រំលងទៅមាតិកា
ព័ត៌មាន / Realestate News

The TK Royal One: លំនៅដ្ឋានសម្រាប់មនុស្សទាន់សម័យ

មានបទពិសោធន៍ជាង៣០ឆ្នំាក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន TC Royal Manor ដែលជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់បានឈានជើងចូលប្រទេសកម្ពុជាជាមួយនឹងគម្រោងសាងសង់ដែលមានទំហំទឹកប្រាក់ជាង៣០លានដុ…

16 កុម្ភៈ 2017Updated 6 មិថុនា 2022អាន 1 នាទី19,575 អ្នកអានចែករំលែកFacebookLinkedInXEmail
មានបទពិសោធន៍ជាង៣០ឆ្នំាក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន TC Royal Manor ដែលជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់បានឈានជើងចូលប្រទេសកម្ពុជាជាមួយនឹងគម្រោងសាងសង់ដែលមានទំហំទឹកប្រាក់ជាង៣០លានដុល្លារអាមេរិក ដែលមានឈ្មោះថា TK Royal One TK Royal One ចាប់ផ្តើមសាងសង់នៅដើមខែមករាឆ្នំា២០១៥ ហើយនឹងត្រូវបញ្ចប់គម្រោងសាងសង់នៅចុងឆ្នំា២០១៧ស្ថិតតាម​បណ្តោយ​មហាវិថី ​សហព័ន្ធ​រុស្ស៊ីទល់​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញនិង​ផ្នែក​ខាង​ក្រោយ​របស់​ អគារ​ទល់​នឹង​ផ្លូវ​លេខ ១២២ ក្នុង សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក។ គម្រោងសាងសង់ដែលមានទំាងការិយាល័យនិងលំនៅដ្ឋានវាពិតជាសាកសម្យនឹងមនុស្សទាន់សម័យ មានការបញ្ជាទិញបណ្តើរៗហើយមានទំាងភ្ញៀវក្នុងតំបន់ និងភ្ញៀវបរទេស មានតម្លៃចាប់ពី ២៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ត្រូវបានចាត់ទុកជាគម្រោងសាង់សង់ដ៏ធំជាងគេនៅតាមបណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី អគារដែលមាន១៩ជាន់និង១៥៩លំនៅដ្ឋានត្រៀមចែកចាយបទពិសោធន៍រស់នៅដែលមានស្តង់ដាខ្ពស់ ភាពប្រណិតលូយឆាយសាកសម្យនឹងរសនិយមរបស់មនុស្សទាន់សម័យ។ TK Royal One មិនត្រឹមតែជាលំនៅដ្ឋាននិងការិយាល័យតែប៉ុណ្ណោះនោះទេ គម្រោងមួយនេះថែមទំាងផ្តល់ជូននូវតម្រូវការរបស់អ្នកស្នាក់នៅក្នុងអគារដូចជា៖ ក្លឹបហាត់ប្រាណអាងហែលទឹកនិងមានសួនច្បារសម្រាប់លំហែកាយនៅលើ ដំបូលនៃអគារដែលអាចមើលទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងល្អ។ ការរចនាអគារត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ចំណែកឯការសាងសង់វិញត្រូវប្រគល់ឲ្យក្រុមហ៊ុនកូរ៉េគម្រោងមួយនេះត្រូវបាន សាងសង់ឡើងដោយយកចិត្តទុកដាក់បំផុតទំាងបច្ចេកទេសទំាងការគ្រប់គ្រងគឺត្រូវបាន ទទួលខុសត្រូវដោយក្រុមហ៊ុនបារំាងជាមួយនឹងការធានារស់នៅប្រកបដោយស្តង់ដារខ្ពស់។ ភាពប្រណិតសុវត្ថិភាពភាពឯកជនសំភារៈបរិក្ខារជាពិសេសគុណភាពត្រូវបានយកចិត្តទុកដាក់បំផុតតាមស្តង់ដាអន្តរជាតិរបស់គម្រោងអភិវឌ្ឍន៍ TK Royal One។ គម្រោងសាងសង់មួយនេះពិតជាទាក់ទាញបំផុតវាស្ថិតនៅទល់មុខ សកលវិទ្យាល័យភូមិន្ទភ្នំពេញចំកណ្តាលទីប្រជុំជនដែលមានហាងល្បីៗជាច្រើនដូចជា៖​​ ហាងកាហ្វេ Brown Pizza Company មិនឆ្ងាយពី TK Avenue ជាពិសេសចំណាយពេលត្រឹមតែ១០ទៅ២០នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស។ រសជាតិនៃជីវិតពោរពេញដោយភាពទាន់សម័យជាមួយនឹង TK Royal One រួសរាន់ឡើងទំនាក់ទំនងមកកាន់ភ្នាក់ងារលក់របស់យើងនៅថ្ងៃនេះ realestate.com.kh
អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា