+85561 777 090
Logo

Recent Articles

មុខមាត់ថ្មីនៃការគ្រប់គ្រងអចលនទ្រព្យ ជួបជាមួយ កញ្ញា ស៊ូ មុនីពេជ្រ នៅ Realestate.com.khTV​
មុខមាត់ថ្មីនៃការគ្រប់គ្រងអចលនទ្រព្យ ជួបជាមួយ កញ្ញា ស៊ូ មុនីពេជ្រ នៅ Realestate.com.khTV​
June 6, 2022, 5:05 p.m.
Realestate News
ជាមួយការលក់ចេញខុនដូថ្មីចំនួន ១៣,៧៣០ យូនីត តាមរយៈការដាក់លក់មុនគម្រោង អំឡុងពាក់ កណ្តាលទីមួយឆ្នាំ២០១៦ នៅភ្នំពេញ វាហាក់បីដូចជាមិនមានការថយចុះសម្រាប់វិនិយោគិនក្នុងទី ផ្សារអចលនទ្រព្យកម្ពុជា ទាំងចំនួននៃខុនដូដែលបានសាងសង់ និងចំនួនលក់ចេញនៅក្នុងទីផ្សារបន្ត កើនឡើង។ ប៉ុន្តែ ប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យ ឫជាវិនិយោគិន អ្នកប្រហែលជាចង់ពិចារណាក្នុងការទទួល យកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមានសក្តានុពលដូចជា Emerald+ ដោយសារអ្នកអាចជៀសវាង ពីភាពស្មុគស្មាញការគ្រប់គ្រងតាមទិដ្ឋភាពខុសគ្នា និងតម្រូវការនៃការវិនិយោគរបស់អ្នក។ មិនថាវាជាអចលនទ្រព្យដំបូង ឫអ្នកមានបំណងចង់បង្កើតជំនួញរបស់អ្នកឲ្យបានច្រើន Emerald+ ផ្តល់ជូនរាល់ដំណោះស្រាយនៃការគ្រប់គ្រងអចលនទ្រព្យ ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកពី បញ្ហា ប្រឈមទាំងអាចគិតទុកមុន និងមិនអាចមើលឃើញជាមុន។ វិធីសាស្រ្តថតរូបកាមេរ៉ា ៣៦០៖ក្នុងបទសំភាសន៍ថ្មីៗជាមួួយ  Realestate.com.kh កញ្ញា ស៊ូ មុនីពេជ្រប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុនផ្តល់សេវាកម្ម(Emerald+) និយាយថា តម្រូវការនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យនឹងកើន ឡើងនៅពីរបីឆ្នាំបន្ទាប់_ ការផ្គត់ផ្គង់ក្នុងទីផ្សារអចលនទ្រព្យផ្សេងគ្នាកើនឡើងយ៉ាងខ្លាំងផលដែរ។ ក្នុងចំណោមសេវាកម្មរបស់  Emerald+ ត្រូវផ្តល់ជូនគឺ ការថែរក្សាអចលនទ្រព្យ សេវាកម្មបំរើអតិថិ ជន បណ្តុះបណ្តាលបុគ្គលិក សាវនកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទីផ្សារ និងការផ្តល់ជូនគ្រឿងបរិក្ខា ។  ក៏មានផ្តល់សេវាកម្មកម្រិតខ្ពស់នៃប្រភេទអចលនទ្រព្យដូចជា ខុនដូ បុរី និងការិយាល័យ។ការផ្សងព្រេង៖អំឡុងពេលធ្វើបទសំភាសន៍ កញ្ញា មុនីពេជ្រក៏លើឡើងថា Emerald+ កំពុងធ្វើការជាមួយក្រុមហ៊ុន ដៃគូ គឺក្រុមហ៊ុន Emerald Architect ដើម្បីផ្តល់ដំណោះស្រាយដែលមានបទពិសោធន៍ច្រើន ដើម្បី ស្រាយបញ្ហាដូចជា ទេសភាព ការប្រឹក្សា និងការសាងសង់ទាំងរចនាបទខាងក្នុង និងខាងក្រៅ នៃអច លនទទ្រព្យ។ កញ្ញាបន្ថែមថា នេះជាជំហានទៅមុខមួយក្នុងការបំពេញចន្លោះនៅក្នុងទីផ្សារបច្ចុប្បន្ន ដែលខ្វះខាតក្រុមហ៊ុនផ្តល់ជូនប្រភេទសេវាកម្មទាំងនេះ។ ពួកគេក៏បង្កើតសាខាផ្សេងទៀតក្នុងការផ្តល់ដំណោះស្រាយអាជីវកម្មដ៏មានប្រសិទ្ធិភាពតាមរយៈ Emerald Hub ដោយបង្កើតកន្លែងធ្វើការរួមគ្នា ដែលសហគ្រិនវ័យក្មេងអាចបង្កើតជំនាញរបស់ពួកគេ និងគំនិតក្នុងការបន្តចាប់ផ្តើមអាជីវកម្មដែលពួកគេកំពុងព្យាយាមបង្កើតឡើងជាមួយនឹងមធ្យោបាយ មានកំណត់។ បេះដូងរបស់ក្រុមហ៊ុន៖កញ្ញា មុនីពេជ្រ លើកឡើងដែរថា ភាពខ្លាំងរបស់ក្រុមហ៊ុន ដែលជាបេះដូងរបស់  Emerald+ ពឹងផ្នែក លើជំនាញ និងសេចក្តីរបស់ប្រជាជនរបស់ខ្លួន។ នេះជាហេតុផលថាហេតុអ្វីដែលពួកគេផ្តល់ការ បណ្តុះបណ្តាលសម្រាប់បុគ្គលិកទាំងអស់របស់ខ្លួន។ ជាងនេះទៅទៀត  Emerald+ ក៏បង្រៀនដល់បុគ្គលិករបស់ខ្លួននូវតម្លៃនៃអត្ថន័យរបស់សេវាកម្មបំរើ អតិថិជន ដែលសំខាន់ចំពោះគំរូនៃអាជីវកម្មរបស់ពួកគេ។ នេះត្រូវសម្រេចបានតាមរយៈសកម្មភាព ផ្សេងៗ ដែលជំរុញបុគ្គលិករបស់ពួកគេឲ្យយកចិត្តទុកដាក់ និងរៀបចំព្រឹត្តិការណ៍សប្បុរស ដែលមាន ឥទ្ធិពលបំផុតនៅក្នុងសហគមន៍នៅប្រទេសកម្ពុជា។ ថ្វីបើភាពវ័យក្មេងរបស់ខ្លួន ក្រុមហ៊ុនបានសម្រេចជោគជ័យជាច្រើនរួចមកហើយ។ វាគឺជាភស្តុតាង ចំពោះសមត្ថភាពនៃ  Emerald+ ឲ្យដើរតាមការសន្យារបស់ពួកគេក្នុងការគ្រប់គ្រង និងការការពា អចលនទ្រព្យ។ស្វែងរកបន្ថែមអំពី Emerald+ ថ្ងៃនេះ!
បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក
បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក
June 6, 2022, 5:05 p.m.
Realestate News
រស់នៅជាមួយមនុស្សជាទីស្រលាញ់ ក្នុងលំនៅដ្ឋានមួយដែលផ្តល់ភាពកក់ក្តៅ នេះជាបំណងប្រថ្នារបស់អ្នកគ្រប់គ្នា។ មុននឹងសម្រេចចិត្តធ្វើការទិញលំនៅដ្ឋានមួយយើងត្រូវមានការគិតពិចារណាឲ្យបានម៉ត់ចត់ តើលំនៅដ្ឋាននោះវាមានអ្វីដែលទាក់ទាញ ទីតំាង បរិយាកាសជុំវិញ គុណភាពសំណង់ ជាពិសេសការវិនិយោគ ទំាងអស់នេះជាអ្វីដែលអ្នកមិនត្រូវមើលរំលង។គម្រោងខុនដូថ្មីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ជាគម្រោងមួយដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លំាងដោយសារតែមានភាពជោគជ័យក្នុងការលក់គម្រោងរបស់ខ្លួនកន្លងមក។ គម្រោងមានទីតំាងស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុននេះមានផ្តល់ជូនលំនៅដ្ឋានប្រភេទ បុរី និងខុនដូ។គ្រប់ផ្នែកទាំងអស់នៅក្នុងលំនៅដ្ឋានបានរចនាឡើងដោយអ្នកជំនាញខាងសាងសង់ជាមួយគុណភាព និងសោភ័ណភាព។ ផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា៖ វីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះល្វែង។ គ្រួសារអាចរស់នៅជុំគ្នាប្រកបដោយភាពរីករាយជាមួយគម្រោងបុរីវីឡាទួលសង្កែ ហើយចំពោះទំហំនៃលំនៅដ្ឋាន លោកអ្នកអាចជ្រើសរើសប្រភេទណាមួយទៅតាមតម្រូវការរបស់របស់លោកអ្នកបាន។ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh“គម្រោងរបស់យើងគិតគូខ្លាំងអំពីគុណភាព និងស្តង់ដារស់នៅយ៉ាងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក។ គម្រោងបុរីកន្លងមកបានសាងសង់ចប់សព្វគ្រប់ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជន។គម្រោងខុនដូថ្មីបានចាប់ផ្តើមសាងសង់ ចំណែកឯការដាក់លក់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទទួលបានចំនួននៃការលក់ចេញរហូតដល់៣០%។ ចំណុចពិសេសរបស់ក្រុមហ៊ុនយើងគឺ អតិថិជនដែលធ្វើការបង់ផ្តាច់នូវលំនៅដ្ឋានប្រភេទខុនដូ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេសបន្ថែមទៀត ដោយតម្រូវឲ្យអតិថិជនបង់ប្រាក់ត្រឹមតែ៦៦០ដុល្លារក្នុង១ខែ ដោយគ្មានការប្រាក់ និងប្រាក់កក់អ្វីឡើយ។ គម្រោងខុនដូនេះពិតជាធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ ជាមួយលំនៅដ្ឋានមួយយ៉ាងពិតប្រាកដជាមួយស្តង់ដាររស់នៅទាន់សម័យហើយក្នុងមួយយ៉ូនីតៗបំពាក់ដោយគ្រឿងបរិក្ខាគុណភាពខ្ពស់លំដាប់សណ្ឋារគារផ្កាយប្រំា។ គម្រោងខុនដូនេះវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការ ស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។លោក គី កុសល ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបាននិយាយថា “បន្ទាប់ពីខ្ញុំបានមើលខុនដូគំរូរបស់គម្រោងបុរីវីឡាទួលសង្កែ និងបានដឹងអំពីភាពជោគជ័យកន្លងមកនូវគម្រោងរបស់បុរីវីឡាទួលសង្កែ។ ជាទីតំាងដែលមានសក្តានុពលហើយស្ថិតនៅជិតគម្រោងផ្សារទំនើបអ៊ីអ៊នថ្មីផងដែរ ទំាងអស់នេះជាផលប្រយោជន៍សម្រាប់ធ្វើការវិនិយោគនាថ្ងៃអនាគត”។រស់នៅជាមួយជីវិតទាន់សម័យភាពប្រណិតសាកសម្យ ជាមួយនឹងគ្រួសារសម័យថ្មី និងប្រជាជនដែលមានរសនិយមស៊ីវិល័យ។ គម្រោងខុនដូនស្ថិតនៅចំកណ្តាលគម្រោងបុរីតែម្តងដោយព័ន្ធដោយវីឡា និងផ្ទះល្វែង ក៏ដូចជាស្ថិតនៅជិតនឹងផ្លូវធំ នៅបណ្តុំស្ថាប័នរដ្ឋាភិបាល ស្ថាប័នពាណិជ្ជកម្ម ផ្សារទំនើប មាត់ទន្លេ ធនាគារ សាលារៀន មន្ទីរពេទ្យ ក្លឹបកីឡា ក្លឹបកំសាន្ត ជាពិសេសនៅជិតផ្សារទួលសង្កែ។គម្រោងនេះមានលំនៅដ្ឋានចំនួន១៧៤យូនីត និង ៤យូនីតជាភេនហោសន៍ជាមួយ ការច្នៃម៉ូត និងការតុបតែងម៉ូតផ្សេងៗត្រូវបានធ្វើឡើងដោយស្តង់ដារគិតគូយ៉ាងដិតដល់អំពីទំហំនៃ លំនៅដ្ឋានដែលធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព។ការរស់នៅប្រកបដោយសុវត្ថិភាពខ្ពស់ ហើយគម្រោងនេះក៏បានផ្តល់ជូនដល់អ្នកស្នាក់នៅដូចជា៖ អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីមសូណា មានផ្សារលក់ទំនិញតូចៗ ជាពិសេសមានក្លឹបវាយកូនហ្គោលផងដែរ។ រីករាយតាមតម្រូវការរបស់គ្រួសារដែលស្នាក់នៅទីនេះ គម្រោងខុនដូនេះផ្តល់ជូនដល់អ្នករស់នៅទីនោះជាទីគាប់ចិត្ត។ ការផ្តល់ជូនទំាងអស់នេះត្រូវបានផ្លាស់ប្តូរស្តង់ដាររស់នៅរបស់លោកអ្នកកាន់តែប្រសើរជាមួយនឹងក្រុមហ៊ុនបុរីវីឡាទួលសង្កែ។ ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh
ជំនឿរបស់វិនិយោគិនកើនឡើងនៅក្នុងទីផ្សារកម្ពុជា ស្របពេលគ្រួសារកម្រិតជីវភាពមធ្យមរីកចម្រើន
ជំនឿរបស់វិនិយោគិនកើនឡើងនៅក្នុងទីផ្សារកម្ពុជា ស្របពេលគ្រួសារកម្រិតជីវភាពមធ្យមរីកចម្រើន
June 6, 2022, 5:06 p.m.
Realestate News
វាមានភាពងាយស្រួលក្នុងការនិយាយអំពីគម្រោងដែលកំពុងដំណើរការ និងគម្រោងបញ្ចប់រួចរាល់ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ដោយសារមានភាពសម្បូរបែបនៃគម្រោងទាំងនេះ។ ប៉ុន្តែអ្វីដែលគេ កម្រលើកមកនិយាយនោះគឺជាកត្តាដែលរួមចំណែកបង្កើនឱកាសនៅក្នុងប្រទេសទាំងសម្រាប់ពលរដ្ឋក្នុងស្រុក និងជនបរទេស ដែលនគាំទ្រដល់ការអភិវឌ្ឍន៍ដោយនិរន្តរភាពនៃឧស្សាហកម្មអចលនទ្រព្យទាំងមូល ហើយបង្កើតទៅជាការលក់ចេញលើកទី២ដល់ខ្លាំងក្លា និងទីផ្សារវិស័យជួលនៅក្នុងពេលអនាគត។កត្តាទាំងពីរនោះ គឺជាលំហូរប្រាក់ចំណូលរបស់ជាតិ និងស្ថានភាពប្រាក់ចំណូលរបស់ពលរដ្ឋ។ កំណើននៃកត្តាទាំងពីរនេះ មានផលប៉ះពាល់ខ្លាំងលើកំណើននៃវិស័យអចលនទ្រព្យឧស្សាហកម្ម។ កត្តាទាំងពីរនេះជាសូចនករថ្មីម្តងទៀតនៅក្នុងការស្រាវជ្រាវ និងរបាយការណ៍នៅពេលថ្មីៗដូចជា៖ របាយការណ៍របស់World Bank ដែលបច្ចុប្បន្នកម្ពុជាបានផ្លាស់ប្តូរប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបរួមចំណែកជាប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ខ្ពស់ជា ១,០២៦ ដុល្លារក្នុងមួយឆ្នាំ ។ ធនាគារWorld Bank  បានដាក់ចំណាត់ថា្នក់ប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានចំណូលជាមធ្យមប្រចាំឆ្នាំចន្លោះពី ១,០២៦ ដុល្លារ និង៤,០៣៥ដុល្លារ។ ប្រទេសកម្ពុជាទើបតែចូលជាមួយទម្រង់មួយនេះ។ ការជាប់ទាក់ទងនៃប្រាក់ចំណូលកម្រិតខ្ពស់៖មានជំនឿដ៏មុតមាំដោយវិនិយោគិនក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងកើនឡើង។ ហើយចំណែកមួយនៃកំណើនៃទំនុកចិត្តនឹងតែងតែរួមបញ្ចូលជាមួយអត្រានៃភាពគ្មានការងារធ្វើកម្រិតទាប និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងទូទាំងប្រទេស។ នៅពេលចុងក្រោយនឹងឈានទៅដល់កំណើនប្រាក់ចំណូលក្នុងស្រុកសរុបកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ដែលមានភាពល្អប្រសើរ សម្រាបអាជីវកម្ម។ ប៉ុន្តែតើអ្វីជាអត្ថន័យជាក់លាក់សម្រាប់ទីផ្សារអចលនទ្រព្យ?ដោយភាពសមញ្ញនោះ គឺមានន័យថាមនុស្សនៅក្នុងប្រទេសបច្ចុប្បន្នអាចទិញអចលនទ្រព្យកម្រិតខ្ពស់ ដែលមានការលំបាកក្នុងការទិញបានដូចនេះក្នុងពេលកន្លងមកដោយសារតែប្រាក់ចំណូលទាប។ អ្នកទិញក្នុងស្រុកគឺប្រហែលជាអាចទទួលបានកម្ចីទិញផ្ទះ និងហិរញ្ញវត្ថុ សម្រាប់ការទិញអចលនទ្រព្យរបស់ពួកគេនៅពេលអនាគត។ ដូច្នេះ សម្រាប់វិនិយោគិនប្រាក់ចំណេញពីការជួលត្រលប់ដ៏មានសក្តានុពលរបស់អ្នក និងតម្លៃជួល គឺត្រូនឹងបានពង្រឹងបន្ថែម។ តាមកជាក់ស្តែង តម្លៃដីនៅទីក្រុងភ្នំពេញកើនឡើង ១៥% នៅឆ្នាំ២០១៣  ហើយបន្តកើនឡើងចាប់ទាំងពីពេលនោះមក។ចំនួននៃពន្ធប្រាក់ចំណូលក៏ត្រូវបានប្រមូលផលដែររដ្ឋាភិបាលនឹងមានទំហំបន្ថែមទៀតសម្រាប់គោលនយោបានដើម្បីជួលដំណើរការនៅក្នុងប្រទេសដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។ ប្រាក់ចំណូលនៅក្នុងទីផ្សារដែលងើបឡើង៖ការងើបឡើើងនៃទីផ្សារដូចជាប្រទេសប្រទេសកម្ពុជាគឺជាទីកន្លែងមួយដ៏ល្អបំផុតសម្រាប់ការវិនិយោគ ដោយសារ GNI និងកំណើនប្រាក់ចំណូលក្នុងស្រុកសរុប(GDP) គឺទើបតែចាប់ផ្តើមកើនឡើង។ នេះគឺមានន័យថា មានដំណើរការកើនឡើងយ៉ាងច្រើនដែលត្រូវអនុវត្តន៍ និងឱកាសច្រើនទៀតមិនទាន់កើតមានឡើងសម្រាប់អ្នកដែលឈានជើងចូលក្នុងទីផ្សារពីដំបូង។ វិនិយោគទឹកប្រាក់របស់អ្នកនៅក្នុងប្រទេសដែលអាចរំពឹងថាទទួលបានជោគជ័យនៅពេលអនាគតនឹងផ្តល់ឲ្យអ្នកនូវផលចំណេញត្រលប់ច្រើនជាងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រួចទៅហើយ។  ប្រាកដណាស់ ការងើបឡើងនៃទីផ្សារក៏ជួបប្រទះហានិភ័យខ្ពស់ផងដែរ ប៉ុន្តែសម្រាប់ប្រទេសដូចជាកម្ពុជា ស្ថេរភាពនយោបានជាករណីលេចធ្លោក្នុងតំបន់ ក៏ដូចជាអត្រាកំណើននៃសេដ្ឋកិច្ចផលដែរ។  នេះគឺការជួយដល់វិនិយោគិន នូវការធានាថាវិនិយោគិនធ្វើការបណ្តាក់ទុនរបស់ពួកគេនៅក្នុងប្រទេសដោយគ្មានការព្រួយបារម្ភ។ សម្រាប់វិនិយោគិនបច្ចុប្បន្នជាពេលដែលត្រូវពិចារណាឲ្យបានម៉តចត់ពីកម្ពុជាដែលជាទិសដៅមួយ សម្រាប់ការវិនិយោគអចលនទ្រព្យ ជាមួយសក្តានុពលកំណើននៃផលចំណេញត្រលប់ពីការវិនិយោគ។ ប្រសិបបើអ្នករងចាំរយៈពេលវែងនោះប្រហែលជានឹងបាត់បង់ឱកាស។ សិក្សាបន្ថែមទៀតពី សភាកម្ពុជាសម្រាប់វិនិយោគិនអចលនទទ្រព្យ!
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
June 7, 2022, 1:14 a.m.
Realestate News
ការចេញរបាយការណ៍ទីផ្សារ H1 ២០១៦ ក្នុងពេលថ្មីដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសាកលឯករាជ្យ ឈ្មោះ Knight Frank បានបញ្ជាក់ពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនពីសកម្មភាពរបស់ទីផ្សារអចលនទ្រព្យ អំឡុងពាក់ កណ្តាលឆ្នាំដំបូង នៅក្នុងការរួមបញ្ចូលគ្នាជាមួយការបង្ហាញជាមុនដ៏គួឲ្យទាក់ទាញមួយនៃអ្វីដែលនឹងកើតឡើងនៅពេល អនាគត។យោងទៅតាមលោកRoss Wheble ជាប្រធានរបស់ក្រុមហ៊ុនKnight Frankកម្ពុជា ឈានមុខគេនៃគម្រោងសាងសង់ថ្មីចុងក្រោយបានឈានដល់ចំណុចកណ្តាលមួយ ដែលជាមធ្យោបាយមូយដើម្បីដោះស្រាយលើហានីភ័យរយៈពេលខ្លីនៅក្នុងទីផ្សារ។ ប្រសិនបើគ្រប់ចំណុចដំណើរការបានល្អរបាយការណ៍បង្ហាញថា កម្ពុជាមានសក្តានុពលដើម្បី ឈានចូលជាសមាជិក និងប្រតិបត្តិការការងារប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈដំណើរការធ្វើពិពិធកម្ម ដោយលើកឡើងថា“កំណើនខ្លាំងក្លាគឺរំពឹងថានឹងមានបន្តទៀត”  វិស័យការិយាល័យនៅក្រុងភ្នំពេញការចាប់ផ្តើមនៅក្នុងឆ្នាំដែលបញ្ចប់ការសាងសង់អគារការិយាល័យធំៗចំនួន៣ ដែលទំហំសរុបចំនូួន ៥,០០០ ម៉ែត្រការ៉េ ពាក់កណ្តាលទី២ នៃឆ្នាំសម្រាប់វិស័យការិយាល័យប្រហែលមើលឃើញថាមាន ការប្រែប្រួលខុសគ្នាតិចតួច នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចាប់អារម្មណ៍ការិយាល័យពាណិជ្ជកម្ម លំដាប់ខ្ពស់ និងប្តូរទៅជាអគារការិយាល័យ Grade A និង Grade B។ នេះដោយសារតែការលំបាកនៃ យូនីត Grade C ត្រូវធ្វើការផ្លាស់ប្តូរ បទបញ្ជារ និងគុណភាព។តម្រូវការសម្រាប់ប្រភេទអាគារលំដាប់ខ្ពស់បានលេចឡើងជាមួយគម្រោងមួយចំនួន ដែលឃើញ មានចំនួននៃការស្នើរសុំកាន់តែច្រើនឡើង ដូចជាក្នុងករណី អគារវឌ្ឍនៈ ដែលភាគរយនៃការកាន់ កាប់ជិត ៥០% ពេលបច្ចុប្បន្ន។ នេះប្រហែលជាហេតុផលថាហេតុអ្វីបានការផ្គត់ផ្គង់ភាគច្រើនហូរចូល នៅពីរបីឆ្នាំបន្ទាប់គឺជា អគារ Grade A។ ទាំងនេះនឹងរួមបញ្ចូលទាំងប្រភេទយូនីតនឹងមកជាមួយនឹង ការបញ្ចប់គម្រោងដូចជានៅ  Exchange Square, Diamond Twin Tower, និង Olympia City។ របាយការណ៍ដោយ Knight Frank  បង្ហាញថា ក្នុងរយៈពេលមធ្យម ប្រទេសនេះគឺរំពឹងថានឹងទទួល បានអ្នកវិនិយោគទុនបរទេសច្រើនឡើង សម្រាងវិស័យការិយាល័យដែលតម្លៃប្រហែលនៅបន្តកើន ឡើងពីអត្រាបច្ចុប្បន្ន ៤,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះចង្អុលបង្ហាញថាក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរទៅធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។ វិស័យលក់រាយប្រសិនបើមានអ្វីដែលជាទិន្នន័យពីវិស័យទីផ្សារលក់ រាយចង្អុលបង្ហាញ វាជាគឺជាកំណើនចំណាប់អារម្មណ៍ពីក្រុមហ៊ុនយីហោ ល្បីអន្តរជាតិ ដើម្បីទិញកន្លែងលក់រាយនៅក្នុងប្រទេស។ ថ្វីបើបច្ចុប្បន្នការកាន់កាប់បោះជំហានយឺត ភាគរយរក្សានៅដដែល សម្រាប់ផ្សារដែលស្ថិតនៅក្នុងទីតាំងល្អដូចជា ផ្សារទំនើប Aeon ដែលមានការពេញចិត្តរហូតដល់ ៩៥.៨%។ ប៉ុន្តែការគេចផុត ពីគ្រោះថ្នាក់នេះ ប្រហែលមិនបានយូរអង្វែង ដោយសារគម្រោងទីតាំងលក់រាយសម្រាប់អ្នកមកថ្មី រំពឹងថានឹងមានការប្រកួត ប្រជែងនៅឆ្នាំ ២០២០។ របាយការណ៍បង្ហាញថា កំណើនសរុបនៃគម្រោងក្នុងកន្លែងលក់រាយមានប្រហែល ២០៩ ភាគរយ ក្នុងពេលបច្ចុប្បន្ន។   ប៉ុន្តែនេះប្រហែលមិនមែនជាបញ្ហាអាក្រក់សម្រាប់អាជីវកម្មនោះទេ។ ដោយសារជាមួយនឹងការកើនឡើង នៃចំនួនកន្លែងលក់រាយដែលមាន តម្លៃលក់រាយ នឹងកាន់តែមានការប្រកួតប្រជែង ផ្ទុយពីតម្លៃបច្ចុប្បន្នពី ១០ ដុល្លារ ទៅ ៧០ ដុល្លារ ក្នុងមួយម៉ែត្រការេ។ វិស័យសណ្ឋាគារៈ វិស័យសណ្ឋាគារមានចំណែកស្មើគ្នាទាំងបញ្ហា និងភាពជោគជ័យអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ ទោះបីជាសណ្ឋាគារ ដែលមានហាងនៅក្នុងនោះបានធានាលើចំនួននៃទេសចរណ៍ច្រើន សណ្ឋាគារផ្កាយប្រាំអន្តរជាតិដូចជា សណ្ឋាគារ Marriott បានប្រឹងប្រែងបង្កើនអត្រាកាន់កាប់ដើម្បីប្រកួតប្រជែងជាមួយលំនៅដ្ឋានក្នុងស្រុក។ ថ្វីបើបែបនេះ គន្លឹះ ១៧៥ នឹងធ្វើការប្រកួតបជែងនៃ សណ្ឋាគារHotel បន្ថែមទៅលើ ២៥៩ ដែលបានបន្ថែមកាលពីដើមឆ្នាំនេះ ។ ប៉ុន្តែយោងតាមKnight Frank ការខិតខំប្រឹងប្រែងរបស់សាខាសណ្ឋាគារអន្តរជាតិ នឹងបញ្ចប់ក្នុងពេលឆាប់ៗនៅពេលដែលសណ្ឋាគារអន្តរជាតិខ្នាតយក្សច្រើនឡើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការ ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ គម្រោងទាំងនេះជម្រុញឲ្យមានប្រហែលជា២,៧៣២បន្ទប់ ដែលកំពុងរងចាំការបញ្ចប់នៅចុងឆ្នាំនេះ ដែលប្រហែលជាទើបតែចាប់ផ្តើមរីកចម្រើនថែម ទៀតដល់ឆ្នាំ ២០១៩។ នេះក៏បង្ហាញពីការរំពឹងទុកពីការហូរចូលនៃទេសចរណ៍ ជាពេសេសនៅឆ្នាំ ២០១៧ នៅពេលដែល វេទិកាសេដ្ឋកិច្មពិភពលោក (World Economic Forum) នឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ។                     វិស័យសេវា អាផាតមេន ទោះបីជាភាគច្រើននៃសេវាកម្មអាផាតមេនបាគ្រប់គ្រងដោយម្ចាស់ក្នុងស្រុកក៏ដោយ ទំងន់នៃទីផ្សារ គឺពឹងផ្អែកលើជនបរទេសឲ្យជួល និងកាន់កាប់អចលនទ្រព្យទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មានប្រ ហែល ៤,០១៧ យូនីត មានប្រហែលជា ១,៧៣០យូនីតបន្ថែមទៀតគួតែបញ្ចប់នៅឆ្នាំ ២០១៨។ នេះរំ ពឹងថានឹងបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃជួល ដែលបច្ចុប្បន្នតម្លៃពី ៦៦៧ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយខែ អាស្រ័យថាតើមានតម្រូវការទីផ្សារខ្ពស់ ឫក៏មិនមាន។ ការសាង់សង់ខុនដូទាន់ប្រ ណិត និងសេវាកម្មអាផាតមេនខ្នាតតូច នឹងធ្វើឲ្យមានការថយចុះនូវតម្លៃបច្ចុប្បន្ននៃសេវាកម្មអាផាត មេន។ វិស័យខុនដូបច្ចុប្បន្នវិស័យខុដូប្រហែលជាវិស័យជោគជ័នបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយឃើញមានទី ផ្សារ ៤.៩ % កើឡើងអំឡុង បីបួនខែដំបូងក្នុងឆ្នាំនេះ។ នេះបានកើនឡើងសរុបដល់ ២,៧៩៧ យូនីត បានបន្ថែមឲ្យការផ្គត់ផ្គង់ ដេលរួមបញ្ចូលការអភិវឌ្ឍន៍ដូចជា គម្រោង The 240 គម្រោង Galaxy residences និងគម្រោង 9 East។ ចំនួន ៩២៩ យូនីត ត្រូវបានលក់ចេញអំឡុងពាក់កណ្តាលទី១ ឆ្នាំ២០១៦។ នេះបង្ហាញឲ្យឃើញការថយចុះប្រហែល ២៦,៧% តាំងពីឆ្នាំទៅមិញ។ គម្រោងប្រភេទនេះកាន់តែច្រើនឡើងបានរំពឹងថាមានច្រើននៅក្នុងឆ្នាំបន្ទាប់ ហើយ ៧៤ គម្រោង កំណត់ថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ៧២%នៃគម្រោងទាំងនេះ នឹងត្រូវធ្វើទៅជា គម្រោងខុនដូលំ ដាប់ខ្ពស់។ អត្រាជួលខុនដូមធ្យម សម្រាប់តម្លៃសរុបនៅតែស្ថិតក្នុងតម្លៃខ្ពស់កម្រិតមធ្យមចំនួន ៤,០០០ ដុល្លារ ក្នុងមួយខែ។ នេះជាហេតុផលថាហេតុអ្វី ដែលវាជាការប្រសើរបំបែកចេញ ឫផ្លាស់ប្តូរទៅតំបន់ជាយ ក្រុង ដែលតំបន់នោះដីមានតម្លៃទាប ហើយគោលគំនិតនៅមានភាពងាយស្រួល។ការអនុវត្តន៍ច្បាប់កាន់តែតឹងតែងនឹងក៏ជាកត្តាមួយក្នុងការទាញយកចំណាប់អារម្មណ៍នៃអ្នកអភិវឌ្ឍន៍ និងវិនិយោគិនបរទេស ដែលមានការព្រួយបារម្ភខ្លាចបាត់បង់ប្រាក់ ដោយសារតែគោនយោបាយមិន ត្រូវបានអនុវត្តន៍ និងមិនច្បាស់លាស់។ គម្រោងហិរញ្ញវត្ថុដ៏ងាយស្រួលសម្រាប់អ្នកក្រុងស្រុកហើយជនបរទេសក៏កាន់តែមានភាពងាយ ស្រួលក្នុងការវិនិយោគ។ ទាញយករបាយការទីផ្សារ H12016 ពេញលេញរបស់ Knight Frank
គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ
គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ
June 6, 2022, 5:04 p.m.
Realestate News
យើងត្រូវប្រាកដថាលំនៅដ្ឋានដែលយើងរស់នៅ ឬមានបំណងនឹងទិញត្រូវតែផ្តល់ស្តង់ដាររស់នៅយ៉ាងប្រសើរ គិតទាំងគុណភាពសំណង់ ទីតាំងការវិនិយោគពេលអនាគតក៏ដូចជាសំភារៈប្រើប្រាស់នានា នៅក្នុងគេហដ្ឋានផងដែរ។លោកអ្នកអាចទទួលបាននូវការរស់នៅជាមួយមនុស្សជាទីស្រលាញ់នៅក្នុងលំនៅដ្ឋានមួយដែលមានភាពងាយស្រួល ផាសុកភាព និងភាពប្រណិតទាន់សម័យ ជាមួយនឹងគម្រោង ដឹ ផេនហោស៍ ខុនដូ (The Penthouse Residence) ដែលជាគម្រោងអាគារលំនៅដ្ឋានមួយ ដែលមាន លក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលសាកសមបំផុតជាមូយមនុស្សទាន់សម័យ។គម្រោង ដឹ ផេនហោស៍ ខុនដូ មានទីតាំងនៅចំកណ្តាលទីប្រជុំជន នៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ គម្រោង ដឹ ផេនហោស៍ ខុនដូ ជាអាគារលំនៅស្ថានលំដាប់ស្តង់ដារផ្កាយប្រាំអន្តរជាតិ ដែសស្ថិតនៅបណ្តោយមហាវិថីសុធារស នៅទល់មុខផ្សារទំនើប អ៊ីអន សណ្ឋានគារ សូហ្វីតែល លំដាប់ផ្កាយប្រាំ ស្ថានទូត សាលារៀនអន្ដរជាតិ។ល។ ជាពិសេសអគារកំពស់ 36 ជាន់នេះក៏មានទីតាំង ស្ថិតនៅជិតមាត់ទន្លេ ចតុមុខ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រផងដែរ។គម្រោងមួយនេះមានការសាងសង់ យ៉ាងសកម្មប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ចាប់តាំងពីពិធីបញ្ចុះបឋមសិលាសាងសង់ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ តាមរយ:ការសន្ទុះនៃការសាងសង់នៃគំរោងនេះ យើងអាចសន្និដ្ឋានបានថាវាអាចនឹងបញ្ចប់ នៅមុនកាលកំណត់នៃគំរោងនាចុងឆ្នាំ២០១៨ នេះ។គម្រោង ដឹ ផេនហោស៍ ខុនដូ នឹងផ្តល់ការរស់នៅដែលមានភាពងាយស្រួល និងទាន់សម័យប្រកបដោយសេចក្តីសុខជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នក។ មិនត្រឹមតែ គុណភាពសំណង់ ការតុបតែង និងបរិស្ថានរស់នៅគម្រោងមួយនេះមានការសហការជាមួយដៃគូ នឹងយីហោល្បីៗជាច្រើន ដោយទទួលស្គាល់ជាលក្ខណៈអន្តរជាតិមានដូចជា៖ ក្រុមហ៊ុនបេតុង CPAC by SCG ប្រទេសថៃជាដើម។សម្រាប់ការរចនាផ្ទៃខាងក្នុង សំភារៈ និងគ្រឿងសង្ហារឹម មានការសហការជាមួយក្រុមហ៊ុន Sangiorgio អ៊ីតាលី ឯគ្រឿងបរិក្ខារបន្ទប់ទឹកមានការសហការជាមួយក្រុមហ៊ុន Grohe និង Hafele ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ និងមានយីហោល្បីជាច្រើនទៀត មានដូចជា Cotto មកពីប្រទេសថៃ, ToTo មកពីប្រទេសជប៉ុន និង ផលិតផល American Standards ដែលជាផលិតផលរបស់អាមេរិកផងដែរ។ ការសហការនេះ នឹងនាំមកជូនអតិថិជន នូវសោភ័ណ្ឌភាព សុវត្ថិភាព និងទំនុកចិត្ត។យោងទៅតាមសម្តីរបស់លោក សួស អ៊ឹមស៊ូជីវី តំណាងគំរោង ដឹ ផេនហោស៍ ខុនដូ បានអោយដឹងថាគម្រោងនេះមានដំណើរការលក់យ៉ាងរលូនដែលមានប្រមាណ៥០ភាគរយនៃគំរោងសរុប។ យើងអាចកត់សំគាល់បានថាសន្ទុះនៃការលក់នៃ គំរោងខុនដូនេះ បានដំណើរការទៅដោយប្រសើរ ដោយសារតែគំរោងនេះផ្តល់ជូនដល់អតិថិជនទាំងគុណភាព ទីតាំងដ៏ល្អឥតខ្ចោះ ប្រកបដោយតំលៃលក់សមរម្យ នៅលើទីផ្សារផងដែរ។ពួកយើងរំពឹងថាការលក់នៃគំរោងនេះ នឹងកើនឡើងរហូតដល់៧០ភាគរយ នៅដំណាច់ឆ្នាំ២០១៦នេះ។ បច្ចុប្បន្ននេះពួកយើងក៏មានការផ្តល់ជូន នូវការបញ្ចុះតម្លៃ៥ភាគរយ និងទូរស័ព្ទស្មានហ្វូន iPhone 6sផងដែររាល់ការកក់ខុនដូនៃគំរោងរបស់យើងដើម្បីធ្វើការលើកទឹកចិត្តដល់អតិថិជនថ្មី។ ពួកយើងក៏មាននូវការធានាផលចំណេញពីការជួលត្រលបវិញ (GRR) ដោយផ្តល់ជូនអតិថិជនចំនួន ៦ភាគរយក្នុងមួយឆ្នាំ ឬ ១៨ភាគរយ រយៈពេល៣ឆ្នាំ។”សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យបញ្ជីអចលនទ្រព្យលើគេហទំព័រ realestate.com.khថ្ងៃនេះ!
J-Tower 3 - News Banner KH
គម្រោង Sino Plaza  “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
គម្រោង Sino Plaza “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
June 6, 2022, 5:05 p.m.
Realestate News
Sino Plaza បានបើកសន្និសិទកាសែត និងការប្រកាសកក់គម្រោងខុនដូជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៦។Sino Plaza ដែលមានកម្ពស់៤៥ជាន់ចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៥ ឥឡូវនេះផ្ទៃសំណង់ទាំងមូលបានបញ្ចប់ដំណាក់កាលនៃស្ថាបនាគ្រឹះខាងក្រោមជាស្ថាពរហើយ ដោយចំណាយទឹកប្រាក់១៥លានដុល្លា។ Sino Plaza ជាគម្រោងដែលមានតម្លៃជាង២០០លានដុល្លារអាមេរិកគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នំា២០១៨។គម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltdដែលគ្រប់គ្រងទាំងស្រុងដោយ CYTS(China Youth Travel Services) មកពីហុងកុង និងប្រទេសចិន។យោងតាមប្រសាសន៍លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPL ដែលជាក្រុមហ៊ុន ទទួលសិទ្ធិលក់គម្រោង Sino Plaza បានឲ្យដឹងថា “Sino Plazaគម្រោងប្រកបដោយនិរន្តរភាព និងសក្តានុពលបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ គ្រប់យូនីតរបស់ខុនដូមានការផ្តល់ជូនយ៉ាងពិសេស និងជាទីគាប់ចិត្ត ចំណែកឯអគារពាណិជ្ជកម្មសម្រាប់ការិយាល័យពិតជាធ្វើឲ្យយើងមានភាពរីករាយក្នុងការបម្រើការងារ។ ទន្ទឹមនឹងនេះផងដែរគម្រោងនេះមានដូនជា៖ ហាងលក់រាយយីហោល្បីៗ ស្ព៉ាលំដាប់អន្តរជាតិ មជ្ឍមណ្ឌលអាជីវកម្មមាស ខារ៉ាអូខេលំដាប់អន្តរជាតិ ភោជនីយដ្ឋានដែលមានបម្រើម្ហូបជុំវិញពិភពលោក។” "គិតគូយ៉ាងម៉ត់ចត់ទៅលើ ស្តង់ដាររស់នៅ ផាសុកភាព ភាពប្រណិត ពីការជួល និងធនធាន  គម្រោងSino Plaza នឹងក្លាយជា គម្រោងអភិវឌ្ឍន៍ដែលមានការទាក់ទាញបំផុតសម្រាប់រយៈពេល៥ ឬច្រើនជាងនេះ។"លោក ឧកញ៉ា បានបន្ថែមថា "នេះគឺជាការអភិវឌ្ឍន៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍គម្រោងបានអនុវត្តន៍ គោលនយោបាយនៃការទទួលខុសត្រូវសង្គម ដែលមានការកំណត់ចំនួនភាគរយនៃលំដ្ឋានសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ នេះជាការលើកទឹកចិត្ត សម្រាប់អ្នករស់នៅក្នុងតំបន់សម្រាប់ទទួលបានការរស់នៅមួយប្រកបដោយស្តង់ដាររស់នៅថ្មី និងមានតម្លៃសមរម នេះគឺជាការជម្រុញលើកទឹកចិត្តដ៏ឆ្លាតវៃ។ នេះគឺជាអ្វីដែលម្ចាស់គម្រោងផ្តល់ជូនទៅឲ្យសង្គមវិញ តម្លៃពិតជាទាបជាងតម្លៃទីផ្សារ ដែលប្រាកដថាវាអាចតបនឹងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ការធ្វើដូចនេះពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែមានភាពអ៊ូអ៊រ"កញ្ញា ឆឹង សុធារ៉ា ប្រធានផ្នែកលក់ គម្រោងស៊ីណូផ្លាស្សាបានឲ្យដឹងថា "ទីតំាងនោះស្ថិតនៅទីប្រជុំជន ដែលប្រកបដោយសុវត្ថិភាព និងស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ស្ថានទូត លើសពីនេះទៀតធ្វើដំណើរតែ៥នាទីនឹងទៅដល់តំបន់បឹងកេងកង១ មានសាលាអន្តរជាតិជាច្រើននៅទីនោះ និងជាតំបន់ដែលមានស្តង់ដាររស់នៅខ្ពស់"ទាក់ទងនៅថ្ងៃនេះដើម្បីស្វែងរកព័ត៌មានបន្ថែម!
ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW  RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%
ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%
June 7, 2022, 5:22 a.m.
Realestate News
សិង្ហបុរី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦: ក្រុមហ៊ុន HLH Group Limited ដែលជាក្រុមហ៊ុនធំរបស់ប្រទេសសិង្ហបុរីនឹងជាក្រុមហ៊ុនបានចុះបញ្ជីគណៈកម្មការមូលប័ត្រភាគហ៊ុនរបស់ប្រទេសសិង្ហបុរី SGXបានរាយការណ៍ពីតម្រូវការខ្លាំងសម្រាប់គម្រោងអចលនទ្រព្យដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា។D’Seaview ជាគម្រោងអភិវឌ្ឍចម្រុះមួយមាន ៧៣៧ លំនៅដ្ឋានបានលក់ចេញច្រើនជាង ៥១% ហើយដល់ពេលនេះ។ SEE FULL PROJECT INFORMATION AND INQUIRE TODAY! គម្រោងនេះបានចាប់ផ្តើមប្រកាស់លក់ជូនដល់អតិថិជននៅក្នុង ខែកញ្ញា ឆ្នាំ ២០១៥ និងបានបញ្ចុះបឋមសិលានៅខែ មករាឆ្នាំនេះនៅក្រុងព្រះសីហនុ (ខេត្តធំបំផុតទី៣ ក្នុងប្រទេសកម្ពុជា) ។ ជាមួយនឹងភាពជោគជ័យ និងតម្រូវការខ្លាំងពីសំណាក់អតិថិជនក្នុងនិងក្រៅស្រុកទៅលើអគារលំនៅដ្ឋានក្នុងគម្រោង D ’Seaview នេះ។ គម្រោង D’Seaview នៅមាន អគារពាណិជ្ជកម្ម និង អគារលំនៅដ្ឋាន ចំនួន ៥១% នៃ ៧៣៧ យូនីតស្មើនឹងតម្លៃទីផ្សារប្រមាណជា៨៨ លានដុល្លារ កំពុងដាក់លក់ជូនអតិថិជនស្របពេលការបុកគ្រឹះរបស់យើងបានបញ្ចប់ជាស្ថាពរ។Ryan Ong នាយកនៃក្រុមហ៊ុន PH One Development (Cambodia) បានធ្វើសន្និសិទកាសែតនៅទីតំាងគម្រោង ដោយបាននិយាយថា "ខ្ញុំនឹងរង់ចំាមើលគម្រោងនេះ ហើយនឹងមកឈរនៅទីនេះម្តងទៀតក្នុងឆ្នំា២០១៨ ជាឆ្នំាដែលគម្រោងនេះបានបញ្ចប់ដោយភាពជោគជ័យ។" ចំណុចគួកត់សម្គាល់មួយនៃអគារពាណិជ្ជកម្មនៃគម្រោង D ’Seaview គឺមានសណ្ឋាគារ កំពស់១០ជាន់និងមានហាងទំនិញតូចៗនៅខាងក្រោម ។ គម្រោងនេះជាគម្រោងដំបូងគេបង្អស់ដែលសាងសង់ឡើងដោយក្រុមហ៊ុនប្រទេសសិង្ហបុរីនៅក្រុងព្រះសីហនុ ដែលជាទិសដៅទេសចរណ៏ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ទៅលើតំបន់ឆ្នេរសមុទ្រដ៏ស្អាតរបស់ប្រទេសកម្ពុជា ។ ជាមួយសណ្ឋាគារ កំពស់១០ ជាន់នឹងមានបន្ទប់រហូតដល់ ៩៨ បន្ទប់ ក្រុមហ៊ុន HLH បាននឹងកំពុងស្វែងដៃគូរវិនិយោគលើវសយ័សណ្ឋាគារនៅកម្ពុជា  ឬក្នុងតំបន់ដើម្បីវិនិយោគ និងដំណើរការសណ្ឋាគារមួយនេះ។ អគារពាណិជ្ជកម្ម នៃគម្រោង D’Seaview ដែលមានរួមបញ្ចូល កន្លែងលក់ទំនិញម៉ាកល្បី ដុំ និងរាយអគារពាណិជ្ជកម្មពីរក្បែរគ្នា និង សណ្ឋាគារ ១០ ជាន់ ៩៨ បន្ទប់ ដែលគ្រោង នឹងបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ ២០១៧ ខាងមុខនេះខណៈអគារលំនៅដ្ឋានក្នុងគម្រោង D’Seaview រំពឹងថានឹង បញ្ចប់នៅឆ្នាំ ២០១៨។ Dato Dr Johnny Ong អគ្គនាយកប្រតិបត្តិ និងអនុប្រធាន នៃក្រុមហ៊ុន HLH Group បានមានប្រសាសន៌ថា“នេះជាឱកាសដ៏ល្អ ក្នុងការបណ្តាក់ទុននៅតំបន់ដែលកំពុងរីកលូតលាស់ខ្លាំង និង ជាឱកាសបង្កើនអាជីវកម្មរបស់យើង”។ កំនើនទេសចរណ៍នៅក្រុងព្រះសីហនុបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំកន្លងទៅ ក៏ដូចក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ។ឧស្សាហកម្មអន្តរជាតិ និងតំបន់ សេដ្ឋកិច្ចពិសេស បាននឹងកំពុងបោះទីតាំងនៅក្នុងខេត្តនេះដោយសារក្រុងព្រះសីហនុមានកំពង់ផែទឹកជ្រៅ ហើយក៏ជាខេត្តធំជាងគេទីបីនៅប្រទេសកម្ពុជានឹងមានព្រលាន្តយន្តហោះខ្នាតអន្តរជាតិទៀតផង”។ក្នុងការចាប់ផ្តើម សាងសង់អគារ D’Seaview ក្រុមហ៊ុន HLH Groupបានប្រគល់គម្រោងសាងសង់ឲ្យទៅក្រុមហ៊ុនសំណង់ Yanjian Group (Cambodia) Co Ltd ក្នុងទឹកប្រាក់ជាង ៣៦លានដុល្លារ បន្ទាប់ពីការដេញថ្លៃរវាងក្រុមហ៊ុនជាតិ និង អន្តរជាតិជាច្រើន។ ក្រុមហ៊ុន Yanjian Group (Cambodia)Co., Ltd ជាសាខារបស់ក្រុមហ៊ុន Yanjian Group Co. Ltd ដែល ជាក្រុមហ៊ុនវិស្វកម្ម និងសំណង់សកលបានចុះឈ្មោះនៅក្នុងទស្សនាវដ្តី Engineering News-Record Magazineដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសាងសង់កំពូលចំនួន ២៥០ ក្រុមហ៊ុនក្នុងពិភពលោក។ ក្រុមនហ៊ុន HLH នឹងបង់ប្រាក់មុន៣០% ទៅអោយក្រុមហ៊ុន Yanjian Group (Cambodia) Co., Ltd សម្រាប់គម្រោងសាងសង់មួយនេះ ។ជាមួយគ្នាក្រុមហ៊ុនធំរបស់ ក្រុម ហ៊ុន Yanjian Group (Cambodia) Co., Ltd គឺក្រុមហ៊ុន Yanjian Group Co.Ltd នឹងផ្តល់ជូនក្រុមហ៊ុន HLH នូវទឹកប្រាក់ ៤០% ធានាលើ នៃចំនួនទឹកប្រាក់សាងសង់សរុប ដើម្បីធានាការសាងសង់នឹងបញ្ចប់ដោយភាពភាពជោគជ័យ។អំពីក្រុមហ៊ុន HLH Group Limited១. ក្រុមហ៊ុន HLH បានបង្កើតឡើងនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨៨ ពីម្ចាស់តែម្នាក់គត់ដែលផ្តល់សេវាកម្មសាងសង់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ និងអ្នកផលិតវត្ថុធាតុដើម សំរាប់ផ្តត់ផ្គង់ផលិផលកសិកម្ម។ក្រុមហ៊ុនបានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុន Singapore Stock Exchange តាំងពីខែមិថុនា ឆ្នាំ ២០០០ មកម្ល៉េះ។ ២. ក្រុមហ៊ុន HLH ផ្តោតលើអាជីវកម្មពីរ ចំបងគឺវស័យអភិវឌ្ឍន៍អចលនទ្រព្យ និង កសិកម្ម។ ៣. ចាប់តាំងពីការបោះទុនលើវិស័យកសិកម្ម របស់ក្រុមហ៊ុន HLHនៅកម្ពុជា ក្នុងឆ្នាំ ២០០៨ ។ក្រុមហ៊ុននេះបានក្លាយជាម្ចាស់កម្មសិទ្ធិឯកជនធំបំផុតលើចំការដំឡូងមីក្នុងប្រទេសនេះ ជាមួយផ្ទៃ ដីប្រមាណជា ១១,០០០ហិចតា។ វិស័យកសិកម្មគឺផ្តោតសំខាន់លើការវិនិយោគ; អភិវឌ្ឍន៍ កសិកម្ម ព្រមទាំងអាជីវកម្មដំឡូងមី និងស្ករអំពៅតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសហការផ្សេងៗទាំងក្នុងនឹងក្រៅប្រទេស។៤. ខ្សែសង្វាក់ផលិតកម្មនៃម្ស៉ៅដំឡូងមី បានដាក់បញ្ចូលក្នុងពេលថ្មីៗនេះ ។ សមត្ថភាពនៃការផលិតម្ស៉ៅដំឡូងមីកើនឡើងដល់ ១២០ តោនរៀងរាល់ថ្ងៃ។ការបង្កើតឲ្យមានខ្សែសង្វាក់ផលិតកម្មនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីពង្រីកផលិតកម្មកសិកម្មរបស់ខ្លួនបន្ទាប់ពីការដាំដុះ ការប្រមូលផល ជាមួយនឹងការកែច្នៃលើទន្និផលដែលទទួលបាន។ ក្នុងពេលថ្មីៗ រោងចក្រកំពុងផលិតម្សៅប្រមាណជា ៨០ ទៅ ១០០ តោនរៀងរាល់ថ្ងៃ។៥. ផ្នែកអចលនទ្រព្យ ដែលទទួលបានភាពជោគជ័យជាច្រើនគម្រោងនៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ២០០១ហើយចាប់ផ្តើមជាផ្លូវការនូវការអភិវឌ្ឍន៏ អចលនទ្រព្យក្រៅប្រទេសនៅក្នុងឆ្នាំ២០១៥ក្រោមនិមិត្តសញ្ញារបស់ខ្លួនដែលមានឈ្មោះថា “CAMHOMES” ។  ហើយបានប្រកាស់លក់ជាសាធារណៈលើកដំបូងនូវគម្រោងអភិវឌ្ឍន៍ចម្រុះហៅថា D’Seaview ដែលត្រូវបានសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលជាខេត្តមួយមានកំពង់ផែរសមុទ្រទឹកជ្រៅតែមួយគត់នៅកម្ពុជា។ ស្ថិតក្រោមនិមិត្តសញ្ញា“CAMHOMES” ក្រុមហ៊ុនមានគោលបំណងផ្តល់ជូនគម្រោងលំនៅដ្ឋានគុណ ភាពខ្ពស់ និងមានតម្លៃសមរម្យដើម្បីអោយគ្រួសារដែលមានជីវភាពថ្នាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាមានឱកាសក្លាយម្ចាស់អចលនទ្រព្យដែលខ្លួនបានរំពឹងទុក។SEE FULL PROJECT INFORMATION AND INQUIRE TODAY!
សេចក្តីរាយការណ៍របស់BBCអំពីទីផ្សារខុនដូប្រទេសកម្ពុជា
សេចក្តីរាយការណ៍របស់BBCអំពីទីផ្សារខុនដូប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
យោងតាមរបាយការណ៍បណ្តាញព័ត៍មាន BBC អំពីវិស័យទីផ្សារខុនដូប្រទេសកម្ពុជានៅក្នុងក្រសែកភ្នែកពិភពលោក។"ទីក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា កំពុងតែមានសន្ទុះការអភិវឌ្ឍន៍យ៉ាងខ្លំាង កញ្ជក់ ដែកថែក ស៊ីម៉ង់ កំពុងតែចាប់ផ្តើមប្រមូលផ្តុំក្លាយជាអគារខ្ពស់ស្កឹមស្កៃ។" រាយការណ៍ដោយលោក Nick Wood ភ្នាក់ងារព័ត៌មានរបស់BBC "ទោះបីជាទីក្រុងដែលរីកលូតលាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាជាក្តីកង្វល់របស់អ្នករស់នៅក្នុងទីក្រុងផងដែរ។"លោក Victor Huot ក៏បានបញ្ចេញមតិនៅក្នុងសេចក្តីរាយការណ៍នេះផងដែរ លោកជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Urbanland Asia ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោង Embassy Central និងEmbassy Residences។សព្វថ្ងៃក្រុមហ៊ុនវិនិយោគបរទេស បានធ្វើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើន ហើយបានធ្វើឲ្យការអភិវឌ្ឍន៍ ការសាងសង់គម្រោងខុនដូ កាន់តែធំ ហើយបានប្រែក្លាយប្រទេសកម្ពុជាក្លាយជាប្រទេសដែលអភិវឌ្ឍន៍យ៉ាងលឿននៅក្នុងចំណោមប្រទេសជាសមាជិកអ៊ាសាន។ទោះបីជាយ៉ាងណាBBCបានមើលឃើញថាការអភិវឌ្ឍន៍សព្វថ្ងៃគឺមិនសាកសមនឹងស្តង់ដារអ្នកទិញក្នុងតំបន់ឡើយ ដោយពិនិត្យ មើលតុល្យការណ៍នៃតម្លៃគម្រោងខុនដូនៅក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ អំពីប្រវត្តិទីតំាង និងធនធានរបស់អ្នកវិនិយោគ នៅលើគេហទំព័រRealestate.com.kh
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
June 6, 2022, 5:05 p.m.
Realestate News
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន 2016 ដែលភាសាអង់គ្លេសហៅថា Zero Energy Mass Customized Housing Global Conference ដែលប្រព្រឹត្តិ៍ឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ខែធ្នូ គឺជាការប្រជុំលក្ខណៈសកលដ៏សំខាន់លើកទី៥ ដោយចូលរួមដោយ ស្ថាបត្សករ អ្នកអភិវិឌ្ឍន៍គម្រោង អ្នកគ្រប់គ្រងគម្រោង ជជែកអំពីការកាត់បន្ថយដល់សូន្យ ពោលការកាត់បន្ថយឲ្យអស់់ការសាងសង់លំនៅដ្ឋានដោយប្រើប្រាស់ថាមពល ជំនួសមកវិញដោយស្ថាបត្សកម្មបៃតង។ ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងការស្រាវជ្រាវសិក្សា សហគមន៍ ក៏ដូចជាពិភពលោកបានធ្វើការសហការជាបណ្តាញ ដើម្បីព្យាយាមបន្តការស្រាវជ្រាវបន្ថែមទៀតអំពីប្រព័ន្ធដែលអាចឋិតឋេរសម្រាប់សាងសង់លំនៅដ្ឋានក៏ដូចជាការរួមចំណែកមួយដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីជាសកលដោយច្ចេកវិទ្យាបៃតងប្រកបដោយប្រសិទ្ធភាព។វាជារឿងថ្មីៗដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងប៉ារីសនៅខែធ្នូឆ្នាំ2015 ដោយមានគោលដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ កិច្ចប្រជុំមានមហិច្ឆតារារាំងការកើនឡើងបន្ថែមនៃកំដៅផែនដីកម្រិតអតិបរមា១អង្សាក្នុងឆ្នាំ 2050 ។ជាប្រធានបទសំខាន់នៃសន្និសីទឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយមានពាក្យគន្លឹះ "ការអនុវត្ត" និង "សកម្មភាព" នេះសម្រាប់ពេលអនាគត ហើយក៏ជាការការពារផងដែរ។ ហេតុនេះហើយបានជាប្រធានបទនៃសន្និសីទនេះគឺ "ការកាត់បន្ថយរហូតដល់សូន្យនៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ - លំនៅដ្ឋាននិងការប្រើប្រាស់ថាមពល" ។ ការផ្តោតសំខាន់មួយគឺថាតើនិរន្តរភាពទាក់ទងទៅក្នុងការសន្សំ និងការកាន់កាប់សម្រាប់ម្ចាស់ និងការកាន់កាប់នៃអគារលំនៅដ្ឋាន។ អ្នករៀបចំកម្មវិធីដែលមកពីសាកលវិទ្យាល័យគូឡាឡាំពួបានរួមគ្នាជាមួយសាកលវិទ្យាល័យBrighton, ត្រូវបានរំពឹងថានឹងជ្រើសអ្នកវិភាគទានចំនួន40នាក់នៅជុំវិញពិភពលោក។ សន្និសីទនេះរួមមានប្រធានបទដូចជា៖ "ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នពីវិស័យលំនៅដ្ឋាន ឬថាមពល" ឬ "ប្រសិទ្ធភាពគុណភាពខ្យល់បរិសុទ្ធក្នុងផ្ទះ៖ ការពិនិត្យឡើងវិញនៃអគារខ្ពស់បំផុតដែលមានស្រាប់ "។ ការផុតកំណត់ចុះឈ្មោះសម្រាប់អ្នកចុះឈ្មោះមុន(Early Bird)នឹងត្រូវបិទនៅថ្ងៃ១៥ ខែតុលា ឆ្នំា២០១៦ ធ្វើការកក់តាម៖ គេហទំព័រ zemch2016.com និងធ្វើការសាកសួរព័ត៍មានបន្ថែមសូមអញ្ជើញផ្ញើអ៊ីម៉េលទៅកាន់អាស័យដ្ឋាន ZEMCH2016@unikl.edu.my
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
Sun Fair ជាផ្សារណាត់ដែលលក់ទំនិញមួយទឹកដំបូងគេនៅកម្ពុជា  ផ្សារណាត់នេះមានលក់ ទំនិញ និងសំភារៈប្រើប្រាស់ដែលប្រើប្រាស់រួចមានដូចជា៖ សំភារៈផ្ទះបាយ សំភារៈការិយាល័យ គ្រឿងអេឡិកត្រូនិក វត្ថុបុរាណផ្សេងៗ ល-ល។ផ្សារណាត់នេះនឹងចាប់បើកដំណើរការនៅដើមខែសីហាខាងមុននេះចាប់បើកពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡំាពិក។  យោងតាមបទសំភាសន៍ ជាមួយទូរទស្សន៍CTN  លោក កឹម អឿនជាស្ថាបនិក និងជានាយក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បាននិយាយថា “ផ្សារណាត់ Sun Fair ដែលលក់របស់ទំនិញដែលប្រើប្រាស់រួច ហើយធ្វើការលក់ ឬចែករំលែកបន្តនៅក្នុងទីផ្សារនោះផងដែរ។ វាមិនមែនជាអ្វីថ្មី នោះទេសម្រាប់ប្រទេសគេ ប៉ុន្តែនេះជាលើកទី១ហើយនៅក្នុង ប្រទេសកម្ពុជា។ ទីតំាងសម្រាប់លក់របស់យើងគឺល្អមែនទែនគឺនៅបរិវេណស្តាតអូឡំាពិក ដែលចាប់ផ្តើមលក់ ពីម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់រៀលរាល់ថ្ងៃអាទិត្យ ការចាប់ដំណើរការលក់តែមួយព្រឹក ប៉ុណ្ណោះយើងសង្ឃឹមថានឹងអាចលក់ពេញមួយថ្ងៃនៅពេល ខាងមុនេះ”។លោកបន្ថែមថា “ការលក់នេះវាជាការលក់តាមបរិបទចែករំលែក ដែលភាសាជប៉ុនហៅថា Mottainai វាជាវប្បធម៌សន្សំសំចៃដើម្បីបរិស្ថាន សំភារៈដែលយើងគ្រប់គ្នាឈប់ប្រើ ឬមិនត្រូវ ការ ប៉ុន្តែសំភារៈទំាងនោះវាពិតជាការចំាបាច់សម្រាប់អ្នកដ៏ទៃបំផុត”។“ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លំាងនៅពេលបានដឹងអំពីគម្រោងមួយនេះ! ផ្សារណាត់មួយនេះវាអាចប្រមូលសំភារៈណាដែលខ្ញុំមិនត្រូវការ វាចំណេញទំាងថវិការ និងទឹកចិត្ត បើនិយាយពីទឹកចិត្តបានន័យថា យើងអាចយកវត្ថុដែលយើងមិនត្រូវការទៅឲ្យអ្នកដែលត្រូវការ ហើយវាអាចជួយធ្វើឲ្យបន្ទប់ខ្ញុំទូលាយផងដែរ ព្រួញមួយបាញ់បានសត្វពីរ!។ វាក៏អាចជួយសង្គមបានផងដែរនូវការចែករំលែកនិងការជួយគ្នាទៅវិញទៅមក ខ្ញុំរំពឹងថាគម្រោងនេះនឹងមានលទ្ធផលយ៉ាងល្អ ហើយក៏ជាវប្បធម៍ចែករំលែកផងដែរ។” នេះជាសម្តីរបស់ កញ្ញា សូ ច័ន្ទលក្ខិណា និសិត្សទើបបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងបច្ចុប្បន្នជាបុគ្គលិកនៅក្រុមហ៊ុន ឯកជនមួយក្នុងក្រុងភ្នំពេញ។កញ្ញា Sinett ជាអ្នករចនាម៉ូត និងជាបុគ្គលិកក្រុមហ៊ុនឯកជន មានមតិស្របនឹងកញ្ញា លក្ខិណា ផងដែរ “គម្រោងផ្សារណាត់មួយនេះធ្វើឲ្យយើងរីករាយធើ្វការទំនាក់ទំនងគ្នាជាមួយសង្គម មិត្តភក្តិ និងអ្នកជិតខាង។ ពួកយើងជួយសហគម ពួកយើងជួយពិភពលោកក្នុងការកាត់បន្ថយការប្រើប្រាស់ធនធានរបស់វា។កញ្ញាសង្កត់ធ្ងន់ថា នៅពេលដែលអ្នកទិញសំភារៈផ្សេងៗនៅក្នុងផ្សារណាត់នោះ មិនមែនជួយអ្នកលក់យីហោធំៗកាន់តែមានបាននិងកាន់តែពង្រីករីកដុះដាលនោះទេ ផ្ទុយទៅវិញនេះជាការចែករំលែកជួយសហគមយើង។”យោងតាមទំព័រហ្វេសប៊ុនផ្លូវការរបស់ Sun Fair បានឲ្យដឹងថា ប្រាក់ចំណេញដែលបានមកពី ប្រតិបត្តិការនេះនិងធ្វើការ បែងចែក២៥ភាគរយជូនពហុកីឡាដ្ឋានជាតិ ២៥ភាគរយជូនមូលនិធិអៀង៥ភាគរយសម្រាប់មន្ទីរគន្ធបុប្ជា និង៥%សម្រាប់មន្ទីរជប៉ុន Sunrise Hospital ហើយ ៤០ភាគរយសម្រាប់ធ្វើប្រតិបត្តិការផ្ទាល់ខ្លួន។
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ព្រះរាជាណាចក្រកម្ពុជាបានប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិ ហើយប្រាក់ដុល្លារអាមេរិក ជារូបិយវត្ថុបរទេសតែមួយ គត់បានចរាចរនៅក្នុងប្រទេស។ប៉ុន្តែនេះអាចជាការផ្លាស់ប្តូរសម្រាប់ធ្វើការសម្របទៅតាមការទាមទាររបស់ក្រសួងទេសចរនៃពាណិជ្ជកម្មដែលប្រើប្រាស់ប្រាក់ យ័នចិនសម្រាប់ចរាចរ និងទំនាក់ទំនងពាណិជ្ជកម្មទំាងអស់នេះដែលជា គម្រោង “China Ready”។ នេះគឺជាការលើទឺកចិត្តមួយយោងតាមការប្រកាសព័ត៌មានអំពីចំនួនភ្ញៀវទេសចរណ៍ចិនដែលមានការកើនឡើង ប្រមាណ២លាននាក់ក្នុងឆ្នំា ២០២០។មានទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ភ្ញៀវទេសចរណ៍ និងជនជាតិចិនពួកគេចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់ពួកគេនៅពេលពួកគេមកដល់ទីនេះ លើសពីនេះជនជាតិខ្មែរជាច្រើនអាចនិយាយ ភាសាចិនបានទៀតផង។ ប៉ុន្តែនេះជាជំហានមួយទៀតដែលដែលជាការចងសម្ព័ន្ធមេត្រីភាពរវាងមេត្រីនៃប្រទេសទំាងពីរ។ ម្ចាស់ជំនួញមួយចំនួនមានការភ័យខ្លាចអំពីការខាតបង់ហិរញ្ញវត្ថុ ក៏ដូចជាក្រដាសប្រាស់ក្លែងក្លាយ និងអត្រាប្តូរប្រាក់ធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍របស់ Cambodia Daily។Renaud Fichet សហកម្មសិទ្ធីនៃភោជនីយដ្ឋាន និងបារ Abacus Garden បាននិយាយថា “ដរាបណា មានការចរាចរប្រាក់យ័ននៅក្នុងប្រទេសកម្ពុជាគាត់នឹងទទួលយករូបិយវត្ថុនេះ”។ អ្នកដទៃទៀតមិនទទួលនៃគំនិតនេះទេ។ ខេមរា នីសា នាយកគ្រប់គ្រងហាង Sentosa Silk ក្នុងក្រុងភ្នំពេញ បាននិយាយថា "វាជារឿងរសើបមួយអំពីក្រដាសប្រាក់ក្លែងក្លាយ។ យើងឃើញរួចទៅហើយនៃចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយ គាត់បាននិយាយថា ការទទួលយកប្រាក់យ័នចិននៅក្នុងស្រុកវាអាចជាបញ្ហាដដែល បុគ្គលិក ឬអ្នកលក់ដូរក្នុងស្រុកនឹងមិនហ៊ានទទួលយកឡើយ គាត់បន្ថែមថា “ពួកយើងមិនដឹងច្បាស់អំពីប្រាក់យ័ន”។Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគកម្ពុជាបាននិយាយថា "វាជាការពិតណាស់កំណើនទេសចរជនជាតិចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយក៏បានជះឥទ្ធិពលយ៉ាងខ្លំាងក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយនៃផែនការ China Ready"ប៉ុន្តែលោក Galliano មិនយល់ស្របជាមួយការជម្រុញរបស់រដ្ឋាភិបាលនោះទេ ៖ "នៅពេលដែលការជម្រុញការចាយប្រាក់យ័ន នៅក្នុងវិស័យបដិសណ្ឋារកិច្ចដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ទេសចរចិន វាហាក់បីដូចជាមានភាពស្មុគស្មាញសម្រាប់ពួកគាត់ និងហានិយភ័យនៃប្រាក់យ័ន អត្រាប្តូរប្រាក់អាចជាហានិភ័យមួយ និងការចរាចរក្រដាសប្រាក់ក្លែងក្លាយ។ ការយល់ព្រមជាមួយនឹងភ្ញៀវទេសចរនៃអត្រាប្តូរប្រាក់យ័ន មួយវិញទៀតប្រាក់យ័នមិនមែនជារូបិយប័ណ្ណសេរីធ្វើការដោះដូរទំនិញនោះឡើយ ហើយវាក៏មិនទំនងទៅជាដូច្នេះដែរនាពេលអនាគត"។ កត្តាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់គឺអត្រាការប្រាក់ដែលនឹងធ្វើឲ្យយើងខាតតាមដែលយើងឃើញជាក់ស្តែង។ ប្រធានផ្នែកនៅធនាគារមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ប្រហែលពួកយើងគួរតែជម្រុ ញ ការចាយប្រាក់តាមសេវាទូទាត់អេឡិចត្រូនិក(POS)ជំនួស។” នេះយើងអាចកាត់បន្ថយនូវការចាយ ក្រដាសប្រាក់ នេះជាអ្វីដែលយើងអាចទាក់ទាញភ្ញៀវទេសចរណ៍បានផងដែរ។ការទទួលប្រាក់យ័នសម្រាប់ធ្វើការចាយវាយក្នុងស្រុក គឺនៅតែជាការជម្រុញពីរដ្ឋាភិបាល ពាណិជ្ជកម្មគឺជាសេរីភាពនូវការទទួល ឬក៏មិនទទួល។ នេះគ្រាន់តែជាការសំណូមពរ ប៉ុន្តែវាមិនមែនជាច្បាប់នោះឡើយ។
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
October 4, 2023, 1:51 a.m.
Realestate News
Property Buyers & Sellers Advice
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។“លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។”ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តដែលមានសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ត្រូវបានទទួលស្គាល់ពីធនធានមានតម្លៃដ៏ច្រើន រួមបញ្ចូលទាំងប្រេងក្នុងបាតសមុទ្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រឹងមាំរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។  យោងទៅតាមលោ Chhit Sengnguon ជាអភិបាលខេត្តរងនៃព្រះសីហនុ វាក៏បង្ហាញពីសក្តានុ ពលដ៏សម្បើមជាទិសដៅតំបន់ ឆ្នេរទេសចរណ៍ ក្នុងនោះមានភ្ញៀវទេសចរណ៍ប្រមាណ ១.៣ លាននាក់មានមកទស្សនានៅក្រុងព្រះសីហនុអំឡុងប្រាំខែដំបូង ក្នុងឆ្នាំ ២០១៦ ដែលបានកើន ឡើងប្រមាណជា ១៦ ភាគរយធៀបទៅនឹងឆ្នាំ ២០១៥។ សូមអានអត្ថបទពេញលេញការកើន ឡើងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងវិស័យទេសចរណ៍នៅក្រុងព្រះសីហនុ។យើងទៅតាមរបាយការណ៍មួយរបស់ទូរទ្ទស្សន៍បាយ័ន  ក្នុងបទបង្ហាញរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិ ក្រុមហ៊ុន KC JSM Service, Ltd អំពីគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដានេះ  បាននិយាយថា "ដោយមើលឃើញពីពីសក្តានុពលនៃទីផ្សារទេសចរណ៍នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគបរ ទេស  KC JSM Services Ltd បានសម្រេចវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះ ស នៅជិតកំពង់ផែរក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅខែតុលា ចុងឆ្នាំនេះ។"យោងតាម IBC Cambodia ក្រុមហ៊ុន  KC JSM Services Ltd គឺជាក្រុមហ៊ុន អភិវឌ្ឍន៍លើអចលន ទ្រព្យផ្តោតសំខាន់លើ ការអភិវឌ្ឍន៍អចលនទ្រព្យ គ្រប់ជំហាន ពីគោលគំនិតរបស់គម្រោង និងផែនការមេ ក្នុងការគ្រប់គ្រង អចលទ្រព្យ។ តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុនបានធ្វើការជិតស្និតជា មួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ តំបន់ឆ្នេរនៅកម្ពុជា ដែលទាក់ទងនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥ - ២០១៥។លោក ហ្វរស៊ីនីទី បញ្ជាក់ថា “រមណីយដ្ឋានពហុគម្រោងនេះមានទីតាំងនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលគ្រប់ ដណ្តប់លើទំហំដីជិត ៦០,០០០ហិចតា ជាមួយនឹងទឹកប្រាក់ចំនួន ១១៩ លានដុល្លា”។ លោកបន្តថា ក្រុមហ៊ុនបានចំណាយពេលបួនឆ្នាំសិក្សាពីផលប៉ះពាល់នៃបរិស្ថាន និងបញ្ហា ប្រឈមនានា ព្រមជាមួយនឹង ដំណោះស្រាយផ្សេងៗមុនពេលគម្រោងបញ្ជាក់ច្បាស់លាស់។សរុបទៅគម្រោងនេះនឹងត្រូវចំណាយពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់។ ក្រុមហ៊ុន KC JSM Services មិនត្រឹមតែផ្តល់នូវសេវាកម្មទេសចរណ៍ប៉ណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារចំនួន ៣០០០ កន្លែង ជាមួយនឹងការផ្តល់ប្រាក់ខែទាបបំផុត ២០០ ដុល្លារក្នុងមួយខែ។ទាក់ទងទៅនឹងគម្រោងវិនិយោគថ្មីនេះនៅក្រុងព្រះសីហនុ លោក វ៉ាន់ ចាន់ថន ជានាយកប្រតិ បត្តិរបស់ក្រុមហ៊ុន TownCity Real Estate មានគម្រោងសាងសង់ជាច្រើនកំពុដំណើរការសាង  សង់នៅក្នុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្នដូចជា គម្រោង Camhomes និងគម្រោង D’Seaview ហើយនឹងអាចមានគម្រោងព្រលានយន្តហោះថ្មីនៅពេលខាងមុខ។លោក ចាន់ថននិយាយថា “ភាពរីកចម្រើននៃការវិនិយោគនៅក្នុងព្រះសីហនុបែបនេះនឹងធ្វើឲ្យមានអ្នករស់នៅទីនេះកាន់ តែច្រើនហើយតម្លៃនៃអចលនទ្រព្យក៏នឹងកើនឡើងដែរ” លោកបន្ថែមថា "គម្រោងថ្មីនេះ ជាការវិនិយោគដ៏ល្អនៅក្នុងក្រុងព្រះសីហនុ ដោយសារវានឹង ផ្តល់ជាច្រើនគឺ ផលចំណេញ ដោយផ្ទាល់ និងដោយប្រយោល។"លោកបានពន្យល់ថាទេសចរណ៍នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់អ្នករស់នៅក្នុងខេត្ត ព្រះសីហនុរួមមានឱកាសការងារ និងប្រាក់ចំណូលផ្សេងៗ។ ក្នុងពេលជាមួយគ្នាវាក៏បានផ្តល់ ជាផលប្រយោជន៍ដោយប្រយោល ដោយនឹងទទួលបានឱកាស វិនិយោគបន្ថែមទៀត តាមរយៈភ្ញៀវទេសចរណ៍ដែលទស្សនា ដែលពួកគេនឹងសំឡឹងរកឱកាសវិនិយោគផងដែរ។លោក ចាន់ថន និយាយថា “ភ្ញៀវទេសចរណ៍ច្រើនមកលំហែរនៅក្រុងព្រះសីហនុ ក៏ជាឱកាស ឲ្យមានការវិនិយោគវិស័យ អចលនទ្រព្យច្រើនទៀតនៅក្នុងក្រុងព្រះសីហនុ នៅពេលអនាគត”។ប៉ុន្តែលោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate នៅក្នុងខេត្ត នេះ លើកឡើងថា នេះជាគម្រោងលំដាប់ខ្ពស់ ដូចច្នេះវានឹងមិនផ្តល់ផលចំណេញដល់អ្នក ក្នុងស្រុកនោះទេ ដោយសារតម្លៃលក់ចេញតម្លៃថ្លៃ។លោក សាកល និយាយថា “គម្រោងនេះគឺសម្រាប់គួ្រសារមានជីវភាពធូរធារ និងជនបរទេស ប៉ុណ្ណោះ”។“ការប្រកាសពីគម្រោង គឺបានផ្តោតលើផលប្រយោជន៍ជាវិជ្ជមាននៃការវិនិយោគ ប៉ុន្តែតាម ជាក់ស្តែង នឹងមិនទទួលបានដូច អ្វីដែលបានអះអាងនោះឡើយ។ មានគម្រោងមួយចំនួន នៅក្រុងព្រះបានក្លាយទៅជាទីក្រុងខ្មោច ហើយហានិភ័យដូចគ្នានឹង អាចកើតមានដល់គម្រោង ផ្សេងដែរ”។លោក សាកលបន្ថែមថា “នៅឆ្នាំ ២០១៥ គឺមានកំណើនវិនិយោគនៅក្រុងព្រះសីហនុ ដូចជា គម្រោងខុនដូ វីឡា និងសណ្ឋាគារ។ ពេលនោះមានតម្រូវការច្រើនក្នុងទីផ្សារ ចំនែក ការបន្ត វិនិយោគនៅឆ្នាំ ២០១៦ គឺបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គងលើសពីតម្រូវការទីផ្សារ និងដោយសារទីផ្សារសល់តាំងពីឆ្នាំ ២០១៥ មក”។ទោះបីជាលោកមានទុទ្ទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារសម្រាប់គម្រោងធំៗដូចជា គម្រោង ឆ្នេរសេះសរនេះក៏ដោយ តែលោកក៏បានលើកឡើងដែរថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានភាពល្អប្រសើរឡើងវិញនៅ ពាក់កណ្តាល់ទី២ នៃឆ្នាំ ២០១៦។រូបភាពពីប្រភពhttp://www.thekingstrip.com/indexសិក្សាបន្ថែមទៀតពី ក្រុងព្រះសីហនុ ដែលជាទិសដៅនៃអចលនទ្រព្យ និងការណែសម្រាប់អ្នកវិនិយោគ ក្នុងពេលនេះ!
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 8:38 p.m.
Realestate News
មានទីតំាងជាច្រើននៅក្នុងប្រទេសកម្ពុជា មានភាពទាក់ទាញផ្សេងៗគ្នាទំាងអ្នកក្នុងតំបន់ និងជនបរទេស។ ហើយតំបន់ដែលមានភាពទាក់ទាញនៅពេលបច្ចុប្បន្នគឺស្ថិតនៅតំបន់ទួលគោក ហើយចាប់ពីតម្លៃដីនៅតំបន់បឹងកេងកងមានការកើន ឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។Realestate.com.kh បានជួបសន្ទនាជាមួយលោក Alex Evengroen នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យ និងជាអនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់។ លោកបានឆ្លើយសំនួរមួយចំនួនហេតុអ្វីបានជាតំបន់ទួលគោកក្លាយជាតំបន់ដែលមានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍យ៉ាងខ្លំាងនាពេលបច្ចុប្បន្ន!លក្ខណៈសម្បត្តិនៃតំបន់ទួលគោគ៖ទួលគោកគឺជាតំបន់ដែលមានសក្តានុពល ហើយវាមានចំណុចប្រសើរបស់ខ្លួន លោក Evengroen បាននិយាយថាតំបន់នោះពោរពេញដោយថាមពលស្រស់ស្រាយ វាមានសកម្មភាពជាច្រើនដែលតំបន់នោះអាចផ្តល់ជូនអ្នកដែលរស់នៅតំបន់នោះ។ សកម្មភាពទំាងនោះមានដូចជា៖ ទស្សនាការសំដែងរបំាបុរាណនៅសមាគមន៍សិល្បៈអប្សរា "ឬការជិះកង់កំសាន្ត ដើរកំសាន្ត ឬទៅញុំាសាច់អំាងនៅជិតទី នោះតែម្តង"។វាក៏ជាកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ វាស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនហើយជាតំបន់ដែលមានភាពអ៊ូរអ៊រ។ ម្ចាស់លំនៅដ្ឋាននៅតំបន់ទួលគោកភាគច្រើនជាប្រជាជនក្នុងស្រុក ដូច្នេះទួលគោកជាទីប្រជុំជនដែលមានវប្បធម៌សម័យទំនើ និងបែបប្រពៃណីលាយបញ្ចូលគ្នា។ប៉ុន្តែវានឹងក្លាយជាតំបន់ដែលទាក់ទាញដល់ជនបរទេសផងដែរ ដោយសារមានការតំាងទីអាជីវកម្មដែលមានយីហោអន្តរជាតិជាច្រើនបានមកដល់ក្នុងតំបន់នេះ។ ជាពិសេសក៏មានការផ្លាស់ប្តូរនៃការរស់នៅ កាន់តែមានភាពទាន់សម័យ យើងឃើញថាមានសេវាកម្មខុនដូសម្រាប់ជួល តួយ៉ាងមានគម្រោងសាងសង់ជាច្រើនដែលជាប្រភទលំនៅដ្ឋានអាផាតមេនសម្រាប់ជួលមានការកើនឡើងជាលំដាប់។លោក Anthony Perkins នាយកនៃគម្រោងហិរញ្ញវត្ថុ និងការវិនិយោគនៃក្រុមហ៊ុនរ៉ូយ៉ាលគ្រុបបាន និយាយថា “ប្រសិនបើអ្នកមានគ្រួសារហើយមិនចំាបាច់បារម្ភអំពីការធ្វើដំណើររបស់អ្នកទៅបំពេញកិច្ចការងារនោះឡើយ ទួលគោកជាតំបន់មួយដ៏ល្អមួយសម្រាប់ស្វែងរកផ្ទះសម្រាប់ជួល ឬទិញ” សូមអានអត្ថបទទំាងស្រុង ហើយស្វែងយល់បន្ថែម ហេតុអ្វីតំបន់ទួលគោកយើងមិនត្រូវរំលង!ឱកាសនៃការវិនិយោគ៖ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។ លោក Evengroen បាននិយាយថាមានការរៀបចំគម្រោងរួចជាស្រេច ហើយមានគម្រោងអភិវឌ្ឍន៍ថ្មីៗដែលរំពឹងថានឹងបញ្ចប់នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នំាខាងមុខនេះផងដែរ។ ទំាងអស់នេះធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់នោះ មានភាពទាក់ទាញកាន់តែខ្លំាង។ គម្រោងទំាងនោះពិតជាទាក់ទាញគ្រប់ជនចំណូលថ្មី និងសកម្មភាព លក់រាយនៅតំបន់នោះផងដែរ។គាត់បន្ថែមថាភាគច្រើននៃគម្រោងអគារនៅក្នុងតំបន់ទួលគោកគឺជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ គាត់បានទស្សន៍ទាយថាការផ្គត់ផ្គង់ដ៏ធំសម្រាប់ផ្ទះអាជីវកម្ម (Shop House) វីឡា និងខុនដូ បានចាប់ផ្តើមឥឡូវនេះ តំបន់ទួលគោកចាប់ផ្តើមក្លាយជាតំបន់ដែលមានភាពល្បីល្បាញ។លោក Evengroen បានបន្ថែមថាប្រសិនអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចធ្វើការវិនិយោគ វាជាជម្រើសមួយដ៏ឆ្លាតវៃ ស្របពេលតម្លៃដីមានការប្រកួតប្រជែង និងស្ថេរភាពនយោបាយល្អ។ ក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខនេះលោកអ្នកធ្វើការលក់បន្តអចលនទ្រព្យរបស់លោកអ្នកនៅក្នុងតំបន់ទួលគោក លោកអ្នកអាចទទួលបានប្រាក់កម្រៃបន្ថែម។ចរាចរណ៍៖អ្នកវិនិយោគត្រូវតែយកចិត្តទុកដាក់លើអ្នកទិញដែលមានទិសដៅផ្សេងៗគ្នានៅក្នុងក្រុងភ្នំពេញ ជាទូទៅគឺស្ថានភាពចរាចរណ៍ ត្រូវបានគេពិចារណាអំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ស្វែងយល់បន្ថែមអំពី ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងភ្នំពេញ។  លោក Evengroen បាននិយាយថាទោះបីជាស្ថានភាពចរាចរណ៍បានកំពុងតែជាប្រធានបទដែលគេតែងតែនិយាយនៅក្នុងខណ្ឌទួលគោក។ នេះគឺជាហេតុផលដែលត្រូវពង្រីកផ្លូវក្នុងតំបន់ទួលគោក ដើម្បីឆ្លើយតបនឹងចំនួនយានយន្តកាន់តែកើនឡើងនៅក្នុងក្រុង ទោះជាយ៉ាងណាតំបន់ទួលគោកបានធ្វើការអភិវឌ្ឍន៍ និងមានការសាងសង់យ៉ាងសម្បើមនៅក្នុងតំបន់នោះ។សេវាកម្ម និងមធ្យោបាយផ្សេងៗ៖កត្តាផ្សេងទៀតដែលធ្វើឲ្យខណ្ឌទួលគោកកាន់តែមានភាពងាយស្រួល ព្រោះថាវានៅជិតផ្សារទំនើបដែលមានស្តង់ដារអន្តរជាតិ ហាងទំនិញ និងមជ្ឈមណ្ឌលសេវាកម្មផ្សេងៗ។តំបន់នោះមាន ភោជនីយដ្ឋាន និងហាងអាហារដូចជា៖ ប៊ហ្គើឃីង ភីហ្សាខុមភេនី និងមានហាងកាហ្វេបែបទំនើបជាច្រើនក្នុងពេលបច្ចុប្បន្ន។ មានគ្រឹះស្ថានសិក្សា និងមន្ទីរនៅជុំវិញតំបន់នោះ ដូចជា៖ មជ្ឈមណ្ឌលទួល គោក និងសាលាអន្តរជាតិZaman។ តំបន់នេះមានអ្វីទំាងអស់សម្រាប់ធ្វើឲ្យការរស់នៅកាន់តែមានភាព ប្រសើរឡើង។មានកត្តាជាច្រើនទៀតដែលធ្វើឲ្យការរស់នៅក្នុងតំបន់ទួលគោក លោក Evengroen បាននិយាយថា លោកអ្នកគួរចំណាយពេលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍ពេលល្ងាច ទស្សនាភាព ស្រស់ស្អាតនៅជុំវិញតំបន់ទួលគោក។ស្វែងយល់អំពីការផ្តល់ដំបូន្មាន និងគន្លឺសំខាន់ៗជាមួយកម្មវិធី Realestate.com.khTVនៅថ្ងៃនេះ!
សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI
សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI
June 6, 2022, 5:06 p.m.
Realestate News
សភាអន្តរជាតិជាន់ខ្ពស់ (JCI) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងពិភពលោក ហើយក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ត្រូវបានទទួលស្គាល់ផ្លូវការដោយរដ្ឋាភិបាលក្នុងឆ្នំា២០១២សភាអន្តរជាតិជាន់ខ្ពស់(JCI)កម្ពុជា បានចែករំលែកកម្មវិធីដែល មានសារៈប្រយោជន៍ និងគម្រោងមួយចំនួនសម្រាប់អ្នកជំនាញ និងសិស្សានុសិស្សដែលមកពីវិស័យផ្សេងៗគ្នា។ សភាអន្តរជាតិជាន់ខ្ពស់ (JCI) គម្រោងទំាងនេះពិតជាបានត្រួសត្រាយផ្លូវយ៉ាងល្អសម្រាប់ ជួយដល់សេដ្ឋកិច្ច ការអប់រំ និងកិច្ចពិភាក្សា។ ហើយចំណែកឯគម្រោងថ្មីៗនេះដែលមានឈ្មោះថា សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI ស្ថិតក្នុងគម្រោងដែលមានប្រ យោជន៍ទំាងនោះ។តើអ្វីជាសហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់?ជាមួយនឹងកម្មវិធីតាំងពិព័រណ៍ សភាអន្តរជាតិជាន់ខ្ពស់ក៏បានរៀបចំកម្មវិធីជជែកពិភាក្សាដែលមានវាលគ្មិន និងអ្នកជំនាញដែលមកពីគ្រប់វិស័យមានដូចជា៖ ភេសជ្ជៈ និងអាហារ អចលនទ្រព្យ និងផលិតផលកសិកម្មធម្មជាតិ។ទោះបីជាវាលគ្មិនមកពីវិស័យផ្សេងៗគ្នា ការជជែកពិភាក្សាគឺជាប្រធានបទស្នូលមួយ “គន្លឹះជោគជ័យ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ភេសជ្ជៈ និងអាហារ និងផលិតផលកសិកម្មធម្មជាតិ ក្នុងប្រទេសកម្ពុជា”។ជាមួយការគូសបញ្ជាក់ អង្គភាព ម្ចាស់ឧបត្ថម្ភ និងដៃគូរជាច្រើនសង្ឃឹមថានឹងបង្ហាញ ឱកាសជា ច្រើននៅក្នុងប្រទេសកម្ពុជាដែលមានស្រាប់។ វាលគ្មិននឹងបង្ហាញអំពីកត្តាដែលអ្នកវិនិយោគគួរ តែចាប់យកនៅពេលបច្ចុប្បន្ន ដោយប្រើប្រាស់ធនធានទំាងអស់ទៅអភិវឌ្ឍន៍ដើម្បីឲ្យជំនួញរបស់អ្នកមានភាពប្រសើរឡើង។  ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុង ការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការធ្វើជំនួញផងដែរ។តើអ្នកណាជាវាលគ្មិន?ព្រឹទ្ធិការណ៍នេះមានការអញ្ជើញចូលរួមជាមួយនឹងវាគ្មិននៅពេលព្រឹក និងពេលរសៀល ហើយក៏មានការចូលរួមអំពីអ្នកសម្របសម្រួលដែលមកពីវិស័យដូចគ្នាផងដែរ។អ្នកសម្របសម្រួល៖លោក  ឃន ឈុនតារ៉ា - នាយកប្រតិបត្តិ KOI Café Cambodiaដែក ដារី អនុប្រធានសភាអន្តរជាតិជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្រុមហ៊ុន 360 ads & events ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផ្នែកកសិកម្ម៖Dr. Tan Monivann - VP of Mong Reththy Group Co., Ltd.Mr. Neak Tharen - Board of Directors of Cambodian Organic Agriculture Association and CEO of Natural Gardenផ្នែកអាហារ & ភេសជ្ជ៖លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាលោក ចាង ប៊ុនលាង -  ប្រធានប្រតិបត្តិ និងស្ថាបនិកហាងកាហ្វេប្រ៊ោនវិស័យអចលនទ្រព្យ៖ លោក ឧកញ្ញា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land Co., Ltd លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក Kenn Yeo ប្រធានចាត់ការទូទៅ Orkide Villa Condominiumតើវាលគ្មិនជជែកអំពីប្រធានបទអ្វី? កិច្ចពិភាក្សា និងគណៈកម្មការជជែកអំពីប្រធានបទមួយចំនួន៖ សម្រាប់ឧស្សាហកម្មអាហារ និងភេសជ្ជៈពួកគាត់នឹងធ្វើការបកស្រាយពីការប្រែប្រួល និន្នាការ ប្រភព ការទិញឈ្មោះក្រុមហ៊ុន (Franchise) និងជួយតម្រង់ផ្លូវដើម្បីភាពជោគជ័យក្នុងមុខជំនួញ។ សម្រាប់វាលគ្មិនមកពីវិស័យកសិកម្មពួកគាត់នឹងធ្វើការរៀបរាប់អំពីកត្តាភូមិសាស្រ្ត និងកត្តាផ្សេងៗដែលទាក់ ទងនឹងប្រទេសកម្ពុជា។ ពួកគាត់នឹងជជែកបង្ហាញអំពីកត្តាប្រឈមផ្សេងៗ និងតម្រូវការនៅក្នុងទីផ្សារបច្ចុប្បន្ន។ កម្មវិធីនេះនឹងត្រូវបង្ហាញនៅពេលព្រឹកហើយកម្មវិធីដែលទាក់ទងនឹងវិស័យអចលនទ្រព្យ នឹងបង្ហាញនៅពេលរសៀល។ ពួកគាត់នឹងធ្វើពិភាក្សាអំពីចំណុចសំខាន់នៃវិធានច្បាប់ ការអភិវឌ្ឍន៍ និងការណែនំាសម្រាប់ការវិនិយោគនៅក្នុងវិស័យទំាងនោះ។ព្រឹត្តិការណ៍នេះពិតជានំាមកជូននូវគម្លាតរវាងជំនួញ និងបុគ្គល សង្ឃឹមថានឹងអាចបំលែងចំណុចនេះ ទៅជាទីផ្សារមួយយ៉ាងសំខាន់សម្រាប់ចាប់ផ្តើមការវិនិយោគ មិនត្រឹមតែអនាគតបុគ្គល ប៉ុន្តែសម្រាប់អនាគត របស់ប្រទេសជាតិ។វាជាសារៈប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា វាជាសារៈសំខាន់ក្នុងការយល់អំពីវិធីដែល អ្នកអាចយកវាជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍។ប្រសិនបើអ្នកចាប់អារម្មណ៍ចូលរួមក្នងព្រឹត្តិការណ៍មួយនេះ វានឹងប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេ ញ និងលំនៅដ្ឋាន នៅថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៦។ ព្រឹត្តិការណ៍នេះចាប់ផ្តើមឡើងនៅម៉ោង៨ព្រឹក នឹងបញ្ចប់នៅពេលល្ងាច។សម្រាប់អ្នកដែលមានបំណងចូលរួម អាចធ្វើការទំនាក់ទំនងលោក ហម ចាន់រស្មី +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.comសម្រាប់អ្នកដែលមានបំណងចូលរួមនឹងកញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈសូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ+855 17 59 46 19 ឫតាមអ៊ីម៉ែល  sothearak2510@gmail.com
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា  បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
June 7, 2022, 7:09 a.m.
Realestate News
Realestate.com.kh ជួបសន្ទនាជាមួយ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុនBosch ប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរកនូវអ្វីដែលសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីជួយដល់ការរីកចម្រើន នៃវិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់។នៅក្នុងបទសម្ភាសន៍នេះ យើងនឹងស្វែងយល់ពីការផ្តើមគំនិតបន្តអភិវឌ្ឍន៍វិស័យអគារបៃតងរបស់ ប្រទេសកម្ពុជា។ លោកអាចប្រាប់ខ្ញុំអំពីអគារបៃតងរបស់សភាពាណិអឺរ៉ុបថាផ្តោតទៅលើអ្វី? ហើយហេតុអ្វីសេចក្តីបង្គាប់នេះសំខាន់សម្រាប់ប្រទេសដូចជាប្រទេសកម្ពុជា?ក្នុងពេលបច្ចុប្បន្នប្រធានបទអគារបៃតង ស្ថិតនៅក្រោមផ្នែកអាជីវកម្មបៃតង (Green Business) ដែលផ្នែកផ្សេងទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប។  ប៉ុន្តែនាពេលថ្មីៗនេះ ផ្នែកអចលនទ្រព្យនិងសំណង់បានចាប់ផ្តើមធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកអាជីវកម្មបៃតងលើប្រធានបទមួយនេះ។ យើងមានសមាជិកពីរនាក់ពីផ្នែកពាណិជ្ជកម្មបៃតង ដែលចូលរួមជាមួយ យើងយ៉ាងសកម្ម។     អគារបៃតងបានក្លាយជាប្រធានបទសំខាន់សម្រាប់ប្រទេសជាច្រើន។ ថ្វីបើគំនិតនេះនៅថ្មីសម្រាប់ ប្រទេសកម្ពុជា វាទទួល បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមិនត្រឹមតែពីសំណាក់វិនិយោគិនបរទេស ប៉ុន្តែថែមទាំងម្ចាស់គម្រោងសាងសង់នៅ ក្នុងស្រុកផងដែរ ដែលគាត់ចង់បានភាពបៃតង ‘Go Green’។នាពេលថ្មីៗនេះមានការណែនាំជូននូវប្រព័ន្ធវិញ្ញាបនប័ត្រអគារបៃតងថ្មីហៅថា EDGE ដែលបានដាក់ឲ្យប្រើប្រាស់ដោយមិន គិតថ្លៃនៅក្នុងប្រទេសជាង ១២៥ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ម្ចាស់គម្រោងនឹងកាន់តែមានចំណាប់អារម្មណ៍ក្នុង ការអនុវត្តន៍គោលការអគារបៃតងប្រសិនបើរដ្ឋាភិបាលផ្តល់នូវអត្រាយកពន្ធពិសេស។ ប្រធានបទអគារបៃតងនេះកាន់តែសំខាន់ និងកាន់តែពាក់ព័ន្ធទៅនឹងបណ្តាលប្រទេសជាច្រើននៅទូទាំងសកលលោក។ នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ យើងបានឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំង។  នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពខ្ពស់នៅរដូវក្តៅមានរយៈពេលកាន់តែយូរ និងភ្លៀងធ្លាក់កាន់តែច្រើននៅរដូវវស្សា។ ដោយសារតែមូលហេតុបម្រែបម្រួលអាកាសធាតុនេះ វាមានសារៈសំខាន់ក្នុងការផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាបង្កើតថាមពលឡើងវិញសម្រាប់អគារបៃតង ដែលក្នុងនោះ រួមមានស្ថាបត្យកម្មបៃតង ដំណោះស្រាយបច្ចេកវិទ្យាដែលប្រើថាមពលប្រកបដោយប្រសិទ្ធិភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដែលសន្សំថាមពល។ បច្ចេកវិទ្យាឆ្លាតវៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ។ ជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យាតភ្ជាប់តាមប្រព័ន្ធអ៊ីនធើណិត (Internet of Thing ឬហៅកាត់ថា IoT) ជាពិសេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក យើងរំពឹងថានឹងឃើញមានការទទួលយកបច្ចេកវិទ្យា IoT ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់អគារ បៃតងកាន់តែច្រើន។ស្វែងយល់បន្ថែមអំពីគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុប!ស្វែងយល់បន្ថែមអំពីអចលនទ្រព្យ និងឧស្សាហកម្មសំណង់ជាមួយការណែនំាវិនិយោគិននៅក្នុងប្រទេសកម្ពុជា!
វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV
វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
នៅពេលថ្មីៗនេះកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់នៅក្នុងការវិនិយោគអចលនទ្រព្យអន្តរជាតិ។ ប្រទេ ស កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនក្នុងតំបន់អាស៊ាន។ ការ អភិវឌ្ឍន៍ក្នុងស្រុកជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សដោយសារការកើនឡើងនៃអចលនទ្រព្យ ភាគច្រើនមកពីអ្នកវិនិយោគិនចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថាប្រទេសចិនជាអ្នកវិនិយោគិនបរទេសដែលវិនិយោគ បន្ទាប់មកវិនិយោគិនកូរ៉េខាងត្បូង សហភាពអឺរ៉ុប និងប្រទេសម៉ាឡេស៊ី តួលេខនៃគម្រោង វិនិយោគកើនឡើងពីមួយឆ្នំាទៅមួឆ្នំា។ នៅពេលសួរថាហេតុអ្វីបានជាវិនិយោគិនជនជាតិចិនពេញចិត្តការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា។ ជួបជាមួយនឹងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បាននិយាយថាដោយសារកត្តាពាក់ព័ន្ធនឹង ទំនាក់ទំនងការទូត ការផ្តល់ភាពងាយស្រួល និង រូបិយប័ណ្ណ៖ទំនាក់ទំនងការទូតនៃការវិនិយោគលើវិស័យអចលនទ្រព្យវិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖គាត់បានពន្យល់ថាប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងការទូតជាយូរឆ្នំាទំាងទំនាក់ទំនងយោធា និងការព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មជាដើម។ប្រទេសចិនផ្តល់កម្ចីទៅឲ្យកម្ពុជាមានចំនួនដ៏ធំ ដើម្បីអាចចាប់ផ្តើមជួសជុលនៅលើ ប្រាសាទអង្គរវត្ត ។ ប្រទេសចិនបើកទូលាយក្នុងការសហការគ្នាក្នុងការវិនិយោគដីធ្លីក្នុងប្រទេសកម្ពុជាជាពិសេស គម្រោងធំៗជាច្រើន៖ តួយ៉ាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសត្រូវបានប្រគល់ជូនក្រុមហ៊ុនចិនទទួលខុសត្រូវដោយសារមានទំនុកចិត្តខ្ពស់រវាងប្រទេសទំាងពីរ។ទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិមួយនេះបានធ្វើឲ្យប្រទេសចិនខិតមកជិតកម្ពុជាដោយគ្មានបញ្ហាអ្វីទំាង អស់។ ភាពងាយស្រួល និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖លោក ហ៊ាងបាននិយាយថាវិនិយោគិនមានអារម្មណ៍ដូចជាផ្ទះនៅពេលដែលពួកគេមកដល់កម្ពុជា ព្រោះថាមានសហគមន៍ប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុង ការស្នាក់នៅប៉ុន្តែការប្រើប្រាស់ភាសាហើយភាសាចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ទំាងអស់នេះងាយស្រួលសម្រាប់ប្រជាជនចិនក្នុងការតំាងទីលំនៅ ដូចជាក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងសៀមរាប។ ហេតុផលមួយទៀតគឺចំណាប់អារម្មណ៍មួយទៀត គឺមានភាពងាយស្រួលនៃការធ្វើដំណើររបស់ប្រទេសទំាងពីរ។ ការហោះហើររវាងប្រទេសទំាងពីរវាចំណាយរយៈពេលខ្លីដែលធ្វើឲ្យមានភាពងាយស្រួល អ្នកជំនួញអាចធ្វើការចំណាយពេលមកប្រជុំពិភាក្សានៅពេលដែលចំាបាច់។រូបិយប័ណ្ណ និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖អ្នកទិញជនជាតិជាតិ ជាពិសេសការវិនិយោគដោយរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក វាគឺជារូបិយប័ណ្ណដែលមានស្ថេរភាព ហើយចរាចរណ៍ជាធម្មតានៅក្នុងប្រទេស។វិនិយោគិនចិនចូលចិត្តការចំណាយជាសាច់ប្រាក់សុទ្ធ ហើយទីផ្សារកម្ពុជាជាទីផ្សារបើកចំហ។ ពន្ធនិងតម្លៃបន្ថែមផ្សេងៗមានកម្រឹតទាបនៅក្នុងទីផ្សារអចលនទ្រព្យប្រទេកម្ពុជា។ ទោះបីជាការបង្វែរ ប្រាក់ទៅក្រៅប្រទេសក៏ដោយ។ជាមួយនេះផងដែរ រដ្ឋាភិបាលបានកំពុងធ្វើការតាកតែងច្បាប់ដែលអាចឲ្យផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កម្ពុជានឹងមានចំណូលបន្ថែមនៅថ្ងៃអនាគតសម្រាប់វិស័យអចលនទ្រព្យ និងដីធ្លីតួយ៉ាងវិនិយោគិនចិននឹងបន្តមកវិនិយោគក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីការណែនំាអំពីវិនិយោគនៅក្នុងប្រទេសកម្ពុជា!
តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!
តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!
June 6, 2022, 5:06 p.m.
Realestate News
គេហទំព័រ Realestate.com.kh បានជួបជាមួយលោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia ដើម្បីសិក្សាបន្ថែមទៀតពីលក្ខខណ្ឌនៃកម្ចីទិញផ្ទះ និង ប្រាក់លើកទឹកចិត្តផ្សេងៗទៀត។ តើធនាគារ Hong Leong Bank Cambodia មានលក្ខខណ្ឌអ្វីខ្លះសម្រាប់កម្ចីទិញផ្ទះថ្មី និង សម្រាប់អ្នកខ្ចីប្រាក់ទិញ ផ្ទះ?“អ្នកត្រូវមានប្រាក់ចំណូលប្រចាំឆ្នាតិចបំផុត ១០,០០០ដុល្លារ និងមានប្លង់ដាក់ជាទ្រព្យបញ្ចាំ។ ទ្រព្យបញ្ចាំនេះ អាចជាអចលនទ្រព្យដែល អ្នកកំពុងចង់ទិញនោះ ឫអចលនទ្រព្យដែលមានស្រាប់មិនថាជាររបស់អ្នក ឫជាកម្មសិទ្ធិផ្ទាល់របស់សមាជិកគ្រួសារពេលបច្ចុប្បន្ន។  អចលនទ្រព្យក៏អាចជាលំនៅដ្ឋាន ឫមាន លក្ខណៈចម្រុះជាលំនៅដ្ឋាន និងពាណិជ្ជកម្មយើងអាចអនុញ្ញាតឲ្យខ្ចីរហូតដល់ ៧០%នៃតម្លៃរបស់ ទ្រព្យសម្បត្តិនៃអចលនទ្រព្យ ។" សូមទទួលយកសេវាកម្មប្រាក់កម្ចីសម្រាប់ទិញផ្ទះជាមួយធនាគារ  Hong Leong ឥឡូវនេះ! នណារខ្លះអាចទទួលបានកម្ចីពីធនាគារ Hong Leong Cambodia?“អ្នកក្នុងស្រុក ឫជនបរទេស ដោយភ្ជាប់ជាមួយនឹងលិខិតបញ្ជាក់ប្រាក់ចំណូលអចិន្ត្រៃ  និងកំពុងមានចរន្តក្នុងប្រទេសកម្ពុជា អាចជាប្រាក់បៀរវត្តន៍ អាជីវកម្មផ្ទាល់ខ្លួន ឫជាចំណូលពីការជួលអចលនទ្រព្យ។”តើធនាគារ Hong Leong Cambodia អនុញ្ញាតឲ្យមានកម្ចីទិញផ្ទះដល់ចំនួនប៉ុន្មាន?“ក្នុងលក្ខខណ្ឌតិចបំផុតគឺត្រឹម ១០,០០០ដុល្លារ សម្រាប់កម្ចីផ្ទះ និង ២០,០០០ ដុល្លារ សម្រាប់គ្រប់ផលិតផល អ៊ីប៉ូតែក និងកម្ចីផ្សេងទៀតមិនមានដែនកំណត់ ”តើធនាគារ Hong Leong Cambodia មានសេវាកម្មអ្វីផ្សេងទៀតអ្វីខ្លះសម្រាប់ផ្តល់ជូនដល់អ្នកទិញផ្ទះ?លោក Phelan បញ្ជាក់ថា  “យើងផ្តល់ជូនសេវាកម្មធនាគារតាមអ៊ីនធើណិតដោយឥតគិតថ្លៃ ហើយក្នុងពេលឆាប់ៗផ្តល់ជូន ដោយឥតគិតថ្លៃនូវកម្មវិធីធនាគារតាមទូរសព្ទដៃផងដែរ ” “ដូច្នេះអ្នកអាចតាម ដានមើលដោយងាយរាល់ហិរញ្ញវត្ថុរបស់អ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រួមបញ្ជូលកម្ចីទិញផ្ទះរបស់អ្នក។ មានលក្ខណៈពិសេសសំខាន់នេះ អ្នកប្រហែលជាមាន សិទ្ធិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ កញ្ចប់ធនាគារអាទិភាព  ដែលនាំមកនូសារៈប្រយោជន៍នៃរបៀបរស់នៅដោយ ឥតគិតថ្លៃនិងការបញ្ចុះតម្លៃដ៏ច្រើនដូចជា ការវាយកូនគោល ការទទួលទានហារថ្ងៃត្រង់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Spa និងមានសេវាកម្មជាចម្រើនទៀត។  ” តើមានកម្ចីប្រភេទណាខ្លះដែលអាចរកបាននៅធនាគារHong Leong Cambodia?“ផលិតផលអ៊ីប៉ូតែកមានដូចជា កម្ចីទិញផ្ទះ កម្ចីភាគហ៊ុនទិញផ្ទះ កម្ចីវិនិយោគលំនៅដ្ឋាន និង កម្ចីអចលនទ្រព្យពាណិជ្ជកម្ម លើសពីនេះទៅទៀត នៅក្នុងពេលបច្ចុប្បន្នមានកម្ចីផ្នែកអាជីវកម្មពេញលេញ ដើម្បីផ្តល់ជូនដល់អតិថិជនអាជីវកម្មរបស់ យើង។”មានធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុអ្វីបានជាត្រូវជ្រើសរើសយកធនាគារ Leong Bank Cambodia? លោក  Phelan និយាយថា “បទពិសោធន៍អតិថិជនរបស់យើង”  “យើងជឿថា យើងមានអ្នកដាក់កម្ចីអ៊ីប៉ូតែកមាន បទពិសោធន៍នៅក្នុងទីផ្សារ ដែលនឹងអាចជួយអ្នកនៅពេលដែលផ្ទះក្នុងក្តីសុបិនរបស់អ្នកបានទិញ។ នេះជាការសម្រេចចិត្ត ដ៏ធំក្នុងការទិញផ្ទះក្នុងក្តីសុបិន្តក្នុងជីវិតរបស់មនុស្សគ្រប់គ្នា យើងអាចធ្វើឲ្យដំណើរការនេះមានភាពងាយស្រួល និងរលូន ដើម្បីធានាថាយើងបានផ្តល់ដំណោះ ស្រាយហិរញ្ញវត្ថុល្អបំផុុតសម្រាប់អ្នក” បោះជំហានយ៉ាងខ្លំាងក្លាលានៅអាស៊ី បង្កើតឡើងជាង ១០០ឆ្នាំនៅអាស៊ី ធនាគារមានសាខាជា ច្រើននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហុងកុន និងប្រទេសចិន។ អ្នកអាចទុកចិត្តបានលើធនាគារ Hong Leong Bank។បុគ្គលិកត្រឹមត្រូវជាមួយនឹង បុគ្គលិកលក្ខណៈល្អ លោក Joe Phelan  ប្រធានសេវាកម្មបហិរញ្ញវត្ថុ អចលនទ្រព្យនៅធនាគារ Hong Leong Bank បានមានប្រសាសន៍ថា “នេះជាគន្លឹះដើម្បីទទួលបានជោគជ័យ” “យើងជឿជាក់ថា យើងមានបុគ្គលិគ្គយូរឆ្នាំដែលក្នុងការជួយ និងដឹងរបៀបបំពេញតម្រូវការរបស់អតិថិជន។ អ្នក គ្រប់គ្រងគណនីអាទិភាពរបស់យើងអាចស្គាល់ពីអតិថិជនរបស់ខ្លួនច្បាស់ ១០០%។ Tailored financial products for SMEs លោក Phelan និយាយថា “អតិថិជនគឺជាស្តេច ហើយយើងត្រូវថែរក្សា ម្ចាស់អាជីវកម្មទាំងនោះ។ យើងនឹងផ្តោតសំខាន់ លើ SMEs ដើម្បីជួយបង្កើនធនធានរបស់អ្នក”។ធនាគារឌីជីថល “ជាមួយនឹងកម្មវិធីចល័ត សម្រាប់អ្នកប្រើប្រាស់ដ៏រាក់ទាក់របស់យើងនឹងដាក់ចេញឲ្យប្រើប្រាស់ ឆាប់ៗដើម្បីបំពេញលើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិតដែលមានស្រាប់ យើងនឹងអាចផ្តល់នូវសេវាកម្មធនាគារ ជីថលល្អបំផុតសម្រាប់អតិថិជនអាទិភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការធ្វើទំនាក់ទំនងទៅអ្នកប្រើប្រាស់ តាមបែបសមញ្ញមួយ មានមុខងារកាន់តែច្រើន  និងសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក "។   ធ្វើឲ្យជំនួញខាងធនាគាររបស់អ្នកកាន់តែប្រសើរឡើងជាមួយធនាគារ Hong Leong Bank ។ចង់ដឹងព័ត៌មានសូមស្វែងរកបន្ថែមទៀតនៅទីនេះ
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
June 6, 2022, 5:06 p.m.
Realestate News
ប្រទេសកម្ពុជាដែលមានប្រវត្តិសាស្រ្តជូរចត់ បច្ចុប្បន្នត្រូវបានកត់សំគាល់ថាជាប្រទេសដែលមានការអភិវឌ្ឍន៍ លឿនក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយការជឿនលឿន និងសេដ្ឋកិច្ចមានស្ថេរភាពជនបរទេសជាច្រើនបានមក ផ្លាស់ទីលំនៅមករស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជាឱកាសសម្រាប់ពួកគេដោយសារតែសេដ្ឋកិច្ចរបស់ប្រទេស វាជាកត្តាសំខាន់ក្នុងការត្រួសត្រាយផ្លូវទៅកាន់ការអប់រំដែលមានគុណភាពខ្ពស់។តាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថាកំណើននៃការចុះឈ្មោះសរុបសម្រាប់ថ្នាក់ បឋមសិក្សាមានការកើនឡើងចាប់ពី៨១ភាគរយឡើងដល់៩៥.៣ភាគរយក្នុងឆ្នំា២០១៤នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែថ្នាក់ឧត្តមសិក្សាក្នុងប្រទេសកម្ពុជាមានភាពលូតលាស់ផងដែរ និសិត្សរាប់ពាន់បានបញ្ចប់ការសិក្សាពីស្ថាប័នសិក្សាប្រមាណ១៦២។ជាធម្មតាគ្រប់គ្នាត្រូវតែពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ សូម្បីតែជនបរទេស។ ដូច្នេះទំាងនេះជាការណែនំាខ្លះសម្រាប់ធ្វើការពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ។ទីតំាង៖មានសាលាអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែសាលាអន្តរជាតិទំាងនោះបានសំលឹងតែតំបន់ នៅក្នុងក្រុងភ្នំពេញពីព្រោះជាទីកន្លែងប្រជុំជនដ៏ធំសម្រាប់ជនបរទេស ក៏ដូចជាប្រជាជនក្នុងតំបន់។  ប៉ុន្តែក៏មានសាលាអន្តរជាតិដែលមានទីតំាងនៅតាមតំបន់ផ្សេងៗទៀតដែរក្នុងប្រទេសកម្ពុជាដូចជា៖ International School of Siem Reap  ខេត្តសៀមរាប និង Ecole Française de Sihanoukville ខេត្តព្រះសីហនុ វាមានសារសំខាន់ក្នុង ការជ្រើសរើសសាលារៀនដែលមានទីតំាងល្អ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរពីផ្ទះទៅ សាលារៀន។ការបញ្ជាក់ដើម្បីឆ្ពោះទៅថ្ងៃខាងមុខ៖សាលារដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាស្តង់ដារមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។មុនពេលអ្នកជ្រើសរើសសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាអ្នកត្រូវគិតអំពីគម្រោងនៃការរស់នៅ របស់អ្នកក្នុងរយៈអំឡុង២-៣ខែ ឬ២-៣ឆ្នំាខាងមុខ ថាតើអ្នកនឹងប្តូរទីកន្លែងស្នាក់នៅកន្លែងណាទៀតនៅថ្ងៃខាងមុខពីព្រោះសាលានៅក្រៅប្រទេសវានឹងមានស្តង់ដារ និងលក្ខខណ្ឌផ្សេងៗមួយទៀត ដូច្នេះសាលាទំាងនោះមិនទទួលយកកូនរបស់អ្នករៀននោះទេ។ដូច្នេះប្រសិនបើគ្រួសារអ្នកគិតថាផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកាណាដា ឬកន្លែងណាដែលមានប្រព័ន្ធការអប់រំប្រហាក់ប្រហែលនឹងស្តង់ដាររបស់ប្រទេសនោះ លោកអ្នកត្រូវជ្រើសរើសសាលាអន្តរជាតិណាមួយដែលផ្តល់ស្តង់ដារមួយដូចនឹងអ្វីដែលទីកន្លែងថ្មីរបស់អ្នកចង់បាន។ សាលាអន្តរជាតិកាណាដា គឺជាសាលាដែលមានស្តងដារសិក្សាតាមបែបប្រទេសកាណាដាកម្រឹត K-9 បង្រៀនជាភាសាអង់គ្លេស ដោយមានការបង្រៀនយផងតាមបំរាប់នៅក្នុងខេត្តអាល់ប៊ឺតាប្រទេសកាណាដាដោយប្រាកដថាការសិក្សាស្របតាមនិយាមអន្តរជាតិនៅក្នុងប្រទេសកាណាដា។សាលាអន្តរជាតិមួយចំនួនមានដូចជា៖ Northbridge International School, iCAN British International School  និង International School of Phnom Penh (ISPP) គ្រិះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជាមួយចំនួនបាននំាយកស្តង់ដារអន្តរជាតិនៃការបង្រៀន និងផ្តល់គុណភាពសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា ។ប្រាកដថាកូនរបស់អ្នកបានទទួលការសិក្សាមួយដែលស្របតាមប្រទេសដែលលោកអ្នកផ្លាស់ប្តូរទៅតំាងទីលំនៅថ្មី។ ស្តង់ដារសិក្សានេះប្រាកដជាអាចឲ្យកូនរបស់អ្នកជៀសវាងក្នុងការសិក្សានៅកម្រឹតសិក្សាថ្នាក់ដដែល។ ប្រការនេះសម្រាប់សិស្សដែលត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សាជុំវិញពិភពលោក។គុណសម្បត្តិ និងបទពិសោធន៍៖ សាលារៀនរដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។ ដោយសារតែសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាសិស្សដែលចូលរៀន ពួកគេមកពីប្រទេសផ្សេងៗគ្នា វត្ថុបំណងដ៏សំខាន់ដែលអ្នកចង់បានពីសាលានោះគឺមានគ្រូដែលមានបទពិសោធន៍ក្នុងការរស់នៅ និងបង្ហាត់បង្រៀនសម្រាប់ថ្នាក់ដែលមានពហុវប្បធម៌ចម្រុះ។សាលាអន្តរជាតិដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ យើងអាចចំណាយពេលបន្តិចធ្វើការស្វែងរកតាមប្រព័ន្ធអ៊នឡាញ ហើយសាលាអន្តរជាតិត្រូវបានទទួលស្គាល់ថាជាសាលាប្រកបដោយស្តង់ដារអន្តរជាតិ។ ជាក់ស្តែងសាលាអន្តរជាតិ Northbridge International School ជាសាលាអន្តរជាតិដែលមានការការសហការជាមួយ សមាគមន៍សាលាអន្តរជាតិនៅតំបន់អ៊ឺរ៉ុបជាដើម។ជំនាញ និងការបង្ហាត់បង្រៀន៖សាលាអន្តរជាតិ  iCAN British International School  ជាសាលាអន្តរជាតិមួយដែលមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តល់ការអប់រំជាមូលដ្ឋានគ្រឹះសម្រាប់កុមារ។លើសពីការអប់រំ ពួកគេសង្កត់ធ្ងន់ទៅលើជំនាញដើម្បីអភិវឌ្ឍន៍នូវមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សាថ្នាក់ដំបូង ដែលសិស្សអាចសិក្សាពីខ្លួនឯងនូវជំនាញដែលពួកគេចូលចិត្តទំាងក្នុងសាលា និងក្រៅសាលា។ជនបរទេសអាចស្វែងរកគុណភាពសិក្សាដែលមានលំដាប់ខ្ពស់ ពួកគេអាចផ្តល់នូវអ្វីថ្មីៗដល់កូនរបស់ពួកគេនូវរសនិយមថ្មីជាមួយសិស្សមកពីប្រទេសផ្សេងៗគ្នា។ ចំណុចនេះមិនត្រឹមតែអភិវឌ្ឍន៍ក្នុងការសិក្សា ប៉ុន្តែវាជាការបង្កើននូវចំណងមិត្តភាពជាមួយកុមារមកពីគ្រប់ទិសទីជុំវិញពិភពលោក។តម្លៃ៖តម្លៃសិក្សាមិនទាន់កំណត់បានច្បាស់លាស់នៅឡើយជាមួយនឹងសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ចំណែកឯតម្លៃឯកសារផ្សេងៗ តម្លៃចុះឈ្មោះចូលរៀន និងតម្លៃបង់ប្រាក់សម្រាប់ការសិក្សាមានតម្លៃផ្សេងៗគ្នា។មានសាលាមួយចំនួនដូចជាសាលាអន្តរជាតិ  Footprints International School ដែលផ្តល់ទំាងគុណភាព និងតម្លៃសមរម្យសម្រាប់ជនបរទេស។ មានថ្នាក់បង្រៀនរហូតដល់ថ្នាក់ទី១០ដោយមានកម្មវិធីសិក្សាផ្សេងៗគ្នា ដូច្នេះនៅពេលស្ថាប័នមួយមានការគិតតម្លៃសិក្សាក្នុងតម្លៃណាមួយ ត្រូវប្រាកដថាកម្មសិក្សាដែលផ្តល់ជូនត្រូវតែល្អបំផុត។ វាជាចំណុចមួយដែលមានសារៈសំខាន់ណាស់ក្នុងការពិចារណានៅពេលជ្រើសរើសសាលាដែលមានតម្លៃមិនថ្លៃពេក។ចំណែកឯតម្លៃសិក្សានៅថ្នាក់ឧត្តមសិក្សាតម្លៃសិក្សាអាចមានតម្លៃចន្លោះពី $5000 ទៅ $30,000 ក្នុងមួយឆ្នំា។ លក្ខខណ្ឌ និងការរួមបញ្ចូល៖ក្នុងលក្ខខណ្ឌនៃការបង់ថ្លៃសិក្សា ចំណុចសំខាន់ត្រូវពិនិត្យមើលអ្វីដែលអ្នកអាចទទួលបានមកវិញនៅពេលអ្នកបង់ប្រាក់សិក្សា។សាលាខ្លះផ្លល់តែជាកម្មវិធីសិក្សា ប៉ុន្តែមិនផ្តលជូនដូចជា៖ សៀវភៅសរសេរ ប៉ុន្តែសាលាខ្លះទៀត  មានបន្ទប់កុំព្យូទ័ ឬសំភារៈផ្សេងៗផ្តល់ជូន។ជាក់ស្តែងសាលាអន្តរជាតិនៅក្នុងក្រុងភ្នំពេញតម្រូវឲ្យសិស្សយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនមកជាមួយ។ គោលការណ៍នេះតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១១អនុវត្តន៍។ សាលាអន្តរជាតិ ISPP ដែលជាសាលាអន្តរជាតិមួយបង្កើតឡើងដោយសមាគមមាតាបិតាដែលមានការចំណាយទំាងអស់បានមកពីថវិការនៃសមាគមន៍មួយនេះ។ចំណុចទំាងនេះគឺជាអ្វីដែលអ្នកត្រូវតែយកទៅពិចារណាមុននឹងធ្វើការបញ្ចូនកូនរបស់អ្នកចូលរៀននៅសាលាអន្តរជាតិ នៅមានចំណុចជាច្រើនបន្ថែមទៀតដែលអ្នកគួរពិចារណា។ប្រើពេលវេលាពិចារណាមុននឹងសម្រេចជ្រើសរើសសាលាមួយដែលល្អសម្រាប់កូនរបស់អ្នក!ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំានៃជីវភាពរស់នៅរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយ Realestate.com.kh...
តើត្រូវធ្វើអ្វីជាមួយទឹកប្រាក់ ១០០,០០០ ដុល្លារជាមួយអចលនទ្រព្យកម្ពុជា
តើត្រូវធ្វើអ្វីជាមួយទឹកប្រាក់ ១០០,០០០ ដុល្លារជាមួយអចលនទ្រព្យកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
មានមនុស្សជាច្រើនធ្វើការងារយៈពេលវែង ដើម្បីសន្សំប្រាក់ទុកសម្រាប់អនាគតរបស់ពួកគេ ប៉ុន្តែចុង ក្រោយនៅពេលមានប្រាក់គ្រប់គ្រាន់សម្រាប់វិនិយោគលើអ្វីមួយ ពួកគេមិនដឹងថាត្រូវប្រើប្រាស់ប្រាក់ នោះនៅកន្លែងណា និងដោយរបៀបណា។ នេះគឹជាការពិត នៅពេលពួកគេសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ នៅតំបន់មួយ ដែលសូម្បីតែ វិនិយោគិនមានជំនាញក៏ទទួលបរាជ័យគ្រប់ពេលដែរ។ អចលនទ្រព្យ និងដីធ្លីណនៅក្នុងប្រទេស កម្ពុជាអាចមានការភ័ណ្ឌប្រឡំ និងមិនអាចទទួលបានផលចំណេញមកវិញ ប្រសិនបើអ្នកមិនមាន ភាពច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ។ នេះជាអ្វីដែលលោក Alex Evengroen លើកឡើង។ លោក Evengroen គឺជាអគ្គនាយកប្រតិបត្តិនៃក្រុម ហ៊ុន Key Real Estate ប្រធានប្រឹក្សាយោបល់នៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអនុប្រធាននៃ Eurocham’s Real Estate & Construction Committee ។ លោក Evengroen និយាយថា “ប្រសិនបើអ្នកទិញដីដោយព្រាវ និងទំនងជានឹងមានបញ្ហា។ សូមអប់រំខ្លួនឯង និងសួរអ្នកជុំវិញខ្លួនមុនពេលអ្នកចាប់ផ្តើមវិនិយោគ”។ មានប្រភពធនធានជាច្រើន និងព័ត៌មានដែលអាចប្រើប្រាស់បាន ដូចជារបាយការណ៍គេហទំព័រភ្នាក់ ងារអចលនទ្រព្យ និងស្ថិតិរបស់រដ្ឋាភិបាល។ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបបកប្រែទិន្នន័យដែល ទទួលបាន អ្នកអាចទាកទងនៅភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យរកអចលនទ្រព្យសម្រាប់អ្នក ដោយសារ ភ្នាក់ងារទាំងនោះអាចផ្តល់ឲ្យអ្នការវាយតម្លៃត្រឹមត្រូវ។ ប្រសិនបើអ្នកស្វែងរកភ្នាក់ងារដែលមានសមត្ថ ភាព និងអាចទុកចិត្តបាន មានភ្នាក់ងារជាច្រើនដែលបានចុះឈ្មោះជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ តាមរយៈសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ខ្ញុំមានប្រាក់ចំនួន ១០០,០០០ ដុល្លារ សម្រាប់វិនិយោគលើអចលនទ្រព្យ… តើខ្ញុំគួវិនិយោគលើអ្វី? នៅពេលដែលសួរថាកន្លែងណាដែលវិនិយោគិនអាចចំណាយ ១០០,០០០ ដុល្លារ លោក Evergroen លើកឡើងថា វាជាកត្តាដែលល្អបំផុតសម្រាប់អ្នកចង់ទិញដី ព្រោះ”ដីតែងតែឡើងថ្លៃជាប់ជានិច្ច”។ នេះជាឱកាសល្អដើម្បីបង្កើនការវិនិយោគឲ្យបានឆាប់ និងទទួលបានផលចំណេញត្រលប់វិញ។ ហើយ ចាប់តាំងពីឧស្សាហកម្មអចលនទ្រព្យ គឺនៅតែកើនឡើងឆាប់រហ័សជាមួយគោលនយោបាយថ្មីៗដែល កំពុងអនុវត្តន៍ដោយរដ្ឋាភិបាល បច្ចុប្បន្នប្រហែលជាឱកាសល្អបំផុតក្នុងការវិនិយោគ។ លោកបន្ថែមថានៅតែមានតំបន់ជនបទជាច្រើនទៀតដែលនៅតែមិនទាន់បានកំណត់ជាទិសដៅអភិវឌ្ឍន៍ ដោយសារការអភិវឌ្ឍន៍កំពុងផ្តោតសំខាន់លើតំបន់ពិសេសៗដូចជានៅទីក្រុងភ្នំពេញ។ ដូច្នេះ នៅពេលធនធានដីត្រូវបានបង្កើតឡើង អ្នកអាចបង្កើនតម្លៃដីទាំងសម្រាប់លក់វិញ និងជួលបន្តរ។ ប៉ុន្តែមុនពេលទិញដី យើងជម្រុញឲ្យមានការសិក្សាពីការប្រែប្រួលទីផ្សារ និងពិនិត្យឲ្យល្អិតល្អន់លើ ព័ត៌មាន ដែលទទួលបាន។ លោក Evengroen ក៏លើកឡើងផងដែរថា ប្រសិនអ្នកចង់វិនិយោគលើអចលនទ្រព្យសាងសង់ជា ស្រេច ខុនដូតម្លៃគួជាជម្រើសវិនិយោគល្អបំផុត ដោយសារតែប្រភេទអចលនទ្រព្យប្រ ភេទទាំងនេះមានតម្លៃត្រឹមតែ ៤០,០០០ ដុល្លារ - ១០០,០០០ ដុល្លារ។ នៅពេលឆាប់ៗខាងមុខនឹងមានភាពពេញនិយមសម្រាប់គ្រួសារមានជីវភាពកម្រិតមធ្យម ហើយនឹងដាក់ចេញទៅក្នុងទីផ្សារក្នុងរយៈ ពេល ១៨ ខែបន្ទាប់។ បន្ទាប់ពីគម្រោងបញ្ចប់ ការលក់ចេញប្រហែលជាទទួលបានផលចំណេញចំនួន ២៥,០០០ ដុល្លារ។ លោក Evergroen ពន្យល់បន្ថែមថា “ប្រជាជនកម្ពុជា ពេញចិត្តនៅពេលគម្រោងត្រូវសាងសង់រួចរាល់ និងមើលទៅចាប់អារម្មណ៍”។ ដូច្នេះ សម្រាប់អ្នកចង់វិនិយោគនោះអ្នកអាចលក់ចេញវិញ ឫអាចជួល ឲ្យអ្នកដ៏ទៃ ខុនដូតម្លៃទាប គឺអចលនទ្រព្យល្អបំផុតសម្រាប់ធ្វើការវិនិយោគ។   វាជាការលំបាកក្នុងការសន្សំឲ្យបាន ១០០,០០០ ដុល្លារ ហើយវាងាយស្រួលនឹងបាត់បង់ ប្រសិនបើអ្នក វិនិយោគដោយគ្មានការប្រុងប្រយ័ត្ន។ ដូច្នេះ មុនពេលវិនិយោគទឹកប្រាក់របស់អ្នកលើអចលនទ្រព្យ ណាមួយត្រូវបា្រកដថា អ្នកដឹងរាល់ព័ត៌មាន ដែលអ្នកទទួលបាន។ ស្វែងយល់បន្ថែមអំពី ការវិនិយោគនៅកម្ពុជា ជាមួយ Realestate.com.kh