+855 92 92 1000
Logo
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
Updated on: June 6, 2022, 5:02 p.m.
Published on: October 23, 2019, 9:47 a.m.

ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak


២៣ តុលា ២០១៩- ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មានសេចក្តីសោមនស្សសូមប្រកាសជូនដំណឹងថា ក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។

ដោយហេតុថា យើងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះរាជាណាចក្រកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់ឡើយ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសំរេចអនុវត្តបន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលយើងសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់យើងផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។

បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះពីផលប៉ះពាល់នានាបើមានជាអាទិ៍។ ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់យើង ថានឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។

ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak យើងខ្ញុំសូមបញ្ជាក់ថាគម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មី ឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការ ផ្តល់ជូនគម្រោងរបស់យើងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សានិងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

Comments