តើការទិញដីធ្វើផ្ទះ និងទិញផ្ទះស្រាប់មួយណាល្អជាង?
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការរីកចម្រើន ប្រជាពលរដ្ឋខ្មែរបានគិត គូរពិចារណារកគេហដ្ឋានផ្ទាល់ខ្លួន ដោយអ្នកខ្លះមានចំណាប់អារម្មណ៍ទិញដីសម្រាប់ធ្វើផ្ទះ ដោយខ្លួនឯង ចំណែកអ្នក…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការរីកចម្រើន ប្រជាពលរដ្ឋខ្មែរបានគិត គូរពិចារណារកគេហដ្ឋានផ្ទាល់ខ្លួន ដោយអ្នកខ្លះមានចំណាប់អារម្មណ៍ទិញដីសម្រាប់ធ្វើផ្ទះ ដោយខ្លួនឯង ចំណែកអ្នក…
![]()

ប៉ុន្តែអ្នកទិញមួយចំនួននៅតែលើកឡើងជាសំណួរថាតើការទិញដីធ្វើផ្ទះ និងទិញផ្ទះមានស្រាប់មួយណាល្អជាង?
ចម្លើយដ៏ខ្លីគឺថាជម្រើសទាំងពីរដូចគ្នា ប៉ុន្តែវាទាមទារឲ្យអ្នកទិញ ត្រូវដឹងពីចំណុចពិសេស នីមួយៗរបស់វាជាមុនសិន។ លោក ហាក់ គីមថុង ដែលជាអ្នកគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុន Century 21 Dream Property បានធ្វើការវែងញែកនូវចំណុចខ្លះៗ ថាតើអ្នកគួរទិញដី ឬគួរទិញផ្ទះស្រាប់ ពិសេសសម្រាប់អ្នកមានចំណូលទាប និងមធ្យម។
ទាក់ទងនឹងការទិញដីទុកធ្វើផ្ទះ គីម ថុង លោកបានលើកឡើងអំពិកត្តាវិជ្ជមានមួយចំនួន៖
នេះជាចំណុចគួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទិញដី ទុកសាងសង់ផ្ទះ។ សម្រាប់អ្នកមាន លទ្ធភាពមធ្យម ការទិញដីសិនអាចជាជម្រើសដ៏ល្អ ហើយពេលនៅពេលពួកគេមានលទ្ធភាព ពួកគេអាចធ្វើការសាងសង់ផ្ទះសមរម្យមួយ បាននៅពេលអនាគត។ លើសពីនេះទៀត ការសាងសង់ផ្ទះអាចត្រូវចំណាយទាប និងអាចធ្វើបានផ្ទះធំជាងផ្ទះធ្វើស្រាប់។
អ្នកទិញដីធ្វើផ្ទះដោយខ្លួនឯង អ្នកអាចជ្រើសរើសទីតាំងដែលខ្លួនចង់បានតាមតម្រូវការ ព្រោះដីឡូតិ៍ ឬគម្រោងដីឡូតិ៍មាននៅគ្រប់កន្លែង។ ជាពិសេសអ្នកអាចរើសទីតាំង ដែលមានសក្តានុពលសេដ្ឋកិច្ច ជាប់ផ្លូវធំ និងអាចប្រកបអាជីវកម្មបានល្អ (ប្រសិនបើអ្នកចេះមើលពីសក្តានុពលពេលអនាគត)។

ទិញដីធ្វើផ្ទះដោយខ្លួនឯងនឹងទទួលបានផ្ទះ ដែលមានគុណភាពសំណង់រឹងមាំជាមួយការ ចំណាយប្រាក់តិច។ ម្ចាស់អាចមានពេលវេលា និងអាចជ្រើសរើសប្រភេទម៉ូតផ្ទះ ដែលខ្លួនចង់បាន។ ត្រង់ចំណុចនេះ លោក គីមថុង បានឲ្យដឹងថា “ចំពោះរឿងតុបតែងម៉ូដផ្ទះហ្នឹង យើងមិនចាំបាច់ឈឺក្បាលអីទេ។ យើងចង់បានម៉ូដអី តាមចិត្តយើង ហើយគេក៏អត់មកដាក់កំហិតយើងដែរ។”
ទោះយ៉ាងណា អ្នកទិញដីទុកធ្វើផ្ទះត្រូវតែត្រៀមខ្លួនសម្រាប់ចំណុចមួយចំនួនផងដែរ ដូចជា ការរង់ចាំទម្រាំតំបន់នោះមានអ្នកផ្សេងចូលមករស់នៅ (សម្រាប់គម្រោងដីឡូតិ៍) ការសាង សង់លំនៅដ្ឋានអាចគ្មានសណ្ដាប់ធ្នាក់ និងតំបន់អាចមិនសូវមានសុវត្ថិភាពជាដើម។ លោក គីមថុង បានលើកឡើងត្រង់ចំណុចនេថា៖ “ប្រសិនបើសំណង់លំនៅដ្ឋានយើងនៅឆ្ងាយពីគេពីឯងពេក វាក៏ទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួន ហើយវាក៏ជាបញ្ហាចម្បងមួយផងដែរ។”
នៅពេលគេនិយាយអំពីការទិញផ្ទះវិញ មិនថាបុរី ឬខុននោះទេ មនុស្សភាគច្រើនមាន អារម្មណ៍ថា ពួកគេនឹងទទួលបានលំនៅដ្ឋានបែបថទាន់សម័យ ជាមួយនឹងភាពប្រណិតសម្រាប់ជីវិត។ ការទិញផ្ទះស្រាប់អាចផ្តល់លក្ខណៈពិសេសដូចជា៖
ប្រសិនបើអ្នកទិញផ្ទះនៅបុរី អ្នកអាចទទួលបានការការពារសន្តិសុខ ដែលធ្វើឲ្យគេហដ្ឋានរបស់អ្នកមានសុវត្ថិភាពជាងការធ្វើផ្ទះដោយខ្លួនឯងនៅតំបន់ផ្សេង។ ពោលគឺនៅក្នុងផ្ទះ (បុរី) មានទម្រង់ជាសហគមន៍លំនៅដ្ឋានមានសណ្ឋាប់ធ្នាប់ មានបរិយាសល្អ មិនមានការរំខាន ចំណែកហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំរួចជាស្រេចដូចជា៖ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ កន្លែងកំសាន្ត និងតំបន់បៃតងជាដើម។ សូមអានអត្ថបទទាក់ទងនឹងអត្ថប្រយោជន៍នៃការរស់នៅក្នុងបុរី។
ផ្ទះ (បុរី) អាចមានលក្ខណៈងាយស្រួលលក់ជាងផ្ទះដែលធ្វើខ្លួនឯង ដោយសារតែវាស្ថិត នៅតំបន់គេហដ្ឋានស្រាប់។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកទិញផ្ទះនៅបុរី ដែលមានកេរ្តិ៍ឈ្មោះល្បី នៅពេលដែលអ្នកលក់ត្រឡប់ គេជឿជាក់ចំពោះគុណភាពនៃគេហដ្ឋាននោះ ដែលជាមូលហេតុមួយធ្វើឲ្យផ្ទះនោះ ងាយលក់ចេញជាងផ្ទះដែលធ្វើដោយខ្លួនឯង។
បើនិយាយចំណុចត្រូវទើសចិត្តវិញ ការទិញផ្ទះ ដែលសាងសង់ស្រាប់ គឺអ្នកមិនមានជម្រើស ក្នុងការធ្វើម៉ូតតាម ចំណង់ចំណូលចិត្តទេ ហើយការសាងសង់(បុរី)ត្រូវធ្វើតាមស្តង់ដាររបស់ ក្រុមហ៊ុន ក្នុងករណីអ្នកចង់បំពាក់អ្វីបន្ថែម ឬតុបតែងអ្វីបន្ថែមនោះ អ្នកត្រូវមានការអនុញ្ញាត ពីអ្នកគ្រប់គ្រងបុរីជាមុនសិន។
លើសពីនេះទៀតអ្នកផ្ទះក៏មានតម្លៃខ្ពស់គួរសមដែរ បើអ្នកចងបានលំនោដ្ឋានទំហំធំ និងមានលក្ខណៈសមរម្យសម្រាប់គ្រួសារទាំងមូល។ បើតាមការលើកឡើងរបស់លោក គីម ថុង បុរីជាធម្មតាមានតម្លៃថ្លៃ ដោយសារគេលក់ដើម្បីទទួលបានប្រាក់ចំណេញ។ ដូច្នេះ អ្នកត្រូវចំណាយខ្ពស់ដើម្បីទទួលបានផ្ទះនោះ។
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›