+85561 777 090
Logo

Recent Articles

នៅពេលទិញផ្ទះលើកដំបូងតើត្រូវចំណាយលើសេវាបន្ថែមអ្វីខ្លះ?
នៅពេលទិញផ្ទះលើកដំបូងតើត្រូវចំណាយលើសេវាបន្ថែមអ្វីខ្លះ?
June 6, 2022, 3:31 p.m.
ការទិញផ្ទះថ្មី ដើម្បីរស់នៅគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ ដោយសារភាគច្រើនអ្នកទាំងនេះកំពុងជួលផ្ទះដើម្បីស្នាក់នៅ ប៉ុន្តែពួកគេក៏កំពុងពិចារណាទិញផ្ទះមួយសម្រាប់គ្រួសារទាំងមូលផងដែរ។ទោះជាយ៉ាងណាក៏ដោយការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះនោះទេ ប៉ុន្តែអ្នកក៏ត្រូវចំណាយលើការចំណាយផ្សេងៗបន្ថែមទៀតទាក់ទងនឹងអចលនទ្រព្យនេះ។ ដូច្នេះវាជាការសំខាន់បំផុតដែលអ្នកត្រូវស្វែងយល់អំពីការចំណាយបន្ថែមដែលទាក់ទងនៅពេលទិញអចលនទ្រព្យ ដើម្បីជៀសវាងការខកចិត្តណាមួយ។ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួន ដែលផ្តល់ជូនដោយ Realestate.com.kh នឹងជួយដល់ អ្នកទិញផ្ទះលើកដំបូងអោយធ្វើការគ្រប់គ្រង និងបែងចែកថវិកាសម្រាប់ផ្ទះថ្មីនេះឲ្យបានត្រឹមត្រូវ៖ថ្លៃសេវកម្ចីឥណទាន និងថ្លៃសេវាផ្នែកច្បាប់៖នៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកផ្តល់កម្ចី ឬធនាគារតម្រូវឲ្យអ្នកបង់ថ្លៃសេវាកម្ម នៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចីមានន័យថាអ្នកត្រូវបង់ ១ ភាគរយ នៃប្រាក់កម្ចីសរុបដល់ធនាគារ។ ដូចគ្នានេះដែរ អ្នកក៏ត្រូវបង់ប្រាក់ចំនួន ២៥០ ដុល្លារទៅឱ្យមេធាវីសម្រាប់ សេវាកម្មផ្នែកច្បាប់​ ពាក់ព័ន្ធនឹងដំបូន្មានផ្នែកច្បាប់ ការត្រួត​ពិនិត្យអចលនទ្រព្យ និងដំណើរការច្បាប់។ថ្លៃសេវាលើការផ្ទេរកម្មសិទ្ធិ៖វាគឺជាថ្លៃសេវាពន្ធប្រថាប់ត្រាដែលត្រូវផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញ។ អ្នកទិញផ្ទះត្រូវបង់៤%នៃតម្លៃផ្ទះសរុបដែលត្រូវផ្ទេរកម្មសិទ្ធិ ហើយក៏ត្រូវបង់ប្រាក់ចំនួន១,០០០ដុល្លារសម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ជាធម្មតាដំណើរផ្ទេរប្លង់ត្រូវចំណាយរយៈពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប្លង់រឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងជាលិខិតបញ្ជាក់កម្មសិទ្ធិ ដែលចេញដោយការិយាល័យសុរិយោដីថ្នាក់ជាតិ ដែលជាទម្រង់នៃប័ណ្ណកម្មសិទ្ធិ ដែលមាន សុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់ស្រុក និងឃុំ។ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញ សេវាធានារ៉ាប់រងផ្ទះ ប្រសិនបើពួកគេខ្ចីលុយពីធនាគារ។ ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃនៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់ ១០០ ដុល្លារ ឬខ្ពស់ជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះត្រឹម ១០០,០០០ ដុល្លារ ឬក្រោមនេះ ម្ចាស់ផ្ទះត្រូវតែបង់ប្រាក់ក្រោម ១០០ ដុល្លារក្នុងមួយឆ្នាំ។ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ៖នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន ៣% ពីអ្នកលក់ ហើយមិនគិត សេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះ អ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃ ជើងសារ ៣% ដែរ នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេល ដែលអ្នកលក់មិនមានបំណងលក់ផ្ទះ ប៉ុន្តែអ្នកទិញមានចង់ទិញនោះ ហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖អ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជា ជាធម្មតាមិនមានលុយគ្រប់គ្រាន់ ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកកម្ចីទិញផ្ទះជាមួយស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសយកការចំណាយជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយលើការប្រាក់នៃកម្ចីទិញផ្ទះនោះ។នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យធានាដូចជា៖ ប្លង់រឹង និងលិខិតបញ្ជាក់ ប្រាក់ចំណូលជាដើម ទើបទទួលបានការអនុម័តប្រាក់កម្ចី។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រយៈពេលរហូតដល់ ១៥ ឬ ២០ ឆ្នាំ អាស្រ័យលើលក្ខខណ្ឌ ដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៧% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។សេវាផ្ទៀងផ្ទាត់ប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិត តម្លៃប្រហែលជា ១២.៥០ដុល្លារ។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំ ទោះជាយ៉ាងណាក៏ដោយពន្ធ​នេះនឹងត្រូវបានអនុវត្តន៍ តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារ ឡើងទៅ។យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធអចលនទ្រព្យត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយ នៃតម្លៃអចលនទ្រព្យ សរុបដកនឹងចំនួន ២៥,០០០ដុល្លារ ហើយបន្ទាប់មកគុណនឹង ០.១ ភាគរយ។ តម្លៃ អចលនទ្រព្យអាចទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដោយផ្អែកលើ កត្តាជាច្រើន ក្នុងនោះការប្រមូលទិន្នន័យលើអចលនទ្រព្យគឺទាក់ទងនឹងតម្លៃទីផ្សារ គុណភាព និងទីតាំងរបស់វា។ការចំណាយសេវាផ្សេងៗ៖ថ្លៃសេវាទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងសេវាអ៉ីនធើណិត ថ្លៃអគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះ សម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួល រវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមាន៖ សេវាអ្នកបោសសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ ថ្លៃចំណាយចន្លោះពី២០ដុល្លារទៅ៥០ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃសេវាគ្រប់គ្រងពី ០.៥០ ទៅ ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូ តម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្ត ដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរ អ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួល ជុលកែលម្អនាពេលអនាគត៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ
June 7, 2022, 6:53 a.m.
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគនៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័នជាង ១០០ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ផ្តោត​មក​លើគម្រោងតារាសាគរនៃ​ទីក្រុង​រមណីយដ្ឋានឈូងសមុទ្រវែង ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​បញ្ចឹម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ នៅ​ថ្ងៃ​តែមួយ​នោះ​ដែរ ពួក​គេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គំរូ​ទេសចរណ៍ពិភពលោក និង​ការ​គូរ​ឡើង​វិញ​នូវ​ផែនទី​ទេសចរណ៍​ពិភព​លោក ដែល​កើត​ចេញ​ពីគំនិត​នៃ​អ្នក​វិនិយោគ​ចិន​ដ៏​គួរ​ឲ្យ​កោត​សរសើរ។ យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមូយ» របស់​ប្រទេស​ចិន កំពុង​តែ​ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​ការ​បង្កើតបណ្តាតំបន់រដ្ឋបាល​ពិសេសនៅ​កម្ពុជា ដែល​តម្រង់សម្រេច​ឲ្យ​បាន​នូវជោគជ័យ​ថ្មីៗ។ ទន្ទឹម​គ្នា​នេះ គម្រោង​តារា​សាគរ​គឺ​ជា​ផ្នែក​ទីមួយ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ខេត្ត​កោះ​កុង ដែល​ត្រូវ​បាន​ប្រគល់សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​វិនិយោគិនចិន​កាល​ពី ១០ ឆ្នាំ​មុន។ បន្ទាប់​ពី​សន្និសីទសម្ភោធ​ជា​សកល និង​ពិធីបញ្ចុះបឋមសិលា គម្រោង​តារាសាគរ​បាន​ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​ឆាក​ពិភពលោក។ គម្រោង​ដ៏​សំខាន់​នៃ​ «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» សម្រាប់​មនុស្ស​ទូទាំង​ពិភព​លោក នៅវេលា​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា គំរូ​កិច្ច​សហប្រតិបត្តិ​ការ ចិន-កម្ពុជា និងគម្រោង​ចម្បង​នៃយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ Zhengheng Development បាន​នាំ​ឈាន​ទៅ​រកពិធី​សម្ភោធ​ជា​សកល​នូវ​គម្រោងតារាសាគរ-ឈូងសមុទ្រ​វែង ដែល​ជា​គម្រោង​ទីមួយនៃតំបន់សេដ្ឋកិច្ច​ពិសេស​តារាសាគរដែល​ត្រូវ​បាន​បង្ហាញទៅ​ដល់​សាធារណជន។ នេះ​ក៏​ជា​គម្រោង​ទេសចរណ៍​វប្បធម៍​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ សន្និសីទក៏​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ផង​ដែរ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តាថ្នាក់ដឹកនាំ​ជាតិ។ ដោយ​បាន​មើល​ឃើញ​នូវឱកាស​ដ៏​សំខាន់​ដើរ​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ចខ្ពស់ និង​កិច្ច​សហប្រតិបត្តិការជាមួយ​នឹង​យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងជួលដី និង​អភិវឌ្ឍន៍សម្រាប់​តំបន់រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារាសាគរ។បន្ទាប់​ពី​បាន​កសាង​នូវហេដ្ឋារចនាសម្ព័ន្ត​អស់​រយៈ​ពេល​មួយ​ទសវត្សន៍ គម្រោងតារាសាគរ​ត្រូវ​បាន​បើក​ប្រកាសទៅ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាវិនិយោគិន​ទូទាំង​សកលលោក។ ថ្នាក់ដឹកនាំ​នៃ​ប្រជាជាតិ​កម្ពុជា ប្រមុខ​ក្រុមហ៊ុន Zhengheng Development បណ្តា​ដៃ​គូសហការ និង​អ្នក​សារព័ត៌មាន​ចិន និង​កម្ពុជា ជាង ១០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​កម្មវិធី​ដ៏​អធិកអធម​នេះ។ គោលដៅទេសចរណ៍ និង​លំហែកាយទំហំ ២០០ ហិកតា ព្រមទាំង​តំបន់ឧស្សាហកម្មទំហំ ៥៥ ហិកតានៅវេលាម៉ោង ៥:៣០ ល្ងាច អម​ទៅ​ដោយ​សម្លេង​សូរតន្រ្តី​កំដរ​បរិយាកាស សន្និសីទសម្ភោទ និង​ពិធីបញ្ចុះបឋមសិលាបាន​ចាប់ផ្តើម​ឡើង។ ប្រធានក្រុមហ៊ុន Zhengheng Development និង​ដៃ​គូសហការ​ដទៃទៀត​បាន​ថ្លែងសន្ទរកថា និង​ធ្វើ​បទ​បង្ហាញទៅ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ស្តី​ពី​គម្រោងនៃ​អាណាចក្រ​សមុទ្រ​ដែល​មាន​ទំហំ ៣៦០ គីឡូម៉ែត្រ​ការេ និងគោលដៅទេសចរណ៍ និងវិស្សមកាល​លំដាប់​ដ្នាក់​ពិភពលោក ដែល​មាន​ទំហំ ២០០ ហិកតា។គម្រោង​តារាសាគរ-ឈូងសមុទ្រវែង មានទីតាំង​ស្ថិត​នៅ​ស្នូល​នៃ​តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោង​នេះ​គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធ​ដោយភ្នុំ​និងសមុទ្រ។ គម្រោង​នេះ​មាន​ឆ្នេរ​សមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ ហើយ​ឈរ​នៅ​ជា​មជ្ឈមណ្ឌលនៃ​ទេសចរណ៍ ទីក្រុង​រណបតូចៗ និង​ការ​ធ្វើ​ដំណើរដើម្បី​ស្វែងយល់​ពីវប្បធម៍ ក៏ដូចជាដើមទុន​ហិរញ្ញវត្ថុរួម​បញ្ចូល​គ្នា ធនធាន​ក្នុង​ស្រុកនិង​ក្រៅស្រុក និងសេវាកម្មនានាជាដើម។ គម្រោង​នេះ​នឹង​បង្កើត​នូវ​គោលដៅ​ថ្មី​មួយសម្រាប់​ការ​ធ្វើដំណើរ​និង​វិស្សមកាលលំដាប់ថ្នាក់​ពិភពលោក តាមរយៈ​ការ​បង្កើត​ឡើង​នូវឧទ្យាន​ឧស្សាហកម្ម​ឆ្លាតវៃ តំបន់សង្កាត់រចនាបថ​ពាណិជ្ជកម្មដែល​ជា​ផ្នែក តំបន់ស្នូល​នៃទេសចរណ៍វប្បធម៍ អាផាតមែនមើលឃើញ​សមុទ្រ វីឡារីសត រមណីយដ្ឋាន​កំពង់ផែទូកក្តោង តំបន់លំហែកាយ​មាត់សមុទ្រ និងតំបន់​មុជទឹក​សមុទ្រ​ដ៏​ស្ងប់ស្ងាត់។គម្រោងតារាសាគរ-ឆ្នេរសមុទ្រវែង​បានចាប់ផ្តើម​នូវនៃ​តំបន់ឧស្សាហកម្ម​ឆ្លាតវៃ ជា​ផ្នែក​នៃ​តំបន់​ពាណិជ្ជកម្មឆ្លាតវៃដែលរចនា​ឡើងផ្តាច់មុខ​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ក្រុមការងារ​អភិវឌ្ឍន៍​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​ជា​ច្រើនដើម្បី​សិក្សាស្រាវជ្រាវ យល់​យ៉ាង​ច្បាស់​ពីបទបញ្ញត្តិ​ឧស្សាហកម្ម និង​បាន​វិភាគ​នូវ​ចំណុចសំខាន់ៗ​នៃ​ឧស្សាហកម្ម ជា​ពិសេស​«សន្តិសុខ​សុវត្ថិភាព​កំពូល» និង​ «ការ​ផ្គត់​ផ្គង់​គ្រប់​តាម​តម្រូវការ»។ ​គម្រោង​តារាសាគរ-ឈូង​សមុទ្រ​វែងទើប​តែ​បាន​សម្ភោធ ប៉ុន្តែ​បាន ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​វិនិយោគិនបណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​គម្រោង​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចែក​រម្លែក ក្រោម​សាក្ខី​កម្ម​នៃ​ថ្នាក់នាំកម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុនZhengheng Development ព្រម​ទាំងបណ្តា​អ្នក​កាសែត​កម្ពុជា និង​ចិន​ជា​ច្រើនរូប ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងរបស់បណ្តាវិនិយោគិនបាន​ចាប់​ផ្តើម​ឡើង។​ សន្និសីទសម្ភោធគម្រោង​តារាសាគរ-ឈូងសមុទ្រវែង និង​ពិធី​បញ្ចុះបឋមសិលាគឺ​ជា​ជោគជ័យ​មួយដ៏​ធំ​សម្បើម ដែលបង្ហាញ​ពីពីជោគជ័យនៃគម្រោង​ជាទូទៅ​នៃយុទ្ធសាស្រ្ត​ «ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ» នៅកម្ពុជា។ នេះ​មិន​មែន​ត្រឹម​តែ​ជា​គំរូអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Zhengheng Development ប៉ុណ្ណោះនោះទេ តែ​ក៏ជា​របស់រដ្ឋាភិបាល​ចិនផង​ដែរ។បទពិសោធន៍ដ៏​កម្រ ការ​រុករក និង​ការ​អភិវឌ្ឍ គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​លោក និង​គំរូអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ ហើយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទូទាំង​សកល​លោក!ព័ត៌មានបន្ថែម:carina.cai@realestate.com.kh  (+855) 012 426 538 តានដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!ស្វែងរកអចលនទ្រព្យសម្រប់លក់ និងជួលនៅប្រទេសកម្ពុជា
វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពល តែមានហានិភ័យ
វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពល តែមានហានិភ័យ
June 7, 2022, 3:58 a.m.
ការអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗបានសំរុកចូលទៅកាន់ខេត្តសៀមរាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការពិតខេត្តដែលជាតំបន់ទេសចរណ៍ដ៏ធំរបស់ប្រទេសកម្ពុជាមួយនេះត្រូវបានមើលឃើញថាមានកំណើននៃការសាងសង់សណ្ឋាគារថ្មីៗ ផ្ទះសំណាក់ កន្លែងស្នាក់នៅ និងអាផាតមេនជាច្រើន។ កាលពីពាក់កណ្តាលឆ្នាំនេះ Mario Tan ដែលជានាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បាននិយាយថាសំណង់អគារថ្មីៗនៅក្នុងសៀមរាបបានកើន ឡើងដល់ជាង ១,០០០ អគារ។ ចំនួននេះបានកើនឡើងទ្វេដង បើធៀបទៅកាលពីពីរឆ្នាំមុនដែលមានតែជាង ៥០០ អគារប៉ុណ្ណោះ។មិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេដោយសារវត្តមានប្រាសាទអង្គរវត្តទើបជំរុញឲ្យតម្រូវការនៃកន្លែងស្នាក់នៅមានការកើនឡើងដ៏ច្រើននៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាស្ថាបនអភិរក្សឧទ្យានអង្គរបានបង្ហាញថា ចំនួនអ្នកទេសចរបានកើនឡើងដល់ ២.៥លាននាក់នៅឆ្នាំ២០១៧។លោក ភិន វណ្ណា ជានាយកប្រតិបត្តិក្រុមហ៊ុន Camglobe Realtor នៅក្នុងខេត្តសៀមរាបបានកត់សម្គាល់ឃើញថាសណ្ឋាគារធំៗ ដែលមានជាង១០០បន្ទប់ឡើងទៅមានភ្ញៀវទេសចរស្នាក់នៅច្រើនក្នុងនោះភ្ញៀវភាគច្រើនមកពីតំបន់អាស៊ីជាពិសេសជនជាតិចិន។លោក វណ្ណា បាននិយាយថា “ភាគច្រើននៃក្រុមភ្ញៀវទេសចរមកពីប្រទេសចិនមកតាមរយៈក្រុមហ៊ុនទេសចរណ៍”។ លោកបន្ថែមថាចំនួនភ្ញៀវទេសចរអឺរ៉ុបនៅក្នុងតំបន់នេះបានធ្លាក់ចុះប្រហែល៥០ភាគរយហើយចំនួនភ្ញៀវទេសចរចិនបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។បច្ចុប្បន្ន សណ្ឋាគារបូទិក  ផ្ទះសំណាក់ និងផ្ទះស្នាក់នៅខ្នាតតូច ដែលមានបន្ទប់គេង តិចជាង១០០ បន្ទប់មិនមានកំណើន សាងសង់ច្រើនដូចសណ្ឋាគារខ្នាតធំនោះទេ”។លោក Charles Evans នាយកក្រុមហ៊ុន Cambodia Property Shop បាននិយាយថាវិស័យសណ្ឋាគារនៅតែជាផ្នែកមួយនាំមុខគេនៅក្នុងខេត្តសៀមរាប  ប៉ុន្តែលោក Evans ​ក៏មើលឃើញពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារមួយនេះផងដែរ។ទោះជាមានបញ្ហាខ្លះកើតឡើងនៅក្នុងទីផ្សារក៏ដោយតែជាក់ស្តែងលោកនៅតែមើលឃើញថាវិនិយោគិននៅតែមានឱកាសទទួលបានផលចំណេញពីសក្តានុពលរបស់វិស័យមួយនេះ។លោក Evans បានបន្ថែមថា «ខ្ញុំកំពុងធ្វើការ ដើម្បីជួយដល់វិនិយោគិនបរទេសក្នុងការវិនិយោគ ឬជួលសណ្ឋាគារនៅក្នុងខេត្តសៀមរាប»។ នៅក្នុងទីក្រុងមានសណ្ឋាគារជាច្រើនកន្លែងដែលមានចំនួនបន្ទប់ដ៏ច្រើន​កំពុងដាក់ឲ្យប្រើប្រាស់។​ក្នុងឆ្នាំមុនសណ្ឋាគារបូទិកថ្មីចំនួន៣០ត្រូវបានសាងសង់ជិតវត្តដំណាក់ក្នុងសង្កាត់សាលាកំរើក។ គម្រោងទាំងនេះបានបញ្ចេញកន្លែងស្នាក់នៅរាប់រយបន្ទប់សម្រាប់ក្នុងទីផ្សារ។ នេះបើតាមលោក Evans។អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោក វណ្ណា បានអះអាងថាមុនការបោះឆ្នោតជាតិក្នុងខែកក្កដាកន្លងទៅការវិនិយោគលើវិស័យសណ្ឋាគារបានកើនឡើងគួរឱ្យកត់សម្គាល់។ ប៉ុន្តែ បច្ចុប្បន្ននេះ តម្រូវការ វិនិយោជុំវិញការជួល និងការទិញសណ្ឋាគារបានថយចុះ។ទាក់ទងនឹងតម្លៃសណ្ឋាគារ លោក វណ្ណា បានឲ្យដឹងថា “សណ្ឋាគារ ដែលមានពី ១០០ ទៅ ២០០ បន្ទប់ អាចជួលបានក្នុងចន្លោះពី ៥០,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយខែអាស្រ័យតាមទីតាំងរបស់វា”។ទោះជាយ៉ាងណាក៏ដោយលោក វណ្ណា បានកត់មើលឃើញថា ម្ចាស់អគារភាគច្រើន [៩០ ភាគរយ] ចង់លក់សណ្ឋាគារទាំងមូលជាជាងការជួល។ លោកបានបញ្ជាក់ថា “សណ្ឋាគារដែលមានពី ១០០ ទៅ ២៥០ បន្ទប់អាចលក់បានចន្លោះពី ២០ ទៅ ៦០ លានដុល្លារ" ។ការប្រកួតប្រជែងជាការពិតណាស់ ជម្រើសច្រើនធ្វើឲ្យមានការប្រកួតប្រជែងកាន់តែច្រើន។ លោក Evans បានកត់ សម្គាល់ថាម្ចាស់សណ្ឋាគារមួយចំនួន ដែលមិនមានលទ្ធភាពបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ [មិនអាចប្រកួតប្រជែងបាន] បានសម្រេចចិត្តផ្លាស់ប្តូរសណ្ឋាគារទៅជាអាផាតមេន ឬផ្ទះស្នាក់នៅរយៈពេលវែងវិញ។បន្ថែមលើចំណុចនេះ លោក Choch Cho ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Siem Reap Property Services បានអះអាងថាការប្រកួតប្រជែងមានកាន់តែខ្លាំង ខណៈ ដែលសណ្ឋាគារថ្មីៗ បានលេចឡើងកាន់តែច្រើននៅក្នុងទីក្រុង។លោក Cho បានពន្យល់ថា បើទោះបីជាចំនួនភ្ញៀវទេសចរបានកើនឡើងក៏ដោយតែចំនួននេះហាក់នៅមិនទាន់សមាមាត្រជាមួយនឹងកំណើននៃការផ្គត់ផ្គង់ ដែលកំពុងបន្តកើនឡើងជានិច្ចនោះទេ។ការពិតទៅ កំណើននៃការប្រកួតប្រជែងមិនមែនជាបញ្ហាប្រឈមតែមួយគត់ ដែលវិស័យនេះកំពុងតែ ជួបប្រទះនោះទេ។ លោក ភី សុពៅ អ្នកចាត់ការទូទៅនៃសណ្ឋាគារ រីង បូទិក បាននិយាយថា “ម្ចាស់សណ្ឋាគារត្រូវតែដឹងពីចំណង់ចំណូលចិត្តរបស់អ្នកដំណើរ នៅពេលវិនិយោគលើវិស័យ សណ្ឋាគារនៅខេត្តសៀមរាប”។ ប្រសិនបើ ពួកគេគ្រាន់តែធ្វើតាម អ្នកដ៏ទៃ លោក សុពៅ ជឿថា អាជីវកម្មរបស់ពួកគេនឹងបរាជ័យ។លោក សុពៅ បានបន្ថែមថា បើទោះបីជាចំនួនសណ្ឋាគារមានការកើនឡើងក៏ពិតមែន ប៉ុន្តែទីផ្សារកំពុងថយចុះ។  លោកបានអះអាងថាសណ្ឋាគារខ្នាតធំប្រណិតៗដែលមានបន្ទប់ច្រើនកំពុងក្លាយជាទីផ្សារពេញនិយម។ទោះបីជាយ៉ាងណា លោក សុពៅ បានបញ្ជាក់ថា «ទីផ្សារនៅតែមានភាពរឹងមាំ ហើយអ្នកអភិវឌ្ឍន៍នៅតែអាចរកប្រាក់ចំណេញបាន ប៉ុន្តែពួកគេត្រូវតែនាំយកគំនិតថ្មី និងប្លែកពីគេ សម្រាប់អតិថិជន របស់ខ្លួន»។ប្រហែលជាដោយសារតែការធ្លាក់ចុះចំនួនភ្ញៀវទេសចរពីប្រទេសលោកខាងលិចដែលបានបណ្តាលឲ្យសណ្ឋាគារតូចៗមួយចំនួនមិនសូវមានភ្ញៀវ ឬបានបិទទ្វារនៅក្នុងឆ្នាំកន្លងទៅ។ បើទោះបីយ៉ាងណាក៏ដោយសណ្ឋាគារ រីងបូទិក របស់លោក សុពៅ នៅតែអាចដំណើរការយ៉ាងល្អ ជាមួយនឹងនិន្នាការ នៃកន្លែងស្នាក់នៅបែបអេកូធម្មជាតិ។ រីង បូទី មាន២២បន្ទប់គ្របដណ្តប់លើដីទំហំ១,៤២៥ ម៉ែត្រការ៉េ ។លោក សុពៅ បាននិយាយថា “យើងនាំមកនូវបរិយាកាសការរស់នៅបែបធម្មជាតិ និងប្លែកគេនៅក្នុងក្រុងសៀមរាប”។ លោកបានបន្ថែមថាភ្ញៀវទេសចរអឺរ៉ុបបានថយចុះប៉ុន្តែចំនួនភ្ញៀវទេសចរជនជាតិខ្មែរបានកើនឡើងច្រើនរហូតដល់ ៧០ភាគរយ សម្រាប់សណ្ឋាគារ រីង បូទីក។ការកំណត់តម្លៃបន្ទប់ត្រឹមកម្រិតសមរម្យមួយ គឺជាកត្តាសំខាន់សម្រាប់អាជីវកម្មមួយនេះ លោក សុពៅ បានឲ្យដឹងថា “សណ្ឋាគាររីង បូទីក មានបន្ទប់ ដែលមានតម្លៃពី ៣០ ទៅ ៣៥ ដុល្លារក្នុងមួយ យប់សម្រាប់ថ្ងៃធម្មតា។ទោះជាយ៉ាងណាក៏ដោយ វណ្ណា និយាយថា សណ្ឋាគារបូទិក មានទាំងតម្លៃទាប និងខ្ពស់ប្រហាក់ ប្រហែលនឹងសណ្ឋាគេលំដាប់ផ្កាយដែរ។  សណ្ឋាគារផ្កាយបួននៅតំបន់នេះមានតម្លៃចាប់ពីចន្លោះពី ១០០ ទៅ ២៥០ ដុល្លារក្នុងមួយយប់។ សណ្ឋាគារបូទិកមួយចំនួនក៏មានតម្លៃចាប់ពី១០០ ដុល្លារក្នុងមួយយប់៕ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យបែបអាជីវកម្មសម្រាប់លក់ ឬជួលនៅខេត្តសៀមរាប សូមចូលទៅកាន់ Realestate.com.kh!
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ
June 6, 2022, 5:02 p.m.
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូនាថ្ងៃទី១៨ ខែវិច្ឆិកាពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការ នៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ។ គម្រោង អ & អេហ្វ ហ័រហ៊្វូ គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ប្រកបដោយគុណភាពមួយទៀតរបស់ក្រុមហ៊ុន អ & អេហ្វគ្រុបបានដាក់ចេញបន្ទាប់ពីគម្រោង អ & អេហ្វភ្នំពេញ ដែលមានទស្សនៈវិស័យផ្តោតលើមនុស្សរស់នៅលើអគារខ្ពស់ៗ លំនៅដ្ឋានបែបអន្តរជាតិដំបូងគេបង្អស់នៅរាជធានីភ្នំពេញ និងការទទួលយកនូវបទពិសោធន៍ស្នាក់នៅលំដាប់ផ្កាយប្រកបដោយផាសុកភាព  ដែលបង្កើតនូវយុគសម័យថ្មីមួយក្នុងការអភិវឌ្ឍលំនៅដ្ឋានក្នុងទីក្រុងនាថ្ងៃអនាគត។ នេះគឺជាការចាប់ផ្តើមបើកដំណើរការនូវសមិទ្ធិផលសំខាន់ថ្មីមួយទៀតនៅភ្នំពេញរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុបក្នុងប្រទេសកម្ពុជា។វេលាម៉ោង៩ និង៣០នាទី នាថ្ងៃទី១៨ ខែវិច្ឆិកា ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងក្រោមស្នូរសំឡេងភ្លេងជាតិរបស់ប្រទេសកម្ពុជានិងប្រទេសចិន។ អមដោយការសម្តែងរបាំងជូនពរដែលជារបាំប្រពៃណីជាតិរបស់កម្ពុជា និងការសម្ដែងម៉ុងសាយរបស់ដ៏អស្ចារ្យរបស់ប្រទេសចិនពិធីបើកសម្ពោធបានចាប់ផ្តើមជាផ្លូវការគណៈអធិបតី និងភ្ញៀវកិត្តិយសបានអញ្ជើញឡើងវេទិកាដើម្បីគូរភ្នែកម៉ុងសាយឈ្មោលដើម្បីប្រសិទ្ធពរជូនដល់មិត្តភាពរវាងក្រុមហ៊ុន អ & អេហ្វគ្រុប និងប្រជាជនកម្ពុជាយូរអង្វែងជាអមតៈដើម្បីបង្កើតនូវអនាគតជាមួយគ្នា។ ក្នុងឱកាសនោះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងដែលមានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់គម្រោង អ & អេហ្វ ហ័រហ៊្វូ បានអញ្ជើញមកចូលរួម និងបានច្រៀងបទចម្រៀងរបស់នាងជូនដល់ភ្ញៀវកិត្តិយសទាំងអស់ក្នុងពិធីសម្ពោធនោះផងដែរ។ជាកិច្ចបន្ត  លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វគ្រុបប្រចាំប្រទេសកម្ពុជាបានឡើងថ្លែងសុរន្ទកថាដ៏មានអត្ថន័យ ក្នុងនោះលោកបានថ្លែងអំណរគុណ និងសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងមិត្តភក្តិទាំងអស់ដែលបានអញ្ជើញចូលរួមពិធីនេះ។ លោក វ័ង ជឺ ហោបានបញ្ជាក់ថា  ក្រុមហ៊ុន អ & អេហ្វគ្រុប បានខិតខំឆ្លើយតប និងអនុលោមតាមគំនិតផ្គួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិនយើងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកក្នុងការកសាងរាជធានីភ្នំពេញ។ ក្រុមហ៊ុន អ & អេហ្វគ្រុបសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដោយសារតែមានការគាំទ្រលើផ្នែកគោលនយោបាយ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល ទើបក្រុមហ៊ុន អ & អេហ្វគ្រុប អាចរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ លោក វ័ង ជី ហោក៏បានសម្ដែងនូវការដឹងគុណ  និងសូមជូនពរដល់ដៃគូគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ​ និងចូលរួមចំណែកជួយដល់ក្រុមហ៊ុន អ & អេហ្វគ្រុប អស់រយៈពេលជាយូរកន្លងមកនេះ។លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វ គ្រុបប្រចាំប្រទេសកម្ពុជាកំពុងថ្លែងសុរន្ទកថាឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាគណៈធិបតី  និងបានថ្លែងសុរន្ទកថាក្នុងពិធីបើកសម្ពោធនេះផងដែរ។ ឯកឧត្តមបានបញ្ជាក់ថាប្រទេសចិន និងកម្ពុជាបានបង្កើតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយគ្នាតាំងពីបុរាណកាលមកម្ល៉េះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលមានល្បឿនលឿនទាំងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុងសុទ្ធតែទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់។ ឯកឧត្តម ផៃ ប៊ុនឈឿនបានទទួលស្គាល់ និងបានធ្វើការវាយតម្លៃខ្ពស់ដល់ការបើកសម្ពោធ និងដាក់លក់គម្រោងថ្មីរបស់ក្រុមហ៊ុន អ & អេហ្វគ្រុប។ ឯកឧត្តមបានបញ្ជាក់ថាក្រុមហ៊ុន អ & អេហ្វគ្រុបគឺជាក្រុមហ៊ុននាំមុខគេក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងរាជធានីភ្នំពេញនៃព្រះរាជាណាក្រកម្ពុជា  ក៏ដូចជាចូលរួមចំណែកបង្កើតនូវស្នាដៃលំនៅដ្ឋានប្រណីតក្នុងទីក្រុងជាច្រើនគម្រោងនៅភ្នំពេញផងដែរ។ គម្រោងនេះជាដៃគូរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអ្នកដឹកនាំសម័យកាល និងជាស្ថាបនិកបង្កើតនាថ្ងៃអនាគតផងដែរ។ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាកំពុងថ្លែងសុរន្ទកថាឧកញ៉ា ហេង វុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជាជាកិច្ចបន្ត ឯកឧត្តម ផៃ ប៊ុនឈឿន ព្រមទាំងភ្ញៀវកិត្តិយសអមដំណើរដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វគ្រុប បានអញ្ជើញបើកផ្ទាំងក្រណាត់ក្រហមដើម្បីបើកសម្ពោធមជ្ឈមណ្ឌលលក់។  ផ្ទាំងក្រណាត់បានបើកម្តងបន្តិចៗក្រោមស្នូរសំឡេងអបអរសាទរយ៉ាងកងរំពង។ ទីបំផុតមជ្ឈមណ្ឌលលក់ អ & អេហ្វ ភ្នំពេញបានបើកទ្វាររបស់ខ្លួនស្វាគមន៍អតិថិជនជាផ្លូវការ។ ស្ថិតក្រោមការណែនាំរបស់បុគ្គលិកពិធីការ ភ្ញៀវកិត្តិយសទាំងអស់បានបន្តដំណើរចូលទស្សនាមជ្ឈមណ្ឌលលក់ អ & អេហ្វភ្នំពេញ ព្រមទាំងបានទស្សនានូវអគារគំរូនៃគម្រោងទាំងពីររបស់ក្រុមហ៊ុនអ & អេហ្វគ្រុប ដែលបានដាក់តាំងបង្ហាញក្នុងមជ្ឈមណ្ឌលក់ផងដែរ។មជ្ឈមណ្ឌលលក់ អ & អេហ្វភ្នំពេញបានបើកដំណើរជាផ្លូវ ដើម្បីស្វាគមន៍ការអញ្ជើញមករបស់ភ្ញៀវកិត្តិយសទាំងអស់ពិធីចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វហ័រហ៊្វូ បានប្រព្រឹត្តនៅវេលាម៉ោង 11 និង 10នាទីព្រឹក។ អតិថិជនភាគច្រើនបានអញ្ជើញមកទាំងគ្រួសារ ហើយបានអង្គុយរង់ចាំនៅផ្នែកទិញផ្ទះតាំងពីព្រឹកព្រលឹមនៅក្នុងសាលធំដែលមានភ្ញៀវចូលទស្សនាយ៉ាងច្រើនកុះករ។ ការដាក់លក់ផ្ទះលើកនេះគឺដាក់លក់នូវអគារលំនៅដ្ឋានលេខ 1 និងស្សបហោស៍ (Shophouse) ដែលអាចប្រកបអាជីវកម្មបានស្ថិតនៅតាមបណ្តាយមហាវិថីព្រះមុនីវង្ស។ អតិថិជនត្រូវធ្វើការជ្រើសរើសប្រភេទផ្ទះតាមលំដាប់លំដោយតាមរយៈការចាប់លេខ។ គេឃើញថា​ស្ថានភាពក្នុងមជ្ឈមណ្ឌលលក់មានមនុស្សយ៉ាងច្រើនកុះករកំពុងតែរង់ចាំ ចំណែកឯសាធារណៈជនកំពុងតែសាកសួរព័ត៌មានអំពីគម្រោងនៅខាងក្រៅមជ្ឈមណ្ឌលវិញក៏មានសភាពអ៊ូអរណាស់ដែរ។ មានអតិថិជនជាច្រើនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីតាំងគម្រោងផលិតផល និងសេវាកម្មលំដាប់ផ្កាយរបស់ក្រុមហ៊ុន។ល។ ហើយពួកគាត់ក៏បានបញ្ជាក់អំពីការជឿទុកចិត្តមកលើគុណភាពសំណង់របស់ក្រុមហ៊ុន អ & អេហ្វគ្រុប ព្រមទាំងការអភិវឌ្ឍរបស់រាជធានីភ្នំពេញនាពេលអនាគតផងដែរ។សកម្មភាពនៃការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូក្រុមហ៊ុន អ & អេហ្វគ្រុប ជឿជាក់ថា សមត្ថភាពអាចបង្កើតនូវគុណភាពមួយដែល ធ្វើឱ្យក្រុមហ៊ុនទទួលបានកិតិ្តនាមល្បីល្បាញ។ ឆ្ពោះចូលដល់ឆ្នាំ2018 ក្រុមហ៊ុន អ & អេហ្វគ្រុប បានដាក់ចេញនូវស្នាដៃថ្មីមួយទៀតរបស់ខ្លួន គឺគម្រោង អ & អេហ្វ ហ័រហ៊្វូ  ដែលជាប្រភេទលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ និងជាចំណងដៃ ក៏ដូចជាកាដូរបស់ក្រុមហ៊ុន អ & អេហ្វគ្រុបសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ស្អាតផងដែរ។ គម្រោង អ & អេហ្វ ហ័រហ៊្វូ ជាស្នាដៃអគារលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់ដែលមានកម្ពស់ខ្ពស់ជាងគេនៅរាជធានីភ្នំពេញនឹងផ្តល់ជូនសំណង់ប្រកបដោយគុណភាពដែលមានបំពាក់នូវសម្ភារៈ និងបរិក្ខារប្រណីតៗលំដាប់កំពូលព្រមទាំងផ្តល់ជូនសេវាកម្មគ្រប់គ្រងអគារលំដាប់ផ្កាយ ដើម្បីផ្តល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយផាសុកភាព និងល្អប្រណីតបំផុតជូនដល់ប្រជាជនភ្នំពេញក៏ដូចជាការចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញផងដែរ។ស្វែងយល់បន្ថែមអំពីគម្រោងអ & អេហ្វ ហ័រហ៊្វូតាមរយៈ Realestate.com.kh!
វិស័យអចលនទ្រព្យកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងដើម្បីជំរុញកំណើន
វិស័យអចលនទ្រព្យកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងដើម្បីជំរុញកំណើន
June 6, 2022, 5:02 p.m.
បច្ចុប្បន្នភាពនៃប្រទេសកម្ពុជាកំពុងតែមានការផ្លាស់ប្តូរជាវិជ្ជមានទាំងសេដ្ឋកិច្ច និងចំនួនប្រជាជន។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នករស់នៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងកាន់គ្នាតែខ្លាំងឡើងតាមរយៈបច្ចេកវិទ្យា និងការអភិវឌ្ឍ។ ឱកាសការងារកំពុងស្រូបយកចំនួនមនុស្សកាន់តែច្រើនឲ្យចូលទៅកាន់ទីក្រុង ហើយសកម្មភាពឧស្សាហកម្មនានាកំពុងដំណើរយ៉ាងសកម្មនៅទូទាំងប្រទេស។ស្ថាប័នអន្តរជាតិជាច្រើនដូចជាធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ីមជ្ឈមណ្ឌលត្រួតពិនិត្យធនធានអាស៊ី (Asia Monitor Resource Centre) និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (International Monetary Fund) បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីរក្សាល្បឿននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ជារឿយៗ ផ្លូវថ្នល់គឺជាប្រធានបទសំខាន់មួយ ដែលត្រូវបានលើកឡើងជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅចុងឆ្នាំ​២០១៧ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានវាយតម្លៃថា​ ជាងពាក់កណ្តាលនៃផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកជាផ្លូវមិនសូវមានគុណភាពល្អ និងមានលក្ខខណ្ឌមិនសមស្រប។ លើសពីនេះទៅទៀតផ្លូវប្រមាណ៧០%​ជាជំនួយឧបត្ថម្ភរបស់ប្រទេសចិន។ យោងតាមការលើកឡើងរបស់អ្នកជំនាញជាច្រើនហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាត្រូវការការកែលម្អឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។លោកឧកញ៉ា លី ហួរ ដែលប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានមានប្រសាសន៍ថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការបន្តភាពជោគជ័យនៃវិស័យអចលនទ្រព្យ កម្ពុជា”។លោកបានពន្យល់បន្ថែមថាការបន្ថែមទំហំទឹកប្រាក់ដ៏ច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀតដែលទាំងនេះបានសរបញ្ជាក់ឲ្យឃើញពីចក្ខុវិស័យប្រសើរសម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងក្នុងនោះការជំរុញដល់កំណើននៃវិស័យអចលនទ្រព្យគឺមានការយកចិត្តទុកដាក់ខ្ពស់។  លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុន Huttons CPL បានឱ្យដឹងថាដើម្បីរក្សាកំណើនអចលនទ្រព្យក្នុងរយៈពេលវែងដំបូងបំផុតកម្ពុជាត្រូវការការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។លោក វីរៈ បានបន្ថែមទៀតថា «បច្ចុប្បន្ននេះទីក្រុងធំៗដូចជា៖ ទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ បានមើលឃើញថាមានការសាងសង់ផ្លូវថ្មីៗជាច្រើនដូចជា ផ្លូវជាតិ ផ្លូវដែក ស្ពាន និងផ្លូវទឹកជាដើម»។យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រកាស ផែនការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងការធ្វើកំណែ ទម្រង់ធំៗលើផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ និងគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនចម្ងាយ​ ១៩០ គីឡូម៉ែត្រ ដែលភ្ជាប់ទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ។លោក វ៉ា ស៊ីម សូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាគម្រោងមួយចំនួនកំពុងត្រូវបានសិក្សាខណៈគម្រោងខ្លះទៀតរង់ចាំតែថ្ងៃចាប់ផ្តើមដំណើរការសាងសង់ប៉ុណ្ណោះ។លោកបានបន្ថែមទៀតថា «រដ្ឋាភិបាលត្រូវការថវិកាច្រើនដើម្បីកសាងគម្រោងធំៗបែបនេះ»។ លោកជឿថាការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគឺមានភាពចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននៅដើមឆ្នាំនេះធ្លាប់បានជំរុញឱ្យនាយកដ្ឋានទាំងអស់ធ្វើការកែលម្អនីតិវិធីជួសជុលផ្លូវថ្នល់ដើម្បីលើកកម្ពស់ស្តង់ដារ និងគុណភាពផ្លូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឧបសគ្គចម្បងមួយក្នុងការជំរុញដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺការបង្ហាញពីផែនការអភិវឌ្ឍន៍។ លោក  វ៉ាន់ វ៉ាត អ្នកជំនាញការក្នុងស្រុកផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ថាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតម្រូវឲ្យផ្តល់ផែនការមេឬប្លង់មេនៃទីក្រុងភ្នំពេញទាំងមូល ប៉ុន្តែមិនបានតម្រូវឲ្យផ្តល់ផែនការថ្នាក់ឃុំជាក់លាក់ណាមួយដែលបង្ហាញថាកន្លែងណានឹងត្រូវមានអគារថ្មី ឬផ្លូវឬក៏អត់។លោក វ៉ាត់ លើកឡើងដែរថា «គោលនយោបាយរបស់ក្រសួងរៀបចំដែនដីមានលក្ខណៈល្អ ប៉ុន្តែយើងកំពុងមើលឃើញបញ្ហាកើតឡើងដោយសារការអនុវត្ត»។ លោកបានបន្ថែមថាទឹកជំនន់ ប្រព័ន្ធលូ ចរាចរណ៍ និងការបំពុលបរិស្ថានបានបង្កឱ្យមានឧបសគ្គស្មុកស្មាញ និងការខាតបង់ សេដ្ឋកិច្ចដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធ។លោក វ៉ាត់ មើលឃើញថា ទាំងនេះទាមទាររឲ្យមានការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្រៅពីការមានផែនការមេ ព្រមទាំងត្រូវមានគម្រោងហិរញ្ញវត្ថុសមស្រប និងការវិនិយោគលើធនធានមនុស្ស បានត្រឹមត្រូវ។ ជាការពិតណាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានភាពយឺតយ៉ាវ អាចជាឧបសគ្គចម្បងសម្រាប់ប្រទេសកម្ពុជា។លោក តេង រិទ្ធី ដែលជាស្ថាបនិក​ ​និងជានាយកក្រុមហ៊ុន R'Investment Group បានប្រាប់ Realestate.com.kh នៅដើមឆ្នាំនេះថាហេដ្ឋារចនាសម្ព័ន្ធគឺចាំបាច់ចំពោះការអភវិឌ្ឍ និងការពង្រីកតំបន់ក្រុង។លោក រិទ្ធី បានលើកឡើងទៀតថា «ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត យើងចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពពោលគឺទាំងផ្នែកដឹកជញ្ជូន ថាមពល និងទំនាក់ទំនងព្រមទាំងប្រព័ន្ធគាំទ្រដ៏រឹងមាំមួយនៅនឹងកន្លែង»។ ការផ្លាស់ប្តូរទាំងនេះកំពុងស្រូបយកចំនួនប្រជាជនកាន់តែច្រើនឲ្យចូលមករស់នៅក្នុងទីក្រុង៕តានដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!ស្វែងរកអចលនទ្រព្យសម្រប់លក់ និងជួលនៅប្រទេសកម្ពុជា
News Page Concierge 590x250 KH
ស្វែងយល់ពីលក្ខណៈពិសេសរបស់ខេត្តសៀមរាបជាមួយក្រុមហ៊ុន Hunter Estate
ស្វែងយល់ពីលក្ខណៈពិសេសរបស់ខេត្តសៀមរាបជាមួយក្រុមហ៊ុន Hunter Estate
June 6, 2022, 5:02 p.m.
សព្វថ្ងៃនេះជនបរទេសភាគច្រើនមាននៅក្នុងទីក្រុងភ្នំពេញ។ សៀមរាបគឺជាទិសដៅល្អបំផុតមួយផ្សេងទៀតសម្រាប់ជនបរទេសដែលមកដល់ប្រទេសកម្ពុជា។ លើសពីនេះទៀតភាពទាក់ទាញនៃតំបន់ទេសចរណ៍លំដាប់កំពូលរបស់កម្ពុជាពោលគឺប្រសាទអង្គរវត្តបានធ្វើឱ្យខេត្តសៀមរាបក្លាយកន្លែងដែលមនុស្សភាគច្រើនចង់ទៅទស្សនាមុនគេ។​ ក្រុមហ៊ុន Realestate.com.kh សូមណែនាំពីលក្ខណៈពិសេសមួយចំនួនរបស់ខេត្តសៀមរាប។តាមរយៈបទសម្ភាសន៍ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនៅសៀមរាប យើងទទួលបានព័ត៌មានល្អៗជាច្រើនអំពីសៀមរាបសូមស្វែងយល់ពីវីដេអូរបស់យើង! ប្រសិនបើអ្នកមិនដឹងថាគួររស់នៅកន្លែងណា ទីតាំងណា នៅក្នុងប្រទេសកម្ពុជាយើងក៏មាន ការសិក្សាទូទៅអំពីទីតាំង និងតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។សៀមរាបនៅលើផែនទីសាវតារ៖ នៅក្នុងសតវត្សទី១២រាជាណាចក្រខ្មែរបានគ្របដណ្ដប់លើផ្ទៃដីភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសម័យនោះខ្មែរក៏បានសាងសង់ប្រាសាទដ៏អស្ចារ្យជាច្រើនដូចជាប្រសាទអង្គរវត្ត និងបាយ័ន។ ជាការពិតណាស់អង្គរវត្តគឺជាទីក្រុងសកលលោកតាំងពីមួយពាន់ឆ្នាំមុនមក។អ្វីដែលគួរឱ្យចាប់អារម្មណ៍ចក្រភពអង្គរបានចាប់ផ្តើមឡើងដោយគោរពតាមព្រហ្មមញ្ញសាសនា ហើយក្រោយមកទើបប្តូរយកពុទ្ធសាសនាវិញ។ ហេតុដូច្នេះទើបស្ថាបត្យកម្មនៅលើជញ្ជាំងប្រាសាទ រៀបរាបដោយរូបចំលាក់បែបសាសនាព្រហ្មណ៍។​ បេតិកភណ្ឌនៃសម័យកាលនេះគឺជាមោទនភាពបំផុតសម្រាប់ប្រជាជនកម្ពុជា។ ជាអកុសលរាជាណាចក្រខ្មែរបានចាប់ផ្តើមធ្លាក់ចុះនៅជុំវិញសតវត្សទី១៤។ មិនយូរប៉ុន្មានរាជធានីបានផ្លាស់ប្តូរម​កាន់ទីក្រុងភ្នំពេញរហូតមកដល់សព្វថ្ងៃ។   ទីកន្លែងមួយមានអ្វីគ្រប់យ៉ាងជាការពិតណាស់កេរ្តិ៍ឈ្មោះរបស់ក្រុងសៀមរាបបានទាក់ទាញភ្ញៀវទេសចរ និងជនបរទេស។ ជនបរទេសជាច្រើនបានមករស់នៅទីនេះ និងធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន ឬក្រុមហ៊ុនទេសចរណ៍។ លើសពីនេះទៀតភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសារតែភ្ញៀវទេសចរលោកខាងលិចចេញចូលតំបន់នេះ។ ការទស្សនាប្រាសាទបុរាណនៅទីនេះគឺជាចំណុញទាក់ទាញមួយ ប៉ុន្តែសេវាកម្ម និងសកម្មភាព កំសាន្តនានា បានធ្វើឲ្យសៀមរាបកាន់តែមានការចាប់អារម្មណ៍។ឱកាសការងារនៅក្នុងខេត្តសៀមរាបវិស័យទេសចរណ៍បានផ្តល់ការងារជាច្រើនសម្រាប់ជនបរទេសនៅក្នុងខេត្តសៀមរាប។ ផ្ទះសំណាក់ បារ និងភោជនីយដ្ឋាន តែងតែផ្តល់ឱកាសសម្រាប់ជនបទេសធ្វើការ។​ អ្នកផ្សេងទៀតបានបើក អាជីវកម្មដោយខ្លួនឯង។ អង្គការក្រៅរដ្ឋាភិបាល ជារឿយៗ មានបុគ្គលិកទាំងជនជាតិខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍ហើយជាទូទៅកិច្ចសន្យាការងារមានរយៈពេលពី១ទៅ​៣ឆ្នាំ។អាជីពជាគ្រូបង្រៀនគឺជាឱកាសមួយផ្សេងទៀតនៅក្នុងខេត្តសៀមរាប។​ មានសាលារៀនអន្តរជាតិជា ច្រើន​ ដែលត្រូវការគ្រូភាសាអង់គ្លេសជនជាតិដើម។ប្រភេទផ្ទះនៅសៀមរាបការស្វែងរកផ្ទះនៅសៀមរាបដំបូងៗ អាចមានការលំបាកបន្តិច ដោយអ្នកមិនទាន់បានដឹងអ្វី នោះទេ។ ដូច្នេះ អ្នកគួរតែដឹងថាតើ កន្លែងណាដែលអ្នកចង់បាន។ផ្ទះអាជីវកម្មផ្ទះដែលមាន២ ឬ ៣ បន្ទប់គេងនៅក្នុងផ្ទះអាជីវកម្មលក្ខណៈប្រពៃណីគឺមានការពេញនិយមបំផុតសម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។​ មានផ្ទះជាច្រើន​ ដែលត្រូវបានគេរៀបចំទៅជាពីីរជាន់ ក្នុងនោះជាន់ក្រោមធ្វើជាផ្ទះបាយ កន្លែងទទួលភ្ញៀវ ចំណែកជាន់លើធ្វើជាបន្ទប់គេង និងបន្ទប់ទឹក។​​ខុនដូសំណង់អគារថ្មីៗកំពុងងើបឡើងនៅគ្រប់ទីកន្លែងនៅក្នុងខេត្តសៀមរាប។ អាគារជាទូូទៅមាន​កន្លែងចតរថយន្តយូនីតនៅក្នុងខុនដូមានលក្ខណៈស្រដៀងគ្នានឹងអាផាតមេនធម្មតាជាមួយនឹងគ្រឿងសង្ហារឹមមួយឈុត។ ដោយសារអគារជាច្រើនជាសំណង់ថ្មី វាមានភាពចាំបាច់ណាស់ ដែលម្ចាស់ផ្ទះត្រូវធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យដូចជាក្រុមហ៊ុន Hunter Estateជាដើម។អាផាតមេនអាផាមេន ដែលមានសេវាកម្មពេញលេញ មានលក្ខណៈស្រដៀងគ្នានឹងយូនីតខុនដូដែរ ប៉ុន្តែអគារ អាផាតមេនមានលក្ខណៈប្រណិតជាងខុនដូ។ សេវាកម្មមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ សន្តិសុខ ២៤ ម៉ោង អ៉ីនធើណិត សេវាកម្មថែ ទាំផ្ទះ គឺត្រូវបានដាក់បញ្ចូលទៅកញ្ចប់សេវាកម្មអាផាតមេនប្រភេទនេះ។ ហើយអាផាតមេនប្រភេទ នេះ​ជាជម្រើសសម្រាប់ជនបរទេសដែលចង់បានជិវិតបែបទាន់សម័យ។​វីឡាវីឡាទាំងនេះនៅដាច់តែឯង ដែលជារឿយៗអាចប្រើសម្រាប់គោលដៅអាជីវកម្ម ប៉ុន្តែពេលខ្លះម្ចាស់ផ្ទះ បានដាក់ជួល។ ផ្ទះអាចមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់អ្នកដែលស្នាក់នៅជាក្រុម ហើយចង់បានភាព ឯកជន ផ្ទះវីឡាអាចជាជម្រើសដែលអ្នកត្រូវការ។ផ្ទះវីឡានៅសៀមរាបមានទាំងប្រភេទមានគ្រឿងសង្ហារិម និងមិនមានគ្រឿងសង្ហារិម   ហើយភាគច្រើនមានយ៉ធំទូលាយ និងសួនច្បារ។ ចំណែកមានខុសៗគ្នាអាស្រ័យលើទំហំ និងទីតាំង។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនHunter Estate មានប្រសាសន៍ថា ផ្ទះស្ទើរគ្រប់ប្រភេទ ជនបរទេសរំពឹងថាអាចនឹងចំណាយលើថ្លៃជួលប្រហែល ៤០០ ដុល្លារក្នុងមួយខែសម្រាប់មនុស្សម្នាក់។ យើងមានអចលនទ្រព្យរាប់ពាន់កំពុងដាក់ផ្សព្វផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលអ្នកអាចស្វែងរកជួលនៅសៀមរាប តាមការចង់បានរបស់អ្នក។ភោជនីយដ្ឋានជនបរទេសចម្រុះជាតិសសន៍បានចូលមកដល់ខេត្តសៀមរាបរៀងរាលើឆ្នាំនេះមានន័យសៀមរាបមានមុខម្ហូបគ្រប់បែប។ ហាង Haven គឺជាជម្រើសដ៏ល្អប្រសិនបើអ្នកចង់បានអាហារបែបប្រណិត។ ឬអ្នកអាចចូលទៅហាង Sita Sousdey ប្រសិនបើត្រូវការអាហារបួស។ហាង Miss Wong គឺជាហាងស្រាក្រឡុកនាពេលល្ងាចដ៏ល្បីឬហាង BrewPub ​កាន់តែពិសេសពិតណាស់ ខេត្តសៀមរាបមានស្ទើរតែគ្រប់ម្ហូបមុខទាំងអស់។ ចុងក្រោយយើងមិនអាចបំភ្លេចផ្លូវ Pub Street បានទេ។ ក្នុងរយៈពេលមួយយប់នៅក្នុងទីក្រុងនេះគឺមិនគ្រប់គ្រាន់ឲ្យអ្នកបានសាកល្បងអ្វីដែលមាននៅតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះនោះទេ។សេវាកម្មបើទោះបីជាសៀមរាបមិនមែនជាទីក្រុងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក៏ដោយប៉ុន្តែសៀមរាបមានសេវាកម្មជាច្រើន។ ហាងលក់ទំនិញ កន្លែងលក់រាយ ហាងលក់គ្រឿងទេសមាននៅគ្រប់ទីកន្លែងនៅក្នុងទីក្រុង។លើសពីនេះទៀត ក៏មានផ្សារទំនើប ដូចជាឡាក់គី ឬថៃហួត ហើយប្រសិនបើ អ្នកចង់ទិញទំនិញនៅក្នុងផ្សារធម្មតា លក់ទំនិញទូទៅ​ ក្នុងនោះផ្សារចាស់ជាជម្រើសមួយ ដែលមានផលិតផលខ្មែរ។ចំពោះសេវាសុខភាពវិញជនបរទេសភាគច្រើនជ្រើសរើសមន្ទីរពេទ្រ Royal Angkor ដែលស្ថិតនៅក្រៅក្រុង។ សម្រាប់នៅក្នុងក្រុងមានឱសថស្ថានលំដាប់អន្តរជាតិជាច្រើន។​ ឱសថស្ថាន U-Care មានភាពល្បីល្បាញនៅសៀមរាប។ជើងយន្តហោះទៅសៀមរាបសៀមរាបមិនមែនមានតែប្រសាទល្បីៗតែមួយមុខប៉ុណ្ណោះទេខេត្តទាំងមូលមានកន្លែងល្អៗ និងតំបន់ធម្មជាតិជាច្រើនទៀតដូចជា៖ ភ្នំគូលែន ទឹកធ្លាក់ និងទន្លេសាបដែលជាបឹងដែល មាន​ភាពល្បីល្បាញនៅទូទាំងពិភពលោក។ខេត្តសៀមរាបមានព្រលាន្តយន្តហោះអន្តរជាតិដែលធ្វើអោយការធ្វើដំណើរនៅក្នុងតំបន់មានភាពងាយស្រួលក្នុងនោះមានដូចជា៖ ជើងហោះហើរស្ទើររៀងរាល់ថ្ងៃទៅ បាងកក ហាណូយ សិង្ហបុរី កូឡាឡាំពួ និងប្រទេសផ្សេងៗទៀត។ទីតាំងភូមិសាស្រ្តនៃខេត្តសៀមរាបផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។ ធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងធំៗក្នុងតំបន់មានតម្លសថោកនិងផ្តល់ភាពរីករាយប្រសិនបើអ្នកចូលចិត្តទេសភាពតាមជនបទ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅខេត្តសៀមរាបសូមចូលទៅកាន់ Realestate.com.kh!
ភាពរឹងមាំនៃវិស័យអចលនទ្រព្យ ស្របពេលកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ
ភាពរឹងមាំនៃវិស័យអចលនទ្រព្យ ស្របពេលកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ
June 6, 2022, 5:02 p.m.
កំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា​បានក្លាយជាកត្តាសំខាន់មួយដែលបានជួយជម្រុញដល់កំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៧%ក្នុងរយៈពេលប្រមាណជិតមួយទសវត្សចុងក្រោយ។ក្នុងពេលបច្ចុប្បន្ននេះ វិស័យទេសចរណ៍ កសិកម្ម និងឩស្សាហកម្មហាក់បានជួយជំរុញដល់កំណើន នៃវិស័យអចលនទ្រព្យ និងពង្រីកទំហំនៃការសាងសង់កាន់តែច្រើននៅក្នុងប្រទសកម្ពុជា។ ផលិតកម្មវិស័យរោងចក្រកាត់ដេរ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិស័យអចលនទ្រព្យ។ តំបន់ ឬទីតាំង ដែលប្រមូលផ្តុំដោយរោងចក្រគឺជាតំបន់ដែលបានប្រមូលផ្តុំដោយអាជីវកម្ម ប្រជាជាជន សកម្មភាពសេដកិច្ចនានា។យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថាវិស័យវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាផ្ដល់ការងារដល់ប្រជាជនជិតមួយលាននាក់ដែលក្នុងនោះ៨០ម៉ឺននាក់កំពុងធ្វើការនៅក្នុងវិស័យរោងចក្រកាត់ដេរ។ ក្នុងចំណោមរោងចក្រចំនួន១,៥២២ដែលបានចុះបញ្ជី​ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនមានជាង១ពាន់រោងចក្រជារោងចក្រផលិតសម្លៀកបំពាក់។ ក្រៅពីនេះឧស្សាហកម្មបន្ទាប់មកទៀតរួមមាន៖ រោងចក្រម្ហូបអាហារ និងភេសជ្ជៈ រោងចក្រកៅស៊ូ រោងចក្រគីមី រោងចក្រអេឡិចត្រូនិច និងរោងចក្រក្រដាស។ក្នុងចំណោមរោងចក្រទាំងអស់ភាគច្រើនមានទីតាំងនៅជិតទីក្រុងភ្នំពេញ។ ទោះជាយ៉ាងណាមានរោងចក្រមួយចំនួនស្ថិតនៅតាមបណ្តាខេត្តសំខាន់មួយចំនួនដូចជា៖ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ និងកំពង់ចាម។នៅពេលតំបន់ណាមួយបានក្លាយជាទីតាំងរោងចក្រប្រជាជននៅក្នុងតំបន់ក្បែរនោះបានទទួលផលប្រយោជន៍ច្រើនតាមរយៈសកម្មភាពសេដ្ឋកិច្ចលំហូរនៃចំនួនប្រជាជន និងការកើនឡើងនៃតម្លៃអចលនទ្រព្យជាដើម។​លោក James Whitehead នាយកប្រតិបត្តិនៃគេហទំព័រ yula.la ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យនាំមុខគេរបស់ប្រទេសឡាវបានកត់សម្គាល់ឃើញថារាជធានីភ្នំពេញពិសេសតំបន់ក្រៅក្រុងមានរោងចក្រជាច្រើនដែលកំពុងដំណើរ។លោក Whitehead បាននិយាថា «វិស័យផលិតកម្មបានជំរុញខ្លាំងទៅលើកំណើនអចលនទ្រព្យ ដោយសារប្រជាជនជាច្រើនផ្លាស់ទីមកកាន់ទីក្រុងដើម្បីស្វែងរកឱកាសការងារ»។ លោក Whitehead បន្ថែមថាកំណើននៃវិស័យអចលនទ្រព្យភាគច្រើនប្រមូលផ្តុំនៅក្នុងទីក្រុងភ្នំពេញ។លោកបានពន្យល់ថា «ចំនួនប្រជាជនដ៏ច្រើននៅក្នុងទីក្រុងនឹងធ្វើឲ្យទីក្រុងមានការអភិវឌ្ឍ និងពង្រីក ធំជាងមុនទាក់ទងនឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន សេវាកម្ម និងកន្លែងកំសាន្តជាដើម»។ ស្របពេលជាមួយគ្នានេះនៅពេលមានចំនួនប្រជាជនកើនឡើងច្រើនតម្រូវការម្ហូបអាហារ ការស្នាក់នៅ ការកំសាន្ត និងសេវាកម្មផ្សេងៗក៏នឹងកើនឡើងខ្លាំងផងដែរ។លោក Whitehead ប្រៀបធៀបប្រទេសកម្ពុជា និងឡាវ។ លោកថា ប្រទេសឡាវហាក់មិនរោងចក្រកាត់ដេរច្រើនដូចនៅកម្ពុជានោះទេ។ ហេតុដូច្នេះហើយទើបវិស័យអចលនទ្រព្យឡាវរីកចម្រើនយឺតជាងកម្ពុជា។ទីក្រុងវៀងចន្ទន៍មិនមានឧស្សាហកម្មផលិតកម្មដែលមានភាពររីកចម្រើនឡើយ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវពឹងផ្អែកយ៉ាងខ្លាំងលើវិស័យរ៉ែ វារីអគ្គីសនី និងកសិកម្ម។ នេះបើតាមលោក Whitehead។លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាននិយាយថារោងចក្រកាត់ដេរជាចំណែកដ៏ចាំបាច់មួយសម្រាប់កំណើនវិស័យអចលនទ្រព្យ។លោកសៀបបានពន្យល់ពីទំនាក់ទំនងគ្នារវាងអចលនទ្រព្យ និងឧស្សាហកម្មរោងចក្រ។ លោកបាននិយាយថាកំណើនសេដ្ឋកិច្ចបានផ្តល់ផលប្រយោជន៍ដល់វិស័យអចលនទ្រព្យ។ ហើយមួយផ្នែកនៃកំណើនសេដ្ឋកិច្ចគឺបានជំរុញដោយវិស័យរោងចក្រ។លោកបានពន្យល់ថា សកម្មភាពសេដ្ឋកិច្ចតូចៗ បានរីកលូតលាស់នៅក្នុងតំបន់ជុំវិញរោងចក្រ។ អ្នកលក់ម្ហូបអាហារ អ្នកលក់រាយ និងអាជីវករ តែងតែបើកអាជីវម្ម ឬលក់ដូរនៅតំបន់នេះដើម្បីបំពេញតម្រូវការកម្មករជាច្រើន។លោក សៀប បានអះអាងថា «រោងចក្របានជំរុញឲ្យមានតម្រូវការផ្ទះជួលដ៏ច្រើននៅតាមតំបន់ជាយក្រុង»។ លោក Whitehead ក៏មានទស្សនៈស្រដៀងលោកសៀបដែរ។ លោកថាវិស័យរោងចក្រកាត់ដេរមានឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យកម្រិតមធ្យម និងទាប ដូចជា លំនៅដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍។ក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះមានការពិភាក្សាគ្នាអំពីការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប ដែលបញ្ហានេះបាននាំឱ្យមានការព្រួយបារម្ភថាតើវិស័យអចលនទ្រព្យនឹងទទួលរងផលប៉ះពាល់ឬយ៉ាងណា។លើកឡើងអំពីចំណុចនេះ លោក Whitehead បានអះអាងថាការបញ្ឈប់ការអនុគ្រោះពន្ធអាចផ្តល់ ផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា​ ប៉ុន្តែនឹងជម្រុញឲ្យការផ្លាស់ប្តូរជាវិជ្ជមាន។លោកបានបកស្រាយថាឧស្សាហកម្មគួរមានការអភិវឌ្ឍហើយការងារគួរតែវិវត្តពីប្រភេទ ដែលគ្មានជំនាញ ឬប្រើប្រាស់ជំនាញតិចតួចទៅជាការងារដែលមានជំនាញខ្ពស់ ដែលអាចផ្តល់ប្រាក់ខែខ្ពស់ និងផ្តល់ចំណូលច្រើនដល់សេដ្ឋកិច្ចជាតិ។ ពិនិត្យលក្ខណៈស៊ីជម្រៅងបន្ថែមទៀត លោក Whitehead បាននិយាយថាភាគច្រើននៃរោងចក្រនៅ កម្ពុជារកប្រាក់ចំណូលពីផលិតផល ដែលមានតម្លៃទាបនៅក្នុងទីផ្សារដ៏ធំនៅសហភាពអឺរ៉ុប។ លោកជឿថាបច្ចុប្បន្នអាចជាពេលដ៏ល្អសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកផលិតកម្មសំលៀកបំពាក់បែបទាន់សម័យ ឬរោងចក្រអេឡិចត្រូនិចដែលទាមទារកម្មករដែលមានជំនាញមានការអប់រំ និងការបណ្តុះបណ្តាលបន្ថែម។ ការផ្លាស់ប្តូរបែបនេះបានធ្វើនៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងប្រទេសចិន។លោក Whitehead បញ្ជាក់ទៀតថា «វិស័យនេះត្រូវបង្កើនខ្សែសង្វាក់ផលិតកម្ម និងបណ្តុះបណ្តា បុគ្គលិក សម្រាប់ការផលិត ដែលមានកម្រិតខ្ពស់។ កម្ពុជាអាចសំឡឹងពីឱកាសវិនិយោគលើរោងចក្រ អេឡិចត្រូនិច ឬរោងចក្រច្នៃពេជ្រ សម្រាប់នាំចេញទៅជប៉ុន ឬទីផ្សារដ៏ទៃទៀត។លើសពីនេះទៀតរដ្ឋាភិបាលអាចជួយជំរុញ ដោយបង្កើតផែនការឧស្សាហកម្មកម្រិតខ្ពស់បន្ថែមទៀតដើម្បីផ្តល់ឱកាស និងអភិវឌ្ឍឧស្សាហកម្មទាំងនេះឲ្យឈានទៅមុខប្រកបដោយចីរភាព។បន្ថែមលើការលើកឡើងរបស់ Whitehead  លោក សៀប បានការអះអាងថាប្រព័ន្ធអនុគ្រោះពន្ធពិតជាមានប្រយោជន៍។ ទោះជាយ៉ាងណាក៏ដោយការអប់រំ និងការអភិវឌ្ឍន៍មានសារៈសំខាន់បំផុតសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ចំណែកការព្យាករណ៍ផ្សេងទៀតសម្រាប់លទ្ធផលនៃការដកការអនុគ្រោះពន្ធគឺបានបង្ហាញថាវាអាចផលប៉ះពាល់ច្រើន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ង៉ែត ជូ ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានឱ្យដឹងថាការបញ្ឈប់ការអនុគ្រោះពន្ធនឹងផ្តល់ផលប៉ះពាល់ខ្លាំងដល់កាត់ដែរនេះផ្ទាល់តែម្តងខណៈដែលការនាំចេញផលិតផលផ្សេងទៀតក៏រងផលប៉ះពាល់ដែរ។លោក ជូ បានអះអាងថា ប្រសិនបើវិនិយោគិនភាគច្រើន [លើសពី៥០%)]បិទទ្វាររោងចក្ររបស់ខ្លួន នោះ វាអាចនឹងមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ រួមមានដីធ្លី និងលំនៅដ្ឋាន។លោកបានលើកជា សេណារីយ៉ូថា "កម្មករជួលផ្ទះ ហើយម្ចាស់ផ្ទះរបស់ពួកគេខ្ចីប្រាក់ពីធនាគារ។ ប្រសិនបើមិនមានកម្មករជួលផ្ទះទៀត នោះម្ចាស់ដីនឹងបាត់បង់អាជីវកម្មដែរ"៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោង V-House បើកសម្ពោធលក់គម្រោងកម្ពស់ ១៩ ជាន់នៅភ្នំពេញ
គម្រោង V-House បើកសម្ពោធលក់គម្រោងកម្ពស់ ១៩ ជាន់នៅភ្នំពេញ
June 6, 2022, 5:02 p.m.
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៥០ មកពីក្រុមហ៊ុនផ្សេងៗគ្នាបានចូលរួមដាក់តាំង​បង្ហាញនៅពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីបីកាលពីខែមុន។ ព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពរីក ចម្រើននៃវិស័យអចលនទ្រព្យកម្ពុជានេះគឺជាវេទិកាដែលគម្រោង V-House បានបង្ហាញខ្លួនជាលើកដំបូងទៅកាន់ពិភពលោក។គម្រោង V-House មានគោលបំណងចង់ក្លាយជាលំនៅដ្ឋានមួយដែលមានលក្ខណៈសម្បូរបែបសម្រាប់បំពេញតាមតម្រូវការអ្នករស់នៅនៅក្នុងទីក្រុងភ្នំពេញដែលចង់បានជីវិតប្រកបដោយភាពថ្លៃថ្នូរ។ មិនត្រឹមតែបានបង្ហាញថាជាខុនដូដែលមានសេវាកម្មល្អបំផុតនៅក្នុងពិព័រណ៍ប៉ុណ្ណោះទេប៉ុន្តែគម្រោង V-House ក៏បានផ្តល់់ជួនរង្វាន់ធំៗជាច្រើនរង្វាន់សម្រាប់អតិថិជន។អ្នកទិញដំបូងគេចំនួន ៦៦ នាក់ត្រូវបានដាក់បញ្ចូលឈ្មោះដើម្បីចាប់រង្វាន់ដែលមានឱកាសឈ្នះទូរសព្ទ iPhone X ឧបករណ៍អេឡិចត្រូនិចមួយឈុតរួមមានទូរទស្សន៍ Samsung (LCD) ទំហំ៤០អ៉ីញមួយគ្រឿង ទូទឹកកក និងម៉ាស៊ីនបោកខោអាវរបស់ក្រុមហ៊ុន Panasonic ឬការបញ្ចុះតម្លៃយ៉ាង ច្រើនរហូតដល់ ១០,៦៥៨ ដុល្លារ។យ៉ាងក៏ដោយរាល់អ្នកចូលរួមទាំងអស់ដែលបានចួលទស្សនាគម្រោង V-House បានទទួលកាដូពិសេសម្នាក់មួួយ។ គម្រោង  V-House មានភ្ញៀវចូលមើលយ៉ាងច្រើនកុះករនៅក្នុងពិព័រណ៍។ការបើកសម្ពោធការលក់របស់គម្រោង V-House បានធ្វើឡើងនៅថ្ងៃទី២១ខែតុលានៅការិយាល័យរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦​ក្នុងរាជធានីភ្នំពេញ។ ការបើក សម្ពោធបានធ្វើឡើងតាមពិធីព្រះពុទ្ធសាសនា និងមានការថ្លែងសុន្ទរកថារួមជាមួយការកាត់ខ្សែបូដើម្បីបើកសម្ពោធគម្រោងជាផ្លូវការ។បន្ថែមលើសពីនេះទៀត​គម្រោងក៏បានបើកអោយភ្ញៀវចួលមើល និងបញ្ចេញទស្សនៈរបស់ពួកគេចំពោះ គម្រោងV-House ផងដែរ។ អ្នកចូលរួមបានពិភាក្សាអំពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា និងស្ថានភាពទូទៅនៃវស័យនេះ។ គំនិតនៃការអភិវឌ្ឍទីក្រុងភ្នំពេញថ្មី បានក្លាយជាប្រធានសម្រាប់ គ្រប់គ្នានៅក្នុងព្រឹត្តិការណ៍ដ៏រីករាយមួយនេះ។ជាការពិតណាស់ V-House ស្ថិតនៅជិតតំបន់ដ៏មានសក្តានុពលបំផុតនៃទីក្រុង។ ខណ្ឌសែនសុខមានវត្តមានអាជីវកម្មថ្មីៗរាប់មិនអស់កំពុងចាប់កំណើតឡើង។ ចំណែកខណ្ឌទួលគោក កំពុងក្លាយជាមណ្ឌលលំនៅដ្ឋានមួយ​ដែលមានប្រជាប្រិយភាពនៅបែ៉កខាងជើង។ គម្រោងV-House មានគោលបំណងដាក់បញ្ចូលខ្លួនឲ្យក្លាយជាផ្នែកមួយនៃកំណើនដែលបានជំរុញតម្លៃអចលនទ្រព្យឲ្យហក់ឡើង។រចនាបថដ៏ស្រស់ស្អាត និងប្រភេទផ្សេងៗគ្នានៃយូនីតលំនៅដ្ឋានគឺជាសំខាន់កត្តាពីរដែលធ្វើឱ្យគម្រោង V-House លេចធ្លោលើសពីម្រោងដ៏ទៃ។ គម្រោងដែលមានអគារកម្ពស់ខ្ពស់នេះនឹងក្លាយ ទៅជាអគារខ្ពស់ ដែលមានលក្ខណៈប្លែកគេនៅក្នុងរាជធានីភ្នំពេញ។ គ្រប់យូនីតមានយ៉រមួយ ដែលអាចមើលឃើញទេសភាពស្រស់ស្អាតនៃទីក្រុង។ ជាមួយការរចនាបែបទំនើបលាយជាមួយ នឹងការអនុវត្តជាក់ស្តែង បានធ្វើឲ្យគម្រោង V-House ក្លាយជាផ្ទះតែមួយគត់នៅក្នុងតំបន់លំនៅដ្ឋាន ដ៏ឆើតឆាយនៃទីក្រុង។ការសាងសង់ដោយផ្តោតសំខាន់បំផុតលើស្តង់ដារគុណភាពខ្ពស់បំផុត គម្រោង V-House មានបន្ទប់ ហាត់ប្រាណ អាងហែលទឹក កន្លែងចតរថយន្តធំទូលាយ ការិយាល័យទទួលភ្ញៀវ ២៤ ម៉ោង និងសេវាកម្មទួទៅ។ ម្ចាស់លំនៅដ្ឋាននឹងទទួលបានការបម្រើសេវាកម្មដែលមានវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈត្រឹមត្រូវ។ទីតាំងរបស់គម្រោង V-House ជាលក្ខណៈអំណោយផលបំផុត។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ អគារថ្មីនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។ ពោលគឺនៅជិតព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ផ្សារទំនើបអ៉ីអន២ និងផ្សារម៉ាក្រូ ដែលអាចធ្វើដំណើរត្រឹមតែប៉ុន្មាណនាទីប៉ុណ្ណោះ។ក្រៅពីនេះនៅជិតសាលារៀន  វិទ្យាស្ថានសិល្បៈភ្នំពេញ សាលាភាសាបរទេសភាសា PUC សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យលីមគុកវីង។ នៅជិតទីតាំងនេះក៏ មានតំបន់សេវាកម្មសំខាន់ៗផ្សេងទៀតដូចជា៖ វិទ្យាស្ថានវេជ្ជសាស្រ្ត និងហិរញវត្ថុ រោងកុន និងក្លឹបកីឡាជាដើម។ព័ត៌មានលម្អិតអំពីគម្រោងគម្រោង V-House ត្រូវបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុន Zhonglian International Industrial Co Ltd​ នៅក្នុងឆ្នាំ២០១៦។ នេះគឺជាកិច្ចសហការរួមគ្នារវាងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអ្នកអភិវឌ្ឍន៍មកពីទីក្រុងម៉ាកាវប្រទេសចិន។អគារនេះមានកម្ពស់១៩ជាន់ និងមានយូនីតសរុបចំនួន២៣៥។ យូនីតមានប្រភេទ១បន្ទប់គេង និង២បន្ទប់គេងដែលមានចាប់តម្លៃចាប់ពី ៣៨,០០០ ទៅ ៩០,០០០ ដុល្លារ។ យូនីតដែលមាន១បន្ទប់គេងមានផ្ទៃដីសរុប​៤០.៣៥ម៉ែត្រការ៉​បែងចែកជាមានផ្ទះបាយ និងយ៉រ។ប្រភេទមួយទៀតមានប្លង់ស្រដៀងគ្នាប៉ុន្តែមានទំហំរហូតដល់៥៧,៥២ម៉ែត្រការ៉េ ដែលផ្តល់ជូនទំហំធំទូលាយ។ ប្រភេទយូនីតធំជាងគេមានទំហំ៦៨,០៨ម៉ែត្រការ៉េបែងចែកបន្ទប់ទទួលភ្ញៀវ បន្ទប់គេង២ ផ្ទះបាយ និងយ៉រ២។ចាប់តាំងពីបានចាប់ផ្តើមដំណើរការលក់មក អ្នកអភិវឌ្ឍន៍របស់គម្រោង V-House បានទទួលអ្ន​កមកមើលគម្រោងជាច្រើន ហើយពួកគេមានការចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងនេះ។អតិថិជនជាច្រើននាក់បានធ្វើិកិច្ចព្រមព្រៀងទិញលក់រួចរាល់ជាមួយគម្រោង V-House ។មិនថាអ្នកចង់ទិញផ្ទះ ឬចង់ធ្វើការវិនិយោគដើម្បីទទួលបានផលចំណេញខ្ពស់នៅពេលអនាគត។ ជាមួយនឹងការទូទាត់ប្រាក់ដំបូង១០%អ្នកអាចទទួលបានយូនីតដែលមានតម្លៃសមរម្យ អ្នកនឹងធានាផ្តល់ជូនផ្តល់ផលចំណេញនៅពេលអនាគត។គោលនយោបាយផ្លូវមួយក្រវ៉ាត់មួយរបស់ចិនកំពុងមានសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ សេដ្ឋកិច្ចកម្ពុជាកំពុងតែកើនឡើងក្នុងល្បឿនលឿនហើយពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ អ្នកអាចចាប់យកឱកាសទាំងនេះនៅពេលនេះ!​តាមដានព័ត៍មានបន្ថែមអំពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!​
ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួត
ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួត
June 6, 2022, 5:02 p.m.
(រូបតំណាង)ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួតបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសិង្ហបុរី ។អនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមាន៖ លំនៅដ្ឋាន និងពាណិជ្ជកម្មដែលស្ថិតខណ្ឌទួលគោក។ ការអភិវឌ្ឍន៍គម្រោងចម្រុះនេះគឺជាអគារដែលមានកំពស់១២ជាន់ដែលសាងសង់នៅលើផ្ទៃដី៨,២២១ម៉ែត្រការ៉េ ដែលនឹងធ្វើការសាងសង់ដោយក្រុមហ៊ុនហុងឡៃហ៊ួត ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងកសិកម្មនៅក្នុង ប្រទេសកម្ពុជា និងសិង្ហបុរី។យោងតាមព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថាក្រោយពីចុះហត្ថលេខានេះតំណាងក្រុមហ៊ុន លោក Hanna Mark  និងលោក Ryan Ong ការសហការនេះគឺដោយសារក្រុមហ៊ុននេះជា ក្រុមហ៊ុនដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាហើយការសហការនេះពិតជាធ្វើផ្តល់ផលប្រយោជន៍យ៉ាងច្រើនឲ្យគ្នាទៅវិញទៅមក។ក្នុងកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបជាម្ចាស់កម្មសិទ្ធិដី ចំណែក ឯក្រុមហ៊ុន ហុងឡៃហ៊ួតត្រូវទទួលខុសត្រូវទៅលើការអភិវ​ឌ្ឍន៍ និងការសាងសង់ព្រមទាំង ប្រតិបត្តិការទូទៅដែលរួមមានការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោង ក្រោយការសាងសង់បានបញ្ចប់៕ស្វែងរកព័ត៌មានអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ខេត្តកំពតបង្ហាញពីឱកាសវិនិយោគថ្មីជាមួយរមណីដ្ឋានបែបធម្មជាតិ
ខេត្តកំពតបង្ហាញពីឱកាសវិនិយោគថ្មីជាមួយរមណីដ្ឋានបែបធម្មជាតិ
June 6, 2022, 5:02 p.m.
បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា​ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។វិស័យទេសចរណ៍កម្ពុជាគឺជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើងធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំ​នៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។ខេត្តនីមួយៗមានសក្តានុពលពិសេសដាច់ដោយឡែកពីគ្នាដែលផ្តល់ឱកាសផ្សេងៗគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។ បច្ចុប្បន្ននេះខេត្តសៀមរាប​ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីសៀមរាមមានប្រសាទអង្គវត្តដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុតនៅទូទាំងពិភពលោក។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថាមានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​តេង រិទ្ធី ដែលជាស្ថាបនិក​ ​និងជានាយកក្រុមហ៊ុន R'Investment Group បាននិយាយថាកម្ពុជាមានអំណោយស្រាប់សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។ លោកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្របបន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។លោកបានប្រៀបធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។លោក រិទ្ធី ផ្ទាល់ក៏មានគម្រោងនឹងអភិវឌ្ឍលំនៅដ្ឋានសម្រាប់លំហែកាយនៅភ្នំពេញ សៀមរាប និងខេត្តកំពត។ លោកលើកឡើងថាបច្ចុប្បន្នយើងកំពុងសិក្សាពីសក្តានុពលនៃទីតាំងរបស់ ខេត្តនីមួយៗសម្រាប់គម្រោងលំហែកាយថ្មីនេះ។បច្ចុប្បន្នលំនៅដ្ឋានលំហែកាយលក្ខណៈធម្មជាតិជិត១០០កន្លែងមានៅក្នុងប្រទេសប្រកម្ពុជា​ដូចជារមណីយដ្ឋានលំហែកាយកោះសង្សាររមណីយដ្ឋាន  Royal Sand Resort ​នៅកោះរ៉ុង រមណីយដ្ឋាន កោះអណ្តែត រមណីយដ្ឋាន ភូមិបៃតង​នៅសៀមរាប រមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រនៅកែប និង​រមណីយដ្ឋាន  Salty River។  ទាក់ទងនឹងតំបន់ធម្មជាតិ ​និង ធនធានធម្មជាតិរបស់កម្ពុជាវិញ​ កម្ពុជាមានអ្វីៗស្ទើរគ្រ​ប់យ៉ាង រាប់តាំងពីតំបន់ឆ្នេរ ព្រៃឈើ ភ្នំ ទឹកជ្រោះ ស្ទឹង បឹងនិងទន្លេជាដើម។បើពិនិត្យដោយលម្អិតពីសក្ដានុពលនៃខេត្តកំពត លោក សុខ គែន ស្ថាបនិករបស់ Kampot Property ខេត្ដកំពតបានឱ្យដឹងថាខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿនសម្រាប់រមណីយដ្ឋានបែបធម្មជាតិក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។លោក គែន បានបញ្ជាក់ថាតំបន់នៅតាមបណ្តោយដងព្រែកកំពតមានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ។កំពតមានភ្នំ ទឹកស្ទឹង ព្រៃឈើ និងសមុទ្រ ហើយលោក គែន បានអះអាងថានៅកែបមានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។ លោក បញ្ជាក់ថា កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់នៅឡើយ។ខ្ញុំជឿថានៅតែមានឱកាស​ដោយសារតែភាគច្រើននៃរមណីយដ្ឋានធម្មជាតិនៅក្នុងខេត្តនេះមានត្រឹមតែពីខ្នាតមធ្យមទៅខ្នាតតូចប៉ុណ្ណោះ។​ លោកក៏បានន្ថែមទៀតភ្ញៀវទេសចរទាំងក្នុងស្រុក និងជនជាតិអឺរ៉ុបដែលចូលមកកាន់ខេត្តកំពតកំពុងកើនឡើងយ៉ាងច្រើន។ទាក់ទងនឹងតម្លៃវិញ លោក គែន បានបញ្ជាក់ថា ជាទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី១៥ដុល្លារទៅ៣០ដុល្លារក្នុងមួយយប់។បន្ថែមលើចំណុចនេះ​ លោក រិទ្ធី បានលើកឡើងដែរថារមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេសអាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ លើសពីនេះទៀត សម្រាប់ ការវិនិយោគក្នុងវិស័យនេះ លោក រិទ្ធី  បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី​និងប្លែកគេដើម្បីទទួលបានភាពជោគជ័យ។ លោកបានអះអាងថាអ្វីដែលត្រូវយកចិត្តទុកដាក់ត្រូវគិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។លោក ណុះ ម៉ាត់សារី អ្នកតំណាងរបស់រមណីយដ្ឋាន  Bamboo Bungalow នៅក្នុងខេត្តកំពតបាននិយាយថារមណីយដ្ឋានរបស់លោក បានប្រើប្រាស់ការរចនាបែបទំនើបដោយប្រើឫស្សី និងស្បូវ និងមានបម្រើសេវាកម្មបរិយាកាសបែបទំនើបជាមួយល្អឥតខ្ចោះ។ លើលពីនេះ Bamboo Bungalow បានចាប់យកនូវបរិយាកាសធម្មជាតិពិតៗនៃទន្លេដងដ៏ស្រស់ស្អាត។លោក ម៉ាត់សារី បញ្ជាក់ថា «យើងមិនត្រឹមតែផ្តល់សេវាល្អប៉ុណ្ណោះទេប៉ុន្តែយើងក៏ធានានូវសុវត្ថិភាព និងសន្តិសុខផងដែរ»។ ម៉ាត់សារីរំពឹងថាខេត្តនេះនឹងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងមុនដោយសារការកើនឡើងនៃភ្ញៀវទេសចរ។ លោកបាននិយាយថាខេត្តដែលមិនសូវមានអ្នកចាប់អារម្មណ៍នឹងអាចក្លាយជាកន្លែងមានមនុស្សច្រើន​ និងមានការងារធ្វើច្រើនពិសេសផ្នែក បដិសណ្ឋារកិច្ច។ លោក ម៉ាត់សារី បាននិយាយថា «កំពតនឹងកាន់តែមានឈ្មោះល្បីទាំងនៅក្នុងស្រុក និងអន្តរជាតិ»៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តកំពត!
៧៥ភាគរយចង់បានអចលនទ្រព្យនៅភ្នំពេញយោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៨
៧៥ភាគរយចង់បានអចលនទ្រព្យនៅភ្នំពេញយោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៨
May 27, 2022, 8:06 a.m.
ស្របពេលដែលការអភិវឌ្ឍអចលនទ្រព្យកាន់តែមានកំណើនខ្លាំងនៅក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ផ្សេងទៀតដូចជា៖ ខេត្តព្រះសីហនុ និងខេត្តសៀមរាបក៏មើលឃើញថាមានកំណើនឡើងនៃគម្រោងអចលនទ្រព្យជាច្រើនដែលមានទាំងសំណង់សាងសង់ជិតរួចរាល់ និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម។ជាទូទៅគេមើលឃើញថាប្រជាជនជាច្រើននៅទូទាំងប្រទេសបានទិញអចលនទ្រព្យសម្រាប់គោលបំណងពីរបែបគឺទិញសម្រាប់ការវិនិយោគនៅពេលអនាគត និងទិញសម្រាប់ធ្វើជាលំនៅដ្ឋានសមរម្យមួយសម្រាប់ការរស់នៅរបស់ពួកគាត់។តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុត្រូវបានគេចាត់ទុកជាតំបន់សំខាន់មួយនៅក្នុងរយៈពេលចុងក្រោយនេះ ក្នុងនោះគេឃើញមានគម្រោងសាងសង់ជាច្រើនក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិនដូចជា៖ កាស៊ីណូ និងសណ្ឋាគារ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងអគារខ្ពស់ៗនៅក្នុងទីក្រុងតំបន់ឆ្នេរនេះ។ទោះជាយ៉ាងណា​​យោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថារាជធានីភ្នំពេញនៅតែជាទីតាំងដែលមានគេចង់បានច្រើនជាងគេសម្រាប់តម្រូវការអចលនទ្រព្យ។ ការស្ទង់មតិឆ្នាំនេះដែលមានអ្នកផ្តល់ចម្លើយជាង ២,០០០​ នាក់ ដែលត្រូវបានសួរឲ្យដាក់ចំណាត់ថ្នាក់ឲ្យខេត្ត និងក្រុងដែលពួកគេទំនងជានឹងទិញអចលនទ្រព្យ។គួរឱ្យភ្ញាក់ផ្អើល មាន ៧៥ ភាគរយ បាននិយាយថាពួកគេនឹងរកទិញអចលនទ្រព្យនៅកន្លែងណាមួយនៅក្នុងរាជធានី។ ប៉ុន្ដែគួរឱ្យចាប់អារម្មណ៍ផងដែរតម្រូវការអចលនទ្រព្យបានកើនឡើងក្នុងក្រុងព្រះសីហនុ សម្រាប់ឆ្នាំនេះដែលមានចំនួនខ្ពស់ជាងឆ្នាំកន្លងទៅ។ មាន៩ភាគរយបានបង្ហាញថាពួកគេចាប់អារម្មណ៍ទិញអចលនទ្រព្យនៅក្រុងព្រះសីហនុ។ បើធៀបទៅឆ្នាំមុនមាន៨ភាគរយ។លើសពីនេះទៀតតម្រូវការសម្រាប់តំបន់ទេសចរណ៍សំខាន់នៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានទាក់ទាញអ្នកទិញអចលនទ្រព្យបាន៥ភាគរយនៃអ្នកដែលបានចូលរួមក្នុងការស្ទង់មតិ។ តម្រូវការសម្រាប់ទីក្រុងដែលមានប្រាសាទអង្គរវត្តបានធ្លាក់ចុះកាលបើធៀបនឹងរបាយការណ៍ឆ្នាំមុន។ ​ពិនិត្យឲ្យស៊ីជម្រៅសម្រាប់ទិន្នន័យក្នុងរាជធានីភ្នំពេញគេមើលឃើញថាសែនសុខគឺជាខណ្ឌដែលមានតម្រូវការអចលនទ្រព្យច្រើនជាងគេ។ ក្នុងនោះ១៤ភាគរយនៃអ្នកដែលកំពុងស្វែងរក អចលនទ្រព្យនៅក្នុងរដ្ឋធានីភ្នំពេញចង់ទិញក្នុងខណ្ឌសែនសុខ។​ ចំនួននេះបានកើន៤ភាគរយធៀបនឹងឆ្នាំមុន។ ខណ្ឌមួយទៀតដែលឃើញមានតម្រូវការកើនឡើងខ្ពស់ដែរគឺ​ខណ្ឌ ពោធិ៍សែនជ័យដែលមានជាង៩ភាគរយនៃអ្នកទិញដែលចង់ស្វែងរកអចលនទ្រព្យនៅទីនោះ។លោក Tom O'Sullivan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានអះអាងថាដោយសារ ៧៥ភាគរយនៃប្រជាជនកម្ពុជានៅតែរស់នៅទីជនបទដូច្នេះរាជធានីភ្នំពេញជាទួទៅ គឺជាជម្រើសដំបូងរបស់ពួកគេនៅពេលដែលពួកគេស្វែងរកឱកាសការងារ ឬធ្វើអាជីវកម្មផ្សេងៗ។លោក O'Sullivan ​បានបន្ថែមថា ទីបំផុតអ្នកដែលអាចមានលទ្ធភាពរស់នៅក្នុងទីក្រុង ពួកគាត់ នឹងទិញអចលនទ្រព្យមួយនៅក្នុងទីក្រុង។ លោកបានបន្តទៀតថាវិនិយោគិន និងអ្នកទិញផ្ទះជាច្រើន កំពុងចាប់ផ្តើមសំឡឹងទៅកាន់តំបន់លើឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលស្ថិតនៅប៉ែកភាគពាយព្យរបស់កម្ពុជា។លោកបានបញ្ជាក់ដែរថា "អចលនទ្រព្យជាច្រើននៅក្នុងទីតាំងទាំងពីរនេះកំពុងមើលឃើញពី ការកើនឡើងនៃតម្លៃដែលមិនធ្លាប់មានពីមុនមក" ។អ្នកនាង អាន សុធីតា ជានាយិការក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បាននិយាយថា បច្ចុប្បន្នរាជធានី ភ្នំពេញ​ដែលជាកន្លែងផ្តល់ជូននូវសេវាកម្មទូលំទូលាយ និងឱកាសការងារច្រើនបំផុត។អ្នកនាងបានបង្ហាញនូវជំនឿថាទាំងអ្នកទិញក្នុងស្រុក និងបរទេសតែងតែផ្តល់អាទិភាពដល់ការទទួលបានទីផ្សារការងារ និងភាពងាយស្រួលនៃការដឹកជញ្ជូន​ និងការធ្វើដំណើរនៅពេលពួកគេចូល ទៅធ្វើការ ឬរស់នៅក្នុងទីក្រុង។ទោះជាយ៉ាងណា  អ្នកនាង សុធីតា  និយាយថា​ «ក្រុងព្រះសីហនុបានក្លាយជាតំបន់ដែលមានប្រជាប្រិយភាពបំផុតទីពីរសម្រាប់អ្នកទិញផ្ទះ​​ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងក្នុងស្រុក និងអន្តរជាតិ»។ជនជាតិខ្មែរនៅតែជាអ្នកទិញអចលនទ្រព្យដ៏ខ្លាំងក្លា និងច្រើនជាងគេនៅក្នុងប្រទេស ហើយអតិថិជនដែលជាជនបរទេសគឺភាគច្រើនមកពីតំបន់អាស៊ីដូចជាប្រទេសចិន​​ ប្រទេសវៀតណាម ប្រទេសកូរ៉េ ប្រទេសថៃ សិង្ហបុរី និងតៃវ៉ាន់។ លើសពីនេះទៀតការចាប់អារម្មណ៍ពីជនជាតិអឺរ៉ុបកំពុងកើនឡើង។ក្រៅពីទីតាំងសំខាន់ទាំងបីនេះ ទីផ្សារបន្ទាប់គឺមានដូចជាខេត្តកំពត​​ កែប​ ក្រុងប៉ោយប៉ែត បាត់ដំបង និងកំពង់ចាម ដែលត្រូវបានគេមើលឃើញថាមានតម្រូវការកើនឡើង។ តាមការស្ទង់មតិឆ្នាំនេះបានបង្ហាញថា១១ភាគរយនៃអ្នកស្វែងរកអចលនទ្រព្យបានសម្លឹងមើលការទីតាំងផ្សេងក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ឬសៀមរាប។អ្នកនាង សុធីតា បាននិយាយថាខេត្តនីមួយៗមានសក្តានុពលគួរឱ្យចាប់អារម្មណ៍របស់ខ្លួន ហើយផ្តល់ជូននូវលក្ខខណ្ឌផ្សេងៗគ្នាសម្រាប់អ្នកទិញ។លោក តេង រិទ្ធី ដែលជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន Property Investment Realty Partner បានព្យាករថានិន្នាការថ្មីនៃការទិញផ្ទះនឹងមិននៅតែក្នុងទីក្រុងភ្នំពេញទៀតនោះទេ។ លោកបានអះអាងថាខេត្តផ្សេងៗទៀតនឹងមានកំណើននៃអ្នកទិញលំនៅដ្ឋាននៅតាមបណ្តាខេត្តនឹងមានកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។លោកបានពន្យល់ថាគ្រួសារវ័យក្មេងជាច្រើនដែលចង់ទិញផ្ទះពួកគេនឹងជ្រើសរើសយកទីតាំងនៅក្នុងខេត្តរបស់ពួកគេជាជាងការផ្លាស់ប្តូរទៅកាន់រាជធានីភ្នំុពេញ។ផ្ទះដែលមានតម្លៃសមរម្យ និងមានលក្ខណៈសមស្របគឺជាទីផ្សារដ៏ធំនៅតាមបណ្តាខេត្តនានាដែលនឹងមានតម្រូវដ៏ច្រើនសម្រាប់អ្នកដែលមានជីវភាពមធ្យមនៅកម្ពុជា៕ស្វែងរកគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង
ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង
June 6, 2022, 5:02 p.m.
គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិចតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​៥០លានដុល្លារ។បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​ក្នុងរយៈពេលប​៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយបែ៉ត មើលឃើញថា​មានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។ នេះគឺមិនទាន់មានវត្តមានព្រលានយន្តហោះនោះទេ។លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។សម្រាប់តម្លៃវិញ លោក ស៊ាន ហ៊ូ បាន​បញ្ជាក់ថាតម្លៃជួលអចលនទ្រព្យបានកើនឡើង បី ឬ ៤ ដង បើធៀបទៅនឹងឆ្នាំ ២០១៧។​ ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរ។ តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។តំបន់ខ្លះទៀតធ្លាប់មានតម្លៃត្រឹមតែ៣ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នកើនឡើងដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  នេះបើតាមការបញ្ជាក់របស់លោក ស៊ាន ហូ។លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែតបានក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនចិន ជប៉ុន និងថៃកំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់អភិវឌ្ឍន៍នានានៅប៉ោយប៉ែត។ លោកជឿជាក់ថាវត្តមានព្រលានយន្តហោះថ្មីនេះនឹងជួយជម្រុញអចលនទ្រព្យនៅក្នុងតំបន់នេះឲ្យចម្រើនយ៉ាងខ្លាំងនៅពេលអនាគត។​លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលទ្ធភាព និងទំហំវិនិយោគពីដៃគូអន្តរជាតិបានកាន់តែច្រើនហើយជារួមវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនទៅមុន។ តាមរយ​ៈព្រលានយន្តហោះថ្មីនេះ នឹងនាំយកភ្ញៀវទេសចរណ៍ និងវិនិយោគិនធំៗនៅក្នុងវិស័យអចលនទ្រព្យ អោយចូលទៅកាន់តំបន់នេះបានច្រើនថែមទៀត។លោក Roy បានបញ្ជាក់ថា បច្ចុប្បន្នអចលនទ្រព្យដែលឈានមុខគេ នៅទីក្នុងតំបន់គឺវិស័យដីធ្លី និងមានគម្រោងលំនៅដ្ឋានបែបបុរីមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគម្រោងខុនដូមិនទាន់មានច្រើននោះទេ ក្រៅពីគម្រោងខុនដូ Sokha Residences ដែលមានកម្ពស់២១ជាន់​ និងគម្រោងថ្មីពីរផ្សេងទៀត​។​បើពិនិត្យជារួម គេមើលឃើញថា តំបន់ប៉ោយប៉ែតនឹងក្លាយជាទីតាំងថ្មីមួយទៀតសម្រាប់វិនិយោគិនបរទេសពិសេសអ្នកអភិវឌ្ឍន៍ចិនខណៈទំនោរនៃការវិនិយោគនៅតំបន់នេះជុំវិញវិស័យអចលនទ្រព្យគឺស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុ។ ទោះយ៉ាងណាបច្ចុប្បន្នវិនិយោគិនទូទៅនៅតែអាចស្វែងរកឱកាសវិនិយោគល្អបំផុត៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
‘Golden age’ អ្នកជំនាញថា ៩០% នៃអ្នកទិញខុនដូជាជនជាតិខ្មែរ
‘Golden age’ អ្នកជំនាញថា ៩០% នៃអ្នកទិញខុនដូជាជនជាតិខ្មែរ
June 6, 2022, 5:02 p.m.
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅតំបន់អាស៊ី។ គ្មានអ្វីត្រូវសង្ស័យនោះទេកំណើននេះគឺបានកំពុងជំរុញវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ខុនដូដែលជានិន្នាការថ្មីមួយនៃការរស់នៅសម្រាប់កម្ពុជាកំពុងមានការកើនឡើង ហើយក៏កំពុងចាប់យកអ្នកទិញក្នុងស្រុកជាច្រើន។ ពិតណាស់ការទិញខុនដូជាឱកាសវិនិយោគល្អបំផុត។ លំនៅដ្ឋានប្រភេទនេះអាចបង្កើតប្រាក់ចំណូលដ៏រឹងមាំចំណែកតម្លៃវិញនឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំបន្ទាប់។ក្នុងឆ្នាំកន្លងមកការអភិវឌ្ឍថ្មីៗភាគច្រើនត្រូវបានគេផ្តោតលើតំប​ន់សំខាន់នៅកណ្តាលក្រុង ឬតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីព្រះនរោត្តម ឬមហាវិថីព្រះសីហនុ។​ ទិដ្ឋភាពបែបនេះត្រូវបានផ្លាស់ប្តូរចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។ តំបន់រីកចម្រើនថ្មីៗដូចជា៖ ខណ្ឌសែន សុខ ទួលគោក និងតំបន់ជ្រោយចង្វារ មើលឃើញថាមានសកម្មភាពសាងសង់ជាច្រើន។លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុន Huttons CPL បាននិយាយថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុង “យុគសម័យមាស”​ ឬ ‘Golden age’ នៃទីផ្សារអចលនទ្រព្យហើយកំពុងផ្តល់នូវផលចំណេញខ្ពស់ត្រលប់វិញ បើប្រៀបធៀបទៅនឹងប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។​ លោកថាទីផ្សារទាំងនេះមានភាពចាស់ទុំ ប៉ុន្តែកំពុងរីកចម្រើនក្នុងល្បឿនយឺតហើយតម្លៃអចលនទ្រព្យកើនឡើងតិចតួចប៉ុណ្ណោះ។លោក វីរៈ បានសង្កត់ធ្ងន់លើកត្តាពីរដែលធ្វើអោយប្រទេសកម្ពុជាមានលក្ខណៈពិសេសដោយឡែកនៅក្នុងតំបន់គឺកត្តាតម្លៃសមរម្យ និងភាពជាម្ចាស់កម្មសិទ្ធិ។លោក វីរៈ បន្តថា «ទីក្រុងភ្នំពេញបច្ចុប្បន្ននេះស្រដៀងនឹងទីក្រុងហុងកុងក្នុងទសវត្សរ៍ឆ្នាំ១៩៨០»។ លោកបានបន្ថែមថាក្រុមហ៊ុន Knight Frank និងក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិល្បីៗដទៃទៀតមានសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារអចលនទ្រព្យកម្ពុជា។យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាបានបង្ហាញថាគម្រោងខុនដូថ្មីចំនួន៦គម្រោងបានប្រកាសសាងសង់នៅ ត្រឹមត្រីមាសទី៣​នេះ។ ភាគច្រើននៃគម្រោងទាំងនេះស្ថិតនៅក្នុងតំបន់រីកចម្រើនថ្មី។គម្រោងថ្មីនេះគ្រោងនឹងបន្ថែមខុនដូចំនួន ២,៣៧៤ យូនីតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារហើយចំនួននេះនឹងកើនឡើង៥,២%បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ចំណុចនេះបង្ហាញថាអ្នកអភិវឌ្ឍន៍កំពុងមានទំនុកចិត្តច្រើននៅក្នុងវិស័យនេះ ហើយកំពុងធ្វើការវិនិយោគយ៉ាងច្រើនបន្ថែមទៀត។លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA Cambodia បានបង្ហាញពីឱកាសទទួល​បានផលចំណេញពីការវិនិយោគខុនដូ។ ទី១អ្នកទិញនឹងទទួលបានផលចំណេញនៅពេលទិញមុនគម្រោង​ ហើយគម្រោងនឹងកើនឡើងតម្លៃតាមការសាងសង់គម្រោងផ្សេងទៀតនៅជុំវិញ។ ទី២ករណីទិញគម្រោងដែលបញ្ចប់ការសាងសង់ អ្នកទិញនឹងអាចទទួល​បានផលចំណេញខ្ពស់ពីការជួលត្រលប់វិញនៅក្នុងឆ្នាំបន្ទាប់។   បន្ថែមលើសពីនេះទៀត លោក គង្គា បាននិយាយការវិនិយោគជាមួយខុនដូ មិនថាទិញមុនគម្រោងពាក់កណ្តាលគម្រោង ឬក្រោយបញ្ចប់ការសាងសង់ក៏ដោយអ្នកទិញមានលទ្ធភាពចំណេញច្រើនបើធៀបនឹងការយកប្រាក់នៅក្នុងធនាគារ។  លោក គង្គា និយាយថា “ពីមុន៨០%នៃអតិថិជនរបស់ខ្ញុំគឺជាជនបរទេសប៉ុន្តែឥឡូវនេះភាគច្រើនជាប្រជាជនកម្ពុជា”។ លោកបានបញ្ជាក់ថា “តម្លៃខុនដូនៅកម្ពុជានៅមានកម្រិតទាប ទើបធ្វើឱ្យទីផ្សារកំពុងមានភាពទាក់ទាញខ្លាំង។លោកបញ្ជាក់ដែរថាយូនីតខុនដូលំដាប់ផ្កាយ៥នៅកម្ពុជាអាចលក់ក្នុងតម្លៃចាប់ពី២,៥០០​ដុល្លារទៅ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែខុនដូលំដាប់ផ្កាយ៥ស្រដៀងគ្នានេះនៅសិង្ហបុរី មានតម្លៃខ្ទង់ ១៨,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។បន្ថែមលើលោក គង្គា លោក វីរៈ បានលើកឡើងថា៩០%នៃអ្នកទិញខុនដូរបស់លោកនាពេលបច្ចុប្បន្នគឺជាជនជាតិខ្មែរ។ លោកបានបញ្ជាក់ថា “ក្នុងមួយគម្រោងតាមធម្មតាយើងអាចលក់បាន៥ទៅ៦យូនីតក្នុងមួយខែទៅឲ្យអតិថិជនក្នុងស្រុក”។លោកបានបញ្ជាក់ថា ទីតាំងងាយស្រួលសេវាកម្ម និងបរិយាកាសល្អ ការរស់នៅបែប​សហគមន៍ និងភាពបត់បែន គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកទិញខុនដូ។ លោកបានបន្ថែមទៀតថា ប្រសិនបើ ម្ចាស់ខុនដូចង់ដាក់ជួល ពួកគេអាចទទួលបានចំណូល ចាប់ពី៨%ក្នុងមួយឆ្នាំ។ពាក់ព័ន្ធនឹងការលក់នេះដែរ លោក គង្គា បាននិយាយថាការលក់របស់ក្រុមហ៊ុ​ន ERA Cambodia បានកើនឡើងបន្តបន្ទាប់​ ហើយបច្ចុប្បន្នតាមរយៈ ERA Cambodia  ខុនដូរាប់រយយូនីតបានលក់អោយជនជាតិខ្មែរជារៀងរាល់ខែ។លោក Felix Calimbo Jr នាយកផ្នែកលក់ និងទីផ្សារនៃគម្រោង Bel Air​​ បានលើកឡើងអំពីលក្ខណៈពិសេសនៃភាពបត់បែនរបស់គម្រោងខុនដូ។លោកបាននិយាយថា «[ខុនដូ]អាចកើនឡើងតម្លៃបានខ្ពស់។ ខុនដូអាចផ្លាស់ប្តូរទៅជាអាផាតមេន ឬសណ្ឋាគារបានចំណែកការវិនិយោគអចលនទ្រព្យប្រភេទផ្សេងទៀតមិនអាចធ្វើបានទេ។លោក Calimbo បានរំលឹកថាការទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អមួយមិនមែនតែងតែមានន័យថាទទួលបានអចលនទ្រព្យមួយដែលមានគុណភាពល្អនោះទេ។ លោកបានណែនាំឲ្យ អតិថិជនយកចិត្តទុកត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាផ្នែកច្បាប់មុនពេលធ្វើការសម្រេចចិត្តណាមួយ។ទោះជាយ៉ាងណាសម្រាប់ការរំពឹងទុកចំពោះទីផ្សារនៅពេលអនាគតលោក Calimbo  រំពឹងថាខុនដូនឹងកាន់តែមានលក្ខណៈពិសេសហើយសម្រាប់ទីក្រុងរីកចម្រើនថ្មីដូចជាទីក្រុងភ្នំពេញនឹងមានអគារខ្ពស់ៗច្រើនថែមទៀត។អ្នកកំពុងស្វែងរកខុនដូសម្រាប់ជួលនៅកម្ពុជា ឬខុនដូសម្រាប់លក់នៅកម្ពុជាមែនទេ?
ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប
ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប
June 6, 2022, 5:02 p.m.
មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតថា​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កើន​ឡើង​ជា​លំដាប់ដែលក្នុង​នោះ ក្រុមហ៊ុន Ming Hour Group Cooperation, Ltd កាល​ពី​ពេល​កន្លង​មក​បាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានខុនដូទំនើបមានទីតាំងស្ថិតចំកណ្តាលរាជធានីភ្នំពេញដែលមានតម្លៃសមរម្យជូនដល់អតិថិជន។ជាក់ស្តែង​នៅថ្ងៃទី ០៥ តុលា ២០១៨ ក្រុមហ៊ុន​បាន​បើក​សម្ពោ​ធលក់​ជា​ផ្លូវការនៃគម្រោង មិង ហួរ ខុនដូមីនៀម ដែលជា​គម្រោងខុនដូទំនើប​រចនាបតដ៏​ប្រណិតបែបស៊ីវីល័យមាន​ទីតាំង​ស្ថិតលើផ្លូវ៣៣៦  សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោម​អធិបតីភាព​ឯកឧត្ដម លាង​ មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។ជាមួយគ្នានេះដែរ លោក ឈួរ ឈុនហួរ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌីបានថ្លែងនៅក្នុងកម្មវិធីថា៖ ខ្ញុំ​សូមអនុញ្ញាតជម្រាបជូនអំពីគោលបំណងនៃការរៀបចំនៅថ្ងៃនេះមាន២សំខាន់ៗ ដូចខាងក្រោម៖ ១-ផ្សព្វផ្សាយអំពីគុណភាព និងសេវា អំ​ពី​គម្រោង មិង ហួរ ខុនដូមីនៀម ដល់ភ្ញៀវកិត្តិយស ជាបុគ្គលិក មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលមានបំណងចង់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ​។ ២-បង្ហាញអំពីការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា និងការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានា​របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំ និងដាក់ចេញជាបន្តបន្ទាប់ក្នុងគោលបំណងជម្រុញ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចេរភាព”។គម្រោង​មិង ហួរ ខុនដូមីនៀម បាននឹងកំពុងធ្វើរការសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លើផ្ទៃដីសរុប១៣០៥ ម៉ែត្រដែលសំណង់អាគារគឺស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញតែម្តងខាងលិចផ្សារដើមគរត្រឹមតែ៣០០ម៉ែត្រ ព័ទ្ធជុំវិញដោយ ផ្សារទំនើប សាលារៀន មន្ទីពេទ្យ ធនាគារភោជនីយដ្ឋាន សណ្ធាគារផ្កាយ៥ បេនឡានក្រុងសារធារណៈ និងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០។ក្រុមហ៊ុនមាន​ផ្តល់ជំរើស​ជូន​អតិថិជន​នូវទំហំយូនីត​ជាច្រើន​ប្រភេទ ដូចជាប្រភេទ Studio room , ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេងជាមួយ​រចនាបទស្អាតប្លែកដែលមានភ្ជាប់រួចជាស្រាច់នូវប្រព័ន្ធខ្សែរ​ភ្លើង ទឹក អគ្គីសនី ខ្សែរកាបជាដើម -ល-។​ ក្នុងនោះក្រុមហ៊ុនមានការរៀបចំផ្តល់ជូនជាសំភារៈដែលមានគុណភាពខ្ពស់មួយចំនួនទៅដល់អតិថិជន ដែលមានដូចជាទូចង្ក្រានលើក្រោម ទូតាំងទូរទស្សន៍ ទូរតាំងសំលៀកបំពាក់ជាប្រភេទឈើកែរឆ្នៃដែលមានគុណភាពខ្ពស់ព្រមជាមួយការរចនាម៉ូតដ៏ល្អឥតខ្ចោះ លើសពីនេះក៏មានផ្តល់ជូននូវសំភារៈបន្ទប់ទឹកមួយឈុតដែលមានរៀបចំនូវប្រភេទឥដ្ឌការ៉ូដ៏ប្រណិត ព្រមទាំងមានការរចនាក្បាលគ្រែយ៉ាងស្រស់ស្អាតជូនដល់អតិថិជនផងដែរ ដោយមានរួមបញ្ចូល​នូវ​ក្លឹបហាត់ប្រាណធំទូលាយ អាងហែលទឹក ស្ទីម សោណា ចាគូស៊ី យោហ្ការ ម៉ាសា មីនីម៉ាត និងអាចកំសាន្តអារម្មណ៍ជាមួយស្កាយបានឹងអាងហែលទឹកនៅលើអាកាសជាមួយខ្យល់អាកាសបរិសុទ្ធ។ ដោយ​លក់​ក្នុង​តម្លៃ​ទាបចាប់ពី ៣៥,៩៩៨ ​ដុល្លារ​ឡើងទៅតែប៉ុណ្ណោះ។ទាក់​ទង​នឹង​ការ​បង់​ប្រាក់​ ក្រុម​ហ៊ុន​បាន​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ចំនួន​៤ គឺ​ការ​បង់​ប្រាក់​ផ្តាច់ ការ​បង់​ជា​ដំណាក់​កាល ​ការ​បង់​រំលស់​៧០% និងអ្វីដែលកាន់តែពិសេសគឺការបង់រំលស់១០០%ដោយគ្មានប្រាក់កក់រហូតដល់​១៥ឆ្នាំ ផ្តល់ភាពងាយស្រួលទៅ​តាម​លទ្ធភាព និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន។ជាចុងក្រោយលោកអ្នកអាចអញ្ជើញទស្សនាបន្ទប់គំរូផ្ទាល់ដែលមានទីតាំងនៅលើផ្លូវ១៦៣​ ក្រោយវត្តមហាមន្រ្តី100ម៉ែត្រជាប់សកលវីទ្យាល័យធនធានមនុស្សសម្រាប់ព័តមានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 081 558​ 789 និង​ 017 558 789 រឺចូលទៅកាន់ Facebook page របស់ MinghourCondominium ដែលនឹងធ្វើការ ជូនដំណឹងរាល់ព័តមានថ្មីៗរបស់គម្រោង មិង ហួរ ខុនដូមីនៀម។ “ មិង​ ហួរ​ "ជីវិតរស់នៅកាន់តែងាយស្រួល"។ស្វែងយល់អំពីគម្រោងលំនៅដ្នានថ្មីៗនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​
រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​
May 28, 2022, 1:43 p.m.
ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យកំពុងមានកំ​ណើនឡើងកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាការវិនិយោគលើវិស័យលំនៅដ្ឋានបានក្លាយជាចលករមួយដ៏សំខាន់រុញច្រានវិស័យទាំងមូលឲ្យហក់ឡើងមួយកម្រិតទៀត។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញមើលឃើញថាការសាងសង់កំពុងរីកដុះដាល់ឥតឈប់ឈរទាំងគម្រោងបុរី ខុនដូ វីឡា សណ្ឋាគារ ផ្ទះល្វែង អាផាតមេន និងអគារពាណិជ្ជកម្មជាដើម។ឆ្លើយតបទៅនឹងកំណើននេះក្រសួងបរិស្ថានបានចេញមុខជម្រុញឲ្យគ្រប់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាន​ ទាំងបុរី និងខុនដូត្រូវតែធ្វើឲ្យបានតាមស្តង់ដារបច្ចេកទេសដែលសមស្របតាមគោលការណ៍បរិស្ថាន។​ការសាងសង់តាមបទដ្ឋានបរិស្ថានគឺចង់សំដៅ ការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចសំខាន់នានា​ដែលជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់អចលនទ្រព្យឲ្យបានល្អប្រសើរក្នុងនោះរួមមាន​៖ ហេដ្ឋារចនាសម្ព័​ន្ធ ផ្លូវចេញចូល ប្រព័ន្ធលូ ​និង​ប្រព័ន្ធ​ចំរោះ​ទឹក ​ប្រព័ន្ធគ្រង់កាកសំណល់ការការពារហានិភ័យជាពិសេសការធានាបាននូវគុណភាពសំណង់រឹងមាំ ​ និង​ដើម្បី​ឲ្យការអភិវឌ្ឍន៍ ប្រកបដោយសោភណភាពមាន​បរិស្ថានល្អ ​និងធានា​គុណភាពនៃជីវិត​។ការអភិវឌ្ឍន៍មួយចំនួនកន្លងមក គឺមិនបានឆ្លើយតាមទៅនឹងគោលការណ៍បរិស្ថានធម្មជាតិសមស្រប នោះទេ។​ ដោយគម្រោងមួយបុរី​មួយចំនួនមិនបានឆ្លើយតបតាមស្តង់ដារ ដែលបានកំណត់ ដូចជា៖ ​មិនមាន​សួន​ច្បារ មិនមានកន្លែងកំសាន្ត ឬកន្លែងសាធារណៈតូចចង្អៀត ​ប្រព័ន្ធ​លូតូចពេក និងផ្លូវ​តូចពេក​ដែលធ្វើឲ្យជួបការលំបាកនៅពេលចំនួនប្រជាជនកើនឡើង។បើពិនិត្យក្របខណ្ឌច្បាប់ទាក់ទងជាមួយការសាងសង់គម្រោងលំនៅដ្ឋានកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិឌ្ឍន៍នីមួយមុននឹងសាងសង់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្នុងលក្ខខណ្ឌភ្ជាប់មកជាមួយប្លង់មេរបស់គម្រោងដែលបានគូបញ្ជាក់ច្បាស់លាស់ពីលក្ខខណ្ឌលម្អិត និងលក្ខណៈពិសេសតាមគោលការណ៍ក្នុងនោះក៏មានការដាក់បញ្ចូលពីលក្ខណៈបរិស្ថាននេះផងដែរ។​ថ្មីៗនេះផងដែរក្រសួងដែនដីទើបតែចេញប្រកាសដើម្បីស្តីអំពីការភិវឌ្ឍដីនៅកម្ពុជា។​ ដែលប្រកាសនេះបានកំណត់ម្ចាស់គម្រោងរក្សាទុកផ្ទៃដី២៥%នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋារចនាដូចជា៖​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញ អគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។ មួយផ្នែកទៀតគឺរៀបចំការអភិវឌ្ឍបៃតងដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។​ក្រសួង​ដែនដីក៏បាន​កំណត់​ឲ្យ​គ្រប់គម្រោងសាងសង់មុន​នឹង​មាន​ការ​អនុញ្ញាតចាំបាច់​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​របស់​ក្រសួង​បរិស្ថាន ​ជាមុនសិនដើម្បីធានាជម្រុញដល់បទដ្ឋានប្រសិទ្ធិភាពបរិស្ថានបានត្រឹមត្រូវ។គេរំពឹងថាការចូលរួមចំណែកពីស្ថាប័នរដ្ឋទាំងអស់នេះ នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍លំនៅដ្ឋានមានការវិវត្តន៍ទៅមុខដោយភាពរឹងមាំ៕ស្វែងរកគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
វាគ្មិនជំនាញ​ទាំង១១រូបសម្រាប់ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ​​២០១៨
វាគ្មិនជំនាញ​ទាំង១១រូបសម្រាប់ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ​​២០១៨
May 9, 2022, 5:59 a.m.
នៅសល់ពេលតែជាងពីសប្តាហ៍ទៀត​ប៉ុណ្ណោះពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៨​នេះនឹងមានវត្តមានជាលើកទី៣នៅកម្ពុជាជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែគួរអោយចាប់អារម្មណ៍ជាងលើកមុនៗ។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញដោយជួបជាមួយអ្នកជំនាញសំខាន់ៗដូចជា៖  ១. ​អ្នកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL២.​ លោក James Whitehead នាយកប្រតិបត្តិគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Yula.la (ប្រទេសឡាវ)៣. លោក តេង រិទ្ធី  ស្ថាបនិក និងនាយកក្រុមហ៊ុន R’ Investment Group៤. លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw៥. លោក Michael Verdy អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការប្រទេសវៀតណាមនិងអាស៊ីអាគ្នេយ៍៦. កញ្ញា Alice Hsieh  ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ Position Property Services៧. លោក Guillaume Massin ដៃគូ និង នាយកចាត់ចែងទូទៅ នៃ ក្រុមហ៊ុន​ DFDL៨. លោក Haijun Zeng  ដៃគូនៃក្រុមហ៊ុន Ting & Association៩. លោក Wanye Wang សហស្ថាបនិកនៃក្រុមហ៊ុន Lumi Arch Global១០. កញ្ញា Doris Han ​អ្នកប្រឹក្សាផ្នែកច្បាប់១១​. លោក  Simon Griffiths ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​​Urban Asset Solutionsក្នុងវេទិការនេះអ្នកជំនាញនីមួយៗនឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗជុំវិញភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាការណែនាំសម្រាប់អ្នកចង់វិនិយោគអចលនទ្រព្យលើ់កដំបូងទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគកម្មសិទ្ធិស្របច្បាប់នៅកម្ពុជាព្រមទាំងសក្តានុពលនៃតំបន់វិនិយោគសំខាន់ៗនៅកម្ពុជា។​ក្នុងពិព័រណ៌អចលនទ្រព្យនឹងមានក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋានដាក់តាំង បង្ហាញជាច្រើន។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palm ក្រុមហ៊ុន Aristo Developers​  គម្រោង One Park  គម្រោង Phnom Penh Harbour  គម្រោង Le Bassacគម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS (South East Asia Property Services) គម្រោង 88 Suits ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, គម្រោង Maison M Poly  ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence ក្រុមហ៊ុន 995 Home គម្រោង Prince Huan Yu ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន EZECOM​​ ក្រុមហ៊ុន Silver Sea Media​  គម្រោង Baoli ក្រុមហ៊ុន​​ Silver Craft Technology ក្រុមហ៊ុន Khmer Amrith គម្រោងបុរី Borey Gold Star  ក្រុមហ៊ុន Royal Park ក្រុមហ៊ុនក្រៅពីនេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុមួយចំនួនដែលរួមមាន៖ ធនាគារ ANZ Royal ធនាគារភ្នំពេញពាណិជ្ជ  ធនាគារ PPCBank និងធនាគារ​ RHB។សូមបញ្ជាក់ថា៖  ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ ខែ​ តុលា ឆ្នាំ ២០១៨ នេះ។សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង:ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨
គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨
June 6, 2022, 5:02 p.m.
ក្រុមការងាររបស់ក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្ម The Room ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនលំដាប់កំពូលមួយនៅក្នុងចំណោមក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្មកំពូលទាំង៥នៅក្នុងពិភពលោកដែលបានចូលរួមក្នុងការប្រកួតប្រជែងរចនាលំនៅដ្ឋានឆ្នាំ២០១៨រៀបចំដោយក្រុមហ៊ុន Building Trust International គាំទ្រសហការដោយ UNDP និងតំបន់ សេដ្ឋកិច្ចពិសេស។គម្រោងរបស់ពួកយើងសម្រាប់ផ្ទះគំរូនៅក្នុងប្រទេសកម្ពុជាគឺត្រូវបានសម្រឹតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ការកើនឡើងយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍វិស័យវាយន​ភ័ណ្ឌនៅក្នុងក្រុងភ្នំពេញ និងមានចំនួនរោងចក្រកាន់តែកើនឡើង។ ទន្ទឹមនឹងការកើនឡើងបែបនេះជាមួយនឹងការរៀបចំទីក្រុងក៏មិនទាន់មានភាពប្រសើរនៅឡើយចំណែកគម្រោងតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធក៏នៅតែជាបញ្ហាចោទផងដែរ។ គម្រោងនៃការរចនាលំនៅដ្ឋានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍គុណភាព និងសុវត្ថិភាពសម្រាប់ប្រជាជនក្នុងការរស់នៅ។ លើសពីនេះផងដែរចំនួនប្រមាណ៨០%នៃប្រជាជននៅក្នុងតំបន់គឺជា កម្មការិនីកាត់ដេរដូច្នេះគម្រោងរបស់ពួកយើងគឺបានផ្តោតទៅលើស្រ្តី ហើយការសិក្សាគម្រោងនេះគឺមានឈ្មោះថាទីក្រុងសម្រាប់ស្រ្តី។យើងបានធ្វើការសិក្សានិងរៀបចំគម្រោងស្ថាបត្យកម្មលំនៅដ្ឋាននេះឲ្យស្របតាមការរស់នៅប្រចាំថ្ងៃរបស់កម្មការិនីហើយការរស់នៅរបស់ពួកគេត្រូវបានរំពឹងថានឹងប្រសើរឡើងដោយផ្អែកទៅលើតម្រូវការចម្បងនៃការរស់នៅ និងការកើនឡើងនៃសមាជិកគ្រួសារជាពិសេសមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយនឹង ការសម្របទៅតាមថវិកាដែលពួកគេត្រូវចំណាយ។ គម្រោងលំនៅដ្ឋាននេះត្រូវបានធ្វើឡើងដោយការផ្សារ ភ្ជាប់ទៅកាន់ទីកន្លែងសាធារណៈការរស់នៅដែលមានផាសុកភាពក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងដោយនិរន្តរភាពជាមួយនឹងបរិស្ថាន។គម្រោងទីក្រុងសម្រាប់ស្រ្តី គឺត្រូវបានរចនាឡើងដោយស្របតាមតម្រូវការចាំចាច់ និងថវិការ។ ការរចនា គឺមានការគិតគូរទៅលើសម្ភារៈសាងសង់ក៏ដូចជាកត្តាអាកាសធាតុផងដែរ។ យើងបាន ដាក់ចេញនូវគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួនប្រមាណ៣០០០លំនៅដ្ឋាន ដែលសាកសមនឹងលក្ខខណ្ឌរស់នៅ ទំហំលំនៅដ្ឋានជាមួយនឹងការរចនាស្របតាមការរស់នៅលក្ខណៈប្រពៃណីប្រកបដោយគុណភាពនិងភាពរឹងមាំ។ ទីក្រុងសម្រាប់ស្រ្តីគឺជាទីក្រុងសម្រាប់អ្នកទាំងអស់គ្នា!​ក្រុមហ៊ុន The Room គឺជាក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកប្រកបដោយស្តង់ដារអន្តរជាតិ ដែលបង្កើតឡើងក្នុង ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ដែលផ្តល់ជូនការរចនាប្រកបដោយនិរន្តរភាពរួមផ្សំជាមួយនឹងតម្រូវការក្នុងស្រុក។ ក្រុមហ៊ុនបាន ផ្តល់សេវាកម្មជួនអតិថិជនសំខាន់ៗមួយចំនួនរួមមាន UNDP អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្រុមហ៊ុន ហុងកុងលេន ក្រុមហ៊ុន BMW និង អង្កការ UNICEF ជាដើមដែលសុទ្ធសឹងជាក្រុមហ៊ុននិងស្ថាប័នអន្តរជាតិ។ ក្រុមហ៊ុនស្ថាបត្យកម្ម The Room បានពាំនាំនូវគុណភាពស្តង់ដាខ្ពស់នៃស្ថាបត្យកម្មគ្រប់ប្រភេទដែលអតិថិជនត្រូវការ ដែលរួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម  គម្រោងបដិសណ្ឋារកិច្ច និងគម្រោងនៃការងារសង្គមជាដើម។  ក្រុមហ៊ុន The Room ផ្តោតសំខាន់ទៅការច្នៃប្រឌិត​ និងភាពប៉ិនប្រសព្វ ដោយផ្អែកទៅលើទំហំ និងទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សទូទៅស្របតាមការអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕ស្វែងរកព័ត៌មានសំខាន់ៗទាក់ទងនឹងព័ត៌ំមានអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
May 30, 2022, 10:55 p.m.
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកកាលពីឆ្នាំមុនពិព័រណ៍អចលនទ្រព្យកម្ពុជាបានត្រលប់មកវិញសារជាថ្មីនៅខែតុលា ថ្ងៃទី ១៩-២០ នៅសណ្ឋាគារណាហ្គាវើលទី១។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះ Realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានប្រភេទបុរី ខុនដូ និងមានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតផងដែរ។ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group ដែលនឹងពាំនាំគម្រោងលំនៅដ្ឋានបុរី ខុនដូជាដើម។ គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palms ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia គម្រោង Cloud Coast​ ក្រុមហ៊ុន Naki Group គម្រោង Royal Park គម្រោងរីស៊ត New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa គម្រោងរីស៊ត Angkor Grace គម្រោង Skyland Condo គម្រោង VHouse គម្រោង Maison Poly  គម្រោង RS Residence គម្រោងខុនដូ88Suit គម្រោង Prince Huan Yu ជាដើម។ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងលំនៅដ្ឋានចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ចុះឈ្មោះដោយសេរី នៅថ្ងៃទី ១៩ & ២០ ខែតុលា ២០១៨ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
June 6, 2022, 8:07 p.m.
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី របស់​​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី២៥ ខែកញ្ញា នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាព អនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​។បច្ចុប្បន្នក្រសួងអនុម័តប្រកាសស្តីពីកាអភិវឌ្ឍដីហើយបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកាសនេះនឹងអនុវត្តសម្រាប់គ្រប់ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ផងដែរ។ គម្រោងដីឡូតិ៍ តម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។ជាការក្រើនរំលឹក លោក ប៉ែន សុផល  បានបញ្ជាក់ថា “មន្រ្តី​ជំនាញ​របស់ក្រសួង​រៀប​ចំ​ដែន​ដី នឹង​ចាត់​វិធាន​ការជាក់លាក់តាមផ្លូវច្បាប់លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយក្នុងករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ​លក់​ដី​ឡូតិ៍​ ដែល​មិន​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​។​”  អ្នកឱកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  បានស្វាគមន៍ និងគាំទ្រចំ​ពោះវិធានការថ្មីនេះរបស់ក្រសួងដែនដី។ លោកបានមានប្រសាសន៍ថា «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដើម្បីបញ្ឍប់រាល់សកម្មភាពមិនស្របច្បាប់របស់អ្នកលក់ និងគម្រោងដីឡូតិ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា»។លោក បានបន្ថែមទៀតថាវិធាននេះគឺជាប្រយោជន៍ដល់វិស័យទាំងមូល ដើម្បីបន្តភាពរីកចម្រើនទៅមុខជានិច្ចជាមួយនឹងការ ធានាបាននូវការពារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអ្នកលក់ អ្នកទិញនិងម្ចាស់គម្រោងស្របច្បាប់។​​ជាមួយគ្នានេះ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានមានប្រសាសន៍ថាការចាត់វិធានការ នេះជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លីពិសេសគឺការពុះដីឡូតិ៍ដោយសារបច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង ហើយនៅពេលក្រសួងចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀបចំ និងគ្រប់គ្រងទៅតាមស្តង់ដារសមស្រប នោះបញ្ហានឹងត្រូវបានដោះស្រាយ។​លោក សៀប បានបញ្ជាក់ថា កន្លងមក អ្នកទិញដីឡូតិ៍ធ្លាប់ជួបបញ្ហាដោយសារគម្រោងមួយចំនួន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង និងផ្លូវមិនច្បាស់លាស់ ប្លង់កម្មសិទ្ធិមិនជាក់លាក់ និងមានបញ្ហានៅពេលរដ្ឋាភិបាលចាប់ផ្តើមអភិវឌ្ឍនៅក្នុងតំបន់នោះ។​ លោក ជឿថា វិធានការរបស់ក្រសួង នឹងធ្វើអោយការពុះដីឡូតិ៍លក់កាន់តែមានភាពប្រសើរឡើង។​ទោះយ៉ាងណា អ្នកឱកញ៉ា ចេង ខេង មើលឃើញថាបច្ចុប្បន្នរវាងរដ្ឋ និងវិស័យឯកជននៅតែត្រូវការការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជួយឲ្យវិស័យអចលនទ្រព្យនៅតែបន្តភាពរីកចម្រើនប្រកបដោយចីរភាព៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
June 2, 2022, 10:57 a.m.
ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិប្រើប្រាស់ដី ឬប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីក្នុងរាជធានី ក្រុង ទីប្រជុុំជន ដែលទីតាំងគម្រោងស្ថិតនៅ  និងលក្ខខណ្ឌច្បាប់ជាធរមាន។ក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី កាលពីថ្ងៃ​ទី២៥ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី។ ប្រកាសនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រកាសនេះក៏នឹងតម្រូវឲ្យគ្រប់ការអភិវឌ្ឍដីរួមទាំងគម្រោងពុះដីឡូតិ៍ត្រូវតែអនុវត្តតាម។គម្រោងដីឡូតិ៍តម្រូវឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។តាមលក្ខខណ្ឌច្បាប់ខាងក្រោមនេះជាផែនការសម្រាប់ការអភិវឌ្ឍដីដែលអ្នកអភិវឌ្ឍ ត្រូវគោរពតាម៖១. ត្រូវរក្សាទុកផ្ទៃដី ២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។២. ត្រូវរក្សាទុកផ្ទៃដី១០%នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់​ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដូចជា៖ សួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកំសាន្ត។៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្របដូចជា៖ សាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។ទាក់ទងនឹងការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម ក៏បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!