+855 92 92 1000
Logo
ការលក់អចលនទ្រព្យក្នុងទីផ្សារប្រទេសចិនកើនឡើង៣ដង បន្ទាប់ពីវិបត្តិវីរុសកូរ៉ូណាបានធូរស្បើយ
Updated on: June 6, 2022, 5:01 p.m.
Published on: April 6, 2020, 10:05 a.m.

ការលក់អចលនទ្រព្យក្នុងទីផ្សារប្រទេសចិនកើនឡើង៣ដង បន្ទាប់ពីវិបត្តិវីរុសកូរ៉ូណាបានធូរស្បើយ


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post (SCMP)​ កាលពីថ្ងៃ អង្គារ ទី៣១ ខែមិនា ទីផ្សារលំនៅដ្ឋានឯកជននៅក្នុងប្រទេសចិនបានងើបឡើងវិញជាមួយការកើនឡើងរហូតទៅដល់ទៅដល់៣​ដង ក្រោយពេលដែលការិយាល័យលក់ជាច្រើនៅទូទាំងប្រទេសបានបើកទ្វារ ដំណើរការឡើងវិញបន្ទាប់ពីវិបត្តិវីរុកកូរ៉ូណាបានថមថយ។

នៅក្នុងអត្ថបទដ៏ដែលនេះបានបញ្ជាក់ថាយ៉ាងហោ​ចណាស់ប្រតិបត្តិការទិញនៅក្នុងទីក្រុងធំៗចំនួនប្រាំបីរួមមាន៖ Shenzhen, Chengdu, Fuzhou, Hangzhou, Huaian, Yangzhou, Jiaxing និង Shantou បានបង្ហាញថាអ្នកទិញអចនលទ្រព្យបានវិញត្រឡប់មកកាន់ទីផ្សារវិញនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេៈ ដោយចំំំនួននៃប្រតិបត្តិការទិញមានច្រើនជាងចំនួននៃការទិញជាមធ្យមកាលពីត្រមាសទី១ ឆ្នាំ២០១៩។

ទីក្រុង Huaian

ទីក្រុង Hangzhou

ទីក្រុង Chengdu

ទីក្រុង Fuzhou

ការងើបឡើងវិញនៃប្រតិបត្តិការទិញលក់អចនលទ្រព្យបានជួយយ៉ាងខ្លាំងទៅដល់វិស័យនេះ បន្ទាប់ការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាបានរុញច្រានអ្នកទិញពី ទីផ្សារ និងស្ទើរតែធ្វើឲ្យទីផ្សារទាំងមូលជាប់គាំង។ មានក្រុមហ៊ុនអភិវឌ្ឍមួយចំនួនបានធ្វើការបញ្ចុះតម្លៃដើម្បីបង្កើនការលក់ និងទប់ស្កាត់វិបត្តិបង្វះខាតដើមទុន​ ខណៈរោងចក្រមួយ ចំនួនបានបើកទ្វារដំណើរការឡើងវិញ ហើយបម្រាមបិទក្រុងត្រូវបានដកហូត បន្ទាប់ពីវិបត្តិផ្នែកសុខភាពនេះមានភាពធូរស្រាលឡើងវិញ យោងទៅតាមសេចក្ដីរាយការណ៍ដ៏ដែលនេះ។

តាមសម្ដីលោក Yang Hongxu អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ E-house China Research and Development Institute ក្នុងបទសម្ភាសន៍ជាមួយ SCMP “តម្លៃនៃគម្រោងអភិវឌ្ឍថ្មីៗមួយចំនួនត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ដែលវាមានតម្លៃក្រោមជាងតម្លៃទីផ្សារ ដូច្នេះមានគម្រោងអភិវឌ្ឍមួយចំនួនកំពុងមានប្រជា ប្រិយភាព។” លោកក៏បានបន្ទាប់ទៀតថា ការកំណត់ថ្លៃសម្រាប់លំនៅដ្ឋាន និងដីបង្កើតឲ្យមានឳកាសចំណេញខ្ពស់ ដូច្នេះហើយទើបមានមនុស្សមួយចំនួនប្រញាប់ប្រញាល់ទិញផ្ទះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍ គម្រោងសង្វាតទិញដី។

យោងទៅតាមទិន្នន័យពី Wind Information ដែល SCMP បានស្រង់យកមកបង្ហាញថាការលក់លំនៅ ដ្ឋាននៅក្នុងទីក្រុងធំ និងមធ្យមចំនួន៣០នៅក្នុងប្រទេសចិនបានកើនទៅដល់ចំនួន ៨.៦ លាន ម៉ែត្រការ៉េនៅក្នុងខែមិនា ដែលចំនួននេះច្រើនជាង៣ដងនៃការលក់ក្នុងខែកុម្ភៈដែលមានចំនួនត្រឹមតែ ២.៣៣ លានម៉ែត្រការ៉េប៉ុណ្ណោះ។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

អត្ថបទដោយ

 

 

 

 

 

Comments