សណ្ឋាគារសម្រាប់លក់ ក្នុង ស្វាយដង្គំ
ស្វាយដង្គំ, សៀមរាប
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
សណ្ឋាគារ 34 បន្ទប់គេង សម្រាប់លក់ - សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប
សណ្ឋាគារដែលមានទំហំដ៏ទូលំទូលាយនេះសម្រាប់លក់ ដែលផ្តល់ជូននូវឱកាសវិនិយោគដ៏ល្អបំផុតនៅក្នុងឧស្សាហកម្មបែបផ្ទះសំណាក់ក្នុងខេត្តសៀមរាប ដោយផ្តល់ជូននូវបន្ទប់ចំនួន 34 ភោជនីយដ្ឋាន និងទីធ្លាខាងមុខតូចល្មម អាងហែលទឹកនៅខាងក្រៅ និងសួនច្បារដ៏ស្រស់ស្អាតសម្រាប់លម្ហែកំសាន្ត និងការកម្សាន្តផ្សេងៗ។ សម្រាប់ផ្ទៃដីសរុបមានទំហំ 1800 ម៉ែត្រការ៉េ និងអគារមានទំហំ 446 ម៉ែត្រការ៉េ ។
សណ្ឋាគារនេះមានអាងហែលទឹកខាងក្រៅដ៏ធំមួយស្ថិតនៅកណ្ដាលនៃសណ្ឋាគារ ដែលមានកៅអីសម្រាប់អង្គុយ និងឆ័ត្រនៅសងខាង និងមានរុក្ខជាតិបៃតងព័ទ្ធជុំវិញតំបន់នោះ។ ទៅម្ខាងទៀត គឺជាវាលស្មៅដែលមានផ្លូវដើរធ្វើពីថ្មនឹងនាំលោកអ្នកចូលទៅក្នុងសណ្ឋាគារហើយភ្ជាប់ទៅនឹងកន្លែងសម្រាក ឬបារ។ តំបន់សម្រាប់ទទួលភ្ញៀវបើចំហរក្នុងសណ្ឋាគារផងដែរ ដោយអាចមើលឃើញនូវចំណតរថយន្ត ដែលមានក្រាលថ្ម និងផ្តល់ជូននៅសាឡុងជាច្រើនសម្រាប់ភ្ញៀវអង្គុយ។ ទន្ទឹមនឹងនេះក៏មានភោជនីយដ្ឋាន និងបារ ដែលមានទីតាំងស្ថិតនៅជាន់ខាងលើ ហើយក៏មានទេសភាពពីរានហាលព័ទ្ធជុំវិញនោះផងដែរ។ បន្ទប់នៅក្នុងសណ្ឋារគារមានលក្ខណៈស្តង់ដារ ដែលមានគ្រែប្រកបដោយផាសុកភាពនៅក្បែរគ្រែមានភ្ជាប់មកជាមួយនឹងទូសម្លៀកបំពាក់ ទូរទស្សន៍អេក្រង់ធំជាប់ជញ្ជាំងជាមួយនឹងកន្លែងដាក់សម្ភារខាងក្រោម និង ទូទឹកកកតូចមួយ (Minibar)។ យូនីតខ្លះមានរានហាលដែលមានឃើញទេសភាពពីអាងហែលទឹកផងដែរ ហើយបន្ទប់សណ្ឋាគារចំនួន 9 មានបន្ទប់ទឹកដែលមានអាងងូតទឹកតូចនៅខាងក្នុង។
ជាមួយនឹងប្រាក់ចំណូលដ៏ខ្ពស់ដែលលោកអ្នកអាចរកបានពីការលក់បន្ទប់ បរិវេណធំទូលាយ និងសម្ភារពេញលេញដែលត្រូវមានរួមបញ្ចូលក្នុងការលក់ អ្នកទិញប្រាកដជាអាចផ្តល់ជូននូវកន្លែងស្នាក់នៅប្រកបដោយគុណភាពនៅក្នុងឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប។
អចលនទ្រព្យនេះមានទីតាំងនៅសង្កាត់ស្វាយដង្គំ មានចម្ងាយដើរត្រឹមតែ 5 នាទីពីផាប់ស្ទ្រីត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឱសថស្ថាន U Care ហាងកាហ្វេអាម៉ាហ្សូ និងហ្វាំងគីឡែន ដោយធ្វើដំណើររយៈពេល 5 ពីសារមន្ទីរ Art Box កន្លែងជិះស្គី ICF Wake Park និងមជ្ឈមណ្ឌលសន្និបាតសុខា និង 10 នាទីពីទីលានវាយកូនហ្គោលអង្គរ។
ផ្ទះនេះ
អ្វីដែលមាន
លក្ខណៈពិសេសអចលនទ្រព្យ
សេវាកម្មផ្សេងៗ
សន្តិសុខ
សង្កាត់ជុំវិញ
ទីតាំង
ស្វាយដង្គំ, សៀមរាប
មគ្គុទ្ទេសក៍ខណ្ឌ
សៀមរាប
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
ការប្រៀបធៀបអចលនទ្រព្យនេះ
តម្លៃនៅកណ្ដាលក្នុងចំណោមសណ្ឋាគារ នៅស្វាយដង្គំ។
មានតម្លៃខ្ពស់ជាង 67% នៃការផ្សាយប្រៀបធៀប 24 ដែលបញ្ជាក់តម្លៃ។
ប្រភេទអចលនទ្រព្យ សណ្ឋាគារផ្ទៃសរុប 446 ម²ទំហំដី 1,800 ម²
តម្លៃសរុប
សម្រាប់សណ្ឋាគារ
តម្លៃដី/m²
សម្រាប់សណ្ឋាគារ (ផ្នែកដី) · ទំហំដី 20–20000 m²
ផ្អែកលើប្រកាស 24 ដែលមានតម្លៃ៖ សណ្ឋាគារសម្រាប់លក់ ក្នុង ស្វាយដង្គំ។ ទាំងនេះជាតម្លៃដាក់លក់។ Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់អចលនទ្រព្យពិតប្រាកដទេ។ មើលប្រកាសទាំង 24 →
គណនាពីប្រកាសបច្ចុប្បន្ននៅលើគេហទំព័រនេះ
ថវិកា
គ្រោងការទិញ
លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក
ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។
បន្តរកមើល
សណ្ឋាគារស្រដៀងគ្នា នៅសៀមរាប
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ