+855 92 92 1000
Logo
ក្រុមហ៊ុន SingMeng Telemedia ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Discovery New City Co., Ltd ដើម្បីបង្កើតគម្រោង “សហគមន៍ឆ្លាតវៃ”
Updated on: June 6, 2022, 5:01 p.m.
Published on: December 30, 2019, 6:20 a.m.

ក្រុមហ៊ុន SingMeng Telemedia ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Discovery New City Co., Ltd ដើម្បីបង្កើតគម្រោង “សហគមន៍ឆ្លាតវៃ”


កាលពីថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ ២០១៩ នេះសន្និសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ 

ក្រុមហ៊ុនជាច្រើនមកពីឧស្សាហកម្មសំណង់ អចលនទ្រព្យ និង ឧស្សាហកម្មទូរគមនាគមន៍បាន ចូលរួម។ ក្រោមប្រធានបទ “កិច្ចពិភាក្សាព្រឹត្តិការណ៍ពិសេស ការចេញផ្សាយលទ្ធកម្មនិង វិស្វកម្ម” ក្នុងនោះមានការបង្ហាញពីផលិតផលជាក់ស្តែង ការទទួលទានអាហារពេលល្ងាចជុំគ្នា និងបញ្ចប់ប្រកបដោយជោគជ័យនៃពិធីចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ។  

ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ICT ដំបូងគេបង្អស់និងមានតែមួយគត់នៅកម្ពុជា ក្រុមហ៊ុន Cambodian SingMeng  Telemedia Co., Ltd និង Discovery New City Co., Ltd  បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើគម្រោង សហគមន៍ឆ្លាតវៃ"។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យផ្សារទំនើប DNC និងសហគមន៍ឆ្លាតវៃរបស់ DNC មានអាជីវកម្មប្រកបដោយភាពទាក់ទាញ និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៍អស្ចារ្យប្រកបដោយភាពវៃឆ្លាត  និង មានផាសុកភាព ខ្ពស់ក្រោមស្លាកឈ្មោះជាក្រុមហ៊ុនឈានមុខគេ និងប្រកបដោយការច្នៃប្រឌិតខ្ពស់ Discovery New City Co., Ltd.  

គួររំលឹកថាក្រុមហ៊ុន SingMeng Telemedia គឺជាប្រតិបត្តិករដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដោយផ្អែកលើទីផ្សារកម្ពុជា និងភូមា និងការផ្តល់នូវដំណោះស្រាយព័ត៌មានទូទៅតែមួយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូល។

ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ SingMeng Telemedia បានដាក់ខ្សែកាប្លិ៍អុបទិកគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយជាប្រតិបត្តិករ ដំបូងគេនៅកម្ពុជាដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា“three-in-one” និង “ដំណោះស្រាយ ICT តែមួយគត់ ” ។ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

 

Comments