+855 92 92 1000
Logo
ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩​រចនាឡើងដោយប្រើប្រាស់ចំណុចពិសេសៗពីស្នាដៃបិតាស្ថាបត្យកម្មខ្មែរ លោក​ វណ្ណ ម៉ូលីវណ្ណ
Updated on: June 7, 2022, 4:40 a.m.
Published on: December 17, 2019, 8:59 a.m.

ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩​រចនាឡើងដោយប្រើប្រាស់ចំណុចពិសេសៗពីស្នាដៃបិតាស្ថាបត្យកម្មខ្មែរ លោក​ វណ្ណ ម៉ូលីវណ្ណ


ភ្ញៀវកត្តិយសជាង ៤០០ នាក់ដែលភាគច្រើនជាអ្នកជំនាញ​ និង អ្នកធ្វើការនៅក្នុងវិស័យអចលនទ្រព្យ កម្ពុជាកាលពីសប្តាហ៍មុនបានជួបជុំគ្នាដោយម្នាក់ស្លៀកពាក់យ៉ាងស្រស់ឆើតឆាយ ដើរកាត់លើ កម្រាលព្រំពណ៌ក្រហមទៅកាន់​សាលធំនៃសណ្ឋាគារ សូហ្វីតែល កម្ពុជា ដែលជាទីតាំងប្រារព្ធធ្វើកម្មពីធីដ៏ ធំប្រចាំឆ្នាំសម្រាប់វិស័យអចលនទ្រព្យទាំងមូល គឺ កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩។

នេះគឺជាឆ្នាំទី២នៃការរៀបចំកម្មវិធីប្រគល់ពានរង្វាន់សម្រាប់វិស័យអចលនទ្រព្យដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួង សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា។

ដោយមានគោលបំណងសំខាន់ចង់ជួយធ្វើឲ្យប្រសើរឡើង មានការគោរពទៅតាមវិជ្ជាជីវៈនៅក្នុងវិស័យ អចលនទ្រព្យ តាមរយៈការទទួលស្គាល់ និង ផ្ដល់តម្លៃទៅដល់ ភ្នាក់ងារ និង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យឆ្នើមមកពីទូទាំងប្រទេសនោះ ចៅក្រមនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្បឆ្នាំ២០១៩ រួមជាមួយការបោះឆ្នោតជាសាធារណៈ​បានរកឃើញជ័យលាភីចំនួន ២៦។

គ្រប់ជ័យលាភីទាំងអស់ត្រូវបានផ្តល់ឲ្យនូវត្រានៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ ផ្លាកតំណាងពណ៌មាស និង អ្វីដែលសំខាន់បំផុតនោះគឺ ពានរង្វាន់និមិត្តរូបមួយដែល ការរចនាពានរង្វាន់នេះត្រូវបានទទួលការជំរុញចិត្ត និង គំនិតផ្សេងៗ ពីស្ថាដៃរបស់បិតា ស្ថាបត្យកម្មខ្មែរ គឺលោក វណ្ណ ម៉ូលីវណ្ណ។ ពានរង្វាន់ និង អ្វីៗទាំងអស់នេះគឺជាភស្ដុតាងសបញ្ជាក់ពី ភាពជោគជ័យ និង ការរួមចំណែករបស់ពួកគេ និង ក្រុមហ៊ុនក្នុងការលើកកម្ពស់ស្ដង់ដារ ការអនុវត្តន៍ក្នុងវិស័យអចលន ទ្រព្យកម្ពុជា។

ពានរង្វាន់និមិត្តរូបដែលត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានរចនាឡើងដោយទាញយកគំនិតចេញស្ថាដៃសំខាន់ៗបីរបស់លោក វណ្ណ ម៉ូលីវណ្ណ។ ស្នាដៃទី១គឺ សាលសន្និសិទ្ធិចតុមុខ​ ដែលនៅខាងមុខអគារមានរចនាក្បាច់ត្រីកោណ និង ស្នាដៃទី២ គឺ វិមានឯករាជ្យ​ ដែលចំណុចពិសេសផ្សេងៗនៃស្ថាដៃទាំងពីរអាចរកឃើញបាននៅផ្នែកខាងក្រោមនៃ ពានរង្វាន់និមិត្តរូប។ ចំណែកឯស្នាដៃទីបីនោះ គឺបណ្ណាល័យនៃ វិទ្យាស្ថានភាសាបរទេស ដែលមានការរចនាម៉ូតជាសសរធរណីមាត្រ។ ចំនុចពិសេសនៃសសរធរណីមាត្រនោះ ត្រូវបានប្រើប្រាស់ ជាតួកណ្ដាលនៃពាន។

បើយោងទៅតាមលោក ​Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com បានមានប្រាសាសន៍ថា ក្រុមការងាររបស់ Realestate.com រួមជាមួយ អ្នកតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់អចលនវត្ថុកម្ពុជា បានចំណាយពេលជាមួយគ្នាដើម្បីរិះរកគំនិតក្នុងការរចនានូវពានរង្វាន់មួយដែលអាចក្លាយជានិមិត្តរូប នៃប្រទេសកម្ពុជា​ផង​ និង វិស័យអចលនទ្រព្យទាំងមូលផងដែរ។

លោកបានមានប្រសាសន៍ថា “វាពិតជាឆាប់រហ័សមែនទែន។ ពួកយើងបានគិតឃើញថាយើងគួរតែ ទាញុយកគំនិតផ្សេងៗពីសំណង់វិមានដ៏អស្ចារ្យទាំងអស់នេះនៅក្នុងប្រទេសកម្ពុជា សម្រាប់ការរចនាពានរង្វាន់របស់យើង។”

“លោក​ វណ្ណ ម៉ូលីវណ្ណ ត្រូវបានស្គាល់ថាជាបិតាសា្ថបត្យកម្មសម័យទំនើបរបស់កម្ពុជា។ គាត់គឺជាមនុស្ស សំខាន់ម្នាក់ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការរៀបចំ និង រចនាគម្រោងផ្សេងៗសម្រាប់ប្រទេសកម្ពុជា​ និង រាជធានីភ្នំពេញដូចបានឃើញសព្វថ្ងៃនេះ។ យើងពិតជាមានមោទនភាពណាស់ក្នុងដាក់បញ្ចូលនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យដែលលោក វណ្ណ ម៉ូលីវណ្ណ​ បានបន្សល់ទុកឲ្យប្រទេស និង ប្រជានជនកម្ពុជា។ ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់នឹងមាន មោទនភាពដូចជាខ្ញុំនៅពេលមើលឃើញពានរង្វាន់និមិត្តរូបមួយនេះ។
”លោក Thomas បានបញ្ជាក់បន្ថែម។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ៖

Comments