដែលវាបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពខ្លាំងក្លានៃវិស័យអចលនទ្រព្យកម្ពុជា។​ ពិតណាស់ តម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាពិតជាមានការកើនឡើងជាងមុនគួរឱ្យកត់សម្គាល់ ហើយយើងមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍ធំៗក៏ដូចជាភ្នាក់ងារអចលនទ្រព្យឈានមុខគេមកពីទូទាំងប្រទេស ដើម្បីនាំមកជូនទីផ្សារនូវការផ្ដល់ជូនដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក។»លោកបានបន្តថា៖ «អំឡុងពេលដ៏លំបាកនេះ យើងមានឆន្ទៈក្នុងការបង្កើតវេទិកាមួយសម្រាប់ប្រមូលផ្ដុំអ្នកពាក់ព័ន្ធក្នុងវិស័យទាំងមូល ខណៈពេលដែលវិស័យនានាជួបប្រទះបញ្ហាប្រឈមជាច្រើនដូចគ្នា។ នេះជាពេលវេលាដ៏ប្រសើរក្នុងការដាក់ចេញព្រឹត្តិការណ៍ប្រភេទនេះ។ យើងដឹងថា មានអតិថិជនរាប់ពាន់នាក់មានបំណងវិនិយោគក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ទាំងអតិថិជនក្នុងស្រុកនិងវិនិយោគិនក្រៅប្រទេស ហើយមនុស្សមួយណាក៏ពេញចិត្តចំពោះការផ្ដល់ជូនដ៏អស្ចារ្យនេះដែរ។»គម្រោងអភិវឌ្ឍន៍ធំៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាន [Union Development City, Baoli (Cambodia) Real Estate Co., Ltd, Jindi East Asia Real Estate Development Co., Ltd., The Peninsula Capital Co., JianZhong YuTong Co., Ltd. Everhealth International Investment and Development Ltd., Romdoul Overseas Co., Ltd, Leshenwe Real Estate Development (Cambodia) Co. Ltd, Urban Hub, Borey VIP, Gracticity Realestate Development Co., Ltd, Parkway Investment Co., Ltd (Cambodia) Co., JV Parc 21, SGDP Development Co., National 6A, Creed Group, SJS Group, Hunter Estate, Prince Real Estate, KW, At Solutions, The Premier Land, Borey Sambath Meanheng III, Pointer Property Co., Ltd, Natha Residence, Chan Residence, Borey Ly Sovann, Bun Ches Groups Co., Ltd, Premium Group, Yin Yi Ventures, CBRE (L’attrait Property Development Inc.), CBRE (The Leedon heights Condominium Co., Ltd.)]។ដៃគូផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះ រួមមាន [SEAPS, C21 Fuji, Amatak, CBRE, Property Area, Tnaot 柬埔寨头条, Sabay, 58.com, ATSolutions, B2B Cambodia, Beyond Design, BizKhmer, C21 Advanced, C21 Dream Property, Central Trust, Cambodian Investment Management, Coldwell Banker, CPA Realty, CPL, Dabest, Fazwaz, Grep Tech, Grobartig, HOTPROP, Huione, IPS Cambodia, ITA, Juwai IQI Cambodia, Key Real Estate, Khmer Times, Khmerload, Knight Frank Cambodia, Panasialife, RedBridge, Rentex, SKylead, Sovannphum, Towncity, YiFung億豐地產, 東旺]។អំពីព្រឹត្តិការណ៍ Black Friday Property Sale ព្រឹត្តិការណ៍ Black Friday Property Sale​ គឺជាកម្មវិធីដ៏ពិសេសខុសប្លែកពីគេ ដែលបានប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមកពីទូទាំងប្រទេស ក៏ដូចជាអចលនទ្រព្យដាក់លក់បន្តជាច្រើនទៀត ដែលអាចឱ្យអតិថិជនធ្វើការចូលមើលព័ត៌មានលម្អិតរបស់អចលនទ្រព្យ និងការបញ្ចុះតម្លៃ ដែលកម្មវិធីមានរយៈពេល៤ម៉ោង។ បន្ទាប់មក អតិថិជនគ្រាន់តែធ្វើការបង់ប្រាក់កក់ចំនួន ៥០០ ដុល្លារអាមេរិក (ដែលអាចដកវិញបាន) ដើម្បីធានាការបញ្ចុះតម្លៃលើអចលនទ្រព្យដែលពួកគាត់ពេញចិត្ត។ ក្រោយថ្ងៃព្រឹត្តិការណ៍ អតិថិជនអាចធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ ដោយផ្ទាល់ជាមួយនឹងម្ចាស់គម្រោង។សម្រាប់ទំនាក់ទំនងផ្នែកលក់ និងទីផ្សារ៖លោក Nara Tang+855 86 644 903nara.tang@realestate.com.kh
ព្រឹត្តិការណ៍ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនៅរសៀលនេះហើយ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់!
ព្រឹត្តិការណ៍ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនៅរសៀលនេះហើយ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់!
June 6, 2022, 5:01 p.m.
ពេលវេលាដែលលោកអ្នកតែងតែទន្ទឹងរង់ចាំជាយូរ បានមកដល់ហើយ! ព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញបញ្ចុះតម្លៃ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនារសៀលនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៨ យប់! ចូលរួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗ មកពីទូទាំងប្រទេស ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ធំមហាសាល មិនធ្លាប់មានពីមុនមក!គិតត្រឹមថ្ងៃទី ១២ ខែមិថុនានេះ មានអ្នកចូលរួមប្រហែល ២,០០០ នាក់ មកពីទូទាំងពិភពលោក បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Propety Sale។ អ្នកចូលរួមទាំងអស់សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យនេះ ដូច្នេះដើម្បីកុំឱ្យខកខានឱកាសក្លាយជាម្ចាស់គេហដ្ឋានក្នុងក្ដីសុបិនរបស់អ្នក សូមត្រៀមខ្លួនឱ្យបានរួចរាល់។គោលដៅចំបងរបស់ ក្រុមហ៊ុន Realestate.com.kh (ហៅកាត់ថា “REAKH”) ក្នុងការរៀបចំព្រឹត្តិការណ៍ Black Friday Property Sale គឺដើម្បីផ្សារភ្ជាប់អតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានសភាពដុនដាប។ វិស័យអចលនទ្រព្យក៏មិនខុសពីវិស័យដទៃដែរ គឺមានការថមថយដំណើរការយ៉ាងខ្លាំងក្នុងអំឡុងពេលវេលាដ៏លំបាកនេះ។ ព្រឹត្តិការណ៍លក់អចលនទ្រព្យ Black Friday Property Sale ត្រូវបានរៀបចំទៅជាវេទិកាលក់អចលនទ្រព្យអនឡាញ ដែលប្រមូលផ្ដុំអតិថិជនទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការចូលរួមនិងឆក់យកឱកាសក្លាយជាម្ចាស់អចលនទ្រព្យមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃដ៏អស្ចារ្យ មិននឹកស្មានដល់។ព្រឹត្តិការណ៍ Black Friday Property Sale នាំមកនូវគម្រោងអភិវឌ្ឍន៍ធំៗជាង ៣០ គម្រោង មកពីទូទាំងប្រទេសកម្ពុជា។ លោកអ្នកអាចចូលមើល បញ្ជីទាំងស្រុងនៅទីនេះ។៤ សំណួរ ដែលត្រូវបានសួរញឹកញាប់បំផុតអំពីព្រឹត្តិការណ៍នេះតើខ្ញុំអាចចូលរួមព្រឹត្តិការណ៍ Black Friday Property Sale បានដែរឬទេ?ពួកយើងស្វាគមន៍ជានិច្ចចំពោះអតិថិជនទាំងអស់ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Property Sale​ មិនថាលោកអ្នករស់នៅក្នុងប្រទេសកម្ពុជា ឬ ក្រៅប្រទេសឡើយ! សូមធ្វើការចុះឈ្មោះ (ដោយសេរី និងឥតគិតថ្លៃ) ដើម្បីចូលមើលនិងកក់ទុកការបញ្ចុះតម្លៃសម្រាប់អចលនទ្រព្យដែលអ្នកពេញចិត្ត។ លោកអ្នកអាចចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោម៖https://propertysale.realestate.com.kh/kmដើម្បីធានាបាននូវការបញ្ចុះតម្លៃសម្រាប់យូនីតដែលខ្ញុំពេញចិត្ត តើខ្ញុំត្រូវធ្វើដូចម្ដេច?ក្រោយពេលលោកអ្នកធ្វើការចុះឈ្មោះបានជោគជ័យ សូម Log In ចូលទៅក្នុងគណនីរបស់អ្នក នៅលើគេហទំព័ដែលអ្នកបានចុះឈ្មោះ។ សូមចុចលើប៊ូតុង “​គម្រោងអភិវឌ្ឍន៍ថ្មី” នៅផ្ទាំងខាងលើនៃគេហទំព័រ ដើម្បីចូលមើលបញ្ជីគម្រោងអចលនទ្រព្យដែលកំពុងដាក់លក់ និងការបញ្ចុះតម្លៃ។ដើម្បីធានាបាននូវការបញ្ចុះតម្លៃ អ្នកត្រូវបង់ប្រាក់កក់ចំនួន ៥០០ដុល្លារ អាមេរិក (អាចដកវិញបាន)។ ការបង់ប្រាក់កក់ទុកមុននេះ នឹងផ្ដល់ជូនអត្ថប្រយោជន៍ ៣យ៉ាង៖១.​ ធានាបាននូវការបញ្ចុះតម្លៃពីសំណាក់គម្រោងអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលអ្នកបានជ្រើសរើស២. ជួបជាមួយនឹងម្ចាស់គម្រោងផ្ទាល់ដើម្បីដេច?ពិភាក្សាពីទិញនិងជ្រើសរើសយូនីត (សម្របសម្រួលដោយ REAKH)៣. ប្រាក់កក់ចំនួន ៥០០ ដុលា្លរអាមេរិក នឹងត្រូវដកចេញពីតម្លៃសរុបរបស់អចលនទ្រព្យនោះ។តើខ្ញុំអាចបង់ប្រាក់កក់ដោយរបៀបណា?ពួកយើងទទួលការកក់ប្រាក់តាមរយៈ Visa Card, Master Card និង UnionPay។ ពួកយើងក៏ទទួលការកក់ប្រាក់ផងដែរ តាមរយៈធនាគារ ABA។តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំកក់ប្រាក់រួច?ប្រាក់កក់របស់អ្នកនឹងធានាបានការបញ្ចុះតម្លៃពីខាងម្ចាស់គម្រោង។ Realestate.com.kh នឹងទំនាក់ទំនងម្ចាស់គម្រោងនិងលោកអ្នក ក្នុងរយៈពេល​ ៧ថ្ងៃ បន្ទាប់ពីចប់កម្មវិធី ដើម្បីធ្វើការពិភាក្សាពីការទិញនិងជ្រើសរើសយូនីត។ប្រសិនបើលោកអ្នកមានចម្ងល់ស្ដីអំពីព្រឹត្តិការណ៍ Black Friday Poperty Sale សូមអានសំណួរចម្លើយនៅទីនេះ! ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ៖
ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារ និងអ្នកគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខរបស់គម្រោង Leedon Heights ភ្នំពេញ
ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារ និងអ្នកគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខរបស់គម្រោង Leedon Heights ភ្នំពេញ
June 4, 2022, 2:34 p.m.
ក្រុមហ៊ុន CBRE Cambodia (ជាបុត្រសម្ព័ន្ធនៃ CBRE Group) ត្រូវបានតែងតាំងជាផ្លូវការជាភ្នាក់ងារលក់ផ្តាច់មុខ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Leedon Heights ដែលកំពុងសាងសង់គម្រោងខុនដូ នៅខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2។ គម្រោងដ៏ធំស្កឹមស្កៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leedon Heights ដែលសហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា និងវិនិយោគិនសិង្ហបុរីរួមជាមួយតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធជាច្រើនឆ្នាំក្នុងការសាងសង់លំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗ លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។លោកស្រី អាន សុធីតា ដែលជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា៖ «ពួកយើងពិតជាមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យ។ គម្រោងមួយនេះមានពាក្យស្លោក “លំដៅដ្ឋានថ្មី ការរស់នៅបែបថ្មី” ដែលស្របនឹងការរចនាម៉ូដ គុណភាព និងគោលគំនិតបង្ហាញពីរសនិយមថ្មីទៅដល់ទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក។»កម្មវិធីចុះហត្ថលេខា បានប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែឧសភា ដែលមានការចូលរួមដោយលោក Adrel Poh នាយកផ្នែកលក់ និងទីផ្សារនៃ Leedon Heights និងអ្នកតំណាងមកពីក្រុមហ៊ុន CBRE Cambodia រួមមានលោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន លោក James Hodge នាយកជាន់ខ្ពស់ និងលោក Daniel Davies នាយកផ្នែកគ្រប់គ្រងអចលនទ្រព្យ។លោក James Hodge ជានាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា «គម្រោងអភិវឌ្ឍន៍នេះ ពិតជាអស្ចារ្យ»។ ពួកយើងបានសង្កេតមើលក្នុងទីផ្សារដោយយកចិត្តទុកដាក់នូវប្រភេទគម្រោងបែបនេះ ដែលផ្សារភ្ជាប់រវាងទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំងតម្លៃដែលមានការប្រកួតប្រជែងក្នុងទីផ្សារ ហើយ គម្រោងរបស់ Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។ ក្រុមហ៊ុន CBRE Cambodia ពិតជាមានក្តីសោមន្សរីករាយក្នុងនាមជាអ្នកតំណាងគម្រោង Leedon Heights នៅក្នុងប្រទេសកម្ពុជា។ គម្រោងមួយនេះ ផ្តល់ជូនដល់ប្រជាជនវ័យក្មេងរបស់កម្ពុជានូវឱកាសទិញលំនៅដ្ឋានដំបូងសម្រាប់ការរស់នៅបែបស៊ីវិល័យ និងផ្តោតសំខាន់លើទេសភាពបៃតង និងការរស់នៅបែបសហគមន៍។ លើសពីនេះទៀត ការផ្តល់នូវជម្រើសនៃការទិញមានភាពងាយស្រួល ក្នុងការទទួលបានលំនៅដ្ឋានដែលមានគុណភាពខ្ពស់សម្រាប់អ្នកដែលមានបំណងចង់ទិញពីគ្រប់មជ្ឈដ្ឋាន។ គម្រោងនេះមានទីតាំងល្អដែលផ្តល់នូវបែបបទនៃការរស់នៅខ្ពស់ដែលផ្តល់នូវសារសំខាន់ក្នុងការអភិវឌ្ឍទីក្រុងនាពេលអនាគត។គម្រោងនេះនឹងមានសរុបចំនួន ៤ អគារ ហើយមានទំហំដី ១.៥ ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍ទី១។ អគារនីមួយៗ មាន ៣៦ជាន់ ដែលមានផ្នែកលំនៅដ្នាន ១,១៩០ បន្ទប់។ តម្លៃបន្ទប់ខុនដូមានចាប់ពី ៧0,000 ដុល្លារអាមេរិក។លោក Adrel Poh នាយកផ្នែកលក់ និងទីផ្សារ របស់ Leedon Heights បានបន្ថែមទៀតថា៖ «បន្ទាប់ពីដំណើរការស្វែងរកអ្នកតំណាងយ៉ាងលម្អិត ពួកយើងបានទទួលស្គាល់ CBRE Cambodia ថាមានចំណេះដឹងស៊ីជម្រៅ ទៅលើទីផ្សារអចលនវត្ថុនៅកម្ពុជា ក៏ដូចជាមានការគិត និងរសនិយមរួមគ្នាជាមួយនិងគម្រោងរបស់យើង»។ ដូចេ្នះ ពួកយើងបានសម្រេចជ្រើសយក ក្រុមហ៊ុន CBRE Cambodia ជាអ្នកតំណាងក្នុងការលក់គម្រោង និងការគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខ។ គោលបំណងរបស់យើង គឺការបង្កើតឱកាសដ៏ល្អ សម្រាប់អ្នកធ្វើការវ័យក្មេង និងគ្រួសារ ដែលចង់ក្លាយជាម្ចាស់ផ្ទះ។ CBRE Cambodia ស្វែងយល់អំពីគម្រោងដែលពួកយើងចង់បង្កើតអ្វីដែលថ្មីក្នុងទីក្រុងភ្នំពេញ ហើយការបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការចូលរួមជាមួយគម្រោងរបស់យើងនេះ បានបង្កើនការទុកចិត្តរបស់ Leedon Heights ក្នុងការសម្រេចិត្តជ្រើសយក CBRE Cambodia ជាដៃគូអាជីវកម្មដ៏ស័ក្ដិសម ដើម្បីធានានូវគម្រោងរបស់ពួកយើងទទួលបានជោគជ័យ។លោក Daniel Davies ជានាយក ផ្នែកគ្រប់គ្រងអចលនទ្រព្យ បានបន្ថែមថា៖ «CBRE Cambodia មានបទពិសោធជាច្រើនឆ្នាំទាំងក្នុងប្រទេសកម្ពុជា និងមានដៃគូសហការជុំវិញពិភពលោក។ នេះសរបញ្ជាក់ឲ្យឱ្យឃើញថា ពួកយើងមានភាពជឿជាក់ក្នុងការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យទៅដល់ Leedon Heights និងអាចបំពេញតម្រូវការខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងមួយនេះ។ ក្រុមការងាររបស់ CBRE Cambodia ពោរពេញទៅដោយចំណេះដឹងបច្ចេកទេសខ្ពស់ និងជំនាញច្បាស់លាស់ ដែលរួមបញ្ចូលជាមួយរចនាសម្ព័ន្ធស្របទៅតាមស្តង់ដារនៃការគ្រប់គ្រងអចលនទ្រព្យ ដើម្បីធានាឲ្យបាននូវភាពរួចរាល់នៃគម្រោង និងបំពេញតាមតម្រូវការរបស់អតិថិជនបានយ៉ាងល្អ។»អំពីក្រុមហ៊ុន CBRE Group, Incក្រុមហ៊ុន Group, Inc ដែលមានការិយាល័យកណ្តាលស្ថិតនៅទីក្រុង Los Angeles ជាក្រុមហ៊ុនដែលស្ថិតក្នុង បណ្តាក្រុមហ៊ុន Fortune 500 និង S&P 500 ក៏ជាក្រុមហ៊ុនវិនិយោគ និងផ្តល់សេវាកម្មអចលនទ្រព្យដ៏ធំបំផុតមួយនៅលើពិភពលោក (យោងទៅតាមប្រាក់ចំណូលឆ្នាំ ២០១៨)។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៩ម៉ឺននាក់ (ដោយមិនរាប់បញ្ចូលក្រុមហ៊ុនសម្ព័ន្ធ) និងផ្តល់សេវាកម្មដល់អ្នកវិនិយោគក្នុងវិស័យអចលទ្រព្យ និងអ្នកប្រើប្រាស់អចលនទ្រព្យតាមរយៈការិយាល័យ ទាំង៤៨០ របស់ខ្លួន (ដោយមិនរាប់បញ្ចូលក្រុមហ៊ុនសម្ព័ន្ធ) នៅជុំវិញពិភពលោក។ ក្រុមហ៊ុន CBRE ផ្តល់ជូននូវសេវាកម្មទូលំទូលាយរួមមាន ការគ្រប់គ្រងបរិក្ខា និងប្រតិត្តិការអចលនទ្រព្យ ការគ្រប់គ្រងគម្រោងអចលនទ្រព្យ ការគ្រប់គ្រងការវិនិយោគអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យ ការជួល លក់ និងផ្តល់ប្រឹក្សារផ្នែកអចលនទ្រព្យ និងសេវាកម្មអភិវឌ្ឍអចលនទ្រព្យនានា។ សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖លោក Janusz Drag Email janusz.drag@cbre.com Phone: +855 95 555 137ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ៖
ឱកាសវិនិយោគទទួលបានផលចំណេញរហូតដល់ ២៤៥% ពីគម្រោងឆ្នេរតារាចន្ទ
ឱកាសវិនិយោគទទួលបានផលចំណេញរហូតដល់ ២៤៥% ពីគម្រោងឆ្នេរតារាចន្ទ
June 6, 2022, 5:01 p.m.
សម្រាប់ការវិនិយោគលើលំនៅដ្ឋាន វិនិយោគិនភាគច្រើនតែងតែសម្លឹងមើលទៅលើកត្តាសំខាន់ៗចំនួន២ គឺ អត្រានៃការឡើងថ្លៃ និងប្រាក់ចំណូលរំពឹងទុកពីការជួលអចលនទ្រព្យនោះ។ ក៏ប៉ុន្តែ មុននឹងឈានទៅដល់ចំណុចខាងលើ អ្វីដែលវិនិយោគិនភាគច្រើនតែងតែគិតគូរមុនគេនោះគឺ កត្តាសុវត្ថិភាពនិងភាពស្ថិតស្ថេរនៃអចលនទ្រព្យរបស់ពួកគេ។ កត្តាទាំងពីនេះពឹងផ្អែកទាំងស្រុងទៅលើស្ថេរភាពនយោបាយ គោលនយោបាយរបស់រដ្ឋាភិបាល និងកត្តាភូមិសាស្ត្រនៃប្រទេសគោលដៅវិនិយោគនោះ។ហេតុអ្វីព្រះរាជាណាចក្រកម្ពុជាជាគោលដៅវិនិយោគលំនៅដ្ឋានដ៏ពេញនិយម?ក្រៅពីភាពអំណោយផលផ្នែកនយោបាយ កត្តាភូមិសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា ដែលនាំឱ្យប្រទេសមួយនេះក្លាយជាគោលដៅវិនិយោគផ្នែកអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយនៅក្នុងអាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជាបានធ្វើដំណើរលើផ្លូវយ៉ាងវែងឆ្ងាយពីប្រទេសសេដ្ឋកិច្ចកម្រិតទាបដែលពឹងផ្អែកលើជំនួយបរទេស ទៅជាទិសដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មដ៏សំខាន់នៅលើឆាកអន្តរជាតិដែលនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម័្ពន្ធជាច្រើន។ ទន្ទឹមគ្នានេះដែរ ទីក្រុងភ្នំពេញបាននិងកំពុងប្រែក្លាយទៅជាទិសដៅរស់នៅដ៏ពេញនិយមសម្រាប់ភ្ញៀវអន្តរជាតិ ដូចគ្នាទៅនឹងទីក្រុងបាងកក។វិនិយោគិនអន្តរជាតិច្រើនតែមានទំនោរក្នុងការបណ្ដាក់ទុនលើវិស័យឧស្សាហកម្មនិងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏មានវិនិយោគិនមួយចំនួនធំផងដែរ ដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងការអភិរក្សបរិស្ថាន ដែលវាជានិន្នាការអភិវឌ្ឍន៍ថ្មី ក្រោយបដិវត្តឧស្សាហកម្ម។ប្រជាជនកម្ពុជាឱ្យតម្លៃខ្ពស់លើភោគទ្រព្យទេសចរណ៍ធម្មជាតិ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីទូទាំងពិភពលោក។ ខេត្តកោះកុង ដែលជាតំបន់ឆ្នេរប៉ែកនិរតីនៃប្រទេសកម្ពុជា គឺជាជម្រកនៃតំបន់អភិរក្សព្រៃកោងកាងធំបំផុតចំណាត់ថ្នាក់ទី២ នៅលើពិភពលោក​ និងជារនាំងការពារព្យុះទីហ្វុង និងរលកយក្សស៊ូណាមីដ៏សំខាន់សម្រាប់តំបន់ឆ្នេរសមុទ្រត្រូពិកមួយនេះ។ ទឹកដីដ៏សែនមនោរម្យនេះមានចម្ងាយ ២៦៣គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង ៤០គីឡូម៉ែត្រតាមផ្លូវទឹកពីខេត្តព្រះសីហនុ។ កត្តាភូមិសាស្រ្ត និងលក្ខណៈពិសេសបែបអេកូឡូស៊ីនៃតំបន់នេះបានជម្រុញឱ្យក្រុមហ៊ុន Tianjin Union Group​ ធ្វើការទុនលើគម្រោងតារាសាគរ ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងភាគីចិននិងកម្ពុជា។ ជាមួយនឹងឆ្នេរសមុទ្រដ៏វែងអន្លាយប្រវែង ៩០ គីឡូម៉ែត្រ និងកំរងកោះចំនួន ៤ តំបន់នេះត្រូវបានគេចាត់ទុកជាតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដែលនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការរុករកក្នុងពិភពបាតសមុទ្រ​ និងឧទ្យានអេកូឡូស៊ីដ៏ស្រស់ស្អាត។មកទល់សព្វថ្ងៃ បណ្តាញផ្លូវមួយខ្សៃប្រវែង ៣០០ គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដើម្បីផ្សារភ្ជាប់តំបន់អភិវឌ្ឍន៍នេះទៅកាន់ពិភពខាងក្រៅ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា ឃ្លាំងផ្ទុកទំនិញ (ចំណុះ ១ ម៉ឺនតោន) អាងស្តុកទឹក រោងចក្រចម្រោះទឹក រោងចក្រផលិតថាមពល សណ្ឋាគារ ក្លិបវាយកូនហ្គោល និងរមណីយដ្ឋានធម្មជាតិបែបត្រូពិក ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ បន្ថែមពីលើនេះទៀត ផ្លូវចុះចតយន្តហោះប្រវែង ៣,២០០ ម៉ែត្រ នឹងត្រូវបើកដំណើរការជាផ្លូវការនាចុងឆ្នាំ ២០២០នេះដែរ។អ្វីដែលពិសេសជាងនេះទៅទៀត គម្រោង តារាសាគរ រួមបញ្ចូលនូវទីលានវាយកូនហ្គោល ៣៦រន្ធ ស្តង់ដារអន្តរជាតិដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្លិបវាយកូនហ្គោលស្តង់ដារពិភពលោកនេះ ធ្លាប់បានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ពិធីបើកយុទ្ធនាការប្រណាំងកង់អន្តរជាតិឆ្នាំ ២០២០ ជាដើម។ឆ្នេរតារាចន្ទ គឺជាបេះដូងនៃជីវិតរស់នៅតាមកម្រិតស្តង់ដារអន្តរជាតិនៅក្នុងតំបន់តារាសាគរ។ជាមួយរចនាបទបែបរមណីយដ្ឋានវិស្សមកាល គួបផ្សំនឹងការរចនាផ្អែកលើបែបផែននៃការរក្សានិរន្តរភាពនៃជីវិតនិងប្រព័ន្ធអេកូឡូស៊ី គម្រោងនេះនឹងត្រូវស្ថាបនាទៅជាសហគមន៍អេកូឡូស៊ីជាប់ឆ្នេរសមុទ្រដែលជានិមិត្តរូបរបស់អាស៊ីអាគ្នេយ៍។ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ គម្រោងនេះរួមបញ្ចូលគ្នារវាងលំនៅដ្ឋានលក្ខណៈឯកជន សណ្ឋាគារ រមណីយដ្ឋានលម្លែកាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មស្តង់ដារអន្តរជាតិ។ឆ្នេរតារាចន្ទឆ្នេរតារាចន្ទ គ្របដណ្ដប់លើផ្ទៃដីទំហំ ២០ គីឡូម៉ែត្រការ៉េ ជាមួយនឹងគម្រោងអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ដែលមានទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ។​ គម្រោងដំណាក់កាលទី១ ឬ ឆ្នេរតារាចន្ទ បាននិងកំពុងដាក់លក់នៅលើទីផ្សារ។ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១នេះ ផ្តោតសំខាន់លើអគារលំនៅដ្ឋាន ដែលមានក្រឡាផ្ទៃសរុបប្រមាណ ១៣០,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើផ្ទៃដីសរុបទំហំ ១៧០,០០០ ម៉ែត្រការ៉េ។ ទន្ទឹមគ្នានេះដែរ គម្រោងនេះក៏រួមបញ្ចូលនូវអគារពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិ ដែលប្រមូលផ្តុំដោយផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ មជ្ឈមណ្ឌលថែទាំសុខភាព សាលារៀន និងសេវាសាធារណៈជាច្រើនទៀត។ រមណីយដ្ឋានវិស្សមកាលមួយនេះគឺជាទិសដៅដ៏ល្អឥតខ្ចោះ មិនថាការក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មី ការជួបជុំវិស្សមកាលលក្ខណៈគ្រួសារ ពិធីជប់លៀងព្រឹត្តិការណ៍សង្គម ឬ វេទិកាឧស្សាហកម្មនោះឡើយ។គម្រោងនេះផ្ដល់ជូននូវលំនៅដ្ឋានប្រណីតលក្ខណៈផ្ទះវីឡា និងផ្ទះល្វែងបែបវិស្សមកាល រួមជាមួយនឹងអគារពាណិជ្ជកម្មផងដៃរ។ តំបន់អាជីវកម្មនេះមានផ្សារទំនើបចំនួន២កន្លែង ព្រមទាំងសេវាកម្មជាច្រើនទៀត​ រួមមាន សាលប្រជុំ ការិយាល័យធ្វើការរួម​ រោងភាពយន្ត សាលសម្រាប់រៀបចំកម្មវិធីជប់លៀង បន្ទប់ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំ ហាងលក់ទំនិញ ឱសថស្ថាន បារ ក្លិបកម្សាន្ត និងសេវាកម្មជាច្រើនទៀត។ គេហដ្ឋាននីមួយៗត្រូវបានរចនាឡើងយ៉ាងឆើតឆាយគួរឱ្យចង់រស់នៅ។ លើសពីនេះ​ ម្ចាស់គេហដ្ឋានអាចប្រើប្រាស់ក្លិបហាត់ប្រាណ អាងហែលទឹក និងកន្លែងថែទាំសុខភាពលក្ខណៈសហគមន៍ ដោយឥតគិតថ្លៃ។ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ គម្រោងឆ្នេរតារាចន្ទ ផ្ដល់ជូនឱកាសវិនិយោគទទួលបានផលចំណេញខ្ពស់ ដល់ទៅ ២៤៥%៕
គម្រោង The Bridge ថែរក្សាសុវត្ថិភាពអ្នករាល់គ្នានៅអំឡុងការរាលដាលនៃជំងឺកូវីដ១៩
គម្រោង The Bridge ថែរក្សាសុវត្ថិភាពអ្នករាល់គ្នានៅអំឡុងការរាលដាលនៃជំងឺកូវីដ១៩
June 6, 2022, 5:01 p.m.
គម្រោង The Bridge ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការបង្ការនានាដើម្បីធានាថា ទីតាំងរបស់ខ្លួនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាស្របពេលដែលវីរុសកូរ៉ូណារាតត្បាតនៅប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។គម្រោង The Bridge បានសហការជាមួយក្រុមហ៊ុន EnviroCam ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HCC Group Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារកម្ពុជាក្នុងវិស័យសេវាកម្មបរិស្ថាន ប្រកបដោយវិជ្ជាជីវៈខ្ពស់សម្រាប់ការបាញ់ថ្នាំកម្ចាត់មេរោគនៅទីតាំងផ្សេងៗនៃអាគារ។វិធានការនេះគឺមានគោលបំណងការពារការរីករាលដាលនៃមេរោគកូរ៉ូណា និងធ្វើឱ្យអគារមានសុវត្ថិភាពសម្រាប់បុគ្គលិកធ្វើការ អ្នកស្នាក់នៅ និងក្រុមអ្នកមកទស្សនាគម្រោង។រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរាយការណ៍ចំនួនករណីឆ្លងវីរុសកូរ៉ូណាចំនួន ១២៣ ករណី។ មុនពេលករណីនាំចូលមួយត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍ មិនមានករណីថ្មីណាមួយត្រូវបានរាយការណ៍ក្នុងរយៈពេលជាង ៥ សប្តាហ៍។ ថ្នាំបាញ់សម្លាប់មេរោគបានបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។មានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់នៃរាជធានីភ្នំពេញ គម្រោង The Bridge គឺជាការបន្ថែមថ្មីបំផុតសម្រាប់វិស័យអចលនទ្រព្យដែលកំពុងរីកចម្រើននៅកម្ពុជា។ គម្រោងនេះមានភាពប្រណីត ភាពស្រស់ស្អាត ភាពងាយស្រួល និងផាសុកភាព ត្រូវបានបញ្ចូលទៅក្នុងគម្រោងតែមួយ។គម្រោង The Bridge មានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់មួយដែលមាន មន្ទីរការិយាល័យរដ្ឋាភិបាល ហាងលក់រាយ ភោជនីយដ្ឋាន កន្លែងកំសាន្ត ក្លិបកីឡា ស្ថានទូត ផ្សារលក់ទំនិញ ធនាគារ មជ្ឈមណ្ឌលសន្និបាតនិងសាលពិព័រណ៍កោះពេជ្រ សាលាក្រុងភ្នំពេញ ផ្សារទំនើបអ៊ីអនម៉ល១ និងមានកន្លែងសំខាន់ៗជាច្រើនទៀតដែលស្ថិតនៅមិនឆ្ងាយទាល់តែសោះ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងមណ្ឌលដឹកជញ្ជូនផ្សេងទៀតអាចទៅដល់បានក្នុងរយៈពេលមិនដល់ ២០ នាទីផង។គម្រោង The Bridge មានអគារខ្ពស់ចំនួនពីរគឺ អគារខុនដូ និងអគារសូហូ។ ក្នុងកម្ពស់ ៤៥ ជាន់ ពួកវាជាអគារខុនដូ /អាផាតមិន ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។ គម្រោងនេះមានសូហូ (បន្ទប់ដែលអាចធ្វើការនិងស្នាក់នៅជាមួយគ្នា) សរុបចំនួន ៩៦៣ យូនីតនិងខុនដូ ៧៦២ យូនីត។ ទាំងនេះត្រូវបានបំពេញបន្ថែមដោយហាងលក់រាយចំនួន ៤៧៥ និងហាងលក់ទំនិញចំនួន ៣២។ការអភិវឌ្ឍនេះក៏រួមបញ្ចូលផងដែរនូវផ្សារទំនើប The Bridge Lifestyle Mall ដែលជាទិសដៅទិញឥវ៉ាន់លំដាប់ខ្ពស់មួយទៀត។ ភោជនីយដ្ឋាន Collins Cambodia ដែលជាភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពក៏មានទីតាំងស្ថិតនៅក្នុងបរិវេណរបស់គម្រោងដែរ។អ្នករស់នៅក្នុង The Bridge មានសិទ្ធិចូលទៅកាន់អាងហែលទឹកមួយកន្លែង សួនកុមារ កន្លែងហាត់ប្រាណជាលក្ខណៈក្រុមគ្រួសារ សាលមុខងារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ពីចំណុចកំពូលរបស់អគារ ក៏មានទេសភាពដ៏ល្អឥតខ្ចោះនៃជើងមេឃក្រុង ភ្នំពេញ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ក្រៅពីជាកន្លែងស្នាក់នៅដ៏ប្រណិត The Bridge ក៏ត្រូវបានគេចាត់ទុកថាជាឱកាសវិនិយោគដ៏សំខាន់មួយផងដែរ។គម្រោង The Bridge ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន WorldBridge Land និងក្រុមហ៊ុន Oxley Holdings របស់ប្រទេសសិង្ហបុរី៕ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
CREA News Page 2024 KH
គម្រោងខុនដូប្រណីត The Peninsula នឹងចូលរួមព្រឹត្តិការណ៍ The Black Friday Property Sale
គម្រោងខុនដូប្រណីត The Peninsula នឹងចូលរួមព្រឹត្តិការណ៍ The Black Friday Property Sale
June 6, 2022, 5:01 p.m.
បើនិយាយពីទិសដៅសំខាន់ៗដែលគួរមកទស្សនានៅទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារច្បាស់ជាទីតាំងមួយដែលអ្នកស្រមៃឃើញដំបូងគេជាក់ជាមិនខាន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ អាចមើលឃើញយ៉ាងច្បាស់តាមរយៈការរីកដុះដាលនៃបណ្តុំអគារខ្ពស់ៗនៅតំបន់កណ្ដាលក្រុង ក៏ដូចជាគម្រោងផ្ទះល្វែង ខុនដូ និងទីផ្សារជាច្រើនទៀតនៅតាមតំបន់ជាយក្រុង។ តំបន់ជ្រោយចង្វារហាក់បីដូចជាឧបទ្វីបដ៏សែនមនោរម្យស្ថិតនៅប៉ែកខាងលិចនិងពាយព្យនៃទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធដោយទន្លេសាបនិងទន្លេមេគង្គ។ ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនេះ ខណ្ឌជ្រោយចង្វារបានប្រែក្លាយទៅជាតំបន់វិនិយោគផ្នែកអចលនទ្រព្យដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាអតិថិជនដែលកំពុងស្វែងរកទិញលំនៅដ្ឋានផងដែរ។គម្រោង Peninsula Private Residences គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលនាំមកនូវលំនៅដ្ឋានប្រណីតសម្រាប់គ្រួសារដែលប្រាថ្នាចង់បានជីវិតរស់នៅដ៏ត្រចះត្រចង់ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តជំនាន់ថ្មីរបស់ប្រទេសកម្ពុជា។ លក្ខណៈពិសេសរបស់គម្រោង Peninsula គឺការរចនាម៉ូដប្រកបដោយប្រណីតភាពនិងភាពស៊ីវីល័យ អមដោយបរិក្ខារអគារដ៏ទំនើបទាន់សម័យ ដែលរួមបញ្ចូលរវាងសេវាកម្មសម័យថ្មី និងកត្តាធម្មជាតិរបស់តំបន់ជុំវិញ។គម្រោង Peninsula Private Residences មានខុនដូសរុបចំនួន ១៦១យូនីត ដែលបានបែងចែកទៅជាបន្ទប់ស្ទូឌីយោ ខុនដូបន្ទប់គេង១ ខុនដូបន្ទប់គេង២ និងខុនដូបន្ទប់គេង៣ ហើយមានទំហំចាប់ពី ៦០ម៉ែត្រការ៉េ រហូតដល់ ២៣៧ម៉ែត្រការ៉េ។ ខុនដូនៃគម្រោងនេះសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួន​ ដែលអាចឱ្យអ្នករស់នៅស្រូបយកខ្យល់អាកាសដ៏ត្រជាក់និងបរិសុទ្ធនាព្រឹកព្រលឹម។ អ្វីដែលពិសេសជាងនេះទៅទៀត គ្រប់យូនីតសុទ្ធសឹងតែបំពាក់ដោយគ្រឿងសង្ហារិមយ៉ាងពេញលេញ​ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ម្ចាស់ខុនដូក្នុងការរើចូលនៅភ្លាមៗ!ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបានគិតគូរយ៉ាងដិតដល់អំពីសុខុមាលភាពនិងគុណភាពជីវិតរបស់អ្នករស់នៅ តាមរយៈស្ថាបត្យកម្មដ៏ពិសេសដែលរួមបញ្ចូលនូវគុណតម្លៃធម្មជាតិនៃតំបន់ជ្រោយចង្វារ។ ជាមួយគ្នានេះដែរ អ្នករស់នៅអាចរីករាយជាមួយនឹងសេវាកម្មកម្សាន្តដ៏សម្បូរបែប រួមមាន ក្លិបហាត់ប្រាណ សូណា សួនធម្មជាតិ អាងហែលទឹក និងសេវាកម្មជាច្រើនទៀត។ ក្រៅពីនេះ ចំណតរថយន្តដ៏ធំទូលាយអមដោយប្រព័ន្ធសន្តិសុខ ២៤ម៉ោង នឹងផ្ដល់នូវសុវត្ថិភាពផ្លូវចិត្តជូនដល់អ្នករស់នៅ។គម្រោង Peninsula គ្រោងនឹងប្រគល់លំនៅដ្ឋានដល់អតិថិជននាដំណាច់ឆ្នាំ ២០២០ ខាងមុខនេះ។ យូនីតមានតម្លៃចាប់ពី ២,២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយគម្រោងទាំងមូលបានលក់អស់ប្រហែល ៦០ភាគរយ។ គម្រោង​ The Peninsula នឹងចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Property Sale ខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃដ៏មហាសាលដែលមិនធ្លាប់មានពីមុនមក។កិច្ចពិភាក្សាជាមួយនឹងអគ្គនាយកគម្រោង The Peninsula Private Residencesគម្រោង The Peninsula Private Residences នឹងផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Black Friday Property Sale ខាងមុខនេះ។លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសជាមួយលោក Kam Chin Seng អគ្គនាយកគម្រោង The Peninsula Private Residences ស្ដីអំពីស្ថានភាពទីផ្សារអចលនទ្រព្យអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19) ហេតុផលចំបងនៃការជ្រើសរើសទីតាំងគម្រោង The Penninsula និងឱកាសដែលព្រឹត្តិការណ៍ The Black Friday Property Sale ផ្ដល់ជូនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។អំឡុងបទសម្ភាសនេះ លោក Kam Chin Seng បានលើកឡើងថា ទីតាំងគឺជាកត្តាដ៏សំខាន់សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។ ពិសេសសម្រាប់គម្រោង The Peninsula ការសម្រេចចិត្តរើសយកតំបន់ជ្រោយចង្វារ គឺដោយសារម្ចាស់គម្រោងមើលឃើញពីចំណុចសំខាន់ៗដទៃទៀតលើសពីកត្តាទីតាំងទៅទៀត។ ហេតុផលមួយក្នុងចំណោមនោះ គឺតំបន់ជ្រោយចង្វារមានបរិយាកាសនិងអាកាសធាតុអំណោយផលសម្រាប់ការរស់នៅប្រចាំថ្ងៃ ពោលគឺតំបន់នេះគ្របដណ្ដប់ដោយចរន្តខ្យល់ធម្មជាតិដ៏ត្រជាក់ពេញមួយថ្ងៃ ដែលបង្កើតបាននូវបរិយាកាសរស់នៅដ៏ស្រស់ថ្លានិងមានផាសុកភាព។ ក្រៅពីកត្តាធម្មជាតិ ការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនៃតំបន់ជុំវិញក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។ ខណ្ឌដូនពេញ ដែលជាតំបន់ប្រសព្វនៃខណ្ឌជ្រោយចង្វារ បាននិងកំពុងលូតលាស់យ៉ាងខ្លាំងក្លា ពិសេសតំបន់នៅជុំវិញអគារ វឌ្ឍនៈខាប់ពីតាល់​ (Vatanac Capital) គម្រោង Hong Kong Land អគារ ណាហ្គាវើល (NagaWorld) និងតំបន់ជុំវិញវិមានឯករាជ្យ ដែលទីតាំងទាំងអស់នេះនៅមិនឆ្ងាយពីគម្រោង ហើយអាចធ្វើដំណើរទៅមកយ៉ាងងាយស្រួលតាមរយៈស្ពានមិត្តភាពកម្ពុជា-ចិន។លោក Thomas O’Sullivan បានមានប្រសាសន៍ថា ការដាក់ចរាចរណ៍ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគឺជាកត្តាដ៏សំខាន់មួយដែលជំរុញសក្តានុពលនៃតំបន់ជ្រោយចង្វារ។ លោកបានបញ្ជាក់ថា មុនពេលស្ពានមួយនេះត្រូវបានដាក់ឱ្យប្រើប្រាស់ អតិថិជនមួយភាគធំ ទោះបីមានចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅក្នុងតំបន់ ប៉ុន្តែនៅមានមន្ទិលសង្ស័យនិងភាពព្រួយបារម្ភអំពីការវិនិយោគនេះ។ លោកបានបន្ថែមថាក្រោយពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អតិថិជនជាច្រើនបានផ្លាស់ប្ដូរការគិតមួយនេះ ហើយមើលឃើញយ៉ាងច្បាស់ថាខណ្ឌជ្រោយចង្វារគឺនៅមិនឆ្ងាយឡើយពីតំបន់ពាណិជ្ជកម្មកណ្តាលក្នុងខណ្ឌដូនពេញ។លោក Kam Chin Seng បានលើកឡើងថា ស្ថាបត្យកម្មនៃគម្រោង​ The Peninsula គិតគូរយ៉ាងល្អិតល្អន់អំពីការរចនាយូនីតឱ្យមានទីធ្លាធំទូលាយជាមួយនឹងគំរូប្លង់ទាក់ទាញគួរឱ្យចង់រស់នៅ ហើយមានតម្លៃសមរម្យស្របតាមតម្រូវការទីផ្សារ។ភាពពេញនិយមរបស់គម្រោងមួយនេះបានបញ្ជាក់យ៉ាងច្បាស់តាមរយៈសន្ទុះនៃការលក់ ពោលគឺប្រហែល ៦០ភាគរយនៃយូនីតទាំងមូលត្រូវបានលក់រួចរាល់ ខណៈពេលដែលគម្រោងនេះនឹងប្រគល់ជូនម្ចាស់ខុនដូ នាដំណាច់ឆ្នាំ ២០២០។ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យមានការយឺតយ៉ាវដល់ការដឹកជញ្ជូនសម្ភារសំណង់ ប៉ុន្តែដំណើរការសាងសង់គម្រោងទាំងមូលនៅតែប្រព្រឹត្តទៅយ៉ាងរលូនដោយពុំមានការរាំងស្ទះឡើយ។ពិតណាស់ ការត្បាតនៃជំងឺកូវីដ១៩ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យទូទាំងសកលលោក។ វិស័យអចលនទ្រព្យកម្ពុជាក៏មានការធ្លាក់ចុះផងដែរ ស្របពេលដែលការដឹកជញ្ជូនសម្ភារសំណង់មានភាពយឺតយ៉ាវ ខណៈពេលដែលចំណាប់អារម្មណ៍របស់ទីផ្សារមានការផ្លាស់ប្តូរ។លោក Kam Chin Seng បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកក្នុងការនាំយកគម្រោង The Peninsula Private Residences មកក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញ Black Friday Property Sale គឺដោយសារលោកជឿជាក់ថាព្រឹត្តិការណ៍នេះនឹងអាចផ្សារភ្ជាប់និងកាត់បន្ថយគម្លាតរវាងអតិថិជននិងម្ចាស់អភិវឌ្ឍន៍គម្រោង អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ព្រឹត្តិការណ៍ Black Friday Property Sale គឺជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យកម្ពុជាដើម្បីចូលរួម ជួបជុំ និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ អំឡុងដំណាក់កាលធ្លាក់ចុះនៃសេដ្ឋកិច្ច។ ដូចការលើកឡើងរបស់លោក​ Thomas ក្នុងបទសម្ភាសខាងលើនេះ ព្រឹត្តិការណ៍ Black Friday Property Sale គឺមិនមែនធ្វើឡើងសម្រាប់តែអ្នកស្វែងរកទិញអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារលក់អចលនទ្រព្យ ឬ គេហទំព័រ Realestate.com.kh ប៉ុណ្ណោះទេ កម្មវិធីនេះក៏ជាវេទិកាសម្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៃប្រទេសកម្ពុជា៕ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ៖
គម្រោង ផាក ២១ រេស៊ីឌិន ផ្ដល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Black Friday Property Sale
គម្រោង ផាក ២១ រេស៊ីឌិន ផ្ដល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Black Friday Property Sale
June 4, 2022, 2:14 a.m.
ធ្លាប់តែស្រមៃចង់បានគេហដ្ឋានផ្ទាល់ខ្លួននៅក្នុងទីក្រុងប៉ុន្ដែគិតថាពុំមានលទ្ធភាពគ្រប់គ្រាន់មែនទេ? ឳកាសដ៏ កម្រមានបានមកដល់ហើយ។ គម្រោងផាក ២១ រេស៊ីឌិន នឹងជួយឱ្យក្ដីសុបិនលោកអ្នកក្លាយជាការពិត ជាមួយនឹងការបញ្ចុះតម្លៃដ៏មហាសាលមិនធ្លាប់មានពីមុនមកនៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ ឬជាភាសាអង់គ្លេស Black Friday Property Sale រៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នឹង ប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។សូមចុចត្រង់នេះសម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ។អំពីគម្រោង ផាក ២១ រេស៊ីឌិនគម្រោងផាក ២១ រេស៊ីឌិន គឺជាគម្រោងខុនដូប្រណីតកម្ពស់២១ជាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ គម្រោងនេះមានយូនីតសរុប​ចំនួន១៣២ ចែកចេញទៅជា ៥ ជម្រើសសម្រាប់អតិថិជនគ្រប់ទំហំគ្រួសារ និងស្រទាប់វណ្ណៈ។ អតិថិជនអាចជ្រើសរើសចាប់ពី ផែនហៅស៍មានបន្ទប់គេង៣ ផែនហៅស៍មានបន្ទប់គេង២ អាផាតមិនមានបន្ទប់គេង២ អាផាតមិនមានបន្ទប់គេង១ និងបន្ទប់ស្ទូឌីយោដែលមានតម្លៃចាប់ពី $55,000 ឡើងទៅ។យូនីតក្នុងគម្រោងនេះត្រូវបានតុបតែងយ៉ាងប្រណីតជាមួយនឹងសម្ភារបរិក្ខារស្តង់ដារអន្តរជាតិ និងបង្កប់នូវរសនិយមនៃរចនាបទបែបសហសម័យ។ កាន់តែពិសេស យូនីតនីមួយៗសុទ្ធតែមានរានហាលផ្ទាល់ខ្លួនដែលអាចឲ្យអ្នករស់នៅក្នុងអគារសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាតនាពេលល្ងាច។បន្ថែមពីលើនេះទៀត ផាក ២១ រេស៊ីឌិន ក៏រួមបញ្ចូលផងដែរនូវសេវាកម្មយ៉ាងសម្បូរបែប ដែលនាំមកនូវបទពិសោធរស់នៅដ៏ពេញលេញនិងស៊ីវីល័យ។ លោកអ្នកអាចរំសាយភាពធុញថប់ជាមួយនឹងអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្ទីម និងអាងត្រាំទឹកក្ដៅដែលស្ថិតនៅជាន់លើនៃអគារ។ ក្រៅពីនេះ ជាន់ទី២នៃអគារក៏មានហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងសាឡន ដែលអាចឆ្លើយតបជាមួយតម្រូវការប្រចាំថ្ងៃរបស់អ្នក។ ជាមួយគ្នានេះដែរនៅក្នុងតំបន់នៃគម្រោងនេះប្រជុំទៅដោយហាងលក់ទំនិញតូចធំ ហាងកាហ្វេ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្ត និងផ្សារទំនើបធំៗ ដូចជាផ្សារទំនើប AEON Mall និងផ្សារទំនើប The Bridge Lifestyle Mall ដែលមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះ។គម្រោង ផាក ២១ រេស៊ីឌិន គឺជាជម្រើសវិនិយោគដ៏ល្អប្រសើរ មិនថាការទិញសម្រាប់រស់នៅលក្ខណៈឯកជន ជួលបន្ត ឬ លក់យកប្រាក់ចំណេញឡើយ។ ទីតាំងនៅកណ្ដាលក្រុង ការរចនាម៉ូដបែបទាន់សម័យ និងសេវាកម្មដ៏សម្បូរបែប ធ្វើឱ្យគម្រោងមួយនេះក្លាយជាជម្រើសលំនៅដ្ឋានដ៏ស័ក្តិសមសម្រាប់គ្រួសារសម័យទំនើប។ គម្រោងមួយនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។ទទួលបានការបញ្ចុះតម្លៃធំបំផុតក្នុងព្រឹត្តិការណ៍ Black Friday Property Saleក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ខាងមុខនេះ គម្រោងផាក ២១ រេស៊ីឌិន នឹងផ្តល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមក។ ដើម្បីអាចដឹងពីទំហំនៃការបញ្ចុះតម្លៃដ៏ពិសេសនេះ និងឆក់យកឱកាសដ៏កម្រក្នុងការក្លាយជាម្ចាស់ខុនដូប្រណីតកណ្ដាលក្រុងនេះ សូមធ្វើការចុះឈ្មោះចូលរួមកម្មវិធីឥឡូវនេះដោយសេរី។សូមចុចត្រង់នេះដើម្បីធ្វើការចុះឈ្មោដោយសេរីឥឡូវនេះ។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
គម្រោង Sky Villa នាំមកជូនអាផាតមិនប្រណីតបំផុតមកក្នុងរាជធានីភ្នំពេញ
គម្រោង Sky Villa នាំមកជូនអាផាតមិនប្រណីតបំផុតមកក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:01 p.m.
នៅពេលដែលទីក្រុងរីកលូតលាស់ទៅមុខកម្រិតជីវភាពប្រជាជនក៏មានភាពប្រសើរឡើងជាងមុនផងដែរ ហើយទន្ទឹមគ្នានេះដែរ តម្រូវការទីផ្សារសម្រាប់លំនៅដ្ឋានធំៗក៏មានការកើនឡើងកាន់តែខ្លាំង ពិសេសនៅក្នុងទីក្រុងដែលមានការអភិវឌ្ឍឆាប់រហ័ស ដូចជា ទីក្រុងភ្នំពេញជាដើម។ ឆ្លើយតបទៅនឹងទំនោរទីផ្សារថ្មីនេះ​ គម្រោងអាផាតមិនធំៗជាច្រើនត្រូវបានអភិវឌ្ឍពាសពេញទីក្រុងភ្នំពេញជាមួយនិងទំនើបកម្មថ្មីកាន់តែជឿន លឿនជាងមុន។ ខុសប្លែកពីអាផាតមិនកម្រិតមធ្យម អាផាតមិនធំៗមានទីធ្លាធំទូលាយបង្កភាពងាយស្រួលក្នុងការតុបតែងស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នករស់នៅ។ អាផាតមិនប្រភេទនេះក៏មិនខុសគ្នាដែរពីផ្ទះវីឡា ពោលគឺមានទីធ្លាធំទូលាយហើយផ្ដល់នូវអារម្មណ៍រស់នៅប្រកបដោយសុខុមាលភាព ប៉ុន្តែពិសេសត្រង់ទីតាំងដ៏ល្អប្រសើរស្ថិតនៅកណ្ដាលទីក្រុង ដែលជាជម្រើសលំនៅដ្ឋាន និងការវិនិយោគដ៏អំណោយផលបំផុត។នាពេលអនាគតរាជធានីភ្នំពេញនឹងគ្របដណ្ដប់ដោយបណ្ដុំអគារខ្ពស់ៗនៅគ្រប់ទីកន្លែង ហើយមិនយូរប៉ុន្មានរាជធានីមួយនេះនឹងវិវត្តទៅជាទីក្រុងដ៏ទំនើបមួយក្នុងតំបន់ ដែលជាទិសដៅទាក់ទាញពាណិជ្ជករ និងភ្ញៀវទេសចរសម្រាប់ការរស់នៅ និងការស្វែងរកបទពិសោធថ្មីនៃជីវិត។ ក្នុងពេលជាមួយគ្នានេះដែរ គម្រោង Sky Villa នឹងផុសឡើងនៅលើទឹកដីនៃទីក្រុងភ្នំពេញដោយនាំមកនូវលំនៅដ្ឋានប្រកបដោយប្រណីតភាព និងកិត្យានុភាពខ្ពស់។គម្រោង Sky VIlla ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដោយបញ្ចូលនូវគុណតម្លៃផ្នែកសិល្បៈទៅក្នុងស្ថាបត្យកម្មរបស់ខ្លួន។ គម្រោងនេះត្រូវបានរចនាឡើងដោយលោក C.Y. Lee ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមានស្នាដៃក្នុងការរចនាគម្រោងអគារល្បីៗជាច្រើន រួមមាន អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery ហើយលោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ Sky Villa ឱ្យក្លាយទៅជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។លក្ខណៈពិសេសរបស់គម្រោង Sky Villa គឺការរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ Sky Villa មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។ នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុនពហុជាតិជាច្រើន ពិសេសគឺ ផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើប AEON Mall 1 ផ្សារទួលទំពូង និងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។អគារភ្លោះកម្ពស់ ៣៥ ជាន់របស់គម្រោង Sky Villa គឺជាលំនៅដ្ឋានកម្រិតកំពូល និងចុងក្រោយបំផុតក្នុងរាជធានីភ្នំពេញ។ អគារនេះទទួលបានកិត្យានុភាពក្នុងនាមជាគម្រោងលំនៅដ្ឋានដ៏ប្រណីតបំផុតក្នុងទីក្រុងភ្នំពេញ ហើយបានទទួលងារជា «គម្រោងគជ់ប្រចាំទ្វីបអាស៊ី»។ បន្ទប់ទទួលភ្ញៀវដ៏ធំនៅជាន់ផ្ទាល់ដីមានកម្ពស់ពិដាន ១០ម៉ែត្រ មានបរិយាកាសស្រស់ស្រាយ និងមានពន្លឺធម្មជាតិគ្រប់គ្រាន់។គម្រោង Sky Villa នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏ប្រសើរសម្រាប់សម្រាកលម្ហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតអំពីអគារនេះគឺក្លិប Sky Villa​ នៅជាន់ដំបូល ដែលបម្រើសេវាកម្មថ្នាក់ខ្ពស់ និងសម្បូរបែប រួមមាន ក្លិបហាត់ប្រាណ បន្ទប់សូណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។គម្រោង Sky Villa ត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងដោយក្រុមហ៊ុន MCC ដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងអគារអចលនទ្រព្យពាសពេញប្រទេសសិង្ហបុរី។ អ្នករស់នៅក្នុងអគារនឹងទទួលបានការបម្រើសេវាកម្ម​ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀត។ ក្រៅពីនេះ នៅជាន់ក្រោមដីមានចំណតរថយន្តទំហំ៤ជាន់ និងកាមេរ៉ាសុវត្ថិភាពដ៏ទំនើប ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ។Sky Villa ផ្ដល់ជូនយូនីតអាផាតមិនដែលមានទីធ្លាធំបំផុតក្នុងប្រទេសកម្ពុជាជាមួយនឹងទំហំចាប់ពី ២៧០ ដល់ ៥០៩ ម៉ែត្រការ៉េ។ គម្រោងនេះមានយូនីតសរុបចំនួន ២៥៦ ដែលសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការរស់នៅលក្ខណៈផ្ទាល់ខ្លួន និងសម្រាប់គ្រួសារគ្រប់ជំនាន់។Sky Villa គឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd និងក្រុមហ៊ុន MCC Land Singapore ដែលសុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់ មានប្រភពពីប្រទេសសិង្ហបុរី។ ក្រុមហ៊ុន MCC Land (Singapore) Pte Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមួយក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះមានឯកទេសក្នុងការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី។ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅក្នុងពិភពលោក ក្រុមហ៊ុន MCC Land Singapore បានជំរុញការអភិវឌ្ឍនៅក្នុងប្រទេសសឹង្ហបុរី ដោយមានស្នាដៃស្ថាបនាគម្រោង Universal studio ក្នុងរមណីយដ្ឋាន Sentosa តំបន់ឧស្សាហកម្ម Keppel Distripark និងគម្រោង HDB BTO។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
តោះមកមើលមានគម្រោងធំៗណាខ្លះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា
តោះមកមើលមានគម្រោងធំៗណាខ្លះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា
June 7, 2022, 5:25 a.m.
តើអ្នកកំពុងស្វែងរកទិញផ្ទះក្នុងក្ដីសុបិនដំបូងរបស់អ្នក ឬឳកាសដើម្បីវិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយការទទួលបានការបញ្ចុះតម្លៃពីគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា​មែនទេ? លោកអ្នកមិនចាំបាច់រងចាំយូរទៀតទេឪកាសដ៏កម្រនេះបានមកដល់ហើយ។Realestate.com.kh ជាក្រុមហ៊ុនទីផ្សារធំជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យអចលនទ្រព្យមានមោទកភាពក្នុងការនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ ឬជាភាសាអង់គ្លេស Black Friday Property Sale ដំបូងគេក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ព្រឹត្តិការណ៍ដែលមានរយៈពេលកំណត់ត្រឹម៤ម៉ោងនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៤រសៀលទៅដល់ម៉ោង៨យប់ ដោយមានការចូលរួមដាក់លក់ពីគម្រោងធំៗ និងល្បីជាច្រើនពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដល់ជូនតម្លៃពិសេស និងការចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈអនឡាញ ដូច្នេះដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើន នេះសូមធ្វើការចុះឈ្មោះដោយឥតគិតថ្លៃឥឡូវនេះតាមរយៈគេទំព័រខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រព្រឹត្តិការណ៍របស់យើង ឬអាចទាក់ទងមកកាន់ក្រុមការងាររបស់យើង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៩២ ៩២ ១០០០។សូមចុចត្រង់នេះសម្រាប់ការចុះឈ្មោះដោយសេរី។លោកអ្នកប្រហែលជាចង់ដឹងថាតើមានគម្រោងធំៗណាខ្លះដែលនឹងចូលរួមដាក់តាំងលក់ជាមួយការផ្ដល់ជូននូវតម្លៃពិសេសៗ និងការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពុំធ្លាប់មានពីមុននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នៅថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ដូច្នេះដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ ខាងក្រោមនេះគឺជាគម្រោង និងព័ត៌មានលម្អិតអំពីគម្រោងមួយចំនួនដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale របស់យើង។១ គម្រោង Chhne Dara ChanChhne Dara Chan គឺជាគម្រោងអភិវឌ្ឍខ្នាតធំមួយមានទីតាំងនៅក្នុងខេត្តជាប់មាត់សមុទ្រក្នុង ប្រទេសកម្ពុជាគឺខេត្តកោះកុងជាខេត្តដែលមានសក្ដានុពលខ្ពស់។ គម្រោង Chhne Dara Chan ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកការអភិវឌ្ឍគម្រោងអចលនទ្រព្យគឺក្រុមហ៊ុន Union City Development។ គម្រោង Chhne Dara Chan គឺជាគម្រោងអភិវឌ្ឍចម្រុះរួមមាន លំនៅដ្ឋានឯកជនមានតម្លៃ សមរម្យ សណ្ឋាគារ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងកន្លែងកំសាន្ដផ្សេងៗជាច្រើនទៀតហ៊ុំព័ទ្ធទៅ ដោយធម្មជាតិពណ៍បៃតង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។គម្រោង Chhne Dara Chan នឹងបញ្ចប់ការសាងសង់នៅក្នងឆ្នាំ ២០២១ ហើយនឹងក្លាយទៅជាទិសដៅទេសចរ ណ៍ដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ការទិញអចលនទ្រព្យណាមួយពីគម្រោងនេះនឹងទទួល បានការធានាជួលត្រឡប់ជាមួយចំណូលស្មើនឹង៧%ពីក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្ទាល់។២ គម្រោង Baoli MansionBaoli Mansion គឺជាគម្រោងដ៏លេចធ្លោមួយដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ គម្រោង Baoli Mansion ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Baoli (Cambodia) Real Estate Co., Ltd., ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកអភិវឌ្ឍគម្រោងអចលនទ្រព្យមកពីប្រទេសចិន។ គម្រោង Baoli Mansion ត្រូវបានរចនាឡើងដោយមានការបញ្ចូលគ្នានូវ ភាពទំនើប ភាពស្រស់ស្អាត និង ផាសុកភាព ដែលធ្វើឲ្យគម្រោងនេះក្លាយជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារថ្មីថ្មោងដែលមានបំណងចង់រស់នៅក្នុងតំបន់កណ្ដាលទីក្រុង។គម្រោង Baoli Mansion មានប្រភេទយូនីតប្រណីតដែលមានទំហំរហូតទៅដល់ ៥៥ ម៉ែត្រការ៉េ។ សម្រាប់ការជាវយូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបាននូវការធានាជួលត្រឡប់ជាមួយអត្រា១៥%។៣ គម្រោង Phnom Penh Galaxy​ Gardenគម្រោង​ Phnom Penh Galaxy Garden គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដែលផ្ដោតសំខាន់ទៅលើភាពទំនើបកម្ម។ គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខជាតំបន់ដែលកំពុងមានការរីកចម្រើនខ្លាំងមួយនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Phnom Penh Galaxy Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Jingdi Group។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់អំពីផាសុកភាពរបស់អតិថិជនជាមួយការផ្ដល់ជូននូវការរចនាដែលផ្ដោតសំខាន់ទៅលើសម្ភារ និងបរិក្ខារនៅក្នុងផ្ទះដើម្បីធ្វើឲ្យការរស់នៅកាន់តែស្រួលប្រកបដោយសុភមង្គល។ គម្រោង ​ Phnom Penh Galaxy Garden គឺជាគម្រោងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារវ័យក្មេងដែលចង់បានការរស់នៅបែបទំនើប។គម្រោង​ Phnom Penh Galaxy Garden នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០២៣ ហើយក្រុមហ៊ុនអភិវឌ្ឍមានផ្ដល់ជូននូវការធានាជួលត្រឡប់ជាមួយអត្រា​៦%។៤ គម្រោង Vue AstonVue Aston គឺជាគម្រោងខុនដូប្រណីតប្របមាត់ទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ។ គម្រោង Vue Aston​ ផ្ដល់ជូននូវការរស់នៅបែបទំនើបដែលមនុស្សភាគច្រើននាពេលបច្ចុប្បន្នតែងស្រមៃចង់បាន។ គ្រប់យូនីតនីមួយៗនៅក្នុងគម្រោង Vue Aston ត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់នូវគ្រឿងសង្ហារិម និងសម្ភារបរិក្ខារផ្សេងៗដែលបង្កឲ្យការរស់នៅរបស់លោកអ្នកប្រកបដោយផាសុកភាព និងឧត្តមភាព។គម្រោង Vue Aston ព័ទ្ធជុំវិញទៅដោយ ហាងការហ្វេ ហាងលក់ទំនិញ ធនាគារ ភោជនីដ្ឋាន និងទីតាំងសំខាន់ៗជាច្រើនផ្សេងទៀត។៥ គម្រោង Garden OneGarden One គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីតមួយដែលផ្ដោតសំខាន់ទៅលើបរិស្ថាន និងធម្មជាតិបៃតង។ គម្រោង Garden One គឺជាគម្រោងខុនដូប្រណីតអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលអាចផ្ដល់ឲ្យអ្នករស់នៅជាមួយបទពិសោធន៍ថ្មីជាមួយការហ៊ុំព័ន្ធជុំវិញទៅដោយធម្មជាតិបៃតង។គម្រោង Garden One នឹងបញ្ចាប់ការសាងសង់នៅក្នុងឆ្នាំ ២០២២។ ការទិញ យូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% ពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។៦ គម្រោង Wealth Mansionគម្រោង Weath Mansion ផ្ដល់ជូននូវការរស់នៅ បែបទំនើបជាមួយទេសភាពដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។ គម្រោង Wealth Mansion មានទីតាំងស្ថិនៅក្នុងខណ្ឌជ្រោយចង្វារជាមួយអគារកម្ពស់៤៥ជាន់។ គ្រប់យូនីតនីមួយៗត្រូវបានរចនា ឡើងយ៉ាងល្អប្រណីតដោយមានបំពាក់សម្ភារ បរិក្ខារ និង គ្រឿងសង្ហារិមទំនើប។ គម្រោង Wealth Mansion ក៏មានផ្ដល់ជូននូវយូនីតធំទូលាយដែលមានទំហំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េ។គម្រោង Weath Mansion នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ជូនអតិថិជននៅក្នុងខែធ្នូ ឆ្នាំ ២០២១​។ រាល់ការទិញយូនីតណាមួយពីគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% រយៈពេល៣ឆ្នាំពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។៧ គម្រោង Romdoul CityRomdoul City គឺជាគម្រោងអគារខុនដូស្នាក់នៅប្រណីតដែលមានទីតាំងស្ថិតនៅបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌសែនសុខ។ គម្រោង Romdoul City ត្រូវបានរចនាឡើងជាមួយគោលបំណង និងការផ្ដោតសំខាន់ក្នុងការផ្ដល់ជូននូវភាពងាយស្រួល និងការរស់នៅសម័យទំនើបទៅដល់គ្រួសារ និងសហគមន៍ទាំងមូល។ ដូច្នេះហើយទើបគម្រោងនេះត្រូវបានសាងសង់នៅលើទីតាំងដែលហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងលក់ទំនិញ ធនាគារ​​ និងមណ្ឌលកំសាន្ដ។៨ គម្រោង Leshen the Lord GardenLeshen the Lord Garden គឺជាគម្រោងដែលល្អបំផុតទាំងការរស់នៅ និងការវិនិយោគ។ គម្រោងនេះមានទីតាំងនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លារួមជាមួយការជួសជុល និងសាងសង់ផ្លូវជាច្រើននៅទូទាំងខេត្ត។ គម្រោង Leshen the Lord Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leshenwe Real Estate Development ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីមកពីប្រទេសចិន។ គម្រោង Leshen the Lord Garden រួមមានទាំងបុរីតម្លៃសមរម្យ ខុនដូ​​ និងអាផាតមិន។ កាន់តែពិសេសនោះគម្រោងនេះហ៊ុំព័ទ្ធជុំវិញទៅ ដោយសាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​មន្ទីរពេទ្យ​ និងឆ្នេរសមុទ្រដ៏ ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ។គម្រោង Leshen the Lord Garden គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ។៩ គម្រោង Urban VillageUrban Village គឺជាគម្រោងលំនៅដ្ឋានលក្ខណៈខុនដូខ្ពស់ដែលផ្ដល់ជូននូវការរស់នៅបែបទំនើបរួម ជាមួយការផ្ដល់ជូនតម្លៃដ៏ពិសេស។ គម្រោង Urban Village ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Urban Living Solutions និង Goldfame Group។ គម្រោង Urban Village មានទីតាំងស្ថិតនៅក្នុងខណ្ឌ មានជ័យ តាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ឬមហាវិថី៦០​ម៉ែត្រ ជាតំបន់ដែលមានសក្ដានុពលខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Urban Village គឺជាគម្រោងដែលល្អបំផុតសម្រាប់គ្រួសារវ័យ ក្មេងដែលចង់បានការរស់នៅបែបទំនើប ហើយស្ថិតនៅក្នុងតំបន់កណ្ដាលទីក្រុង។១០ គម្រោង Bodaiju ResidencesBodaiju Residences គឺជាគម្រោងលំនៅដ្ឋានធំ និងដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍ គម្រោងអចលនទ្រព្យមានប្រភពមកពីប្រទេសជប៉ុន។ គម្រោង Bodaiju Residences​ មានទីតាំំងស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​និងមន្ទីរពេទ្យ។ គម្រោង Bodaiju Residences ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករជនជាតិជប៉ុន និងបារាំង។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់ទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨។១១ គម្រោង One ParkOne Park គឺជាគម្រោងលំនៅដ្ឋានប្រណីតស្ថិតនៅក្នុងតំបន់ដូនពេញដែលភាគច្រើនស្គាល់ថាជាតំបន់ មជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្ដាលរបស់រាជធានីភ្នំពេញ។ គម្រោង One Park គឺជាគម្រោងលំនៅដ្ឋានប្រណីតដ៏ធំមួយ ដែលហ៊ុំព័ទ្ធទៅដោយផ្ទៃធម្មជាតិបៃតងដែលមានទំហំរហូតទៅដល់ ៣៣០០០ ម៉ែត្រការ៉េ។ ក្រៅពីមាន ការយកចិត្តទុកដាក់ចំពោះផាសុកភាពរបស់អ្នករស់នៅ គម្រោង One Park ក៏មានការផ្ដោតសំខាន់ ចំពោះធម្មជាតិបៃតង និងទីធ្លារួម។គម្រោង One Park ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ ២០១៩។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មគ្រប់គ្រងអគារ និងការធានាជួលត្រឡប់ជាមួយអត្រា១០%។១២ គម្រោងបុរី VIPបុរី VIP គឺជាគម្រោងលំនៅដ្ឋានបែបសហគមន៍ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ដង្កោ ជាខណ្ឌមួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតក្នុងតំបន់ជាយរាជធានីភ្នំពេញ។ គម្រោង បុរី VIP ផ្ដល់ជូននូវលំនៅដ្នានមានគុណភាពល្អ ទីតាំងប្រសើរជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុតសមស្របសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ គម្រោង បុរី VIP ហ៊ុំព័ទ្ធទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​និង មន្ទីរពេទ្យ។ ពីគម្រោង បុរី VIP មកកាន់តំបន់កណ្ដាលរាជធានីភ្នំពេញមានចម្ងាយត្រឹមតែ២០នាទីប៉ុណ្ណោះ។ គម្រោង បុរី VIP គឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះដំបូងរបស់ខ្លួន។១៣ គម្រោង The Peninsula ResidencesThe Peninsula Residences គឺជាគម្រោងខុនដូស្នាក់នៅប្រណីតមានកម្ពស់២៥ជាន់មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ​ជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការអភិវឌ្ឍខ្លាំងបំផុត​នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងគម្រោង The Peninsula Residences មានយូនីតសរុបទាំងអស់ ចំនួន ១៦១​ ដែលយូនីតនីមួយៗសុទ្ធសឹងតែមានរានហាលដាច់ដោយឡែកចាប់ពីយូនីតប្រភេទស្ទូឌីយ៉ូរហូតទៅដល់យូនីតមានបីបន្ទប់គេងដែលមានទំហំធំរហូតទៅដល់ ២៣៧ ម៉ែត្រការ៉េ។គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់សម្ភារបរិក្ខារ និងគ្រឿងសង្ហារិម ទំនើបគុណភាពកំរិតអន្ដរជាតិ។ ការរស់នៅក្នុងអគារ The Peninsula Residences នឹងផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍រស់នៅបែបទំនើបគួបផ្សំជាមួយទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ។ ម្យ៉ាងទៀត អ្នកក៏អាចរីករាយជាមួយបរិក្ខារផ្សេងៗដែលមាននៅក្នុងអគារស្រាប់ដូចជា កន្លែងហាត់ប្រាណ និង អាងងូតទឹកជាន់ដំបូល។ ចាប់ផ្ដើមបង្កើតបទពិសោធន៍នៃការរស់នៅបែបសម័យទំនើបរបស់អ្នក ជាមួយគម្រោង The Peninsula Residences ឥឡូវនេះ។១៤ គម្រោង Parc 21 ResidenceParc 21 Residence គឺជាគម្រោងខុនដូទំនើបមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញក្នុងខណ្ឌ ចំការមន។ គម្រោង Parc 21 Residence មានផ្ដល់ជូននូវយូនីតច្រើនជម្រើសសក្កិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈទំាងអស់ទាំងអ្នកនៅលីវ និងអ្នកមានគ្រួសារដែលមានបំណងចង់ទទួលបានបទពិសោធន៍នៃការរស់នៅបែបទំនើបនៅកណ្ដាលទីក្រុង។ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន។ គម្រោង ផាក ២១ រេសុីឌិន មានចម្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World។ អ្វីដែលកាន់តែពិសេស​ គម្រោង Parc 21 Residence ស្ថិតនៅចន្លោះតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជា តំបន់ បឹងកេងកង ១ និង ទួលទំពូង ដែលសំបូរទៅដោយហាងលក់ទំនិញធំតូច ហាងកាហ្វេ ហាងនំបុ័ង ភោជនីដ្ឋាន មន្ទីពេទ្យ ធនាគារ សាលារៀន និងកន្លែងកំសាន្ដ​​ជច្រើនផ្សេងទៀត។គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កំរិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឲ្យអ្នករស់នៅក្នុងអគារនេះនូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។១៥ គម្រោង The Parkwayគម្រោង The Parkway គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូទំនើបដ៏ថ្មីមួយដែលទើបលេចរូបរាងឡើងនៅក្នុងតំបន់ទួលគោកជាតំបន់មួយដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ។ គម្រោង The Parkway នឹងផ្ដល់ជូនឲ្យអ្នករស់នៅនូវបទពិសោធន៍រស់នៅសម័យទំនើបជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសទាំងសេវាកម្ម និងគុណភាពកំរិតស្ដង់ដារអន្ដរជាតិ។ គម្រោង The Parkway ស្ថិតនៅលើទីតាំងដ៏ល្អឥតខ្ចោះហ៊ុំព័ទ្ធទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងកាហ្វេ ភោជនីដ្ឋាន ធនាគារ កន្លែងកំសាន្ដ ហាងទំនិញ និង ផ្សារទំនើប មានដូចជា TK Avenue និង AEON Mall 2។ ឆាប់ឡើងចុះឈ្មោះចូលរួមព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃឥឡូវនេះដើម្បីកុំឲ្យខកខានឳកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោង The Parkway។១៦ គម្រោង The SkylineThe Skyline គឺជាគម្រោងអភិវឌ្ឍចម្រុះមួយ និងជាទីសម្គាល់ថ្មីមួយនៅក្នុងខណ្ឌ ៧មករាក្នុងរាជធានីភ្នំពេញ។ គម្រោង The Skyline មានផ្ដល់ជូននូវយូនីតប្រណីតគួបផ្សំជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការបំពាក់សម្ភារបរិក្ខារ គ្រឿងសង្ហារិមទំនើបគុណភាពអន្ដរជាតិដែលអាចផ្ដល់ឲ្យលោកអ្នកនូវបទពិសោធន៍រស់នៅបែបសម័យ ទំនើប។ គម្រោង The Skyline មានអគារចំនួន២ កម្ពស់៣៩ជាន់។ ក្នុងអគារមានផ្សារទំនើបគ្រប់ដណ្ដប់នៅផ្ទៃអគារចំនួន៣ជាន់ និងចំណតរថយន្តចំនួន៦ជាន់​ ហើយនៅជាន់ទី៩មានអាងហែលទឹកខ្នាតធំ បន្ទប់ហាត់ប្រាណជាដើម ចាប់ពីជាន់ទី១០ឡើងទៅគឺជាខុនដូស្នាក់នៅ ហើយនៅជាន់ខាងលើទី៣៨មានសួនច្បារ និង ស្កាយបារ។ ដោយមានបរិយាកាស និងទីតាំងដ៏ល្អនេះ គម្រោង The Skyline បានទទួលការពេញចិត្ត និង ទំនុកចិត្តក្នុងការវិនិយោគលើខុនដូ ឬស្នាក់នៅក្នុងគម្រោង The Skyline ទាំងអតិថិជនក្នុងប្រទេស និង ក្រៅប្រទេស ។ គម្រោង The Skyline មានយូនីតចំនួន២ប្រភេទគឺយូនីតបន្ទប់គេងមួយទំហំ៧៧.៤៧ម៉ែត្រការ៉េ និង យូនីតបន្ទប់គេងពីរ ទំហំ១០៥.៦៤ម៉ែត្រការ៉េ ។ យូនីតនីមួយៗមានភ្ជាប់ជាមួយគ្រឿងសង្ហារិម និងគ្រឿងអគ្គិសនីសព្វគ្រប់ ទិញភ្លាមអាចចូលនៅបានភ្លាម។ អតិថិជនខ្មែរ និងបរទេសដែលទិញខុនដូគម្រោង The Skyline នឹងទទួលបានវិញ្ញាបនប័ត្រអចលនទ្រព្យអចិន្រ្តៃយ៍(ប្លង់រឹង)។១៧ គម្រោង The Sky Park The Sky Park គឺជាគម្រោងខុនដូប្រណីតដំបូងគេបង្អស់នៅលើទឺកដីអង្គរក្នុងខេត្តសៀមរាប។ គម្រោង The Sky Park គឺជាគម្រោងលំនៅដ្ឋានបែបសម័យទំនើបសាងសង់នៅលើទៅតាំងល្អបំផុតទំហំសរុប ៥,៦០០​ ម៉ែត្រការ៉េនៅក្នុងទីក្រុមសៀមរាប។ អ្វីដែលកាន់តែពិសេសនោះគឺ The Sky Park គឺជាគម្រោង អភិវឌ្ឍលំនៅដ្ឋានតែមួយគត់មកពីខេត្តសៀមរាបដែលចូលរួមក្នុងព្រឹត្តិការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នេះជាមួយការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ច្រើនបំផុតពុំធ្លាប់មានពីមុនមក។គម្រោង The Sky Park នឹងផ្ដល់ជូននូវបទពិសោធន៍រស់នៅថ្មីសម័យទំនើបជាមួយសម្ភារ និងបរិក្ខារទំនើបកម្រិតគុណភាពអន្ដរជាតិនៅលើទឹកដីទីក្រុងដ៏ចំណាស់របស់កម្ពុជាមួយនេះ។ គម្រោងនេះក៏នឹងផ្ដល់ជូននូវភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារនេះផងដែរដោយសារគម្រោងនេះត្រូវបានហ៊ុំព័ទ្ធទៅដោយ ផ្សារទំនើប ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ធនាគារ ភោជនីដ្ឋាន បារ និងកន្លែងកំសាន្ដជាច្រើនផ្សេងទៀត។ ជាពិសេសគម្រោង The Sky Park មានចម្ងាយត្រឹមតែ ១០នាទីប៉ុណ្ណោះពីអាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តសៀមរាប និ​ងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារទំនើបធំជាងគេក្នុងទីក្រុងសៀមរាបគឺផ្សារទំនើប Heritage Walk Shopping Center។គ្រប់់យូនីតនៅក្នុងគម្រោង The Sky Park ត្រូវបានរចនាយ៉ាងល្អឥតខ្ជោះ និងបំពាក់ជាមួយសម្ភារបរិក្ខារមានគុណភាពល្អដាច់គេ។ លោកអ្នកអាចជ្រើសរើសយូនីតដែលមានទំហំចាប់ពី ៥៥​ ទៅដល់ ១២១ម៉ែត្រការ៉េ។១៨ គម្រោង The Hexa Condo The Hexa Condo គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូប្រណីត កម្ពស់៣១ជាន់ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ។​ គម្រោង The Hexa Conda ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SJS Construction & Development ដែលមានប្រភពមកពីកោះតៃវ៉ាន់។ គម្រោងនេះមានទីតាំងល្អឥតខ្ចោះស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាននៅចន្លោះរវាងខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។ គម្រោង The Hexa Condo ផ្ដល់ជូនឱកាសដ៏កម្រមានសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យបែបលំនៅដ្ឋានប្រណីតមានបំពាក់បរិក្ខារលំដាប់អន្ដរជាតិជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុត។ គម្រោង The Hexa Condo នឹងចូលរួមលក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។១៩ គម្រោង La Vista One La Vista One គឺជាគម្រោងខុនដូប្រណីតទាន់សម័យដែលមានកម្ពស់៤១ជាន់។ គម្រោងនេះមាន ទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារជាខណ្ឌមួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីក ចម្រើនយ៉ាងខ្លាំងខ្លាបំផុតនាប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសវិស័យសំណង់។ មិនត្រឹមតែ ជាលំនៅដ្ឋានទំនើបនោះទេ គម្រោង La Vista One នឹងក្លាយទៅជាទីសម្គាល់ថ្មី មួយនៅក្នុងតំបន់ជ្រោយចង្វារ។ ការរស់នៅក្នុងអគារ La Vista One នឹងមិនត្រឹមតែផ្ដល់ឲ្យអ្នកនូវ បទពិសោធន៍នៃការរស់នៅបែបទំនើបសម័យថ្មីនោះទេ លោកអ្នកក៏នឹងទទួលបាននូវទេសភាពដ៏ ស្រស់ត្រកាលនៃដងទន្លេមេគង្គ និងរាជធានីភ្នំពេញពីត្រោយទន្លេម្ខាងទៀតគ្រប់ពេលវេលាទាំង អស់។ ឆាប់ឡើងចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្ទះក្នុងក្ដីស្រមៃរបស់អ្នក។២០ គម្រោង Prince International PlazaPrince International Plaza គឺជាគម្រោអភិវឌ្ឍចម្រុះដ៏ធំមួយដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី។ អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យដ៏ធំល្បីឈ្មោះមកពីប្រទេសចិនគឺ ក្រុមហ៊ុន Prince Real Estate Group គម្រោង Prince International Plaza មានរួមបញ្ចូលនូវ អគារ ស្នាក់នៅទំនើបបែបខុនដូ អគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកំសាន្ដផ្សេងៗជាច្រើន។ ការរស់នៅក្នុងគម្រោង Prince International Plaza នឹងផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលបំផុត ដោយលោកអ្នកមាននូវអ្វីគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ។ សម្រាប់ព្រឹត្តិការណ៍លក់អចល នទ្រព្យបញ្ចុះតម្លៃនេះគម្រោង Prince International Plaza នឹងធ្វើការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ ច្រើនមហាសាល។២១​ ដីឡូតិ៍ ឧត្តុង្គ ៧០ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះ មានតែគម្រោង ឧត្តុង្គ ៧០ មួយតែប៉ុណ្ណោះ ដែលផ្ដល់ជូនអចលនទ្រព្យលក្ខណៈដីឡូត៍ ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសបំផុត! ស្របពេលដែលប្រទេសកម្ពុជាមានសន្ទុះលូតលាស់យ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច វិនិយោគិនបានសម្លឹងឃើញប្រទេសកម្ពុជាជាទិសដៅវិនិយោគបន្ទាប់លើវិស័យអចលនទ្រព្យ។ ដោយហេតុនេះហើយ ការវិនិយោគលើដីឡូតិ៍បានក្លាយទៅជាជម្រើសវិនិយោគដ៏អំណោយផល នាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះដែរ វត្តមានរបស់ក្រុមហ៊ុន ឧដុង្គ ៧០ ក្នុងព្រឹត្តិការណ៍ Black Friday Property Sale នឹងនាំមកនូវឱកាសមាសសម្រាប់លោកអ្នកដែលកំពុងស្វែងរកជម្រើសវិនិយោគបានប្រាក់ចំណេញខ្ពស់។២២​ បុរី ដឹ ព្រេមៀលែន សែនសុខដឹ ព្រេមៀ លែន សែនសុខ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីដ៏ល្បីឈ្មោះ ដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ Black Friday Property Sale! ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុននឹងនាំមកជូនលោកអ្នកនូវគម្រោងបុរី ដឹ ព្រីមៀលែន ដ៏ល្អប្រណីតស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់មានការរីកដុះដាលយ៉ាងខ្លាំងនូវគម្រោងលំនៅដ្ឋានសម័យទំនើប។បុរី ដឹ ព្រេមៀលែន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារទីតាំងដ៏ល្អប្រណីតស្ថិតនៅក្បែរផ្សារទំនើបអ៊ីអនម៉លទី២ ដែលជាផ្សារទំនើបធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះដែរ នៅក្នុងបុរីក៏មានហាងអាជីវកម្មដ៏សម្បូរបែប កន្លែងកម្សាន្ត​ និងហាងលក់រាយកម្រិតស្តង់ដារ ដែលនាំឱ្យបុរីមួយនេះក្លាយទៅជាគោលដៅលំនៅដ្ឋានដ៏ពិសេស ខុសប្លែកពីគេ និងគួរឱ្យចង់រស់នៅ។​ បុរី ដឹ ព្រេមៀលែន ផ្តល់ជូនជម្រើសសបហៅស៍ ដែលមាន ៦បន្ទប់គេង និងបន្ទប់ទឹក។កាន់តែពិសេស ដោយសារតែបុរីមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ នេះមានន័យថាលំនៅដ្ឋានរបស់អ្នកនឹងអាចកើនឡើងតម្លៃជាបន្តបន្ទាប់ ជាក់ជាមិនខាន។ ឥឡូវនេះជាឱកាសដ៏ពិសេសសម្រាប់លោកអ្នកដែលប្រាថ្នាចង់បានលំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខ ពោលគឺ បុរី ដឹ ព្រេមៀលែន នឹងផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនមហាសាលក្នុងព្រឹត្តិការណ៍ Black Friday Property Sale!២៣ បុរី សម្បត្តិមានហេង​ ៣ក្នុងរយៈពេលចុងក្រោយនេះ គម្រោងបុរីបានវិវត្តទៅមុខកាន់តែប្រសើរជាងមុន ពិសេសលើសោភ័ណភាព និងការរចនាផ្ទៃខាងក្នុង។ បុរី សម្បត្តិមានហេង ៣ គឺជាឧទាហរណ៍មួយនៃនិន្នាការអភិវឌ្ឍន៍បុរីនាសម័យបច្ចុប្បន្ន ជាមួយនឹងទីធ្លាលំនៅដ្ឋានធំទូលាយ ការធានាសុវត្ថិភាពខ្ពស់ និងអារម្មណ៍រស់នៅស្និទ្ធស្នាលលក្ខណៈសហគមន៍។ ខណៈពេលដែលព្រឹត្តិការណ៍ Black Friday Proerty Sale កាន់តែខិតមកកៀកហើយនោះ បុរី សម្បត្តិមានហេង ៣ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតសម្រាប់លោកអ្នក។២៤ បុរី ភូមិបាគងខេត្តសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមប៉ុណ្ណោះទេ ខេត្តមួយនេះក៏ជាទិសដៅអភិវឌ្ឍន៍គម្រោងបុរីដ៏ពេញនិយមផងដែរ នាពេលបច្ចុប្បន្ន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ខេត្តមួយនេះបានជំរុញឱ្យមានការផ្លាស់ប្តូររសនិយមរបស់ប្រជាជនសម្រាប់ការជ្រើសរើសលំនៅដ្ឋានរស់នៅ ហើយដើម្បីបំពេញតាមនិន្នាការថ្មីនេះ បុរី ភូមិបាគង ត្រូវបានស្ថាបនាឡើងទៅជាលំនៅដ្ឋានជាយក្រុងដ៏ទំនើបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។ ចំណុចលេចធ្លោរបស់ បុរី ភូមិបាគង គឺការរចនាស្ថាបត្យកម្មបែបសហសម័យ និងការរចនាផ្ទៃខាងក្នុងប្រកបដោយសោភ័ណភាពតាមលំនាំ “Minimalist” ដែលធ្វើឱ្យគម្រោងនេះក្លាយទៅជាលំនៅដ្ឋានគំរូសម្រាប់ជីវិតរស់នៅសម័យទំនើប។​ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ភូមិ បាគង ព្រឹត្តិការណ៍ Black Friday Property Sale គឺជាឱកាសដ៏កម្រដែលនាំមកជូននូវការបញ្ចុះតម្លៃដ៏ធំមហាសាល ដែលមិននឹកស្មានដល់។២៥ បុរី ដឹ ប៉ូលឡូវ៉ាត់បុរី ដឹ ប៉ូលឡូវ៉ាត់ គឺជាគម្រោងបុរីដ៏ទំនើប ដែលនឹងលេចរូបរាងឡើងឆាប់ៗនេះតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតនៅក្បែរមហាវិថីសម្ដេចហ៊ុនសែន។ ខណៈពេលដែលគម្រោងបុរីនាពេលបច្ចុប្បន្ននាំមកនូវការរស់នៅលក្ខណៈសហគមន៍ គម្រោង បុរី ដឹ ប៉ូលឡូវ៉ាត់ បានបោះជំហានទៅមុខថែមមួយកម្រិតទៀតដោយបង្កើតទីក្រុងតូចមួយនៅជាយក្រុង ដែលរួមបញ្ចូលនូវផ្ទះសបហៅស៍ដ៏ស្រស់ស្អាត ហាងលក់ទំនិញ ព្រមទាំងបរិក្ខារនិងសេវាកម្មជាច្រើន ដែលនាំមកនូវជីវិតរស់នៅយ៉ាងពេញលេញនិងប្រកបដោយផាសុកភាព។ ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ដឹ ប៉ូលឡូវ៉ាត់ ជាមួយនឹងការបញ្ចុះតម្លៃធំបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale។២៦ បុរី លី សុវណ្ណ ព្រែកព្នៅបុរី លី សុវណ្ណ ព្រែកព្នៅ គឺជាគម្រោងវីឡាកូនកាត់ និងផ្ទះសបហៅស៍។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ដែលកំពុងក្លាយខ្លួនទៅជាគោលដៅអភិវឌ្ឍន៍បុរីដ៏សំខាន់មួយនៅក្នុងទីផ្សារ។ នៅជុំវិញបុរី សម្បូរទៅដោយ សាលារៀន ផ្សារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ក៏ដូចជារចនាសម័្ពន្ធសំខាន់ៗជាច្រើនទៀតដែលកំពុងលេចរូបរាងឡើងបណ្តើរៗនៅជុំវិញតំបន់នេះ។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឱ្យ បុរី​ លី សុវណ្ណ ព្រែកព្នៅ ក្លាយទៅជាគម្រោងបុរីដ៏លេចធ្លោមួយក្នុងព្រឹត្តិការណ៍ Black Friday Property Sale ជាមួយនឹងតម្លៃសមរម្យ!២៧ គម្រោង Mekong View Tower 6គម្រោង Mekong View Tower 6 គឺជាគម្រោងខុនដូប្រណីតនិងអាផាតមិន មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេសាប និងទន្លេបាសាក់។ យូនីតក្នុងគម្រោងនេះត្រូវបានបំពាក់ដោយបរិក្ខារលំដាប់ខ្ពស់ រួមមាន ស្កាយបារ អាហារដ្ឋាន អាងហែលទឹក ក្លិបកម្សាន្ត អមដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជនីយដ្ឋានម្ហូបចម្រុះ ដែលផ្ដល់ជូនសេវាកម្មរៀបចំអាហារ និងពិធីជប់លៀងនានាថែមទៀតផង។ បន្ថែមពីលើនេះទៀត បណ្តាញទូរទស្សន៏ខ្សែកាបនិងប្រព័ន្ធអ៊ីនធឺណិតត្រូវបានបំពាក់រួចជាស្រេចនៅគ្រប់យូនីត។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញខុនដូក្នុងគម្រោងនេះ កុំភ្លេចចូលរួមព្រឹត្តិការណ៍ Black Friday Property Sale ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យបំផុត។២៨ គម្រោងផ្ទះល្វែង ព្រីមៀមគ្រុបគម្រោងផ្ទះល្វែង ព្រីមៀមគ្រុប នាំមកនូវលំនៅដ្ឋានមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១។២៩ បុរី ខេអេស រ៉េសុីដេនបុរី ខេអេស រ៉េស៊ីដេន គឺជាគម្រោងបុរីលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញ ក្នុងតំបន់កៀនស្វាយ។ គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍលំនៅដ្ឋានប្រភេទសបហៅស៍ និងវីឡាកូនកាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ បុរីនេះមានលំនៅដ្ឋានសរុបចំនួន ២០០យូនីត ដែលនឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៣៤,០៩៧ ម៉ែត្រការ៉េ។ ក្រៅពីនេះ ភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និងហាងកាហ្វេ សុទ្ធសឹងតែមានស្រាប់នៅក្នុងបរិវេណបុរី ដែលធ្វើឱ្យ បុរី ខេអេស រ៉េស៊ីដេន ស័ក្តិសមសម្រាប់ទាំងអតិថិជនលក្ខណៈគ្រួសារ និងលក្ខណៈឯកជន។ ឆាប់ឡើងចុះឈ្មោះចូលរួមទាំងអស់គ្នាឥឡូវនេះដោយសេរី។ដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើននេះ សូមធ្វើការចុះឈ្មោះ ដោយឥតគិតថ្លៃឥឡូវនេះ។ យើងរងចាំជួបអ្នកទាំងអស់គ្នានៅក្នុងថ្ងៃព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល​ទៅដល់ម៉ោង៨យប់។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ
ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួន៣បានចាប់ផ្ដើមជើងហោះហើរចេញ និងចូលកម្ពុជាឡើងវិញកាលពីដើមខែឧសភានេះ
ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួន៣បានចាប់ផ្ដើមជើងហោះហើរចេញ និងចូលកម្ពុជាឡើងវិញកាលពីដើមខែឧសភានេះ
June 3, 2022, 1:15 a.m.
វិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍ពិភពលោកធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានបង្ខំចិត្តកាត់បន្ថយប្រតិបត្តិការ ឬបិទជើងហោះហើរទាំងស្រុង​ ដោយសារតែចំនួនអ្នកដំណើរមានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលមានការបិទច្រកព្រំដែនអន្តរជាតិ។យ៉ាងណាមិញ យោងតាមរបាយការណ៍របស់សារព័ត៌មាន Khmer Times កាលពីដើមខែឧសភានេះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួនបីបានចាប់ផ្ដើមធ្វើការហោះហើរឡើងវិញចូល និងចេញពីប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំង៣នោះ រួមមាន ក្រុមហ៊ុន Angkor Air ក្រុមហ៊ុន China Air និងក្រុមហ៊ុន​ Eva Air។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីវិបត្តិកូវីដ១៩​ក្នុងតំបន់មានសភាពធូរស្បើយ។ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជា Qatar Airways ក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន Emirates ក៏គ្រោងនឹងដាក់ដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញនៅចន្លោះខែមិថុនា និងកក្កដាខាងមុខនេះផងដែរ បើយោងទៅតាមរបាយការណ៍ដដែល។ទោះបីជាមានការបើកជើងហោះហើរឡើងវិញក៏ពិតមែន ប៉ុន្តែដើម្បីការពារសុវត្ថិភាពពីមេរោគកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងអនុវត្តតាមវិធានការគ្រប់គ្រង និងការពារអនាម័យយ៉ាងម៉ឺងម៉ាត់ ពោលគឺតម្រូវឱ្យអ្នកដំណើរប្រើប្រាស់សម្ភារការពារអនាម័យយ៉ាងខ្ជាប់ខ្ជួន ធ្វើតេស្តឈាមនៅនឹងកន្លែង ព្រមទាំងអនុវត្តតាមវិធានការរក្សាគម្លាតសង្គម (Social Distancing) ថែមទៀតផង។ ចំណែកឯបុគ្គលិកនៅលើយន្តហោះវិញនឹងតម្រូវឱ្យពាក់សម្លៀកបំពាក់ការពារមេរោគកូវីដ១៩យ៉ាងពេញលេញ៕ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ
The Hexa ផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale
The Hexa ផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale
May 20, 2022, 9:32 a.m.
មិនថាលោកអ្នកមានបំណងចង់ទិញខុនដូសម្រាប់រស់នៅផ្ទាល់ខ្លួន ជួលបន្ត ឬ​ លក់យកប្រាក់ចំណេញឡើយនេះគឺជាឱកាសដ៏ល្អកម្ររកបានក្នុងការទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ Black Friday Property Sale ជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលរៀបចំឡើង ដោយក្រុមហ៊ុន Realestae.com.kh ។ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀលរហូតដល់៨យប់ដែលនាំមកជូនលោកអ្នកនូវការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពីគម្រោងអចលនទ្រព្យធំៗមកពីទូទាំងប្រទេសកម្ពុជា។គម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលចូលរួមក្នុងកម្មវិធីខាងលើគឺ The Hexa ដែលជាគម្រោងខុនដូប្រណីតកម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។គម្រោងមួយនេះមានយូនីតសរុបចំនួន ៦១៤ ដែលបែងចែកជាយូនីតបន្ទប់គេង១រហូតដល់បន្ទប់គេង៣ និងតម្លៃចាប់ពី ៣៥០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។គ្រប់យូនីតទាំងអស់របស់គម្រោង The Hexa ត្រូវបានរចនាឡើងយ៉ាងទាក់ទាញជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗដែលមានគុណភាពខ្ពស់។ នៅលើអគារមានសេវាកម្មជាច្រើន ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្តជាច្រើនទៀត ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកសុភមង្គល ភាពពេញលេញ និងភាពទាន់សម័យ។ ក្រៅពីនេះ នៅក្នុងអគារក៏មានសេវាសន្ដិសុខ២៤ម៉ោង ព្រមទាំងចំណតរថយន្ដ កម្ពស់៤ជាន់ដែលអាចបង្កភាពងាយស្រួលដល់ការចេញចូលថែមទៀតផង។កាន់តែពិសេស ដោយសារគម្រោងនេះមានទីតាំងយ៉ាងល្អប្រសើរស្ថិតនៅក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ វាផ្ដល់អំណោយផលយ៉ាងខ្លាំងសម្រាប់ការជួលរកចំណូលប្រចាំខែ។យោងតាមព័ត៌មានចុងក្រោយនៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយអាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ នេះមានន័យថា អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។គួរបញ្ជាក់ថា ចំនួនយូនីតដែលនឹងត្រូវលក់បញ្ចុះតម្លៃក្នុងព្រឹត្តិការណ៍ The Black Friday Property Sale មានចំនួនកំណត់ ហើយអត្រានៃការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញនៅថ្ងៃព្រឹត្តិការណ៍ផ្ទាល់។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
៣​ជំហានងាយៗក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Black Friday Property Sale
៣​ជំហានងាយៗក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Black Friday Property Sale
June 6, 2022, 5:38 p.m.
ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sales គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដ៏ធំដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍៍នេះនឹងនាំមកជូននៅការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា។​ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sales​ គឺជាព្រឹត្តិការណ៍ដ៏កម្រដែលផ្ដល់ ជូននូវអត្ថប្រយោជន៍៍ជាច្រើនទៅដល់អ្នកចូលរួម​។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១២​ ខែ មិថុនា ឆ្នាំ ២០២០​ ចាប់ពីម៉ោង ៤រសៀលទៅដល់៨យប់។ដូច្នេះដើម្បីកុំឲ្យខកខានឳកាសដ៏កម្រ និងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើន មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានោះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុន។ អ្នកអាចចុះឈ្មោះបានដោយសេរី និង ឥតគិតប្រាក់។អ្នកអាចចុះឈ្មោះបានតាមរយៈ៣ជំហានងាយៗខាងក្រោមនេះ៖ជំហានទី ១៖ ចូលទៅកាន់គេហទំព័រ Black Friday Property Saleដើម្បីចូលទៅកាន់គេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍លក់អចនលទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale សូចចុចតំណរភ្ជាប់នេះ៖https://propertysale.realestate.com.kh/kmនៅពេលដែលអ្នកចូលទៅកាន់គេហទំព័រ សូមបំពេញរាល់ព័ត៌មានសំខាន់ៗដែលតម្រូវ។ អ្វីដែលសំខាន់នោះអ្នកចាំបាច់ត្រូវបំពេញលេខទំនាក់ទំនង អ៊ីម៉ែល ឬ របៀបទំនាក់ទំនងផ្សេងៗទៀត ដើម្បីអាចឲ្យក្រុមហ៊ុនទំនាក់ទំនងទៅកាន់អ្នកក្នុងករណីដែលអ្នកត្រូវការជំនួយផ្សេងៗ។ជំហានទី ២៖ ទទួលលេខកូដតាមរយៈសារបន្ទាប់ពីអ្នកបានបំពេញរាល់ព័ត៌មានដែលចាំបាច់រួចរាល់ហើយ អ្នកត្រូវចុចប្រអប់ “Send me SMS” ដើម្បីទទួលបានលេខកូដដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ សារលេខកូដនេះនឹងត្រូវបានផ្ញើទៅកាន់ លេខទូរស័ព្ទដែលអ្នកបានបញ្ចូល។ជំហានទី ៣៖ ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក ហើយចុចចុះឈ្មោះយើងសូមលើកទឹកចិត្តឲ្យអ្នកធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ដែលអ្នកបានបញ្ចូល ហើយបន្ទាប់ពីអ្នកបញ្ចប់ការផ្ទៀងផ្ទាត់ អ្នកអាចចុចប្រអប់ “ចុះឈ្មោះចូលរួមព្រឹត្តិការណ៍”។ សូមអបអរសាទរ មកដល់ត្រង់ចំណុចនេះ អ្នកបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យ បញ្ចុះតម្លៃ Black Friday Property Sale ដោយជោគជ័យ។អ្នកនឹងទទួលបាននូវសារមួយទៀតដែលបញ្ជាក់ពីការចុះឈ្មោះដោយជោគជ័យរបស់អ្នករួមជាមួយ ឯកសារជាទម្រង់ PDF ដែលមានព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ
អត្ថប្រយោជន៍ធំៗចំនួន៥ពីព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale
អត្ថប្រយោជន៍ធំៗចំនួន៥ពីព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale
June 6, 2022, 5:01 p.m.
ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេមកកាន់ទីផ្សារអចនលទ្រព្យកម្ពុជា។ ព្រឹត្តិការណ៍លក់អចលទ្រព្យអនឡាញលើកទីមួយនៅក្នុងប្រទេសកម្ពុជានេះនឹងផ្ដល់ជូនអ្នកទិញអចលនទ្រព្យនូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមកពីគម្រោងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ពិសេស និងកម្រមាននេះនឹងប្រព្រឹត្តិធ្វើឡើងត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង ៤ រសៀលទៅដល់ ៨ យប់នៅថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ២០២០។ ដូច្នេះដើម្បីកុំឲ្យខកខានឳកាសដ៏កម្រមាននេះសូមធ្វើការចុះឈ្មោះដោយសេរី និងឥតគិតប្រាក់ដើម្បីធ្វើឲ្យប្រាកដថាអ្នកនឹងទទួលបានការផ្ដល់ជូន ពិសេសៗ និងការបញ្ចុះតម្លៃដ៏មហាសាលនេះ។សូមចុចត្រង់នេះដើប្បីធ្វើការចុះឈ្មោះ។ បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃដំបូងគេនៅកម្ពុជានេះនឹងនាំមកជូនលោកអ្នកនូវការញ្ចុះតម្លៃដ៏ច្រើនមហាសាលពុំធ្លាប់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាពីគម្រោងល្បីៗជាច្រើនមកពីគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ដ៏កម្រសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាព្រឹត្តិការណ៍លក់បញ្ចុះតម្លៃនេះគឺជាឪកាសដ៏កម្រមានជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដែលជាទីផ្សារកំពុងមានការរីកលូតលាស់ឥតឈប់ឈរសបញ្ជាក់តាមរយៈការកើនឡើងនៃចំនួនវិនិយោគ។ នេះគឺជាឪកាសដ៏កម្រមានសម្រាប់អ្នកមានបំណងចង់វិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ឬអ្នកកំពុងស្វែងរកទិញអចលនទ្រព្យដោយទទួលបានតម្លៃយ៉ាងពិសេសពុំនឹងស្មានដល់ពីគម្រោងល្បីៗជាច្រើន។មានការតាំងបង្ហាញលក់ និងចូលរួមពីគម្រោងល្បីៗជាមួយបទពិសោធន៍ក្នុងការរៀបចំការតាំងពិព័រណ៍ដែលប្រកបដោយភាពជោគជ័យជាច្រើនកន្លងមក ក្រុមហ៊ុន Realestate.com.kh នឹងនាំមកជូនលោកអ្នកនូវគម្រោងល្អៗ និងល្បីឈ្មោះជាច្រើនមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាជាមួយការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន និងតម្លៃយ៉ាងពិសេសបំផុត។ កុំខកខានឪកាសដ៏ពិសេសនេះដែលមានតែមួយគត់ នៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale.មានសុវត្ថិភាពខ្ពស់ក្រុមហ៊ុន Realestate.com.kh មានការយកចិត្តទុកដាក់ខ្ពស់ចំពោះការខាតបង់ប្រាក់កាក់ ទ្រព្យសម្បត្តិ និងពេលវេលារបស់អតិថិជនរបស់ខ្លួន ដូច្នេះហើយទើបក្រុមហ៊ុនមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនអភិវឌ្ឍដែលត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ រាល់ក្រុមហ៊ុនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍គឺសុទ្ធតែជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បី និងទទួលបានលិខិតអនុញ្ញាតគ្រប់គ្រាន់ពីក្រសួងពាក់ព័ន្ធចំពោះការសាងសង់ និងលក់គម្រោង។ អ្នកមិនចាំបាច់បារម្មណ៍អ្វីទាំងអស់គ្រាន់តែធ្វើការចុះឈ្មោះដោយសេរី និងបង់ប្រាក់កក់ចំនួន៥០០ដុលា្លរដើម្បីទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ។ប្រាក់កក់ចំនួន៥០០ដុលា្លរអាចដកវិញបានដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នេះអ្នកនឹងត្រូវតម្រូវឲ្យបង់ប្រាក់កក់ចំនួន៥០០ដុល្លារសម្រាប់គម្រោងដែលអ្នកពេញចិត្ត។ ប្រាក់កក់នេះនឹងត្រូវតម្រូវឲ្យបង់នៅថ្ងៃព្រឹត្តិការណ៍ចាប់ផ្ដើមតែម្ដងគឺនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ដោយមានរយ​ៈពេល៤ម៉ោងគឺពីម៉ោង៤រសៀលទៅដល់ ៨​យប់។ ក្នុងករណីដែល អ្នកផ្លាស់ប្ដូរចិត្តមិនចង់ទិញពីគម្រោងដែលអ្នកបានកក់ទុក អ្នកអាចដកប្រាក់កក់របស់អ្នកវិញគ្រប់ចំនួន ១០០ ភាគរយ។កុំរង់ចាំយូរ ឆាប់ឡើងចុះឈ្មោះចូលរួមនៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale ទាំងអស់គ្នា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ
The Peak - ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ទទួលបានជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃគម្រោង
The Peak - ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ទទួលបានជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃគម្រោង
June 6, 2022, 5:01 p.m.
បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យនឹងបញ្ហានេះតាមរយៈការនាំមកនូវធនធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak។"យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (Oxley Gem) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យនេះ។ ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០។" នេះបើយោងតាមការដកស្រង់សម្ដីរបស់ លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​។ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្សដោយដឹងថា​ក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ "វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំង និងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ។"ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយក និងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ "ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា។"ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
តើ​ពេលមានវិបត្តិសេដ្ឋកិច្ចគឺជាឳកាសល្អបំផុតសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យមែនទេ?
តើ​ពេលមានវិបត្តិសេដ្ឋកិច្ចគឺជាឳកាសល្អបំផុតសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យមែនទេ?
June 5, 2022, 4:23 a.m.
បញ្ហានៃការរីករាតត្បាតនៃជម្អឺផ្លូវដង្ហើមថ្មី ឬ វីរុសកូរ៉ូណាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចនៃប្រទេសជាច្រើននៅលើពិភពលោក។ វិស័យជាច្រើនត្រូវបានរងផលប៉ះពាល់ពីបញ្ហានេះដែលបណ្ដាលឲ្យក្រុមហ៊ុន និងអាជីវកម្មជាច្រើនផ្អាកដំណើរការ ឬកាត់បន្ថយប្រតិបត្តិការ​។​ក្នុងចំណោមវិស័យជាច្រើនវិស័យសំណង់ និងអចលនទ្រព្យក៏រងផលប៉ះពាល់ច្រើនពីបញ្ហានៃវីរុសថ្មីនេះផងដែរ។​ វាធ្វើឲ្យទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះ។ ដោយឡែក លោក ឈឹម បញ្ញា​ អ្នកជំនាញផ្នែកអចលនទ្រព្យ និង អគ្គនាយក គម្រោង បុរី ច័ន្ទខាស់សលបានមានប្រសាសន៍ថា សម្រាប់អ្នកដែលមានបំណងចង់ប្រឡូកក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ពេលវេលានេះគឺល្អបំផុតពីព្រោះគម្រោងជាច្រើនកំពុងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងប្រម៉ូសិនជាច្រើន។ ដូច្នេះពួកគេមានឳកាសចំណេញខ្ពស់ពេលលក់ចេញនៅពេលដែលទីផ្សារអចលនទ្រព្យងើបឡើងវិញ។លោក ឈឹម បញ្ញា មានប្រសាសន៍ថា “បើទោះបីជាវីរុសកូវីដ១៩ កំពុងបង្កផលប៉ះពាល់ទៅដល់ទីផ្សារអចលនទ្រព្យក៏ពិតមែន។ ក្នុងនាមជាវិនិយោគិន យើងមើលឃើញវាជាឳកាស។ នេះជាពេលវេលាមួយដែលមានការបញ្ចុះតម្លៃ និងប្រម៉ូសិនជាច្រើន។ ដូច្នេះការវិនិយោគក្នុងវិស័យអចលនទ្រព្យគឺប្រសើរបំផុតនៅពេលមានវិបត្តិសេដ្ឋកិច្ច មិនមែននៅពេលដែលវាកំពុងរីកលូតលាស់នោះទេ។”ស្របជាមួយការលើកឡើងខាងលើ លោក ឈឹម បញ្ញា បានបន្ថែមថាដើម្បីជម្រុញការលក់ខណៈដែលពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរកំពុងព្យាយាមគ្រប់គ្រងការរីករាលដាលនៃវីរុសថ្មីនេះ គម្រោងបុរី ច័ន្ទខាស់សល​មានផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់រួមជាមួយការ​ផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ល្អប្រសើរ និងមានភាពបត់បែនពុំធ្លាប់មានពីមុនមក។បញ្ចុះតម្លៃរហូតទៅដល់៥ម៉ឺនដុលារ និងបង់រំសល់ដោយគ្មានការប្រាក់រយៈពេល៥ឆ្នាំគម្រោង បុរី ច័ន្ទខាស់សល មានការបញ្ចុះតម្លៃរហូតទៅដល់៥ម៉ឺនដុល្លារសម្រាប់ផ្ទះចំនួនប្រាំខ្នង ក្នុងពេលដែលមានវិបត្តិកូវីដ១៩នេះ។ ជាមួយគ្នានេះដែរ អ្នកអាចបង់រំលស់រហូតទៅដល់រយៈពេល ៥ឆ្នាំ ដោយគ្មានការប្រាក់ជាមួយប្រាក់កម្ចីរហូតទៅដល់៩០ភាគរយ។អ្វីដែលកាន់តែពិសេសចំពោះប្រម៉ូសិនពេលមានវិបត្តិកូវីដ១៩នេះ ម្ចាស់គម្រោងបុរី ច័ន្ទខាស់សល ក៏មានផ្ដល់ជូននូវការបង់រំលស់ ១០០ ភាគរយរយៈពេល១២ឆ្នាំដោយគ្មានប្រាក់កក់មុន។អំពីគម្រោង បុរី ច័ន្ទខាស់សល​បុរី ច័ន្ទខាស់សល គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ​ កាលពីខែមីនា ឆ្នាំ២០២០។  គម្រោងលំនៅដ្ឋានថ្មីមួយនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ដែលមានទំហំទទឹង រហូតទៅដល់៥០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ផ្លូវក្រុងដ៏ធំព័ទ្ធជុំវិញទីក្រុង។ បុរី ច័ន្ទខាស់សល ផ្តល់ជូននូវជម្រើសលំនៅដ្ឋានចំនួន៣ប្រភេទ រួមមាន ផ្ទះអាជីវកម្ម ផ្ទះល្វែង និងវីឡាភ្លោះយ៉ាងប្រណីត។គម្រោងនេះមានលំនៅដ្ឋានសរុបចំនួន ១១៩ខ្នង ដែលសាងសង់លើផ្ទៃដីសរុបរហូតដល់ទៅ ២០,០០០ ម៉ែត្រការ៉េ។ ដូច្នេះមិនថាលោកអ្នកដែលរស់នៅជាលក្ខណៈគ្រួសារ ឬ លក្ខណៈឯកជនទេគម្រោងនេះនឹងផ្ដល់ជូនទីធ្លាសាធារណ គ្រប់គ្រាន់សម្រាប់សកម្មភាពហាត់ប្រាណ និងសម្រាកលម្ហែកាយ។រចនាបថផ្ដល់ជូននូវបរិយាកាសរស់នៅទំនើបគ្រប់លំនៅដ្ឋានរបស់គម្រោងច័ន្ទខាស់សលមានទីធ្លាធំទូលាយ មានពន្លឺគ្រប់គ្រាន់ និងបានតុបតែងយ៉ាងល្អ ប្រណីតលក្ខណះលំនៅដ្ឋានលំដាប់ខ្ពស់ដែលអាចផ្ដល់ជូននូវការរស់នៅដ៏ស៊ីវីល័យប្រកបដោយឧត្តមភាព។ ការរចនាផ្នែកខាងក្នុងផ្តោតសំខាន់លើតុល្យភាពនៃសោភ័ណ្ឌភាពគេហដ្ឋាន និងមុខងារនៃបន្ទប់នីមួយៗ។ ចំណែកឯជញ្ជាំង ពិដាន និងកម្រាលវិញត្រូវបានតុបតែងលម្អដោយគ្រឿងតុបតែងធ្វើពីឈើ និងបេតុងដែលនាំមកនូវអារម្មណ៍រស់រវើក ផាសុកភាព និងសុភមង្គល។អ្វីដែលកាន់តែពិសេសនោះគឺគម្រោងនេះបានបំពាក់រួចជាស្រេចនូវឧបករណ៍ និងសម្ភារសំខាន់ៗ ដូចជា ជើងទម្រទូរទស្សន៍ ទូរតាំង ទូរផ្ទះបាយ និងគ្រឿងបរិក្ខារបន្ទប់ទឹក ដែលបង្កភាពងាយស្រួលសម្រាប់ការ រើចូលនៅ និងចាប់ផ្តើមទំព័រជីវិតថ្មីដ៏ស្រស់បំព្រង។ម៉្យាងទៀត គម្រោងនេះក៏រួមបញ្ចូលផងដែរនូវទីតាំងអាជីវកម្ម និងសួនច្បារដ៏ស្រស់ស្អាតដែលអាចឲ្យ លោកអ្នក និងគ្រួសារលម្ហែកាយជុំវិញបរិយាកាសខាងក្រៅដ៏ស្រស់ថ្លា។ ទន្ទឹមនឹងនេះលោកអ្នកលែងមានការលំបាកក្នុងការស្វែងរកសេវាកម្មប្រចាំថ្ងៃ ឬការកំសាន្តនាពេលរាត្រីទៀតហើយពោលគឺគម្រោងនេះហ៊ុំព័ទ្ធទៅដោយ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងកាហ្វេ ឱសថដ្ឋាន និងសេវាកម្មដទៃទៀត ដើម្បីបំពេញរាល់តម្រូវការរបស់អ្នក។ អ្វីៗគ្រប់យ៉ាងដែលអ្នកធ្លាប់តែងស្រមៃចង់បានពីគេហដ្ឋានសម័យទំនើប មាននៅបុរី ច័ន្ទខាស់សល។គម្រោងស្ថិតនៅលើទីតាំងល្អប្រសើរក្រៅពីលក្ខណៈពិសេសខាងលើ បុរី ច័ន្ទខាស់សល ក៏មានទីតាំងដ៏ល្អប្រសើរផងដែរ គឺស្ថិតនៅតាម បណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ទំហំ៥០ម៉ែត្រក្នុងខណ្ឌដង្កោ ដែលបង្កភាពងាយស្រួលក្នុងការចេញចូល និងធ្វើដំណើរជុំវិញក្រុង។ គម្រោងនេះស្ថិតនៅក្បែរទីតាំងសំខាន់ៗ ដូចជា ផ្សារចំការដូង (មានចម្ងាយត្រឹម៣នាទី) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (មានចម្ងាយត្រឹម២០នាទី) និងពិសេសបំផុតគឺគម្រោងផ្សារទំនើប AEON 3 ដែលមានចម្ងាយត្រឹមតែ១០នាទីតែប៉ុណ្ណោះ។បុរី ច័ន្ទខាស់សលនឹងបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ផ្ទះជាផ្លូវការនៅឆ្នាំ២០២៣ គឺចំពេលដែលគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀតកំពុងរីកដុះដាលក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុនមានការផ្ដល់ជូនពិសេសទៅដល់អតិថិជនគឺការកាត់ប្លង់ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងពេល​ឥឡូវនេះ។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
Realestate.com.kh នាំមកជូនការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday  Property Sale ដំបូងគេនៅកម្ពុជា
Realestate.com.kh នាំមកជូនការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា
June 6, 2022, 5:01 p.m.
ការរាតត្បាតនៃវីរុសកូរ៉ូណាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចនៃស្ទើរគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ វិស័យមួយចំនួនរងផលប៉ះពាល់ខ្លាំងជាងវិស័យដ៏ទៃទៀតតួយ៉ាងដូចជា វិស័យអាកាសចរណ៍ បដិសណ្ឋារកិច្ច កំសាន្ដ ផលិតកម្ម រួមទាំងវិស័យអចលនទ្រព្យ និង សំណង់ផងដែរ។ដើម្បីធ្វើការទប់ស្កាត់នូវការចម្លង និងរីករាលដាលនៃវីរុសកូរ៉ូណារដ្ឋាភិបាលនៅក្នុងប្រទេសជាច្រើនបានដាក់ចេញនូវវិធានការក៏ដូចជាការរីតបណ្ដឹងមួយចំនួនដែលតម្រូវឲ្យអាជីវកម្មទាំងអស់ត្រូវធ្វើការផ្លាស់ប្ដូរទំលាប់នៃការធ្វើប្រតិបត្តិការរបស់ពួកគេដើម្បីសម្របជាមួយបរិបទបច្ចុប្បន្ននេះ។ដើម្បីជួយបង្កើនការលក់ទៅដល់អតិថិជនរបស់ខ្លួនជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងធំៗក៏ដូចជាភ្នាក់ងារអចលនទ្រព្យឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលមនុស្សជាច្រើនជាពិសេសអ្នកទិញអចលនទ្រព្យសក្ដានុពលមិនអាចចេញទៅក្រៅបាននោះ ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យឈានមុខគេនៅកម្ពុជាមានមោទកភាពនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday ដំបូងគេមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale ចំពោះអតិថិជនដែលចូលរួមទិញអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីគម្រោងអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។កម្មវិធីលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ជាភាសាអង់គ្លេស Black Friday Property Sale លើកដំបូង​ និងមានតែមួយគត់នេះនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយមានរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ដូច្នេះកំុឲ្យឳកាសដ៏កម្រនេះកន្លងហួសឲ្យសោះ។ការលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានេះនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀលទៅដល់ម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានការបញ្ចុះតម្លៃនេះ?ជាមួយនឹងការបញ្ចុះតម្លៃពុំធ្លាប់មាន និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហុ៊នអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជា យើងរំពឹងថាព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកមានបំណងទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាច្រើន។ ដោយការផ្ដល់ជូនមានកំណត់ ដូច្នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មាននេះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដោយសេរី និងធ្វើការបង់ប្រាក់កក់មុនចំនួន៥០០​ដុល្លារ។*បញ្ជាក់ប្រាក់ដែលបានកក់រួចអាចដកវិញបានគ្រប់ពេលវេលាសូមចុចត្រង់នេះដើម្បីធ្វើការចុះឈ្មោះដំណើរការនៃចុះឈ្មោះ កក់ទុក និងឈានទៅដល់ការបិទប្រតិបត្តិការទិញលក់ដំណាក់កាលទី១ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពីក្រុមហ៊ុនអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជាអ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដែលការចុះឈ្មោះនេះអាចធ្វើទៅបានដោយសេរី និង មិនគិតប្រាក់។ ដើម្បីអាចចុះឈ្មោះបានអ្នកចាំបាច់ត្រូវប្រើប្រាស់លេខកូដ (code) ដែលអ្នកទទួលបានពីបណ្ដាដៃគូរបស់យើងរួមមាន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យល្បីឈានមុខគេនៅកម្ពុជា សារព័ត៌មាននានា ឬពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្ទាល់។ដំណាក់កាលទី២ក្រុមហ៊ុន Realestate.com.kh និងដៃគូ នឹងផ្ញើព័ត៌មានចាំបាច់មួយចំនួនទៅដល់អ្នកដែលបានចុះឈ្មោះរួចរាល់មុនពេលនៃការបើកលក់ជាផ្លូវការ។ សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនានាដែលនឹងត្រូវដាក់លក់រួមជាមួយការបញ្ចុះតម្លៃពិសេសដ៏កម្រមានដែលនឹងត្រូវផ្ដល់ជូនក្នុងអំឡុងពេលនៃការលក់រយៈពេល៤ម៉ោងនោះនឹងត្រូវបានបង្ហាញនៅថ្ងៃបើកលក់ផ្ទាល់ដែលត្រូវនឹងថ្ងៃ សុក្រ ទី១២ ខែមិថុនា ឆ្នាំំ ២០២០​ វេលាម៉ោង ៤​ រសៀលទៅដល់ម៉ោង៨យប់។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះអ្នកចាំបាច់ត្រូវបង់ប្រាក់កក់ចំនួន៥០០​ដុល្លារ។ដំណាក់កាលទី៣រាល់ព័ត៌មានរបស់អ្នកដែលបានកក់ប្រាក់រួចរាល់សម្រាប់គម្រោងណាមួយនឹងត្រូវបានបញ្ចូនទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនោះ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានរយៈពេលចំនួន១៤ថ្ងៃដើម្បីធ្វើការទាក់ទងទៅកាន់អ្នកដែលបានកក់ប្រាក់ដើម្បីពិភាក្សាបន្ថែមទៅលើលក្ខខណ្ឌផ្សេងៗ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។ ក្នុងករណីអ្នកផ្លាស់ប្ដូរចិត្ត អ្នកអាចដកប្រាក់កក់ចំនួន៥០០ដុល្លារនោះវិញបាន។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.khអត្ថបទដោយ
គម្រោង The Peak ទទួលបានសន្ទុះឡើងវិញឆ្ពោះទៅរកការបញ្ចប់គម្រោង
គម្រោង The Peak ទទួលបានសន្ទុះឡើងវិញឆ្ពោះទៅរកការបញ្ចប់គម្រោង
June 6, 2022, 5:01 p.m.
ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យដោយក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd ("CRUCG") ចាប់តាំងពីក្រុមហ៊ុនបានកាន់កាប់ជាអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោង The Peak Project ។គ្រាន់តែក្នុងរយៈពេលមួយខែបន្ទាប់ពីក្រុមហ៊ុន CRUCG បានចាប់ផ្តើមការងារសាងសង់នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួនមានសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងគម្រោងនេះ។(ក្រុមហ៊ុន CRUCG បានគ្រប់គ្រងការដ្ឋានគម្រោង The Peak ជាផ្លូវការ) លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា "យើងបានចំណាយពេលវេលានិងធនធានជាច្រើនដើម្បីឲ្យក្រុមរបស់យើងធ្វើការលើគម្រោងនេះយ៉ាងពេញលេញ។ អ្នកម៉ៅការបន្ត និងកម្មករជាច្រើន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRUCG ក៏មានការជំរុញទឹកចិត្ត និងគាំទ្រខ្ពស់ផងដែរដើម្បីធ្វើឱ្យគម្រោងនេះត្រូវបានបញ្ចប់។"ក្រុមហ៊ុន Oxley Gem សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដៃគូវិនិយោគិន និងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការអត់ធ្មត់ និងការយោគយល់របស់លោកអ្នកលើការតែងតាំងអ្នកម៉ៅការចម្បងថ្មីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លទ្ធផលភ្លាមៗនៃវឌ្ឍនភាពការងារ បង្ហាញថាការអនុវត្តនេះគឺជាការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ផលប្រយោជន៍ល្អបំផុតរបស់គម្រោង៕Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh
Prince Happiness Plaza៖ គម្រោងល្អសម្រាប់ការវិនិយោគទទួលផលចំណេញខ្ពស់
Prince Happiness Plaza៖ គម្រោងល្អសម្រាប់ការវិនិយោគទទួលផលចំណេញខ្ពស់
June 6, 2022, 5:01 p.m.
តើវិស័យអចលនទ្រព្យកម្ពុជាបានដោះស្រាយយ៉ាងណាជាមួយនឹងការរីករាលដាលនៃមេរោគ COVID-19? យោងតាមរបាយការណ៍ចេញផ្សាយដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថាវិស័យសំណង់នៅតែបន្តសកម្មភាពទៅមុខជាប្រក្រតីស្របពេលដែលគម្រោងថ្មីៗត្រូវបានអនុម័ត ខណៈដែលគម្រោងដទៃទៀតបានបន្តការដ្ឋានដូចធម្មតា។ជាក់ស្តែងការដ្ឋានផ្លូវល្បឿនលឿន (Expressway) ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបានកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ។ ការរាតត្បាតនៃមេរោគ COVID-19 ពុំបានបង្អាក់ដល់គម្រោងអចលនទ្រព្យធំៗនោះឡើយ ដ្បិតព្រះរាជាណាចក្រកម្ពុជាពុំជួបប្រទះបញ្ហាធ្ងន់ធ្ងរដូចប្រទេសដទៃ។ អ្នកជំនាញរំពឹងថាក្រោយការរាតត្បាតនៃមេរោគ COVID-19 ស្ងប់ស្ងាត់ ទីផ្សារអចលនទ្រព្យនឹងត្រឡប់មកសភាពដើមវិញដោយនាំមកនូវតម្រូវការនិងសកម្មភាពទិញដូរកាន់តែខ្លាំងក្លាជាងមុន។ទោះបីជាអចលនទ្រព្យនៅកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនក្រៅប្រទេស ប៉ុន្តែកត្តាចម្បងដែលជំរុញឱ្យមានការទិញដូរទាំងអស់នេះគឺដោយសារតែការមើលឃើញពីផលចំណេញខ្ពស់និងសក្តានុពលនៃវិស័យមួយនេះ។ “គុណភាព” គឺជាកត្តាជំរុញយ៉ាងសំខាន់បំផុតដែលនាំឱ្យវិនិយោគិនសម្រេចចិត្តវិនិយោគលើគម្រោងអចលនទ្រព្យណាមួយ។ក្នុងបរិបទនៃវិស័យអចលនទ្រព្យ “គុណភាព” គឺសំដៅដល់គម្រោងដែលមានសក្តានុពលខ្ពស់ក្នុងការកើនឡើងតម្លៃនៅពេលដែលទីផ្សាររីកចម្រើន ហើយមានលទ្ធភាពរក្សាបាននូវតម្លៃរបស់ខ្លួននៅពេលដែលទីផ្សារធ្លាក់ចុះ។ វិបត្តិមេរោគ COVID-19 បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលអតិថិជនគួរជឿជាក់ និងជៀសវាងក្នុងការវិនិយោគ។គម្រោង Prince Happiness Plaza ត្រូវបានស្ថាបនាដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងតាមរយៈគម្រោងលំនៅដ្ឋាននិងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់គួបផ្សំនឹងភាពប៉ិនប្រសប់របស់ខ្លួនក្នុងការផ្តល់ជូនសេវាកម្មគ្រប់គ្រងអគារ។ក្រុមហ៊ុនមួយនេះមានស្នាដៃជាច្រើនក្នុងការស្ថាបនាអគារពាណិជ្ជកម្មកម្រិតខ្ពស់ទាំងនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ ក្នុងនោះរួមមានគម្រោង Prince Central Plaza គម្រោង Prince Modern Plaza គម្រោង Prince Times Plaza គម្រោង Prince International Plaza គម្រោង Prince Happiness Plaza គម្រោង Prince Tian Xi Wan គម្រោង Prince City Center គម្រោង Prince Blue Bay Palace គម្រោង Prince Smart Garden គម្រោង Prince Koh Takeiv ព្រមទាំងអគារប្រណីតៗជាច្រើនទៀត។គម្រោងទាំងអស់របស់ក្រុមហ៊ុន Prince Real Estate Group សរុបបញ្ចូលគ្នាគឺមានផ្ទៃក្រឡារហូតដល់ ១២លានម៉ែត្រការ៉េនិងទីធ្លាអគារ ២០លានម៉ែត្រការ៉េ ដែលមានទំហំវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។ទីតាំងដ៏ល្អឥតខ្ចោះដែលធានាបាននូវសន្តិសុខនិងការរីកចម្រើនប្រសិនបើចង់ប៉ាន់ស្មានពីលទ្ធភាពនៃការកើនឡើងតម្លៃរបស់គម្រោងអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញគម្រោងនោះអាចឱ្យយើងមើលឃើញយ៉ាងច្បាស់ពីតម្លៃនាពេលអនាគត។ គម្រោង Prince Happiness Plaza គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលនេះមានន័យថាគម្រោងមួយនេះនឹងអាចកើនឡើងតម្លៃយ៉ាងខ្លាំងជាក់ជាមិនខាន នាពេលអនាគត។អ្នករស់នៅក្នុងអគារនឹងអាចរីករាយជាមួយនឹងបរិយាកសដ៏អស្ចារ្យតាមរយៈបរិក្ខារអគារដ៏ល្អប្រណីត។ មិនតែប៉ុណ្ណោះ គម្រោងមួយនេះព័ទ្ធជុំវិញដោយបណ្តាស្ថានទូតសំខាន់ៗជាច្រើនដូចជា ស្ថានទូតនៃប្រទេសអូស្រ្តាលី ថៃឡង់ដ៍ ជប៉ុន រុស្សី កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី។កាន់តែពិសេស គម្រោងមួយនេះក៏ស្ថិតនៅក្បែរទីតាំងទេសចរណ៍សំខាន់ៗដូចជាសារមន្ទីរជាតិ វិមានឯករាជ្យ និងព្រះបរមរាជវាំងផងដែរ។ ចំណែកឯផ្សារទំនើប AEON MALL 1 ផ្សារទំនើប PH ECO MALL ផ្សារទួលទំពូង ផ្សារធំថ្មី ផ្សារទំនើប AEON MALL 3 សាលាអន្តរជាតិ ISPP សាលាអន្តរជាតិហ្សាម៉ាន់ (ផារ៉ាហ្គន់) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏នៅមិនឆ្ងាយពីទីនេះដែរ។គម្រោង Prince Happiness Plaza មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស និងស្ថិតនៅក្បែរមហាវិថីសម្ដេចហ៊ុនសែន និងផ្លូវ 271 ដែលជាផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងតំបន់សំខាន់ផ្សេងទៀត។ គម្រោងមួយនេះនឹងផ្តល់ជូននូវជម្រើសដ៏ល្អប្រសើរក្នុងការរក្សានិងបង្កើនទ្រព្យរបស់អ្នកជាក់ជាមិនខាន តាមរយៈទីតាំងដ៏ល្អឥតខ្ចោះ៕ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
តម្លៃអចនលទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃដោយសាររងសំពាធពីផលប៉ះពាល់នៃវីរុសកូរ៉ូណា
តម្លៃអចនលទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃដោយសាររងសំពាធពីផលប៉ះពាល់នៃវីរុសកូរ៉ូណា
June 6, 2022, 5:01 p.m.
តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសំពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យ CBRE Cambodia។ វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ការរីករាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ។យោងតាមរបាយការណ៍របស់ CBRE Cambodia ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧​%។ ការវិនិយោគក្នុងវិស័យសំណង់មានការធ្លាក់ចុះចាប់តាំងពីដើមខែមីនា បន្ទាប់ពីបញ្ហានៃវីរុសកូរ៉ូណាបន្ដរីករាលដាលខ្លាំង។តម្លៃខុនដូចាប់ផ្ដើមមានការធ្លាក់ចុះយោងទៅតាមរបាយការណ៍របស់ CBRE Cambodia ដដែល នៅចុងបំណាច់ត្រីមាសទី១នៃឆ្នាំ ២០២០នេះ តម្លៃខុនដូដោយគិតជាម៉ែត្រការ៉េ ជាពិសេសខុនដូរប្រភេទប្រណីត និងមធ្យមកំពុងមានការធ្លាក់ថ្លៃ។សម្រាប់ខុនដូកំរិតធម្យមតម្លៃគិតជាម៉ែត្រការ៉េត្រូវបានធ្លាក់ថ្លៃប្រហែល១.៥% ខណៈដែលតម្លៃនៃខុនដូប្រណីតគិតជាម៉ែត្រការ៉េមានការធ្លាក់ថ្លៃប្រហែល ០.៥% ក៉៏ប៉ុន្ដែសម្រាប់ខុនដូដែលមានតម្លៃសមរម្យបែរជាមានការឡើងថ្លៃ ០.៣% ទៅវិញ។មិនមែនត្រឹមតែការលក់ខុនដូប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ចំណែកឯការជួលខុនដូក៏រកផលប៉ះពាល់ ដែរដោយតម្លៃនៃការជួលខុនដូប្រណីតបានធ្លាក់ចុះប្រហែល ០.៤% ខណៈតម្លៃនៃការជួលខុនដូកំរិតមធ្យមបានធ្លាក់ចុះចំនួន ០.៦%។ នៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបញ្ជាក់ថាផលប៉ះពាល់ទាំងនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើង។ តម្លៃរបស់អចលនទ្រព្យទាំងការលក់ និងជួលអាចនឹងបន្ដធ្លាក់ចុះទៀត ប្រសិនបើបញ្ហានៃវីរុសកូរ៉ូណាមិនថមថយ។វិស័យការិយាល័យជួលមានការប្រកួតប្រជែងខ្លាំង​នៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការផ្នែកការិយាល័យមានការកើនឡើងយ៉ាងគំហុក។ បើទោះបីជាមានបញ្ហានៃវីរុសកូរ៉ូណាក៏ដោយ អត្រានៃការជួលអគារការិយាល័យហាក់ពុំទាន់រងផលប៉ះពាល់ខ្លាំងនោះទេដោយវាគ្រាន់តែកាត់បន្ថយនៃចំនួនអតិថិជនគោលដៅប៉ុណ្ណោះ ដែលកត្តានេះបង្កឲ្យមានការប្រគួតប្រជែងខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួល។របាយការណ៍ដដែលនេះបានបង្ហាញថាតម្លៃជួលរបស់អគារការិយាល័យមានសភាពថេរពេញមួយត្រីមាសទី១ឆ្នាំ ២០២០នេះ បើទោះបីជាកាលពីខែមករាមានការកើនឡើងខ្ពស់នៃតម្រូវការការិយាល័យក៏ដោយ។ ដោយមានការប្រគួតប្រជែងខ្លាំងដែលបណ្ដាលមកពីវីរុសកូរ៉ូណានេះ មានម្ចាស់អគារការិយាល័យជួលមួយចំនួនបានធ្វើការបញ្ចុះតម្លៃរយៈពេលខ្លីដើម្បីទាក់ទាញអ្នកជួលថ្មី។វិស័យលក់រាយរងផលប៉ះពាល់ខ្លាំងជាងគេពីការរាតត្បាតនៃវីរុសកូរ៉ូណាដើម្បីធ្វើការទប់ស្កាត់នៃការរីករាលដាល និងការឆ្លងនៃវីរុសកូរ៉ូណា រាជរដ្ឋាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការមួយចំនួនរួមបញ្ចូលទាំងការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងការលើកទឹកចិត្តឲ្យប្រជាជននៅផ្ទះដែលកត្តានេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យលក់រាយពីព្រោះមនុស្សភាគច្រើនបានសម្ងំនៅផ្ទះ។តាមរយៈរបាយការណ៍ដដែលរបស់ CBRE Cambodia បង្ហាញថាការធ្លាក់ចុះនៃចំនួនមនុស្សចេញទៅខាង ក្រៅឧទាហរណ៍ ដូចជា ផ្សារ និងហាងទំនិញផ្សេងៗបានធ្វើឲ្យតម្លៃនៃការជួលតូប ឬទីតាំងលក់មានការធ្លាក់ចុះរហូតទៅដល់ ១០.៥ % ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។វិស័យផ្ទះល្វែង ឬបុរីរក្សាបាននៅភាពរឹងមាំបើទោះបីជាមានបញ្ហាវីរុសកូរ៉ូណាក៏ដោយ នៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបង្ហាញថា វិស័យផ្ទះល្វែង ឬបុរីនៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ ដោយក្នុងរយៈពេល៦ខែចុងក្រោយនេះមានគម្រោងចំនួន៦បានសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះតម្លៃរបស់ផ្ទះក្នុងបុរីពុំមានការធ្លាក់ចុះនោះទេ តែបែរជាតម្លៃនៃប្រភេទផ្ទះមួយចំនួន នៅក្នុងបុរីមានការឡើងថ្លៃទៅវិញ ជាតួយ៉ាងតម្លៃរបស់វីឡាភ្លោះបានកើនឡើងជាមធ្យម ២.៩% ចំណែកឯតម្លៃរបស់វីឡាទោលមានការកើនឡើងជាមធ្យមចំនួន ៤.៣%។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh អត្ថបទដោយ
ការលក់អចលនទ្រព្យក្នុងទីផ្សារប្រទេសចិនកើនឡើង៣ដង បន្ទាប់ពីវិបត្តិវីរុសកូរ៉ូណាបានធូរស្បើយ
ការលក់អចលនទ្រព្យក្នុងទីផ្សារប្រទេសចិនកើនឡើង៣ដង បន្ទាប់ពីវិបត្តិវីរុសកូរ៉ូណាបានធូរស្បើយ
June 6, 2022, 5:01 p.m.
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post (SCMP)​ កាលពីថ្ងៃ អង្គារ ទី៣១ ខែមិនា ទីផ្សារលំនៅដ្ឋានឯកជននៅក្នុងប្រទេសចិនបានងើបឡើងវិញជាមួយការកើនឡើងរហូតទៅដល់ទៅដល់៣​ដង ក្រោយពេលដែលការិយាល័យលក់ជាច្រើនៅទូទាំងប្រទេសបានបើកទ្វារ ដំណើរការឡើងវិញបន្ទាប់ពីវិបត្តិវីរុកកូរ៉ូណាបានថមថយ។នៅក្នុងអត្ថបទដ៏ដែលនេះបានបញ្ជាក់ថាយ៉ាងហោ​ចណាស់ប្រតិបត្តិការទិញនៅក្នុងទីក្រុងធំៗចំនួនប្រាំបីរួមមាន៖ Shenzhen, Chengdu, Fuzhou, Hangzhou, Huaian, Yangzhou, Jiaxing និង Shantou បានបង្ហាញថាអ្នកទិញអចនលទ្រព្យបានវិញត្រឡប់មកកាន់ទីផ្សារវិញនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេៈ ដោយចំំំនួននៃប្រតិបត្តិការទិញមានច្រើនជាងចំនួននៃការទិញជាមធ្យមកាលពីត្រមាសទី១ ឆ្នាំ២០១៩។ទីក្រុង Huaianទីក្រុង Hangzhouទីក្រុង Chengduទីក្រុង Fuzhouការងើបឡើងវិញនៃប្រតិបត្តិការទិញលក់អចនលទ្រព្យបានជួយយ៉ាងខ្លាំងទៅដល់វិស័យនេះ បន្ទាប់ការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាបានរុញច្រានអ្នកទិញពី ទីផ្សារ និងស្ទើរតែធ្វើឲ្យទីផ្សារទាំងមូលជាប់គាំង។ មានក្រុមហ៊ុនអភិវឌ្ឍមួយចំនួនបានធ្វើការបញ្ចុះតម្លៃដើម្បីបង្កើនការលក់ និងទប់ស្កាត់វិបត្តិបង្វះខាតដើមទុន​ ខណៈរោងចក្រមួយ ចំនួនបានបើកទ្វារដំណើរការឡើងវិញ ហើយបម្រាមបិទក្រុងត្រូវបានដកហូត បន្ទាប់ពីវិបត្តិផ្នែកសុខភាពនេះមានភាពធូរស្រាលឡើងវិញ យោងទៅតាមសេចក្ដីរាយការណ៍ដ៏ដែលនេះ។តាមសម្ដីលោក Yang Hongxu អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ E-house China Research and Development Institute ក្នុងបទសម្ភាសន៍ជាមួយ SCMP “តម្លៃនៃគម្រោងអភិវឌ្ឍថ្មីៗមួយចំនួនត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ដែលវាមានតម្លៃក្រោមជាងតម្លៃទីផ្សារ ដូច្នេះមានគម្រោងអភិវឌ្ឍមួយចំនួនកំពុងមានប្រជា ប្រិយភាព។” លោកក៏បានបន្ទាប់ទៀតថា ការកំណត់ថ្លៃសម្រាប់លំនៅដ្ឋាន និងដីបង្កើតឲ្យមានឳកាសចំណេញខ្ពស់ ដូច្នេះហើយទើបមានមនុស្សមួយចំនួនប្រញាប់ប្រញាល់ទិញផ្ទះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍ គម្រោងសង្វាតទិញដី។យោងទៅតាមទិន្នន័យពី Wind Information ដែល SCMP បានស្រង់យកមកបង្ហាញថាការលក់លំនៅ ដ្ឋាននៅក្នុងទីក្រុងធំ និងមធ្យមចំនួន៣០នៅក្នុងប្រទេសចិនបានកើនទៅដល់ចំនួន ៨.៦ លាន ម៉ែត្រការ៉េនៅក្នុងខែមិនា ដែលចំនួននេះច្រើនជាង៣ដងនៃការលក់ក្នុងខែកុម្ភៈដែលមានចំនួនត្រឹមតែ ២.៣៣ លានម៉ែត្រការ៉េប៉ុណ្ណោះ។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.khអត្ថបទដោយ