+855 92 92 1000
Logo
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
Updated on: June 2, 2022, 11:59 a.m.
Published on: October 9, 2019, 8:23 a.m.

ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ


អត្ថបទព័ត៌មានឧកញ៉ា សៀ ឬទ្ធី

បច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យបានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រជាជន កម្ពុជា ពិសេសអ្នកមានបំណងវិនិយោគ អ្នកចង់ទិញលំនៅដ្ឋាន ឬដី និងអ្នកត្រៀមខ្លួនប្រឡូកក្នុងវិស័យអចលនទ្រព្យ។​ នៅពេលលើកឡើងការទិញលក់អចលនទ្រព្យ សម្រាប់អ្នកជំនាញ នៅពេលអនាគតទីផ្សារខុនដូនឹងមានតម្រូវការច្រើន [ច្រើនជាងផ្ទះជាប់ដី] ខណៈផ្ទះជាប់ដី​ (បុរី) នឹងត្រូវអភិវឌ្ឍកាន់តែឆ្ងាយពីទីក្រុង​​​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏លេចធ្លោម្នាក់នៅកម្ពុជា។ 

ថ្លែងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 ថ្មីៗនេះ នៅឯណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group បានចែករំលែកបទពិសោធន៍នៃការងារវិនិយោគ​ អចលនទ្យដល់អ្នកចូលរួមជាច្រើននាក់។ លោកបានបង្ហាញពីឱកាសវិនិយោគទៅពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រាប់ឲ្យអ្នកទិញត្រូវចេះស្វែងរក ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគណាមួយ។ 

៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ

ភ្ជាប់ពីនឹងចំណុចនេះ លោក សៀ ឬទ្ធី បានបង្ហាញពីឱកាសវិនិយោគ និងនិន្នាការរស់នៅនៅក្នុងទីក្រុងភ្នំពេញទៅពេលអនគត ដោយលោកសំដៅដល់ការទិញខុនដូ។ លោកបានបង្ហាញពីគន្លឹះសំខាន់ ៣​ ធំៗ ដើម្បីអាចទិញខុនដូបានត្រឹមត្រូវ និងទទួលបានផលចំណេញ។ 

- ទី១ ទីតាំង៖ តាមការគូសបញ្ជាក់នេះសំដៅដល់កន្លែងគម្រោងមួយណា ដែលស្ថិតនៅតំបន់កណ្តាលក្រុង ឬតំបន់ក្រុង ជិតកន្លែងធ្វើការ សាលារៀន ជាដើម ។ល។ ដែលអាចធានានូវសេវាកម្មចាំបាច់ ដើម្បីបំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ។

- ទី២ អ្នកអភិវឌ្ឍន៍៖ ម្ចាស់គម្រោងខុនដូទាំងអស់មិនមែនសុទ្ធតែជាអ្នកអភិវឌ្ឍន៍នោះទេ មានន័យថាពួកគេគ្រាន់តែជាអ្នកមានដើម្បីទុន តែខ្វះបទពិសោធន៍សាងសង់គម្រោងធំៗ។ ជាឧទាហរណ៍ ការវិនិយោគនៅកម្ពុជានៅអំឡុងឆ្នាំ២០០៨ ដែលភាគច្រើនជាជនជាតិកូរ៉េ ដែលមើលឃើញពីឱកាសនៅកម្ពុជា ប៉ុន្តែពួកគេមិនមែនជាអ្នកអភិវឌ្ឍន៍ទេ។ កត្តានេះអាចជំរុញការអភិវឌ្ឍន៍ឲ្យមានការរាំងស្ទះដល់ដំណើរអភិវឌ្ឍន៍ ដោយប្រការណាមួយ។ ដូច្នេះ ការសាកសួរលម្អិតពីប្រវត្តិអ្នកអភិវឌ្ឍន៍គឺមានសារៈសំខាន់ណាស់។​ 

- ទី៣ ដើមទុនរបស់អ្នកអភិវឌ្ឍន៍៖ ជាការណែនាំ អ្នកទិញត្រូវសិក្សាពីប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ ថាតើពួកគេមានដើម្បីទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងដែរឬទេ ធ្លាប់សាងសង់គម្រោងណាខ្លះ ធ្វើនៅកន្លែងណាខ្លះ  ហើយទទួលបានជោគជ័យដែរឬទេ និងស្តង់ដារគុណភាពបែបណា ជាដើម។ល។

បន្ថែមលើចំណុចទាំងបីនេះ អ្នកទិញខុនដូត្រូវដឹងឲ្យច្បាស់ពីគោលបំណងរបស់ខ្លួន ថាតើទិញដើម្បីរស់នៅ ឬទិញដើម្បីវិនិយោគ។ ករណីទិញសម្រាប់រស់នៅ អ្នកទិញអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត និងរបៀបរស់ដ៏ទាន់សម័យ ដែលអាចផ្តល់ភាពសុខដុមសម្រាប់គ្រួសារ។​ ប៉ុន្តែបើទិញសម្រាប់​សម្រាប់ការវិនិយោគត្រូវពិចារណាពីសក្តានុពលពេល និងអត្រាជួលនៅពេលអនាគត៕ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

Comments