៥ ចំណុចភ្នាក់ងារលក់ត្រូវធ្វើនៅពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ
សម្រាប់ ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យ ដែលខ្លួនណែនាំគឺជារឿង សំខាន់បំផុតនៅក្នុងដំណើរទិញលក់ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើល អចលនទ្រព្យ នោះរមែងជាភ្ញៀវដែលចាប់អ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
សម្រាប់ ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យ ដែលខ្លួនណែនាំគឺជារឿង សំខាន់បំផុតនៅក្នុងដំណើរទិញលក់ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើល អចលនទ្រព្យ នោះរមែងជាភ្ញៀវដែលចាប់អ…
![]()

ក្នុងនោះដើម្បីជួយឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យ ខាងក្រោមនេះយើងសូមណែនាំ ៥ ចំណុចដែលអ្នកត្រូវធ្វើ៖
នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បីនាំភ្ញៀវទៅមើល រឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូង គេនោះគឺ “ស្តាប់”។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន។ ឧទាហរណ៍ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹក ដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ។
រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២ ឬទី ៣ ណាស់ ប្រសិនជាលើកទី ១ អ្នកមិនបានធ្វើឱ្យគេពេញចិត្ត លុះត្រាណាតែភ្ញៀវនោះជាភ្ញៀវប្រចាំរបស់អ្នក។

ប្រសិនជាអ្នកចង់ឱ្យភ្ញៀវទៅមើលអចលនទ្រព្យណាមួយ អ្នកត្រូវឱ្យប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន។ ឧទាហរណ៍ អ្នកបាននាំភ្ញៀវឱ្យមើលដីមួយកន្លែង ដោយប្រាប់ថាដីនោះល្អដោយសារតែគេបានសាងសង់ផ្លូវបេតុងក្បែរនោះរួចរាល់ហើយ ដូច្នេះអ្វីដែលអ្នកប្រាប់ទៅភ្ញៀវត្រូវឱ្យសាកសមនឹងការលើកឡើងរបស់អ្នកដូចគ្នា។
នៅពេលដែលអ្នកនាំភ្ញៀវទៅមើលអចលនទ្រព្យ ជាពិសេសពេលដែលមើលច្រើនកន្លែង អ្នកត្រូវរៀបចំឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យនោះឱ្យបានរួចរាល់ ដែលឯកសារទាំងនោះមាន ដូចជាឯកសារ ដែលបង្ហាញពីពត៌មានពីផ្ទះ ឬគម្រោងបង់ប្រាក់ជាដើម ដោយសារនៅពេលដែលអ្នកដើរមើលនោះ ភ្ញៀវរបស់អ្នកប្រហែលជាមិនអាចចាំពត៌មានអស់នោះឡើយ។ ដូច្នេះហើយល្អបំផុតគឺរៀបចំឯកសារ ដែលជួយផ្តល់ព័ត៌មានបន្ថែមឱ្យទៅកាន់ភ្ញៀវឱ្យហើយងាយស្រួលពួកគេអាចពិនិត្យបានពេលត្រលប់មកផ្ទះវិញ។

វាជារឿងចាំបាច់មួយនៅពេល ដែលអ្នកនាំភ្ញឿវទៅមើលអចលនទ្រព្យ ដែលអ្នកត្រូវព្យាយាមសួរសំនួរឱ្យបានច្រើន ព្រោះវានឹងជួយឱ្យអ្នកដឹងពីតម្រូវការ ក៏ដូចជាគំនិតរបស់ភ្ញៀវពាក់ព័ន្ធនឹងអចលនទ្រព្យនេះ។ លើសពីនេះទៅទៀត វាក៏ថែមទាំងអាចឱ្យអ្នកដឹងថាតើអ្នកត្រូវធ្វើអ្វីបន្តទៀតដែរ។ តើអ្នកគួរតែរកអចលនទ្រព្យផ្សេង ឬក៏ដោយសារតែបញ្ហាអ្វីផ្សេងទៀត។
ប្រសិនជាភ្ញៀវបានបង្ហាញសញ្ញាថាពួកគេពេញចិត្តអចលនទ្រព្យនោះ ឬពួកគេសុំពេលគិតសិន អ្នកត្រូវឧស្សាហ៍ទំនាក់ទំនងទៅសួរពីភ្ញៀវជានិច្ច។ ការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយនឹងភ្ញៀវរបស់អ្នកនឹងជួយឱ្យអ្នកអាចសម្រេចការលក់ជាមួយពួកគេនៅក្នុងថ្ងៃណាមួយ បើទោះបីជាពេលនេះពួកគេមិនទាន់មានតម្រូវការនូវអ្វីដែលអ្នកនាំឱ្យពួកគេក៏ដោយ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›