+855 92 92 1000
Logo

Recent Articles

គម្រោង Baoli Mansion (ដំណាក់កាលទី ១) នឹងបានប្រគល់ជូនអតិថិជន កាលពីដើមខែកញ្ញា ឆ្នាំ២០២០
គម្រោង Baoli Mansion (ដំណាក់កាលទី ១) នឹងបានប្រគល់ជូនអតិថិជន កាលពីដើមខែកញ្ញា ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយុវជនជាច្រើនមានក្តីសុបិនចង់មានគ្រួសារនិងរស់នៅប្រកបដោយគុណភាព។ នៅពេលជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងតម្រូវការសម្រាប់អាផាតមិនខ្នាតតូចដែលមានគ្រឿងសង្ហារិមទំនើបៗ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ និងជំរុញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យនេះ។ជាលទ្ធផលទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់ដោយការផ្តល់ជូននូវអាផាមិនដែលមានគ្រឿងសង្ហារិមពេញលេញដែលត្រូវបានផលិតនិងបង្ហាញដោយគ្រឿងបរិក្ខារល្អៗ។ អ្នកអភិវឌ្ឍន៍នៃអាផាតមិនថ្មីៗនេះក៏ត្រូវពឹងផ្អែកលើទីតាំងផងដែរដែលជាកត្តាសម្រេចចិត្តក្នុងការទិញអចលនទ្រព្យដើម្បីជាលក្ខខណ្ឌក្នុងការពិចារណានៅពេលដែលអ្នករស់នៅទីក្រុងភ្នំពេញចាប់ផ្តើមចូលចិត្តការរស់នៅប្រកបដោយគុណភាពខ្ពស់ដែលត្រូវនឹងសន្ទុះនៃការចង់ទិញរបស់ពួកគេ។គម្រោង Baoli Mansion បានចាប់ផ្តើមនៅឆ្នាំ ២០១៨ គឺជាផ្នែកមួយនៃសំណង់អគារជំនាន់ថ្មី។ Baoli Mansion ផ្តល់ជូននូវចំណុចពិសេសជាច្រើន ដែលបំពេញតម្រូវការសម្រាប់អ្នករស់នៅ និងអ្នកពាក់ព័ន្ធដទៃទៀត។ ដំណោះស្រាយនៃការរស់នៅយ៉ាងពេញលេញ និងការវិនិយោគត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់ក្នុងការគ្រប់គ្រង អចលនទ្រព្យដែលមានជំនាញធ្វើឱ្យវាក្លាយជាជម្រើសខ្ពស់នៃលំនៅឋានដ៏ល្អ និងការវិនិយោគសម្រាប់មនុស្ស ជាច្រើននៅលើទីផ្សារ។ដំណាក់កាលដំបូងរបស់ Baoli Mansion ដែលរួមបញ្ចូលទាំងអាគារផ្ទះល្វែងដែលមានរចនាបថសណ្ឋាគារ កំពុងតែជិតបញ្ចប់ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅហើយគ្រោងនឹងប្រគល់ជូនអតិថិជននៅចុងខែកញ្ញា ឆ្នាំ២០២០។ទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញអគារ Baoli Mansion មានទីតាំងស្ថិតនៅក្នុងខណ្ឌ៧មករា ដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ គម្រោងនេះព័ទ្ធជុំវិញដោយការពាណិជ្ជកម្មជាច្រើនប្រភេទដែលមានតម្លៃសមរម្យ និងប្រណីត។ ធនាគារនិងសេវាសាធារណៈសំខាន់ៗក៏នៅជិតគ្នាដែរ។ បរិមាណនគរូបនីយកម្មនៅក្នុងតំបន់នេះត្រូវបានគេប្រៀប ធៀបទៅនឹងវិថី Wangfujing នៅទីក្រុងប៉េកាំង។Baoli Mansion ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីកម្ពុជាក្រោម និងផ្លូវលេខ ១៣៩។ ទីតាំងនេះត្រូវបានផ្សារភ្ជាប់ដោយបណ្តាញផ្លូវខ្វាត់ខ្វែង ដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ មហាវិថីព្រះសីហនុ និង មហាវិថីសហព័ន្ធរុស្ស៊ី។លំនៅឋានប្រណីតសម្រាប់គ្រួសារសម័យទំនើបអគារ Baoli Mansion ផ្តល់ជូននូវអាផាតមិនប្រណីតទំនើបជាមួយនឹងការរចនាប្លង់ឆ្លាតវៃ និងមានមុខងារពេញលេញដែលត្រូវបានរចនាឡើងដើម្បីទទួលបាននូវមាតិកាក្នុងស្រុកយ៉ាងសម្បូរបែបជាមួយនឹងភាពរុងរឿងជាបន្តបន្ទាប់។ដំណាក់កាលដំបូងនៃគម្រោងនេះមាន ២៨ ជាន់ដែលមានអាផាមិនចំនួន ៦៤៤ យូនីត ដែលលាតសន្ធឹងចាប់ពីជាន់ទី៥ ឡើងទៅ។ អគារនេះក៏រួមបញ្ចូលនូវជណ្តើរយន្តល្បឿនលឿនចំនួន ៥ ចំណតរថយន្តចំនួន ២៤០កន្លែង និងចំណតម៉ូតូចំនួន ៤៥០កន្លែង។ នៅតាមជាន់នីមួយៗមានអាផាតមិនសរុបចំនួន ២៨ យូនីត បែងចែកជា ៤ ប្រភេទយូនីតផ្សេងពីគ្នា ចាប់ពីទំហំ ៤៧ ដល់ ៥៧ ម៉ែត្រការ៉េ ដោយ ២០យូនីតក្នុងចំណោមនោះ មានទំហំ ៤៧ម៉ែត្រការ៉េ។ ចំពោះទីធ្លាសុទ្ធវិញមានអត្រាជាមធ្យម ប្រហែល ៧៧.៥៣% ដែលជាអត្រាខ្ពស់លើសពីគម្រោងខ្ពស់ៗនៅជុំវិញ។បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី មានកម្ពស់ពិដានយ៉ាងស្រឡះដល់ទៅ ៦ម៉ែត្រ ពោលគឺមិនត្រឹមតែផ្តោតទៅលើឧត្ដមភាព និងប្រណីតភាពនៃការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវអារម្មណ៍កក់ក្ដៅដូចនៅគេហដ្ឋានផ្ទាល់ខ្លួន។ អគារនេះមានក្លិបវីអាយភី ដែលរួមមាន ហាងកាហ្វេ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង បារ ដែលអ្នករស់នៅក្នុងអគារអាចចូលប្រើប្រាស់ផងដែរ។ក្រុមហ៊ុន FTCP ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យប្រកបដោយបទពិសោធ មានប្រភពពីតៃវ៉ាន់ នឹងផ្តល់កញ្ចប់សេវាកម្មពិសេសដល់ម្ចាស់អាផាតមិនមកពីក្រៅប្រទេ រួមមាន ការជួលត្រឡប់មកវិញ សេវាថែទាំ ការទូទាត់ហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ពីច្បាប់ពន្ធ និងសេវាកម្មផ្សេងទៀតតម្រូវតាមតម្រូវការជាក់ស្ដែងរបស់អ្នក។ ធ្វើការជាមួយពួកគេ ដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ហើយអ្នកនឹងអាចទទួលបានលទ្ធផលវិនិយោគ និងប្រមូលប្រាក់ចំណេញដោយគ្មានភាពរអាក់រអួល។ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះមានភាពប្រសើរឡើង អ្នកអភិវឌ្ឍន៍ផ្តល់ជូនជម្រើសនៃការធានាជួលត្រលប់រហូតដល់ ១០ឆ្នាំសម្រាប់អ្នកទិញ ក្នុងនោះ រួមមាន ៨,០០០ ដុល្លារក្នុងមួយឆ្នាំក្នុងអំឡុងពេល ៥ ឆ្នាំដំបូង ហើយបន្ទាប់មក ៧០ ភាគរយនៃការធានាជួលត្រលប់ (មិនរាប់បញ្ចូលពន្ធ) នឹងត្រូវបង់ជូនម្ចាស់អាផាតមិនចាប់ពីឆ្នាំទី ៦ដល់ឆ្នាំទី១០ អាស្រ័យលើទំហំនៃយូនីត។ ចំពោះជម្រើសទី២វិញ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌទិញត្រលប់ស្មើនឹង ១២០% នៃថ្លៃដើម នៅរយៈពេល ៥ឆ្នាំ បន្ទាប់ពីប្រគល់ជូនជាផ្លូវការ។អគារ Baoli Mansion ស្ថិតក្នុងចំណោមគម្រោងលំនៅឋានប្រកបដោយសក្តានុពលបំផុត ជាមួយនឹងទីតាំងដ៏ប្រសើរ ការរចនាប្រកបដោយប្រណីតភាព ផាសុកភាពនៃការរស់នៅ និង សោភ័ណភាពនៃលំនៅឋាន ដែលជាកន្លែងជម្រកដ៏ល្អឥតខ្ចោះ សម្រាប់ឥស្សរជន និងអ្នកល្បីល្បាញ ក៏ដូចជាការវិនិយោគសម្រាប់វិនិយោគិនក្រៅស្រុក៕
ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!
ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!
May 31, 2022, 10:51 p.m.
នៅពេលធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ លោកអ្នកប្រាកដជាទាក់ភ្នែកជាមួយនឹងអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូងនៃ​ពហុកីឡដ្ឋាន​ ជាក់ជាមិនខាន។ នេះជា​អគារ ស្កាយវីឡា (Sky Villa)​ ដែលជាខុនដូលំដាប់អភិជនត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពទាន់សម័យ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។ស្កាយវីឡា ជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយ​​ប្រណីតភាព​ កិត្យានុភាព និងភាពទាន់សម័យ​ ដែលជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ស្ថិតនៅចំកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។​ ចាប់ពីខ្លោងទ្វាររហូតដល់ដំបូលអគារ គ្រប់ទីតាំងត្រូវបានតុបតែងយ៉ាងស្រស់ប្រិមប្រិយ​​ ដើម្បីស្វាគមន៍លោកអ្នកទៅកាន់ពិភពថ្មីនៃភាពខ្ពង់ខ្ពស់ និងភាពស៊ីវីល័យ។​​ បរិវេណទទួលភ្ញៀវ (Grand Lobby)​ ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់​ អមដោយពិដានកម្ពស់១០ម៉ែត្រ។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។មកដល់ជាន់ទី ៣៤ និង​ ៣៥ លោកអ្នកនឹងទទួលបានបទពិសោធថ្មី ប្លែក និងពេញលេញនៃការកម្សាន្ត និងលម្ហែកាយ ជាមួយនឹងបរិក្ខារលំដាប់ខ្ពស់ និងសម្បូរបែប។ អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល ស្កាយបារ ជាទីតាំងលម្ហែដ៏ពិសេសបំផុតសម្រាប់គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់នៃការក្រឡុកស្រា អាហារពិសេសៗ អមដោយបរិយាកាសដ៏រ៉ូមេនទិកបំផុត។​លោកអ្នកក៏អាចរំសាយភាពធុញថប់ផងដែរ ជាមួយនឹងភោជនីយដ្ឋាន Alfresco Dining កំដរអារម្មណ៍នៅក្នុងបន្ទប់កម្សាន្ត (Entertainment Room) ឬ សម្រាកលម្ហែអារម្មណ៍នៅ Cloud Pavillion អមដោយសួនផ្កាចម្រុះនិងរុក្ខជាតិបៃតងដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅលើអគារក៏រួមបញ្ចូលផងដែរនូវ អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្បារ បន្ទប់ម៉ាស្សា និងបន្ទប់អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ដែលធានាថាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញដោយខ្លឹមសារ និងគ្មានភាពនឿយណាយ។បន្ថែមលើគុណតម្លៃនៃប្រណីតភាព ឧត្ដមភាព​​ និងភាពទាន់សម័យ ម្ចាស់គម្រោងយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងសុខុមាលភាពយ៉ាងពេញលេញរបស់អ្នករស់នៅ។ តួយ៉ាងដូចជា​ជញ្ជាំងផ្នែកខាងក្រៅនៃអគារ​ ត្រូវបានស្រោបដោយរូបធាតុការពារអគ្គិភ័យ​ ដែលជារបាំងប្រឆាំងនឹងការឆាបឆេះបានយ៉ាងល្អបំផុត។ ចំណែកឯបង្អួចវិញ ត្រូវបានរចនាតាមបច្ចេកវិទ្យាការពារសម្លេងរំខាន ដើម្បីនាំមកនូវបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយឯកជនភាព និងកាត់ផ្ដាច់ពីពិភពខាងក្រៅ។ជាមួយគ្នានេះដែរ កញ្ចក់ព័ទ្ធជុំវិញអគារ គឺជាប្រភេទកញ្ចក់មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ដោយអនុញាតិពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ប៉ុន្តែទប់ស្កាត់កម្ដៅព្រះអាទិត្យ ដែលធានាថាសីតុណ្ហភាពក្នុងយូនីតនីមួយៗមានភាពត្រជាក់​គ្រប់ពេលវេលា។ ​មិនត្រឹមតែប៉ុណ្ណឹងឡើយ ដើម្បីការពារការជ្រាបទឹកចូលមកផ្នែកខាងក្នុងយូនីត ផ្ទៃនៃដំបូល បន្ទប់ទឹក ផ្នែកខាងក្រៅនៃជញ្ជាំង និងស៊ុមបង្អួច ត្រូវបានការពារដោយរូបធាតុ Polyurethane (PU)។ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ ហើយអ្វីដែលពិសេសបំផុតនោះគឺ នៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបំពាក់ដោយជណ្តើរសុវត្ថិភាពរៀងខ្លួន អមដោយជណ្តើរសុវត្ថិភាពរួមមួយទៀត នៅគ្រប់ជាន់ទាំងអស់។អគារ​ ស្កាយវីឡា​ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្កាយវីឡា ជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ដូចគ្នា។ ​អគារភ្លោះកម្ពស់ ៣៥ ជាន់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃរចនាម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម។ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីបន្ទប់គេង២ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​។ គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា
ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា
June 6, 2022, 5:01 p.m.
ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេស ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានការថមថយសកម្មភាពយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អនុញាតិឱ្យអាជីវកម្មទូទាំងប្រទេសបើកទ្វារដំណើរការឡើងវិញ​ ដែលនេះបានបង្ហាញពីសញ្ញាណនៃការវិលត្រលប់មកវិញរបស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏រឹងមាំនៅតំបន់អាស៊ីអាគ្នេយ៍។យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែនឹងវិលត្រលប់ទៅរកសភាពដើមនោះឡើយ។ ភាពភ័យខ្លាចពីការរាតត្បាតនៃមេរោគកូវីដ១៩ បាននាំមកនូវទំនោរទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។ គម្រោងអភិវឌ្ឍន៍កម្រិតមធ្យមដែលមិនសូវការចាប់អារម្មណ៍នៅមុនវិបត្តិកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់អតិថិជនកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបមករកសភាពដើមវិញ។ ទន្ទឹមគ្នានេះដែរ អតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត ដោយពុំតម្រូវឱ្យពួកគាត់ការចំណាយទុនហួសសពីលទ្ធភាព។ខុនដូ The Hexa ជាខុនដូកម្រិតមធ្យម ដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ កត្តាទីតាំង បរិក្ខារក្នុងអគារ និងតម្លៃ បានធ្វើឱ្យ The Hexa ក្លាយជាជម្រើសលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនទូទៅ ពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម។ទីតាំងខុនដូ The Hexa មានទីតាំងស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាតំបន់ប្រជុំជនប៉ែកខាងជើងនៃរាជធានីភ្នំពេញ។ ខណ្ឌមួយនេះផ្សារភ្ជាប់ទៅនឹងទីប្រជុំជនកណ្តាលក្រុងតាមរយៈមហាវិថីព្រះស៊ីសុវត្ថិ ព្រមទាំងតភ្ជាប់ទៅនឹងបណ្ដាញផ្លូវយ៉ាងខ្វាត់ខ្វែងដែលផ្សារភ្ជាប់ទៅនឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ។ 0ខណ្ឌសែនសុខ​ ដែលស្ថិតនៅជាប់តំបន់នេះ ត្រូវបានហ៊ុមព័ទ្ធដោយទិសដៅកម្សាន្តសំខាន់ៗជាច្រើន ពិសេស ផ្សារទំនើបអ៊ីអនម៉លទី ២ ដែលជាផ្សារទំនើបធំបំផុតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខណ្ឌឬស្សីកែវ ស្ថិតនៅចន្លោះមជ្ឈមណ្ឌល Phnom Penh City Center និងតំបន់អភិវឌ្ឍន៍រហ័សជាយក្រុង ដែលមានប្រជាជនរស់នៅប្រមាណ ៦​សែននាក់។ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនេះ ខុនដូ The Hexa នឹងក្លាយទៅជាជម្រើសលំនៅឋានដ៏អស្ចារ្យជាក់ជាមិនខាន សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ពិសេសបញ្ញាវន្ត និងអ្នកកម្រិតប្រាក់ចំណូលមធ្យម ដោយរួមបញ្ចូលនូវយូនីតការិយាល័យទាន់សម័យសម្រាប់តម្រូវការនៅក្នុងតំបន់ជុំវិញ។ ស្របពេលដែលនិន្នាការអភិវឌ្ឍន៍ទីក្រុងនាពេលបច្ចុប្បន្នមានទំនោរឆ្ពោះទៅកាន់ជាយក្រុង ម្ចាស់ខុនដូនៃគម្រោង The Hexa នឹងអាចរីករាយជាមួយនឹងទិសដៅកម្សាន្តនៅជុំវិញតំបន់នេះ។បរិក្ខារ​ និងសេវាកម្មខុនដូ The Hexa ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីខុនដូបន្ទប់គេង១​ ដល់បន្ទប់គេង ៣ និងទំហំចាប់ពី ៣០ ដល់ ៦៤ ម៉ែត្រការ៉េ ដែលគ្រប់ប្រភេទយូនីតត្រូវបានរចនាប្លង់ខុសប្លែកពីគ្នា នាំមកនូវជម្រើសលំនៅឋានយ៉ាងសម្បូរបែបសម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានថ្មី។ ទោះបីមានទំហំខុសគ្នា ការរចនាប្លង់យ៉ាងឆ្លាតវៃ ធ្វើឱ្យយូនីតនីមួយៗហាក់បីដូចជាធំទូលាយ គ្រប់គ្រាន់សម្រាប់ការរស់នៅប្រកបដោយផាសុកភាព។ជាន់ផ្ទាល់ដី ត្រូវបានប្រើប្រាស់ជាបរិវេណទទួលភ្ញៀវ ផ្ដល់ជូនភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារ ជាមួយនឹងការបម្រើសេវាកម្មយ៉ាងដិតដល់​ រួមមាន សេវាគេហបាល សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិវេណធ្វើការបើកចំហរ (ក្នុងចំណោមបរិក្ខារជាច្រើនទៀត)។ ចំណែកឯជាន់ខាងលើបំផុតនៃអគារវិញ រួមបញ្ចូលនូវកន្លែងហាត់ប្រាណ អាងហែលទឹក និង ស្កាយបារប្រកបដោយបរិយាកាសរ៉ូមែនទិក ផ្ដល់ជូនយ៉ាងពិសេសបំផុតសម្រាប់តែអ្នករស់នៅក្នុងអគារ។ជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចបានរៀបរាប់ខាងលើ វាមិនមានអ្វីលំបាកឡើយក្នុងការស្រមើស្រមៃអំពីជីវិតរស់នៅដ៏កក់ក្ដៅ និងសុភមង្គលនៅក្នុងខុនដូ The Hexa។ ហើយវាកាន់តែអស្ចារ្យថែមទៀត ប្រសិនបើអ្នកដឹងពីតម្លៃយូនីតក្នុងគម្រោងនេះ។តម្លៃយូនីតទោះបីខុនដូ The Hexa ជាប្រភេទខុនដូតម្លៃមធ្យម ខុនដូនេះបំពេញតម្រូវការគ្រប់ជ្រុងជ្រោយសម្រាប់ជីវិតរស់នៅប្រកបដោយផាសុកភាព។ យូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ ៥ម៉ឺនដុល្លារ ឬ ស្មើនឹង ១,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងខុនដូកម្រិតមធ្យមដទៃទៀត The Hexa មានតម្លៃទាបជាងខុនដូរហូតដល់ ៣០% ក្នុងមួយម៉ែត្រការ៉េ។ ចំណុចនេះហើយបានធ្វើឱ្យ The Hexa ក្លាយជាគម្រោងដ៏លេចធ្លោនៅលើទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់អតិថិជនកម្ពុជាដែលទិញខុនដូនាពេលនេះ នឹងទទួលបានលក្ខខណ្ឌបង់រំលស់រយៈពេល ៣ឆ្នាំ ដោយគ្មានការប្រាក់។SJS Construction & Development ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះមានប្រភពពីទីក្រុងតៃវ៉ាន់។ ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះមានគោលដៅចំបងក្នុងការស្ថាបនាគម្រោងលំនៅឋានមានលក្ខណៈសាមញ្ញ ប៉ុន្តែមានគុណភាពខ្ពស់ សម្រាប់បំពេញតាមតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់មានស្នាដៃស្ថាបនាគម្រោងបុរី​ SJS1 ដែលជាគម្រោងបុរីដ៏ពេញនិយម និងលក់ដាច់យ៉ាងឆាប់រហ័ស។ តាមរយៈបទពិសោធនេះ ម្ចាស់គម្រោងនឹងនាំមកជូនអ្នកស្វែងរកទីញអចលនទ្រព្យនូវលំនៅឋានប្រកបដោយគុណភាព​ ស្របតាមសេចក្ដីត្រូវការរបស់ទីផ្សារ៕
ផ្សារទំនើប K MALL របស់ក្រុមហ៊ុន Urbanland ត្រៀមបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១ ខាងមុខនេះហើយ!
ផ្សារទំនើប K MALL របស់ក្រុមហ៊ុន Urbanland ត្រៀមបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១ ខាងមុខនេះហើយ!
June 7, 2022, 1:26 a.m.
K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាលើកដំបូងនៅឆ្នាំ ២០២១ខាងមុខនេះ។ K Mall មានជាង ៤០ ហាងដែលត្រៀមខ្លួនស្វាគមន៍អតិថិជន ក្នុងនោះរួមមាន ហាងទំនិញ និង ហាងអាហារធំៗជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយផ្ដល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែប។ផ្សារទំនើប K Mall ផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ផ្គត់ផ្គង់នូវទំនិញជាច្រើនមុខដែលពិបាកស្វែងរកនៅក្នុងតំបន់ដ៏មមាញឹកមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចំណុចពិសេសនៃទីតាំងរបស់ K Mall គឺមានភាពងាយស្រួលក្នុងការស្វែងរក មិនថាអតិថិជនធ្វើដំណើរពីតំបន់ណាមួយឡើយ។ ជាពិសេស ថែមទាំងជួយសម្រួលមធ្យោបាយធ្វើដំណើរ និងបំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្បែរៗនោះផ្ទាល់តែម្ដង។មកដល់ពេលនេះ ផ្សារទំនើប K Mall ទទួលបានការជួលជាង ៥០% មកហើយអតិថិជននឹងត្រេកអរក្នុងការដើរទិញទំនិញដ៏សម្បូរបែបទាំង ៣ ជាន់ក្នុងផ្សារទំនើប K Mall ដោយក្នុងនោះរួមមាន ហាងល្បីៗក្នុងស្រុកដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ហាងសម្លៀកបំពាក់ ហ្សិនដូ (Zando) និង ហាងស្បែកជើង ណាតា (Nata Footwear) ដែលសុទ្ធសឹងជាហាងយីហោធំៗដែលមានវត្តមានដំបូងគេនៅមហាវិថី វេង ស្រេង។ K Mall មិនត្រឹមតែជាផ្សារទិញឥវ៉ាន់ប៉ុណ្ណោះទេ វាក៏ជាកន្លែងសម្រាប់លម្ហែកាយផងដែរ។ អតិថិជនដែលនិយមញ៉ាំកាហ្វេ នឹងរីករាយជាមួយវត្តមាន ប្រោន (Brown Coffee) ព្រោះហាងកាហ្វេក្នុងស្រុកដែលទទួលបានគាំទ្រយ៉ាងពេញទំហឹងនេះគ្រោងនឹងបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅច្រកចូលនៃផ្សារនេះផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ឡាក់គីបឺហ្គឺរ ( Lucky Burger) ក៏នឹងត្រៀមខ្លួនក្នុងការបម្រើជូននូវបឺហ្គឺរដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តជូនដល់អតិថិជនផងដែរ។ សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ក៏អាចធ្វើការអញ្ជើញទៅទស្សនាភាពយន្តខ្នាតធំចុងក្រោយបង្អស់នៅរោងភាពយន្ត លេជេន (Legend Cinema) ដោយរួមមានទាំង Premium Hall និង Kids’ Hall។លោក កាំង ហុក នាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Asia Investment Co., Ltd បានមានប្រសាសន៍ថា៖ «ផ្សារទំនើប K Mall បានសម្រេចការកក់ជួលទីតាំងបានជាង ៥០%ហើយ។ ទន្ទឹមនឹងនេះ យើងរំពឹងថានឹងមានការជួលបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។ យើងជឿថាចក្ខុវិស័យ និង ទីតាំងដ៏មានសក្ដានុពលរបស់ K Mall ជាកត្តាមួយដែលជម្រុញឲ្យមានការគាំទ្រពីសំណាក់ដៃគូអាជីវកម្មរបស់យើង»។លោកបានបន្តទៀតថា៖ «ការរចនាផ្ទៃខាងក្នុងផ្សារទំនើបនេះគឺផ្ដើមចេញពីការគិតគូរយ៉ាងល្អិតល្អន់បំផុត ក្នុងគោលបំណងផ្ដល់ជូននូវបទពិសោធថ្មីសន្លាងដល់អតិថិជនដែលមកទស្សនាកម្សាន្តនៅផ្សារទំនើប។ យើងសង្ឃឹមថាអតិថិជននឹងពេញចិត្តនូវការបំផុសគំនិតបែបស្ថាបត្យកម្មទំនើបនៅផ្នែកខាងក្រៅ ព្រមទាំងមានហាងអាជីវកម្មចម្រុះនៅផ្នែកខាងក្នុងដែលត្រៀមខ្លួនបម្រើសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកផ្ទាល់តែម្ដង»។K Mall នឹងបើកដំណើរការជាសាធារណៈនៅឆ្នាំ ២០២១នេះ ហើយយើងត្រៀមខ្លួនក្នុងការស្វាគមន៍អតិថិជនគ្រប់ជាតិសាសន៍។ទិដ្ឋភាពផ្សារទំនើប K Mall និង ទីធ្លាថ្មើរជើងយ៉ាងធំទូលាយ ដែលជាចំណុចពិសេសនៃ KMH Park នៅតំបន់វេងស្រេងKMH Park គឺជាផែនការធំថ្មីបែបសហគមន៍ផ្សារទំនើប K Mall ស្ថិតនៅតាមបណ្តោយមហាវិថី វេង ស្រេង ដោយធ្វើដំណើរប្រមាណ ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង ពីរង្វង់មូលចោមចៅ។ ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍន៍ថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍន៍លើទំហំដី ៦ ហិកតានេះរួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវកន្លែងមួយដែលពួកគាត់អាចរស់នៅក៏បាន ធ្វើការក៏បាន និងលម្ហែកាយក៏បាន ជាលក្ខណៈសហគមន៍ចម្រុះមួយដែលជាបណ្ដុំនៃលំនៅឋាន ការិយាល័យពាណិជ្ជកម្ម កន្លែងលក់ដូរ និងសួនលម្ហែកាយធម្មជាតិ ក្នុងផែនការអភិវឌ្ឍចម្រុះដ៏ទូលំទូលាយមួយ។ដំណាក់កាលទី ១ របស់ KMH Park ជាគ្រោងការណ៍មួយដែលរួមបញ្ចូលការរស់នៅ ការធ្វើការ និងការកម្សាន្តបែបសហគមន៍ដ៏មមាញឹកមួយនៅទីក្រុងភ្នំពេញផ្សារទំនើប K Mall មានទីតាំងទល់មុខ ផ្ទះអាជីវកម្មទំនើបចំនួន ៤០ខ្នង និង អគារការិយាល័យដែលជាច្រកធំចូល KMH Park តែម្តង។ K Mall មានកន្លែងសម្រាប់ជួលសរុប ១២,០០០ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន រោងភាពយន្ត ផ្សារទំនិញប្រចាំថ្ងៃ ព្រមទាំងមានភោជនីយដ្ឋាន និងហាងលក់សម្ភារប្រើប្រាស់ចំនួនជាង៤០ កន្លែងទៀត។ K Mall ក៏មាននូវទីធ្លាសាធារណៈធំទូលាយ និងបើកចំហ ដែលស័ក្ដិសមសម្រាប់ការរៀបចំកម្មវិធីនានា ជាពិសេសនាពេលបុណ្យទាន ការលក់ចុងសប្តាហ៍ និងពិធីជួបជុំនានាៗ។ ការរចនាបែបសហសម័យនេះ គឺពិតជាផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីនានា។ ជាពិសេស K Mall បានរួមបញ្ចូលគ្នាទាំងសិល្បៈនិងវប្បធម៌នៅក្នុងផ្សាររបស់ខ្លួន ដើម្បីឱ្យក្លាយទៅជាទិសដៅដ៏ពេញនិយមមួយ សម្រាប់ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្តជាសាធារណៈ និងការប្រគុំតន្ត្រីខ្នាតតូច បានគ្រប់រដូវកាល។ K Mall មានទីធ្លាចំណតដែលអាចផ្ទុកម៉ូតូចំនួន ៧០០គ្រឿង និងរថយន្ត ៣០០គ្រឿង ដែលជួយបង្កើនផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកលេងកម្សាន្ត និងទស្សនា។៨០% នៃផ្ទះអាជីវកម្មចំនួន៤០ខ្នង ត្រូវបានកក់ទិញរួចជាស្រេចKMH Park មានផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ដែលត្រូវបានសាង់សង់ឡើងដើម្បីបំពេញតម្រូវការសម្រាប់ការប្រកបអាជីវកម្ម និងសម្រាប់ជាលំនៅឋាន។ ផ្ទះអាជីវកម្មទាំងនេះមានចិញ្ចើមផ្លូវមុខផ្ទះប្រវែង៥ម៉ែត្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកថ្មើរជើង ព្រមទាំងមានទីធ្លាចំណតប្រវែង ៥ ម៉ែត្របន្ថែមពីលើ។ ផ្ទះដែលមានទំហំ ៥.២ ម៉ែត្រ x ២១ ម៉ែត្រ នេះ មានលក្ខណៈពិសេសត្រង់ដំបូលថ្លាដែលអាចឱ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធតែមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។ផ្ទះអាជីវកម្មទំនើប ៤០ខ្នងនេះត្រូវបានសាងសង់ជិតរួចរាល់ហើយ ដោយចំនួន៨០% ត្រូវបានកក់ទិញរួចជាស្រេច តែក៏នៅមានប៉ុន្មានខ្នងចុងក្រោយផងដែរ។ ការសាងសង់មានលក្ខណៈឆាប់រហ័ស ដែលអាចឱ្យម្ចាស់លំនៅឋានរើចូលបាននាដើមឆ្នាំ ២០២១នេះ។ នៅសល់ត្រឹម ៨ ខ្នងទៀតប៉ុណ្ណោះ! រួសរាន់ឡើងដើម្បីក្លាយជាម្ចាស់នៃផ្ទះអាជីវកម្មទំនើបទាំងនេះ!សម្រាប់ការកក់ទិញ និងត្រួតពិនិត្យដំណើរការសាងសង់នៃផ្ទះអាជីវកម្ម សូមទាក់ទងមកកាន់៖លេខទូរស័ព្ទ៖ 078 888 580 / 012 444 371ឬ ចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/kmh-park។សម្រាប់ការកក់ទីតាំងជួលនៅក្នុងផ្សារទំនើប K Mall សូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 888 596 ឬ អ៊ីម៉ែល៖ leasing@urbanlandasia.com ឬ ចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/k-mall។មានទីតាំងនៅទល់មុខផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបទាំង ៤០ ខ្នងនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឱ្យអ្នករស់នៅ និង ប្រកបរបរនៅទីនោះទទួលបាននូវភាពអ៊ូអរចេញពីផ្សារទំនើប K Mall ផ្ទាល់តែម្ដង។ផ្ទះអាជីវកម្មទំនើបដែលទំហំ ៥.២ ម៉ែត្រ x ២១ ម៉ែត្រ ទាំងនេះ គឺពិសេសត្រង់ដំបូលដែលមានលក្ខណៈបើកចំហ អាចឱ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធតែមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។ចិញ្ចើមផ្លូវដែលមានប្រវែង ៥ ម៉ែត្រ ទីធ្លាចំណតធំទូលាយ និង ដើមឈើជាប់ផ្លូវសុទ្ធតែជាចំណុចសំខាន់នៃ KMH Park។ការផ្ដិតយកទិដ្ឋភាពពីខាងលើនៃ KMH Park បង្ហាញពីដំណើរការសាងសង់ដំណាក់កាលទី១ ដែលមានផ្ទះអាជីវកម្មចំនួន ៤០ខ្នង និង អគារការិយាល័យ(ខាងឆ្វេង) និង ផ្សារទំនើបK Mall (ខាងស្តាំ) ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំក្រោយ។អំពីផ្សារទំនើប K Mallផ្សារទំនើប K Mall ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថី វេង ស្រេង មានចម្ងាយប្រមាណ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង រង្វង់មូលចោមចៅ។ ដើម្បីឱ្យកាន់តែងាយស្រួល អតិថិជនក៏អាចធ្វើដំណើរពីផ្លូវជាតិលេខ៣ និងមហាវិថី ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) បានផងដែរ។ K Mall មានកន្លែងសម្រាប់ជួល ១២,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើកម្ពស់បីជាន់ ហើយ K Mall នេះនឹងបង្កើនភាពរស់រវើកយ៉ាងសម្បូរបែបដោយរួមបញ្ចូលនូវអាហារ និងភេសជ្ជៈចម្រុះជាច្រើនមុខ ភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនម៉ូដ ដែលធ្វើឱ្យ K Mall ក្លាយជាទិសដៅមួយសម្រាប់បំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនដែលរស់នៅក្នុងតំបន់វេងស្រេងផងដែរ។អំពីក្រុមហ៊ុន UrbanlandUrbanland ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបត្យករខ្មែរ កាំង ហុក។ Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ហើយទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមានទំនោរពិសេសមួយសម្រាប់គំនិតកែច្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូចដែលអាចមើលឃើញ តាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort។ Urbanland នឹងបន្តនូវគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេងស្រេងគឺ KMH Park ដែលជាផែនការធំថ្មី បូកបញ្ចូលចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រែក្លាយដីឧស្សាហកម្មដែលមានស្រាប់ទៅជាតំបន់រស់នៅ និងធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងដទៃទៀតរបស់ Urbanland សូមចូលទៅកាន់គេហទំព័រ urbanlandasia.com។
ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ
ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ
May 31, 2022, 3:08 a.m.
គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងខណ្ឌដង្កោ​ រាជធានីភ្នំពេញ បានលេចរូបរាងហើយ នោះគឺជាគម្រោងបុរី ជាម តិច ដឹសាគូរ៉ាផាក ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ។នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក ជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។លោក ហោ ហេងលី​ ស្ថាបត្យករបានលើកឡើងថា៖ «ការផ្លាស់ប្ដូរបទពិសោធ និងវប្បធម៍ថ្មីនៃការរស់នៅថ្មី ផ្ដល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនា ជាគំនិតចំបងនៃការឌីហ្សាញរបស់ពួកយើងខ្ញុំ។»លោកបានបន្ថែម៖ «ថាការចូលរួមសិក្សា និងសហការជាមួយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនា ប្រព័ន្ធលូជំលៀសទឹកភ្លៀង ទឹកកខ្វក់ និងការគ្រប់គ្រងបណ្ដាញទឹកស្អាត គ្រប់បណ្ដាញអគ្គិសនី គ្រឹះអគារ និងគ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសម្រាប់កុមារ ផ្លូវដើរ​ ចំណតរថយន្ត សួនក្នុងរបងផ្ទះ ទាំងនេះជាអ្វីដែលក្រុមការងារយើងខ្ញុំផ្ដល់អាទិភាព។»លោកស្រី យួម ចាន់រ៉ានី ប្រធានផ្នែកលក់បានប្រាប់ឲ្យដឹងថា គម្រោងបុរី ជាម តិច គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មីដោយជ្រើសរើសការដាំផ្កាសាគូរ៉ាធ្វើជាសួនប្លែកៗដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និង​ការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនឹងពិធីបុណ្យផ្កាសាគូរ៉ាបែបជប៉ុន។លំនៅឋានបែបវីឡាទាំង៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់SC ព្រមជាមួ​យនឹងផ្ទះអាជីវកម្ម របស់គម្រោងបុរី ជាម តិច ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឲ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឲ្យលោកអ្នកធ្វើការរំសាយអស់នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។ក្នុងឱកាស​សម្ពោធបើកលក់ជាផ្លូវការនេះ បុរីជាម តិចផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ១០% ដើម្បីជាការលើកទឹកស​ម្រាប់​អតិថិជនដែលបានអញ្ជើញចូលរួមដោយ​ផ្ទាល់។​ទីតាំងគម្រោងបុរី ជាម តិច នៅជាប់ផ្លូវជាតិលេខ២ ត្រឹ​មតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា​ ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចតេជោ និងគម្រោងធំៗជាច្រើន ដូចជា ផ្សារទំនើប AEON 3 ផ្សារទំនើប PH Diamond Place ផ្សារទំនើប ChipMong Megamall​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ ISPP​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អគារខុនដូខ្ពស់ៗ ទីក្រុងកូននាគ (ING CITY) ព្រមទាំង​គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ​ឬ ទំព័រហ្វេសប៊ុក Borey Cheam Tech។
CREA News Page 2024 KH
ផ្ទះលំហែកាយក្នុងគម្រោងទីក្រុងវិស្សមកាល ឆ្នេរតារាចន្ទ តម្លៃក្រោម ៦ម៉ឺនដុល្លារ!
ផ្ទះលំហែកាយក្នុងគម្រោងទីក្រុងវិស្សមកាល ឆ្នេរតារាចន្ទ តម្លៃក្រោម ៦ម៉ឺនដុល្លារ!
June 4, 2022, 11:43 p.m.
ខេត្តកោះកុង មានឆ្នេរសមុទ្រប្រវែង ២១៥ គីឡូម៉ែត្រ ដែលស្មើនឹង ៥០% នៃឆ្នេរសមុទ្រសរុបរបស់ប្រទេសកម្ពុជាខេត្តកោះកុង គឺជាតំបន់ភ្នំជាប់ឆ្នេរសមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទេស ហើយជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។ ទឹកដីដ៏ស្រស់ត្រកាលនេះ ប្រជុំទៅដោយធនធានធម្មជាតិ ជីវៈចម្រុះយ៉ាងសម្បូរបែប និងឆ្នេរសមុទ្រយ៉ាងវែងអន្លាយប្រវែង ២១៥ គីឡូម៉ែត្រ ហើយជាជម្រកព្រៃកោងកាងធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក។​ខេត្តកោះកុង ក៏មានទីតាំងភូមិសាស្រ្តយ៉ាងអំណោយផលផងដែរ ពោលគឺមានព្រំប្រទល់ជាប់ឈូងសមុទ្រថៃ​ ព្រំដែនប្រទេសថៃ និងបណ្ដាខេត្តនៅប៉ែកនិរតី ពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញ។ លក្ខណៈពិសេសទាំងអស់នេះ បានធ្វើឲ្យខេត្តកោះកុង ក្លាយទៅជាទិសដៅអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស។ ក្នុងចំណោមគម្រោងថ្មីៗជាច្រើនដែលគ្រោងនឹងផុសរូបរាងនាប៉ុន្មានឆ្នាំខាងមុខនេះ គម្រោងដែលមានភាពលេចធ្លោបំផុតគឺ គម្រោង ឆ្នេរតារាចន្ទ។ឆ្នេរតារាចន្ទ គឺជាឋានសួគ៍លំហែកាយបែបវប្បធម៍ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ ឆ្នេរតារាចន្ទ​ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលម្ហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០ គីឡូម៉ែត្រ។គម្រោង ឆ្នេរតារាចន្ទ គីជាគម្រោងអភិវឌ្ឍន៍ចម្រុះ​ ជាមួយនឹងទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ​ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ។ គម្រោងទីក្រុងវិស្សមកាលនេះ រួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារ​លំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ ដែលនាំមកនូវបទពិសោធថ្មីនិងប្លែកនៃការរុករកក្នុងពិភពបាតសមុទ្រ​ និងឧទ្យានអេកូឡូស៊ីដ៏ស្រស់ស្អាតដាច់គេ។ជាមួយគ្នានេះ គម្រោង ឆ្នេរតារាចន្ទ​ រួមបញ្ចូលនូវអគារពាណិជ្ជកម្មស្តង់ដារអន្តរជាតិ ដែលមានផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ​ បារ រោងភាពយន្ត សាលរៀបចំកម្មវិធី មណ្ឌលសុខភាព និង មជ្ឈមណ្ឌលអប់រំ ជាដើម។​ បន្ថែមពីលើនេះទៀត គម្រោងនេះស្ថិតនៅក្បែរអាកាសយាន្តដ្ឋានស្តង់ដារអន្តរជាតិ តារាសាគរ និងទីលានវាយកូនហោ្គល​ប្របឆ្នេរសមុទ្រ តារាសាគរ ថែមទៀតផង។គម្រោង ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១​ ហើយរំពឹងថានឹងបញ្ចប់ជាសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ។គម្រោងនេះ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ​ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣​​​ និងទំហំចាប់ពី​ ៣៥ម៉ែត្រការ៉េ​ ដល់ ៣០២ម៉ែត្រការ៉េ។ ចំពោះការរចនាខាងក្នុងវិញ ស្ថាបត្យករបានរួមបញ្ចូលគ្នារវាងរចនាបថប្រពៃណីខ្មែរ និងស្ថាបត្យកម្មបែបរមណីយដ្ឋានវិស្សមកាល ដែលមិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងធូរស្បើយក្នុងអារម្មណ៍ ថែមទាំងបង្កើតនូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល​ ផ្អែមល្ហែម និងរ៉ូមេនទិក។ ផ្ទះនីមួួយៗ មានបន្ទប់គេងយ៉ាងស្រស់ស្អាត បន្ទប់ទទួលភ្ញៀវ និងរានហាលនៅខាងមុខផ្ទះ ដែលអាចឲ្យអ្នករស់នៅសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធពីឆ្នេរសមុទ្រ ក៏ដូចជាអង្គុយគយគន់ទិដ្ឋភាពថ្ងៃលិចលើមហាសាគរដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ក្រោមបរិយាកាសដ៏រ៉ូមេនទិក។លំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ មានតម្លៃចាប់ផ្ដើមត្រឹមតែ​ ៥៦,៣២០ ដុលា្លរ ប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលទិញផ្ទះនៅថ្ងៃនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ក្លាយជាសមាជិកអចិន្រៃ្តយ៍នៃ រមណីយដ្ឋានវិស្សមកាល តារាសាគរជម្រើសក្នុងការជួលត្រលប់ទៅកាន់ម្ចាស់គម្រោងជម្រើសក្នុងលក់ត្រលប់ទៅកាន់ម្ចាស់គម្រោងវិញក្នុងតម្លៃដើម (៥ឆ្នាំ ក្រោយការប្រគល់លំនៅឋានជាផ្លូវការ)។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឬ info@realestate.com.kh។
Concept នៃការរស់នៅបែបថ្មីក្នុងផ្ទះវីឡាទំនើបនឹងលេចរូបរាងឆាប់ៗនេះ!
Concept នៃការរស់នៅបែបថ្មីក្នុងផ្ទះវីឡាទំនើបនឹងលេចរូបរាងឆាប់ៗនេះ!
June 1, 2022, 6:59 a.m.
គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយនឹងលេចរូបរាងឡើងឆាប់ៗនេះនៅលើផ្លូវជាតិលេខ២ ត្រឹមតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចហ៊ុនសែន និងគម្រោងធំៗជាច្រើន រួមមាន៖ផ្សារទំនើប៖ AEON 3, PH Diamond Place, និង ChipMong Megamallមន្ទីរពេទ្យ៖ មន្ទីរពេទ្យអន្តរជាតិចិន (មន្ទីរពេទ្យរ៉ូយ៉ាលខេមបូឌា)សាលារៀន៖ សាលារៀនអន្តរជាតិ ISPPអាគារខុនដូ៖ R&F Glory, Urban Village, និង Na Ningបុរីផ្សេងៗ៖ ទីក្រុងកូននាគ (ING CITY), បុរី ប៉េងហួត, បុរី ជីបម៉ុង, បុរី អរគីដេវីឡា, និងបុរីភ្នំពេញគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនោះគឺគម្រោងបុរី ជាម តិច ដែលមានផ្នត់គំនិតបង្កើតថ្មីតែមួយគត់ និងដំបូងគេនៅក្នុងប្រទេសកម្ពុជាដោយជ្រើសរើសការដាំផ្កាសាគឺរ៉ាធ្វើជាសួនប្លែកៗ ដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគឺរ៉ា និងការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនិងពិធីបុណ្យផ្កាសាគឺរ៉ាបែបជប៉ុន។ បុរី ជាម តិច មិនមែនត្រឹមតែជាផ្ទះសម្រាប់រស់នៅនោះទេ វាជាលំនៅឋានប្រកបដោយក្តីសុខ សុភមង្គល តាមរយៈការផ្តល់ជូននូវ ក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង កន្លែងអង្គុយទទួលទានអាហារបែបគ្រួសារ។គួរបញ្ជាក់ផងដែរថា គម្រោងបុរី ជាម តិច នឹងចាប់ផ្តើមសម្ពោធបើកលក់ជាផ្លូវការនៅ ថ្ងៃទី០១ សីហា ឆ្នាំ២០២០ នេះហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភេទផ្ទះ រួមមាន ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ដែលមានម៉ូដផ្ទះទំនើបជាមួយការរចនាទាន់សម័យ ស័ក្តិសមជាមួយគ្រួសារសម័យថ្មី។ក្នុងឱកាសបើកលក់ជាផ្លូវការខាងមុខនេះ បុរីនឹងផ្តល់ជូនប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៨% គ្រប់ប្រភេទផ្ទះទាំងអស់ ហើយកាន់តែពិសេសលើសពីនេះទៀតសម្រាប់អ្នកអញ្ជើញចូលរួមផ្ទាល់។សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ឬ ទំព័រហ្វេសប៊ុក Borey Cheam Techhttps://www.facebook.com/boreycheamtech/
TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា
TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា
June 3, 2022, 10:24 a.m.
រូបភាព១៖ TNAOT APP ជាវេទិកាប្រមូលផ្ដុំស្នាដៃ បែបឌីជីថលថ្មីបំផុតនៅកម្ពុជាស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដាបែបឌីជីថលដែរ។គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម និងកម្មវិធីផ្សេងៗទៀតលើទូរសព្ទ។ តួលេខនេះ ក៏រំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យា។ផ្អែកលើកំណើនយ៉ាងលឿនក្នុងបរិបទប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ដូចនេះ TNAOT APP ក៏កំពុងបោះជំហានជាមួយចក្ខុវិស័យដ៏រឹងមាំនៅលើទឹកដីកម្ពុជា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីផល បែបថ្មីដ៏ធំមួយ ពោលគឺ TNAOT APP មានទស្សនវិស័យចម្បង ក្នុងការផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបតាមរយៈកម្មវិធីទូរសព្ទវ័យឆ្លាត ដោយបើកទូលាយនូវ ការទទួល និងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែលកំពុងកើតឡើងទាំងក្នុងស្រុក និងអន្ដរជាតិ រួមទាំងមាតិកាសម្បូរបែប ពីការចូលរួមបញ្ចេញគំនិតមតិ និងបង្ហោះស្នាដៃរបស់អ្នកប្រើប្រាស់ក្នុង TNAOT APP ផ្ទាល់តែម្តង។រូបភាព២៖ TNAOT APP នៅក្នុង App Store និង Google Playចាប់តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ TNAOT APP តែងបានចូលរួមកម្មវិធីថ្មីៗ និងទទួលបាននូវមាតិកាប្រចាំថ្ងៃដ៏សម្បូរបែប ទាំងព័ត៌មាន ការកម្សាន្ត និងចំណេះដឹងទូទៅ នៅលើទូរសព្ទដៃរបស់ពួកគាត់។ យើងខ្ញុំអាចចាត់ទុកបានថា នេះជាការបោះជំហានទៅមុខមួយរបស់ TNAOT APP ក្នុងប្រតិបត្តិការប្រមាណជាង ២ ឆ្នាំមកនេះ ។ដោយសម្លឹងឃើញតម្រូវការ និងឈរលើគោលជំហរវឌ្ឈនភាព TNAOT APP មានក្រុមការងារជំនាញ សកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីបង្កើតមាតិកាប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប និងមានអត្ថប្រយោជន៍ ការចូលរួមបង្ហោះស្នាដៃរបស់មិត្តអ្នកប្រើប្រាស់ ទាំងអ្នកធម្មតា អ្នកមានចំណេះដឹងវិជ្ជាជីវៈ និងស្ថាប័នផ្សេងៗ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ TNAOT APP ដោយក្នុងនោះ មានដូចជា ការចែករំលែកតាមរយៈ News Feed, Wemedia ជាដើម។ អ្វីកាន់តែអស្ចារ្យទៀតនោះ News Feed និង Wemedia របស់ TNAOT APP ដែលជាវេទិកាថ្មីមួយ មិនត្រឹមបើកទូលាយសម្រាប់សាធារណជនបង្ហោះស្នាដៃប៉ុណ្ណោះទេ តែអ្នកបង្ហោះស្នាដៃទាំងនោះ ក៏នឹងទទួលបានអ្នកគាំទ្រ រួមនិងរង្វាន់ពី TNAOT APP ទៀតផង។ រូបភាព៣៖ អ្នកប្រើប្រាស់សកម្មនៅក្នុង TNAOT APP ដូចនេះ បន្ថែមលើមាតិកាសារព័ត៌មានប្រចាំថ្ងៃទាំងភាសាខ្មែរ និងភាសាចិន នៅលើ TNAOT APP យើងមានក្រុមការងារជំនាញដែលសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា ឲ្យមានការចូលរួមឲ្យបានច្រើន និងសកម្មពីសាធារណជនគ្រប់គ្នា គ្រប់ស្ថាបនផ្សេងៗ ដើម្បីមកបង្កើតនូវវេទិការបង្ហាញពីស្នាដៃរបស់ខ្លួន។ ទន្ទឹមនឹងនេះ TNAOT APP ក៏កំពុងសហការជាមួយបណ្តាប្រព័ន្ធផ្សព្វផ្សាយ តារាល្បីៗ Influencers លើបណ្តាញសង្គម តារា TikTok និង YouTuber ជាដើម ដើម្បីជួយផ្សព្វផ្សាយ ដល់អ្នកដែលចង់មានវេទិកាស្នាដៃផ្ទាល់ខ្លួនមកបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗចែករំលែកក្នុង TNAOT APP នឹងជំរុញឲ្យកម្មវិធីទូរសព្ទនេះពោរពេញទៅដោយព័ត៌មាន និងមាតិកាកាន់សម្បូរបែប និងមានតម្លៃ។រូបភាព៤៖ មាតិកាសំខាន់ ដែលមានក្នុង TNAOT APPចំណុចដែលមិនអាចមើលរំលងបាន ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ TNAOT APP ក៏តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ កិច្ចការសង្គម និងការការពារធម្មជាតិ ទៀតផង ដោយមានកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាដើម។ កន្លងមក TNAOT APP បានបរិច្ចាគថវិកា សម្ភារៈដល់យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាការដាំកូនឈើជាដើម។ ថ្មីៗនេះ TNAOT APP ក៏បង្កើតយុទ្ធនាការផ្តល់ម៉ាស់ការពារវីរុសកូវីដ ១៩ រាប់ម៉ឺនម៉ាស់ទៅដល់ប្រជាជនកម្ពុជា ទាំងទីសាធារណៈ សមាគម អង្គភាព ក្រសួងស្ថាប័ននានា ដែលសកម្មភាពទាំងនេះបង្ហាញថា ទោះជាស្ថិតក្នុងវិស័យឯកជនក្តី TNAOT APP នៅតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការចូលរួមជាមួយវិស័យរដ្ឋ និងវិស័យសាធារណៈ។ រូបភាព៥៖ ការចូលសកម្មសង្គម និងព្រឹត្តិការណ៍សាធារណៈនានារបស់ TNAOT APP (១)រូបភាព៦៖ ការចូលសកម្មសង្គម និងព្រឹត្តិការណ៍សាធារណៈនានារបស់ TNAOT APP (២)ជារួម ឈរលើទស្សនវិស័យរឹងមាំ និងការប្តេជ្ញារួមគ្នា TNAOT APP នឹងក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ ក្នុងការប្រមូលផ្តុំស្នាដៃ និងបង្ហាញមាតិកាល្អៗសម្រាប់កម្ពុជា៕
ចំណុចដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ Vue Aston VIP Event!
ចំណុចដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ Vue Aston VIP Event!
June 6, 2022, 5:01 p.m.
តើអ្នកបានត្រៀមខ្លួន ក្លាយជាម្ចាស់ខុនដូដ៏ពេញនិយមបំផុតនៅខណ្ឌច្បារអំពៅ ហើយឬនៅ? ព្រឹត្តិការណ៍ Vue Aston VIP Event នឹងឈានមកដល់ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ចុងសប្ដាហ៍នេះ ដោយនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់រហូតដល់ ៤ម៉ឺនដុល្លារ អមដោយរង្វាន់ពិសេសៗយ៉ាងសន្ធឹកសន្ធាប់!ទីតាំង៖ ការិយាល័យលក់ គម្រោង Vue Astonកាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ ចាប់ពីម៉ោង ២រសៀល ដល់ ៨យប់តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីព្រឹត្តិការណ៍នេះ?អតិថិជន ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Vue Aston VIP Event នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យបំផុត ដោយគ្រាន់តែធ្វើការកក់ខុនដូ ដែលអ្នកពេញចិត្ត។កាន់តែពិសេសជាងនេះទៅទៀត សម្រាប់រាល់ចំនួនទឹកប្រាក់ដែលអ្នកបានធ្វើការកក់ លោកអ្នកទទួលបានតម្លៃប្រាក់កក់ទ្វេដង ដែលចំនួនប្រាក់កក់ទ្វេដងនេះ នឹងត្រូវដកចេញពីតម្លៃលក់ចុងក្រោយរបស់យូនីតដែលអ្នកពេញចិត្ត! ការផ្ដល់ជូនដ៏ពិសេសនេះ អនុវត្តចំពោះតែចំនួនប្រាក់កក់ ដូចខាងក្រោម៖កក់ប្រាក់ចំនួន ១,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ២,០០០ ដុល្លារកក់ប្រាក់ចំនួន ២,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ៤,០០០ ដុល្លារកក់ប្រាក់ចំនួន ៥,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ១០,០០០ ដុល្លារតម្លៃប្រាក់កក់ទ្វេដងនេះ នឹងត្រូវដកចេញពីតម្លៃលក់ចុងក្រោយនៃយូនីតដែលអ្នកជ្រើសរើស។បញ្ជាក់៖ ប្រាក់កក់ដែលបានបង់ហើយ មិនអាចដកវិញបានឡើយ។ តម្លៃប្រាក់កក់ទ្វេដងនេះ អនុវត្តចំពោះតែអតិថិជនដែលជ្រើសរើសលក្ខខណ្ឌបង់មុន ១០%, ៣០%, ៥០%, ឬ ការបង់ប្រាក់ទាំងស្រុងតែប៉ុណ្ណោះ។បន្ថែមពីលើនេះ អ្នកចូលរួមកម្មវិធីទាំងអស់នឹងមានឱកាសឈ្នះរង្វាន់បន្ថែម រួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និង ម៉ូតូ១គ្រឿង (តម្លៃ ៣,០០០ ដុល្លារ) តាមរយៈការចាប់ឆ្នោតផ្សងសំណាងនៅចុងកម្មវិធី!តើខ្ញុំអាចចូលរួមព្រឹត្តិការណ៍នេះ ដោយរបៀបណា?វាពិតជាងាយស្រួលក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ! ជាដំបូង លោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់មួយនេះ៖ Vue Aston VIP Event។ បន្ទាប់មក នៅថ្ងៃសៅរ៍ ទី០១ ខែសីហា (ថ្ងៃកម្មវិធី) គ្រាន់តែអញ្ជើញមកកាន់ទីតាំងព្រឹត្តិការណ៍ ជាការស្រេច។ទទួលបានគូប៉ុងធ្វើដំណើរទៅកាន់ទីតាំងព្រឹត្តិការណ៍ ដោយឥតគិតថ្លៃ ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ Vue Aston VIP Event ក្រមហ៊ុន Realestate.com.kh បានសហការជាមួយនឹងក្រុមហ៊ុន LM Car ដើម្បីផ្ដល់ជូនសេវាធ្វើដំណើរ ដោយឥតគិតថ្លៃ។សូមទាញយកកម្មវិធី LM Car App រួចវាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានចុះឈ្មោះចូលរួមកម្មវិធី ដើម្បីទទួលបានគូប៉ុងឥតគិតថ្លៃនេះ។ទាញយក LM Car App៖ https://cardownload.lemajestic.com/pc/អត្ថបទដោយ៖
មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់
មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់
June 6, 2022, 5:01 p.m.
មជ្ឈមណ្ឌលអាជីវកម្មដ៏ថ្មីសន្លាង ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ នឹងបើកទ្វារស្វាគមន៍អតិថិជនក្នុងពេលឆាប់ៗនេះហើយ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ នឹងនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការកម្សាន្តទិញទំនិញ មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។គម្រោង Holiday Outlets គឺជាគម្រោងមជ្ឈមណ្ឌលអាជីវកម្មចម្រុះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ គឺជាបណ្តុំហាងលក់រាយលំដាប់ខ្ពស់ ដែលប្រមូលផ្តុំទៅដោយផលិតផលម៉ាកល្បីៗមកពីបរទេស និងផលិតផលស្នាដៃខ្មែររបស់សហគ្រិនក្នុងស្រុក។អំពីក្រុមហ៊ុនអភិវឌ្ឍគម្រោងក្រុមហ៊ុន Royal Sino Investment Group (RSI) គឺជាក្រុមហ៊ុនវិនិយោគឯកជនដ៏ចំណាស់មួយ ដែលបានប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រុមហ៊ុនមួយនេះបានស្ថាបនាគម្រោង Holiday Outlets ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការផ្តល់ជូននូវបទពិសោធទិញទំនិញថ្មី និងប្លែក ដើម្បីបំពេញតាមតម្រូវការអតិថិជននាសម័យទំនើប។ទីផ្សារទំនើប Outlets ដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញផលិតផលម៉ាកល្បីៗដែលលោកអ្នកធ្លាប់តែបានឃើញនៅលើទីផ្សារក្រៅប្រទេស ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ Holiday Outlet​s គឺជាផ្សារទំនើប Outlets ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលនាំមកជូនលោកអ្នកនូវផលិតផលម៉ាកល្បីៗរាប់រយមុខ ពីទូទាំងពិភពលោក។ ម៉ាកល្បីៗដែលធ្លាប់តែនៅឆ្ងាយ​ ឥឡូវនេះនៅជិតបង្កើយ។លើកស្ទួយសហគ្រិនភាព និងវិស័យទេសចរណ៍Holiday Outlets ត្រូវបានរចនាម៉ូដយ៉ាងពិសេស ដោយយកគំរូតាមទីផ្សារលក្ខណៈប្រពៃណីខ្មែរ។ មជ្ឈមណ្ឌលអាជីវកម្មមួយនេះបានបម្រុងទុកតូបលក់ទំនិញរាប់រយកន្លែងរួចជាស្រេច សម្រាប់សហគ្រិនក្នុងស្រុកដែលមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។តូបលក់ទំនិញទាំងអស់នេះមានទីតាំងស្ថិតនៅតំបន់ The Holiday Square ដែលជាផ្នែកមួយរបស់ Holiday Outlets។ នៅទីនោះ ទាំងអតិថិជនក្នុងស្រុក និងភ្ញៀវបរទេស អាចស្វែងរកផលិតផលក្នុងស្រុកយ៉ាងសម្បូរបែប រួមមាន មុខម្ហូបខ្មែរ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ និងផលិតដោយស្នាដៃកូនខ្មែរជាច្រើនទៀត។ជាមួយនឹងហាងលក់ទំនិញយីហោក្នុងស្រុកនិងក្រៅប្រទេសរាប់រយហាងស្ថិតនៅកន្លែងតែមួយ Holiday Outlets នឹងក្លាយទៅជាមជ្ឈមណ្ឌលលក់ទំនិញដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា ជាក់ជាមិនខាន។ម៉ូដែលអាជីវកម្មដ៏ថ្មីសន្លាងសម្រាប់ហាងលក់រាយដើម្បីធានាថាការវិនិយោគរបស់លោកអ្នកនាំមកនូវផលចំណេញយ៉ាងពិតប្រាកដ Holiday Outlets ផ្ដល់ជូននូវ លក្ខណៈពិសេសមួយដែលអាចអោយអ្នកទិញយូនីតអាចចំណេញលុយមកវិញបានទាំងអស់​តាមលក្ខខណ្ឌទិញត្រឡប់មកវិញដែលម្ចាស់គម្រោងផ្ដល់ឱ្យ។លក្ខខណ្ឌទិញត្រឡប់មកវិញនេះ អនុញាតិឱ្យអ្នកទិញធ្វើការលក់យូនីតត្រឡប់មកម្ចាស់គម្រោងវិញ ក្នុងតម្លៃដ៏ពិសេស គឺស្មើនឹង ១៣០% នៃតម្លៃដើម។Holiday Outlets ផ្ដល់ជូនកញ្ចប់វិនិយោគ ២ប្រភេទ សម្រាប់សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេស។កញ្ចប់វិនិយោគប្រភេទ Aប្រសិនបើលោកអ្នកមានគម្រោងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីនៅមជ្ឈមណ្ឌល Holiday Outlets កញ្ចប់វិនិយោគប្រភេទ A គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា៖ចាប់ផ្ដើមគំនិតអាជីវកម្មថ្មីជាមួយនឹងសហគមន៍សហគ្រិនដែលមានគំនិតដូចនឹងលោកអ្នកថ្លៃថែទាំទាបលក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោងកញ្ចប់វិនិយោគប្រភេទ Bប្រសិនបើអ្នកមានបំណងចង់ទិញយូនីតទុក ប៉ុន្តែពុំមានគម្រោងបើកអាជីវកម្មថ្មីនោះឡើយ កញ្ចប់វិនិយោគប្រភេទ B គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ដូចជា៖កិច្ចសន្យាជួលត្រឡប់ទៅកាន់ម្ចាស់គម្រោងទទួលបានប្រាក់ចំណូលដោយប្រយោល (កើនឡើងរៀងរាល់ឆ្នាំ)ការគ្រប់គ្រងដែលគ្មានភាពស្មុគស្មាញលក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោងតាមរយៈការផ្ដល់ជូនកញ្ចប់វិនិយោគដែលមានភាពបត់បែនខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក៏ដូចជាសហគ្រិនវ័យក្មេងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី ហើយរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។*កញ្ចប់វិនិយោគប្រភេទ A ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ ដោយទទួលបានទាំងថ្លៃដើម និងប្រាក់ចំណេញបន្ថែម ៣០% ពោលគឺស្មើនឹង ១៣០% នៃតម្លៃដើមរបស់យូនីត។*កញ្ចប់វិនិយោគប្រភេទ B ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ។​ ដើម្បីធានាថាការវិនិយោគផ្ដល់ផលចំណេញខ្ពស់ រៀងរាល់ ៥ឆ្នាំម្ដង ម្ចាស់គម្រោងនឹងបង្កើនប្រាក់ចំណូល (ពីការជួលត្រឡប់) សម្រាប់លោកអ្នក។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000/099 551 066 ឬ ចូលទៅកាន់គេហទំព័រ https://holiday-outlets.com/។
គម្រោង Sky Villa នឹងប្រគល់លំនៅឋានជូនអតិថិជន នាពេលឆាប់ៗនេះហើយ
គម្រោង Sky Villa នឹងប្រគល់លំនៅឋានជូនអតិថិជន នាពេលឆាប់ៗនេះហើយ
June 6, 2022, 5:01 p.m.
ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លាធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពផងដែរ ពិសេសម្រាប់ប្រភេទលំនៅឋានលំដាប់ខ្ពស់។​ លំនៅឋានប្រភេទនេះ​ ជារឿយៗ ត្រូវបានរួមបញ្ចូលនូវឧបករណ៍ប្រើប្រាស់ និងគ្រឿងសង្ហារឹមប្រណីត អមដោយបរិក្ខារសម័យទំនើប ដែលធ្វើឱ្យវាក្លាយជាជម្រើសគេហដ្ឋាន​ ដែលមិនអាចរំលងបានសម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ។តួយ៉ាងដូចជា អគារ 15 Central Park West ក្នុងតំបន់ពាណិជ្ជកម្ម Manhattan នៃទីក្រុងញូយ៉ក អគារ​ One Hyde Park នៅកណ្ដាលទីក្រុងឡុងដ៍ និង​ អគារ Cullinan ក្នុងទីក្រុងហុងកុង ជាដើម ដែលសុទ្ធសឹងជាអគារលំនៅឋានប្រណីត និងធំល្វឹងលើ្វយ ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅកណ្ដាលតំបន់ដ៏មានកិត្យានុភាពបំផុតនៅទូទាំងពិភពលោក។ចូលរួមក្នុងចំណោមនេះ​ គឺអគារ​ ស្កាយវីឡា​ (Sky Villa) ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ អគារខុនដូប្រណីតនេះ គ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជននៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដែលផ្ដល់ជូនបទពិសោធយ៉ាងពេញលេញនៃរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ នៅកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។អគារភ្លោះកម្ពស់ ១៤០ម៉ែត្រនេះ ទទួលបានកិត្យានុភាពជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ដ៏អស្ចារ្យបំផុត និងពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ដែលជាលំនៅឋានក្នុងក្ដីស្រមៃសម្រាប់មនុស្សទូទៅ។ ខុនដូនេះផ្ដល់ជូនភាពងាយស្រួល និងផាសុកភាព​ ជាមួយនឹងទីតាំងស្ថិតនៅកណ្ដាលក្រុង ហើយផ្ដល់ជូននូវទីធ្លាដ៏ធំល្វឹងល្វើយ ហាក់បីដូចជាផ្ទះវីឡានៅលើវេហា។ការរចនាម៉ូដរបស់អគារ ស្កាយវីឡា បង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយសោភ័ណភាព និងការច្នៃប្រឌិតខ្ពស់។ អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលមានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។ លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយទៅជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ដោយមានស្ថាបត្យករយ៉ាងប៉ិនប្រសប់ធ្វើការរចនាដោយផ្ទាល់ ស្កាយវីឡា នឹងកំណត់ស្តង់ដារថ្មីនៃស្ថាបត្យកម្មលំនៅឋានប្រកបដោយប្រណីតភាពបំផុត។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយ​​ប្រណីតភាព​ កិត្យានុភាព និងភាពទាន់សម័យ​ អមដោយបរិក្ខារលំដាប់ខ្ពស់ ដែលនាំឱ្យគម្រោងនេះពិសេសដាច់ពីគេ។ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ​ នឹងក្លាយទៅជាទីសម្គាល់ថ្មីនៃទីក្រុងភ្នំពេញ ដែលជាទីក្រុងគជ់នៃតំបន់អាស៊ី។ នៅលើជាន់នីមួយៗ មានតែ​៤យូនីតប៉ុណ្ណោះ ជាមួយនឹងកម្ពស់ពិដានចាប់ពី ៣.៦ ដល់ ៤.១​ ម៉ែត្រការ៉េ។បរិវេណទទួលភ្ញៀវ (Grand Lobby)​ ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់​ អមដោយពិដានកម្ពស់១០ម៉ែត្រ ផ្ដល់ជូននូវបរិយាកាសដ៏ស្រស់ស្រាយ និងពន្លឺធម្មជាតិគ្រប់គ្រាន់។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រង អមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹក​​ ក្លិបហាត់ប្រាណ បន្ទប់សូណា ស្ប៉ា កន្លែងលេងកម្សាន្តសម្រាប់កុមារ ភោជនីយដ្ឋានស្តង់ដារអន្តរជាតិ និងពិសេសបំផុតគឺ ស្កាយបារ ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និង បទពិសោធរស់នៅដ៏ប្រណីតសម្រាប់អ្នករស់នៅ ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។​ បរិវេណអគារ ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ កាន់តែពិសេសជាងនេះទៅទៀត អគារទាំងមូលបានរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។ នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុនពហុជាតិជាច្រើន ពិសេសគឺ ផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉ល ផ្សារទួលទំពូង និងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។បន្ថែមពីលើនេះទៀត ទីតាំងនៃស្កាយវីឡា ហ៊ុមព័ទ្ធដោយសាលាអន្តរជាតិល្អៗជាច្រើន ស័ក្តិសមសម្រាប់បុត្រធីតាលោកអ្នក។ ស្កាយវីឡា គឺជាលំនៅឋានក្នុងក្ដីសុបិនសម្រាប់គ្រួសារដែលស្រមៃចង់បានជីវិតរស់នៅយ៉ាងពេញលេញនៅកណ្ដាលក្រុង។គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
ភូមិគ្រឹះបិតាស្ថាបត្យកម្ម លោក វណ្ណ មូលីវណ្ណ ដាក់លក់ក្នុងតម្លៃ ៧លានដុល្លារ
ភូមិគ្រឹះបិតាស្ថាបត្យកម្ម លោក វណ្ណ មូលីវណ្ណ ដាក់លក់ក្នុងតម្លៃ ៧លានដុល្លារ
June 7, 2022, 5:35 a.m.
ប្រសិនជាលោកអ្នកធ្វើដំណើរតាមបណ្តាយមហាវិថីម៉ៅសេទុង លោកអ្នកប្រាកដជាបានឃើញ និងចាប់អារម្មណ៍ភូមិគ្រឹះមួយដែលមានលក្ខណៈពិសេសជាងគេ ប្រៀបធៀបនឹងផ្ទះ ក៏ដូចជាសំណង់ផ្សេងៗដែលនៅក្បែរនោះ។ អមទៅដោយសិល្បៈនៃស្ថាបត្យកម្មខ្មែរទំនើប ភូមិគ្រឹះនេះគឺជាភូមិគ្រឹះរបស់បិតាស្ថាបត្យកម្ម ដែលប្រជាជនខ្មែរ និងជនបរទេសបានស្គាល់រន្ទឺនោះគឺ លោក វណ្ណ មូលីវណ្ណ។តួយ៉ាងដូចជាភូមិគ្រឹះដ៏ល្បីល្បាញរបស់លោកមួយនេះ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ និងនៅតែបន្តឈរយ៉ាងរឹងមាំនៅក្នុងទីប្រជុំជនមមាញឹក បើទោះជាមានអគារខ្ពស់ៗថ្មីបានរំលេចខ្លួននៅជុំវិញនោះក្តី។នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតងសមត្រដងជាមួយគ្នា ដែលបង្កើតអារម្មណ៍ស្រស់ស្រាយចំពោះអ្នកដែលស្នាក់នៅក្នុងនោះ។ចំពោះទីតាំងភូមិគ្រឹះទៀតសោត គឺងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងនានា ដូចជា ផ្សារទួលទំពូង ផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបដឹ ផញ ម៉ល សាលារៀន ធនាគារ និងភោជនីយដ្ឋានជាច្រើន។ កាន់តែពិសេសជាងនេះទៅទៀត ភូមិគ្រឹះនេះកំពុងដាក់លក់នៅក្នុងតម្លៃត្រឹមតែ ៧លានដុល្លារ តែប៉ុណ្ណោះ។ស្របជាមួយនឹងសន្ទុះនៃអចនលទ្រព្យនៅកម្ពុជា ជាពិសេសខណៈដែលភូមិគ្រឹះរបស់ លោក វណ្ណ មូលីវណ្ណ ស្ថិតនៅកណ្តាលទីក្រុងតែម្តង វាបានបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនៃទីតាំង និងប្រវត្តិសំណង់ ចំពោះអតិថិជនគ្រប់គ្នាដែលមានបំណងចង់ក្លាយជាម្ចាស់ភូមិគ្រឹះពិសេសនេះ មិនថាលោកអ្នកទិញសម្រាប់រស់នៅ ឬ សម្រាប់ទុកវិនិយោគនៅថ្ងៃអនាគត។គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក វណ្ណ មូលីវណ្ណ បានចែកឋានរួចទៅហើយក្តី ប៉ុន្តែស្នាដៃរបស់លោកនៅតែបន្តធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់ ដោយស្នាដៃទាំងនោះបានបន្សល់ទុកយ៉ាងច្បាស់តាមរយៈសំណង់សាធារណៈល្បីៗ ដូចជា កីឡដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ និងវិមានឯករាជ្យជាដើម ដោយស្នាដៃទាំងនេះសុទ្ធតែបានធ្វើឱ្យពិភពលោកខាងក្រៅស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ចំណុចពិសេសនៃស្នាដៃដែលលោកបង្កើតកន្លងមក ត្រូវបានគេស្គាល់ថាជាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបខ្មែរទំនើប និងខ្មែរបុរាណបូកបញ្ចូលគ្នា ដើម្បីរក្សាភាពជារបស់ខ្មែរប៉ុន្តែក៏សមស្របជាមួយនឹងសម័យទំនើប ដោយគេឱ្យឈ្មោះថាជា ស្ថាបត្យកម្មខ្មែរទំនើប។សម្រាប់លោក លោកស្រី ដែលមានបំណងចង់ក្លាយជាម្ចាស់ថ្មីនៃភូមិគ្រឹះនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងារដើម្បីធ្វើការណាត់ជួបតាមរយៈលេខទូរស័ព្ទ +855 77 959 861 ឬ តាមអាសយដ្ឋានអ៊ីមែល inquiry@independentpropertyservices.com ៕
គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!
គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!
June 6, 2022, 5:01 p.m.
គម្រោងខុនដូ Vue Aston មានកិត្តិយសក្នុងការស្វាគមន៍ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមក្នុងព្រឹត្តិការណ៍ Vue Aston VIP Event ដែលនឹងប្រព្រឹត្តធ្វើឡើ់ង នៅថ្ងៃសៅរ៍ ទី០១​ ខែសីហា ឆ្នាំ២០២០​ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏កម្រនេះនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់ភ្លាមៗ រហូតដល់ ៤ម៉ឺនដុលា្លរ ព្រមទាំងឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរស័ព្ទ iPhone ម៉ូតូដ៏ថ្មីសន្លាង និងកាដូពិសេសៗជាច្រើនទៀត។ព្រឹត្តិការណ៍ Vu​e Aston VIP Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ Peninusla Capital ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន FazWaz និងក្រុមហ៊ុន HUIONE Pay។ កម្មវិធីនេះចាប់ផ្ដើម ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅទីតាំងការិយាល័យលក់ គម្រោង Vue Aston ស្ថិតនៅតាមបណ្ដោយវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។គម្រោង Vue Aston គឺជាគម្រោងអភិវឌ្ឍន៍ដ៏ថ្មីសន្លាង ស្ថិតនៅតំបន់អភិវឌ្ឍន៍រហ័សនៃខណ្ឌច្បារអំពៅ។ គម្រោងនេះមានខុនដូសរុបចំនួន ៨៩៥ យូនីត មានទំហំចាប់ពី ៦៦ម៉ែត្រការ៉េ ដល់ ១០១ម៉ែត្រការ៉េ ដែលផ្ដល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់អតិថិជន។គម្រោងនេះមានទីតាំងយ៉ាងល្អ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលនាំមកនូវបរិយាកាសរស់នៅដ៏ស្រស់ថ្លា ស្រស់ស្រាយ និងបរិសុទ្ធ ហើយនៅមិនឆ្ងាយពីទីប្រជុំជនកណ្ដាលក្រុង។ អមជាមួយនឹងបរិក្ខារអគារជាច្រើន ដូចជា ក្លិបហាត់ប្រាណ សូណា និងអាងហែលទឹក គម្រោងនេះហ៊ុមព័ទ្ធដោយ ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន​ និងទីតាំងកម្សាន្តជាច្រើនទៀត ដែលនាំមកជូននូវជីវិតរស់នៅយ៉ាងពេញលេញ និងប្រកបដោយផាសុកភាព។បន្ថែមពីលើនេះទៀត គ្រប់យូនីតនៃគម្រោង Vue Aston ផ្ដល់ជូនទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេមេគង្គ។ កាន់តែពិសេស គម្រោងនេះស្ថិតនៅក្បែរគម្រោងស្ពាន កោះពេជ្រ-កោះនរា ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់ទីប្រជុំជនកណ្ដាលក្រុង មានលក្ខណៈរហ័ស និងងាយស្រួលជាងមុន។ជាមួយនឹងតម្លៃដ៏ទាក់ទាញ ម្ចាស់គម្រោងផ្តល់ជូននូវការធានាជួលត្រលប់ ៣៥% ក្នុងរយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ហើយអតិថិជនក៏អាចស្នើឥណទានពីធនាគារដៃគូជាមួយអត្រាការប្រាក់សមរម្យបំផុត។ព្រឹត្តិការណ៍ Vue Aston VIP Event ស្វាគមន៍រាល់លោកអ្នក ដែលកំពុងស្វែងរកទិញ ឬ មានគម្រោងទិញអចលនទ្រព្យនាពេលខាងមុខ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមធ្វើការចុះឈ្មោះដោយសេរី តាមរយៈតំណរភ្ជាប់ខាងក្រោម។អត្ថបទដោយ៖
គម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃនេះហើយ
គម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃនេះហើយ
June 6, 2022, 5:01 p.m.
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អ្នកវិនិយោគ និងតំណាងវិស័យឧស្សាហកម្មអចលនទ្រព្យបានជួបជុំគ្នាប្រារព្ធពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានតម្លៃរាប់លានដុល្លារ ដែលមានឈ្មោះថា Le Condé BKK1 ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១។គម្រោង Le Condé BKK1 នេះ ត្រូវបានវិនិយោគនិងអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoj i​( WANGFU - អ័ង ហ្វូ) ដែលមានកម្ពស់៤៣ជាន់ ស្មើនឹងជាង​១៤០ម៉ែត្រ ដែលនឹងក្លាយជាម្កុដពេជ្រក្នុងតំបន់ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ក្នុងរាជធានីភ្នំពេញ។លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji​(WANGFU- អ័ង ហ្វូ) បានមានប្រសាសន៍នៅក្នុងអង្គពិធីនេះថា៖ «ជាយុទ្ធសាស្រ្តក្នុងការសហការជាមួយនឹងក្រុមហ៊ុន ( XiaoMi- ស្យោវ មី) ដែលជាក្រុមមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលល្អបំផុតនៅក្នុងពិភពលោក យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងសូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅទីក្រុងភ្នំពេញ នូវគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេនៅប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគេហដ្ឋានរបស់យើងនឹងធ្វើឱ្យការរស់នៅ​ ប្រកបដោយផាសុកភាព និង ភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់យើង។»ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្ញៀវកិតិ្តយស និងជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក៏បានកោតសរសើរយ៉ាងខ្លាំង និងសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមលើកស្ទួយវិស័យលំនៅដ្ឋានក្នុងសហគមន៍ ជាពិសេសក្នុងតំបន់បឹងកេងកង១ឱ្យកាន់តែប្រសើឡើងដោយការប្រើ​ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលទំនើប និងល្អបំផុតលំដាប់ពិភពលោក ក្នុងការលើកតម្កើងបទដ្ឋានរស់នៅរបស់ប្រជាជនកម្ពុជា ពីសំណាក់បណ្តាម្ចាស់គម្រោងទាំងអស់។លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji​​ (WANGFU- អ័ង ហ្វូ) បានបន្តទៀតថា៖ Le Condé BKK1 មិនគ្រាន់តែជាគម្រោងគេហដ្ឋានដ៏ធំជាងគេ ក្នុងសង្កាត់បឹងកេងកង១ ប៉ុណ្ណោះទេ ហើយថែមទាំងជាគម្រោងដ៏ល្អបំផុត ដែលក្រុមហ៊ុនកំពុងនាំមកនូវទម្រង់វឌ្ឍនភាពមួយដែលអស្ចារ្យ សម្រាប់ក្នុងតំបន់បឹងកេងកង ព្រមទាំងញ៉ាំងឱ្យមានការផ្លាស់ប្តូរនូវបែបបទរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខុនដូយ៉ាងពិតៗ​។ យើងក៏នឹងសាងសង់នូវអគារសម្រាប់ហាត់ប្រាណលើអាកាសមួយ នៅក្នុងសង្កាត់បឹងកេងកង១ ផងដែរ ហើយនេះក៏ជាសួនលើអាកាសពិតៗ ដែលជាការទាក់ទាញសម្រាប់មាតាបិតានិងជាឋានសួគ៌របស់កុមារដំបូងគេ ​ដែលមានផ្ទៃក្រលាជាង ៨០០ម៉ែត្រការ៉េ។​​ចំណុចសំខាន់មួយនៃពិធីនេះ គឺការប្រកាសការសន្យា និង ការសច្ចាររបស់ក្រុមហ៊ុន Huashi Group ដែលជាក្រុមហ៊ុនសំណង់ឈានមុខគេក្នុងពិភពលោក ដែលមានស្នាដៃជាច្រើនក្នុងវិស័យសំណង់ ដូចជា សាល People’s Hall ដែលជាស្នាដៃដ៏គួរឱ្យកត់សម្គាល់មួយរបស់រាជធានីប៉េកាំង នៃប្រទេសចិន កាស៊ីណូ សណ្ឋាគារ ដែលមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក គឺ The Venetian នៅទីក្រុងម៉ាកាវ។លោក (Xu Yongxian-ស្វី យ៉ុងសៀន) ប្រធានចាត់ការទូទៅ និងជាតំណាងនៃក្រុមហ៊ុន Huashi Group ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ យើងគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ល្អបំផុតក្នុងប្រទេសចិន ​ហើយយើងបានទទួលពានរង្វាន់ Luban Awards ចំនួន៦ ដែលជាពានរង្វាន់ Oscar Awards ក្នុងវិស័យសំណង់នៅប្រទេសចិនផងដែរ។ លោកបានបន្តទៀតថា៖ «យើងនឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោង Le Condé BKK1 ព្រមទាំងធានានូវគុណភាពសំណង់ស្ថិតក្នុងកម្រិតបទដ្ឋានខ្ពស់ក្នុងប្រទេសកម្ពុជា។»សូមអញ្ជើញចូលទស្សនា Le Condé BKK1 នៅអាសយដ្ឋាន អគារលេខ ១២២ ផ្លូវ៣៥២! សម្រាប់ព័ត៌មានបន្ថែមអាចរកមើលតាមរយៈគេហទំព័រ www.lecondebkk1.com ឬតាមរយៈទូរស័ព្ទលេខ ០៩៦ ​២២៩​ ៩៩៩៩។
គម្រោងបុរី Golden Key បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
គម្រោងបុរី Golden Key បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
June 2, 2022, 10:58 p.m.
ក្រុមហ៊ុន Realestate.com.kh សូមចូលរួមអបអរសាទរ ដល់គម្រោងបុរី Golden Key ក្នុងពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ ព្រឹកមិញនេះ។ក្នុងឱកាសដ៏ពិសេសនេះ ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវីធីនេះទទួលបាននូវ ៖- កាដូអនុស្សាវរីយ៍- ការបញ្ចុះតម្លៃពិសេស- អាហារសម្រន់ និង ភេសជ្ជៈកម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងគម្រោងផ្ទាល់ (គម្រោងទី១) ស្ថិតនៅ ផ្លូវអូលែនសុីធី ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។លោក លោកស្រី អ្នកនាងកញ្ញា ដែលកំពុងតែស្វែងរកទិញផ្ទះអាជីវកម្ម ឬ ហ្សបហៅស៍​ សូមជ្រើសរើសយក បុរី Golden Key ដែលជាគម្រោងបុរីល្អបំផុត ពោលគឺស្ថិតនៅក្នុងទីតាំងល្អ លើផ្លវរដ្ឋធំ ទីប្រជុំជនអ៊ូអរ តំបន់មានសក្តានុពលខ្លាំង ព្រមទាំងស្ថិតនៅជិតផ្សារទំនើប AEON 2 ផ្សារ Makro ផ្សារទំនើប Chip Mong មជ្ឈមណ្ឌល Global House ផ្សារឃ្លាំងរំសេវថ្មី ដែលសុទ្ធសឹងតែស្ថិតនៅក្នុងខណ្ឌសែនសុខ។សូមអញ្ជើញទស្សនាផ្ទះគំរូពិតនៅទីតាំងគម្រោងផ្ទាល់ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ 092 92 1000 ឬ ផ្ញើសារមកកាន់ផេក Realestate.com.kh។ស្វែងរកជួលអចលនទ្រព្យផ្សេងៗ៖ https://www.realestate.com.kh/km/rent/ស្វែងរកទិញអចលនទ្រព្យផ្សេងៗ៖ https://www.realestate.com.kh/km/buy/ដោនឡូត កម្មវិធីសម្រាប់ទូរស័ព្ទ៖សម្រាប់ Android៖ https://play.google.com/store/apps/details?id=com.reakh_v2សម្រាប់ iOS៖ https://apps.apple.com/au/app/realestate-com-kh/id1219891105
ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ប្រកាសអំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ប្រកាសអំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា
June 7, 2022, 3:21 a.m.
ភ្នំពេញ, ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Realestate.com.kh និង ក្រុមហ៊ុន HuiOne Pay ប្រកាសនៅថ្ងៃនេះ អំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលដៅពង្រឹងអាជីវកម្មរបស់ខ្លួន ក៏ដូចជាចាប់យកគុណប្រយោជន៍រួម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រោយបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន Realestate.com.kh បានរីកលូតលាស់ទៅមុខឥតឈប់ឈរ ក្លាយទៅជាបណ្ដាញផ្សព្វផ្សាយអចលទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្ដុំព័ត៌មានស្ដីអំពីអចលនទ្រព្យសម្រាប់លក់និងជួល ច្រើនជាង ២០,០០០ អចលនទ្រព្យមកពីទូទាំងប្រទេស ដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមកពីទូទាំងប្រទេសកម្ពុជា ហើយគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់ Realestate.com.kh បានទទួលស្វាគមន៍អ្នកស្វែងរកទិញអចលនទ្រព្យជាតិនិងអន្តរជាតិច្រើនសែននាក់ ជារៀងរាល់ខែ។ក្រុមហ៊ុន HuiOne Pay គឺជាកម្មវិធីទូទាត់ប្រាក់តាមបណ្ដាញអ៊ីនធឺណិត ដែលប្រកាន់ខ្ជាប់នូវគុណតម្លៃនៃភាពច្នៃប្រឌិត និងនវានុវត្តន៍លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ក្នុងនាមជាកម្មវិធីទូទាត់ប្រាក់អនឡាញ ក្រុមហ៊ុនមួយនេះមើលឃើញយ៉ាងច្បាស់ពីកំណើនឥតឈប់ឈរនៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់អនឡាញនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយនេះប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុអនឡាញប្រកបដោយគុណភាព សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។ ដើម្បីអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុអនឡាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HuiOne Pay បានពាំនាំមកនូវភាពប៉ិនប្រសប់ និងបទពិសោធជាយូរឆ្នាំរបស់ខ្លួននៅក្នុងវិស័យសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសចិន។ភាពជាដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុន Realestate.com.kh និង ក្រុមហ៊ុន HuiOne Pay នឹងនាំមកនូវគុណប្រយោជន៍ជាអតិបរមាសម្រាប់ភាគីទាំងពីរនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ទន្ទឹមគ្នានេះដែរ កិច្ចសហប្រតិបត្តិមួយនេះនឹងបង្កើតនូវឱកាសអាជីវកម្មថ្មី តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តពាក់ព័ន្ធ និងការបំពេញតម្រូវការអាជីវកម្មទៅវិញទៅមក។ភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំង២ គ្របដណ្ដប់លើសកម្មភាពសំខាន់ៗ ដូចជា៖យុទ្ធនាការទីផ្សាររួមគ្នា ទាំំងលើបណ្ដាញនិងក្រៅបណ្ដាញព្រឹត្តិការណ៍ទីផ្សាររួមគ្នា (ក្រៅបណ្ដាញ)កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើអាជីវកម្មបង់ប្រាក់ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើនវិសាលភាពអាជីវកម្ម ចាប់យកឱកាសទីផ្សារថ្មី ពិសេសជម្រុញការលូតលាស់របស់ភាគីទាំងសងខាងនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា៕ក្រុមហ៊ុន Realestate.com.khទំនាក់ទំនងផ្នែកលក់និងទីផ្សារលោក តាំង ណារ៉ា+៨៥៥ ៨៦ ៦៤៤ ៩០៣nara.tang@realestate.com.khក្រុមហ៊ុន HuiOne Payទំនាក់ទំនងផ្នែកលក់និងទីផ្សារ លោក James Hu+៨៥៥ ២៣ ២៣០ ៨០០182828621@huione.com
បុរី លន ស៊ីធី ប្រកាសបើកលក់គម្រោងថ្មី ជាមួយនឹងការបញ្ចុះតម្លៃពិសេស និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់
បុរី លន ស៊ីធី ប្រកាសបើកលក់គម្រោងថ្មី ជាមួយនឹងការបញ្ចុះតម្លៃពិសេស និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់
May 31, 2022, 2:47 a.m.
បុរី លន ស៊ីធី ប្រកាសបើកលក់គម្រោងផ្ទះវីឡាកូនកាត់ដ៏ថ្មីសន្លាងរបស់ខ្លួន ក្នុងគម្រោង «​បុរី លន ស៊ីធី ឡូតធឺសសាណា» ជាមួយនឹងការបញ្ចុះតម្លៃពិសេស មិនធ្លាប់មានពីមុនមក អមដោយការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន។ គោលបំណងសំខាន់របស់អគ្គនាយក លន ស៊ីធី គ្រុប គឺការផ្តល់ជូនអតិថិជននូវលំនៅឋានដែលមានលក្ខណៈទាន់សម័យ សម្រាប់ការរស់នៅបែបស៊ីវីល័យនិងប្រកបដោយភាពផាសុកភាព។លោក អគ្គនាយក លន ស៊ីធី គ្រុប បានបន្ថែមទៀតថា បុរី​ លន ស៊ីធី ឡូតធឺសសាណា ​ពុំមែនសាងសង់លំនៅឋានដែលមានលក្ខណៈធម្មតានោះឡើយ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះយកចិត្តទុកដាក់ខ្ពស់ក្នុងផ្ដល់ជូនអតិថិជននូវការរស់នៅបែបទំនើបសម័យថ្មី ជាមួយប្រភេទគេហដ្ឋានដែលអាចប្រកបអាជីវកម្មបានទៀតផង។ លើសពីនេះទៅទៀត បុរី លន ស៊ីធី ឡូតធឺសសាណា បានគិតគូរយ៉ាងល្អិតល្អន់អំពីសោភ័ណភាពនិងគុណភាពយូរអង្វែងរបស់លំនៅដ្ឋាននីមួយៗ ពោលគឺគេហដ្ឋានក្នុងគម្រោងនេះត្រូវបានរចនាម៉ូដដោយស្ថាបត្យករបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ខណៈដែលដំណើរការសាងសង់ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក អគ្គនាយក បុរី លន ស៊ីធី ឡូតធឺសសាណា តែម្ដង។បុរី លន ស៊ីធី ឡូតធឺសសាណា នឹងបើកលក់វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយទីតាំងគម្រោងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចេញពីរង្វង់មូលចោមចៅប្រហែល​ ៥០០ម៉ែត្រ នៅជាប់នឹងទីបញ្ជាការកងពលតូចលេខ ៧០។ប្រសិនបើលោកអ្នកចង់ដឹងពីការរចនាម៉ូដសម័យថ្មី និងព័ត៌មានលម្អិតអំពីគម្រោង បុរី លន ស៊ីធីឡូតធឺសសាណា សូមអញ្ជើញមកកាន់ទីតាំងបុរីយើងខ្ញុំផ្ទាល់ នៅថ្ងៃសម្ពោធបើកលក់ជាផ្លូវការ នាថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៧% ក៏ដូចជាឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូ QBIX ចំនួន ១ រង្វាន់, កង់កីឡា ចំនួន ១រង្វាន់, ម៉ាស៊ីនអាំងសាច់ Panasonic ចំនួន ៥ រង្វាន់, ព្រមទាំងទូរទស្សន៍៥៥អ៊ីញ ចំនួន ៣ រង្វាន់។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ ០៨១ ៩៩៩ ៣៧៨ / ០១១ ៩៩៩ ៣៧៨។
គម្រោង Sky Villa បញ្ចប់ការសាងសង់បាន ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០
គម្រោង Sky Villa បញ្ចប់ការសាងសង់បាន ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០
June 2, 2022, 11:54 a.m.
គម្រោងស្កាយវីឡា (Sky Villa) ផុសឡើងយ៉ាងត្រដែតនៅលើលំហវេហានៃទីក្រុងភ្នំពេញ ជាមួយនឹងអគារខុនដូភ្លោះកម្ពស់ ៣៥ជាន់ ស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក។ គម្រោងខុនដូដ៏ធំស្កឹមស្កៃនេះបានសម្រេចការសាងសង់ ៩៥% ហើយគ្រោងនឹងប្រគល់លំនៅដ្ឋានជូនអតិថិជន នាដំណាច់ឆ្នាំ ២០២០។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ហើយ។គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោមការរចនាម៉ូដរបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee គម្រោងស្កាយវីឡា បង្កើតកំណត់ត្រាថ្មីក្នុងការក្លាយជាគម្រោងខុនដូលំនៅដ្ឋាន ដែលមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងទំហំយូនីត ចាប់ពី ២៧២​ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។​​ គួបផ្សំនឹងការរចនាប្លង់ដ៏ឈ្លាសវៃថែមទៀតនោះ ស្កាយវីឡា ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅលើលំហវេហានៃទីក្រុងភ្នំពេញ។ក្រៅពីចំណុចពិសេសខាងលើ ខុនដូនេះនាំមកនូវបទពិសោធនៃការរស់នៅប្រកបដោយប្រណីតភាព​និងកិត្យានុភាពខ្ពស់ តាមរយៈការររចនាស្ថាបត្យកម្មតាមបែបសហសម័យ អមដោយសម្ភារបរិក្ខារលំដាប់អន្តរជាតិ​ និងធម្មជាតិបៃតង ដែលមិនត្រឹមតែបង្កើតបាននូវបរិយាកាសរស់នៅដ៏ស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសោភ័ណភាព សុខុមាលភាព និងផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ។ គម្រោងនេះ​មានខុនដូប្រណីតចំនួន ២៥៦យូនីត អមដោយបរិក្ខារនិងសេវាកម្មយ៉ាងសម្បូរបែប។ នៅជាន់ទី៣៤ និង ៣៥​ ដែលជាតំណភ្ជាប់នៃអគារទាំងពីរ អ្នកស្នាក់នៅអាចរីករាយកម្សាន្តជាមួយនឹងសេវាកម្មជាច្រើន ដូចជា ក្លិបហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹក និងសួនច្បារលើអាកាស អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល។ ក្រៅពីនេះ នៅលើអគារក៏មានក្លិបស្កាយវីឡា ដែលផ្តល់ជូននូវទីតាំងអានសៀវភៅ ភោជនីយដ្ឋាន ហាងកាហ្វេ រួមទាំងសាលកំសាន្តថែមទៀតផង។ដើម្បីផ្តល់ជូននូវភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន៤ជាន់។គម្រោង ស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់៕សម្រាប់ទំនាក់ទំនងផ្នែកលក់ និងទីផ្សារ៖លោក Nara Tang+855 86 644 903nara.tang@realestate.com.kh
ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង​ ជាមួយការ​​បញ្ចុះ​​តម្លៃ​ពិសេស ​៨​%
ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង​ ជាមួយការ​​បញ្ចុះ​​តម្លៃ​ពិសេស ​៨​%
June 6, 2022, 9:27 p.m.
ក្រុមហ៊ុន​​ ជីប ម៉ុង លែន ប្រកាស​បើក​លក់​ប្រភេទ​​វីឡា​ថ្មីសន្លាង​​ក្នុង​​គម្រោង​ ហ្គ្រេនភ្នំពេញស៊ីធី ជាមួយ​នឹង​​ការបញ្ចុះតម្លៃដ៏​ពិសេស​រហូតដល់ ៨​ភា​គរយជូន​អតិថិជន។ហ្គ្រេន​ភ្នំពេញស៊ីធី នឹង​បើក​លក់​​​វីឡា​ប្រភេទ​ថ្មី​របស់ខ្លួន​រយៈពេល​បីថ្ងៃ គឺ​ចាប់ពីថ្ងៃទី​៣ ដល់​ថ្ងៃ​ទី​​៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ខាង​មុខនេះ​ ដោយទីតាំងកម្មវិធីបើកលក់ ​​ស្ថិត​​នៅ​លើ​​ផ្លូវភ្លោះ ​ជាប់​ហ្គ្រេន​ភ្នំពេញ​ហ្គោល​ក្លឹប ​​​ក្នុង​គម្រោង ​ហ្គ្រេន​ភ្នំពេញ​ស៊ីធី​ ផ្ទាល់​តែ​​ម្ដង។​អគ្គនាយកក្រុមហ៊ុន​​ ជីប ម៉ុង លែន លោកឧកញ៉ា​ លាង ហួង (ហេនរី) មាន​ប្រសាសន៍​ថា​​ ​គម្រោង​ ហ្គ្រេន​ភ្នំពេញ​ស៊ីធី នឹង​ផ្តល់​លំនៅឋាន​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ សហគមន៍​​​​រស់​​​​នៅ​​ប្រកប​ដោយ​ភាតរភាព និង​សួន​ច្បារ​បៃតង​ធំជាង​គេបង្អស់​​​ក្នុងរាជ​ធានី​ភ្នំពេញ។លោកឧកញ៉ា លាង ហួង (ហេនរី) ​បញ្ជាក់បន្ថែម​ថា៖ «ហ្គ្រេន​​ភ្នំពេញ​ស៊ីធី មិន​មែន​​ផ្តល់​​ជូន​​លោក​អ្នក​ត្រឹម​តែ​ជម្រក​ធ​ម្មតា​នោះ​ទេ ប៉ុន្តែ​ជា​លំនៅដ្ឋាន​ដ៏​កក់ក្ដៅ។ ម៉ូត​លំនៅដ្ឋាននី​មួយ​ៗ គឺ​ត្រូវ​បាន​រចនា​ដោយ​បង្កប់​មុខងារ​​​ផ្សារ​​ភ្ជាប់​​​សមាជិក​គ្រួសារ​ទាំង​អស់ ផ្សារ​​ភ្ជាប់​មនុស្ស​នឹង​ធម្មជាតិ​ បៃតង​​ ពន្លឺ​​ព្រះ​អាទិត្យ ខ្យល់​អាកាស​បរិសុទ្ធ​ និង​សហគមន៍​ប្រកប​​ដោយ​​​​​សុខដុមរមនា»។ចង់​ដឹង​អំពី​រចនាបថថ្មី​ និង​មុខងារ​នៃ​វីឡា​ថ្មី​របស់​​គម្រោង ហ្រ្គេនភ្នំពេញស៊ីធី​ អស្ចារ្យ​​ប៉ុណ្ណា​ អញ្ជើញ​មក​កាន់​ ហ្គ្រេន​ភ្នំពេញស៊ីធី ក្នុង​ថ្ងៃ​បើក​លក់​ផ្លូវ​ការ​ ពីថ្ងៃទី​៣​ដល់ថ្ងៃទី​៥ ខែ​កក្កដា​ ឆ្នាំ​២០២០ខាង​មុខ​នេះ។ សម្រាប់ព័ត៌មាន​បន្ថែម សូមទាក់ទងមកកាន់ 061 997 888៕
ឱកាសចំណេញខ្ទង់ម៉ឺនដុល្លារភ្លាមៗជាមួយ បុរីហ្គាឡាក់ស៊ី ១១
ឱកាសចំណេញខ្ទង់ម៉ឺនដុល្លារភ្លាមៗជាមួយ បុរីហ្គាឡាក់ស៊ី ១១
May 15, 2022, 3:58 p.m.
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បុរី ហ្គាឡាក់ស៊ី១១ នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លាប់មាន គឺការលក់បញ្ចុះតម្លៃរហូតដល់ ២០% គ្រប់ប្រភេទផ្ទះទាំងអស់ដល់អតិថិជនរបស់ខ្លួន ចំនួន ៥ ផ្ទះ ដែលកម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ​ប៉ុណ្ណោះ។បុរីហ្គាឡាក់ស៊ី ១១ ផ្តល់ជូនលោកអ្នកនូវសោភ័ណភាពនៃការរស់នៅបែបសម័យទំនើបជាមួយផ្ទះ ៣ប្រភេទ គឺ វីឡា ព្រីនស៍ វីឡាទោល និង ផ្ទះអាជីវកម្ម​ ជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖លំនៅដ្ឋានម៉ូដថ្មី នៅលើផ្លូវរដ្ឋ មុខបុរី៣២ម៉ែត្រ កែងផ្លូវរដ្ឋ២០ម៉ែត្រ ស្របផ្លូវទៅព្រលានយន្តហោះថ្មីជិតគម្រោងមានផ្សារទំនើប AEON MALL 3, Chip Mong Mall, Peng Hout Mallជិតសាលារៀន មន្ទីរពេទ្យ ខុនដូ និងអគារពាណិជ្ជកម្មធំៗកន្លែងក្មេងលេង សួនច្បារ ក្លិបហាត់ប្រាណ អាងហែលទឹក ជាមួយនិងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាពក្នុងបុរីមានសន្តិសុខ សុវត្ថិភាព ២៤ម៉ោងផ្តល់ជូននូវជម្រើសបង់ប្រាក់ច្រើនប្រភេទ ជាមួយអត្រាការប្រាក់ទាបពីធនាគារដៃគូនៅចាំអីទៀត វិនិយោគឥលូវ ជាមួយឱកាសចំណេញខ្ពស់!ទីតាំង៖ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 017 66 11 22 / 098 66 11 22