+85561 777 090
Logo

Recent Articles

ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
June 7, 2022, 3:59 a.m.
(ទិដ្ឋភាពនៃការធ្វើចរាចរនៅលើផ្លូវជាតិលេខ២) ផ្លូវជាតិលេខ២ ជាផ្លូវដ៏សំខាន់មួយ ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវ។ បច្ចុប្បន្នផ្លូវនេះ មានលក្ខណៈតូចចង្អៀត​ និងមានការខូចខាតមួយផ្នែកធំ ហើយស្ពានជាច្រើនកន្លែងនៅលើដងផ្លូវនេះក៏មានសភាពទ្រុឌទ្រោមផងដែរ។ កាលពីឆ្នាំ ២០១៨​ រាជរដ្ឋាភិបាល​​បានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញ ជាពិសេសការធ្វើការឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ផ្លូវដឹកជញ្ជូនសាធារណៈ។ ជាការបញ្ជាក់បន្ថែម នៅឯ​​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​(Urban Mobility Forum​) កាលពីថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​ នេះ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន បានលើកឡើងពីផែនការពង្រីកផ្លូវជាតិលេខ២ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវនេះ។ លោក ស៊ុន ចាន់ថុល បង្ហើបថា ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នឹងត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង​មុននៅក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ខណៈពេលនេះ​គ្រឿង​សម្ភារៈ​ និងបរិក្ខា​សំណង់ សម្រាប់​កែ​លម្អ​ផ្លូវ​នេះ ត្រូវ​បាន​ដឹកមកដល់​ប្រទេស​កម្ពុជា​​ជា​បណ្តើរ​ៗ​ហើយ ពោលគឺនៅរង់ចាំពេលវេលាសមស្របដើម្បីបើកការដ្ឋានសាងសង់ជាផ្លុវការ។ ការកែលម្អឡើងវិញនូវ​ផ្លូវ​ជាតិលេខទាំងពីរខ្សែនេះមាន​ប្រវែង​សរុប ៧២.១៧ ​គីឡូម៉ែត្រ ដោយគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦ លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ក្នុងនោះថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជាមាន​ប្រមាណ​ ៨.៥ លាន​ដុល្លារ​អាមេរិក។ កំណាត់ផ្លូវធំៗរបស់ផ្លូវជាតិលេខ២គម្រោង​នេះ ឆ្លង​កាត់​រាជធានី​ និង ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ត្រូវរបែងចែក​ជា ៣ ​កំណាត់​ផ្លូវធំៗមាន​ដូចជា៖ កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមាន​ប្រវែង ៨.៧​ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅ​តំបន់​ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មាន​ទទឹង​ផ្លូវ ១៥ ម៉ែត្រ និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ សង់ទីម៉ែត្រ។ កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​គួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣.៨១ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២ គន្លង និង​ទទឹង ១៣ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ សង់ទីម៉ែត្រ។ កំណាត់​ទី៣៖ ផ្លូវជាតិ​លេខ២២ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម ដែលមានប្រវែង​ ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ ម៉ែត្រ ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​ សង់ទីម៉ែត្រ​។សញ្ញាណវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យអ្នកជំនាញអចលនទ្រព្យមើលឃើញថាផែនការពង្រីក និងកែលម្អផ្លូវនេះនឹងជួយជំរុញដល់វិស័យដីធ្លី ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ច្រឹក សុននីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា​ តំបន់ផ្លូវជាតិលេខ ២ នឹងក្លាយជាទិសដៅថ្មីសម្រាប់ការវិនិយោគជាច្រើននៅពេលអនាគត ដោយសារទីនេះមានដីទំនេរធំៗ ដែលបច្ចប្បន្នទីនេះមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្រើននៅឡើយទេ។ លោក សុខនីម មើលឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងព្រលានយន្តហោះ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្នែកមួយដ៏សំខាន់ ដែលជួយជំរុញតម្លៃអចលនទ្រព្យបន្ថែមទៀត នៅក្នុងតំបន់ផ្លូវជាតិលេខ២នេះ។តម្លៃដីបន្តកើនឡើង ពាក់ព័ន្ធនឹងទីផ្សារដីធ្លី​ លោក សុខនីម មើលឃើញថាតម្លៃដីបានហក់ឡើងខ្ពស់ចាប់តាំងឆ្នាំ ២០១៨ ក្នុងពេល​បច្ចុប្បន្ននេះតម្លៃជាមធ្យមតាមបណ្តោយផ្លូវជាតិលេខ២មានតម្លៃ ២០០ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលមុនឆ្នាំ២០១៨ គេអាចទិញបានក្នុងតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​ចំណែក លោក លោក បា៉ន់ ដារ៉ា ប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុ​នអចលនទ្រព្យ BZ Properties បានឲ្យដឹងថាតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ២ ចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកាសគម្រោងព្រលានយន្តហោះថ្មីនៅក្នុងស្រុកណ្តាលស្ទឹង និងគម្រោងផ្សារទំនើបអ៊ីនអន ៣។  លោក​ដារ៉ា​ មានប្រសាសន៍ថា “ថ្វីត្បិតតែតម្លៃបានហក់ឡើង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺមិនមានដីសម្រាប់លក់ច្រើនឡើយ ពិសេសដីនៅជិត និងចេញពីរង្វង់គួរស្រូវ ដោយសារដីធំៗទាំងនោះ ត្រូវបានគេទិញទុកសម្រាប់គម្រោងអភិវឌ្ឍន៍នៅពេលអនាគត។” លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់​តំបន់ឃុំបឹងខ្យាងមានតម្លៃពី ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០​​ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។ដីឡើងថ្លៃខ្ពស់ខ្លាំងជាក្តីបារម្ភនៅពេលអនាគតការកើនឡើងតម្លៃគឺជាចំណុចល្អសម្រាប់ទីផ្សារដីធ្លី ប៉ុន្តែការកើនឡើងជ្រុល ក៏ជាហានិភ័យគួរឲ្យបារម្ភផងដែរ សម្រាប់វិស័យអចលនទ្រព្យ។ នេះជាការលើកឡ់ើងរបស់អ្នកនាង អាន សុធីតា នាយិការនៃក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជា។អ្នកនាងពន្យល់ថា កំណើនតម្លៃដីខ្ពស់ខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាកត្តាគួរឲ្យព្រួយបារម្ភ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារនៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានភ្ជាប់ ហើយអ្នកអភិវឌ្ឍន៍ចង់ចូលទៅតំបន់ ក្រុមហ៊ុនទាំងនេះនឹងមិនអាចមានលទ្ធភាពវិនិយោគ គម្រោងឲ្យឆ្លើយតបនឹងលទ្ធភាពទីផ្សារជាក់ស្តែងទេ។ ចំណុចនេះនឹងធ្វើឲ្យមានការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ក្នុងតំបន់។ ដូចនេះអ្វីដែលត្រូវគ្រប់គ្រង់ឲ្យបានគឺគ្រប់គ្រងតម្លៃដីធ្លីឲ្យ កើនឡើងក្នុងលក្ខណៈសមស្របតាមទីផ្សារជាក់ស្តែង។ អ្នកនាង សុធីតា​ បានបន្ថែមទៀតថាយើងត្រូវរង់ចាំក្នុងរយៈពេល ៥ ឆ្នាំទៀត ដើម្បីអាចមើលឃើញពីសន្ទុះ និងកំណើនវិនិយោគនៅតំបន់ផ្លូវជាតិលេខ ២ ហើយវិស័យលំនៅដ្ឋាននឹងបោះជំហ៊ានមុនគេនៅទីនេះ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពសាងសង់​​ផ្លូវ ២ ខ្សែ​ តាមបណ្តោយ​ផ្លូវ​រថភ្លើង​តភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​
រដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពសាងសង់​​ផ្លូវ ២ ខ្សែ​ តាមបណ្តោយ​ផ្លូវ​រថភ្លើង​តភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​
June 1, 2022, 9:24 a.m.
(ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ)ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងទីក្រុង ក៏ដូចជាជួយរំដោះការកក់ស្ទះ នៅតាមបណ្តាផ្លុវធំៗ រដ្ឋាភិបាលបានកំពុងសិក្សាពីលទ្ធភាពពង្រីកផ្លូវជាយក្រុង និងសាងសង់សង់ផ្លូវថ្មីបន្ថែមទៀត ដើម្បីធានាជួយសម្រួលដល់ការដឹកជញ្ជូន និងការចេញចូលលទីក្រុងប្រកដោយភាពងាយស្រួល និងឆាប់រហ័ស។ ឆ្លើយតបនឹងបញ្ហាចរាចរណ៍ សាលារាជធានីភ្នំពេញគ្រោងនឹងស្ថាបនាផ្លូវចំនួន ២ ខ្សែ អម​សងខាង​ផ្លូវ​រថភ្លើង​តភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​។ បើមើលលើទីតាំងភូមិសាស្ត្រនៃគម្រោងផ្លូវតាមបណ្តោយផ្លូវរថភ្លើងនេះ វានឹងជួយរំដោះ​ចរាចរណ៍មួយផ្នែកធំ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែលកំពុងមានការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃ។  គម្រោងសាងសង់ផ្លូវថ្មីនេះត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ​ឃួង​ ​ស្រេង លើកឡើងកាលថ្ងៃទី១១ ខែ ធ្នូ នេះ នៅក្នុងដំណើរការចុះ​ត្រួតពិនិត្យ​ជាលើកដំបូង ក៏ដូចការ​សិក្សា​លើ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​សងខាង​ផ្លូវ​រថភ្លើង​នេះ​។ បើតាមលោក ឃួង ស្រេង អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុងសហ​កា​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដើម្បីធ្វើការ​ស្ថាបនា​ផ្លូវ​ទាំង ២ ខ្សែ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ លោក​​​មិនបាន​បញ្ជាក់​ពីពេលវេលាជាក់លាក់ថាតើគម្រោងនេះនឹងផ្ដើម​បើក​ការដ្ឋានសាងសង់នៅថ្ងៃណា ​និងបញ្ចប់ថ្ងៃណានៅឡើយទេ។ គេមើលឃើញថា គម្រោងនេះប្រហែលត្រូវការរយៈពេលសមស្របមួយដើម្បីឲ្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ និងសាលា​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​ក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ [​ ​Royal​ ​Railway]​ បាន​ធ្វើការ​សិក្សា​លទ្ធភាព​ ​និង​ផល​ប៉ះពាល់​នានា ​ដើម្បី​លើក​សំណើ​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេចចុងក្រោយ។ អចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើងអ្នកជំនាញអចលនទ្រព្យអចលនទ្រព្យមើលឃើញថា ការសាងសង់ផ្លូវថ្មីតាមបណ្តោយផ្លូវរថភ្លើងនេះ នឹងជួយបង្កើនតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវមួយកម្រិតទៀត។ លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រត្តិបត្តិក្រុមហ៊ុន Key Real Estate បានប្រាប់ Realestate.com.kh ថា បើទោះបីជាគម្រោងនេះមិនទាន់មានភាពច្បាស់លាស់ថានឹងត្រូវសាងសង់នៅពេលណាក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យបានកើនឡើងរួចទៅហើយ។ លោកថា ដីតាមបណ្តោយផ្លូវរថភ្លើង ដែលចេញពីទួលគោគតៅតំបន់ត្រឡោកបែក មានតម្លៃ ចាប់ពី១,០០០ ទៅ ២,០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ចំណែកចាប់ពីត្រឡោកបែកទៅតំបន់ផ្លូវទ្រីហេង មានតម្លៃចន្លោះ ៥០០ ទៅ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ រីឯដីតាមបណ្តោយផ្លូវរថភ្លើងជិតគម្រោងបុរីពភពថ្មី តម្លៃអាចមានក្រោម ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោក ស៊ន សៀប រំពឹងថា តម្លៃដីនឹងបន្តកើនឡើងខ្ពស់ជាងនេះនៅពេលផ្លូវថ្មីត្រូវបានសាងសង់រួចរាល់៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​ហនុ​ធ្លាក់​ចុះ តែ​មិន​រាល​ដាល​ធ្ងន់​ធ្ងរ​ដល់​តំ​បន់​ផ្សេង​ឡើយ
ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​ហនុ​ធ្លាក់​ចុះ តែ​មិន​រាល​ដាល​ធ្ងន់​ធ្ងរ​ដល់​តំ​បន់​ផ្សេង​ឡើយ
June 6, 2022, 5:01 p.m.
(ទិដ្ឋភាពនៃសំណង់អគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ រូបភាពពីទំព័រហ្វេកបុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ)នៅ​មុន​​ខែសីហា​ឆ្នាំ​នេះ លោក​​ ងួន ស៊ី​ថា ដែល​ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្រុង​ព្រះ​សី​ហនុ ហាក់​មានភាព​រីក​រាយ​ច្រើន​ក្នុង​ការ​រស់​នៅ​ប្រ​ចាំថ្ងៃ ​ដោយ​សារ​លោក​ត្រូវ​ចំ​ណាយ​ពេល​លើ​កា​ងារ​តិច​តួច​ប៉ុណ្នោះ​ តែ​មាន​លទ្ធភាព​​​ចាយ​វាយ​បាន​យ៉ាង​​ងាយ​ស្រួល។លោក​ចាប់​ផ្តើម​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​នៅ​​​ហា​ង​កា​ហ្វេ​ទំ​នើប​ស្ទើរ​ជា​ប្រចាំ​ ដើម្បី​ភ្ជាប់​ទំនាក់​ទំ​នង​ជា​មួយ​ឈ្មួញ​ដី​ធ្លី ហើយ​តែង​តែបាន​ចំណូល​ពីកម្រៃជើង​សារ​ពី​ការ​គួក​ជេរ​ដី​ និង​មាន​​​ចំ​ណូល​ថេរ​ប្រ​ចាំ​ខែ​ពី​ការ​ជួល​ផ្ទះ​ទៅ​ឲ្យ​ភ្ញៀវ​ចិន​។ ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែ​ប្រួល​ស្ទើរ​មិននឹក​ស្មាន​ដល់ចាប់​ពី​ខែ​​កញ្ញា​មក​ ដោយ​សារ​ចំ​ណូល​ពីប្រ​ភព​ទាំង​ពីរ​បាន​បាត់​បង់។ លោក​ថ្លែង​ថា​៖​«​ឥ​ឡូវខ្ញុំ​មាន​ការ​បារម្ភ​ពី​ជីវ​ភាព​មែន​ទែន។ លុយ​ពី​ផ្ទះ​ជួលក៏​​លែង​មាន​ទៀត​ហើយ​ ហើយ​អា​ចំ​ណូល​ពី​ការ​ជួយ​ណែ​នាំ​ភ្ញៀវ​ទិញ​លក់​ដី​ហ្នឹង​ក៏​លែង​មាន​ទៀត​ហើយ»។ លោក​បន្ត​ថា​៖​«​ការ​ទិញ​លក់​ដី​នៅ​ទី​នេះ​ដែល​ធ្លាប់​តែ​គគ្រឹក​គគ្រេង ឥឡូវស្ងាត់​ឈឹង»។​ប្រតិបត្តិការថយចុះលោក​ ស៊ី​ថា​ កំ​ពុង​ស្ថិត​ក្នុង​ចំ​ណោ​ម​ប្រ​ជា​ជនជា​ច្រើន​​​នាក់​ផ្សេង​ទៀត​នៅ​ខេត្ត​ព្រះ​សី​ហនុ ដែល​កំពុង​រង​វិបត្តិ​ពី​ការ​ធ្លាក់​ចុះ​ចំ​ណូល​ពី​ការ​ជួល​ផ្ទះ សណ្ឋាគារ និងការ​ធ្លាក់​ចុះ​តម្លៃ​អចលន​ទ្រព្យ បន្ទាប់​ពី​​ជន​ជាតិ​ចិន​បាន​ចាកចេញ​យ៉ាង​គំហុក។​ ការ​ទិញ​លក់​​​អចលន​ទ្រព្យ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ ដែល​ធ្លាប់​តែធ្លាប់​តែ​មាន​សកម្ម​ភាព​ខ្លាំង​បាន​ស្ងប់​ស្ងាត់​វិញ​ ស្រប​ពេល​តម្លៃ​ក៏បាន​ថយ​ចុះ។ ​អ្នកជំនាញបានលើកឡើងថា តម្លៃអចលនទ្រព្យ ដីធ្លី ការជួលអគារការិយាល័យ នៅខេត្តព្រះសីហនុមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៣ ទៅ ៤ ខែចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាម​អនឡាញកាល​ពី​ពាក់​កណ្តាល​ខែ​សី​ហា​មក។ការ​សម្រេច​នេះ បាន​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ចេញ​យ៉ាង​គំហុក​នៃ​ជន​ជាតិ​ចិន ហើយ​វា​បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​ ម្ចាស់​​សណ្ឋាគារ ដែល​ជួល​ឲ្យ​ចិន​ និង​អ្នក​ប្រកប​មុខរបរ​ផ្សេង​ៗ​មួយ​ចំនួន​ត្រូវ​បាន​ជួប​ហារ​និ​ភ័យ​ជា​ច្រើន។ ជន​ជាតិ​ចិន​ដែល​បន្ត​ស្នាក់​នៅ​បាន​ស្នើរ​​​សុំ​បញ្ចុះតម្លៃ​​​រហូត​ដល់​ទៅ ​៥០ ភាគរយ​។លោក Saing Veychenda ប្រធានផ្នែក​​វាយតម្លៃតម្លៃនៃក្រុមហ៊ុន Knight Frank (Cambodia) បានមានប្រសាសន៍ថាខេត្តព្រះសីហនុកំពុងមានការធ្លាក់ចុះនៃប្រតិបត្តិការទិញ​លក់​អចលនទ្រព្យ​។ តម្លៃដីដែល​ធ្លាប់​មាន​ ៤,០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េមុនខែកញ្ញាឆ្នាំ ២០១៩  ពេល​នេះ​បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​មក​នៅ​ត្រឹម​ ២,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។តំបន់ផ្សេងនៅតែមានកំណើនឡើងធម្មតាលោកបន្តថា៖​«តម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តផ្សេងៗកំពុងមានការកើនឡើងជាលំដាប់ទោះបីជាមានការថយចុះនៅខេត្តព្រះសីហនុក៏ដោយ។ ជាពិសេសខេត្តកោះកុង និងកំពត ដែល​ខេត្ត​ទាំង​ពីរ​នេះមិនទាន់​មាន​ការវិនិយោគ [ចិន] ខ្លាំង​ដូច​ក្រុងព្រះសីហនុនៅ​ឡើយ​ ដូច្នេះផលប៉ះពាល់គឺតូចជាងខេត្ត​ព្រះ​សី​ហុន​»។មានគម្រោងអភិវឌ្ឍន៍​អចលន​ទ្រព្យជាង ២០០ នៅខេត្តព្រះសីហនុ ដែលភាគច្រើននៃគម្រោងទាំងនេះ គឺ​ជា​ការ​​វិនិយោគ​ដោយ​វិនិយោ​គិនចិន។ចំណែកលោក លាង ឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន Eyes Real Estate Co., Ltd បាន​ឲ្យដឹងថា បើ​ទោះ​បី​ជាប៉ោយប៉ែត និងក្រុងបាវិតត្រូវ​បាន​ចាត់ទុកជាកន្លែងលេងល្បែងតាមអន​ឡាញ​ដែរ តែ​ទី​តាំង​ទាំង​នេះ​មិនទាន់​​ទាក់ទាញពិតប្រាកដចំពោះវិនិយោគិនភាគច្រើនឡើយ។លោក ឡុង មានទំនុកចិត្តថាការសម្រេចហាមឃាត់លើការ​លេង​ល្បែង​តាម​អន​ឡាញ​នឹងផ្តល់ឱ​កាសស​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ដល់ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ថែមទៀត។ ខណៈ​ដែលក្រុមហ៊ុនល្បែងចាប់ផ្តើមបិទ ប្រ​តិ​បត្តិ​ការ​អាជីវកម្មផ្សេងទៀតដូចជា មន្ទីរពេទ្យ សាលារៀន រោងចក្រ និងកសិដ្ឋាន ជាដើម នៅតែដំណើរការ​ជា​ធម្ម​តា។​លោកបានមានប្រសាសន៍ថា៖ «​​យើង​មិន​អាច​បដិសេធថាការបិទអាជីវ​កម្ម​អន​ឡាញ​​នេះមិន​បាន​​ប៉ះពាល់ដល់ទីផ្សារ​អចលនទ្រព្យ​នោះទេ ប៉ុន្តែអ្វី​ដែល​យើង​ឃើញ​គឺ​ថា​ផលប៉ះពាល់របស់វានឹងមិនបណ្តាលឱ្យមានវិបត្តិឡើយ” ។លោកបន្តថា៖«​កាល​ពី​ពេល​តម្លៃនៅ​ខ្ពស់​ គ្រាន់​តែតម្លៃ​ជួល​ផ្ទះ​អគារ គឺឡើង​ដល់​ ២០០ ដុល្លារទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​មិនបាន​ឆ្លុះបញ្ចាំងពីតម្លៃទីផ្សារជាក់ស្តែងទេ ព្រោះ​ថា​តម្លៃជាក់​ស្តែង​មាន​ត្រឹម​ ២០ ដុល្លារទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ​»។បើ​តាម​លោក ឡុង វិនិយោគិនដែល​​សុខចិត្តផ្តល់តម្លៃឡើងខ្ពស់ទាំងនេះ ព្រោះពួកគេមាន​បំ​ណង​ស្នាក់​នៅ​​រយៈពេលខ្លីប៉ុណ្ណោះ ហើយ​ស្នាក់​នៅ​ដើម្បី​ការ​​លាងលុយកខ្វក់។លោកមានប្រសាសន៍ថា៖​«​រដ្ឋាភិបាលកំពុងផ្តោតលើការស្តារឡើងវិញនូវរូបភាពខេត្តព្រះសីហនុនៅពេលដែលពួកគេផ្លាស់ប្តូររចនាសម្ព័ន្ធខេត្ត និងចាត់អ្នកជំនាញផ្នែកអភិវឌ្ឍន៍បន្ថែមទៀតទៅខេត្ត។ ពួកគេកំពុងគ្រប់គ្រងទីក្រុងឆ្ពោះទៅរកផ្លូវមួយ ដែលមាននិរន្តរភាពជាងមុន។ ឥឡូវនេះធនាគារកំពុងផ្តល់ប្រាក់កម្ចីសម្រាប់ គម្រោងអាជីវកម្មថ្មីនៅក្រុងព្រះសីហនុ»​។ផលចំណេញរយៈពេលវែងលោក ស៊ី រតនា អគ្គនាយកក្រុមហ៊ុន Syvun Realty Co., Ltd យល់ស្របថាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបល្បែងស៊ីសងតាមអន​ឡាញ ដែល​រំ​ពឹង​ថា​នឹងទទួលបានផលប្រយោជន៍យូរអង្វែង។លោកបន្ថែមថា៖ ​«​វាមិនមែនជាបញ្ហារយៈពេលវែងទេ ហើយយើងរំពឹងថាអ្នកវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះនិង អ្នក​វិនិយោគ​ក្នុង​គោល​ដៅ​យូរអង្វែងនឹងឃើញក្រុងព្រះសីហនុ ជា​ទិសដៅល្អ​សម្រាប់​ការ​វិនិយោគ​ក្នុង​ពេល​ឆាប់ៗ»។  ផ្លូវថ្នល់រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នកំពុងទទួលការស្តារស្ថាបនា​ឡើង​វិញ​​។លោក​បន្ត​ថា​៖​«​​អ្នកដែលយល់ពីទីផ្សារហើយអាចបត់បែនបានទាន់​ពេល នឹងនៅតែទទួលបានប្រាក់ចំណេញពី​អចលន​ទ្រព្យ​ក្នុងក្រុងព្រះសីហនុ។ នេះជាសញ្ញាល្អដែលរដ្ឋាភិបាលកំពុងតែគិតជាយូរមកហើយ។ និរន្តរភាពនៃខេត្តតាមរយៈការជំរុញការអភិវឌ្ឍរបស់ខ្លួន»​។លោក ស៊ី រតនា បានមានប្រសាសន៍ថា៖​«​យើង​ឃើញវិនិយោគិនផ្សេងទៀតដូចជាជនជាតិជប៉ុនដែលកំពុងបង្ហាញចំណាប់អារម្មណ៍លើក្រុងព្រះសីហនុ​។ យើងនឹងមានអ្នកវិនិយោគចម្រុះជាច្រើននាពេលឆាប់ៗនេះហើយសង្ឃឹមថានឹង​លែង​សូវ​មាន​អ្នក​វិនិយោគ​ដែល​គិត​ត្រឹម​រយៈ​ពេល​ខ្លី»៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅក្រុងព្រះសីហនុ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
June 2, 2022, 3:21 p.m.
(សកម្មភាពត្រួតពិនិត្យការស្តារប្រឡាយរបស់លោក សុ៊ន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន)ការដ្ឋានការងារស្តារអូរ ប្រឡាយ​ ចំនួនប្រាំខ្សែ៥ ខ្សែ​ នៅក្នុងតំបន់ អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកដំណើរការនៅថ្ងៃនេះ។ ​ កិច្ចការងារស្ដារប្រឡាយអូរនេះត្រូវបានចាប់ផ្ដើមដំណើរការក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ រួមទាំងអាជ្ញាធរដែនដី ក្រុមជំនាញការ​ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀតយោងតាមទំព័រ ហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផែនការស្តារប្រឡាយនេះគ្រោងចំណាយថវិកា​ប្រមាណ​ ១០​ ពាន់លានរៀល ឬស្មើនឹង ២.៤៥ លានដុល្លារ។បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល  កិច្ចការងារនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ក្នុងគោលបំណងបើកមុខទឹក និងដោះស្រាយបញ្ហាទឺកជំនន់ (ទឹកភ្លៀង) ក៏ដូចជាការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។នៅក្នុងឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤៧,០០០ ម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ។ ដូច្នេះការស្តារប្រឡាយទាំង៥ ខ្សែរនេះ គឺជាលើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុង ក្រុងព្រះសីហនុទាំងមូល ពោលគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។គួររំលឹកផងដែរថា ខេត្តព្រះសីហនុជាតំបន់មានសក្តានុពលពីធម្មជាតិ មានតំបន់ឆ្នេរ លំដាប់ពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ វិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើននាក់។ ដើម្បីជំរុញដល់សក្ដានុពលតំបន់ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនា​ និង ជួសជុលផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែង​ប្រមាណ ៨៥ គីឡូម៉ែត្រ។ ក្រៅពីនេះ ដើម្បីតភ្ជាប់តំបន់នេះទៅតំបន់ផ្សេងៗក្នុងប្រទេស រដ្ឋាភិបាលបានកំពុងសងសង់ផ្លូវល្បឿនលឿន-ព្រះសីហនុ ដែលគ្រោង​នឹងបញ្ចប់នៅចុង ឆ្នាំ២០២២ ខាងមុខ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ ដើម្បីអាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២
June 7, 2022, 4:13 a.m.
(ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រូបភាពពីទំព័រហ្វេកបុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន)លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅខែធ្នូ ឆ្នាំ២០១៩ នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង ៧ ភាគរយហើយ​ និង គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ហ្រេសញ៉ូ ។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមកនៅ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបន្តទៀតថា ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទីផ្សារអន្តរជាតិតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ។ ផ្លូវល្បឿនលឿននេះនឹងជួយបង្កភាពងាយស្រួល កាត់បន្ថយការចំណាយ និង សន្សំពេលវេលា សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជា ផ្លូវការកាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩កន្លងទៅនេះ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co.,Ltd។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
J-Tower 3 - News Banner KH
មហាសន្មិសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មក្នុងប្រទេសកម្ពុជាកំណត់ធ្វើថ្ងៃទី ២០​ ខែ ធ្នូ
មហាសន្មិសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មក្នុងប្រទេសកម្ពុជាកំណត់ធ្វើថ្ងៃទី ២០​ ខែ ធ្នូ
June 6, 2022, 5:01 p.m.
ពិព័រណ៍សំណង់ និង វិស្វកម្មលើកទី២ ដែលត្រូវបានរៀបចំឡើងដោយ សហជីពលទ្ធកម្មកម្ពុជាត្រូវបាន កំណត់ធ្វើនៅថ្ងៃទី ២០​ ខែធ្នូ នៅឯសណ្ឋាគារ កាំប៉ូឌីយ៉ាណា។ គ្រប់សមាជិកទាំងអស់របស់ សហជីពលទ្ធកម្មកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ដោយរួមបញ្ចូល ទាំងក្រុមហ៊ុនផ្ដល់សេវាកម្មមួយចំនួន ដូចជា ផ្នែករចនាប្លង់ លទ្ធកម្ម គ្រប់គ្រងតម្លៃ សំណង់ ផ្គត់ផ្គង់ សម្ភារសំណង់ និង ច្រើនទៀត។អ្នករៀបចំកម្មវិធីចង់ប្រើប្រាស់កម្មវិធីដើម្បីធ្វើការប្រមូលផ្តុំនូវអ្នកដែលជាប់ពាក់ព័ន្ធ និង បុគ្គលមួយ ចំនួនធ្វើការនៅក្នុងវិស័យសំណង់ ដោយរាប់បញ្ចូលទាំំង អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និង អ្នកផ្គត់ ផ្គង់សម្ភារសំណង់ដើម្បីអាចឲ្យពួកគេអាចធ្វើការពិភាក្សាគ្នា និង ផ្លាស់ប្ដូរព័ត៌មានសំខាន់ៗ និង ឳកាស ផ្សេងៗជាមួយគ្នា។ វាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការភ្ជាប់ និង បម្រើទៅដល់វិស័យពាណិជ្ជកម្មនេះឲ្យបាន ល្អ។ តើអ្នកចូលរួមអាចទទួលបានប្រយោជន៍អ្វីខ្លះ? ១ ការសម្ភាសន៍ និង ការនិយាយពិភាក្សាគ្នាអំពីកិច្ចសហការចំពោះវិស័យអចលនទ្រព្យអ្វីដែលសំខាន់បំផុតគឺការដាក់បញ្ចូលគ្នានូវ ធនធាន និង សម្ភារ បើប្រៀបធៀបជាមួយ វិស័យដ៏ទៃផ្សេងទៀត ដែលរួមមាន ការធ្វើផែនការ ការរចនាប្លង់ សំណង់ ដេគ័រ និង ការគ្រប់គ្រង់អចលនទ្រព្យ។ ដូច្នេះសកម្មភាពលទ្ធកម្មគឺមាននៅក្នុងគ្រប់ដំណើរការនៃមុខជំនួញទាំងមូល។ ដូច្នេះហើយទើបអ្នករៀបចំកម្មវិធីពិព័រណ៍នេះនឹងធ្វើការអញ្ជើញ អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ អ្នករចនាប្លង់ និង អ្នកតំណាងនៃក្រុមហ៊ុនផលិតផល និង អ្នកផ្គត់ផ្គង់ទាំងអស់ឲ្យមកអង្គុយជុំគ្នា នៅក្នុងបន្ទប់តែមួយដើម្បីជួយធ្វើឲ្យប្រសើរឡើងចំពោះឳកាសពាណិជ្ជកម្ម។២ មានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនមកពីជុំវិញប្រទេសកម្ពុជា នៅក្នុងពិព័រណ៍នោះផងដែរនឹងមានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនដែលកំពុងតែត្រូវបានសាងសង់នៅជុំវិញប្រទេសកម្ពុជា​ ហើយ នឹងមានការធ្វើបទបង្ហាញ និង ចង្អុលបង្ហាញអំពី តម្រូវការផ្សេងៗពីគម្រោងអភិវឌ្ឍធំៗទៅកាន់អ្នកចូលរួមកម្មវិធីដែលភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គងសម្ភារសំណង់។ ៣ ពិព័រណ៍សម្ភារសំណង់ដ៏ធំអស្ចារ្យនៅក្នុងប្រទេសកម្ពុជាដោយទទួលបានការគាំទ្រច្រើន និង ជោគជ័យបំផុតពីការតាំងពិព័រណ៍ដូចគ្នានេះកាលលើកមុន សហជីពលទ្ធកម្មកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី ប្រាកដណាស់នឹងបង្កើតឳកាសដ៏ល្អឥតខ្ចោះមួយ ទៀតសម្រាប់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់សំណង់អាចធ្វើការផ្សព្វផ្សាយអំពីផ្នែកទីផ្សារ និង មា៉ក ឬ ស្លាកយីហោ របស់ពួកគេ។ អ្នករៀបចំកម្មវិធីនឹងរៀបចំទុកកន្លែងដាច់ដោយឡែកមួយចំនួនសម្រាប់ធ្វើការតាំង បង្ហាញសម្ភារទំនើបលំដាប់ខ្ពស់។តើការតាំងពិព័រណ៍កាលពីលើកមុនទទួលបានសមិទ្ធផលអ្វីខ្លះ?ការតាំងពិព័រណ៍កាលពីលើកមុនបានបង្ហាញនូវសម្ភារ និង ផលិតផលពីរោងចក្រផ្ទាល់ ដែលមានដូចជា សម្ភារចង្ក្រានបាយ ឧបករណ៍បង្កាអគ្គីភ័យ ទ្វារ និង បង្អួច អាលុយមីញ៉ូម និង សម្ភារជាច្រើនទៀត។ ក្រៅពីនេះក៏មានការចូលរួមពី ឥស្សរជន​ និង សហគ្រិន អ្នកតំណាងគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន ២០ និង ក្រុមហ៊ុនផលិតសម្ភារចំនួន ៥០ ធ្វើការតាំងបង្ហាញនៅក្រោមដំបូលតែមួយ។ ម្យ៉ាងវិញទៀត ៧៤​ភាគរយនៃក្រុមហ៊ុនផ្គត់ផ្គង់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះបានក្លាយជាជម្រើសសម្រាប់ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យនៅពេលពួកត្រូវការការផ្គត់ផ្គង ឬ ដេញថ្លៃសម្ភារផ្សេងៗ។ កម្មវិធីពិព័រណ៍លើកនេះទទួលបានការគាំទ្រ និង ឧបត្ថម្ភដោយក្រុមហ៊ុនធំៗ និង ឈានមុខគេនៅក្នុង ប្រទេសកម្ពុជា មានដូចជា Realestate.com.kh, Diguan Real Estate Development Co., Jiujie Home Technology Co., Ltd., Tnaot, 58cam.com, SingMeng Telemedia, Gold Zone Media and Wangni Enterprise Group.តើក្រុមហ៊ុនណាខ្លះនឹងមានវត្តមាននៅទីនោះ? ក្រុមហ៊ុនដែលនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ឆ្នាំនេះរួមមាន ៖ Hongding Commercial Real Estate Co., Ltd., Peng Huoth Group, Piphup Thmey Group, LYP Group, OCIC, Chip Mong Group, R&F Cambodia, Prince Real Estate Group, Chang Yuan Group, Shenzhen Yiju Real Estate, JinLu Group, Agile Group Hold, LingNan Properties, Golden Time Real Estate Co., Ltd., Prestige Home Cambodia, Jin Lin International, MLN Global, AMARA Boutique Apartment, Yuetai Group, MY Investment Group, Zhong Ding Group, SWOT Overseas, La Vista One, Baoli Mansion, Toul Kork Lane, YXZ Co., Ltd., 7 residences and KY development etc.លិខិតអញ្ជើញត្រូវបានផ្ញើចេញ ប៉ុន្ដែលោកអ្នកក៏អាចធ្វើការចុះឈ្មោះតាមរយៈ online ដើម្បីអាចចូលរួមដោយមិនមានការបង់ប្រាក់សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកចូលរួមតាំងពិព័រណ៍ និង ការឧបត្ថម្ភកម្មវិធី សូមធ្វើការទាក់ទងទៅ កាន់លេខទំនាក់ទំនងខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ!WeChat ID: DND-EPUCE-mail: epuc2019@outlook.comកញ្ញា ឡី +855 71- 451-8888 (Chinese / English / Cambodian)ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
ឧកញ៉ា ពុង ឃាវសែ៖ ព្រលានយន្តហោះតម្លៃ ១,៥០០ លានដុល្លារនៅស្រុកកណ្តាលស្ទឹងចាប់ផ្តើមសាងសង់ហើយ
ឧកញ៉ា ពុង ឃាវសែ៖ ព្រលានយន្តហោះតម្លៃ ១,៥០០ លានដុល្លារនៅស្រុកកណ្តាលស្ទឹងចាប់ផ្តើមសាងសង់ហើយ
June 6, 2022, 5:01 p.m.
(យន្តហោះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ)លើកឡើងនៅក្នុ​ងមហាសន្និបាតបូកសរុប​ការងារប្រ​ចាំឆ្នាំលើកទី៨ របស់ស​មាគមអ្ន​កសាងសង់កម្ពុជា និងពិធី​សម្ពោ​ធបើកការតាំងពិព័រណ៍ ឧស្សា​ហកម្មសំ​ណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ លោក​ឧកញ៉ា ពុង ឃាវសែ អគ្គ​នាយក​ក្រុម​ហ៊ុន​ OCIC  បានបញ្ជាក់ថាគម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញបានកំពុងដំណើរការសាង​សង់ហើយ​។ បើតាមការអះអាងការ​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មីនេះ គ្រោងនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង​ ១,៥០០ ​លាន​ដុល្លារ​ ហើយគ្រោងនឹង​បញ្ចប់ការសាងសង់ក្នុងរយៈពេល ​៣ ​ឆ្នាំខាងមុខ ពោលគឺនៅត្រឹមឆ្នាំ២០២៣​។ តាមផែនការដែលបានគ្រោងទុក ព្រលានថ្មីនេះគ្រោងនឹងសា​ងសង់លើផ្ទៃដី​ជាង ២,៦០​០ ហិចតា។ បើតាមប្រសាសន៍របស់​ ឧកញ៉ា ពុង ឃាវសែ  លោកបានបញ្ជាក់ថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីគឺស្ថិតនៅក្នុងស្រុកក​ណ្តាលស្ទឹងខេត្ត​កណ្តាល និងមួយផ្នែកទៀតអាចប៉ះ​តំបន់មួយចំនួនក្នុ​ងស្រុកបាទី ខេ​ត្តតាកែវ។ តម្លៃដីបន្តកើនឡើងដែរឬទេ?ភ្លាមៗបន្ទាប់ការប្រកាសពីទីតាំងព្រលានយន្តហោះថ្មីនេះ តម្លៃដីនៅក្នុងតំបន់នោះបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែទាំងវិនិយោគិន និងអ្នកក្នុងស្រុកបានសំរុកនាំគ្នាទិញដី។ ប៉ុន្តែប្រតិបត្តិការទិញលក់ហាក់បានស្ងប់ស្ងាត់ទៅវិញក្នុងមួយរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា អ្នកជំនាញអចលន​ទ្រព្យនៅតែមើលឃើញថា តម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះនឹងនៅតែបន្តកើន ឡើង។ លោក បា៉ន់ ដារ៉ា ជាប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុ​នអចលនទ្រព្យ BZ Properties បានប្រាប់ Realestatate.com.kh ថាតម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះបានកើនបន្តកើនឡើងគួរឲ្យកត់តសម្គាល់។ ជាក់ស្តែងរហូតមកដល់ពេលនេះ តំបន់មួយចំនួនតម្លៃដីបានហក់ឡើងខ្ពស់ខ្លាំង តួរយ៉ាងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ ២។ លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់​តំបន់ឃុំបឹងខ្យាងមានតម្លៃ ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០​​ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។ លោក ដារ៉ា ជឿជាក់ថាតម្លៃនឹងនៅតែបន្តកើនឡើងថែម ទៀតនៅពេលហេដ្ឋាចនាសម័្ពន្ធធំៗត្រូវបានតភ្ជាប់ ដូចជាផ្លូវក្រវ៉ាតក្រុងទី ៣ និងផ្លូវសំខាន់ៗដែលត្រូវតភ្ជាប់ទៅកាន់ព្រលានថ្មីនេះ។ សម្រាប់ការទិញទុកវិនិយោគ ឬទិញទុកចំណេញ លោក ដារ៉ា បានណែនាំថា វិនិយោគិនគួរងាកទៅទិញនៅប៉ែកខាងកើតគម្រោងព្រលានក្នុងស្រុកស្អាង ដោយសារដីនៅទីនេះនៅមានតម្លៃទាបចាប់ពី ២៥ ទៅ ៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ប៉ោយប៉ែត៖ ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរហើយ​
ប៉ោយប៉ែត៖ ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរហើយ​
May 27, 2022, 9:09 a.m.
(ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរក្នុងក្រុងប៉ោយប៉ែត)បន្ទាប់ពីបានដំណើរការសាងសង់ជិតមួយឆ្នាំ ចាប់ផ្ដើមពីចុងឆ្នាំ២០១៨ផ្សារទំនើប Big C ដែលជា​ផ្សារ​ទំនើប​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​បានបញ្ចប់ការសាងសង់រួចរាល់​ និងបានប្រកាសបើកដំណើរជាផ្លូវការនៅដើមខែធ្នូឆ្នាំនេះ។នៅថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញនេះ​ ផ្សារ​ទំនើប​Big​ C​ ដែលស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់ប៉ោយប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរ​ជាផ្លូវការហើយ។​នៅក្នុងពិធីបើកសម្ពោធផ្សារទំនើបថៃនេះមានការអញ្ជើញចូលរួម ដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ​ លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។លោក Aswin Techajareonvikul នាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter បានលើកឡើងថាការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត​គឺដើម្បី​ផ្តល់ជម្រើសដល់ប្រជាជន​កម្ពុជា​ ក្នុងការទិញទំនិញបាន​ងាយស្រួល​ និងទទួលបាន​ទំនិញ​ល្អៗ ​ដែលមានតម្លៃសមរម្យ​ ​ជាពិសេស​ផ្សារ​ទំនើប​នេះ​មាន​លក់​សម្ភារៈប្រើប្រាស់​ និង​មុខទំនិញ​គ្រប់​ប្រភេទ ​ដែល​ពលរដ្ឋគ្រប់កម្រិតអាចមានលទ្ធភាពទិញបាន។លោកបានបញ្ជាក់ថា ដោយបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់ប៉ោយប៉ែតនេះ ទើបក្រុមហ៊ុនសម្រេចចិត្តឈានជើងចូលក្នុង ទីផ្សារប្រទេស កម្ពុជាតាមរយៈការនាំយកមកនូវផលិតផល និងសេវាកម្ម ដែលប្រកបដោយគុណភាព សម្រាប់បំពេញតាមតម្រូវការប្រជាជនកម្ពុជា។សម្រាប់វិស័យអចលនទ្រព្យគេមើលឃើញថា វត្តមានរបស់ផ្សារលក់រាយ និងផ្សារទំនើបល្បីៗ ដូចជា ផ្សារ BIG C ដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គឺជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លី និងការស្នាក់នៅរយៈពេលវែងរបស់អ្នកចំណូលថ្មី ដោយហេតុថាទាំងអ្នកទេសចរ និងវិនិយោគិនអចលនទ្រព្យ តែងតែសំឡឹងមើលពីសក្តានុលពលនៃតំបន់នីមួយៗ មុនពេលពួកគេសម្រេចិត្តចូលទៅវិនិយោគក្នុងតំបន់នោះ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្លាស់ប្តូរនានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋបាលខេត្តព្រះសីហនុបន្តជំរុញ និងផ្សព្វផ្សាយពីសុវត្ថិភាព និងគុណភាពសំណង់
រដ្ឋបាលខេត្តព្រះសីហនុបន្តជំរុញ និងផ្សព្វផ្សាយពីសុវត្ថិភាព និងគុណភាពសំណង់
May 23, 2022, 8:29 a.m.
(ការប្រជុំផ្សព្វផ្សាយអំពីសុវត្ថិភាព និង គុណភាពសំណង់នៅក្នុងសាលាខេត្តព្រះសីហនុ) ដើម្បីជំរុញដល់ការសាងសង់ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅក្នុងខេត្តព្រះសីហនុ និងដើម្បីរក្សាបាន​នូវសំណង់ដែលមានគុណភាព និងសោភ័ណភាព ជាពិសេសការធានាបានសុវត្ថិភាព ពេញលេញ ចាប់តាំងពីដំណាក់កាលនៃការសាងសង់ រហូតដល់ពេលស្នាក់នៅ អាជ្ញាធរខេត្តព្រះសីហនុ បានចាប់ផ្តើមយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការជាបន្តបន្ទាប់លើម្ចាស់គម្រោង​ ​និងការដ្ឋានណា ដែលមិនគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ។​យោងតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ នៅក្នុងខេត្តព្រះសីហនុដោយមានការចូលរួមពីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។​ម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុចំនួន ១៩៥ កន្លែងត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់នៅក្នុងកិច្ចប្រជុំនេះ។​ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការដ្ឋានសំណង់មួយចំនួននៅតែមិនបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានបញ្ហាប្រឈមអំពីសុវត្ថិភាព និងគុណភាពសំណង់ ដោយមិនបានធ្វើរបងហ៊ុមព័ទ្ធការដ្ឋាន ខ្វះសំណាញ់ការពារសុវត្ថិភាពក្នុងការដ្ឋាន បានបង្កហានីភ័យបង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋដូចជាថ្មីៗនេះ។ជាការកត់សម្គាល់មានការដ្ឋានមួយកន្លែងបានបាក់ដងសន្ទូច ការធ្លាក់សម្ភារៈសំណង់ក្នុងការដ្ឋាន និងការរំលោភដីចំណីផ្លូវសាធារណៈជាដើម។ កន្លងមកខេត្តព្រះសីហនុធ្លាប់ទទួលរងនៅការបាក់រលំអគារ ដែលបានបណ្តាលឲ្យកម្មករជាច្រើននាក់បានស្លាប់។ចំពោះបញ្ហានេះ លោកបានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន។​ ការសាងសង់ត្រូវគោរពតាមច្បាប់របស់កម្ពុជា និងគោរពតាមបទដ្ឋានគតិយុត្តិ នៃច្បាប់សំណង់។ ម្ចាស់ការដ្ឋានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើបណ្តាលឱ្យមកម្មករមានរបួស ឬស្លាប់។ក្នុងពេលកន្លងមកដើម្បីធានាបាននូវភាពរឹងមាំនៃសំណង់ រដ្ឋបាលខេត្តបានធ្វើការរឹតបណ្តឹង ច្បាប់ទម្លាប់ និងបច្ចេកទេសសាងសង់ ដែលបានតម្រូវឲ្យគ្រប់ការដ្ឋានទាំងអស់ត្រូវអនុវត្តតាម ក្នុងនោះការសាងសង់ត្រូវ អនុវត្តតាមបទដ្ឋានបច្ចេកទេសទាំង៤ចំណុច៖១.ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋានត្រូវមាន អជ្ញាប័ណ្ណអនុញាតិគ្រប់គ្រាន់។២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ដែលមានចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករទេ នោះការដ្ឋានសំណង់នឹងត្រូវផ្អាកដំណើរការ ។៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។៤. ចំពោះគ្រឹះអគារ ក្រុមហ៊ុនសាងសង់គ្រឹះចាំបាច់ត្រូវត្រួតពិនិត្យអំពីស្ថានភាពដីឲ្យបានច្បាស់លាស់។​គួររំលឹកផងដែរថា វិស័យសំណង់នៅខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើគិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានគម្រោងសរុបទាំងអស់ ១,០៧៦ ហើយក្នុងនោះអគារកម្ពស់ចាប់ពី ៥ ជាន់ ដល់ ៤៥ ជាន់ មានចំនួន ៨០១ គម្រោង៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​៣ កន្លែង នៅដើមខែធ្នូ នេះ
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​៣ កន្លែង នៅដើមខែធ្នូ នេះ
May 30, 2022, 11:27 p.m.
ឆ្លើយតបនឹងសំណើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យវាយនភ័ណ្ឌ នាដើមខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៣ ទៀត សរុបទុនវិនិយោគជិត ៩ លានដុល្លារ។ តាមរយៈការវិនិយោគនេះនឹងជួយបង្កើតការងារថ្មីដល់ ប្រជាពលរដ្ឋកម្ពុជាជាង ៣,០០០​​ នាក់​ បន្ថែមទៀត។បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២  ខែធ្នូ ឆ្នាំ២០១៩នេះបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមួយទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៤៤ កន្លែង។២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០៦ កន្លែង។៣. “TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២ លានដុល្លារ  និងអាចបង្កើតការងារបានចំនួន ៦៩៨ កន្លែង។ការនាំចេញកើនឡើងត្រឹម ៩ ខែឆ្នាំនេះពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជាគេមើលឃើញថាលំហូរវិនិយោគនៅតែមានជាបន្តបន្ទាប់ ចំណែកការនាំចេញសម្រាប់ឆ្នាំ២០១៩ ក៏មានកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងការត្រូវបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬហៅថា អ្វីគ្រប់យ៉ាងលើកលែងតែអាវុធដោយសហគមអ៊ឺរ៉ុប។បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ដែលមានតម្លៃជាង ៧.៩៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៣.១៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្នើនឹងជាង ៩ រយលានដុល្លារ។ផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើងបាននាំចេញទៅ​អាមេរិកគិតជាទឹកប្រាក់ ២.៥ ពាន់លានដុល្លារ សហភាពអឺរ៉ុបចំនួន ២,៤ ពាន់លានដុល្លារ ចក្រភពអង់គ្លេសចំនួន ៦៧០ លានដុល្លារ ជប៉ុនចំនួន ៧១១ លានដុល្លារ ប្រទេសសមាជិកអាស៊ានចំនួន ១២១ លានដុល្លារ និងបណ្តាប្រទេសផ្សេងទៀតចំនួន ១.៥ ពាន់លានដុល្លារ។ នេះបើតាមការអះអាងរបស់របាយការណ៍ដដែល៕ ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
គម្រោងផ្ទះលម្ហែកាយតាមបណ្តាខេត្តកំ​ពុង​ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកក្នុងស្រុក
គម្រោងផ្ទះលម្ហែកាយតាមបណ្តាខេត្តកំ​ពុង​ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកក្នុងស្រុក
June 6, 2022, 5:01 p.m.
(រូបភាពនៃគម្រោងវីឡាប្រណិតមួយស្ថិតនៅជាប់មាត់ព្រែកនៅក្នុងខេត្តកំពត)ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យនៅកម្ពុជាកំពុងពង្រីកប្រភេទអាជីវកម្មរបស់ខ្លួនពី​ការ​សាង​សង់​ គម្រោង​លំ​នៅដ្ឋាន​ក្នុង​ក្រុង​ទៅជា​​លំនៅដ្ឋានបែបវិស្សមកាល សម្រាប់ការលម្ហែកាយនៅ​តាម​ខេត្ត​សក្តានុ​ពល​ ដោយសារកំណើន​តម្រូវការ​ផ្ទះស្នាក់នៅ​បែប​វិស្សមកាល ផ្ទះលម្ហែកាយ ឬផ្ទះទី២នេះ មានការពេញនិយមពីប្រជាជនដែល​មានចំណូលខ្ពស់។និន្នាការនៃផ្ទះលម្ហែការបែបឯកជនលោក ឌុយ បញ្ញារ៉េត  ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអចលនទ្រ្យ Century 21 Cambodia បាន​លើក​ឡើង​ថា​ បើ​ទោះ​បី​ជា​​​កន្លង​មក​មាន​ការ​អភិវឌ្ឍន៍​សណ្ឋាគារ និងរមណីយដ្ដ្ឋានដែលផ្តោតលើទេសចរណ៍ធម្មជាតិបែបចម្រុះ ឬហៅកាត់ថា​ Eco-tourism តែ​​ប្រជាជនកម្ពុជាដែលមានចំណូលខ្ពស់ជាច្រើន​​ចាប់ផ្តើមចង់មាន​​ផ្ទះលម្ហែកាយផ្ទាល់​ខ្លួន​​​ជាជាងការជួលសណ្ឋាគារ ឬរមណីយដ្ដ្ឋាន ហើយពួកគេអាចមានសមត្ថភាពនឹងចំណាយទៅលើអច​លន​ទ្រព្យទាំងអស់នោះ។លោក បញ្ញារ៉េត  មានប្រសាសន៍ថា៖«ខេត្តកំពតមានសក្តានុពលខ្ពស់ណាស់​»។ លោក​លើក​ឡើង​ដូច​នេះ​ស្រប​ពេល​​ថ្មីៗនេះក្រុមហ៊ុនរបស់លោក បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​តំណាងឲ្យ ការលក់វីឡាប្រណIតនៅតំបន់នោះផងដេរ។ លោកថា៖«មានរមណីយដ្ដ្ឋានជាច្រើន ប៉ុន្តែភាគច្រើនគឺសម្រាប់ការជួលសម្រាប់វិស្សមកាល។ គោលដៅរបស់យើងឥឡូវនេះគឺផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសក្នុងការទិញវីឡាវិស្សមកាល»។លោកបន្ថែមថា ផ្ទះវីឡាមួយមានតម្លៃប្រហែល ១៧ ម៉ឺនដុល្លារ និងត្រូវបានតម្រង់ឆ្ពោះទៅរកទីផ្សារថ្នាក់កណ្តាល និងថ្នាក់ខ្ពស់។ លោកបញ្ញារ៉េតបន្ថែមថា៖«យើងឃើញថាមាន​ចំនួនប្រជាជនកម្ពុជាច្រើន​បាន​ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកកន្លែងវិស្សមកាលនៅពេលថ្ងៃឈប់សម្រាក ដោយសារតែមិនមានមានកន្លែងកម្សាន្តសម្រាប់ទៅលម្ហែកាយច្រើននៅកម្ពុជា។ ប៉ុន្តែលោកជឿថា៖«ឆាប់ៗនេះខេត្តកំពតនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ថ្ងៃសម្រាកលម្ហែកាយ»។ទីតាំងដែលពេញនិយមសម្រាប់វីឡាទាំងនេះ​គឺនៅក្បែរភ្នំ ដោយហ៊ុំព័ទ្ធជុំវិញដោយព្រៃប្រឹក្សា​។ វីឡាដែលមានទីតាំងស្ថិតនៅទីតាំងទាំងនេះ នឹងផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលនៃទេសភាពពណ៌បៃតងស្រស់ស្អាតធ្វើឱ្យវាក្លាយជាកន្លែងសម្រាកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ និងអ្នកដែលចង់ងាកចេញពីទីក្រុងដ៏មមាញឹក។ខេត្តសក្តានុពលដល់វិស័យលំនៅដ្ឋានបែបលម្ហែកាយ(ព្រៃឈើ និងព្រែកនៅក្នងគម្រោងវីឡាលម្ហែកាយប្រណិតនៅក្នុងខេត្តកំពត)ក្នុងចំណោមខេត្តទាំង ២៥ នៃប្រទេសប្រទេសកម្ពុជា ខេត្តនីមួយៗបានផ្តល់ជូននូវអ្វីដែលប្លែកដែលអ្នកអភិវឌ្ឍន៍ចង់រំលេចឲ្យឃើញ។ បច្ចុប្បន្ននេះខេត្តសៀមរាបកំពុងឈានមុខគេលើរមណីយដ្ដ្ឋានអេកូទេសចរណ៍ ព្រោះថាប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញភ្ញៀវទេសចរកំពូលៗ រួចទៅហើយ។ គម្រោងរមណីយដ្ដ្ឋានអេកូទេសចរណ៍ ក៏បានចាប់ផ្តើមនៅខេត្តកំពត កែប កោះកុង រតនគិរី មណ្ឌលគីរី កំពង់ស្ពឺ និងខេត្តព្រះសីហនុផងដែរ។ខេត្តដែលមានភ្ញៀវទេសចរទៅលេងច្រើនបន្ទាប់ពីខេត្តក្រុងសៀមរាបគឺខេត្តព្រះសីហនុ។ វត្តមាននៃអាកាសយានដ្ដ្ឋានអន្តរជាតិមួយនៅក្នុងទីក្រុងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេស​។​លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ក្នុងខេត្តកំពតបានមានប្រសាសន៍ថាគំនិតនៃការអភិវឌ្ឍវីឡាវិស្សមកាល និងលក់ទៅអ្នកទិញម្នាក់ៗ គឺមាននិន្នាការកើនឡើង ហើយនឹងមានអ្នកអភិវឌ្ឍន៍ផ្សេងទៀតនៅពេលអនាគត។ លោក កត់សម្គាល់ថា មានវិនិយោគិនជាច្រើនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងគម្រោងស្រដៀងគ្នានៅក្នុងខេត្តនេះ។លោក ស៊ីណុលថា៖«សក្តានុពលរបស់ខេត្តកំពត គឺជាទីកន្លែងលម្ហែកាយសម្រាប់ប្រជាជន កម្ពុជា និងភ្ញៀវទេសចរបរទេស ដោយសារតែលក្ខណៈភូមិសាស្រ្តរបស់ខ្លួនដែលជាខេត្តឆ្នេរសមុទ្រ»។ លោកបន្តថា៖​«​ខេត្តកំពត មានលក្ខណៈពិសេសពីធម្មជាតិជាច្រើនដូចជាខ្យល់សមុទ្រ សម្រស់​ព្រៃបៃតង និងភ្នំបូកគោ។ យើងគាំទ្រដែលប្រជាជនកម្ពុជាដែលទិញផ្ទះស្នាក់ទី២ នៅខេត្តកំពត ហើយយើងនឹងគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលនឹងបន្តគម្រោងបែបនេះនៅទីនេះ” ។ផ្ទះលម្ហែកាយចាប់ផ្តើមក្នុងដំណាក់កាលដំបូង(លោកច្រឹក សុខនីម នៅក្នុងកិច្ចប្រជុំនៅសហរដ្ឋអាមេរិក)លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានយល់ស្របថាគំនិតនៃការអភិវឌ្ឍផ្ទះវិស្សមកាលនេះ គឺជានិន្នាការថ្មីដែលកំពុងមានសន្ទុះ នៅក្នុងប្រទេសកម្ពុជាប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វានៅតែស្ថិតក្នុងដំណាក់កាលដំបូង នៅឡើយ។លោកថា៖«កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ បន្ទាប់ពីពួកគេមានផ្ទះផ្ទាល់ខ្លួនពួកគេនឹងចាប់ផ្តើមពិចារណា ពីអចលនទ្រព្យសម្រាប់ការចូល និវត្តន៍ការលម្ហែកាយ និងការសំរាកលម្ហែរបស់ពួកគេ»។ខេត្តកំពត ព្រះសីហនុ កោះកុង និង កែប គឺជាទីតាំងគោលដៅថ្មីសម្រាប់អ្នកអភិវឌ្ឍន៍ដែលកំពុងស្វែងរកទីផ្សារផ្ទះថ្ងៃឈប់សម្រាក។ លោកបានបន្ថែមថានៅពេលអនាគតអចលនទ្រព្យប្រភេទនេះនឹងទទួលបានតម្រូវការកាន់តែច្រើនក្នុងចំណោមប្រជាជនកម្ពុជា។បើយោងតាមលោកសុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគវិស្សមកាល និងអចលនទ្រព្យបែបលម្ហែកាយ ដែលជាទូទៅផ្តោតលើវីឡា ដែលមានទីតាំងស្ថិតនៅតំបន់មាត់សមុទ្រ និងជួរភ្នំ​ ដែលមានលក្ខណៈធម្មជាតិ។ ផ្ទះវីឡានៅតំបន់ទាំងនេះជាធម្មតាមានតម្លៃចន្លោះពី ១៥០,០០០ ដុល្លារទៅ ២៥០,០០០ ដុល្លារ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា នៅថ្ងៃនេះ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ក្រុមហ៊ុន Oxley Gem ប្រកាស​តែងតាំងក្រុមហ៊ុន China Railway Urban Construction Group ជាអ្នកម៉ៅការថ្មីសម្រាប់គម្រោងអភិវឌ្ឍន៍ចំរុះសណ្ឋាគារ The Peak
ក្រុមហ៊ុន Oxley Gem ប្រកាស​តែងតាំងក្រុមហ៊ុន China Railway Urban Construction Group ជាអ្នកម៉ៅការថ្មីសម្រាប់គម្រោងអភិវឌ្ឍន៍ចំរុះសណ្ឋាគារ The Peak
June 6, 2022, 5:01 p.m.
ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (Oxley Gem) ដែលជាអ្នកអភិវឌ្ឍន៍គម្រោងសណ្ឋាគារចំរុះ The Peak មានទីតាំងស្ថិតនៅផ្លូវ សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ បានប្រកាសតែងតាំង “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (CRUCG) ​ជាអ្នកម៉ៅការថ្មីដើម្បី បន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃនេះ។ក្រុមហ៊ុន CRUCGគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវ ដែកចិន ​(CRCC) ជាសហគ្រាសសំណង់របស់រដ្ឋដ៏ធំមួយ ដែល​​ត្រូវបានចុះបញ្ជីនៅសៀងហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-​Share code 601186, H-Share code 1186) ។កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុនដែលមានសំណាងបានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុនវិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោកក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ក្រុមហ៊ុន CRUCG មានជំនាញក្នុងការសាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើនក្នុងការចុះកិច្ចសន្យាសាងសង់អគារខ្ពស់ៗទូទៅ​ និងសំណង់ស្មុគស្មាញធំៗក្នុងតំបន់ទីក្រុង។ សម្រាប់ព័ត៌មានលម្អិតសូមចូលមើលក្នុងគេហទំព័រនេះ។“បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតក្រុមហ៊ុនម៉ៅការមេឈ្មោះ​ Great Wall International Engineering Co., Ltd (SINO) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ ក្រុមហ៊ុន​ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ​ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់៉៉” តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។“តាំងនាមឲ្យក្រុមហ៊ុន និង អ្នកជាប់ពាក់ព័ន្ធទាំងអស់ក្នុងគម្រោង The Peak យើងខ្ញុំសូមធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោងដែល បានគ្រោងទុកនោះនឹងមិនមានផលប៉ះពាល់ដោយការបញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន "SINO" និង​ ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មី​នោះឡើយ” តាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង The Peak សូមចុចត្រង់នេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ការផ្គត់ផ្គង់ក្នុងវិស័យសណ្ឋាគារកើនឡើង ខណៈតម្រូវការក៏កើនឡើងដែរ
ការផ្គត់ផ្គង់ក្នុងវិស័យសណ្ឋាគារកើនឡើង ខណៈតម្រូវការក៏កើនឡើងដែរ
June 1, 2022, 6:04 a.m.
(អាហែលទឹកនៅសណ្ឋាគារប្រណិតនៅក្នុងខេត្តសៀមរាប)វត្តមានរបស់អ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យតម្រូវការចំពោះសណ្ឋាគារលំដាប់ខ្ពស់ និងទំនើបមានការកើនឡើងច្រើនជាងមុន ដែលជាកត្តាជំរុញឲ្យការសាងសង់សណ្ឋាគារប្រភេទនេះកាន់តែមានកំណើនខ្ពស់ជាលំដាប់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន​ Knight Frank ដែលចេញផ្សាយកាលពីពេលថ្មីនេះ។ ខាងក្រោមនេះ គឺជាស្ថានភាពនៃការផ្គត់ផ្គង់​ និងតម្រូវការនៅក្នុងវិស័យសណ្ឋាគារនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០១៩ នេះ។  ១. ការផ្គត់ផ្គង់នៅរវាងឆមាសទី១នៃឆ្នាំ២០១៨ និងឆ្នាំ២០១៩ គេបានសង្កេតឃើញថា ការផ្គត់ផ្តង់មានការកើនឡើងពីមួយឆ្នាំចំនួន ៧.៥% ដែលកើនឡើងរហូតដល់ ១១,១២០​ បន្ទប់នៅក្នុងសណ្ឋាគារចំនួន​៨៣ ។​ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រភេទបន្ទប់លំដាប់ខ្ពស់ និងបន្ទប់កម្រិតមធ្យម មានការកើនឡើងច្រើនជាងឆ្នាំមុនៗ។ ជាក់ស្តែង​ សណ្ឋាគារ Courtyard Phnom Penh បានបន្ថែមបន្ទប់ថ្មីចំនួន ១៨៩ ដែលសុទ្ធតែស្ថិតនៅក្នុងប្រភេទបន្ទប់លំដាប់ថ្នាក់ខ្ពស់ និងបន្ទប់កម្រិតមធ្យម។ លើសពីនេះទៅទៀត វិនិយោគិនជប៉ុន ក្រុមហ៊ុន Starts បានដំណើរការសណ្ឋាគារមួយដែលមានឈ្មោះថា Emion ដែលបន្ថែមចំនួនបន្ទប់ទំនើបថ្នាក់ខ្ពស់ និងបន្ទប់ថ្នាក់លើមធ្យម ២៤០ បន្ទប់​​ផ្សេងទៀត។ចំណែក ប្រភេទបន្ទប់ថ្នាក់មធ្យមក៏នៅតែមានការកើនខ្ពស់ឡើងផងដែរ ដូចជាសណ្ឋាគារ V International ដែលមានបន្ថែមចំនួន ៦៤ បន្ទប់ សណ្ឋាគារ Pasteur 51 ដែលបន្ថែម ៥៤ បន្ទប់ និង សណ្ឋាគារ V Boutique Hotel ដែលបន្ថែម ១២០ បន្ទប់ ដែលធ្វើឲ្យចំនួនបន្ទប់ប្រភេទមធ្យមនេះ កើនឡើងដល់ ៥,២៨០ បន្ទប់ ស្មើនឹង ៤៨% ។ នេះបើប្រៀបធៀបទៅនឹង សណ្ឋាគារលំដាប់ថ្នាក់ខ្ពស់កើនឡើងចំនួន ៣០%   និងសណ្ឋាគារកម្រិតមធ្យមកើនឡើងចំនួន ២២%។ ចំនួននៃការកើនឡើងនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តរហូតដល់ ៤០%​ សម្រាប់ប្រភេទបន្ទប់ទំនើបថ្នាក់ខ្ពស់ និង ៣៨% សម្រាប់ប្រភេទបន្ទប់ថ្នាក់លើមធ្យមនៅឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។២. តម្រូវការសណ្ឋាគារស្របពេលដែលទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន តម្រូវការសណ្ឋាគារទំនើបថ្នាក់ខ្ពស់ មានការកើនឡើង។ នៅក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរដែលមកកាន់កម្ពុជា មានការកើន ឡើងដល់ ៥.៤ លាននាក់ ដែលត្រូវជា ២៨% នៅទីក្រុងភ្នំពេញ និង ៤.៥​ លាននាក់ ត្រូវជា ៦% នៅខេត្តសៀមរាប។ ការកើនឡើងរបស់ភ្ញៀវទេសចរចិន ជាកត្តាជំរុញដល់ការកើនឡើងនៃសណ្ឋាគារទំនើបៗ។ ទំនោរនេះ នឹងនៅតែមានការកើនឡើងនៅឆ្នាំបន្តបន្ទាប់ ហើយការសាងសង់សណ្ឋាគារដែលមានលក្ខណៈទំនើប នៅតែស្ថិតនៅក្នុងការគ្រប់គ្រងមួយដែលល្អ។៣. ទិដ្ឋភាពទូទៅនៃវិស័យសណ្ឋាគារវិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យអាទិភាពមួយ ហើយវិស័យនេះមានការកើនឡើង​ជាលំដាប់។ យោងតាមការស្រាវជ្រាវអំពីទិដ្ឋភាពទូទៅនៃអចលនទ្រព្យកម្ពុជាបានបង្ហាញពីទិដ្ឋភាពពីរសំខាន់ៗ៖ទី១ កំណើននៃពាណិជ្ជករបរទេស៖ តាមការសិក្សាស្រាវជ្រាវ គេសង្កេតឃើញមានការកើនឡើងនៃ សកម្មភាពសេដ្ឋកិច្ចដូចជាការបើកហាងរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុនអាជីវកម្មដែលមានស្រាប់ត្រូវការកន្លែងប្រជុំ​ និងកន្លែងលម្ហែសម្រាប់បុគ្គលិក។ ទី២ កំណើននៃភ្ញៀវទេសចរណ៍ក្នុងស្រុក៖ ការកើនឡើងនិន្នាការទេសចរណ៍ជាផ្នែកមួយជំរុញដល់កំណើន GDP ប្រចាំឆ្នាំ​។​ កាលពីអតីតកាល ភ្ញៀវទេសចរ ដែលស្នាក់នៅសណ្ឋាគារបែបទំនើប សុទ្ធតែជាភ្ញៀវបរទេសទាំងអស់។ ប៉ុន្តែទំនោរនេះ មានការផ្លាស់ប្តូរ ដោយសារតែអ្នកអភិវឌ្ឍន៍ចាប់ផ្តើមងាកមកវិនិយោគ ដើម្បីបំពេញតាមតម្រូវការនៃកំណើនភ្ញៀវទេសចរ ជាមួយនឹងសណ្ឋាគារ ដែលមានលក្ខណៈទំនើប និងស៊ីវីល័យកម្រិតមធ្យម។ ទោះបីជាយ៉ាងណាក៏ដោយ គម្លាតរវាងចំនួនភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុក ក្នុងការប្រើប្រាស់សណ្ឋាគារបែបស៊ីវីល័យ និងសណ្ឋាគារប្រភេទមធ្យមនៅតែមានដដែល៕          ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា
ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា
June 6, 2022, 3:15 p.m.
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន Morgan គ្រុប បានសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វាររបស់ខ្លួន។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងនៅ ក្នុងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចរបស់ EnMaison ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។នៅក្នុងពិធីនោះត្រូវបានផ្ដល់កត្តិយសចូលរួមដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឧកញ៉ា Lin Caitong អគ្គនាយកក្រុមហ៊ុន Bai Hui គ្រុប, លោក Song Qingxian ប្រធានគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Mei Lin Hu គ្រុប ប្រទេសចិន, លោក Zhao Yuanzhao ប្រធានគ្រប់គ្រងទូទៅសាខាក្រុមហ៊ុនកម្ពុជា​​របស់ CDF គ្រុប ប្រទេសចិន, លោក Su Liangsheng អគ្គនាយកក្រុមហ៊ុន Heng He គ្រុប និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងកម្មវិធីនេះ។(ទិដ្ឋភាពនៃពិធីសូត្រមន្ត)នៅវេលាម៉ោង ៨:៣៥ ពិធីសូត្រមន្តសុំសេចក្តីសុខត្រូវបានចាប់ផ្តើម លោក Ding Yongjun អគ្គនាយក Morgan គ្រុប និងភរិយា, ថ្នាក់ដឹកនាំក្រុមហ៊ុន, អ្នកទទួលបន្ទុកលើគម្រោងនានាបានរួមគ្នារៀបចំ ពិធីសូត្រមន្តសុំសេចក្តីសុខ។(លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប)ថ្លែងបើកកម្មវិធី លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប បានថ្លែងអំណរគុណ និងជូនពរដល់ភ្ញៀវកិត្តិយសដែលបានចូលរួម។ បន្ទាប់មកលោកបានណែនាំអំពីការវិវត្តន៍របស់ Morgan គ្រុប  និងគោលបំណងនៃការជ្រើសរើសតំបន់ជ្រោយចង្វារជាទីតាំងសម្រាប់គម្រោងនេះផ្ទាល់។ លោកក៏បានណែនាំបន្ដអំពីព័ត៌មានលម្អិតអំពីគម្រោង រួមជាមួយលក្ខខណ្ឌនៃការបង់ប្រាក់។(លោក Ding Yongjun អគ្គនាយកនៃ Morgan គ្រុប)ថ្លែងបន្ទាប់គឺ លោក​Ding Yongjun​ អគ្គនាយក MORGANគ្រុប លោកបានបញ្ជាក់ថា លោកពិតជាមានក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុងការសាងសង់ទីក្រុងថ្មីនៅតំបន់ជ្រោយចង្វារនេះ។ លោកមានប្រសាសន៍ថា “ខ្ញុំមានការទន្ទឹងរង់ចាំនូវភាពស្រស់ត្រកាលនាពេលអនាគតក្នុងតំបន់ជ្រោយចង្វារ។  ខ្ញុំមានជំនឿចិត្ត និងទំនួលខុសត្រូវខ្ពស់សម្រាប់អគារស្នាក់នៅមួយនេះ។ទន្ទឹមនឹងការលើកកម្ពស់កម្រិតអគារស្នាក់នៅក្នុងប្រទេសកម្ពុជា  Morgan គ្រុប ក៏មានទំនួលខុសត្រូវយ៉ាងសកម្មក្នុងសង្គមផងដែរ ដោយបានផ្តល់ឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍ និង ស្ថេរភាពសេដ្ឋកិច្ចកម្ពុជា។” (ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អញ្ជើញសម្ដែងមតិស្វាគមន៍)សំដែងមតិសា្វគមន៍នៅក្នុងពិធីនាពេលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមាន ប្រសាសន៍សរសើរអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជារបស់ក្រុមហ៊ុន Morgan គ្រុប ដែលបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីជាងដប់ឆ្នាំមុន។ ឯកឧត្តមមានប្រសាសន៍ថា “Morgan គ្រុបចូលមកដល់កម្ពុជាមានរយៈពេលជាងដប់ឆ្នាំហើយ និង បានចូលរួមសាងសង់គម្រោងជាច្រើនដែលជាសញ្ញាណសម្គាល់ក្នុងប្រទេសកម្ពុជា ហើយគម្រោងជាច្រើនទទួលបានផ្លៃផ្កាជាទីគាប់ចិត្ត។”ក្រោយមកថ្នាក់ដឹកនាំបានអញ្ជើញទៅទីកន្លែងប្រារព្វពិធីបញ្ចុះបឋមសិលា ភ្ញៀវកិត្តិសជាច្រើនបានអញ្ជើញចូលរួមជាសក្ខីភាព និងបានពូនដីរួមគ្នា។ ការបើកពិធីនេះត្រូវបានធ្វើឡើងជាមួយរបាំតោ និងសំឡេងឃ្មោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានផ្ដល់កិត្តិយសបណ្តក់ភ្នែកតោដែលតំណាងឲ្យសិរីសួស្តី​។ បន្ទាប់មកភ្ញៀវកិត្តិយសបានអញ្ជើញទស្សនាគម្រោង Morgan ក្នុងការិយាល័យលក់ផ្ទាល់ ហើយបានសរសើរអំពីទីតាំង និងការរៀបចំយ៉ាងមានសោភ័ណ្ឌភាពល្អរបស់​គម្រោង Morgan EnMaison ។ភ្ញៀវកិត្តិយសមួយចំនួនបានដើរកម្សាន្តនៅតាមមាត់ទន្លេមេគង្គ និងរីករាយជាមួយនឹងផ្លូវក្រាល ឈើនៅតាមមាត់ទន្លេ ដើម Albizia Julibrissin Durazz  និងរុក្ខជាតិតូចធំខៀវស្រងាត់ នៅក្នុងសួនច្បារ។ខណះពេលនោះក៏មានភ្ញៀវមួយចំនួនទៀតបានចូលរួមដណ្តើមគ្នាទិញ គេហដ្ឋានដែលជាក្តីស្រមៃរបស់ពួកគេ និងសំឡេងត្រេកអរជាមួយសំឡេងឃ្មោះ និង ការវាយបំបែកស៊ុត មាស។ ក្នុងពេលបច្ចុប្បន្ននេះចំនួនគេហដ្ឋានដែលបានដាក់ចេញមកជាងពាក់កណ្តាលត្រូវបានលក់ អស់ហើយ។ លោក Ding Yongjun មានប្រសាសន៍បន្ថែមថា ”យើងជ្រើសរើសតំបន់ជ្រោយចង្វារ ពីព្រោះវាជាកន្លែងស្នាក់នៅដ៏សាកសមបំផុតដែលបានប្រសិទ្ធនាមថាជា Manhattan លោកខាងកើត ដែលជាតំបន់អភិវឌ្ឍថ្មីកម្រិតពិភពលោក និងជាតំបន់ដែលមានភាពប្រកួតប្រជែងផ្នែកលំនៅដ្ឋាន ក្នុងចំណោមអ្នកមានជីវភាពធូរធារក្នុងប្រទេសកម្ពុជា ។ ហើយការអភិវឌ្ឍប៉ុន្មានឆ្នាំនេះ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។”តាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​បង្ហាញថានៅក្នុងរាជធានីមានទីក្រុងរណបចំនួន៦ ក្នុងនោះតំបន់ជ្រោយចង្វាមានទីក្រុងរណបចំនួន២។ Morgan EnMaison មានទីតាំងក្បែរស្ពានជ្រោយចង្វារ មានន័យថាអ្នកអាចធ្វើដំណើរចូលទៅក្នុង ទីក្រុងដោយប្រើពេលខ្លីបំផុតពី ៥​ ទៅ ១០នាទីប៉ុណ្ណោះ។ តំបន់ជ្រោយចង្វារជាតំបន់ដែលកំពុង ទទួលបានការអភិវឌ្ឍខ្លាំងបំផុត ហើយ វាកំពុងតែវិវត្តខ្លួនទៅជាតំបន់លំនៅស្ថានប្រណីតសម្រាប់ ការរស់នៅបែបស៊ីវិល័យរបស់មនុស្សសម័យថ្មី។ រស់នៅក្នុងMorgan EnMaison នឹងផ្ដល់ឲ្យអ្នកនូវទេសភាពមិនជិនណាយនៃមាត់ទន្លេមេគង្គ រួមជាមួយទេសភាពរបស់​រាជធានីភ្នំពេញ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។បច្ចុប្បន្ន គំរូលំនៅស្ថាន នៅក្នុង EnMaison បង្ហាញពី ទេសភាពល្អឆើតឆាយក្នុងរាជធានីភ្នំពេញ រួមមានទេសភាពមាត់ទឹកដែលល្អដាច់គេ និង ហាងកាហ្វេនៅតាមមាត់ទឹក ដែលបង្កើតបានជាទីកន្លែងដែលអាចផ្ដល់ឲ្យនូវអារម្មណ៍រ៉ូមែនទិចសម្រាប់អ្នករស់នៅ និង អ្នកទៅដើរកំសាន្ដនៅតំបន់នោះ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះសូមចុចត្រង់នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល
May 20, 2022, 7:42 a.m.
(អគារការរិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, រូបភាពផ្តល់ជូន)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ ទៀត សរុបទុនវិនិយោគជិត ៨ លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។យោងតាមទំព័រ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១៖ SIMAG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៥៨ កន្លែង។២៖ GREENFIELD (CAMBODIA) INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៦០កន្លែង។គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន ៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២.៥ ពាន់លានដុល្លារ៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
June 6, 2022, 5:01 p.m.
នៅពេលទិញផ្ទះ អ្នកទិញភាគច្រើនតែងតែស្វែងរកមុនគេនូវទីតាំង បន្ទាប់មកតម្លៃ និងចំណុចបន្ទាប់មកទៀតគឺលក្ខខណ្ឌបង់ប្រាក់ រួមជាមួយនឹងភាពងាយស្រួល និងសេវាកម្មផ្សេងៗទាំងនៅក្នុងគម្រោង និងក្រៅគម្រោង។សម្រាប់អ្នកចង់បានលំនៅដ្ឋានល្អប្រណិត ថែមទាំងបានឆ្លើយតបនឹងចំណុចមួយចំនួនខាងលើនេះ នោះពួកគេនឹងពេញចិត្តជាមួយគម្រោងមួយគឺ គម្រោង The Peninsula Private Residences។គម្រោងនេះស្ថិតនៅក្នុងតំបន់ ក្បែររង្វង់មូលជ្រោយចង្វារ ដែលជាតំបន់ដ៏ពេញនិយមខ្លាំងបំផុតមួយ សម្រាប់អ្នកដែលប្រាថ្នាចង់រស់នៅក្នុងកន្លែងមានលក្ខណៈធម្មជាតិ និងនៅក្បែរក្រុងបំផុត។ អ្វីដែលសំខាន់បំផុតមួយទៀត គឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងជម្រើសជាច្រើនដែលគម្រោង The Peninsula Private Residences កំពុងផ្តល់ជូន។លោក កាំ ជិន សេង ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences បានប្រាប់ Realestate.com.kh ថា The Peninsula Private Residences មិនត្រឹមតែមានទីតាំងល្អ និងនៅជិតក្រុងជាងគេប៉ុណ្ណោះទេ ប៉ុន្តែគម្រោងក៏ផ្តល់ជម្រើសបត់បែន ជាមួយការទូទាត់ប្រាក់ដ៏ងាយស្រួលសម្រាប់អតិថិជនដែលមានរហូតទៅដល់៤ជម្រើស ដូចជាជាមួយនឹងជម្រើសបង់រំលោះជាមួយធនាគារដៃគូររបស់យើង RHB ដែលផ្តល់កម្ចីជូនអតិថិជនទាំងក្នុងនិងក្រៅស្រុក។ លោកកាំ ជិន សេង ជឿថាការផ្តល់ជម្រើសផ្សេងៗគ្នាបែបនេះនឹងអាចផ្តល់លទ្ធភាពឲ្យអតិថិជនបានទូលំទូលាយបំផុត។ ពាក់ព័ន្ធនឹងនិន្នាការនៃការរស់នៅខុនដូ លោកមើលឃើញថា បច្ចុប្បន្ន ទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជនកាន់តែមានភាពចាស់ទុំ។លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍ត្រូវតែផ្តល់នូវផលិតផល [លំនៅដ្ឋាន] មានលក្ខណៈត្រឹមត្រូវ ដែលត្រូវនឹងទីផ្សារ លក់និងជួល ប្រកបដោយភាពឥតខ្ចោះ។ ចំណែកអតិថិជន មានជម្រើសកាន់តែច្រើន និងដឹងពីអ្វីដែលជាជម្រើសនៃការវិនិយោគល្អបំផុតដែលពួកគេចូលចិត្ត។“បច្ចុប្បន្ន មានតែគម្រោងដែលមានបទពិសោធន៍នៅក្រៅប្រទេស និងស្គាល់ច្បាស់ពីវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ ដែលននឹងអាចប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាបាន”។ នេះជាការអះអាងរបស់លោក កាំ ជិន សេង៕ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences ប្រាប់ ៣ ចំណុច ប្រសិនចង់ទិញខុនដូបានចំនេញជាមួយបទពិសោធន៍គ្រប់គ្រងដ៏យូរឆ្នាំក្នុងវិស័យខុនដូនៅក្រៅប្រទេស និងនៅកម្ពុជាផង លោក កាំ ជិន សេង បច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងអចលនទ្រព្យដ៏ធំមួយ គឺគម្រោង The Peninsula Private Residences នៅតំបន់ជ្រោយចង្វារ។ លោកបានចែករំលែកពីបទពិសោធន៍ និងលក្ខណៈវិនិច្ឆ័យ មួយចំនួន ដើម្បីធានាថា ការវិនិយោគលើខុនដូនឹងអាចទទួលបានផលចំណេញ ឆាប់រហ័សក្នុងពេលអនាគត។ក្នុងបទម្ភាសន៍ជាមួយ Realestate.com.kh លោក កាំ ជិន សេង បានលើកឡើង ៣ ចំណុចជាគន្លឹះ ដើម្បីឲ្យអ្នកទិញខុនដូ យកមកពិចារណា។ ទី១ ទីតាំងល្អសម្រាប់ទីប្រជុំជន ដែលផ្តល់ភាពងាយស្រួល និងការកើនឡើងតម្លៃ ទី២ រចនាបថទាក់ទាញ មានពន្លឺធម្មជាតិ លំហូរខ្យល់ចេញចូលល្អ និងទិដ្ឋភាពស្រស់ស្អាត ដែលជួយបង្កើនភាពស្រស់ស្រាយ ផ្តល់នូវអារម្មណ៍ល្អបំផុតសម្រាប់ការរស់នៅ និងទី៣ សេវាកម្មនៅក្នុងគម្រោង រាប់ចាប់ពីការផ្តល់ជូនសេវាកម្ម បរិក្ខារទូទៅ ចំណតរថយន្ត រហូត់ដល់តំបន់សហគមន៍ដែលអាចផ្តល់ជូនកន្លែងកម្សាន្ត និងការទំនាក់ទំនងជាមួយអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នា។ល។ចំណុចទាំងនេះត្រូវតែត្រូវបានគ្រប់គ្រងយ៉ាងល្អ ដើម្បីធានាបាននូវភាពងាយស្រួល និងភាពឯកជននៅក្នុងខុនដូ។នៅពេលនិយាយពីទីតាំង លោកបានចាប់អារម្មណ៍តំបន់ជ្រោយចង្វារជាងគេ ដោយលោកមើលឃើញថាទីនេះជាទីតាំងមានសក្តានុពលសម្រាប់ការរស់នៅ និងពាណិជ្ជកម្ម។ លោកបន្ថែមថាជ្រោយចង្វារមានលក្ខណៈធម្មជាតិដែលស្ទើរតែគ្មានតំបន់ណាផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញប្រៀបានឡើយ ដោយទីនេះអាចមើលឃើញជុំវិញបាន ៣៦០ ដឺក្រេ និងអាចមើលឃើញទន្លេ ព្រមទាំងតំបន់កណ្តាល ក្រុង ប្រសិនបើគេឈរនៅលើអគារខ្ពស់ ដូចជាអគារ The Peninsula Private Residences។ លោកជឿថានៅពេលអនាគត ទាំងអ្នកក្នុងស្រុក និងជនបរទេសនឹងកាន់តែពេញចិត្តជាមួយទីក្រុងលំនៅដ្ឋានបែបធម្មជាតិ ដែលមានសេវាកម្មគ្រប់បែបយ៉ាង ដូចជាតំបន់ជ្រោយចង្វារនេះ។គួរបញ្ជាក់ថា បើតាមអ្នកជំនាញផ្សេងៗទៀត នៅពេលនិយាយពីការនិយោគលំនៅដ្ឋាន ពួកគេតែងតែបានលើកឡើងពីកត្តាផ្លូវច្បាប់ ដែលនេះមានន័យថារាល់ពេលមានការពិចារណាទិញលំនៅដ្ឋានពីគម្រោងណាមួយ ដើម្បីធានាបានផលចំណេញ អ្នកទិញត្រូវស្វែងយល់ពីភាពស្របច្បាប់នៃគម្រោងជាមុនសិន៕សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចុចត្រង់នេះ។ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
June 6, 2022, 5:01 p.m.
(វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២​ រៀបចំដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍)​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាកម្ពុជាបានទទួល​ និងអនុម័តគម្រោង​វិនិយោគទុនជាច្រើនលើវិស័យទេសចរណ៍ក្នុងឆ្នាំនេះ។​ ត្រឹមរយៈពេល ៨ ខែដើមឆ្នាំនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងរហូតដល់ ៩៤​% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ថោង ខុន បានលើកឡើងដូចនេះក្នុងពេលថ្លែងសុន្ទរកថាបើក​វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​ លើក​ទី​២ ​ក្រោម​ប្រធានបទ “​ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​” ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍កាលពីម្សិលមិញ។នៅក្នុង​អង្គ​វេទិកា​វិនិយោគ​ទេសចរណ៍​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​បញ្ជាក់​ថា នៅក្នុង​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ រដ្ឋាភិបាលកម្ពុជាបាន​អនុម័ត​និង​ឯកភាព​គាំទ្រ​គម្រោង​វិនិយោគទុន​ជាតិ និង ​អន្តរជាតិ​សរុប​​ប្រមាណ​ជា ៨១៣ គម្រោងមាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ២២.៥ ​ពាន់​លាន ​ដុល្លារ។ ក្នុងនោះ​ គម្រោង ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ ៣៨ ​គម្រោង​ ដែល​មាន​ទុនវិនិយោគ​សរុបចំនួន​ប្រមាណ​ជា​ ៩ ​ពាន់​លាន​ដុល្លា​រ កើនឡើង​៤៧% ។លោក ថោង ខុន បន្តថា ដោយឡែក​បើ​គិត​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ ឆ្នាំ​២០១៩ ​នេះ ​កម្ពុជា ឯកភាព​គម្រោង​វិយោគ​ទុន​សរុប​មាន​ប្រមាណ​ ២២២​ គម្រោងមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប ៦​ ពាន់​លាន​ដុល្លា​រ អា​មេ​រិក ក្នុងនោះ​ វិស័យ​ទេសចរណ៍​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៤​ គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង ​៤,២០០​ លាន​ដុល្លារ  ​កើនឡើង ៩៤% បើ​ធៀបជាមួយ​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០១៨​។ឯកឧត្តម ថោង ខុន បន្តថា ទោះជាយ៉ាងណា ​​វិស័យ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ​ បានរួម​ចំណែក​ប្រមាណ​១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បងមួយ។ ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ “​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​” ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថាជា “​មាស​បៃតង​” ដែលបានរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​​ និង ​សង្គម ​តាមរយៈការបង្កើត​ឱកាស​មុខរបរ និង​​​ការងារ ​ជួយបង្កើន​ប្រាក់ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ និងកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជា​ពលរដ្ឋបាន​យ៉ាង​មានប្រសិទ្ធភាព​។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!អត្ថបទដោយ៖
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
June 6, 2022, 5:01 p.m.
(ការជួសជុលផ្លូវជាតិលេខ៣ ក្នុងឆ្នាំ២០១៧ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន)នៅពេលលោក អាន ច័ន្ទថ្លា បាន​ដឹង​ព័ត៌​មាន​​ក្រៅ​ផ្លូវ​ការ​​កាលពីចុងឆ្នាំ ២០១៧ ថារដ្ឋាភិបាល​គ្រោង​​ពង្រីកផ្លូវជាតិលេខ ៣ ដែលជាផ្លូវ​ប្រវែង ២០២ គីឡូម៉ែត្រតភ្ជាប់ពីភ្នំ​ពេញ​ ទៅ​ខេត្ត​កំ​ពត លោកបាន​គិត​ថា​វា​ជា​ឱ​កាស​មិន​អាច​រំ​លង​បាន​ដែល​​​​លោក​ត្រូវ​ចាប់​យក​ដើម្បី​បង្កើនទ្រព្យ​សម្បត្តិ។ចាប់​ផ្តើម​​ពី​ដើមទុនតិចតួច និងមិន​សូវ​មាន​​បទ​ពិសោធក្នុងវិស័យដីធ្លី លោក ច័ន្ទ​ថ្លា បានសម្រេច​ចូល​ទុន ​ជា​មួយ​មិត្តភ័ក្ត  ហើយ​បណ្តាក់ទុនរួមគ្នាក្នុង​ទឹក​ប្រាក់​ចំ​នួន​ ១៤,០០០ ដុល្លារដើម្បីទិញដីទំហំ ២,៥០០ ម៉ែត្រការ៉េនៅភូមិ​ព្រៃទទឹង ចុះ​ពី​ផ្លូវ​ជាតិលេខ៣ ប្រ​ហែល​ ៥០០ ម៉ែត្រ។តម្លៃដីបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នា​ពេល​នោះ​ ដីដែលក្រុម​លោក​ ច័ន្ទ​ថ្លា​ បានទិញមិន​ទាន់​មាន​តម្លៃ​ខ្ពស់​ទេ។ វា​ត្រូវបានព័ទ្ធជុំវិញដោយវាលស្រែ ហើយអាចធ្វើ​ដំណើរចូល​​បានតែតាមផ្លូវតូច​ ដោយសារតែតម្លៃលក់មានត្រឹមតែ ៥ ឬ​ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លោក ច័ន្ទថ្លា សង្ឃឹមថាដីដែល​លោក​ទិញ​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។ប៉ុន្តែសំណាងបានមកដល់ឆាប់ជាងអ្វីដែលគាត់បានរំពឹងទុក។ ពីរបីខែបន្ទាប់ពីការទិញនេះ រដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវផែនការដើម្បីជួសជុលនិងពង្រីកផ្លូវជាតិលេខ៣ ។ តម្លៃដីធ្លីនៅជុំវិញផ្លូវធំបានហក់ឡើងស្ទើ​រ​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ រួមទាំងដីទំហំ ២,៥០០ ម៉ែត្រការ៉េរបស់លោក ច័ន្ទថ្លា​។លោក​ថ្លែង​ថា​៖​«​​យើងបានលក់ដីនោះ​​វិញក្នុងតម្លៃ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ខែ យើង​បាន​​ចំណេញជិត ២ ម៉ឺនដុល្លារ​ពីការទិញដី​លើកដំបូងរបស់យើង»។បន្ទាប់ពីបានឃើញភាពជោគជ័យនៃការបណ្តាក់ទុនលើកដំបូងរបស់ពួកគេ ក្រុម​ដៃ​គូ​របស់​លោក ច័ន្ទ​ថ្លា បានព្រមព្រៀងបន្ថែម​ការ​វិនិយោគដោយ​​ទិញដីទំហំធំ​ជាង​មុន​ក្នុង​តម្លៃ ៥ ម៉ឺនដុល្លារដែលមានទំហំរហូតដល់កន្លះហិកតា ហើយ​បន្ត​លក់​ចេញ​ និងទិញ​ចូល​បន្ថែម​រាល់​ពេល​មានឱ​កាស​ចំ​ណេញ។លោក​បន្ត​ថា​៖ ​«​យើងទិញដីធំជាងមុន នៅពេលយើងឃើញសក្តានុពល​។ បច្ចុប្បន្នក្រុមរបស់យើងមាន​ដី​ជិត ៥ ហិកតា។ ក្នុង​​តម្លៃដី​ប្រ​ហែល​ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ​យើង​​មានលុយ​នៅ​ក្នុង​នោះ​ជិត​ ២ លានដុល្លារ [ភាគ​ហ៊ុន​ម្នាក់​មាន​លុយ​ប្រ​ហែល​ ២០ ម៉ឺន​ដុល្លារ​]»​។រឿងរ៉ាវនៃការបណ្តាក់ទុនរកស៊ីរបស់ លោក​ច័ន្ទថ្លា​ ឆ្លុះបញ្ចាំងពីស្ថាន​ភាព​ដែល​បាន​ផ្លាស់​ប្រែ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៣ ក្នុងរយៈពេល ៣ ឆ្នាំចុង​ក្រោយ​នេះ ដែល​ប្រ​ជា​ពល​រដ្ឋ និង​អ្នក​ជំ​នួញ​ដី​ធ្លី​ជា​ច្រើន​នាក់​បាន​ទទួល​​ប្រយោជន៍ពី​ការអភិវឌ្ឍ​នេះ។គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មកើនឡើងយោងតាម លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អេស៊ា រៀលអ៊ីស្ទេត មានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយ​ផ្លូវជាតិលេខ ៣ បានកើនឡើងខ្លាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈផ្លូវជាតិមួយនេះមានចំនួនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកើនឡើងច្រើន។លោកថាចម្ងាយផ្លូវជាតិលេខ៣ គឺវែង ដូច្នេះការផ្លាស់ប្តូរតម្លៃដីអាចត្រូវបានគេគិតតាមចន្លោះផ្លូវនីមួយៗ ដូចជា ចាប់ពីចោមចៅ រហូតដល់ ស្ពានកំពង់ទួល ដែល​ជា​ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ តម្លៃដីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមានចំនួន ២០០ ដុល្លារទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។លោក គង់ ថ្លែងបន្តថា ចាប់ពីស្ពានកំពង់ទួលទៅដល់អង់តាសោម ដែលស័ក្តិសមចំពោះឧស្សាហកម្ម តម្លៃដីមានតម្លៃក្នុងរង្វង់ ២០ ទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងចាប់ពីអង់តាសោម ដល់បែកគុស និងទៅដល់ស្ថានីយ៍រថភ្លើងខេត្តកំពត តម្លៃដីមានក្នុងរង្វង់ ១០ ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបន្តថា៖«ហេដ្ឋារចនាសម្ព័ន្ធដែល​ស្ថិតក្នុងការសាងសង់​កំពុងជំរុញ​តម្លៃដីឲ្យកើនឡើងផងដែរ សម្រាប់ ២ ឆ្នាំចុងក្រោយនេះ។ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ កើនប្រមាណជា ១០ ភាគរយ រៀងរាល់ឆ្នាំ។ ផ្លូវជាតិលេខ៣ គឺតភ្ចាប់ពីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ខេត្តកំពត និងកំពង់ផែសមុទ្រទឹកជ្រៅ»។លោក គង់បន្តថាការស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះធ្វើឲ្យមានគម្រោងសំណង់អចលនទ្រព្យកើនឡើងច្រើនដូចជាសំណង់ផ្ទះល្វែង បុរី ឧស្សាហកម្ម រោងចក្រ និងឃ្លាំង។  ក្នុងពេលអនាគត លោក គង់ថា ខេត្តកំពតនឹងក្លាយជា សួនឧស្សាហកម្ម ដូច្នេះតម្លៃដីនឹងកើនឡើងបន្តទៀត ដូច្នេះហើយដីនៅខេត្តកំពតប្រាកដជាមានសក្តានុពលសម្រាប់ឧស្សាហកម្ម។ផ្លូវជាតិលេខ ៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់យ៉ាងណាមិញ លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ គឺតភ្ចាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវដែលមានសក្តានុពលសម្រាប់ឧស្សាហកម្ម និងដឹកជញ្ជូន។ លោកបន្តថា ផ្លូវជាតិលេខ៣ នឹងជំនួសឲ្យផ្លូវជាតិលេខ៤ សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ នៅពេលដែលផ្លូវនេះសាងសង់ចប់ជាស្ថាពរ។  វានឹងមានរោងចក្រ ឃ្លាំងទំនិញទៅសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ។លោក សៀបថា៖«បើសិនជាយើងមើលពីការអភិវឌ្ឍនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់រោងចក្រសហគ្រាស ឧស្សាហកម្មថ្មីៗទាំងអស់ត្រូវចាប់សាងសង់នៅលើផ្លូវក្រវាត់ក្រុងទី ៣»។លោកបន្តថាជាធម្មតា តម្លៃដី សម្រាប់រោងចក្រ ឧស្សាហកម្មនៅកម្ពុជា គឺនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងគម្រោងលំនៅដ្ឋានប៉ុន្តែនៅពេលមានរោងចក្រ សហគ្រាសកើតឡើងច្រើន គម្រោងលំនៅដ្ឋាននឹងចូលទៅកាន់ទីនោះដែរ ដើម្បីបម្រើដល់តម្រូវការ ទៅវិញទៅមករបស់គម្រោងវិនិយោគ។ បើប្រៀបធៀបតំបន់ផ្សេងៗក្រៅពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ ក៏មានរោងចក្រច្រើនផងដែរ។ផ្លូវជាតិលេខ៣ គឺជាផ្លូវល្បឿនលឿនមួយយ៉ាងសំខាន់នៅកម្ពុជា ជាមួយនឹងប្រវែង ២០២ គីឡូម៉ែត្រ វាតភ្ចាប់ទីក្រុងភ្នំពេញទៅកាន់ស្រុកវាលរិញ។ ផ្លូវជាតិលេខ៣ កំពុងត្រូវបានជួសជុល ប្រមាណ២០គីឡូ ម៉ែត្រដើម្បីប្រារព្ធពិ​ធី​បុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៩ និងទិវាជិះកង់អន្តរជាតិពីខេត្តកោះកុង មកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ ២០២០។សម្រាប់ប្រជាជនសាមញ្ញដូចជាលោក អាន ច័ន្ទថ្លា ដែលបានឃើញដីធ្លីរបស់លោក​​មានការកើនឡើង តម្លៃក្នុងរយៈពេលខ្លី​​បែបនេះ លោក​មាន​សុទិដ្ឋិ​និយម​ថា រាល់​​កា​រអភិវឌ្ឍន៍តាមបណ្តោយផ្លូវធំ​ៗរបស់ ប្រទេសកម្ពុជានឹង​ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។លោកបាននិយាយថា៖​«​​យើងអាចគេងលក់ស្រួលនៅពេលយប់ ហើយ​លែង​សូវ​​បារម្ភពីភាព​ស្មុគ្រ​ស្មាញ ក្នុង​ការងាររបស់យើងទៀត​ហើយ»។​លោក​បន្ត​ថា​៖​«​​យើងឃើញ​ភាព​វិជ្ជមាន​សម្រាប់​​អនាគតយើង​ទៅ​មុខ​ ពីព្រោះដីរបស់យើងផ្តល់ក្តីសង្ឃឹមដល់យើង»​៕ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
របាយការណ៍ Knight Frank៖ វិស័យសំខាន់ៗនៃទីផ្សារអចលនទ្រព្យកម្ពុជាបន្តមានកំណើនប្រសើរឡើងក្នងឆ្នាំ២០១៩
របាយការណ៍ Knight Frank៖ វិស័យសំខាន់ៗនៃទីផ្សារអចលនទ្រព្យកម្ពុជាបន្តមានកំណើនប្រសើរឡើងក្នងឆ្នាំ២០១៩
June 6, 2022, 9:38 p.m.
(អគារខ្ពស់កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ)យោងតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងអត្រាប្រមាណ ៧ % ប្រចាំឆ្នាំ ដោយសារតែការគាំទ្រពីវិស័យចំនួន ៣ សំខាន់ៗ គឺវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ស្របពេលនោះដែរ វិស័យកសិកម្មបានចូលរួមចំណែកមួយផ្នែក ប៉ុន្តែហាក់បានថយចុះ។ នៅដើមឆ្នាំ២០១៩ ទុនវិនិយោគមានតម្លៃ ៥.២ លានដុល្លារបានហូរចូលប្រទេសកម្ពុជា។ ប៉ុន្តែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យមានការព្រួយ បារម្ភដល់កម្ពុជា។ ទោះជាយ៉ាងណាបើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា រោងចក្រថ្មីចំនួន ៣៤ ត្រូវបានបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ ប៉ុន្តែមានរោងចក្រចំនួន ១០ បានបិទ។ នេះជាអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់​ក្រុមហ៊ុន Knight Frank។ Knight Frank បានបញ្ចេញរបាយការណ៍ឆមាសទី១ ២០១៩ ស្ដីពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា​ ដោយផ្តោតលើតំបន់សំខាន់ៗ ចំនួនបី គឺ ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។​ របាយការណ៍បានបង្ហាញពីកំណើនប្រសើរឡើងសម្រាប់វិស័យនីមួយៗ ធៀបទៅនឹងឆ្នាំកន្លងទៅ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ក្នុងនោះមានពាក់ព័ន្ធនឹង៖ វិស័យការិយាល័យ  វិស័យលក់រាយ វិស័យសណ្ឋាគារ វិស័យអាផាតមិន វិស័យខុនដូ បុរី និងវិស័យឧស្សាហកម្ម។ ១. វិស័យការិយាល័យ(គម្រោងមជ្ឈមណ្ឌលព្រីនហ័នយូ)នៅក្នុងទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ការិយាល័យត្រូវបានមើលឃើញថាមានការកើនឡើងចំនួន ១១% ចាប់តាំងពីចុងឆ្នាំ២០១៨ ដោយមានការបញ្ចប់គម្រោងមួយចំនួនដូចជា Diamond Twin, Tower, Elysee Tower and Prince Holding ដែលមានទម្រង់ជាសហកម្មសិទ្ធិ និងផ្តាច់មុខ។ ភាគច្រើននៃគម្រោងទាំងអស់នេះ ស្ថិតនៅក្នុងកម្រិត B និង C ប៉ុន្តែសម្រាប់កម្រិត A គេមិនឃើញមានគម្រោងអ្វីក្នុងដើមឆ្នាំ២០១៩នេះទេ។ ជាក់ស្តែង ការិយាល័យកម្រិត B មានអត្រាចំនួន ៤៥% ហើយ C មានអត្រា ៤៣% ស្របពេលដែលកម្រិត A មានត្រឹមតែ ១២% ប៉ុណ្ណោះ។  មិនតែប៉ុណ្ណោះ គេក៏រំពឹងថាមានគម្រោងចំនួន ៤ ផ្សេងទៀត ដែលនឹងបញ្ចប់នៅក្រោយឆ្នាំ២០២១ ដូចជា Flatiron By Meridian, Golden Tower 322, Prince Haon Yu Centre និងគម្រោង Prince Financial Tower។ លើសពីនេះទៅទៀត ការកាន់កាប់បែរជាមានការធ្លាក់ចុះសម្រាប់កម្រិត B និង C ទៅវិញ ប៉ុន្តែសម្រាប់កម្រិត A អត្រានៃការកាន់កាប់មានការកើនឡើងចំនួន ៣.៣% បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនៃការិយាល័យកម្រិតទាំង ៣ នេះ មិនមានការប្រែប្រួលច្រើននោះទេ សម្រាប់កម្រិត A តម្លៃចាប់ពី ២៨ ដុល្លារ ទៅ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់កម្រិត B ចាប់ពី ១៨ ដុល្លារទៅ ២៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសម្រាប់កម្រិត C ចាប់ពី ៩ ដុល្លារទៅ ១៨ ដុល្លារ។២. វិស័យលក់រាយ(គម្រោងផ្សារទំនើបអូឡាំព្យា)នៅទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ មានការកើនឡើងដោយសារតែការបញ្ចប់ការសាងសង់ផ្សារទំនើបមួយចំនួនដូចជា ផ្សារអូឡាំព្យា ដែលស្ថិតនៅទីប្រជុំជននៃទីក្រុងភ្នំពេញ​ ផ្សារមីតថោន និងWB Arena។ នៅក្នុងផ្សារអូឡាំព្យា ការលក់លើភេសជ្ជៈមានការកើនឡើងចំនួន ៤០% ហើយការផ្តល់សេវា បែបកម្សាន្តមានចំនួន ៣៥% ។ ជាមួយនឹងគម្រោងជាច្រើនទៀតដូចជាគម្រោងរបស់ជីបម៉ុងគ្រុប ដែលមិនទាន់បានបញ្ចប់ ការផ្គត់ផ្គង់នឹងកើនឡើងខ្លាំងនៅឆ្នាំ២០២១ ចំនួន ១៤៩% ។ គម្រោងអ៊ីអន៣ ក៏ជាគម្រោងមួយដែលធ្វើឲ្យមានការកើនឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំ ២០២៣ ផងដែរ។ ប៉ុន្តែសម្រាប់ការកាន់កាប់នៅក្នុងផ្សារទំនើបវិញ (Occupancy Rate for Shopping Mall) គេសង្កេតឃើញការធ្លាក់ចុះចំនួន ៨.១% ចាប់តាំងពីចុងឆ្នាំ ២០១៨ មកត្រឹម ៨០.៨% នៅក្នុងដើមឆ្នាំ២០១៩។ ការធ្លាក់ចុះនេះក៏ត្រូវបានគេមើលឃើញនៅក្នុងផ្សារលក់រាយថ្នាក់ខ្ពស់ (Occupancy Rate of Prime Retail Malls) និងការកាន់កាប់ផ្សារលំដាប់ថ្នាក់ទី ២ (Secondary Mall’s Occupancy)។ ចំពោះតម្លៃវិញ ហាក់ដូចជាមានសភាពថេរច្រើន ដោយក្នុងមួយម៉ែត្រការ៉េតម្លៃ ៣១ ដុល្លារ ទៅ ៤០ ដុល្លារចំពោះផ្សារថ្នាក់ខ្ពស់ (Prime Shopping Centre) និង ២១ ដុល្លារ ទៅ ៣១.៥០ ដុល្លារចំពោះផ្សារថ្នាក់ទី២។ ជារួមវិស័យនេះហាក់ដូចជាមានសញ្ញាវិជ្ជមានច្រើន ស្របពេលដែលចំណូលកើនឡើង និងកំណើនចំនួនយុវជន។ចំណែកឯនៅខេត្តព្រះសីហនុវិញ ការផ្គត់ផ្គង់នៅក្នុងផ្នែកវិស័យលក់រាយនេះ មានកំណើនខ្ពស់ហួសពីការស្មានដោយសារតែកំណើនភ្ញៀវទេសចរណ៍៍។ កត្តានេះ បានជំរុញឲ្យមានការកើនឡើងនៃតម្រូវការកាន់តែច្រើនចំពោះវិស័យលក់រាយ និងការកើនឡើងនៃទំនិញស្តង់ដាអន្តរជាតិ។ ជាក់ស្តែងគម្រោង Furi Time Square Mall បានចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់របស់ខ្លួននៅចុងឆ្នាំ២០១៩ ហើយការសាងសង់នេះ នឹងផ្តល់កន្លែងសម្រាប់វិស័យលក់រាយចំនួន ១២,០០០ ម៉ែត្រការ៉េ។ ក្រៅពីគម្រោងនេះ គេនៅមានគម្រោងផ្សេងៗជាច្រើនទៀត ដែលកំពុងតែចាប់ផ្តើមផងដែរ។ ប៉ុន្តែយោងតាមការស្រាវជ្រាវបានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ និងចំនួនប្រជាពលរដ្ឋនៅតំបន់នោះ មិនអាចទ្រទ្រង់វិស័យនេះបានទេនៅឆ្នាំបន្ទាប់។ងាកមកមើលស្ថានភាពនៅខេត្តសៀមរាបវិញ ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយនេះ ហាក់ដូចជាមិនមានអ្វីលេចធ្លោជាដុំកំភួនទេ ប៉ុន្តែការសាងសង់សំណង់ សម្រាប់ផ្គត់ផ្គង់នៅតែឃើញមានការកើនឡើង។ ជាទូទៅ នៅតំបន់នោះ គេច្រើនតែឃើញមានផ្សារជាលក្ខណៈប្រពៃណី ដែលមានលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលជាតម្រូវការរបស់ភ្ញៀវទេសចរណ៍។ ផ្សារទំនើបដែលសាងសង់ដំបូងគេនៅខេត្តសៀមរាប គឺ The Heritage Walk ដែលបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆមាសទី២នៃឆ្នាំ២០១៨។ គេនៅឃើញមានផ្សារម៉ាក្រូ​ដែលវិនិយោគដោយជនជាតិថៃ ក៏ត្រូវបានបើកដំណើរការផងដែរ ហើយគម្រោងផ្សេងៗទៀតនៅតែកើតមានជាបន្តបន្ទាប់ផងដែរ។ វិស័យលក់រាយនៅខេត្តសៀមរាបនេះ ពឹងផ្អែកភាគច្រើនលើតម្រូវការភ្ញៀវទេសចរណ៍នៅតំបន់នោះ។៣. វិស័យសណ្ឋាគារ(សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ)សម្រាប់វិស័យសណ្ឋាគារនៅក្នុងទីក្រុងភ្នំពេញវិញ យោងតាមការសិក្សាស្រាវជ្រាវបានឃើញថា សណ្ឋាគារជាច្រើនត្រូវបានបន្តសាងសង់ និងបើកឲ្យដំណើរការស្របពេលដែលភ្ញៀវទេសចរណ៍បរទេស ជាពិសេសជនជាតិចិនធ្វើដំណើរមកកាន់កម្ពុជា។ ការកើនឡើងនេះ មានចំនួន ៧.៥% នៅរវាងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ ចំនួននៃការកើនឡើងនេះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តរហូតដល់ ៤០%​ សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៥ និង ៣៨% សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៤ នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។ចំនួនភ្ញៀវទេសចរណ៍នៅខេត្តព្រះសីហនុ មានការកើនឡើងខ្លាំង ដោយសារតែការទាក់ទាញផ្នែកទេសចរណ៍ និងកំណើននៃជើងហោះហើរត្រង់ពីប្រទេសចិន ទៅខេត្តព្រះសីហនុ។ កំណើនភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យចំនួនសណ្ឋាគារមានការកើនឡើងចំនួន ៦៩% នៅពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ ប្រភេទសណ្ឋាគារផ្កាយ៥ មានការកើនឡើងចំនួន១៧% ផ្កាយ ៤ ចំនួន ៣៩% និងផ្កាយ ៣ ចំនួន ៣៤% ក្នុងចន្លោះពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩។ ជាការរំពឹងទុក វិស័យសណ្ឋាគារនឹងមានការកើនឡើងបន្ថែមនៅក្នុងពាក់កណ្តាលឆមាសទី២ឆ្នាំ២០១៩ ដល់ក្រោយឆ្នាំ២០២១ ដោយសណ្ឋាគារផ្កាយ៥មានការកើនឡើង៣២% ផ្កាយ៤ ចំនួន៤៦% និងផ្កាយ៣ ចំនួន២២%។ចំណែកឯស្ថានភាពសណ្ឋាគារនៅក្នុងខេត្តសៀមរាបវិញ វាមានសភាពប្រកួតប្រជែងខ្លាំងជាងខេត្តផ្សេងៗ ដោយសារតែសៀមរាបគឺជាតំបន់ទេសចរណ៍។ សណ្ឋាគារបើកថ្មី និងបិទទៅវិញមានជារៀងរាល់ខែ ប៉ុន្តែប្រភេទសណ្ឋាគារដែលមានការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារនោះគឺសណ្ឋាគារប៊ូទិកទំហំតូច។ ការផ្គត់ផ្គង់ចំនួន ៦៣% គឺជាសណ្ឋាគារផ្កាយ៤ សណ្ឋាគារផ្កាយ៥ មានចំនួន ២៣% និងផ្កាយ ៣ ចំនួន ១៤%។ ទោះបីជាយ៉ាងណា គេនៅតែរំពឹងថាមានការកើនឡើងបន្តនៅឆ្នាំបន្តបន្ទាប់ផងដែរ ដោយសណ្ឋាគារផ្កាយ៥ មានចំនួន៥៨% និងផ្កាយ៤ ចំនួន៤២%នៅថ្ងៃអនាគត។៤. វិស័យអាផាតមិន(ទិដ្ឋភាពគម្រោងធំៗកំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ )វិស័យអាផាតមិន បានបង្ហាញឲ្យឃើញមានកំណើននៅក្នុងទីក្រុងភ្នំពេញ។ ជាក់ស្តែង គម្រោងចំនួន៥ បានបញ្ចប់ និងបើកឲ្យដំណើរការនៅពាក់កណ្តាលឆមាសទី១ នៅឆ្នាំ២០១៩នេះ ដូចជា Monorom Apartment, Alpha Residence, Champs Elysees Apartment Khiev, Precious Serviced Apartment and​ Central Town។ នៅក្នុងទីផ្សារទីក្រុងភ្នំពេញ ប្រភេទMid-tier គ្រប់គ្រងទីផ្សារចំនួន ៥៧% ប្រភេទ Affordable មានចំនួន ២២% និងប្រភេទ High-end មានចំនួន២១%។ មូលហេតុដែលធ្វើឲ្យទីផ្សារអាផាតមិនមានការប្រកួតប្រជែងដោយសារតែចំណូលរបស់ប្រជាពលរដ្ឋចិន ដែលមកកាន់ប្រទេសកម្ពុជា។ ចំណែកតម្លៃនៃអាផាតមិនមានលក្ខណៈថេរ ដោយប្រភេទ Affordable មានតម្លៃ ៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល ១ ខែ ប្រភេទ Mid-tier មានតម្លៃ ១៣ ដុល្លារ និងប្រភេទ High-end មានតម្លៃ ២៣ ដុល្លារ។ ចំពោះការកាន់កាប់នៅក្នុងពាក់កណ្តាលឆមាសដំបូងនៃឆ្នាំ២០១៩នេះ មានការកើនឡើងចំនួន ៧៤ ដុល្លារ។ ចំណែកឯនៅខេត្តសៀមរាបវិញ ដោយសារតែកម្រិតនៃការវិនិយោគមានទំហំតូច ការអភិវឌ្ឍខុនដូមិនមានវត្តមាននោះទេ។ ប៉ុន្តែផ្ទះសំណាក់ វីឡា ផ្ទះល្វែង អាផាតមិន និងផ្ទះអាជីវកម្ម គ្រប់គ្រងទីផ្សារនៅខេត្តសៀមរាប។ គម្រោងទាំងនោះ មានដូចជា Borey Tourism City, Urban Living Solution, និង Bakong Village។៥. វិស័យខុនដូ(គម្រោងអគារខ្ពស់ៗនៅតំបន់ចំការមន រាជធានីភ្នំពេញ)ការផ្គត់ផ្គង់នៃវិស័យខុនដូនៅក្នុងទីផ្សារភ្នំពេញ មានការកើនឡើងនៅពាក់កណ្តាលទី១ ឆ្នាំ២០១៩ ដោយសារតែគម្រោងចំនួន៦ បានបញ្ចប់ ហើយគម្រោងទាំង ៦ នេះ បានបន្ថែមការផ្គត់ផ្គង់ចំនួន ១,៥១៨ យូនីត។ គេនៅសង្កេតឃើញគម្រោងចំនួន ១៦ ផ្សេងទៀត ដែលនឹងបើកឲ្យដំណើរការ ដែលមានដូចជា Phnom Penh Star (៤៤៨យូនីត) Royal Park(២៩៣យូនីត) Royal Platinum Condominium (៨៥១យូនីត HCN Mall and Residence (៦៤០យូនីត) និងAgile Sky Residence (៩៦៣យូនីត)។ ចំណែកឯគម្រោង១១ ផ្សេងទៀត មានការដាក់ឲ្យដំណើរការនៅជាយក្រុង។ លើសពីនេះទៅទៀត តម្លៃនៃការលក់ បង្ហាញឲ្យឃើញការកើនឡើងតិចតួចផងដែរ។ ចំណែកឯនៅក្នុងខេត្តសៀមរាបវិញ ដោយសារតែការកើនឡើងនៃចំនួនជនជាតិចិន បានធ្វើឲ្យវិស័យខុនដូនេះរីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្តែង ខុនដូជាច្រើនកំពុងតែដំណើរការសាងសង់នៅពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩ ហើយគេរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៩ និងក្រោយឆ្នាំ២០២១។​ គម្រោងចំនួន ១៨  គឺមានទំហំធំ ដែលមាន ៧១% ជាប្រភេទ High-end និង២០% ជាប្រភេទMid-tier។ នៅក្រោយឆ្នាំ២០២១ ប្រសិនបើគម្រោងដែលរំពឹងទុកនោះបញ្ចប់ការសាងសង់ ការផ្គត់ផ្គង់នឹងឡើងរហូតដល់ ១៨,៥៣៤ យូនីត ដែលឡើងរហូតដល់ ១៦៩% ចាប់តាំងពីឆ្នាំ២០១៨។៦. ផ្ទះបុរីទីផ្សារផ្ទះបុរី នៅទីក្រុងភ្នំពេញ មានចំនួនកើនឡើងនៅពាក់កណ្តាលដំបូងនៃឆ្នាំ២០១៩ ដែលមានចំនួន ៥១,២៧៨ យូនីត ត្រូវជា ១៣១ គម្រោង ពោលគឺកើនឡើង ១១% ពីពាក់កណ្តាលទី២ ឆ្នាំ២០១៨។ ជាទូទៅ ផ្ទះបុរី ច្រើនតែស្ថិតនៅជាយក្រុង ដែលមានចំនួន ៩៦% ហើយមានត្រឹមតែ ៤%ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ ទីតាំងពេញនិយមរបស់ផ្ទះបុរីនេះ មានលក្ខណៈផ្ទុយពីខុនដូ ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងជាជាងជាយក្រុង។ តាមការស្រាវជ្រាវ គេឃើញមានគម្រោងថ្មីៗជាច្រើនទៀត ដែលកំពុងតែដំណើរការ។ ពាក់ព័ន្ធជាមួយនឹងតម្លៃនៃផ្ទះបុរីដែលជាប្រភេទ Mid-tier វិញ តម្លៃចាប់ពី ៨០១ ដុល្លារ ទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រភេទHigh-end មានតម្លៃចាប់ពី ១,៧០១ ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។ ចំណែកឯផ្ទះបុរី Affordable វិញ មានតម្លៃក្រោម ៨០១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។៧. វិស័យឧស្សាហកម្ម នៅខេត្តព្រះសីហនុ វិស័យឧស្សាហកម្ម បានកំពុងក្លាយជាវិស័យអទិភាពនៃខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយនឹងខេត្តស៊ិនជិន ប្រទេសចិន។ ប្រទេសកម្ពុជា ព្យាយាមទាក់ទាញការវិនិយោគទុនពីក្រៅប្រទេសជាច្រើន ជាពិសេសប្រទេសចិន ហើយវិស័យដែលកំពុងតែដំណើរការមានដូចជា វាយនភ័ណ្ឌ ដេរស្បែកជើង រោងចក្រស្រាបៀរ ហាដវែ រោងចក្រម៉ាស៊ីន និងរោងចក្រសំណង់៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
June 7, 2022, 4:10 a.m.
ក្រុមហ៊ុន OCIC គ្រោងបើកដំណើរការផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនមកកាន់ផ្សារទំនើបកាន់តែច្រើន បន្ទាប់ពីផ្សារបានបើកដំណើរជាគម្រោងដំបូងកាលពីខែមិថុនាកន្លងទៅនេះ។​ផ្សារទំនើបដំណាក់កាលទី២ របស់អូឡាំព្យាគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួនក្នុងខែត្រីមាសទី២ ក្នុងឆ្នាំ២០២០ ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមការវិនិយោគ សាងសង់ដោយក្រុមហ៊ុនវិនិយោគ​ទុន​OCIC។​ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នេះត្រូវបានសាងសង់ឡើងលើផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២,០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤,០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង៧។លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យាបាន និយាយថាការបង្កើតឡើងនេះ គឺឈរលើតម្រូវការរបស់អតិថិជនជាចម្បង។ លើសពីនេះផ្សារទំនើបអូឡាំព្យាមានទីតាំងយុទ្ធសាស្ត្រដ៏ល្អ បំផុត ដែលនៅចំកណ្តាលទីក្រុង។លោក សៅ ម៉ូណាស៊ីមានប្រសាសន៏ថា៖«បន្ទាប់ពីការសាងសង់បញ្ចប់នោះផ្សារទំនើបអូឡាំព្យានឹងរំពឹងថានឹងអាចទាក់ទាញភ្ញៀវប្រចាំថ្ងៃប្រមាណពី ៤ ទៅ ៥ ម៉ឺននាក់»។លោកបានបន្តថា៖ «យើងមានផែនការពង្រីកចំណតយានយន្តហើយនឹងសាងសង់ស្ពានភា្ជប់ចំណត នោះចូលមកកាន់ផ្សារទំនើបអូឡាំព្យាតែម្តង។ ​ដោយទីក្រុងអូឡាំព្យាមានគម្រោងសាងសង់ផ្ទះ ពាណិជ្ជកម្មដែលបែរទៅទៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។»នៅពេលដាក់ឲ្យដំណើរការផ្សារទំនើបអូឡាំព្យានឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ថ្មីនេះនឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ មានហាងអាហារ ហាងសំលៀកបំពាក់ ហាងអេឡិចត្រូ និច អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិ​អូទ្បាំពិក ជាពិសេសក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាទាក់ទាញជាច្រើនបន្ថែមទៀត។ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សារទំនើបក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ និងអគារការិយាល័យប្រណិតកម្រិតA ​ដែលមិនធ្លាប់មានពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។គួរំលឹកផងដែរថាផ្សារទំនើបអូឡាំព្យាគឺព័ទ្ធជុំវិញដោយអគារ ៥៣ ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅដ្ឋាន បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!