+85561 777 090
Logo

Recent Articles

ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត  តាម ទូរទស្សន៍ Realestate.com.khTV
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត តាម ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
ក្នុងពេលថ្មីៗ Century 21 Cambodia បានសម្ភោធរបាយការណ៍ទីផ្សារខុនដូរបស់ខ្លួននៅ សណ្ឋាគារ Raffles Hotel Le Royal នៅភ្នំពេញ ដែលមានការចូលរួមពីដៃគូផ្សេងៗវិនិយោគិន និងអ្នកគ្រប់គ្រង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ ទូទាំងប្រទេស។នៅក្នុងសន្ទរកថារបស់លោក គុយ វ៉ាត ជាប្រធានក្រុមហ៊ុន Century 21 Cambodia បានសំដែងភាពរីក រាយដល់ក្រុមហ៊ុន Realestate.com.kh និងថ្លែងអំណរគុណចំពោះ Realestate.com.kh ដែលបានសហការយ៉ាងល្អជាមួយ Century 21 Cambodia ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។លោក វ៉ាត លើកឡើងថា នេះជាភាពរីករាយដែល Century 21 Cambodia បានប្រឹងប្រែងធ្វើការយ៉ាងល្អជាមួយ Realestate.com.kh។ លោកបានបន្ថែមថា “ខ្ញុំគិតថា Realestate.com.kh ជាក្រុមហ៊ុនល្អមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន បានដើរតួយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងវិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ” ។លោកក៏បានលើកឡើងថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅបាន គឺអាស្រ័យទៅលើអ្នកពាក់ព័ន្ធនៅក្នុងទីផ្សារមួយនេះចេះរួបរួមគ្នា សហការគ្នាឲ្យបានល្អរួមមានអ្នកអភិវឌ្ឍន៍អ្នកសាងសង់ និងភ្នាក់ងារអចលនទ្រព្យ ទាំងអស់។ជាក់ស្តែងមាន , Realestate.com.kh គឺជាក្រុមហ៊ុនធ្វើការផ្សព្វផ្សាយទីផ្សារតាម  អនឡាញ ដែលធ្វើការផ្សព្វផ្សាយ ពីអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជាហើយ Realestate.com.kh ក៏មានប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅក្នុងទីផ្សារ អន្តរជាតិ នោះបើតាមអ្វីដែលលោក វ៉ាតបាលើកឡើង។Century 21 Cambodia គឺជាម្ចាស់ ផ្តាច់មុខនៃ Century 21 Trademark & Systems នៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh ជាដៃគូផ្លូវការនៃគេហទំព័រអចលនទ្រព្យអនឡាញនៅកម្ពុជារបស់ Century 21 Cambodia និង បានសហការយ៉ាងសកម្ម និងគាំទ្រជាមួយ Century 21 Cambodia ក្នុងការនាំយកវិស័យអចលនទ្រព្យកម្ពុជា ទៅទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ។ ដោយធ្វើដូច្នេះ Realestate.com.kh បានបង្កើនទំហំនៃការផ្សព្វផ្សាយអចលនទ្រព្យនៅកម្ពុជាដល់វិនិយោគិននៅទូទាំងប្រទេសកម្ពុជា និងពិភពលោក។ហើយបច្ចុប្បន្ន  Century 21 Cambodia កំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្កើតបណ្តាញទៅអន្តរជាតិ   សម្រាប់អ្នកវិនិយោគ និងទីភ្នាក់ងារអចលនទ្រព្យ ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាឈានលដល់ទីផ្សារអន្តរជាតិ។ Century 21 Cambodia មានដៃគូនៅទូទាំងពិភពលោកចំនួន 78 ប្រទេសហើយ Century 21 Cambodia នាពេលបច្ចុប្បន្នបង្កើនទំនាក់ទំនាក់ឲ្យបានច្រើន ដើម្បីនាំឲ្យមានលំហូរឱកាសវិនិយោគថ្មីក្នុងទីផ្សារកម្ពុជា។ លោក វ៉ាត ជឿជាក់ថាទំនាក់ទំនងរឹងមាំរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យយើងអាចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារមួយនេះ។លោកជឿជាក់ថាក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ធំរយៈពេលវែងនឹងបែរមកធ្វើការជាមួយនឹងភ្នាក់ងារអចលនទ្រព្យវិញនៅពេល ភ្នាក់ងារកាន់តែរីកចម្រើន និងប្រកបដោយភាពច្នៃប្រឌិត។លោក  វ៉ាត បានបញ្ចាប់យ៉ាងខ្លីថា "ភាពជោគជ័យប្រហែលជាមិន កើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែបើយើងជាដៃគូរជាមួយក្រុមហ៊ុនត្រឹមត្រូវមានការសហការគ្នាល្អ  ហើយប្រឹងប្រែងជាមួយគ្នានោះនឹងទទួលបានជោគជ័យនៅក្នុងពេលខាងមុខ"។ស្វែងរក វីដេអូបន្ថែមទៀតពីរបាយការណ៍ខុនដូររបស់ Century 21 : លោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃ Century 21 Mekong និង លោក Seraj Sutton នាយកនៃ Global Strategic Business Development at Century21 Cambodia
Legal Update: សារការី ឬមេធាវីតម្រូវឲ្យដើរតួនាទី ជាសាក្សី សម្រាប់ការលក់ និងទិញ អចលនទ្រព្យក្នុងប្រទេសកម្ពុជា
Legal Update: សារការី ឬមេធាវីតម្រូវឲ្យដើរតួនាទី ជាសាក្សី សម្រាប់ការលក់ និងទិញ អចលនទ្រព្យក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
អ្នកវិនិយោគអន្តរជាតិ និងក្នុងស្រុកជាច្រើនបានបញ្ជាទិញខុនដូក្នុងប្រទេសកម្ពុជា ការទិញនៅពេល អចលនទ្រព្យដាក់លក់មុន ការទិញមុនគម្រោងចាប់ផ្តើម ដោយផ្ទាល់ទៅកាន់អ្នកអភិវឌ្ឍន៍។ នៅពេលធ្វើការទិញ ដូចនេះពួកគាត់ត្រូវធ្វើកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍។កិច្ចសន្យាការទិញ ឬលក់ អចលនទ្រព្យ ឬប្រភេទខុនដូ ភាគីទំាងពីរត្រូវតែបំពេញកាតព្វកិច្ច នៅក្នុងលក្ខខណ្ឌទូទាត់ប្រាក់ និងដំណាក់កាលបញ្ចប់ខុនដូ។ ទោះបីជាមានមេធាវី ឬសារការីធ្វើជាសាក្សីនៅក្នុងកិច្ចសន្យាក៏នៅតែមានចំណុចខ្លះមានភាពស្រពិចស្រពិលដដែល។ភាពស្រពិចស្រពិលកើតឡើងដោយសារ ទំាងកិច្ចសន្យាលក់ និងទិញ គ្រាន់តែធ្វើការចុះកិច្ច សន្យាដោយសហត្ថលេខី “ភាគីក” និង “ភាគីខ” មានន័យថា “អ្នកទិញ” និង “អ្នកលក់” ហើយ មានតួអង្គសាក្សីទៀតផងដែរ។ដូចនេះមានសំណួរដូចខាងក្រោម៖តើច្បាប់ក្នុងប្រទេសកម្ពុជាតម្រូវឲ្យមេធាវី ឬសារការីចុះហត្ថលេខាក្នុងផ្នែកសាក្សី?ប្រសិនបើមិនតម្រូវ តើវាមានសុវត្ថិភាពទេនៅពេលមេធាវី ឬសារការីចុះហត្ថលេខាជំនួស ប្រជាពលរដ្ឋស៊ីវិល?ចំលើយទំាងនេះមានដូចខាងក្រោម៖ការប្រតិបត្តិនៃច្បាប់ស្តីពីការការអនុវត្តន៍ច្បាប់រដ្ឋប្បវេណីសម្រាប់កិច្ចសន្យានៃអចលនវត្ថុ៖អនុលោមទៅតាមមាត្រា៩ និងមាត្រា៣៣៦(២)នៃច្បាប់រដ្ឋប្បវេណី កិច្ចសន្យាមួយដែលបាន ធ្វើការផ្ទេទៅកាន់ម្ចាស់កម្មសិទ្ធិ លើអចលនវត្ថុ ដែលអាចចាត់ទុកមានប្រសិទ្ធភាពបាន លុះត្រាតែកិច្ចសន្យាធ្វើឡើងដោយ “ឯកសារសារការី”មាត្រា៩នៃការអនុវត្តន៍ច្បាប់នៃច្បាប់រដ្ឋប្បវេណីបានបញ្ជាក់ច្បាស់ថាឯកសារសារការីដែល អាចទទួលបានដូច ខាងក្រោម៖១) ធ្វើឡើងដោយសារការី ឬ២) ឯកសារ ដែលបានបញ្ជាក់ដោយសារការី និងត្រូវបានចុះហត្ថលេខា ជាមួយកាលបរិច្ឆេទ បន្ទាប់ពីត្រូវបានបញ្ជាក់រួចរាល់ ឬ៣) ឯកសារដំណើរការចុះឈ្មោះមួយត្រូវបានធ្វើឡើងដោយមន្រ្តីមានសមត្ថកិច្ចដោយសារមានចំនួនសារការីនៅក្នុងប្រទេសកម្ពុជាប្រមាណតែ២០នាក់ នៅក្នុងការអនុវត្តមេធាវីកម្ពុជាត្រូវបានដើរតួជាសាក្សីសម្រាប់កិច្ចសន្យាអចលនទ្រព្យ។ចំណុចមួយទៀតត្រូវដឹងថាច្បាប់ខាងលើ មានភាពមិនច្បាស់លាស់ ដូចនេះយើងត្រូវតែមានកិច្ចសន្យាធ្វើឡើងដោយសារការី នៅពេលអ្នកលក់ និងអ្នកទិញព្រមព្រៀងគ្នាក្នុងការលក់ឬទិញតម្រូវឲ្យធ្វើកិច្ចសន្យា ផ្លូវការសម្រាប់ធ្វើការផ្ទេរកម្មសិទ្ធិដោយចុះកិច្ចសន្យាអ្នកលក់ និងអ្នកទិញ ដែលតម្រូវឲ្យមន្រ្តីមានសមត្ថកិច្ច។ដើម្បីមានសុវត្ថិភាព ត្រូវបា្រកដថាមេធាវី ឬសារការីមានវត្តមាននៅពេលដែល អ្នកលក់ និងអ្នកទិញចុះកិច្ចសន្យា ហើយមេធាវី ឬសាការីចុះហត្ថលេខានៅ ក្នុងភាគី សាក្សី។កិច្ចសន្យាដែលបានចុះហត្ថលេខាដោយគ្មានភាគីសាក្សី ក្នុងកិច្ចព្រមព្រងរវាងលក់ និងអ្នកទិញ អាចចាត់ទុកជាមោឃៈ។សូមស្វែងរកការផ្តល់ប្រឹក្សាផ្នែកច្បាប់នៅពេលអ្នកធ្វើកិច្ចសន្យាអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា ជាមួយការផ្តល់បទពិសោធន៍ និងដំបូន្មានមានប្រយោជន៍។ ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយអ្នកជំនាញច្បាប់នៅថ្ងៃនេះ!សិក្សាអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការពន្យល់ណែនំាលម្អិត។
ការវិនិយោគរប​ស់រូស្សីលើអចលនទ្រព្យកម្ពុជា ជួបជាមួយ​លោក George Kachmazov
ការវិនិយោគរប​ស់រូស្សីលើអចលនទ្រព្យកម្ពុជា ជួបជាមួយ​លោក George Kachmazov
June 7, 2022, 3:11 a.m.
Realestate News
Realestate.com.kh បានជួបជាមួយលោក George Kachmazov ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Tranio.com ជាក្រុមហ៊ុនអចលនទ្រព្យ អនឡាញតូចមួយនៅក្រៅប្រទេស។ លោក Kachmazov គឺជាអ្នកជំនាញខាងអចលនទ្រព្យ និងការវិនិយោគគួរឲ្យគោរព ព្រមទាំងជាអ្នកនិយាយដ៏ ពូកែនៅក្នុងសន្និសិទអចលនទ្រព្យទាំងជាតិ និងអន្តរជាតិ និងជាទៀតទាត់បោះពុម្ភផ្សាយ និងផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយពីការប្រែប្រួលអចលនទ្រព្យ និងផ្តល់ដំបូន្មានសម្រាប់វិនិយោគិនវ័យក្មេង។ យើងដឹងថាមានចំនួនប្រជាជនរុស្ស៊ីច្រើននៅកម្ពុជា។ តើរុស្សីចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យ កម្ពុជាដែរឫទេ? ប្រសិនបើមិនចាប់អារម្មណ៍ តើអ្វីអាចធ្វើឲ្យអតិថិជនរុស្ស៊ីចាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យកម្ពុជា?  ជាការពិតមានជនជាតិរុស្ស៊ីជាច្រើនចំណាយពេលក្នុងរដូវរងារនៅប្រទេសតំបន់អាស៊ីខាងត្បូងរួមមាន កម្ពុជា ថៃ និងវៀតណាម។ ភាគច្រើននៃពួកគេជួលអាផាតមែនបែបរុស្ស៊ី និងជួលផ្ទះនៅអាស៊ី។ យើងបានធ្វើការអង្កេតពីអាផាតមែន និងផ្ទះក្នុងទីក្រុងនៅក្រុងព្រះសីហនុនៅឆ្នាំ២០១៣-២០១៤ ប៉ុន្តែតម្រូវការអចលនទ្រព្យកម្ពុជាមានកម្រិតទាបបើធៀបទៅនឹងប្រទេសផ្សេងទៀត។ មានចំណុចមួយចំនួនដែលអាចមានភាពទាក់ទាញលើអចលនទ្រព្យកម្ពុជា ដូចជា៖ ពន្ធទាប តម្លៃទាប មានជីវិតបែបស្រស់ស្រាយ មនុស្សគួឲ្យរាប់អាន និងទទួលបានបទពិសោធន៍ថ្មី។មានជនជាតិរុស្ស៊ីដែលមើលឃើញគុណវិប្បត្តិតម្លាភាពទីផ្សារទាប (ធៀបទៅនឹងអឺរ៉ុប) និងការរឹតបណ្តឹងកម្មសិទ្ធិលើអចលនទ្រព្យកម្ពុជារបស់ជនបរទេស (ជនបរទេសមិនអនុញ្ញាតឲ្យកាន់កាប់ដីធ្លីទេ)។តើប្រទេសនៅតំបន់អាស៊ីផ្សេងទៀតមានភាពទាកទាញអ្វីខ្លះ ដែលធ្វើឲ្យរុស្ស៊ីចាប់អារម្មណ៍?យើងមើលឃើញពីការចាប់អារម្មណ៍នៅប្រទេសថៃ និងវៀតណាម។ ប្រទេសនៅក្នុងតំបន់អាស៊ីទាំងមូលមានការពេញនិយមក្នុងចំណោមលំនៅដ្ឋានឆ្ងាយប៉ែកខាងកើត នៃ ប្រទេសរុស្ស៊ី ដោយសារតែចំងាយឆ្ងាយ។ ឧទាហរណ៍ ការស្រាយជ្រាវបង្ហាញថា  អ្នកដែលមកពីតំបន់ Vladivostok (ប៉ែកខាងកើតរូស្សី) ចាប់អារម្មណ៍លើអចលនទ្រព្យប្រទេសថៃ ៣ដងច្រើនជាង Muscovites ដែលចូលចិត្តទិញអចលនទ្រព្យ និងចំណាយពេលឈប់សំរាកសំខាន់ៗ នៅអឺរ៉ុប ព្រោះ  នៅទីនោះជិតជាង។ អ្នកលក់អចលនទ្រព្យកម្ពុជាអានធើ្វឲ្យអចលនទ្រព្យរបស់ខ្លួនមានភាពទាក់ទាញពីអតិថិជនរុស្ស៊ី ដែលមានសក្តានុពលដោយរបៀបណា?ភាពអាចទុកចិត្តបាន និង ការបញ្ចុះបញ្ចូល។ ជនជាតិរូស្សី តែងតែមានការសង្ស័យ និងសួររកការ ពិត និងការភស្តុតាងបញ្ជាក់។  ពួកគេធ្វើជាមិនដឹងថា “ហេតុអ្វីខ្ញុំគួធ្វើការជាមួយអ្នកលក់មួយនេះ? ខ្ញុំគួទិញអចលនទ្រព្យនេះ ឬរងចាំរហូតដល់ខ្ញុំរកបានប្រសើរជាងនេះ?”  លទ្ធផលនេះជារឿយៗត្រូវបានពន្យារពេលទិញ។ ដូច្នេះអ្នកលក់អចលនទ្រព្យកម្ពុជាត្រូវតែបើកទូលាយ និងមានតម្លាភាពព្រោះរូស្សីខ្លាចការឆបោកណាស់។ បើសិនអ្នកលក់ផ្ទះអតិថិជនទិញប្រើប្រាស់ផ្ទាល់ខ្លួនសូមលក់ពីលក្ខណៈនៃការរស់នៅ បញ្ជាក់ពីលក្ខណៈសម្បត្តិនៃលំនៅដ្ឋាន និងទីតាំងរបស់វា។  មិនដូចគ្នាទៅនឹងអ្នករស់នៅប្រទេសខាងលិចអតិថិជនរុស្ស៊ីចង់ទិញលក្ខណៈទាក់ទាញអារម្មណ៍ និងមានតម្លៃថោក។ អ្នកទិញជនជាតិរូស្សីចូលចិត្តទិញផ្ទះសម្រាបរស់នៅ និងអាផាតមែននៅជិតឆ្នេរ និងមានទេសភាពមាត់សមុទ្រ។ ត្រូវគាំទ្រ និងផ្តល់យោបល់គ្រប់ដំណាក់កាល។   តើទីតាំងមួយណាដែលពេញនិយមបំផុតសម្រាប់ការវិនិយោគរបស់រុស្ស៊ីនៅក្រៅប្រទេស?វាយតម្លៃដោយចំនួនសំណួរនៅលើគេហទំព័រ Tranio.com   នៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ ប្រទេសដែលពេញនិយមបំផុតមាន អេស្បាញ អាឡឺម៉ង់ អ៊ីតាលី  ម៉ុងតេណេហ្គ្រោ សាធារណរដ្ឋឆែក ហ្វាំងឡង់ អូទ្រីស ហុងគ្រី បារាំងនិងប្រទេសស្លូវេនី។ ប្រទេសអេស្បាញបានរក្សាភាពជាអ្នកដឹងនាំ អំឡុងប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអ្នកទិញនៅតែចាប់អារម្មណ៍លើអចលនទ្រព្យដែលមានតម្លៃថោក(តម្លៃ ធ្លាក់ចុះ៤០% ក្នុងរយៈពេលមួនប្រាំឆ្នាំ) សមុទ្រ និងអាកាសធាតុក្តៅល្មម។ អាឡឺម៉ង់ជាប់ចំណាត់ថ្នាក់ ទី២ ដែលមានការទាក់ទាញពីអតិថិជនដែលចង់វិនិយោគលើអចលនទ្រព្យជួលការវិនិយោគខុសៗគ្នា ច្រើនប្រភេទ និងការពារដើមទុនពីហានីភ័យនៃប្រទេសរុស្ស៊ី។  តើអចលនទ្រព្យប្រភេទណាដែលជនជាតិរូស្សីស្វែងរកនៅបរទេស?អតិថិជនដ៏ច្រើនទិញអាផាតមែននៅជិតសមុទ្រសម្រាប់រស់នៅផ្ទាល់ខ្លួន សម្រាប់ពេលឈប់សម្រាក នៅឯក្រៅប្រទេស  ឫការផ្លាស់ប្តូរជាអចិន្រ្តៃយ៍។ អ្នកទិញប្រភេទនេះមាននៅប្រទេសអេស្បាញ អ៊ីតាលី  ម៉ុងតេណេហ្គ្រោ បារាំង និងប្រទេសតួកគី។ ចាប់តាំងពីឆ្នាំ ២០១៤ យើងធ្វើការយ៉ាងជិតស្និតជាមួយអតិថិជនដែលចង់វិនិយោគលើអចលនទ្រព្យជាងចំណាយប្រាក់លើវីឡាលំហែ និងផ្ទះល្វែង។ អតិថិជនប្រភេទនេះចង់ទិញលំនៅដ្ឋានដាក់ជួលបន្ត(យោងតាមការស្រាវជ្រាវមួយនៅឆ្នាំ ២០១៥ ចម្លើយ ៦៣%នៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មជ្រើសរើសអាផាតមែនជួល)។ សណ្ឋាគារខ្នាតតូចក៏មានភាពពេញនិយម(មាន២០%) ព្រមទាំងប្លុនផ្ទះល្វែងជួល(១៦%)។តើព័ត៌មានច្បាស់លាស់អ្វីខ្លះ ពីការវិនិយោគអចលនទ្រព្យសរុបក្រៅប្រទេស ដោយជនជាតិរុស្ស៊ី? ការវិនិយោគអចលនទ្រព្យខាងក្រៅប្រទេសបានទទួលភាពពេញនិយមតាំងពីដើមទសវត្សឆ្នាំ ២០០០។ ឆ្នាំ ២០១២ - ២០១៣ បានបង្ហាញថាចំនួនកើនឡើងគួកត់សម្គាល់នៃអតិថិជននិយាយភាសារូស្សី។ នៅក្នុងប្រទេសជាច្រើន រួមមាន អេស្បាញ ប៊ុលហ្គារី ឡាវៀ(Latvia)  តួកគីនិង ប្រទេសម៉ុងតេណេ ហ្គ្រោ ក្នុងនោះប្រទេសរុស្ស៊ីទទួលតួនាទីដឹកនាំទីផ្សារអចលនទ្រព្យលំនៅដ្ឋាន។ ប៉ុន្តែបន្ទាប់ពីឆ្នាំ ២០១៤ នៅពេលដែលប្រាក់រូបបានធ្លាក់ចុះ ទំហំការវិនិយោគធ្លាក់ចុះយ៉ាងខ្លាំង។ នៅឆ្នាំ ២០១២ -២០១៣ រុស្ស៊ីបានវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសច្រើនជាង ៤០០ ពាន់ដុល្លាររៀងរាល់ ៣ ខែ ហើយក្នុងឆ្នាំ ២០១៤ -២០១៥ ច្រើនជាងពាក់កណ្តាល។ យោងទៅតាមធនាគារ Russian Central Bank ទំហំនៃអ្នកផ្ទេរប្រាក់ថយចុះ ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ មានត្រឹមតែ ១៩៩ លានដុល្លារ ធៀប ទៅ ២៨១ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៥ និង ៤៨៤ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០១៤។ មិនត្រឹមតែទំហំនៃការវិនិយោគថយចុះនោះទេ ប៉ុន្តែថែមទាំងថវិការអ្នកទិញក៏ថយចុះដែរ។ ម្យ៉ាងវិញទៀតយើងកត់សម្គាល់ឃើញថាមានកំណើនតម្រូវការលើវិនិយោគអចលនទ្រព្យ ជាពិសេសក្នុងការបង្កើនប្រាក់ចំណូល ដោយទិញជាលំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម  ហើយអតិថិជនកាន់តែចាប់អារម្មណ៍ លើគម្រោងអភិវឌ្ឍន៍។ តើមានកត្តាជម្រុញអ្វីខ្លះសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសដល់អតិថិជនរុស្ស៊ុ?៥ ឫ៦ឆ្នាំមុន ជនជាតិរុស្ស៊ីបានជម្រុញដោយ “ប្រាក់បន្ថែមដ៏អស្ចារ្យ”  ពួកគេមានសាច់ប្រាក់គ្រប់គ្រាន់វិនិយោគជាវីឡាលំហែកាយតាមមាត់សមុទ្រ និងរីករាយជាជីវិតបែបអឺរ៉ុប។ ចន្លោះដើមឆ្នាំ ២០១៤ និងខែឧសភា ឆ្នាំ ២០១៦ ប្រាក់ដុល្លារអាមេរិកកើនឡើងប្រឈមទៅនឹងប្រាក់រូបរុស្ស៊ីជាង៨០%។ ដូច្នេះអចលនទ្រព្យក្រៅប្រទេសកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកមានប្រាក់ចំណូលប្រាក់រូប។  ការជម្រុញដ៏សំខាន់សម្រាប់អតិថិជនរុស្ស៊ីបច្ចុប្បន្នមានអត្រាអ៊ីប៉ូតែកទាបបំផុតនៅអឺរ៉ុប និងមានឱកាសពីវិនិយោគលើទីផ្សារមានសុវត្ថិភាព និងហានីភ័យតិចតួច។ហេតុអ្វីទីផ្សារអនឡាញ មានសារៈសំខាន់សម្រាប់អ្នកទិញអចលនទ្រព្យអន្តរជាតិ?យោងតាម សមាគមន៍អ្នកវាយតម្លៃអចលនវត្ថុជាតិរបស់សហរដ្ឋអាមេរិក ៣/៤នៃអ្នកទិញចាប់ផ្តើមស្វែងរកអចលនវត្ថុតាមរយៈប្រព័ន្ធអ៊ីនធើណិត។ ការនិយាយធម្មតាមិនគ្រប់គ្រាន់ទេ គ្រប់ក្រុមហ៊ុនអចលនវត្ថុទាំងអស់គឺមានវែបសាយមួយ វាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ បង្កើនភាពងាយ ស្រួលនៅក្នុងប្រអប់ស្វែងរកដូច្នេះអ្នកទិញសក្តានុពលនឹងអាចស្វែងរក ក្នុងចំណោមវែបសាយរាប់ពាន់។ តាំងពីឆ្នាំ ២០១៤ យើងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសនៅក្នុងវែបសាយរបស់យើងគឺ  Tranio.com. សព្វថ្ងៃយ៉ាងហោចណាស់ ៥%នៃអ្នកគាំទ្រជាអតិថិជន ពីអឺរ៉ុប អាស៊ី អាមេរិក និងមជ្ឈឹម បូព៌ា ហើយការចែកចាយបន្តរបស់ពួកគេកំពុងកើនឡើងជាលំដាប់។ប្រាប់យើងបន្ថែមទៀតអំពី Tranio៖Tranio គឺជាភ្នាក់ងារអចលនវត្ថុអន្តរជាតិមួយ។ យើងជួយអតិថិជនរបស់យើងឲ្យទិញនិងជួល អចលនទ្រព្យដោយផ្ទាល់ពីភ្នាក់ងារ និងអភិវឌ្ឍន៍បរទេសដោយមិនគិតថ្លៃសេវាបន្ថែម និងមិនត្រូវការរត់ការផ្សេងទៀត។ យើងមិនគ្រាន់តែជាវែបសាយអចលនវត្ថុនោះទេ យើងផ្តល់ទាំងការគាំទ្រ និងដំបូន្មានគ្រប់ដំណាក់កាលទាំងអស់នៃការជ្រើសរើស និងទិញអចលនទ្រព្យ ហើយយើងមិនមែនជាភ្នាក់ងារអចលនទ្រព្យធម្មតានោះទេ ព្រោះយើងមានដៃគូប្រហែល៥០០នៅទូទាំងពិភពលោក ហើយយើងមិនគាំទ្រភ្នាក់ងារភ្នាក់ងារ ឬអ្នកអភិវឌ្ឍន៍ជាងអ្នក ណាមួយផ្សេងនោះទេ។ យើងក៏បោះពុម្ភព័ត៌មាន និងរបាយការណ៍ពីអចលនទ្រព្យនៅក្រៅ ប្រទេស និងផ្តល់ការប្រឹក្សាយោបល់ដ៏ជំនាញ។ នៅឆ្នាំ ២០១៣ - ២០១៦ យើងមានកិច្ច សន្យាជាមួយដៃគូចំនួន ៥០០។  តើ Tranio បានមកដល់ពេលណា? ហើយពេញចិត្តលើអ្វី?យើងបានមកដល់ទីផ្សារក្នុងរយៈ៦ឆ្នាំ។ បន្ទាប់ពីគ្រួសាររបស់ខ្ញុំបានទិញផ្ទះតពីគេនៅ Croatia នៅឆ្នាំ ២០១០មក ខ្ញុំមានគំនិតចង់បង្កើតជំនួញអចលនវត្ថុមួយ។ ខ្ញុំមើលឃើញពីសក្តានុពល នៃវិស័យមួយនេះ ដែលមានអតិថិជនជាច្រើន មានផលិតផលគួឲ្យចាប់អារម្មណ៍ជាច្រើនមានការប្រកួតប្រជែងតិចតួចនៅប្រទេសរុស្ស៊ីធៀបទៅនឹងលទ្ធភាពទីផ្សារដ៏ធំទូលាយ។ យើងចាប់ផ្តើមបង្កើតវែបសាយនៅឆ្នាំ២០១០ ហើយទទួលបានសិទ្ធិពេញលេញនៅក្នុងខែមិនាឆ្នាំ២០១១។ ដំបូងឡើយ យើងមានគម្រោងចង់បង្កើតប្រាក់ចំណូលតាមវែបសាយដូចទៅនឹងវែបសាយរបស់អចលនទ្រព្យធ្វើដែរ ដោយលក់ជាការផ្សព្វផ្សាយ និងទទួលបានប្រាក់ពីការ បង់ថ្លៃពេលដាក់ក្នុងបញ្ជី អចលនទ្រព្យក្នុងវែបសាយនេះ។ ប៉ុន្តែភ្លាមៗពីពេលនោះយើងមិនពេញចិត្តលើគំនិតនេះទៀតទេ ព្រោះតែការផ្សព្វផ្សាយច្រើនតែងតែធ្វើឲ្យវែបសាយពិបាកប្រើ និងគុណភាពធ្លាក់ចុះ។នៅឆ្នាំ ២០១២ យើងបានផ្លាស់ប្តូរវិធីនៃការរកប្រាក់ និងបានក្លាយជាគេហទំព័រអ៊ីនធើណែត ចម្រុះមួយនិងជាភ្នាក់ងារអចលនទ្រព្យមួយ។ យើងបានលក់ផ្ទះលំហែនៅជិតសមុទ្រ និងជួយភ្ញៀវបានឲ្យកំសាន្តជាមួយជីវិតបែបរីករាយ។នៅពេលដែលវិបត្តិមួយកើតឡើងនៅទីផ្សាររុស្ស៊ីឆ្នាំ ២០១៤ - ២០១៥ ពេលនោះយើងបានផ្លាស់ប្តូរយុទ្ធសាស្ត្របន្ថែមទៀត។ យើងឃើញវិនិយោគិនបង្កើនការពឹងទុកពីផលចំណេញ ខណៈពេលផលចំណេញមានការធ្លាក់ចុះជាលំដាប់នៅអឺរ៉ុបដោយសារតែតម្រូវខ្លាំង និងទំហំនៃការសាងសង់ថយចុះ។  យើងយល់ថាវិធីតែមួយគត់សម្រាប់វិនិយោគប្រាក់ក្នុងទីផ្សារសព្វថ្ងៃ ត្រូវវិនិយោគនៅក្នុងគម្រោងដែល មានតម្លៃបន្ថែម ដែលមានឈ្មោះជាគម្រោងអភិវឌ្ឍន៍ឡើងវិញ និងគម្រោងកែកុនឡើងវិញ ហើយ យើងចាប់ផ្តើមផ្តល់ជូននៅឆ្នាំ ២០១៦។គោលដៅបន្ទាប់យើងគឺបង្កើតគម្រោងអភិវឌ្ឍន៍ឡើងវិញផ្ទាល់ខ្លួន។ យើងមានគ្រោងរកវិនិយោគិន ឲ្យទិញអគារដែលអាចរស់នៅច្រើនគ្រួសារនៅអេស្ប៉ាញ ជួលជុលវាឡើងវិញ បង្កើតជាអាផាតមែន ខ្នាតធំ និងលក់ចេញទៅឲ្យអ្នកប្រើប្រាស់ ដែលនឹងរស់នៅដោយខ្លួនឯង ឫជួលបន្ត។ នៅពេលជាមួយគ្នា យើងនឹងបន្តពង្រីកដើមទុនសម្រាប់អ្នកទិញអចលនទ្រព្យអន្តរជាតិ ដើម្បីការពារអាជីវកម្មរបស់ យើងពីហានីភ័យរុស្ស៊ី។ Some other articles George has recently contributed to: Five reasons why guaranteed high yields don’t exist ; Russian crisis breeds a mature generation of property investors ; How property plays a role in balanced pension investments ; Buy-to-let investments in Germany are a boon for small budgets ; Risks: macro and micro pitfalls in property investment strategies ; Overseas Investors: Tricks To Financing Your Property Investment In Europe
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
CBRE កម្ពុជាបានចេញរបាយការណ៍ក្នុងពេលថ្មីៗ បង្ហាញពីព័ត៌លំអិតពីការផ្លាស់ប្តូរ នៅក្នុងទីក្រុងភ្នំពេញជួបប្រទះក្នុងត្រីមាសទីមួយឆ្នាំ២០១៦។ របាយការណ៍នេះរួមបញ្ចូលទាំងទិន្នន័យការវិភាគដែលទទួលបានពីទីផ្សារដីធ្លីដែលកាន់តែច្រើនឡើង ខុនដូ ការិយាល័យ និងសេវាកម្មទីផ្សារអាផាតមែន។ដីធ្លីនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ទោះបីជាគេរំពឹងថាតម្លៃដីអាចធ្លាក់ចុះនៅចុងឆ្នាំក៏ដោយ សន្ទស្សន៍នៃតម្លៃដីបានបង្ហាញថាមានការកើនឡើងដ៏សមើ្បម អំឡុងខែដំបូងនៃឆ្នាំនៅគ្រប់តំបន់ដែលសំខាន់ៗ។  តម្លៃដីបានកើនឡើងជា មធ្យម៤.៨%ក្នុងកំឡុងពេលនេះផងដែរ។របាយការណ៍ក៏បង្ហាញពីតម្លៃនតាមតំបន់ដូចជា៖ ខ័ណ្ឌ៧មករា និងជ្រោយចង្វា មើលឃើញថាពីមួយ ត្រីមាសទៅមួយត្រីមាសកើនឡើងពី ៨.៣% ទៅ ៨.៨% ។ វាអាចល្អ ឫមិនល្អយោងទៅតាមប្រតិបត្តិ ការដែលអ្នកចង់បាន។ ល្អសម្រាប់វិនិយោគិនពេលបច្ចុប្បន្នដែលមើលឃើញពីផលចំណេញខ្ពស់ពីការវិនិយោគ។ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការផ្លាស់ប្តូរទៅតំបន់ជាយក្រុងនៅពេល អនាគត។ខុនដូនៅទីក្រុងភ្នំពេញ ត្រីមាសទី១ឆ្នាំ ២០១៦ យោងទៅតាមរបាយការណ៍ មាន៨គម្រោងដែលប្រកាសនៅដើមឆ្នាំ ដែលមានខុនដូបន្ថែមសរុបចំនួន ៤.១៥៨ ខុនដូ។ នេះជាកាភ្ញាក់ផ្អើលមួយដែលមាន ៦១.១ % កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជា លទ្ធផលតម្លៃលក់ជាមធ្យមសម្រាប់ប្រភេទខុនដូទាំងអស់បានកើនដល់ ៤.១ ភាគរយ។ ម្យ៉ាងទៀត តម្លៃលក់ជាមុនសម្រាប់ខុនដូមានស្តង់ដារខ្ពស់ កើនឡើងបណ្តើរៗ ៥.៧ % ដែលខ័ណ្ឌ ចំការមននាំមុខគេ និងមាន២,៩០០ យូនីត ឬ ៧០% នៃការលក់ខុនដូមុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម។យោងតាមតួលេខនេះផងដែរ ការផ្គត់ផ្គង់ខុនដូថ្មីលំដាប់ខ្ពស់ និងកម្រឹតមធ្យម នឹងទទួលបានពីអ្នកអភិវឌ្ឍន៍អន្តរជាតិដែលចិន និងតៃវ៉ាន់នាំមុខគេ។ការិយាល័យនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ ទោះបីជាទីផ្សារខុនដូមើលឃើញថាមានការរីកចម្រើនក្នុងត្រីមាសទី១ កន្លងទៅ  ទីផ្សារការិយាល័យបានជួបជាមួយការជាប់គាំងមួយចំនួន។ នេះបង្ករឲ្យអត្រានៃការកាន់កាប់ថយចុះដល់ ១.៥ %  ថ្វីបើការសាងសង់នៃអាគារការិយាល័យថ្មី ៣ ដែលមានកន្លែងអាចជួលបានទំហំ ១៧, ២៦០ ម២។ប៉ុន្តែមិនអាក្រក់ទាំងអស់ទេ ដែលការិយាល័យជួលទាំង Grade B និង Grade C កើនឡើងដល់១,៣% និង ២,៦% តាមផ្នែកនីមួយៗ។ បន្ថែមពីលើនេះទៀតការស្ទង់ពីតម្លៃជួលនៃការិយាល័យ Grade A នៅមានស្ថេរភាពត្រឹម ២៨ ដុល្លារ/ម២។ដូចអ្វីដែលដែលបានគិត ចំនួនអត្រានៃការកាន់កាប់ការិយាល័យសរុបនៅក្នុងទីក្រុងភ្នំពេញមាន ៧៤.៤%។វាមិនមែនគ្មានសង្ឃឹមទាំងអស់នោះទេ សម្រាប់ទីផ្សារការិយាល័យ ដោយសារតែគម្រោងការិយាល័យ ៥ ដែលអ្នកវិនិយោគិនអាចទទួលបាននៅពេលខ្លីខាងមុខតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ កម្មសិទ្ធិដីធ្លី ឫកិច្ចសន្សាជួលរយៈពេលវែង។ ការសាងសង់គម្រោងទាំងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦  ដែលគម្រោងអភិវឌ្ឍន៍នីមួយៗបានដាក់លក់ជាមុនអំឡុងឆ្នាំ២០១៥។ គម្រោងត្រូវបានរំពឹងទុកថាធ្វើឲ្យមានទំហំប្រហែល ៨៤,០០០ម៉ែត្រការ៉េនៅឆ្នាំ២០១៩។ តម្លៃជាមធ្យម ៣,៤៧៥ ដុល្លារ/ម២ ដែល ទំហំ Grade B នឹងធ្វើគម្រោង ៦៤% នៃទំហំនៃការិយាល័យផ្គត់ផ្គង់នៅពេលអនាគត។ ការលក់រាយនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ២០១៦ទោះបីជាសកម្មភាពបន្តបន្ទាប់ដែលបានបង្ហាញពីសកម្មភាពខុសគ្នានៅក្នុទីផ្សារអចលនទ្រព្យ ការលក់ រាយមានតិចតួច ទៅមិនមានតែម្តង។វានៅតែមានសភាពដដែលនៅអំឡុងត្រីមាស ទី១ប៉ុន្តែសង្ឃឹម ថានឹងផ្លាស់ប្តូរនៅក្នុងខែបន្ទាប់។ចំណុចមួយដែលសំខាន់គួកត់សម្គាល់នោះគឺ ផ្សារសូរិយាបានប្រកាសពីការកែកុននិងផ្លាស់ប្តូរយីហោល្បីៗម្តងទៀតដែលនឹងដាក់ឲ្យទៅជា “Sorya Center Point”។ការចាប់ផ្តើមធ្លាក់ចុះតិចតួចនៅឆ្នាំនេះ  ការផ្គត់ផ្គង់លើ ការលក់រាយនៅភ្នំពេញ រំពឹងថានឹងកើនឡើង មុនបញ្ចប់ឆ្នាំ២០១៨។  “ចំណុចនេះនឹងជាឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃផ្សារទំនិញអន្តរជាតិចម្រុះថ្មី និងជាការលក់រាយដែលមានគុណតម្លៃ រួមផ្សំនឹងលំនៅដ្ឋានជាមួយនឹងផ្សារទំនើបនៅក្នុងគម្រោងនេះផងដែរ”។មួយក្នុងចំណោមគម្រោងទាំងនេះគឺ Parkson Phnom Penh City Center នឹងត្រូវដាក់បង្ហាញ នៅត្រីមាសទី៤ ឆ្នាំ ២០១៦។ គម្រោង The Parkson Phnom Penh City Center នឹងមានទំហំ ជួលបាន ៥៧,០០០ ម២ តាមបណ្តោយ Hong Kong Land’s Exchange Square  ដែលមានទំហំ ដែលអាចជួលរាយបាន ៨,០០០ម២ មុនឆមាសទី២ ចុងឆ្នាំ ២០១៧។ម្យ៉ាងវិញទៀតការជួលនៅមានដដែលនៅក្នុងឆមាសទី១ លើកលែងតែការជួលក្នុងគោល បំណងសាងសង់ជាផ្សារសម្រាប់លក់រាយ។ លក្ខណៈបែបនេះឃើញមានការធ្លាក់ចុះចំនួន ១.៦%។ មិនដូចគ្នាទៅនឹងការផ្គត់ផ្គង់ការលក់រាយនោះទេ ការប្រែប្រួលនេះបន្តរហូតដល់ការ ត្រួតពិនិត្យតម្រូវការ ដែលត្រូវធ្វើដោយអ្នកលក់រាយក្នុងល័ក្ខ ខណ្ខនៃការអភិវឌ្ឍន៍មិនទាន់ចប់ រួចរាល់ដែលត្រូវរៀបចែកចាយក្នុងរយៈពេល១ឆ្នាំក្រោយ។ត្រង់នេះនឹងទំនងជាមានផលប៉ះដោយសារ ប្រភេទក្រុមហ៊ុនមានយីហោល្បីៗអន្តរជាតិនឹង ស្វែងរកទីតាំងសម្រាប់លក់រាយល្អបំផុតសម្រាប់ការប្រើប្រាស់ផ្សេងៗគ្នា។ ក្នុងចំណោមការ ប្រើប្រាស់សំខាន់ៗគឺសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មដែលមានប្រហែល៩.២%  នៃទំហំផ្សារសំខាន់និង ៣៣.២% នៃផ្លូវធំសំខាន់ៗ ចំនែកអាហារនិងភេសជ្ជៈមានគ្រប់គ្រាន់ដែលមាន១៤.២% ហើយផ្សារទំនើបលក់រាយមានចំនួន២៥ភាគរយ។  របាយការណ៍លើកឡើងថា “ឆ្នាំ២០១៦ប្រទេសកម្ពុជាស្វាគមន៍នឹងយីហោល្បីៗអន្តរជាតិ ជាមួយនឹងផ្សារទំនើបលំដាប់ ស្តង់ដារ ដែលស្ថិតនៅជាប់ផ្លូវធំសំខាន់ៗនឹងមានចំណីអាហារ ភេសជ្ជៈ សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗសុទ្ធសឹងជាប្រភេទស្តង់ដារអន្តរជាតិ”។សេវាកម្មអាផាតមែននៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ នេះជាហេតុផលថាហេតុអ្វីសេវាកម្មជួលអាផាតមែននៅតែមានស្ថេរភាពកំឡុង ត្រីមាសទី១ ដែល អត្រាជួលពី ៥០០ដុល្លារក្នុងមួយខែ សម្រាប់អាផាតមែន Grade B ដែលមានបន្ទប់គេងមួយ ៨,០០០ ដុល្លារក្នុងមួយខែសម្រាប់ប្រភេទ penthouse បែបប្រណីត ។ នេះមិនមានតម្លៃថ្លៃជាងខែមុននិងត្រីមាសមុន នោះទេ។ស្ថេរភាពនៃការផ្តល់សេវាកម្មអាផាតមែនមានចំនួនប្រមាណ ៨៥.៦ភាគរយ ទៅតាមតំបន់នីមួយនៅក្នុងទីក្រុង។របាយការណ៍នេះ មានគោលបំណង ដើម្បីផ្តល់នូវការ យល់ដឹងទូលំទូលាយ សម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បី វាស់ស្ទង់ ថាគួរឬមិនបន្តជាមួយនឹងប្រតិបតិ្តការរបស់ពួកគេ។ នៅទីបំផុត, វាជាការ សំខាន់ដើម្បីមើល ទិន្នន័យនេះ ដើម្បីបង្កើត ការសម្រេចចិត្ត និងការគិតគូរពីហានិភ័យ។ពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់ CBRE
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
June 6, 2022, 9:07 p.m.
Realestate News
សណ្ឋាគារ សុខាល័យAmazing Cambodia ប្រមូលផ្តុំរូបភាពចាស់ៗនៃសំណង់អគារប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នៃស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជា។ប្រតិបត្តិការរបស់ Amazing Cambodia គឺជាការស្រាវជ្រាវរូបភាព តន្រ្តី ភាពយន្តពីអតីតកាល និងសម្បត្តិវប្បធម៌សំខាន់ៗ ដើម្បីចែករំលែកទៅប្រជាជនក្នុងស្រុក  និងអន្តរជាតិឲ្យបានយល់កាន់តែច្បាស់នៃវប្បធម៌ខ្មែរ។ស្ថាបនិក Amazing Cambodia លោក ស្រ៊ិន សុខមាន បានធ្វើការសន្ទនាជាមួយ Realestate.com.kh អំពីជីវិតសង្ខេប និងកំលំាងជម្រុញទឹកចិត្តនៃការបង្កើត Amazing Cambodiaរៀបរាប់សង្ខេបអំពីការងាររបស់អ្នកសព្វថ្ងៃនេះខ្ញុំកំពុងធ្វើការជាអ្នករាយការណ៍និងអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តីក្នុងស្រុក ចាប់តំាងពីខ្ញុំសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL ខ្ញុំក៏មានមុខងារជាគ្រូបង្រៀនពេញម៉ោងថ្នាក់ភាសាអង់គ្លេសនៅសាលាឯកជនមួយនៅក្នុងក្រុងភ្នំពេញ។ ហើយខ្ញុំក៏ជាអ្នករៀបចំកម្មវិធីវប្បធម៌មួយចំនួនដូចជា៖ កម្មវិធីតំាងពិព័ណ៌រូបថតរបស់ Amazing Cambodia ក្នុងឆ្នំា២០១៣ និងការប្រគុំតន្រ្តីសប្បុរសរាត្រីនៃក្តីសង្ឃឹមឆ្នំា២០១៥។អ្វីជាកត្តាជម្រុញទឹកចិត្តរបស់អ្នកចាប់ផ្តើមប្រមូលរូបថតបែបនេះ?ការឈ្លក់វង្វេងនឹងវប្បធម៍សិល្បៈគឺជាកត្តាជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យធ្វើការមួយនេះ នៅពេលទំនេរស្ទើរតែទំាងអស់របស់ខ្ញុំធ្វើការខិតខំស្រាវជ្រាវ វិស័យតន្រ្តី វិស័យភាពយន្ត ក៏ដូចជាវិស័យស្ថាបត្សកម្មកាលពីជំនាន់ដើម។ ជាពិសេសសម័យកាលឆ្នំា១៩៦០ដែលជាសម័យកាលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលគ្រប់គ្នាហៅថាសម័យកាលមាស ឬជាភាសាអង់គ្លេស golden age វាជាសម័យកាលដែលជាប្រធានបទរបស់ខ្ញុំចូលចិត្តស្រាវជ្រាវបំផុត។ស្របពេលដែលខ្ញុំប្រមូលបានរូបថតពីអតីតកាលបានចំនួនច្រើន ខ្ញុំក៏សម្រេចចិត្តបង្កើតគេហទំព័រផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម Facebookដែលមានឈ្មោះថាAmazing Cambodia ដែលមានការជួយផ្នែកបច្ចេកទេស ពីមិត្តភក្តិរបស់ខ្ញុំ។គោលបំណង់សំខាន់ចំនួន៣ដែលខ្ញុំបង្កើតទំព័រផ្ទាល់ខ្លួននេះឡើងដើម្បីចែករំលែក និងចង់ឲ្យប្រជាជនទំាងអស់ដឹងនូវស្នាដៃដ៏អស្ចារ្យកាលពីអតីតកាល និងរំលឹកនូវអនុស្សារីយ៍កន្លងមកកាលពីជំនាន់នោះទៅដល់អ្នកដែលរស់រានមានជីវិត ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីទឹកដីកំណើត ហើយចុងក្រោយនេះជាវត្ថុបំណងដ៏សំខាន់សម្រាប់ចែកចាយផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរទៅកាន់ពិភពលោក។តើកត្តាអ្វីដែលជម្រុញទឹកចិត្តរបស់អ្នកធ្វើការបែបនេះ?មានកត្តាជាច្រើនមែនទែនដែលជម្រុញទឹកចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំស្រលាញ់ការងារបែបនេះយ៉ាងខ្លំាងអស់ពីចិត្ត ទោះបីជាខ្ញុំត្រូវចំណាយថវិការ និងពេលវេលាផ្ទាល់ខ្លួន។ ទោះបីជាគ្មានអ្នកឧបត្ថម្ភគំាទ្រយ៉ាងណាក៏ដោយក៏ខ្ញុំមិនចុះចាញ់នឹងការងារនេះឡើយ ខ្ញុំបានរៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងការស្រាវជ្រាវ។ តួយ៉ាង៖ ខ្ញុំបានអភិវឌ្ឍន៍ខ្លួននូវជំនាញទំនាក់ទំនងជាមួយមនុស្សនៅក្នុងវិស័យនេះផងដែរ។ពាក្យស្លោករបស់ខ្ញុំផ្ទាល់គឺ “ដើរតែម្នាក់ឯងក្នុងផ្លូវមួយក៏ពិតមែនប៉ុន្តែវាជាផ្លូវត្រូវដូច្នេះកុំចុះចាញ់ត្រូវមានមោទនភាពចំពោះទេពកោសល្យមួយដែលគ្មានអ្នកប្រៀបបាន”តើអ្នកយល់យ៉ាងណាចំពោះស្ថាបត្សកម្មកម្ពុជាបច្ចុប្បន្នខ្ញុំគិតថាស្ថាបត្សកម្មនៅក្នុងស្រុកបច្ចុប្បន្នត្រូវបានជះឥទ្ធិពលដោយសកលភាវុបនីយកម្ម និងសំភារនិយម។ អគារភាគច្រើនសាងសង់ឡើងជាសណ្ឋានជ្រុងបិទជិតដែលគ្មានភាពទាក់ទាញ និងគ្មានការបញ្ចេញម៉ូតផ្នែកខាងក្រៅអ្វីទាល់តែសោះ។ផ្ទុយទៅវិញស្ថាបត្សកម្មជំនាន់មុនអគារភាគច្រើនមានការតុបតែងដោយមានភាពជាម៉ូតរចនាផ្ទាល់ខ្លួន។ជាក់ស្តែងរោងមហោស្រពព្រះសុរាម្រឹត ដែលជាស្នាដៃរបស់លោក វ៉ាន់ ម៉ូលីវ៉ាន់ ដែលរចនាឡើងនៃ អគារទំាងមូលជារាងត្រីកោណ ហើយវិទ្យាស្ថានភាសាបរទេសដែលជាស្នាដៃរបស់លោកផងដែរ ដែលត្រូវរចនាឡើងផ្ទៃចំហនៅជាន់ផ្ទាល់ដីដោយមានសសរ និងបង្អួចធំៗរចនាបថបែបផ្ទះខ្មែរបុរាណ។បច្ចុប្បន្នប្រជាជនសម័យថ្មីមិនគិតគូរអំពីបរិយាកាសជុំវិញនោះទេ ពីព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនត្រជាក់។   NUM (Former Descarte)ខ្ញុំកត់សំគាល់ផងដែរថាកុដិព្រះសង្ឃនៅក្នុងតំបន់ដែលជាប្រភេទសំណង់អគារពហុសម័យ ខុសពីសម័យបុរាណ កុដិសម័យថ្មីសាងសង់ឡើងជាមួយនឹងទំហំធំហើយខ្ពស់ជាងមុនជាមួយដំបូលស្រួច។ ប្រហែលដោយសារគេគិតថាកុដិកាន់តែធំនឹងជួយលើកតំកើនសាសនា។ទោះបីជាយ៉ាងណាអគារបច្ចុប្បន្ន វាជាចង្ខុវិស័យមួយ ស្ថាបត្សកម្មបច្ចុប្បន្នគិតទំាងអំពីការរចនាក្នុង និងការរចនាខាងក្រៅផងដែរ។ពួកគេរួមបញ្ចូលទំាងម៉ូតសម័យទំនើប និងសម័យបុរាណនៅក្នុងន័យវិជ្ជមាន។ ជាទស្សនៈផ្ទាល់ខ្លួន ក្នុងចំណោមអគារទំាងអស់ ខ្ញុំសង្កេតឃើញថាអគារទីស្តីការគណៈរដ្ឋមន្រ្តីគឺជាអគារដែលមានស្ថាបត្សកម្មលេចធ្លោមួយ ដែលបង្កប់នូវរចនាបថខ្មែរ ប៉ុន្តែវាមើលទៅមានភាពទំនើបមិនហួសសម័យ។វិមានសន្តិភាពតើរូបភាពអ្វីដែលអ្នកមិនអាចបំភ្លេចបាន?រូបភាពដែលខ្ញុំមិនអាចបំភ្លេចបានគឺជារូបភាពអំពីវប្បធម៌ និងសិល្បៈក្នុងអំឡុងទស្សវត្សទី៦០ជាពិសេសទេសភាពតាមដងផ្លូវក្នុងក្រុងភ្នំពេញបរិវេណនោះសម្បូរដោយអគារជាអត្តសញ្ញាណនៃទីក្រុងជាច្រើន និងរូបភាពសិល្បៈករនៅក្នុងអំឡុងទស្សវត្សទី៦០ក៏ជាអ្វីដែលខ្ញុំចូលចិត្តបំផុតដែរ។ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លំាងនូវការស្រាវជ្រាវជុំវិញក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម និងខេត្តកំពត។ ខ្ញុំធ្វើដំណើរទៅកាន់តំបន់ទំាងនោះដើម្បីផ្តិតយករូបភាពនៃសំណង់អគារអត្តសញ្ញាណមួយចំនួន តើវាមានការប្រែប្រួលយ៉ាងណា!តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអគារចាស់ជំនួយដោយអគារថ្មី? និយាយដោយស្មោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លំាងនៅពេលដែលអគារប្រវត្តិសាស្រ្តជាច្រើនបាន បាត់ខ្លួនម្តងមួយម្តងមួយ។ ខ្ញុំតែងតែសួរសំនួរមួយហេតុអ្វីត្រូវបំផ្លាញ ហេតុអ្វីមិនជួសជុលកែលំអអគារ ទំាងនោះ។ ដូច្នេះខ្ញុំស្វែងរករូបភាពចាស់ៗចងក្រងទៅជាសៀវភៅរូបថតដែលមានឈ្មោះថា “Cambodia: Half Century Then & Now” ដើម្បីបង្ហាញជូនដល់សាធារណជនអំពីភាពសំណង់អគារប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃកម្ពុជាកាលពីអតីតកាល ហើយបច្ចុប្បន្នបានបាត់ខ្លួនបណ្តើរៗ។ ខ្ញុំមានការជឿជាក់យ៉ាងខ្លំាងថាសៀវភៅមួយនេះគឺជាការចងក្រងឯកសារនៃកម្រងរូបភាពពីអតីតកាលនៃអគារដែលធ្លាប់ជាអត្តសញ្ញាណទំាងប៉ុន្មាន ហើយត្រូវបានលាតត្រដាងអំពីប្រវត្តិនៃអគារទំាងនេះដែលមនុស្សជំនាន់ថ្មីមិនបានដឹង។មហោស្រពព្រះសីហមុន្នីជំនួសថ្មី ឬកែលំអ?ទោះបីជាមានរឿងអ្វីយ៉ាងណា ខ្ញុំគិតថាការជួសជុលគឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះថាអគារនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន។ការអភិវឌ្ឍន៍ និងអភិរក្សត្រូវតែដើរទន្ទឹមគ្នា!សូម្បីទីក្រុង Venice និង Paris ដែលជាទីក្រុងអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងពិភពលោក ហើយគេបានរក្សានូវស្នាដៃស្ថាបត្សកម្មប្រវត្តិសាស្រ្តនៅដដែល។ ចុះចំណែកអគារថ្មីៗ? រដ្ឋាភិបាលគួរតែស្វែងរកតំបន់ថ្មីណាមួយសម្រាប់សំណង់អគារថ្មីៗទំាងនោះ ជាជាងជំនួសដោយអគារថ្មីហើយបំផ្លាញអគារប្រវត្តិសាស្រ្ត។ បន្ថែមពីនេះទៀតអគារចាស់ៗទំាងនោះមិនមែនជាអគារចាស់ឥតប្រយោជន៍នោះទេ អគារទំាងនោះអាចប្រែក្លាយជាទីតំាងដូចជាសារមន្ទីរ អគារវិចិត្រសាល សណ្ឋាគារប្រណិត និងផ្សេងៗទៀត៕
J-Tower 3 - News Banner KH
កម្ពុជាសាងសង់អង់តែន និងពហុកីឡាដ្ឋានជាតិលំដាប់ពិភពលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
កម្ពុជាសាងសង់អង់តែន និងពហុកីឡាដ្ឋានជាតិលំដាប់ពិភពលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
June 6, 2022, 5:05 p.m.
Realestate News
កិច្ចព្រមព្រៀងរវាងកម្ពុជា និងក្រុមហ៊ុនវិនិយោគចិនជាមួយគម្រោងទឹកប្រាក់១៥០លានដុល្លារ ក្នុងការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីលំដាប់ពិភពលោកសម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នំា២០២៣។ជាមួយការចុះហត្ថលេខាសម្រេចក្នុងឆ្នំា២០១៣ ជំហានដំបូង ពហុកីឡាដ្ឋានជាតិមរកតតេជោត្រូវបានសាងសង់ ហេដ្ឋារចនាផ្សេងៗ បានប្រមាណ៧០ភាគរយក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន LYP Group យោងតាមរបាយការណ៍ RFA។ពហុកីឡាដ្ឋានជាតិមរកតតេជោដែលមានផ្លូវថ្នល់  ក៏ដូចជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាសសង់បានប្រមាណ៨៥ ភាគរយសម្រាប់ពហុកីឡាដ្ឋាន ស្ថិតនៅលើផ្ទៃដី៨៥ហិកតានៅ ក្នុងភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ។ជំហានទី២នៃគម្រោងពហុកីឡាដ្ឋានត្រូវបានរំពឹងថានឹងចាប់ផ្តើម សាងសង់នៅក្នុងឆ្នំា២០១៧ក្រោមការរៀបចំដោយក្រុមហ៊ុន ចិនចាប់ផ្តើមសាងសង់ជាមួយទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ។ទន្ទឹមនឹងមានពហុកីឡាដ្ឋានថ្មីលំដាប់ពិភពលោក ក៏មាន គម្រោងអង់តែនទូរទស្សន៍ដ៍ធំលំដាប់ពិភពលោកដែលមានកំពស់២៨៥ម៉ែត្រ នឹងត្រូវបញ្ចប់មុនឆ្នំា ២០២៣ ដែលមានទីតំាងស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរកតតេជោ។អង់តែនលំដាប់ពិភពលោកនោះមានឈ្មោះថា TV Tower ជាអង់តែនដ៏ធំជាងគេក្នុងប្រទេសកម្ពុជានៅពេល ដែលសាងសង់រួច ហើយនឹងត្រូវបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមផងដែរ។ គម្រោង TV Tower ត្រូវបានអភិវិឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគចិន Power China Kunming Engineering Corporate Limited ស្ថិតនៅលើផ្ទៃដីប្រមាណ៦ហិកតា។ ពហុកីឡាដ្ឋានលំដាប់ពិភពលោកថ្មី និងTV Towerវាជាគម្រោងមួយដែលជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែ ទាក់ទាញខ្លំាងឡើង៕
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Special Reports
Realestate News
ជាមួយនឹងអត្រានៃតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារខុនដូ មានការប្រែប្រួលនៅកម្ពុជា។ វាអាចទៅរួចថាឆ្នាំ ២០១៦ នឹងជម្រុញឲ្យអ្នកជំនាញខាងអចលនទ្រព្យឲ្យផ្តោតសំខាន់លើបញ្ហាបីបួន ដែលត្រូវតែដោះ ស្រាយសម្រាប់ទីផ្សារឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត។ ជាពិសេសេការកើនឡើងតម្រូវការក្នុងអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ដើម្បីតទល់ទៅនឹងការធ្លាកចុះនៃតម្រូវការខុនដូ។  យោងទៅតាមលោកច្រឹក សុខនីម ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong នៅក្នុងបទ បង្ហាញរបស់គាត់សម្រាប់របាយការណ៍ទីផ្សារខុនដូ H1 2016 របស់ក្រុមហ៊ុន Century21 Cambodia។ បណ្តាញគេហទំព័រផ្លូវការដៃគូរបស់ Century21 Cambodia និងក្រុមការងាររបស់Realestate.com.khTV បានចុះយកព័ត៌មាននៅទីនោះ។ ឧបសគ្គ ផ្នែកនយោបាយ មានច្បាប់មួយចំនួនកំពុងបានធ្វើសេចក្តីពង្រាង និងអនុម័តដើម្បីជួយដល់វិស័យអចលនទ្រព្យដែលមានការកើនឡើងជាពិសេសទាក់ទងទៅនឹងទីផ្សារខុនដូ។ ប៉ុន្តែនៅពេលដែលមានសញ្ញាណណាមួយដែលបង្ហាញពីអសន្តិសុខក្នុងទីផ្សារ និងវិស័យនយោបាយនៅកម្ពុជា  វិនិយោគិនបរទេសត្រូវបានពន្យារ និងសំឡឹងរកទីផ្សារបន្ថែម និងទីផ្សារមានហានិយភ័យតិចតួចសម្រាប់ការវិនិយោគរបស់ខ្លួន។ លោក សុខនីម និយាយថាកំណើនបញ្ហានយោបាយនៅឆ្នាំ ២០១៦ កំពុងធ្វើឲ្យវិនិយោគិនបរទេសព្រួយបារម្មណ៍នៅពេលគិតពីប្រទេសកម្ពុជា។  ប៉ុន្តែ លោក សុខនីម លើកឡើងថាប្រហែលជាមានរូបភាពបញ្ហាជាតិច្រើនជាងការពិតជាក់ស្ដែងរបស់កម្ពុជាក្នុងឆ្នាំ ២០១៦។ គាត់ពន្យល់ថា “ទោះបីជាស្ថានភាពនយោបាយកម្ពុជាមើលទៅហាក់បីដូចជាមានស្ថេរភាព និងមិនមានការផ្លាស់ប្តូរក៏ដោយ  តែទំនុកចិត្ត និងទស្សនៈមួយចំនួនរបស់អតិថិជនបានធ្លាក់ចុះ”។ នេះហាក់បីដូចជាបញ្ហាតូចតាចចំពោះមនុស្សមួយចំនួន ប៉ុន្តែការវិនិយោគឧស្សាហកម្មបរទេសមានប្រហែល ៧០ % នៃទីផ្សារខុនដូ។  ការផ្គត់ផ្គង់លើសលប់ដោយសារតែការប៉ានស្មានចង្អុលបង្ហាញពីកំណើននៃតម្រូវការកំឡុងដើមខែក្នុងឆ្នាំ ២០១៦ អ្នកអភិវឌ្ឍន៍ចាប់ យកឱកាសដើម្បីទទួលបានគម្រោងសាងសង់ថ្មី ជាពិសេសគម្រោងលើទីផ្សារខុនដូ។ ជាអកុសលកត្តានេះធ្វើឲ្យមានគម្រោងសាងសង់ថ្មីច្រើនឡើង ដែលត្រូវធ្វើការគិតទុកមុន។ លោក សុខនីម បាននិយាយថា “ការផ្គត់ផ្គង់បានកើនឡើងខ្លាំងនៅឆ្នាំនេះ” ជាពិសេសនៅក្នុងខែ មករា កុម្ភៈ និងមិនា ឆ្នាំ ២០១៦… ជាមួយគម្រោងថ្មីត្រូវបានដាក់ចេញស្ទើររាល់ថ្ងៃ។ របាយការណ៍ទីផ្សារខុនដូរបស់ក្រុមហ៊ុន Century21 បង្ហាញថា ខុនដូ ជាង១៣,៧៣០ យូនីតត្រូវរំពឹងថាកើនឡើងនៅក្នុងប៉ុន្មានខែបន្ទាប់ក្នុងឆ្នាំ ២០១៦។ ទោះបីជាយ៉ាងណា លោក Seraj Sutton មកពីក្រុមហ៊ុន Century21 Cambodia នៅក្នុងកម្មវិធីជាមួយគ្នានោះ លោកបាកលើកឡើងថា គាត់សង្ឃឹមថានឹងមានការដោះស្រាយលើកំណើននៃការផ្គត់ផ្គង់ដោយការទំនាក់ទំនងជាមួយវិនិយោគិនបរទេសតាមមធ្យោបាយ តាមបែបដំណើរទស្សនកិច្ច “យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍អាជីវកម្មសកល” ដែលនឹងអនុញ្ញាត   Century21 Cambodia ឲ្យផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត រក្សាអ្នកវិនិយោគទុន ប្រាប់ពី ឱកាសនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ភាពមិនឯករាជ្យនៅក្រៅប្រទេសការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេស៖ ប្រទេសចិនក៏ប៉ះពាល់ដល់ចំនួននៃតម្រូវការទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងទទួលបាន។ លោក សុខនីម បញ្ជាក់ថា ទោះបីជាកម្ពុជានៅតែបញ្ចុះតម្លៃជួល និងតម្លៃលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាត្រូវតែបន្ថយចំនួនប្រាក់ដែល មិនឯករាជ្យរបស់ខ្លួននៅខាងក្រៅប្រទេស។ កម្ពុជាមានទីផ្សារដែលប្រើប្រាស់ប្រាស់ដុល្លារហើយលក្ខណៈបែបនេះក៏ប្រហែលជាបង្ករឲ្យមានបញ្ហានៅថ្ងៃអនាគតផងដែរ។ថ្វីបើការចង្អុលបង្ហាញនៃការផ្គត់ផ្គង់លើល លោក សុខនីម និងក្រុមការងាររបស់ Century21 Cambodiaជឿថាការប្រយ័ត្នក្នុងចិត្ត និងគិតពីគោលនយោបាយនៃការវិនិយោគនៅតែមាន ភាពជោគជ័យក្នុងការវិនិយោគលើទីផ្សារខុនកម្ពុជា។ស្វែងរកព័ត៍មានបន្ថែមអំពីបញ្ជីខុនដូនៅលើ realestate.com.kh
ការនាំយកអចលនទ្រព្យកម្ពុជាបង្ហាញពិភពលោក ជួបជាមួយលោក Seraj Sutton នៅលើកញ្ចក់ទូរទស្សន៍  Realestate.com.khTV
ការនាំយកអចលនទ្រព្យកម្ពុជាបង្ហាញពិភពលោក ជួបជាមួយលោក Seraj Sutton នៅលើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
សេដ្ឋកិច្ចកម្ពុជាបានកំពុងរីកលូតលាស់នៅក្នុងឆ្នាំថ្មីៗ ហើយទោះបីជាមិនមែនជាផលអាក្រក់ ឧស្សាហកម្មឈានមុខគេ ដូចជាក្រុមហ៊ុន Century21  កម្ពុជា បានធ្វើកិច្ចព្រមព្រៀងពីវិស័យអចលនទ្រព្យដែល កំពុងរីកចម្រើនខ្លាំង ដែលជាឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ នេះជាទស្សនៈ ដែលផ្តល់ដោយលោក Seraj Sutton ជានាយក អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក របស់ក្រុមហ៊ុន Century21 Cambodia  បាននិយាយក្នុងរបាយការណ៍ស្តីអំពីទីផ្សារខុនដូ H1 2016 ដែលបានធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal។ទស្សនៈវិស័យរួមជាសកលលោក Sutton បានពន្យល់ថាក្នុងគោលដៅមួយចង់ឲ្យជំនួញកាន់តែមានប្រសិទ្ធិភាព ទស្សនៈវិស័យរួមមួយជា សកល គឺកត្តាសំខាន់សម្រាប់ក្រុមហ៊ុន Century21កម្ពុជា ក្នុងការផ្លាស់ប្តូរទៅមុខជាមួយ ការចាប់ផ្តើមដំបូង ដើម្បីពង្រឹងផែនការអាជីវកម្មក្នុងទីផ្សារអចលនទ្រព្យ។ ទស្សនៈវិស័យនេះជាកម្លាំង ជម្រុញឲ្យមានវិធី និងគំនិតថ្មី ដើម្បីបង្កើតបរិស្ថានអនុគ្រោះដល់ប្រតិបត្តិការ និងសហការអាជីវកម្មជាសកល។ផ្តើមគំនិតជាសកលនៅពេលផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ឧស្សាកម្មតែមួយ Century21 បានបង្កើតយុទ្ធសាស្រ្តមួយ ហៅថា“យុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មសកល” ដែលដាក់ចេញជាប្រភេទទេសចរណ៍ទូទាំងពិភពលោក ដើម្បីពង្រីកការយល់ដឹងពីស្ថានភាពការលូតលាស់ពិតប្រាកដនៅកម្ពុជា និងជាពិសេស អចលនទ្រព្យកម្ពុជា។ ផែនការនេះនឹងដឹកនាំដោយលោក Sutton, ជាមួយលោក គុយ វ៉ាត និងលោក SamAth Him Sprung ដែលពួលគាត់ជាប្រធាន អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោកនៅ Century21 Cambodiaលោក Sutton និយាយថា “ផ្តោតលើគំនិតជាសកល” មានន័យថាជាការផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជាទៅដល់ទីផ្សារសកលលោក។ គាត់បន្តថា“ដូច្នេះការធ្វើគម្រោងជាមុនយើងនឹង ផ្សព្វផ្សាយពីគម្រោងនៅកម្ពុជាទៅដល់វិនិយោគិនបរទេសតាមមធ្យោបាយនៃការធ្វើដំណើរ ការបង្កើតទំនាក់ទំនង បង្កើតបណ្តាញនិងផ្សព្វផ្សាយ។” ដោយសារយើងជឿថាទីផ្សារអចលនទ្រព្យកម្ពុជាជាទីផ្សារល្អបំផុតនៅក្នុងតំបន់ និងទូទាំងពិភពលោក ដូច្នេះគ្មានប្រទេសណាមួយនៅលើពិភពលោកអាចយកឈ្នះទីផ្សារវិនិយោគនៅកម្ពុជាបានឡើយ”។ ប៉ុន្តែគាត់ក៏បានលើកឡើងដែរថាវិនិយោគិនកាន់តែច្រើនឡើងនៅជុំវិញពិភពលោកកំពុងសម្លឹងរកភាពខុសគ្នានៃ Portfolio របស់ខ្លួន។ហើយនេះជាកន្លែងដែលដំណើរទស្សនៈកិច្ចនឹងចាប់ផ្តើមដូចនឹងអ្វីដែលបានបង្ហាញ ហើយនឹងស្នើឲ្យមានផ្លូវចរាចរណ៍ពីរខ្សែទៅមកដែលជាកន្លែងដែលវិនិយោគិន អចលនទ្រព្យកម្ពុជាអាចវិនិយោគក្នុងគម្រោងនៅក្រៅប្រទេសហើយវិនិយោគិនបរទេសក៏អាចវិនិយោគគម្រោងក្រៅប្រទេសពីប្រទេសដូចជាកម្ពុជាផងដែរ។ លោក Sutton បានហៅវាថាជា “យុទ្ធសាស្ត្រ និងទស្សនៈវិស័យសកលជោគជ័យ”។ការគាំទ្រជាសកលក្នុងរូបភាពមួយដែលជាការសហការអន្តរជាតិ ក្រុមហ៊ុន Century 21 កម្ពុជា មានគោលបំណង សហការដៃគូរក្នុងប្រទេសដូចជា៖ ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ  ថៃ បារាំង អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិច។លោក Sutton បន្ថែមថា បារាំង និងអូស្ត្រាលីបានបង្ហាញសក្តានុពលដ៏អស្ចារ្យ ដូច្នេះប្រទេសឆ្ងាយៗ ទាំងនេះមានប្រជាជនកម្ពុជាជាជនបរទេស ឬជាអ្នកចំណាកស្រុករស់នៅ។ គាត់និយាយថា  “ហេតុអ្វីបានជាគោលដៅទៅប្រទេសបារំាង?” សហគមន៍ខ្មែរយើងរស់នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់ជនជាតិខ្មែឬជនជាតិខ្មែរសញ្ជាតិបារាំងដែលរយៈកាលចុងក្រោយនេះបន្ទាប់ពីចូលនិវត្តន៍ពួកគាត់សម្រេចចិត្តត្រលប់មកប្រទេសកម្ពុជាជាស្រុកកំណើតរបស់ខ្លួនវិញ” នៅក្នុងឆ្នាំ២០១១មានការប៉ានស្មានថាជនជាតិកម្ពុជា ៨០,០០០ នាក់បានបង្កើតជាសហគមន៍នៅក្នុងប្រទេសបារាំង។ គាត់បញ្ជាក់បន្ថែមថា “យើងអាចធ្វើបែបនេះប្រសិនបើយើងអាចទៅប្រទេសបារាំង ចុះហេតុអ្វីមិនមែនប្រទេសអូស្ត្រាលី? មានសហគមន៍ជាច្រើនរស់នៅក្នុងប្រទេសអូស្ត្រាលី”នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជាដូចនេះក្រុមហ៊ុនCentury21 Cambodia បន្តស្វែងរកវិធីដើម្បីធើ្វឲ្យឧស្សាហកម្មកាន់តែទំនើប និងមានស្ថេរភាពរីកម្រើនទៅមុខ។ ហើយនៅពេលគម្រោងកំពុងមានរូបរាងឡើងយើងអាចសង្ឃឹមឃើញលទ្ធផលពីការរីកចម្រើនឆាប់រហ័សក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។
ទីតំាងដែលគួរវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
ទីតំាងដែលគួរវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:04 p.m.
Realestate News
លោកអ្នកដែលមានថវិការគ្រប់គ្រាន់សម្រាប់ទិញអចលនទ្រព្យ ឬចង់បានលំនៅដ្ឋានសម្រាប់រស់នៅត្រូវតែប្រាកដ ថាគោលដៅនៃការទិញអចលនទ្រព្យរបស់លោកអ្នកជាអ្វី!ប្រសិនបើយើងមានថវិការសម្យល្មមតើអចលនទ្រព្យប្រភេទណាដែលយើងគួរតែទិញ?ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែផងយើងគួរទិញ អចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួល ហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារជាប្រចំាខែ។ចំណែកឯអ្នកដែលចង់វិនិយោគផងស្នាក់នៅផងគួរតែទិញលំនៅដ្ឋានបែបបុរីអាចនៅក្នុងក្រុងកុំឆ្ងាយពេកវាមានឱកាសច្រើនទំាងការលក់ ឬជួលជាដើមប៉ុន្តែការចំណេញមានកម្រឹត វាមិនអាចចំណេញបានច្រើនឡើយ។ប៉ុន្តែអ្នកវិនិយោគបែបផ្សេងទៀតដែលមានដើមទុនច្រើន ការវិនិយោគអចលនទ្រព្យធំៗដូចជា៖ អគារ ឬដីនៅតាមតំបន់ពាណិជ្ជកម្ម វាត្រូវចំណាយដើមទុនច្រើនប្រហែល២ទៅ៥លានដុល្លារ វាអាចមានផលចំណេញចំពោះថ្លៃជួលមានតម្លៃខ្ពស់ងាយស្រួលជួល។សម្រាប់អ្នកមានលទ្ធភាពល្មម ហើយមានបំណងចង់ទិញអចលនទ្រព្យទុកចំណេញនៅថ្ងៃ អនាគត នេះគឺជាភាពវៃឆ្លាតពីការមើលឃើញប្រយោជន៍នៅតំបន់ទំាងនោះដោយអ្នកទំាងដទៃមើលមិនឃើញ។ តំបន់នៅជាយក្រុងគឺល្អសម្រាប់អ្នកវិនិយោគការវិនិយោគទៅតំបន់ដែលទើបតែអភិវឌ្ឍន៍ថ្មីៗ គឺជាការអភិវឌ្ឍន៍រយៈពេលវែង ការលក់ចេញដើម្បីចំណេញត្រូវតែចំាប្រមាណ៥ទៅ៦ឆ្នំា។សូមចូលមើលបន្ថែមពី TOWNCITY’S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!តើលោកមានគំនិត ឬការរំពឹងទុកអ្វីនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នាពេលអនាគត?សម្រាប់យោបល់របស់ខ្ញុំ បច្ចុប្បន្នការអភិវឌ្ឍន៍ទៅទិសខាងជើង ទិសខាងលិច និង ទិសខាងត្បូង ឈាងខាងកើត បានអភិវឌ្ឍន៍រួចហើយ។ បើយើងសំលឹងមើលទិសខាងត្បូងឈាងខាងកើត យើងឃើញថាមានការអភិវឌ្ឍន៍លំនៅដ្ឋានបែបបុរីធំយ៉ាងច្រើនមានដូចជា៖ បុរីប៉េង ហ៊ួត បុរីហាយទិកជាដើម។ហើយទិសខាងកើតនៅតាមបណ្តោយផ្លូវជាតិលេខ៦ដូចជា៖ នៅតំបន់ជ្រោយចង្វារ មានខុនដូ បុរី និងលំនៅដ្ឋានជាច្រើនមកហើយ។ ទិសខាងជើងមានការអភិវឌ្ឍន៍យូរដែរហើយ បុរីខ្នាតធំខ្នាតតូច មានអស់ហើយជាពិសេសតំបន់ទីក្រុងរណប Camko និង Grand Phnom Penh ការអភិវឌ្ឍន៍ទិសខាងនោះមានភាពជោគជ័យដោយសារ៖ ហេដ្ឋារចនាសម្ព័ន្ធល្អ ដង់ស៊ីតេប្រជាជន តំបន់ពាណិជ្ជកម្ម ជាពិសេសតំបន់នោះមានផ្លូវផ្សារភ្ជាប់ទៅខេត្តជាច្រើនដូចជា ខេត្តព្រះសីហនុ កំពត ជាដើម រាល់អចលនទ្រព្យនៅតំបន់នោះមានការលក់ដូរយ៉ាងសកម្ម។យើងហាក់បីដូចជាបំភ្លេចនៅទិសខាងកើត ប៉ុន្តែបច្ចុប្បន្នហាក់បីដូចកំពុងត្រូវគេសំលឹងមើល យ៉ាងម៉ត់ចត់ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់នោះ។ ថ្ងៃអនាគតទិសខាងត្បូងគឺជាទិសមួយដ៏ល្អ សម្រាប់ការវិនិយោគ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំដីដែលឡើងថ្លៃលឿនដោយសារ ទិសដៅ អភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការវិនិយោគបរទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏ល្អ សព្វថ្ងៃតម្លៃអចលនទ្រព្យនៅតំបន់នោះក៏មានតម្លៃសមរម្យ ដូចនេះអ្នកវិនិយោគទំាងឡាយ គួរតែរួសរាន់ឡើង៕សូមចូលមើលបន្ថែមពី TOWNCITY’S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
ពានរង្វនអចលនទ្រព្យកម្ជា 2017 ចាបផ្ម្ផ យ ចាបផបកសទ្ាបការឈរផ្ោះព្ផព្លផនោះ
ពានរង្វនអចលនទ្រព្យកម្ជា 2017 ចាបផ្ម្ផ យ ចាបផបកសទ្ាបការឈរផ្ោះព្ផព្លផនោះ
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
ទ្ព្ត្ការណអចលនទ្រព្យដលបលាញរបសទ្ព្ោះរាជាណាចទ្កកម្ជាទ្ត្លបម្កវញជាម្យពានរង្វនថ្ៗជាផទ្ចន ចណាកថ្នកថ្ៗជាផទ្ចនកងឆ្ 2017 រម្ានការររលស្គលជាព្ផសសផលការអភវឌ្ឍទ្បកបផោយនរនភាព្ នងចណាកថ្នកកាអភវឌ្ឍសណាគារលប្ត្ដដលកព្ងព្ទ្ងចកងរទ្កងភផព្ញ ទ្កងទ្ព្ោះស ន នងផេត្ផសៀម្រាប កចទ្បជបង្វញរបាយការណអចលនទ្រព្យចាបផ្ម្កងទ្បផរសកម្ជា ដដលនងានការតព្ព្ណអចលនទ្រព្យចននព្រភផព្ញ ទ្បផរសកម្ជា ថ្ថ្រ 6 ដេ កកោ ឆ្ 2016បន្ទបព្បដបកកណត្ទ្តម្យឆ្កងវសយអចលនទ្រព្យ នងសណង ពានរង្វនអចលនទ្រព្យកម្ជាទ្ត្លបម្កវញកងឆ្រព្រផដម្ប្លពានដល អកអភវឌ្ឃ គផរាង នងការរចន្ទបងលប្ត្កងទ្ព្ោះរាជាណាចទ្កកម្ជា។ផោងផៅផលការទ្ស្គវទ្ជាវចងផទ្កាយបអសផ្ផ ងផោយ ទ្កម្ នទ្បកាផោបល CBRE បានឱ្យដងថ្ន ការ្ត្្ងអាគារេនដររបសរាធានភផព្ញ ទ្ត្វបានផគរព្ងថ្ននងផកនផ ងផោយគរឱ្យកត្សគាលកងកទ្ម្ត្ 794 ភាគរយ ឬ 19,018 បនបកងរយៈផព្លព្រឆ្ខាងម្េ ដដលគាទ្រតម្រយោះកផណន្លត្្លកងទ្សកសរប ចណលជាផទ្ចននងនគរបនយកម្ដដលានផសរភាព្។កងដ្កដដលកព្ងរកចផរនម្យផ្េងផរៀត្ រ្ាលករាយរបសទ្បផរសកម្ជាគទ្ត្វបានផគកណត្ថ្ននងររលបានកផណនដដលានផសរភាព្ជាម្យនងការ្ត្្ងដ្កលករាយចលម្កកម្ជាព្អកវនផោគបរផរសដដលម្កព្ស គម្នផសដកចអាស្គន នងអាសខាងផកត្។ ការអភវឌ្ឍដគរឱ្យកត្សគាលទងផន្ទោះនងទ្ត្វបានផលកផ ងផៅកងកម្វ្ពានរង្វនអចលនទ្រព្យកម្ជា 2017 ទ្បចាឆ្ ជាកម្វ្ពានរង្វនដត្ម្យគត្ នង្ប្ត្កងទ្បផរសកម្ជាដដលបផងត្ផ ងជាដ្កម្យថ្នពានរង្វនអចលនទ្រព្យអាសដដលផរៀបចផោយ PropertyGuru ជាទ្កម្អចលនទ្រព្យតម្អនថ្នផណត្ដដល្នម្េផគរបសអាស។ទ្ព្ត្ការណអចលនទ្រព្យទ្បចាឆ្ទ្ត្វបានចាបផ្ម្ជា្វការផលទ្បព្ន្េព្្ាយកាលថ្ថ្រ 6 ដេ កកោ ឆ្ 2016 ផៅកងស្គលEmpress Room កងសណាគារ Raffles Hotel Le Royal ដដលានការជបលាងអាហាផព្លរផសៀលផៅផភាជនយោនជាទ្បវត្ស្គស្តស Chinese House ផៅ្វ ទ្ព្ោះសសវត្ កងរាធានភផព្ញ។ជាម្យនងភាព្អក្ក នងការ្េព្្ាយ ព្្សផា្ដដលផ្ផ ងកាលថ្ថ្រ 25 ដេកម្ោះ ឆ្ 2016 ផៅសណាគារដដលលបSofitel Phnom Penh Phokeethra ដដលចលរម្ផោយផភៀវដដលានម្េាត្ជាង 300 ន្ទក នងផភៀវព្ផសស រម្ានឯឧត្ម្បណត្ ដបនស្ល ជាត្ណាងរបសឯឧត្ម្ផរសរដម្ស្តន អម្ ឈនលម្ ដដលបានដថ្ងចណាបអារម្ណជរញរកចត្។ការ្ាយផ្ទលតម្កម្វ្ព្ត្ានរបសរររសេន CTN កម្វ្ Gala Dinner ឆ្ 2016 បានផ ញទ្កម្ ន BoreyPenghouth Group ររលបានពានរង្វនទ្បារម្ាន អកអភវឌ្ឍលប្ត្ (កម្ជា) ទ្សបផព្លដដល ផលាក Rithy Sear ជាទ្បធានទ្កម្ ន WorldBridge Land ទ្ត្វបានឱ្យផ្ោះជាបគលអចលនទ្រព្យទ្បចាឆ្ផោយអកផបាោះព្ម្្ាយរបសរសេន្ទវដProperty Report ជារសេន្ទវដអចលនទ្រព្យទ្បណត្ ស្គបត្យកម្មនងរចន្ទបងដដល្នម្េផគរបសអាស។ អកឈោះពានដ្ផ្េងផរៀត្គទ្កម្ ន The Olympia City Development Co Ltd នង ទ្កម្ នវនផោគ Urbanland Asia Investment CoLtd ។Sign Up NowTerry Blackburn ជាស្គបនក នងជាន្ទយកទ្គបទ្គងរបសពានរង្វនអចលនទ្រព្យអាសបាននោយថ្ន “កម្ជាចលរម្ជាម្យផសដកចដដល្នម្េផគរបសអាស្គនកងការផ្ជាាស្ោះកម្វ្ពានរង្វនរបសេន” ។ “វាជាភសតងចផពាោះកាង នងគណភាព្របសឧសា កម្កងទ្សកដដលផយងានការអភវឌ្ឍដលជាផទ្ចនចលរម្ការចាបផ្ម្របសផយងកងឆ្ 2016”ទ្ព្ត្ការឆ្ 2017 ានផគាលចណងផដម្បផ្ឱ្យ សព្បញ្ផភៀវ នងចននការចលរម្សរបកាលព្ឆ្ម្នសទ្ាបចណាកថ្នកដដលរាបបញ្ល អារគារេនដរ ្ោះ ឬវឡា ការោលយ នងដ្កផសវាកម្អារគាលផៅោន។ ចណាកថ្នកថ្ផដម្បចលរម្កងកម្វ្រម្ាន ការររលស្គលជាព្ផសសផលការអភវឌ្ឍទ្បកបផោយនរនភាព្ នងចណាកថ្នកកាអភវឌ្ឍសណាគារលប្ត្ដដលកព្ងព្ទ្ងចកងរទ្កងភផព្ញ ទ្កងទ្ព្ោះស ន នងផេត្ផសៀម្រាប។ការឈរផ្ោះចាបផបកផ នងបរផៅថ្ថ្រ 4 ដេ វចកា។ ចលរម្ផោយផសរ។Sign Up Now
ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដ៏ជំនាញបំផុតជួបជាមួយលោក Alex Evengroen  លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដ៏ជំនាញបំផុតជួបជាមួយលោក Alex Evengroen លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ទីផ្សារនៃអចលនទ្រព្យមានការប្រកួតប្រជែងយ៉ាងខ្លាំង។ នេះជាការលំបាកក្នុងការធ្វើអាជីវកម្ម និង ស្វែងរកការងារមួយដោយភាពជោគជ័យ ជាពិសេសប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ។ ភាពយូរអង្វែងក្លាយជាបញ្ហាបឋម និងបន្ទាន់មកដែលត្រូវសួរខ្លួនឯងថាអាចឈប់សួរសំណួរដោយរបៀបណានៅពេលដែលភាពល្អប្រសើរពីម្សិលមិញ។ លោក Alex Evergroen នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកប្រឹក្សានៃសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានលើកឡើងពីបញ្ហានេះ និងពន្យល់ថានេះប្រ ហែលដោយសារតែការយល់ដឹងខ្សោយទាក់ទងទៅនឹងភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងបទសម្ភាសន៍ លោកបង្ហាញពីគន្លឹះពីរឬ៣ដែលនឹងធ្វើឲ្យភ្នាក់ងារក្នុងឧស្សាហកម្ម នៃអចលនទ្រព្យក្លាយជាភ្នាក់ងារឆ្នើមបំផុត។អត្តចរិកអត្តចរិកមួយដែលជាមូលដ្ឋាននៃភ្នាក់ងារអចលនទ្រព្យជោគជ័យគឺមិនមែនជាសមិទ្ធិផលដោយបានមក ពីការសិក្សារបស់គាត់នោះទេ តែជាអត្តចរិករបស់គាត់ និងរបៀបដែលគាត់ធ្វើអាជីវកម្ម។ ទោះបីជាបុគ្គលនោះត្រូវបានទទួលស្គាល់ដោយស្ថាប័នមួយ វាគ្រាន់តែជាតម្លៃបន្ទាប់បន្សំប៉ុណ្ណោះ ដោយឡែកការទទួលស្គាល់ដោយអតិថិជនរបស់ខ្លួនផ្ទាល់អំពីបទពិសោធន៍ការងារវាពិតជារឿងមួយសំខាន់បំផុត។ វាជាអត្ថប្រយោជន៍ដ៏សំខាន់នៅពេលអតិថិនជនបានណែនំាយើងទៅកាន់មិត្តភក្តិ គ្រួសារ របស់ ពួកគាត់អំពីការបម្រើសេវាកម្មរបស់យើង។ មនុស្សទូទៅមានជំនឿទៅលើយើងដោយសារតែមនុស្ស ផ្សេងៗទៀតបានផ្តល់តម្លៃនិងទំនុកចិត្តដល់យើង នេះជាជំនឿទុកចិត្តដ៏យូរអង្វែង។ វិសាលភាពទោះបីជាចរិកលក្ខណៈល្អគឺសំខាន់ ប៉ុន្តែការទទួឡស្គាល់ និងអ្វីទំាងអស់តែងតែប្រែប្រួលជានិច្ច។ ចំណេះដឹងអំពីអចលនទ្រព្យ និងទីតាំង បង្ហាញថាអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយ នឹងធានាថាអតិថិជនរបស់អ្នកនឹងទទួលបានការទំនាក់ទំនងពិតបា្រកដ។ការទំនាក់ទំនងលោក Evergroen  ជម្រុញបន្ថែមដល់ភ្នាក់ងារថ្មី និងនិយាយថាការទំនាក់ទំនងគឺជាកត្តាសំខាន់មួយ ដែលអ្នកអាចរៀនសូត្រក្នុងអាជីវកម្ម។ នេះមិនគ្រាន់តែដាក់បញ្ចូលទៅក្នុងគោលការណ៍នៃការទំនាក់ ទំនង។ ក៏មានរូមមានទាំងជំនាញនៃភាសា។ គាត់បញ្ជាក់ថា យើងត្រូវតែរៀនជាប់ជានិច្ច។ ចេះភាសា ច្រើនបន្ថែមនឹងធ្វើឲ្យអ្នកមានការប្រកួតប្រជែង និងទទួលបានភាពរីកចម្រើនទៅមុខ។ វាធ្វើឲ្យវិនិយោគិនអារម្មណ៍ពេញចិត្ត ហើយពួកគេនឹងនឹកឃើញនៅពេលដែលពួកគេធ្វើការជាមួយភ្នាក់ងារអចលន ទ្រព្យផ្សេង។ ភាសាខ្មែរ អង់គ្លេស និងភាសាចិនប្រើប្រាស់ចាំបាច់នៅប្រទេសកម្ពុជា។ សហគមន៍បង្កើនទំនាក់ទំនងនៅក្នុងអាជីវកម្មជាការចូលរួមធំបំផុតពីភាពជោគជ័យ និងបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យនៅទូទាំងពិភពលោក។ បើគ្មានជំនាញទំនាក់ទំនង អ្នកនឹងបាត់បង់អតិថិជនសក្តានុពល ដែលនឹងទទួលបានតាមរយៈឈ្មួញកណ្តាល។ មានន័យថាអ្នកមិនត្រឹមតែមានទំនាក់ទំនងជាមួយអតិ ថិជននោះទេ ក៏គួរមានទំនាក់ទំនងល្អជាមួយអ្នករួមការងារ ស្ថាប័ននិងភ្នាក់ងារផ្សេងៗទៀត។ នេះជា ហេតុផលដែលលោក Evergroen ផ្តល់យោបល់ឲ្យភ្នាក់ងារអចលនទ្រព្យចូលរួមជាមួយសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ដែលជាសមាគមន៍ធំមួយបានចុះឈ្មោះជាមួយនឹងក្រសួងពាក់ព័ន្ធ។  ក្នុងនាមជាផ្នែកមួយនៃសមាគមន៍អាចផ្តល់ឱកាសឲ្យអ្នកបានសិក្សាពីអ្នកដែលមានគំនិតដូចគ្នា អ្នកដែលចង់ជួយ និងអ្នកដែលចង់ពង្រឹងល័ក្ខខណ្ឌការងាររបស់ខ្លួន។ ដូច្នេះមិនថាអ្នកជាសមាជិក (CVEA) ឫមិនមែនតែត្រូវប្រាកដថាអ្នកជាផ្នែកមួយនៃក្រុមហ៊ុនដែលអាចទុកចិត្តបាន។ ភាពស៊ីចង្វាក់គ្នានៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់លោក Evergroen លើកឡើងថា “អ្នកមានឱកាសតែម្តងគត់”។ គាត់បន្តថាអ្នកដែលជួបជាមួយអ្នកពេលដំបូង នឹងនៅជាមួយអ្នករហូតដល់ចុងក្រោយ រហូតដល់អ្នកទាំង នោះបែកចេញពីអ្នក។ ដូច្នេះអ្នកចង់ឲ្យពួកគេត្រូវការអ្វីដែលអ្នកចង់ផ្តល់ឲ្យពួកគេវិញ ទោះយ៉ាងណា ចំណាប់អារម្មណ៍អវិជ្ជមានអាចត្រូវធ្វើឲ្យប្រសើរវិញបានជាមួយនឹងការតាមដានដោយមានភាពស៊ី ចង្វាក់គ្នា។ ហើយមិនថាតើអ្នកមានគំនិតវិជ្ជមាន ឫអវិជ្ជមាន ការតាមដាននៅតែជាវិធីល្អបំផុតអ្នក អាចបង្កើតទំនាក់ទំនងបាន។ តែតូ្រវទាមទារការយកចិត្តទុកដាក់ ដូច្នេះវានឹងមិនធ្វើឲ្យអតិថិជនជួប ការលំបាកដោយសារបញ្ហានេះ។ ទំនុកចិត្តក្នុងនាមជាបុគ្គលម្នាក់ និងគ្រូបង្វឹកជោគជ័យម្នាក់ លោក Alex Evergroen ជឿថា ភ្នាក់ងារទាំង អស់ដំបូងបំផុតត្រូវមានជំនឿជាក់លើខ្លួនឯងសិន។ ត្រូវហ៊ានធ្វើឲ្យខុសបែ្លកពីគេ។ គាត់និយាយថា ប្រសិនបើអ្នកចម្លងពីអ្នកដទៃ នោះក៏គ្មានបញ្ហាអ្វីដែរ។ប៉ុន្តែអ្នកក៏ដូចគ្នាទៅនឹងអ្នក ទាំងនោះដែរ។ ហើយទោះបីជាមានសារៈសំខាន់ក្នុងការដុសខាត់ខ្លួនឯងក្នុងរូបភាពជាបុគ្គល ជោគជ័យម្នាក់ ភាពខុសគ្នារបស់យើងនឹងបំពេញឲ្យខ្លួនយើង និងសូម្បីតែបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងជំនាញ បទពិសោធន៍ ដែលមានជំនាញ។ គាត់លើកឡើងថាយើងត្រូវតែបង្កើតជម្រើសដើម្បីឲ្យមានទំនុកចិត្ត។ ដូច្នេះប្រសិនបើខ្ញុំមិនជឿជាក់លើ ខ្លួនខ្ញុំ សួថាហេតុអ្វីបានជាគេត្រូវជឿជាក់លើខ្លួនខ្ញុំ? គាត់បញ្ជាក់បន្ថែមទៀតថា ទំនុកចិត្តធ្វើឲ្យអ្នកដទៃទុកចិត្តថាអ្នកនឹងជួយពួកគេនៅពេលណាដែលពួកគេត្រូវការ។ ជាមួយនឹងការធានា និងការប្រើប្រាស់នូវគន្លឹះទាំងអស់គ្នា លោក Evergroen មានជំនឿជាក់ថា អ្នកនឹង នៅបានរហូត និងជួបជាមួយនឹងទីផ្សារអចលនទ្រព្យដ៏ធំមួយ។ ដូច្នេះត្រូវបន្តរពង្រឹងខ្លួនឯង និងដឹងពីអ្វីដែលអ្នកនឹងនៅតែធ្វើការជាមួយ។ ហើយដោយសារតែឧស្សាហកម្មកំពុងរីកចម្រើនឆាប់រហ័សនោះ ភ្នាក់ងារអចលនទ្រព្យគួរមិនមានលេសដោះសារធ្វើអ្វីផ្សេងទៀតជាងផ្តោតសំខាន់លើការរីកលូតលាស់ទៅមុខនោះទេ៕Find out more from our agents!Learn more on realestate.com.kh news!
តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត
តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត
June 6, 2022, 5:06 p.m.
Special Reports
ក្នុងឆ្នំា២០០៧ Camko City និងគម្រោងខុនដូទំាង៣របស់ De Castle ជាមួយនឹងគម្រោងផ្សេងៗទៀត បានចាប់ផ្តើមគម្រោងនៅប៉ែកខាងជើងនៃភ្នំពេញ។ គម្រោងទំាងនោះត្រូវបាន បង្ហាញខ្លួនជាគម្រោងដំបូងនៅក្នុងទីផ្សារលំនៅដ្ឋានចំនួន១,៧០០យូនីត ត្រូវដាក់លក់ជាមុន នៅក្នុងឆ្នំានោះ។ ទីផ្សារលំនៅដ្ឋានគឺទើបតែចាប់កំណើតនៅពេលនោះ ក៏បានទទួលការចាប់អារម្មណ៍គ្រាន់ បើពីប្រជាជនក្នុងតំបន់ ជាពិសេសជនបរទេសដែលមាន ការចាប់អារម្មណ៍យ៉ាងខ្លំាង។នៅពេលបច្ចុប្បន្នវាមិនមែនជាទីផ្សារថ្មីថ្មោងទៀតទេ វាមានរយៈកាលជាង១០ឆ្នំាហើយ ជាមួយនឹងវត្តមានខុនដូជាច្រើនពាសពេញ ទីក្រុង ជាពិសេសនៅក្នុងតំបន់ចំការមន ឬនៅទិសខាងជើង ឈាងខាងកើតនៃទីក្រុងភ្នំពេញ។ក្រុមហ៊ុន Century 21 បានចេញរបាយការណ៍របស់ខ្លួនថាមានចំនួនខុនដូចំនួន១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងពីរប្រភេទនេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។ ការផ្គត់ផ្គង់ត្រូវបានកត់សំគាល់យ៉ាងខ្លំាងប្រមាណរយៈកាល២ឆ្នំានេះ ទីផ្សារកំពុងស្ថិតនៅ ភាពលាយឡំគ្នាថ្ងៃកំពុងប្រកួតប្រជែងគ្នា ថ្ងៃស្អែកទទួលភាពជោគជ័យ!ការផ្គត់ផ្គង់អាចមានចំនួនលើសតម្រូវការ ប៉ុន្តែនេះមិនមែនជាការដាក់សំពាធនៅក្នុងទីផ្សារមួយនេះទេនៅក្នុង រយៈពេលខ្លី ប៉ុន្តែនៅថ្ងៃអនាគតវាអាចជាទីផ្សារមួយ និងមានសមតុល្យ។សម្រាប់ការប្រកួតប្រជែងមានកត្តាពីរសំខាន់ដែលយើងត្រូវពិនិត្យ ផលធៀបរវាងការលក់ និង ស្តុកហើយនិងផល ធៀបនៃការស្រូបយកនៃទីផ្សារផងដែរ។កត្តាទី១៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 ឆមាសទី១ឆ្នំា២០១៦ត្រូវបានមើលឃើញ ថាមានការចាប់អារម្មណ៍យ៉ាងខ្លំាង។ ខុនដូ១៣,៣០០យូនីតត្រូវបានដាក់លក់មុននៅក្នុងទីផ្សារ ខុនដូប៉ុន្តែត្រឹមតែ១៣ ភាគ រយត្រូវបានលក់ ប្រៀបជាមួយនឹង១៨ភាគរយនិង៣១ភាគរយដែលបានដាក់ក្នុងពេលដូចគ្នានៅក្នុងឆ្នំា ២០១៥ និង២០១៤។កត្តាទី២៖កំលំាងស្រូបទាញទីផ្សារអំឡុងពេល ៦ ខែដំបូងនៃឆ្នំា២០១៦ ដែលមានរយៈពេល ៣ឆ្នំា៨ខែ យឺតជាងការស្រូបយកទីផ្សារនៅឆ្នាំ ២០១៥ ដែលមានតែ ២ឆ្នំា៨ខែ។“វាមិនមានភាពគួរឲ្យភាពភ្ញាក់ផ្អើលទេពីព្រោះការផ្គត់ផ្គង់តម្រូវការក្នុងក្នងដើមឆ្នាំនេះមានការ កើនឡើងបើយោងតាមសំដីលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong។ នៅក្នុងរបាយការណ៍ដូចគ្នា ទីផ្សារចាប់ផ្តើមមានដំណើរការយឺត ដោយសារមានការបន្ថែម ចំនួនខុនដូថ្មីៗជាច្រើនកាលពី ឆ្នំាមុន និងកន្លះឆ្នំាដំបូងក្នុងឆ្នំានេះ បានធ្វើឲ្យចំនួនលក់ចេញ យឺត នៅក្នុងរយៈពេលខ្លី។លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគទុនអនិកជន (OCIC) ដែលជាក្រុមហ៊ុនវិនិយោគគម្រោងខុនដូ Olympia City បាននិយាយថា “ការលក់ខុនដូក្នុងឆ្នំានេះមានការ ធ្លាក់ចុះយ៉ាងរហ័សដោយសារមានការផ្គត់ផ្គង់យ៉ាងច្រើនសម្បើម” គាត់បន្ថែមទៀតថា “អ្នកអភិវឌ្ឍន៍បាន ផ្តោតទៅលើជនបរទេសសម្រាប់ទីផ្សារប៉ុន្តែសព្វថ្ងៃនេះពួកគេបានបែរទៅឆ្ពោះទៅរក អ្នកដែលមានជីវភាពមធ្យមវិញ”។ការសាងទំនុកចិត្តយ៉ាងច្រើនលើទីផ្សារអន្តរជាតិត្រូវបាននំាឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារ ចំណែកឯទីផ្សារក្នុងស្រុកការចំណាយវាមិនទាន់ជាកត្តាដែលជម្រុញឲ្យទីផ្សារកើនឡើងនោះទេ ក្នុងឆ្នំា២០១៤ ផាកកាហ្វេបានធ្វើការស្រាវជ្រាវអំពីចំណូលអ្នករស់នៅក្នុងក្រុងភ្នំពេញបានបង្ហាញថាប្រជាជនប្រមាណ១ភាគរយមានប្រាក់ចំណូលចន្លោះពី$២០០០ទៅ៛៥០០០ក្នុងមួយខែ ហើយ៦ភាគរយមានប្រាក់ចំណូលចន្លោះពី$១០០១ទៅ$២០០០ក្នុងមួយខែ។តាមរបាយការណ៍របស់ Vtrust ស្តីពីទីផ្សារលំនៅដ្ឋានក្នុងឆ្នំា ២០១៥ ប្រមាណ៥៤ភាគរយនៃ បានឆ្លើយតបនៃតម្លៃខុនដូដែលគេចង់ទិញចន្លោះពី$៣0,000ទៅ$៧០,០០០ក្នុងមួយយូនីត។ ប្រមាណ៤០ភាគរយចង់ទិញក្នុងតម្លៃតិចជាង$៧០,០០០។ ចំណែកឯ ៩ភាគរយនៃអ្នកទិញ ក្នុងតំបន់បាននិយាយថាប្រហែលជានឹងទិញខុនដូ។ ម្យ៉ាងទៀតការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារពេលបច្ចុប្បន្នអាចមានសក្តានុពលសម្រាប់ទីផ្សាររយៈពេលវែង អាចពី៣ឆ្នំាទៅ៦ឆ្នំាខាងមុខទៀត។វាមានគុណសម្បត្តិពីព្រោះនៅពេលការផ្គត់ផ្គង់កាន់តែទូលំទូលាយនៅក្នុងទីផ្សារ វាផ្តល់ឱកាសយ៉ាងច្រើនសម្រាប់ជនបរទេសដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។ ខុនដូបានធ្វើ ឡើងក្នុងគម្រោងពហុបំណងដែលផ្តល់ជម្រើសយ៉ាងច្រើនជាមួយនឹងភាពងាយ ស្រួលក្នុង ជីវិតរស់នៅរបស់ពួកគាត់។លោក គុយ វ៉ាត់ ជានាយកក្រុមហ៊ុន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia គំាទ្រក្នុងការយល់ឃើញនេះ លោកបានលើកឡើងថា “នៅពេលអ្នកជំនួញ ឬអ្នកវិនិយោគ បរទេសចង់មកកម្ពុជា_តើនឹងយ៉ាងម៉េចវិញប្រសិនបើយើងគ្មានលំនៅដ្ឋានផ្គត់ផ្គង់ដល់ពួកគេ ដែលជាប្រភេទលំនៅដ្ឋានដែលផ្តល់ភាពងាយស្រួលរួមជាមួយនឹងភាពគាប់ចិត្តដូចជា ប្រភេទលំនៅដ្ឋានដែលផ្តល់ភាពជាកម្មសិទ្ធិស្របច្បាប់កាន់កាប់ដោយជនបរទេស?”ភាពល្អប្រសើរមួយវិញទៀត នៅពេលខុនដូចដ៏ច្រើនបានផ្គត់ផ្គង់នៅលើទីផ្សារ តំណាលគ្នាជាមួយនឹងតម្រូវការមានកំណត់ជាមួយនឹងការស្រូបយកតម្លៃថ្មី ហើយតម្លៃបន្ទាប់បន្សំផ្សេងទៀតក្នុងពេលដែលតម្រូវការកាន់តែកើនឡើង។ចូលមើលបញ្ចីខុនដូផ្សេងៗនៅលើ Realestate.com.kh!
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ បានប្រកាសជាសារធារណៈ Realestate.com.khTV
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ បានប្រកាសជាសារធារណៈ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទស្សនាវដ្ដី Property Report អាស៊ីបានចាប់ផ្តើមជាថ្មីម្តងទៀត ពានរង្វាន់អចលនទ្រព្យកម្ពុជា សម្រាប់ឆ្នាំ២០១៧ ។ Realestate.com.kh ជាដៃគូរគេហទំព័រអចលនទ្រព្យអនឡាញនៃពានរង្វាន់នេះ នៅក្នុងវេទិការសន្និ សីទសារព័ត៌មាននៅក្នុងទីក្រុងភ្នំពេញសប្តាហ៍នេះ។ លោក Terry Blackburn នាយកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Pte Ltd ផ្នែកពានរង្វាន់ និងការបោះពុម្ភផ្សព្វផ្សាយ និងស្ថាបនិកនៃទស្សនាវដ្តី Property Report និងលោក Lim Seng Siew នៃក្រុមហ៊ុនដៃគូរ BDO ជានាយកវាយតម្លៃពានរង្វាន់ប្រចាំឆ្នាំ បានលើកឡើងអំពីល័ក្ខខណ្ឌតិកៈ នៃការកាត់សេចក្តី សម្រាប់យប់នេះ។ អ្នកមានចំណាប់អារម្មណ៍ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧ នេះដែរឫទេ? មើលព័ត៌មានទាំងស្រុងនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នៅទីនេះ សូមចុះឈ្មោះថ្ងៃនេះ!
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
អតិថិជនទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្មនឹងស្ទាក់ស្ទើរជ្រើសរើសអចលនទ្រព្យមួយណាបាននៅពេលការ តាំងបង្ហាញពីអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦។ ការតាំងពិពណ៌ពាណិជ្ជកម្មនៅកោះពេជ្រពីថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦។ Realestate.com.kh មោទនភាពបានក្លាយជាភ្នាក់ងារអចលនទ្រព្យអនឡាញ សម្រាប់ពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជា។វត្ថុបំណងសំខាន់ចង់ឲ្យអ្នកមកទស្សនា បានឃើញគ្រប់គម្រោងទាំងអស់នៅក្នុងកន្លែងតែមួយ។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយការផ្តល់ជួនជាច្រើនទៀតដែលមានក្នុងពិពណ៌។ ការផ្សព្វផ្សាយជាការដាក់តាំងបង្ហាញអចលនទ្រព្យធំបំផុតនៅកម្ពុជា ព្រឹត្តិការណ៍នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា។ ដែលបានគាំទ្រដោយសមាគមន៍វាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ការពិពណ៌នឹងផ្តោត សំខាន់លើគុណភាពនៃគម្រោងដែលនឹងទាកទាញអ្នកទិញបរទេស។គម្រោងដែលដាក់បង្ហាញរួមមានៈ   “ការតាំងពិពណ៌ និងការវិនិយោគអចលនទ្រព្យកម្ពុជារៀបចំឡើងធំបំផុត ប៉ុន្តែនៅពេលអ្នកអភិវឌ្ឍន៍សំខាន់ៗច្រើនឡើងចុះឈ្មោះក្នុងការដាក់បង្ហាញពីគម្រោងរបស់ពួកគេ។ ភាគច្រើនជាអ្នកចូលរួមក្នុងពិពណ៌លើកទីមួយនេះឆ្លុះបញ្ចាំងពីការបន្តកើនឡើងកាន់តែខ្លាំង និងទាមទារឲ្យគម្រោងមានគុណភាព។ តម្លៃនៃអចលនទ្រព្យនៅតែសមល្មមបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ នៅពេលដែលជាប្រទេសមួយចាប់អារម្មណ័លើការវិនិយោគលើការផលិត និងវិស័យទេសចរណ៍ ទីផ្សារជួលគឺរំពឹងថានឹងនៅតែរឹងមាំ។ ការតំាងពិពណ៌គឺវេទិការទីផ្សារដើម្បីឲ្យធ្វើការផ្សព្វផ្សាយដល់ទាំងអ្នកទិញក្នុងស្រុក និងបរទេសដោយរំពឹងថាអាចទាក់ទាញអ្នកបានជាង ១០,០០០ នាក់។កក់កន្លែងជួលតង់ សូមផ្ញើពត៌មានលំអិតផ្ទាល់ខ្លួនមកកាន់អ្នករៀបចំរបស់យើង សូមចុចទីនេះចូលទស្សនាក្នុងការពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦ ដោយឥតគិតថ្លៃ! អាចរកបាននូវសំបុត្រអញ្ជើញចូលរួមៈ ត្រូវការសំបុត្រដែរឫទ?FIND OUT MORE
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
June 6, 2022, 5:06 p.m.
Realestate News
ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅទីក្រុងហូជីមិញ, រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្ដហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាគចក្រផងដែរ។កត្តាអំណោយផលទំាងប៉ុន្មាននេះបាន ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លំាង។  ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លំាង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Hotels Resorts Spas នឹងធ្វើប្រតិបត្តិការនៅ លើកោះក្របីខេត្តព្រះសីហនុ សណ្ឋាគារមួយនេះមានវីឡាលំហែកាយប្រណិតចំនួន៤០ដែលសុទ្ធតែអាចមើលឃើញទេសភាពមាត់សមុទ្រ។ Six Senses Spa Krabey Island ជាគោលដៅសម្រាប់អ្នកទេសចរណ៍ដែលមកកំសាន្តក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។Six Senses Spa Krabey Island គ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួននៅក្នុងឆ្នាំ 2017។ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយ នេះក៏មានសក្តានុពលផងដែរ។“ការវិនិយោគដីធ្លីនៅក្នុងខេត្តព្រះសីហនុវាពិតជាឱកាសក្នុងការវិនិយោគសម្រាប់ថ្ងៃអនាគត ព្រោះថាគម្រោងអភិវឌ្ឍន៍ជាច្រើនកើតមានឡើង ក៏ដូចជាកត្តាភូមិសាស្រ្ត ខេត្តនេះជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ” នេះជាសម្តីលោក ឆុត ប៊ុណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងភ្នំពេញដែលបានទិញដីមួយកន្លែងក្នុងខេត្តព្រះសីហនុ។លោក ឌិន សកល ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានទីតំាងស្ថិត នៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “អតិថិជនមានចំណាប់អារម្មណ៍ខ្លំាងទៅលើដីធ្លី និងផ្ទះសម្បែង ចំណែកឯការជួលនៅក្នុងខេត្តព្រះសីហនុមានសន្ទុះឡើងគួរសម្យ អ្នកជួលភាគច្រើន ជាជនបរទេសដែលស្នាក់នៅទីនេះរយៈពេលវែង” ។សក្តានុពលយ៉ាងសំបើមបែបនេះហើយ អ្នកវិនិយោគទុនបរទេសជាច្រើនបានឈានជើងចូលមកកាន់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមវិនិយោគិនចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលរមណីយដ្ឋានលំហែកាយអន្តរជាតិ ដែលមានទឹកប្រាក់វិនិយោគចំនួន៣ពាន់លានដុល្លារនៅឆ្នេរមាសឆ្នេរប្រាក់ខេត្តព្រះសីហនុ ដែលមានទំហំដី៣០០០ហិកតា ការវិនិយោគទំាងនេះដើម្បីទាញយកប្រយោជន៍ចូលទៅក្នុង ឧស្សាហកម្មទេសចរណ៍កំពុងងើបឡើងនៅកម្ពុជា។លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Town City បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ រមណីយដ្ឋានប្រណិតនៅលើកោះ និងការអភិវឌ្ឍន៍ផ្សេងៗគឺជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដោយហេតុតែកំណើនទេសចរណ៍កើន ធ្វើឲ្យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កាន់តែមានភាពប្រសើរឡើង ក៏ដូចជាទីផ្សារការងារក្នុងតំបន់កាន់តែមានកំណើន តម្រូវការទីផ្សារអចលនទ្រព្យវាពិតជាសំខាន់”។សូមរំលឹកផងដែរថា ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុមានចំនួន១.៣លាននាក់ក្នុងរយៈកាល៥ខែដំបូង កើនឡើង១៦ភាគរយប្រៀបនឹងឆ្នាំមុន ចំនួនភ្ញៀវទេសចរណ៍កើនឡើងបែបនេះបានជម្រុញឲ្យសេដ្ឋកិច្ចកើនឡើងក៏ដូចជាវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនផងដែរ៕   អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុអចលនទ្រព្យសម្រាប់លក់ក្នុងខេត្តព្រះសីហនុយល់ដឹងបន្ថែមអំពីខេត្តព្រះសីហនុ
VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
June 6, 2022, 5:05 p.m.
Realestate News
vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នីវ៉ូទឹកសមុទ្រ។ នៅទីនេះអ្នកអាចមានជីវិតតាមបែបធម្មជាតិនៅលើភ្នំ អ្នកអាចចាត់ទុកវាជាលំនៅដ្ឋានសម្រាប់លំហែកាយក្នុងថ្ងៃឈប់សម្រាកសម្រាប់ទីស្នាក់អាស្រ័យនៅពេលដល់វ័យចូលនិវត្តន៍ ការិយាល័យក៏ដូចជាលំនៅដ្ឋានអចិន្រ្តៃយ៍។ ឧទ្យានជាតិគីរីរម្យជាឧទ្យានជាតិដំបូងគេនៅកម្ពុជា មានទីតាំងនៅជិតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹងផ្នែកខ្លះស្ថិតនៅក្នុងខេត្តកោះកុង។ ពាក្យថាគីរីរម្យមានន័យថាភ្នំរីករាយដែលបានប្រទានកិត្តិនាមឲ្យតំបន់នោះដោយព្រះបាទមុនីវង្សនៅក្នុងទសវត្សឆ្នាំ១៩៣០។ តំបន់គីរីរម្យសព្វថ្ងៃមានរមណីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ vKirirom Pine Resort មាន៦៨បន្ទប់ និងមានកន្លែងបោះជុំរុំគួរឲ្យចាប់អារម្មណ៍ចំនួន១៥០កន្លែង ដែលមានផ្តល់កកន្លែងបោះជុំរុំដ៏ស្រស់ស្អាត a.k.a “Glamping” អ្នកទស្សនាអាចចូលរួមជាមួយសកម្មភាពទៅតាមការរៀបចំដូចជា៖ ការសំរាកលំហែកាយនៅលើកំពូលភ្នំដ៏សែនត្រជាក់ចិត្តសកម្មភាពជាក្រុម និងមានសកម្មភាពកីឡា កំសាន្តផ្សេងៗទៀត។ មានសាកលវិទ្យាល័យអន្តរជាតិដែលគេស្គាល់ថាជាវិទ្យាស្ថានបច្ចេកវិទ្យាគីរិរម្យ នៅពេលបច្ចុប្បន្នដែលស្ថិតក្នុងប្រតិបត្តិការឆ្នាំទី២របស់ខ្លួន។ កន្លែងដាក់ឲ្យប្រើថ្មីគួរឱ្យរំភើបនៅក្នុងតំបន់នេះដែលត្រួវដាក់បញ្ចូលជាតំបន់សម្រាប់ថតខ្សែភាពយន្ត តំបន់កំសាន្ត ទីកន្លែងសម្រាប់ការប្រជុំ លើកទឹកចិត្ត, និងពិព័រណ៍) សាលប្រជុំ ស្ថានីយរថយន្តក្រុង តំបន់ពាណិជ្ជកម្ម អាងហែលទឹក ហ្ស៊ីបឡាញ និងសណ្ឋាគារ។ ស្វែងយល់បន្ថែមអំពីគម្រោងvKirirom! ដោយទទួលបានពានរង្វាន់កិត្តិយសតំបន់អ៊ីកូទេសចរណ៍ឆ្នាំ២០១៥ពីរដ្ឋាភិបាលកម្ពុជារមណីយដ្ឋាននេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងកាអភិវឌ្ឍន៍តំបន់ខ្ពង់រាបឲ្យក្លាយទៅជាកន្លែងល្អបំផុតនៅប្រទេសកម្ពុជា និងមានទិសដៅឲ្យមានការទទួលស្គាល់នៅទូទាំងសកលលោកដូចគ្នាទៅនឹងខេត្តសៀមរាបដែរ។នៅក្នុងជំហានទី១ផ្ទៃដី៥៩១ហិចតានៃរមណីយដ្ឋានតំបន់ស្រល់គីរីរម្យ និងជាព្រៃស្រល់ដែលបង្កើតឡើង។តំបន់ទី១នឹងត្រូវធ្វើជាលំនៅស្ថាន និងជាអគារផ្គត់ផ្គង់ផ្សេងៗទៀត។ មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនឹងធ្វើការដាក់បញ្ចូលតំបន់នេះដែលជាតំបន់អតិភាពនៃការអភិវឌ្ឍន៍ទីក្រុង និងរួមបញ្ចូលទាំងភាពងាយស្រួលប្រចាំថ្ងៃ ផ្នែកវេជ្ជសាស្ត្រ ផ្នែកអប់រំ និងមណ្ឌលសម្រាប់ដឹកជញ្ជូន តំបន់នៃឱកាសពាណិជ្ជកម្ម និងការកំសាន្តផ្សេងៗ។ តំបន់ចុងក្រោយនឹងត្រូវផ្តោតទៅលើការ អភិវឌ្ឍន៍គំនិតអាជីវកម្មបៃតង។ ទាំងអស់គ្នាជាមួយនឹងឧស្សាហកម្មធុនស្រាល និងការអភិវឌ្ឍន៍ កម្មវិធីអប់រំដទៃទៀត។ គ្រប់ការអភិវឌ្ឍន៍ទាំងអស់គឺត្រូវធ្វើឡើងដោយមិនឲ្យមានការប៉ះពាល់ដល់បរិស្ថាន ជាក់ស្តែងនៅពេលដែលការសាងសង់កំពុងបន្ត តំបន់គីរីរម្យមានគោលការណ៍តឹងរឹងបំផុតក្នុងការការពារធម្មជា លុះត្រាតែមានដើមឈើចាស់ៗឬខូចទើបការសម្រេចចិត្តនៃគម្រោងសាងសង់ថ្មីត្រូវបានធ្វើឡើងនៅទីតំាងនោះ។ រមណីយដ្ឋានក៏មានដាំបន្លែ និងឈើហូបផ្លែដោយខ្លួនឯង ដោយមិនមានជាតិគីមីដើម្បីបម្រើដល់ភោជនីយដ្ឋាននៅក្នុងកន្លែងផ្ទាល់។ ឧទាហរណ៍ជាក់ស្តែងធនធានធម្មជាតិក៏ត្រូវបានការពារធ្យូងធ្វើពីឈើដែលកាត់ស្រាប់និងជីគឺផលិតពីសំណល់បៃតង។ គម្រោងដីអភិវឌ្ឍសម្រាប់លក់ដីទំនេរចំនួន១២០០ម៉ែត្រការ៉េត្រូវបានដាក់លក់សម្រាប់អ្នកដែលមានបំណងទិញដីយកទៅសាងសង់ផ្ទះផ្ទាល់ខ្លួន។ ជំនួយផ្នែកស្ថាបត្សកម្ម និងជំនួយផ្នែកការសាងសង់ត្រូវបានផ្តល់ជូនអ្នកទិញនៅពេលដែលមានធ្វើការស្នើសុំ។ នៅពេលដែលលោកអ្នកទិញគម្រោងរបស់ vKirirom លោកអ្នកត្រូវតែគោរពគោលការណ៍របស់គម្រោងអភិវឌ្ឍដោយតម្រូវឲ្យធ្វើការសាងសង់បានតែ២០%នៃលំនៅដ្ឋាននៃផ្ទៃដីដែលបានទិញ ហើយត្រូវរក្សាទំហំដីសរុបជាអតិបរិមា១០០០ម៉ែត្រការ៉េ។ គម្រោងផ្ទះក្នុងដំណាក់កាលសាងសង់សម្រាប់លក់បុរីគម្រោងAជាន់ផ្ទាល់ដីទំហំ១១០ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប៦០០ម៉ែត្រការ៉េផ្ទះលំហែប្រភេទនេះគឺមានលក្ខណៈពិសេសសម្រាប់អ្នកដែលមានបំណងលំហែរៀងរាល់ចុងសប្តាហ៍នៅតាមតំបន់ភ្នំដើម្បីគេចចេញពីបរិយាកាសស្មុគស្មាញនៅក្នុងក្រុង។ ផ្ទះនីមួយៗមានឡៅតឿរានហាល និងជាន់ដំបូល។ ប្រភេទផ្ទះនេះល្អបំផុតសម្រាប់អ្នកដែលចូលចិត្តកំសាន្តតាមតំបន់ភ្នំរៀងរាល់ចុងសប្តាហ៍ដោយធ្វើការផ្លាស់ប្តូរបរិយាកាសជីវិតទីក្រុង។VKiriromផ្តល់សេវាល្អបំផុតនូវអនាម័យ និងចំណីអាហារមកពីPine View Kitchen នៅពេលលោកអ្នកមានមានភ្ញៀវសម្រាប់អបអរជាមួយកម្មវិធីផ្សេងៗលោកអ្នកអាចស្នើសេវាផ្សេងៗទំាងនេះពីរមណីយដ្ឋានVKiriromនេះបានផងដែរជាមួយនឹងការផ្តល់ជូនតម្លៃសមរម្យ។ នៅពេលដែលលោកមិនមានបំណងស្នាក់នៅក្នុងផ្ទះមួយនេះក្រុមការងារVKiriromនឹងធ្វើការជួយស្វែងរកអ្នកដែលមានបំណងជួលផ្ទះជូនលោកអ្នក ហើយលោកអ្នកបានប្រាក់កំរៃពីការជួលផ្ទះនេះផងដែរ។ បុរីគម្រោង R ជាន់ផ្ទាល់ដីទំហំ៣៦ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប១៨០ម៉ែត្រការ៉េប្រភេទផ្ទះមួយនេះសាកសម្យនឹងសិស្សនិសិ្សតស្នាក់នៅជុំគ្នាក្នុងបន្ទប់ជាអន្តេវាសិកដ្ឋាន (Dormitory)លោកអ្នកអាចជួលបន្តរឲ្យសិស្ស និសិ្សត(សម្រាប់រយៈពេល២ឆ្នំាទៅ១០ឆ្នំា) ក្នុងករណីដែលពួកគាត់មានបំណងជួល យើងអាចទាញប្រាក់ចំណូលបន្ថែមជាមួយនឹងការប្រាក់៨%ថេរ។ ផ្ទះសម្រាប់និវត្តជនក៏មានផ្តល់ជូនផងដែរ ដីនៃគម្រោងមានភាពទាក់ទាញយ៉ាងខ្លំាងដីទំាងមូលមានកិច្ចសន្យាជួលរយៈពេលវែងហូតដល់៥០ឆ្នំាមិនថាលោកអ្នកមកពីប្រទេសណាតំបន់ណាអាចមានសិទ្ធិទិញគម្រោងនេះបានដោយមិនមានច្បាប់បញ្ញាត្តិស្មុគស្មាញណាមួយឡើយ៕     ស្វែងយល់បន្ថែមអំពីគម្រោងvKirirom!
ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
April 30, 2025, 4:32 a.m.
ថ្វីបើច្បាប់ពីឆ្នាំ ២០១១ ដែលលើកឡើងថាជនបរទេសអាចត្រឹមតែទិញ ឫជួល អចលនទ្រព្យខាងលើជាន់ផ្ទាល់ដី និងបានត្រឹមតែ ៧០% នៃអចលនទ្រព្យប៉ុណ្ណោះ មានជនបរទេសជាច្រើន និងវិនិយោគិននៅតែអាចទិញដីមានប្លងទន់នៅតាមស្រុកផ្សេងៗក្នុងឆ្នាំកន្លងមក។ប៉ុន្តែជាលទ្ធផលក្រសួងដែនរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) សេចក្តីសម្រចថ្មីដើម្បីដាក់ឲ្យអនុម័តលើច្បាប់កាន់កាប់លើប្លង់ទន់រយៈពេលវែង គ្រប់ស្រុក/ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញនឹងមិនអនុញ្ញាតចេញប្លង់ឲ្យទៅឈ្មោះជនបរទេសនោះទេ។អ្វីទៅជាប្លងទន់?ប្លង់ទន់ជាប្រភេទប្លង់ដីរបស់កម្ពុជាដែលទទួលស្គាល់ត្រឹមរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប្លង់ទន់ត្រូវបាន ផ្តល់ដោយឃុំ/សង្កាត់មូលដ្ឋាន ឬការិយាល័យស្រុក និងមិនបានចុះបញ្ជីនៅថ្នាក់ជាតិ ប៉ុន្តែនៅតែចាត់ ទុកជាប័ណ្ឌកម្មសិទ្ធិមួយដែរ។ប្រៀបធៀបទៅប្លង់រឹងវិញគឺត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិ។នៅកម្ពុជាភាគច្រើនច្រើននៃការផ្ទេរអចលនទ្រព្យនៅតែមានការប្រើប្រាស់ប្លង់ទន់ ដោយសារមានភាពងាយស្រួលគេចមិនបង់ពន្ធក្នុងការផ្ទេរសិទ្ធិកាន់កាប់។ ធៀបទៅនឹងប្លង់រឹងវិញ ត្រូវបង់សេវាប្រមាណជា ៤%នៃតម្លៃអចលនទ្រព្យដើម្បីផ្ទេរសិទ្ធិម្ចាស់កាន់កាន់។ ទោះបីជាយ៉ាងណា នៅក្នុងក្របខ័ណ្ឌច្បាប់ ប្លង់ ទន់គឺមិនស្របច្បាប់ឡើយសម្រាប់ជនបរទេស។មិនមានប្លងទន់សម្រាប់ជនបរទេសនោះទេ ៖ រហូតមកដល់ពេលនេះក្រសួងដែនរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនលឺចំពោះខ័ណ្ឌ និងសង្កាត់មួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលចេញប្លង់ទន់ទៅឲ្យជនបរទេស។ទោះបីជាយ៉ាងណា នៅក្នុងការប្រកាសថ្មីមួយ គំរូពីមុននេះត្រូវបានបញ្ឈប់ទាំង ស្រុងនៅរាជធានីភ្នំពេញ។ ធ្វើម្ចាស់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង៖ទោះជាដូច្នេះក្តី នៅតែមានវិធីក្នុងកាន់កាប់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង។អ្វីទៅជាភាគគីតំណាង? ជាធម្មតា វិធីនេះអនុញ្ញាតឲ្យវិនិយោគិនបរទេសចុះហត្ថលេខាព្រមព្រៀងក្នុងភាពជាដៃគូរជាមួយនឹងម្ចាស់ដី។ ដីនឹងត្រូវដាក់ជាអ៊ីប៉ូតែក( ដាក់បញ្ចាំបំណុល) និងបន្ទាប់មកជួលទៅឲ្យ វិនិយោគិនបរទេស។ នេះជាវិធីដែលចំណាយតិច “ក្នុងការកាន់កាប់” អចលនទ្រព្យនិងដីនៅក្រោមអាគារ ឬយ៉ាងហោចណាស់គ្រប់គ្រងលើអចលនទ្រព្យទាំងមូលតែម្តង។មានភាពសាមញ្ញដើម្បីអនុវត្តន៍វិធីប្រើប្រាស់ភាគគីតំណាងៈ អ្នកគ្រាន់តែត្រូវការ ឯកសារផ្លូវ ការបួនច្បាប់ ដែលមាន៖កិច្ចព្រមព្រៀងបង់រំលួស កិច្ចសន្សាកម្ចី កិច្ចសន្សាជួល និងកិច្ចសន្សាទ្រព្យធានា មានឯកសារទាំងបួននេះនឹងធានាថាអ្នកអាចគ្រប់គ្រងលើអចលនទ្រព្យទាំងមួល ហើយមានសុវត្ថិភាពមិនព្រួយថាភាគគីតំណាងនឹងយកទ្រព្យរបស់អ្នដោយគ្មានការព្រមព្រៀង។លោក Grant Fitzgerald នៃក្រុមហ៊ុន IPS កម្ពុជាគិតថាប្រើប្រាស់ភាគគីតំណាងមិចចំណាយច្រើន ឆាប់រហ័សនិងមានប្រសិទ្ធិភាពសម្រាប់អ្នកទិញបរទេស។ នេះជាអ្វីមួយដែលភ្នាក់ងារស្របច្បាប់មួយចំនួននឹងមិនផ្តល់យោបល់ឲ្យអតិថិជនឲ្យទិញតាមវិធីនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែអាចទៅរួច និងកំពុងមានជាក់ស្តែង ប៉ុន្តែតែងតែស្វែងរកការ ការណែនាំពីមេធាវី និងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍។ ហានីភ័យនៃការទីញអចលនទ្រព្យតាមរយៈ ភាគគីតំណាង ទាំងនេះជាសេណារីយ៉ូទីពីរយ៉ាងដែលអាចកើតមាន ដែលបច្ចុប្បន្នមានការរឹតបណ្តឹងច្បាប់ពី MLMUPC។ ទិសដៅត្រឹមត្រូវនៃសកម្មភាពនឹងពឹងផ្អែកទៅលើរបៀបដែលការអនុវត្តច្បាប់ ត្រូវគ្រប់គ្រងក្នុងភាពជាក់ស្តែងនៅខែបន្ទាប់។ ១. ផ្ទេរទៅភាគគីតំណាងលើការលក់សេណារីយ៉ូទី១ នឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសដែលកាន់កាប់ដីក្នុងពេលបច្ចុប្បន្នត្រូវរក្សាតាមឈ្មោះផ្ទាល់ខ្លួនសិនប៉ុន្តែនឹងត្រូវផ្ទេរទៅភាគគីតំណាងវិញមុនពេលលក់ចេញ ឫក៏ផ្ទេរប្លង់ ។នេះមានន័យថាការពន្យារពេលជាការសំខាន់ដែលជៀសមិនរួច។ ប៉ុន្តែប្រសិនបើ MLMUPC មិនអនុវត្តន៍ច្បាប់តឹងរឹងនោះជនបរទេសនៅតែអាចកាន់កាប់បានក្នុងពេលបច្ចុប្បន្ន។  ក្រុមហ៊ុនអចលនទ្រព្យ Desmond Yap of Yong Yap Properties ផ្តល់យោបល់ថា “ការអនុវត្តន៍ច្បាប់ថ្មីនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជនបរទេសដែលកំពុងតែកាន់កាប់លើប្លងទន់រហូត ដល់ពេលលក់ចេញ”“ប្រសិនខ័ណ្ឌដូនពេញយកលំនាំតាមខ័ណ្ឌ ៧មករាដែលអនុញ្ញាតឲ្យ បរទេសទិញផ្ទះល្វែងក្នុងឆ្នាំកន្លងមកជនបរទេសដែលមានអចលនទ្រព្យដាក់ឈ្មោះផ្ទាល់ខ្លួន អាចបន្តររស់នៅបាននិងជួលបន្តបានដោយមិនមានសម្ពាធឲ្យលក់ចេញនោះទេ។ គ្រាន់តែ នៅពេលចង់លក់គឺត្រូវតែមានឈ្មោះខ្មែរអ្នកកាន់កាប់។២.ផ្ទេរទៅភាគគីតំណាងជាបន្ទាន់សេណារីយ៉ូទី២ កន្លែងដែលជនបរទេសកំពុងកាន់កាប់លើអចលនទ្រព្យប្លងទន់នឹងត្រូវបង្ខំឲ្យ លក់ចេញ ឬផ្ទេរប្លង់ទៅភាគគីតំណាងជាបន្ទាន់។ ប្រសិនបើ MLMUPC សម្រេចអនុវត្តន៍ច្បាប់ យ៉ាងតឹងរឹងជនបរទេសដែលមានកម្មសិទ្ធិនឹងអាចផ្ទេរអចលនទ្រព្យទៅភាគគីតំណាង ជា មួយការការពារត្រឹមត្រូវ។ករណីទាំងនេះមានមេធាវីដែលជាជម្រើសល្អបំផុត។ លោក Yap សម្គាល់ឃើញថា “សេណារីយ៉ូដែលជាផលវិបាកគឺត្រង់ថាអ្នកត្រូវបង្ខំឲ្យលក់អចលនទ្រព្យ ប្រសិនបើកើតមានបែបនេះអ្នកអាចគ្រាន់តែផ្ទេរអចលនទ្រព្យទៅជាឈ្មោះរបស់ភាគគីតំណាងជាមួយនឹងការការពារពី មេធាវីដែលទុកចិត្តម្នាក់”តើមានឥទ្ធិពលទៅលើទីផ្សារយ៉ាងដូចម្ត៉េច?ជាលទ្ធផល ការលក់អចលនទ្រព្យមានប្លង់ទុនគឺរំពឹងទុកថានឹងថយចុះតំបន់ដែលមានជនបរទេសរស់នៅជុំវិញទីក្រុងភ្នំពេញ នៅពេលដែលមានការសម្របសម្រួលចាំបាច់ដោយពីភ្នាក់ងារអចលនវត្ថុក្នុងការសម្របទៅនឹងការអនុវត្តន៍ច្បាប់កាន់តែតឹងរឹង។ ប៉ុន្តែ ការអនុវត្តន៍ច្បាប់ក្នុងរយៈពេលវែងជឿថាច្បាប់នឹងមាននៅពេញទីក្រុង។សូមស្វែងរកព័ត៌មានបន្ថែមទៀតពី កម្មសិទ្ធិអចលនទ្រព្យរបស់បរទេសនៅកម្ពុជា នៅលើគេហទំព័រ Realestate.com.kh.ប្រសិនបើមានសំណួរ? ទាក់ទាងដោយផ្ទាល់ថ្ងៃនេះ យើងនឹងទាក់ទង ជាមួយនឹងមេធាវីដែលមានជំនាញជួបជាមួយលោកអ្នក!
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ក្នុងកម្មវិធី Realestate.com.khTV ការជ្រើសរើសអចលនទ្រព្យដែលជាតំបន់ដែលផ្តល់នូវឱកាសទំាងការវិនិយោគ និងការរស់ នៅវាជាការចំាបាច់។ ដូចនេះការសម្រេចចិត្តទិញអចលនទ្រព្យពិតជាត្រូវការការពិចារណា យ៉ាងម៉ត់ចត់!ជួបជាមួយលោក វ៉ន ចាន់ថន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ Town City ក្នុង កម្មវិធី Realestate.com.khTV ដែលពិភាក្សាអំពីប្រធានបទតំបន់ឱកាសនិយមសម្រាប់ អចលនទ្រព្យ។តើតំបន់ណាដែលលោកគិតថាជាតំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា?និយាយអំពីតំបន់ដែលមានសក្តានុពល តំបន់នៅក្នុងរាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ សុទ្ធតែជាតំបន់ល្អទំាងអស់ វាមានភាពខុសគ្នាកាលពី១០ឆ្នំាមុន។ វាក៏អាស្រ័យទៅលើតម្រូវការរបស់អ្នកទិញផងដែរ ថាតើគាត់ទិញ អចលនទ្រព្យជាប្រភេទខុនដូ ការិយាល័យ ឬផ្ទះល្វែង បើគាត់ទិញអចលនទ្រព្យប្រភេទខុនដូនេះទីតំាងដែល សាកសម្យបំផុតគឺនៅក្នុងចំកណ្តាលក្រុងភ្នំពេញ ហើយក៏មិនអាចឆ្ងាយពេកដែរពីក្រុង ព្រោះថាអចលនទ្រព្យប្រភេទនេះដែរ អ្នកដែលស្នាក់នៅគឺមានស្តង់ដារខ្ពស់ និងជនបរទេស ដូចនេះការទិញ និងការអភិវឌ្ឍន៍ត្រូវតែរកទីតំាងប្រភេទនេះ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!ចំណែកឯសម្រាប់ការិយាល័យ ឬទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនផ្សេងៗ ត្រូវតែស្ថិតនៅផ្លូវ ធំសំខាន់ៗដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស និងផ្លូវក្រមួនស។ សម្រាប់រោងចក្រ ឧស្សាហកម្ម ត្រូវតែរកតំបន់នៅជាយក្រុង ឬតំបន់សេដ្ឋកិច្ចពិសេស ដោយមានទីតំាងអំណោយផលទំាងផ្នែកដឹកជញ្ជូន ងាយស្រួលទំាងប្រព័ន្ធទឹកភ្លើង និងកំលំាងពលកម្មជាដើម។ តំបន់ផ្លូវជាតិលេខ១ដល់ផ្លូវជាតិលេខ៦ ហើយអាស្រ័យផ្លូវណាមួយ ដែលគាត់ដឹកជញ្ជូន។ ចំណែកការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី តំបន់ដែលល្អបំផុតក៏អាស្រ័យទៅលើប្រភេទបុរីផងដែរ ប្រសិនបើបុរីខ្នាតតូចយើងត្រូវសំលឹងមើលទៅទិសខាងជើង និងទិសខាងត្បូង ចំណែកឯបុរីខ្នាតធំទៅទិសខាងកើត។ តើមានការអភិវឌ្ឍន៍ណាខ្លះនៅក្នុងតំបន់មានសក្តានុពលទំាងនោះ?យើងឃើញថាតំបន់ក្នុងក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញសុទ្ធតែជាតំបន់ផ្តល់សក្តានុពល ទំាងការវិនិយោគ និងសម្រាប់ការទិញ យើងឃើញមានការអភិវឌ្ឍន៍នៅកណ្តាលក្រុងភ្នំពេញ មានដូចជាខុនដូដែលមានភាពជោគជ័យ គម្រោងខុនដូ The Bridge គម្រោងខុនដូ The Peak គម្រោងជាច្រើននៅកោះពេជ្រ D.I Riviera និង Casa Meradian ក៏ដូចជាខុនដូនៅតំបន់ BKK1 និងដូនពេញ ដែលមានការវិនិយោគខុនដូចជាច្រើនគួរឲ្យកត់សម្គាល់។ចំណែកឯការវិនិយោគរោងចក្រឧស្សាហកម្ម ឃ្លំាង នៅតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី២០-២៥ នៅពេលដែលគាត់សាងសង់រោងចក្រ ឬឃ្លំាង មានការកក់មុនរហូតដល់៣ខែ ដោយកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត នេះសបញ្ជាក់ឃើញថាគម្រោងទំាងនោះទទួលបានជោគជ័យដោយសារការជ្រើសរើសទីតំាងបានត្រឹមត្រូវ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
អចលនទ្រព្យឧស្សាហកម្មអាចជាជម្រើសមានសុវត្ថិភាពទល់ទៅនឹងទីផ្សារ ដែលមិនមានភាព ច្បាស់លាស់
អចលនទ្រព្យឧស្សាហកម្មអាចជាជម្រើសមានសុវត្ថិភាពទល់ទៅនឹងទីផ្សារ ដែលមិនមានភាព ច្បាស់លាស់
June 6, 2022, 5:05 p.m.
Realestate News
វិនិយោគិនមួយចំនួនដែលកំពុងតែដកខ្លួនចេញពីវិស័យលំនៅឋាន និងពាណិជ្ជកម្មជោគជាំ ហើយបែរជាសម្លឹងឃើញសក្តានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យបែបឧស្សាហកម្ម ជាជាងទីផ្សារលំនៅឋាន ដែលអាចនឹងលែងដំណើរការទៅមុខ នៅឆ្នាំ២០១៨ និងក្រោយពីនោះ។ សម្រាប់អ្នកអភិវឌ្ឍន៍ និងវិនិយោគិនព្រួយបារម្ភអំពីចំនួនផ្គត់ផ្គង់លើសនៅក្នុងទីផ្សារលំនៅឋាន ទោះបីគោលនយោបាយផ្លាស់ប្តូរពេលថ្មីៗក៏ដោយ ក៏វិស័យឧស្សាហកម្មសង្ឃឹមថានឹងផ្តល់នូវ កន្លែងស្នាក់នៅមានសុវត្ថិភាព។ លោក អៀ សារ៉ាបុត្រ ជានាយកគ្រប់គ្រងនៅ Maxem Property និយាយថា “ក្តីបារម្ភនៅតែមាន” “ជាការប៉ាន់ស្មាន ក្នុងពេលថ្មីៗបានផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានខុនដូថ្មីៗចន្លោះពី ២០ ទៅ២៥ ពាន់ខុនដូនៅក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ រូមជាមួយនឹងតម្រូវការជួល និងគម្រោងពីរយៈពេលកាន់កាន់មិនទាន់ច្បាស់លាស់នៅឡើយ ” លោក សុង ស៊ីណា ជានាយកផ្នែកវាយតម្លៃនៅ បូណា រៀលធី គ្រុប បានមានប្រសាសន៍ថា ថ្វីបើរោងចក្រសំលៀកបំពាក់ និងស្បែកជើងបានបិទទ្វាពីកម្ពុជានៅឆ្នាំ ២០១៥ តែនៅតែមានរោងចក្រជាង ៥០០ ផ្សេងទៀតកំពុងដំណើរការនិងប្រប្រាស់ដីក្នុងទីក្រុងភ្នំពេញទំហំ ៥ លានគ.ម២ ។ ក្នុងពេលថ្មីៗនេះ ទីផ្សារអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មបានផ្លាស់ទៅភាគខាងត្បូងទីក្រុង ដើម្បីចៀសចេញពីតម្លៃដីដែលឡើងខ្ពស់នៅខណ្ឌផ្សេងៗដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ។ លោក សារ៉ាបុត្រ និយាយថា “ក្រុមហ៊ុនផលិតនិងឧស្សាហកម្មផ្សេងៗកំពុងធ្វើបំលាស់ប្តូរទៅតំបន់ ឆ្ងាយៗខាងត្បូងទីក្រុង ភ្នំពេញ ដែលតម្លៃដីកំពុងបន្តឡើងថ្លៃ ដូចទៅនឹងតំបន់ផលិតកម្មដូច ជា ស្ទឹងមានជ័យ និងចោមចៅជាដើម” “ជាមួយនឹងការកើនឡើងថ្លៃដីនៅតំបន់ផលិតកម្មទាំងនេះ ម្ចាស់ដីនៅតាមតំបន់ជិតរោងចក្រកំពុងសំឡឹងរកឱកាសថ្មីដើម្បីអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានចំរុះ និងពាណិជ្ជកម្ម នៅពេលដែលជីវភាពការពង្រីក ខណៈពេលដែលការជួលកាន់តែឡើងថ្លៃ ហើយតំបន់ដីទំនេរមានការភិវឌ្ឍន៍បណ្តើរៗក្នុង២-៣ ឆ្នាំបន្ទាប់ រោងចក្រកាន់តែច្រើននឹងផ្លាស់ប្តូរប្រតិបត្តិការទៅតំបន់ជនបទឆ្ងាយៗ ឲ្យទៅជា តំបន់ឧស្សាហកម្ម និងជាពិសេស តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយផ្លូវជាតិលេខ ៣ និងលេខ ៤ ។ ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក គីម ហ៊ាង យល់ស្រប ដូចគ្នាដោយនិយាយថា ផ្លូវជាតិលេខ៣ និងលេខ៤ ជាផ្លូវតភ្ជាប់ផ្ទាល់ទៅកំពុងផែក្រុបព្រះសីហនុ។ ចុចទីនេះដើម្បីមើលវីដេអូទំាងស្រុង! លោក ហ៊ាងបាននិយាយថា "ចំពោះកម្មករក៏មានភាពងាយស្រួលក្នុងការជ្រើសរើសនៅតំបន់ ទាំងនេះ។ “ប្រសិនបើសមត្ថភាពផលិតរបស់រោងចក្ររបស់អ្នករីកចម្រើន អ្នកងាយនឹងបង្កើន ក៏ដូចជាពង្រីករោងចក្ររបស់ខ្លួនដោយមិនមានបញ្ហាអ្វីនៅក្នុងតំបន់ទាំងនេះឡើយ” លោក សារ៉ាបុត្រ បានបន្ថែមថា “នៅក្នុងតំបន់ឧស្សាហកម្មថ្មីទាំងនេះ “ម្ចាស់រោងចក្រមានជម្រើសក្នុងការពិភាក្សាពីទំហំអាគារដែលមានស្រាប់ ឫក៏សំណូមពរសាងសង់រោងចក្រទៅតាមតម្រូវជាក់លាក់របស់ ខ្លួន។” តំបន់អភិវឌ្ឍន៍ថ្មីផ្តល់អាគារជាមួយនឹងទំហំពី ៣,០០០ ទៅ១០០,០០០ ម២ ជាមួយនឹងជម្រើសក្នុងការ ទិញកិច្ចសន្យាជួលរយៈពេលវែងរយៈរហូតដល់ ៥០ឆ្នាំ ឫជួលក្នុងរយៈពេលខ្លីពី ៥ ទៅ ១០ ឆ្នាំ។ លោក Alexander Evengroen នាយកប្រតិបត្តិ នៅ ឃី រៀល អ៊ីស្តេត(Key Real Estate) និងជាអនុប្រធាន នៃ Real Estate & Construction Committee of Eurocham បាននិយាយថា “ផ្លូវលេខ៣ គឺជាគន្លឹះសម្រាប់ អភិវឌ្ឍន៍ឧស្សាហកម្ម ហើយម្ចាស់គម្រោងលំនៅដ្ឋានដែលកំពុងបានសាងសង់នៅជាយក្រុងភ្នំពេញ និងផ្គត់ផ្គង់ត្រឹមតែការផ្លាស់ប្តូរនេះប៉ុណ្ណោះ។ ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ផ្ទះ និងបុរីថ្មីនឹងទាក់ទាញអ្នកជំនាញច្រើនទៀតមកតំបន់នេះ និងទាមទាតម្រូវការដ៏ច្រើន និងការផ្គត់ផ្គងសម្រាប់ការអភិវឌ្ឍន៍ ឧស្សាហម្មច្រើនទៀត។ “នៅពេលដែលលុយវិនិយោគនៅក្នុងតំបន់ក្រុង តំបន់ជុំវិញផ្លូវជាតិលេខ៣ ក៏មើលឃើញពីកំណើន តម្រូវការសម្រាប់ហាងលក់ឥវ៉ាន់ និងហាងលក់រាយ ហើយបែបនេះនឹងផ្តល់ឱកាសសម្រាប់អ្នកវិនិ យោគ និងអ្នកអភិវឌ្ឍន៍ឲ្យសាងសង់ លក់ និងធ្វើគម្រោងអាជីវកម្មផងដែរ” លោក សារ៉ាបុត្រ ក៏បានកត់សម្គាល់ថាការទិញដីគិតតម្លៃក្នុងមួយតំបន់ ពិចារណាលើតម្លៃនៃការសាង សង់ខ្ពស់ និងហានីភ័យខ្លាំងកើតមានឡើងជាមួយគម្រោងសាងសង់លំនៅដ្ឋាន។ លោកនិយាយថា “ជាមួយការអភិវឌ្ឍន៍ឧស្សាហកម្ម កត្តាទាំងបីត្រូវបានកាត់បន្ថយហានីភ័យ យ៉ាងខ្លាំង” “ទោះជាយ៉ាងណាក៏ដោយ វិនិយោគិននឹងប្រហែលជាទទួលបានផលតិចតួចពីគម្រោង ប៉ុន្តែមាន និរន្តរភាពលំហូរសាច់ប្រាក់ពីអ្នកជួលដែលជួលរយៈពេលវែង” បន្ថែមលើសពីនេះទៅទៀត ទីផ្សារអចលនវត្ថុឧស្សាហកម្មរបស់កម្ពុជាកំពុងធ្វើពិពិធកម្មឧស្សាហកម្មសំដៅទៅរកកន្លែងផលិតកម្មស្អាត និងភាពឆ្លាតវៃ។ លោក សារ៉ាបុត្រ បាននិយាយថា ជាមួយសេវាកម្មថ្មីមួយចំនួនដូចជា គំនិតអភិរក្សបរិស្ថានកំពុងអភិវឌ្ឍន៍ ដោយ ឧទ្យាន Le Urban Eco Park ម្ចាស់រោងចក្រក៏អាចសន្សំពីការចំណាយលើថាមពល និងដំណើរការអាជីវកម្ម បរិស្ថានបៃតងដែលមាននិរន្តរភាព។     ស្វែងរកឃ្លំាង និងដីសម្រាប់លក់មានជាង១០០០អចលនទ្រព្យឥឡូវនេះ!   ស្វែងរកឃ្លំាង និងដីសម្រាប់ជួលមានជាង១០០០អចលនទ្រព្យឥឡូវនេះ!
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE  ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
គម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប The EDGE នឹងចូលរួមចំណែកដល់សេដ្ឋកិច្ចរាជធានីភ្នំពេញដែលកំពុងមានសន្ទុះតាមរយៈការផ្ដល់នូវចំណុចពីរយ៉ាង ដែលម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិចាំបាច់បង្ហាញសក្ដានុពលនៃរាជធានីរបស់យើងគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ និងផាសុកភាព ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Shukaku បានដាក់តាំងបង្ហាញ និងសម្ពោធគម្រោងរបស់ខ្លួនឈ្មោះថា The EDGE ជាគម្រោងអចលនទ្រព្យចម្រុះថ្មីស្ថិតនៅក្នុងភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយផែនការត្រឹមត្រូវដំបូងគេបង្អស់នៅកម្ពុជា និងជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនាថ្ងៃអនាគតសម្រាប់រាជធានីភ្នំពេញ។ ក្រុមហ៊ុន Shukaku បានប្រកាសផ្សព្វផ្សាយក្នុងកម្មវិធីតាំងបង្ហាញដល់អ្នកវិនិយោគ អ្នកជំនួញ និងអតិថិជននាថ្ងៃនេះនៅសណ្ឋាគាសូហ្វីតែលនាទីក្រុងភ្នំពេញ ។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE ដោយប្តេជ្ញាចិត្តគាំទ្រការវិវឌ្ឍនៃប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនាសតវត្សរ៍ទី២១ បាន អ្នកស្រី  Michelle នាយិកាគ្រប់គ្រងក្រុមហ៊ុន Shukaku បានបញ្ជាក់ថា ក្រុមហ៊ុនមានបេសកកម្មបញ្ចេញសក្តានុពលនៃរាជធានីភ្នំពេញ និងកែច្នៃភ្នំពេញឱ្យទៅជាទីក្រុងមួយដែលរស់នៅបានតាមរយៈការបង្កើតនូវសហគមន៍ប្រកបដោយ ចិរភាពនវានុវត្តន៍ និងការរួមបញ្ចូលគ្នាជាលក្ខណៈទីក្រុងនៅក្នុងតំបន់។ អ្នកស្រី Michelle បានមានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមន្សរីករាយក្នុងការបង្ហាញគម្រោងថ្មីរបស់យើងគឺ The EDGE នៅថ្ងៃនេះ។ គម្រោងនេះជាគម្រោងថ្មីបំផុតដែលឆ្លុះបញ្ចាំងឱ្យឃើញពីចក្ខុវិស័យរបស់ភ្នំពេញស៊ីធីសេនធ័រ Phnom Penh City Center។ គម្រោងនេះមានអគារកម្ពស់ ៤ ទៅ ៥ ជាន់ ដែលមាន ៩០ ខ្នង (ឯកតា) ត្រូវបានគូរប្លង់ឡើងដោយក្រុមហ៊ុនគូរប្លង់ដ៏ល្បីឈ្មោះ Logon ដោយអនុលោមយកទស្សនទាន “អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប (Retail Office Versatile Office)” ដែលហៅកាត់ថា ROVO។គ្រប់ឯកតាទាំងអស់ត្រូវបានគូរប្លង់ជាមួយមុខងារបត់បែនដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មប្រែក្លាយទៅជាទីតាំងអាជីវកម្មតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ គម្រោងនេះស្ថិតនៅជិតឧទ្យានសាធារណៈដែលមានទំហំ២២.០០០ម៉ែត្រការ៉េដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន Shukaku ក្នុងការផ្តល់ជូននូវទីតាំងដែលអាចរស់នៅបានប្រកបដោយសុវត្ថិភាព និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីថ្ងៃនេះ ក្រុមហ៊ុន Shukaku ក៏មានគម្រោងអចលនទ្រព្យមួយផ្សេងទៀតគឺRisidence90 ដែលជាគម្រោងផ្ទះវីឡាសម្រាប់ការរស់នៅតាមបែបទំនើបនិងទាន់សម័យដំបូងបំផុតរបស់ក្រុមហ៊ុន។ ដោយរួមបញ្ចូលរចនាបទស្ថាបត្យកម្មទំនើបទាន់សម័យ ផ្ទះវីឡា Residence90 ហ៊ុមព័ទ្ធទៅដោយទេសភាពលក្ខណៈត្រូពិកស្របនឹងការរស់នៅបែបទាន់សម័យ។ អ្នកស្រី Michelle មានប្រសាសន៍ថា ៖«នៅក្រុមហ៊ុន Shukaku យើងជឿជាក់ថា គម្រោងរបស់យើងនីមួយៗបានចាប់ផ្ដើម និងបញ្ចប់ដោយគោលបំណងប្រកបដោយសុភវិនិច្ឆ័យច្បាស់លាស់។គោលបំណងនៅពីក្រោយការអភិវឌ្ឍគម្រោងនេះគឺផ្ដល់ជូនអ្នករស់នៅនូវការរស់នៅប្រកបដោយគុណភាព និងឆ្លាតវៃស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ»។ គម្រោងដែលកំពុងត្រូវបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៅភ្នំពេញស៊ីធីសេនធ័រ រួមមាន៖ ទីលានលេងកីឡាចម្រុះ (Sports Complex) និងគម្រោងចម្រុះលំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម One Park ដែលអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន GRED ។ ក្រុមហ៊ុន Shukaku កំពុងតែពិភាក្សាជាមួយវិនិយោគគិនផ្សេងៗទៀតហើយគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនឹងត្រូវបានប្រកាសនៅឆ្នាំបន្តបន្ទាប់។ អ្នកស្រី Michelle បានថ្លែងដូច្នេះថា ៖«ចក្ខុវិស័យរបស់ខ្ញុំ គឺបង្កើតទីកន្លែងមួយដែលអាចឱ្យសហគមន៍ (ប្រជាពលរដ្ឋ) អាចរស់នៅបានផង ធ្វើការផង និងកម្សាន្តផង។ គម្រោងផ្ទះវីឡានេះនឹងផ្តល់ជូននូវទីធ្លាធំទូលាយជាមួយនឹងទេសភាពពណ៌បៃតង និងមានហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់ហើយជាមួយគ្នានោះ ក៏មានរួមបញ្ចូលទីតាំងកណ្ដាលសម្រាប់អាជីវកម្មដើម្បីធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផាសុកភាព និងទំនុកចិត្ត។ អំពីក្រុមហ៊ុន Shukaku ក្រុមហ៊ុន Shukaku ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យឯកជនប្រកបដោយគំនិតច្នៃប្រឌិតមានមូលដ្ឋាននៅទីក្រុងភំ្នពេញប្រទេសកម្ពុជា។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។ ដោយប្តេជ្ញាចិត្តកសាងអនាគតដល់ប្រទេសកម្ពុជា ក្រុមហ៊ុន Shukaku កំពុងតែបង្កើតគម្រោងអភិវឌ្ឍន៍ដែលអាច់រស់នៅ និងប្រកបដោយគុណភាពតាមរយៈការផ្ដល់នូវស្ដង់ដារនៃការធ្វើផែនការនគរូបនីយកម្មនាំមុខគេ។ ភ្នំពេញស៊ីធីសេនធ័រ នឹងបង្កើតទីក្រុងស្នូល លក្ខណៈទំនើប ត្រូវបានធ្វើផែនការយ៉ាងល្អិតល្អន់ និងរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅរាជធានីនៃប្រទេសកម្ពុជា។ អំពី Phnom Penh City Center មានគម្រោងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅរាជធានីភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ (PPCC) គឺជាគម្រោងទីក្រុងដែលមានផែនការច្បាស់លាស់ដំបូងបំផុតនៅប្រទេសកម្ពុជា។ ជាទីតាំងទំនេរមានផ្ទៃដី ១១១,៦ហិចតា ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់ជូននូវពហុវិស័យមានដូចជា ហិរញ្ញវត្ថុហាងលក់ទំនិញ ការិយាល័យ លំនៅឋាន វេជ្ជសាស្ត្រ កម្សាន្ត និងឧទ្យានសម្រាប់សាធារណៈដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទីក្រុងគំរូ ហើយនឹងផ្ដល់នូវអគារស្ថាបត្យកម្មថ្មីបំផុត និងទីកម្រុងទំនើបប្រកបដោយផាសុកភាព។ ជាទីក្រុងបៃតង និងលេចធ្លោ ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់នូវទីក្រុងដែលរស់នៅបាន និងផ្សារភ្ជាប់គ្នាដល់ប្រជាពលរដ្ឋភ្នំពេញ។   CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE