ការផ្គត់ផ្គង់ក្នុងវិស័យសណ្ឋាគារកើនឡើង ខណៈតម្រូវការក៏កើនឡើងដែរ
(អាហែលទឹកនៅសណ្ឋាគារប្រណិតនៅក្នុងខេត្តសៀមរាប) វត្តមានរបស់អ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យតម្រូវការចំពោះសណ្ឋាគារលំដាប់ខ្ពស់ និងទំនើបមានការកើនឡើងច្រ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
(អាហែលទឹកនៅសណ្ឋាគារប្រណិតនៅក្នុងខេត្តសៀមរាប) វត្តមានរបស់អ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យតម្រូវការចំពោះសណ្ឋាគារលំដាប់ខ្ពស់ និងទំនើបមានការកើនឡើងច្រ…
![]()
(អាហែលទឹកនៅសណ្ឋាគារប្រណិតនៅក្នុងខេត្តសៀមរាប)
វត្តមានរបស់អ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យតម្រូវការចំពោះសណ្ឋាគារលំដាប់ខ្ពស់ និងទំនើបមានការកើនឡើងច្រើនជាងមុន ដែលជាកត្តាជំរុញឲ្យការសាងសង់សណ្ឋាគារប្រភេទនេះកាន់តែមានកំណើនខ្ពស់ជាលំដាប់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ដែលចេញផ្សាយកាលពីពេលថ្មីនេះ។ ខាងក្រោមនេះ គឺជាស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងវិស័យសណ្ឋាគារនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០១៩ នេះ។
នៅរវាងឆមាសទី១នៃឆ្នាំ២០១៨ និងឆ្នាំ២០១៩ គេបានសង្កេតឃើញថា ការផ្គត់ផ្តង់មានការកើនឡើងពីមួយឆ្នាំចំនួន ៧.៥% ដែលកើនឡើងរហូតដល់ ១១,១២០ បន្ទប់នៅក្នុងសណ្ឋាគារចំនួន៨៣ ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រភេទបន្ទប់លំដាប់ខ្ពស់ និងបន្ទប់កម្រិតមធ្យម មានការកើនឡើងច្រើនជាងឆ្នាំមុនៗ។ ជាក់ស្តែង សណ្ឋាគារ Courtyard Phnom Penh បានបន្ថែមបន្ទប់ថ្មីចំនួន ១៨៩ ដែលសុទ្ធតែស្ថិតនៅក្នុងប្រភេទបន្ទប់លំដាប់ថ្នាក់ខ្ពស់ និងបន្ទប់កម្រិតមធ្យម។ លើសពីនេះទៅទៀត វិនិយោគិនជប៉ុន ក្រុមហ៊ុន Starts បានដំណើរការសណ្ឋាគារមួយដែលមានឈ្មោះថា Emion ដែលបន្ថែមចំនួនបន្ទប់ទំនើបថ្នាក់ខ្ពស់ និងបន្ទប់ថ្នាក់លើមធ្យម ២៤០ បន្ទប់ផ្សេងទៀត។
ចំណែក ប្រភេទបន្ទប់ថ្នាក់មធ្យមក៏នៅតែមានការកើនខ្ពស់ឡើងផងដែរ ដូចជាសណ្ឋាគារ V International ដែលមានបន្ថែមចំនួន ៦៤ បន្ទប់ សណ្ឋាគារ Pasteur 51 ដែលបន្ថែម ៥៤ បន្ទប់ និង សណ្ឋាគារ V Boutique Hotel ដែលបន្ថែម ១២០ បន្ទប់ ដែលធ្វើឲ្យចំនួនបន្ទប់ប្រភេទមធ្យមនេះ កើនឡើងដល់ ៥,២៨០ បន្ទប់ ស្មើនឹង ៤៨% ។ នេះបើប្រៀបធៀបទៅនឹង សណ្ឋាគារលំដាប់ថ្នាក់ខ្ពស់កើនឡើងចំនួន ៣០% និងសណ្ឋាគារកម្រិតមធ្យមកើនឡើងចំនួន ២២%។ ចំនួននៃការកើនឡើងនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តរហូតដល់ ៤០% សម្រាប់ប្រភេទបន្ទប់ទំនើបថ្នាក់ខ្ពស់ និង ៣៨% សម្រាប់ប្រភេទបន្ទប់ថ្នាក់លើមធ្យមនៅឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។
ស្របពេលដែលទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន តម្រូវការសណ្ឋាគារទំនើបថ្នាក់ខ្ពស់ មានការកើនឡើង។ នៅក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរដែលមកកាន់កម្ពុជា មានការកើន ឡើងដល់ ៥.៤ លាននាក់ ដែលត្រូវជា ២៨% នៅទីក្រុងភ្នំពេញ និង ៤.៥ លាននាក់ ត្រូវជា ៦% នៅខេត្តសៀមរាប។ ការកើនឡើងរបស់ភ្ញៀវទេសចរចិន ជាកត្តាជំរុញដល់ការកើនឡើងនៃសណ្ឋាគារទំនើបៗ។ ទំនោរនេះ នឹងនៅតែមានការកើនឡើងនៅឆ្នាំបន្តបន្ទាប់ ហើយការសាងសង់សណ្ឋាគារដែលមានលក្ខណៈទំនើប នៅតែស្ថិតនៅក្នុងការគ្រប់គ្រងមួយដែលល្អ។
វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យអាទិភាពមួយ ហើយវិស័យនេះមានការកើនឡើងជាលំដាប់។ យោងតាមការស្រាវជ្រាវអំពីទិដ្ឋភាពទូទៅនៃអចលនទ្រព្យកម្ពុជាបានបង្ហាញពីទិដ្ឋភាពពីរសំខាន់ៗ៖
ទី១ កំណើននៃពាណិជ្ជករបរទេស៖ តាមការសិក្សាស្រាវជ្រាវ គេសង្កេតឃើញមានការកើនឡើងនៃ សកម្មភាពសេដ្ឋកិច្ចដូចជាការបើកហាងរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុនអាជីវកម្មដែលមានស្រាប់ត្រូវការកន្លែងប្រជុំ និងកន្លែងលម្ហែសម្រាប់បុគ្គលិក។
ទី២ កំណើននៃភ្ញៀវទេសចរណ៍ក្នុងស្រុក៖ ការកើនឡើងនិន្នាការទេសចរណ៍ជាផ្នែកមួយជំរុញដល់កំណើន GDP ប្រចាំឆ្នាំ។ កាលពីអតីតកាល ភ្ញៀវទេសចរ ដែលស្នាក់នៅសណ្ឋាគារបែបទំនើប សុទ្ធតែជាភ្ញៀវបរទេសទាំងអស់។ ប៉ុន្តែទំនោរនេះ មានការផ្លាស់ប្តូរ ដោយសារតែអ្នកអភិវឌ្ឍន៍ចាប់ផ្តើមងាកមកវិនិយោគ ដើម្បីបំពេញតាមតម្រូវការនៃកំណើនភ្ញៀវទេសចរ ជាមួយនឹងសណ្ឋាគារ ដែលមានលក្ខណៈទំនើប និងស៊ីវីល័យកម្រិតមធ្យម។ ទោះបីជាយ៉ាងណាក៏ដោយ គម្លាតរវាងចំនួនភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុក ក្នុងការប្រើប្រាស់សណ្ឋាគារបែបស៊ីវីល័យ និងសណ្ឋាគារប្រភេទមធ្យមនៅតែមានដដែល៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អត្ថបទដោយ
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›