+855 92 92 1000
Logo

Recent Articles

ទស្សនៈកិច្ចសិក្សាក្រៅប្រទេស៖ សហការរវាងសមាគមន៍អ្នកសាងសង់កម្ពុជា និងក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់
ទស្សនៈកិច្ចសិក្សាក្រៅប្រទេស៖ សហការរវាងសមាគមន៍អ្នកសាងសង់កម្ពុជា និងក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់
June 6, 2022, 5:05 p.m.
Realestate News
ដោយបានទទួលអនុសាសន៍ដ៏ខ្ពងខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញតិឲ្យសមាគមអ្នកសាងសង់កម្ពុជាធ្វើការសហការជាមួយក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បង្កើតជាដំណើរ ទស្សនកិច្ចកម្មសិក្សាក្នុងតំបន់ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍តាមបណ្តា ប្រទេសជិតខាង មានប្រទេសថៃ និងប្រទេសវៀតណាម សិក្សាស្វែងយល់ពីរបៀបរបបអំពីនៃការរៀបចំសណ្តាប់ធ្នាប់ កម្មករ និងការដ្ឋានសំណង់ឲ្យបានល្អ និងធានាសុវត្ថិភាពតាមស្តង់ដារត្រឹមត្រូវ។។ ក្នុងគោលបំណងសិក្សាពីបទពិ- សោធន៍ថ្មី និងបង្កើនគុណភាពសាងសង់សម្រាប់ទីផ្សារប្រទេសកម្ពុជា។ដំណើរទស្សនកិច្ចនេះមានគោលបំណងដូចខាងក្រោម៖១. ជាដំណើរទស្សនកិច្ចសិក្សាតាមរយៈរថយន្តក្រុង ដែលមានការចូលរួមពីអ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យការដ្ឋាន វិស្វករ អ្នកគូរប្លង់របស់ក្រុមហ៊ុន និងក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជា។ ដើម្បីសង្កេតមើល និងត្រួតពិនិត្យ បច្ចេកវិទ្យាថ្មីៗ និងការ គ្រប់គ្រងការដ្ឋានសំណង់តាមខេត្តនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ។២. ដើម្បីទទួលបានបទពិសោធន៍ និងការផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីវិស័យសំណង់រវាងស្ថាប័នឯកជន  និង ស្ថាប័នរដ្ឋ  រវាងកម្ពុជា និងប្រទេសជិតខាង ដោយរៀបចំឲ្យមានកិច្ចប្រជុំរៀងរាល់ ៣ ខែម្តង។សមាជិកដែលចូលរួមអាចលើកយកប្រធានផ្សេងៗ ឫបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងបច្ចេកទេសសំណង់ ចំណេះដឹង នៃបច្ចេកវិទ្យាថ្មីៗ ឫបទពិសោធន៍របស់ក្រុមហ៊ុននីមួយៗ  មកចែករំលែក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ សំណង់របស់ កម្ពុជាឲ្យកាន់តែរីកចម្រើនឡើង និងមាននិរន្តរភាពនៅពេលអនាគត។ ហើយនេះក៏ជាគុណសម្បត្តិសម្រាប់អ្នកដែល កំពុងធ្វើការជាមួយវិស័យសាងសង់មូយនេះ។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍សូមទាក់ទងលោក វុត្ថាថ្ងៃនេះ តាមរយៈលេខទូរស័ព្ទៈ  (855) 60 888 944 | 10 94 76 40  ឬ អ៊ីម៉ែល: vuthatim01@gmail.com
ការវិនិយោគរប​ស់រូស្សីលើអចលនទ្រព្យកម្ពុជា ជួបជាមួយ​លោក George Kachmazov
ការវិនិយោគរប​ស់រូស្សីលើអចលនទ្រព្យកម្ពុជា ជួបជាមួយ​លោក George Kachmazov
June 7, 2022, 3:11 a.m.
Realestate News
Realestate.com.kh បានជួបជាមួយលោក George Kachmazov ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Tranio.com ជាក្រុមហ៊ុនអចលនទ្រព្យ អនឡាញតូចមួយនៅក្រៅប្រទេស។ លោក Kachmazov គឺជាអ្នកជំនាញខាងអចលនទ្រព្យ និងការវិនិយោគគួរឲ្យគោរព ព្រមទាំងជាអ្នកនិយាយដ៏ ពូកែនៅក្នុងសន្និសិទអចលនទ្រព្យទាំងជាតិ និងអន្តរជាតិ និងជាទៀតទាត់បោះពុម្ភផ្សាយ និងផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយពីការប្រែប្រួលអចលនទ្រព្យ និងផ្តល់ដំបូន្មានសម្រាប់វិនិយោគិនវ័យក្មេង។ យើងដឹងថាមានចំនួនប្រជាជនរុស្ស៊ីច្រើននៅកម្ពុជា។ តើរុស្សីចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យ កម្ពុជាដែរឫទេ? ប្រសិនបើមិនចាប់អារម្មណ៍ តើអ្វីអាចធ្វើឲ្យអតិថិជនរុស្ស៊ីចាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យកម្ពុជា?  ជាការពិតមានជនជាតិរុស្ស៊ីជាច្រើនចំណាយពេលក្នុងរដូវរងារនៅប្រទេសតំបន់អាស៊ីខាងត្បូងរួមមាន កម្ពុជា ថៃ និងវៀតណាម។ ភាគច្រើននៃពួកគេជួលអាផាតមែនបែបរុស្ស៊ី និងជួលផ្ទះនៅអាស៊ី។ យើងបានធ្វើការអង្កេតពីអាផាតមែន និងផ្ទះក្នុងទីក្រុងនៅក្រុងព្រះសីហនុនៅឆ្នាំ២០១៣-២០១៤ ប៉ុន្តែតម្រូវការអចលនទ្រព្យកម្ពុជាមានកម្រិតទាបបើធៀបទៅនឹងប្រទេសផ្សេងទៀត។ មានចំណុចមួយចំនួនដែលអាចមានភាពទាក់ទាញលើអចលនទ្រព្យកម្ពុជា ដូចជា៖ ពន្ធទាប តម្លៃទាប មានជីវិតបែបស្រស់ស្រាយ មនុស្សគួឲ្យរាប់អាន និងទទួលបានបទពិសោធន៍ថ្មី។មានជនជាតិរុស្ស៊ីដែលមើលឃើញគុណវិប្បត្តិតម្លាភាពទីផ្សារទាប (ធៀបទៅនឹងអឺរ៉ុប) និងការរឹតបណ្តឹងកម្មសិទ្ធិលើអចលនទ្រព្យកម្ពុជារបស់ជនបរទេស (ជនបរទេសមិនអនុញ្ញាតឲ្យកាន់កាប់ដីធ្លីទេ)។តើប្រទេសនៅតំបន់អាស៊ីផ្សេងទៀតមានភាពទាកទាញអ្វីខ្លះ ដែលធ្វើឲ្យរុស្ស៊ីចាប់អារម្មណ៍?យើងមើលឃើញពីការចាប់អារម្មណ៍នៅប្រទេសថៃ និងវៀតណាម។ ប្រទេសនៅក្នុងតំបន់អាស៊ីទាំងមូលមានការពេញនិយមក្នុងចំណោមលំនៅដ្ឋានឆ្ងាយប៉ែកខាងកើត នៃ ប្រទេសរុស្ស៊ី ដោយសារតែចំងាយឆ្ងាយ។ ឧទាហរណ៍ ការស្រាយជ្រាវបង្ហាញថា  អ្នកដែលមកពីតំបន់ Vladivostok (ប៉ែកខាងកើតរូស្សី) ចាប់អារម្មណ៍លើអចលនទ្រព្យប្រទេសថៃ ៣ដងច្រើនជាង Muscovites ដែលចូលចិត្តទិញអចលនទ្រព្យ និងចំណាយពេលឈប់សំរាកសំខាន់ៗ នៅអឺរ៉ុប ព្រោះ  នៅទីនោះជិតជាង។ អ្នកលក់អចលនទ្រព្យកម្ពុជាអានធើ្វឲ្យអចលនទ្រព្យរបស់ខ្លួនមានភាពទាក់ទាញពីអតិថិជនរុស្ស៊ី ដែលមានសក្តានុពលដោយរបៀបណា?ភាពអាចទុកចិត្តបាន និង ការបញ្ចុះបញ្ចូល។ ជនជាតិរូស្សី តែងតែមានការសង្ស័យ និងសួររកការ ពិត និងការភស្តុតាងបញ្ជាក់។  ពួកគេធ្វើជាមិនដឹងថា “ហេតុអ្វីខ្ញុំគួធ្វើការជាមួយអ្នកលក់មួយនេះ? ខ្ញុំគួទិញអចលនទ្រព្យនេះ ឬរងចាំរហូតដល់ខ្ញុំរកបានប្រសើរជាងនេះ?”  លទ្ធផលនេះជារឿយៗត្រូវបានពន្យារពេលទិញ។ ដូច្នេះអ្នកលក់អចលនទ្រព្យកម្ពុជាត្រូវតែបើកទូលាយ និងមានតម្លាភាពព្រោះរូស្សីខ្លាចការឆបោកណាស់។ បើសិនអ្នកលក់ផ្ទះអតិថិជនទិញប្រើប្រាស់ផ្ទាល់ខ្លួនសូមលក់ពីលក្ខណៈនៃការរស់នៅ បញ្ជាក់ពីលក្ខណៈសម្បត្តិនៃលំនៅដ្ឋាន និងទីតាំងរបស់វា។  មិនដូចគ្នាទៅនឹងអ្នករស់នៅប្រទេសខាងលិចអតិថិជនរុស្ស៊ីចង់ទិញលក្ខណៈទាក់ទាញអារម្មណ៍ និងមានតម្លៃថោក។ អ្នកទិញជនជាតិរូស្សីចូលចិត្តទិញផ្ទះសម្រាបរស់នៅ និងអាផាតមែននៅជិតឆ្នេរ និងមានទេសភាពមាត់សមុទ្រ។ ត្រូវគាំទ្រ និងផ្តល់យោបល់គ្រប់ដំណាក់កាល។   តើទីតាំងមួយណាដែលពេញនិយមបំផុតសម្រាប់ការវិនិយោគរបស់រុស្ស៊ីនៅក្រៅប្រទេស?វាយតម្លៃដោយចំនួនសំណួរនៅលើគេហទំព័រ Tranio.com   នៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ ប្រទេសដែលពេញនិយមបំផុតមាន អេស្បាញ អាឡឺម៉ង់ អ៊ីតាលី  ម៉ុងតេណេហ្គ្រោ សាធារណរដ្ឋឆែក ហ្វាំងឡង់ អូទ្រីស ហុងគ្រី បារាំងនិងប្រទេសស្លូវេនី។ ប្រទេសអេស្បាញបានរក្សាភាពជាអ្នកដឹងនាំ អំឡុងប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអ្នកទិញនៅតែចាប់អារម្មណ៍លើអចលនទ្រព្យដែលមានតម្លៃថោក(តម្លៃ ធ្លាក់ចុះ៤០% ក្នុងរយៈពេលមួនប្រាំឆ្នាំ) សមុទ្រ និងអាកាសធាតុក្តៅល្មម។ អាឡឺម៉ង់ជាប់ចំណាត់ថ្នាក់ ទី២ ដែលមានការទាក់ទាញពីអតិថិជនដែលចង់វិនិយោគលើអចលនទ្រព្យជួលការវិនិយោគខុសៗគ្នា ច្រើនប្រភេទ និងការពារដើមទុនពីហានីភ័យនៃប្រទេសរុស្ស៊ី។  តើអចលនទ្រព្យប្រភេទណាដែលជនជាតិរូស្សីស្វែងរកនៅបរទេស?អតិថិជនដ៏ច្រើនទិញអាផាតមែននៅជិតសមុទ្រសម្រាប់រស់នៅផ្ទាល់ខ្លួន សម្រាប់ពេលឈប់សម្រាក នៅឯក្រៅប្រទេស  ឫការផ្លាស់ប្តូរជាអចិន្រ្តៃយ៍។ អ្នកទិញប្រភេទនេះមាននៅប្រទេសអេស្បាញ អ៊ីតាលី  ម៉ុងតេណេហ្គ្រោ បារាំង និងប្រទេសតួកគី។ ចាប់តាំងពីឆ្នាំ ២០១៤ យើងធ្វើការយ៉ាងជិតស្និតជាមួយអតិថិជនដែលចង់វិនិយោគលើអចលនទ្រព្យជាងចំណាយប្រាក់លើវីឡាលំហែ និងផ្ទះល្វែង។ អតិថិជនប្រភេទនេះចង់ទិញលំនៅដ្ឋានដាក់ជួលបន្ត(យោងតាមការស្រាវជ្រាវមួយនៅឆ្នាំ ២០១៥ ចម្លើយ ៦៣%នៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មជ្រើសរើសអាផាតមែនជួល)។ សណ្ឋាគារខ្នាតតូចក៏មានភាពពេញនិយម(មាន២០%) ព្រមទាំងប្លុនផ្ទះល្វែងជួល(១៦%)។តើព័ត៌មានច្បាស់លាស់អ្វីខ្លះ ពីការវិនិយោគអចលនទ្រព្យសរុបក្រៅប្រទេស ដោយជនជាតិរុស្ស៊ី? ការវិនិយោគអចលនទ្រព្យខាងក្រៅប្រទេសបានទទួលភាពពេញនិយមតាំងពីដើមទសវត្សឆ្នាំ ២០០០។ ឆ្នាំ ២០១២ - ២០១៣ បានបង្ហាញថាចំនួនកើនឡើងគួកត់សម្គាល់នៃអតិថិជននិយាយភាសារូស្សី។ នៅក្នុងប្រទេសជាច្រើន រួមមាន អេស្បាញ ប៊ុលហ្គារី ឡាវៀ(Latvia)  តួកគីនិង ប្រទេសម៉ុងតេណេ ហ្គ្រោ ក្នុងនោះប្រទេសរុស្ស៊ីទទួលតួនាទីដឹកនាំទីផ្សារអចលនទ្រព្យលំនៅដ្ឋាន។ ប៉ុន្តែបន្ទាប់ពីឆ្នាំ ២០១៤ នៅពេលដែលប្រាក់រូបបានធ្លាក់ចុះ ទំហំការវិនិយោគធ្លាក់ចុះយ៉ាងខ្លាំង។ នៅឆ្នាំ ២០១២ -២០១៣ រុស្ស៊ីបានវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសច្រើនជាង ៤០០ ពាន់ដុល្លាររៀងរាល់ ៣ ខែ ហើយក្នុងឆ្នាំ ២០១៤ -២០១៥ ច្រើនជាងពាក់កណ្តាល។ យោងទៅតាមធនាគារ Russian Central Bank ទំហំនៃអ្នកផ្ទេរប្រាក់ថយចុះ ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ មានត្រឹមតែ ១៩៩ លានដុល្លារ ធៀប ទៅ ២៨១ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៥ និង ៤៨៤ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០១៤។ មិនត្រឹមតែទំហំនៃការវិនិយោគថយចុះនោះទេ ប៉ុន្តែថែមទាំងថវិការអ្នកទិញក៏ថយចុះដែរ។ ម្យ៉ាងវិញទៀតយើងកត់សម្គាល់ឃើញថាមានកំណើនតម្រូវការលើវិនិយោគអចលនទ្រព្យ ជាពិសេសក្នុងការបង្កើនប្រាក់ចំណូល ដោយទិញជាលំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម  ហើយអតិថិជនកាន់តែចាប់អារម្មណ៍ លើគម្រោងអភិវឌ្ឍន៍។ តើមានកត្តាជម្រុញអ្វីខ្លះសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសដល់អតិថិជនរុស្ស៊ុ?៥ ឫ៦ឆ្នាំមុន ជនជាតិរុស្ស៊ីបានជម្រុញដោយ “ប្រាក់បន្ថែមដ៏អស្ចារ្យ”  ពួកគេមានសាច់ប្រាក់គ្រប់គ្រាន់វិនិយោគជាវីឡាលំហែកាយតាមមាត់សមុទ្រ និងរីករាយជាជីវិតបែបអឺរ៉ុប។ ចន្លោះដើមឆ្នាំ ២០១៤ និងខែឧសភា ឆ្នាំ ២០១៦ ប្រាក់ដុល្លារអាមេរិកកើនឡើងប្រឈមទៅនឹងប្រាក់រូបរុស្ស៊ីជាង៨០%។ ដូច្នេះអចលនទ្រព្យក្រៅប្រទេសកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកមានប្រាក់ចំណូលប្រាក់រូប។  ការជម្រុញដ៏សំខាន់សម្រាប់អតិថិជនរុស្ស៊ីបច្ចុប្បន្នមានអត្រាអ៊ីប៉ូតែកទាបបំផុតនៅអឺរ៉ុប និងមានឱកាសពីវិនិយោគលើទីផ្សារមានសុវត្ថិភាព និងហានីភ័យតិចតួច។ហេតុអ្វីទីផ្សារអនឡាញ មានសារៈសំខាន់សម្រាប់អ្នកទិញអចលនទ្រព្យអន្តរជាតិ?យោងតាម សមាគមន៍អ្នកវាយតម្លៃអចលនវត្ថុជាតិរបស់សហរដ្ឋអាមេរិក ៣/៤នៃអ្នកទិញចាប់ផ្តើមស្វែងរកអចលនវត្ថុតាមរយៈប្រព័ន្ធអ៊ីនធើណិត។ ការនិយាយធម្មតាមិនគ្រប់គ្រាន់ទេ គ្រប់ក្រុមហ៊ុនអចលនវត្ថុទាំងអស់គឺមានវែបសាយមួយ វាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ បង្កើនភាពងាយ ស្រួលនៅក្នុងប្រអប់ស្វែងរកដូច្នេះអ្នកទិញសក្តានុពលនឹងអាចស្វែងរក ក្នុងចំណោមវែបសាយរាប់ពាន់។ តាំងពីឆ្នាំ ២០១៤ យើងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសនៅក្នុងវែបសាយរបស់យើងគឺ  Tranio.com. សព្វថ្ងៃយ៉ាងហោចណាស់ ៥%នៃអ្នកគាំទ្រជាអតិថិជន ពីអឺរ៉ុប អាស៊ី អាមេរិក និងមជ្ឈឹម បូព៌ា ហើយការចែកចាយបន្តរបស់ពួកគេកំពុងកើនឡើងជាលំដាប់។ប្រាប់យើងបន្ថែមទៀតអំពី Tranio៖Tranio គឺជាភ្នាក់ងារអចលនវត្ថុអន្តរជាតិមួយ។ យើងជួយអតិថិជនរបស់យើងឲ្យទិញនិងជួល អចលនទ្រព្យដោយផ្ទាល់ពីភ្នាក់ងារ និងអភិវឌ្ឍន៍បរទេសដោយមិនគិតថ្លៃសេវាបន្ថែម និងមិនត្រូវការរត់ការផ្សេងទៀត។ យើងមិនគ្រាន់តែជាវែបសាយអចលនវត្ថុនោះទេ យើងផ្តល់ទាំងការគាំទ្រ និងដំបូន្មានគ្រប់ដំណាក់កាលទាំងអស់នៃការជ្រើសរើស និងទិញអចលនទ្រព្យ ហើយយើងមិនមែនជាភ្នាក់ងារអចលនទ្រព្យធម្មតានោះទេ ព្រោះយើងមានដៃគូប្រហែល៥០០នៅទូទាំងពិភពលោក ហើយយើងមិនគាំទ្រភ្នាក់ងារភ្នាក់ងារ ឬអ្នកអភិវឌ្ឍន៍ជាងអ្នក ណាមួយផ្សេងនោះទេ។ យើងក៏បោះពុម្ភព័ត៌មាន និងរបាយការណ៍ពីអចលនទ្រព្យនៅក្រៅ ប្រទេស និងផ្តល់ការប្រឹក្សាយោបល់ដ៏ជំនាញ។ នៅឆ្នាំ ២០១៣ - ២០១៦ យើងមានកិច្ច សន្យាជាមួយដៃគូចំនួន ៥០០។  តើ Tranio បានមកដល់ពេលណា? ហើយពេញចិត្តលើអ្វី?យើងបានមកដល់ទីផ្សារក្នុងរយៈ៦ឆ្នាំ។ បន្ទាប់ពីគ្រួសាររបស់ខ្ញុំបានទិញផ្ទះតពីគេនៅ Croatia នៅឆ្នាំ ២០១០មក ខ្ញុំមានគំនិតចង់បង្កើតជំនួញអចលនវត្ថុមួយ។ ខ្ញុំមើលឃើញពីសក្តានុពល នៃវិស័យមួយនេះ ដែលមានអតិថិជនជាច្រើន មានផលិតផលគួឲ្យចាប់អារម្មណ៍ជាច្រើនមានការប្រកួតប្រជែងតិចតួចនៅប្រទេសរុស្ស៊ីធៀបទៅនឹងលទ្ធភាពទីផ្សារដ៏ធំទូលាយ។ យើងចាប់ផ្តើមបង្កើតវែបសាយនៅឆ្នាំ២០១០ ហើយទទួលបានសិទ្ធិពេញលេញនៅក្នុងខែមិនាឆ្នាំ២០១១។ ដំបូងឡើយ យើងមានគម្រោងចង់បង្កើតប្រាក់ចំណូលតាមវែបសាយដូចទៅនឹងវែបសាយរបស់អចលនទ្រព្យធ្វើដែរ ដោយលក់ជាការផ្សព្វផ្សាយ និងទទួលបានប្រាក់ពីការ បង់ថ្លៃពេលដាក់ក្នុងបញ្ជី អចលនទ្រព្យក្នុងវែបសាយនេះ។ ប៉ុន្តែភ្លាមៗពីពេលនោះយើងមិនពេញចិត្តលើគំនិតនេះទៀតទេ ព្រោះតែការផ្សព្វផ្សាយច្រើនតែងតែធ្វើឲ្យវែបសាយពិបាកប្រើ និងគុណភាពធ្លាក់ចុះ។នៅឆ្នាំ ២០១២ យើងបានផ្លាស់ប្តូរវិធីនៃការរកប្រាក់ និងបានក្លាយជាគេហទំព័រអ៊ីនធើណែត ចម្រុះមួយនិងជាភ្នាក់ងារអចលនទ្រព្យមួយ។ យើងបានលក់ផ្ទះលំហែនៅជិតសមុទ្រ និងជួយភ្ញៀវបានឲ្យកំសាន្តជាមួយជីវិតបែបរីករាយ។នៅពេលដែលវិបត្តិមួយកើតឡើងនៅទីផ្សាររុស្ស៊ីឆ្នាំ ២០១៤ - ២០១៥ ពេលនោះយើងបានផ្លាស់ប្តូរយុទ្ធសាស្ត្របន្ថែមទៀត។ យើងឃើញវិនិយោគិនបង្កើនការពឹងទុកពីផលចំណេញ ខណៈពេលផលចំណេញមានការធ្លាក់ចុះជាលំដាប់នៅអឺរ៉ុបដោយសារតែតម្រូវខ្លាំង និងទំហំនៃការសាងសង់ថយចុះ។  យើងយល់ថាវិធីតែមួយគត់សម្រាប់វិនិយោគប្រាក់ក្នុងទីផ្សារសព្វថ្ងៃ ត្រូវវិនិយោគនៅក្នុងគម្រោងដែល មានតម្លៃបន្ថែម ដែលមានឈ្មោះជាគម្រោងអភិវឌ្ឍន៍ឡើងវិញ និងគម្រោងកែកុនឡើងវិញ ហើយ យើងចាប់ផ្តើមផ្តល់ជូននៅឆ្នាំ ២០១៦។គោលដៅបន្ទាប់យើងគឺបង្កើតគម្រោងអភិវឌ្ឍន៍ឡើងវិញផ្ទាល់ខ្លួន។ យើងមានគ្រោងរកវិនិយោគិន ឲ្យទិញអគារដែលអាចរស់នៅច្រើនគ្រួសារនៅអេស្ប៉ាញ ជួលជុលវាឡើងវិញ បង្កើតជាអាផាតមែន ខ្នាតធំ និងលក់ចេញទៅឲ្យអ្នកប្រើប្រាស់ ដែលនឹងរស់នៅដោយខ្លួនឯង ឫជួលបន្ត។ នៅពេលជាមួយគ្នា យើងនឹងបន្តពង្រីកដើមទុនសម្រាប់អ្នកទិញអចលនទ្រព្យអន្តរជាតិ ដើម្បីការពារអាជីវកម្មរបស់ យើងពីហានីភ័យរុស្ស៊ី។ Some other articles George has recently contributed to: Five reasons why guaranteed high yields don’t exist ; Russian crisis breeds a mature generation of property investors ; How property plays a role in balanced pension investments ; Buy-to-let investments in Germany are a boon for small budgets ; Risks: macro and micro pitfalls in property investment strategies ; Overseas Investors: Tricks To Financing Your Property Investment In Europe
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
CBRE កម្ពុជាបានចេញរបាយការណ៍ក្នុងពេលថ្មីៗ បង្ហាញពីព័ត៌លំអិតពីការផ្លាស់ប្តូរ នៅក្នុងទីក្រុងភ្នំពេញជួបប្រទះក្នុងត្រីមាសទីមួយឆ្នាំ២០១៦។ របាយការណ៍នេះរួមបញ្ចូលទាំងទិន្នន័យការវិភាគដែលទទួលបានពីទីផ្សារដីធ្លីដែលកាន់តែច្រើនឡើង ខុនដូ ការិយាល័យ និងសេវាកម្មទីផ្សារអាផាតមែន។ដីធ្លីនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ទោះបីជាគេរំពឹងថាតម្លៃដីអាចធ្លាក់ចុះនៅចុងឆ្នាំក៏ដោយ សន្ទស្សន៍នៃតម្លៃដីបានបង្ហាញថាមានការកើនឡើងដ៏សមើ្បម អំឡុងខែដំបូងនៃឆ្នាំនៅគ្រប់តំបន់ដែលសំខាន់ៗ។  តម្លៃដីបានកើនឡើងជា មធ្យម៤.៨%ក្នុងកំឡុងពេលនេះផងដែរ។របាយការណ៍ក៏បង្ហាញពីតម្លៃនតាមតំបន់ដូចជា៖ ខ័ណ្ឌ៧មករា និងជ្រោយចង្វា មើលឃើញថាពីមួយ ត្រីមាសទៅមួយត្រីមាសកើនឡើងពី ៨.៣% ទៅ ៨.៨% ។ វាអាចល្អ ឫមិនល្អយោងទៅតាមប្រតិបត្តិ ការដែលអ្នកចង់បាន។ ល្អសម្រាប់វិនិយោគិនពេលបច្ចុប្បន្នដែលមើលឃើញពីផលចំណេញខ្ពស់ពីការវិនិយោគ។ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការផ្លាស់ប្តូរទៅតំបន់ជាយក្រុងនៅពេល អនាគត។ខុនដូនៅទីក្រុងភ្នំពេញ ត្រីមាសទី១ឆ្នាំ ២០១៦ យោងទៅតាមរបាយការណ៍ មាន៨គម្រោងដែលប្រកាសនៅដើមឆ្នាំ ដែលមានខុនដូបន្ថែមសរុបចំនួន ៤.១៥៨ ខុនដូ។ នេះជាកាភ្ញាក់ផ្អើលមួយដែលមាន ៦១.១ % កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជា លទ្ធផលតម្លៃលក់ជាមធ្យមសម្រាប់ប្រភេទខុនដូទាំងអស់បានកើនដល់ ៤.១ ភាគរយ។ ម្យ៉ាងទៀត តម្លៃលក់ជាមុនសម្រាប់ខុនដូមានស្តង់ដារខ្ពស់ កើនឡើងបណ្តើរៗ ៥.៧ % ដែលខ័ណ្ឌ ចំការមននាំមុខគេ និងមាន២,៩០០ យូនីត ឬ ៧០% នៃការលក់ខុនដូមុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម។យោងតាមតួលេខនេះផងដែរ ការផ្គត់ផ្គង់ខុនដូថ្មីលំដាប់ខ្ពស់ និងកម្រឹតមធ្យម នឹងទទួលបានពីអ្នកអភិវឌ្ឍន៍អន្តរជាតិដែលចិន និងតៃវ៉ាន់នាំមុខគេ។ការិយាល័យនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ ទោះបីជាទីផ្សារខុនដូមើលឃើញថាមានការរីកចម្រើនក្នុងត្រីមាសទី១ កន្លងទៅ  ទីផ្សារការិយាល័យបានជួបជាមួយការជាប់គាំងមួយចំនួន។ នេះបង្ករឲ្យអត្រានៃការកាន់កាប់ថយចុះដល់ ១.៥ %  ថ្វីបើការសាងសង់នៃអាគារការិយាល័យថ្មី ៣ ដែលមានកន្លែងអាចជួលបានទំហំ ១៧, ២៦០ ម២។ប៉ុន្តែមិនអាក្រក់ទាំងអស់ទេ ដែលការិយាល័យជួលទាំង Grade B និង Grade C កើនឡើងដល់១,៣% និង ២,៦% តាមផ្នែកនីមួយៗ។ បន្ថែមពីលើនេះទៀតការស្ទង់ពីតម្លៃជួលនៃការិយាល័យ Grade A នៅមានស្ថេរភាពត្រឹម ២៨ ដុល្លារ/ម២។ដូចអ្វីដែលដែលបានគិត ចំនួនអត្រានៃការកាន់កាប់ការិយាល័យសរុបនៅក្នុងទីក្រុងភ្នំពេញមាន ៧៤.៤%។វាមិនមែនគ្មានសង្ឃឹមទាំងអស់នោះទេ សម្រាប់ទីផ្សារការិយាល័យ ដោយសារតែគម្រោងការិយាល័យ ៥ ដែលអ្នកវិនិយោគិនអាចទទួលបាននៅពេលខ្លីខាងមុខតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ កម្មសិទ្ធិដីធ្លី ឫកិច្ចសន្សាជួលរយៈពេលវែង។ ការសាងសង់គម្រោងទាំងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦  ដែលគម្រោងអភិវឌ្ឍន៍នីមួយៗបានដាក់លក់ជាមុនអំឡុងឆ្នាំ២០១៥។ គម្រោងត្រូវបានរំពឹងទុកថាធ្វើឲ្យមានទំហំប្រហែល ៨៤,០០០ម៉ែត្រការ៉េនៅឆ្នាំ២០១៩។ តម្លៃជាមធ្យម ៣,៤៧៥ ដុល្លារ/ម២ ដែល ទំហំ Grade B នឹងធ្វើគម្រោង ៦៤% នៃទំហំនៃការិយាល័យផ្គត់ផ្គង់នៅពេលអនាគត។ ការលក់រាយនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ២០១៦ទោះបីជាសកម្មភាពបន្តបន្ទាប់ដែលបានបង្ហាញពីសកម្មភាពខុសគ្នានៅក្នុទីផ្សារអចលនទ្រព្យ ការលក់ រាយមានតិចតួច ទៅមិនមានតែម្តង។វានៅតែមានសភាពដដែលនៅអំឡុងត្រីមាស ទី១ប៉ុន្តែសង្ឃឹម ថានឹងផ្លាស់ប្តូរនៅក្នុងខែបន្ទាប់។ចំណុចមួយដែលសំខាន់គួកត់សម្គាល់នោះគឺ ផ្សារសូរិយាបានប្រកាសពីការកែកុននិងផ្លាស់ប្តូរយីហោល្បីៗម្តងទៀតដែលនឹងដាក់ឲ្យទៅជា “Sorya Center Point”។ការចាប់ផ្តើមធ្លាក់ចុះតិចតួចនៅឆ្នាំនេះ  ការផ្គត់ផ្គង់លើ ការលក់រាយនៅភ្នំពេញ រំពឹងថានឹងកើនឡើង មុនបញ្ចប់ឆ្នាំ២០១៨។  “ចំណុចនេះនឹងជាឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃផ្សារទំនិញអន្តរជាតិចម្រុះថ្មី និងជាការលក់រាយដែលមានគុណតម្លៃ រួមផ្សំនឹងលំនៅដ្ឋានជាមួយនឹងផ្សារទំនើបនៅក្នុងគម្រោងនេះផងដែរ”។មួយក្នុងចំណោមគម្រោងទាំងនេះគឺ Parkson Phnom Penh City Center នឹងត្រូវដាក់បង្ហាញ នៅត្រីមាសទី៤ ឆ្នាំ ២០១៦។ គម្រោង The Parkson Phnom Penh City Center នឹងមានទំហំ ជួលបាន ៥៧,០០០ ម២ តាមបណ្តោយ Hong Kong Land’s Exchange Square  ដែលមានទំហំ ដែលអាចជួលរាយបាន ៨,០០០ម២ មុនឆមាសទី២ ចុងឆ្នាំ ២០១៧។ម្យ៉ាងវិញទៀតការជួលនៅមានដដែលនៅក្នុងឆមាសទី១ លើកលែងតែការជួលក្នុងគោល បំណងសាងសង់ជាផ្សារសម្រាប់លក់រាយ។ លក្ខណៈបែបនេះឃើញមានការធ្លាក់ចុះចំនួន ១.៦%។ មិនដូចគ្នាទៅនឹងការផ្គត់ផ្គង់ការលក់រាយនោះទេ ការប្រែប្រួលនេះបន្តរហូតដល់ការ ត្រួតពិនិត្យតម្រូវការ ដែលត្រូវធ្វើដោយអ្នកលក់រាយក្នុងល័ក្ខ ខណ្ខនៃការអភិវឌ្ឍន៍មិនទាន់ចប់ រួចរាល់ដែលត្រូវរៀបចែកចាយក្នុងរយៈពេល១ឆ្នាំក្រោយ។ត្រង់នេះនឹងទំនងជាមានផលប៉ះដោយសារ ប្រភេទក្រុមហ៊ុនមានយីហោល្បីៗអន្តរជាតិនឹង ស្វែងរកទីតាំងសម្រាប់លក់រាយល្អបំផុតសម្រាប់ការប្រើប្រាស់ផ្សេងៗគ្នា។ ក្នុងចំណោមការ ប្រើប្រាស់សំខាន់ៗគឺសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មដែលមានប្រហែល៩.២%  នៃទំហំផ្សារសំខាន់និង ៣៣.២% នៃផ្លូវធំសំខាន់ៗ ចំនែកអាហារនិងភេសជ្ជៈមានគ្រប់គ្រាន់ដែលមាន១៤.២% ហើយផ្សារទំនើបលក់រាយមានចំនួន២៥ភាគរយ។  របាយការណ៍លើកឡើងថា “ឆ្នាំ២០១៦ប្រទេសកម្ពុជាស្វាគមន៍នឹងយីហោល្បីៗអន្តរជាតិ ជាមួយនឹងផ្សារទំនើបលំដាប់ ស្តង់ដារ ដែលស្ថិតនៅជាប់ផ្លូវធំសំខាន់ៗនឹងមានចំណីអាហារ ភេសជ្ជៈ សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗសុទ្ធសឹងជាប្រភេទស្តង់ដារអន្តរជាតិ”។សេវាកម្មអាផាតមែននៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ នេះជាហេតុផលថាហេតុអ្វីសេវាកម្មជួលអាផាតមែននៅតែមានស្ថេរភាពកំឡុង ត្រីមាសទី១ ដែល អត្រាជួលពី ៥០០ដុល្លារក្នុងមួយខែ សម្រាប់អាផាតមែន Grade B ដែលមានបន្ទប់គេងមួយ ៨,០០០ ដុល្លារក្នុងមួយខែសម្រាប់ប្រភេទ penthouse បែបប្រណីត ។ នេះមិនមានតម្លៃថ្លៃជាងខែមុននិងត្រីមាសមុន នោះទេ។ស្ថេរភាពនៃការផ្តល់សេវាកម្មអាផាតមែនមានចំនួនប្រមាណ ៨៥.៦ភាគរយ ទៅតាមតំបន់នីមួយនៅក្នុងទីក្រុង។របាយការណ៍នេះ មានគោលបំណង ដើម្បីផ្តល់នូវការ យល់ដឹងទូលំទូលាយ សម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បី វាស់ស្ទង់ ថាគួរឬមិនបន្តជាមួយនឹងប្រតិបតិ្តការរបស់ពួកគេ។ នៅទីបំផុត, វាជាការ សំខាន់ដើម្បីមើល ទិន្នន័យនេះ ដើម្បីបង្កើត ការសម្រេចចិត្ត និងការគិតគូរពីហានិភ័យ។ពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់ CBRE
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
June 6, 2022, 9:07 p.m.
Realestate News
សណ្ឋាគារ សុខាល័យAmazing Cambodia ប្រមូលផ្តុំរូបភាពចាស់ៗនៃសំណង់អគារប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នៃស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជា។ប្រតិបត្តិការរបស់ Amazing Cambodia គឺជាការស្រាវជ្រាវរូបភាព តន្រ្តី ភាពយន្តពីអតីតកាល និងសម្បត្តិវប្បធម៌សំខាន់ៗ ដើម្បីចែករំលែកទៅប្រជាជនក្នុងស្រុក  និងអន្តរជាតិឲ្យបានយល់កាន់តែច្បាស់នៃវប្បធម៌ខ្មែរ។ស្ថាបនិក Amazing Cambodia លោក ស្រ៊ិន សុខមាន បានធ្វើការសន្ទនាជាមួយ Realestate.com.kh អំពីជីវិតសង្ខេប និងកំលំាងជម្រុញទឹកចិត្តនៃការបង្កើត Amazing Cambodiaរៀបរាប់សង្ខេបអំពីការងាររបស់អ្នកសព្វថ្ងៃនេះខ្ញុំកំពុងធ្វើការជាអ្នករាយការណ៍និងអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តីក្នុងស្រុក ចាប់តំាងពីខ្ញុំសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL ខ្ញុំក៏មានមុខងារជាគ្រូបង្រៀនពេញម៉ោងថ្នាក់ភាសាអង់គ្លេសនៅសាលាឯកជនមួយនៅក្នុងក្រុងភ្នំពេញ។ ហើយខ្ញុំក៏ជាអ្នករៀបចំកម្មវិធីវប្បធម៌មួយចំនួនដូចជា៖ កម្មវិធីតំាងពិព័ណ៌រូបថតរបស់ Amazing Cambodia ក្នុងឆ្នំា២០១៣ និងការប្រគុំតន្រ្តីសប្បុរសរាត្រីនៃក្តីសង្ឃឹមឆ្នំា២០១៥។អ្វីជាកត្តាជម្រុញទឹកចិត្តរបស់អ្នកចាប់ផ្តើមប្រមូលរូបថតបែបនេះ?ការឈ្លក់វង្វេងនឹងវប្បធម៍សិល្បៈគឺជាកត្តាជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យធ្វើការមួយនេះ នៅពេលទំនេរស្ទើរតែទំាងអស់របស់ខ្ញុំធ្វើការខិតខំស្រាវជ្រាវ វិស័យតន្រ្តី វិស័យភាពយន្ត ក៏ដូចជាវិស័យស្ថាបត្សកម្មកាលពីជំនាន់ដើម។ ជាពិសេសសម័យកាលឆ្នំា១៩៦០ដែលជាសម័យកាលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលគ្រប់គ្នាហៅថាសម័យកាលមាស ឬជាភាសាអង់គ្លេស golden age វាជាសម័យកាលដែលជាប្រធានបទរបស់ខ្ញុំចូលចិត្តស្រាវជ្រាវបំផុត។ស្របពេលដែលខ្ញុំប្រមូលបានរូបថតពីអតីតកាលបានចំនួនច្រើន ខ្ញុំក៏សម្រេចចិត្តបង្កើតគេហទំព័រផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម Facebookដែលមានឈ្មោះថាAmazing Cambodia ដែលមានការជួយផ្នែកបច្ចេកទេស ពីមិត្តភក្តិរបស់ខ្ញុំ។គោលបំណង់សំខាន់ចំនួន៣ដែលខ្ញុំបង្កើតទំព័រផ្ទាល់ខ្លួននេះឡើងដើម្បីចែករំលែក និងចង់ឲ្យប្រជាជនទំាងអស់ដឹងនូវស្នាដៃដ៏អស្ចារ្យកាលពីអតីតកាល និងរំលឹកនូវអនុស្សារីយ៍កន្លងមកកាលពីជំនាន់នោះទៅដល់អ្នកដែលរស់រានមានជីវិត ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីទឹកដីកំណើត ហើយចុងក្រោយនេះជាវត្ថុបំណងដ៏សំខាន់សម្រាប់ចែកចាយផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរទៅកាន់ពិភពលោក។តើកត្តាអ្វីដែលជម្រុញទឹកចិត្តរបស់អ្នកធ្វើការបែបនេះ?មានកត្តាជាច្រើនមែនទែនដែលជម្រុញទឹកចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំស្រលាញ់ការងារបែបនេះយ៉ាងខ្លំាងអស់ពីចិត្ត ទោះបីជាខ្ញុំត្រូវចំណាយថវិការ និងពេលវេលាផ្ទាល់ខ្លួន។ ទោះបីជាគ្មានអ្នកឧបត្ថម្ភគំាទ្រយ៉ាងណាក៏ដោយក៏ខ្ញុំមិនចុះចាញ់នឹងការងារនេះឡើយ ខ្ញុំបានរៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងការស្រាវជ្រាវ។ តួយ៉ាង៖ ខ្ញុំបានអភិវឌ្ឍន៍ខ្លួននូវជំនាញទំនាក់ទំនងជាមួយមនុស្សនៅក្នុងវិស័យនេះផងដែរ។ពាក្យស្លោករបស់ខ្ញុំផ្ទាល់គឺ “ដើរតែម្នាក់ឯងក្នុងផ្លូវមួយក៏ពិតមែនប៉ុន្តែវាជាផ្លូវត្រូវដូច្នេះកុំចុះចាញ់ត្រូវមានមោទនភាពចំពោះទេពកោសល្យមួយដែលគ្មានអ្នកប្រៀបបាន”តើអ្នកយល់យ៉ាងណាចំពោះស្ថាបត្សកម្មកម្ពុជាបច្ចុប្បន្នខ្ញុំគិតថាស្ថាបត្សកម្មនៅក្នុងស្រុកបច្ចុប្បន្នត្រូវបានជះឥទ្ធិពលដោយសកលភាវុបនីយកម្ម និងសំភារនិយម។ អគារភាគច្រើនសាងសង់ឡើងជាសណ្ឋានជ្រុងបិទជិតដែលគ្មានភាពទាក់ទាញ និងគ្មានការបញ្ចេញម៉ូតផ្នែកខាងក្រៅអ្វីទាល់តែសោះ។ផ្ទុយទៅវិញស្ថាបត្សកម្មជំនាន់មុនអគារភាគច្រើនមានការតុបតែងដោយមានភាពជាម៉ូតរចនាផ្ទាល់ខ្លួន។ជាក់ស្តែងរោងមហោស្រពព្រះសុរាម្រឹត ដែលជាស្នាដៃរបស់លោក វ៉ាន់ ម៉ូលីវ៉ាន់ ដែលរចនាឡើងនៃ អគារទំាងមូលជារាងត្រីកោណ ហើយវិទ្យាស្ថានភាសាបរទេសដែលជាស្នាដៃរបស់លោកផងដែរ ដែលត្រូវរចនាឡើងផ្ទៃចំហនៅជាន់ផ្ទាល់ដីដោយមានសសរ និងបង្អួចធំៗរចនាបថបែបផ្ទះខ្មែរបុរាណ។បច្ចុប្បន្នប្រជាជនសម័យថ្មីមិនគិតគូរអំពីបរិយាកាសជុំវិញនោះទេ ពីព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនត្រជាក់។   NUM (Former Descarte)ខ្ញុំកត់សំគាល់ផងដែរថាកុដិព្រះសង្ឃនៅក្នុងតំបន់ដែលជាប្រភេទសំណង់អគារពហុសម័យ ខុសពីសម័យបុរាណ កុដិសម័យថ្មីសាងសង់ឡើងជាមួយនឹងទំហំធំហើយខ្ពស់ជាងមុនជាមួយដំបូលស្រួច។ ប្រហែលដោយសារគេគិតថាកុដិកាន់តែធំនឹងជួយលើកតំកើនសាសនា។ទោះបីជាយ៉ាងណាអគារបច្ចុប្បន្ន វាជាចង្ខុវិស័យមួយ ស្ថាបត្សកម្មបច្ចុប្បន្នគិតទំាងអំពីការរចនាក្នុង និងការរចនាខាងក្រៅផងដែរ។ពួកគេរួមបញ្ចូលទំាងម៉ូតសម័យទំនើប និងសម័យបុរាណនៅក្នុងន័យវិជ្ជមាន។ ជាទស្សនៈផ្ទាល់ខ្លួន ក្នុងចំណោមអគារទំាងអស់ ខ្ញុំសង្កេតឃើញថាអគារទីស្តីការគណៈរដ្ឋមន្រ្តីគឺជាអគារដែលមានស្ថាបត្សកម្មលេចធ្លោមួយ ដែលបង្កប់នូវរចនាបថខ្មែរ ប៉ុន្តែវាមើលទៅមានភាពទំនើបមិនហួសសម័យ។វិមានសន្តិភាពតើរូបភាពអ្វីដែលអ្នកមិនអាចបំភ្លេចបាន?រូបភាពដែលខ្ញុំមិនអាចបំភ្លេចបានគឺជារូបភាពអំពីវប្បធម៌ និងសិល្បៈក្នុងអំឡុងទស្សវត្សទី៦០ជាពិសេសទេសភាពតាមដងផ្លូវក្នុងក្រុងភ្នំពេញបរិវេណនោះសម្បូរដោយអគារជាអត្តសញ្ញាណនៃទីក្រុងជាច្រើន និងរូបភាពសិល្បៈករនៅក្នុងអំឡុងទស្សវត្សទី៦០ក៏ជាអ្វីដែលខ្ញុំចូលចិត្តបំផុតដែរ។ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លំាងនូវការស្រាវជ្រាវជុំវិញក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម និងខេត្តកំពត។ ខ្ញុំធ្វើដំណើរទៅកាន់តំបន់ទំាងនោះដើម្បីផ្តិតយករូបភាពនៃសំណង់អគារអត្តសញ្ញាណមួយចំនួន តើវាមានការប្រែប្រួលយ៉ាងណា!តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអគារចាស់ជំនួយដោយអគារថ្មី? និយាយដោយស្មោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លំាងនៅពេលដែលអគារប្រវត្តិសាស្រ្តជាច្រើនបាន បាត់ខ្លួនម្តងមួយម្តងមួយ។ ខ្ញុំតែងតែសួរសំនួរមួយហេតុអ្វីត្រូវបំផ្លាញ ហេតុអ្វីមិនជួសជុលកែលំអអគារ ទំាងនោះ។ ដូច្នេះខ្ញុំស្វែងរករូបភាពចាស់ៗចងក្រងទៅជាសៀវភៅរូបថតដែលមានឈ្មោះថា “Cambodia: Half Century Then & Now” ដើម្បីបង្ហាញជូនដល់សាធារណជនអំពីភាពសំណង់អគារប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃកម្ពុជាកាលពីអតីតកាល ហើយបច្ចុប្បន្នបានបាត់ខ្លួនបណ្តើរៗ។ ខ្ញុំមានការជឿជាក់យ៉ាងខ្លំាងថាសៀវភៅមួយនេះគឺជាការចងក្រងឯកសារនៃកម្រងរូបភាពពីអតីតកាលនៃអគារដែលធ្លាប់ជាអត្តសញ្ញាណទំាងប៉ុន្មាន ហើយត្រូវបានលាតត្រដាងអំពីប្រវត្តិនៃអគារទំាងនេះដែលមនុស្សជំនាន់ថ្មីមិនបានដឹង។មហោស្រពព្រះសីហមុន្នីជំនួសថ្មី ឬកែលំអ?ទោះបីជាមានរឿងអ្វីយ៉ាងណា ខ្ញុំគិតថាការជួសជុលគឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះថាអគារនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន។ការអភិវឌ្ឍន៍ និងអភិរក្សត្រូវតែដើរទន្ទឹមគ្នា!សូម្បីទីក្រុង Venice និង Paris ដែលជាទីក្រុងអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងពិភពលោក ហើយគេបានរក្សានូវស្នាដៃស្ថាបត្សកម្មប្រវត្តិសាស្រ្តនៅដដែល។ ចុះចំណែកអគារថ្មីៗ? រដ្ឋាភិបាលគួរតែស្វែងរកតំបន់ថ្មីណាមួយសម្រាប់សំណង់អគារថ្មីៗទំាងនោះ ជាជាងជំនួសដោយអគារថ្មីហើយបំផ្លាញអគារប្រវត្តិសាស្រ្ត។ បន្ថែមពីនេះទៀតអគារចាស់ៗទំាងនោះមិនមែនជាអគារចាស់ឥតប្រយោជន៍នោះទេ អគារទំាងនោះអាចប្រែក្លាយជាទីតំាងដូចជាសារមន្ទីរ អគារវិចិត្រសាល សណ្ឋាគារប្រណិត និងផ្សេងៗទៀត៕
Residence L: កន្លែងដែលហៅថាផ្ទះ
Residence L: កន្លែងដែលហៅថាផ្ទះ
June 6, 2022, 5:05 p.m.
Realestate News
Residences L ផ្តល់ជូនគម្រោងលំនៅដ្ឋានប្រភេទខុនដូចំនួន២ដែលមានទីតំាងនៅក្នុងក្រុងភ្នំពេញ គម្រោងទំាងពីរនេះមានឈ្មោះថា Residence L BKK3 ស្ថិតនៅសង្កាត់បឹងកេងកង៣ និងResidence L Boeung Trabek 2 ស្ថិតនៅសង្កាត់បឹងត្របែក២។គម្រោងទំាងពីរនេះបច្ចុប្បន្នស្ថិតនៅក្រោមការសាងសង់សម្រេចបានប្រមាណ២៥ភាគរយក្រោមការវិនិយោគ និងរៀបចំផែនការដោយ L.C.P.P Residence Co.,Ltd  ដែលមានទីស្នាក់ការ នៅក្នុងក្រុងភ្នំពេញ។ មិនត្រឹមតែមានគម្រោងពីរនេះប៉ុណ្ណោះទេ នៅមានគម្រោងជាច្រើនទៀតផងដែរមានដូចជា៖ Residence L Boeung Trabek Residence L Sovan គម្រោងទំាងពីរនះបានសាងសង់រួចរាល់ហើយ និង Residence L Olympic នឹងត្រូវសាងសង់ចប់នៅចុងឆ្នំា២០១៦។គម្រោងរបស់ Residence L ការលក់មានភាពប្រសើរដោយសារគម្រោងនីមួយៗមានគុណភាព នៃការសាងសង់ខ្ពស់ ហើយផ្តល់ជូនទំនុកចិត្តដល់អ្នកទិញ Residence L ស្ថិតនៅជួរមុខក្នុងចំណោមគម្រោងផ្សេងទៀតក្នុងទីផ្សារខុនដូប្រទេសកម្ពុជា។បន្ទាប់ការសាងសង់ចប់សព្វគ្រប់ Residence L នឹងបង្កើនចំនួនខុនដូសរុបប្រមាណ៨០០យូនីត នៅក្នុងទីផ្សារខុនដូប្រទេសកម្ពុជា។គម្រោងមួយទៅគម្រោងមួយ Residence L បន្តលក់នូវគម្រោងរបស់ខ្លួនបានយ៉ាងរលូន!មនុស្សសម័យថ្មីចង់រស់នៅបែបប្រណិត សុវត្ថិភាព និងទំនើបជាពិសេសទីតំាងស្ថិតនៅទីប្រជុំជនកណ្តាលក្រុងភ្នំពេញ នេះគឺជាអ្វីដែល Residence Lផ្តល់ជូន។Residence L BKK3 មាន២១ជាន់ និងResidence L Boeung Trabek 2 មានចំនួន២០ជាន់ គម្រោងទំាងពីរមានបន្ទប់គេង១ បន្ទប់គេង២មានទំហំច្រើនខ្នាតសម្រាប់ធ្វើការជ្រើសរើស។ គ្រប់យូនីតទំាងអស់ត្រូវបានរចនាឡើងដោយផ្ចិតផ្ចង់និងប្រណិតសាកសម្យនឹងជីវិតសម័យថ្មី។ គ្រប់យូនីតនីមួយៗមានគ្រឿងបរិក្ខាទំនើប ហើយមានអាងហែលទឹក ក្លឹបហាត់ប្រាណ សុវត្តិភាពខ្ពស់ និងកន្លែងចតឡានធំទូលាយ។ Residence L ខុនដូនីមួយមានតម្លៃចន្លោះពី $40,000 និង $100,000 អាស្រ័យទៅលើទំហំយូនីត នីមួយៗ។គម្រោងទំាងពីរមានទីតំាងនៅជិតតំបន់ពាណិជ្ជកម្ម ផ្សារទំនើប និងនៅជិតផ្សារទួលទំពុង ស្ថានទូតចិន ធនាគារ មន្ទីរពេទ្យ និងកន្លែងកំសាន្ត និងក្លឹបកីឡា។កញ្ញា Sok Kim Sour តំណាងផ្នែកលក់របស់ Residence L បាននិយាយថា “អ្នកទិញគម្រោងនេះ មានទំាងប្រជាជនក្នុងតំបន់ និងជនបរទេស អ្នកទិញទំាងនោះបានទិញខុនដូសម្រាប់ធ្វើការទុកជួលទៅថ្ងៃមុខដើម្បីបានប្រាក់ចំណូលប្រចំាខែ”ប្រាកដណាស់អ្នកអាចរស់នៅយ៉ាងកក់ក្តៅនៅក្នុងលំនៅដ្ឋានមួយនេះប៉ុន្តែសម្រាប់អ្នកដែល ចង់ទិញសម្រាប់ធ្វើការវិនិយោគដើម្បីបានប្រាកកម្រៃប្រចំាខែ លោកអ្នកអាចទទួលប្រាក់ប្រចំាខែពីការជួលផ្ទះចាប់ពី $400 ទៅ $1000 ក្នុងមួយខែក្នុងមួយយូនីតនេះជាអត្រាតម្លៃជួលផ្ទះក្នុងតំបន់នោះ។Residence L ជាគម្រោងខុនដូដែលផ្តល់ជូនអ្នកស្នាក់នៅនូវរសនិយមរស់នៅបែបស៊ីវិល័យ ហើយស្ថិតនៅតំបន់ដែលមានការអភិវឌ្ឍន៍លូតលាស់បំផុត។Residence L ជាកន្លែងដែលយើងហៅថាផ្ទះ……ស្វែងរកព័ត៍មានបន្ថែមនៅថ្ងៃនេះResidence L BKK3 ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ និងResidence L Boeung Trabek 2 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក២
News Page Concierge Service 590x250 ENG
គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងចាប់ផ្តើម សកម្មភាពនៅក្នុងក្រុងភ្នំពេញ
គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងចាប់ផ្តើម សកម្មភាពនៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
ព័ត៌មានលំអិតច្បាស់លាស់ជុំវិញ គម្រោងសំណើលំនៅដ្ឋានដែលមានទឹកប្រាក់១០០លានដុល្លាររបស់ក្រុមហ៊ុនWorldBridge Land បានលេចឡើងទោះបីជាយ៉ាងណា ការចូលរួមចំណែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។នៅខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុនសាងសង់ដ៏ធំរបស់សិង្ហបុរីឈ្មោះថាStraits Construction Singapore Pte. Ltd បានប្រកាសពីអនុស្សរណៈយោគយល់ (MoU) លើកម្រោង លំដ្ឋានដែលមានតម្លៃសមរម្យ ជាមួយរាជរដ្ឋាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងខុនដូ ២ សំខាន់ៗ កំពុងដំណើរការគឺមាន គម្រោងThe Peak និងគម្រោងThe Bridge។លោកឧកញ៉ា សៀ ឫទ្ធី ជាប្រធានក្រុមហ៊ុន WorldBridge បានបា្រប់ Realestate.com.kh  សប្តាហ៍នេះថាថ្វីបើ ក្តីបារម្ភពីទីតាំងច្បាស់លាស់ដែលនឹងត្រូវប្រកាសនៅពេលគម្រោងដាក់ចេញនៅចុងឆ្នាំនេះ លោកមានប្រសាសន៍ថា ការអភិវឌ្ឍន៍ស្ថិតនៅជុំវិញចំងាយ ១៧គ.ម ពីកណ្តាលទីក្រុងភ្នំពេញ។ វានៅមិនទាន់មានភាពច្បាស់លាស់ ថាតើរដ្ឋាភិបាលបានផ្តល់ដីសម្បទានសម្រាប់គម្រោងនេះឫយ៉ាងណា! លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “សម្រាប់គម្រោងទីមួយរបស់យើង ក្រុមហ៊ុនមានដីស្រាប់ហើយយើងនឹងសាងសង់លំនៅដ្ឋានៅលើដី នោះរួចលក់ទៅឲ្យអតិថិជនដែលចង់ទិញជាមួយការលើលទឹកចិត្ត និងគាំទ្រដោយច្បាប់ពីរដ្ឋាភិបាល”។“នៅថ្ងៃអនាគតរដ្ឋាភិបាលអាចមានដីសម្រាប់អ្នកអភិវឌ្ឍន៍ឯកជន ដើម្បីអភិវឌ្ឍជាគម្រោងលំនៅដា្ឋនសាធារណៈ”លោកឧញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុនបានធ្លាប់សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ ដែលទាក់ទងទៅនឹងដំណាក់កាលនៃការរៀបចំគម្រោង។“រួមជាមួយនឹងដៃគូដ៏រឹងមាំ ក្រុមហ៊ុន Straits Construction Singapore ដែលបានសាងសង់លំនៅដ្ឋានសាធារណៈនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨២ យើងបានធ្វើការយ៉ាងជិតស្និទជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់លើសេចក្តីពង្រាងច្បាប់សម្រាប់លំនៅដ្ឋានសាធារណៈ ដើម្បីឲ្យប្រាកដថា ច្បាប់នឹងមានការឆ្លើយតប ដើម្បីទទួលបានចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធ ដូចជា៖ អ្នកទិញ រដ្ឋ និងក្រុមហ៊ុន”។  នេះបើតាមប្រសាសន៍លោកឧញ៉ា សៀ ឫទ្ធី។“មានទម្រង់ផ្សេងៗនៃដៃគូសាធារណៈ និងឯកជន ក្នុងគម្រោងលំនៅដ្ឋានសាធារណៈដែលបានលើកឡើងនៅក្នុងគោលនយោបាយជាតិស្តីពីលំនៅដ្ឋានរបស់រដ្ឋាភិបាល”លោកឧញ៉ា សៀ ឫទ្ធី បន្ថែមថា សម្រាប់គម្រោងពិសេសមួយនេះ គ្រោងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ “យើងជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាlនឹងផ្តល់ឲ្យពួកយើងនូវការលើកទឹកចិត្តក្នុងការវិនិយោគ រួមបញ្ចូល ទាំង ការរួចពន្ធ និងផ្តល់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ទៅទីតាំងគម្រោងបន្ថែមទៅលើច្បាប់នៃការអភិវឌ្ឍន៍គម្រោងសាងសង់លំនៅដ្ឋានសាធារណៈមួយនេះ”។លំនៅដ្ឋានមានតម្លៃចាប់ពី ២៥,០០០ ដុល្លារ ទៅ ៣០,០០០ដុល្លារ ហើយលោកឧកញ៉ាបន្ថែមថា ជំនួយខាងហិរញ្ញវត្ថុ នឹងអាចរកបានក្នុងទម្រង់ជាកម្ចីទិញផ្ទះ សម្រាប់អ្នកចង់ទិញ។“យើងសង្ឃឹមថា ការបង់លើកដំបូងមានត្រឹមតែ ១០ % នៃតម្លៃផ្ទះសរុប ហើយអ្នកទិញអាចបង់រំ លុះបានរហូតអស់ ”  លោកឧកញ៉ាបន្ថែមថា “ខ្ញុំជឿថាអ្នកគ្រប់គ្នាអាចមានលទ្ធភាពទិញផ្ទះនេះបាន”។ លោកឧកញ៉ាបានបន្ថែមទៀតថា “ទាក់ទងទៅនឹងជម្រើសនៃហិរញ្ញវត្ថុ ក្រុមហ៊ុននឹងធានាឲ្យមានកម្ចី ល្អប្រសើរ”គាត់បាននិយាយថា “ក្រុមហ៊ុនរបស់យើងនឹងធ្វើការជាមួយនឹងធនាគារពាណិជ្ជ ហើយសង្ឃឹមថាគម្រោងធនាគារអភិវឌ្ឍន៍អន្តរជាតិ នឹងដំណើរការផ្ទះដែលមានតម្លៃសមរម្យដែលតម្រូវឲ្យគ្រួសារដែលមានជីវភាពទាប និងមធ្យម។ ដូច្នេះធនាគារទំាងនោះត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការជាមួយយើង ”“ចំណែកឯប្រាក់កម្ចីទិញផ្ទះដែលហិរញ្ញបទានបានពីរដ្ឋក៏បានចុះក្នុងគោលនយោបាយជាតិរួចរាល់ផងដែរ គម្រោងនេះត្រូវការពេលវេលាបន្ថែម យើងសង្ឃឹមថាសម្រាប់រយៈវែងរដ្ឋនឹងដើរតួនាទីយ៉ាងសំខាន់”លោក ឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ថាផ្ទះដែលមានតម្លៃសមរម្យគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាដែលជាប្រទេសមាននិរន្តភាពក្នុងការអភិវឌ្ឍន៍។“ដូចជាបក្សី គ្រប់គ្រួសារត្រូវការជម្រកមួយ ឬកន្លែងមួយដែលពួកគាត់ហៅថាផ្ទះ មិនថាពួកគាត់មាន កម្រឹតជីវភាពណាក៏ដោយ ដូច្នេះពួកយើងមើលឃើញថាការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទ បុរី និងខុនដូ ប្រណិតយ៉ាងច្រើនដែលសម្រាប់តែគ្រួសារដែលមានជីវភាពខ្ពស់ និងកណ្តាល ប៉ុន្តែទន្ទឹមនឹងនេះគ្រួសារ ដែលមានកម្រឹតជីវភាពទាបក៏ចង់បានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ” នេះជាប្រសាសន៍ របស់លោក ឧកញ៉ា “ដូច្នេះមានតម្រូវការមួយយ៉ាងពិតប្រាកដសម្រាប់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ” ម្ចាស់គម្រោងអភិវឌ្ឍន៍នៃក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky Real Estate ដែលសព្វថ្ងៃ កំពុងតែសាងសង់គម្រោង Sino Plaza ដែលមានទីតំាងនៅជិតបឹងត្របែកផ្លាហ្ស៊ាក្នុងខណ្ឌចំការម៉ន គាត់ក៏យល់ស្របនៃមតិនេះផងដែរអំពីតម្រូវការផ្គត់ផ្គង់ដែលមានតម្លៃថោកសមរម្យ នៅក្នុងទីផ្សារយោងតាមរបាយការណ៍របស់គាត់ដែលមានឈ្មោះថា “Housing a Kingdom: Affordable housing for Cambodians”។របាយការណ៍ឯកជននេះបានទៅដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយបានកត់សំគាល់ថា “លំនៅដ្ឋាន ដែលមានតម្លៃថោកសមរម្យគឺជាតម្រូវការចំាបាច់សម្រាប់យុវជនក្មេងៗ គ្រួសារថ្មីថ្មោង និងគ្រួសារដែលមានប្រាក់ចំណូលមធ្យ។ ប្រជាជនកម្ពុជានៅក្នុងកម្រឹតជីវភាពនេះកំពុង តែស្វែងរកលំនៅដ្ឋានប្រភេទនេះកាន់តែច្រើន”ក្នុងការឆ្លើយតបក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky បានកត់សំគាល់ថា “ប្រមាណ១០ភាគរយនៃគម្រោង Sino Plaza គម្រោងនេះនឹងមានតម្លៃទាបជាងទីផ្សារ ឆ្លើយតបទៅនឹងបញ្ហាតម្រូវការលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា”នេះគឺជាការប្រើប្រាស់ប្រព័ន្ធ”ទីផ្សារមិនបើកចំហរ” ប្រព័ន្ធបោះឆ្នោតដែលទាមទារឲ្យមានការបោះឆ្នោត នៅក្នុងការលក់គម្រោងនៃការអភិវឌ្ឍន៍ ដែលមានវត្ថុបំណងសម្រាប់ទីផ្សារនៃគ្រួសារដែលមានរបាយការណ៍ប្រាក់ចំណូលអតិបរិមាចន្លោះពី២០០០ដុល្លារក្នុងមួយខែ នេះជាលក្ខខណ្ឌដែលទាមទារមុននឹងស្នើប្រាក់កម្ចីទិញផ្ទះ។ផ្ទះល្វែងដែលស្ថិតនៅក្រោមលក្ខខណ្ឌនេះមិនត្រូវបានលក់បន្តក្នុងទីផ្សារអចលនទ្រព្យបើកចំហរឡើយ ហើយទាមទារឲ្យពួកគាត់រស់នៅរយៈពេល៥ឆ្នំា។ ប្រសិនបើពួកគាត់មានបំណងលក់នៅក្នុងអំឡុងរយៈពេល៥ឆ្នំា ពួកគាត់ត្រូវលក់ទៅឲ្យម្ចាស់គម្រោងវិញ ដោយមានការធានាក្នុងការលក់ទៅតាមតម្លៃដែលបានកំណត់។ របាយការណ៍ដែលត្រូវបានគូសបញ្ជាក់នេះ ទាមទារការគំាទ្រពីរដ្ឋាភិបាល!“ការជួយជ្រោមជ្រែង និងបំពេញភារកិច្ចដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គួរតែជួយដឹកនំា សហការជាមួយគម្រោងផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃថោកសមរម្យនេះ”“នៅក្នុងរបាយការណ៍បានធ្វើការសង្ខេបជារួម ដោយមានវត្ថុបំណង់ ពុះពារស្វែងរកជំនួយពីខាងក្រសួង ដើម្បីរុញច្រានគម្រោងមួយនេះឲ្យឆ្ពោះទៅមុខ”តំណាងក្រុមហ៊ុនមួយចំនួនបានស្នើសុំរដ្ឋាភិបាល ដើម្បីឲ្យមានការជួយផ្តល់ទុនបន្ថែមដោយផ្ទាល់ ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យថ្មីមួយនេះ។ភ្នាក់ងារអចលនទ្រព្យ Huttons CPL Cambodia បាននិយាយថាវាជារឿងសំខាន់ក្នុងការផ្តល់លំនៅដ្ឋានដល់ប្រជាជនដែលមានជីវភាពទាប។“ការផ្តល់លំនៅដ្ឋានដល់ក្រុមគ្រួសារដែលមានកម្រឹតជីវភាពទាបក្នុងតម្លៃមួយដែលពួកគាត់អាចទិញបានដែល ទីតំាង ស្ថិតនៅក្នុងតំបន់ទីប្រជុំជន គឺជាឱកាសក្នុងការលើកស្ទួយកម្រឹតជីវភាពរបស់ពួកគាត់បន្ថែម ក៏ដូចជាជួយដល់គ្រួសារជំនាន់ក្រោយរបស់ពួកគាត់ផងដែរ” នេះជាសម្តីរបស់ Sharon Liew ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL Cambodia៕
អចលនទ្រព្យនៅក្រុងព្រះសីហនុ និងការផ្លាស់ប្តូរគោលនយោបាយក្នុងពេលថ្មីៗ ជួបជាមួយ លោក គីម ហ៊ាង នៅ Realestate.com.khTV​
អចលនទ្រព្យនៅក្រុងព្រះសីហនុ និងការផ្លាស់ប្តូរគោលនយោបាយក្នុងពេលថ្មីៗ ជួបជាមួយ លោក គីម ហ៊ាង នៅ Realestate.com.khTV​
June 7, 2022, 6:39 a.m.
Realestate News
ក្រុងព្រះសីហនុស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា និងត្រូវបានគេស្គាល់ថាជាតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ហើយក៏មានគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលជាលំនៅដ្ឋានដ៏គួឲ្យរំភើប និងចង់រស់នៅដូចជា៖ គម្រោង D’Seaview ដោយក្រុមហ៊ុន Camhomes. ប៉ុន្តែនៅក្នុងពេលថ្មីខេត្តនេះបានជួបប្រទះជាមួយជាមួយការផ្លាស់ប្តូរគោលនយោបាយ សំខាន់ៗដែលបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យខ្លាំងគួឲ្យកត់សម្គាល់។អចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុព័ត៌មាននៃការបែងចែកខេត្តទៅជាបីតំបន់ និងចែកទៅជាតំបន់ឆ្នេរល្អប្រណិតសម្រាប់ឯកជន ឆ្នេរសាធារណៈសម្រាប់វស័យឯកជន និងតំបន់ឆ្នេរកំសាន្តសាធារណៈបានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋមន្តី្រ ឯកឧត្តម ថោង ខុន និង ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើការពិភាក្សាលើចំណុចនេះ។ ទោះបីជាយ៉ាងណាការផ្លាស់ប្តូរបានពិនិត្យពិច័យយ៉ាងម៉ត់ចត់ បន្ទាប់ពីពាណិជ្ជកម្មនៅក្នុង តំបន់នេះត្រូវបរាជ័យ ជាពិសេសនៅតំបន់ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល។ ជាលទ្ធផលពាក្យបណ្តឹង ត្រូវបញ្ចូនដល់ក្រសួងមហាផ្ទៃរង់ចាំការសម្រុះសម្រួលមួយ។ ក្នុងកិច្ចសម្ភាសន៍ជាវីដេអូជាមួយRealestate.com.khប្រធានសមាគមន៍អ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា លោក គីម ហ៊ាង សង្កត់ធ្ងន់លើស្ថានភាពអចលនទ្រព្យនៅក្រុងព្រះសីហនុថាជាទិសដៅវិនិយោគទុនសំខាន់មួយ។ ដូច្នេះការផ្លាស់ប្តូរគោលនយោបាយថ្មីៗនេះប៉ះពាល់ដល់ឱកាសវិនិយោគអចលនទ្រព្យនៅក្នុង ខេត្តនេះដូចម្តេចខ្លះ? ថ្វីបើមានការផ្លាស់ប្តូរច្បាប់ លោក គីម ហ៊ាង លើលឡើងថាក្រុងព្រះសីហនុនៅតែជាកន្លែងល្អមួយសម្រាប់ការវិនិយោគ។ គាត់បន្ថែមថាពេលវេលាល្អបំផុតសម្រាប់វិនិយោគអចលនទ្រព្យក្នុងក្រុងព្រះសីហនុគឺពេលណាក៏បានចាប់ពីថ្ងៃនេះរហូតដល់ ៥ ឆ្នាំក្រោយ។ ដោយសារតែក្នុងរយៈពេលខ្លី អចលនទ្រព្យនៅតែមិនទាន់មានតម្លៃថ្លៃ និងនៅតែមានសក្តានុពលសម្បើមពីផលចំណេញនៃការវិនិយោគ។ នេះប្រហែលជាសន្មត់ថាជាលទ្ធផល នៃការបែងចែកអចលនទ្រព្យជាផ្នែក/ជាតំបន់ក្នុងពេលថ្មីៗ ដែលអនុវត្តន៍ដោយរដ្ឋាភិបាលនឹងត្រូវត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងតាមតំបន់ និងគោលនយោបាយឲ្យប្រសើរឡើងនៅក្នុងឆ្នាំបន្ទាប់។ ដំណើរការនេះនឹងត្រឹមតែជម្រុញសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងខេត្តប៉ុណ្ណោះ។ លោក ហ៊ាងបន្តទៀតថាប្រសិនបើមានផែនការមេច្បាស់លាស់មួយសម្រាប់ក្រុងព្រះសីហនុ និងអនុវត្តន៍ជាមួយជំនឿជាក់ ក្រុងព្រះសីហនុមានសក្តានុពលអាចក្លាយទៅជាប្រទេសសិង្ហបុរីថ្មីមួយទៀត ឬយ៉ាងហោចណាស់ក៏ជាទីក្រុងភ្នពេញមួយទៀតដែរ។ ប៉ុន្តែក៏មិនអាចកើតមានដោយគ្មានការយកចិត្តទុកដាក់ច្បាស់លាស់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវរថភ្លើងរឹងមាំ និងមានផ្លូវភ្ជាប់គ្នាទៅគ្រប់កន្លែង និងមានកំពង់ផែទឹកជ្រៅ។ ថ្វីបើមានគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធរួចហើយក៏ដោយ លោក ហ៊ាង និយាយថាគម្រោងការនេះមានរយៈពេលយូរទៅមុខទៀត។ អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុផ្លូវរថភ្លើងដែលមានគុណភាពទាមទារជាចាំបាច់៖លោក ហ៊ាង និយាយថានៅពេលបច្ចុប្បន្នការធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវចំណាយពេលប្រហែល ៨ ម៉ោងតាមរយៈរថភ្លើង។ គាត់បន្ថែមថាការពង្រឹងគុណភាពផ្លូវរថភ្លើង និងធ្វើជាប្រព័ន្ធយ៉ាងហោចណាស់ធំជាងមុន៣ដងនឹងអាចចំណាយពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ នេះនឹងធ្វើឲ្យមានភាពងាយស្រួលចែកចាយធនធានដូចជា៖ សំភារៈ និងកម្មករ ដែលមានប្រយោជន៍ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងការអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងកំពង់ផែ។ ការមានប្រព័ន្ធរថភ្លើងល្បឿនលឿននៅក្នុងខេត្តទាំងមូលនឹងផ្តល់ជាប្រយោជន៍ដល់វិនិយោគិនឲ្យចំណាយពេលតិចបំផុត។ ក្រុងព្រះសីហនុមានអចលនទ្រព្យសម្រាប់វិស័យពាណិជ្ជកម្ម៖ក្រុងព្រះសីហនុក៏ជាទិសដៅទេសចរណ៍មានប្រជាប្រិយភាពទាំងក្នុងស្រុក និងបរទេស។ ដូច្នេះវិនិយោគិនទាំងនោះកំពុងសំឡឹងការរកវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់ពាណិជ្ជកម្មដែលសម្រាប់តែចរាចរណ៍ថ្មើរជើងដែលជាកន្លែងវិនិយោគនៅតំបន់នោះបាន។ទោះបីជាក្រុងព្រះសីហនុកំពុងស្ថិតក្នុងការផ្លាស់ប្តូរក្នុងពេលបច្ចុប្បន្នក៏ដោយ តែបានបង្ហាញយ៉ាងច្បាស់ពីអនាគតដ៏ប្រសើរដែលនឹងមកដល់។ស្វែងយល់បន្ថែមអំពីទីតំាងសំខាន់ៗរបស់ខេត្តព្រះសីហនុ
ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព
ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព
June 7, 2022, 6:12 a.m.
Realestate News
ការខិតខំប្រឹងប្រែងដើម្បីភ្ជាប់បណ្តាញក្នុងការពង្រឹងឥទ្ធិពលនៃអចលនទ្រព្យ ការអប់រំ និងវិស័យ អាជីវម្មនៅកម្ពុជា Realestate.com.kh មានមោនភាពក្នុងការគាំទ្រ និងទ្រទ្រង់ដល់ JCI អន្តរជាតិខាសាភ្នំពេញសម្រាប់ព្រឹត្តិការប្រប្រចាំឆ្នាំ “ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព” JCI ជានរណា…JCI ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ពលរដ្ឋសកម្មវ័យក្មេងអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ ក្នុង៥,០០០សហគមន៍ និងជាង១១៥ប្រទេសជុំវិញពិភពលោក អ្នកដែលចូលរួម និងមានការតាំងចិត្តដើម្បីបង្កើតឥទ្ធិពលនិង ការជួយដល់សហគមន៍របស់ខ្លួន។ សមាជិក JCI ស្វែងរកដំណោះស្រាយជាគោលដៅទៅនឹងបញ្ហាតែមួយនៅក្នុងសហគមន៍របស់យើង ដើម្បីស្ថាបនាពិភពលោកមួយឲ្យប្រសើរឡើង បង្កើតឲ្យមានឥទ្ធិពលជាសកល។ បេសកកម្ម JCI គឺដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ ដែលផ្តល់ឥទ្ធិពលដល់យុវជនក្នុងការផ្លាស់ប្តូរជាវិជ្ជាមាន។ការណែនាំពី ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព៖គោលបំណងដំបូងបំផុតនៃការពិពណ៌នៅភ្នំពេញក្នុងខែសីហា ដើម្បីផ្សព្វផ្សាយពីគុណសម្បត្តិនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈពាណិជ្ជកម្មខុសគ្នា និងឱកាសនៃការវិនិយោគទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការតាំងពិពណ៌ឆ្នាំនេះផ្តោតសំខាន់ទៅលើវិស័យ ៣ផ្សេងៗគ្នាមានដូចជា៖ វិស័យអចលនទ្រព្យ ចំណីអាហារ& ភេសជ្ជៈ  និងឧស្សាហកម្មផលិតផលសរីរាង្គ។ អ្នករៀបចំមានសង្ឃឹមថាព្រឹត្តិការណ៍នេះ ជាស្ពានចំលងទីផ្សារ និងបង្កើតពង្រឹងចំណងមិត្តភាពជាមួយសហគមន៍ដែលចាប់អារម្មណ៍ ឬធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។អ្វីនឹងកើតឡើងនៅក្នុងពិពណ៌ JCI?ព្រឹត្តិការណ៍ពីរនឹងកើតមានក្នុងពេលតែមួយ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ នៅឯសណ្ឋាគារ និងលំនៅដ្ឋានសុខាភ្នំពេញលំដាប់ផ្កាយ៥ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ ល្ងាច ដើម្បីផ្តល់តម្រូវ ការឲ្យអ្នកចូលរួម។ ពិពណ៌អាជីវកម្មអន្តរជាតិ និងជាពិពណ៌អាជីវកម្មល្អមួយដែលអនុញ្ញាតឲ្យមនុស្ស ៥០០នាក់ ចូលរួមជាមួយអាជីវកម្មជាង៥១ រួមមានទាំងអ្នកផ្គត់ផ្គង់ផ្សេងៗ ដែលនឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេនៅតាមស្តង់នីមួយៗ។ នៅក្នុងពេលជាមួយគ្នានោះផងដែរ  ជំនួបសហគ្រិនមកពីគ្រប់ទិសទីនឹងកើតមានឡើង សិក្ខាសាលាស្តីពីអាជីវកម្មដែលនឹងនាំយកមកនូវអាជីវកម្មដែលនំាបទពិសោធន៍ពីវិស័យនីមួយៗ ដែលនិយាយអំពីឱកាសធ្វើពាណិជ្ជកម្មខុសៗគ្នាននៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននៅគ្រប់ទីកន្លែងដែលមានអ្នកចូលរួមពី ១៥០ ទៅ ២០០នាក់ ដែលមានកន្លែងអង្គុយមានចំនួនកំណត់។ តើនរណាអាចចូលរួមបានខ្លះ?ទាំងពិពណ៌អាជីវកម្មអន្តរជាតិ និងសិក្ខាសាលាស្តីពីសហគ្រិនភាពបើកទូលាយចំពោះ ម្ចាស់អាជីវកម្ម សហគ្រិនក្នុងស្រុក និងអន្តរជាតិ វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងសមាគមន៍អាជីវម្ម។ ហេតុអ្វីត្រូវចូលរួមក្នុងព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ?ដោយសារតែព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីស្ថាប័នអាជីវកម្ម អ្នកផ្គត់ផ្គង់ សហគ្រិន និង អ្នកវិនិយោគទុនល្បីៗនេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកបានជួបមនុស្សថ្មីៗ និងពង្រីកបណ្តាញដៃគូការសហការក្នុង និងក្រៅប្រទេសកម្ពុជា។វាជាឱកាសតែមួយគត់ដើម្បីទទួលបានការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មច្បាស់លាស់របស់អ្នក ឫក្រុមហ៊ុនរបស់អ្នកនឹងផ្តល់ជូន។ ដោយសារមានសិក្ខាសាលាផងនោះ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នករៀនសូត្រពីអ្វីដែលថ្មីពីអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ អាហារ&ភេសជ្ជៈ និងឧស្សាហកម្មផលិតផលសរីរាង្គ។នៅក្នុងព្រឹត្តិការណ៍ស្តីអំពីសហគ្រិនភាពវ័យក្មេង សម្រាប់កន្លែងអង្គុយមួយតម្លៃ ៥០ដុល្លារ ហើយត្រឹមតែ៣០០ ដុល្លារសម្រាប់តង់ដាក់តាំងបង្ហាញមួយ អ្នកប្រាកដជាទទួលបានប្រាក់ដ៏ច្រើនមកវិញ។ប្រសិនបើខ្ញុំចង់ឧបត្ថម្ភក្នុងកម្មវិធី?ការគាំទ្រពីដៃគូដូចជា៖ សមាគមន៍ហសគ្រិនភាពវ័យក្មេងកម្ពុជា និងចូលរួមការគំាទ្រពីបណ្តាញអាជីវកម្មអន្តរជាតិ សមាគមន៍សហគ្រិនភាពស្រី្តកម្ពុជា និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  អ្នករៀបចំកម្មវិធីនៅតែផ្តល់ជូនកញ្ចប់ពិសេសចាប់ពី ១,០០០ ដុល្លារ សម្រាប់ការឧបត្ថម្ភដែលមានចំណាប់អារម្មណ៍។ តម្លៃនេះនឹងអនុញ្ញាតឲ្យអ្នកដាក់ស្លាកសញ្ញារបស់អ្នកនៅលើខិតប័ណ្ឌផ្សព្វផ្សាយដាក់នៅលើគេហទំព័រផ្សព្វផ្សាយសង្គម ដាក់ស្លាកសញ្ញាក្នុងវីដេអូផ្សព្វផ្សាយ និងមានជាច្រើនទៀត។  ប្រសិនបើអ្នកមានសំណួរ/ចម្ងល់?អ្នកចូលរួមមានចំណាប់អារម្មណ៍សូមទាក់ទងលោក ហម ចាន់រស្មីតាមទូរស័ព្ទលេខ +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.com.សម្រាប់អ្នកចាប់អារម្មណ៍លើ កញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈ សូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ +855 17 59 46 19 ឫតាមអ៊ីម៉ែល  sothearak2510@gmail.com
កម្ពុជាសាងសង់អង់តែន និងពហុកីឡាដ្ឋានជាតិលំដាប់ពិភពលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
កម្ពុជាសាងសង់អង់តែន និងពហុកីឡាដ្ឋានជាតិលំដាប់ពិភពលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
June 6, 2022, 5:05 p.m.
Realestate News
កិច្ចព្រមព្រៀងរវាងកម្ពុជា និងក្រុមហ៊ុនវិនិយោគចិនជាមួយគម្រោងទឹកប្រាក់១៥០លានដុល្លារ ក្នុងការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីលំដាប់ពិភពលោកសម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នំា២០២៣។ជាមួយការចុះហត្ថលេខាសម្រេចក្នុងឆ្នំា២០១៣ ជំហានដំបូង ពហុកីឡាដ្ឋានជាតិមរកតតេជោត្រូវបានសាងសង់ ហេដ្ឋារចនាផ្សេងៗ បានប្រមាណ៧០ភាគរយក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន LYP Group យោងតាមរបាយការណ៍ RFA។ពហុកីឡាដ្ឋានជាតិមរកតតេជោដែលមានផ្លូវថ្នល់  ក៏ដូចជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាសសង់បានប្រមាណ៨៥ ភាគរយសម្រាប់ពហុកីឡាដ្ឋាន ស្ថិតនៅលើផ្ទៃដី៨៥ហិកតានៅ ក្នុងភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ។ជំហានទី២នៃគម្រោងពហុកីឡាដ្ឋានត្រូវបានរំពឹងថានឹងចាប់ផ្តើម សាងសង់នៅក្នុងឆ្នំា២០១៧ក្រោមការរៀបចំដោយក្រុមហ៊ុន ចិនចាប់ផ្តើមសាងសង់ជាមួយទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ។ទន្ទឹមនឹងមានពហុកីឡាដ្ឋានថ្មីលំដាប់ពិភពលោក ក៏មាន គម្រោងអង់តែនទូរទស្សន៍ដ៍ធំលំដាប់ពិភពលោកដែលមានកំពស់២៨៥ម៉ែត្រ នឹងត្រូវបញ្ចប់មុនឆ្នំា ២០២៣ ដែលមានទីតំាងស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរកតតេជោ។អង់តែនលំដាប់ពិភពលោកនោះមានឈ្មោះថា TV Tower ជាអង់តែនដ៏ធំជាងគេក្នុងប្រទេសកម្ពុជានៅពេល ដែលសាងសង់រួច ហើយនឹងត្រូវបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមផងដែរ។ គម្រោង TV Tower ត្រូវបានអភិវិឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគចិន Power China Kunming Engineering Corporate Limited ស្ថិតនៅលើផ្ទៃដីប្រមាណ៦ហិកតា។ ពហុកីឡាដ្ឋានលំដាប់ពិភពលោកថ្មី និងTV Towerវាជាគម្រោងមួយដែលជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែ ទាក់ទាញខ្លំាងឡើង៕
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Special Reports
Realestate News
ជាមួយនឹងអត្រានៃតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារខុនដូ មានការប្រែប្រួលនៅកម្ពុជា។ វាអាចទៅរួចថាឆ្នាំ ២០១៦ នឹងជម្រុញឲ្យអ្នកជំនាញខាងអចលនទ្រព្យឲ្យផ្តោតសំខាន់លើបញ្ហាបីបួន ដែលត្រូវតែដោះ ស្រាយសម្រាប់ទីផ្សារឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត។ ជាពិសេសេការកើនឡើងតម្រូវការក្នុងអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ដើម្បីតទល់ទៅនឹងការធ្លាកចុះនៃតម្រូវការខុនដូ។  យោងទៅតាមលោកច្រឹក សុខនីម ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong នៅក្នុងបទ បង្ហាញរបស់គាត់សម្រាប់របាយការណ៍ទីផ្សារខុនដូ H1 2016 របស់ក្រុមហ៊ុន Century21 Cambodia។ បណ្តាញគេហទំព័រផ្លូវការដៃគូរបស់ Century21 Cambodia និងក្រុមការងាររបស់Realestate.com.khTV បានចុះយកព័ត៌មាននៅទីនោះ។ ឧបសគ្គ ផ្នែកនយោបាយ មានច្បាប់មួយចំនួនកំពុងបានធ្វើសេចក្តីពង្រាង និងអនុម័តដើម្បីជួយដល់វិស័យអចលនទ្រព្យដែលមានការកើនឡើងជាពិសេសទាក់ទងទៅនឹងទីផ្សារខុនដូ។ ប៉ុន្តែនៅពេលដែលមានសញ្ញាណណាមួយដែលបង្ហាញពីអសន្តិសុខក្នុងទីផ្សារ និងវិស័យនយោបាយនៅកម្ពុជា  វិនិយោគិនបរទេសត្រូវបានពន្យារ និងសំឡឹងរកទីផ្សារបន្ថែម និងទីផ្សារមានហានិយភ័យតិចតួចសម្រាប់ការវិនិយោគរបស់ខ្លួន។ លោក សុខនីម និយាយថាកំណើនបញ្ហានយោបាយនៅឆ្នាំ ២០១៦ កំពុងធ្វើឲ្យវិនិយោគិនបរទេសព្រួយបារម្មណ៍នៅពេលគិតពីប្រទេសកម្ពុជា។  ប៉ុន្តែ លោក សុខនីម លើកឡើងថាប្រហែលជាមានរូបភាពបញ្ហាជាតិច្រើនជាងការពិតជាក់ស្ដែងរបស់កម្ពុជាក្នុងឆ្នាំ ២០១៦។ គាត់ពន្យល់ថា “ទោះបីជាស្ថានភាពនយោបាយកម្ពុជាមើលទៅហាក់បីដូចជាមានស្ថេរភាព និងមិនមានការផ្លាស់ប្តូរក៏ដោយ  តែទំនុកចិត្ត និងទស្សនៈមួយចំនួនរបស់អតិថិជនបានធ្លាក់ចុះ”។ នេះហាក់បីដូចជាបញ្ហាតូចតាចចំពោះមនុស្សមួយចំនួន ប៉ុន្តែការវិនិយោគឧស្សាហកម្មបរទេសមានប្រហែល ៧០ % នៃទីផ្សារខុនដូ។  ការផ្គត់ផ្គង់លើសលប់ដោយសារតែការប៉ានស្មានចង្អុលបង្ហាញពីកំណើននៃតម្រូវការកំឡុងដើមខែក្នុងឆ្នាំ ២០១៦ អ្នកអភិវឌ្ឍន៍ចាប់ យកឱកាសដើម្បីទទួលបានគម្រោងសាងសង់ថ្មី ជាពិសេសគម្រោងលើទីផ្សារខុនដូ។ ជាអកុសលកត្តានេះធ្វើឲ្យមានគម្រោងសាងសង់ថ្មីច្រើនឡើង ដែលត្រូវធ្វើការគិតទុកមុន។ លោក សុខនីម បាននិយាយថា “ការផ្គត់ផ្គង់បានកើនឡើងខ្លាំងនៅឆ្នាំនេះ” ជាពិសេសនៅក្នុងខែ មករា កុម្ភៈ និងមិនា ឆ្នាំ ២០១៦… ជាមួយគម្រោងថ្មីត្រូវបានដាក់ចេញស្ទើររាល់ថ្ងៃ។ របាយការណ៍ទីផ្សារខុនដូរបស់ក្រុមហ៊ុន Century21 បង្ហាញថា ខុនដូ ជាង១៣,៧៣០ យូនីតត្រូវរំពឹងថាកើនឡើងនៅក្នុងប៉ុន្មានខែបន្ទាប់ក្នុងឆ្នាំ ២០១៦។ ទោះបីជាយ៉ាងណា លោក Seraj Sutton មកពីក្រុមហ៊ុន Century21 Cambodia នៅក្នុងកម្មវិធីជាមួយគ្នានោះ លោកបាកលើកឡើងថា គាត់សង្ឃឹមថានឹងមានការដោះស្រាយលើកំណើននៃការផ្គត់ផ្គង់ដោយការទំនាក់ទំនងជាមួយវិនិយោគិនបរទេសតាមមធ្យោបាយ តាមបែបដំណើរទស្សនកិច្ច “យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍អាជីវកម្មសកល” ដែលនឹងអនុញ្ញាត   Century21 Cambodia ឲ្យផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត រក្សាអ្នកវិនិយោគទុន ប្រាប់ពី ឱកាសនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ភាពមិនឯករាជ្យនៅក្រៅប្រទេសការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេស៖ ប្រទេសចិនក៏ប៉ះពាល់ដល់ចំនួននៃតម្រូវការទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងទទួលបាន។ លោក សុខនីម បញ្ជាក់ថា ទោះបីជាកម្ពុជានៅតែបញ្ចុះតម្លៃជួល និងតម្លៃលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាត្រូវតែបន្ថយចំនួនប្រាក់ដែល មិនឯករាជ្យរបស់ខ្លួននៅខាងក្រៅប្រទេស។ កម្ពុជាមានទីផ្សារដែលប្រើប្រាស់ប្រាស់ដុល្លារហើយលក្ខណៈបែបនេះក៏ប្រហែលជាបង្ករឲ្យមានបញ្ហានៅថ្ងៃអនាគតផងដែរ។ថ្វីបើការចង្អុលបង្ហាញនៃការផ្គត់ផ្គង់លើល លោក សុខនីម និងក្រុមការងាររបស់ Century21 Cambodiaជឿថាការប្រយ័ត្នក្នុងចិត្ត និងគិតពីគោលនយោបាយនៃការវិនិយោគនៅតែមាន ភាពជោគជ័យក្នុងការវិនិយោគលើទីផ្សារខុនកម្ពុជា។ស្វែងរកព័ត៍មានបន្ថែមអំពីបញ្ជីខុនដូនៅលើ realestate.com.kh
ទីតំាងដែលគួរវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
ទីតំាងដែលគួរវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:04 p.m.
Realestate News
លោកអ្នកដែលមានថវិការគ្រប់គ្រាន់សម្រាប់ទិញអចលនទ្រព្យ ឬចង់បានលំនៅដ្ឋានសម្រាប់រស់នៅត្រូវតែប្រាកដ ថាគោលដៅនៃការទិញអចលនទ្រព្យរបស់លោកអ្នកជាអ្វី!ប្រសិនបើយើងមានថវិការសម្យល្មមតើអចលនទ្រព្យប្រភេទណាដែលយើងគួរតែទិញ?ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែផងយើងគួរទិញ អចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួល ហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារជាប្រចំាខែ។ចំណែកឯអ្នកដែលចង់វិនិយោគផងស្នាក់នៅផងគួរតែទិញលំនៅដ្ឋានបែបបុរីអាចនៅក្នុងក្រុងកុំឆ្ងាយពេកវាមានឱកាសច្រើនទំាងការលក់ ឬជួលជាដើមប៉ុន្តែការចំណេញមានកម្រឹត វាមិនអាចចំណេញបានច្រើនឡើយ។ប៉ុន្តែអ្នកវិនិយោគបែបផ្សេងទៀតដែលមានដើមទុនច្រើន ការវិនិយោគអចលនទ្រព្យធំៗដូចជា៖ អគារ ឬដីនៅតាមតំបន់ពាណិជ្ជកម្ម វាត្រូវចំណាយដើមទុនច្រើនប្រហែល២ទៅ៥លានដុល្លារ វាអាចមានផលចំណេញចំពោះថ្លៃជួលមានតម្លៃខ្ពស់ងាយស្រួលជួល។សម្រាប់អ្នកមានលទ្ធភាពល្មម ហើយមានបំណងចង់ទិញអចលនទ្រព្យទុកចំណេញនៅថ្ងៃ អនាគត នេះគឺជាភាពវៃឆ្លាតពីការមើលឃើញប្រយោជន៍នៅតំបន់ទំាងនោះដោយអ្នកទំាងដទៃមើលមិនឃើញ។ តំបន់នៅជាយក្រុងគឺល្អសម្រាប់អ្នកវិនិយោគការវិនិយោគទៅតំបន់ដែលទើបតែអភិវឌ្ឍន៍ថ្មីៗ គឺជាការអភិវឌ្ឍន៍រយៈពេលវែង ការលក់ចេញដើម្បីចំណេញត្រូវតែចំាប្រមាណ៥ទៅ៦ឆ្នំា។សូមចូលមើលបន្ថែមពី TOWNCITY’S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!តើលោកមានគំនិត ឬការរំពឹងទុកអ្វីនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នាពេលអនាគត?សម្រាប់យោបល់របស់ខ្ញុំ បច្ចុប្បន្នការអភិវឌ្ឍន៍ទៅទិសខាងជើង ទិសខាងលិច និង ទិសខាងត្បូង ឈាងខាងកើត បានអភិវឌ្ឍន៍រួចហើយ។ បើយើងសំលឹងមើលទិសខាងត្បូងឈាងខាងកើត យើងឃើញថាមានការអភិវឌ្ឍន៍លំនៅដ្ឋានបែបបុរីធំយ៉ាងច្រើនមានដូចជា៖ បុរីប៉េង ហ៊ួត បុរីហាយទិកជាដើម។ហើយទិសខាងកើតនៅតាមបណ្តោយផ្លូវជាតិលេខ៦ដូចជា៖ នៅតំបន់ជ្រោយចង្វារ មានខុនដូ បុរី និងលំនៅដ្ឋានជាច្រើនមកហើយ។ ទិសខាងជើងមានការអភិវឌ្ឍន៍យូរដែរហើយ បុរីខ្នាតធំខ្នាតតូច មានអស់ហើយជាពិសេសតំបន់ទីក្រុងរណប Camko និង Grand Phnom Penh ការអភិវឌ្ឍន៍ទិសខាងនោះមានភាពជោគជ័យដោយសារ៖ ហេដ្ឋារចនាសម្ព័ន្ធល្អ ដង់ស៊ីតេប្រជាជន តំបន់ពាណិជ្ជកម្ម ជាពិសេសតំបន់នោះមានផ្លូវផ្សារភ្ជាប់ទៅខេត្តជាច្រើនដូចជា ខេត្តព្រះសីហនុ កំពត ជាដើម រាល់អចលនទ្រព្យនៅតំបន់នោះមានការលក់ដូរយ៉ាងសកម្ម។យើងហាក់បីដូចជាបំភ្លេចនៅទិសខាងកើត ប៉ុន្តែបច្ចុប្បន្នហាក់បីដូចកំពុងត្រូវគេសំលឹងមើល យ៉ាងម៉ត់ចត់ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់នោះ។ ថ្ងៃអនាគតទិសខាងត្បូងគឺជាទិសមួយដ៏ល្អ សម្រាប់ការវិនិយោគ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំដីដែលឡើងថ្លៃលឿនដោយសារ ទិសដៅ អភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការវិនិយោគបរទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏ល្អ សព្វថ្ងៃតម្លៃអចលនទ្រព្យនៅតំបន់នោះក៏មានតម្លៃសមរម្យ ដូចនេះអ្នកវិនិយោគទំាងឡាយ គួរតែរួសរាន់ឡើង៕សូមចូលមើលបន្ថែមពី TOWNCITY’S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
ទីផ្សារខុនដូនឹងកើនឡើងដល់ចំនួន ៣៧៥៧០យូនីតនៅក្នុងឆ្នំា២០២០
ទីផ្សារខុនដូនឹងកើនឡើងដល់ចំនួន ៣៧៥៧០យូនីតនៅក្នុងឆ្នំា២០២០
June 6, 2022, 5:05 p.m.
Special Reports
Realestate News
តាមការដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 Cambodia ស្តីពី របាយការណ៍ទីផ្សារខុនដូឆមាសទី១ឆ្នំា២០១៦ បានបញ្ជាក់ថា នៅឆ្នំា២០២០ការផ្គត់ផ្តង់ខុនដូនឹងឈានដល់ចំនួន ៣៧៥៧០ យូនីត ជាមួយនឹងកំណើន មធ្យមប្រចំាឆ្នំា (CAGR) ៥៦ភាគរយគិតក្នុងអំឡុងពេល ១៣ ឆ្នំាមុនរហូតមកទល់នឹងពេលបច្ចុប្បន្ន។ទោះជាយ៉ាងម៉េចក៏ដោយអំឡុងពេលប្រាំឆ្នំាបន្ទាប់នេះ (ពី២០១៦ ដល់ ២០២០) កំណើន ប្រចំាឆ្នំានៃការផ្គត់ផ្គង់យូនីតចាប់ផ្តើមរលូនជាងមុន ពីព្រោះថាទីផ្សារចាប់ផ្តើមមានស្ថេរភាព ដោយមានកំណើនជាមធ្យមប្រចំាឆ្នំា (CAGR) ៣៣ភាគរយ។ Check out more on the report...
ពានរង្វនអចលនទ្រព្យកម្ជា 2017 ចាបផ្ម្ផ យ ចាបផបកសទ្ាបការឈរផ្ោះព្ផព្លផនោះ
ពានរង្វនអចលនទ្រព្យកម្ជា 2017 ចាបផ្ម្ផ យ ចាបផបកសទ្ាបការឈរផ្ោះព្ផព្លផនោះ
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
ទ្ព្ត្ការណអចលនទ្រព្យដលបលាញរបសទ្ព្ោះរាជាណាចទ្កកម្ជាទ្ត្លបម្កវញជាម្យពានរង្វនថ្ៗជាផទ្ចន ចណាកថ្នកថ្ៗជាផទ្ចនកងឆ្ 2017 រម្ានការររលស្គលជាព្ផសសផលការអភវឌ្ឍទ្បកបផោយនរនភាព្ នងចណាកថ្នកកាអភវឌ្ឍសណាគារលប្ត្ដដលកព្ងព្ទ្ងចកងរទ្កងភផព្ញ ទ្កងទ្ព្ោះស ន នងផេត្ផសៀម្រាប កចទ្បជបង្វញរបាយការណអចលនទ្រព្យចាបផ្ម្កងទ្បផរសកម្ជា ដដលនងានការតព្ព្ណអចលនទ្រព្យចននព្រភផព្ញ ទ្បផរសកម្ជា ថ្ថ្រ 6 ដេ កកោ ឆ្ 2016បន្ទបព្បដបកកណត្ទ្តម្យឆ្កងវសយអចលនទ្រព្យ នងសណង ពានរង្វនអចលនទ្រព្យកម្ជាទ្ត្លបម្កវញកងឆ្រព្រផដម្ប្លពានដល អកអភវឌ្ឃ គផរាង នងការរចន្ទបងលប្ត្កងទ្ព្ោះរាជាណាចទ្កកម្ជា។ផោងផៅផលការទ្ស្គវទ្ជាវចងផទ្កាយបអសផ្ផ ងផោយ ទ្កម្ នទ្បកាផោបល CBRE បានឱ្យដងថ្ន ការ្ត្្ងអាគារេនដររបសរាធានភផព្ញ ទ្ត្វបានផគរព្ងថ្ននងផកនផ ងផោយគរឱ្យកត្សគាលកងកទ្ម្ត្ 794 ភាគរយ ឬ 19,018 បនបកងរយៈផព្លព្រឆ្ខាងម្េ ដដលគាទ្រតម្រយោះកផណន្លត្្លកងទ្សកសរប ចណលជាផទ្ចននងនគរបនយកម្ដដលានផសរភាព្។កងដ្កដដលកព្ងរកចផរនម្យផ្េងផរៀត្ រ្ាលករាយរបសទ្បផរសកម្ជាគទ្ត្វបានផគកណត្ថ្ននងររលបានកផណនដដលានផសរភាព្ជាម្យនងការ្ត្្ងដ្កលករាយចលម្កកម្ជាព្អកវនផោគបរផរសដដលម្កព្ស គម្នផសដកចអាស្គន នងអាសខាងផកត្។ ការអភវឌ្ឍដគរឱ្យកត្សគាលទងផន្ទោះនងទ្ត្វបានផលកផ ងផៅកងកម្វ្ពានរង្វនអចលនទ្រព្យកម្ជា 2017 ទ្បចាឆ្ ជាកម្វ្ពានរង្វនដត្ម្យគត្ នង្ប្ត្កងទ្បផរសកម្ជាដដលបផងត្ផ ងជាដ្កម្យថ្នពានរង្វនអចលនទ្រព្យអាសដដលផរៀបចផោយ PropertyGuru ជាទ្កម្អចលនទ្រព្យតម្អនថ្នផណត្ដដល្នម្េផគរបសអាស។ទ្ព្ត្ការណអចលនទ្រព្យទ្បចាឆ្ទ្ត្វបានចាបផ្ម្ជា្វការផលទ្បព្ន្េព្្ាយកាលថ្ថ្រ 6 ដេ កកោ ឆ្ 2016 ផៅកងស្គលEmpress Room កងសណាគារ Raffles Hotel Le Royal ដដលានការជបលាងអាហាផព្លរផសៀលផៅផភាជនយោនជាទ្បវត្ស្គស្តស Chinese House ផៅ្វ ទ្ព្ោះសសវត្ កងរាធានភផព្ញ។ជាម្យនងភាព្អក្ក នងការ្េព្្ាយ ព្្សផា្ដដលផ្ផ ងកាលថ្ថ្រ 25 ដេកម្ោះ ឆ្ 2016 ផៅសណាគារដដលលបSofitel Phnom Penh Phokeethra ដដលចលរម្ផោយផភៀវដដលានម្េាត្ជាង 300 ន្ទក នងផភៀវព្ផសស រម្ានឯឧត្ម្បណត្ ដបនស្ល ជាត្ណាងរបសឯឧត្ម្ផរសរដម្ស្តន អម្ ឈនលម្ ដដលបានដថ្ងចណាបអារម្ណជរញរកចត្។ការ្ាយផ្ទលតម្កម្វ្ព្ត្ានរបសរររសេន CTN កម្វ្ Gala Dinner ឆ្ 2016 បានផ ញទ្កម្ ន BoreyPenghouth Group ររលបានពានរង្វនទ្បារម្ាន អកអភវឌ្ឍលប្ត្ (កម្ជា) ទ្សបផព្លដដល ផលាក Rithy Sear ជាទ្បធានទ្កម្ ន WorldBridge Land ទ្ត្វបានឱ្យផ្ោះជាបគលអចលនទ្រព្យទ្បចាឆ្ផោយអកផបាោះព្ម្្ាយរបសរសេន្ទវដProperty Report ជារសេន្ទវដអចលនទ្រព្យទ្បណត្ ស្គបត្យកម្មនងរចន្ទបងដដល្នម្េផគរបសអាស។ អកឈោះពានដ្ផ្េងផរៀត្គទ្កម្ ន The Olympia City Development Co Ltd នង ទ្កម្ នវនផោគ Urbanland Asia Investment CoLtd ។Sign Up NowTerry Blackburn ជាស្គបនក នងជាន្ទយកទ្គបទ្គងរបសពានរង្វនអចលនទ្រព្យអាសបាននោយថ្ន “កម្ជាចលរម្ជាម្យផសដកចដដល្នម្េផគរបសអាស្គនកងការផ្ជាាស្ោះកម្វ្ពានរង្វនរបសេន” ។ “វាជាភសតងចផពាោះកាង នងគណភាព្របសឧសា កម្កងទ្សកដដលផយងានការអភវឌ្ឍដលជាផទ្ចនចលរម្ការចាបផ្ម្របសផយងកងឆ្ 2016”ទ្ព្ត្ការឆ្ 2017 ានផគាលចណងផដម្បផ្ឱ្យ សព្បញ្ផភៀវ នងចននការចលរម្សរបកាលព្ឆ្ម្នសទ្ាបចណាកថ្នកដដលរាបបញ្ល អារគារេនដរ ្ោះ ឬវឡា ការោលយ នងដ្កផសវាកម្អារគាលផៅោន។ ចណាកថ្នកថ្ផដម្បចលរម្កងកម្វ្រម្ាន ការររលស្គលជាព្ផសសផលការអភវឌ្ឍទ្បកបផោយនរនភាព្ នងចណាកថ្នកកាអភវឌ្ឍសណាគារលប្ត្ដដលកព្ងព្ទ្ងចកងរទ្កងភផព្ញ ទ្កងទ្ព្ោះស ន នងផេត្ផសៀម្រាប។ការឈរផ្ោះចាបផបកផ នងបរផៅថ្ថ្រ 4 ដេ វចកា។ ចលរម្ផោយផសរ។Sign Up Now
ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដ៏ជំនាញបំផុតជួបជាមួយលោក Alex Evengroen  លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដ៏ជំនាញបំផុតជួបជាមួយលោក Alex Evengroen លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ទីផ្សារនៃអចលនទ្រព្យមានការប្រកួតប្រជែងយ៉ាងខ្លាំង។ នេះជាការលំបាកក្នុងការធ្វើអាជីវកម្ម និង ស្វែងរកការងារមួយដោយភាពជោគជ័យ ជាពិសេសប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ។ ភាពយូរអង្វែងក្លាយជាបញ្ហាបឋម និងបន្ទាន់មកដែលត្រូវសួរខ្លួនឯងថាអាចឈប់សួរសំណួរដោយរបៀបណានៅពេលដែលភាពល្អប្រសើរពីម្សិលមិញ។ លោក Alex Evergroen នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកប្រឹក្សានៃសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានលើកឡើងពីបញ្ហានេះ និងពន្យល់ថានេះប្រ ហែលដោយសារតែការយល់ដឹងខ្សោយទាក់ទងទៅនឹងភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងបទសម្ភាសន៍ លោកបង្ហាញពីគន្លឹះពីរឬ៣ដែលនឹងធ្វើឲ្យភ្នាក់ងារក្នុងឧស្សាហកម្ម នៃអចលនទ្រព្យក្លាយជាភ្នាក់ងារឆ្នើមបំផុត។អត្តចរិកអត្តចរិកមួយដែលជាមូលដ្ឋាននៃភ្នាក់ងារអចលនទ្រព្យជោគជ័យគឺមិនមែនជាសមិទ្ធិផលដោយបានមក ពីការសិក្សារបស់គាត់នោះទេ តែជាអត្តចរិករបស់គាត់ និងរបៀបដែលគាត់ធ្វើអាជីវកម្ម។ ទោះបីជាបុគ្គលនោះត្រូវបានទទួលស្គាល់ដោយស្ថាប័នមួយ វាគ្រាន់តែជាតម្លៃបន្ទាប់បន្សំប៉ុណ្ណោះ ដោយឡែកការទទួលស្គាល់ដោយអតិថិជនរបស់ខ្លួនផ្ទាល់អំពីបទពិសោធន៍ការងារវាពិតជារឿងមួយសំខាន់បំផុត។ វាជាអត្ថប្រយោជន៍ដ៏សំខាន់នៅពេលអតិថិនជនបានណែនំាយើងទៅកាន់មិត្តភក្តិ គ្រួសារ របស់ ពួកគាត់អំពីការបម្រើសេវាកម្មរបស់យើង។ មនុស្សទូទៅមានជំនឿទៅលើយើងដោយសារតែមនុស្ស ផ្សេងៗទៀតបានផ្តល់តម្លៃនិងទំនុកចិត្តដល់យើង នេះជាជំនឿទុកចិត្តដ៏យូរអង្វែង។ វិសាលភាពទោះបីជាចរិកលក្ខណៈល្អគឺសំខាន់ ប៉ុន្តែការទទួឡស្គាល់ និងអ្វីទំាងអស់តែងតែប្រែប្រួលជានិច្ច។ ចំណេះដឹងអំពីអចលនទ្រព្យ និងទីតាំង បង្ហាញថាអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយ នឹងធានាថាអតិថិជនរបស់អ្នកនឹងទទួលបានការទំនាក់ទំនងពិតបា្រកដ។ការទំនាក់ទំនងលោក Evergroen  ជម្រុញបន្ថែមដល់ភ្នាក់ងារថ្មី និងនិយាយថាការទំនាក់ទំនងគឺជាកត្តាសំខាន់មួយ ដែលអ្នកអាចរៀនសូត្រក្នុងអាជីវកម្ម។ នេះមិនគ្រាន់តែដាក់បញ្ចូលទៅក្នុងគោលការណ៍នៃការទំនាក់ ទំនង។ ក៏មានរូមមានទាំងជំនាញនៃភាសា។ គាត់បញ្ជាក់ថា យើងត្រូវតែរៀនជាប់ជានិច្ច។ ចេះភាសា ច្រើនបន្ថែមនឹងធ្វើឲ្យអ្នកមានការប្រកួតប្រជែង និងទទួលបានភាពរីកចម្រើនទៅមុខ។ វាធ្វើឲ្យវិនិយោគិនអារម្មណ៍ពេញចិត្ត ហើយពួកគេនឹងនឹកឃើញនៅពេលដែលពួកគេធ្វើការជាមួយភ្នាក់ងារអចលន ទ្រព្យផ្សេង។ ភាសាខ្មែរ អង់គ្លេស និងភាសាចិនប្រើប្រាស់ចាំបាច់នៅប្រទេសកម្ពុជា។ សហគមន៍បង្កើនទំនាក់ទំនងនៅក្នុងអាជីវកម្មជាការចូលរួមធំបំផុតពីភាពជោគជ័យ និងបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យនៅទូទាំងពិភពលោក។ បើគ្មានជំនាញទំនាក់ទំនង អ្នកនឹងបាត់បង់អតិថិជនសក្តានុពល ដែលនឹងទទួលបានតាមរយៈឈ្មួញកណ្តាល។ មានន័យថាអ្នកមិនត្រឹមតែមានទំនាក់ទំនងជាមួយអតិ ថិជននោះទេ ក៏គួរមានទំនាក់ទំនងល្អជាមួយអ្នករួមការងារ ស្ថាប័ននិងភ្នាក់ងារផ្សេងៗទៀត។ នេះជា ហេតុផលដែលលោក Evergroen ផ្តល់យោបល់ឲ្យភ្នាក់ងារអចលនទ្រព្យចូលរួមជាមួយសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ដែលជាសមាគមន៍ធំមួយបានចុះឈ្មោះជាមួយនឹងក្រសួងពាក់ព័ន្ធ។  ក្នុងនាមជាផ្នែកមួយនៃសមាគមន៍អាចផ្តល់ឱកាសឲ្យអ្នកបានសិក្សាពីអ្នកដែលមានគំនិតដូចគ្នា អ្នកដែលចង់ជួយ និងអ្នកដែលចង់ពង្រឹងល័ក្ខខណ្ឌការងាររបស់ខ្លួន។ ដូច្នេះមិនថាអ្នកជាសមាជិក (CVEA) ឫមិនមែនតែត្រូវប្រាកដថាអ្នកជាផ្នែកមួយនៃក្រុមហ៊ុនដែលអាចទុកចិត្តបាន។ ភាពស៊ីចង្វាក់គ្នានៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់លោក Evergroen លើកឡើងថា “អ្នកមានឱកាសតែម្តងគត់”។ គាត់បន្តថាអ្នកដែលជួបជាមួយអ្នកពេលដំបូង នឹងនៅជាមួយអ្នករហូតដល់ចុងក្រោយ រហូតដល់អ្នកទាំង នោះបែកចេញពីអ្នក។ ដូច្នេះអ្នកចង់ឲ្យពួកគេត្រូវការអ្វីដែលអ្នកចង់ផ្តល់ឲ្យពួកគេវិញ ទោះយ៉ាងណា ចំណាប់អារម្មណ៍អវិជ្ជមានអាចត្រូវធ្វើឲ្យប្រសើរវិញបានជាមួយនឹងការតាមដានដោយមានភាពស៊ី ចង្វាក់គ្នា។ ហើយមិនថាតើអ្នកមានគំនិតវិជ្ជមាន ឫអវិជ្ជមាន ការតាមដាននៅតែជាវិធីល្អបំផុតអ្នក អាចបង្កើតទំនាក់ទំនងបាន។ តែតូ្រវទាមទារការយកចិត្តទុកដាក់ ដូច្នេះវានឹងមិនធ្វើឲ្យអតិថិជនជួប ការលំបាកដោយសារបញ្ហានេះ។ ទំនុកចិត្តក្នុងនាមជាបុគ្គលម្នាក់ និងគ្រូបង្វឹកជោគជ័យម្នាក់ លោក Alex Evergroen ជឿថា ភ្នាក់ងារទាំង អស់ដំបូងបំផុតត្រូវមានជំនឿជាក់លើខ្លួនឯងសិន។ ត្រូវហ៊ានធ្វើឲ្យខុសបែ្លកពីគេ។ គាត់និយាយថា ប្រសិនបើអ្នកចម្លងពីអ្នកដទៃ នោះក៏គ្មានបញ្ហាអ្វីដែរ។ប៉ុន្តែអ្នកក៏ដូចគ្នាទៅនឹងអ្នក ទាំងនោះដែរ។ ហើយទោះបីជាមានសារៈសំខាន់ក្នុងការដុសខាត់ខ្លួនឯងក្នុងរូបភាពជាបុគ្គល ជោគជ័យម្នាក់ ភាពខុសគ្នារបស់យើងនឹងបំពេញឲ្យខ្លួនយើង និងសូម្បីតែបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងជំនាញ បទពិសោធន៍ ដែលមានជំនាញ។ គាត់លើកឡើងថាយើងត្រូវតែបង្កើតជម្រើសដើម្បីឲ្យមានទំនុកចិត្ត។ ដូច្នេះប្រសិនបើខ្ញុំមិនជឿជាក់លើ ខ្លួនខ្ញុំ សួថាហេតុអ្វីបានជាគេត្រូវជឿជាក់លើខ្លួនខ្ញុំ? គាត់បញ្ជាក់បន្ថែមទៀតថា ទំនុកចិត្តធ្វើឲ្យអ្នកដទៃទុកចិត្តថាអ្នកនឹងជួយពួកគេនៅពេលណាដែលពួកគេត្រូវការ។ ជាមួយនឹងការធានា និងការប្រើប្រាស់នូវគន្លឹះទាំងអស់គ្នា លោក Evergroen មានជំនឿជាក់ថា អ្នកនឹង នៅបានរហូត និងជួបជាមួយនឹងទីផ្សារអចលនទ្រព្យដ៏ធំមួយ។ ដូច្នេះត្រូវបន្តរពង្រឹងខ្លួនឯង និងដឹងពីអ្វីដែលអ្នកនឹងនៅតែធ្វើការជាមួយ។ ហើយដោយសារតែឧស្សាហកម្មកំពុងរីកចម្រើនឆាប់រហ័សនោះ ភ្នាក់ងារអចលនទ្រព្យគួរមិនមានលេសដោះសារធ្វើអ្វីផ្សេងទៀតជាងផ្តោតសំខាន់លើការរីកលូតលាស់ទៅមុខនោះទេ៕Find out more from our agents!Learn more on realestate.com.kh news!
តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត
តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត
June 6, 2022, 5:06 p.m.
Special Reports
ក្នុងឆ្នំា២០០៧ Camko City និងគម្រោងខុនដូទំាង៣របស់ De Castle ជាមួយនឹងគម្រោងផ្សេងៗទៀត បានចាប់ផ្តើមគម្រោងនៅប៉ែកខាងជើងនៃភ្នំពេញ។ គម្រោងទំាងនោះត្រូវបាន បង្ហាញខ្លួនជាគម្រោងដំបូងនៅក្នុងទីផ្សារលំនៅដ្ឋានចំនួន១,៧០០យូនីត ត្រូវដាក់លក់ជាមុន នៅក្នុងឆ្នំានោះ។ ទីផ្សារលំនៅដ្ឋានគឺទើបតែចាប់កំណើតនៅពេលនោះ ក៏បានទទួលការចាប់អារម្មណ៍គ្រាន់ បើពីប្រជាជនក្នុងតំបន់ ជាពិសេសជនបរទេសដែលមាន ការចាប់អារម្មណ៍យ៉ាងខ្លំាង។នៅពេលបច្ចុប្បន្នវាមិនមែនជាទីផ្សារថ្មីថ្មោងទៀតទេ វាមានរយៈកាលជាង១០ឆ្នំាហើយ ជាមួយនឹងវត្តមានខុនដូជាច្រើនពាសពេញ ទីក្រុង ជាពិសេសនៅក្នុងតំបន់ចំការមន ឬនៅទិសខាងជើង ឈាងខាងកើតនៃទីក្រុងភ្នំពេញ។ក្រុមហ៊ុន Century 21 បានចេញរបាយការណ៍របស់ខ្លួនថាមានចំនួនខុនដូចំនួន១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងពីរប្រភេទនេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។ ការផ្គត់ផ្គង់ត្រូវបានកត់សំគាល់យ៉ាងខ្លំាងប្រមាណរយៈកាល២ឆ្នំានេះ ទីផ្សារកំពុងស្ថិតនៅ ភាពលាយឡំគ្នាថ្ងៃកំពុងប្រកួតប្រជែងគ្នា ថ្ងៃស្អែកទទួលភាពជោគជ័យ!ការផ្គត់ផ្គង់អាចមានចំនួនលើសតម្រូវការ ប៉ុន្តែនេះមិនមែនជាការដាក់សំពាធនៅក្នុងទីផ្សារមួយនេះទេនៅក្នុង រយៈពេលខ្លី ប៉ុន្តែនៅថ្ងៃអនាគតវាអាចជាទីផ្សារមួយ និងមានសមតុល្យ។សម្រាប់ការប្រកួតប្រជែងមានកត្តាពីរសំខាន់ដែលយើងត្រូវពិនិត្យ ផលធៀបរវាងការលក់ និង ស្តុកហើយនិងផល ធៀបនៃការស្រូបយកនៃទីផ្សារផងដែរ។កត្តាទី១៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 ឆមាសទី១ឆ្នំា២០១៦ត្រូវបានមើលឃើញ ថាមានការចាប់អារម្មណ៍យ៉ាងខ្លំាង។ ខុនដូ១៣,៣០០យូនីតត្រូវបានដាក់លក់មុននៅក្នុងទីផ្សារ ខុនដូប៉ុន្តែត្រឹមតែ១៣ ភាគ រយត្រូវបានលក់ ប្រៀបជាមួយនឹង១៨ភាគរយនិង៣១ភាគរយដែលបានដាក់ក្នុងពេលដូចគ្នានៅក្នុងឆ្នំា ២០១៥ និង២០១៤។កត្តាទី២៖កំលំាងស្រូបទាញទីផ្សារអំឡុងពេល ៦ ខែដំបូងនៃឆ្នំា២០១៦ ដែលមានរយៈពេល ៣ឆ្នំា៨ខែ យឺតជាងការស្រូបយកទីផ្សារនៅឆ្នាំ ២០១៥ ដែលមានតែ ២ឆ្នំា៨ខែ។“វាមិនមានភាពគួរឲ្យភាពភ្ញាក់ផ្អើលទេពីព្រោះការផ្គត់ផ្គង់តម្រូវការក្នុងក្នងដើមឆ្នាំនេះមានការ កើនឡើងបើយោងតាមសំដីលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong។ នៅក្នុងរបាយការណ៍ដូចគ្នា ទីផ្សារចាប់ផ្តើមមានដំណើរការយឺត ដោយសារមានការបន្ថែម ចំនួនខុនដូថ្មីៗជាច្រើនកាលពី ឆ្នំាមុន និងកន្លះឆ្នំាដំបូងក្នុងឆ្នំានេះ បានធ្វើឲ្យចំនួនលក់ចេញ យឺត នៅក្នុងរយៈពេលខ្លី។លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគទុនអនិកជន (OCIC) ដែលជាក្រុមហ៊ុនវិនិយោគគម្រោងខុនដូ Olympia City បាននិយាយថា “ការលក់ខុនដូក្នុងឆ្នំានេះមានការ ធ្លាក់ចុះយ៉ាងរហ័សដោយសារមានការផ្គត់ផ្គង់យ៉ាងច្រើនសម្បើម” គាត់បន្ថែមទៀតថា “អ្នកអភិវឌ្ឍន៍បាន ផ្តោតទៅលើជនបរទេសសម្រាប់ទីផ្សារប៉ុន្តែសព្វថ្ងៃនេះពួកគេបានបែរទៅឆ្ពោះទៅរក អ្នកដែលមានជីវភាពមធ្យមវិញ”។ការសាងទំនុកចិត្តយ៉ាងច្រើនលើទីផ្សារអន្តរជាតិត្រូវបាននំាឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារ ចំណែកឯទីផ្សារក្នុងស្រុកការចំណាយវាមិនទាន់ជាកត្តាដែលជម្រុញឲ្យទីផ្សារកើនឡើងនោះទេ ក្នុងឆ្នំា២០១៤ ផាកកាហ្វេបានធ្វើការស្រាវជ្រាវអំពីចំណូលអ្នករស់នៅក្នុងក្រុងភ្នំពេញបានបង្ហាញថាប្រជាជនប្រមាណ១ភាគរយមានប្រាក់ចំណូលចន្លោះពី$២០០០ទៅ៛៥០០០ក្នុងមួយខែ ហើយ៦ភាគរយមានប្រាក់ចំណូលចន្លោះពី$១០០១ទៅ$២០០០ក្នុងមួយខែ។តាមរបាយការណ៍របស់ Vtrust ស្តីពីទីផ្សារលំនៅដ្ឋានក្នុងឆ្នំា ២០១៥ ប្រមាណ៥៤ភាគរយនៃ បានឆ្លើយតបនៃតម្លៃខុនដូដែលគេចង់ទិញចន្លោះពី$៣0,000ទៅ$៧០,០០០ក្នុងមួយយូនីត។ ប្រមាណ៤០ភាគរយចង់ទិញក្នុងតម្លៃតិចជាង$៧០,០០០។ ចំណែកឯ ៩ភាគរយនៃអ្នកទិញ ក្នុងតំបន់បាននិយាយថាប្រហែលជានឹងទិញខុនដូ។ ម្យ៉ាងទៀតការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារពេលបច្ចុប្បន្នអាចមានសក្តានុពលសម្រាប់ទីផ្សាររយៈពេលវែង អាចពី៣ឆ្នំាទៅ៦ឆ្នំាខាងមុខទៀត។វាមានគុណសម្បត្តិពីព្រោះនៅពេលការផ្គត់ផ្គង់កាន់តែទូលំទូលាយនៅក្នុងទីផ្សារ វាផ្តល់ឱកាសយ៉ាងច្រើនសម្រាប់ជនបរទេសដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។ ខុនដូបានធ្វើ ឡើងក្នុងគម្រោងពហុបំណងដែលផ្តល់ជម្រើសយ៉ាងច្រើនជាមួយនឹងភាពងាយ ស្រួលក្នុង ជីវិតរស់នៅរបស់ពួកគាត់។លោក គុយ វ៉ាត់ ជានាយកក្រុមហ៊ុន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia គំាទ្រក្នុងការយល់ឃើញនេះ លោកបានលើកឡើងថា “នៅពេលអ្នកជំនួញ ឬអ្នកវិនិយោគ បរទេសចង់មកកម្ពុជា_តើនឹងយ៉ាងម៉េចវិញប្រសិនបើយើងគ្មានលំនៅដ្ឋានផ្គត់ផ្គង់ដល់ពួកគេ ដែលជាប្រភេទលំនៅដ្ឋានដែលផ្តល់ភាពងាយស្រួលរួមជាមួយនឹងភាពគាប់ចិត្តដូចជា ប្រភេទលំនៅដ្ឋានដែលផ្តល់ភាពជាកម្មសិទ្ធិស្របច្បាប់កាន់កាប់ដោយជនបរទេស?”ភាពល្អប្រសើរមួយវិញទៀត នៅពេលខុនដូចដ៏ច្រើនបានផ្គត់ផ្គង់នៅលើទីផ្សារ តំណាលគ្នាជាមួយនឹងតម្រូវការមានកំណត់ជាមួយនឹងការស្រូបយកតម្លៃថ្មី ហើយតម្លៃបន្ទាប់បន្សំផ្សេងទៀតក្នុងពេលដែលតម្រូវការកាន់តែកើនឡើង។ចូលមើលបញ្ចីខុនដូផ្សេងៗនៅលើ Realestate.com.kh!
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ បានប្រកាសជាសារធារណៈ Realestate.com.khTV
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ បានប្រកាសជាសារធារណៈ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទស្សនាវដ្ដី Property Report អាស៊ីបានចាប់ផ្តើមជាថ្មីម្តងទៀត ពានរង្វាន់អចលនទ្រព្យកម្ពុជា សម្រាប់ឆ្នាំ២០១៧ ។ Realestate.com.kh ជាដៃគូរគេហទំព័រអចលនទ្រព្យអនឡាញនៃពានរង្វាន់នេះ នៅក្នុងវេទិការសន្និ សីទសារព័ត៌មាននៅក្នុងទីក្រុងភ្នំពេញសប្តាហ៍នេះ។ លោក Terry Blackburn នាយកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Pte Ltd ផ្នែកពានរង្វាន់ និងការបោះពុម្ភផ្សព្វផ្សាយ និងស្ថាបនិកនៃទស្សនាវដ្តី Property Report និងលោក Lim Seng Siew នៃក្រុមហ៊ុនដៃគូរ BDO ជានាយកវាយតម្លៃពានរង្វាន់ប្រចាំឆ្នាំ បានលើកឡើងអំពីល័ក្ខខណ្ឌតិកៈ នៃការកាត់សេចក្តី សម្រាប់យប់នេះ។ អ្នកមានចំណាប់អារម្មណ៍ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧ នេះដែរឫទេ? មើលព័ត៌មានទាំងស្រុងនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នៅទីនេះ សូមចុះឈ្មោះថ្ងៃនេះ!
ទីផ្សារអចលនទ្រព្យកម្ពុជាមិនទំនងជាធ្លាក់ចុះដោយសារ​ Brexit នៅអង់គ្លេស
ទីផ្សារអចលនទ្រព្យកម្ពុជាមិនទំនងជាធ្លាក់ចុះដោយសារ​ Brexit នៅអង់គ្លេស
June 6, 2022, 5:05 p.m.
Realestate News
នៅពេលប្រាក់ផោនត្រូវធ្លាក់ចុះដូចកាលពី៣១ឆ្នំាមុន បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតដើម្បីចេញពីសហភាពអឺរ៉ុប វិនិយោគិននៅអាស៊ីកំពុងសម្លឹងរកការចរចារវិនិយោគអចលនទ្រព្យនៅចក្រភពអង់គ្លេស ប៉ុន្តែរាជធានីមួយនេះមិនរំពឹងថានឹងមកកាន់កម្ពុជាដោយផ្ទាល់នោះទេ។  Nicholas Holt ប្រធានផ្នែកស្រាវជ្រាវនៅ Knight Frank Asia Pacific បាននិយាយថា “ប្រាក់ផោនធ្លាក់ចុះ តម្លៃជាខ្លាំងដូចនៅក្នុងឆ្នាំ ២០០៩ អាចធ្វើឲ្យមានកំណើននៃចំណាប់អារម្មណ៍ពីវិនិយោគិនអាស៊ី ដែលបានទន្ទឹងរកចាំមើលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយពីការធ្វើប្រជាមតិ ហើយឥឡូវឃើញថា ឥទ្ធិពលនៃការទិញកើនឡើងយ៉ាងខ្លាំង”។លោក Holt បន្ថែមទៀតថា “វិនិយោគិនចិន សិង្ហបុរី និងជាពិសេសហុងកុង កំពុងសម្លឹងរកទាំង លំនៅដា្ឋន និងពាណិជ្ជកម្មអចលនទ្រព្យ ភាគច្រើនបំផុតមាននៅទីកុ្រងឡុង ដែលនឹងតាមដានទីផ្សារយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាសម្លឹងរកឱកាសដើម្បីបង្កើនការផ្សព្វផ្សាយនៅសប្តាហ៍ក្រោយ និងខែបន្ទាប់” ក្នុងពេលជាមួយគ្នា វិនិយោគិនអង់គ្លេស និងអឺរ៉ុបនឹងសម្លឹងទៅខាងក្រៅតំបន់ដើម្បីស្វែងរកការវិនិយោគអចលនទ្រព្យដែលមានស្ថេរភាពជាមួយតំបន់អាស៊ី និងអូស្តា្រលី។ យោងទៅតាមសារព័ត៌មានរបស់ Bloomberg និយាយថា សិង្ហបុរី ហុងកុង និងអូស្ត្រាលីប្រហែលមើលឃើញការកើនឡើងការចំណាយលើការវិនិយោគអចលនទ្រព្យក្រោយ Brexit  នៅពេលអ្នកវិនិយោគ ស្វែងរកអចលនទ្រព្យដែលមាន សុវត្ថិភាពនៅក្រៅពីអង់គ្លេស និងអឺរ៉ុប។ ទោះបីជាមានការយកចិត្តទុកដាក់នៅតំបន់អាស៊ី អ្នកអត្ថាធិប្បាយមិនប្រាកដថាតើគេហ៊ានប្រថុយ វិនិយោគប្រាក់នៅក្នុងប្រទេសកម្ពុជាដែរឫក៏អត់។ James Padden ជាអ្នកអង្កេតការនៅ   CBRE Cambodia លើកឡើងថា “ប្រហែលមិនមែនការព្រៀមព្រៀងប្រសើរទេ” “ទោះជាយ៉ាងណា វានឹងបន្តរបង្ហាញនៅលើទំព័រមុខ សារព័ត៌មាន ការពិតនៅតែបង្ហាញថាអង់គ្លេសមិនមែនជាប្រភពសំខាន់នៃការវិនិយោគនៅកម្ពុជា”“ប្រភពសំខាន់ៗពីការវិនិយោគផ្ទាល់ពីបរទេសមានប្រទេសចិន កូរ៉េខាងត្បួង ជប៉ុន ម៉ាឡេស៊ី និង សិង្ហបុរី។ ដូច្នេះ កម្ពុជាគួអាចគេចផុតពីផលប៉ះពាល់ពី Brexit។”គាត់និយាយថា “ប្រទេសផ្សេងៗនឹងយកគម្រូតាមអង់គ្លេស ហើយនឹងចាកចេញពីសហភាពអឺរ៉ុប។ សម្រាប់បច្ចុប្បន្នគឺមានន័យថា អ្នកវិនិយោគិនអចលនទ្រព្យកំពុងហូរចូលអង់គ្លេស ដើម្បីទទួលយក ផលចំណេញពីការធ្លាក់ថ្លៃក្នុងទីផ្សារឆាប់រហ័សនេះ”“វាក៏មានន័យថាវិនិយោគិនរយៈពេលវែងនឹងចាប់ផ្តើមសម្លឹងរកទីផ្សារមានសក្តានុពលថ្មីៗ ហើយកម្ពុជាជាទីផ្សារមួយក្នុងចំណោមទីផ្សារផ្សេង ជាមួយឱកាសជាច្រើនកំពុងរងចាំអ្នកវិនិយោគ”មន្រី្តប៉ូលីស ប្រធានប្រចាំប្រទេសនៃ Expat Home Search Company Home Connect(Cambodia),  យល់ ស្របថា “Brexit នឹងមានផលប៉ះពាល់តិចតួច ឫមិនមែនតែម្តងលើទីផ្សារអចលនទ្រព្យកម្ពុជា”។“ភាគច្រើននៃវិនិយោគិនបរទេសដែលមកពីប្រទេសអាស៊ី ការផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅអឺរ៉ុបប្រហែលមានផលប៉ះពាល់ទីផ្សាររូបិយវត្ថុអន្តរជាតិ ប៉ុន្តែមិនប៉ះពាល់ពាណិជ្ជកម្មអចលទ្រព្យនៅកម្ពុជាទេ  ”ជាមួយគ្នានោះ លោក Ross Wheble ជានាយកក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជានិយាយថា មានផលប៉ះពាល់តិចតួចសម្រាប់កម្ពុជា។ លោកបន្ថែមថា “ទោះជាយ៉ាងណា ប្រសិនបើជាមានការបន្ថែមចូលដោយប្រើយោលទៅលើសេដ្ឋកិច្ច ទ្រង់ទ្រាយធំជាសកលលោក មិនច្បាស់ថាបន្ទាប់ពីនោះនឹងមានផលប៉ះពាល់តិចតួចលើតម្រូវការ អចលនទ្រព្យកម្ពុជា”។Padden និយាយថាបញ្ហាធំៗប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកអាចមានផលប៉ះពាល់ដោយប្រយោល ចំពោះកម្ពុជា ដូចជាករណីមួយកំឡុងពេលមានវិបត្តសេដ្ឋកិច្ចពិភពលោក។  លោកបន្ថែមថា “ប៉ុន្តែផលប៉ះពាល់ទាំងនេះនៅតែមិនច្បាស់លាស់ និងមិនអាចកំណត់បានឡើយ”។ Padden បានសរុបមកថា “កម្ពុជានៅតែមានសេដ្ឋកិច្ចកើនឡើងឆាប់រហ័ស ដែលនឹងគ្មានមន្ទឹល សង្ស័យពីការប្រែប្រួល ដោយសារកត្តាជាច្រើនដែលស្ថិតក្នុងដែលកំណត់សេដ្ឋកិច្ច ប៉ុន្តែការរំពឹងទុក ពីភាពរីកចម្រើននៅតែជាចំណុចវិជ្ជមាន អចលនទ្រព្យនឹងនៅតែសរសរទ្រូងនៃការរីចម្រើននៃសេដ្ឋ កិច្ច ជាមួយនឹងវិស័យវាយនភ័ណ្ឌ កសិកម្ម និងទេសចរណ៍”។
ការផ្ទេរកម្មសិទ្ធិប្លង់ទន់ សម្រាប់ជនបរទេសនៅកម្ពុជា និងការទិញតាមរយៈភាគគីតំណាង ជាមួយ លោក Desmond Yap លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
ការផ្ទេរកម្មសិទ្ធិប្លង់ទន់ សម្រាប់ជនបរទេសនៅកម្ពុជា និងការទិញតាមរយៈភាគគីតំណាង ជាមួយ លោក Desmond Yap លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:00 p.m.
Realestate News
Realestate.com.khជាមួយលោក  Desmond Yap អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនអចលនទ្រព្យ យ៉ុង យ៉ាប់( Yong Yap Properties) ដើម្បីសិក្សាបន្ថែមទៀតពីការផ្លាស់ប្តូរថ្មីៗក្នុងការអនុវត្តន៍តាមផ្លូវច្បាប់លើកម្មសិទ្ធិប្លង់ទន់សម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា និងសិក្សាពីការទិញតាមរយៈភាគគីតំណាងដោយប្រសិទ្ធិភាព។ រហូតដល់ពេលនេះ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនលឺចំពោះខណ្ឌ និងសង្កាត់របស់ខ្លួន ដែលបានចេញប្លង់ទន់ដល់ជនបរទេស។ ទោះជាយ៉ាងណា នៅក្នុង សេចក្តីប្រកាស មួយនាពេលថ្មីៗការអនុវត្តន៍កន្លងមកត្រូវបានបញ្ឈប់ទាំងស្រុងនៅទីក្រុងភ្នំពេញ។ យ៉ាងណាក្តីមានស្ថានភាព និងវិធីផ្សេងៗជុំវិញនឹងការផ្លាស់ប្តូរទាំងនេះ រួមបញ្ចូលទាំងការទិញអចលនទ្រព្យតាមរយៈភាគគីតំណាង ចង់សិក្សាបន្ថែមទៀត? អាចស្វែងរកព័ត៌មានបន្ថែមនៅ កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេស នៅកម្ពុជា តាមគេហទំព័រ Realestate.com.kh.
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
អតិថិជនទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្មនឹងស្ទាក់ស្ទើរជ្រើសរើសអចលនទ្រព្យមួយណាបាននៅពេលការ តាំងបង្ហាញពីអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦។ ការតាំងពិពណ៌ពាណិជ្ជកម្មនៅកោះពេជ្រពីថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦។ Realestate.com.kh មោទនភាពបានក្លាយជាភ្នាក់ងារអចលនទ្រព្យអនឡាញ សម្រាប់ពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជា។វត្ថុបំណងសំខាន់ចង់ឲ្យអ្នកមកទស្សនា បានឃើញគ្រប់គម្រោងទាំងអស់នៅក្នុងកន្លែងតែមួយ។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយការផ្តល់ជួនជាច្រើនទៀតដែលមានក្នុងពិពណ៌។ ការផ្សព្វផ្សាយជាការដាក់តាំងបង្ហាញអចលនទ្រព្យធំបំផុតនៅកម្ពុជា ព្រឹត្តិការណ៍នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា។ ដែលបានគាំទ្រដោយសមាគមន៍វាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ការពិពណ៌នឹងផ្តោត សំខាន់លើគុណភាពនៃគម្រោងដែលនឹងទាកទាញអ្នកទិញបរទេស។គម្រោងដែលដាក់បង្ហាញរួមមានៈ   “ការតាំងពិពណ៌ និងការវិនិយោគអចលនទ្រព្យកម្ពុជារៀបចំឡើងធំបំផុត ប៉ុន្តែនៅពេលអ្នកអភិវឌ្ឍន៍សំខាន់ៗច្រើនឡើងចុះឈ្មោះក្នុងការដាក់បង្ហាញពីគម្រោងរបស់ពួកគេ។ ភាគច្រើនជាអ្នកចូលរួមក្នុងពិពណ៌លើកទីមួយនេះឆ្លុះបញ្ចាំងពីការបន្តកើនឡើងកាន់តែខ្លាំង និងទាមទារឲ្យគម្រោងមានគុណភាព។ តម្លៃនៃអចលនទ្រព្យនៅតែសមល្មមបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ នៅពេលដែលជាប្រទេសមួយចាប់អារម្មណ័លើការវិនិយោគលើការផលិត និងវិស័យទេសចរណ៍ ទីផ្សារជួលគឺរំពឹងថានឹងនៅតែរឹងមាំ។ ការតំាងពិពណ៌គឺវេទិការទីផ្សារដើម្បីឲ្យធ្វើការផ្សព្វផ្សាយដល់ទាំងអ្នកទិញក្នុងស្រុក និងបរទេសដោយរំពឹងថាអាចទាក់ទាញអ្នកបានជាង ១០,០០០ នាក់។កក់កន្លែងជួលតង់ សូមផ្ញើពត៌មានលំអិតផ្ទាល់ខ្លួនមកកាន់អ្នករៀបចំរបស់យើង សូមចុចទីនេះចូលទស្សនាក្នុងការពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦ ដោយឥតគិតថ្លៃ! អាចរកបាននូវសំបុត្រអញ្ជើញចូលរួមៈ ត្រូវការសំបុត្រដែរឫទ?FIND OUT MORE
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
June 6, 2022, 5:06 p.m.
Realestate News
ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅទីក្រុងហូជីមិញ, រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្ដហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាគចក្រផងដែរ។កត្តាអំណោយផលទំាងប៉ុន្មាននេះបាន ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លំាង។  ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លំាង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Hotels Resorts Spas នឹងធ្វើប្រតិបត្តិការនៅ លើកោះក្របីខេត្តព្រះសីហនុ សណ្ឋាគារមួយនេះមានវីឡាលំហែកាយប្រណិតចំនួន៤០ដែលសុទ្ធតែអាចមើលឃើញទេសភាពមាត់សមុទ្រ។ Six Senses Spa Krabey Island ជាគោលដៅសម្រាប់អ្នកទេសចរណ៍ដែលមកកំសាន្តក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។Six Senses Spa Krabey Island គ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួននៅក្នុងឆ្នាំ 2017។ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយ នេះក៏មានសក្តានុពលផងដែរ។“ការវិនិយោគដីធ្លីនៅក្នុងខេត្តព្រះសីហនុវាពិតជាឱកាសក្នុងការវិនិយោគសម្រាប់ថ្ងៃអនាគត ព្រោះថាគម្រោងអភិវឌ្ឍន៍ជាច្រើនកើតមានឡើង ក៏ដូចជាកត្តាភូមិសាស្រ្ត ខេត្តនេះជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ” នេះជាសម្តីលោក ឆុត ប៊ុណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងភ្នំពេញដែលបានទិញដីមួយកន្លែងក្នុងខេត្តព្រះសីហនុ។លោក ឌិន សកល ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានទីតំាងស្ថិត នៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “អតិថិជនមានចំណាប់អារម្មណ៍ខ្លំាងទៅលើដីធ្លី និងផ្ទះសម្បែង ចំណែកឯការជួលនៅក្នុងខេត្តព្រះសីហនុមានសន្ទុះឡើងគួរសម្យ អ្នកជួលភាគច្រើន ជាជនបរទេសដែលស្នាក់នៅទីនេះរយៈពេលវែង” ។សក្តានុពលយ៉ាងសំបើមបែបនេះហើយ អ្នកវិនិយោគទុនបរទេសជាច្រើនបានឈានជើងចូលមកកាន់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមវិនិយោគិនចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលរមណីយដ្ឋានលំហែកាយអន្តរជាតិ ដែលមានទឹកប្រាក់វិនិយោគចំនួន៣ពាន់លានដុល្លារនៅឆ្នេរមាសឆ្នេរប្រាក់ខេត្តព្រះសីហនុ ដែលមានទំហំដី៣០០០ហិកតា ការវិនិយោគទំាងនេះដើម្បីទាញយកប្រយោជន៍ចូលទៅក្នុង ឧស្សាហកម្មទេសចរណ៍កំពុងងើបឡើងនៅកម្ពុជា។លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Town City បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ រមណីយដ្ឋានប្រណិតនៅលើកោះ និងការអភិវឌ្ឍន៍ផ្សេងៗគឺជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដោយហេតុតែកំណើនទេសចរណ៍កើន ធ្វើឲ្យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កាន់តែមានភាពប្រសើរឡើង ក៏ដូចជាទីផ្សារការងារក្នុងតំបន់កាន់តែមានកំណើន តម្រូវការទីផ្សារអចលនទ្រព្យវាពិតជាសំខាន់”។សូមរំលឹកផងដែរថា ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុមានចំនួន១.៣លាននាក់ក្នុងរយៈកាល៥ខែដំបូង កើនឡើង១៦ភាគរយប្រៀបនឹងឆ្នាំមុន ចំនួនភ្ញៀវទេសចរណ៍កើនឡើងបែបនេះបានជម្រុញឲ្យសេដ្ឋកិច្ចកើនឡើងក៏ដូចជាវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនផងដែរ៕   អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុអចលនទ្រព្យសម្រាប់លក់ក្នុងខេត្តព្រះសីហនុយល់ដឹងបន្ថែមអំពីខេត្តព្រះសីហនុ