+855 92 92 1000
Logo

Recent Articles

ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”
ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”
June 6, 2022, 5:02 p.m.
ស្របពេល ដែលបរិបទនៃវិនិយោគសកលកំពុងតែផ្លាស់ប្តូរ តំបន់អាស៊ីអាគ្នេយ៍កំពុងតែក្លាយជា ចំណុចក្តៅថ្មីមួយ។ ប្រទេសកម្ពុជាគឺជាតំបន់ ដែលភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹង សក្តានុពលដ៏សម្បើម និងកំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។ វិនិយោគិនជាច្រើនចង់ចាប់​ យក​ឱកាសដីល្អនេះ។ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើន មិនសូវបានដឹងបរិយាកាស គោលនយោបាយ និងច្បាប់ទំលាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ជាក់ស្តែង ជារឿយៗអ្នកត្រូវមានអ្នកប្រឹក្សាដ៏ជំនាញម្នាក់ ជួយអ្នកក្នុងដំណើរការការងារ ដើម្បីឲ្យអ្នកអាចធ្វើការប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ទាំងនេះទាក់ទងចាប់ពីការស្រាវជ្រាវ រហូតដល់ការទិញ ឬជួល ផ្ទះ ឬដី។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន ពិតជាអាចជួយអ្នកបានគ្រប់យ៉ាង និងធ្វើការងារជាច្រើនសម្រាប់អ្នកបានដោយសុវត្ថិភាព។ក្រុមហ៊ុន FDD Real Estate Co., Ltd គឺជាភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ មានព័ត៌មានយ៉ាង ទូលំទូលាយ ដែលអាចជួយអ្នកក្នុងការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ និងឆាប់រហ័ស​ ស្របទៅនឹងស្ថានភាពជាក់លាក់ និងធ្វើឲ្យអ្នកអាចយល់ច្បាស់ពីទីផ្សារអចលនទ្រព្យទាំងមូល ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាបានល្អបំផុត។លើសពីនេះទៅទៀតនៅទីនេះមានផ្តល់ជូនសេវាគ្រប់យ៉ាងនៅនឹងកន្លែង ក្នុងនោះរួមសេវាកម្ម ផ្នែកស្វែងរកអចលនទ្រព្យ ការវាយតម្លៃ ច្បាប់ កិច្ចសន្យា និងប្រតិបត្តិការលក់ជួល ជាមួយនឹង ដំណើរការ ការងារប្រកបដោយភាពច្បាស់លាស់ ដើម្បីសម្រេចបានតាមគោលដៅពិតប្រាកដ របស់អ្នក។ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ជាភ្នាក់ងារផ្តល់ សេវាកម្មលក់ជួលអចលនទ្រព្យ ដែលផ្តោតលើការលក់លំនៅដ្ឋាន និងការលក់ដីធ្លីនៅក្នុង ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានប្រតិបត្តិការងារ ដែលលក្ខណៈប្រកួតប្រជែងខ្លាំង ជាមួយនឹងអចលនទ្រព្យជាច្រើនប្រភេទ (listings) និងអ្នកចាប់អារម្មណ៍ទិញជាច្រើននាក់ (lead) ដែលត្រូវបានគាំទ្រដោយក្រុមអ្នកបច្ចេកទេសច្បាស់លាស់។ ក្រុមហ៊ុននេះបានបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ ភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់នៃសេវាកម្មពហុវិស័យរបស់ពួកគេ។ឯកទេស៖ សេវាលំនោដ្ឋានថ្មីសេវាលក់ ឬជួលផ្ទះសេវាលក់ ឬជួលផ្ទះអាជីវកម្ម និងការិយាល័យសេវាលក់ដីសេវាវាយតម្លៃអចលនទ្រព្យតើត្រូវវាយតម្លៃអចលនទ្រព្យរបស់អ្នកដោយរបៀបណា?​បច្ចុប្បន្ននេះសកម្មភាពវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសជាច្រើនកំពុងហូរចូលមកក្នុង ប្រទេសកម្ពុជា។ គេឃើញថាសក្តានុពលកំណើននៃថ្លៃដើមនៃលំនៅដ្ឋាន និងដីធ្លីមានកម្រិតខ្ពស់ខ្លាំង។ បន្ថែមលើផលចំណេញត្រលប់ដ៏ខ្ពស់នេះ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀតផងដែរ។​ប្រសិនបើអ្នកមានអចលនទ្រព្យផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយអ្នកត្រូវការភ្នាក់ងារ ដែលមានជំនាញវិជ្ជាជីវៈ និងមានការទទួលស្គាល់ត្រឹមត្រូវ ដែលអាចផ្តល់សេវាកម្មវាយតម្លៃជាទីគាប់ ចិត្ត។ ក្រុមហ៊ុន FDD Real Estate អាចផ្តល់ជូននូវការវាយតម្លៃប្រកបដោយភាពច្បាស់លាស់ ឆ្លើយតបទៅតម្លៃពិតប្រាកដរបស់អចលនទ្រព្យរបស់អ្នក។មានភាពងាយស្រួលក្នុងការជួល ឬដាក់លក់ផ្ទះ ប្រសិនបើអ្នកចង់លក់ ឬលក់អចលនទ្រព្យ អ្នកត្រូវរកវិធីដ៏ល្អមួយ ដើម្បីភ្ជាប់ជាមួយអ្នកទិញពិតប្រាកដ។ ប្រសិនបើអ្នកពឹងផ្អែកលើវនៃសង្គម វាត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវ និងគ្មានគោលដៅច្បាស់លាស់។ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate  កំពុងសហការជាមួយ​ ត្នោត App ដែលជាកម្មវិធីផ្តល់ ព័ត៌មានធំទូលំទូលាយមួយនៅកម្ពុជា និង Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយ អចលនទ្រព្យល្អបំផុតមួយគឺ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាព រវាងអ្នកលក់ និងអ្នកទិញ។ទីពីរមានរបៀប និងនីតិវិធីជាច្រើន ដែលត្រូវធ្វើនៅពេលអ្នកចង់ដាក់ជួលផ្ទះ។ អ្នកត្រូវធ្វើការជាមួយរដ្ឋាភិបាល ធនាគារ និងមេធាវី និងទាក់ទងជាមួយអ្នកជួល។ ដំណើរការនេះអាចជាការរឿងឈឺក្បាល ប្រសិនបើអ្នកធ្វើដោយខ្លួនឯង។ក្រុមហ៊ុន FDD Real Estate មានបទពិសោធន៍ច្រើនទាក់ទងនឹងទីផ្សារក្នុងស្រុក និងក្រុម អ្នកជំនាញ ដែលរង់ចាំជួយធ្វើការប្រកបប្រសិទ្ធិភាព ដើម្បីដោះស្រាយគ្រប់ជំហាននៃដំណើរការ។ យើងផ្តល់ជូនសេវាកម្មដល់អ្នកគ្រប់យ៉ាង ទាំងអចលនទ្រព្យ និងសេវាកម្មបម្រើអតិថិជន។ FDD នឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅបំផុត។តើអ្នកជៀសវាងហានិភ័យនៃការទិញលក់ធ្លីដោយរបៀបណា?ការបង្កើតហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា៖ ផ្លូវដែក ផ្លូវហាយវេ និងអាកាសយានដ្ឋានថ្មីបានជំរុញ ឱ្យតម្លៃដីហក់ឡើងខ្ពស់។ តម្លៃដីបានកើនឡើងនៅតាមបណ្តាខេត្តក្រុង សំខាន់ៗ៖ ក្រុងភ្នំពេញ សៀមរាប កំពត ក្រុងព្រះសីហនុ និងប៉ោយប៉ែត ដែលជារឿយត្រូវបានផ្សព្វផ្សាយនៅតាម សារព័ត៌មានអន្ដរជាតិ។ ជាការពិតណាវិស័យ ដីបានក្លាយទៅជាផ្នែកមួយដ៏មានប្រជាប្រិយ សម្រាប់ការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏មានហានិភ័យជាច្រើនដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការ ទិញលក់។ ក្នុងនោះរួមបញ្ចូលទាំងជម្លោះដីធ្លី ឯកសារមិនត្រឹមត្រូវ ឬការបោកប្រាស់។ ភ្នាក់ងារដែលអាចទុកចិត្តបានដូចជា FDD អាចជួយអ្នកឱ្យជៀសផុតពីហានិភ័យទាំងនេះ។អចលនទ្រព្យ FDD នឹងវិភាគទីផ្សារតាមតម្រូវការរបស់អ្នក។ យើងនឹងជួយអ្នកតាមរយៈ ការផ្តល់នូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការ ហើយអ្នកនឹងក្លាយជាអ្នកទិញ និងអ្នកលក់ឆ្លាតវៃ។ យើងហ៊ាននិយាយថា រាល់ហានិភ័យដែលអាចកើតមាន នឹងអាចត្រូវដោះស្រាយប្រកបដោយប្រសិទ្ធភាព។តើអ្វីដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate Co. , Ltd អាចប្រកួតប្រជែង និងគួរឱ្យ ទុកចិត្តនៅក្នុងទីផ្សារ?គុណសម្បត្តិរបស់ក្រុមហ៊ុន FDD១. មានក្រុមជំនាញឯកទេស២. មានព័ត៌មានច្បាស់លាស់៣. មានអតិថិជនក្នុងដៃ៤. មានកេរ្តិ៍ឈ្មោះល្អ អាចផ្តល់ជូនសេវាកម្មល្អបំផុតសម្រាបអតិថិជនជាមួយនឹងលក្ខណៈពិសេសទាំងនេះនៅក្នុងដៃ ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate នឹងក្លាយជាភ្នាក់ងារអចលនទ្រព្យធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំ។ នៅពេលអនាគត FDD នៅកម្ពុជានឹងដើរតាមនិន្នាការនៃគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី ២១ របស់ចិន​ ហើយក្រុមហ៊ុននិងខិតខំធ្វើយ៉ាងណាក្នុងបង្កើនគេឈ្មោះដើម្បីឲ្យក្លាយជចាជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស ដែលចង់វិនិយោគលើអចលនទ្រព្យ!ដើម្បីស្វែងយលបន្ថែមអំពី FDD សូមជួបយើងនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍មានអ្នកចូលរួមតាំងបង្ហាញជាង ១០០ ក្រុមហ៊ុន និងអ្នកទស្សនាជាង ១០,០០០ នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងឆ្នាំ២០១៩ នេះ។ក្រុមហ៊ុនFDD Real Estate នឹងមានវត្តមាននៅស្តង់លេខ ២០ និង២១។ លោកអ្នកនឹងមានឱកាសស្វែងយល់បន្ថែមពីយើង ព្រមទាំងទទួលយកការផ្តល់ជូនពិសេសនៅក្នុងឱកាសនេះ។សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើននៅក្នុងកម្មវិធីនេះ!​
​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​និង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា
​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​នឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា
June 1, 2022, 6:54 p.m.
​ក្រុមហ៊ុន​សំណង់កូរ៉េ​កាន់តែ​ច្រើនទៅៗបាននឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើននៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះបើតាមប្រសាសន៍របស់លោក ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សមាគម​អ្នកសាង​សង់​ នៅចុងពិធីចុះហត្ថលេខាលើ​អនុសារណៈ​ កិច្ច​ព្រមព្រៀង​រវាង​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​(​CCA​)​ ​និង​ទីភ្នាក់ងារ ​លើក​កម្ពស់​ ពាណិជ្ជកម្ម​ និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​នាថ្ងៃទី១៤​ ​ខែមីនា ម្សិលមិញនេះ ។អានអត្ថបទទាក់ទងអំពី៖ ស្វែងយល់ ១០ ចំណុចពិសេសនៃការរស់នៅក្នុងខុនដូ នៅកម្ពុជា!លោក​ឧកញ៉ា​​បន្ត​ថា​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ជួប​វិបត្តិ សេដ្ឋកិច្ច​ ពិភពលោក​ឆ្នាំ២០០៨​មាន​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​ហើយ​ពេលនេះបណ្តា​អ្នក​វិនិយោគ​ទាំងនោះ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគទុន​ឡើងវិញ​​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​កំពុង​រក្សា​កំណើន៧% ​។​លោក​ឧកញ៉ា​បាន​បញ្ជាក់ថាវា​ជា​សញ្ញា​វិជ្ជមាន​មួយសម្រាប់​ប្រទេស​ទាំងពីរ។ យើងប្រារព្ធពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​រវាង​វិស័យ​ឯកជន​កម្ពុជា​-កូរ៉េ​នេះ​ ​ឡើងក្នុង​គោលបំណង​ដ៏សំ​ខាន់​មួយគឺផ្តល់​ព័​ត៌​មាន​អោយ​គ្នា​​ទៅវិញទៅមក​អំពី​ព័ត៌មាន​ឱកាសវិនិយោគទុន​នៅ​កម្ពុជា​ ​និង​នៅ​កូរ៉េ ។គួរបញ្ជាក់ផងដែរថាទីភ្នាក់ងារ​ ​KOTRA​ ​របស់​កូ​រ៉​ខាងត្បូង​​បច្ចុប្បន្នមាន​ស្នាក់​ការ​តំបន់​ចំនួន១០​ ​និង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​ចំនួន១២៧ប្រទេស​ ​និង​នៅក្នុង​ប្រទេស​ចំនួន៨៦ ​៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
OneDaPay  “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”
OneDaPay “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”
June 7, 2022, 12:11 a.m.
ការប្តូររូបិយប័ណ្ណគឺមានភាពចាំបាច់សម្រាប់ទាំងជនបរទេស និងអ្នកទេសចរ ដែលមកដល់ប្រទេស កម្ពុជា។ សម្រាប់ជនជាតិចិនការរូបិយប័ណ្ណរវាងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័ននឹងក្លាយជារឿងដ៏សំខាន់មួយ។ មានកត្តាសំខាន់ៗចំនួន ៣ ដែលត្រូវពិចារណានៅពេលប្តូររូបិយប័ណ្ណ៖១. សុវត្ថិភាព២. រយៈពេល៣. អត្រា​ប្តូ​រ​ប្រាក់OneDaPay (កម្មវិធីលើទូស័ព្ទដៃ) គឺជាកន្លែងទូទាត់ប្រាក់ដ៏ឆ្លាតវៃថ្មី ដែលជឿទុកចិត្ត ដោយប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ ទាំងប្រតិបត្តិការអនឡាញ និងប្រតិបត្តិការផ្ទាល់ OneDaPay  ផ្តល់នូវដំណោះស្រាយល្អបំផុតចំពោះ ការទូទាត់ប្រាក់ និងការផ្តល់សំណង ការផ្ទេរប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នេះគឺជាកម្មវិធីថ្មីមួយ ដែលផ្តល់ជម្រើសដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងសាច់ប្រាក់របស់អ្នក។កម្មវិធី OneDaPay មានដូចជា៖ប្តូររូបិយប័ណ្ណទូទាត់វិក្កយបត្រ ផ្ញើ និងទទួលប្រាក់ទូទាត់កាតឥណទានបញ្ចូលទឹកប្រាក់ទូរស័ព្ទទូទាត់ថ្លៃទឹកភ្លើងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈជាមួយនឹងការរចនាឡើងជាពីរភាសា គឺភាសាចិន និងភាសាអង់គ្លេស កម្មវិធី OneDaPay អាចផ្តល់នូវភាពងាយស្រួលក្នុងាការប្រើប្រាស់សម្រាប់ស្ទើរគ្រប់ជាតិសាសន៍។សូមស្វែងរកព័ត៌មានលម្អិតជាមួយយើង!១. សុវត្ថិភាពសុវត្ថិភាពត្រូវតែមានជាចម្បងនៅពេលនិយាយអំពីសាច់ប្រាក់។ កម្មវិធីទូរស័ព្ទដៃ OneDaPay មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិចិននៅក្នុងប្រទេសកម្ពុជា កម្មវិធីផ្តល់សេវាផ្នែក ហិរញ្ញវត្ថុ ដែលអាចជឿជាក់បានមួយនេះ ត្រូវបានជឿទុកចិត្ត និងប្រើប្រាស់យ៉ាងទូលំទូលាយ។២. ល្បឿនការប្តូរប្រាក់មិនមានដែនកំណត់ សម្រាប់ប្រតិបត្តិការនៅលើ OneDaPay។ ការផ្ទេរប័ណ្ណ ធនាគារត្រូវបានបញ្ចប់ក្នុងរយៈពេល ២ ទៅ ២៤ ម៉ោង។ ប្រសិនបើអ្នកត្រូវការប្រាក់ជាបន្ទាន់ អ្នកអាចជ្រើសរើសមុខងារដែលកំណត់ប្រតិបត្តិការក្នុងរយៈវេលាខ្លីបំផុត ដើម្បីជួយសម្រួលតាមតម្រូវការរបស់អ្នក។៣. អត្រាប្តូរប្រាក់ត្រឹមត្រូវកម្មវិធីនេះផ្តល់ឱ្យអ្នកនូវអត្រាប្តូរប្រាក់ថ្មីៗ នៅពេលប្តូរពីប្រាក់​ដល្លារ ទៅប្រាក់យ័ន។ អ្នកក៏អាចត្រួតពិនិត្យអត្រាឡើងចុះបានតាមការប្រែប្រួលជាក់ស្តែង ដូច្នេះអ្នកអាច ជ្រើសរើសនៅពេលណា ដែលអ្នកគិតថាវានឹងផ្តល់ផលចំណេញច្រើនបំផុតសម្រាប់អ្នក។៤. ការទូទាត់កាតឥណទានពិតណាស់ OneDaPay ក៏អាចប្រើប្រាស់សម្រាប់ការទូទាត់សងកាតឥណទានបានដោយ ងាយស្រួល។  អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ចុះឈ្មោះលេខប័ណ្ណឥណទាន បន្ទាប់មកអ្នកអាចទូទាត់សងបានយ៉ាងងាយ និងឆាប់រហ័ស។៥. បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃអ្នកអាចរីករាយជាមួយការទិញកាតទូរស័ព្ទបានយ៉ាងស្រួល ឬបង់វិក័យប័ត្រទឹកប្រាក់បានទាន់ចិត្ត។ ជាមួយ OneDaPay អ្នកអាចសម្រេចប្រតិបត្តិការគ្រប់យ៉ាង ដោយគ្រាន់តែចុចនៅ លើទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ។  ៦. សេវាកម្មហិរញ្ញវត្ថុកម្មវិធីនេះក៏អាចផ្តល់ប្រាក់ចំណូលបន្ថែមបានដែរ ទោះបីជាអ្នកនៅទីណា និងកំពុងធ្វើអ្វីក៏ដោយ។ OneDaPay  មានសេវាប្រាក់បញ្ញើ ដែលមានអត្រាការប្រាក់ខ្ពស់ និងថែមទាំង​ផ្តល់សេវាសន្សំដ៏ល្អមួយផងដែរ។៧. សេវាកម្មបន្ថែមក្រៅពីសេវាកម្មខាងលើ  OneDaPay នឹងផ្តល់ជូននូវសេវាកម្មដឹកជញ្ជូន  ការិយាល័យធ្វើការងារផ្ទាល់ និងសេវាកម្មផ្សេងៗ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់អ្នកនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីករាយ។អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃ។ សូមសាកល្បងទាញយកឥឡូវនេះ!ដើម្បីសិក្សាបន្ថែម អំពីកម្មវិធីដ៏អស្ចារ្យនេះ អ្នកអាចចូលរួមទស្សនាផ្ទាល់នៅក្នុងកម្មវិធីតាំងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩។ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។  អ្នកតាំងបង្ហាញគម្រោងជាង ១០០ ក្រុមហ៊ុននិងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងនឹងចូលរួមនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។OneDaPay​ ដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ពេញនិយមនេះនឹងតាំងបង្ហាញនៅស្តង់លេខ ១៦១ ៣៥ និង ៣៦៕សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃនៅទីនេះ!  ជាមួយគ្នាដែរ អ្នកក៏អាចតាមដាននៅលើហ្វេសប៊ុក ដើម្បីដឹងអំពីការផ្សព្វផ្សាយទាំងអស់ និងការផ្តល់ជូនពិសេសៗរបស់ពិព័រណ៍នេះ៕
តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?
តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?
June 4, 2022, 2:35 p.m.
ជាច្រើនឆ្នាំនៃការជួសជុល និងកែលម្អផ្លូវជាតិលេខ៦ដែលមាន​ប្រវែង​៤០​គីឡូម៉ែត្រ បានលើកមុខមាត់ខណ្ឌជ្រោយចង្វារ និងកំពុងបង្ហាញសម្រស់ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិតូចធំៗជាច្រើនចូលមកវិនិយោគតំបន់នេះឲ្យក្លាយជា «ទីក្រុងនាគរាជសម្តេចតេជោ» លើផ្ទៃដីជាង៣ម៉ឺនហិកតានៃភាគខាងកើតរាជធានីភ្នំពេញ។ចង់ដឹងទេថាមានគម្រោងអភិវឌ្ឍន៍អ្វីខ្លះដែលផុសឡើងក្នុងខណ្ឌជ្រោយចង្វារ និងតាមបណ្ដោយផ្លូវជាតិលេខ៦ ។ តោះ! មកមើលរបាយការណ៍ពី Realestate.com.kh ទាំងអស់គ្នា៖១.ទីក្រុង​រណប​ជ្រោយ​ចង្វារ «ទីក្រុង​នៃ​អនាគត»ជាគម្រោងដែលធ្វើការវិនិយោគដោយ​អ្នកឧកញ៉ា ពុង ឃាវសែ នៃ​ប្រធាន​ក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់​ទុន​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (OCIC) ក្នុងទុន​វិនិយោគ ១៦០០​លាន​ដុល្លារ​អាមេរិក​ លើផ្ទៃ​ក្រឡា​សាងសង់មាន​ទំហំ ៣៨៧​ហិកតា​។ ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ក្នុង​គម្រោង​ប្លង់មេ និង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណិតៗ អគារ​ស្នាក់​នៅ​រួម និងកន្លែងកំសាន្តផ្សេងៗទៀត ។២. ទីក្រុងរណបអ័រគីដេរ ដឺបូតានិកទីក្រុងបូតានិចគឺជាគម្រោងដ៏មហិមាររបស់ Orkide Villa ដែលមានការបំផុស ទៅដោយធម្មជាតិដ៏ស្រស់ស្អាត គម្រោងនេះកំពុងត្រូវបានអភិវឌ្ឍលើដីជាង 200 ហិកតា នៅចន្លោះទន្លេមេគង្គ និងទន្លេសាបជាតំបន់មានការអភិវឌ្ឍចម្រុះដែលផ្តល់នូវលំនៅដ្ឋានតំបន់ពាណិជ្ជកម្ម សាលាអន្តរជាតិ និងសួនច្បារបូទីនទីមួយ នៅក្នុងប្រទេសកម្ពុជា ។៣. ទីក្រុងរណបតេជោមរកត ទីក្រុង មិត្តភាព កម្ពុជា-ចិន នៅតំបន់ទីក្រុងរណបតេជោមរកតដែលមានតម្លៃ វិនិយោគ រហូតដល់ ១,៥០០លាន​ដុល្លារអាមេរិក។ នេះដោយសារសក្តានុ​ពល ផ្លូវជាតិលេខ៦នឹងមានការរីកចម្រើនខ្លាំង ​និងក្លាយជាតំបន់ លំនៅដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម យ៉ាងរស់រវើកនាពេលអនាគត ។៤. គម្រោងបុរីតូចធំតំបន់ដែលមានទន្លេព័ទ្ឋជុំវិញនេះ ជាទីតាំងដ៏​ល្អបំផុតសម្រាប់វិនិយោគ ជាតំបន់ដ៏ទាក់ទាញប្រៀបបាន​ដូចជាគ្រាប់ពេជ្រ ដែលមានគម្រោងបុរីជាច្រើនបាន និងកំពុងវិនិយោគនៅតំបន់នេះដូចជា បុរីប៉េងហួត, បុរីវិមានភ្នំពេញ, បុរីឌឹផ្លរ៉ា, បុរីអ័រគីដេ ជាដើម ។៥. គម្រោងសា​លពិរព័​ណ៍របស់ OCICទឹកប្រាក់១៨លាន​ដុល្លារ​អាមេរិកនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុន​បណ្តាក់​ទុន​ វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (ហៅកាត់ថា OCIC) ​ដើម្បី​សាងសង់​សា​លពិរព័​ណ៍​ដ៏​ធំ​ ​និង​មាន​ស្តង់​ដា​អន្តរជាតិ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ។ សំណង់នៃគម្រោងនេះ ​មាន​ទំហំ​ជាង៣ម៉ឺន​ម៉ែត្រការ៉េ​ ​ក្នុង​នោះ១ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតនៅ​ក្រោម​ដី​ ដែល​នឹងប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ២០២០ខាងមុខនេះ​ ។ជារួមតំបន់ស្ថិតនៅស្របតាម​មាត់ទន្លេ និងផ្លូវជាតិលេខ៦បាននិងកំពុងក្លាយជាទីតាំងនៃការចាប់អារម្មណ៍របស់អ្នក​វិនិយោគជាតិ អន្តរជាតិដែលបាន និងកំពុងស្វែងរកដីដើម្បីសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានាព្រោះថាតំបន់នេះមិនត្រឹមតែមានខ្យល់អាកាសបរិសុទ្ឋទេតែមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ តាមរយៈស្ពានជ្រោយចង្វារភ្លោះ, ស្ពានឧកញ៉ាលីយ៉ុងផាត់ (ព្រែកព្នៅ), ស្ពានថ្មីដែលនឹងវិនិយោគដោយក្រុមហ៊ុនOCIC តភ្ជាប់ទៅកាន់ តំបន់ជ្រោយចង្វារ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់នៅក្នុងតំបន់ជ្រោយចង្វារសូមចូលទៅកាន់ Realestate.com.kh!
ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន
ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន
May 9, 2022, 6:01 a.m.
ថ្លែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឲ្យពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដាក់ជួលដីទៅឲ្ យវិនិយោគិនវិញ ជំនួសឲ្យការលក់ដាច់ទាំងស្រុង ដើម្បីកុំឲ្យខាតប្រយោជន៍រយៈពេលវែង។ ​នេះបើយោងតាមគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា។«ខ្ញុំអំពាវនាវឲ្យមន្ត្រីថ្នាក់ក្រោមប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យលក់ដី ប៉ុន្តែឲ្យដាក់ជួលវិញ។​ ជួលរយៈពេល ២០ ឆ្នាំ ហើយអ្នកជួលនឹងធ្វើអាជីវកម្មរយៈពេល ១៥ ឆ្នាំ បន្ទាប់មកគេនឹងប្រគល់ឲ្យម្ចាស់ដើមវិញ ចុងក្រោយម្ចាស់ដីនឹង ទទួលបានទាំងអគារថែមទៀត។ ប៉ុន្តែបើកលក់ដីនោះវិញ អ្វីគ្រប់យ៉ាងត្រូវចប់»។  នេះជាការលើក ឡើងរបស់ ឯកឧត្តម ជា សុផារ៉ា។ ការលើកឡើងបែបនេះ ដោយសារតែបច្ចុប្បន្នតម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុបានកើនឡើងយ៉ាងខ្លាំង។ តាមការសិក្សា បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ជាង ​៤,០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅតាមតំបន់ឆ្នេរសំខាន់ៗ ជាពិសេសឆ្នេរ​អូរ​ឈើទាល​ ដែលតំបន់មានសក្តានុពលខ្លាំង និងតម្លៃដីហក់ឡើងខ្ពស់ជាងគេ។​ ម្យ៉ាងវិញទៀតតម្លៃជួលនៅក្នុងខេត្តនេះក៏បានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេជឿថាសម្រាប់អ្នកដែលមានដីធ្លី ឬអចលនទ្រព្យណាមួយនៅក្នុងខេត្តព្រះសីហនុ គឺអាចស្វែងរកឱកាសវិនិយោគ ដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន និងទៅអនាគត៕ស្វែងរកព័ត៌មានប​ន្ថែមសូមចូលកាន់ Realestate.com.kh ឬចង់ទិញ ជួល អចលនទ្រព្យនៅក្រុងព្រះសីហនុ!
CREA News Page 2024 KH
ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)
ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)
June 6, 2022, 5:02 p.m.
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅក្នុងឆ្នាំនេះ កាន់តែអស្ចារ្យជាងមុនមិនត្រឹមតែមានការតាំងពិព័រណ៍អំពីគម្រោងលំនៅដ្ឋាន និងមានការតាំងបង្ហាញអំពីសេវាកម្ម និងផលិតផលជាច្រើនទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសជាងនេះយើងមានជនល្បីឈ្មោះមួយរូប ជាតំណាងនៃកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ គឺ ឌីជេ ណាណា ដែលជាពិធីការនីដ៏ល្បីឈ្មោះនៅក្នុង ប្រទេសកម្ពុជា។សូមស្វាគមន៍ ឌីជេ ណាណា ដែលបានក្លាយជាអ្នកតំណាងផ្លូវការនៅក្នុងកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)។ជម្រើសដ៏ច្រើនសម្បូរបែបRealestate.com.kh មិនត្រឹមតែនាំយកព្រឹតិ្តការណ៍ពិព័រណ៍លំនៅដ្ឋាន តែមួយមុខទេ ប៉ុន្តែមានការតាំង បង្ហាញផលិតផល និងសេវាកម្មជាច្រើនដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង ដីជេ ណាណា ដែលជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងជីវិត និងស្នេហា និងជាអ្នកតំណាងផ្លូវការឲ្យពិព័រណ៍នេះផ្ទាល់បានឲ្យដឹងថា “ការទិញលំនៅដ្ឋានមួយគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គល បន្ថែមពីនេះតម្រូវការផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ចាំបាច់ត្រូវតែមាន តួយ៉ាងពិព័រណ៍លំនៅដ្ឋានកម្ពុជានេះមានការតាំងបង្ហាញដ៏សម្បូរបែបដែលមានដូចជា លំនៅដ្ឋាន រថយន្ត គ្រឿងបរិក្ខា សិង្ហារឹម សំភារកីឡា និងមានជាច្រើនទៀត។”មានអ្នកចូលរួមបង្ហាញក្នុងពិព័រណ៍នេះមានដូចជា៖ ក្រុមហ៊ុន CC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោងលំនៅដ្ឋាន  V-House ក្រុមហ៊ុនអចលនទ្រព្យ V-House, LCJ - H.Y.O (Cambodia) International Real Estate Company Limited ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international Co.,Ltd  ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group Co.,Ltd​ ក្រុមហ៊ុន China Pacific E&G Investment Co.,Ltd, ក្រុមហ៊ុន E-Gets គម្រោង Open House ក្រុមហ៊ុន Capital Loan គម្រោង Romduol City ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate Co., Ltd ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International គម្រោងបុរី The Flora គម្រោងអភិវឌ្ឍន៍ចម្រុះ Prince Golden Bay ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate គម្រោង Baoli (Cambodia) Real Estate Co Ltd​ ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន  Ruiting ក្រុមហ៊ុន Ecoflo និងសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា ក្រុមហ៊ុនទាំង អស់នេះបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា។ សូមចូលរួម និងចូលទៅសាក សួរព័ត៌មានបន្ថែមនៅតាមស្តង់ពិព័រណ៍នីមួយៗផងដែរ។ប្រសិនបើអ្នកស្វែងរកលំនៅដ្ឋាន សេវាកម្ម ផលិតផល ផ្សេងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ពិព័រណ៍នេះពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកនឹងទទួលបានការផ្តល់ជូនដ៏សម្បូរបែប និងមានការបញ្ចុះតម្លៃដ៏ច្រើន។កុំឲ្យឱកាសដ៏ល្អនេះរំលងផុតទៅ! សូមបញ្ជាក់ផងដែរថាលោកអ្នកអាចចូលរួមដោយសេរី។ មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសម្បើមលើសពីនេះទៀតមានសិក្ខាសាលាដែលចូលរួមដោយវាលគ្មិនល្បីជាច្រើនអ្នក នឹងលើកយកប្រធានបទដ៏មានប្រយោជន៍សម្រាប់លោកអ្នក។កុំភ្លេចចូលរួមទាំងអស់គ្នាជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo) ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា។ចុះឈ្មោះចូលរួមដោយសេរី លោកអ្នកមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!ចុចលីងនេះដើម្បីចុះឈ្មោះ៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/ឬចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/events/409617939780977/ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).
ស្វែងយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា
ស្វែងយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា
May 29, 2022, 2:14 a.m.
យោងតាមការស្ទង់មតិវិស័យអចលនទ្រព្យឆ្នាំ ២០១៨ បានបង្ហាញ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ ចំនួន ២,០០០ នាក់ មាន ៧៥ ភាគរយ បានអះអាងថាពួកគេត្រូវការកម្ចីទិញផ្ទះ។ប្រាកដណាស់ការទិញផ្ទះទាមទារឲ្យមានប្រាក់ដើមច្រើន ដែលអ្នកទិញមួយចំនួនអាចមានលទ្ធភាព គ្រប់គ្រាន់ ខណៈអ្នកទិញមួយចំនួនទៀតត្រូវស្វែងរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។ ខាងក្រោមនេះជាលក្ខណៈពីយ៉ាងនៃប្រាក់កម្ចីទិញផ្ទះនៅក្នុងប្រទេសកម្ពុជា៖កម្ចីពីធនាគារនៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួន ដូចជា៖ លិខិតបញ្ជាក់ខែ កិច្ចសន្យាការងារ លិខិតបញ្ជាក់ពីការបង់ពន្ធប្រចាំខែ និងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាព ឬលិខិតឆ្លងដែន។ តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន ៣០ ភាគរយយ៉ាងតិចនៃតម្លៃអចលនទ្រព្យសរុប ដែលមានន័យថា អ្នកអាចអាចខ្ចីបាន ៧០ ភាគរយ។ ឧទាហរណ៍៖ ប្រសិនបើផ្ទះមានតម្លៃ ១០ ម៉ឺនដុល្លារ អ្នកទិញត្រូវមាន ៣ម៉ឺនដុល្លារ ក្នុងនោះធនាគារនឹងឲ្យខ្ចី ៧ ម៉ឺនដុល្លារ។ ការទាមទារឲ្យមានតម្រូវការបែបនេះ ដោយសារទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចកម្ពុជានៅមាន ហានិភ័យជាងប្រទេសអភិវឌ្ឍន៍។ ដើម្បីការពាររាល់ហានិភ័យណាមួយ ធនាគារតម្រូវឱ្យ ដាក់ប្រាក់តម្កល់ខ្ពស់ ជាមួយនឹងនឹងអត្រាការប្រាក់ខ្ពស់ចាប់ពី ៨ ទៅ ១៣ ភាគរយក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន​នេះ អ្នកជំនាញអចលនទ្រព្យជឿថា ការទិញផ្ទះ ដោយប្រើប្រាស់កម្ចីពីធនាគារអាចធានាបានសុវត្ថិភាពខ្ពស់។  កម្ចីពីគម្រោង ឬអ្នកភិវឌ្ឍន៍អ្នកមួយចំនួនមួយមិនចង់ខ្ចីប្រាក់ពីធនាគារនោះទេ ដោយសារធនាគារមានលក្ខខណ្ឌតឹងតែង ដូចនេះពួកគេត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីអាចទិញផ្ទះបាន។ មធ្យោបាយគឺការទទួល យកកម្ចីពីអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ ឬជាទូទៅហៅថា ការបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍។ បុរីបានដើរតួទីជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៍ទិញលំនៅដ្ឋាន និងរស់នៅក្នុងគម្រោងបុរីរបស់ពួកគេ។ជាទូទៅ ផ្ទះក្នុងបុរីមានតម្លៃទាប​ មធ្យម និងខ្ពស់ទៅតាមប្រភេទនីមួយៗរបស់វា។ យ៉ាងណាមិញ ដំណើការនៃទិញផ្ទះ ដោយបង់ផ្ទាល់ជាមួយបុរីមានលក្ខខណ្ឌងាយស្រួល ទាំងផែនការ នៃការបង់ ប្រាក់ និងឯកសារចាំបាច់ដែលតម្រូវ។ កម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៍បុរីមានភាពងាយស្រួល ដោយសារការមិនតម្រូវឲ្យបង់ប្រាក់តម្កល់ច្រើន និងមិនទាមទារឲ្យមានឯកសារពាក់ព័ន្ធច្រើន។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ  ពួកគេអាចងាកទៅរក ហិរញវត្ថុពីអ្នកអភិវឌ្ឍន៏បុរីវិញ ដើម្បីទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេបាន។ ជារួមទៅ អ្នកអភិវឌ្ឍន៍បុរីគឺជាអ្នកលក់ផង និងជាធនាគារផង។ ប៉ុន្តែអ្នកទិញមិនអាចខ្ចីប្រាក់ពី អ្នកអភិវឌ្ឍន៍មួយទៅទិញ ផ្ទះនៅក្នុងគម្រោងផ្សេង មួយទៀតបានឡើយ។ សូមចងចាំថា ក្នុងករណីដែលអ្នកទិញមិនបានបំពេញកិច្ចព្រៀមព្រៀងបង់ប្រាក់ ដែលបានចែង ក្នុងកិច្ចសន្យាដូចជា៖ ការបង់ប្រាក់ប្រចាំខែមិនទាន់ពេល ឬការខកខានបង់ប្រាក់ ម្ចាស់បុរីមានសិទ្ធិ ស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញនៅក្នុងទីផ្សារ៕ចង់ស្វែងយល់ពីព័ត៌មានថ្មីៗនៃទីផ្សារអចលនទ្រព្យកម្ពុជា! ឬអ្នកត្រូវការកម្ចីទិញផ្ទះមែនទេ សូមចូលទៅកាន់ Realestate.com.kh!
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
June 2, 2022, 9:04 p.m.
ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះទៅឆ្លូង ។ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
May 29, 2022, 4:17 a.m.
(រូបភាពតំណាង)«គម្រោង​ទ្រង់ទ្រាយ​តូចសន្តិសុខ​មនុស្សជាតិ» របស់រដ្ឋាភិបាល​ជប៉ុនបាន​ផ្ដល់​ជំនួយ​ឥតសំណង​ក្នុងទំហំ​ទឹកប្រាក់​ជិត២៧​ម៉ឺន​ដុល្លារសម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រនៅ​ខេត្តឧ​ត្ត​រ​មានជ័យ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត បាត់ដំបង និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​សិក្សានៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគខេត្ត​បាត់ដំបង ។ការ​ផ្ដល់​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នេះធ្វើឡើង​នា​រសៀល​ថ្ងៃទី១៣ ខែមីនា​ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ដោយ ឯកឧត្ដម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​កម្ពុជា និង​តំណាង​ទទួល​ជំនួយ​ទាំង៣​របស់​កម្ពុជា​។​អានអត្ថបទបន្ថែមអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!​ឯកឧត្ដម ​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា បាន​បញ្ជាក់​ថារដ្ឋាភិបាល​ជប៉ុនផ្ដល់ជំនួយ​ជិត៩​ម៉ឺន​ដុល្លារ​ដ​ដល់​ប្រធាន​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រទំនប់​អូរ​ស្នូក មាន​ប្រ​វែង ១០៥០ ម៉ែត្រ ដែលមាន​ទីតាំង​ក្នុង ក្រុង សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន ប្រមាណ១៣០០នាក់​អាច​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​មាន​ស្ថេរភាព និង​អាច​បង្កើន​ផ្ទៃដី​កសិកម្ម​ផងដែរ​ ។​សម្រាប់​គម្រោង​ទី២មាន​ថវិកាជិត៩​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ បឹង​ខ្ទុំ ប្រវែង​១៦៥០ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាច្រើន ​រយ​នាក់​ក្នុង​ការងារ​កសិកម្មជាពិសេស​ដំណាំ​ស្រូវសែន​ក្រអូប​។​គម្រោង​ទី​៣មាន​ថវិកា​ជាង៨​ម៉ឺន៥​ពាន់​ដុល្លារ ដោយ​គម្រោង​មួយ​នេះ​ជួយ​ដល់ការពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​តម្លើង​សម្ភារៈ​ បណ្ដុះបណ្ដាល ​ក្នុង​វិទ្យាស្ថាន​ ពហុបច្ចេកទេស​ភូមិភាគ​ខេត្តបាត់ដំបង ។​គួរបញ្ជាក់ផងដែរថាជំនួយឥតសំណង​ទាំង៣​គម្រោង​ខាងលើនេះគឺ​ស្ថិតក្រោមជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​ គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិដែល​ជប៉ុនជួយ​ដល់​កម្ពុជា​ ​តាំងពី​ឆ្នាំ ១៩៩១មកម្ល៉េះ ៕ប្រភពពី៖ ទូរទស្សន៍បាយ័នស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
May 9, 2022, 6:01 a.m.
(រូបភាពតំណាង)វៀតណាមបានរើខ្លួនចេញពីឋានៈដែលជាប្រទេសក្រីក្របំផុតមួយក្នុងលោក មកក្លាយជាប្រទេសដែលមានអត្រាការអភិវឌ្ឍខ្លាំងបំផុតមួយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗជាច្រើន។​  ទន្ទឹមនឹងនេះរដ្ឋាភិបាលវៀតណាមបានអនុម័តការសិក្សា និងគម្រោងសាងសង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ថ្នល់ ស្ពាន និងអគារជាច្រើនដែលគម្រោងទាំងនេះសុទ្ធតែជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា!តួយ៉ាង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ លោក វៀង វ៉ាន់ថេ (Nguyen Van The)​រដ្ឋមន្ត្រីក្រសួងគមនាគមន៍វៀតណាមបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយទាក់ទិននឹងការបំលាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងផ្ទៃដីទំហំប្រមាណ៤៨០០ហិចតា(ក្នុងខេត្តចំនួន១៣)ឱ្យទៅរស់នៅកន្លែងផ្សេង (នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន វៀតណាម)។គោលបំណងនៃការជម្លៀស និងបំលាស់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួននេះ ត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីយកកន្លែងដែលប៉ះពាល់នេះដើម្បីសាងសង់ផ្លូវល្បឿនលឿន (expressway) ដែលលាតសណ្ធឹងពីភាគខាងជើងទៅភាគខាងត្បូង។គម្រោងនេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបជាង៤០០០គ្រួសារ ដោយក្នុងនោះទាំងសំណងទាំងការចំណាយសាងសង់នឹងធ្វើឡើងអស់ទឹកប្រាក់ប្រមាណ៥៣៣.៨លានដុល្លារ។ចំណែកឯសំណង់ទៅដល់ប្រជាពលរដ្ឋដែលត្រូវរើលំនៅដ្ឋានរបស់ខ្លួននោះនឹងត្រូវចេញឱ្យមុនពេលត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះចាប់ផ្តើមការដ្ឋានសាងសង់បានកាន់តែលឿន។​គូសបញ្ជាក់ផងដែរថាផលប៉ះពាល់ទៅលើប្រជាជនជាង៤០០០គ្រួសារនេះគឺគ្រាន់តែជំហានដំបូងមួយដែលជាផ្នែកនៃគម្រោងតែប៉ុណ្ណោះ ដោយក្នុងនោះគម្រោងផ្លូវល្បឿនលឿននេះទាំងមូលនឹងមានសរុប១១កំណាត់ ដែលនឹងចំនាយទឹកប្រាក់សរុប៥.០៦ពាន់លានដុល្លារ ដោយមានប្រវែងសរុប២០០០គីឡូម៉ែត្រតភ្ជាប់ពីខេត្តណាំដិញ (នៅជិតរដ្ឋធានីហាណូយ) ទៅកាន់ខេត្តវិញឡុង គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥៕ស្វែងរកគម្រោងបុរីសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយ​ជា​សិង្ហបុរី ​ទី​២ឆាប់ៗនេះ
អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយ​ជា​សិង្ហបុរី ​ទី​២ឆាប់ៗនេះ
June 2, 2022, 12:08 p.m.
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសម្រេចបាននៃអង្គសិក្ខាសាលាស្ដីពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាពនៃជាតិរស់ឡើងវិញ» ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ។ក្នុងសន្និសីទនេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា «ខេត្ត​ព្រះសីហនុ​នឹងក្លាយ​ជា​សិង្ហបុរីទី​២» បើ​ទោះ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​រង​ការ​រិះគន់​ពី​ការ​អភិវឌ្ឍ​ដោយ​ជនជាតិ​ចិន​ ដែល​អ្នក​ខ្លះ​ថា​​ កំពុង​ធ្វើ​ឲ្យ ​ពលរដ្ឋ​កម្ពុជា​ប្រឈម​ នឹង​ការ​ប្រកួត​ប្រជែង​លើ​មុខ​របរ និង​ការ​បាត់បង់​ការងារយ៉ាងណា​ក៏​ដោយ ។អានអត្ថបទបន្ថែមអំពី៖ សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ!លោក ផៃ ស៊ីផាន បាន​ថ្លែង​បន្ថែមថាខេត្ត​ព្រះសីហនុជា​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ និង​ជា​គោល​ដៅ​ទីក្រុង​ទំនើប​នៅ​ពេល​ខាង​មុខ​នេះដែល​ហៅ​ថា «ទី​ក្រុង​អច្ឆរិយ» ព្រោះ​នៅ​ទីក្រុង​ធំ​របស់​កម្ពុជា​មួយ​នេះ​នឹង​ក្លាយ​ជា​សាំងហ្គាពួ​​ទី​២​។ វឌ្ឍនភាព ​ក្រុង​ព្រះសីហនុ​ មិន​ត្រឹមតែ​ជា​វឌ្ឍនភាព​ជា​ដៃគូ​ជា​មួយ​ចិន​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ថាមពល​ដ៏​លេចធ្លោ ​និង​រស់រវើក​របស់​​អាស៊ាន​ផង​ដែរ​ ។សូមរំលឹកថាខេត្តព្រះសីហនុនាពេលបច្ចុប្បន្នកំពុងទទួលការវិនិយោគយ៉ាងគំហុកពី វិនិយោគិនចិន លើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសម្រាកលំហែផ្សេងៗសម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ៕អចលនទ្រព្យសម្រាប់ជួល និងទិញនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
June 3, 2022, 2:50 a.m.
ឋានសួគ៌នាពេលចូលនិវត្តន៍គឺជាក្តីស្រមៃដ៏ធំមួយដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាព្យាយាមធ្វើការរកស៊ីដើម្បីស្រនុកខ្លួននៅពេលដែលខ្លួនចាស់ទៅ។ថ្វីបើការផ្លាស់ប្តូរទីលំនៅនៅពេលដែលចូលនិវត្តន៍មិនមែនជារឿងទូទៅដែលកើតមានសម្រាប់ពលរដ្ឋខ្មែរក៏ពិតមែន ប៉ុន្តែនិន្នាការមួយនេះបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ជាពិសេសគឺសម្រាប់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ដែលពួកគេតែងតែធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេសដើម្បីសោយសុខពេលវេលា និងប្រាក់ដែលពួកគេខំសន្សំកន្លែងមក។​អានអត្ថបទទាក់ទងអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!តួយ៉ាងក្នុងចំនោមប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះមានប្រទេសចំនួន១០ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលសាកសមបំផុតសម្រាប់អ្នកដែលចង់ចំនាកស្រុកដើម្បីរស់នៅពេលដែលពួកគេចូលនិវត្តន៍ (នេះបើយោងការដកស្រង់ចេញពីតារាងការចូលនិវត្តន៍ទូទាំងសកលលោកប្រចាំឆ្នាំ២០១៩ រឺ  (The Annual Global Retirement Index 2019)។ដើម្បីចាត់ទុកថាប្រទេសនោះជាប្រទេសដែលល្អបំផុតសម្រាប់និវត្តន៍ជន គេមើលទៅលើកត្តាសំខាន់ៗមួយចំនួនរួមមានដូចជាស្ថានភាពនៃការទិញទំនិញ ការវិនិយោគលើអចលនទ្រព្យ ទិដ្ឋាការរស់នៅរបស់ជនចូលនិវត្តន៍រយះពេលយូរ ថ្លៃចំណាយជីវភាព សន្តិសុខសុវត្ថិភាព បរិស្ថាន និងបែបផែននៃការរស់នៅនៅក្នុងប្រទេសនោះជាដើម។​ប្រទេសទាំង១០នោះមានដូចជា៖១០. ប្រទេសអេស្ប៉ាញ៩. ប្រទេសថៃ៨. ប្រទេសពេរ៉ូ៧​. ប្រទេសព័រទុយហ្គាល់៦. ប្រទេសកូឡុំប៊ី៥. ប្រទេសម៉ាឡេស៊ី៤. ប្រទេសអេក្វាដ័រ៣. ប្រទេសម៉ិចស៊ីកូ២. ប្រទេសកូស្តារីកា១. ប្រទេសប៉ាណាមាសម្រាប់ប្រទេសទាំង១០នេះ ភាគច្រើនគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិចឡាទីនដោយសារតែភាគច្រើនប្រជាជនដែលធ្វើចំណាកស្រុកទៅរស់នៅលំហែកាយក្រោយពេលចូលនិវត្តន៍នេះភាគច្រើនសុទ្ធតែជាជនជាតិស្បែកស រឺជនជាតិអឺរ៉ុប។ ថ្វីបើបែបនេះមែនសព្វថ្ងៃនេះអត្រាប្រជាជនអាស៊ីវ័យចំណាស់មួយចំនួនក៏ចាប់ផ្តើមមានទម្លាប់ដូចជាជនជាតិអឺរ៉ុបដែរ (ឧទាហរណ៍ដូចជាប្រជាជនជប៉ុនជាដើម)។ជាក់ស្តែងរដ្ឋាភិបាល និងអ្នកវិនិយោគជប៉ុនបានសហការជាមួយប្រទេសមួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសកម្អុជាផងដែរដើម្បីសាងសង់ និងបង្កើតជាសហគមន៍មួយសម្រាប់ជនជាតិជប៉ុនដើម្បីឱ្យពួកគេអាចមករស់នៅក្នុងប្រទេសកម្ពុជាបាននៅពេលដែលពួកគេផុតអាយុបំពេញការងារបាន ដែលគម្រោងលំនៅដ្ឋានទាំងនោះឃើញថាបានទទួលការគាំទ្រគួរសមពីសំណាក់ជនជាតិជប៉ុនផ្ទាល់ក៏ដូចជាប្រជាជនខ្មែរទូទៅទៀតផង។ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់ទទួលបានតំណែងណាមួយនៅក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ដូចដែលរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែជាមួយនឹងការអភិវឌ្ឍក៏ដួចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗកម្ពុជាអាចនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អ្នកចូលនិវត្តន៍នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ
ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ
June 2, 2022, 7:11 p.m.
តាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមីនាឆ្នាំ២០១៩កន្លងទៅនេះ គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំនេះ ក្រោយទទួលបានកម្ចីសម្បទាន២០៩លានដុល្លារអាមេរិកពីប្រទេសជប៉ុន។អានអត្ថបទទាក់ទងអំពី៖ សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ!ចំណតផែកុងតឺន័រថ្មីមួយនេះនឹងមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗមានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង ៩៣%នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ការសាងសង់ចំណតផែកុងតឺន័រថ្មីនេះនឹងរួចរាល់នៅដើមឆ្នាំ២០២៣ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជានឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។គួរបញ្ជាក់ផងដែរថាកំពង់ផែស្វយ័តខេត្តព្រះសីហនុជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត និងត្រូវបានទទួលស្គាល់ជាច្រកទ្វារ ពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះកំពង់ផែស្វយ័ត កំពុងធ្វើអាជីវកម្ម លើផ្ទៃដី១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបរាល់ការលើកដាក់ទំនិញគ្រប់ប្រភេទ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ
បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ
May 27, 2022, 10:03 a.m.
(រូបភាពតំណាង)China Poipet Satellite City​ ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ រួមមាន៖ អគារខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលេីផ្ទៃដីសរុបជាង ១ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែតចំងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីច្រក ព្រំដែន ថៃ-ប៉ោយប៉ែត ។គម្រោង​ទីក្រុងរណប China Poipet Satellite City ជា​ការសហវិនិយោគ​​រវាង ​វិនិយោគិន​ខ្មែរ និង​ចិន ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះៗហើយ ដូចជា ផ្លូវ​ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ ​បើតាមផែនការគម្រោងនេះ អាចនឹង​សម្ពោធ​បើកការដ្ឋាន​សាងសង់​ផ្លូវការនៅពាក់កណ្តាល​ឆ្នាំនេះ។ការជ្រើស​រើស​តំបន់​ទីក្រុង​ប៉ោយប៉ែតសម្រាប់​អភិវឌ្ឍន៍​គម្រោង​ទីក្រុងរណប​ China Poipet  ដោយសារ​តំបន់នេះ គឺ​មានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកុះករ។ លើសពីនេះការអភិវឌ្ឍ​នៅតាម​តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ក៏មាន​ការលើកទឹកចិត្ត និងគាំទ្រ​ពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ពិសេសជាងនេះ គឺ​ការចំណាយ​វិនិយោគមានទាប​ បើធៀបនឹង​ការវិនិយោគ​នៅតំបន់​ទីក្រុង​រណប​ជាយ​រាជធានីភ្នំពេញ ​។គួរបញ្ជាក់ថាទីក្រុង​ប៉ោយប៉ែតត្រូវបាន​គេចាត់ទុកថាជា​ទីតាំង​មួយដែល​មានការអភិវឌ្ឍផុសផុល​មួយ ខណៈដែល​មានរោងចក្រជាច្រើន​បាន​តាំងមូលដ្ឋាន​ផលិតនៅទីនោះ ៕ប្រភពពី៖ ហ្វេសប៊ុកផេក 中国波比卫星城 - China Poipet Satellite Cityស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
June 7, 2022, 6:39 a.m.
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើងខ្ពស់មិនប្រែប្រួលក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះដោយរក្សាបានជាមធ្យមដល់ទៅ៧%ឯណោះក្នុងមួយឆ្នាំ ដោយកំណើននេះត្រូវបានសេដ្ឋវិទូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាវាអាចកើនបានបន្ថែមទៀតដល់​​ទៅ៧.១%នៅក្នុងឆ្នាំ២០១៩នេះ។ដោយសារតែកំណើនសេដ្ឋកិច្ចមានការលូតលាស់គួរ​ឱ្យគត់សម្គាល់ដូចនេះហើយ ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាជនមានការអភិវឌ្ឍន៍ប្រសើរជាងមុន។ ក្នុងនោះផងដែរ  “កំណើនប្រជាជនក្នុងរាជធានីភ្នំពេញនឹងកើនពី ៤,៣លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩លាននាក់នៅឆ្នាំ២០៣០” នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ កំណើនប្រជាជនក្នុងអត្រានេះបានជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនទៅៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០។ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើននៅទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច។ តួយ៉ាងដូចជាគម្រោងបុរី ប៊ុន ជេស្ឋជាដើម ដែលបុរីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ព្រោះបុរីនេះមានផ្តល់នូវស្តង់ ដាររស់ខ្ពស់ជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។គម្រោងបុរី ប៊ុន ជេស្ឋ មាន ៣ គម្រោងធំៗ ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ល្អៗជាប់ផ្លូវជាតិជាតិ និងទីប្រជុំជនងាយស្រួលសម្រាប់ការរស់នៅ និងវិនិយោគក្នុងពេលតែមួយ។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្រុមហ៊ុននេះមានការប្តេជ្ញាយ៉ាងខ្ពស់ក្នុងការផ្តល់ជូនលំដ្ឋានបែបទំនើប សម្រាប់ប្រជាជនក្នុងស្រុកដោយជ្រើសរើសយកផ្លូវជាតិលេខ ៥ និង ៦ ជាទីតាំងអាទិភាពរបស់គម្រោង។សព្វថ្ងៃគម្រោងទី១របស់គម្រោងប៊ុន ជេស្ឋ (ប៊ុន ជេស្ឋ ភូមឌួង) ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងចក្រម៉ែន សារុន ក្នុងភូមិឌួង ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ គម្រោងទី២ (ប៊ុន ជេស្ឋ ព្រែកលៀប) ស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។ រីឯគម្រោងទី៣ (ប៊ុន​ ជេស្ឋ ព្រែកព្នៅ ផ្សារព្រែកព្នៅ) ស្ថិតនៅលើផ្លូវផ្សារព្រែកព្នៅ បន្ទាប់ពីបត់ចូលតាមផ្លូវជាតិលេខ ៥ ឬ ផ្លូវ លី យ៉ុងផាត់ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ប្រាកដណាស់នៅពេលអ្នកទិញផ្ទះ អ្នកពិតជាត្រូវគិតគូយ៉ាងខ្លាំងអំពីទីតាំង និងលក្ខណៈ ពិសេសនៃតំបន់ទាំងមូល។ លំនៅដ្ឋាន ប៊ុន ជេស្ឋ ​មិនត្រឹមតែមានទីតាំងអំណោយផលល្អប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពភូមិសាស្រ្តកាន់តែល្អ ដោយសារនៅទីនេះមិនមែនជាប្រភេទដីលិចទឹកនៅពេល មានភ្លៀងខ្លាំង និងមានប្រព័ន្ធបង្ហូរទឹកធំៗរួចជាស្រេច។ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ គម្រោងលំនៅដ្ឋាន ប៊ុន ជេស្ឋ ​ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល ដោយអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់ ០%) រយះពេលយូរទៅលើគម្រោងទី១ និងទី២ ជាមួយ​ម្ចាស់គម្រោង​​ដោយផ្ទាល់តែម្តង។ លើសពីនេះទៅទៀតម្ចាស់គម្រោងធានាទិញយកវិញក្នុងតម្លៃដើម ដែលអតិថិជនអាចលក់ឲ្យម្ចាស់គម្រោងវិញនៅពេលណាមួយ​​ក៏បាន។​ចង់រស់នៅក្នុងទីតាំងល្អងាយស្រួលធ្វើអាជីវកម្ម គម្រោងទាំង៣ របស់លំនៅដ្ឋានប៊ុន ជេស្ឋ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារផ្ទាល់!ស្វែងយល់ព័ត៌មានសង្ខេបអំពីគម្រោងបុរី ប៊ុន ជេស
ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប
ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប
June 6, 2022, 5:02 p.m.
ខេត្តសៀមរាបគឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា។ មានតំបន់ទេសចរណ៍ ជាច្រើននៅក្នុងខេត្តនេះបានទាក់ទាញភ្ញៀវទេសចររាប់លានអ្នកជារៀងរាល់ឆ្នាំ​ (បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប)។​  ប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនគឺ ប្រាសាទ អង្គរវត្ត ដែលត្រូវបានគេចាត់ទុកថាជាកន្លែងល្អផ្តាច់គេមួយក្នុងពិភពលោក។ ភូមិអណ្តែតទឹក និងភ្នំគូលែន ក៏ជាកន្លែងទេសចរណ៍ពេញនិយមនៅក្នុងតំបន់នេះផងដែរ។ យោងតាមទិន្នន័យថ្មីៗរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរបរទេសជាង ២.៥៩  លាននាក់បានមកទស្សនាប្រាសាទអង្គរវត្តនៅឆ្នាំ ២០១៨ ដែលក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ៤៣.៣៧ ភាគរយ ​ស្មើនឹងជាង ១.១ លាននាក់។សៀមរាបមានគោលដៅស្រូបយកភ្ញៀវទេសចរចិនចំនួន ២ លាននាក់នៅត្រឹមឆ្នាំ ២០២០ ។ គម្រោងនឹងចាប់ផ្តើមជាមួយគម្រោងព្រលានយន្តហោះអន្តរជាតិ តម្លៃ ៨៨០ លានដុល្លារ។ រដ្ឋាភិបាលក៏បានចាត់រៀបចំផែនការជាមុន ដើម្បីធានាផ្តល់ជូនសេវាកម្មពេញលេញ សម្រាប់ភ្ញៀវទេសចរចិន ដូចជា៖​ វិធីបង់ប្រាក់យ័ន និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតដូចជា WeChat និង Alipay ជាដើម។ខណៈពេលដែលវិស័យទេសចរណ៍បន្តកើនឡើង តម្រូវការបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប ក៏កំពុងហក់ឡើងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់កន្លែងស្នាក់នៅនៅតែមានចំនួន តិចជាតម្រូវការរបស់អ្នកទេសចរ ដែលមានប្រមាណជា ៦ លាននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះមានសណ្ឋាគារលំដាប់ផ្កាយប្រាំមានត្រឹមតែ ៨០​ ប៉ុណ្ណោះនៅក្នុងតំបន់នេះ។ក្នុងរយៈពេលវែង ខេត្តសៀមរាបត្រូវការសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនថែមទៀត ដើម្បីបំពេញ តាមតម្រូវការនៃភ្ញៀវទេសចរកំពុងកើនឡើង។ នេះមានន័យថាទស្សនវិស័យនៃការវិនិយោគផ្នែកសណ្ឋាគារគឺមានភាពជោគជ័យច្រើន។សណ្ឋាគារ Angkor 4 Season Hotel ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន Yuan Sheng Shi Ye Co, Ltd ជាគម្រោងវិនិយោគមួយក្នុងចំណោមគម្រោងវិនិយោគដ៏សំខាន់បំផុតនៅចំកណ្តាលក្រុង សៀមរាប។ សណ្ឋាគារ Angkor 4 Season Hotel អាចធ្វើដំណើរត្រឹមតែ ៥ នាទី ពីផ្លូវផាប់ស្រ្ទីដ និងផ្សាររាត្រី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងក្រុង។ គម្រោងនេះគ្របដណ្ដប់ផ្ទៃដីចំនួន ១,៤៩៥ ម៉ែត្រការ៉េ និងមានកម្ពស់ ២២.៤ ម៉ែត្រ ក្នុងនោះមាន ៦ ជាន់ បែងចែកមាន ១០៨ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងយ៉ាងល្អ និងមានគ្រឿងសង្ហារិមយ៉ាងប្រណិត។សណ្ឋាគារលំដាប់ផ្កាយ ៤ ដែលធានាផលចំណេញត្រឡប់មានស្ថេរភាព និងការកើនឡើង ថ្លៃដើមធានាជួលរយៈពេល ១០ ឆ្នាំ ជាមួយអត្រា ៦% ក្នុងមួយឆ្នាំធានាទិញត្រលប់វិញដោយអ្នកអភិវឌ្ឍជាមួយនឹងកំណើនថ្លៃដើម ២% ក្នុងមួយឆ្នាំអាចទទួលបានកម្ចីរហូតដល់ ៥០%បញ្ចប់រួចរាល់មួយនឹងការតុបតែងដ៏ស្រស់ស្អាត និងបំពាក់គ្រឿងសង្ហារិមគុណភាពខ្ពស់ផ្តល់ជូន ៨ ថ្ងៃ/ឆ្នាំ ឲ្យស្នាក់នៅដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃពិសេស ( VIP) ៧% សម្រាប់ការស្នាក់នៅបន្ថែមទៀតសេវាកម្មអចលនទ្រព្យផ្តល់ជូនដោយគិតថ្លៃក្នុងអំឡុងពេលដាក់ជួលសណ្ឋាគារ Angkor 4 Season Hotel មានលក្ខណៈពិសេសបំផុត ដែលកំពុងទាក់ទាញ និងបង្ហាញឲ្យ ឃើញពីភាពសម្បូបែបនៃតំបន់អាស៊ីអាគ្នេយ៍។ មានស្រះឈូកដ៏ស្រស់ស្អាត និងដើមដូង ដែលផ្តល់នូវម្លប់ត្រជាក់ និងបរិយាកាសស្រស់ស្រាយ។ អគារទាំង ៣ ប្លុក ឈរជារាង្គអក្សរ U ជិតៗគ្នា និងមានអាងហែលទឹកនៅចំកណ្តាល មានកៅអីអង្គុយលេង និងតុ ដែលអ្នកអាចងូតទឹកលេង ឬសម្រាកក្រោមឆ័ត្រ។សណ្ឋាគារ Angkor 4 Season Hotel ត្រូវបានបែងចែកជាប្លុក A ប្លុក B និងប្លុក C ដែលប្លុកនីមួយៗ មានប្លង់ផ្សេងៗគ្នា។ យូនីតនៅក្នុងប្លុក A ទាំងអស់បែរមុខទៅភាគខាងត្បូង ហើយយូនីតទាំងនេះ មានទំហំពី ៣៧.២៨ ម៉ែត្រការ៉េ ដល់ ៣៧.៤០ ម៉ែត្រការ៉េ និងមានអាងទឹកដ៏ស្រស់ស្អាត។ ប្លុក B មានយូនីតធំទូលាយ និងអាចមើលឃើញអាងហែលទឹក និងសួនច្បារ ជាមួយទេសភាពដ៏ស្រស់ស្អាត នៅសៀមរាប។ ប្លុក C ស្រដៀងគ្នាទៅនឹងប្លុក A ដែរ ប៉ុន្តែមានយូនីតប្រភេទផ្សេងៗគ្នាជាច្រើន។ទាក់ទងទៅនឹងការស្នាក់នៅ សណ្ឋាគារ Angkor 4 Season Hotel នឹងផ្តល់នូវសេវាកម្មពេញលេញ រួមមាន៖ កន្លែងទទួលភ្ញៀវដ៏ធំទូលាយ បារ ហាងការហ្វេ អាងហែលទឹក និងកន្លែងហាត់ប្រាណ។ ភ្ញៀវនៅសណ្ឋាគារ Angkor 4 Season Hotel នឹងទទួលបានបទពិសោធដ៏ស្នាក់នៅដ៏រីករាយ ជាមួយសេវាកម្មគ្រប់យ៉ាងនៅនឹងកន្លែង។ ទន្ទឹមនឹងនេះដែរ ការស្នាក់នៅទីនេះត្រូវបានគេរំពឹងថា នឹងមានអត្រានៃការកាន់កាប់ខ្ពស់។សូមពិនិត្យមើលលម្អិតរាល់សេវាកម្មទាំងនេះ!កន្លែងទទួលភ្ញៀវបន្ទប់ទទួលភ្ញៀវធំទូលាយធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍កក់ក្តៅនៅពេលដែលពួកគេចូលទៅមកដល់សណ្ឋាគារ ហើយពួកគេអាចថតរូបដ៏ស្រស់ស្អាតគ្រប់កន្លែង ដោយសារទីនេះបានរចនាឡើងយ៉ាង ឆើតឆាយ សម្រាប់បរិយាកាសដ៏ស្ងប់ស្ងាត់មួយ ដែលសាកសមនឹងអារម្មណ៍រីករាយសម្រាប់ ថ្ងៃឈប់សម្រាក។ភោជនីយដ្ឋានការធ្វើដំណើរដ៏រីករាយត្រូវតែភ្ជា​​ប់មកជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗ។ ភោជនីយដ្ឋាននៅក្នុង សណ្ឋាគារនេះនឹងផ្តល់ជូនជម្រើសជាច្រើនសម្រាប់អ្នកទេសចរ។ គ្រប់មុខម្ហូបទាំងអស់ ត្រូវបានរៀបចំយ៉ាងជំនាញជាមួយនឹងស្រាដ៏ឆ្ងុយឆ្ងាញ់។អាងហែលទឹកអ្នកអាចរីករាយជាមួយការងូតទឹកនៅក្នុងអាងហែលទឹកដ៏ស្រស់ស្អាត បន្ទាប់ពីការធ្វើដំណើរពេញ មួយថ្ងៃនៅជុំវិញខេត្តសៀមរាប។ នេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ដេកហាលថ្ងៃ ជាមួយខ្យល់ អាកាសបរិសុទ្ធ និងការលម្ហែកាយដ៏រីករាយ។តំបន់សេវាកម្មជុំវិញមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៧ សណ្ឋាគារAngkor 4 Season Hotel បានព័ន្ធជុំវិញ ដោយភោជនីយដ្ឋាន ធនាគារ និងសាលារៀន។ ទីតាំងនៃសណ្ឋាគារមានលក្ខណៈងាយស្រួលចេញចូល ទៅតំបន់ទេសចរណ៍នានានៅក្នុងខេត្តនេះ។ ទីនេះមានចម្ងាយ ១ គីឡូម៉ែត្រពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបដែលអាចធ្វើដំណើរតែ ២០ នាទីប៉ុណ្ណោះ និងចម្ងាយ ៥.៥ គីឡូម៉ែត្រ ឬ​ ១៣  នាទីពីប្រាសាទអង្គរវត្ត ហើយត្រឹមតែ ៥ នាទីពីផ្លូវផាប់ស្ទ្រីដ និងផ្សារចាស់។ ហាងទំនិញ(មិនគិតពន្ធ)គឺមានចំងាយតែ ៨០០ ម៉ែត្រប៉ុណ្ណោះ។ដើម្បីស្វែងយល់បន្ថែមអំពីសណ្ឋាគារ Angkor 4 Season Hotel សូមមកពិគ្រោះជាមួយយើងនៅក្នុងពិព័រណ៍លំនៅដ្ឋាកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។សណ្ឋាគារAngkor 4 Season Hotel ស្ថិតនៅស្តង់លេខ ១៨ និង១៩។ ក្រៅពីគម្រោងនេះនៅ ខេត្តសៀមរាបអ្នកទេសចរនឹងអាចស្វែងយល់អំពីគម្រោងរមណីយដ្ឋានខ្នាតធំំមួយនៅខេត្តមណ្ឌលគិរី។មណ្ឌលគិរីគឺជាខេត្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានព្រៃឈើ ទេសភាពធម្មជាតិដ៏ សំបូរបែប និងទឹកជ្រោះដ៏ស្រស់ស្អាត។ ពិតណាស់ មណ្ឌលគិរីជាខេត្តទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ហើយគម្រោងលំនៅដ្ឋានលក្ខណៈលម្ហែកាយ មិនទាន់ត្រូវបានបង្កើតច្រើននៅឡើយនៅតំបន់នេះ។សូមចូលរួមទស្សនានៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩! ចុះឈ្មោះចូលរួមដោយ ឥតគិតថ្លៃឥឡូវនេះ!
ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
June 1, 2022, 4:30 p.m.
រូបភាពតំណាងមួយរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើការវិនិយោគក៏ដូចជាដាក់ឱ្យសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធមានដូចជាអគារ ស្ពាន និងផ្លូវសំខាន់ៗជាច្រើន ដែលដំណឹងទាំងនេះសុទ្ធតែជាដំណឹងល្អ និងអាចជាផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​តួយ៉ាងកាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើសេចក្តីសម្រេចឆ្លើយតបទៅនឹងសំណើរសុំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិតាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្ម អាស៊ាន-ជប៉ុន ពីខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការមួយរៀបចំឡើងដោយទីស្តីការនាយករដ្ឋមន្ត្រី)។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!នៅក្នុងលិខិតនេះផងដែរក៏មានចំណារយល់ព្រម និងគាំទ្រដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផងដែរពាក់ព័ន្ធនឹងការស្នើសុំបង្កើតទីក្រុងនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះត្រូវបានដាក់ចេញជាគោលនយោបាយឱ្យអនុម័តដោយរដ្ឋាភិបាលជប៉ុននៅក្នុងការវិនិយោគ និងបង្កើតទីក្រុងទាំងនេះឱ្យបាននៅទូទាំងឧបទ្វីបអាស៊ីអាគ្នេយ៍ដោយក្នុងនោះមានរាជធានី រដ្ឋធានី ទីក្រុង និងខេត្តសរុបចំនួន២៦ ដែលនឹងមានសាងសង់គម្រោងនេះឡើង។​បច្ចុប្បន្ននេះមិនមែនមានតែកម្ពុជាមួយទេដែលកំពុងសិក្សា និងអនុម័តគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុននេះ ប៉ុន្តែក្នុងនោះទីក្រុងហាណូយប្រទេសវៀតណាម និងទីក្រុងមេនដាឡេប្រទេសមីយ៉ាន់ម៉ាជាដើមសុទ្ធតែកំពុងមម៉ាញឹកទៅលើសិក្សា និងអនុវត្តគម្រោងនេះឱ្យចេញជារូបរាង៕ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩យល់ដឹងព័ត៌មានអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!
មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ
មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ
May 26, 2022, 5:35 a.m.
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានជូនសាធារណជន​​របស់​អ្នកនាំពាក្យ​ រាជរដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃទី១១​ ​ខែមីនា​ ឆ្នាំ​២០១៩នេះបានចាត់ទុក​ «ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​អច្ឆរិយ​មួយនៅ​តំបន់ឆ្នេរ​សមុទ្រ​​ដែល​មានការ​អភិវឌ្ឍន៍​ក្នុង​សន្ទុះ​មួយ​គួរ​ឲ្យ​ស្ងប់​ស្ងែង» ។នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូត​នៃ​ការ​អភិវឌ្ឍ​​ដៃគូ ​កម្ពុជា​-​ចិន នេះគឺ​បង្ហាញភាព​ជាក់ស្តែងនូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ជា​ដៃគូ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​កិច្ច​បន្តពង្រឹង​ប្រសិទ្ធិ​ភាព​ដើម្បី​សន្តិភាព​ ​ស្ថេរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​ ។សេចក្តី​ប្រកា​សព័ត៌​មាន​ដដែល​បាន​បន្ត​ថា​​​វឌ្ឍនភាព​ ​ក្រុង​ព្រះសីហនុ​ ​មិន​ត្រឹមតែ​ជា​មោទនភាព​នៃ​វិបុលភាព​របស់​កម្ពុជា​ដែល​ជា​ដៃគូ​ជាមួយ​ចិន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ​ ​និង​រស់រវើក​របស់​អាស៊ាន​ផង​ដែរ​។ ក្រុង​ព្រះសីហនុ​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួម​ជាមួយនឹង​បណ្តា​ខេត្ត​នានា​ ​នៅ​តាម​ឆ្នេរសមុទ្រ​ ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​ ​“​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​ ​រួម​ជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត​ ​និងឱ​កាស​រីកចម្រើន​ដែល​ជា​ជ​ម្រើ​ស​ដ៏​ឧ​ត្តុ​ង​ឧត្តម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ ​និង​ឧស្សាហ​កម្ម​ផ្សេង​ៗ​ ​ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ការ​រីកចម្រើន​នេះ​បាន​ផ្តល់​ឳ​កាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ចំពោះ​កសិករ​ ​ពលករ​ ​ពាណិជ្ជករ​ ​និង​សេវាកម្ម​ជាច្រើន​ ​និង​កើនឡើង​បន្ថែម​ទៀត​ទាំង​បរិមាណ​ ​និង​គុណភាព​នា​ពេល​អនាគត​ដ៏​ខ្លី​ ។​ទីក្រុង​ជាប់​សមុទ្រ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ​នឹង​ក្លាយជា​ទីក្រុងទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ ​និង​ឧស្សាហកម្ម​ដូច​បណ្តាទីក្រុង​អន្តរជាតិ​ដទៃទៀត​​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​នឹង​ចូលរួម​ចំណែកសកម្មភាព​ប្រកបដោយ​ឥទ្ធិពល​ ​និង​ផូរ​ផង​នៅក្នុង​តំបន់​​ក៏ដូចជា​អន្តរជាតិ​​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​ ​និង​តម្លៃ​មនុស្សជាតិ​ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ
វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ
June 1, 2022, 1:41 a.m.
ទីក្រុងប៉ាតាយ៉ាក្នុងប្រទេសថៃគឺជាទីក្រុងឆ្នេរសមុទ្រទេសចរណ៍ដែលល្បីបំផុតមួយនៅក្នុងពិភពលោក ដែលបានទាក់ទាញភ្ញៀទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំឱ្យទៅកំសាន្តនៅទីនោះ ពោលគឺមានរហូទដល់ ៨.៦៧លាននាក់ក្នុងឆ្នាំ២០១៨។ ទីក្រុងដែលល្បីខាងសេវាកម្មកំសាន្ត ជាពិសេសពេស្យាចារ ដែលបានក្លាយជាតំបន់ទាក់ទាញការអភិវឌ្ឍយ៉ាងខ្លាំង។ក្នុងនោះតំបន់ល្បីៗដូចជាវ៉ងអាម៉ាដ(Wong Amat​) ចុមធៀន (Jomtien) ប្រាថាំណាក់ (Phra Tamnak) និង ណា ចុមធៀម (Na Jomtien) សុទ្ធសឹងតែបានអភិវឌ្ឍន៍័យ៉ាងលឿនសម្បើមទៅលើការសាងសង់អគារខុនដូរួចទៅហើយ។ប៉ុន្តែដោយសារតែកំណើននៃតម្រូវការច្រើន ខណះដែលដីនៅក្នុងទីក្រុងនេះ ជាពិសេសតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេកាន់កាប់ និងសាងសង់ច្រើនរួចទៅហើយ អ្នកវិនិយោគបានសម្រេចបង្កើត និងចាប់ផ្តើមយកតំបន់ផ្សេងៗបន្ថែមទៀតដូចជា បាងសារាយ (Bang Saray) និងសាតាហ៊ីប (Sattahip) មកអភិវឌ្ឍន៍។អានអត្ថបទទាក់ទងអំពី៖ អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!ការអភិវឌ្ឍនេះគឺជាផ្នែកមួយ និងធ្វើឡើងស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃនៅក្នុងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) ដើម្បីបង្កើនទំហំផ្ទៃដី និងបន្ថែមសក្តានុពលសម្រាប់ការអភិវឌ្ឍនៅកន្លែងផ្សេងៗទៀតនាពេលអនាគត។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិដែលមកកំសាន្តនៅទីក្រុងនេះយ៉ាងច្រើនលើសលប់យ៉ាងនេះបានធ្វើឱ្យទីក្រុងប៉ាតាយ៉ាមានមនុស្សច្រើនជាងកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីទៅទៀត។ក្រៅពីនេះដោយសារតែទីក្រុងនេះមានទីតាំងត្រឹមតែ២ម៉ោងពីទីក្រុងបាងកកតែប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលទៅកំសាន្តនៅបាងកក ច្រើននិយមធ្វើដំណើរមកកំសាន្តនៅប៉ាតាយ៉ាផងដែរ។ ហេតុដូចនេះហើយទើបធ្វើឱ្យទីក្រុងនេះមានតម្រូវការច្រើនពាក់ព៏ន្ធនឹងអាគារស្នាក់នៅ ក៏ដូចជាលំនៅដ្ឋានគ្រប់ប្រភេទ។ ចំនែកឯអ្នកវិនិយោគវិញ ដោយមើលឃើញពីសក្តានុពលនេះដូចគ្នា ក៏បានសម្រេចចាប់ទីតាំងដើម្បីវិនិយោគអាគារស្នាក់នៅខ្ពស់ៗទំនើបៗនៅទីនោះ។ ក្នុងនោះវិនិយោគិនបរទេសដែលនិយមបោះទុននៅក្នុងតំបន់នេះច្រើនបំផុតរួមមានជនជាតិចិន រុស្សី​ និងអង់គ្លេស។​ដើម្បីជួយឱ្យការអភិវឌ្ឍនៅទីនោះកាន់តែមានភាពងាយស្រួល និងមានស្ថេរភាពផងនោះ រដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមមាន ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន​​​ ក៏ដូចជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ។ គូសបញ្ជាក់ផងដែរថា គម្រោងទាំងអស់នេះរួមជាមួយនឹង ច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) នឹងត្រូវបានសម្រេចបញ្ចប់ជាស្ថានពរឱ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ ឬអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​
វិនិយោគិនចិនបោះទុន$១៥០លានដុល្លារអាមេរិចបន្ថែមទៀតសាងសង់រោងចក្រ Nike​ នៅកម្ពុជា
វិនិយោគិនចិនបោះទុន$១៥០លានដុល្លារអាមេរិចបន្ថែមទៀតសាងសង់រោងចក្រ Nike​ នៅកម្ពុជា
May 31, 2022, 4:18 p.m.
បើនិយាយពីការវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កម្ពុជានៅតែជាប្រទេសមួយដែលទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនមិនចាញ់ប្រទេសផ្សេងៗនៅក្នុងតំបន់នោះទេ។កាលពីថ្ងៃពុធទី៦ខែមីនា២០១៩កន្លងទៅនេះក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុប (Shenzhou International Group) បានប្រារព្ធពិធីបុកគ្រឹះរោងចក្រទីពីររបស់ខ្លួនមួយដែលរោងចក្រនេះផ្តោតសំខាន់ទៅលើការផលិតសម្ភារៈ និងផលិតផលកីឡារបស់ក្រុមហ៊ុនដ៏ល្បីមួយគឺក្រុមហ៊ុន Nike។ រោងចក្រនេះមានឈ្មោះថាសិនចូវអ៊ីនធឺណាសិនណលខេមបូឌា ម៉ាវេលហ្កាមេន (Shenzhou International Cambodian Marvel Garment) នឹងត្រូវសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលមានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសដ្ឋានអន្តរជាតិភ្នំពេញ។ ការសាងសង់រោងចក្រផលិតផលមួយនេះនឹងចំនាយអស់ទឹកប្រាក់សរុប$១៥០លានដុល្លារអាមេរិច។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន!ក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុបនេះជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើការកាត់ដេរ និងផលិតសម្លៀកបំពាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនខណះដែលក្រុមហ៊ុននេះក៏បានដើរតួនាទីសំខាន់នៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលបានផលិតយីហោ Nike នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ។តាមការបង្ហាញពីលោក ម៉ា ជៀនរុង (Ma Jianrong) អគ្គនាយកក្រុមហ៊ុននេះបានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាគឺជាទីតាំងផលិតមួយដ៏សំខាន់សម្រាប់រោងចក្ររបស់លោកក៏ដូចជាសម្រាប់ក្រុមហ៊ុន Nike ផ្ទាល់តែម្តង។​លោកបានបន្ថែមទៀតដែរថាជាមួយនឹងការដំណើរការរោងចក្ររបស់លោកអស់រយះពេលជាង១៤ឆ្នាំមកនេះលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ចំនែកឯធន ធានមនុស្សដែលបម្រើការនៅក្នុងរោងចក្ររបស់លោកក៏សុទ្ធតែមានជំនាញ និងការប្តេជ្ញាខ្ពស់ផងដែរ។ជាមួយគ្នានេះផងដែរលោកក៏មានសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងថាទីផ្សារប្រទេសកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំងជាងមុន ដោយក្នុងនោះក្រុមហ៊ុនរបស់លោកនឹងព្យាយាមរួមចំណែកឱ្យអស់ពីសមត្ថភាពនៅក្នុងការជួយឱ្យកម្ពុជាអាចដើរតួជាអ្នកផ្គត់ផ្គង់ប្រេន Nike ​នេះធំបំផុតមួយនៅក្នុងតំបន់ និងក្នុងពិភពលោក៕យល់ដឹងព័ត៌មានអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!