+855 92 92 1000
Logo
Available

Borey Lorn City Lotussana

ចោមចៅ២, ពោធិ៍សែនជ័យ, ភ្នំពេញ

For sale
$86,500សួរអំពីតម្លៃ
5%អាចជួលក្នុងតម្លៃ?
10%សមាមាត្រលុយ​កក់?
40%អត្រាបានលក់ហើយ?
5%តម្លៃឡើងថ្លៃ?
30%ដំណើរការនៃការសាងសង់?
2021Completion Year

Borey Lorn City Lotussana

បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបសហគមន៍ថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយក្នុងចំណោមខណ្ឌកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីឆ្នាំ ចុងក្រោយនេះសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន។

គម្រោងនេះមានចម្ងាយតែ ៦០០ ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលចោមចៅ ដែលជាចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៣ និង លេខ ៤។

បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទី ២ នៅភ្នំពេញ ដែលបានវិនិយោគដោយ ក្រុមហ៊ុន Lorn City Group ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

បន្ទាប់ពីគម្រោង Lorn City ទី១ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចដាក់ចេញគម្រោងទី២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានដែលកំពុង កើនឡើងនៅក្នុងរាជធានីភ្នំពេញ។

គម្រោងបុរី Lorn City Lotussana គ្រប់ដណ្ដប់លើផ្ទៃដីសរុប ១០ ហិកតា មានផ្ទះសរុបចំនួន ១៤៨ ខ្នង មានប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ដោយបែងចែកជា៤ ប្រភេទផ្សេងគ្នារួមមានផ្ទះប្រភេទ Cherry Lotussana, Blue Star Lotussana, Chawan Lotussana និង Asiatic Lotussana ។

គម្រោងនេះមានសក្តានុពលច្រើនដោយសារវាមានទីតាំងល្អបំផុត ពោលគឺនៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប តំបន់ពាណិជ្ជកម្ម ក្រុមហ៊ុន អគាររដ្ឋាភិបាល និងរោងចក្រ។

គម្រោងបុរី Lorn City Lotussana ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបរបររកស៊ី។ លក្ខណៈដ៏ពិសេសមួយរបស់គម្រោងនេះគឺវាមានផ្លូវចូលទៅកាន់ទីក្រុងតាមរយៈមហាវិថីសហព័ន្ធរុស្ស៊ី ហើយវាមានចម្ងាយតែ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការសាងសង់របស់គម្រោង បុរី Lorn City Loutussana បានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយគម្រោងគ្រោងនឹងបញ្ចប់ និងប្រគល់ផ្ទះនៅខែមិថុនាឆ្នាំ២០២១ ។

ការរចនានៃគម្រោងបុរី Lorn City Loutussana គឺផ្ដោតសំខាន់ធ្វើយ៉ាងណាធានាបាននូវភាពស្រណុក សុខស្រួលរបស់អ្នករស់នៅ និង ការចង់បានរបស់ពួកគេ ដោយចាប់ផ្ដើមពីការរចនាទីធ្លាខាងក្រៅ រហូតទៅដល់ការរចនាផ្ទះនីមួយៗ​ ធ្វើយ៉ាងណាត្រូវប្រាកដថាគ្រប់ផ្ទះទាំងអស់មានគ្រប់លក្ខណះសម្បត្តិ និង អាចបំពេញគ្រប់តម្រូវការ ដែលធ្វើឲ្យអ្នករស់នៅទទួលបានភាពសប្បាយរីករាយ និង ទទួលបានបទពិសោធន៍ល្អសម្រាប់ការរស់នៅក្នុងបុរីនេះ។

ជាក់ស្តែងអ្នកអភិវឌ្ឍន៍គម្រោងនេះបានយកចិត្តទុកដាក់ដល់ការរចនាទីធ្លា និង ផ្លូវធំទូលាយនៅក្នុងបរិវេណគម្រោងទាំងមូល។ គ្រប់ផ្ទះនីមួយៗមានកន្លែងចតឡានមួយ។

អ្នកអភិវឌ្ឍគម្រោងន៍មានគោលបំណងផ្តល់ឱ្យមនុស្សគ្រប់រូបនូវបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងរបៀបរស់នៅបែបទំនើប ដោយបញ្ចូលនិន្នាការថ្មីចុងក្រោយ ជាមួយការរចនាប្រកបដោយ សោភ័ណភាពទៅក្នុងគម្រោង។ អ្នកអភិវឌ្ឍន៍ក៏ប្តេជ្ញាផ្តល់ជូននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ និងប្រកបដោយនិរន្តរភាពសម្រាប់បំពេញតាមតម្រូវការលំនៅដ្ឋានដ៏ច្រើនដែលកំពុងកើនឡើងយ៉ាង ឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ផ្ទះនៅក្នុងគម្រោងដ៏ល្អនេះមានតម្លៃចាប់ពី ៩៨,៨០០ ដុល្លារ។

ព័ត៌មានទូទៅនៃគម្រោង

ពណ៌

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍
វីដេអូសុវត្ថិភាព

សេវាកម្មផ្សេងៗ

ចំណតរថយន្តតំបន់ពាណិជ្ជកម្មតំបន់ទូទៅសួនច្បារ
អត់លិចទឹកនៅលើផ្លូវធំភ្លើងបម្រុង / ម៉ាសុីនភ្លើង

លក្ខណៈពិសេសអចលនទ្រព្យ

វេរ៉ង់ដាសត្វចិញ្ចឹម
អ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ