លក្ខណៈពិសេសទាំង៥ដែលមានតែខុនដូប៉ុណ្ណោះទើបមាន
ខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន
ថ្វីបើការរស់នៅក្នុងខុនដូជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន ។ ប្រជាជនកម្ពុជាភាគច្រើនហាក់មិនទាន់បានឈ្វេងយល់ស៊ីជម្រៅនៅឡើយពីផលចំណេញនៃការរស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើនទៅលើលំនៅឋានក្នុងបុរី ឬ សង់ជាប់ផ្ទាល់ដី ។ ខាងក្រោមនេះជាហេតុផលសំខាន់៥យ៉ាងក្នុងការរស់នៅខុនដូ ៖
បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យណាមួយដែលមានទីតាំងល្អៗក្នុងក្រុងបាន ។ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុងដែលវាអាចបង្កផលវិបាកសម្រាប់លោកអ្នកក្នុងការធ្វើដំណើរទៅមកបំពេញការងារជាដើម ។
ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង
តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅកណ្តាលក្រុងគឺមានភាពខុសគ្នាច្រើន ព្រោះគេមិនអាចយកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ ។ ប៉ុន្តែសម្រាប់ខុនដូដែលនៅកណ្តាលក្រុងនឹងមានការកើនឡើងតម្លៃជាបន្តបន្ទាប់ ដូច្នេះវាអាចហុចផលចំណេញខ្ពស់សម្រាប់លោកអ្នកនាថ្ងៃអនាគត ។
នៅពេលនិយាយអំពីការរស់នៅក្នុងខុនដូអ្នកមិនត្រឹមតែអាចរីករាយជាមួយនឹងទីតាំងល្អបំផុតនៅកណ្តាលទីក្រុងស្ថិតនៅជិតកន្លែងធ្វើការរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចទទួលបានផលចំណេញពីការវិនិយោគរយៈពេលវែងផងដែរ ប្រសិនបើអ្នកចង់ដាក់ជួល ឬលក់បន្ត ។ នៅពេលដែលមានមនុស្សកាន់តែច្រើនសម្រុកមកទីក្រុងភ្នំពេញដើម្បីស្វែងរកឱកាសការងារ ឬស្វែងរកការស្នាក់នៅជាអចិន្ត្រៃយ៍ នេះមានន័យថា អចលនទ្រព្យនៅក្នុងទីក្រុង ជាពិសេសខុនដូនឹងបន្តមានតម្លៃកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង
ខុនដូត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវជីវិតរស់នៅទាន់សម័យ ភាពងាយស្រួល និងមានផាសុកភាព ។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងប្រព័ន្ធការពារសន្តិសុខ ដូចជា៖ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាសអាសន្ន និង សន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាពទៅដល់អ្នករស់នៅក្នុងអគារទាំងមូល ។
ចុចលើរូបភាពដើម្បីមើលព័ត៌មានលម្អិតអំពីគម្រោង
ជាធម្មតាយូនីតខុនដូមានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅដែលទាមទារការសម្អាតនោះទេ ។ រស់នៅក្នុងខុនដូអ្នកនឹងចំណាយពេលតិចបំផុតសម្រាប់ការសំអាតទូទៅ ។ ម្យ៉ាងទៀតអគារខុនដូជាច្រើនមានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី ។ ដូច្នេះអ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត ៕

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›