3បន្ទប់គេង,4 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅ បុរីវីល្លៀម
បុរីវីល្លៀម
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
បុរីវីល្លៀម៖ វីឡាបែបប្រណិតចាប់បើកលក់ហើយ ( Sky Villa)
ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការលំនៅដ្ឋានដ៏ច្រើននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Borey Williams Co., ltd បានសម្រេចបង្កើតគម្រោងលំនៅដ្ឋានបែបផ្ទះវីឡាទំនើប នៅក្នុងទីក្រុងភ្នំពេញដែល មានឈ្មោះថា “បុរី វីល្លៀម”។
បុរី វីល្លៀម មានទីតាំងស្ថិតនៅជិតទីលានបាញ់កាំភ្លើងភ្នំពេញ ក្នុងភូមិរំដួល សង្កាត់ស្នោរ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពោលគឺតំបន់នេះជារីកច្រើនថ្មីមួយ នៅភាគខាងលិចនៃទីក្រុង ដែលមានក្តានុពលសម្រាប់វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយជាពិសេសវាជាទីតាំងខ្ពង់រាប មិនលិចទឹក និងមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អ។
បុរី វីល្លៀមធានាផ្តល់ជូនផ្ទះវីឡាគុណភាពល្អ សោភ័ណភាពស្រស់ស្អាត ជាពិសេសសម្រាប់ការរស់នៅ ក្នុងគម្រោងលំនៅដ្ឋាននេះ គ្រប់គ្នានឹងទទួលបរិយាកាសស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងស៊ីវីល័យ បែបទំនើប ដោយសារគម្រោងបានយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋាននៃការសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ និងមានលក្ខណៈសមស្របតាមបែបធម្មជាតិ រួមជាមួយសេវាកម្មសំខាន់ៗ ត្រូវបានបំពាក់ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់ផ្ទះគ្រប់រូប ក្នុងនោះមានដូចជា អាងហែលទឹក សួនច្បារ និងឧទ្យានសម្រាប់លម្ហែកាយ សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធី នានា កន្លែងវាយប៉េងប៉ុង និងកន្លែងហាត់ប្រាណ ដែលមានសម្ភារៈលំហាត់ប្រាណសម្បូរ៍បែប។
បុរី វីល្លៀម ជាគម្រោងអភិវឌ្ឍន៍វីឡាប្រណិត គ្របដណ្ដប់លើផ្ទៃដីជិត ៥ ហិចតា ដែលមានផ្ទះវីឡាពីរប្រភេទ ចំនួនសរុប ១៦៥ ខ្នង។ ក្នុងនោះមានដូចជា វីឡា Regency Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១០.៥ ម៉ែត្រ លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ វីឡា Jasmine Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១១ ម៉ែត្រ លើផ្ទៃដី ៨ ម៉ែត្រ x ១៥ ម៉ែត្រ និងវីឡា Legacy Villa ដែលមានទំហំផ្ទះ ១០ ម៉ែត្រ x ១០.៥ ម៉ែត្រ លើផ្ទៃដី ១៥ ម៉ែត្រ x ២០ ម៉ែត្រ វីឡា ។ គម្រោងបុរី វីល្លៀម បានចាប់ផ្តើមដំណើរសាងសង់កាលពីដើមឆ្នាំ ២០១៩ ហើយគ្រោងនឹង បញ្ចប់នៅឆ្នាំ ២០២០ ខាងមុខនេះ។
បន្ថែមលើភាពស្រស់ស្អាត បុរីវីល្លៀម បានយកចិត្តទុកដាក់ខ្លាំងផ្នែកគុណភាព និងផាសុកភាពសម្រាប់ការស់នៅ ដែលនេះមានន័យថា គម្រោងបានប្រើនូវគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់ ហើយជាក់ស្តែង គម្រោងបានប្រើប្រាស់ដំបូលអ៊ីសូឡង់ ដើម្បីការពារកម្តៅនិងជម្រាបទឹក សន្សំសំចៃអគ្គិសនី និងកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធិភាព។ គម្រោងធានាផ្តល់ជូនសេវាការពារសន្តិសុខ ២៤ ម៉ោងជាមួយនឹងប្រព័ន្ធកាំមេរ៉ាវីដេអូ សុវត្ថិភាព។
លើសពីនេះទៀតការទិញផ្ទះពីគម្រោង បុរី វីល្លៀម នឹងអាចទទួលបានការផ្តល់ជូនពិសេសៗ ហើយក្នុងនោះ ម៉ាស៊ីនត្រជាក់រហូតដល់ ៥ គ្រឿងកំពុងរង់ចាំអ្នកទិញមុនគេ មិនថាទិញយូនីតមួយក៏ដោយ។ ក្រៅពីនេះក៏មានការផ្តល់ជូនបន្ថែមទៀតដូចជា ម៉ាស៊ីនងូតទឹកក្តៅ ទឹកត្រជាក់ ៤ គ្រឿង ទូរដាក់ចាន លើក្រោមមួយឈុត ម៉ាស៊ីនបឺតក្លិន បឺតផ្សែង ១ គ្រឿង ចង្រ្កានអគ្គិសនី ១ គ្រឿងផងដែរ។
ពាក់ព័ន្ធនឹងការបង់ប្រាក់វិញ គម្រោងនេះផ្តល់ជូនការបង់ប្រាក់ដ៏ងាយស្រួល តាមរយៈការបង់រំលស់ ជាមួយគម្រោងប្រចាំខែ។
ជឿជាក់ បុរី វីល្លៀម គឺជឿលើបរិយាកាសរស់នៅបែបធម្មជាតិ និងបទពិសោធន៏រស់នៅដ៏លេចធ្លោ ជាមួយភាពប្រណិតនៅក្នុងទីក្រុងភ្នំពេញ។
ទំនាក់ទំនងមកក្រុមការងារយើងឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោងបុរីវីល្លៀម៕
ផ្ទះនេះ
អ្វីដែលមាន
ពណ៌គម្រោងអភិវឌ្ឍន៍
លក្ខណៈពិសេសអចលនទ្រព្យ
សេវាកម្មផ្សេងៗ
បង្ហាញ
សន្តិសុខ
យូនីត និងតម្លៃ
អ្វីដែលអ្នកអាចទិញនៅទីនេះ
តារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
| ប្រភេទយូនីត | ទំហំ | តម្លៃ |
|---|---|---|
| Jasmine Villa | House Size 10m x 7m (Land Size 15m x 12m) | $110,000 |
| Regency Villa | Villa Size 8m x 10.5m (Land Size 10m x 20m) | $150,000 |
| Legacy Villa | Villa Size 10m x 10.5m (Land Size 10m x 20m) | $230,000 |
| Oasis Villa | Villa Size: 12.1m x 11.3m (Land Size: 20m x 20m) | $418,000 |
| Sky Villa | Villa Size: 8.5m x 15.4m (Land Size: 10m x 20m) | $242,000 |
| California Villa | Villa Size: 16m x 24m (Land Size: 20m x 30m) | $750,000 |
| Shop House | House Size: 5m x 14m (Land Size: 5m x 20m) | $117,000 |
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង បុរីវីល្លៀម
យូនីត 8 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សង្កាត់ជុំវិញ
ទីតាំង
បុរីវីល្លៀម
មគ្គុទ្ទេសក៍ខណ្ឌ
ភ្នំពេញ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
ការប្រៀបធៀបផ្ទះនេះ
Priced above most 3 bedroom homes in Kamboul.
មានតម្លៃខ្ពស់ជាង 99% នៃការផ្សាយប្រៀបធៀប 25 ដែលបញ្ជាក់តម្លៃ។
ប្រភេទអចលនទ្រព្យ វីឡាបន្ទប់គេង 3Gross floor area 130 ម²ទំហំដី 200 ម²
តម្លៃសរុប
សម្រាប់homesបន្ទប់គេង 3
តម្លៃដី/m²
សម្រាប់homes (ផ្នែកដី) · Land sizes 20–20000 m²
ផ្អែកលើប្រកាស 25 ដែលមានតម្លៃ៖ 3 បន្ទប់គេង Homes សម្រាប់ លក់ នៅក្នុង កំបូល។ ទាំងនេះជាតម្លៃស្នើសុំ។ Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះទេ។ មើលប្រកាសទាំង 25 →
គណនាពីប្រកាសបច្ចុប្បន្ននៅលើគេហទំព័រនេះ
ថវិកា
គ្រោងការទិញ
លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក
ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។
បន្តរកមើល
វីឡាស្រដៀងគ្នា នៅKamboul
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត