+85561 777 090
Logo

Recent Articles

ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅដំណើរការសាងសង់បានជិត ៤០% ហើយ
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅដំណើរការសាងសង់បានជិត ៤០% ហើយ
June 6, 2022, 1:38 p.m.
(គ្រឿងចក្រកំពុងជីកដី ធ្វើផ្លូវក្រោមដី នៅក្នងគម្រោងផ្លូវ និងស្ពានអាកាសរង្វង់មូលចោមចៅ)គិតមកទល់ពេលនេះ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យសម្រេចបានប្រមាណ ៣៧ ភាគរយហើយ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៧ ភាគរយហើយ ដោយក្រុមការងារបាននឹងកំពុងធ្វើគ្រឹះក្រោម សម្រុកជីកផ្លូវក្រោមដី និងចាក់សសរស្ពានជាដើម។ នេះបើតាមគេហទំព័រព័ត៌មានរបស់ក្រសួងសារធាណការ និងដឹកជញ្ជូន។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែនិងចំណាយថវិការសាងសង់ចំនួន២២ ​លានដុល្លាអាមេរិក។បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ការ​សាងសង់ស្ពាននេះត្រូវបានបែងចែកជា ៣ ផ្នែកគឺ៖ ស្ពានទី១ជាស្ពានអា​កាស​មេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ ម៉ែត្រ និងមានកម្ពស់អតិបរិមា៥.៥ ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់ផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លង​​​រថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ។ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង​ ៥.២៥​ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះបានបើកការដ្ឋាន ដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមក៕តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! អត្ថបទដោយ
ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
June 6, 2022, 11:22 p.m.
បើយោងតាមការសិក្សាមួយបានឱ្យដឹងថា ជាមធ្យមមនុស្សម្នាក់ៗចំណាយពេលប្រចាំថ្ងៃប្រហែល៩០%នៅក្នុងអគារ ដែលភាគច្រើនគឺសម្រាប់ការបំពេញការងារនៅក្នុងការិយាល័យ ការកម្សាន្ត និងការសម្រាកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួន។មនុស្សភាគច្រើនពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់លំហែកាយឬស្រូបយកខ្យល់អាកាសបរិសុទ្ធពីបរិស្ថានខាងក្រៅឡើយ។ ដោយហេតុនេះហើយ ការផ្សារភ្ជាប់ធម្មជាតិជាមួយនឹងអគាររស់នៅប្រចាំថ្ងៃ គឺជាដំណោះស្រាយដ៏ល្អប្រសើរ និងស័ក្តិសមបំផុតសម្រាប់បរិបទនៃការរស់នៅសម័យបច្ចុប្បន្ន ដែលមិនត្រឹមតែបង្កើននូវផាសុកភាព និងសុខុមាលភាពប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវគុណភាពជីវិតសម្រាប់មនុស្សនាសម័យទំនើប។ស្របពេលដែលផ្នត់គំនិតនៃរបៀបរស់នៅបៃតង (Green Living) កំពុងសាយភាយនៅក្នុងគំនិតរបស់ប្រជាជនកម្ពុជា គោលគំនិតនៃការអភិវឌ្ឍអគារបៃតង (Green Building) ក៏កំពុងរីកដុះដាលផងដែរនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យទំនើបដែលមានទំនោរទៅរករបៀបរស់នៅដែលខ្វាយខ្វាល់ពីបរិស្ថាន និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ គម្រោងអគារបៃតងបានកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងគម្រោងអគារការិយាល័យ ​មជ្ឈមណ្ឌលកំសាន្ត និងពិសេសគឺអគារខុនដូសម្រាប់ស្នាក់នៅ។ ក្នុងចំណោមនោះ គម្រោងមួយដែលមានលក្ខណៈពិសេសគឺគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង Garden One ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក។អំពីគម្រោង Garden OneGarden One គឺជាគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង ដែលអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd របស់ប្រទេសចិន។ គម្រោងនេះមានកម្ពស់២៩ជាន់​ និងយូនីតអាផាតមិនសរុបចំនួន២៧១ ហើយមានទីតាំងស្ថិតនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី។ គម្រោង Garden One គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ។លំនៅដ្ឋានប្រណីតអមជាមួយនឹងរុក្ខជាតិបៃតងគម្រោង Garden One នាំមកនូវបទពិសោធជីវិតថ្មីប្លែកសម្រាប់អ្នកស្នាក់នៅ។ អគារទាំងមូលរបស់គម្រោងនេះ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ដោយផ្សារភ្ជាប់ធម្មជាតិជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ចាប់ពីខ្លោងទ្វារអគារ ជាន់ទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ​ ពន្លឺចែងចាំងគ្រប់គ្រាន់​ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា គ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។ចំពោះការរចនាផ្នែកខាងក្នុងរបស់យូនីតនីមួយៗវិញ ក៏បានគិតគូរយ៉ាងម៉ត់ចត់ពីគុណតម្លៃផ្នែកធម្មជាតិ ដោយមានរុក្ខជាតិបៃតងអមនៅតាមទ្វារចូល មាត់បង្អួច និងរានហាលខាងមុខ ដែលបង្កើតបាននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលា។ រីឯបង្អួចកញ្ចក់នៅតាមបន្ទប់គេងនីមួយៗត្រូវបានរចនាឡើងយ៉ាងខ្ពស់ស្រឡះអាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ ដែលជួយឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយក្រោយពីភ្ញាក់ពីដំណេករៀងរាល់ព្រឹក ក្រោមពន្លឺសូរិយាដ៏ស្រាលស្រទន់នាព្រឹកព្រលឹម។ បន្ថែមពីលើនេះទៀត គ្រប់យូនីតសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យអ្នករស់នៅអគាររំសាយអារម្មណ៍ ស្រូបយកខ្យល់ត្រជាក់នាពេលល្ងាច និងគយគន់ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ទួលគោក។សេវាកម្មដ៏សម្បូរបែបនាំមកនូវជីវិតរស់នៅដ៏សុខសាន្ត​ និងពេញលេញក្រៅពីការរចនាដ៏ពិសេសតាមបែបធម្មជាតិ គម្រោងមួយនេះផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីនាំយកនូវជីវិតរស់នៅដ៏សុខសាន្ត និងពេញលេញសម្រាប់អ្នករស់នៅ។ អ្នករស់នៅក្នុងអគារអាចរីករាយជាមួយនឹងកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹក ស្កាយបារ ភោជនីយដ្ឋាន និងសេវាកម្មកំសាន្ដផ្សេងៗជាច្រើនទៀត។ជាមួយគ្នានេះដែរ ខុនដូប្រណីតនេះបង្កើតនូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបក្នុងការការពារសុវត្ថិភាព រួមមានប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ២៤ម៉ោង។ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺចំណតរថយន្ដដ៏ឆ្លាតវៃ ដែល អាចលើកដាក់យានយន្ដរបស់អ្នករស់នៅទៅកាន់ចំណតរថយន្ដនីមួយៗតាមប្រព័ន្ធជណ្តើរយន្តស្វ័យប្រវត្តិ។ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះគួបផ្សំនឹងសេវាកម្មដ៏សម្បូរបែប Garden One ផ្តល់ជូននូវជម្រើសអាផាតមិនប្រណីត ចាប់ពីយូនីតមានបន្ទប់គេង១រហូតដល់យូនីតមានបន្ទប់គេង៣ ដែលមានតម្លៃសមរម្យចាប់ពី៨មុឺនដុល្លារតែប៉ុណ្ណោះ។គួរបញ្ជាក់ថា យូនីតអាផាតមិននៃគម្រោង Garden One​ បានលក់ដាច់អស់៥០%ហើយ។ ប្រសិនបើលក់អ្នកមានបំណងចង់ទិញគេហដ្ឋានប្រណីតទាន់សម័យអមជាមួយនឹងធម្មជាតិ សូមរួសរាន់អញ្ជើញមកទស្សនាអាផាតមិនគំរូនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី ឬ​អាចទាក់ទងមកក្រុមការងារ តាមរយៈលេខទូរស័ព្ទ ០៩​២ ៩២ ១០០០​​ ឬ អុីម៉ែល info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ឆាប់ឡើង ចាប់ពី៤ ម៉ឺនដុល្លារ អ្នកអាចក្លាយជាម្ចាស់យូនីតដ៏ស្រស់ស្អាតមួយក្នុងខុនដូ New Landmark ខេត្តព្រះសីហនុ
ឆាប់ឡើង ចាប់ពី៤ ម៉ឺនដុល្លារ អ្នកអាចក្លាយជាម្ចាស់យូនីតដ៏ស្រស់ស្អាតមួយក្នុងខុនដូ New Landmark ខេត្តព្រះសីហនុ
June 5, 2022, 10:14 a.m.
ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញផ្ទះសម្រាប់លំហែកាយ ឬ វិនិយោគលើអនលនទ្រព្យនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុជាខេត្តដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ ឳកាសរបស់អ្នកមកដល់ហើយជាមួយការផ្ដល់ជូនយ៉ាងពិសេសពីគម្រោង New Landmark ជាមួយតម្លៃចាប់ពី៤ម៉ឺនដុល្លារ លោកអ្នកនឹងក្លាយជាម្ចាស់យូនីតមួយនៅក្នុងអគារខុនដូរដ៏ស្អាតជាប់ឆ្នេរសមុទ្រមួយនេះ។មានចម្ងាយត្រឹម២០០ ម៉ែត្រពីឆ្នេរសមុទ្រដ៏ល្បីក្នុងខេត្តព្រះសីហនុគឺឆ្នេរអូរឈើទាល។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយដែលមានសក្ដានុពលខ្លាំងបំផុតព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីពេទ្យ ភោជនីដ្ឋាន  ហាងលក់ទំនិញ ធនាគារ កាស៊ីណូ និង កន្លែងកំសាន្តជាច្រើនទៀត។ អភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ល្បីមកពីប្រទេសចិនលើវិស័យសំណង់ China Construction Group គម្រោង​ New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូរ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបកំសាន្ត និង អគារពាណិជ្ជកម្មដែលមាន ហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និង ស្ប៉ា។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ២០០,០០០ ម៉ែត្រការ៉េគម្រោង​ New Landmark ក៏មានសាងសង់កន្លែងហាត់ប្រាណ  អាងហែលទឺក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និង ចំណតរថយន្តក្រោមដី។  យូនីតនៅក្នុងខុនដូរបស់គម្រោង New Landmark មានទំហំផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោរហូតដល់យូនីតដែលមានបន្ទប់គេងពីរជាមួយទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។ គ្រប់យូនីតនីមួយៗត្រូវបានធ្វើការរចនា និង តុបតែងដោយយកចិត្តទុកដាក់បំផុតជាមួយការប្រើប្រាស់ និង បំពាក់ឧបករណ៍បរិក្ខារទំនើបទាន់សម័យ និង មានគុណភាពល្អ ដើម្បីធនាបាននូវផាសុកភាពរបស់អ្នករស់នៅ និង ផ្ដល់ជូនពួកគេនូវផ្ទះមួយដែលមានគុណភាពល្អ។ម្យ៉ាងវិញទៀតបើលោកអ្នកកំពុងស្វែងរកយូនីតធំទូលាយមានបន្ទប់គេងច្រើននោះ គម្រោង New Landmark ក៏មានផ្ដល់ជូនយូនីតដែលមានទំហំធំរហូតដល់ ១០៦ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើការលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់ ៣៧​​ ជាន់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។ អ្វីដែលកាន់តែពិសេស អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬ ចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និង ប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀតនៅក្នុងអគារនេះក៏មានតំឡើងប្រព័ន្ធចម្រោះទឹកដែលអាចអនុញ្ញាតឲ្យអ្នកពិសារទឹកចេញពីក្បាលរ៉ូម៉ាណេដោយផ្ទាល់។ សម្រាប់​ព័ត៌មាន​បន្ថែម អំពីគម្រោង New Lankmark សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០៩២ ៩២ ១០០០ ឬ អ៊ី​ម៉ែ​ល info@realestate.com.kh.ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែនឹងលេចរូបរាងក្បែរស្ពានថ្មចាស់ឆាប់ៗនេះ
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែនឹងលេចរូបរាងក្បែរស្ពានថ្មចាស់ឆាប់ៗនេះ
June 7, 2022, 5:46 a.m.
(គម្រោងស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង​, រូបភាពពីរដ្ឋបាលខេត្តបាត់តដំបង)ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ក្រោយអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មថ្មី។ ការសាងសង់ស្ពានថ្មីដោយយកលំនាំដើមស្ពានចាស់នេះនឹងធ្វើឡើង នៅក្បែរស្ពានថ្មចាស់ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម យោងតាមការចុះផ្សាយនៅលើទំព័រ ហ្វេសបុក​ផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ នៅសាលាខេត្តក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត លោក ចាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងអ្នកជាប់ពាក់ព័ន្ធទាំងអស់។ក្រោយពីបានពិភាក្សាគ្នាលើកិច្ចការបច្ចេកទេស និង បញ្ហាប្រឈមផ្សេងៗ អង្គប្រជុំទាំងមូល បានសម្រេចធ្វើការសាងសង់ស្ពានថ្មថ្មីដោយមានចម្ងាយត្រឹម ៦ ម៉ែត្រនៅខាងត្បូងស្ពានចាស់ដែលមានទទឹង៨ ម៉ែត្របណ្តោយប្រវែង ១០០ ម៉ែត្រ។ អង្គប្រជុំក៏បានសម្រេចធ្វើការជួសជុល ស្ពានថ្មចាស់ផងដែរ។ (កិច្ចប្រជុំពិភាក្សាពីបច្ចេកទេស និងការសាងសង់ស្ពានថ្មី, រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)លោកអភិបាលខេត្ត ងួន រតនៈ ក៏បានបញ្ជាក់នៅក្រោយកិច្ចប្រជុំថា យើងរង់ចាំការសម្រេច ចំពោះសំណើរនេះ និងកញ្ចប់ថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ការជួសជុល ស្ពានចាស់ ខណៈស្ពានថ្មីនឹងត្រូវសាងសង់ដោយកងវិស្វកម្មជាមួយកញ្ចប់ថវិកាពីសប្បុរសជន។ទន្ទឹមគ្នានេះ លោកអភិបាលខេត្តក៏បានអំពាវនាវ និងជម្រាបជូនដល់ប្រជាពលរដ្ឋក្នុង ខេត្តបាត់ដំបងថា សូមកុំមានការព្រួយបារម្ភទៀត ដោយស្ពានចាស់នឹងត្រូវជួសជុលអភិរក្ស ហើយ សាងសង់បន្ថែមស្ពានថ្មីមួយសម្រាប់សម្រួលការធ្វើដំណើរ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍។តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅបាត់ដំបងថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! អត្ថបទដោយ
ខុនដូបែបសណ្ឋាគារលំដាប់ផ្កាយ៥ ប្របទេសភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ
ខុនដូបែបសណ្ឋាគារលំដាប់ផ្កាយ៥ ប្របទេសភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ
June 6, 2022, 5:01 p.m.
មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតទេសភាពឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ​ ដែលផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ជីវិតថ្មីប្លែក ប្រៀបដូចជាការកម្សាន្ដក្នុងពេលវិស្សមកាល។ជាមួយការរចនាគួរឲ្យទាក់ទាញ និងទីតាំងល្អឥតខ្ចោះប្របឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បានធ្វើឲ្យគម្រោង Prince Tian Xi Wan មានភាពលេចធ្លោសាកសមជាមួយការរស់នៅបែបសម័យថ្មី និងការកម្សាន្ដបែបអភិជន។គម្រោង Prince Tian Xi Wan ជាគម្រោងខុនដូប្រណីតពហុបំណង ដែលមានទីតាំងនៅជិតឆ្នេរជ័យជំនះ នៃខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានចាប់ផ្ដើមការដ្ឋានសាងសង់កាលពីដើមខែសីហាឆ្នាំ២០១៨ ដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះមកពីប្រទេសចិនគឺក្រុមហ៊ុន Prine Real Estate Group។អំពីលំនៅដ្ឋានប្រណីត Prince Tian Xi Wanគម្រោង Prince Tian XI Wan គឺជាគម្រោងអភិវឌ្ឍចម្រុះដ៏ធំបំផុតមួយនៅក្នុងខេត្តព្រះសីហនុ ហើយ វានឹងក្លាយទៅជាកន្លែងវិស្សមកាលតំបន់ឆ្នេរសមុទ្រលំដាប់ពិភពលោក​ដែលគួរឲ្យទាក់ទាញអមជាមួយ ទេសភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ។គម្រោង Prince Tian XI Wan មានរួមបញ្ចូលជាមួយនឹង សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រណីត និងផ្សារទំនើប ដែលមាន ហាងទំនិញរួចពន្ធអន្ដរជាតិធំជាងគេ រោងភាពយន្ដ IMAX និងកន្លែងកម្សាន្ដតាមមាត់សមុទ្រជាច្រើនផ្សេងទៀត។អាគារភ្លោះកម្ពស់២៩ជាន់នៅក្នុងគម្រោង មានអាផាតមិនប្រណីតសរុបទាំងអស់ចំនួន ១០៣៨យូនីត និងមានសណ្ឋាគារប្រណីតចំនួន៣៩៣បន្ទប់ផងដែរ។ គម្រោងនេះមានសួនច្បារពណ៌បៃតងនៅលើដំបូលអគារដែលលាតសន្ធឹងទំហំ១៣០០០ម៉ែត្រការ៉េ និងចំណតឡានមានទំហំធំទូលាយរហូតទៅដល់ ២៥០០០ម៉ែត្រការ៉េ ដែលមានកន្លែងចតរថយន្ដសរុប ទាំងអស់១៣២៨កន្លែង។លក្ខណៈពិសេសនៃគម្រោង Prince Tian Xi Wanគម្រោងនេះផ្ដល់ជូននូវកន្លែងស្នាក់នៅដែលមានភាពទាន់សម័យដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានគុណភាពខ្ពស់។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មធំៗរួមមាន ផ្សារទំនើប ហាងលក់ផលិតផលម៉ាកល្បីៗ សួនកុមារ រោងភាពយន្ដ ហាងស្ប៉ា ក្លឹបហាត់ប្រាណ ទីធ្លាលេងស្គីទឹកកក ខារ៉ាអូខេ និងក្លឹបទូកល្បឿនលឿន។លើសពីនេះទៅទៀត នៅចម្ងាយត្រឹម៥គីឡូម៉ែត្រពីគម្រោងPrince Tian Xi Wan មានកន្លែងសំខាន់ៗជាច្រើនដូចជា៖ ការិយាល័យរដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត និងស្ថាប័នរដ្ឋជាច្រើនផ្សេងទៀត។គម្រោង Prince Tian Xi Wan ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ ក៏ដូចជាការកម្សាន្ដចុងសប្ដាហ៍ឬពេលវិស្សមកាលជាដើម។គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
J-Tower 3 - News Banner KH
បុរី Williams ផ្ដល់ជូន វីឡាស្ដង់ដារអាមេរិចជាមួយតម្លៃសមរម្យ
បុរី Williams ផ្ដល់ជូន វីឡាស្ដង់ដារអាមេរិចជាមួយតម្លៃសមរម្យ
June 4, 2022, 3:44 a.m.
បុរី Williams គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដែលបង្កើតឡើងដោយស្ថាបនិកជនជាតិអាមេរិច​ឈ្មោះ William Naramore។ លោកមានគោលបំណងចង់ផ្ដល់ឲ្យប្រជាជនកម្ពុជានូវផ្ទះដែលមាន គុណភាពខ្ពស់ និង ស្ដង់ដារបែបអាមេរិចជាមួយតម្លៃសមរម្យ។បុរី Williams មានទីតាំងស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតំបន់ដែល​មានសក្ដានុពលខ្ពស់ និង កំពុងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍគម្រោងលំនៅដ្ឋាន និង មានហេដ្ឋារចនាសម្ព័ន្ធល្អ។ អ្វីដែលកាន់តែពិសេសនោះគឺតំបន់នេះស្ថិតនៅទីតាំងខ្ពង់រាបដែលមិនមានរងផលប៉ះពាល់ដោយទឹកលិច។គម្រោង​បុរី Williams ត្រូវបានចាប់ផ្ដើមការសាង់សង់កាលពីខែ មករា ឆ្នាំ២០១៩ ដោយដំណាក់កាលទី១​មានផ្ទះត្រឹមតែ ២៧​ ខ្នងប៉ុណ្ណោះ។ ដោយមានការគាំទ្រច្រើនពីសំណាក់ជនជាតិខ្មែរ និង បរទេស ខណៈពេលនេះក្រុមហ៊ុនកំពុងដំណើរការសាងសង់ផ្ទះដំណាក់កាលទី៧របស់ខ្លួន។ សរុបទាំង៧ដំណាក់កាលមានផ្ទះវីឡាទាំងអស់ ៣៥០​​ខ្នង គ្របដណ្ដប់លើផ្ទៃដីសរុបជិត ៨ ហិចតា​កន្លះ។ ៧០​ ភាគរយនៃផ្ទះទាំងអស់ត្រូវបានលក់ចេញ។ក្នុងគម្រោងនេះមានផ្ទះវីឡាចំនួនបីប្រភេទ ក្នុងនោះមាន វីឡា Regency Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១០ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ និងវីឡា Jasmine Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១២.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ និង វីឡា Legacy ដែលមានទំហំផ្ទះ ១០ ម៉ែត្រ x ១០.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១៥ ម៉ែត្រ x ២០ ម៉ែត្រ។បុរី Williams ធានាផ្តល់ជូនផ្ទះវីឡាគុណភាពខ្ពស់់ និង សោភ័ណភាពស្អាត។ ជាពិសេសការរស់នៅក្នុងគម្រោងនេះនឹងផ្ដល់ឲ្យអ្នកនូវបរិយាកាសស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ និង ការរស់នៅបែបស៊ីវីល័យប្រកបដោយឧត្តមភាព។គម្រោងនេះមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបទដ្ឋាននៃការសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ រួមជាមួយការសាងសង់ អាងហែលទឹក សួនច្បារ ឧទ្យាន សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ កន្លែងវាយប៉េងប៉ុង និងកន្លែងហាត់ប្រាណបែបសហគមន៍ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នករស់នៅក្នុងបុរី។បន្ថែមលើភាពស្រស់ស្អាត សា្ថបនិកអភិវឌ្ឍគម្រោង បុរី Williams ក៏មានការយកចិត្តទុកដាក់ខ្លាំងផ្នែកគុណភាព និងផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះផងដែរ តាមរយៈការប្រើប្រាស់ គ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់។ ជាក់ស្តែង​គ្រប់ផ្ទះទាំងអស់មានតម្លើងដំបូលអ៊ីសូឡង់ដើម្បីការពារកម្តៅ​និងជម្រាបទឹក ជួយសន្សំសំចៃថ្លៃអគ្គិសនី និងកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធិភាព ជាមួយការធានាបានសុវត្ថិភាព២៤ តាមរយៈការបំពាក់កាំមេរ៉ាសុវត្ថិភាព​។ផ្ទះនៅក្នុងបុរី Williams មានតម្លៃចាប់ផ្ដើមពី ៦៩៥០០ ដុល្លារ ជាមួយគម្រោងនៃការបង់ប្រាក់ងាយៗ។ រាល់ការជាវផ្ទះនៅក្នុងបុរី Williams នឹងទទួលបានការផ្ដល់ជូន ម៉ាស៊ីនត្រជាក់ មា៉ស៊ីនទឺកក្ដៅទឺកត្រជាក់ ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង និង ទូរដាក់ឥវ៉ាន់ក្នុងផ្ទះបាយ។សម្រាប់ព័ត៌មានបន្ថែមអំពីបុរី Williams សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២​ ៩២ ១០០០ ឬ អ៊ីម៉ែល info@realestate.com.kh ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង
Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង
June 6, 2022, 5:01 p.m.
ក្នុងនាមជាប្រទេសមួយដែលមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនលឿន និងសក្តានុពលបំផុតនៅ លើពិភពលោក។ ប្រទេសកម្ពុជាកំពុងតែបានវិវត្តខ្លួនយ៉ាងលឿនបំផុត ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ជាការគួរកត់សម្គាល់នៅរាជធានីភ្នំពេញ តម្លៃអចលនទ្រព្យ លក់ និង ជួល បានឡើងថ្លៃក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានតម្រូវការកាន់តែច្រើន។ តម្រូវការអគារការិយាល័យនៅក្នុងរាជធានី ភ្នំពេញកំពុងកើនឡើងតម្រូវការអគារពាណិជ្ជកម្មកំពុងមានការកើនឡើងខណៈដែលប្រទេកម្ពុជាកំពុងទទួលបានការវិនិយោគ និង ការចូលមកបោះទីតាំងការិយាល័យពីសំណាក់ ក្រុមហ៊ុនបរទេសជាច្រើនក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ “ត្រីមាសទី៣ នៃទីផ្សារអចលនទ្រព្យរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩” ដែលចេញផ្សាយដោយ CBRE Cambodia បានបង្ហាញថា ចំនួនការិយាល័យនៅកម្ពុជាបន្តកើនឡើង ហើយអត្រានៃការកាន់កាប់ជាមធ្យមនៃអគារការិយាល័យគ្រប់លំដាប់ថ្នាក់ (A / B / C) បានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានឈានដល់ចំណុចកំពូល ៨៧.៧% ។ដោយផ្តោតលើទីផ្សារទីក្រុងភ្នំពេញ របាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៩ បានបង្ហាញថាអគារការិយាល័យលំដាប់ខ្ពស់ នៅភ្នំពេញ មានការកាន់កាប់ពេញលេញ ក្នុងនោះមានកំណើន ០.៥៤% បើធៀបនឹងត្រីមាសទី១ ហើយការជួលក៏បន្តកើនឡើងផងដែរ។កាលពីឆ្នាំមុនអត្រានៃផលចំណេញរបស់ការិយាល័យនៅទីក្រុងភ្នំពេញមានកម្រិតខ្ពស់ពី ១០% - ១៥% ខ្ពស់ជាងផលចំណេញនៃលំនៅដ្ឋាន ៦% - ៨% ។ ការជួលការិយាល័យលំដាប់A ប្រចាំខែ មានតម្លៃ ពី ២៨-៨៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ការិយាល័យកម្រិត B មានតម្លៃ ២២- ២៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃពី ១២- ១៧ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់កម្រិត C ដែលស្ថិតនៅតំបន់កណ្តាលក្រុង។ថ្មីៗនេះទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគ្របដណ្ដប់ទូលំទូលាយដោយអគារការិយាល័យ កម្រិត C និង B ដែលកម្រិត C មាន ៥១% និងកម្រិត B មាន ៣៥% ​និង ១៤% សម្រាប់ការិយាល័យកម្រិត A ។ គេបានព្យាករណ៍ថា ចំណែកទីផ្សារនៃការិយាល័យកម្រិត A និង B នឹងកើនឡើងពី ៤៩% ទៅ ៧២% នៅចុងឆ្នាំ២០២១។គម្រោង Prince Happiness Plaza ផ្តល់ជូនកាន់តែច្រើនជាមួយការិយាល័យបែបទំនើបគម្រោង Prince Happiness Plaza គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានរួមបញ្ចូលទាំងអគារ ពាណិជ្ជកម្ម ការិយាល័យ និង អាផាតមិន ឬ ខុនដូរ។ គម្រោង Prince Happiness Plaza មានទីតាំង ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និង ស្ថិតនៅក្បែរតំបន់ប្រវត្តិសាស្ត្រជាច្រើនមានដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង និង តំបន់ដែលមានស្ថានទូតជាច្រើន ដូចជា ស្ថានទូត អូស្រ្តាលី ជប៉ុន ថៃ រុស្ស៊ី ម៉ាឡេស៊ី និងប្រទេសដទៃទៀត។អ្វីដែលកាន់តែពិសេសវាក៏មានទីតាំងស្ថិតនៅក្បែរ សាលារៀន ភោជនីដ្ឋានល្បីៗ ហាងលក់ទំនិញ និង ផ្សារទំនើបដូចជា ផ្សារទំនើបជប៉ុន AEON។បន្ថែមលើសពីនេះទៅទៀត គម្រោង Prince Happiness Plaza ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុនសែន ដែលជាផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និង តំបន់សំខាន់ផ្សេងទៀត។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Prince Happiness Plaza សូមចុចត្រង់នេះ! ឬទំនាក់ទំនងមកយើង +៨៥៥​ ៩២​ ៩២​ ១០០០​ ឬ​អ៊ីម៉ែល info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ក្រុមហ៊ុន SingMeng Telemedia ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Discovery New City Co., Ltd ដើម្បីបង្កើតគម្រោង “សហគមន៍ឆ្លាតវៃ”
ក្រុមហ៊ុន SingMeng Telemedia ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Discovery New City Co., Ltd ដើម្បីបង្កើតគម្រោង “សហគមន៍ឆ្លាតវៃ”
June 6, 2022, 5:01 p.m.
កាលពីថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ ២០១៩ នេះសន្និសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្រុមហ៊ុនជាច្រើនមកពីឧស្សាហកម្មសំណង់ អចលនទ្រព្យ និង ឧស្សាហកម្មទូរគមនាគមន៍បាន ចូលរួម។ ក្រោមប្រធានបទ “កិច្ចពិភាក្សាព្រឹត្តិការណ៍ពិសេស ការចេញផ្សាយលទ្ធកម្មនិង វិស្វកម្ម” ក្នុងនោះមានការបង្ហាញពីផលិតផលជាក់ស្តែង ការទទួលទានអាហារពេលល្ងាចជុំគ្នា និងបញ្ចប់ប្រកបដោយជោគជ័យនៃពិធីចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ។  ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ICT ដំបូងគេបង្អស់និងមានតែមួយគត់នៅកម្ពុជា ក្រុមហ៊ុន Cambodian SingMeng  Telemedia Co., Ltd និង Discovery New City Co., Ltd  បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើគម្រោង សហគមន៍ឆ្លាតវៃ"។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យផ្សារទំនើប DNC និងសហគមន៍ឆ្លាតវៃរបស់ DNC មានអាជីវកម្មប្រកបដោយភាពទាក់ទាញ និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៍អស្ចារ្យប្រកបដោយភាពវៃឆ្លាត  និង មានផាសុកភាព ខ្ពស់ក្រោមស្លាកឈ្មោះជាក្រុមហ៊ុនឈានមុខគេ និងប្រកបដោយការច្នៃប្រឌិតខ្ពស់ Discovery New City Co., Ltd.  គួររំលឹកថាក្រុមហ៊ុន SingMeng Telemedia គឺជាប្រតិបត្តិករដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដោយផ្អែកលើទីផ្សារកម្ពុជា និងភូមា និងការផ្តល់នូវដំណោះស្រាយព័ត៌មានទូទៅតែមួយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូល។ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ SingMeng Telemedia បានដាក់ខ្សែកាប្លិ៍អុបទិកគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយជាប្រតិបត្តិករ ដំបូងគេនៅកម្ពុជាដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា“three-in-one” និង “ដំណោះស្រាយ ICT តែមួយគត់ ” ។ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន
ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន
June 2, 2022, 8:05 a.m.
ជាមួយការរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧% ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេសវិស័យសំណង់ដែលរួមាន ការិយាល័យ ផ្សារទំនើប និង លំនៅដ្ឋាន។ ជាមួយសេចដ្ឋកិច្ចដ៏រឹងមាំ និង ការរីកចម្រើនដ៏ឆាប់រហ័សនេះ បានទាក់ទាញវិនិយោគគិន និង ក្រុមហ៊ុនបរទេសជាច្រើនមកធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា។ កត្តានេះជួយជំរុញឲ្យមានតម្រូវការខ្ពស់ផ្អែកសេវាកម្ម ការិយាល័យ និង លំនៅដា្ឋនទំនើប ដូចជាសេវាកម្ម ខុនដូ ឬ អាផាតមិនជាដើម។ដើម្បីឆ្លើយតបជាមួយតម្រូវការដែលកំពុងកើនឡើង និង ជាឳកាសវិនិយោគដ៏ល្អនោះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យ Prince Huan Yu Real Estate (Cambodia) Group Co Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holding Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានអភិវឌ្ឍគម្រោងអគារចម្រុះមួយមានឈ្មោះថាមជ្ឈមណ្ឌលព្រីនស៍ ហ័នយូ (Prince Huan Yu Center)។លក្ខណៈពិសេសនៃគម្រោងមជ្ឈមណ្ឌលព្រីនស៍ ហ័នយូមជ្ឈមណ្ឌលព្រីនស៍ ហ័នយូជាគម្រោងដ៏ធំមួយនៅក្នុងតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាទិសដៅលំនៅដ្ឋាន និង ការិយាល័យ ដ៏ពេញនិយមមួយ ព័ទ្ធជុំវិញទៅដោយគម្រោងលំនៅដ្ឋាន តូចធំ អគារពាណិជ្ជកម្ម ស្ថាប័នជាតិ និង អន្ដរជាតិ។ អ្វីដែលកាន់តែពិសេសវាស្ថិតនៅជិតទីតាំងប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍ជាច្រើន នៅក្នុងរាជធានីភ្នំពេញ មានដូចជា៖ វិមានឯករាជ្យ ព្រះបរមរាជវាំង តំបន់មាត់ទន្លេ និង ផ្សាររាត្រី ជាដើម។គម្រោងទាំងមូលមានអគារភ្លោះ ចំនួនពីរដែលមានកម្ពស់រហូតទៅដល់ ៣៩​ជាន់ ជាមួយផ្ទៃក្រលាអគារសរុបប្រហែល ១៤០,០០០ ម៉ែត្រការ៉េ គ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ៧,១២៩ ម៉ែត្រការ៉េ។មជ្ឈមណ្ឌលព្រីនហ័នយូមានផ្ដល់ជូននូវអចលនទ្រព្យច្រើនប្រភេទផ្សេងៗគ្នាជាច្រើន មានដូចជា ការិយាល័យកំរិត5A អាផាតមិនប្រណីត និងហាងទំនិញ។ទីធ្លាពាណិជ្ជកម្មនៅក្នុងគម្រោងនេះទាំងមូលមានទំហំរហូតទៅដល់ជាង ១៧,០០០ ម៉ែត្រការ៉េ។ គម្រោងនេះក៏មានការសាងសង់ សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ និងសួនលើដំបូល​ផងដែរ ដើម្បីបំពេញទៅតាមតម្រូវការ នៃការរស់នៅ និង ធ្វើការ ក្នុងសម័យទំនើប។ការផ្តល់ជូនពិសេស និង អត្ថប្រយោជន៍ផ្សេងៗចាប់ផ្តើមការសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ កន្លងទៅ មជ្ឈមណ្ឌលព្រីនស៍ ហ័នយូ គ្រោង​នឹងបញ្ចប់ការសាងសង់ និង ​ប្រគល់ផ្ទះជូន​អតិថិជន​នៅខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការលក់ យូនីតអាផាតមិន និងការិយាល័យសរុបចំនួន ១,៣០០ យូនីត ជាមួយការផ្ដល់ឲ្យនូវតម្លៃពិសេស និង អត្ថប្រយោជន៍ជាច្រើន។ទិញយូនីតមួយនៅក្នុងខុនដូរឥឡូវនេះ ជាមួយតម្លៃចាប់ពី ១១ ម៉ឺនដុល្លារ ទំហំចាប់ពី ៣១ ទៅដល់ ១០៥ ម៉ែត្រការ៉េ ជាមួយប្រាក់កក់ដំបូងត្រឹមតែ ២៥,០០០ ដុល្លារ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៣ឆ្នាំ និង ផ្ដល់ជូនគ្រឿងសង្ហារិមមួយឈុតដោយឥតគិតថ្លៃ។ ចំពោះការជាវការិយាល័យកំរិត 5A ដែលមានទំហំចាប់ពី ៤៩​ ទៅដល់ ២០៨៣​ ម៉ែត្រការ៉េ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៥​ឆ្នាំ។ចង់បានលំនៅដ្ឋាន និង ការិយាល័យប្រណីត សូមជ្រើសរើសគម្រោងមជ្ឍមណ្ឌលព្រីនស៍ហ័នយូ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់ info@realestate.com.kh។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។
KH Land រៀបចំ “ការតាំងបង្ហាញសក្ដានុពលនៃគម្រោងក្រុងថ្មីដីមាសសំរោងលើ” នៅចុងសប្ដាហ៍នេះ
KH Land រៀបចំ “ការតាំងបង្ហាញសក្ដានុពលនៃគម្រោងក្រុងថ្មីដីមាសសំរោងលើ” នៅចុងសប្ដាហ៍នេះ
June 7, 2022, 1:06 a.m.
នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុន ខេអេច លែន (KH Land) នឹងរៀបចំកម្មវិធី “ការតាំងបង្ហាញពីសក្ដានុពលនៃគម្រោងក្រុងថ្មីដីមាសសំរោងលើ” ដើម្បីឲ្យអតិថិជនចាស់ អតិថិជនថ្មី និងដៃគូរសហការណ៍ទាំងអស់បានយល់ឲ្យកាន់តែច្បាស់អំពីផែនការអភិវឌ្ឍគម្រោង ព្រមទាំងសិក្សាស្វែងយល់អំពីការរីកចំរើននៅក្នុងតំបន់នេះនាពេលអនាគតដ៏ខ្លីខាងមុខ។ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានរៀបចំការចាប់ឆ្នោតផ្សងសំណាងយក ចិញ្ចៀនពេជ្រ ខ្សែក និង ខ្សែដៃមាសសំរាប់អតិថិជនដែលបានទិញដី ផ្ទះ ឬ គម្រោងអាជីវកម្មនៅក្នុងគម្រោងក្រុងថ្មីដីមាសសំរោងលើនេះផងដែរ។ទាំងអតិថិជនចាស់ អតិថិជនថ្មី និងដៃគូរសហការណ៍ទាំងអស់សុទ្ធតែបានដឹងពីគម្រោងកូនកាត់ “ក្រុងថ្មីដីមាសសំរោងលើ”រួចមកហើយថា គម្រោងមួយនេះមានការអភិវឌ្ឍន៍ផ្ទះលែ្វងចំនួន៤០ខ្នង និង រីសតលើផ្ទៃដីសរុបទំហំ៣ហិកតា ដែលមានបន្ទប់សរុបចំនួន១០០សម្រាប់ស្នាក់នៅ សួនលំហែជុំវិញបឹងធម្មជាតិ និងគម្រោងអាជីវកម្មធំៗទាំង៨នៅចំកណ្ដាលគម្រោងរួមមាន ហាងកាហ្វេ Arabitia ផាប់ ម៉ាត ភោជនីយដ្ឋាន ឪសថដ្ឋាន ហាងសម្លៀកបំពាក់​​ ហាងកែសម្ផស្ស និងហាងទំនិញផងដែរ។ដើម្បីចុះឈ្មោះចូលរួមកម្មវិធី “ការតាំងបង្ហាញពីសក្ដានុពលនៃគម្រោងក្រុងថ្មី ដីមាសសំរោងលើ” សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖086 / 087 647 168061 / 089 647 168060 / 090 647 168ឬ តាមរយៈ Link នេះដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ក្រសួងរៀបចំដែនដីបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីជាង ៥,៥ លានប័ណ្ណហើយ គិតត្រឹមឆ្នាំ២០១៩​នេះ
ក្រសួងរៀបចំដែនដីបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីជាង ៥,៥ លានប័ណ្ណហើយ គិតត្រឹមឆ្នាំ២០១៩​នេះ
June 6, 2022, 5:18 a.m.
ក្រសួងរៀបចំដែនដី បានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីជាង ៥,៥ លានប័ណ្ណហើយគិតត្រឹមឆ្នាំ២០១៩​ នេះ។ គិតមកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ បាន​ចំនួន ៥​,៥៧១​,៤២២ ប័ណ្ណ​ ស្មើនឹង​ប្រមាណ ៧៩​,៥៩ ភាគរយ​នៃ​ក្បាលដី​សរុប​ ដែល​ប៉ាន់ស្មាន​ប្រមាណ ៧ លាន​ក្បាលដី​ យោងទៅតាមរបាយការណ៍របស់ក្រសួងដែនដីគិតត្រឹមពាក់ កណ្តាលខែធ្នូ ឆ្នាំ ២០១៩នេះ។ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជា​ពលរដ្ឋនឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។ ក្រសួងរៀបចំដែនដី បានឲ្យដឹងថាប័ណ្ណកម្មសិទ្ធិក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដីមានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់និង/ឬអភិវឌ្ឍដីរបស់ខ្លួនឱ្យបានច្បាស់លាស់និងជឿជាក់ជាងមុន។លើសពីនេះទៀតការចុះបញ្ជីដីក៏ជួយដល់រដ្ឋក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើ អចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ។នៅក្នុងឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចេញប័ណ្ណកម្មសិទ្ធិដីចំនួន​ ៤៤៣,៥៩៨ ប័ណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ៣៥៣,៤៣៣ប័ណ្ណ រួមមាន ៖ទី១ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន ៧៤៤ ភូមិ បានធ្វើការបិទផ្សាយជាសាធារណៈចំនួន ៥៧៧ ភូមិ ស្មើនឹង ៥២៩,៩៥០ ក្បាលដី ចេញប័ណ្ណចំនួន ៤៤២,០៣៦ ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៥១,៨៧១ ប័ណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន ៣,១៤០ ប័ណ្ណ)។ទី២ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន១,៥៦២ប័ណ្ណ (ដីរដ្ឋបាន ៨៥ ប័ណ្ណ ទំហំ ៤៣,៤៣៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ១,៣៤២ ប័ណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៦ សហគមន៍ ស្មើនឹង ១៣៥ ប័ណ្ណ ទំហំ ៥,៨៤០.៥២ហិកតា ស្មើនឹង ៤៦៥ គ្រួសារ)។សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹង ៧៩,៥៩% នៃក្បាលដីប៉ាន់ស្មានជាង ៧ លានក្បាលដី។ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៤,៩ លាន​ប័ណ្ណ និងចែក ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤,៦១៣,៤៦១ ប័ណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២,៦០៣ ប័ណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន​ ៦,៥០៤ ប័ណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈ ដាច់ដោយដុំសម្រេចបាន ៦១៧,៤៤៣ ប័ណ្ណ (ដីរដ្ឋបាន ១,៨៥៤ ប័ណ្ណ ទំហំ ៧៧៨,៧២៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦១៤,៧៧០ ប័ណ្ណ និង ដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០ សហគមន៍ស្មើនឹង ​៨១៩ ប័ណ្ណ ទំហំ​ ២៨,៥២២.៥២ ហិកតាសម្រាប់ ៣,០៣៣ ​គ្រួសារ)៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ការស្ទង់មតិឆ្នាំ២០១៩ រកឃើញថាទីផ្សារអចលនទ្រព្យទទួលបានទំនុកចិត្តខ្ពស់ពីអ្នកទិញ
ការស្ទង់មតិឆ្នាំ២០១៩ រកឃើញថាទីផ្សារអចលនទ្រព្យទទួលបានទំនុកចិត្តខ្ពស់ពីអ្នកទិញ
June 5, 2022, 12:58 p.m.
គេហទំព័រ Realestate.com.kh បានធ្វើការស្ទង់មតិអំពីវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងអ្នកចូលរួមផ្តល់ចម្លើយចំនួនប្រមាណជាង ២,០០០ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧៣.៤% និងជនជាតិចិនមាន ២៣ % និងក្រៅពីនេះជាជនជាតិផ្សេងៗ។ មនុស្សវ័យក្មេងចាប់ផ្តើមចាប់អារម្មណ៍លើវិស័យអចលនទ្រព្យបើប្រៀបធៀបនឹងការស្ទង់មតិកាលពីឆ្នាំ២០១៨ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចំនួនយុវជន ដែលមានអាយុ ២០ ឆ្នាំ ឬក្មេងជាងនេះបានកើនឡើង។ តាមការសិក្សាកាលពីឆ្នាំមុនបានរកឃើញថាយុវជនក្នុងវ័យនេះមានចំនួនត្រឹមតែ ០.៥% ប៉ុណ្ណោះ ប៉ុន្តែត្រឹមរយៈពេល តែមួយឆ្នាំប៉ុណ្ណោះចំនួននេះកើនឡើង ២.៨% នៅក្នុងឆ្នាំ២០១៩។ ការកើនឡើងនៃចំនួនយុវជនដ៏ច្រើននេះបណ្តាលមកពីការរីកចម្រើននៃវិស័យអប់រំដែលធ្វើឲ្យយុវជនចាប់ផ្តើមគិតគូរពីការវិនិយោគតាំងពីនៅវ័យក្មេង។ ចំពោះផ្នែកផ្សេងៗ គេឃើញមានការប្រែប្រួលតែបន្តិចបន្តួចប៉ុណ្ណោះ។លទ្ធភាពក្នុងការទិញអចលនទ្រព្យយោងតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០១៩ នេះបានបង្ហាញថាបើទោះបីជាតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងក៏ដោយ ចម្លើយជាងពាក់កណ្តាល បញ្ជាក់ថាតម្លៃនេះអាចទទួលយកបាន។  ប៉ុន្តែបើប្រៀបធៀបនឹងរបាយការណ៍ឆ្នាំ២០១៨ គេសង្កេតឃើញថាចំនួនអ្នកដែលគិតថាតម្លៃអចលនទ្រព្យអាចទទួលយកបាននេះបានធ្លាក់ចុះ ហើយចំនួនអ្នកដែលគិតថាតម្លៃនេះ (ថ្លៃ) មិនអាចទទួលយកបានមានការកើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយគេនៅតែជឿថាតម្លៃនឹងនៅតែកើនឡើងហើយការវិនិយោគនឹងមានសភាពថេរ។ កម្មសិទ្ធិលើអចលនទ្រព្យគម្រោងអភិវឌ្ឍន៍មានតម្លៃសមរម្យ បានផ្តល់ឱកាសឲ្យមនុស្សកាន់តែច្រើនក្នុងការទទួលបានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដែលខ្លួនប្រាថ្នា។ តួយ៉ាងតួលេខអ្នកដែលមានកម្មសិទ្ធិលើអចលនទ្រព្យ មានការកើនឡើងពី ៤៨% កាលពីឆ្នាំ២០១៨ រហូតដល់ ៥០.៨% នៅឆ្នាំ២០១៩។ អ្វីដែលជាសញ្ញាល្អនោះគឺតួលេខអ្នកជួលផ្ទះគេ និងកាន់កាប់ដោយប្រើកម្ចីមានការធ្លាក់ចុះនៅឆ្នាំនេះ។ ប៉ុន្តែ ២៣.៤% ដែលកំពុងតែជួលផ្ទះ ពួកគេមានបំណងចង់មានផ្ទះផ្ទាល់ខ្លួនកើនលើសពីឆ្នាំ២០១៨។គួរទិញ ឬលក់?បើទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមានជំនឿលើការវិវឌ្ឍនៃវិស័យអចលនទ្រព្យ ដែលតម្លៃមានការកើនឡើងជាលំដាប់។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា អ្នកចូលរួមចំនួន ៧៥% បានឆ្លើយថា ក្នុងកាលៈទេសៈនេះ គេគួរតែទិញអចលនទ្រព្យជាជាងលក់។តើតម្លៃនឹងនៅតែបន្តកើនឡើងដែរឬទេ?នៅក្នុងឆ្នាំ២០១៩ អ្នកចូលរួម ៨៤.៤% ដែលយល់ថាតម្លៃអចលនទ្រព្យនឹងមានការកើនឡើងពីឆ្នាំមុន ហើយចំនួននេះកើនឡើងពី ៧៩% កាលពីឆ្នាំ២០១៨។ ចំណែកអ្នកគិតថា តម្លៃអចលនទ្រព្យនៅថេរ ថយចុះពី ១៦% នៅឆ្នាំ២០១៨ មក ១៣.៦% នៅឆ្នាំ២០១៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកចូលរួមចំនួន ៧៧.៧% នៅឆ្នាំ២០១៩ គិតថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំបន្ទាប់។​ បន្ថែមលើសពីនេះ ៨៦.៦% គិតថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅឆ្នាំ២០១៩ គឺជាការវិនិយោគល្អ។គម្រោងទិញអចលនទ្រព្យនៅឆ្នាំ២០១៨ អ្នកមានគម្រោងទិញអចលនទ្រព្យ ៧៤% នៅឆ្នាំ២០១៨ ប៉ុន្តែឆ្នាំ២០១៩ មានដល់ ៧៨%​ ពោលគឺកើនឡើងចំនួន៤%។ អ្វីដែលសំខាន់នោះគឺ ចំនួនអ្នកដែលមានគម្រោង ទិញទាំងនេះគឺជាអ្នកទិញលើកដំបូងបំផុត។  ជាមួយគ្នានេះដែរ ក្នុងចំណោមអ្នកដែលមាន គម្រោងទិញអចលនទ្រព្យ ៧៥.២% នឹងត្រូវការខ្ចីពីធនាគារដើម្បីទិញ។ នេះគឺដោយសារតែជំនឿទុកចិត្តលើវិស័យធនាគារមានកាន់តែខ្លាំងផងដែរ។អចលនទ្រព្យត្រូវទិញនៅក្នុងឆ្នាំ២០១៩នេះ មិនទាន់មានប្រភេទអចលនទ្រព្យណាមួយ ដែលមានចំណែកទីផ្សារ ធំជាងគេនោះទេ។ អចលនទ្រព្យដែលមានតម្រូវការច្រើនជាងគេគឺផ្ទះក្នុងបុរី ដែលមានចំនួន ២៧.៧% ខណៈផ្ទះវីឡាមាន ២៥.៨% ដីធ្លីមាន ២០% និង ខុនដូ មាន ២៥.៥% ។ អ្វីដែលគួរចាប់ឲ្យអារម្មណ៍គឺថា អ្នកទិញមានគោលដៅវិនិយោគ ៦៥.៥% ដែលយើងអាចសន្មត់បានថានេះគឺជាការទុកចិត្តយ៉ាងខ្លាំងមកលើស្ថានភាពទីផ្សារក្នុងពេលបច្ចុប្បន្ន។ ចំណែក ៣៤.៤% ផ្សេងទៀតទិញអចលនទ្រព្យដើម្បីការប្រើប្រាស់ផ្ទាល់ខ្លួន។ផ្ទះតម្លៃសមរម្យមានតម្រូវការខ្លាំងផ្ទះតម្លៃសមរម្យ (ក្រោម ៥ ម៉ឺនដុល្លារ) នៅតែមានតម្រូវការច្រើនជាងគេ បើទោះបីជាភាគរយបានថយចុះប្រមាណ ១០ ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគម្រោងចំណាយចាប់ពី ៥ ម៉ឺនដុល្លារទៅ ៧.៥ ម៉ឺនដុល្លារ មានការកើនឡើង ពី ២១% (ឆ្នាំ ២០១៨) ទៅ ២៦% (ឆ្នាំ២០១៩)។ យើងអាចសន្មត់បានថា ការប្រែប្រួលនេះ ដោយសារតែការកើនឡើងនៃថវិកា និងគម្រោងដ៏ច្រើន ដែលទាក់ទាញឲ្យអ្នកទិញហ៊ានបោះទុនប្រកបដោយជំនឿជឿជាក់។អ្នកទិញភាគច្រើនពេញចិត្តទីក្រុងភ្នំពេញមនុស្សជាច្រើនចង់ទិញដីនៅក្នុងទីក្រុងភ្នំពេញ ដែលមានចំនួន ៧៧.៧% នៅឆ្នាំ២០១៩ កើនឡើងបន្តិចលើសឆ្នាំ២០១៨។ ទីតាំងបន្ទាប់គឺ ខេត្តសៀមរាប កំពត និងខេត្តព្រះសីហនុ ដែលសុទ្ធតែកំពុងមានតម្រូវការខ្ពស់។ ខេត្តសៀមរាបមានចំនួន ៧.៤% ចំណែកឯខេត្តកំពតមាន ៥.៣% ហើយខេត្តព្រះសីហនុមានចំនួន ៤.២% ។ ខេត្តផ្សេងៗក៏សង្កេតឃើញថាមានការចាប់អារម្មណ៍ដែរ ដូចជា កែប (២%) តំបន់ប៉ោយប៉ែត​ (១.៨%) និងខេត្តបាត់ដំបង (១.៤%)។ សម្រាប់ទីក្រុងភ្នំពេញ  យើងសង្កេតឃើញថា តំបន់ជ្រោយចង្វារ និងតំបន់សែនសុខ នៅតែមានតម្រូវការខ្ពស់ជាងគេនៅក្នុងឆ្នាំ២០១៩នេះ។គោលបំណងនៃការវិនិយោគជាទូទៅមនុស្សភាគច្រើនចាប់អារម្មណ៍លើទីតាំង ដែលខ្លួនចង់ទិញ និងការលក់ត្រឡប់វិញ ដើម្បីបានផលចំណេញខ្ពស់។ កត្តាទាំងពីរនេះ ស្ថិតនៅក្នុងលំដាប់ខ្ពស់ជាងគេ ដែលទីតាំងមាន ៥៤.៦% និងការលក់វិញមាន ១៨%។ ក្រៅពីនេះ កត្តាហេដ្ឋារចនាសម្ព័ន្ធ (១៤%) តម្លៃអចលនទ្រព្យ (១១.៥%) និងអត្រាការប្រាក់ទាប (១.៧%)។ ជាទូទៅ កត្តាហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាមួយសំខាន់ដែរ ដោយសារតែគេចង់បានភាពងាយស្រួលក្នុងការចេញចូល ហើយគេព្យាយាមរកទីតាំងណាដែលមានភាពងាយស្រួល និងមានហេដ្ឋារចនាសម្ព័ន្ធល្អ។ការបង់ប្រាក់កក់     នេះជារឿងមួយដែលគួរឲ្យកត់សម្គាល់ នៅពេលដែលចំនួនភាគរយនៃអ្នកដែលមិនអាចបង់ ប្រាក់កក់ ​និងអ្នកដែលអាចបង់ប្រាក់កក់ ១០% បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ជាក់ស្តែងសម្រាប់អ្នកដែលមិនអាចបង់ប្រាក់កក់ធ្លាក់ចុះពី ២៥% នៅឆ្នាំ២០១៨ មក ២២.២% នៅឆ្នាំ២០១៩ រីឯអ្នកដែលអាចបង់ប្រាក់កក់ ១០% ធ្លាក់ចុះពី ៣៦% នៅឆ្នាំ២០១៨ មក៣០.៥% នៅឆ្នាំ២០១៩ ។ អ្នកដែលមានលទ្ធភាពបង់ប្រាក់កក់ ៣០% កើនឡើងខ្លាំងពី ២០% កាលពីឆ្នាំ ២០១៨ ដល់ ៣២% នៅឆ្នាំ២០១៩។ ការកក់ប្រាក់ ៣០% ភាគច្រើនកើតមាននៅក្នុងការបង់ជាមួយបុរី ដោយសារការទុកជឿជាក់លើកេរ្តិ៍ឈ្មោះរបស់បុរី និងការផ្តល់ជូនសេវាកម្មកំសាន្តនានានៅក្នុងគម្រោង។ ចំណែកការបង់ប្រាក់កក់ ៥០% និង ៧០% មានលក្ខណៈប្រដំប្រសងគ្នាជាមួយនឹងភាគរយនៅឆ្នាំ២០១៨។ស្ថានភាពទូទៅនៅកម្ពុជាមតិដ៏ច្រើនលើសលប់ (៩១.៦%) បានឆ្លើយថា ទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងតែ រីកលូតលាស់ខ្លាំង ស្របពេលដែល ៥.៩% គិតថាស្ថានភាពនៅដដែល។ មូលហេតុមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យមានការរីកចម្រើន ដោយហេតុថា កម្ពុជាបានទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសដែលទុនវិនយោគប្រចាំឆ្នាំកើនឡើងជាលំដាប់ ហើយវាជំរុញឲ្យតម្លៃដីកើនឡើងនៅទូទាំងប្រទេសកម្ពុជា។ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យកត្តាសំខាន់ជាងគេដែលគេពិចារណានៅពេលជ្រើសរើសភ្នាក់ងារអចលនទ្រព្យ គឺភាពស្មោះត្រង់ ដែលមានចំនួន ៣៧.៩%។ អ្នកទិញក៏យកចិត្តទុកដាក់ផងដែរលើកត្តាវិជ្ជាជីវៈ (២៦.៩%) តម្លៃអចលនទ្រព្យ (១២.៦%) កេរ្តិ៍ឈ្មោះ (១២%) ចំណេះដឹង (៨.១%) និងកត្តាបន្ទាប់បន្សំផ្សេងៗ (២.២%)៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ក្រុងកំពតនឹងក្លាយជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌
ក្រុងកំពតនឹងក្លាយជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌
June 7, 2022, 4:24 a.m.
(រូបផ្លែធូរេន តំណាងឲ្យរង្វង់មូលក្នុងទីរួមខេត្តកំពត)ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទីក្រុងកំពតបានលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ពិសេសសំណង់អគារសល់តាំងពីសម័យអាណានិគមបារាំង ដែលត្រូវតែអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌មួយនេះ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ ទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនទៀត។ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ អមជាមួយពិធីប្រគល់ប័ណ្ណសរសើរ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តកំពត ។នាឱកាសនោះ លោក ថោង ខុន បានលើកឡើងថា ក្រុងកំពតគួរត្រូវបានរៀបចំ និងអភិវឌ្ឍជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌។ លោកថា ក្រៅអំពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្ត ទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើម គឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើន ពិសេសសំណង់អគារដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំង ដូចជា៖ អគាររដ្ឋបាលខេត្ត តំបន់ផ្សារក្រណាត់ចាស់ និងសំណង់អគារតាមបណ្តោយព្រែកកំពត។ហេតុនេះឯកឧត្តមបានចាត់ទុកថា ទីកន្លែងទាំងនេះ គឺជាភាពទាក់ទាញពិសេសរបស់ក្រុងកំពត ដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទាំងការថែទាំ និងការអភិវឌ្ឍកែច្នៃបន្ថែម។រដ្ឋមន្ត្រីរូបនេះក៏បានស្នើឲ្យអាជ្ងាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋបន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ព្រោះឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ក្រោយពីត្រូវបានអនុម័តជាផ្លូវការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសកលលោក កាលពីឆ្នាំ២០១១។ក្រៅពីនេះលោកក៏បានជំរុញបន្ថែម ត្រូវខិតខំបន្តកែច្នៃនិងបង្កើនគុណភាពផលិតផល ទេសចរណ៍ក្នុងខេត្តកំពតឱ្យកាន់តែមានភាពទាក់ទាញ និងបន្តពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបំពេញក្នុងគោលដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតនាពេលដ៏ខ្លីខាងមុខ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកំពតថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ
រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ
June 2, 2022, 12:33 p.m.
(រូបតំណាង៖ ស្ពានឆ្លងកាត់ទន្ល)រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លង កាត់​ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ការសិក្សាគម្រោងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាប្រជាពលរដ្ឋមានលំបាកក្នុងការធ្វើដំណើរដែលបណ្ដាល​មកពីការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។យោងតាមសេចក្ដីសម្រេចចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងចាត់តាំងអភិបាលខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក ១៧ នាក់ផ្សេងទៀតដើម្បីធ្វើការងារនេះ។ក្នុងជំហានបន្ទាប់ ក្រុមការងារនឹងចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត។សូមបញ្ជាក់ថាស្ពានដែលឆ្លងកាត់ទន្លេបាសាក់មានចំនួន ៤ ខ្សែ  ១. ស្ពានព្រះមុនីវង្ស សាងសង់ក្នុងឆ្នាំ១៩៦០ ប្រវែង ២៦៩ ម៉ែត្រ។ ២.ស្ពានតាខ្មៅ សាងសង់ក្នុងឆ្នាំ២០១៥ មានប្រវែង ៨៥៥ ម៉ែត្រ។ ៣.ស្ពានកោះធំ សាងសង់ក្នុងឆ្នាំ ២០១៦ ប្រវែង ៤២០ម៉ែត្រ។ ៤. ស្ពានជ្រៃធំ សាងសង់ក្នុងឆ្នាំ ២០១៧ ប្រវែង ២១៩ម៉ែត្រ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ក្រុមហ៊ុន Midea Cambodia មានប្រម៉ូសិនយក្សដើម្បីអបអរឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ
ក្រុមហ៊ុន Midea Cambodia មានប្រម៉ូសិនយក្សដើម្បីអបអរឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ
June 3, 2022, 12:58 a.m.
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំសកលនាពេលខាងមុខនេះ ក្រុមហ៊ុន Midea cambodia មានរៀបចំប្រម៉ូសិនយក្សបញ្ជុះតម្លៃ និង ផ្ដល់ជូនតំម្លៃពិសសម្រាប់អតិថិជនទាំងអស់​ចំពោះការជាវទំនិញពីគ្រប់សាខាទាំំងអស់របស់ Kfour Group Ltd. ប្រម៉ូសិនយក្សនេះមានចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 05 ខែ មករា ឆ្នាំ 2020។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page: Midea Cambodia ឬទំនាក់ទំនងទៅកាន់ ️ Tel: 087 777 484 / 017 499 131អ្នកអាចទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ទឹកសន្ទាប់នៅតាមសាខាខាងក្រោមនេះសាខាបាក់ទូក/Bak Touk/លេខទូរស័ព្ទ 098666145សាខាផ្លូវមុន្នីវង្ស ជិតវត្តកោះ /Wat Koh /លេខទូរស័ព្ទ 098666101សាខាបឹងកេងកង/Boeng Keng Kang/លេខទូរស័ព្ទ 098666397សាខាផ្សារទំនើបសូរិយាជាន់ទី3/Sorya Centerpoint/លេខទូរស័ព្ទ 098666053សាខាសែនសុខផ្លូវលេខ1986 /Sen Sok/លេខទូរស័ព្ទ 098666352សាខាធីខេទួលគោក/TK Avenue/លេខទូរស័ព្ទ 098666308សាខា​ Exchange Square ជាន់ទី1លេខទូរស័ព្ទ 098666284សាខាក្រុងតាខ្មៅ/Takhmao/ លេខទូរស័ព្ទ 098666249សាខាបុរីប៉េងហួតព្រែកលៀប/Prek Leap/លេខទូរស័ព្ទ 098666147សាខាបុរីប៉េងហួតបឹងស្នោរច្បារអំពៅ /Chbar Ampov/លេខទូរស័ព្ទ 098666143សាខាខេត្តបាត់ដំបងជាប់នឹងផ្សារណត់ /Battambang/លេខទូរស័ព្ទ 098666184សាខាខេត្តសៀមរាបក្នុងផ្សារទំនើបឡាក់គី /siem reap lucky mall/លេខទូរស័ព្ទ 098666142សាខាស្ទឹងមានជ័យ/Stung Mean Chey/លេខទូរស័ព្ទ 098666937/098666249ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេសឈានដល់ ៩.៣ ពាន់លានក្នុងឆ្នាំ២០១៩ កើនឡើងជាង ៧៨%
ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេសឈានដល់ ៩.៣ ពាន់លានក្នុងឆ្នាំ២០១៩ កើនឡើងជាង ៧៨%
May 28, 2022, 9:07 a.m.
(ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)ក្នុងឆ្នាំ២០១៩ នេះ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៤,៤៤៦ គម្រោងមានផ្ទៃក្រឡាសំណង់សរុប​ជាង ១៨.៥ លានម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩.៣ ពាន់លានដុល្លារអាមេរិក យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង​រៀប​​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់ជូនអ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។តាមរយៈរបាយការណ៍នោះផងដែរ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ សំណង់នៅទូទាំងប្រទេស​កម្ពុជា​ មានចំនួនតែ ២,៨៦៧ គម្រោង មាន​ផ្ទៃក្រឡាសំណង់ចំនួនជាង ១១.៤ លា​នម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥.២២ ពាន់លានដុល្លារ កើនឡើង ៧៨.៨៨ ភាគរយ។គម្រោងក្នុងឆ្នាំ២០១៩ក្នុងនោះគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន ៤៣២ គម្រោង ស្មើនឹង ៤៣៦ អគារ។ ក្នុងនោះអគារពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួន ២០៨ អគារ ពី ១០ ជាន់ទៅ ១៩ ជាន់ មាន ចំនួន ១៣៥ អគារ ពី ២០ ជាន់ទៅ ២៩ ជាន់មានចំនួន ៥៧ អគារ ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន ២៣ អគារ  ពី ៤០ ជាន់ឡើងទៅមានចំនួន ១៣ អគារ។លំនៅដ្ឋានបែបបុរី និងអគារសហកម្មសិទ្ធិដោយឡែកសំណង់លំនៅដ្ឋានចំនួន ៣,៧៣២ គម្រោងមានផ្ទៃក្រឡាសំណង់ចំនួនជាង ៨ លាន ម៉ែត្រការ៉េ មានទុនវិនិយោគ ៣.៦ ពាន់លានដុល្លារ ស្មើនឹង ៣៨,៤៨៨ ខ្នង។  បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានបែបបុរីនៅទូទាំងប្រទេសចំនួន ៤០ គម្រោង ស្មើនឹង ១៦,៥៨៩ ខ្នង មានផ្ទៃក្រឡាសំណង់សរុបជាង ២.៤ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង  ៨២១ លានដុល្លារ។បន្ថែមលើសពីនេះ របាយការណ៍ដដែលបានឲ្យដឹងថា  អគារ ផ្ទះល្វែង និងភូមិគ្រឹះនៅទូទាំងប្រទេសមាន ២០,៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់ជិត ៣.៥ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណជាង ១.២ ពាន់លានដុល្លារ។ អគារសហកម្មសិទ្ធិមាន ១៥២ គម្រោង ស្មើនឹង ១៧,៧០៧ យូនីត ដែលមានផ្ទៃក្រឡាកម្រាលសំណង់ជាង ៣ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណជាង ១.៩ ពាន់លានដុល្លារ។សណ្ឋាគារ និងពាណិជ្ជកម្មយ៉ាងណាមិញ សំណង់សណ្ឋាគារនៅទូទាំងប្រទេសមានចំនួន ៦៦ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណជាង ៥៨៦ លានដុល្លារ។ សំណង់អគារពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៣.៥ ពាន់លានដុល្លារ​ និងសំណង់អគារ រោងចក្រនៅទូទាំងប្រទេសមានចំនួន ១២១ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ២ លានម៉ែត្រការ៉េ  ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១៤១ លានដុល្លារ។អគារពហុមុខងារចំពោះសំណង់អគារពហុមុខងារនៅទូទាំងប្រទេសមានចំនួន ៩៤ គម្រោង ស្មើនឹងជាង ៥ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,០៤៨ លានដុល្លារ។គម្រោងចាប់ពី២០០០ ដល់ឆ្នាំ២០១៩របាយការណ៍បន្តថាគិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅ ទូទាំងប្រទេសចំនួន ៤៨,០០៤ គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួនជិត ១៣២ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥១ ពាន់លានដុល្លារ។គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ១,៦២៤ អគារ។ ក្នុងនោះអគារ ខ្ពស់ៗមាន៖ ចាប់ពី ៥ ជាន់ទៅ ៩ ជាន់មានចំនួន ៨៧២ អគារ អគារចាប់ពី ១០ ជាន់ទៅ ១៩​ ជាន់មាន ចំនួន ៤៦១ អគារ អគារ ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់មានចំនួន ១៥៦ អគារ អគារចាប់ ពី ៣០ ជាន់ទៅ ៣៩ ជាន់ មាន ចំនួន ៩៥ អគារ និងអគារចាប់ពី ៤០ ជាន់ឡើងមានចំនួន ៤០ អគារ។ដោយឡែកគិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ ជាន់ទៅចំនួន ២៣៨ អគារ។ ចំណែកគម្រោងបុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានបែបបុរីនៅក្នុង រាជធានីភ្នំពេញមានចំនួន ២៩៨ គម្រោង រីឯលំនៅដ្ឋានមានលក្ខណៈជាអគារសហកម្មសិទ្ធិក្នុងរាជធានី ភ្នំពេញមានចំនួន ២២,២៦៩ យូនីត៕  ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ
May 31, 2022, 6:07 a.m.
ី(រូបតំណាង៖ គម្រោងបំពាក់អំពូលភ្លើងនៅតាមផ្លូវ)អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចាត់ឲ្យក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី សិក្សាស្រាវជ្រាវគម្រោងភ្លើងបំភ្លឺលើផ្លូវសំខាន់ៗតាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ និងឈានឆ្ពោះទៅរៀបចំដំឡើងជាផ្លូវការនាពេលឆាប់ៗ​ខាងមុខនេះ។លោកថា ផ្លូវក្នុងក្រុងជិត ៧០ គីឡូម៉ែត្រផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។លោកស្រី លី ហ៊ួយឆៀន ប្រធានក្រុមហ៊ុន វីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី បានថ្លែងថាបច្ចុប្បន្ន ក្រុមហ៊ុនលោកស្រីបាននឹងកំពុងដំណើរការសិក្សាស្រាវជ្រាវ អំពីគម្រោងរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបន្តពង្រីកវិសាលភាពទៅផ្លូវវាងក្រុងបន្ថែមទៀត។លោកស្រីបញ្ជាក់ថា៖«ផ្អែកតាមការសិក្សាស្រាវជ្រាវ ក្រុមការងារបានកំណត់បរិវេណបំភ្លឺបាន ៣៦ គីឡូម៉ែត្រ ក្នុងនោះពីកើតទៅលិច «ចាប់ពីរង្វង់មូលផ្តិល ដល់ឧកញ៉ា ឃ្លាំង មឿង ១១គីឡូម៉ែត្រ» និងពីត្បូងទៅជើង «ចាប់ពីស្ពានលលកស ដល់សាលាពោធិ៍កំបោរ ៩.៥ គីឡូម៉ែត្រ» ដោយប្រើប្រាស់បង្គោលភ្លើងចំនួន ៩១៩ បង្កោល អំពូលភ្លើង ៩៣៩ អំពូល និងទូភ្លើង ៤៤ ទូ»។បន្ថែមលើនោះលោកស្រីក៏បានឲ្យដឹងដែរថា ផ្លូវសំខាន់ៗ ក្នុងក្រុងជិត ៧០ គីឡូម៉ែត្រ ផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។ដោយឡែក ផ្លូវវាងក្រុងជាង ៩ គីឡូម៉ែត្រ (ផ្លូវជាតិលេខ៥) ក្រុមហ៊ុនក៏ត្រូវសិក្សារួមគ្នាផងដែរ ព្រោះថាផ្លូវជាតិលេខ ៥បច្ចុប្បន្ន ចាប់ពីរង្វង់មូលផ្តិលដល់ឧកញ៉ា ឃ្លាំង មឿង ត្រូវកែប្រែទៅជាផ្លូវក្នុងក្រុងវិញ។ លោកនឹងបន្តអភិវឌ្ឍន៍ភ្លើងបំភ្លឺនៅតាមបណ្តាស្រុកជាប់បណ្តាយផ្លូវជាតិលេខ ៥ គឺស្រុកក្រគរ និងស្រុកបាកាន ជាពិសេសស្រុកវាលវែង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។លោក ម៉ៅ ធនិន ក៏បានស្នើឲ្យក្រុមហ៊ុនសិក្សាទម្រង់ផ្សេងៗ បន្ថែមទៀត មុននឹងឈានដល់ការពិគ្រោះសម្រេច ដោយផ្តោតសំខាន់ពីកំណើនប្រជាពលរដ្ឋ និងផ្លូវដែលពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ក្រុង។លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ និងខេត្តត្រាតមានច្រកព្រំដែនមួយឈ្មោះថា ច្រកផ្លូវលេខ៥៥ ឬច្រកថ្មដា ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អក្នុងការចេញចូលដោះដូរទំនិញគ្នាទៅវិញទៅមក។កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានសហការគ្នាដំឡើងបើកច្រកតំបន់នេះជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅពោធិ៍សាត់! លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩​រចនាឡើងដោយប្រើប្រាស់ចំណុចពិសេសៗពីស្នាដៃបិតាស្ថាបត្យកម្មខ្មែរ លោក​ វណ្ណ ម៉ូលីវណ្ណ
ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩​រចនាឡើងដោយប្រើប្រាស់ចំណុចពិសេសៗពីស្នាដៃបិតាស្ថាបត្យកម្មខ្មែរ លោក​ វណ្ណ ម៉ូលីវណ្ណ
June 7, 2022, 4:40 a.m.
ភ្ញៀវកត្តិយសជាង ៤០០ នាក់ដែលភាគច្រើនជាអ្នកជំនាញ​ និង អ្នកធ្វើការនៅក្នុងវិស័យអចលនទ្រព្យ កម្ពុជាកាលពីសប្តាហ៍មុនបានជួបជុំគ្នាដោយម្នាក់ស្លៀកពាក់យ៉ាងស្រស់ឆើតឆាយ ដើរកាត់លើ កម្រាលព្រំពណ៌ក្រហមទៅកាន់​សាលធំនៃសណ្ឋាគារ សូហ្វីតែល កម្ពុជា ដែលជាទីតាំងប្រារព្ធធ្វើកម្មពីធីដ៏ ធំប្រចាំឆ្នាំសម្រាប់វិស័យអចលនទ្រព្យទាំងមូល គឺ កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩។នេះគឺជាឆ្នាំទី២នៃការរៀបចំកម្មវិធីប្រគល់ពានរង្វាន់សម្រាប់វិស័យអចលនទ្រព្យដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួង សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា។ដោយមានគោលបំណងសំខាន់ចង់ជួយធ្វើឲ្យប្រសើរឡើង មានការគោរពទៅតាមវិជ្ជាជីវៈនៅក្នុងវិស័យ អចលនទ្រព្យ តាមរយៈការទទួលស្គាល់ និង ផ្ដល់តម្លៃទៅដល់ ភ្នាក់ងារ និង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យឆ្នើមមកពីទូទាំងប្រទេសនោះ ចៅក្រមនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្បឆ្នាំ២០១៩ រួមជាមួយការបោះឆ្នោតជាសាធារណៈ​បានរកឃើញជ័យលាភីចំនួន ២៦។គ្រប់ជ័យលាភីទាំងអស់ត្រូវបានផ្តល់ឲ្យនូវត្រានៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ ផ្លាកតំណាងពណ៌មាស និង អ្វីដែលសំខាន់បំផុតនោះគឺ ពានរង្វាន់និមិត្តរូបមួយដែល ការរចនាពានរង្វាន់នេះត្រូវបានទទួលការជំរុញចិត្ត និង គំនិតផ្សេងៗ ពីស្ថាដៃរបស់បិតា ស្ថាបត្យកម្មខ្មែរ គឺលោក វណ្ណ ម៉ូលីវណ្ណ។ ពានរង្វាន់ និង អ្វីៗទាំងអស់នេះគឺជាភស្ដុតាងសបញ្ជាក់ពី ភាពជោគជ័យ និង ការរួមចំណែករបស់ពួកគេ និង ក្រុមហ៊ុនក្នុងការលើកកម្ពស់ស្ដង់ដារ ការអនុវត្តន៍ក្នុងវិស័យអចលន ទ្រព្យកម្ពុជា។ពានរង្វាន់និមិត្តរូបដែលត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានរចនាឡើងដោយទាញយកគំនិតចេញស្ថាដៃសំខាន់ៗបីរបស់លោក វណ្ណ ម៉ូលីវណ្ណ។ ស្នាដៃទី១គឺ សាលសន្និសិទ្ធិចតុមុខ​ ដែលនៅខាងមុខអគារមានរចនាក្បាច់ត្រីកោណ និង ស្នាដៃទី២ គឺ វិមានឯករាជ្យ​ ដែលចំណុចពិសេសផ្សេងៗនៃស្ថាដៃទាំងពីរអាចរកឃើញបាននៅផ្នែកខាងក្រោមនៃ ពានរង្វាន់និមិត្តរូប។ ចំណែកឯស្នាដៃទីបីនោះ គឺបណ្ណាល័យនៃ វិទ្យាស្ថានភាសាបរទេស ដែលមានការរចនាម៉ូតជាសសរធរណីមាត្រ។ ចំនុចពិសេសនៃសសរធរណីមាត្រនោះ ត្រូវបានប្រើប្រាស់ ជាតួកណ្ដាលនៃពាន។បើយោងទៅតាមលោក ​Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com បានមានប្រាសាសន៍ថា ក្រុមការងាររបស់ Realestate.com រួមជាមួយ អ្នកតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់អចលនវត្ថុកម្ពុជា បានចំណាយពេលជាមួយគ្នាដើម្បីរិះរកគំនិតក្នុងការរចនានូវពានរង្វាន់មួយដែលអាចក្លាយជានិមិត្តរូប នៃប្រទេសកម្ពុជា​ផង​ និង វិស័យអចលនទ្រព្យទាំងមូលផងដែរ។លោកបានមានប្រសាសន៍ថា “វាពិតជាឆាប់រហ័សមែនទែន។ ពួកយើងបានគិតឃើញថាយើងគួរតែ ទាញុយកគំនិតផ្សេងៗពីសំណង់វិមានដ៏អស្ចារ្យទាំងអស់នេះនៅក្នុងប្រទេសកម្ពុជា សម្រាប់ការរចនាពានរង្វាន់របស់យើង។”“លោក​ វណ្ណ ម៉ូលីវណ្ណ ត្រូវបានស្គាល់ថាជាបិតាសា្ថបត្យកម្មសម័យទំនើបរបស់កម្ពុជា។ គាត់គឺជាមនុស្ស សំខាន់ម្នាក់ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការរៀបចំ និង រចនាគម្រោងផ្សេងៗសម្រាប់ប្រទេសកម្ពុជា​ និង រាជធានីភ្នំពេញដូចបានឃើញសព្វថ្ងៃនេះ។ យើងពិតជាមានមោទនភាពណាស់ក្នុងដាក់បញ្ចូលនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យដែលលោក វណ្ណ ម៉ូលីវណ្ណ​ បានបន្សល់ទុកឲ្យប្រទេស និង ប្រជានជនកម្ពុជា។ ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់នឹងមាន មោទនភាពដូចជាខ្ញុំនៅពេលមើលឃើញពានរង្វាន់និមិត្តរូបមួយនេះ។”លោក Thomas បានបញ្ជាក់បន្ថែម។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ៖
ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ
ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ
June 6, 2022, 5:01 p.m.
ទីបំផុតកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធីនៃការ ប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១២​ ខែធ្នូ ឆ្នាំ ២០១៩​ នៅឯសណ្ឋានគារ សូហ្វីតែលភ្នំពេញ។ វាគឺជារាត្រីមួយដ៏អស្ចារ្យ និង សំខាន់បំផុតសម្រាប់ វិស័យអចនលទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា ហើយ បរិយាកាសនោះក៏ជាការជួបជុំគ្នាមួយដ៏ សំខាន់សម្រាប់អ្នកមានអាជីពក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់ប្ដូរយោបល់ និង ឆ្លុះបញ្ចាំងអំពីភាពជោគជ័យដែលពួកគេសម្រេចបានក្នុងឆ្នាំ ២០១៩​នេះ។ភ្ញៀវកតិយសជាង៤០០ នាក់បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលរួមមាន មន្ត្រីរាជរដ្ឋាភិបាល អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ​ វិនិយោគគិន និង អ្នកជំនាញផ្នែកអចលនទ្រព្យ ដើរលើកំរាលព្រំ ពណ៌ក្រហមទៅកាន់សាលធំនៃសណ្ឋានគារ​ សូហ្វីតែល ជាកន្លែងរៀបចំសម្រាប់ការពិសារអាហារពេលល្ងាច ជុំគ្នា និង ការប្រកាសជាផ្លូវការរបស់ជ័យលាភីនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៩។ខណៈដែលគ្រប់គ្នាកំពុងសប្បាយរីករាយក្នុងការទទួលទានស្រាក្រហម និង ម្ហូបដែលត្រូវបានរៀបចំឡើង យ៉ាងពិសេសសម្រាប់រាត្រីដ៏អស្ចារ្យនោះ​ អ្នកចូលរួមកម្មវិធីទាំងអស់ក៏មានឪកាសធ្វើជាសាក្សី និង អបអរជាមួយអ្នកឈ្នះពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ទាំងអស់ ខណៈពេលដែលឈ្មោះរបស់ពួកគេត្រូវ​ បានប្រកាសជាសាធារណៈម្ដងមួយៗ និង ទទួលបានការទទួលស្គាល់ចំពោះភាពជោគជ័យ និង កិច្ចខំប្រឹងប្រែងរបស់ពួកគេនៅ ក្នុងវិស័យអចលនទ្រព្យដែលជួយជម្រុញឲ្យពួកគេឈ្នះពានរង្វាន់ ទាំងអស់នេះ។អ្នកឈ្នះទាំង២៦នាក់មកពីក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះបោះសំលេងក្នុងប្រទេសកម្ពុជាត្រូវ បានប្រកាសជាផ្លូវការនៅក្នុងរាត្រីនោះ ហើយពួកគេត្រូវបានផ្តល់ឲ្យនូវពានរង្វាន់ជានិមិត្តរូបមួយ ត្រានៃកម្មវិធីប្រគល់ពានរង្វាន់ ផ្លាកតំណាងមួយដែលបញ្ជាក់ពីភាពជោគជ័យរបស់ជ័យលាភីម្នាក់ៗ និង ក្រុមហ៊ុនរបស់ពួកគេ។ក្រុមហ៊ុន CPL Cambodia Properties Limited និង ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុនទាំងពីរមានកិតិ្តយសឈ្នះ ពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ២០១៩ សម្រាប់ប្រភេទ​ សហគ្រាស ហើយ ក្រុម ហ៊ុន Yi Fung Real Estate ឈ្នះពានរង្វាន់ជាក្រុមហ៊ុ​ន ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩​​ សម្រាប់ ប្រភេទ សាជីវកម្ម។ ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩​គឺ ក្រុមហ៊ុន CBRE Cambodia ដែលឈ្នះពានរង្វាន់រហូតដល់ ៨ពាន ហើយក្រុមហ៊ុនដែលឈ្នះ ពានច្រើនជាងគេបន្ទាប់នោះគឺក្រុមហ៊ុន Yi Fung Real Estate ដែលឈ្នះចំនួន ៥​ ពានរង្វាន់ ខណៈ ដែលក្រុមហ៊ុន CPL Cambodia Properties Limited និង Amatak Property Service ឈ្នះពានចំនួន២ រៀងៗខ្លួន។កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩ នេះគឺជាឆ្នាំទីពីរនៃកម្មវិធីនេះ ដែលត្រូវបានរៀបចំ ឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការគ្នាជាមួយ ក្រសួងហរិញ្ញវត្ថុ និង សេដ្ឋកិច្ច និង សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា។កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានបង្កើតឡើង​ដើម្បីអបអរសាទរ និង ទទួលស្គាល់នូវ កិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន និង ភ្នាក់ងារអចលនទ្រព្យដែលមានប្រជាប្រិយភាពនៅក្នុងប្រទេស ទំាំងអស់ក្នុងការលើកកម្ពស់ស្តង់ដារ និង ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យក្នុង ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើង ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជាតាមរយៈការទទួលស្គាល់នូវភាពជោគជ័យរបស់អ្នករាល់គ្នានៅក្នុង វិស័យនេះដោយ សុក្រិត ស្មើភាពគ្នា និង រាប់បញ្ចូលអ្នកគ្រប់គ្នាទាំងអស់ តាមរយៈការអនុញ្ញាតឲ្យរាល់ក្រុម ហ៊ុនទាំងអស់អាចដាក់ពាក្យចូលរួមប្រគួតបានដោយមិនគឺពីទំហំ និង ទព្យសម្បត្តិសកម្មរបស់ពួកគេ។ថ្លែងបើកកម្មវិធីនារាត្រីនោះ លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថា យើងទទួលបានការដាក់ពាក្យចូលរួម ច្រើនជាង ១០០ ដែលចំនួននេះគឺជាចំនួនកើនឡើងទ្វេរដងប្រៀបធៀបជាមួយចំនួនពាក្យដែលយើង ទទួលបានកាលពីឆ្នាំ២០១៨។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នករាល់គ្នាដែលបានចំណាយពេលវេលាក្នុង ការថតជាវីដេអូ និង រៀបចំពាក្យចូលរួមប្រគួត។”“កត្តាជម្រុញមួយដ៏សំខាន់ក្នុងការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺការជួយផ្សព្វផ្សាយអំពីវិស័យនេះជាទូទៅ ហើយ កត្តាមួយដែលសំខាន់ជាងគេបំផុតនោះគឺការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីកំរិតវិជ្ជាជីវៈ នៃវិស័យអចលនទ្រព្យរបស់កម្ពុជា។ តាមរយៈការប្រគល់ពានរង្វាន់ទៅដល់ក្រុមហ៊ុន និង ភ្នាក់ងារអចល នទ្រព្យដែលកំពុងដំណើរការដោយមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ នឹងជួយជម្រុញឲ្យអ្នករកទិញ និង លក់ អចលនទ្រព្យទាំងអស់រួមទាំងជនជាតិកម្ពុជា និង អន្តរជាតិឲ្យទទួលយកសេវាកម្មពីភ្នាក់ងារដែលមាន វិជ្ជាជីវៈ។ ដូចអ្នករាល់បានឃើញហើយ កម្មវិធីនេះជួយបង្កើននូវភាពជឿជាក់ទៅលើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាក្នុងកំរិតពិភពលោក។ ”លោក Thomas បានបញ្ជាក់បន្ថែម។ម្ចាស់ឧបត្ថម្ភកម្មវិធីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យដោយមានការចូល រួមឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងរួមមាន៖ ម្ចាស់ឧបត្ថម្ភកម្មវិធីធំ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ AGILE NAKI PROPERTY CO., LTD, ចូលរួមឧបត្ថម្ភដោយ KH LAND និង សហការឧបត្ថម្ភដោយ LEVDEO, GARDEN One, Midea Cambodia, TNAOT App, Cellcard, CEO Master Club, Lumiere Residence, CHIEF BANK, និង SingMeng Telemedia។ដៃគូប្រព័ន្ធផ្សព្វផ្សាយរួមមាន: Khmer Times, EuroCham Cambodia, Property Area Asia, CTN, FRESH NEWS, Fang.com, Thmey Thmey និង Biz Khmerបញ្ជីរួមនៃជ័យលាភីទាំងអស់ពានរង្វាន់សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ:ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សាជីកម្ម)Yi Fung Real Estateពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សហគ្រាស)CBRE Cambodia CPL Cambodia Properties Limitedពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំPointer Property Co., Ltdពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំតំបន់CBRE Cambodiaពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប្រចាំឆ្នាំKnight Frank Cambodiaពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំCBRE Cambodiaពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំCBRE Cambodiaពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំCBRE CambodiaYi Fung Real Estateពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំCentury 21 Fortuna Investmentពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើមYi Fung Real Estate CambodiaAmatak Property Service Co., LtdC-Herald Property Service Co., LtdLSCG Real Estate Co., Ltdពានរង្វាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ:ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំលោកស្រី អាន សុធីតាពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកលក់ឆ្នើមប្រចាំឆ្នាំលោកជំទាវ ប៊ុន ណាវីលោក សៀប រិទ្ធីពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកជួលឆ្នើមប្រចាំឆ្នាំលោកស្រី សៅ សុគន្ធារីពានរង្វាន់អ្នកវាយតម្លៃអចលនទ្រព្យឆ្នើមប្រចាំឆ្នាំឧកញា នួន រិទ្ធីពានរង្វាន់ភ្នាក់ងារអចលនទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំលោកស្រី សុន សុវិច្ឆិកាលោក​ នី​ រ៉ាស៊ីនពានរង្វាន់ជម្រើសភ្នាក់ងារអចលនទ្រព្យល្អឆ្នើមឧកញា នួន រិទ្ធីកញ្ញា ជា បុប្ផាលោក តេង លីហេងលោកស្រី តាំង ហួរដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ៖
ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
June 7, 2022, 3:59 a.m.
(ទិដ្ឋភាពនៃការធ្វើចរាចរនៅលើផ្លូវជាតិលេខ២) ផ្លូវជាតិលេខ២ ជាផ្លូវដ៏សំខាន់មួយ ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវ។ បច្ចុប្បន្នផ្លូវនេះ មានលក្ខណៈតូចចង្អៀត​ និងមានការខូចខាតមួយផ្នែកធំ ហើយស្ពានជាច្រើនកន្លែងនៅលើដងផ្លូវនេះក៏មានសភាពទ្រុឌទ្រោមផងដែរ។ កាលពីឆ្នាំ ២០១៨​ រាជរដ្ឋាភិបាល​​បានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញ ជាពិសេសការធ្វើការឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ផ្លូវដឹកជញ្ជូនសាធារណៈ។ ជាការបញ្ជាក់បន្ថែម នៅឯ​​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​(Urban Mobility Forum​) កាលពីថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​ នេះ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន បានលើកឡើងពីផែនការពង្រីកផ្លូវជាតិលេខ២ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវនេះ។ លោក ស៊ុន ចាន់ថុល បង្ហើបថា ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នឹងត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង​មុននៅក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ខណៈពេលនេះ​គ្រឿង​សម្ភារៈ​ និងបរិក្ខា​សំណង់ សម្រាប់​កែ​លម្អ​ផ្លូវ​នេះ ត្រូវ​បាន​ដឹកមកដល់​ប្រទេស​កម្ពុជា​​ជា​បណ្តើរ​ៗ​ហើយ ពោលគឺនៅរង់ចាំពេលវេលាសមស្របដើម្បីបើកការដ្ឋានសាងសង់ជាផ្លុវការ។ ការកែលម្អឡើងវិញនូវ​ផ្លូវ​ជាតិលេខទាំងពីរខ្សែនេះមាន​ប្រវែង​សរុប ៧២.១៧ ​គីឡូម៉ែត្រ ដោយគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦ លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ក្នុងនោះថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជាមាន​ប្រមាណ​ ៨.៥ លាន​ដុល្លារ​អាមេរិក។ កំណាត់ផ្លូវធំៗរបស់ផ្លូវជាតិលេខ២គម្រោង​នេះ ឆ្លង​កាត់​រាជធានី​ និង ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ត្រូវរបែងចែក​ជា ៣ ​កំណាត់​ផ្លូវធំៗមាន​ដូចជា៖ កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមាន​ប្រវែង ៨.៧​ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅ​តំបន់​ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មាន​ទទឹង​ផ្លូវ ១៥ ម៉ែត្រ និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ សង់ទីម៉ែត្រ។ កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​គួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣.៨១ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២ គន្លង និង​ទទឹង ១៣ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ សង់ទីម៉ែត្រ។ កំណាត់​ទី៣៖ ផ្លូវជាតិ​លេខ២២ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម ដែលមានប្រវែង​ ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ ម៉ែត្រ ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​ សង់ទីម៉ែត្រ​។សញ្ញាណវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យអ្នកជំនាញអចលនទ្រព្យមើលឃើញថាផែនការពង្រីក និងកែលម្អផ្លូវនេះនឹងជួយជំរុញដល់វិស័យដីធ្លី ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ច្រឹក សុននីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា​ តំបន់ផ្លូវជាតិលេខ ២ នឹងក្លាយជាទិសដៅថ្មីសម្រាប់ការវិនិយោគជាច្រើននៅពេលអនាគត ដោយសារទីនេះមានដីទំនេរធំៗ ដែលបច្ចប្បន្នទីនេះមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្រើននៅឡើយទេ។ លោក សុខនីម មើលឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងព្រលានយន្តហោះ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្នែកមួយដ៏សំខាន់ ដែលជួយជំរុញតម្លៃអចលនទ្រព្យបន្ថែមទៀត នៅក្នុងតំបន់ផ្លូវជាតិលេខ២នេះ។តម្លៃដីបន្តកើនឡើង ពាក់ព័ន្ធនឹងទីផ្សារដីធ្លី​ លោក សុខនីម មើលឃើញថាតម្លៃដីបានហក់ឡើងខ្ពស់ចាប់តាំងឆ្នាំ ២០១៨ ក្នុងពេល​បច្ចុប្បន្ននេះតម្លៃជាមធ្យមតាមបណ្តោយផ្លូវជាតិលេខ២មានតម្លៃ ២០០ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលមុនឆ្នាំ២០១៨ គេអាចទិញបានក្នុងតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​ចំណែក លោក លោក បា៉ន់ ដារ៉ា ប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុ​នអចលនទ្រព្យ BZ Properties បានឲ្យដឹងថាតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ២ ចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកាសគម្រោងព្រលានយន្តហោះថ្មីនៅក្នុងស្រុកណ្តាលស្ទឹង និងគម្រោងផ្សារទំនើបអ៊ីនអន ៣។  លោក​ដារ៉ា​ មានប្រសាសន៍ថា “ថ្វីត្បិតតែតម្លៃបានហក់ឡើង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺមិនមានដីសម្រាប់លក់ច្រើនឡើយ ពិសេសដីនៅជិត និងចេញពីរង្វង់គួរស្រូវ ដោយសារដីធំៗទាំងនោះ ត្រូវបានគេទិញទុកសម្រាប់គម្រោងអភិវឌ្ឍន៍នៅពេលអនាគត។” លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់​តំបន់ឃុំបឹងខ្យាងមានតម្លៃពី ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០​​ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។ដីឡើងថ្លៃខ្ពស់ខ្លាំងជាក្តីបារម្ភនៅពេលអនាគតការកើនឡើងតម្លៃគឺជាចំណុចល្អសម្រាប់ទីផ្សារដីធ្លី ប៉ុន្តែការកើនឡើងជ្រុល ក៏ជាហានិភ័យគួរឲ្យបារម្ភផងដែរ សម្រាប់វិស័យអចលនទ្រព្យ។ នេះជាការលើកឡ់ើងរបស់អ្នកនាង អាន សុធីតា នាយិការនៃក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជា។អ្នកនាងពន្យល់ថា កំណើនតម្លៃដីខ្ពស់ខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាកត្តាគួរឲ្យព្រួយបារម្ភ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារនៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានភ្ជាប់ ហើយអ្នកអភិវឌ្ឍន៍ចង់ចូលទៅតំបន់ ក្រុមហ៊ុនទាំងនេះនឹងមិនអាចមានលទ្ធភាពវិនិយោគ គម្រោងឲ្យឆ្លើយតបនឹងលទ្ធភាពទីផ្សារជាក់ស្តែងទេ។ ចំណុចនេះនឹងធ្វើឲ្យមានការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ក្នុងតំបន់។ ដូចនេះអ្វីដែលត្រូវគ្រប់គ្រង់ឲ្យបានគឺគ្រប់គ្រងតម្លៃដីធ្លីឲ្យ កើនឡើងក្នុងលក្ខណៈសមស្របតាមទីផ្សារជាក់ស្តែង។ អ្នកនាង សុធីតា​ បានបន្ថែមទៀតថាយើងត្រូវរង់ចាំក្នុងរយៈពេល ៥ ឆ្នាំទៀត ដើម្បីអាចមើលឃើញពីសន្ទុះ និងកំណើនវិនិយោគនៅតំបន់ផ្លូវជាតិលេខ ២ ហើយវិស័យលំនៅដ្ឋាននឹងបោះជំហ៊ានមុនគេនៅទីនេះ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ