+855 92 92 1000
Logo
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
Updated on: June 6, 2022, 5:02 p.m.
Published on: October 16, 2019, 3:13 a.m.

គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ


កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គម្រោង អ & អេហ្វ កម្ពុជា  បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍មួយឆ្នាំនៃការដំណើរការគម្រោងនៅក្នុងទីក្រុងភ្នំពេញ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករជាមួយដៃគូសហការសម្ព័ន្ធពាណិជ្ជករជាច្រើន។ 

ក្រុមហ៊ុន អ & អេហ្វ ក​ម្ពុជា បានប្រព្រឹត្តទៅយ៉ាងអធិកអធម

នៅបុរីមជ្ឈមណ្ឌលភ្នំពេញដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកិតិ្ដយសនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដៃគូសហការសម្ព័ន្ធពាណិជ្ជករ និងសំណាក់អ្នកសារព័ត៌មានមកពីអង្គភាពធំៗប្រចាំនៅកម្ពុជាសរុបប្រមាណជាង៣០០នាក់។ 

កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ​ និងអ៊ូអរក្រៃលែង ដោយថ្នាក់ដឹកនាំកិតិ្តយសទាំងឡាយបានធ្វើការសំណេះសំណាលជាមួយនឹងដៃគូពាណិជ្ជករនានាដោយសេចក្ដីសោមនស្សរីករាយ ចំណែកឯម្ចាស់ផលិតផលសំខាន់ៗជាច្រើនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាសមាជិកសម្ព័ន្ធពាណិជ្ជកររបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នាឱកាសនោះផងដែរ។

រួមគ្នាបង្កើតយុគសម័យថ្មីនៃរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន អ & អេហ្វ កម្ពុជា

បើកឆាកកម្មវិធីនេះដោយមានការសម្ដែងរបាំប្រពៃណីបានញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក។ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅ​របស់ក្រុមហ៊ុន អ & ​អេហ្វ បានឡើងថ្លែងសុន្ទរកថាធ្វើការអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ព្រមទាំងធ្វើការជូនពរដល់បណ្ដាដៃគូក្នុងសម្ព័ន្ធពាណិជ្ជករទាំងអស់ឱ្យទទួលបានភាពជោគជ័យ និងរួមដៃគ្នាកសាងអនាគតដ៏ត្រចះត្រចង់ប្រកបដោយសុទិដ្ឋិនិយមផងដែរ។

អស់រយៈពេល ២៥ ឆ្នាំមកនេះ ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅជុំវិញពិភពលោក។ ចាប់ផ្ដើមពី “បុរី ប៉ាន់ពិជូជាង ថ្មី” រហូតដល់ការក្ដោបក្ដាប់សិទ្ធិកាន់កាប់សណ្ឋាគារ ប្រណិតៗធំៗនៅជុំវិញសកលលោក ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅតែរក្សាខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកប្រតិបត្តិការទីក្រុងដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដាររស់នៅរបស់ប្រជាជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើងជានិច្ច។ 

ចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមហ៊ុន អ & អេហ្វ គ្រុប បានឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗចំនួនពីរជាបន្ដបន្ទាប់គឺគម្រោង បុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ &អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេបង្អស់ក្នុងការបើកទំព័រគម្រោងលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ និងបង្កើននូវស្ដង់ដារជីវភាពរស់នៅរបស់អ្នកភ្នំពេញឲ្យប្រសើរឡើងមួយកម្រិត ទៀត។ លើសពីនេះទៅទៀត គម្រោងក៏ទទួលបានជ័យលាភីលក់ដាច់ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងទីផ្សារកម្ពុជាផងដែរ។

ចាប់ផ្តើមដោយយភាពអស្ចារ្យ និងសម្រេចបានភាពជោគជ័យនឹកស្មានមិនដល់

នៅក្នុងកម្មវិធីនេះ  អ &អេហ្វ គ្រុប ក៏បានអញ្ជើញតារាចម្រៀងកិត្តិយសដ៏ល្បីប្រចាំកម្ពុជា និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អ & អេហ្វ ប្រចាំនៅកម្ពុជា ហើយក៏ជាពាណិជ្ជករមួយរូបផងដែរ គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីចែករំលែកនូវបទពិសោធន៍អស់រយៈកាល ១ ឆ្នាំមកនេះ ចំពោះការចូលជាសមាជិកក្នុងសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា។ នាឱកាសនោះដែរ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានឡើងផ្ដល់ប័ណ្ណសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងនាមជាទូតសុឆន្ទៈនៃសម្ព័ន្ធពាណិជ្ជករដ៏ឆ្នើមមួយរូប​។ 

បន្ទាប់មកទៀត បណ្ដាដៃគូសម្ព័ន្ធពាណិជ្ជករ អ&អេហ្វ បានឡើងសម្ដែងចំណាប់អារម្មណ៍ក្រោយពីចូលជាសមាជិករបស់សម្ព័ន្ធជាបន្តបន្ទាប់ ព្រមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដែលមានកន្លងមកនេះស្ដីពីការអភិវឌ្ឍអនាគតកាលនៃវិស័យពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ ក្នុងនាមជាសមាជិកដែលប្រកបរបរនៅកម្ពុជាព្រមទាំងជាអ្នកចូលរួមបង្កើតអនាគតភ្នំពេញដ៏រុងរឿង។ 

មិនថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ឬដៃគូពាណិជ្ជករទេ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងរង្វង់អេកូឡូ ស៊ីសេដ្ឋកិច្ចភ្នំពេញ គឺត្រូវដើរទន្ទឹមគ្នានឹងដំណើរអភិវឌ្ឍទីក្រុងនៃរាជធានីទាំងមូល។ ការដាក់ដំណើរការវេទិកាសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា និងបណ្ដាពាណិជ្ជករធំៗប្រចាំនៅកម្ពុជា ក្នុងការអនុម័តតាមទំនោរនិយម និងតម្រូវការអភិវឌ្ឍន៍របស់វិស័យពាណិជ្ជកម្មភ្នំពេញ។ ក្រុមហ៊ុន អ &អេហ្វ ជឿថា មានតែអនុវត្តនូវយុទ្ធសាស្ត្ររួមសុខ រួមទុក្ខ យុទ្ធសាស្ត្រចែករំលែក និងយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចនេះទេ ទើបអាចជំរុញឲ្យមានការរីកចម្រើនដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រសើរឡើងនៅពេលអនាគត។

កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយភាពរីករាយ ជាមួយការបន្លឺស្នូរទះដៃយ៉ាងខ្លាំង អមដោយការបាញ់កាំជ្រួចក្រដាស ដើម្បីអបអរសាទរបើកសម្ពោធពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកំពូលនៃម៉ាកអាជីវកម្មសំខាន់ៗ​ និងទូតសុឆន្ទៈសម្ព័ន្ធពាណិជ្ជករ។

អ & អេហ្វ កម្ពុជាជឿជាក់លើអនាគតនៃវិស័យអចលនទ្រព្យកម្ពុជា

ចំពោះ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ឆ្នាំ២០១៩ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យ។ ក្នុងនាមជាអ្នកសាងសង់លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា សង្ឃឹមថាក្រៅពីបង្កើនជីវភាពរស់នៅរបស់ប្រជាជន ក្រុមហ៊ុនក៏សង្ឃឹមជឿជាក់ថានឹងអាចបន្តរីកចម្រើនទៅមុខជាមួយគ្នាជាមួយនឹងដៃគូសហការ និងពាណិជ្ជករគ្រប់វិស័យទាំងអស់ ដើម្បីបង្កើតបាននូវគុណតម្លៃការអភិវឌ្ឍទីក្រុងឲ្យប្រសើរឡើង។ 

លោក វ៉ាង ជីហាវ  អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានមានប្រសាសន៍បង្ហាញថា៖ «ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហដើមរបស់ខ្លួនជានិច្ច ដោយពាំនាំមកនូវឱកាសរួមសហការធុរកិច្ចនានា សម្រាប់រាជធានីភ្នំពេញ និងអ្នកវិនិយោគគ្រប់វិស័យ ហើយយើងនឹងមិនធ្វើឱ្យដៃគូសហការដែលជឿទុកចិត្តលើ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ខកបំណងឡើយ»។  លោកបានបន្ថែមថា ឥឡូវនេះ យើងនៅបន្ដធ្វើការស្វាគមន៍បណ្ដាពាណិជ្ជករ ម្ចាស់ផលិតផល និងអ្នកវិនិយោគពីជុំវិញសកលលោកដែលមានបំណងមកចូលរួមក្នុងសម្ព័ន្ធពាណិជ្ជកររបស់យើង ដើម្បីរួមគ្នាបង្កើតភាពជោគជ័យ និងផលចំណេញសម្រាប់ទាំងអស់គ្នានៅពេលអនាគត៕ 

តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 

 

Comments