រំលងទៅមាតិកា
ព័ត៌មាន

ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួត

(រូបតំណាង) ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួតបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ក្រោមវត្តមាន…

2 វិច្ឆិកា 2018Updated 6 មិថុនា 2022អាន 1 នាទី22,587 អ្នកអានចែករំលែកFacebookLinkedInXEmail

(រូបតំណាង)

ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួតបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសិង្ហបុរី ។

អនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមាន៖ លំនៅដ្ឋាន និងពាណិជ្ជកម្មដែលស្ថិតខណ្ឌទួលគោក។ ការអភិវឌ្ឍន៍គម្រោងចម្រុះនេះគឺជាអគារដែលមានកំពស់១២ជាន់ដែលសាងសង់នៅលើផ្ទៃដី៨,២២១ម៉ែត្រការ៉េ ដែលនឹងធ្វើការសាងសង់ដោយក្រុមហ៊ុនហុងឡៃហ៊ួត ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងកសិកម្មនៅក្នុង ប្រទេសកម្ពុជា និងសិង្ហបុរី។

យោងតាមព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថាក្រោយពីចុះហត្ថលេខានេះតំណាងក្រុមហ៊ុន លោក Hanna Mark  និងលោក Ryan Ong ការសហការនេះគឺដោយសារក្រុមហ៊ុននេះជា ក្រុមហ៊ុនដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាហើយការសហការនេះពិតជាធ្វើផ្តល់ផលប្រយោជន៍យ៉ាងច្រើនឲ្យគ្នាទៅវិញទៅមក។

ក្នុងកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបជាម្ចាស់កម្មសិទ្ធិដី ចំណែក ឯក្រុមហ៊ុន ហុងឡៃហ៊ួតត្រូវទទួលខុសត្រូវទៅលើការអភិវ​ឌ្ឍន៍ និងការសាងសង់ព្រមទាំង ប្រតិបត្តិការទូទៅដែលរួមមានការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោង ក្រោយការសាងសង់បានបញ្ចប់៕

ស្វែងរកព័ត៌មានអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា