រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

វ័ណ្ឌ.កមិនដឹងខ្លួន ! ខ្ចីលុយធនាគារទិញអចលនទ្រព្យត្រូវច្បាស់៣ចំណុចនេះសិន

ថ្ងៃនេះ Realestate.com.kh នឹងបង្ហាញពីចំណុច៣យ៉ាងដែល​លោកអ្នក​គួរ​សិក្សា​​​មុនទៅខ្ចីលុយធនាគារ

9 សីហា 2023អាន 1 នាទី207 អ្នកអានចែករំលែកFacebookLinkedInXEmail

សម្រាប់លោកអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យណាមួយមិនថា ដី, ផ្ទះ ឬខុនដូ និងអចលនទ្រព្យផ្សេងៗ​ជាដើមអ្វីដែលអាចបង្កជាការឈឺក្បាលសម្រាប់លោកអ្នកគឺបញ្ហារឿងប្រមូលលុយដែលខ្លួនមាន ឬក៏ស្វែងរកខ្ចីល​បុលគេដើម្បីមកទិញអចលនទ្រព្យទាំងនោះ ។  ប៉ុន្តែសម្រាប់ការស្នើកម្ចីណាមួយដើម្បីទិញអចលនទ្រព្យមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេប្រសិនបើលោកអ្នកបានរៀបចំផែនការច្បាស់លាស់ ។ ថ្ងៃនេះ Realestate.com.kh នឹងបង្ហាញពីចំណុច៣យ៉ាងដែល​លោកអ្នក​គួរ​សិក្សា​​​មុនទៅខ្ចីលុយធនាគារដើម្បីទិញអចលនទ្រព្យដែលខ្លួនចង់បានចៀសវាងបង្កើតបំណុលវ័ណ្ឌ.ក ៖

ទី១- ឈ្វេងយល់អំពីទំហំកម្ចី

ដើម្បីអាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចអនុម័តកម្ចីសម្រាប់លោកអ្នកបាន លុះត្រាតែលោកអ្នកត្រូវបានមន្ត្រីជំនាញ​របស់គ្រឹះស្ថានទាំងនោះសិក្សាអំពីប្រភពចំណូល ឬស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកជាមុនសិនថា តើលោកអ្នក​មានចំណូលប្រចាំខែប៉ុន្មាន? មានជាប់បំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដែរឬទេ? និងមានប្រវត្តិបង់ប្រាក់​សងមិនល្អដែរឬទេ (ខូច CBC)? ។ ទំហំកម្ចីដែលលោកអ្នកអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និង​ស្ថាន​ភាពហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយត្រូវមើលថា តើលោកអ្នកមានបំណងចង់ស្វែងរកទិញអចលនទ្រព្យ​ប្រភេទ​ណា និងតំបន់ណា? 

ទី២- ប្រៀបធៀបសេវាកម្ចី

ការប្រៀបធៀបសេវាកម្ចីជាមុនគឺអាចធ្វើឱ្យលោកអ្នកទទួលបាននូវអត្រាការប្រាក់ទាបដែលអាចសម្រាលបន្ទុកមួយសម្រាប់លោកអ្នក ។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងកម្ចីទិញអចលនទ្រព្យ លោកអ្នកគួរតែឆែក និងសាក​សួរឱ្យបាន២ទៅ៣គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចីថា តើវាមានភាពខុសគ្នាដូចម្តេចដែរចំពោះអត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក ។ ហើយអ្វីដែលលោកអ្នកត្រូវផ្តោតសំខាន់ជាងនេះទៀតនោះ ក្រៅពី​អត្រា​ការ​ប្រាក់ហើយ នៅមានចំណុចសំខាន់មួយចំនួនដូចជា ថ្លៃសេវាប្រឹក្សា, ថ្លៃសេវារដ្ឋបាល, ថ្លៃវាយតម្លៃអចលនទ្រព្យ, នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ, លក្ខខណ្ឌរម្លស់ដើម, លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី, រយៈពេល និងលក្ខខណ្ឌនៃការបង់ផ្តាច់ ជាដើម ។

ទី៣- សិក្សាពីតម្លៃសេវាផ្សេងៗ

មុនពេលសម្រេចចិត្តទិញអចលនទ្រព្យណាមួយដោយបង់រម្លស់ ឬប្រើប្រាស់កម្ចីពីធនាគារ​កត្តា​សំខាន់ដែលលោក​អ្នក​ត្រូវយល់ដឹងបន្ថែមក្រៅពីប្រាក់បង់សងប្រចាំខែនៅមានការចំណាយមួយចំនួនទៀតដូចជា ៖

  • ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ លោកអ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវា
  • ថ្លៃវាយតម្លៃអចលនទ្រព្យ ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់ ។ ជាទូទៅនេះគឺជាការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ ។
  • ថ្លៃសេវាផ្លូវច្បាប់ ៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវឱ្យអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023