រំលងទៅមាតិកា
រំលងរូបភាព ទៅមើលព័ត៌មានលម្អិត
ផែនទី បុរី ឌឺ ផ្លរ៉ា

3បន្ទប់គេង,2 បន្ទប់ទឹក ផ្ទះជាប់គ្នា សម្រាប់ លក់ នៅ បុរី ឌឺ ផ្លរ៉ា

បុរី ឌឺ ផ្លរ៉ា

$69,000$727ក្នុង ១ម²តម្លៃទាបជាង 93% នៃផ្ទះនៅទីនេះ
បន្ទប់គេង 3បន្ទប់ទឹក 2ផ្ទៃសំណង់ 95 ម²មុខទៅទិស កើត/លិចបញ្ចប់ឆ្នាំ 2021

ពីភ្នាក់ងារ

អំពីអចលនទ្រព្យនេះ

តម្លៃលក់ 6ម៉ឺន9ពាន់ ស្អាតដូចរូប100% កក់ 5ពាន់ អាចចូលនៅបានភ្លាម!

ផ្ទះខ្ញុំជាវីឡាកូនកាត់ LH1 ក្នុងបុរីឌឹផ្លរ៉ា(The Flora) សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចំងាយ14Km ពីរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលព្រហ្មបាយ័ន)។ ផ្ទះនេះមានការរៀបចំលក្ខណៈដូចជាខុនដូ មានពន្លឺគ្រប់គ្រាន់ និងមានផាសុកភាព សម្រាប់អ្នកចូលចិត្តរស់នៅបែបសម័យទំនើប តែស្ងប់ស្ងាត់ មានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងអនាម័យ។ វាជាទីកន្លែងរស់នៅដ៏ស្រស់ស្អាត និងសែនមនោរម្យសម្រាប់គ្រួសារតូច។ ខ្ញុំរៀបចំសម្រាប់រស់នៅខ្លួនឯង ប៉ុន្តែដោយសារគ្រួសារទាំងអស់ត្រូវប្តូរទីលំនៅទៅរស់នៅស្រុកក្រៅមិនមានអ្នកនៅមើលថែទាំ ទើបសម្រេចចិត្តលក់វាចេញវិញ។

លក្ខណៈផ្ទះ
-មាន2ជាន់ E0+E1 (មិនមែនជាផ្ទះល្វែងប្រភេទមានឡៅតឿនោះទេ)។
-ទំហំដី 5.30m x 16m មានរបងខាងមុខសម្រាប់ចតរថយន្ត រឺធ្វើជាសួនច្បារ។ អាចចតរថយន្តបាន២គ្រឿង ១ខាងមុខរបង និង១ក្នុងរបង ហើយក៏អាចចតរថយន្តផ្សេងៗទៀតនៅចំណតសាធារណៈរបស់បុរីបានផងដែរ។
-E0 មានទំហំ 5.30m x 10m មានបន្ទប់ទទួលភ្ញៀវធំទូលាយ, ផ្ទះបាយទំនើប, កន្លែងទទួលទានអាហារស្រស់ស្អាត, កន្លែងបោកសម្លៀកបំពាក់, បន្ទប់ដាក់អីវ៉ាន់ក្រោមជណ្តើរ និងបន្ទប់ទឹក១ ដោយឡែកៗពីគ្នា។
-E1 មានទំហំ 5.30m x 8m មានបន្ទប់គេងស្រស់ស្អាត2, បន្ទប់ទឹក2 និងមានវេរ៉ង់ដាខាងមុខ។
-ផ្ទះមានការរៀបចំដេគ័រដាក់គ្រឿងសង្ហារិមនិងបំពាក់គ្រឿងបរិក្ខាគ្រប់ទាំងអស់ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ។ ផ្ទះនេះបើទិញភ្លាមគឺអាចចូលមករស់នៅបានភ្លាម ចូលគេងបានភ្លែតតែម្តងដូចទៅស្នាក់នៅសណ្ឋាគារ ព្រោះគ្រួសារខ្ញុំសម្អាត និងមើលថែទាំរាល់ថ្ងៃ។
-មានម៉ាស៊ីនត្រជាក់សរុប3គ្រឿង ដែលមាននៅគ្រប់បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ដែលទាំង៣គ្រឿងតម្លៃសរុប $1,200។
-មានវាំងនន១ឈុតពេញគ្រប់បន្ទប់ដែលមានតម្លៃ $1,400។
-មានទូរទស្សន៍ខ្នាតតូច១គ្រឿង។
-មានម៉ាស៊ីនទឹកក្តៅនៅគ្រប់បន្ទប់ទឹកនៃបន្ទប់គេងទាំង2។
-មានទូដែកសុវត្ថិភាព1គ្រឿង។
-មានម៉ាស៊ីនបូមធូលី1គ្រឿង។
-មានម៉ាស៊ីនបោកសម្លៀកបំពាក់ធំ1គ្រឿង។
-មានទូទឹកកកធំ1គ្រឿង។
-មានចង្ក្រានបាយអគី្គសនីធំ1គ្រឿង។
-មានម៉ាស៊ីនកម្តៅអាហារ (Microwave Oven) 1គ្រឿង។
-មានឆ្នាំងដាំបាយអគ្គីសនីធំ1គ្រឿង
-មានកំសៀវដាំទឹក1គ្រឿង
-មានចានឆ្នាំងនិងសំភារៈផ្ទះបាយស្អាតៗបែបជប៉ុន និងអឺរ៉ុប ដែលទិញទាំងនៅក្នុងស្រុក និងក្រៅស្រុក។ គ្រឿងសំភារៈទាំងអស់មានតម្លៃ2-3ពាន់ដុល្លារ។
-សង្ហារិមរួមមាន: សាឡុង1ឈុត, តុញ៉ាំបាយ1ឈុត, ទូតាំងតូចធំ, ទូចង្ក្រាន, គ្រែគេង, ទូសម្លៀកបំពាក់ តុសម្អាង,...៘ ដែលមានតម្លៃសរុបប្រមាណ $5,000។

ផ្ទះនេះ

អ្វីដែលមាន

ពណ៌គម្រោងអភិវឌ្ឍន៍

ក្រុមហ៊ុនអភិវឌ្ឍន៍មានកម្ចីធនាគារបញ្ចុះតម្លៃ

សេវាកម្មផ្សេងៗ

តំបន់ទូទៅសួនច្បារនៅលើផ្លូវធំសួនកុមារ
ប្រភេទអចលនទ្រព្យផ្ទះជាប់គ្នា
ប្លង់ប្លង់ទន់
ID អចលនទ្រព្យ206820
បានដាក់បញ្ចូល4 ឆ្នាំ, 6 ខែ មុន
ធ្វើបច្ចុប្បន្នភាព4 ឆ្នាំ, 6 ខែ មុន

មានក្នុងទីផ្សារឥឡូវ

ស្វែងរកអចលនទ្រព្យក្នុង បុរី ឌឺ ផ្លរ៉ា

យូនីត 5 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។

សង្កាត់ជុំវិញ

ទីតាំង

បុរី ឌឺ ផ្លរ៉ា

ជ្រោយចង្វារ

មគ្គុទ្ទេសក៍ខណ្ឌ

ជ្រោយចង្វារ

គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។

ព័ត៌មានទីផ្សារ

ការប្រៀបធៀបផ្ទះនេះ

Bak Kaeng / Chroy Changvar

តម្លៃទាបជាងផ្ទះ ដែលមាន 2–4 បន្ទប់គេង នៅBak Kaeng ភាគច្រើន។

មានតម្លៃទាបជាង 92% នៃការផ្សាយប្រៀបធៀប 45 ដែលបញ្ជាក់តម្លៃ។

ប្រភេទអចលនទ្រព្យ ផ្ទះជាប់គ្នាបន្ទប់គេង 3ផ្ទៃសរុប 95 ម²

តម្លៃសរុប

សម្រាប់ផ្ទះ ដែលមាន 2–4 បន្ទប់គេង

ផ្ទះនេះតម្លៃស្នើ$69,000
Bak Kaengមធ្យមនៃ 45 ដែលមានតម្លៃ$142,000
Chroy Changvarមធ្យមនៃ 232 ដែលមានតម្លៃ$199,750
Phnom Penhមធ្យមនៃ 2,248 ដែលមានតម្លៃ$179,222

តម្លៃដី/m²

សម្រាប់ផ្ទះ (ផ្នែកដី) · ទំហំដី 20–20000 m²

ផ្ទះនេះមិនបង្ហាញតម្លៃក្នុង m² សម្រាប់ដីនេះទេ ព្រោះការផ្សាយនេះមិនបានបញ្ជាក់ទំហំដី។
Bak Kaengមធ្យមនៃ 42 ដែលមានទំហំដី$1,111/ម²
Chroy Changvarមធ្យមនៃ 275 ដែលមានទំហំដី$1,683/ម²
Phnom Penhមធ្យមនៃ 2,601 ដែលមានទំហំដី$1,835/ម²

ផ្អែកលើប្រកាស 45 ដែលមានតម្លៃ៖ ផ្ទះសម្រាប់លក់ ក្នុង បាក់ខែង ដែលមាន 2–4 បន្ទប់គេង។ ទាំងនេះជាតម្លៃស្នើសុំ។ Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះទេ។ មើលប្រកាសទាំង 45 →

គណនាពីប្រកាសបច្ចុប្បន្ននៅលើគេហទំព័រនេះ

ថវិកា

គ្រោងការទិញ

លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក

$20,700
9%
7 ឆ្នាំ
$777/ខែ រយៈពេល 7 ឆ្នាំ

ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។

បន្តរកមើល

ផ្ទះជាប់គ្នាស្រដៀងគ្នា នៅជ្រោយចង្វារ

ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ

មើល​ច្រើន​ទៀត
$69,000