+85561 777 090
Logo

Recent Articles

អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
May 30, 2022, 11:16 p.m.
ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​រីកចម្រើន​ខ្លាំង និង​មាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​ពី​ក្រៅ​ស្រុក​។ វិស័យ​អចលនទ្រព្យក៏បាន​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើនឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះដែរ ហើយ​ចំណោម​នេះមាន​អ្នកខ្លះ​ក៏​ជោគជ័យ ហើយ​ខ្លះទៀតក៏​បរាជ័យក្នុង​រយៈពេល​ដ៏​ខ្លី​។​បរាជ័យ​ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ន៍​ ចំណែក​ជោគជ័យក្នុង​វិស័យ​អចលនទ្រព្យ បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​បំផុត​។ ប៉ុន្តែ​សួរថា តើ​ភាពជោគជ័យ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?ពាក់ព័ន្ធការលើកឡើងនេះដែរ លោកឧកញ៉ា ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ផង​ដែរនោះបានលើកឡើងនា«​ពិព័រណ៍​អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩» កាលពីពេលថ្មីៗថា ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​។ ទោះយ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជាដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា រូបនេះបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទ​ពិសោធន៍ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងនៅក្នុង​វិស័យអចលនទ្រព្យ​មកដល់សព្វថ្ងៃនោះគឺ៖១.ធ្វើអ្វីគិតពីគុណភាពខ្ពស់នៅត្រង់ចំណុចនេះលោកថា នៅក្នុង​វិស័យ​អចលនទ្រព្យមាន​ផ្នែក​ជាច្រើនខុសៗគ្នា ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ គឺចាំបាច់ត្រូវ​គិត​ជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរ​ប្រតិបត្តិការ​ទៅលើ​ការទិញ លក់ ជួល​ និង​វាយ​តម្លៃ​អចលនទ្រព្យ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខចំពោះអតិថិជន។ ​ហេតុនេះបើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យគិត​ពីគុណភាពជាមុននោះ ទើបកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។ ២.សេវាកម្មល្អមុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ លោក​ចង់​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម​បម្រើ​សេវា​កម្ម​ដីធ្លីក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។លោកបញ្ជាក់ថា កាល​ពី​លោក​បើក​ជំនួញ​សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយសារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនលោកទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​។៣.ភាពជឿទុកចិត្តខ្ពស់មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថាគឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណាក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព ដូច្នេះ យើង​ចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។សរុបជារួមមកលោកថា បើសិនជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹង​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ដែលធ្វើ​អ្នកធ្វើ​ជំនួញ​ជោគជ័យ​មិនខានឡើយ៕ ស្វែងរកព័ត៌មានថ្មីៗ និង អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
June 6, 2022, 5:02 p.m.
២៣ តុលា ២០១៩- ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មានសេចក្តីសោមនស្សសូមប្រកាសជូនដំណឹងថា ក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ដោយហេតុថា យើងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះរាជាណាចក្រកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់ឡើយ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសំរេចអនុវត្តបន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលយើងសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់យើងផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះពីផលប៉ះពាល់នានាបើមានជាអាទិ៍។ ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់យើង ថានឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak យើងខ្ញុំសូមបញ្ជាក់ថាគម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មី ឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការ ផ្តល់ជូនគម្រោងរបស់យើងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សានិងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
June 6, 2022, 9:42 p.m.
នៅព្រឹកថ្ងៃទី ២២ ខែតុលា គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ធ្វើពិធីចុះហត្ថលេខារួមគ្នាលើផ្នែកសណ្ឋាគារ និងលំនៅដ្ឋាន ដែលបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី​ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific ក្រុមហ៊ុន KT Pacific Group ក្រុមហ៊ុន  LiXin Group មន្រ្តីរដ្ឋាភិបាលជាច្រើននាក់ និងភ្ញៀវកិត្ដិយសជាច្រើនរូប។ សុន្ទរកថារបស់លោក ជូន អូនអូ នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ Wyndham ថ្លែងនាឱកាសនេះ លោក  ជូន អូនអូ ប្រធានសណ្ឋាគា Wyndham គឺជាសណ្ឋាគារធំជាងគេ និងមានភាពរីកចម្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសអាមេរិក បានលើកឡើងថា ជាមួយទំនាក់ទំនង និងបទពិសោធន៍ប្រតិបត្តិការអាជីវកម្ម ទូលំទូលាយ យើងធានាថាប្រតិបត្តិការសណ្ឋាគារនេះនឹងដំណើរការ ទៅដោយរលូន។ បើតាមលោក  ជូន អូនអូ បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការម៉ាកយីហោចំនួន ២៣ និងសណ្ឋាគារជិត ៩,០០០ នៅក្នុងប្រទេសចំនួន ៨០ លើទ្វីបចំនួន ៦ ហើយបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែមិថុនាឆ្នាំ២០១៨ ។លោកបានបន្ថែមទៀតថាសណ្ឋាគារ Wyndham គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ មានភាពទំនើបបំផុត និង​មានសេវាកម្មល្អបំផុត ប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅបំផុត។ប្រទេសកម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១៥ លាននាក់នៅឆ្នាំ២០៣០ ជាមួយការនាំមកនូវការងារចំនួន ២ លានកន្លែងដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨ ប្រទេសកម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារបន្ថែមចំនួន ១០ម៉ឺនបន្ទប់បន្ថែម។ សុន្ទរកថារបស់លោក ស៊ី មីងចាវ នាយកប្រតិបត្តិក្រុមហ៊ុន Lixin Groupលោក  ស៊ី មីងចាវ  នាយកប្រតិបត្តិលោកគម្រោង CEO KT Pacific បាននិយាយថា ជាមួយទីតាំងស្នូលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ខណ្ឌ ៧ មករា តំបន់ទាំងមូលនឹងក្លាយជាទីសម្គាល់សម្រាប់អាជីវកម្មសណ្ឋាគារ អន្តរជាតិនៃក្រុមហ៊ុនលីស៊ីនគ្រុប និងក្រុមហ៊ុនស៊ូជីប៉ាស៊ីហ្វិកគ្រុប ដែលបានចូលមកទីក្រុងភ្នំពេញ។ លោកបានលើកឡើងដែរថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយគេរំពឹងថាឆ្នាំ២០៣០ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរធុរកិច្ចចំនួន១៥ លាននាក់។  ម្យ៉ាងវិញទៀត ភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទិសដៅវិនិយោគយ៉ាងខ្លាំងរបស់ពិភពលោក។ អំពីគម្រោង  CEO KT Pacificគម្រោងគម្រោង CEO KT Pacific ស្ថិតនៅចម្ងាយតែ ៣០០ ម៉ែត្រប៉ុណ្ណោះពីទីស្តីការនាយករដ្ឋមន្ត្រី។ ស្តិតនៅក្នុងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋានអន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ១៣០ ម៉ែត្រ ដែលខ្ពស់ជាងគេតែមួយគត់នៅរាជធានីភ្នំពេញ។លើសពីនេះទៀតគម្រោងនេះត្រូវបានរចនាឡើងសម្រាប់ឥស្សរជនអាជីវកម្មពិភពលោក ដែលមានសេវាកម្មអាជីវកម្មលំដាប់ផ្កាយ ៥ កន្លែងកម្សាន្ត ដូចជា សាលពិធីជប់លៀងអន្តរជាតិ បន្ទប់ញ៉ាំស្រាក្រហម មជ្ឈមណ្ឌលស្ប៉ា កន្លែងរត់ហាត់ប្រាណ​ អាង ហាលទីកស្តង់ដារអន្ដរជាតិរហូតដល់ ៣០ ម៉ែត្រ។  ទីកន្លែងរត់ហាត់ប្រាណលើអាកាសតែមួយប៉ុណ្ណោះប្រវែង ៣៣០ ម៉ែត្រនៅភ្នំពេញ។ គម្រោង CEO KT Pacific មានអាផាតមេនសរុប ១,១៥៦ យូនីត។ អគារ A មាន ៤៨២ យូនីត ទាំងសណ្ឋាគារពាណិជ្ជកម្ម និកន្លែងកម្សាន្ត។ គម្រោងនេះផ្តល់ជូនការជួលត្រឡប់ប្រចាំខែចំនួន ១៨,៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ក្នុងរយៈពេលរហូតដល់ ១០ ឆ្នាំ បើធៀបនឹងទីផ្សារជួលនៅរាជធានីភ្នំពេញបច្ចុប្បន្នជាទូទៅមានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ។ ការរួមបញ្ចូលគ្នារវាង Wyndham Group និងគម្រោង CEO KT Pacific នឹងបង្កើតគំរូថ្មីសម្រាប់វិស័យសណ្ឋាគារ លំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ហើយក្នុងពេលតែមួយបង្កើតជម្រើសដំបូងល្ពបំផុតសម្រាប់វិនិយោគិន ដែលផ្តល់ជូនប្រាក់ចំណេញខ្ពស់ និងការជួលរយៈពេលវែងបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយនេះនឹងនាំមកនូវឱកាសគ្មានដ៏ល្អបំភុតនៅក្នុងអាស៊ីអាគ្នេយ៍ទាំងមូល៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា
ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា
May 28, 2022, 6:29 a.m.
(ឧកញ៉ា សៀ ឬទ្ធី ពេលកំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩)អ្នក​ជំនាញល្បីឈ្មោះផ្នែកអចលនទ្រព្យ ​បាន​លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន។ ការ​អះអាង​យ៉ាង​ដូច្នេះ ដោយសារ​តែ​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​មើល​ឃើញ​ថាកម្ពុជា​មាន​កំណែ​ទម្រង់រឹត​បន្តឹង​លើ​ប្រព័ន្ធ​ច្បាប់ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បរិស្ថាន​អាជីវកម្ម​មាន​ភាព​ល្អ​ប្រសើរ ជាពិសេសគឺ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​​នៅតែរក្សាជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់ ៧%។ការ​កំណត់​ភាព​រីក​ចម្រើន​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ផ្អែក​លើ​កត្តា​សំខាន់ៗ ដូចជាស្ថិរភាព​នយោបាយ​និង​បរិស្ថាន​អាជីវកម្ម​មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឱ្យ​វិនិយោគិន​មាន​ទំនុក​ចិត្ត។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​វិនិយោគ​មាន​ភាព​ទូលាយ​ចំពោះ​វិនិយោគិន​បរទេស និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ជា​ចំណុច​សំខាន់​ល្អ​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា។ យ៉ាងណាអ្នកជំនាញបានអះអាងថា  ដើម្បីធានាបានសុខមាលភាព និងនិរន្តភាពដល់វិស័យ​អចលនទ្រព្យកម្ពុជា អ្នកវិនិយោគចាំបាច់ត្រូវតែគិតទៅដល់វិស័យសំខាន់២ ដែលមិនគួរមើល​រំលង់​នោះឡើយ។លើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ នៅសណ្ឋាគាណាហ្គាវើល ថ្ងៃទី ០៤ ខែតុលា លោកឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ព្រមទាំងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានកត់សម្គាល់ឃើញ វិស័យ២ធំៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិយោគគិនបរទេសនិងអ្នកវិយោគក្នុងស្រុក ផ្នែកអចលនទ្រព្យកំពុងគិតពិចារណានោះគឺ វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ លោក​បញ្ជាក់​​សម្រាប់​វិស័យ​ទេសចរណ៍ អ្នកវិយោគជាច្រើនមើលឃើញថា សន្ទុះនៃការអភិវឌ្ឍន៍សំណង់​ផ្ទះល្វែង បុរី ខុនដូ មានចំនួនច្រើន ដែលជាហេតុធ្វើឱ្យមានការការប្រកួតប្រជែងខ្លាំង។ ហេតុនេះ លោកឧកញ៉ាបានណែនាំថា សម្រាប់អ្នកដែលមានដី និងមានធនធានស្រាប់ គួរតែបង្វែរទិសដៅមកអភិវឌ្ឍន៍ដីនោះជាទៅកន្លែងទេសចរណ៍ ដូចជា សណ្ឋាគារ រម្មនីយដ្ឋាន កសិទេស​ចរណ៍​វិញ ឬជាមជ្ឈមណ្ឌលកំសាន្តជាដើម ទើបអាចរក្សាបានផលចំណេញ និងបញ្ចៀសពី​ដៃគូ​ប្រកួតប្រជែងនៅក្នុងវិស័យអចលនទ្រព្យ។ដោយឡែក សម្រាប់វិស័យឧស្សាហកម្មវិញ អ្នកជំនាញអចលទ្រព្យរូបនេះ បានចែករំលែកបទ​ពិសោធន៍ដល់ម្ចាស់អចលនទ្រព្យដែរថា គួរសាងសងជាឃ្លាំង និងសង់រោងចក្រសម្រាប់ជួល ព្រោះបច្ចុប្បន្នអ្នកសាងសង់ឃ្លាំងនិងរោងចក្រសម្រាប់ជួល ភាគច្រើនជាជនបរទេស​។ហេតុនេះ​លោកបន្តថា បើសិនមានដីហើយអភិវឌ្ឍន៍ជាឃ្លាំងនៅឯជាយក្រុងសម្រាប់ជួលវិញ ម្ចាស់អាជីវកម្ម នឹងអាចទទួលបានផលចំណេញយ៉ាងតិចពី៨%ទៅ១០% ក្នុងមួយឆ្នាំ។យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​មាន​ចំណុច​វិជ្ជមាន​ទាំង​អស់​នេះ​ក្តី ក៏​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​នៅអះអាងថា បើអ្នកចង់ឱ្យការអភិវឌ្ឍន៍របស់ខ្លួន លើវិស័យទាំង២ខាងលើបានជោគជ័យ និងចៀសវាងពីហានិភ័យណាមួយនោះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែស្វែងយល់ពីព័ត៌មាន និងធនធានក្នុងគម្រោងអាជីវកម្ម​របស់​ខ្លួន​ឱ្យបានច្បាស់និងត្រឹមត្រូវសិន ទើបអាចធានាបាន​សុខាមាលភាព និរន្តភាព និងឈានទៅអភិវឌ្ឍន៍វិស័យអចលទ្រព្យកម្ពុជាបានពិតប្រាកដ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
June 7, 2022, 6:42 a.m.
យោងតាមសេចក្តីជូនដំណឹងមួយ ដែលចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.)គឺបានបញ្ជាក់ថាក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ បានលក់ទ្រព្យសម្បត្តិសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី។ នៅថ្ងៃទី១៦ ខែតុលានេះដែរ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បី ប្រគល់សិទ្ធិកាន់កាប់ និងសិទ្ធិគ្រប់គ្រងទាំងអស់ពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ជូនក្រុមហ៊ុន ជីប ម៉ុងលែន។​យោងតាមការជូនដំណឹងដដែលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ក៏បានជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅដ្ឋាន និងអតិថិជន ទាំងអស់ឲ្យ បានជ្រាបថា ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ។គួរបញ្ជាក់ដែរថា​ គម្រោង ហ្គ្រេនភ្នំពេញអន្តរជាតិ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ២៦០ ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេ នៅប៉ែកខាងជើងទីក្រុងភ្នំពេញ ដែលអភិវឌ្ឍជាទីក្រុងរណបបែបស៊ីវីល័យ លំនៅដ្ឋានបែបសហគមន៍ ដើម្បីបំពេញតម្រូវការអ្នករស់នៅក្នុងរាជធានីភ្នំពេញ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
J-Tower 3 - News Banner KH
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
June 7, 2022, 3:19 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិន អ្នកជំនួញ និងជនជាតិចិនជាច្រើនបានសម្រុកចូលមកលេង រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលកត្តានេះបានជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ឯកឧត្តម គៀត ចាន់ថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាមកត្រឹមខែ កក្កដា ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជា ២ លាននាក់បានចូលមកដល់ក្នុងប្រទេសកម្ពុជា​ ដែលក្នុងនោះចំនួន ២៥ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ និងវិយោគនៅកម្ពុជា។ យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Furi Times Square ​ដែល​បានចេញផ្សាយកាលពីពាក់កណ្តាលឆមាសទី២​ ឆ្នាំ២០១៨  កន្លងទៅបាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ ​៤,០០០​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាលជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង និង​ថ្លៃ​ខ្ពស់​ជាងគេ ពោលគឺ​មាន​តម្លៃ​ពី១,៥០០ ទៅ ២,៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​ឆ្នាំ២០១៨ ​កើនឡើងឡើង​ដល់ ២,០០០ ដល់ ៤,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។របាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ចេញផ្សាយនៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថាតម្លៃនៅខេត្តព្រះសីហនុបានបន្ត កើនឡើងខ្ពស់គួឲ្យកត់សម្គាល់។ ក្នុងនោះដីសង្កាត់មួយកើនឡើងជិត ៦៥% រីឯសង្កាត់បីកើនឡើងជាង ៩០% ធៀបនឹងឆមាសទី២​ ឆ្នាំ២០១៨។ ក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងឌីជីថល ឬកាស៊ីណូអនឡាញនៅ កម្ពុជា។ បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់វិទ្យុ​អាស៊ីសេរី​កាលពីដើមខែ​កញ្ញា កន្លងទៅថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ ជិត ១២​ ម៉ឺន​នាក់​ហើយ​បានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែ​កញ្ញា​​ ឆ្នាំ២០១៩ ​នេះ។អ្នកជំនាញសាទរចំពោះវិធានការបិទល្បែងអនឡាញការបិទល្បែងអនឡាញ និងការហូរចេញនៃជនជាតិចិនបានក្លាយជាក្តីកង្វល់មួយ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែអ្នកជំនាញក៏សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ។ អ្នកជំនាញយល់ឃើញដូចៗគ្នាថា វិធានការរបស់រដ្ឋាភិបាលនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាក្នុងរយៈពេលវែង។ ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh កាលពីដើមខែកញ្ញា លោកឧកញ៉ា នួន រិទ្ធី នាយកប្រតិបត្តិរ​បស់ក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា៖ «​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែង ស៊ីសង ​មិនមែនជា​អ្នកវិនិយោគទេ»។ លោក​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋ កិច្ចកម្ពុជាក្នុងរយៈពេលវែង»​។ ដូចគ្នានេះដែរ ថ្លែងនៅក្នុងពីព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩​ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh កាលពីដើមខែតុលានេះ បណ្ឌិត គីម ហ៊ាង ជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ក៏មើលឃើញពីផលចំណេញរយៈពេលវែងសម្រាប់ សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ។ លោកថាការបញ្ឈប់ការភ្នាល់ល្បែងអនឡាញនឹង​ផ្តល់​ផល​ល្អ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយស្ថេភាព និងនិរន្តរភាព។ អចលនទ្រព្យរងផលប៉ះពាល់ បើបិទល្បែងអនឡាញភ្លាមៗទោះយ៉ាងណា បណ្ឌិត គីម ហ៊ាង មើលឃើញថាក្នុងរយៈពេលខ្លី ការហូរចេញដ៏ច្រើននៃជនជាតិចិន ដែលបណ្តាលមកពីការបិទល្បែង អនឡាញនេះ នឹងធ្វើឲ្យប៉ះពាល់[ច្រើន]ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។លោកបានបញ្ជាក់ថា អគារនៅក្នុងព្រះសីហនុ ដែលធ្លាប់ជួល ២ ម៉ឺនដុល្លារពីមុន ឥឡូវធ្លាក់ក្រោម ១ ម៉ឺនដុល្លារ (ប៉ុន្តែគ្មានអ្នកជួល) រីឯដីធ្លីធ្លាប់មានតម្លៃ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់មកត្រឹម ១៥០ ដុល្លារ។ សម្រាប់បញ្ហានេះ បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ ចុះនៃវិស័យអចលនទ្រព្យគឺត្រូវបន្តការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការស្រាប់ក្នុងពេលបច្ចុប្បន្នឲ្យបានរយៈពេលមួយឆ្នាំទៀត។  នេះមានន័យថា សម្រាប់ក្រុមហ៊ុន កាស៊ីណូ ដែលមានអជ្ញាប័ណ្ណកំពុងដំណើរការ និងកំពុងជួលអគារស្រាប់គួរត្រូវបានបន្តកិច្ចសន្យាមួយឆ្នាំទៀត ចំណែកបើមានអជ្ញាប័ណ្ណ តែមិនធ្វើប្រតិបត្តិការត្រូវដកយកវិញ ហើយរដ្ឋក៏នឹងមិនផ្តល់អជ្ញាប័ណ្ឌដល់ក្រុមហ៊ុនថ្មីទៀតដែរ។ លោកជឿថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពទីផ្សារអចលនទ្រព្យ [ការទិញលក់-ជួល ការសាងសង់ជាដើម] មានលំនឹងជាធម្មតា។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ឃើញថាការបិទល្បែងអនឡាញអាចផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យអចលនទ្រព្យ។ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CPL បានលើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យដែរថាយើងមិនគួរមានក្តីបារម្ភ ខ្លាំងពេកនោះទេចំពោះការបិទល្បែងអនឡាញ [ពិសេសនៅខេត្តព្រះសីហនុ] ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាមិនផុយស្រួយ ដោយសារការចាកចេញនៃជនជនជាតិចិនពីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ការធ្វើនេះគឺដើម្បីស្ថេរភាពនៃវិស័យអចលនទ្រព្យរយៈពេលយូរ។» ឧកញ៉ា ចេង ខេង បានបន្តថា “រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍខេត្ត ព្រះសីហនុ”។ បើតាមការអះអាង ក្រុមអ្នកជំនាញសភាពាណិជ្ជកម្មដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងលោក ឧកញ៉ា លី ហួរ ជាសហប្រធាន បានក៏មានរៀបក្រុមការងារ​ ត្រួតពិនិត្យ ដែលបានជជែកជាមួយភាគីរដ្ឋាភិបាលក្នុងការកំណត់ និងវាយតម្លៃហានិភ័យ និងបញ្ហានានាដែលអាចកើតមាននៅខេត្តព្រះសីហនុ។ ជាលទ្ធផល ដោយសារសំណង់អគារ នៅខេត្តព្រះសីហនុកំពុងមានដំណើរការសាងសង់យ់ាងមមារញឺក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនទាន់សាងសង់រួចរាល់ផងនោះ ដែលទាំងនេះវាបានបង្ករឲ្យមានបញ្ហា ភាពគ្មានសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជាដើម ដល់ការរស់នៅរបស់ប្រជាជន។ បើតាមការពិភាក្សា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងត្រូវរៀបចំឲ្យមានលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខេត្តព្រះសីហនុសម្រាប់អ្នកក្នុងស្រុក។​សូមបញ្ជាក់ដែរថា​ បើយោងតាមស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បាន​ប្រាប់សារព័ត៌មានក្នុងស្រុក VOD​ ​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ អាជីវកម្មស្ទើរតែ ៩០% នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន​ ​ដែលរាប់ចាប់តាំងពី​ផ្ទះសំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម។ បច្ចុប្បន្នក្រុងព្រះសីហនុមានសណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ ១៥៦ ទីតាំង កាស៊ីណូ​ចំនួន​ ៦២ ​ ​ក្លឹប​កម្សាន្តចំនួន ៤៨ ​ហាងខារ៉ាអូខេ​ចំនួន ៤១  ហាង​ម៉ាស្សា​ចំនួន ៤៦ និងភោជនីយដ្ឋាន​​ ៤៣៦ ទីតាំង៕ ស្វែងរកឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬ អចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ!
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
June 6, 2022, 5:02 p.m.
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គម្រោង អ & អេហ្វ កម្ពុជា  បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍មួយឆ្នាំនៃការដំណើរការគម្រោងនៅក្នុងទីក្រុងភ្នំពេញ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករជាមួយដៃគូសហការសម្ព័ន្ធពាណិជ្ជករជាច្រើន។ ក្រុមហ៊ុន អ & អេហ្វ ក​ម្ពុជា បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅបុរីមជ្ឈមណ្ឌលភ្នំពេញដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកិតិ្ដយសនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដៃគូសហការសម្ព័ន្ធពាណិជ្ជករ និងសំណាក់អ្នកសារព័ត៌មានមកពីអង្គភាពធំៗប្រចាំនៅកម្ពុជាសរុបប្រមាណជាង៣០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ​ និងអ៊ូអរក្រៃលែង ដោយថ្នាក់ដឹកនាំកិតិ្តយសទាំងឡាយបានធ្វើការសំណេះសំណាលជាមួយនឹងដៃគូពាណិជ្ជករនានាដោយសេចក្ដីសោមនស្សរីករាយ ចំណែកឯម្ចាស់ផលិតផលសំខាន់ៗជាច្រើនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាសមាជិកសម្ព័ន្ធពាណិជ្ជកររបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នាឱកាសនោះផងដែរ។រួមគ្នាបង្កើតយុគសម័យថ្មីនៃរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន អ & អេហ្វ កម្ពុជាបើកឆាកកម្មវិធីនេះដោយមានការសម្ដែងរបាំប្រពៃណីបានញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក។ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅ​របស់ក្រុមហ៊ុន អ & ​អេហ្វ បានឡើងថ្លែងសុន្ទរកថាធ្វើការអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ព្រមទាំងធ្វើការជូនពរដល់បណ្ដាដៃគូក្នុងសម្ព័ន្ធពាណិជ្ជករទាំងអស់ឱ្យទទួលបានភាពជោគជ័យ និងរួមដៃគ្នាកសាងអនាគតដ៏ត្រចះត្រចង់ប្រកបដោយសុទិដ្ឋិនិយមផងដែរ។អស់រយៈពេល ២៥ ឆ្នាំមកនេះ ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅជុំវិញពិភពលោក។ ចាប់ផ្ដើមពី “បុរី ប៉ាន់ពិជូជាង ថ្មី” រហូតដល់ការក្ដោបក្ដាប់សិទ្ធិកាន់កាប់សណ្ឋាគារ ប្រណិតៗធំៗនៅជុំវិញសកលលោក ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅតែរក្សាខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកប្រតិបត្តិការទីក្រុងដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដាររស់នៅរបស់ប្រជាជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើងជានិច្ច។ ចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមហ៊ុន អ & អេហ្វ គ្រុប បានឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗចំនួនពីរជាបន្ដបន្ទាប់គឺគម្រោង បុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ &អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេបង្អស់ក្នុងការបើកទំព័រគម្រោងលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ និងបង្កើននូវស្ដង់ដារជីវភាពរស់នៅរបស់អ្នកភ្នំពេញឲ្យប្រសើរឡើងមួយកម្រិត ទៀត។ លើសពីនេះទៅទៀត គម្រោងក៏ទទួលបានជ័យលាភីលក់ដាច់ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងទីផ្សារកម្ពុជាផងដែរ។ចាប់ផ្តើមដោយយភាពអស្ចារ្យ និងសម្រេចបានភាពជោគជ័យនឹកស្មានមិនដល់នៅក្នុងកម្មវិធីនេះ  អ &អេហ្វ គ្រុប ក៏បានអញ្ជើញតារាចម្រៀងកិត្តិយសដ៏ល្បីប្រចាំកម្ពុជា និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អ & អេហ្វ ប្រចាំនៅកម្ពុជា ហើយក៏ជាពាណិជ្ជករមួយរូបផងដែរ គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីចែករំលែកនូវបទពិសោធន៍អស់រយៈកាល ១ ឆ្នាំមកនេះ ចំពោះការចូលជាសមាជិកក្នុងសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា។ នាឱកាសនោះដែរ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានឡើងផ្ដល់ប័ណ្ណសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងនាមជាទូតសុឆន្ទៈនៃសម្ព័ន្ធពាណិជ្ជករដ៏ឆ្នើមមួយរូប​។ បន្ទាប់មកទៀត បណ្ដាដៃគូសម្ព័ន្ធពាណិជ្ជករ អ&អេហ្វ បានឡើងសម្ដែងចំណាប់អារម្មណ៍ក្រោយពីចូលជាសមាជិករបស់សម្ព័ន្ធជាបន្តបន្ទាប់ ព្រមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដែលមានកន្លងមកនេះស្ដីពីការអភិវឌ្ឍអនាគតកាលនៃវិស័យពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ ក្នុងនាមជាសមាជិកដែលប្រកបរបរនៅកម្ពុជាព្រមទាំងជាអ្នកចូលរួមបង្កើតអនាគតភ្នំពេញដ៏រុងរឿង។ មិនថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ឬដៃគូពាណិជ្ជករទេ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងរង្វង់អេកូឡូ ស៊ីសេដ្ឋកិច្ចភ្នំពេញ គឺត្រូវដើរទន្ទឹមគ្នានឹងដំណើរអភិវឌ្ឍទីក្រុងនៃរាជធានីទាំងមូល។ ការដាក់ដំណើរការវេទិកាសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា និងបណ្ដាពាណិជ្ជករធំៗប្រចាំនៅកម្ពុជា ក្នុងការអនុម័តតាមទំនោរនិយម និងតម្រូវការអភិវឌ្ឍន៍របស់វិស័យពាណិជ្ជកម្មភ្នំពេញ។ ក្រុមហ៊ុន អ &អេហ្វ ជឿថា មានតែអនុវត្តនូវយុទ្ធសាស្ត្ររួមសុខ រួមទុក្ខ យុទ្ធសាស្ត្រចែករំលែក និងយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចនេះទេ ទើបអាចជំរុញឲ្យមានការរីកចម្រើនដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រសើរឡើងនៅពេលអនាគត។កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយភាពរីករាយ ជាមួយការបន្លឺស្នូរទះដៃយ៉ាងខ្លាំង អមដោយការបាញ់កាំជ្រួចក្រដាស ដើម្បីអបអរសាទរបើកសម្ពោធពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកំពូលនៃម៉ាកអាជីវកម្មសំខាន់ៗ​ និងទូតសុឆន្ទៈសម្ព័ន្ធពាណិជ្ជករ។អ & អេហ្វ កម្ពុជាជឿជាក់លើអនាគតនៃវិស័យអចលនទ្រព្យកម្ពុជាចំពោះ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ឆ្នាំ២០១៩ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យ។ ក្នុងនាមជាអ្នកសាងសង់លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា សង្ឃឹមថាក្រៅពីបង្កើនជីវភាពរស់នៅរបស់ប្រជាជន ក្រុមហ៊ុនក៏សង្ឃឹមជឿជាក់ថានឹងអាចបន្តរីកចម្រើនទៅមុខជាមួយគ្នាជាមួយនឹងដៃគូសហការ និងពាណិជ្ជករគ្រប់វិស័យទាំងអស់ ដើម្បីបង្កើតបាននូវគុណតម្លៃការអភិវឌ្ឍទីក្រុងឲ្យប្រសើរឡើង។ លោក វ៉ាង ជីហាវ  អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានមានប្រសាសន៍បង្ហាញថា៖ «ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហដើមរបស់ខ្លួនជានិច្ច ដោយពាំនាំមកនូវឱកាសរួមសហការធុរកិច្ចនានា សម្រាប់រាជធានីភ្នំពេញ និងអ្នកវិនិយោគគ្រប់វិស័យ ហើយយើងនឹងមិនធ្វើឱ្យដៃគូសហការដែលជឿទុកចិត្តលើ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ខកបំណងឡើយ»។  លោកបានបន្ថែមថា ឥឡូវនេះ យើងនៅបន្ដធ្វើការស្វាគមន៍បណ្ដាពាណិជ្ជករ ម្ចាស់ផលិតផល និងអ្នកវិនិយោគពីជុំវិញសកលលោកដែលមានបំណងមកចូលរួមក្នុងសម្ព័ន្ធពាណិជ្ជកររបស់យើង ដើម្បីរួមគ្នាបង្កើតភាពជោគជ័យ និងផលចំណេញសម្រាប់ទាំងអស់គ្នានៅពេលអនាគត៕ តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ
ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ
June 6, 2022, 5:01 p.m.
ធនាគារពិភពលោកបានឱ្យដឹងថាវិស័យសំណង់នៅកម្ពុជានៅតែបន្តកើនឡើងខ្លាំង​ដោយសារ​តែមានកំ​ណើន​ខ្ពស់​​នៃទុន​​វិនិយោគដែល​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋា​ភិ​បាល រួម​ផ្សំ​នឹង​កំ​ណើន​ការ​​នាំចូលសម្ភារៈសំណង់យ៉ាងច្រើនចូលមកក្នុងប្រទេស។របាយ​ការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹង កើនឡើង ៧ ភាគរយនៅ​ឆ្នាំ​នេះ ដែលបានរួមចំណែកដល់កំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាការនាំចូលដែកថែបសរុបបានកើនឡើង ៦៣,៥ ភាគរយក្នុងរយៈពេល ៩ ខែដំ​បូង​​ឆ្នាំនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាបង្ហាញពីកំណើនខ្លាំង ដោយ​កាល​ពី​ឆ្នាំ ២០១៨ ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ដ៏​សំ​ខាន់​ក្នុង​វិ​ស័យ​សំណង់​នេះសម្រេច​បាន​ត្រឹម​តែ​ ២៧,៧ ភាគរយប៉ុណ្ណោះ​ធាប​នឹង​​ឆ្នាំ ២០១៧។លោក​បន្ត​ថា​៖​«​ដែកថែបគឺជាវត្ថុធាតុដើមសំខាន់នៅក្នុងវិស័យសំណង់ហើយយើងមិនផលិតដែកថែបនៅក្នុងស្រុកទេ។ ប្រសិនបើយើងឃើញការនាំចូលដែកកើនឡើងយ៉ាងខ្លាំងវាអាចឆ្លុះបញ្ចាំងពីរបៀបដែលវិស័យសំណង់ដំណើរការ»។ការវិនិយោគវិស័យសំណង់បន្តកើនឡើងការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៩ គឺ​កើន​ឡើង​រហូត​ដល់​ ៥៧,៥ ភាគរយ​ឯណោះ​ពីចំនួន​​ត្រឹមតែ ២,១ ពាន់លានដុល្លារ នៅ​​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។​ នេះបើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal មានប្រសាសន៍ថាតម្លៃនៃការវិនិយោគក្នុងវិស័យសំណង់បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សចុងក្រោយនេះដោយសារតែការកើនឡើងនៃតម្រូវការលំនៅដ្ឋានក្នុងចំណោមអ្នកទិញក្នុងស្រុកដែល​ទើបនឹងរៀប​​អាពាហ៍ពិពាហ៍ និងប្រជាជនវណ្ណៈកណ្តាល។លោកក៏បានបន្ថែមទៀតថាតម្រូវការអគារ​ការិយាល័យការិយាល័យ សេវាកម្មផ្ទះល្វែង អាផាតមិន និងអគារពាណិជ្ជកម្មកាន់តែច្រើនឡើងៗបានរួមចំណែកដល់តម្រូវការកើនឡើងនៃសម្ភារៈសំណង់។លោកបានមានប្រសាសន៍ថា៖​«​​ការកើនឡើងនៃការនាំចូលដែកថែប និងសម្ភារៈសំណង់បង្ហាញពីការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនៃ​​កំណើននៃវិស័យសំណង់កម្ពុជា​»​​។លោក ឈាង ស៊ុយ​ហ៊ាង​ តំណាងម្ចាស់ឡឥដ្ឋជាង ១០០ នាក់នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថាតម្រូវការឥដ្ឋនៅតែខ្ពស់ ដោយ​មាន​​ការបញ្ជាទិញភាគច្រើនមកពីខេត្តព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ដែលសុទ្ធ​សឹង​ជា​ទិស​ដៅ ដែល​មាន​វិស័យនេះកំពុងមានការរីកចម្រើន។បើ​ទោះ​បី​ជា​វិ​ស័យ​នេះ​មិនទាន់​មានសញ្ញានៃការធ្លាក់ចុះនាពេលឆាប់ៗនេះក៏​ដោយ លោក លី សុដេត ​ពីធនាគារពិភពលោករំឭក​​ថាគួរ​​មានយុទ្ធសាស្ត្រមួយចំនួននៅក្នុងដៃដើម្បីការពារហានិភ័យណាមួយពី​ការ​រង​គ្រោះ​ពី​វិ​ស័យ​នេះ។​លោក​ថ្លែង​ថា​៖​«​​វិស័យសំណង់តែងតែមានវដ្តនៃការរីកដុះដាល។ យើងមិនរំពឹងថាកំណើនសំណង់នឹងបន្តជារៀងរហូតនោះទេ»៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា
June 4, 2022, 8:07 a.m.
ដោយមើលឃើញទីផ្សារកម្ពុជាកំពុងមានភាពរីកចម្រើន ជាមួយឱកាសវិនិយោគសម្បូរបែបលើវិស័យ អចលនទ្រព្យ គេក៏ឃើញមានក្រុមហ៊ុន/ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញសិទ្ធិធ្វើអាជីវកម្មពីអ្នកវិនិយោគិនក្នុងស្រុក ដើម្បីលក់សិទ្ធិអាជីវកម្មបន្ត និងបើកដំណើរការអាជីវកម្មនេះដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុនអន្តរជាតិ ទាំងនោះដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍អតិថិជននៅពេលមានតម្រូវការអចលនទ្រព្យ និងដើម្បីតម្រូវចិត្តប្រជាជនកម្ពុជាបច្ចុប្បន្នដែលចូលចិត្ត និងនិយមការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ។ បច្ចប្បន្ន មានក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មអចលនទ្រព្យក្នុងស្រុកក្រោម ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ និងផ្តល់សេវាកម្មអចលនទ្រព្យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ខណៈក្រុមហ៊ុនអ្នកគក់ជេ និងភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណ និងមិនមានវិញ្ញាបនបត្រវិជ្ជាជីវៈមានរាប់មិនអស់។ក្រុមហ៊ុន/ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិបោះជំហានចូលទីផ្សារកម្ពុជាវត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកទីផ្សារកម្ពុជា គឺស្របពេលដែលតម្រូវការ សេវាកម្មនេះនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន ឬភ្នាក់ងារក្នុងស្រុកនៅមានកម្រិត និងខ្វះស្តង់ដារវិជ្ជាជីវៈ និងស្របពេលដែលប្រជាជនកម្ពុជាចូលចិត្ត និងនិយមប្រើប្រាស់សេវាកម្ម ដែលមានស្តង់ដារ មានវិជ្ជាជីវៈ និងមានគុណភាព។ គេមើលឃើញថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់សេវាកម្មភាគច្រើន ចាប់ផ្តើមងាកទៅរកការប្រើប្រាស់សេវាកម្មណាដែលមាន ការទទួលស្គាល់ និងទទួលខុសត្រូវស្មោះត្រង់ វិជ្ជាជីវៈ មានស្តង់ដារការងារច្បាស់លាស់ និងត្រឹមត្រូវ (ដែលគេនិយមហៅថា “មាន BRAND”) ។គិតមកដល់បច្ចុប្បន្ន គេក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យរបស់អាមេរិក ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញនូវ Franchise ប្រភេទ (Regional Operating Principal) យកមកលក់បន្តនៅប្រទេសកម្ពុជា (sub franchise) និងវាយលុកទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងនោះមាន៖  ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន Huttons CPL ក្រុមហ៊ុន  ERA Realty Network  ក្រុមហ៊ុន Keller William Cambodia និងក្រុមហ៊ុន CBRE ជាដើម។ក្រុមហ៊ុនទាំងនេះ បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងគោលបំណងធំពីរគឺ៖ ដើម្បីលក់សិទ្ធិធ្វើអាជីវកម្មប្រភេទសេវាកម្ម ភ្នាក់ងារអចលនវត្ថុ (Real Estate Franchising)  នៅលើទឹកដីនៃប្រទេសកម្ពុជា និងផ្តល់សេវាកម្មអចលនទ្រព្យទូលំទូលាយដោយខ្លួនឯងផងដែរ តាមរយៈការប្រើប្រាស់ឈ្មោះក្រុមហ៊ុនទាំងនេះជាឧបករណ៍ទាក់ទាញអតិថិជន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យទាំងក្នុង និងក្រៅស្រុក។នៅក្នុងនោះ គេឃើញមានក្រុមហ៊ុនធំៗពីរកំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងពុះកញ្ជ្រោលទាំងការលក់ Sub Franchise បន្ត និងបើកដំណើរការអាជីវកម្មអចលនទ្រព្យ (សេវាកម្មទិញ លក់ ជួលអចលនទ្រព្យ) នៅកម្ពុជា មាន៖ ក្រុមហ៊ុន Century 21​ Cambodia ដែលបានចូលមកកាន់ទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១១ ដែលបើក និងដំណើរការនៅលើទឹកដីប្រទេសកម្ពុជា។ ស្ថាបនិកដែលនាំចូល Century 21 គឺលោក គុយ វ៉ាត ដែលជាស្ថាបនិករបស់ Park Café និងជាម្ចាស់ក្រុមហ៊ុន V-Trust Properties ផងដែរ ។ Century 21​ Cambodia គឺជាការិយាល័យទី ៧៥ ដែលបើកនៅកម្ពុជា ។ក្រុមហ៊ុនមហាគ្រួសារនៅកម្ពុជាក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនបែប Regional Operating Principal មួយដែលនាំចូលសិទ្ធិធ្វើអាជីវកម្មពីអាមេរិកមកលក់បន្តនៅកម្ពុជា តាំងពីអំឡុងឆ្នាំ ២០១១ មកម្លេះ។ រាល់ក្រុមហ៊ុនដែលបានទិញសិទ្ធិអាជីវកម្មពី Century 21 Cambodia ត្រូវបានតម្រូវឲ្យដាក់ឈ្មោះ Century 21 នៅពីមុខឈ្មោះក្រុមហ៊ុនរបស់ខ្លួន និងតម្រូវឲ្យធ្វើតាម Business Model របស់ក្រុមហ៊ុនមេនៅសហរដ្ឋអាមេរិក ឧទាហរណ៍៖ ក្រុហ៊ុន Century 21 Dream Property ជាដើម ។ បច្ចុប្បន្ន ក្រុមហ៊ុន Century 21 Cambodia មានសាខាដល់ ១៧ ដែលបានបើក និងដំណើរការនៅក្នុងប្រទេសកម្ពុជា ពិសេសគឺប្រតិបត្តិការនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមហាគ្រួសារ។ Century 21 Cambodia ឈរលំដាប់លេខ ១ ផ្នែកលក់សិទ្ធិ sub franchise ដែលមានសមាជិក sub franchise ច្រើនជាងគេ នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន ហើយកំពុងមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ពិសេសលើសេវាកម្មភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ និងជួល)។បណ្ឌិត គីម ហ៊ាង នាំយកក្រុមហ៊ុន Keller William Realty (KW) រីឯក្រុមហ៊ុន Keller William Realty (KW) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៣​ ដោយស្ថាបនិក ០២ រូប គឺ លោក Gary Keller និងលោក Joe Williams។ Keller William Realty (KW) គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​ ២០១៧ ដែលមានរហូតដល់​ជាង ១ ពាន់​លាន​ដុល្លារ​ ជាមួយ​ភ្នាក់ងារ ​សរុប​ចំនួន ១៦៥,៦៤២ នាក់​ទូទាំង​ពិភពលោក​។ Keller Williams Cambodia ឬ Keller Williams (Khmer Real Estate) ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយលោក គីម ហ៊ាង ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត។ លោក គីម ហ៊ាង បាននាំចូលក្រុមហ៊ុននេះមកកាន់ទីផ្សារកម្ពុជា នៅអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយបានទិញសិទ្ធិ​ Master Franchise ពី Keller Williams Realty (KW) ហើយមានផែនការលក់បន្ត sub franchise នៅដើមឆ្នាំ២០១៩ ។ Huttons CPL Cambodia​ ក៏ជាក្រុមហ៊ុនមួយដែលនាំចូលពីអាមេរិកដូចគ្នា ដោយលោកឧកញ៉ា ចេង ខេង និងបានដំណើរមកដល់ពេលបច្ចុប្បន្ននេះ។ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ERA Realty Network (ERA) ដែលមានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជា ច្រើនបានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨។ ចំណែក ក្រុមហ៊ុន CBRE ដែលបច្ចុប្បន្នកំពុងផ្តោតលើសេវាកម្មភ្នាក់ងារអចលនវត្ថុ វាយតម្លៃ និងគ្រប់គ្រងអចលនទ្រព្យ ដោយមានអគ្គនាយិកាដឹកនាំក្រុមហ៊ុន អ្នកនាង អាន សុធីតា។ ក្រុមហ៊ុននេះមានអចលនទ្រព្យធំៗក្នុងដៃ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារដាក់លក់ និងជួលលំដាប់ថ្នាក់មួយ ដែលអាចនិយាយបានថាជាក្រុមហ៊ុន លំដាប់ជួរមុខ (លំដាប់កំពូលទាំង ១០) ដែលទទួលបានការជឿជាក់ពីសំណាក់អតិថិជន និងម្ចាស់អចលនទ្រព្យពីគ្រប់មជ្ឍដ្ឋាន។ ក្រុមហ៊ុន CBER ក៏ផ្តោតលើសេវាកម្មមួយទៀតដែរ គឺសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលទទួលបាន ភាពលេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនធំៗ និងល្បីៗនៅកម្ពុជាលើសេវាកម្មគ្រប់គ្រង អចលនទ្រព្យនេះ។ ទោះជាយ៉ាងណាក្រុមហ៊ុន CBRE មិនផ្តោតលើការលក់បន្ត sub franchise នោះទេ ។មូលហេតុដែលក្រុមហ៊ុនអន្តរជាតិទាំងនេះ អាចចូលមកកាន់ទីផ្សារកម្ពុជាបាន ដោយសារតែភាពរីកចម្រើនក្នុង វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា កំពុងតែមានភាពទាក់ទាញខ្លាំងបំផុត ហើយការវិនិយោគលើវិស័យមួយនេះ ក៏ពុងទាក់ទាញ អ្នកវិនិយោគមកពីបរទេសយ៉ាងច្រើនផងដែរ ពិសេសអ្នកវិនិយោគទុនចិន ជ​ប៉ុន កូរ៉េ ជាដើម ហើយកត្តាមួយទៀត ដោយសារតែការការប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនអន្តរជាតិទាំងនោះលើទឹកដីកម្ពុជា ងាយស្រួលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន និងវិនិយោគិនបរទេស។  មួយវិញទៀត សម្រាប់ប្រជាជនកម្ពុជា បច្ចុប្បន្ននេះក៏មាននិន្នាការខ្លាំងទៅលើការប្រើប្រាស់សេវាកម្មក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះទាំងនោះផងដែរ។ ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះ នឹងជួយជំរុញ វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីក ចម្រើន និងមានវឌ្ឍនៈភាពល្អប្រសើរ ពិសេសគឺការនាំកិត្តិយស និងកេរ្តិឈ្មោះវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យមជ្ឍដ្ឋានអន្តរជាតិ បានស្គាល់តាមរយៈការចូលទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ។ ទទឺមជាមួយគ្នានេះ ក្រុមហ៊ុនទាំងនេះនឹងធ្វើការប្រកួតប្រជែងគ្នា​យ៉ាងខ្លាំងក្លា ដូច្នេះគេនឹងរង់ចាំមើលថា រវាងក្រុមហ៊ុនធំៗទាំងនេះ តើមួយណាប្រជែងយកទីផ្សារកម្ពុជាបានខ្ពស់ជាងគេ? ខណៈលោក គីម ហ៊ាង បានលើកឡើងថា ក្នុងឆ្នាំ២០២២ Keller Williams មានឱកាសក្តោបទីផ្សារអចលនទ្រព្យ ៣០%។ សម្រាប់ផលចំណេញជារួមវិញ គេរំពឹងថា វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះមក កាន់ទីផ្សារកម្ពុជា វានឹងជួយអភិវឌ្ឍធន ធានមនុស្ស វិជ្ជាជីវៈ និងសមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យ មួយចំនួនធំឲ្យកាន់តែប្រសើរឡើង។ ពោលគឺជួយដល់អ្នកមិនទាន់មានស្តង់ដារ និងខ្វះវិជ្ជាជីវៈឲ្យក្លាយជា អ្នកជំនាញផ្នែក ផ្តល់សេវាកកម្មអចលនទ្រព្យ ប្រកដោយភាពត្រឹមត្រូវក្នុងប្រទេសកម្ពុជា។ នេះមានន័យថា ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភព លោកទាំងនោះ​ពិតជាបាន ជួយជំរុញវិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែរឹងមាំ និងលូតលាស់ទៅមុខថែមទៀត៕ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
June 7, 2022, 1:41 a.m.
អជ្ញាធរខេត្តព្រះសីហនុបានប្រកាសពីការចាប់ផ្តើមដំណើរការជួលជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងការសាងសង់ផ្លូវថ្មីនៅក្នុងទីក្រុង។ គម្រោងនេះរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៨ ខែ។ យោងតាមអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានធ្វើការប្រកាសតាមរយៈ ការបង្ហោះសារលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យនេះ ផ្លូវ​ចំនួន ២៤ ខ្សែ ដែលប្រវែងប្រមាណ ៧៤ គីឡូម៉ែត្រនឹងត្រូវបានជួសជុលឡើងវិញជាមួយនឹងថវិកាចំនួន១០០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា។ ការងារនេះត្រូវបានអនុវត្តក្នុងពេលតែមួយដោយក្រុមហ៊ុនម៉ៅការចំនួន ៧ ផ្សេងគ្នា។គម្រោងជួសជុលត្រូវបានសិក្សា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូប រួមមាន៖ ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តមស៊ុន ចាន់ ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើយោងតាមទំព័រហ្វេកបុកដដែល។ ទឺកប្រាក់ចំនួន១០០ លានដុល្លារនេះត្រូវបានទាញចេញពីថវិកាបម្រុងរបស់ជាតិ ដោយនាយករដ្ឋមន្រ្តី ហ៊ុន​ សែន កាលពីខែសីហា ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការដឹកជញ្ជូនសម្ភារៈសំណង់ធុនធ្ងន់ជាញឹកញាប់ នៅពេលដែលវិស័យអចលនទ្រព្យ និងវិស័យសំណង់មានការរីកចម្រើននៅក្នុងទីក្រុងជាប់មាត់សមុទ្រមួយនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ! កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ!
សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា
សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 4:39 a.m.
ស្របពេលវិស័យអចលនទ្រព្យកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាទូទៅត្រូវបាន គេមើលឃើញថាមានសន្ទុះកំណើននៅស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។  ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ចំពោះការបង់ពន្ធអចលទ្រព្យ ប្រហែលជានៅមានសាធារណជនមួយចំនួនតូចប៉ុណ្ណោះដែលពុំទាន់បានយល់ច្បាស់អំពីពន្ធលើអចលនទ្រព្យនេះ ថាតើត្រូវបង់ពន្ធដោយរបៀបណា និងត្រូវបង់យ៉ាងដូចម្តេចជាដើម ​។ល។ ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទៀតដល់លោកអ្នក យើងបានធ្វើការដកស្រង់ និង សង្ខេបពីកិច្ចសម្ភាសន៍របស់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារស្តីអំពីពន្ធលើអចលនទ្រព្យ។ សំណួរ៖ តើអ្វីទៅជាពន្ធលើអចលនទ្រព្យ?ពន្ធលើអចលនទ្រព្យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ និងត្រូវបានដាក់ឲ្យអនុវត្តនៅ ឆ្នាំ២០១១។ ពន្ធអចលនទ្រព្យនេះប្រមូលជាប្រចាំឆ្នាំលើអចលនទ្រព្យ ដែលស្ថិតនៅក្នុងតំបន់ រដ្ឋបាលថ្នាក់ ខេត្ត/ខណ្ឌ រាជធានីភ្នំពេញ និងរដ្ឋបាលក្រុងនៅតាម បណ្តាខេត្តនានាជាមួយ នឹងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការ វាយតម្លៃអចលនទ្រព្យ។ ក្នុងការវាយតម្លៃនោះដែរ ក៏មានការចូលរួមដោយភាគីជាច្រើន រួមទាំងស្ថាប័នឯកជន ដើម្បីធ្វើឲ្យតម្លៃដែលកំណត់នោះអាចទទួលយកបាន។សំណួរ៖ តើពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំឬទេ?​ចម្លើយ៖ ពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះមានន័យថា ម្ចាស់អចលនទ្រព្យ ត្រូវស្វ័យប្រកាសបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ។ ប្រសិនបើម្ចាស់អចលនទ្រព្យមានភាពយឺតយ៉ាវ មិនបានបង់ពន្ធ គាត់នឹងទទួលរងការពិន័យតាមបទបញ្ញត្តិដែលមានជាធរមាន។ បើសិនម្ចាស់អចលនទ្រព្យ មិនទាន់បានចុះបញ្ជី គាត់ក៏ត្រូវទៅចុះបញ្ជី ឬផ្តល់ព័ត៌មានថ្មីៗ ទាក់ទងនឹងការកែសម្រួលអចលនទ្រព្យដែលគាត់មានដើម្បីបង់ពន្ធឲ្យបានត្រឹមត្រូវ។ ក្នុងករណីគាត់វាយអគារគាត់ចោល ហើយគាត់នៅសល់តែដីទទេ គាត់អាចនឹងខាតប្រសិនបើគាត់មិនបានផ្តល់ពត៌មាននោះ។ ជាធម្មតា ការបង់ពន្ធអចលនទ្រព្យ គឺបង់ទាំងដី និងអគារ។ បើគាត់វាយអគារចោល គាត់ត្រូវបង់ត្រឹមតែដីនោះទេ។ ឧទាហរណ៍ បើគាត់មិនផ្តល់ពត៌មានទាក់ទងនឹងការវាយអគារចោលនៅលើដីរបស់គាត់ទេ គាត់ត្រូវមានតួនាទីបង់ពន្ធអគារនោះជានិច្ច ដែលជាកត្តាធ្វើឲ្យគាត់ ខាតបង់។សំណួរ៖ ដោយសារតែប្រព័ន្ធនៃការបង់ពន្ធជារបបស្វ័យប្រកាស ប្រសិនបើក្នុងករណីដែលអ្នកបង់ពន្ធក្លែងបន្លំព័ត៌មានទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ដើម្បីបង់ពន្ធតិចតើវាអាចជាបញ្ហាបានដែរឬទេ?ចម្លើយ៖ ជាគោលការណ៍តាមបទបញ្ញត្តិច្បាប់ បើគាត់បង់ពន្ធខ្វះ គាត់នឹងត្រូវបង់បន្ថែម ហើយរងការពិន័យទៀត ដោយសារតែគាត់ប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ដែលមានជាធរមាន។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅទីក្រុងភ្នំពេញ បានចំនួន ១៦ ខណ្ឌ ហើយនឹងបន្តធ្វើបន្ថែមទៀត។ គោលដៅនៃការចុះធ្វើនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានអចលនទ្រព្យ តាមរយៈការប្រកាសព័ត៌មានថ្មីៗ ទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ហើយបើសិនជាគាត់ចង់បានកាតបង់ពន្ធ គេអាចជួយធ្វើឲ្យគាត់បាន។ វាអាចបង្កភាពងាយស្រួលដល់គាត់ ប្រសិនបើគាត់ចង់បង់ពន្ធអចលនទ្រព្យ ដែលស្ថិតនៅកំពង់សោម គាត់អាចបង់នៅភ្នំពេញក៏បាន។ ជំហានបន្ទាប់ គាត់អាចបង់តាម E-payment ដែលគាត់អាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបង់ពន្ធពីផ្ទះដោយមិនចាំបាច់ធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារក៏បាន។សំណួរ៖ ក្នុងករណីដែលម្ចាស់អចលនទ្រព្យមិនអើពើនឹងការបង់ពន្ធទាល់តែសោះ តើវាអាចជាបញ្ហាដែរឬទេ?ចម្លើយ៖ ជាគោលការណ៍ គាត់នឹងត្រូវទទួលរងការពិន័យ។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារមិនទាន់មានការចុះធ្វើសវនកម្មជាប្រចាំ ដូចដែលយើងធ្វើចំពោះក្រុមហ៊ុននោះទេ។ ដូច្នេះគេមានយន្តការមួយនៅពេលដែលគាត់ផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ គេនឹងពិនិត្យមើលប្រវត្តិនៃអចលនទ្រព្យនោះ រួមទាំងប្រវត្តិនៃការបង់ពន្ធអចលនទ្រព្យផងដែរ។ ប្រសិនបើគេឃើញថា គាត់មិនបានបង់ពន្ធទេ គេនឹងតម្រូវឲ្យគាត់បង់ពន្ធ រួមទាំងការពិន័យផងដែរ។ ផ្អែកតាមច្បាប់ការផ្ទេរកម្មសិទ្ធិនៅក្នុងរង្វង់ញាតិ ពន្ធប្រថាប់ត្រាគឺសូន្យ ប៉ុន្តែ ចំពោះពន្ធផ្សេងៗទៀត ដែលតម្រូវឲ្យគាត់បង់គាត់ត្រូវតែបង់។ក្នុងករណីដែលម្ចាស់អចលនទ្រព្យជានីតិបុគ្គល ក៏គេតម្រូវឲ្យគាត់បង់ពន្ធដែរ ប្រសិនបើគាត់ជំពាក់បំណុលពន្ធ។ ប្រសិនបើគាត់មិនមានលទ្ធភាពបង់ពន្ធទាំងអស់ គាត់អាចបង់ជាតំណាក់កាលក៏បាន។សំណួរ៖ ប្រសិនបើម្ចាស់អចលនទ្រព្យយល់ថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធទេ តើគាត់ត្រូវទៅប្រកាសប្រាប់ខាងពន្ធដារឲ្យដឹងថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធដែរឬទេ?ចម្លើយ៖ គាត់អាចធ្វើស្វ័យប្រកាស។ គាត់អាចយកព័ត៌មានដើម្បីគណនាមើលថាតើអចលនទ្រព្យរបស់គាត់ត្រូវបង់ពន្ធឬអត់? ជាវិធីគណនា គាត់អាចយកតម្លៃដែលគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យកំណត់ គុណនឹងតម្លៃផ្ទះ (បើមានច្រើនជាន់គុណនឹងចំនួនជាន់នោះ) ហើយគុណនឹង៨០% ដកនឹង ១០០,០០០,០០០ រៀល។ ប្រសិនបើឃើញតម្លៃនេះ ក្រោម ០ ឬស្មើ ០ គាត់មិនចាំបាច់បង់ពន្ធទេ។ ប៉ុន្តែបើសិនជាឃើញលើសពី ០ គាត់ត្រូវយកគុណនឹង ០.១% ដើម្បីរកតម្លៃពន្ធដែលត្រូវបង់។ ក្នុងករណីដែលគាត់គណនាឃើញក្រោមតម្លៃ ១០០ លានរៀល គាត់មិនចាំបាច់ប្រកាស ប្រាប់អគ្គនាយកដ្ឋានពន្ធដារទេ។ ប៉ុន្តែប្រសិនបើគាត់ស្ម័គ្រចិត្តចុះបញ្ជីក៏មិនមានបញ្ហាអ្វីដែរ។សំណួរ៖ តើការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះពន្ធលើអចលនទ្រព្យនេះមានភាពទូលំទូលាយហើយឬនៅ?ចម្លើយ៖ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនហើយ ដោយសារតែប្រជាពលរដ្ឋបានមកបង់ពន្ធច្រើនហើយ។ មានតែអចលនទ្រព្យមួយចំនួនទេដែលមិនទាន់បានបង់ពន្ធ។សំណួរ៖ ការយកពន្ធអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន ធ្វើឡើងនៅតែរាជធានី និងក្រុងតាមបណ្តាខេត្តទេ។ ចំណែកការយកពន្ធលើអចលនទ្រព្យនៅតាមស្រុកភូមិវិញ អាចនឹងធ្វើនៅពេលណាដែរ?ចម្លើយ៖ ចំពោះពន្ធលើអចលនទ្រព្យនេះ ធ្វើតែតាមភូមិសាស្រ្តរដ្ឋបាល និងមិនទាន់ធ្វើដល់ ស្រុកដទៃទៀតទេ ដោយសារតែក្នុងអាណត្តិទី៥ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តកៀងគរ ចំណូលមធ្យម២០១៤ ដល់២០១៨ ហើយក្នុងយុទ្ធសាស្រ្តនេះ មិនមានការតម្លើងពន្ធអ្វីនោះទេ។ ជាមួយនឹងយុទ្ធសាស្រ្តថ្មីមួយទៀត ដើម្បីកៀងគរចំណូលពីឆ្នាំ២០១៩ ដល់២០២៣ ដែលមិនមានការពង្រីកដែននៃការប្រមូលពន្ធដែរ។ អ្វីដែលយើងធ្វើគឹស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា
ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 2:34 a.m.
ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យ ដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាព័ត៌មានចាំបាច់មួយចំនួនដែលអ្នកជាម្ចាស់អចលនទ្រព្យត្រូវធ្វើការស្វែងយល់ដើម្បីប្រាកដថាអចលទ្រព្យរបស់អ្នកជាប់ពន្ធ ឬមិនជាប់ពន្ធ។តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់ពន្ធ?យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា៖ ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។  ទោះយ៉ាងណាមានអចលន​ទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។តើអចលនទ្រព្យមានតម្លៃប៉ុន្មានត្រូវជាប់ពន្ធ?អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល ​(២៥,០០០ដុល្លារ) ឡើងទៅ។តើអ្នកណាជាអ្នកជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ?យោងទៅតាមច្បាប់អ្នកដែលជាប់បន្ទុកបង់ព​ន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យជាប់ពន្ធ។តើត្រូវបង់ពន្ធនៅឯណា?​សម្រាប់អចលទ្រព្យនៅតាមខេត្តតម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្តប្រសិនបើអចល​នទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញត្រូវបង់នៅសាខាពន្ធដារខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំ​ដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះអ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ​ និងគណនាពន្ធដោយខ្លួនឯង។ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ​ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ។តើត្រូវគណនាប្រាក់ពន្ធដូចម្តេច?យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារូមបន្តរួមមួួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយដកនឹង ១០០លានរៀលរួចគុណនឹង ០,១ ភាគរយ។ឧទាហរណ៍៖ អ្នកមានដីទំហំ ១៥ម x ៣០ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ  ១០០​ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថាដីក្នុងតំបន់នោះមានតម្លៃ៣០០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដីមានតម្លៃ២៥០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០​ដុល្លារ/ម៉ែត្រការ៉េ​ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។សូម​មើលរបៀបគណនា៖តម្លៃដីសរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារផ្ទះជាន់ផ្ទាល់ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០​ ដុល្លារផ្ទះជាន់ទី១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារផ្ទះជាន់ទី ២ គឺ ១០០ x  ១៧០ ដុល្លារ = ១៧,០០០ ដុល្លារយើងបានតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារប្រាក់ពន្ធត្រូវបង់គឺ  (១៩៧,០០០ ដុល្លារ x ៨០% - ២៥,០០០ ដុល្លារ) x ០,១% = ១៣២,៦ ដុល្លារដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល។តើអាចដឹងពីតម្លៃអចលនទ្រព្យដោយរបៀបណា?​ការកំណត់តម្លៃអចលនទ្រព្យត្រូវធ្វើដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយផ្នែកទៅលើ តម្លៃជាក់ស្តែងលើទីផ្សារ។​​ ចំពោះការកំណត់តម្លៃដី និងតម្លៃអគារ ឬផ្ទះ ក្រសួងមានចេញជាតា រាងតម្លៃទៅតាមទីតាំង ឬតំបន់ផ្សេងៗគ្នាដែលបានបិទផ្សាយនៅតាមសាខាពន្ធដារខេត្ត និងខណ្ឌ។ ក្រៅពីនេះក៏មានការចុះត្រួតពិនិត្យ និងវាស់វែងលើអចលនទ្រព្យដោយផ្ទាល់ ពីគណៈកម្មការវាយតម្លៃអលនទ្រព្យ។ប្រសិនបើអចលន​ទ្រព្យនោះមានទាំងដី​ និងអគារសង់ភ្ជាប់ជាមួយគ្នាអចលនទ្រព្យនោះត្រូវបានរាប់បញ្ចូលថា ជាអចលនទ្រព្យតែមួយ​​ ហើយតម្លៃអចលនទ្រព្យសរុបបាន មកពីបូកបញ្ចូលគ្នារវាងតម្លៃ ដីសរុប និងតម្លៃអគារសរុប។ ប៉ុន្តែសម្រាប់អចលនទ្រព្យស្ថិតនៅលើទីតាំងផ្សេងគ្នាត្រូវរាប់បញ្ចូលជា អចលនទ្រព្យផ្សេងគ្នា និងត្រូវធ្វើ លិខិតប្រកាសពន្ធដាច់ពីគ្នា។តើត្រូវមានឯកសារអ្វីខ្លះនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យ?ឯកសារសំខាន់ៗដែលត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យមានដូចជា៖ ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណរួមមាន អត្តសញ្ញាណប័ណ្ណខ្មែរ សំបុត្របញ្ជក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបទេស លិខិតបញ្ជាក់ពីទីលំនៅដូចជាសៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិលើ អចលនទ្រព្យ ប្លង់រឹង ឬឯកសារផ្សេងទៀត ដែលបញ្ជាក់ពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយអជ្ញាធរឃុំ/សង្កាត់ស្របច្បាប់។តើអ្វីជាប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ?ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃអចលនទ្រព្យ។ កាតនេះមានសុពលភាព ជានិច្ចមិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ។​ប័ណ្ណសម្គាល់អចលនទ្រព្យការបង់ពន្ធអចលនទ្រព្យបង្កើតឡើងដើម្បីជួយសម្រួលដល់ការបង់ពន្ធឲ្យកាន់តែមានភាពងាយស្រួលដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។តើបច្ចុប្បន្ននេះយើងអាចបង់ពន្ធតាមប្រព័ន្ធអនឡាញបានដែរឬទេ?​នៅពេលអនាគតការបង់ពន្ធនឹងកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារនឹងដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន៕ស្វែងយល់អំពីព័ត៌មានអចលនទ្រព្យនៅកម្ពុជាចូលទៅកាន់គេហទំព័រ Realestate.com.kh
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
June 2, 2022, 11:59 a.m.
បច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យបានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រជាជន កម្ពុជា ពិសេសអ្នកមានបំណងវិនិយោគ អ្នកចង់ទិញលំនៅដ្ឋាន ឬដី និងអ្នកត្រៀមខ្លួនប្រឡូកក្នុងវិស័យអចលនទ្រព្យ។​ នៅពេលលើកឡើងការទិញលក់អចលនទ្រព្យ សម្រាប់អ្នកជំនាញ នៅពេលអនាគតទីផ្សារខុនដូនឹងមានតម្រូវការច្រើន [ច្រើនជាងផ្ទះជាប់ដី] ខណៈផ្ទះជាប់ដី​ (បុរី) នឹងត្រូវអភិវឌ្ឍកាន់តែឆ្ងាយពីទីក្រុង​​​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏លេចធ្លោម្នាក់នៅកម្ពុជា។ ថ្លែងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 ថ្មីៗនេះ នៅឯណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group បានចែករំលែកបទពិសោធន៍នៃការងារវិនិយោគ​ អចលនទ្យដល់អ្នកចូលរួមជាច្រើននាក់។ លោកបានបង្ហាញពីឱកាសវិនិយោគទៅពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រាប់ឲ្យអ្នកទិញត្រូវចេះស្វែងរក ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគណាមួយ។ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវភ្ជាប់ពីនឹងចំណុចនេះ លោក សៀ ឬទ្ធី បានបង្ហាញពីឱកាសវិនិយោគ និងនិន្នាការរស់នៅនៅក្នុងទីក្រុងភ្នំពេញទៅពេលអនគត ដោយលោកសំដៅដល់ការទិញខុនដូ។ លោកបានបង្ហាញពីគន្លឹះសំខាន់ ៣​ ធំៗ ដើម្បីអាចទិញខុនដូបានត្រឹមត្រូវ និងទទួលបានផលចំណេញ។ - ទី១ ទីតាំង៖ តាមការគូសបញ្ជាក់នេះសំដៅដល់កន្លែងគម្រោងមួយណា ដែលស្ថិតនៅតំបន់កណ្តាលក្រុង ឬតំបន់ក្រុង ជិតកន្លែងធ្វើការ សាលារៀន ជាដើម ។ល។ ដែលអាចធានានូវសេវាកម្មចាំបាច់ ដើម្បីបំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ។- ទី២ អ្នកអភិវឌ្ឍន៍៖ ម្ចាស់គម្រោងខុនដូទាំងអស់មិនមែនសុទ្ធតែជាអ្នកអភិវឌ្ឍន៍នោះទេ មានន័យថាពួកគេគ្រាន់តែជាអ្នកមានដើម្បីទុន តែខ្វះបទពិសោធន៍សាងសង់គម្រោងធំៗ។ ជាឧទាហរណ៍ ការវិនិយោគនៅកម្ពុជានៅអំឡុងឆ្នាំ២០០៨ ដែលភាគច្រើនជាជនជាតិកូរ៉េ ដែលមើលឃើញពីឱកាសនៅកម្ពុជា ប៉ុន្តែពួកគេមិនមែនជាអ្នកអភិវឌ្ឍន៍ទេ។ កត្តានេះអាចជំរុញការអភិវឌ្ឍន៍ឲ្យមានការរាំងស្ទះដល់ដំណើរអភិវឌ្ឍន៍ ដោយប្រការណាមួយ។ ដូច្នេះ ការសាកសួរលម្អិតពីប្រវត្តិអ្នកអភិវឌ្ឍន៍គឺមានសារៈសំខាន់ណាស់។​ - ទី៣ ដើមទុនរបស់អ្នកអភិវឌ្ឍន៍៖ ជាការណែនាំ អ្នកទិញត្រូវសិក្សាពីប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ ថាតើពួកគេមានដើម្បីទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងដែរឬទេ ធ្លាប់សាងសង់គម្រោងណាខ្លះ ធ្វើនៅកន្លែងណាខ្លះ  ហើយទទួលបានជោគជ័យដែរឬទេ និងស្តង់ដារគុណភាពបែបណា ជាដើម។ល។បន្ថែមលើចំណុចទាំងបីនេះ អ្នកទិញខុនដូត្រូវដឹងឲ្យច្បាស់ពីគោលបំណងរបស់ខ្លួន ថាតើទិញដើម្បីរស់នៅ ឬទិញដើម្បីវិនិយោគ។ ករណីទិញសម្រាប់រស់នៅ អ្នកទិញអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត និងរបៀបរស់ដ៏ទាន់សម័យ ដែលអាចផ្តល់ភាពសុខដុមសម្រាប់គ្រួសារ។​ ប៉ុន្តែបើទិញសម្រាប់​សម្រាប់ការវិនិយោគត្រូវពិចារណាពីសក្តានុពលពេល និងអត្រាជួលនៅពេលអនាគត៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
June 1, 2022, 4:29 a.m.
នៅក្នុងការធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ កាលពីសប្តាហ៍មុខនេះ លោក បណ្ឌិតគីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន  Keller Williams  ​ប្រចាំកម្ពុជាបានលើកឡើងពីថាអ្នកលក់ដីឡូត៍ត្រូវតែត្រៀមខ្លួន និងរៀនលក់គម្រោងផ្ទះ បុរី និងខុនដូវិញ ព្រោះទីផ្សារដីឡូត៍អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ បណ្ឌិតគីម ហ៊ាង បានលើកឡើងថាទីផ្សារដីឡូត៍បានពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមើលឃើញថាវានឹងថមថយទៅវិញ ដោយសារនៅដីនៅជុំវិញ ឬជិតៗក្រុងមានតម្លៃថ្លៃ និងគ្មានដីទំនេរសម្រាប់ពុះឡូត៍ទៀតនោះទេ។ ហើយដីឡូត៍ដែលបន្តពុះនៅពេលបច្ចុប្បន្នបានចេញកាន់តែឆ្ងាយទៅៗពីតំបន់ជាយក្រុង ដែលវាហាក់ឆ្ងាយពីក្តីស្រមៃរបស់អ្នកទិញ។ ដូច្នេះសម្រាប់និន្នាការថ្មីនៅក្នុងឆ្នាំបន្តបន្ទាប់ បណ្ឌិត គីម ហ៊ាង បានប្រាប់ឲ្យអ្នកលក់ដីឡូត៍ រៀនលក់បុរី និងខុនដូវិញ។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២០ ការលក់បុរីនឹងមាន ៦០ ភាគរយ ខណៈការលក់ខុនដូមាន ៣០ ភាគរយ ​និងលក់ដីឡូត៍ មាន ១០ ភាគរយ។ ចំណែកឆ្នាំ២០២១ ការលក់បុរី​មានពី ៥០ ទៅ ៥៥ ភាគរយ ខុនដូនឹងមាន ៤០ ភាគរយ ហើយដីឡូត៍អាចនៅពី ៥ ភាគរយ។ រីឯឆ្នាំ ២០២០ ការលក់បុរីអាចនៅត្រឹម ៥០ ភាគរយ ការលក់ខុនដូអាចកើនឡើងពី ៤០ ទៅ ៤៥​ ភាគរយ និងដីឡូត៍កាន់តែតិច។ បើតាមការលើឡើងនេះ លោកចង់បញ្ជាក់ថា ការលក់ខុនដូនឹងកើនឡើងខ្ពស់ ចំណែកបុរីនឹងថយបន្តិចម្តងៗ ខណៈដីឡូត៍នឹងត្រូវបាត់បង់ទីផ្សារ។លោករំពឹងថា ក្នុងរយៈពេល ៥​ ឆ្នាំទៅមុខទីផ្សារខុនដូនឹងកាន់តែពេញនិយម។ លោកបានធៀបទីផ្សារកម្ពុជាទៅទីផ្សារថៃកាលពី ២០ មុនថាកាលពី ២០ ឆ្នាំមុនប្រជាជនថៃមិនរស់នៅក្នុងខុនដូទេ ប៉ុន្តែពេលនេះភាគច្រើននៃអ្នករស់នៅខុនដូជាប្រជាជនថៃ ដោយសារពួកគេមានកន្លែងដែលពួកគេចាំបាច់ត្រូវធ្វើដំណើរទៅញឹកញាប់ដូចជា កន្លែងធ្វើការក្នុងក្រុង និង​សាលារៀនជាដើម។ លោកជឿថាកម្ពុជាក៏នឹងមានការវិត្តន៍ដូចគ្នាទៅនឹងប្រទេសថៃដែរ ដោយសារកំណើននៃប្រជាជនក្នុងក្រុងភ្នំពេញ និងការកកស្ទះ​ចរាចរណ៍។ សូមបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានកំណើនប្រជាជនប្រមាណ ១០​ ទៅ ១៥ ម៉ឺននាក់ចូលមករស់នៅ និងធ្វើការ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញនមួយយប់មានមនុស្សស្នាក់នៅប្រមាណ ៣ លាននាក់៕ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានអនុម័តជាផ្លូវការទាំងស្រុង
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានអនុម័តជាផ្លូវការទាំងស្រុង
May 24, 2022, 3:45 p.m.
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេ សេចក្តីព្រាងច្បាប់ទាំងស្រុង ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ដែលច្បាប់នេះមាន១២ជំពូក និង៦៧មាត្រា។  បើតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh news ថ្ងៃនេះ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ និងបានបញ្ចប់ជាផ្លូវការមកដល់ថ្ងៃទី០៨ ខែតុលានេះ។ គោលដៅនៃការបង្កើតច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» គឹដើម្បីមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ច្បាប់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដោយធ្វើយ៉ាងណាធានាបាននូវការប្រកបអាជីវកម្មស្របតាមក្របខណ្ឌច្បាប់ ដែលគាំទ្ររាល់សកម្មភាព និងប្រតិបត្តិការអាជីវកម្មគ្រប់ទម្រងតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក និងឌីជីថល។ គេជឿថាការធ្វើបច្ចុប្បន្នភាពនៃទីផ្សារប្រព័ន្ធអេឡិចត្រូនិក គឺអាចបង្កើតទម្រងឌីជីថលដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រពពេល កម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម ០.៤។ សូមអានលម្អិតទីនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
June 6, 2022, 5:02 p.m.
មនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា ​ អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នានៅសណ្ឋាគារណាហ្គាវើលកាលពីចុងសប្តាហ៍ថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ ២០១៩នេះ  នៅឯការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់ នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ​ក្រុមហ៊ុន Realestate.com.kh។ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយវេទិកានេះមានគោលដៅសំខាន់បំផុតក្នុងការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ»។លោក O’Sullivan មានប្រសាសន៍ថា៖«នេះគឺព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន និងក្រុមការងាររបស់ Realestate.com.kh​។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ របស់យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។ ខណៈពេលនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុងក្រោយ ក៏ប៉ុន្ដែយើងប្រាកដច្បាស់ថាចំនួនអ្នកចូលរួមគឺមានការកើនឡើងទ្វេដងបើប្រៀបធៀបជាមួយព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យដែលមានចំនួន ៣០ លានដុល្លារកាលពីពិព័រណ៍ឆ្នាំ២០១៨​ផងដែរ។ តាមរយៈព័ត៌មានបឋមរបស់យើងបង្ហាញថាចំនួននៃការលក់អចលនទ្រព្យក្នុងកំឡុងពេលពិព័រណ៍នោះគឹមានចំនួនលើសពី ៤០ លានដុល្លារហើយ»។ពិព័រណ៍អចលនទ្រព្យកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងល្អ និងបានទទួលការគាំទ្រកាន់តែខ្លាំងឡើង ដោយសារពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំដោយគម្រោងធំៗ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ និងអ្នកទិញផ្ទះជាច្រើននាក់។ អ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង ២០ នាក់បានធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញ ទីផ្សារ និងនិន្នាការបច្ចុប្បន្ននៃវិស័យអចលនទ្រព្យ។ ក្នុងនោះមានដូចជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ដែលបានថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីភីអិល បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate  លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate លោកស្រី Catherine Chan នាយកប្រតិបត្តិរបស់គម្រោង Urban Village និងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ជាដើម។ លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE កម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និង​មានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ»។អចលនទ្រព្យជាច្រើនលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន  Prince Huan Yu Real បានឲ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនចំនួន​ច្រើនជាង ៧០​ យូនីត ដែលមានតម្លៃសរុបជាង ១៥ លានដុល្លារ។លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន ៤៨ យូនីតនៃគម្រោង Prince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូ​ចំនួន ២៤ យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួនចំនួន ១៦៨ នាក់ ដែលក្នុងនោះ ៦៨ នាក់ជាប្រជាជនកម្ពុជា។ចំណែកក្រុមហ៊ុន Morgan Groupវិញបានលក់ខុនដូចំនួន ៥០ យូនីតនៃគម្រោង Morgan EnMaison។ ការលក់នេះមានតម្លៃសរុបប្រហែល ៧.៥ លានដុល្លារ ក្នុងនោះខុនដូ ១៧ យូនីត ត្រូវបានទិញដោយប្រជាជនកម្ពុជា​តាមការបញ្ជាក់ដោយ លោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group។គម្រោង Toul Kork Lane ក៏បានលក់ចំនួនពីរដែរ ដែលមានតម្លៃជិត ១៣ ម៉ឺនដុល្លារ។ពិព័រណ៍ Realestate.com.kh ឆ្នាំ ២០១៩ មានការគាំទ្រពីក្រុមហ៊ុន LukFook Jewellery Cambodia ដែលជាក្រុមហ៊ុនគ្រឿងអលង្ការមានមូលដ្ឋាននៅហុងកុងដែលមានហាងលក់រាយរាប់ពាន់កន្លែងនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗទៀតមានដូចជាក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express, ក្រុមហ៊ុន Ezecom គម្រោង LZ Sea View Residence ក្រុមហ៊ុន Cellcard ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Netease​ សណ្ឋាគារ Lumiere Residence ក្រុមហ៊ុនស្ថាបត្យកម្ម YuanDao សណ្ឋាគារ Snowbell Hotel និងហាងទំនិញរួចពន្ធ CDF។ពិព័រណ៍អចលនទ្រព្យនេះមានអ្នកអភិវឌ្ឍន៍ចូលរួមជាច្រើនដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។ គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.សូមបញ្ជាក់ដែរ បន្ទាប់ពីពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ។ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមដាក់ពាក្យចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញ៖ ការ​សាង​សង់​ឃ្លាំងសម្រាប់​ជួល​ដល់​​​វិស័យ​ឧស្សា​ហ​កម្មកំ​ពុង​ក្លាយ​ជា​អាជីវ​កម្ម​ល្អមួយ​​ក្នុងវិ​ស័យ​អចលនទ្រព្យកម្ពុជា​
អ្នកជំនាញ៖ ការ​សាង​សង់​ឃ្លាំងសម្រាប់​ជួល​ដល់​​​វិស័យ​ឧស្សា​ហ​កម្មកំ​ពុង​ក្លាយ​ជា​អាជីវ​កម្ម​ល្អមួយ​​ក្នុងវិ​ស័យ​អចលនទ្រព្យកម្ពុជា​
June 6, 2022, 5:02 p.m.
វិនិយោគិន​កម្ពុជា​ដែល​មាន​បំ​ណង​វិនិយោគ​ក្នុង​វិ​ស័យ​អចលនទ្រព្យ​គួរ​ដាក់ទុន​វិនិយោគ​លើ​​ការ​សាង​សង់​​ឃ្លាំងសម្រាប់​ជួល ដោយ​សារ​​​តម្រូវ​ការ​ទី​តាំង​ស្តុក​ទំ​និញកំ​ពុង​កើន​ឡើង​ ស្រប​ពេល​​វិស័យ​ឧស្សាហកម្មមាន​សកម្ម​ភាព​កាន់តែ​ខ្លាំង​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏​ជោគ​ជ័យ​ម្នាក់​នៅ​កម្ពុជា។ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 កាល​ពី​ថ្ងៃទី ៤ ខែតុលានៅណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានអាជីវកម្មស្នូល​លើ​​វិស័យអចលនទ្រព្យ និងការដឹកជញ្ជូន បាននិយាយថាឃ្លាំង ដែលមានស្រាប់នៅកម្ពុជាភាគច្រើនត្រូវបានវិនិយោគ ដោយជនបរទេស។ ស្រ​ពេល​តម្រូវ​ការ​ឃ្លាំង​កើន​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ លោក រិទ្ធី​ បញ្ជាក់​ថា​​គិត​មក​ទល់​ពេល​នេះ​កម្រឃើញ​មាន​ជន​ជាតិ​ខ្មែរ​វិនិយោគ​លើ​អាជីវ​កម្ម​នេះនៅ​ឡើយ​។លោកបញ្ជាក់​ថា​៖​«​​ខ្ញុំអាចធានាបានថាប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុងយើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើង​អាច​ទទួលបានប្រាក់ចំណេញយ៉ាង​ហោច​ណាស់​ ៨ ទៅ ១០ ភាគរយ​​ ខណៈ​ដែលការជួលខុនដូអាចបង្កើតចំ​ណូល​ឲ្យ​យើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។តម្រូវការឃ្លាំងត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងនៃចំនួនរោងចក្រនិងសកម្ម​ភាព​ឧស្សាហកម្ម។យោង​តាម​របាយការណ៍របស់ VTrust Appraisal ចំនួនសហគ្រាសឧស្សាហកម្មនៅភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងពីមូលដ្ឋានតូចមួយនៃទំហំផ្ទៃក្រ​លាសរុប​​ត្រឹម​តែ ៣១,០០០ ម៉ែត្រក្រឡាកាល​ពី​ឆ្នាំ​ ១៩៩៨ ដល់ប្រហែល ១,៥៨ លានម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ។នាយក​ផ្នែក​ស្រាវជ្រាវ VTrust Appraisal លោក ហ៊ឹម សីហា បានព្យាករណ៍ថាទំហំផ្ទៃដីសរុបសម្រាប់ឧស្សាហកម្ម​នៅភ្នំពេញនឹងឈានដល់ជិត ២ លានម៉ែត្រក្រឡានៅឆ្នាំ ២០៣០ ពោលគឺស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។លោកបានមានប្រសាសន៍ថា​៖​«​​វិស័យកាត់ដេរ ដែល​រួម​មាន​​សម្លៀកបំពាក់ ស្បែកជើង​ បាននាំមុខគេក្នុង​ការ​ប្រើ​ផ្ទៃ​ក្រ​លា​ច្រើន​ជាង​គេ​នៅក្នុង​ឧស្សាហកម្មនៅ​ភ្នំពេញ»​។ លោកបានបន្ថែមថាវិស័យកាត់ដេរបានស្រូបយកប្រមាណ ៧០ ភាគរយនៃផ្ទៃ​ក្រលា​សរុប​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​ ឧស្សាហកម្ម​ បន្ទាប់​មក​​ការកែច្នៃម្ហូបអាហារនិងភេសជ្ជៈការវេចខ្ចប់ និងវិ​ស័យ​បោះពុម្ព។ លោក​បន្ត​ថា​៖​«​ជាមួយនឹងកំណើននៃវិស័យឧស្សាហកម្មមានឱកាសធ្វើជំនួញជាច្រើនដែល រួមមានការវិនិយោគក្នុងការសាងសង់ឃ្លាំងផង​ដែរ​»។លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ realestate.com.kh ថាការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឱ្យមានតម្រូវការឃ្លាំ​ង​ ហើយ​​វិនិយោគិនមួយចំនួនក៏​កំ​ពុង​ប្រឈមនឹងការលំបាក ក្នុងការស្វែងរកទី​តាំង​ឃ្លាំង​នេះ​ផង​ដែរ។លោក​បន្ត​ថា​៖​«​បច្ចុប្បន្នទី​តាំង​​ឃ្លាំងទំ​នេរ​នៅ​ក្នុង​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​លែង​មាន​ហើយ​។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំបានប្រើទំហំដែលមានស្រាប់រួចហើយ»​។របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅដើមខែនេះបានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០១៩។ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសកម្ពុជា ៧ ភាគរយនៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០ ។របាយការណ៍បានកត់សម្គាល់ថាកំណើនឧស្សាហកម្មមានភាពខ្លាំងក្លាដោយសារកំណើននៃការ ផលិតសម្លៀកបំពាក់ស្បែកជើង និងការ​ផលិត​ទំនិញទាក់​ទង​នឹង​ការ​ធ្វើដំណើរ។លោក ចេង ខេង ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន CPL បានមានប្រសាសន៍ ថាប្រជាជនកម្ពុជាបច្ចុប្បន្នកាន់តែមានការចាប់អារម្មណ៍ក្នុងការដាក់ប្រាក់របស់ពួកគេនៅក្នុងអាជីវកម្មឃ្លាំង។ ខណៈ​ទំ​ហំ​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​លើអាជីវកម្មឃ្លាំងមានភាពខុសប្លែកគ្នាអាស្រ័យលើទំហំឃ្លាំង លោក ខេង បាននិយាយថាអ្នកវិនិយោគជាមធ្យមអាចចំណាយចាប់ពី ៨០ ដុល្លារ​ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េដើម្បីសាងសង់ឃ្លាំងនេះ។លោកបានមានប្រសាសន៍ថា៖​«តម្រូវ​ការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើងដោយសារតែការកើនឡើងនៃការ​ផ្តូរ​ទី​តាំង​រោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។​ បន្ថែម​លើ​នេះ ដោយសាររដ្ឋាភិបាលតម្រូវ​ឲ្យ​មាន​ការផ្លាស់ទី​រោងចក្រពីខាងក្នុងទីក្រុងភ្នំពេញទៅជាយក្រុងនិងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង ដូច្នេះ​តម្រូវការកន្លែងស្តុកទុកនឹងកាន់តែធំហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំងគឺជាជម្រើសដ៏ល្អមួយ»៕ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ថ្ងៃស្អែក! ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមហើយ!
ថ្ងៃស្អែក! ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមហើយ!
June 6, 2022, 5:02 p.m.
វេទិកាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នឹងដំណើរការជាផ្លូវការនៅថ្ងៃនេះហើយ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច រយៈពេលពីរថ្ងៃ នៅថ្ងៃទីសុក្រ និងថ្ងៃសៅរ៍ នៅសណ្ឋាគារណាហ្គាវើល។ គ្រប់គ្នាអាចចូលរួមដោយសេរីទាំងពីរថ្ងៃ ដើម្បីទិញអចលនទ្រព្យ ដើរមើលគម្រោងណាមួយដែលល្អជាងគេ និងស្វែងយល់ពីគម្រោងធំៗជាង ៦០ គម្រោង [និងក្រុមហ៊ុនផ្សេងៗទៀត] ជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗជាច្រើន។​ អ្វីដែលសំខាន់មួយទៀតគឺការចូលរួមស្តាប់អ្នកជំនាញ ធ្វើបទបង្ហាញពីឱកាស សក្តានុពល តំបន់វិនិយោគ និងគន្លឹះល្អៗដើម្បីអាចវិនិយោគដោយជោគជ័យក្នុងវិស័យអចលនទ្រព្យ។ ប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើន អ្នកគួរចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជឆ្នាំ២០១៩ នៅថ្ងៃស្អែកនេះ។ ពិព័រណ៍លំនៅដ្ឋានកម្ពុជាគឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាងមកពីទូទាំងប្រទេសកម្ពុជា​ ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូតិ៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនគម្រោង។ទោះបីមិនទាន់ទិញផ្ទះក៏ដោយ តែអ្នកគួរទៅមើលក៏ល្អដែរ ដោយសារនេះជាឱកាសដែលមានតែម្តងក្នងមួយឆ្នាំ។ ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានចំណេះដឹង និងដឹងពីជម្រើសលំនៅដ្ឋានកាន់តែច្រើនទៅពេលអនាគត។តារាងកាលវិភាគកម្មវិធី និង​ការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនជំនាញក្នុង​ពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ នេះ។ ឱកាសល្អមកដល់ហើយ!​ ឆ្លៀតពេលចូលរួមក្នុងពិព័រណ៍ និងសិក្ខាសាលាឥតគិតថ្លៃរបស់យើង​ នៅឯពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។ កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ! ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា
ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:02 p.m.
ក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំនេះ ក្រុមហ៊ុន អារីស្តូ (Aristo) បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហាញពីឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅសាយប្រីស (Cyprus) និងការផ្តល់ជូនទិដ្ឋការធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក!អស់រយៈពេលជាង​ ៤ ទសវត្សរ៍ អារីស្តូ គឺជាជម្រើសល្អបំផុតសម្រាប់ការបង្កើតភាពជា ដៃគូអលនទ្រព្យយូរអង្វែងនៅសាយប្រីស។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលទទួលបានពានរង្វាន់ អារីស្តូអាចផ្តល់ជូននូវដំណោះស្រាយអចលនទ្រព្យ សម្រាប់អ្នក និងអតិថិជនរបស់អ្នក ជាមួយនឹងអចលនទ្រព្យកម្មសិទ្ធិរហូតនៅទីតាំងធំសំខាន់ៗ​នៅក្នុងប្រទេសសាយប្រីស។ហេតុអ្វីត្រូវជួប Aristo? បទពិសោធន៍ជាង ៤០ ឆ្នាំក្នុងវិស័យសំណង់ និងអចលនទ្រព្យ។អភិវឌ្ឍលើកោះចំនួនជាង ៣០០ ដែលមាន ៣៥ គម្រោងកំពុងដំណើរការនៅលើទីផ្សារ។អតិថិជនពេញចិត្តជាង ១៤.០០០ នាក់។ឱកាសវិនិយោគទ្រង់ទ្រាយធំ។ការិយាល័យតំណាងនៅប្រទេសចិន អេហ្ស៊ីប ក្រិក សហព័ន្ធ​អារ៉ាប់រួម និងវៀតណាម។បណ្តាញទូលំទូលាយនៃដៃគូនៅជុំវិញពិភពលោក។ធានាការផ្តល់ជូនតាមការកំណត់ និងប័ណ្ណកម្មសិទ្ធិ។ផ្តល់ជូនសេវាកម្មបម្រើអតិថិជនល្អបំផុតបន្ទាប់ពីទិញរួច រួមមានការគ្រប់គ្រងអចលនទ្រព្យ ថែទាំ ជួល និងលក់ឡើងវិញ។កាណែនាំពីប្រទេសសាយប្រីស  (Cyprus)ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅសហភាពអ៊ឺរ៉ុបនិងជាប្រទេសល្អបំផុតមួយក្នុងការផ្លាស់ប្តូរទីលំនៅនៅទូទាំងពិភពលោក យោងទៅតាមក្រុមហ៊ុនអចលនទ្រព្យ (Knight Frank) សាយប្រីស គឺជាកន្លែងដ៏គួរឱ្យទាក់ទាញក្នុងការធ្វើជំនួញ និងជាប្រទេសល្អបំផុតសម្រាប់រស់នៅ។ អចលនទ្រព្យនៅសាយប្រីសបានបង្ហាញឱ្យឃើញថាមានការពេញនិយមកាន់តែខ្លាំងឡើងសម្រាប់វិនិយោគិនបរទេសដែលមានរហូតដល់ ២៥% នៃអ្នកវិនិយោគលើកោះនេះ។ ការលើកទឹកចិត្តផ្នែកពន្ធលើអចលនទ្រព្យ៖- មិនយកពន្ធលើអចលនទ្រព្យ។- មិនយកថ្លៃសេវាផ្ទេរសិទ្ធិ។- គោលនយោបាយកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ៥ ភាគរយសម្រាប់ការទិញអចលនទ្រព្យដំបូង។- មិនយកពន្ធមរតក។- ពន្ធលើប្រាក់ចំណេញទាប។កម្មវិធីវិនិយោគនៅសាយប្រីស និងការស្នាក់នៅជាអចិន្រ្តៃយ៍សព្វថ្ងៃកោះសាយប្រីសផ្តល់ជូននូវកម្មវិធីសាមញ្ញ និងលឿនបំផុត និងមានប្រសិទ្ធិភាពបំផុតនៅទូទាំងពិភពលោក សម្រាប់ការទទួលបានសិទ្ធិជាពលរដ្ឋ និងការស្នាក់នៅជាអចិន្ត្រៃយ៍តាមរយៈការវិនិយោគលើអចលនទ្រព្យ។សញ្ជាតិសាយប្រីសត្រួតពិនិត្យក្នុងរយៈពេល ៨ ខែ។ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ២លានផោន​ ឬ ២.៤៦ លានដុល្លារ​ (បូកនឹងតម្លៃបន្ថែម)អំណោយរបស់រដ្ឋាភិបាលចំនួន ១៥០,០០០ ផោន (គិតត្រឹមថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៩)គ្របដណ្ដប់ក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុក និងឪពុកម្តាយរបស់វិនិយោគិន។ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៥៨ ។សេរីភាពក្នុងការរស់នៅ ការងារ និងការធ្វើដំណើរក្នុងសហគមន៍អ៊ឺរ៉ុប។មានសុពលភាពពេញមួយជីវិត។ការស្នាក់នៅអចិន្ត្រៃយ៍នៅសាយប្រីសចេញជូនក្នុងរយៈពេល ២ ខែ។ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ៣០០.០០០ ផោន ឬជិត ៣៧ ម៉ឺនដុល្លារ  (បូកនឹងតម្លៃបន្ថែម)គ្របដណ្តប់លើក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុកនិងឪពុកម្តាយរបស់អ្នកស្នើសុំ និងប្តីប្រពន្ធ។មានភាពងាយស្រួលចេញចូលសហភាពអឺរ៉ុប។មានសុពលភាពពេញមួយជីវិត។ដើម្បីស្វែងយល់បន្ថែមលម្អិត អំពីការវិនិយោគអចលនទ្រព្យនៅសាយប្រីស និងកម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ ឬតាំងទីលំនៅអចិន្ត្រៃយ៍ សូមណាត់ជួបជាមួយអ្នកជំនាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នៅស្តង់លេខ ៤៨។ បើចង់សាកសួររៀឥឡូវនេះ សូមទាក់ទងមកកាន់ អ៊ីម៉ែល៖ mily.bonanza@aristodeveloeprs.com ឬ៖+855 (0) 98 67 67 82៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
June 7, 2022, 5:38 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតម្លៃដីធ្លីនៅសៀមរាបបានកើនឡើង ចំណែកការសាសង់ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះបច្ចុប្បន្នរដ្ឋាភិបាលបានប្រកាសរៀបចំផែនការរៀបចំទីក្រុងសៀមរាបដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបន្ថែមទៀត។ លើកឡើងថ្មីៗនេះ តាមរយៈបទសម្ភាសន៍ជាមួយ Fresh News ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងពីផែន ការសាងសង់ទីក្រុងថ្មីមួយទៀត “ជាទីក្រុងទំនើប” នៅក្នុងខេត្តសៀមរាប។​ តាមការបញ្ជាក់របស់លោកគម្រោងទីក្រុងថ្មីនេះនឹងត្រូវបានសាងសង់នៅភាគខាងកើតនៃក្រុងសៀមរាបបច្ចុប្បន្ន ដែលមានចម្ងាយ ប្រមាណ ៦០ គីឡូមែត្រ។ បើតាមលោករដ្ឋមន្រ្តីទីក្រុងថ្មីនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេទេសចរណ៍របស់ខេត្តដែលឥឡូវនេះកំពុងត្រូវបានព្រាងហើយអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ទីក្រុងថ្មីនេះ នឹងត្រូវអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗ ដែលមានផលប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ។ មិនតែប៉ុណ្ណោះ សៀមរាបក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ ដែលនឹងភ្ជាប់ទីក្រុងសៀមរាបជាមួយនឹងតំបន់ និងពិភពលោកផងដែរ។ គេមើលឃើញថាផែនការបង្កើតក្រុងទីក្រុងថ្មីនេះនឹងជួយបន្ថែមភាពទំនើប និងប្លែកពីទីក្រុងសៀមរាបបច្ចុប្បន្ន។ ខុសប្លែកត្រង់ថា ដោយសារតែសៀមរាបគឺជាតំបន់ វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យ ការសាងសង់អគារខ្ពស់ៗមិនត្រូវបានអនុញ្ញាត។ ដូច្នេះ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មក៏នៅមានកម្រិតផងដែរ។ប៉ុន្តែសម្រាប់គម្រោងទីក្រុងថ្មីវិញ ការសាងសង់ខ្នាតធំបែបពាណិជ្ជកម្ម និងលំនៅដ្ឋាននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា គម្រោងអភិវឌ្ឍន៍ក្រុងថ្មីនឹងជួយជំរុញតម្លៃអចលនទ្រព្យក្នុងខេត្តនេះឲ្យកើនឡើងខ្ពស់ថែមទៀត។​ផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរណ៍រដ្ឋាភិបាលក៏បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការស្រូបយកចំនួនភ្ញៀវទេសចរឲ្យចូលមកកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។ ជាយុទ្ធសាស្រ្ត ផែនការចំនួន ៤ ធំៗត្រូវបានដាក់ចេញដូចជា៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់របស់ភ្ញៀវទេសចរ ការបង្កើតការប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មី។ តាមរយៈយុទ្ធសាស្រ្តខាងលើ ខេត្តសៀមរាបនឹងក្លាយទៅជាតំបន់ទេសចរណ៍ពីរបែប ដែលម្ខាងជាតំបន់ប្រវត្តិសាស្រ្ត និងម្ខាងជាតំបន់ទំនើប។ ជាមួយការរៀបចំនេះ អ្នកទេសចរណ៍អាចទទួលអារម្មណ៍ពីរផ្សេងគ្នានៅពេលស្នាក់នៅក្នុងខេត្តសៀមរាប។លើសពីនេះទៅទៀត តំបន់ ៤ ផ្សេងទៀត ក្រៅពីតំបន់អង្គរនឹងត្រូវបានគេយកមកអភិវឌ្ឍ៖ តំបន់បឹងទន្លេសាប តំបន់ឧទ្យានជាតិគូលែន ទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ។  សម្រាប់តំបន់បឹងទន្លេសាប គេបង្កើតឲ្យមានភាពចម្រុះនៃសកម្មភាពទេសចរណ៍ ដូចជា ការជិះក្របីជាដើម ហើយការបង្កើតឲ្យទំនាក់ទំនងជាមួយអ្នករស់នៅលើទឹកនៃតំបន់នោះ។ ចំណែកតំបន់ឧទ្យានជាតិគូលែន នឹងត្រូវអភិវឌ្ឍជាលក្ខណៈអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា ដូចជាការដើរឡើងភ្នំ។ តំបន់ទីក្រុងសៀមរាប ត្រូវបានគេធ្វើជាវិថីម្ហូបអាហារ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្រាប់តំបន់ប្រាសាទអង្គរវិញ នឹងត្រូវបំពាក់ភ្លើងបំភ្លឺ ដើម្បីដាក់ឲ្យទេសចរអាចទស្សនាប្រាសាទអង្គរនាពេលរាត្រី៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសៀមរាប នៅលើគេហទំព័រ Realestate.com.kh ថ្ងៃនេះ!