រំលងទៅមាតិកា
ព័ត៌មាន

គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២២ ខែតុលា គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ធ្វើពិធីចុះហត្ថលេខារួមគ្នាលើផ្នែកសណ្ឋាគារ និងលំនៅដ្ឋាន ដែលបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ កម្មវិធីនេ…

22 តុលា 2019Updated 6 មិថុនា 2022អាន 1 នាទី20,651 អ្នកអានចែករំលែកFacebookLinkedInXEmail

ពិធីចុះហត្ថលេខា

នៅព្រឹកថ្ងៃទី ២២ ខែតុលា គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ធ្វើពិធីចុះហត្ថលេខារួមគ្នាលើផ្នែកសណ្ឋាគារ និងលំនៅដ្ឋាន ដែលបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី​ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific ក្រុមហ៊ុន KT Pacific Group ក្រុមហ៊ុន  LiXin Group មន្រ្តីរដ្ឋាភិបាលជាច្រើននាក់ និងភ្ញៀវកិត្ដិយសជាច្រើនរូប។ 

សុន្ទរកថារបស់លោក ជូន អូនអូ នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ Wyndham 

ថ្លែងនាឱកាសនេះ លោក  ជូន អូនអូ ប្រធានសណ្ឋាគា Wyndham គឺជាសណ្ឋាគារធំជាងគេ និងមានភាពរីកចម្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសអាមេរិក បានលើកឡើងថា ជាមួយទំនាក់ទំនង និងបទពិសោធន៍ប្រតិបត្តិការអាជីវកម្ម ទូលំទូលាយ យើងធានាថាប្រតិបត្តិការសណ្ឋាគារនេះនឹងដំណើរការ ទៅដោយរលូន។ បើតាមលោក  ជូន អូនអូ បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការម៉ាកយីហោចំនួន ២៣ និងសណ្ឋាគារជិត ៩,០០០ នៅក្នុងប្រទេសចំនួន ៨០ លើទ្វីបចំនួន ៦ ហើយបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែមិថុនាឆ្នាំ២០១៨ ។

លោកបានបន្ថែមទៀតថាសណ្ឋាគារ Wyndham គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ មានភាពទំនើបបំផុត និង​មានសេវាកម្មល្អបំផុត ប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅបំផុត។

ប្រទេសកម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១៥ លាននាក់នៅឆ្នាំ២០៣០ ជាមួយការនាំមកនូវការងារចំនួន ២ លានកន្លែងដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨ ប្រទេសកម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារបន្ថែមចំនួន ១០ម៉ឺនបន្ទប់បន្ថែម។ 

សុន្ទរកថារបស់លោក ស៊ី មីងចាវ នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group

លោក  ស៊ី មីងចាវ  នាយកប្រតិបត្តិលោកគម្រោង CEO KT Pacific បាននិយាយថា ជាមួយទីតាំងស្នូលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ខណ្ឌ ៧ មករា តំបន់ទាំងមូលនឹងក្លាយជាទីសម្គាល់សម្រាប់អាជីវកម្មសណ្ឋាគារ អន្តរជាតិនៃក្រុមហ៊ុនលីស៊ីនគ្រុប និងក្រុមហ៊ុនស៊ូជីប៉ាស៊ីហ្វិកគ្រុប ដែលបានចូលមកទីក្រុងភ្នំពេញ។ 

លោកបានលើកឡើងដែរថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយគេរំពឹងថាឆ្នាំ២០៣០ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរធុរកិច្ចចំនួន១៥ លាននាក់។  ម្យ៉ាងវិញទៀត ភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទិសដៅវិនិយោគយ៉ាងខ្លាំងរបស់ពិភពលោក។ 

អំពីគម្រោង  CEO KT Pacific

គម្រោងគម្រោង CEO KT Pacific ស្ថិតនៅចម្ងាយតែ ៣០០ ម៉ែត្រប៉ុណ្ណោះពីទីស្តីការនាយករដ្ឋមន្ត្រី។ ស្តិតនៅក្នុងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋានអន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ១៣០ ម៉ែត្រ ដែលខ្ពស់ជាងគេតែមួយគត់នៅរាជធានីភ្នំពេញ។

លើសពីនេះទៀតគម្រោងនេះត្រូវបានរចនាឡើងសម្រាប់ឥស្សរជនអាជីវកម្មពិភពលោក ដែលមានសេវាកម្មអាជីវកម្មលំដាប់ផ្កាយ ៥ កន្លែងកម្សាន្ត ដូចជា សាលពិធីជប់លៀងអន្តរជាតិ បន្ទប់ញ៉ាំស្រាក្រហម មជ្ឈមណ្ឌលស្ប៉ា កន្លែងរត់ហាត់ប្រាណ​ អាង ហាលទីកស្តង់ដារអន្ដរជាតិរហូតដល់ ៣០ ម៉ែត្រ។  ទីកន្លែងរត់ហាត់ប្រាណលើអាកាសតែមួយប៉ុណ្ណោះប្រវែង ៣៣០ ម៉ែត្រនៅភ្នំពេញ។ 

គម្រោង CEO KT Pacific មានអាផាតមេនសរុប ១,១៥៦ យូនីត។ អគារ A មាន ៤៨២ យូនីត ទាំងសណ្ឋាគារពាណិជ្ជកម្ម និកន្លែងកម្សាន្ត។ 

គម្រោងនេះផ្តល់ជូនការជួលត្រឡប់ប្រចាំខែចំនួន ១៨,៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ក្នុងរយៈពេលរហូតដល់ ១០ ឆ្នាំ បើធៀបនឹងទីផ្សារជួលនៅរាជធានីភ្នំពេញបច្ចុប្បន្នជាទូទៅមានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ។ 

ការរួមបញ្ចូលគ្នារវាង Wyndham Group និងគម្រោង CEO KT Pacific នឹងបង្កើតគំរូថ្មីសម្រាប់វិស័យសណ្ឋាគារ លំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ហើយក្នុងពេលតែមួយបង្កើតជម្រើសដំបូងល្ពបំផុតសម្រាប់វិនិយោគិន ដែលផ្តល់ជូនប្រាក់ចំណេញខ្ពស់ និងការជួលរយៈពេលវែងបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយនេះនឹងនាំមកនូវឱកាសគ្មានដ៏ល្អបំភុតនៅក្នុងអាស៊ីអាគ្នេយ៍ទាំងមូល៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា