+855 92 92 1000
Logo

Recent Articles

ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ថ្វីបើច្បាប់ពីឆ្នាំ ២០១១ ដែលលើកឡើងថាជនបរទេសអាចត្រឹមតែទិញ ឫជួល អចលនទ្រព្យខាងលើជាន់ផ្ទាល់ដី និងបានត្រឹមតែ ៧០% នៃអចលនទ្រព្យប៉ុណ្ណោះ មានជនបរទេសជាច្រើន និងវិនិយោគិននៅតែអាចទិញដីមានប្លងទន់នៅតាមស្រុកផ្សេងៗក្នុងឆ្នាំកន្លងមក។ប៉ុន្តែជាលទ្ធផលក្រសួងដែនរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) សេចក្តីសម្រចថ្មីដើម្បីដាក់ឲ្យអនុម័តលើច្បាប់កាន់កាប់លើប្លង់ទន់រយៈពេលវែង គ្រប់ស្រុក/ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញនឹងមិនអនុញ្ញាតចេញប្លង់ឲ្យទៅឈ្មោះជនបរទេសនោះទេ។អ្វីទៅជាប្លងទន់?ប្លង់ទន់ជាប្រភេទប្លង់ដីរបស់កម្ពុជាដែលទទួលស្គាល់ត្រឹមរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប្លង់ទន់ត្រូវបាន ផ្តល់ដោយឃុំ/សង្កាត់មូលដ្ឋាន ឬការិយាល័យស្រុក និងមិនបានចុះបញ្ជីនៅថ្នាក់ជាតិ ប៉ុន្តែនៅតែចាត់ ទុកជាប័ណ្ឌកម្មសិទ្ធិមួយដែរ។ប្រៀបធៀបទៅប្លង់រឹងវិញគឺត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិ។នៅកម្ពុជាភាគច្រើនច្រើននៃការផ្ទេរអចលនទ្រព្យនៅតែមានការប្រើប្រាស់ប្លង់ទន់ ដោយសារមានភាពងាយស្រួលគេចមិនបង់ពន្ធក្នុងការផ្ទេរសិទ្ធិកាន់កាប់។ ធៀបទៅនឹងប្លង់រឹងវិញ ត្រូវបង់សេវាប្រមាណជា ៤%នៃតម្លៃអចលនទ្រព្យដើម្បីផ្ទេរសិទ្ធិម្ចាស់កាន់កាន់។ ទោះបីជាយ៉ាងណា នៅក្នុងក្របខ័ណ្ឌច្បាប់ ប្លង់ ទន់គឺមិនស្របច្បាប់ឡើយសម្រាប់ជនបរទេស។មិនមានប្លងទន់សម្រាប់ជនបរទេសនោះទេ ៖ រហូតមកដល់ពេលនេះក្រសួងដែនរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនលឺចំពោះខ័ណ្ឌ និងសង្កាត់មួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលចេញប្លង់ទន់ទៅឲ្យជនបរទេស។ទោះបីជាយ៉ាងណា នៅក្នុងការប្រកាសថ្មីមួយ គំរូពីមុននេះត្រូវបានបញ្ឈប់ទាំង ស្រុងនៅរាជធានីភ្នំពេញ។ ធ្វើម្ចាស់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង៖ទោះជាដូច្នេះក្តី នៅតែមានវិធីក្នុងកាន់កាប់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង។អ្វីទៅជាភាគគីតំណាង? ជាធម្មតា វិធីនេះអនុញ្ញាតឲ្យវិនិយោគិនបរទេសចុះហត្ថលេខាព្រមព្រៀងក្នុងភាពជាដៃគូរជាមួយនឹងម្ចាស់ដី។ ដីនឹងត្រូវដាក់ជាអ៊ីប៉ូតែក( ដាក់បញ្ចាំបំណុល) និងបន្ទាប់មកជួលទៅឲ្យ វិនិយោគិនបរទេស។ នេះជាវិធីដែលចំណាយតិច “ក្នុងការកាន់កាប់” អចលនទ្រព្យនិងដីនៅក្រោមអាគារ ឬយ៉ាងហោចណាស់គ្រប់គ្រងលើអចលនទ្រព្យទាំងមូលតែម្តង។មានភាពសាមញ្ញដើម្បីអនុវត្តន៍វិធីប្រើប្រាស់ភាគគីតំណាងៈ អ្នកគ្រាន់តែត្រូវការ ឯកសារផ្លូវ ការបួនច្បាប់ ដែលមាន៖កិច្ចព្រមព្រៀងបង់រំលួស កិច្ចសន្សាកម្ចី កិច្ចសន្សាជួល និងកិច្ចសន្សាទ្រព្យធានា មានឯកសារទាំងបួននេះនឹងធានាថាអ្នកអាចគ្រប់គ្រងលើអចលនទ្រព្យទាំងមួល ហើយមានសុវត្ថិភាពមិនព្រួយថាភាគគីតំណាងនឹងយកទ្រព្យរបស់អ្នដោយគ្មានការព្រមព្រៀង។លោក Grant Fitzgerald នៃក្រុមហ៊ុន IPS កម្ពុជាគិតថាប្រើប្រាស់ភាគគីតំណាងមិចចំណាយច្រើន ឆាប់រហ័សនិងមានប្រសិទ្ធិភាពសម្រាប់អ្នកទិញបរទេស។ នេះជាអ្វីមួយដែលភ្នាក់ងារស្របច្បាប់មួយចំនួននឹងមិនផ្តល់យោបល់ឲ្យអតិថិជនឲ្យទិញតាមវិធីនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែអាចទៅរួច និងកំពុងមានជាក់ស្តែង ប៉ុន្តែតែងតែស្វែងរកការ ការណែនាំពីមេធាវី និងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍។ ហានីភ័យនៃការទីញអចលនទ្រព្យតាមរយៈ ភាគគីតំណាង ទាំងនេះជាសេណារីយ៉ូទីពីរយ៉ាងដែលអាចកើតមាន ដែលបច្ចុប្បន្នមានការរឹតបណ្តឹងច្បាប់ពី MLMUPC។ ទិសដៅត្រឹមត្រូវនៃសកម្មភាពនឹងពឹងផ្អែកទៅលើរបៀបដែលការអនុវត្តច្បាប់ ត្រូវគ្រប់គ្រងក្នុងភាពជាក់ស្តែងនៅខែបន្ទាប់។ ១. ផ្ទេរទៅភាគគីតំណាងលើការលក់សេណារីយ៉ូទី១ នឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសដែលកាន់កាប់ដីក្នុងពេលបច្ចុប្បន្នត្រូវរក្សាតាមឈ្មោះផ្ទាល់ខ្លួនសិនប៉ុន្តែនឹងត្រូវផ្ទេរទៅភាគគីតំណាងវិញមុនពេលលក់ចេញ ឫក៏ផ្ទេរប្លង់ ។នេះមានន័យថាការពន្យារពេលជាការសំខាន់ដែលជៀសមិនរួច។ ប៉ុន្តែប្រសិនបើ MLMUPC មិនអនុវត្តន៍ច្បាប់តឹងរឹងនោះជនបរទេសនៅតែអាចកាន់កាប់បានក្នុងពេលបច្ចុប្បន្ន។  ក្រុមហ៊ុនអចលនទ្រព្យ Desmond Yap of Yong Yap Properties ផ្តល់យោបល់ថា “ការអនុវត្តន៍ច្បាប់ថ្មីនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជនបរទេសដែលកំពុងតែកាន់កាប់លើប្លងទន់រហូត ដល់ពេលលក់ចេញ”“ប្រសិនខ័ណ្ឌដូនពេញយកលំនាំតាមខ័ណ្ឌ ៧មករាដែលអនុញ្ញាតឲ្យ បរទេសទិញផ្ទះល្វែងក្នុងឆ្នាំកន្លងមកជនបរទេសដែលមានអចលនទ្រព្យដាក់ឈ្មោះផ្ទាល់ខ្លួន អាចបន្តររស់នៅបាននិងជួលបន្តបានដោយមិនមានសម្ពាធឲ្យលក់ចេញនោះទេ។ គ្រាន់តែ នៅពេលចង់លក់គឺត្រូវតែមានឈ្មោះខ្មែរអ្នកកាន់កាប់។២.ផ្ទេរទៅភាគគីតំណាងជាបន្ទាន់សេណារីយ៉ូទី២ កន្លែងដែលជនបរទេសកំពុងកាន់កាប់លើអចលនទ្រព្យប្លងទន់នឹងត្រូវបង្ខំឲ្យ លក់ចេញ ឬផ្ទេរប្លង់ទៅភាគគីតំណាងជាបន្ទាន់។ ប្រសិនបើ MLMUPC សម្រេចអនុវត្តន៍ច្បាប់ យ៉ាងតឹងរឹងជនបរទេសដែលមានកម្មសិទ្ធិនឹងអាចផ្ទេរអចលនទ្រព្យទៅភាគគីតំណាង ជា មួយការការពារត្រឹមត្រូវ។ករណីទាំងនេះមានមេធាវីដែលជាជម្រើសល្អបំផុត។ លោក Yap សម្គាល់ឃើញថា “សេណារីយ៉ូដែលជាផលវិបាកគឺត្រង់ថាអ្នកត្រូវបង្ខំឲ្យលក់អចលនទ្រព្យ ប្រសិនបើកើតមានបែបនេះអ្នកអាចគ្រាន់តែផ្ទេរអចលនទ្រព្យទៅជាឈ្មោះរបស់ភាគគីតំណាងជាមួយនឹងការការពារពី មេធាវីដែលទុកចិត្តម្នាក់”តើមានឥទ្ធិពលទៅលើទីផ្សារយ៉ាងដូចម្ត៉េច?ជាលទ្ធផល ការលក់អចលនទ្រព្យមានប្លង់ទុនគឺរំពឹងទុកថានឹងថយចុះតំបន់ដែលមានជនបរទេសរស់នៅជុំវិញទីក្រុងភ្នំពេញ នៅពេលដែលមានការសម្របសម្រួលចាំបាច់ដោយពីភ្នាក់ងារអចលនវត្ថុក្នុងការសម្របទៅនឹងការអនុវត្តន៍ច្បាប់កាន់តែតឹងរឹង។ ប៉ុន្តែ ការអនុវត្តន៍ច្បាប់ក្នុងរយៈពេលវែងជឿថាច្បាប់នឹងមាននៅពេញទីក្រុង។សូមស្វែងរកព័ត៌មានបន្ថែមទៀតពី កម្មសិទ្ធិអចលនទ្រព្យរបស់បរទេសនៅកម្ពុជា នៅលើគេហទំព័រ Realestate.com.kh.ប្រសិនបើមានសំណួរ? ទាក់ទាងដោយផ្ទាល់ថ្ងៃនេះ យើងនឹងទាក់ទង ជាមួយនឹងមេធាវីដែលមានជំនាញជួបជាមួយលោកអ្នក!
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ក្នុងកម្មវិធី Realestate.com.khTV ការជ្រើសរើសអចលនទ្រព្យដែលជាតំបន់ដែលផ្តល់នូវឱកាសទំាងការវិនិយោគ និងការរស់ នៅវាជាការចំាបាច់។ ដូចនេះការសម្រេចចិត្តទិញអចលនទ្រព្យពិតជាត្រូវការការពិចារណា យ៉ាងម៉ត់ចត់!ជួបជាមួយលោក វ៉ន ចាន់ថន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ Town City ក្នុង កម្មវិធី Realestate.com.khTV ដែលពិភាក្សាអំពីប្រធានបទតំបន់ឱកាសនិយមសម្រាប់ អចលនទ្រព្យ។តើតំបន់ណាដែលលោកគិតថាជាតំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា?និយាយអំពីតំបន់ដែលមានសក្តានុពល តំបន់នៅក្នុងរាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ សុទ្ធតែជាតំបន់ល្អទំាងអស់ វាមានភាពខុសគ្នាកាលពី១០ឆ្នំាមុន។ វាក៏អាស្រ័យទៅលើតម្រូវការរបស់អ្នកទិញផងដែរ ថាតើគាត់ទិញ អចលនទ្រព្យជាប្រភេទខុនដូ ការិយាល័យ ឬផ្ទះល្វែង បើគាត់ទិញអចលនទ្រព្យប្រភេទខុនដូនេះទីតំាងដែល សាកសម្យបំផុតគឺនៅក្នុងចំកណ្តាលក្រុងភ្នំពេញ ហើយក៏មិនអាចឆ្ងាយពេកដែរពីក្រុង ព្រោះថាអចលនទ្រព្យប្រភេទនេះដែរ អ្នកដែលស្នាក់នៅគឺមានស្តង់ដារខ្ពស់ និងជនបរទេស ដូចនេះការទិញ និងការអភិវឌ្ឍន៍ត្រូវតែរកទីតំាងប្រភេទនេះ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!ចំណែកឯសម្រាប់ការិយាល័យ ឬទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនផ្សេងៗ ត្រូវតែស្ថិតនៅផ្លូវ ធំសំខាន់ៗដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស និងផ្លូវក្រមួនស។ សម្រាប់រោងចក្រ ឧស្សាហកម្ម ត្រូវតែរកតំបន់នៅជាយក្រុង ឬតំបន់សេដ្ឋកិច្ចពិសេស ដោយមានទីតំាងអំណោយផលទំាងផ្នែកដឹកជញ្ជូន ងាយស្រួលទំាងប្រព័ន្ធទឹកភ្លើង និងកំលំាងពលកម្មជាដើម។ តំបន់ផ្លូវជាតិលេខ១ដល់ផ្លូវជាតិលេខ៦ ហើយអាស្រ័យផ្លូវណាមួយ ដែលគាត់ដឹកជញ្ជូន។ ចំណែកការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី តំបន់ដែលល្អបំផុតក៏អាស្រ័យទៅលើប្រភេទបុរីផងដែរ ប្រសិនបើបុរីខ្នាតតូចយើងត្រូវសំលឹងមើលទៅទិសខាងជើង និងទិសខាងត្បូង ចំណែកឯបុរីខ្នាតធំទៅទិសខាងកើត។ តើមានការអភិវឌ្ឍន៍ណាខ្លះនៅក្នុងតំបន់មានសក្តានុពលទំាងនោះ?យើងឃើញថាតំបន់ក្នុងក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញសុទ្ធតែជាតំបន់ផ្តល់សក្តានុពល ទំាងការវិនិយោគ និងសម្រាប់ការទិញ យើងឃើញមានការអភិវឌ្ឍន៍នៅកណ្តាលក្រុងភ្នំពេញ មានដូចជាខុនដូដែលមានភាពជោគជ័យ គម្រោងខុនដូ The Bridge គម្រោងខុនដូ The Peak គម្រោងជាច្រើននៅកោះពេជ្រ D.I Riviera និង Casa Meradian ក៏ដូចជាខុនដូនៅតំបន់ BKK1 និងដូនពេញ ដែលមានការវិនិយោគខុនដូចជាច្រើនគួរឲ្យកត់សម្គាល់។ចំណែកឯការវិនិយោគរោងចក្រឧស្សាហកម្ម ឃ្លំាង នៅតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី២០-២៥ នៅពេលដែលគាត់សាងសង់រោងចក្រ ឬឃ្លំាង មានការកក់មុនរហូតដល់៣ខែ ដោយកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត នេះសបញ្ជាក់ឃើញថាគម្រោងទំាងនោះទទួលបានជោគជ័យដោយសារការជ្រើសរើសទីតំាងបានត្រឹមត្រូវ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE  ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
គម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប The EDGE នឹងចូលរួមចំណែកដល់សេដ្ឋកិច្ចរាជធានីភ្នំពេញដែលកំពុងមានសន្ទុះតាមរយៈការផ្ដល់នូវចំណុចពីរយ៉ាង ដែលម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិចាំបាច់បង្ហាញសក្ដានុពលនៃរាជធានីរបស់យើងគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ និងផាសុកភាព ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Shukaku បានដាក់តាំងបង្ហាញ និងសម្ពោធគម្រោងរបស់ខ្លួនឈ្មោះថា The EDGE ជាគម្រោងអចលនទ្រព្យចម្រុះថ្មីស្ថិតនៅក្នុងភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយផែនការត្រឹមត្រូវដំបូងគេបង្អស់នៅកម្ពុជា និងជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនាថ្ងៃអនាគតសម្រាប់រាជធានីភ្នំពេញ។ ក្រុមហ៊ុន Shukaku បានប្រកាសផ្សព្វផ្សាយក្នុងកម្មវិធីតាំងបង្ហាញដល់អ្នកវិនិយោគ អ្នកជំនួញ និងអតិថិជននាថ្ងៃនេះនៅសណ្ឋាគាសូហ្វីតែលនាទីក្រុងភ្នំពេញ ។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE ដោយប្តេជ្ញាចិត្តគាំទ្រការវិវឌ្ឍនៃប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនាសតវត្សរ៍ទី២១ បាន អ្នកស្រី  Michelle នាយិកាគ្រប់គ្រងក្រុមហ៊ុន Shukaku បានបញ្ជាក់ថា ក្រុមហ៊ុនមានបេសកកម្មបញ្ចេញសក្តានុពលនៃរាជធានីភ្នំពេញ និងកែច្នៃភ្នំពេញឱ្យទៅជាទីក្រុងមួយដែលរស់នៅបានតាមរយៈការបង្កើតនូវសហគមន៍ប្រកបដោយ ចិរភាពនវានុវត្តន៍ និងការរួមបញ្ចូលគ្នាជាលក្ខណៈទីក្រុងនៅក្នុងតំបន់។ អ្នកស្រី Michelle បានមានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមន្សរីករាយក្នុងការបង្ហាញគម្រោងថ្មីរបស់យើងគឺ The EDGE នៅថ្ងៃនេះ។ គម្រោងនេះជាគម្រោងថ្មីបំផុតដែលឆ្លុះបញ្ចាំងឱ្យឃើញពីចក្ខុវិស័យរបស់ភ្នំពេញស៊ីធីសេនធ័រ Phnom Penh City Center។ គម្រោងនេះមានអគារកម្ពស់ ៤ ទៅ ៥ ជាន់ ដែលមាន ៩០ ខ្នង (ឯកតា) ត្រូវបានគូរប្លង់ឡើងដោយក្រុមហ៊ុនគូរប្លង់ដ៏ល្បីឈ្មោះ Logon ដោយអនុលោមយកទស្សនទាន “អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប (Retail Office Versatile Office)” ដែលហៅកាត់ថា ROVO។គ្រប់ឯកតាទាំងអស់ត្រូវបានគូរប្លង់ជាមួយមុខងារបត់បែនដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មប្រែក្លាយទៅជាទីតាំងអាជីវកម្មតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ គម្រោងនេះស្ថិតនៅជិតឧទ្យានសាធារណៈដែលមានទំហំ២២.០០០ម៉ែត្រការ៉េដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន Shukaku ក្នុងការផ្តល់ជូននូវទីតាំងដែលអាចរស់នៅបានប្រកបដោយសុវត្ថិភាព និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីថ្ងៃនេះ ក្រុមហ៊ុន Shukaku ក៏មានគម្រោងអចលនទ្រព្យមួយផ្សេងទៀតគឺRisidence90 ដែលជាគម្រោងផ្ទះវីឡាសម្រាប់ការរស់នៅតាមបែបទំនើបនិងទាន់សម័យដំបូងបំផុតរបស់ក្រុមហ៊ុន។ ដោយរួមបញ្ចូលរចនាបទស្ថាបត្យកម្មទំនើបទាន់សម័យ ផ្ទះវីឡា Residence90 ហ៊ុមព័ទ្ធទៅដោយទេសភាពលក្ខណៈត្រូពិកស្របនឹងការរស់នៅបែបទាន់សម័យ។ អ្នកស្រី Michelle មានប្រសាសន៍ថា ៖«នៅក្រុមហ៊ុន Shukaku យើងជឿជាក់ថា គម្រោងរបស់យើងនីមួយៗបានចាប់ផ្ដើម និងបញ្ចប់ដោយគោលបំណងប្រកបដោយសុភវិនិច្ឆ័យច្បាស់លាស់។គោលបំណងនៅពីក្រោយការអភិវឌ្ឍគម្រោងនេះគឺផ្ដល់ជូនអ្នករស់នៅនូវការរស់នៅប្រកបដោយគុណភាព និងឆ្លាតវៃស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ»។ គម្រោងដែលកំពុងត្រូវបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៅភ្នំពេញស៊ីធីសេនធ័រ រួមមាន៖ ទីលានលេងកីឡាចម្រុះ (Sports Complex) និងគម្រោងចម្រុះលំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម One Park ដែលអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន GRED ។ ក្រុមហ៊ុន Shukaku កំពុងតែពិភាក្សាជាមួយវិនិយោគគិនផ្សេងៗទៀតហើយគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនឹងត្រូវបានប្រកាសនៅឆ្នាំបន្តបន្ទាប់។ អ្នកស្រី Michelle បានថ្លែងដូច្នេះថា ៖«ចក្ខុវិស័យរបស់ខ្ញុំ គឺបង្កើតទីកន្លែងមួយដែលអាចឱ្យសហគមន៍ (ប្រជាពលរដ្ឋ) អាចរស់នៅបានផង ធ្វើការផង និងកម្សាន្តផង។ គម្រោងផ្ទះវីឡានេះនឹងផ្តល់ជូននូវទីធ្លាធំទូលាយជាមួយនឹងទេសភាពពណ៌បៃតង និងមានហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់ហើយជាមួយគ្នានោះ ក៏មានរួមបញ្ចូលទីតាំងកណ្ដាលសម្រាប់អាជីវកម្មដើម្បីធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផាសុកភាព និងទំនុកចិត្ត។ អំពីក្រុមហ៊ុន Shukaku ក្រុមហ៊ុន Shukaku ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យឯកជនប្រកបដោយគំនិតច្នៃប្រឌិតមានមូលដ្ឋាននៅទីក្រុងភំ្នពេញប្រទេសកម្ពុជា។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។ ដោយប្តេជ្ញាចិត្តកសាងអនាគតដល់ប្រទេសកម្ពុជា ក្រុមហ៊ុន Shukaku កំពុងតែបង្កើតគម្រោងអភិវឌ្ឍន៍ដែលអាច់រស់នៅ និងប្រកបដោយគុណភាពតាមរយៈការផ្ដល់នូវស្ដង់ដារនៃការធ្វើផែនការនគរូបនីយកម្មនាំមុខគេ។ ភ្នំពេញស៊ីធីសេនធ័រ នឹងបង្កើតទីក្រុងស្នូល លក្ខណៈទំនើប ត្រូវបានធ្វើផែនការយ៉ាងល្អិតល្អន់ និងរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅរាជធានីនៃប្រទេសកម្ពុជា។ អំពី Phnom Penh City Center មានគម្រោងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅរាជធានីភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ (PPCC) គឺជាគម្រោងទីក្រុងដែលមានផែនការច្បាស់លាស់ដំបូងបំផុតនៅប្រទេសកម្ពុជា។ ជាទីតាំងទំនេរមានផ្ទៃដី ១១១,៦ហិចតា ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់ជូននូវពហុវិស័យមានដូចជា ហិរញ្ញវត្ថុហាងលក់ទំនិញ ការិយាល័យ លំនៅឋាន វេជ្ជសាស្ត្រ កម្សាន្ត និងឧទ្យានសម្រាប់សាធារណៈដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទីក្រុងគំរូ ហើយនឹងផ្ដល់នូវអគារស្ថាបត្យកម្មថ្មីបំផុត និងទីកម្រុងទំនើបប្រកបដោយផាសុកភាព។ ជាទីក្រុងបៃតង និងលេចធ្លោ ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់នូវទីក្រុងដែលរស់នៅបាន និងផ្សារភ្ជាប់គ្នាដល់ប្រជាពលរដ្ឋភ្នំពេញ។   CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE
វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន
វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន
June 6, 2022, 5:05 p.m.
Realestate News
មានហេតុផលជាច្រើនដែលត្រូវមកទស្សនាទឹកដីដ៏ស្រស់ស្អាតនេះ ប្រទេសកម្ពុជាបើកទ្វាមិនមែន សម្រាប់តែកំណើនសេដ្ឋកិច្ចទេ ថែមទាំងសម្រាប់ការប្រកួតប្រជែងជាសកល ប៉ុន្តែក៏សម្រាប់ភ្ញៀវទេស ចរណ៍ដែលចង់ស្វែងយល់ពីអរិយធម៌វប្បធម៌ខ្មែរផងដែរ។ជាលទ្ធផលចំនួនភ្ញៀវទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធបានដាក់ក្នុងការជួយដល់វិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើន។គោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”៖នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន លោក សេម យ៉ាង ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Easland Development បានលើកឡើងថា ខ្សែក្រវ៉ាត់មួួយ ផ្លូវមួយ ផ្តើមឡើងដោយប្រទេសចិន មានគោលបំណងចង់ភ្ជាប់ដីគោក និងផ្លូវរថភ្លើងសមុទ្រទៅប្រទេសផ្សេងៗក្នុងសកលលោក នោះនឹង អាចជូួយអ្នកវិនិយោគជនជាតិចិនក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ដោយសារមានវត្ថុធាតុដើមច្រើន នៅប្រទេសចិនដូចជា៖ ដែកថែបដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមកកម្ពុជាដើម្បីប្រើប្រាស់លើការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ព្រលានយន្តហោះ ផ្លូវ និងផ្លូវរថភ្លើង។  នេះនឹងអនុញ្ញាតឲ្យមានការ ហូរចូលនៃភ្ញៀវទេសចរណ៍ច្រើនឡើង។ កាន់តែមានទេសចរណ៍ជាច្រើនចូលមក កាន់តែមានចរា ចរណ៍ថ្មើរជើងច្រើន និងកាន់តែមានក្រុមហ៊ុនលក់រាយអន្តរជាតិច្រើនឡើង។ ជាក់ស្តែង ត្រឹមឆ្នាំ ២០១៦ រំពឹងថាមានទេសចរណ៍ជនជាតិចិន ១លាននាក់ដើរតាមផ្លូវក្នុងប្រទេសកម្ពុជា។ វិស័យទេសចរណ៍ត្រូវបានក្លាយជាផ្នែកមួយនៃការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ហើយជាមួយការលេចរូបរាងឡើងនៃសណ្ឋាគារគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា៖ ព្រលានយន្តហោះ និងផ្លូវដែកបន្ថែមទៀត ការវិនិយោគអចលនទ្រព្យហាក់ដូចជាជម្រើសល្អឥតខ្ចោះសម្រាប់ជនជាតិបរទេសដែលមិនអាចនៅឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា។ ទទួលបានពានរង្វាន់៖ក្នុងពេលថ្មីៗ ECTT ឬ  ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មបានសាទរចំពោះ កម្ពុជាដែលបានក្លាយជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ២០១៦។ នេះជាការទទួល ស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងបានបញ្ជាក់ពីជោគជ័យរបស់ខ្លួនសំដៅដល់ការ ធ្វើឲ្យមានអ្នកចាប់អារម្មណ៍ពីកម្ពុជា។ និងបានជួយជម្រុញដល់វិនិយោគិន ជាការចង្អុលបង្ហាញមួយនៃ ស្ថេរភាព និងភាពរីកចម្រើន។ពង្រីកកន្លែងស្នាក់នៅ៖អាជីវកម្មក្នុងស្រុក និងក្រៅស្រុក និងក្រុមហ៊ុនលក់រាយមិនមែនគ្រាន់តែជាអ្នកទទួលផលពីកំណើន វិស័យទេសចរណ៍នោះទេ។ សណ្ឋាគារល្បីៗបានកំពុងលេចឡើង និងទទួលបានផលចំណេញតាម រយៈភ្ញៀវទេសចរណ៍រាប់ពាន់អ្នកចូលសំរាករៀងរាល់ថ្ងៃ។ ដូច្នេះមានឱកាសល្អសម្រាប់វិនិយោគិន បរទេសចាប់ផ្តើមវិនិយោគអចលនទ្រព្យប្រភេទនេះ។ គម្រោងទាំងនោះមាន “The Courtyard by Marriott” និង “Rosewood Phnom Penh” ដែលនឹងកាន់កាប់ ១៤ជាន់នៅ Vattanac Capital Tower. សណ្ឋាគារល្បីៗទាំងនេះពេញនិយមសម្រាប់អ្នកទេសចរណ៍ ដោយសារមានសេវាកម្មលំដាប់ខ្ពស់ និង មានភាពទាក់ទាញនៅទូទាំងប្រទេស។ គម្រោង The Peak ជាការអភិវឌ្ឍន៍ពហុគម្រោងដោយក្រុមហ៊ុន Oxley Worldbridge នឹងគម្រោងសណ្ឋាគារ Shagri La Hotel នៅឆ្នាំក្រោយផងដែរ។ប៉ុន្តែតាមការពិត កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍មិនមែនមានតែសណ្ឋាគារនោះទេ។ ទីផ្សារអចលនទ្រព្យ និងទេសចរណ៍កើនឡើង នឹងមានកំណើនទីផ្សារខុសៗគ្នា ដូចជា អាផាតមែន សម្រាប់រស់នៅ សម្រាប់អ្នកចូលចិត្តធ្វើដំណើរកំសាន្ត។ អចលនទ្រព្យប្រភេទនេះនឹងកើន ឡើងតម្លៃជួលយ៉ាងលឿន។កត្តាមួយផ្សេងទៀតគឺមានអេកូទេសចរណ៍ច្រើនឡើងៗ៖ ឧទាហរណ៍ ដូចជា៖ រមណីយដ្ឋានវីគីរីរម្យ ជាកន្លែងដែលភ្ញៀវអាចស្នាក់នៅលើកំពួូលភ្នំដ៏ទាក់ទាញរបស់កម្ពុជា និងរីករាយជាមួយនឹងសកម្មភាពបរិសា្ថនដ៏សម្បូរបែប។ទទួលបាន Visa យ៉ាងងាយស្រួល៖ទោះបីជាការទទួល Visa នៅកម្ពុជាមិនមានភាពស្មុកស្មាញក៏ដោយ ក៏ក្រសួងទេសចរណ៍បានឲ្យដំណឹងថានឹងរៀបចំ Visa ដែលមានរយៈពេល៣ ឆ្នាំសម្រាប់ជនជាតិចិន និងកូរ៉េ ដែលជាភ្ញៀវទេសចរណ៍ ដៃគូ ពាណិជ្ជកម្ម និងវិនិយោគិនច្រើនបំផុតក្នុងប្រទេស។ នៅឆ្នាំ ២០១៥ មានភ្ញៀវទេចរណ៍កូរ៉េប្រមាណជា ៤០០,០០០ នាក់ និងទេចរណ៍ចិនប្រហែល ៧០០,០០០ នាក់។ ហើយនៅពេលដែលចំនួនអ្នកទេស ចរណ៍នៅកម្ពុជាកើនឡើង ក្រសួងទេសចរណ៍សង្ឃឹមថា ចំណុចទាំងនេះនឹងជម្រុញបរទេសឲ្យមក កម្ពុជាមិនគ្រាន់តែគយគន់ទេសភាព ប៉ុន្តែថែមទាំងជាឱកាសធ្វើវិនិយោគទុនផងដែរ។ វិស័យទេសចរណ៍កំពុងក្លាយជាកត្តាចូលរួមយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការលេចឡើងនៃសណ្ឋាគារដែលគ្រប់គ្រងដោយក្រុមហ៊ុនអន្តរជាតិ និងសំណង់អាគារថ្មីៗ។ ពេលថ្មីនេះៗ, ក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម(ECTT) សាទរចំពោះប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2016។  ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍និងភាពជោគជ័យរបស់ខ្លួនឆ្ពោះទៅរកការធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹង លក្ខណៈសម្បត្ដិគួរឱ្យទាក់ទាញនៃប្រទេសកម្ពុជា ការលើកទឹកចិត្តវិនិយោគិនជាសញ្ញានៃស្ថេរភាព និងការរីកចម្រើនក្នុងការអភិវឌ្ឍន៍ប្រទេស៕ ស្វែងយល់បន្ថែមអំពីព័ត៍មានអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ថ្មីៗ!
Best Practice Facilities Operations Training in Cambodia July 20, with RICS and IBC
Best Practice Facilities Operations Training in Cambodia July 20, with RICS and IBC
June 6, 2022, 5:06 p.m.
Realestate News
Best Practice Facilities Operations: Adding Value to Business Competitiveness through Operational EfficiencyTraining with RICS: Cambodia, 20 July 2016 The majority of organisations operate from buildings, which represent one of their largest corporate assets and after staff, one of the most significant expenditures. These assets and costs need to be managed with the objectives of the organisation in mind so that accommodation and facilities services strategies are aligned with business strategies and plans.Managing facilities operations effectively contribute to supporting its organisation to deliver operational efficiency, statutory compliance and continual improvement.In this one-day workshop, you will learn how facilities operations may add value to the business, support the strategic aims and values of its organisation and keep the organisation legal and safe and are not an unnecessary overhead.Brought to you by RICS and IBC Cambodia, Realestate.com.kh is proud to support and sponsor this event.    SIGN UP NOWWhat to Expect?Lecture: Interactive series of presentations supported by in-depth group discussions. Case Study: Allow you to apply the new theory and concepts in real-life context. Learning Objectives After this programme, you will be able to: Explain essential elements of facilities services delivery process;List various facilities delivery services sourcing options for your organisation;Summarize steps of outsourcing procedures;State guidelines for preparing and managing service contract documentations;Identify legislative and compliance requirements;Describe commonly used performance measures to evaluate performance of facilities management teams;Explain scorecard approaches to facilities management in measuring performance.   SIGN UP NOWWho Should Attend?Facility Managers;Property owners;Property agents;Property investors;Asset Managers.   About the Trainer:Steven Ee, Msc CFM; Principal Consultant, FMS Associates Asia Pte Ltd; Steven runs FMS Associates Asia, a facilities management training and consultancy company that provides accelerated learning in facilities management. He is a Certified Facility Manager awarded by the International Facility Management Association (IFMA), an IFMA Approved Instructor, and IFMA Subject Matter Expert for its Facility Management Professional programme. He is the co-developer for the Competent Facilities Practitioner programme and has developed the Workforce Skills Qualification programme for facilities management in Singapore. Steven is regularly invited to speak at seminars and conferences attended by over thousands of facilities practitioners in Southeast Asia and China. Event detailsDeadline for registration: 11 July 2016 Capacity: 30 (first-come, first-served) Price: USD$300, with Certificate of Completion Venue: Intercontinental Hotel, Phnom Penh. For registration, please complete the Registration Form; attach it with payment slip and email to Mr. Seyhak Bun at admin1@ibccambodia.com OR Ms Linda Kwok at LKwok@rics.orgSIGN UP NOW
News Page Concierge Service 590x250 ENG
កិច្ចសម្ភាសន៍ លោក ហ៊ុន ចាន់សាន  ប្រធានក្រុមហ៊ុន Re-Edge Architecture & Design ជាមួយ Realestate.com.khTV
កិច្ចសម្ភាសន៍ លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture & Design ជាមួយ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
រៀបរាប់ត្រួសៗអំពីប្រវត្តិសិក្សា និងអាជីព៖ ខ្ញុំបានរៀននៅប្រទេសសិង្ហបុរីក្នុងឆ្នំា១៩៩៦ ហើយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកស្ថាបត្សកម្ម និងសំណង់នៅទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក។ ចំណែកឯក្រុមហ៊ុន Re-Edge Architecture & Design ទទួលការងារផ្នែកសាងសង់ និងស្ថាបត្សកម្មច្រើនគួរសម្យ ពួកយើងមានការមមាញឹកយ៉ាងខ្លំាងជាមួយការងារសព្វថ្ងៃ។ ហេតុអ្វីលោកសម្រេចចិត្តរៀនជំនាញស្ថាបត្សកម្ម? កាលរៀននៅសិង្ហបុរី ខ្ញុំចំណាយពេលច្រើនក្នុងការគូររូបគំនូរ ហើយមានគ្រូម្នាក់កត់សម្គាល់ឃើញនូវអ្វីដែលខ្ញុំមាន ដូចនេះគាត់ក៏បានណែនំាខ្ញុំរៀនផ្នែកនេះតែម្តង។ ក្រោយមកខ្ញុំបានបន្តការ សិក្សានៅសហរដ្ឋអាមេរិកជំនាញនេះ មានការសិក្សាកាន់តែច្រើនស៊ីជម្រៅ និងការអនុវត្តន៍ផ្ទាល់ ខ្ញុំកាន់តែយល់ច្បាស់អំពីជំនាញមួយនេះ វាជាជំនាញមួយដែលមានឥទ្ធិពលយ៉ាងខ្លំាងទៅនឹងជីវភាពរស់នៅរបស់មនុស្សប្រចំាថ្ងៃ។ តើអ្នកណាជាគំរូ ឬជាបុគ្គលដែលធ្វើឲ្យលោកស្ងើចសរសើរ? អាចចាត់ទុកថាសំណាងមួយ ដែលខ្ញុំបានទៅសិក្សានៅក្រៅប្រទេស ខ្ញុំបានមើលឃើញច្រើនអំពីស្នាដៃរបស់បុគ្គលល្បីៗ និយាយរួមទៅរៀនជំនាញនេះយើងត្រូវតែមើលស្នាដៃរបស់គេឲ្យច្រើន ខ្ញុំបានទៅអ៊ឺរ៉ុប សហរដ្ឋអាមេរិកជាដើម។ មានបុគ្គលជាច្រើនដែលខ្ញុំស្ងើចសរសើរអំពីស្នាដៃរបស់ពួកគាត់ លោក Louis Khan ស្ថាបត្សករជនជាតិ អាមេរិក គម្រោងរបស់គាត់គិតពីទីតំាង មានការច្នៃប្រឌិតដោយរក្សាភាពជាធម្មជាតិ ខ្យល់អាកាសមើលទៅស្នាដៃរបស់គាត់នៅតែថ្មី។ Le Corbusier ជាស្ថាបត្សករជនជាតិបារំាងជាស្ងាបត្សករដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយកាលជំនាន់ដើមគំនិតរបស់លោកត្រូវបាន គេច្រានចោល ប៉ុន្តែលោកបានធ្វើឲ្យគេទទួលស្គាល់ និងកោតស្ងប់ស្ងែងរហូតដល់ពេលបច្ចុប្បន្ន គាត់ក៏ជាគ្រូរបស់បិតាស្ថាបត្សករខ្មែរ លោក វ៉ាន់ ម៉ូលីវ៉ាន់ផងដែរ។ តើលោកមានរចនាបថស្ថាបត្សកម្មផ្ទាល់ខ្លួនមួយដែរឬទេ? បើនិយាយអំពីរចនាបថផ្ទាល់ខ្លួនវិញ ដូចជាមិនមានអ្វីដែលពិតប្រាកដឡើយ ជាធម្មតាយើងតែងតែមានអត្តចរិកផ្ទាល់ខ្លួនដែលជាគោលជំហររបស់បុគ្គលម្នាក់ ចំពោះខ្ញុំដូចមិនសូវផ្តោតទៅលើវាទេ ខ្ញុំផ្តោតទៅលើចំណុចសំខាន់មួយទៅលើអគារ ទីតំាង ការរិះរកពិចារណាអំពីការចង់បានរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនខ្ញុំទទួលគម្រោងចម្រុះមានដូចជា៖ បុរី ផ្ទះវីឡា និងខុនដូនៅក្នុង ក្រុងភ្នំពេញ។ តើលោកយល់យ៉ាងណាចំពោះវិស័យស្ថាបត្សកម្មក្នុងប្រទេសកម្ពុជានៅថ្ងៃខាងមុខ? ស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជានឹងមានការអភិវឌ្ឍន៍ទៅមុខ ជាក់ស្តែងយើងមើលឃើញវិស័យអប់រំ និងការសិក្សានៅក្នុងស្រុកកាន់តែមានការប្រកួតប្រជែង និងស្តង់ដារខ្ពស់ជាងមុន។  អ្នកជំនាន់ក្រោយ មានការច្នៃប្រឌិតខ្ពស់ ស្របនឹងបច្ចេកវិទ្យាទំនើបធ្វើឲ្យការយល់ដឹងកាន់តែច្រើន ហើយការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសរបស់ប្រជាជនក្នុងស្រុកក៏ច្រើនជាងមុន ទំាងអស់នេះធ្វើឲ្យពួកគាត់មានឱកាសបញ្ចេញសមត្ថភាព និងការបង្កើនចំណេះដឹងកាន់តែមានប្រសិទ្ធភាព និងជាចលករបណ្តុះគំនិតរបស់ពួកគាត់ឲ្យក្លាយជាស្ថាបត្សករគំរូ៕ Realestate.com.kh ផ្តល់នូវព័ត៌មានមានប្រយោជន៍ និងចំណេះដឹងអំពីអចលនទ្រព្យ!
បញ្ហាបប្រឈមចំពោះទីផ្សារអចលនទ្រព្យ ជួបជាមួយលោក គីម ហ៊ាង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
បញ្ហាបប្រឈមចំពោះទីផ្សារអចលនទ្រព្យ ជួបជាមួយលោក គីម ហ៊ាង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
គ្រប់ឧស្សាហកម្មតែងមានប្រវត្តិនៃភាពជោគជ័យ និងគុណវិប្បត្តិរបស់ខ្លួន។ ការវិនិយោគអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជាមានភាពជាក់ស្តែង និងបានអភិវឌ្ឍន៍ខិតទៅរកជ័យជំនះរបស់ខ្លួន និងកំពុងងើបចេញពីការបរាជ័យក្នុងអតីតកាល។ នេះជាហេតុផលដូចគ្នាថាហេតុអ្វីត្រូវចាត់ទុកជាកូនខ្លានៅតំបន់អាស៊ី បោះជំហានទៅមុខខ្លាំងរបស់ខ្លួន និងភាពឈ្លាសវៃជាមួយនឹងភាពចម្រូងចម្រាស និងភាពអាសន្ន ទីផ្សារអចលនទ្រព្យ និងដីបានត្រូវ គេមើលឃើញថាមានការរីកចម្រើនខ្លាំងក្លានៅក្នុងឆ្នាំកន្លងទៅ។ ប៉ុន្តែនៅតែមានបញ្ហាប្រឈមដែលត្រូវតែដោះស្រាយដើម្បីសម្រេចទៅដល់សក្តានុពលជាអតិបរមា។ ការថ្លែងសុន្ទរកថាមួយទៅកាន់ក្រុមការងារ និងអ្នកដែលមានការចាប់អារម្មណ៍ ក្នុងសន្និសិទស្តីអំពី ទស្សនៈវិស័យ និងទីផ្សារអចលនទ្រព្យ(REMOC) ២០១៦ ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត លោក គីម ហ៊ាង បានលើកឡើងពីបញ្ហាប្រឈមលើទីផ្សារដីធ្លី ខុនដូ បុរី រោងចក្រ និងឃ្លាំង។ ជនបរទេសគួរអនុញ្ញាតឲ្យទិញដីនៅក្នងប្រទេសកម្ពុជាដែរឫទេ? លោកបានលើកឡើងថា កម្ពុជាមានសំណាងដែលមានច្បាប់ និងគោលនយោបាយក្នុងការរឹតបណ្តឹង លើជនបរទេសពីការទិញដី។ ខុសពីប្រទេសផ្សេងៗ កម្ពុជាកំពុងទទួលបានផ្លែផ្កាពីគោលនយោបាយ នេះតាមរយៈឱកាសវិនិយោគដោយនិរន្តរភាពក្នុងស្រុក។ លោក ហ៊ាងបានពន្យល់ថាប្រសិនបើជនបរទេសត្រូវបានអនុញ្ញាតឲ្យទិញអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ នោះក្នុងពេលឆាប់ៗទីក្រុងភ្នំពេញ នឹងក្លាយទៅជាទីក្រុងដ៏ធំ Chinatown ដោយសារអ្នកវិនិយោគជនជាតិចិនមានចំនួនច្រើនបំផុតក្នុងតំបន់នាពេលបច្ចុប្បន្ន។ លោកបន្ថែមថា "ខ្ញុំមិនចង់ធ្វើជាជនជាតិកម្ពុជាដែលរស់នៅក្នុងប្រទេសរបស់ខ្លួនក្រោយគេទេ"។ ប៉ុន្តែទោះបីជាច្បាប់ផ្តល់សិទ្ធិឲ្យជនបរទេសអាចទិញដីនៅពេលអនាគតក៏ដោយ លោក ហ៊ាង បញ្ជាក់ ថា ពេលនេះមិនមែនជាពេលសមស្របបែបនោះឡើយ។ Learn more about Foreign Ownership.តើត្រូវវិយោគនៅកន្លែងណា? លោក ហ៊ាងផ្តល់យោបល់ថា ប្រសិនបើចង់ទិញដីសម្រាប់ធ្វើវិនិយោគក្នុងពេលនេះ សូមទិញតំបន់ពី តំបន់បឹងកេងកង១ (BKK1) ដែលមានប្រវត្តិក្នុងការវិនិយោគអាចទុកចិត្តបានក្នុងរយៈពេល២៥ឆ្នាំ និង មានកន្លែងគាប់ចិត្តដូចជា មន្ទីរពេទ្យ សាលារៀន ផ្សារ និងការិយាល័យ។ តំបន់នេះមានលក្ខណៈល្អបំ ផុតសម្រាប់អ្នកទិញដែលចង់បានទីធ្លាសម្រាប់លំនៅដ្ឋាន។ ប៉ុន្តែបើអ្នកចង់រងចាំធ្វើវិនិយោគប្រាក់ក្នុងរយៈពេលវែង ដែលទទួលបានប្រាក់ចំណេញច្រើន និងមាន គម្រោងថានឹងលក់ចេញវិញនៅ ៥ឆ្នាំក្រោយ អចលនទ្រព្យក្នុងតំបន់ដូចជានៅ ទួលគោក ប្រហែល មានសក្តានុពលខ្លាំងចំពោះបំណងវិនិយោគនេះ។ លោកបានលើកឡើងផងដែរថា ចំណាយប្រាក់តិច វិនិយោគលើការសាងសង់ខុនដូនៅតំបន់ ទួលគោកពេលនេះ ព្រោះថាមានតំបន់ច្រើនបង្កើតឡើងដូច ជាតំបន់បឹងកេងកង១ មានឥទ្ធិពលយ៉ាងខ្លាំងដោយសារដីមានតម្លៃខ្ពស់ខ្លាំង។ លោក ហ៊ាង បន្ថែមថាអ្នកដែលចង់ចំណេញពីការវិនិយោគក្នុងរយៈពេល ១០ ឆ្នាំក្រោយ ល្អបំផុតត្រូវ ទិញអចលនទ្រព្យនៅក្រៅទីក្រុងភ្នំពេញ នៅតាមសង្កាត់ផ្សេងៗ  ឫក៏ចំងាយពី ១៥ - ២០ គ.ម ពីទីក្រុង ។តើមានការផ្គត់ផ្គង ខុនដូ ច្រើនជាងតម្រូវការដែរឫទេ? បច្ចុប្បន្ន មានប្រហែលចំនួន ២០,០០០ ខុនដូ រំពឹងថាឈានដល់ការប្រកួតប្រជែងឆ្នាំ ២០១៨។ ខណៈពេលដែលមានក្តីបារម្មណ៍ថាប្រហែលជាមានចំនួនខុនដូលើសតម្រូវការ លោក ហ៊ាង ផ្តល់យោបល់ថាទីផ្សារខុនដូនឹងមានតម្រូវការច្រើននៅឆ្នាំបន្ទាប់ ព្រោះចំនួនប្រជាជននៅទីក្រុងភ្នំពេញរំពឹងថានឹងកើនឡើងយ៉ាងលឿន។ ហើយទោះបីជាវិនិយោគិនបរទេសមិនអនុញ្ញាតឲ្យទិញដីពីកម្ពុជា ប្រសិន បើរដ្ឋាភិបាលអាចទទួលបានចំណាប់អារម្មណ៍ពីអ្នកវិនិយោគទុនបរទេសនៅកម្ពុជា នោះមិនមែនគ្មាន ហេតុផលដើម្បីគុណជាពីរ ឫជាបីនៃចំនួនខុនដូ ដែលក្រុងភ្នំពេញត្រូវតែផ្តល់ជូន និងនៅតែស្វែងរកតម្រូវការគ្រប់គ្រាន់។ អាចសម្រេចទៅបានតាមភាពងាយស្រួល និងគោលនយោបាយ វិនិយោគដែលមានប្រសិទ្ធភាព នឹងត្រូវបានដាក់បញ្ចូលដោយរាជរដ្ឋាភិបាល។ ដំបូន្មានសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ៖ ប៉ុន្តែលោក ហ៊ាង កត់សំគាល់ថាសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទីផ្សារខុនដូកំពុងមានការប្រកួត ប្រជែងយ៉ាងខ្លាំង ហើយខុនដូប្រហែលមិននៅតែងាយស្រួល សម្រាប់ការរស់នៅយូរអង្វែងនៅទីក្រុង ព្រោះចរាចរណ៍ បញ្ហាកកស្ទះកើនឡើងនៅតំបន់សំខាន់។ សម្រាប់ហេតុផលលោក ហ៊ាងបានណែនាំថាអ្នកអភិវឌ្ឍន៍គួរពិចារណាផ្លាស់ប្តូរទៅតំបន់ជាយក្រុង ហើយការបំពេញតម្រូវការទីផ្សារក្នុងស្រុក សម្រាប់ដីគម្រោងបុរីបន្ថែមទៀត។ ការតាំងលក់ជាមុនក៏ក្លាយទៅជាបញ្ហាមួយក្នុងការអភិវឌ្ឍន៍ខុនដូ ដោយសារឥឡូវនេះមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនមិនអាចលៃលកទិញដីសម្រាប់ការអភិវឌ្ឍន៍ជាបន្ទាន់។ ដូច្នេះមានតែជំនួសការបង់សង់ថ្លៃដីដោយខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។ បើទោះបីជាមិនមែនជាការអាក្រក់សម្រាប់កម្ចីក្នុងការអភិវឌ្ឍន៍ មានវិនិយោគិនមួយចំនួនមិនអាចឈានដល់ទីផ្សារគោលដៅរបស់ខ្លួនកំឡុងពេលការដាក់លក់ជាមុន និងទទួលបានការគាំទ្រជាចាំបាច់ដើម្បីចាប់ផ្តើមការសាងសង់ នៅពេលដែលពួកគេមិនមានទុនបំរុង ប្រើប្រាស់សម្រាប់ការសាងសង់។ លោក ហ៊ាង មិនផ្តល់យោបល់ឲ្យមានការអនុវត្តន៍បែបនេះនៅក្នុង អាជីវកម្មដោយសារតែបញ្ហាអាក្រក់នេះអាចកើតឡើង។ឧស្សាហកម្មអចលនទ្រព្យនៅតែរឹងមាំ៖ ប៉ុន្តែបើទោះបីជា ទីផ្សារខុនដូនៅតែមិនអាចស្មានទុកមុនបាន ឧស្សាកម្មធំៗដូចជា រោងចក្រកាន់តែពេញនិយមសម្រាប់វិនិយោគិននៅកម្ពុជា ព្រោះទាក់ទងនៅនឹងកត្តាប្រាក់ខែកម្មករទាបនៅតែមាននៅ ក្នុងប្រទេស។ វិនិយោគិនកាន់តែមានភាពឈ្លាសវៃ ក្នុងការបង្វែររោងចក្ររបស់ខ្លួនទៅតំបន់ដែលចំ ណាយតិច ដើម្បីសន្សំលើថ្លៃចំណាយផ្សេងៗ។ លោក ហ៊ាង បានសរុបមកថា តើអនាគតនៃអចលនទ្រព្យនៅកម្ពុជាទៅជាយ៉ាងណា? គ្មាននរណាដឹងនោះទ។ គ្មាននរណាដឹងពីអនាគតដែរ។ លោកនិយាយថាបញ្ហាមាននៅគ្រប់ទីកន្លែង ហើយដែល សំខាន់អ្នកមានដំណោះស្រាយមួយនៅក្នុងចិត្តជានិច្ច។ អាជីវកម្មមួយដែលប្រែប្រួលរហ័ស ដែលសូម្បីតែបញ្ហាតូចបំផុតអាចធ្វើឲ្យទៅជាការផ្លាស់ប្តូរធំបំផុត វិជ្ជាជីវៈនៅក្នុងអាជីវកម្មត្រូវតែអាច និងត្រៀមខ្លួនបត់បែនឲ្យបាន។
បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា
បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា
June 7, 2022, 3:13 a.m.
Realestate News
យើងរស់នៅពិភពមួយប្រែប្រួលយ៉ាងលឿន ដែលជាកន្លែងដែលអ្វីគ្រប់យ៉ាងកើតមានឡើងភ្លាមៗ ហើយប្រតិបត្តិការទាំងអស់ធ្វើឡើងដោយគ្រាន់តែចុច ឫអូសប៉ុណ្ណោះ។ ជាមួយនឹងកាតឥណទាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចែកចាយតាមការកម៉្មង់ទិញកើនច្រើនឡើងនៅប្រទេសកម្ពុជា។ វាហាក់ងាយនឹងភ្លេចទៅហើយថាមិនមានលក្ខណៈទាំងនេះទេកាលពីមុន។ នៅក្នុងប្រទេសកម្ពុជាអ្នកប្រើប្រាស់អ៊ីនធើណិតកើនឡើងខ្លាំងទៅដល់ជាង ៦.៧ លាននាក់។ ទទឹមគ្នា នេះដែរមានទូរស័ព្ទ២០.៨លាន គ្រឿងដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនាពេលវបច្ចុប្បន្ន ដោយយោងទៅតាមស្ថិតិបានផ្តល់ដោយនិយតករទូរគមនាគមន៍កម្ពុជា។ កាលពី១០ ឆ្នាំកន្លងផុតទៅ មានតែមួយចំនួន ប៉ុណ្ណោះបានដឹងរឿងទាំងនេះ និងបានប្រើប្រាស់។ ហើយទោះបីជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនៅតែមានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា យ៉ាងណាក៏ដោយ មានអាជីវកម្មកាន់តែច្រើនឡើងបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទៅជា ឌីជីថល ដើម្បីពង្រីកដែនកំណត់របស់ខ្លូន ទៅដល់វិនិយោគិនជំនាន់ក្រោយ។ ការប្រមូលផ្តុំព័ត៌មាន និងការទំនាក់ទំនងដែលកើនឡើងវិស័យ អនឡាញ គឺជាការសម្របសម្រួល និងអនុញាតឲ្យការវិភាគខ្នាតធំពីនិន្នាការសង្គម និងសេដ្ឋកិច្ច។ នៅក្នុងប្រទេសកម្ពុជា បដិវត្តន៍វិស័យអនឡាញកំពុងមានឥទ្ធិពលគ្រប់យ៉ាង សូម្បីតែនយោបាយ។ ជាក់ស្តែងមានប្រើប្រាស់វេទិការនយោបាយតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងគោលនយោបាយ ដោះស្រាយបញ្ហាសាធារណៈ  និងប្រមើលមើលពីបញ្ហានាពេលអនាគត ៖ យោងតាមសារព័ត៌មាន វី អូ អេ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បានយកចិត្តទុកដាក់មូលដ្ឋាននៃការផ្លាស់ប្តូរតាមប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ និងថែម ទាំងបង្គាប់ឲ្យថ្នាក់ក្រោមរបស់លោកឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីផ្តល់នូវ “ ភាពរហ័ស ការឆ្លើយ តប និងសេវាកម្មទទួលខុសត្រូវ”  ទៅកាន់ក្រុមអ្នកបោះឆ្នោតរបស់ លោក ឧទាហរណ៍មួយគឺ ទំព័រហ្វេកបុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី។ ឧស្សាហកម្មមួយក្នុងចំណោមផ្សេងៗទៀត នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការផ្លាស់ប្តូរ   បណ្តាញអនឡាញនៅក្នុងប្រទេសកម្ពុជាគឺជាអចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យឧស្សាហកម្ម។ មានអចលនទ្រព្យរាប់ពាន់ដែលអាចស្វែងរកបាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន និងមានរាប់សិប លាននៃអ្នកវិនិយោគទុនបរទេសពិចារណាពីន្លែងវិនិយោគលុយរបស់ពួកគេលើវិស័យអចលនទ្រព្យនៅកម្ពុជា ភា្នក់ងារអចលនទ្រព្យ ម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ត្រូវតែបង្កើនបណ្តាញ របស់ខ្លួនសម្រាប់អតិថិជនតាមអនឡាញដែលមានសក្តានុពល ទទឹមជាមួយគ្នានេះក៏មានការបង្កើនតម្លៃទីផ្សារ និងបង្កើនប្រាក់ចំណេញដែរ។ ក្នុងពេលនេះដដែល អ្នកទិញ និងអ្នកស្វែងរកការជួលនៅកម្ពុជា ត្រូវការប្រភពព័ត៍មានអនឡាញ និងឱកាសក្នុងការពិចារណាដោយ មិនចាំបាច់ចំណាយពេលច្រើនសប្តាហ៍ទៅទីក្រុងផ្សេងគ្នានោះទេ គ្រាន់តែរកមើលថាមួយណាដែល សមស្របជាការស្រេច។ ទាំងមិនចាំបាច់ មានសមត្ថភាព ជំនាញ និងការខិតខំប្រឹងប្រែងច្រើន។ នេះជាចំណុចមួយដែលបានទទួលស្គាល់នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិច ដែលជាប្រ ទេសមានភ្នាក់ងារអចលនទ្រព្យ ៩១ % នៅពេលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយអនឡាញ ដើម្បីបង្កើនការលក់។ ក្នុងពេលជាមួយគ្នា មាន ៨៦% នៃអ្នកទិញ និងអ្នកជួលអចលនទ្រព្យដែលមានសក្តានុពក្នុងប្រទេសអូស្ត្រាលីនឹងចូលទៅកាន់អនឡាញមុនគេនៅពេល អ្នកទាំងនេះចាប់ផ្តើមស្វែងរកអចលនទ្រព្យរបស់ខ្លួន។ ហេតុផលផ្សេងទៀតថាហេតុអ្វីគ្រប់គ្នាចូលទៅកាន់គេហទំព័រអចលនទ្រព្យ ដែលជាបណ្តុំនៃព័ត៌មាន ដែលងាយស្រួលរក ដើម្បីផ្តល់ភាពឈ្លាសវៃចំពោះឧស្សាហកម្មដូចជា៖ ព័ត៌មាន ព័ត៌មានអំពីម្ចាស់គម្រោង  និងការផ្តល់ប្រាក់កម្ចី។ ឧបករណ៍ទាំងនេះអនុញ្ញាតឲ្យអ្នកទិញ និងអ្នកលក់អាចកំណត់ពីបម្រែបម្រួល នៅពេលអនាគត និងពង្រឹងចំណេះដឹងពីការវិនិយោគអចលនទ្រព្យ។ នេះក៏អនុញ្ញាតឲ្យការទំនាក់ ទំនងកាន់តែងាយស្រួលរវាងអ្នកទិញ និងអ្នកលក់ មានន័យថាគ្រប់គ្នាអាចស្វែករកបានយ៉ាងលឿន និងមានប្រសិទ្ធិភាពពីព័ត៌មានអចលនទ្រព្យ ការអភិវឌ្ឍន៍ ឫគោលនយោបាយអចលនទ្រព្យច្បាស់លាស់។  ស្វែងរកគេហទំព័រអចលនទ្រព្យត្រូវចំណាយពេលពេញមួយថ្ងៃរកមើលអត្ថបទព័ត៌មាននៅគ្រប់គេហទំព័រដែលមានរាប់រយលានគេហទំព័រ។ មកកាន់គេហទំព័រអចលនទ្រព្យអ៊នឡាញនៅទីនេះ REALESTATE.COM.KH!
រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស
រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស
June 6, 2022, 5:06 p.m.
Realestate News
ក្នុងគោលបំណងពង្រឹងគោលការណ៍ប្លង់ទន់ (ប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ន) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចិត្តឲ្យខណ្ឌទាំងអស់នៅទីក្រុងភ្នំពេញបញ្ឈប់ការចេញជាប្លង់បណ្តោះអាសន្នបែបនេះសម្រាប់ជនបរទេស។ រយៈពេលចុងក្រោយនេះ ខណ្ឌជាច្រើនដូចជា ខណ្ឌដូនពេញ បានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់ប្លង់បណ្តោះអាសន្នសម្រាប់អចលនទ្រព្យ បើទោះជាមានការផ្ទុយពីច្បាប់កាលពីឆ្នាំ ២០១០ ស្តីពីសិទ្ធិកាន់កាប់យូនីតឯកជនក្នុងអគារដែលមានម្ចាស់រួមសម្រាប់ជនបរទេស។ លោក Desmond Yap នាយកគ្រប់គ្រងនៃ Yong Yap Properties ភ្នាក់ងារអចលនទ្រព្យដែលផ្តោតទៅលើជនបរទេស ដែលមានទីតាំងនៅខណ្ឌដូនពេញ នាតំបន់មាត់ទន្លេ បានឲ្យដឹងថា៖ «បើតាមអ្វីដែលពួកយើងដឹង នៅក្នុងទីក្រុងភ្នំពេញ ជនបរទេសអាចកាន់កាប់បានតែយូនីតខុនដូប៉ុណ្ណោះ ដែលវាគឺជាសិទ្ធិកាន់កាប់សម្រាប់ជនបរទេស (ប្លង់រឹង) កាលពីឆ្នាំ ២០១០។ ការទិញផ្ទះល្វែងអាចធ្វើបានសម្រាប់តែអ្នកឈរឈ្មោះ ឬតាមរយៈទម្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ»។ ដើម្បីធ្វើឲ្យការអនុវត្តគោលការណ៍ច្បាប់សិទ្ធិកាន់កាប់របស់ជនបរទេសក្នុងឆ្នាំ ២០១០ មានលក្ខណៈប្រសើរជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញជាលិខិតប្រកាសកាលពីថ្ងៃទី ២៥ ខែឧសភា ដោយបានណែនាំឲ្យអភិបាលខណ្ឌទាំង ១២ នៅទីក្រុងភ្នំពេញ ថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា នេះតទៅ ការផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យជនបរទេស គឺសម្រាប់អចលនទ្រព្យនោះ ស្ថិតនៅលើជាន់ទីមួយ ឬខ្ពស់ជាងនេះ ហើយអចលនទ្រព្យដែលផ្ទេរទៅឈ្មោះជនបរទេសនេះ គឺស្ថិតនៅក្នុងអគារដែលមានម្ចាស់រួម ហើយមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ ដែលចេញដោយមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ Want to know what a Soft title is? Learn More about Foreign Ownership in Cambodia... ទាំងនេះមានន័យថា អគារដែលមានម្ចាស់រួមណាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ នឹងមិនចាត់ទុកថា អាចយកជាការសម្រាប់ការកាន់កាប់របស់ជនបរទេសនោះទេហើយលិខិតស្នាមដែលចុះហត្ថលេខាដោយអភិបាលខណ្ឌណាក៏ដោយនៅក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិតាមរយៈប្លង់បណ្តោះអាសន្នទៅជនបរទេស គឺចាត់ទុកថា មិនមានប្រសិទ្ធិភាព។ ជាមួយគ្នានេះដែរ មន្ត្រីនៅខណ្ឌដូនពេញ បានប្រកាសថា កាលពីដើមខែមិថុនា គ្រប់ៗសង្កាត់នឹងមិនធ្វើការផ្ទេរឈ្មោះប្លង់បណ្តោះអាសន្នទៅឲ្យឈ្មោះជនបរទេសទៀតទេ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងទូទៅនៅ Independent Property Services (IPS) Cambodia បានថ្លែងថា ៖ «ជារួម ច្បាប់ទាំងនេះ គឺមានយូរមកហើយ គ្រាន់តែគេទើបនឹងចាប់ផ្តើមអនុវត្ត»។ «ការប្រកាសនាពេលថ្មីៗនេះ ករណីនៅក្នុងខណ្ឌដូនពេញ បានកើតឡើងក្រោយពីមានការផ្លាស់ប្តូរ ស្រដៀងគ្នា នៅក្នុងខណ្ឌ៧មករា កាលពីចុងឆ្នាំមុន ដោយកាលពីពេលនោះ យើងឃើញមានជនបរទេស ដែលមានអចលនទ្រព្យក្រោមឈ្មោះរបស់ពួកគេ បានមកសុំយោបល់ និងដំណោះស្រាយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់ពួកគេ គឺមានសុវត្ថិភាព»។ បើទោះជាយ៉ាងណាក៏ដោយ លិខិតប្រកាសដែលចេញដោយក្រសួងកាលពីថ្ងៃទី២៥ ខែឧសភា មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់អគារ ប្រសិនបើមានការផ្ទេរសិទ្ធិកាន់កាប់ទៅកាន់ម្ចាស់រួមដែលជាជនជាតិបរទេស ដោយមិនមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ។ ចំណាត់ការថ្មីនេះ ប្រហែលជានឹងមិនប៉ះពាល់ជនបរទេសដែលមានប្លង់បណ្តោះអាសន្ននោះទេ ទាល់តែពេលដែលពួកគេសម្រេចចិត្តលក់ទ្រព្យសម្បត្តិនោះ។ «ប្រសិនបើខណ្ឌដូនពេញ អនុវត្តតាមខណ្ឌ៧មករា ដែលបានអនុញ្ញាតឲ្យជនបរទេសទិញផ្ទះល្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំមុន នោះជនបរទេសដែលមានអចលទ្រព្យក្រោមឈ្មោះរបស់គេ នៅតែអាចរស់នៅ និងជួលបានជាធម្មតា ហើយមិនចាំបាច់ត្រូវតែលក់វានោះទេ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តលក់ វាត្រូវតែនៅក្រោមឈ្មោះម្ចាស់មានសញ្ជាតិខ្មែរ»។ បន្ថែមពីនេះទៀត លោក Yab បានកត់សម្គាល់ថា ៖ «ក្នុងករណីអាក្រក់បំផុត គឺគេនឹងបង្ខំអ្នកឲ្យលក់អចលនទ្រព្យនោះ តែបើទោះជាវាកើតឡើងក៏ដោយ អ្នកអាចផ្ទេរកម្មសិទ្ធិអចលទ្រព្យនោះ ទៅអ្នកឈរឈ្មោះជាមួយនឹងការការពារពីមេធាវីដែលអ្នកជឿទុកចិត្ត»។ វិនិយោគិនបរទេសនៃក្រុមហ៊ុន Yong Yap Properties បានឲ្យដឹងថា ការរៀបចំចំណាត់ការនេះ «មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនមែនមិនអាចអនុវត្តទៅបានដូចការរំពឹងទុកទាំងស្រុងនោះទេ»។ «ខ្ញុំមិនបានគិតថា គេនឹងអនុវត្តវាក្នុងពេលខ្លីបែបនេះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានទិញមួយ
ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​លក់​ពី Realestate.com.kh ៖ ការ​អភិវឌ្ឍ​បញ្ជី​គុណភាព​របស់​អ្នក និង​លក់​ដាច់​លឿន​ជាង​មុន
ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​លក់​ពី Realestate.com.kh ៖ ការ​អភិវឌ្ឍ​បញ្ជី​គុណភាព​របស់​អ្នក និង​លក់​ដាច់​លឿន​ជាង​មុន
June 6, 2022, 5:05 p.m.
Realestate News
កាលពីមុនដើម្បីលក់ ឬជួលផ្ទះមួយ អ្នកគ្រាន់តែត្រូវជួបជាមួយនឹងអ្នកទិញ ឬបញ្ចេញ «មន្តស្នេហ៍ដាក់ភ្នាក់ងារ លក់អចលនទ្រព្យ» បន្តិច ហើយបង្ហាញផ្ទះដែលសមជាមួយនឹងតម្រូវការរបស់ពួកគាត់ជាការស្រេច។ តែពេលនេះមិនដូចពីពេលមុនទៀតទេ។ បច្ចុប្បន្ននេះ ប្រហែលជា៩០ភាគរយ នៃអ្នកទិញទាំងអស់កំពុងប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រាវជ្រាវពីទីផ្សារមុននឹងទាក់ទងទៅកាន់ភ្នាក់ងារអចលនទ្រព្យ។ ការដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងអុីនធឺណិត មានសារៈសំខាន់យ៉ាងខ្លាំង។ នៅក្នុងវាក្យសព្ទអចលនទ្រព្យ គេហៅថា «បញ្ជីគុណភាព»។ ការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយ សមាគមជាតិភ្នាក់ងារអចលនទ្រព្យ (អាមេរិក) និងហ្គូហ្គល នៅឆ្នាំ២០១៣ បានរកឃើញថា «ការស្រាវជ្រាវដែលទាក់ទងនឹងអចលនទ្រព្យនៅក្នុង Google.com បានកើនឡើង ២៥៣ភាគរយ នៅបួនឆ្នាំចុងក្រោយនេះ» ហើយនៅពេលនេះ «ប្រមាណ៩០ភាគរយ នៃអ្នកមានផ្ទះ ប្រើប្រាស់អុីនធឺណិត ដើម្បីធ្វើការស្វែងរកទិញផ្ទះខុសពីពេលមុន»។ មានការស្រាវជ្រាវថ្មីៗនេះពី We Are Social របស់សិង្ហបុរី បានរកឃើញថា ការប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា បានកើនឡើង៤០០ភាគរយ នៃចន្លោះឆ្នាំ២០១៥ និង២០១៦។ ស្របទៅនឹងការស្រាវជ្រាវរបស់ We Are Social ផងដែរ Realestate.com.kh មានគេចូលមើលច្រើន និងការសាកសួរទាក់ទងនឹងការទិញ និងជួលបានកើនឡើងដល់ទៅ ៤១៦ភាគរយ នៅអំឡុងពេលជាមួយគ្នានេះដែរ។ ដោយសារការកើនឡើងយ៉ាងរហ័សនៃអ្នកប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា ដែលបានកើនឡើងដល់ទៅ ៦,៧០លាននាក់នៅក្នុងឆ្នាំនេះ បញ្ជីគុណភាពអចលនទ្រព្យក៏បានក្លាយទៅជារឿងដែលមានសារៈសំខាន់យ៉ាងខ្លាំង។ ហើយដើម្បីធានាថា អ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh អាចរកឃើញបញ្ជីគុណភាព ដែលល្អបំផុត ពួកយើងបង្ហាញបញ្ជីរូបពី ០ទៅ១ នៅលើបញ្ជីដោយស្វ័យប្រវត្តិ។ វ៉ិបសាយរបស់យើងនឹងប្រើប្រាស់បញ្ជីគុណភាព ហើយវានឹងបង្ហាញខ្លួននៅលើគេបង្អស់នៅក្នុងលទ្ធផលនៃការស្វែងរក។ ដំបូន្មានដើម្បីទទួលបានបញ្ជីគុណភាពខ្ពស់៖១.បង្ហោះរូបភាពលើសពី ៣ប៉ុស្តិ៍ ព្រោះថា រូបមួយសន្លឹកមានន័យរាប់ពាន់ពាក្យ។ ទិន្នន័យ ខាងក្នុងរបស់ Realestate.com.kh បានបង្ហាញឲ្យឃើញថា ឱកាសដែលអ្នកអាចលក់អចលនទ្រព្យរបស់អ្នកកើនឡើង ៨៥ភាគរយ ប្រសិនបើអ្នកបានបង្ហោះរូបលើសពីបីប៉ុស្តិ៍ ទៅក្នុងបញ្ជីអចលនទ្រព្យរបស់អ្នក។ វាមានសារៈសំខាន់ណាស់ ដោយរូបដែលអ្នកបង្ហោះ គឺជារូបនៃអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដមែន ដោយសាររូបនេះអាចបង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។ លើសពីនេះទៅទៀត វាក៏ជាភ័ស្តុតាងថា នេះជាអចលនទ្រព្យដែលកំពុងត្រូវបានដាក់លក់ពិតប្រាកដមែន។ អ្នកត្រូវតែថតរូបដែលមានគុណភាពល្អ បង្ហាញលក្ខណៈល្អៗ និងបង្ហាញពីគុណសម្បតិ្តរបស់វាទៅកាន់អ្នកដទៃ។ ២.ចំណាយពេលវេលាក្នុងការសរសេរពិពណ៌នាបញ្ជីគុណភាព ផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកសរសេរពិពណ៌នាបញ្ជីគុណភាព។ សាកស្រមៃថា ខ្លួនជាអ្នកទិញ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ? ៣.ផ្តល់ព័ត៌មានទំនាក់ទំនងដែលល្អឥតខ្ចោះ ការចុះបញ្ជីរបស់អ្នកនឹងមិនបានផលអ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន! ដូច្នេះហើយ អ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អឥតខ្ចោះ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេលលើកទូរស័ព្ទ។ លើសពីនេះទៅទៀត អ្នកអាចចំណាយពេលខ្លះក្នុងការធ្វើឲ្យ «ទម្រង់ឯកជន» ឬ «ទម្រង់ភ្នាក់ងារ» នៅក្នុងអុីនធឺណិតរបស់អ្នកល្អជាងមុន ដោយសារទម្រង់ទាំងនេះនឹងផ្តល់ព័ត៌មានបន្ថែមខ្លះៗទៀតទាក់ទងនឹងខ្លួនរបស់អ្នក និង/ឬ ទីភ្នាក់ងារអចលនទ្រព្យរបស់អ្នក។ វាក៏បង្កើតភាពទុកចិត្ត និងភាពស្គាល់គ្នារវាងអ្នក និងអ្នកទិញ ឬជួលនៅថ្ងៃអនាគត។ ៤.ធានាថាចំណងជើងបញ្ជីគុណភាពរបស់អ្នកល្អ បន្ថែម «ចំណងជើងអចលនទ្រព្យ» ជាភាសាខ្មែរ និងអង់គ្លេស ហើយធ្វើវាឲ្យល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ហើយច្បាស់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។ អុីនធឺណិតមានបញ្ជីអចលនទ្រព្យជាច្រើនសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយអ្នកត្រូវតែធានាថា ចំណងជើងរបស់អ្នកសង្ខេបយ៉ាងខ្លីនូវអ្វីដែលអ្នកកំពុងដាក់លក់។ ៥.ដាក់តម្លៃ កុំដាក់ «តម្លៃត្រូវការសួរ» (POA)។ នៅ Realestate.com.kh ពួកយើងបានរកឃើញថា អ្នកទិញជាទូទៅតែងតែអានពីការពិពណ៌នារបស់គេហដ្ឋាន ហើយរំពឹងថា នឹងឃើញតម្លៃនៅទីនោះស្រាប់។ នៅក្នុង Realestate.com.kh អចលនវត្ថុដែលដាក់លក់ដោយបង្ហាញពីតម្លៃសមរម្យទទួលបានការសាកសួរ១៥០ភាគរយលើសពីវត្ថុធម្មតា។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។ ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួលអាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឲ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។ ៦.ឆ្លើយតបជាមួយនឹងការសាកសួររកទិញឲ្យលឿន និងសមរម្យ នៅពេលដែលអ្នកទទួលបានការសាកសួរតាមទូរស័ព្ទ ឬអុីមែលអំពីអចលនទ្រព្យរបស់អ្នក អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឲ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិនឆ្លើយតបលឿនទេនោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុកដាក់នឹងពួកគេ។ ប្រសិនបើពួកគេជាអ្នកទិញអន្តរជាតិ អ្នកគួរនិយាយតាមទូរស័ព្ទជាមួយគេដោយប្រើប្រាស់ភាសាត្រឹមត្រូវ ហើយឆ្លើយតបជាក្រោយដោយផ្តល់ព័ត៌មានលម្អិត។ ការបង្កើតបញ្ជីថ្មីមួយនៅក្នុង Realestate.com.kh មានភាពងាយស្រួលយ៉ាងខ្លាំង ទោះបីជាអ្នកលក់ឯកជន ម្ចាស់ដី ឬភ្នាក់ងារអចលនទ្រព្យ។ អ្នកអាចលក់ដោយខ្លួនឯងបាន ហើយពួកយើងមិនយកកម្រៃជើងសានោះឡើយ។ លក់ដាច់លឿនជាងមុននៅក្នុង Realestate.com.kh៖៧.ធ្វើឲ្យបញ្ជីរបស់អ្នកឲ្យប្រសើរឡើង ឥឡូវនេះអ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួល របស់អ្នកឲ្យប្រសើរឡើង ដោយដាក់វា «អម» នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថា អចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើ «upgrade» នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរជាងមុននៅក្នុងការិយាល័យអ្នកលក់របស់អ្នក ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។ ៨.សម្អាតបញ្ជី ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួល អ្នកអាចសម្អាតបញ្ជីរបស់អ្នកប្រាំពីរថ្ងៃម្តង ហើយធ្វើឲ្យវាឡើងមកផ្នែកខាងលើបញ្ជីវិញ។ នៅពេលដែលអ្នកចុច «refresh» អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីវិញ ដែលអ្នកទិញផ្សេងៗអាចមើលឃើញម្តងទៀត! ប្រសិនបើអ្នកជាភ្នាក់ងារ អ្នកសាងសង់ ម្ចាស់ដី ឬអ្នកលក់ឯកជនមានបំណងចង់ដាក់អចលទ្រព្យរបស់អ្នកនៅលើ Realestate.com.kh សូមទាក់ទងមកយើងនៅថ្ងៃនេះ តាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ 017 436 756។ ពួកយើងរង់ចាំជួយលោកអ្នកគ្រប់ពេលវេលា!UPLOAD A PROPERTY NOW!សូមប្រើប្រាស់បដិវត្តន៍អុីនធឺណិតដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាឥឡូវនេះ ដោយចុះបញ្ជីអចលនទ្រព្យរបស់អ្នកនៅក្នុង Realestate.com.kh ជាគេហទំព័រអចលនទ្រព្យនៃប្រទេសកម្ពុជា ថ្ងៃនេះ!
ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា
ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ភ្នំពេញស៊ីធីសេនធ័រ (PPCC) នឹងត្រូវរៀបចំឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនិងមានតែមួយគត់នៅរាជធានីភ្នំពេញដែលចូលរួមប្រែក្លាយរាជធានីនៃប្រទេស កម្ពុជាដែលកំពុងអភិវឌ្ឍន៍ឲ្យទៅជាទីក្រុងអស្ចារ្យនាពេលអនាគត។ ភ្នំពេញស៊ីធី សេន ធ័រ ស្ថិតនៅតំបន់យុទ្ធសាស្ត្រចំកណ្ដាលនៃទីក្រុងភ្នំពេញដែលនឹងក្លាយជាជម្រើសគោលដៅសម្រាប់អ្នកក្នុងស្រុក និងជនបរទេសហើយជាទីដែលអាជីវកម្មបែបទាន់សម័យ អាជីវកម្មគំនិតថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធកម្រិតស្តង់ដារអន្តរជាតិមាននៅទីនេះ។ នៅឆ្នាំ២០៣៥ ភ្នំពេញស៊ីធីសេនធ័រ នឹងក្លាយជាលំនៅដ្ឋានសម្រាប់មនុស្សជាង ៥៦ ០០០ នាក់ និងមានអ្នកមកទស្សនា ជារៀងរាល់ថ្ងៃជាង ១៩០ ០០០ នាក់។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGEគុណភាពនៃការរស់នៅ នៅចំកណ្ដាលរាជធានី ភ្នំពេញស៊ីធីសេនធ័រ (PPCC) មានផ្ទៃដី ១១១.៦ហិចតា ជាទីតាំងទំនេរ និងទីតាំងលក្ខណៈទីក្រុងសម្រាប់ពេលអនាគត ដែលនឹងផ្ដល់ឱកាសសម្រាប់អាជីវកម្មក្នុងស្រុក និងអន្តរជាតិសម្រាប់វិស័យផ្សេងៗរួមមាន ហិរញ្ញវត្ថុ ហាងលក់ទំនិញ លំនៅដ្ឋាន ការិយាល័យពាណិជ្ជកម្ម បដិសណ្ឋារកិច្ច អប់រំ វេជ្ជសាស្ត្រ និងកម្សាន្តជាដើម។ គម្រោង PPCC បង្ហាញនូវអគារស្ថាបត្យកម្មថ្មីៗបំផុត មានកម្ពស់ពី ២០ម ទៅ ១៥០ ម និងនាំមកនូវភាពងាយស្រួលលក្ខណៈជាទីក្រុងទំនើបនៃកម្ពុជា ដូចជា មានច្រកចូលច្រើន និងមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍កម្រិតស្តង់ដារអន្តរជាតិ និងប្រព័ន្ធលូយ៉ាងល្អថែមទៀតផង។ ផ្លូវសម្រាប់ថ្មើរជើងពណ៌បៃតងនៅចំកណ្ដាល និងមានចិញ្ចើមផ្លូវហ៊ុមព័ទ្ធទៅដោយរុក្ខជាតិខៀវស្រងាត់នឹងធ្វើឲ្យ អ្នករស់នៅក៏ដូចជាប្រជាជននៅក្បែរនោះ ពេញចិត្តនឹងការដើរកម្សាន្ត និងរីករាយជាលក្ខណៈគ្រួសារដោយ គ្មានការរំខាននៅឧទ្យាន Central Park ដែលមានទំហំ ២,២ហិចតាដែលផ្តល់នូវការសម្រាកលំហែកាយជាមួយធម្មជាតិ សម្រាប់អ្នកស្នាក់នៅទីនោះ។ លើសពីនេះទៅទៀត ក៏ផ្ដល់ទីតាំងសម្រា់បការកម្សាន្តផ្សេងៗទៀតផងដែរ។ ការរួមបញ្ចូលគ្នាជាទីក្រុងតែមួយ ដោយទទួលបានការណែនាំស្តីពីវិធីសាស្ត្រដែលធានាដល់និរន្តរភាពបរិស្ថាន ភ្នំពេញស៊ីធីសេនធ័រនឹងរួមបញ្ចូលជាទីក្រុងមួយយ៉ាងពិតប្រាកដ ដោយពឹងផ្អែកលើការសម្លឹងទៅមុខយ៉ាងច្បាស់លាស់ និងស្របទៅតាមផែនការមេដែលបានគ្រោងទុក។ ដោយមានការរួមបញ្ចូលគ្នាតែមួយដែលខុសប្លែកពីការអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងតំបន់ ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកក្រោមដីធ្វើឱ្យសាធារណជនមិនអាចមើលឃើញពីតំណរទឹកនិងភ្លើង ហើយក្រុមហ៊ុនមានផែនការជាប្រព័ន្ធដើម្បីធានាដល់ការជួសជុលដោយមិនឱ្យអិតថិជនបារម្មណ៍អ្វីឡើយ។ ប្រព័ន្ធលូបង្ហូរទឹកធំៗ គឺកំពុងត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយទឹកជំនន់នៅពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធចូលក្នុងតំបន់អភិវឌ្ឍន៍នេះ គឺជាលក្ខណៈពិសេសនៅហ្នឹងកន្លែងដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រយៈពេលយូរ និងបន្ថយទឹកជំនន់ដែលនៅតែកើតមាននៅក្នុងរាជធានីនៃប្រទេកម្ពុជាតាមរយៈការតភ្ជាប់ទៅកាន់ទីក្រុងឲ្យបានទូលំទូលាយដោយបង្កើតច្រកចូលចំនួន ៨ចំណុច។ ការសាងសង់ផ្លូវជាអចិន្ទ្រៃយ៍ និងហេដ្ឋារចនាសម្ព័ន្ធកំពុងចាប់ផ្តើមសាងសង់ ហើយជំហានទី១នៃគម្រោងនេះត្រូវបានកំណត់ពេលរួលរាល់ហើយពោលនឹងបញ្ចប់នៅឆ្នាំ២០១៧ ហើយជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០១៩។ កាន់តែពិសេសជាងនេះ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ស្ថិតនៅចំតំបន់យុទ្ធសាស្ត្រទល់មុខទៅនឹងសាលារាជធានីភ្នំពេញ និងព័ទ្ធជុំវិញដោយនាយកដ្ឋានរបស់រាជរដ្ឋាភិបាល រួមទាំងនៅជិតអគារវឌ្ឍនៈ ផ្សារកណ្តាល ស្ថានទូតបារាំង និងមន្ទីរពេទ្យកាល់ម៉ែត។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGEផែនការប្រកបដោយនិរន្តរភាពតាមរយៈការបង្កើតការងារថ្មី ចាប់តាំងពីឆ្នាំ២០១៤ មក ភ្នំពេញស៊ីធីសេនធ័រ (PPCC) បានទទួលយកវិធីសាស្ត្រនៃការបង្កើតថ្មីលើការរៀបចំ សហគមន៍ និងការពង្រឹងអំណាចដល់សហគមន៍ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើសម្បទានដល់សហគមន៍វិញ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ផលប្រយោជន៍ឲ្យសហគមន៍ទាំងមួលតាមរយៈការបង្កើតការងារ រយៈពេលវែងដោយសហការជាមួយស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាការត្រួសត្រាយផ្លូវ រាប់បញ្ចូលជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសកម្ពុជានិងលក្ខណៈតំបន់អាស៊ានទាំងមូល។                                                    គម្រោងអភិវឌ្ឍន៍នាពេលអនាគតអគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប Retail Office Versatile Office (ROVO) ដោយផ្សារភ្ជាប់នគររូបនីយកម្មបំផុសគំនិត និងមុខងារ គម្រោង The Edge នឹងផ្ដល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវមធ្យោបាយប្រកបដោយនវានុវត្តន៍ ភាពងាយស្រួល និងបត់បែនក្នុងការប្រកបអាជីវកម្ម។ គម្រោង ហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប ត្រូវបានគូរប្លង់ និងរចនាឡើងជាមួយនឹងភាពបត់បែនពោលគឺផ្ដល់ទីតាំងដល់ម្ចាស់អាជីវកម្មឱ្យបង្កើតបាននូវអ្វីដែលជាការចង់បានរបស់ខ្លួនផ្ទាល់។ ក្នុងនោះរួមមាន កាហ្វេ ភោជនីយដ្ឋាន ការិយាល័យក្រុមហ៊ុន ធនាគារ សណ្ឋាគារ បន្ទប់ប្រជុំស្ទីឌ្យូ និងវិស័យផ្សេងៗទៀត។       គម្រោងវីឡា Residence 90 វីឡា Residence90 គឺជាគម្រោងអភិវឌ្ឍន៍ពិសេស និងខុសពីគេដែលផ្ដល់ជូនអតិថិជននូវភាពស្ងប់ស្ងាត់ និងសុវត្ថិភាព ប្រកបដោយផាសុកភាព។ រចនាឡើងតាមបែបអឺរ៉ុប Residence90 នាំមកនូវទេសភាពពិសេសដាច់ដោយឡែកពីគ្នា មានទីធ្លា និងច្រកចូលធំទូលាយ ជាពិសេសផ្លូវចូលក្ខណៈឯកជន និងមានសុវត្ថិភាព។ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ Residence90 គឺល្អឥតខ្ចោះសម្រាប់គ្រួសារទាន់សម័យ៕ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE
Che Culo: What luck in the Penh!
Che Culo: What luck in the Penh!
June 6, 2022, 5:06 p.m.
Realestate News
Che Culo, loosely translating in Italian to “what luck,” was launched in Phnom Penh in 2014 by a collection of Aussie F & B entrepreneurs seeking to bring BKK1 a lively tapas and cocktail venue - without the pretence. Designed and renovated from the ground up, the street 302 bar and restaurant offers a sense of space far beyond its floorplan, thanks to co-owner, architect and social media manager, Daniel Jury.Jury explains that, “we wanted to create a space that drew upon the loose Mediterranean bar theme; clay tiled roofs, patterned tiles and rounded archways were all design cues found around the Mediterranean which became staple elements in Che Culo’s design.” Bar tables running down the center of Che Culo are tall and designed to breed bar-chat between the eclectic mix of expat and local patrons, while the booths along the wall offer intimacy with a view; something fit for both Western and Asian drinking preferences. “We were also keen maximise the space with the high ceilings, skylights and the large bifold windows that draw natural light deep into the bar,” says Jury. For eats you can expect a short but diverse menu of cocktails and tapas dishes, that rotate weekly. Sip on hand-shook cocktails while plate after plate of battered green tomatoes, patatas bravas, fried calamari, chorizo and chicken subs, basil pesto pasta and, the long running specialty, Mama’s meatballs arrive at your booth. An eloquent wine list is also available to match your small plated delights.Nick Hattingh, co-owner, venue manager and in-house entertainer, says “we drew inspiration for the food and drinks from friendly approachable flavours that people of all walks of life can enjoy... Balanced cocktails with fresh fruits and modern mediterranean "dude food" to share with friends.” We have a little bit of food from Italy, Greece, Spain, Morocco,” says Hattingh, “and some cheeky Mexican and even some Portuguese thrown in for good measure.”All owners are Phnom Penh expats who cut their teeth in the Sydney and Melbourne hospitality scenes, meaning the bar operates in the sleepy corner of BKK with big-city service quality. The venue also hosts bi monthly music events and private functions such as fashion shows, media launches or just cracking birthday parties. Weekly specials include “meatball Monday,” “taco Tuesday,” “wings Wednesday” and Thursday’s “cider and sliders.” While happy hour into the wee hours is when Che Culo really warms up, it's also a great pick for a casual $5 lunch.  But whether you come in at two in the afternoon or ten at night, you will always find the same relaxed vibe, delicious tapas and high quality of service. If you haven’t already, pay Che Culo a visit on street 302 today...
Emerald +:  សេចក្តីសុខផ្លូវចិត្តសម្រាប់អចលនទ្រព្យរបស់អ្នក
Emerald +: សេចក្តីសុខផ្លូវចិត្តសម្រាប់អចលនទ្រព្យរបស់អ្នក
June 6, 2022, 5:05 p.m.
Realestate News
មិនថាជាពាណិជ្ជកម្មមួយ ឧស្សាហកម្មមួយ ឫលំនៅដ្ឋាននោះឡើយ សរុបទៅជាការសម្រេចចិត្ត សម្រាប់អ្នកវិនិយោគលើទីផ្សារអចលនទ្រព្យកម្ពុជាដើម្បីទទួលបាននូវការការពាដ៏ច្រើនសម្រាប់អចលនទ្រព្យរបស់លោកអ្នក។ ទំនាក់ទំនងមកកាន់ Emerald+ ឥឡូវនេះ!ខ្ញុំគួរតែការពារ ទ្រព្យវិនិយោគទុនរបស់ខ្ញុំដោយរបៀបណា?ការការពាររាល់ទ្រព្យសម្បត្តិរបស់អ្នកមិនមែនគ្រាន់តែមានន័យធម្មតាថាការពារទៅនឹងការបំផ្លាញដ៏អាក្រក់នោះទេ។ ថ្វីបើមានសារៈសំខាន់តែប័ណ្ឌធានារ៉ាប់រងតែម្យ៉ាងគឺមិនអាចការពារជាមុននូវតម្លៃនៃអចលនទ្រព្យ និងផលចំណេញនៃការវិនិយោគទុនរបស់អ្នកបានទេ សេវាធានារ៉ាប់រងគ្រាន់តែផ្តល់សំណងឲ្យអ្នកបន្ទាប់ពីមានបញ្ហាអ្វីមួយកើតឡើងប៉ុណ្ណោះ។ ជាការសំខាន់បំផុត ការថែរក្សានិងការពារជាមុនទៅនឹងការបំផ្លាញគឺជាហេតុផលក្នុងការចុះឈ្មោះទទួលយកសេវាកម្មនៃការគ្រប់គ្រងអចលនទ្រព្យពីអ្នកក្រុមហ៊ុនដែលអាចទុកចិត្ត ដែលគួរតែជាផ្នែកមួយសម្រាប់ប្រើនៅគ្រាអាសន្ន និងការប៉ាន់ស្មានទុកជាមុនរបស់អ្នកវិនិយោគទុន។ បំពាក់ជាមួយគ្រឿងបរិក្ខារតាមបទដ្ឋានថ្មី នៅក្នុងកន្លែង និងជំនាញការតាមតំបន់ ក្នុងដំណើរការនៃការ គ្រប់គ្រងប្រភេទអចលនទ្រព្យផ្សេងៗគ្នា Emerald+ នឹងថែរក្សារាល់អចលនទ្រព្យរបស់អ្នក ទៅតាមផ្នែក ដោយយកចិត្តទុកដាក់។  ការមើលថែរក្សាទ្រព្យសម្បត្តិរបស់អ្នកដូចជារបស់ Emerald+ ដូច្នេះដែរ ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការអះអាងសន្សាថា ក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យអ្វីមួយឆ្លងកាត់ ពីការត្រួតពិនិត្យរបស់ខ្លួនដោយគ្មានការវាយតម្លៃត្រឹមត្រូវឡើយ។ Emerald+ គ្រប់គ្រងលើទ្រព្យរបស់អ្នកយ៉ាងដូចម្តេច? Emerald+ ផ្តោតសំខាន់លើការការពារតម្លៃនៃអចលនទ្រព្យរបស់អ្នក និងប្រាក់ចំណេញទៅថ្ងៃអនាគត តាមរយៈការបន្តការគ្រប់គ្រង ជាប្រព័ន្ធដែលរួមបញ្ចូលទាំងការត្រួតពិនិត្យអាគារ រៀបចំកិច្ចសន្សាលើការថែរក្សា និងរៀបកាលវិភាគនៃការថែរក្សាទាំងមូល។ ការត្រួតពិនិត្យអគារមាន៤ដំណាក់កាល ដើម្បីធានាថាអចលនទ្រព្យរបស់អ្នកឲ្យខ្ពស់ដូចបញ្ញត្តិ និងបទដ្ឋាន។ ការត្រួតពិនិត្យលើកដំបូងនឹងកំណត់ប្រសិទ្ធិភាព និងសុវត្ថិភាពប្រើប្រាស់នៃលក្ខណៈពិសេសនៅក្នុងនោះដូចជា៖ ប្រព័ន្ធរោទិ៍ប្រកាសអាសន្ន ប្រព័ន្ធបាញ់ទឹក Sprinkler បំពង់ម៉ាស៊ីនទឹកក្រោមដី   ប្រព័ន្ធពន្លត់ពិសេសការពារទៅនឹងការខូចម៉ាស៊ីនអគ្គិសនី និងគ្រឿងបញ្ចេញបញ្ចូលខ្យល់ក្នុងបន្ទប់និងបំពង់ផ្សែងផងដែរ។ បន្ទាប់ពីឆ្លងកាត់តាមការវាយតម្លៃលើកទីមួយ បន្ទាប់មកអចលនទ្រព្យរបស់អ្នកនឹងត្រូវឆ្លងកាត់ដល់ ដំណើរការពិនិត្យចុងក្រោយ ម្តងនេះត្រូវពិនិត្យខាងអគ្គិសនី ប្រព័ន្ធបូមទឹក និងផ្នែកដែលជាប់ជាមួយនឹងអចលនទ្រព្យនោះ។ ទាំងនេះនឹងរូមបញ្ចូលទាំងការពិនិត្យលើគ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍រង្វាស់រង្វាល់ និងអ្វីៗដែលផ្តល់សុវត្ថិភាពនៅក្នុងអគារទាំងមូល។ បន្ទាប់Emerald+ នឹងធ្វើរបាយការណ៍លំអិតថាតើអចលនទ្រព្យរបស់អ្នកមានសុវត្ថិភាពសម្រាប់ការរស់ នៅ និង/ឫការកាន់កាប់ជាធរមាន។ កត្តាទាំងនោះត្រូវការការយកចិត្តទុកដាក់ដោយនឹងត្រូវមានកំណត់សម្គាល់ត្រឹមត្រូវ និងការយកចិត្តទុកដាក់ទៅតាមលំដាប់លំដោយនៃដំណាក់កាលការត្រួតពិនិត្យនីមួយៗ។ នៅក្នុងជំហានទី៣ និងទី៤នៃកដំណើរការនៃការត្រួតពិនិត្យ នឹងមានសកម្មភាពត្រួតពិនិត្យជាទម្លាប់ ហើយការងារមើលថែទាំអគារ ដែលនឹងយកចិត្តទុកដាក់លើចំណុចបន្ទាប់បន្សំគឺអ្នកត្រូវតែធ្វើឲ្យបានទៀងទាត់ពេលវេលា។ ជាមួយគ្នានេះដែរការត្រួតពិនិត្យលម្អិត Emerald+ នឹងរៀបចំលើកិច្ចសន្សាថែទាំផងដែរ ដូចជាលិខិតធានា និងប្រព័ន្ធ Software ដើម្បីធានាបានថាអចលនទ្រព្យរបស់អ្នកថែរក្សាដោយមានកិច្ចព្រមព្រៀង ច្បាស់លាស់ និងមានសេវាកម្មទាំងអស់សម្រាប់អាគាររបស់អ្នកនៅគ្រប់ពេលវេលា។ កត្តាមួយផ្សេងទៀតដែលត្រូវមានគឺកាលវិភាគការថែរក្សាគឺជាការអនុលោមទៅតាមច្បាប់ និងបទបញ្ជាស្របច្បាប់ក្នុងការវិនិយោគអចលនទ្រព្យរបស់អ្នក។ សម្រាប់គោលបំណងនេះEmerald+នឹងបង្កើតឲ្យមានការិយាល័យដំណោះស្រាយបញ្ហាមួយដែលនឹងភ្ជាប់ទៅគ្រប់ប្រព័ន្ធផ្សេងៗទៀតនៅក្នុងអាគាររបស់អ្នកដើម្បីផ្តល់ការត្រួតពិនិត្យជាប់ជានិច្ច និងធ្វើឲ្យការអនុវត្តន៍គោលនយោបាយមានភាពរលូនទៅមុខ។ អ្វីទៅជាគុណតម្លៃនៃការគ្រប់គ្រងអចលនទ្រព្យ?   ការដែលមានអ្នកផ្តល់សេវាកម្មលើការគ្រប់គ្រងអចលនទ្រព្យ គឺមិនគ្រាន់តែផ្តល់ភាពងាយស្រួលមួយ សម្រាប់ម្ចាស់ទ្រព្យប៉ុណ្ណោះទេវាបានក៏បានក្លាយទៅជាការចំណាយមួយដ៏មានប្រសិទ្ធិភាពក្នុងដំណើរការយូរអង្វែង។ មានអ្នកជំនាញនៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យគឺជាភាពចាំបាច់សម្រាប់ការការ ពារ និងការរីកលូតលាស់នូវតម្លៃនៃការវិនិយោគរបស់អ្នក និងការពារនូវតម្លៃដែលកំពុងរីកចំរើនឡើង នៃទ្រព្យទាំងអស់នោះ។ Emerald+នឹងកំណត់រកពីបញ្ហាមុនពេលបញ្ហាទាំងនោះមកបំផ្លាញទ្រព្យរបស់អ្នក និងបទពិសោធន៍អ្នក ជួលផ្ទះរបស់អ្នក។ នេះមិនគ្រាន់តែការពារទ្រព្យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុនផ្តល់សេកម្មមួយដែរផងដែរ។ ដោយសារតែក្រុមការងាររបស់ក្រុមហ៊ុន Emerald+ ផ្តល់នឹងជូននូវពត៌មានទាំងនេះតាំងពីចាប់ផ្តើមរហូតបញ្ចប់អ្នកមានសេរីភាពក្នុងការសម្រេចចិត្តសំខាន់ៗ ដែលមានផលប៉ះពាល់លើអចលនទ្រព្យរបស់អ្នក និងការវិនិយោគក្នុងរយៈពេលយូរអង្វែង។ ដូច្នេះ ប្រសិនបើលោកអ្នកស្វែងរកអង្គភាពដែលមិនគ្រាន់តែថែរក្សាអចលនទ្រព្យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើទ្រព្យទាំងនេះដូចជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនEmerald+គួរជាម្រើសទី មួយនៃការចូលមកមើសសិនរបស់អ្នក៕ទំនាក់ទំនងមកកាន់ Emerald+ ឥឡូវនេះ!
អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលមរណៈ
អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលមរណៈ
June 6, 2022, 5:05 p.m.
Realestate News
អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង បានទទួលមរណៈនៅវេលាម៉ោង ១២និង៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។ សូមជម្រាបផងដែរ អ្នកឧកញ៉ាត្រូវបានបញ្ជូនពីទីក្រុងបាងកកមកកាន់ក្រុងភ្នំពេញដើម្បីព្យាបាលជំងឺបន្តនៅរាជធានីភ្នំពេញ។ សពរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅខាងក្រោយសណ្ឋាគារអ៉ិនធើខន។ អ្នកឧកញ៉ា ថេង ប៊ុនម៉ាត្រូវបានស្គាល់ថាជាសេដ្ឋីដែលមានជាងគេម្នាក់ក្នុងចំណោមសេដ្ឋីក្នុងប្រទេសកម្ពុជា ចន្លោះឆ្នំា ១៩៨០ និង ២០០០ អ្នកឧកញ៉ាជាស្ថាបនិកក្រុមហ៊ុនថៃប៊ុនរ៉ុង ជាម្ចាស់កម្មសិទ្ធិសណ្ឋាគារលំដាប់ផ្កាយ៥ Intercon និងមានគម្រោងថ្មីៗទៀតដូចជា៖ គម្រោងអគារកំពស់១៣៣ជាន់ (ទីតំាងឌ្រីមល៊ែន) និងជាម្ចាស់កម្មសិទ្ទិអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជា៕ REALESTATE.COM.KH - Your real estate news leader! Read More...
ទស្សនៈវិស័យក្នុងការវាយតម្លៃលើអចលនទ្រព្យឧស្សាហកម្ម ជួបជាមួយលោក ស៊ីម ហ៊ុយឈួង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
ទស្សនៈវិស័យក្នុងការវាយតម្លៃលើអចលនទ្រព្យឧស្សាហកម្ម ជួបជាមួយលោក ស៊ីម ហ៊ុយឈួង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ការវាយតម្លៃអចលនទ្រព្យគឺជាដំណើរការនៃការព្យាករណ៍លើតម្លៃសរុបនៃអចលនទ្រព្យទៅលើកត្តាមួយចំនួនដោយផ្អែកទៅលើបទដ្ឋាននៃឧស្សាហកម្ម។ រួមមានតាំពីទីតាំងនៃអចលនទ្រព្យ ទំហំ ប្រាក់ចំណេញទៅថ្ងៃអនាគត បរិស្ថាន គោលនយោបាយរបស់រដ្ឋាភិបាល និងកត្តាផ្សេងៗជាច្រើនទៀត។ និងដោយសារតែគោលបំណងបឋមនៃការវិនិយោគលើអចលនទ្រព្យ ធ្វើឡើងដើម្បីទទួលបានប្រាក់ត្រលប់មក វិញពីការវិនយោគ និងដើម្បីបង្កើនធនធានបន្ថែម វាជាការសំខាន់ដែលមានទស្សនៈត្រឹមត្រូវទៅលើតម្លៃអចលនទ្រព្យនេះ។ ទោះបីជា ការវាយតម្លៃអចលនទ្រព្យត្រូវបានអនុវត្តដោយបុគ្គដែលទទួលការបណ្តុះបណ្តាលនៅក្នុង   វិស័យនេះ សូម្បីតែអ្នកចំណូលថ្មីក៏អាចទទួលប្រយោជន៍ពីការរៀនជាមូលដ្ឋាននេះដែរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យមានភាពខុសប្លែកគ្នាពីរបៀបដែលប្រតិបត្តិការជំនួញដែលត្រូវធ្វើ ដែលនឹងផ្តល់គំនិតទូលំទូលាយ និងចំណេះដឹងដល់គ្រប់គ្នាតាំងពីចាប់ផ្តើមរហូតបញ្ចប់ការព្រមព្រៀង។ នេះនឹងអាចធានាបានថាមានការការពារដ៏រឹងមាំសម្រាប់ទាំងម្ចាស់ទ្រព្យ និងអង្គភាព ដូចជា ស្ថាប័នហិរញ្ញវត្ថុ អ្នកធានារ៉ាប់រង និងភាគគីផ្សេងទៀតក៏ពឹងផ្អែកលើការវាយនេះដែរ។ មានពីរទម្រង់នៃការវាយតម្លៃ បើយោងទៅតាមលោក ស៊ីម ហ៊ុយឈួង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន V Trust Appraisal Co.Ltd បានពន្យល់នៅក្នុងបទបង្ហាញរបស់គាត់ក្នុងសន្និសិទស្តីពីទីផ្សារអចលនទ្រព្យ និងស្ថានភាពអនាគត (REMOC) ២០១៦។ ការវាយតម្លៃមួយសម្រាប់បាយការណ៍ហិរញ្ញវត្ថុ ដែលបានប្រែក្លាយកាន់តែសំខាន់ត្រង់ថាឧស្សាហកម្មបច្ចុប្បន្នទទួលយកការអនុវត្តន៍របាយការណ៍ហិរញ្ញវត្ថុតាមបទដ្ឋានអន្តរជាតិ។ បទដ្ឋាននេះមានគោលបំណង ដើម្បីភាពរឹងមាំ និងបទដ្ឋានដែលអាចទុកចិត្តបានដោយពឹងផ្អែកលើទិន្នន័យជាក់លាក់ ។ ទម្រង់ទី២ គឺការវាយតម្លៃលើការផ្តល់កម្ចីសុវត្ថិភាព ជាកន្លែងដែលគេសង្កត់ធ្ងន់ជាពិសេសទៅលើធនាគារពាណិជ្ជកម្ម និងស្ថាប័នផ្តល់ប្រាក់កម្ចីដើម្បីអនុលោមទៅទាមកម្មវិធី IVS និងកំណត់ល័ក្ខខណ្ឌច្បាស់លាស់ក្នុងការពិភាក្សា ដើម្បីធានាថាទីផ្សារអចលនទ្រព្យនឹងមានដំណើរការត្រឹមត្រូវ និងផ្គត់ផ្គង់ យ៉ាងល្អដោយជម្រើសផ្តល់ហិរញ្ញប្បទានដែលអាចប្រើបាន។ លោក ឈួង បានបន្តទៀតថា ឆ្លងកាត់តាមករណីសិក្សានៃធនាគារកណ្តាលនៃប្រទេសអៀឡង់ ទម្រង់ ទាំងនេះបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើវិបត្តិធនាគារនៅក្នុងប្រទេសនេះយ៉ាងដូចម្តេច។ នៅក្នុងប្រទេសអៀឡង់ គឺមានភាពខ្សោយនៅក្នុងការបង្រៀនទៅដល់អ្នកវាយតម្លៃអចលនទ្រព្យ ជំលោះផលប្រយោជន៍ បរាជ័យក្នុងការពិនិត្យវាយតម្លៃញឹកញាប់ ខ្វះខាតការបណ្តុះបណ្តាល និងប្រើប្រាស់មិនសមស្របក្នុងការវាយតម្លៃក្រៅផ្លូវការ។ ជាលទ្ធផលទុកជាមេរៀន លោក ឈួង មើលឃើញ ពីឱកាសរីកចម្រើនក្នុងបរិយាកាសប្រទេសកម្ពុជា ប្រសិនបើធនាគារជាតិកម្ពុជាព្រមទទួលយកបញ្ហាប្រឈមនេះ និងព្យាយាមយកឈ្នះបញ្ហាទាំងនេះឲ្យបាន។ ស្វែងយល់បន្ថែមអំពីប្រធានបទនេះជាមួយ Realestate.com.kh និង លោកឈួង លោក ឈួង បានបញ្ចប់បទបង្ហាញរបស់គាត់ដោយផ្តល់យោបល់ និងដំណោះស្រាយដូចជា ក្រុមហ៊ុន CVEA និងក្រសួង ដែលធ្វើការជាមួយគ្នាក្នុងការផ្តល់ការរីកចម្រើនសម្រាប់អ្នកវាយតម្លៃអចលនទ្រព្យ ដោយការផ្តល់រយៈពេលតិចបំផុត CPD។ លោកក៏បានផ្តល់យោបល់ដល់អ្នកបង្កើតគោលនយោបាយ ឲ្យបង្កើតជាសាជីវកម្មស្តង់ដាអន្តរជាតិដូចជា ក្រុមហ៊ុន IVS និងក្រុមហ៊ុន RICS មានបទដ្ឋានវិជ្ជាជីវៈនៅក្នុងស្រុកសម្រាប់ការវាយតម្លៃ និងថែមទាំងផ្តល់វគ្គបណ្តុះបណ្តាល និងការអប់រំអំពីរង្វាយតម្លៃលើអចលនទ្រព្យនៅក្នុងទីផ្សារទាំងមួល។ លោកក៏បានអំពាវនាវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឲ្យពិចារណាលើអនុសាសន៍ទាំងនេះសម្រាប់ជាការអនុវត្តន៍ល្អបំផុតដើម្បីធ្វើឲ្យប្រសើរឡើងពីរបៀបដាក់ប្រាក់កម្ចី។ ទោះបីជាការវិយោគនៅកម្ពុជាបានផ្តល់ប្រាក់ចំណេញយ៉ាងច្រើនរួចហើយក៏ដោយ សំខាន់ត្រូវតែឈានមុខគេ និងទទួលបានការវាយតម្លៃត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នកដើម្បីធានាបាននិរន្តរភាព និងដើម្បីប្រមើលមើលពីតម្លៃទៅអនាគត និងល័ក្ខខណ្ឌគួរអាចនឹងមានការផ្លាស់ប្តូរទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយភ្លាមៗណាមួយ។ ត្រូវការអ្នកជំនាញវាយតម្លៃអចលនទ្រព្យមែនទេ? សូមទាក់ទងមកកាន់ Realestate.com.kh រហ័ស ងាយស្រួល និងសុវត្ថិភាព!
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោងពហុបំណងដ៏ធំរបស់ក្រុមហ៊ុនសុខាគ្រុប បានប្រកាសព័ត៍មានជាសាធារណនៅ លើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអំពីគម្រោងដ៏ធំមួយនេះ។ គម្រោងពហុបំណងនៅតំបន់ ជ្រោយចង្វារដែលមានដូចជា៖ គម្រោងលំនៅដ្ឋានខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងទំនើបនៅតំបន់ជ្រោយចង្វារ។ តំបន់ជ្រោយចង្វារនឹងប្រែមុខមាត់ទៅជាតំបន់ដែលមានសក្តានុពលនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យ។ ក្រោមការបោះទុនវិនិយោគនៃវិនិយោគិនក្នុងស្រុក និងបរទេសជាដើម ជាក់ស្តែងការបោះទុនវិនិយោគរបស់ក្រុមហ៊ុនសុខាគ្រុបដែលជាគម្រោងដ៏ធំនៅតំបន់ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនសុខាគ្រុបគឺជាគម្រោងមួយដ៏ធំនៅក្នុងតំបន់ជ្រោយចង្វារសព្វថ្ងៃនេះ។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ! គំរោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ស្ថាបត្យកម្មរចនាប្លង់មានការបង្កប់អត្ថន័យនៅក្នុងនោះនូវធាតុផ្សំ នានាជាច្រើននៃវប្បធម៌ខ្មែរដូចជា៖ ទូកនាគ របាំអប្សរា និងការឯកភាពគ្នាជាដើម សាកសម្យជាមួយនឹងទីតាំងតាមមាត់ទន្លេ។ “គម្រោងរបស់សុខាអាចនឹងក្លាយជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលមួយក្នុងប្រទេសកម្ពុជាដែលមានទីតំាងនៅជ្រោយចង្វារ នេះគឺជាតំបន់ល្អបំផុតនៅចំពីមុខទន្លេមេគង្គ និងបរមរាជវំាង គ្មានគម្រោងណាមួយដែលមានទីតំាងដូចនេះទេ អ្នកទិញអាចជាអ្នកទិញមក ពីបរទេស និងអ្នកដែលមានកម្រិតជីវភាពរស់នៅខ្ពស់” នេះជាសម្តីរបស់អ្នកនាង ភឿក ចំរើន ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Emerlad+។ លោក វ៉ន ចាន់ថន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Town City យល់ស្របនឹងមតិរបស់អ្នក នាង ភឿក ចំរើន “ប្រាកដណាស់ទីតំាងរបស់គម្រោងនេះពិតជាល្អនៅក្នុងតំបន់ គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្រោមក្រុមហ៊ុនមួយដែលធំ ដែលមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជាជាច្រើនឆ្នំាក្នុងប្រទេសកម្ពុជា”។ លោក ចាន់ថនបានបន្ថែមទៀតថា “ក្រុមហ៊ុន មានអតិថិជនជាច្រើននៅក្នុងដៃរួចជាស្រេច ខ្ញុំគិតថាគម្រោងនេះនឹងស្រូបយកអ្នកទិញពីបរទេសកាន់តែច្រើន ហើយប្រសិនបើគម្រោងនេះមានសេវាផ្តល់ជូនអ្នកទិញក្នុងការជួយរក អ្នកដែលចង់ជួលបន្ត សេវានេះធ្វើឲ្យអ្នកទិញមានចំណូលបន្ថែម ហើយក៏កាន់តែធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យ”។ គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំមួយនេះ នៅតំបន់ជ្រោយចង្វារស្ថិតនៅក្រោមគម្រោងរបស់ ក្រុមហ៊ុនសុខាគ្រុប និងបង្ហាញវត្តមានរបស់ខ្លួន នាពេលអនាគតដ៏ខ្លីរបស់យើង នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ៕ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ!
ការផ្លាស់ប្តូរបរិយាកាសពីរាជធានី​​៖ ផ្ទះល្វែង​បុរី​កំពង់ស្ពឺ​ និង​គម្រោងសាង​សង់​​ផ្សារ​ថ្មី​
ការផ្លាស់ប្តូរបរិយាកាសពីរាជធានី​​៖ ផ្ទះល្វែង​បុរី​កំពង់ស្ពឺ​ និង​គម្រោងសាង​សង់​​ផ្សារ​ថ្មី​
June 6, 2022, 5:05 p.m.
Realestate News
តើលោកអ្នកធ្លាប់គិតថាចង់ផ្លាស់ប្តូរបរិយាកាសពីរាជធានីភ្នំពេញដ៏អ៊ូរអ៊រទៅរស់នៅក្នុងជីវិតស្ងប់សុខជាមួយក្រុមគ្រួសាររបស់លោកអ្នកដែរឬទេ? មានចម្ងាយត្រឹមតែ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញប៉ុណ្ណោះខេត្តកំពង់ស្ពឺជាកន្លែងដែលមានការអភិវឌ្ឍដ៏ឆាប់រហ័សប្រកបដោយខ្យល់អាកាសបរិសុទ្ធ។ លំនៅដ្ឋានតាមដងស្ទឹងធម្មជាតិដ៏ស្រស់ត្រកាលដូចជាស្ទឹងព្រែកត្នោតដ៏ល្បីឈ្មោះដែលមានដើមឈើស្រស់ស្អាតដុះនៅតាមបណ្តោយមាត់ស្ទឹង ការរស់នៅក្នុងខេត្តកំពង់ស្ពឺ ដ៏គួរឱ្យទាក់ទាញ និងល្អប្លែកគេជាពិសេសសម្រាប់អ្នកដែលធុញថប់នឹងការរស់នៅក្នុងរាជធានីភ្នំពេញ, ការស្ទះចរាចរ, ជាតិផ្សែង ពុលមានកំរិតខ្ពស់។ ដោយសារមូលហេតុយ៉ាងជាក់ស្តែងបែបនេះ ទើបជំរុញឱ្យក្រុមហ៊ុនតុសិត រៀលធី ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែង និងគម្រោងសាងសង់ផ្សារថ្មីនៅខេត្តកំពង់ស្ពឺ សម្រេចសាងសង់លំនៅដ្ឋានក្នុងសង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ Please contact our professional team for more info! ដោយមានបទពិសោធន៍ផ្នែកអចលនទ្រព្យ១៨ឆ្នាំមកហើយ ក្រុមហ៊ុនតុសិត រៀលធីបានចាប់យកឱកាសផ្តល់ជូនប្រជាពលរដ្ឋមិនត្រឹមតែគេហដ្ឋានថ្មីក្នុងទម្រង់ជាផ្ទះល្វែងនៅក្នុងបុរីស្ថិតក្នុងសង្កាត់រកាធំប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវជីវិតថ្មីនិងរបៀបរស់នៅថ្មីដែលនឹងមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ ក្រៅពីទីកន្លែងស្រស់ស្អាត និងលក្ខណៈបែបធម្មជាតិនៅជុំវិញនោះគម្រោងដ៏ធំនេះគឺជាកន្លែងដ៏ប្រណីតសម្រាប់លោកអ្នកដែលចង់ចាប់ផ្តើមគ្រួសារ និងប្រកបអាជីវកម្មខ្នាតតូច, ខ្នាតមធ្យមនឹងតំណាងម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួន ផងដែរ។ លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋាន ម្ចាស់ក្រុមហ៊ុនផ្ទាល់ និងប្រើពេលវេលារស់នៅជាមួយក្រុមគ្រួសាររបស់លោកអ្នកប្រកបដោយសុភមង្គល! នេះជាឱកាសដែលគ្មានដែនកំណត់! តើលោកអ្នកចង់បើកភោជនីយដ្ឋាន កន្លែងលក់ដូរ ឬ ហាងធ្វើសក់ និងថែរក្សាសម្ផស្សដែរឬទេ ? មិនថាលោកអ្នកសម្រេចចិត្តជ្រើសរើយយកអ្វីឡើយ វានឹងជាមុខរបរដ៏ជោគជ័យទាំងអស់ពីព្រោះខេត្តកំពង់ស្ពឺផ្តល់នូវកំណើនវិនិយោគដ៏ប្រសើរបំផុត។ ផ្សារចាស់នៅខេត្តកំពង់ស្ពឺស្ថិតនៅចម្ងាយតែ២៥០ម៉ែត្រប៉ុណ្ណោះ មានន័យថានឹងមានមនុស្សដើរទៅដើរមកឥតដាច់។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នៅឡើយយើងមានផ្សារថ្មីដែលស្ថិតក្នុងការសាងសង់នៅក្បែរគ្នានោះដើម្បីបំពេញតម្រូវការដល់ហាងលក់ដូរ និងអ្នកដើរទិញអីវ៉ាន់បន្ថែមទៀត។ ជាក់ស្តែងអ្នកដើរទិញអីវ៉ាន់មានចំនួនរហូតដល់រាប់ពាន់នាក់ក្នុងមួយខែៗហេតុនេះលោកអ្នកនឹងមានឱកាសយ៉ាងច្រើនក្នុងការរកប្រាក់ចំណូល។ ប៉ុន្តែលោកអ្នកមិនត្រឹមតែទទួលបានចំណូលបន្ថែមមួយចំនួនសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នកប៉ុណ្ណោះទេ ថែមទាំងរស់នៅក្នុងសហគមន៍ដែលមានសុវត្ថិភាព និងបង្កើតភាពស្និទ្ធស្នាលដែលជាការល្អប្រសើរក្នុងការរាប់អានមិត្តភក្តិនិងគ្រួសារថ្មីៗទៀតផង។ គម្រោងរបស់ក្រុមហ៊ុន តុសិត រៀលធី នៅក្នុងខេត្តកំពង់ស្ពឺជាគម្រោងប្រកបដោយផាសុកភាព និងអត្ថប្រយោជន៍ដែលជាទីពេញចិត្តរបស់លោកអ្នកផងដែរដូចជា៖ មានទីធ្លាចតយានយន្តធំទូលាយ សន្តិសុខ និងមានទីតំាងស្ថិតនៅតំបន់សហគមន៍ជាដើម។ វាក៏ស្ថិតនៅជិតកន្លែងដឹកជញ្ជូនសាធារណៈ ជិតសាលារៀនហាងលក់ទំនិញ និងកន្លែងចតយានយន្តសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ។ នៅពេលលោកអ្នកនឿយហត់អស់កម្លាំងបន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ លោកអ្នកប្រាកដក្នុងចិត្តថាលោកអ្នកមានអារម្មណ៍ប្រកបដោយផាសុកភាពជាមួយការតុបតែងរចនារបស់ក្រុមហ៊ុន តុសិតរៀលធីក្នុងការធ្វើបន្ទប់ទឹក ផ្ទះបាយយ៉ាងទំនើប និងបន្ទប់ទទួលភ្ញៀវដ៏ធំសម្រាប់គ្រួសាររបស់លោកអ្នកផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកគិតថា ត្រូវការផ្លាស់ប្តូរបរិយាកាសស្ងប់សុខនិងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាលឬមានការជម្រុញចាប់ផ្តើមជាមួយគេហដ្ឋានថ្មីនិងអាជីវកម្មថ្មី សូមកុំស្ទាក់ស្ទើរក្នុងការស្នាក់នៅខេត្តកំពង់ស្ពឺជាមួយគម្រោងមួយដែលផ្តល់ទំនុកចិត្តខ្ពស់គម្រោងវិនិយោគដែលមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ Please contact our professional team for more info!
វិស័យឧស្សាហកម្មនៃទីផ្សារអចលនទ្រព្យ ជួបជាមួយលោកសឹុង ស៊ីណាក្នុងកម្មវិធី Realestate.com.khTV
វិស័យឧស្សាហកម្មនៃទីផ្សារអចលនទ្រព្យ ជួបជាមួយលោកសឹុង ស៊ីណាក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសលេចធ្លោក្នុងផ្នែកទីផ្សារពាណិជ្ជកម្មអចលនទ្រព្យនៅឆ្នាំ ២០១៦ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ ដួចជា the Knight Frank Asia Pacific Prime Office ប្រចាំឆ្នាំ ២០១៦។ រហូតដល់ពេលបច្ចុប្បន្នទំហំនៃអាជីវកម្មត្រូវបានគេមើលឃើញពីតម្រូវការដ៏ច្រើនបំផុតសម្រាប់ការធ្វើវិនិយោគទុននៅក្នុងប្រទេស ពិសេសពីប្រទេសដទៃដែលមើលឃើញពីអត្ថប្រយោជន៍នៃសមាហរណកម្មសេដ្ឋកិច្ច អាស៊ានដែលមានប្រទេសកម្ពុជាជាសមាជិក។ លោក សឹុង ស៊ីណា ជាប្រធានផ្នែកវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ប៊ុណ្ណា រៀធី គ្រុប (Bonna Realty Group) មាន ប្រសាសន៍នៅក្នុងការធ្វើបទបង្ហាញមួយក្នុងសន្និសិទ្ធិស្តីអំពី ទីផ្សារអចលនទ្រព្យ និងទស្សនៈវិស័យ ថ្ងៃ អនាគតREMOC)ឆ្នាំ២០១៦ ថា “ថ្វីបើមានប្រហែលជា ១៥០ រោងចក្របានបិទ ទ្វាក្នុងប្រទេសក ម្ពុជានៅឆ្នាំ២០១៥ ក៏នៅមានជាង ៥០០ រោងចក្រកំពុងដំណើរការដែលត្រូវប្រើប្រាស់ទំហំដីប្រមាណជា ៥,០០០,០០០ ម៉ែត្រការ៉េនៅក្នុងទីក្រុងភ្នំពេញ”។ នេះគឺជាការពិតដែលថាវិនិយោគិនបរទេស មកពីប្រទេសផ្សេងគ្នា ដូចជាប្រទេសចិន ចក្រភពអង់គ្លេស តៃវ៉ាន់និងហុងកុងបានរកឃើញថា លក្ខណៈសម្បត្តិពាណិជ្ជកម្ម និងការងារ នៅក្នុងប្រទេសនេះលើរោងចក្រវាយនភ័ណ្ឌរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតស្បែកជើង គឺមានតំលៃថោក បើប្រៀប ធៀបទៅនឹងប្រទេសជិតខាង។ នេះគឺ នៅតែជាលក្ខណៈប្រសើរមួយទោះបីជាករណីប្រាក់ឈ្នួលអប្បបរមាឥឡូវនេះបានកើនឡើងដល់ ១៤០ ដុល្លារក្នុងមួយខែទាំងមិនរាប់បញ្ចូលប្រាក់សម្រាប់ អាហារថ្ងៃត្រង់ និងការ ដឹក ជញ្ជូនក៏ដោយ។ លោក ស៊ីណា លើកឡើងថាមានគម្រោងអចលនទ្រព្យឧស្សាហកម្មចំនួន ២.៣០៥ ដែលត្រូវបាន អនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបាននាំឲ្យមានការកើនឡើង ៣៣.១៤ ភាគរយពីឆ្នាំ ២០១៤ ដែលនាំយកការធ្វើវិនិយោគទុនលើការសាងសង់ ដែលចំណាយទឹកប្រាក់សរុប ៣.៣៨ លានដុល្លារ។ លោក ស៊ីណា បានលើកឡើងដែរថាតំបន់សេដ្ឋកិច្ចពិសេសនេះនឹងដើរតួ យ៉ាងសំខាន់ក្នុងផ្នែកមួយនៅក្នុងពេលអនាគតសម្រាប់ការវិនិយោគអចលនទ្រព្យឧស្សាហកម្ម កន្លែងដ៏សំខាន់មួយដែលមានការអភិវឌ្ឍ នៅក្នុងពេលអនាគតដូចជារោងចក្រនិងឃ្លាំងអាចហៅថាផ្ទះ។ នៅពេលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣នៅក្នុងប្រទេសកម្ពុជា ដែលសកម្មនិង ៣៤ដែលកំពុងត្រូវបានអនុម័ត។ តំបន់សេដ្ឋកិច្ចពិសេស ទាំងនេះនឹង នាំមកនូវ ផ្លូវថ្នល់ធំៗ និង ការប្រមូលផ្តុំរាល់អចលនទ្រព្យ ដែលនឹងគោរពតាមបទដ្ឋានអន្ដរជាតិនៅក្នុងលក្ខខណ្ឌនៃការផ្តល់កម្មសិទ្ធិ។ ការដែលមានតំបន់សេដ្ឋកិច្ចពិសេសទាំងនេះនឹងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលនឹងទទួលការវិនិយោគលើសេវាកម្មដូចជា ការបោះចោលសំណល់រាវថាមពលអគ្គិសនី និងការការពារទឹកជំនន់។ នេះធ្វើឱ្យ មានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់វិនិយោគិនបរទេសដែលកំពុងសម្លឹងរកទីទាំងថ្មីសម្រាប់ការប្រតិបត្តិការវិនិយោគទុនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោក ស៊ីណា បានព្រមានថាថ្វីបើមានកំណើនយ៉ាងសំខាន់នៅក្នុងទីផ្សារឧស្សាហកម្មនៅឆ្នាំមុនក៏ពិតមែន តែនេះក៏បណ្តាលឱ្យមានការកើនឡើងនូវការប្រកួតប្រជែងផងដែរ។ នេះគឺជាព័ត៌មានមិនចាំបាច់សម្រាប់ភ្នាក់ងារអចលនទ្រព្យទេប៉ុន្តែបានផ្តល់នូវជម្រើសដែលអាចបត់បែនកាន់តែច្រើនសម្រាប់វិនិយោគិន។ នេះក៏បានជួយជម្នះរាល់បញ្ហាប្រឈមសម្រាប់អ្នកនៅក្នុងឧស្សាហកម្មឱ្យកាន់តែមានគំនិតច្នៃប្រឌិតថ្មីនៅក្នុងទីផ្សារ និងជាមធ្យោបាយរបស់ពួកគេ នៅពេលដែលមានការបំពេញតម្រូវការសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលមានសក្តានុពល។ ពិតជាដូចគ្នានៅគ្រប់វិស័យឧស្សាហកម្ម គឺតែងតែមានលទ្ធភាពក្នុងការរីកលូតលាស់ និងចុះអន់ថយទៅវិញ។ ប៉ុន្តែទីផ្សារអចលនទ្រព្យឧស្សាហកម្មកម្ពុជាបង្ហាញឲ្យឃើញថាទោះបីជាដំណើរការត្រូវឆ្លងកាត់ស្ថានភាពលំបាកវានឹងនៅតែជាជម្រើសវិនិយោគមួយដែលមានស្ថេរភាព។ ហើយជាមួយនឹងគោលការណ៍ដែលមានគោលបំណងដើម្បីពង្រឹងល័ក្ខខណ្ឌការងារនិងកម្មករឲ្យងាយស្រួលសម្រាប់អ្នកដែលចង់វិនិយោគលុយជាមួយទីផ្សារអចលនទ្រព្យផ្នែកឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងទទួលចំនួនទឹកប្រាក់វិនិយោគទុកច្រើននៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។ View Industrial Real Estate in Cambodia NOW
គុណតម្លៃការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា
គុណតម្លៃការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ការធានារ៉ាប់រងអាយុជីវិតជាគំនិតថ្មីមួយចំពោះប្រទេសកម្ពុជា ប៉ុន្តែនេះជារឿងមួយដ៏សំខាន់។ ការធានារ៉ាប់រងអាយុជីវិតគឺប្រហែលជាកំពុងការពារជីវិតរបស់អ្នកទៅនឹងហានីភ័យរាល់ថ្ងៃដែលដឹងថាអាចបណ្តាលឲ្យបាត់បង់អាយុជីវិត។ ហានីភ័យមួយដ៏ចម្បងនៅក្នុងប្រទេសគឺការស្លាប់ដោយសារគ្រោះ ថា្នក់ចរាចរណ៍។ អ្នកផ្តល់សេវាធានារ៉ាប់រងដែលឈានមុខគេ គឺក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនផលិតផលលើសេវាធានារ៉ាប់រងដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីធានាថាអ្នកដែលមានប័ណ្ណធានារ៉ាប់រង ជីវិតរបស់ពួកគេនឹងត្រូវបានការពារទៅនឹងគ្រោះថ្នាក់ដូចជា គ្រោះថ្នាក់ចរាចរណ៍ និងអ្វីផ្សេងទៀតដែលអាចកើត មានឡើងចំពោះពួកគេគ្រួសាររបស់ពួកគេ និង មនុស្សជាទីស្រលាញ់នឹងត្រូវបានការពារ និងផ្តល់ ជូនការធានាឲ្យអនាគតកាន់តែប្រសើរឡើង។ការធានារ៉ាប់រងអាយុជីវិតផ្តល់នូវឱកាស បន្សល់ទុកនៅ កេរ្តិ៍តំណែលបន្ទាប់ពីអ្នកបាត់បង់អាយុជីវិតទៅ និងធានាថាអ្នកដែលជិតស្និតបំផុតរបស់អ្នកនឹងទទួល បានការការពារខាងហិរញ្ញវត្ថុដោយមិនមានការបារម្មណ៍អ្វីឡើយ។ ខេមឡៃហ្វ មានផលិតផលពីរគឺ សេវាកម្មការពារអាយុជីវិត និងសេវាកម្មសន្សំ សេវាកម្មការកាពារអាយុជីវិតគ្រប់ដណ្ដប់លើហានីភ័យដល់អាយុជីវិតរបស់ និងប្រាក់បន្សល់ទុកគឺការ រួមបញ្ចូលគ្នានៃការការពារជីវិត និងជាមធ្យោបាយមួយនៃការវិនិយោគ និងសន្សំប្រាក់ដើម្បីឲ្យប្រាក់ ទាំងអស់នោះធ្វើកាឲ្យអ្នកវិញ។ឡៃហ្វខេម វិនិយោគទឹកប្រាក់របស់អ្នកក្នុងកំឡុងពេលណាមួយ ឧទាហរណ៍ ១០ឆ្នាំ ឫ ១៥ឆ្នាំ បន្ទាប់ពីនោះទឹកប្រាក់នោះនឹងបានមកអ្នកវិញដែលមានរួមទាំងការប្រាក់ដែលបានបង្កកទុកតាមរយៈពេលការធ្វើវិនិយោគទុននោះ។ ក្នុងកំឡុងពេលនោះអ្នកមិនត្រឹមតែទទួលផលប្រយោជន៍ក្នុងការការពារទៅនឹងហានីភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយទៀតក្នុងការធ្វើឲ្យប្រាក់វិនិយោគរបស់អ្នកកើនឡើង នៅក្នុងពេលជាមួយគ្នា។ផលិតផលទាំងពីរបន្ថែមនូវតម្លៃដល់ជីវិតរបស់អ្នក និងមានភាពសមរម្យបំផុត។ ស្វែងយល់បន្ថែមអំពីការធានារ៉ាប់រងទាំងនេះ ឥឡូវនេះ!ស្វែងយល់បន្ថែមអំពីនីតិវិធីការធានារ៉ាប់រងទំាងនេះឥឡូវនេះ!
គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង
គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង
June 7, 2022, 6:56 a.m.
Realestate News
មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលត្រូវធ្វើជាមួយនឹងការលក់អចលនទ្រព្យ ជាពិសេសនៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សដូចជាប្រទេសកម្ពុជា។ មិនថាអ្នកមានសហគ្រាសថ្មីថ្មោងឫក៏មានតាំងពីយូរមកហើយក៏ដោយនឹងនៅតែមានអ្នកស្វែងរកការធ្វើវិនិយោគទុន និងតែងតែស្វែងរកអ្នកខាងក្នុងដែលមានចំណេះដឹងស្រាប់។ ហើយអ្នកទាំងនោះគឺជាអចលនទ្រព្យរបស់ពួកគេឫជាភា្នក់ងារអចលនទ្រព្យរបស់ពួកគេ។ មិនថាអចលនទ្រព្យរបស់គេសម្រាប់លក់ ឫក៏ការស្វែងរកអចលនទ្រព្យបន្ថែមដែលឲ្យត្រូវនឹងតម្រូវការរបស់ពួក គេបំផុតប្រាកដណាស់ថាពួកគេនឹងត្រលប់ទៅរកភ្នាក់ងារអចលនទ្រព្យឲ្យជួយជាមិនខាន។ ប៉ុន្តែភ្នាក់ងារខ្លះធ្វើឲ្យមានបញ្ហាប្រសិនបើពួកគេខ្វះខាតចំណេះដឹង និងជំនាញ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក គីម ហ៊ាង ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត ( Khmer Real Estate) ហើយបច្ចុប្បន្នជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស៊ី វី អ៊ី អេ (CVEA) លើកឡើងថាប្រសិនអ្នកមានការងារល្អមួយ ប្រសិនបើអ្នកចេះនិយាយភាសាបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ មុនពេលព្យាយាមស្វែងរកសំណាងរបស់អ្នកជាមួយនឹងភ្នាក់ងារអចលនទ្រព្យ ខាងក្រោមនេះជា គន្លឹះមួយចំនួន៖ អប់រំខ្លួនឯង៖ ការអប់រំខ្លួនឯងមិនមែនគ្រាន់តែមានន័យថាជាការយល់ដឹងពីទីផ្សារ និងធ្វើឲ្យទាន់សម័យទៅតាមការប្រែប្រួលត្រឹមតែតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះទេ។ គឺមានន័យថា ជាកាទទួលយកការអប់រំត្រឹមត្រូវមួយនិងមានបរិញ្ញាបត្របញ្ជាក់ផងដែរ។ មានប្រហែលជាងមួយពាន់ ឫច្រើនជាងនេះបាន ចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យនិងមានជាងដប់ដងនៃឥស្សរជនល្បីល្បាញដែលបានធ្វើការប្រកាសពីអចលនទ្រព្យរបស់ខ្លួនអ្នកទាំងនោះជាអ្នកផ្តល់ឲ្យអ្នកវិនិយោគទុននូវកិច្ចព្រមព្រៀងក្លែងក្លាយ និងព័ត៌មានមិនពិត នេះមិនត្រឹមតែធ្វើឲ្យអ្នកដែលមកពីក្រុមហ៊ុនកម្ពុជាមិនល្អនោះទេ ថែមទាំងមានការខ្លាចរអាក្នុងការធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជាក៏ដូចជាមិនទុកចិត្តលើភ្នាក់ងារអចលនទ្រព្យម្តងទៀតដែរ។ រៀនភាសា៖ លោក ហ៊ាង មានប្រសាសន៍ថា ថ្វីបើមានវិនិយោគិនជាច្រើនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ភាគច្រើនជាជនបរទេសដែលចង់ធ្វើវិនិយោគទុនលើអចលនទ្រព្យសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ឫក៏សម្រាប់ការចួលនិវត្តន៍។ ដូច្នេះអ្នកត្រូវតែរៀនពីភាសារបស់ពួកគេ ដើម្បីជៀសវាងរាល់ការយល់ច្រឡំផ្សេងៗ។ ភាសាអង់គ្លេសជាជម្រើសទីមួយដែលត្រូវបាននិយាយដោយជាតិសាសន៍ជាច្រើន។ ប៉ុន្តែចាប់តាំងពីទីផ្សារអចលនទ្រព្យកម្ពុជាមានការពេញនិយមពីអ្នកវិនិយោគពីប្រទេសចិនភាសាអង់គ្លេសនឹងគ្រាន់តែជាផ្នែកមួយសម្រាប់អ្នក ប្រសិនបើអ្នក ចេះនិយាយភាសាចិនបានល្អ។ បទពិសោធន៍ និង ការងារ៖ បន្ទាប់ពីទទួលបានការអប់រំ និងចេះភាសាផ្នែកមួយដែលត្រូវស្វែងរក គឺបទពិសោធន៍។ លោក ហ៊ាង មានប្រសាសន៍ថាអ្នកចំណូលថ្មីជាច្រើនធ្វើឲ្យមានកំហុសឆ្គងពេលដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកស្វែងរកបទពិសោធន៍ល្អៗត្រូវស្វែងរកក្រុមហ៊ុនកម្រិតមធ្យមដែលជាកន្លែងដែលអ្នក អាចរៀនសូត្រពីស្ថាបនិក ឫក៏នាយកប្រតិបត្តិដោយផ្ទាល់។ នៅក្នុងពេលជាមួយគ្នានោះ ការធ្វើការនៅក្នុងក្រុមហ៊ុនដែលកំពុងតែរីកលូតលាស់នឹងផ្តល់ឲ្យអ្នកនូវឱកាសល្អៗដែលអ្នកនឹងពិបាកនឹងទទួលបាននៅក្នុងក្រុមហ៊ុនធំៗ។ ភាពស្មោះត្រង់៖ ភាពស្មោះត្រង់របស់អ្នកប្រហែលជាកត្តាសំខាន់បំផុតក្នុងចំណោមបុគ្គលិកលក្ខណៈជាច្រើន ដែលភ្នាក់ងារអចលនទ្រព្យម្នាក់ត្រូវតែមាន។ ដូចដែលលោក ហ៊ាង លើកឡើងថា ភាពស្មោះត្រង់កើត ចេញពីបេះដូងរបស់យើង។ មានមនុស្សជាច្រើនដែលបង្កើតក្រុមហ៊ុនថ្មីអាចរកប្រាក់ចំណូលបានយ៉ាង ច្រើននៅពេលដំបូងប៉ុន្តែជារឿយៗខិតខំតស៊ូក្នុងរយៈពេលវែង។ នេះដោយសារតែពួកគេខ្វះខាតការយល់ចិត្តគ្នាសម្រាប់អ្វីដែលជាតម្រូវការរបស់វិនិយោគិន។ ដូច្នេះជាចាំបាច់អ្នកនៅតែរក្សាការទុកចិត្តនិងផ្តល់នូវជម្រើសដ៏ល្អបំផុតជាជាងកំណត់ពីការរំពឹងទុកយ៉ាងខ្ពស់ដែលអ្នកដឹងថាអ្នកមិនអាចធ្វើវាបាន។ សេចក្តីសុចរឹតនិងអត្តចរឹតល្អរបស់អ្នកគឺជាអ្វីដែលនឹងធ្វើឲ្យអ្នកដ៏ទៃត្រលប់មករកអ្នកវិញ។ អាជីពដែលមានរយៈពេលវែងគឺពឹងផ្នែកបំផុតលើទំនុកចិត្តដែលអ្នកបង្កើតឡើងជាមួយអតិថិជនរបស់ អ្នកជាមូលដ្ឋាន។ មិនថាអ្នកជាអ្នកទើបតែធ្វើការវិនិយោគអចលនទ្រព្យថ្មី ឫមិនមែននោះទេ ដែលជាការសំខាន់ត្រូវរក្សាគន្លឹះទាំងអស់នេះនៅក្នុងចិត្តរបស់អ្នកជានិច្ច ដើម្បីការពាររាល់កំហុសឆ្គង និងផលវិបាកនានា។ ការសំខាន់ត្រូវចងចាំថាការងារជាភ្នាក់ងារអចលនទ្រព្យគឺមិនគ្រាន់តែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមាននៅក្នុងចិត្តជានិច្ចពីចំណាប់អារម្មណ៍បំផុតរបស់វិនិយោគិនគ្រប់ពេលវេលា។