+855 92 92 1000
Logo
Logo

4 បន្ទប់គេង, 5 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅក្នុង ស្វាយដង្គំ

, ស្វាយដង្គំ, សៀមរាប, សៀមរាប
តម្លៃលក់
$360,000

បន្ទប់គេង

4

បន្ទប់ទឹក

5

ទំហំជាន់ (ម៉ែត្រ​ការេ)

647

ទំហំដី(ម៉ែត្រ​ការេ)

652

ប្រភេទអចលនទ្រព្យVilla
ប្លង់ប្លង់រឹង
ID អចលនទ្រព្យ199875
ID ដើម9502
បានដាក់បញ្ចូល 18/01/2022
ធ្វើបច្ចុប្បន្នភាព09/03/2023

ទាក់ទងយើងខ្ញុំ

+855 92 92 1000

Scan the QR Code

Description

វីឡា " កម្ពុជ " មានទំហំ 652 ម៉ែត្រការ៉េ ដែលមានវីឡាពីរខ្នង ដាច់ដោយឡែកពីគ្នា និងមានទំហំសរុប 647 ម៉ែត្រការ៉េ។ វាជាឱកាសដ៏កម្រ ក្នុងការក្លាយជាម្ចាស់ផ្ទះដែលមានបរិយាកាសរស់នៅបែបស្ងប់ស្ងាត់មួយនេះ ដែលមានអាងហែលទឹក និងសួនច្បារ ហើយជាផ្ទះវិស្សមកាលបែបឯកជនដ៏ល្អឥតខ្ចោះសម្រាប់អ្នក និងគ្រួសាររបស់អ្នក!

សរុបមក វីឡាដ៏ស្រស់ស្អាតនេះមានបន្ទប់គេងចំនួន 4 និងបន្ទប់ទឹកចំនួន 5 ដែលបន្ទប់គេងនីមួយៗមានទំហំធំ មានផាសុកភាពសម្រាប់សម្រាក ធ្វើសមាធិ និងសម្រាកលំហែកាយ។ លោកអ្នកអាចរីករាយជាមួយនឹងកន្លែងចម្អិនម្ហូប ដែលបំពាក់ដោយខោនធ័រសម្រាប់ដាក់ឧបករណ៍ប្រើប្រាស់រាងអក្សរ U ដែលមានឡាបូពីរ ចង្ក្រាន និងបំពង់ផ្សែង និងកន្លែងដាក់ឥវ៉ាន់ជាច្រើនទៀត។ កន្លែងទទួលភ្ញៀវមានបង្អួចធំ ឬរានហាលតូចរចនាបើកចំហដែលផ្តល់ជូនលោកអ្នកនូវភាពរីករាយជាមួយនឹងទេសភាពបៃតងពីជ្រុងនៃវីឡា។ វីឡានេះត្រូវបានហ៊ុំព័ទ្ធដោយដើមឈើតូច​ធំជាច្រើន និងរបងខ្ពស់ដោយធានាបាននូវភាពឯកជនខ្ពស់ និងសុវត្ថិភាពពេញលេញ មិនថាពេលលោកអ្នកសម្រាកលេងនៅខាងក្រៅសំយាប នៅក្នុងអាងហែលទឹក ឬអង្គុយលេងលើតុខាងក្រៅងនៃវេរ៉ង់ដាក៏ដោយ។

រចនាឡើងក្នុងស្ថាបត្យកម្មបុរាណបែបខ្មែរ ដោយឈើប្រណីត ដែលរំលឹកដល់យុគសម័យបុរាណដ៏ត្រចះត្រចង់ និងការរស់នៅតាមបែបជនបទដ៏ទាក់ទាញ។ ជាលំនៅឋានប្រៀបបាននឹងឋានសួគ៌ គ្រួសាររបស់អ្នកនឹងមានការចងចាំល្អៗរាប់មិនអស់នៅពេលបានប្រើប្រាស់ជីវិតរបស់អ្នកនៅក្នុងផ្ទះវីឡាដ៏ប្រណីតនេះ។ ផ្ទះល្អទាំងសម្រាប់ការស្នាក់នៅរយៈពេលវែងសម្រាប់គ្រួសារដែលចង់រស់នៅដោយឯករាជ្យ ប៉ុន្តែនៅក្នុងបរិវេណអចលនទ្រព្យតែមួយ ឬដាក់ជួលសម្រាប់បង្កើតប្រាក់ចំណូលក៏បាន។ លើសពីនេះ វីឡាដ៏ស្រស់ស្អាតមួយនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យធំៗ ដែលអាចកាត់បន្ថយថ្លៃអគ្គិសនីបានរហូតដល់ 30% និងជួយបង្កើននិរន្តរភាពបរិស្ថានផងដែរ។

វីឡា "កម្ពុជ" មានចម្ងាយត្រឹមតែ 3 នាទីពីផ្សារកន្ត្រក និងប៉ាប៉ា ម៉ាត ចម្ងាយ 10 នាទីពី ICF Wake Park ផាប់ស្រ្ទីត មន្ទីរពេទ្យខេត្តសៀមរាប និង Happy Ranch Horse Farm និង ចម្ងាយ 15 នាទីពីទីលានវាយកូនហ្គោលអង្គរ។

វីឡានេះដាក់លក់ដោយមិនមានបញ្ចូលគ្រឿងសង្ហារិមនោះទេ តែអតិថិជនអាចចរចាបានប្រសិនបើចង់បានគ្រឿងសង្ហារិម និងសម្ភារផ្សេងៗ។

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់
វេរ៉ង់ដា
បំពាក់ដោយគ្រប់គ្រឿងសង្ហារិម

សេវាកម្មផ្សេងៗ

ចំណតរថយន្ត
សួនច្បារ
អាងហែលទឹក

Exterior

21102717525ab69b-4BR-Villa-Kambodja-Siem-Reap-01.jpg

បន្ទប់ទទួលភ្ញៀវ

2110271753e96922-4BR-Villa-Kambodja-Siem-Reap-28.jpg2110271752f39391-4BR-Villa-Kambodja-Siem-Reap-02.jpg2110271752a01e11-4BR-Villa-Kambodja-Siem-Reap-06.jpg21102717521c88cd-4BR-Villa-Kambodja-Siem-Reap-09.jpg

Not quite the property you were looking for?

Speak to our concierge team today and let us help you find a better fit!

Scan the QR Code

Available

4 បន្ទប់គេង, 5 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅក្នុង ស្វាយដង្គំ

ស្វាយដង្គំ, សៀមរាប, សៀមរាប

For sale
$360,000សួរអំពីតម្លៃ
4បន្ទប់គេង
5បន្ទប់ទឹក
647ទំហំជាន់ (ម៉ែត្រ​ការេ)
652ទំហំដី(ម៉ែត្រ​ការេ)

វីឡា "កម្ពុជ" 4 បន្ទប់គេង សម្រាប់លក់ - សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប

វីឡា " កម្ពុជ " មានទំហំ 652 ម៉ែត្រការ៉េ ដែលមានវីឡាពីរខ្នង ដាច់ដោយឡែកពីគ្នា និងមានទំហំសរុប 647 ម៉ែត្រការ៉េ។ វាជាឱកាសដ៏កម្រ ក្នុងការក្លាយជាម្ចាស់ផ្ទះដែលមានបរិយាកាសរស់នៅបែបស្ងប់ស្ងាត់មួយនេះ ដែលមានអាងហែលទឹក និងសួនច្បារ ហើយជាផ្ទះវិស្សមកាលបែបឯកជនដ៏ល្អឥតខ្ចោះសម្រាប់អ្នក និងគ្រួសាររបស់អ្នក!

សរុបមក វីឡាដ៏ស្រស់ស្អាតនេះមានបន្ទប់គេងចំនួន 4 និងបន្ទប់ទឹកចំនួន 5 ដែលបន្ទប់គេងនីមួយៗមានទំហំធំ មានផាសុកភាពសម្រាប់សម្រាក ធ្វើសមាធិ និងសម្រាកលំហែកាយ។ លោកអ្នកអាចរីករាយជាមួយនឹងកន្លែងចម្អិនម្ហូប ដែលបំពាក់ដោយខោនធ័រសម្រាប់ដាក់ឧបករណ៍ប្រើប្រាស់រាងអក្សរ U ដែលមានឡាបូពីរ ចង្ក្រាន និងបំពង់ផ្សែង និងកន្លែងដាក់ឥវ៉ាន់ជាច្រើនទៀត។ កន្លែងទទួលភ្ញៀវមានបង្អួចធំ ឬរានហាលតូចរចនាបើកចំហដែលផ្តល់ជូនលោកអ្នកនូវភាពរីករាយជាមួយនឹងទេសភាពបៃតងពីជ្រុងនៃវីឡា។ វីឡានេះត្រូវបានហ៊ុំព័ទ្ធដោយដើមឈើតូច​ធំជាច្រើន និងរបងខ្ពស់ដោយធានាបាននូវភាពឯកជនខ្ពស់ និងសុវត្ថិភាពពេញលេញ មិនថាពេលលោកអ្នកសម្រាកលេងនៅខាងក្រៅសំយាប នៅក្នុងអាងហែលទឹក ឬអង្គុយលេងលើតុខាងក្រៅងនៃវេរ៉ង់ដាក៏ដោយ។

រចនាឡើងក្នុងស្ថាបត្យកម្មបុរាណបែបខ្មែរ ដោយឈើប្រណីត ដែលរំលឹកដល់យុគសម័យបុរាណដ៏ត្រចះត្រចង់ និងការរស់នៅតាមបែបជនបទដ៏ទាក់ទាញ។ ជាលំនៅឋានប្រៀបបាននឹងឋានសួគ៌ គ្រួសាររបស់អ្នកនឹងមានការចងចាំល្អៗរាប់មិនអស់នៅពេលបានប្រើប្រាស់ជីវិតរបស់អ្នកនៅក្នុងផ្ទះវីឡាដ៏ប្រណីតនេះ។ ផ្ទះល្អទាំងសម្រាប់ការស្នាក់នៅរយៈពេលវែងសម្រាប់គ្រួសារដែលចង់រស់នៅដោយឯករាជ្យ ប៉ុន្តែនៅក្នុងបរិវេណអចលនទ្រព្យតែមួយ ឬដាក់ជួលសម្រាប់បង្កើតប្រាក់ចំណូលក៏បាន។ លើសពីនេះ វីឡាដ៏ស្រស់ស្អាតមួយនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យធំៗ ដែលអាចកាត់បន្ថយថ្លៃអគ្គិសនីបានរហូតដល់ 30% និងជួយបង្កើននិរន្តរភាពបរិស្ថានផងដែរ។

វីឡា "កម្ពុជ" មានចម្ងាយត្រឹមតែ 3 នាទីពីផ្សារកន្ត្រក និងប៉ាប៉ា ម៉ាត ចម្ងាយ 10 នាទីពី ICF Wake Park ផាប់ស្រ្ទីត មន្ទីរពេទ្យខេត្តសៀមរាប និង Happy Ranch Horse Farm និង ចម្ងាយ 15 នាទីពីទីលានវាយកូនហ្គោលអង្គរ។

វីឡានេះដាក់លក់ដោយមិនមានបញ្ចូលគ្រឿងសង្ហារិមនោះទេ តែអតិថិជនអាចចរចាបានប្រសិនបើចង់បានគ្រឿងសង្ហារិម និងសម្ភារផ្សេងៗ។

ព័ត៌មានទូទៅនៃគម្រោង

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដា
បំពាក់ដោយគ្រប់គ្រឿងសង្ហារិម

សេវាកម្មផ្សេងៗ

ចំណតរថយន្តសួនច្បារ
អាងហែលទឹក